សមាគមទេសចរណ៍កំពុងចូលរួមអនុវត្តយុទ្ធសាស្ត្រក្រសួងទេសចរណ៍ ដើម្បីជំរុញកំណើនទេសចរឆ្នាំ២០២៦
កញ្ចប់ទេសចរណ៍ដំណើរកម្សាន្តនៅកម្ពុជារយៈពេលយូរថ្ងៃ​បានធ្វើឱ្យទេសចរអន្តរជាតិពេញចិត្ត
សន្ដិសុខសុវត្ថិភាពល្អ ធ្វើឱ្យមានជើងហោះហើរត្រង់ ពីខេត្ដព្រះសីហនុទៅអន្ដរជាតិ ត្រូវ​បាន​តភ្ជាប់​ជា​បន្ដ​បន្ទាប់
ក្រសួងទេសចរណ៍ រៀបចំព្រាងខ្សែទស្សនកិច្ច CLUSTER វៃឆ្លាត​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ស្នាក់​នៅ​យូរ

វប្បធម៌ និងទេសចរណ៍

ស្ថានភាពសន្តិសុខទូទៅនៅក្នុងរាជធានីភ្នំពេញ ក្នុងពិធីបុណ្យអុំទូកថ្ងៃទី១ ល្អប្រសើពុំមានបាតុភាពអ្វីកើតឡើង

2021/11/19 03:06:13 am        1792
ភ្នំពេញ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋានរាជធានីភ្នំពេញ លោកវរៈសេនីយ៍ឯក សាន សុខសីហា បានថ្លែងថា ស្ថានភាពទូទៅក្នុងរាជធានីភ្នំពេញក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ថ្ងៃទី១ គឺមានស្ថានភាពល្អប្រសើ ដោយពុំមានបាតុភាពអ្វីកើតឡើងនោះឡើយ ខណៈកងកម្លាំង របស់ស្នងការបានត្រៀមគ្រប់ពេលវេលាទាំងអស់ក្នុងរយៈពេលបីថ្ងៃ នៃពិធីបុណ្យប្រពៃណីជាតិមួយនេះ បើទោះបីជាកម្មវិធីមិនបានប្រារព្ធយ៉ាងគគ្រឹកគគ្រេងដូចសព្វមួយដងក៏ដោយនោះ។ថ្លែងប្រាប់ទូរទស្សន៍BTV នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តាមរយៈTelegram លោក សាន សុខសីហា បានលើកឡើងថា ស្ថានភាពថ្ងៃទី១៨វិច្ឆិក ដែលជាថ្ងៃទី១ នៃពិធីបុណ្យអុំទូក ពុំមានបញ្ហាអ្វីកើតឡើងនោះទេ ខណៈកងកម្លាំងនៅតែបន្តល្បាត និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សម្រាប់ថ្ងៃទី២ និងទី៣ទៀត ដោយយកចិត្តទុកដាក់បំផុត ក្រោមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ។សូមបញ្ជាក់ថា រយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១៨-១៩-២០ខែវិច្ឆិកា ឆ្នាំ២០២១ នៃថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងជាង១៦០០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលមកទស្សនាកំសាន្តនៅតាមទីកន្លែងនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនោះ។ ជាមួយនឹងកម្លាំងជាង១៦០០នាក់នេះ មានកម្លាំងចរាចរណ៍ជាច្រើនរយនាក់ក៏បានរៀបចំ សម្រួលចរាចរណ៍ និងសណ្តាប់ធ្ងាប់នៅតាមច្រកចេញចូល នៃរាជធានីភ្នំពេញផងដែរ ខណៈមានបងប្អូនប្រជាពលរដ្ឋខ្លះនៅតាមបណ្តាខេត្តបានមករាជធានីភ្នំពេញ និងមានប្រជាពលរដ្ឋនៅរាជធានីភ្នំពេញបានចេញទៅតាមបណ្តាខេត្តនានាដូចជាទៅស្រុកកំណើត និងរមណីយដ្ឋានផ្សេងៗជាដើម។បើទោះបីជាក្នុងឱកាសបុណ្យអុំទូក នៅឆ្នាំ២០២១នេះ ពុំបានធ្វើការប្រឡងប្រណាំងទូក និងប្រារព្ធពិធីកំសាន្តសប្បាយនានាយ៉ាងគគ្រឹកគគ្រេងយ៉ាងណាក្តី ប៉ុន្តែគេសង្កេតឃើញ មានបងប្អូនប្រជាពលរដ្ឋជាច្រើនបានដើរលេងកំសាន្តនៅក្នុងរាជធានីភ្នំពេញ ជាពិសេសម្តុំមុខព្រះបរមរាជវាំង ដោយមានការប្រុងប្រយ័ត្នជានិច្ចជាមួយនឹងវិធានការរបស់ ក្រសួងសុខភិបាល និងរាជរដ្ឋាភិបាលក្នុងកិច្ចការពារ និងទប់ស្កាត់នូវមេរោគកូវីដ១៩ ដោយពួកគាត់បានធ្វើការពាក់ម៉ាស់ ដៃកាន់អាល់កុលស្ទើគ្រប់ៗគ្នាទាំងអស់៕ អត្ថបទ៖ បាន ចក់

បុរសម្នាក់បំបែកឯតទគ្គកម្មឡើងភ្នំឱរ៉ាល់ជាភ្នំខ្ពស់បំផុតនៅកម្ពុជាចំនួន ៣១០ដង

2021/11/17 03:15:28 pm        1679
ភ្នំឱរ៉ាល់ គឺជាភ្នំដែលខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា មានរយៈកម្ពស់រហូតដល់ ១៨១៣ ម៉ែត្រ ដែលស្ថិតក្នុងភូមិសាស្រ្តស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នភ្នំឱរ៉ាល់ បានក្លាយជាគោលដៅទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយ និងកំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកចូលចិត្តការធ្វើដំណើរកម្សាន្តបែបផ្សងព្រេង ឬទេសចរណ៍ចូលព្រៃឡើងភ្នំជាដើម។ មានមនុស្សតិចណាស់ដែលបានឡើងទៅដល់កំពូលភ្នំឱរ៉ាល់នេះ ហើយចំពោះអ្នកចូលចិត្តដំណើរកម្សាន្ត បែបនេះយល់ថា ការឡើងទៅដល់កំពូលភ្នំបានម្ដង អាចចាត់ទុកថាជាជោគជ័យមួយសម្រាប់ពួកគេ ព្រោះជាទីតាំងដែលខ្ពស់ជាងគេបង្អស់នៅក្នុងប្រទេស។ ក្នុងនោះដែលក៏មានបុរសជនជាតិខ្មែរម្នាក់ បានបំបែកកំណត់ត្រា នៃការឡើងភ្នំនៅកម្ពុជា ដោយលោកបានឡើងដល់ភ្នំឱរ៉ាល់រហូតដល់ ៣១០ដង ឯណោះ។ បុរសដែលឡើងភ្នំឱរ៉ាល់បានច្រើនជាងគេនេះ គឺលោក ឈឺន ឈីម។ លោក ឈឺន ឈីម ជាអ្នកនាំ ភ្ញៀវទេសចរឡើងទៅកាន់កំពូលភ្នំឱរ៉ាល់ ហើយបច្ចុប្បន្នលោកបានក្លាយជាប្រធានសហគមន៍ស្រែកិន ដែលជាសហគមន៍នាំភ្ញៀវទៅកាន់កំពូលភ្នំឱរ៉ាល់។ លោក ឈឺន ឈីម បានប្រាប់ថា នៅរយៈពេលចុងក្រោយនេះសន្ទុះនៃអ្នកទេសចរឡើងភ្នំមានចំនួន កាន់តែច្រើនឡើងៗ ដែលនេះជាឱកាសល្អសម្រាប់ពួកគាត់ជាប្រជាសហគមន៍ ព្រោះអាចរកប្រាក់ ចំណូលចិញ្ចឹមជីវភាពបានធូរធាជាងពេលមុនៗ។ កាលពីឆ្នាំ ២០២០ កន្លងទៅ សហគមន៍ស្រែកិន របស់លោកទទួលភ្ញៀវទេសចរបានចំនួនជាង ៥០០០នាក់។ ដោយឡែកសម្រាប់ឆ្នាំ ២០២១នេះវិញ គិតត្រឹមខែតុលា ចំនួនភ្ញៀវទេសចរដែលឡើងភ្នំឱរ៉ាល់មានចំនួន ជិត៤០០០នាក់។ លោកបញ្ជាក់ថា វត្តមានភ្ញៀវទេសចរគឺជាកម្លាំងចិត្តរបស់ប្រជាសហគមន៍ នៅពេលដែលពួកគាត់អាច រកចំណូលបានពីវិស័យទេចរណ៍ សហគមន៍ពួកគាត់ឈប់ចូលព្រៃកាប់ ឈើទៀតហើយ៕ អត្ថបទ៖ ចេន សុជាតាសូមចុច Join Channel Telegram BTV News ដើម្បីទទួលបានព័ត៌មានថ្មី ៗ

អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមធ្វើការជួសជុលប្រាសាទព្រហ្មកិល

2021/10/14 11:35:10 am        500
សៀមរាប៖ មន្រ្ដីអាជ្ញាធរជាតិអប្សរាបានអះអាងថា អ្នកជំនាញខ្មែររបស់ស្ថាប័ននេះ បានចាប់ផ្ដើមធ្វើការជួសជុលប្រាសាទព្រហ្មកិលឡើងវិញហើយ កាលពីថ្ងៃទី១៣តុលាម្សិលមិញ ដើម្បីអោយប្រសាទដ៏វ័យចំណាស់មួយនេះមានរូបរាងល្អស្អាតដូចដើម ហើយទាក់ទាញទេសចរ។អ្នកជំនាញបានបង្ហាញថា ប្រាសាទនេះ មានមុខងារជាមន្ទីរពេទ្យ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ហើយវាជាប្រាសាទតូចមួយ មានទីតាំងនៅផ្នែកខាងលិចឈៀងខាងជើងប្រាសាទអង្គរវត្ត ។លោក ស៊ឹម ថន អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ដោយពិនិត្យឃើញប្រាសាទព្រហ្មកិល រងការខូចខាតទ្រុឌទ្រោមខ្លាំង ថ្មធ្លាក់រាយប៉ាយ និងតួប៉មកណ្តាល បានបាក់រលួសអស់មួយចំហៀងទៅហើយ ទើបក្រុមការងារធ្វើការជួសជុលបន្ទាប់ពីបានការអនុញ្ញាតពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងគណៈកម្មាធិការអន្តរជាតិ ICC-Angkor។លោកបន្តថា ក្នុងដំណើរការជួសជុលនឹងគ្រោងប្រើពេល១ឆ្នាំ ដោយបែងចែកការជួសជុលជា៣ដំណាក់កាល រួមមាន៖ ទី១ ការរៀបចំឯកសារ ធ្វើកំណាយសិក្សាពីរចនាសម្ពន្ធរបស់ប្រាសាទ បែងចែកលេខរៀង និងផ្គុំថ្ម ទី២ ចាប់ផ្តើមរៀបផ្គុំថ្មសាកល្បង និងរៀបចំពង្រឹងគ្រឹះ និងទី៣ គឺរៀបចំថ្មទាំងអស់ ដែលបានរកឃើញដាក់ចូលទីតាំងដើមវិញ៕

ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​បញ្ចប់​ការងារ​ជួសជុល​ប្រាសាទ​ផ្ទី​

2021/06/03 05:26:37 pm        391
​ភ្នំពេញ៖ ក្រុមការងារ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ និង​ក្នុង​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ចប់​ការងារ​ជួសជុល​ប្រាសាទ​ផ្ទី ស្ថិតនៅ​កណ្ដាល​បារាយណ៍ ​នៃ​ប្រាសាទបេង​មាលា​។ គម្រោង​ជួសជុល​នេះ គឺ​ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​វិស័យ​ឯកជន​។​​ប្រាសាទ​ផ្ទី​ដែល​ស្ថិតនៅ​ចំ​កណ្តាល​បារាយណ៍​ប្រាសាទបេង​មាលា មាន​ទីតាំង​ស្ថិតនៅ​ភូមិ​បេង​មាលា ឃុំ​បេង​មាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ ប្រាសាទ​នេះ​ មាន​លក្ខណៈ​ជា​សំណង់​ថ្មបាយក្រៀម រាង​ការ៉េ ប្រវែង​១៥​ម៉ែត្រ​បួន​ជ្រុង និង​មាន​ជញ្ជាំង​ព័ទ្ធជុំវិញ​កម្ពស់​១​ម៉ែត្រ។ នៅ​ចំ​កណ្តាល គេ​តម្កល់​រូប​ព្រះពុទ្ធ​ប្រក់​នាគ​សរុប​ទាំង​ខឿន​កម្ពស់ ៦,៥​ម៉ែត្រ អំពី​ថ្មភក់ ដែល​ទំនងជា​ត្រូវបាន​សាងសង់ឡើង​រវាង​ពាក់កណ្ដាល​សតវត្ស​ទី​១២ ទៅ​ចុង​សតវត្ស​ទី​១២​។​​ឯកឧត្ដម គឹម សុ​ធិ​ន អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា មានប្រសាសន៍ថា គម្រោង​ជួសជុល​ប្រាសាទ​ផ្ទី​បានសម្រេច​រួចរាល់​ហើយ​នៅ​ចុងខែ ឧសភា ឆ្នាំ​២០២១​នេះ បន្ទាប់ពី​ចាប់ផ្តើម​ដំណើរការ​នៅ​ដើមខែ​មេសា​។ នៅ​ដើមខែ​មីនា ការធ្វើ​កំណាយ​ពិនិត្យ​រចនា​សម្ពន្ធ​ប្រាសាទ​នេះ​បានចាប់ផ្តើម និង​ឈានដល់​ការជួសជុល​លើក​តម្លៃ​ឡើងវិញ ក្រោម​ការចូលរួម​ពី​វិស័យ​ឯកជន គឺ​លោកជំទាវ ហេម ចិ​ត្តា មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ក្នុង​បំណង​ដើម្បី​ចូលរួម​អភិរក្ស​មរតក​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​។ ​បើ​តាម​ការបញ្ជាក់​ពី​ឯកឧត្តម គឹម សុ​ធិ​ន ថា គម្រោង​ជួសជុល​នេះ​មានការ​លំបាក​បន្ដិច​ដែរ ព្រោះ​ការដ្ឋាន​ស្ថិតនៅ​កណ្ដាល​បារាយណ៍ ក្នុងព្រៃ ហើយ​ផ្លូវ​ធ្វើដំណើរ​មាន​ភាព​តូច​បន្ដិច ដែល​ពិបាក​ក្នុងការ​ដឹកជញ្ជូន​ថ្ម​តាម​រថយន្ត​ធុន​ធ្ងន់​។ យ៉ាងណា​ក្រុមការងារ បានបង្ហាញ​សុទិដ្ឋិនិយម និង​អារម្មណ៍​រីករាយ​ជាខ្លាំង​ជាមួយ​សមិទ្ធផល​ថ្មី​មួយ​បន្ថែមទៀត​នេះ ពិសេស​ប្រាសាទ​ដែល​បាន​ដួលរលំ​ឃើញតែ​គំនរ​ដុំថ្ម ហើយ​បាន​ខិតខំ​រក​ផ្គុំ​ឱ្យមាន​រូបរាង​ឡើងវិញ​៕ អត្ថបទ៖ រដ្ឋា ​

អាជ្ញាធរ​ជាតិ​អប្សរា​សុំ​ការយោគ​យល់​ចំពោះកា​រ​បិទមិន​ឱ្យដំ​ណើរកា​រផ្នែក​ខ្លះនៃស្រះខាង​ជើង

2021/04/27 02:59:58 am        257
សៀមរាប៖ អាជ្ញាធរ​ជាតិ​អប្សរា​សុំ​ការយោគ​យល់​ចំពោះកា​រ​បិទមិន​ឱ្យដំ​ណើរកា​រផ្នែក​ខ្លះនៃស្រះខាង​ជើងមួយ​រយៈ ​ដើម្បី​ភាព​ងាយ​ស្រួល​ដល់​ការ​បំពេញកា​រងារ និង​ពន្លឿនសក​ម្មភាពជួស​ជុល​។អាជ្ញាធរ​ជាតិ​អប្សរា​ប្រកាស​ថា​ ដោយ​មើល​ឃើញ​ពី​ស្ថានភាពជាក់​ស្តែ​ងនៃ​ការដ្ឋាន​ជួ​សជុ​លស្រះទឹក​ខាងជើង​ប្រាសា​ទ ​អង្គរវ​ត្តមា​នភា​ពតូច​ចង្អៀត​ ពិបាក​ក្នុង​ការ​បំពេញ​ការងារ​ ធ្វើ​ឱ្យដំណើរ​ការ​ជួស​ជុល​មាន​ភាពយឺត​យ៉ាវ ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ពង្រីកកា​រដ្ឋាននេះ​បន្ថែម ​ដើម្បី​មាន​ភាពងាយ​ស្រួល​ដល់​ការ​បំពេញ​ការ​ងារ​ និង​ពន្លឿន​សកម្មភាព​ជួស​ជុល​។តាមរយៈ​សកម្ម​ភាព​នេះនឹងធ្វើឱ្យប៉ះពា​ល់ខ្លះ​ដល់​ការ​ផ្តិត​យក​រូបភាពថ្ងៃរះ និង​ប្រាសាទ​អង្គ​រវ​ត្ត។ ដូច្នេះហើយ​ សូម​ភ្ញៀវទេសចរ​ជាតិ​-អន្តរជា​តិ មគ្គុទ្ទេសក៍​ទេសចរ​ មេត្តាយោគ​យល់ចំពោះ​ការបិទមិន​ឱ្យ​ដំណើរការផ្នែក​ខ្លះនៃស្រះខា​ងជើង​មួយរយៈ​ និង​សូមទៅ​ថត​រូបនៅ​ស្រះខាងត្បូង​វិញ​ ដើ​ម្បីទុក​លទ្ធភាព​ឱ្យ​អ្នកជំនាញ​បំពេញ​ការ​ងារជួសជុល​អភិរក្សសម្បត្តិដូ​នតាខ្មែរ​ឱ្យបានស្រួល និង​ប្រកប​ដោយ​គុណ​ភាព​៕

ម​ន្រី្ត​ជាន់ខ្ពស់​ក្រសួង​វប្បធម៌ ស្នើ​ដល់​យុវជន ចូលរួម​អភិរក្ស និង​អភិវឌ្ឍ​វិស័យ​សិល្បៈ​វប្បធម៌​ខ្មែរ​

2021/04/27 02:59:58 am        227
ភ្នំពេញ៖ ស្រប​ពេល​ដែល​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​រៀបចំ​មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជាស​កល លើក​ទី​៥ ឆ្នាំ​២០១៩​នាពេល​ខាងមុខនេះ​, លោកស្រី ឌុ​ក ស៊ីថា អនុ ប្រធាននាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានស្នើ​ដល់​យុវជន​ជំនាន់​ក្រោយ ចូលរួម​អភិរក្ស និង​អភិវឌ្ឍ​វិស័យ​សិល្បៈ​វប្បធម៌​ខ្មែរ​។​​លោកស្រី បាន​លើកឡើង​ទៀតថា បច្ចុប្បន្ននេះ​ពិតណាស់​វិស័យ​សិល្បៈ កំពុង​ជួប​បញ្ហា​ប្រឈម​ជាច្រើន ក៏ប៉ុន្តែ​ទាមទារ​នូវ​ការអភិវឌ្ឍន៍ និង​អភិរក្ស​។ ដូច្នេះ​យើង​គ្មាន​បញ្ហា​ទាំងអស់ ដោយសារតែ​យើង​មាន​ក្រសួង​វប្បធម៌ ជា​គ្រឹះ​ក្នុងការ​ណែនាំ ដឹកនាំ​សិល្បករ សិល្បការិនី គ្រប់រូប​។​​​បើតាម​លោកស្រី អ៊ិន ថាច អនុគណៈកម្មការ​មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជាស​កល លើក​ទី​៥ ឆ្នាំ​២០១៩ ថា បេក្ខជន បេ​ក្ខ​នារី ដែល​ចូលរួម​ក្នុង​មហោស្រព​នេះ ត្រូវមាន​អត្តសញ្ញាណ​ជា​ពណ៌​សម្បុរ​ខ្មែរ តាំងពី​ដំណើរ សំលៀកបំពាក់​។​​​ជាមួយគ្នា​នោះដែរ ​លោក​សាស្ត្រាចារ្យ ងួន សំអាត គ្រូបង្ហាត់​បង្រៀន​លើ​ផ្នែក​សិល្បៈ​ចាប់តាំងពី​ឆ្នាំ​១៩៦៣​មក បាន​បង្ហាញ​ចំណាប់អារម្មណ៍​របស់ខ្លួន​ថា​។​​​មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជាស​កល លើក​ទី​៥ ឆ្នាំ​២០១៩ នេះ ប្រារព្ធ​ឡើង​ក្នុង​គោលដៅ​បំផុស​ចលនា​មហាជន ជាពិសេស​យុវជន​ខ្មែរ​ទាំង​នៅក្នុង និង​ក្រៅ​ប្រទេស ឲ្យ​ចូលរួម​លើកស្ទួយ​តម្លៃ​សិល្បៈ​វប្បធម៌ និង​អត្តសញ្ញាណ​ជាតិ សំដៅ​រួមចំណែក​អភិវឌ្ឍ​សង្គម និង​លើកកម្ពស់​កិត្យានុភាព​ជាតិ​។កម្មវិធី​បើក​មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជាស​កល​នេះ នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៩ និង​កម្មវិធី​បិទ​នា​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ​៕​

ម​ន្រី្ត​ជាន់ខ្ពស់​ក្រសួង​វប្បធម៌​៖ មន្ត្រី​គ្រប់រូប​ក្នុង​ក្របខណ្ឌ​ក្រសួង ចាំបាច់​ពង្រឹង​សមត្ថភាព​ខ្លួន​បន្ថែម​

2021/04/27 02:59:58 am        20
ភ្នំពេញ៖ ឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អះអាង​ថា ម​ន្រី្ត​​គ្រប់រូប​ក្នុង​ក្របខណ្ឌ​ក្រសួង ត្រូវមាន​កាតព្វកិច្ច ចាំបាច់​ពង្រឹងសមត្ថភាព​ខ្លួន​បន្ថែម ដោយ​ខិតខំ សិក្សា​រៀនសូត្រ​បំពាក់​នូវ​ចំណេះដឹង​ផ្ទាល់ខ្លួន ដើម្បី​ក្លាយខ្លួនជា​មន្ត្រី​ដែលមាន​សមត្ថភាព​ចេះ​ទទួលខុសត្រូវ ក្នុង​ភារកិច្ច​ដែល​ក្រសួង​ផ្តល់​ឲ្យ​។​​ការ​ថ្លែង​របស់​ឯកឧត្តម អ៊ុក សុជាតិ បែបនេះ ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ការងាររដ្ឋបាល និង​ការងារ​គ្រប់គ្រង​ដល់​សិក្ខាកាម​ជា​មន្ត្រីរាជការ សរុប​១២០​រូប ក្នុងនោះ ​សិក្ខាកាម​ជា​ស្ត្រី​មាន​៤៣​រូប មកពី​បណ្តា​នាយកដ្ឋាន​ក្រោម​ឱវាទ​ក្រសួង និង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​:​រាជធានី​ខេត្ត​, នា​ព្រឹក​ថ្ងៃទី​២៥ មិថុនា ២០១៩​នេះ នៅ​ទី​សី្ត​ការ​ក្រសួង​។​​ឯកឧត្តម បន្តថា វគ្គ​បណ្តុះបណ្តាល​នេះ​ គឺជា​លទ្ធផល​ថ្មី​មួយ ដែល​ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈខិតខំប្រឹងប្រែង​បំពេញ ភារកិច្ច​ក្នុងការ​បណ្តុះបណ្តាល ធនធានមនុស្ស ផ្តល់​ចំណេះដឹង ដល់​អស់លោក លោកស្រី ដែលជា​មន្ត្រីរាជការ​ទាំ​ង​អស់​ឲ្យ​មានការ​ទទួលខុសត្រូវ ក្នុង​ការងារ​។ នេះ​គឺជា​កាតព្វកិច្ច​របស់​ម​ន្ត្រី​រាជការ​ក្នុងការ​បំពេញការងារ​បម្រើ​ផលប្រយោជន៍​ជាតិ ជំរុញ​ឲ្យ​ការងារ​ក្នុង​វិស័យ​វប្បធម៌​និង​វិចិត្រសិល្បៈ​កាន់តែ​រីកចម្រើន ប្រសើរ​ឡើង​ថែមទៀត​។​​ជាមួយគ្នា​នោះ​ដែរ លោក តន សុវណ្ណ​ឧ​ត្ត​ម នាយក​សាលា​បណ្តុះបណ្តាល​ក្របខណ្ឌ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ឲ្យ​ដឹង​ថា វគ្គ​បណ្តុះបណ្តាល​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ពង្រឹង​សមត្ថភាព​មន្ត្រីរាជកា​រ​បន្ថែម លើ​ការងាររដ្ឋបាល ការងារ​គ្រប់គ្រង កំណែទម្រង់ និង​ស​សេរ​ផែនការ ដល់​សិក្ខាកាម​ជា​អនុប្រធាននាយកដ្ឋាន អនុប្រធាន​មន្ទីរ ប្រធានការិយាល័យ អនុប្រធាន​ការិយាល័យ នៅតាម​អង្គភាព​ចំណុះ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: ដើម្បី​ឆ្លើយតប​នឹង​ការបម្រើ​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​ការពង្រឹង​ប្រសិទ្ធភាព​ការងារ​អោយ​កាន់តែ​ប្រសើរឡើង និង​ក្នុង​បំណង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ប្រកាន់យក នូវ​ការងារ​កំណែទម្រង់​លើ​គ្រប់​វិស័យ​ជា​អាទិភាព ជាអាទិ៍​កំណែទម្រង់ រដ្ឋបាល​សាធារណៈ កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ កំណែទម្រង់​ច្បាប់ និង​តុលាការ និង​កំណែទម្រង់​តាម​វិស័យ​ដទៃទៀត ដោយ​ប្រតិ​ប​តិ្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​អភិបាលកិច្ច ល្អជា​មូលដ្ឋាន ដើម្បី​លើកកម្ពស់​កម្រិត​នីតិរដ្ឋ​ឲ្យ​បាន​កាន់តែ​រឹងមាំ និង​អំពាវនាវ​ឲ្យ​ម​ន្រី្ត​រាជការ​គ្រប់រូប​ចូលរួម​ឲ្យ​កាន់តែ​សកម្ម​ខ្លាំងក្លា​ថែមទៀត ក្នុងការ​អនុវត្ត​គោលនយោបាយ​កំណែទម្រង់​ខាងលើនេះ​៕

បុណ្យអុំទូក​បី​ថ្ងៃ ៖ ស្លាប់ ១៩​នាក់ និង​របួស ៥៣​នាក់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​

2021/04/27 02:59:58 am        30
​ភ្នំពេញ៖ នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក រយៈពេល​បី​ថ្ងៃ គឺ​ពី​ថ្ងៃទី​៣០–៣១ ខែ​តុលា ដល់​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន ៣៦​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស ចំនួន ៧២​នាក់ ក្នុង​នោះ ស្លាប់ ​១៩​នាក់ និង​របួសធ្ងន់​ស្រាល​ចំនួន ៥៣​នាក់​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការ​រង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ​បាន​បន្តថា បើ​ប្រៀបធៀប​នឹង​រយៈពេល​បី​ថ្ងៃ​ដូចគ្នា នៃ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០១៩ អ្នកស្លាប់​កើន​ចំនួន ៩​នាក់ (១៩​នាក់​លើ​១០​នាក់​) របួស​ថយ ២៤​នាក់ (៥៣​លើ​៧៧​នាក់​)​៕​

សេវាកម្ម​ដឹកជញ្ជូន​ទំនិញ ​តាម​ផ្លូវ​គោក​នៅ​កម្ពុជា ចាប់​ផ្តើម​ងើបឡើង

2021/04/27 02:59:58 am        26
​​ភ្នំពេញ៖ ប្រធាន​សមាគម​ភស្តុភារ​កម្ម​កម្ពុជា ថ្លែងថា វិស័យ​សេវាកម្ម​ដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​គោក នៅ​ប្រទេស​កម្ពុជា ដែល​បាន​ធ្លាក់​ចុះ​ដោយសារ​កា​ររ​រឹត​បន្តឹង​ការ​ឆ្លងកាត់​ព្រំដែន ដើម្បី​ទប់ទល់​នឹង​ការ​រាលដាល​ជំងឺ​កូ​វីដ ១៩ បាន​ចាប់​ផ្តើម​ងើបឡើង​វិញ ក្នុង​រង្វង់ ១០% ទៅ ១៥% នៃ​ការ​នាំចូល​វត្ថុធាតុដើម បម្រើ​ឲ្យ​វិស័យ​រោងចក្រ សហគ្រាស និង​នាំចេញ​ផលិតផល​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។​​លោក​ឧកញ៉ា ស៊ិន ច​ន្ធី ប្រធាន​សមាគម​ភស្តុភារ​កម្ម​កម្ពុជា បាន​ថ្លែងប្រាប់​ភ្នាក់ងារ​អ្នកយកព័ត៌មាន BTV ស្តីពី​វិស័យ​នៃ​ការដឹកជញ្ជូន នៅ​ថ្ងៃទី០២ ខែ​វិច្ឆិកា ឆ្នាំ២០២០ ស្ថិត​នៅក្នុង​ការរីក​រា​ល​ដាល​ដោយសារ​ជំងឺ​កូ​វីដ ១៩ នេះ ការ​ដឹកជញ្ជូន​តាមផ្លូវ​អាកាស បាន​ធ្លាក់ចុះ​ស្ទើរ​ស្មើ​សូន្យ ហើយ​ការ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក និង​ផ្លូវគោក ក៏បាន​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ផងដែរ​។​លោក​ឧកញ៉ា បន្ត​ថា ដោយមាន​កា​រប​ន្ទូ​បន្ថយ និង​រៀបចំ​ឱ្យមាន​ការដឹកជញ្ជូន​ឆ្លងកាត់​ឡើងវិញ របស់​រាជរដ្ឋាភិបាល​កម្ពុជា ការដឹកជញ្ជូន​តាមផ្លូវ​គោក​បាន​ងើបឡើង​រង្វង់ ១០% ទៅ ១៥%​។ លោក​ឧកញ៉ា សង្ឃឹមថា ការដឹកជញ្ជូន​នេះ នឹងមាន​កំណើន​កើនឡើង​វិញ​ជា​បន្តបន្ទាប់​ទៀត បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូ​វីដ​–១៩ បាន​ធូរស្រាល និង​ត្រឡប់​មល​វិញ​ជា​ប្រក្រតី​ផងដែរ​។​​​សូម​បញ្ជាក់ថា ក្នុងពេល​ថ្មីៗ​នេះ ក្រុមប្រឹក្សា​ជាតិ​ភស្តុភារ​កម្ម បានរៀបចំ​គម្រោង​ស្តីពី ការធ្វើឱ្យ​ប្រសើរ​ឡើង នូវ​ច្រកទ្វារព្រំដែន​អន្តរជាតិ បាវិត​-​ម៉ុក​បៃ​, ប៉ោយប៉ែត​-​អារញ្ញ ប្រាថេត​, ស្ទឹង​បត់​-​បាន​ណង​អៀន និង​ព្រៃ​វ​ល្លិ៍​-​ប៊ិ​ញ​ហៀ​ប ដើម្បី​បម្រើ​ដល់​ការផ្លាស់ប្តូរ​ទំនិញ និង​នាំចេញ​-​នាំចូល ឲ្យ​បាន​ទាន់ពេលវេលា​៕ ​អត្ថបទ​៖ សុន រ៉ា​ឌី​

រយៈពេល​២​ថ្ងៃ​ឈប់សម្រាក ​ខេត្តកោះកុង​ ទទួល​អ្នកទេសចរ​ជិត​៩​ពាន់​នាក់​ មានការថយចុះ​បើធៀបឆ្នាំមុន

2021/04/27 02:59:58 am        26
កោះកុង ​៖ ​រយៈពេល​ ២​ថ្ងៃ​នៃ​ការ​ឈប់​សម្រាក ​ខេត្តកោះកុង ​មាន​ភ្ញៀវទេសចរ​សរុប​ជិត​៩​ពាន់​នាក់ ​បាន​មក​លេង​កម្សាន្ត​ស្នាក់​ នៅតាម​រមណីយដ្ឋាន​នានា​។ ​ទោះបីជា​អាកាសធាតុ​បាន​អំណោយផល​ល្អ​យ៉ាងណាក៏ដោយ​។ក្នុងឱកាស​ព្រះរាជ​ពិធី​គ្រង​ព្រះ​បរម​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ ​និង​ពិធី​បុណ្យអុំទូក បណ្តែត​ប្រទីប ​អកអំបុក និង​សំពះ​ព្រះ​ខែ ចាប់ពី​ថ្ងៃទី​២៩ ​ដល់​ថ្ងៃទី​៣០​ ខែតុលា ឆ្នាំ​២០២០ ​គឺមាន​ភ្ញៀវទេសចរ​ជាតិ​ និង​អន្តរជាតិ​សរុប​៨.៩៦៦​នាក់​ បានមក​ស្នាក់នៅ ​និង​លេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​ផ្សេងៗ​ ក្នុង​​ខេត្តកោះកុង​។គូស​បញ្ជាក់​ប្រាប់​ទូរទស្សន៍​ប៊ី​ធី​វី​ នៅ​ព្រឹក​ថ្ងៃទី​៣១​ខែតុលា ​លោក សុខ ចាន់​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ ខេត្តកោះកុង វាយតម្លៃ​បឋម​ថា តួលេខ​អ្នកទេសចរ​ថយ​ចុះ​ច្រើន ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ​ ព្រោះតែ​បញ្ហា​គ្រោះទឹកជំនន់​ នៅតាម​បណ្តា​ភាគ​ពាយព្យ​ប្រទេស​កម្ពុជា​កន្លងទៅ ​ធ្វើឱ្យ​បាត់បង់​ឱកាស​ដំណើរ​កម្សាន្ត ​ស្របពេល​ជំងឺ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​ផងដែរ​។ ត្បិត​អាកាស​ធាតុ​ភ្លៀង​ខ្យល់​ស្ងប់ស្ងាត់​ល្អ​អំឡុង​ពេល​ថ្ងៃ​ឈប់សម្រាក​ក៏ដោយ​។​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង ឱ្យដឹងទៀតថា ​មន្ទីរ​បាន​ណែនាំ​ដល់​ក្រុម​អាជីវកម្ម ​និង​ប្រតិបត្តិ​ករ​ផ្នែក​សេវា​កម្សាន្ត​ស្នាក់នៅ​ទាំង​អស់ពី​របៀប​ថែរក្សា​អនាម័យ​បរិស្ថាន​សោ​ភណ្ឌ ពង្រឹង​គុណភាព​ចំណីអាហារ រក្សា​តម្លៃ​ផលិតផល​សេវាកម្ម​ឱ្យ​សមរម្យ ​ជាពិសេស​អនុវត្ត​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ជាដើម​។ក្រុម​អ្នកទេសចរ​ក្នុងស្រុក​មកពី​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ ​ដែល​បាន​មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​ធម្មជាតិ​ព្រៃកោងកាង​ពាម​ក្រសោប សម្តែង​នូវ​ក្តីរំភើប​ចិត្ត​ក្រោយពី​ទស្សនាចរ​ពី​ភាព​ខៀវខ្ចី​ព្រៃ​ប្រឹក្សា​ ដើរ​លើ​ស្ពាន​យោល ព្រមទាំង​បរិភោគ​អាហារ​សមុទ្រ​ស្រស់​។ក្រុម​អ្នកទេសចរ​ដដែល អះអាងថា សេវាកម្ម​និង​ផលិតផល​លក់ដូរ​ជូន​ពួកគាត់​ គឺ​តម្លៃ​អាច​ទទួល​បាន​មិន​ថ្លៃ​ពេក​នោះទេ ​ហើយ​សំណូមពរ​ដល់​អាជីវករ​បន្ត​រក្សា​តម្លៃ​បែប​រហូត​ ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​ជួប​បញ្ហា​វិបត្តិ​ជំងឺ​កូ​វីដ​។អ្នកស្រី ទិ​ត្យ ប៉ោង អ្នកលក់​សំបុត្រ​ចូល​កម្សាន្ត​សហគមន៍​ទេសចរ​ពាម​ក្រសោប ​លើកឡើងថា ​២​ថ្ងៃ​មកនេះ មាន​ភ្លៀង​ទេសចរ​ចូល​លេង​ត្រឹម​៩០០​នាក់​ទេ​ គឺ​ថយចុះ​៥​ទៅ​៦​ពាន់​នាក់ ​ធៀប​នឹង​ឆ្នាំ​២០១៩​ កន្លងទៅ​ ដោយ​អ្នកស្រី​យល់ថា​មកពី​គ្រោះទឹកជំនន់ ​និង​ជំងឺ​កូ​វីដ​តែម្តង​៕​អត្ថ​ប​ទ ៖ ឈឹម មករា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋភៀសសឹកចំនួនជាង១ពាន់គ្រួសារ នៅខេត្តបន្ទាយមានជ័យ ទទួលបានអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
02/14/2026 08:02 PM
ក្រុមសហគ្រិន សាទរចំពោះ «យុទ្ធនាការផលិតផលជាតិ» ស្របពេលមានសន្ទុះគាំទ្រ និងប្រើប្រាស់ផលិតផលជាតិ
02/14/2026 06:02 PM
កម្ពុជាសិក្សាបទពិសោធពីអាល្លឺម៉ង់ លើការងារបណ្តុះបណ្តាលជំនាញ និងការអនុវត្តកម្មវិធីបណ្តុះបណ្តាលនៅកន្លែងការងារជាក់ស្តែង
02/14/2026 06:02 PM
ឯកឧត្តម កែវ ពង្ស៖ នយោបាយ «ឈ្នះ ឈ្នះ» ជាឱសថទិព្វព្យាបាលសង្គ្រាមរ៉ាំរ៉ៃ និងកសាងសុខសន្តិភាពសម្រាប់កម្ពុជា
02/14/2026 05:02 PM
ស.ស.យ.ក វិស័យសង្គមកិច្ច នាំនំចំណីផ្ដល់ជូនកុមាររស់នៅមណ្ឌលថែទាំទារក និងកុមារ
02/14/2026 05:02 PM
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឆែប បើកកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សប្រចាំឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦
02/14/2026 05:02 PM
ឯកសារ៖ ទីភ្នាក់ងារអន្តោប្រវេសន៍ នឹងចាយប្រាក់ ៣៨,៣ពាន់លានដុល្លារ លើមណ្ឌលឃុំឃាំងទូទាំងអាមេរិក
02/14/2026 05:02 PM
ប្រទេសចិន នឹងអនុវត្តពន្ធសូន្យ លើការនាំចូលពីប្រទេសចំនួន ៥៣ នៅអាហ្វ្រិក ចាប់ពីខែឧសភា
02/14/2026 05:02 PM
ជនជាតិយេម៉ែនរាប់ពាន់នាក់ ប្រឈមនឹងការនិរទេស ខណៈអាមេរិក បញ្ចប់សិទ្ធិការពារបណ្ដោះអាសន្ន
02/14/2026 05:02 PM
អារ៉ាប៊ីសាអ៊ូឌីតព្រមានថា ការកាប់សម្លាប់នៅតំបន់ហ្កាហ្សា មិនទាន់ឈប់ទេ ទោះមានបទឈប់បាញ់ក៏ដោយ
02/14/2026 05:02 PM