ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក

ព័ត៌មានវីដេអូ

ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am        417
ទាហានមានក្រមាបង់ក. ដោះកាំភ្លើង AK-47 ចេញពីស្មារួចដាក់លើដី ខណៈមេបញ្ជាការរបស់ពួកគេឈរមើល ពេលដែលពួកគេក្លាយខ្លួនជាយុទ្ធជនវ័យក្មេង Peshmerga(អ្នកប្រឈមសេចក្តីស្លាប់) ។ លោកមេបញ្ជាការ Karim Farkhapur និយាយថា ពួកគេសុទ្ធសឹងជាយុទ្ធជនថ្មីថ្មោង ។លោក Farkhapur ស្ថិតនៅក្នុងចំណោមមេដឹកនាំរបស់គណបក្សប្រជាធិបតេយ្យឃឺដ-អ៊ីរ៉ង់(KDPI)ដែលជាក្រុមឧទ្ទាមឃឺដអ៊ីរ៉ង់វ័យចំណាស់បំផុត និងធំបំផុត ។ លោកនិយាយថា ពួកយើងបានជួបក្រុមយុទ្ធជនវ័យក្មេងទាំងនេះ នៅជំរំរបស់ពួកគេនៅលើភ្នំ ស្ថិតនៅភាគឦសានអ៊ីរ៉ង់ ដែលមានចម្ងាយប្រហែល ២១គ.មភាគខាងលិចព្រំដែនអ៊ីរ៉ង់ ។ចាប់តាំងពីឆ្នាំ ១៩៤៥រហូតមក គណបក្ស KDPI បានធ្វើសង្រ្គាមទាមទារសិទ្ធិសេរីភាពរបស់ជនជាតិឃឺដអ៊ីរ៉ង់ដែលមានចំនួនប្រហែល ១០ភាគរយនៃពលរដ្ឋអ៊ីរ៉ង់ ។ ដំបូងឡើយ ពួកគេបានប្រយុទ្ធជាមួយរាជាណាចក្រ Shah of Iran ហើយក្រោយពីបដិវត្តន៍ឆ្នាំ ១៩៧៩ ពួកគេបានចាប់ផ្តើមការតស៊ូអស់រយៈពេលច្រើនទសវត្សរ៍ ប្រឆាំងក្រុមគ្រប់គ្រងសាសនានិយមនៅទីក្រុងតេអេរ៉ង់ ។គណបក្ស KDPI ស្ថិតក្នុងចំណោមក្រុមឧទ្ទាមជាច្រើនទៀតដែលប្រឆាំងរបបអ៊ីរ៉ង់ ។ ក្រុមជនជាតិភាគតិច Baluch នៅភាគខាងកើតអ៊ីរ៉ង់ ក្រុមជនជាតិឃឺដនៅភាគខាងលិចអ៊ីរ៉ង់ និងក្រុមអារ៉ាប់នៅភាគនិរតីអ៊ីរ៉ង់ បានតស៊ូជាយូរមកហើយ ដើម្បីស្វ័យភាព ឬឯករាជ្យភាពរបស់ពួកគេ បន្ថែមពីលើក្រុមដទៃទៀតដែលបានប្រឆាំងសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ ។ ភាគច្រើននៃក្រុមទាំងអស់នេះ ត្រូវបានគាំទ្រទាំងផ្នែកសម្ភារៈ និងផ្នែកនយោបាយដោយប្រទេសខាងក្រៅ ។សម្រាប់ជនជាតិឃឺដមួយចំនួន រលកនៃបាតុកម្មដែលបានចាប់ផ្តើមកាលពីខែមុន បានធ្វើឲ្យពួកគេមានក្តីសង្ឃឹមឡើងវិញ ក្រោយការគ្រប់គ្រងបែបសាសនានិយមអស់រយៈពេល ៤៧ឆ្នាំ ដែលជាសញ្ញាមួយនៃការបញ្ចប់របស់សាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ ។លោក Mustafa Hijri គឺជាមេដឹកនាំរបស់គណបក្ស KDPI និយាយថា របបមួយនេះ កំពុងទន់ខ្សោយជារៀងរាល់ថ្ងៃ ហើយភាពទន់ខ្សោយរបស់ពួកគេ នឹងផ្តល់ចន្លោះប្រហោងកាន់តែច្រើនសម្រាប់ពួកយើង ហើយនិងគណបក្សស្រលាញ់សេរីភាពផ្សេងទៀត ដើម្បីពង្រឹងការប្រយុទ្ធរបស់ពួកគេប្រឆំាងនឹងរបបមួយនេះ ។ លោកអះអាងទៀតថា គណបក្សរបស់លោកមានមនុស្សកាន់តែច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ជាងប្រទេសណាៗទាំងអស់ ហើយពួកគេគឺជាតួអង្គសំខាន់ ក្នុងការគាំទ្របាតុកម្មកាលពីពេលថ្មីៗនេះ ជាពិសេសនៅតាមបណ្តាលខេត្តភាគខាងលិចប្រទេសអ៊ីរ៉ង់ ៕

រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 04:13:57 pm        1963
ក្រុមមន្ត្រីបាននិយាយថា មនុស្សជិត ៥០នាក់ រួមទាំងកុមារ បានរងរបួសកាលពីថ្ងៃអាទិត្យ (០១ កញ្ញា) បន្ទាប់ពីមីស៊ីលរបស់រុស្ស៊ី បានវាយប្រហារចំផ្សារទំនើបមួយ និងកន្លែងព្រឹត្តិការណ៍នានាក្នុងទីក្រុង ខាគីវ (Kharkiv) ភាគឦសានរបស់អ៊ុយក្រែន។នៅព្រឹកថ្ងៃដដែលនោះ ទីក្រុងមូស្គូនិយាយថា ទីក្រុងគីវបានបើកការវាយប្រហារដោយយានដ្រូនដ៏ធំបំផុតមួយប្រឆាំងនឹងរុស្ស៊ី ចាប់តាំងពីសង្គ្រាមទ្រង់ទ្រាយធំបានចាប់ផ្តើមមក ដោយផ្តោតលើរោងចក្រថាមពល និងរោងចក្រចម្រាញ់ប្រេង ខណៈកងកម្លាំងរុស្ស៊ី បានវាយរុលបន្ថែមទៀតឆ្ពោះទៅកាន់ទីក្រុងសំខាន់មួយនៅភាគខាងកើតអ៊ុយក្រែន។ការវាយប្រហារនៅក្រុង Kharkiv បានជំរុញឱ្យប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelenskiy) បន្តការអំពាវនាវដល់សម្ព័ន្ធមិត្តឱ្យអនុញ្ញាតឱ្យទីក្រុងគីវ អាចបាញ់មីស៊ីលដែលផ្គត់ផ្គង់ដោយលោកខាងលិចចូលកាន់តែជ្រៅទៅក្នុងទឹកដីសត្រូវ និងកាត់បន្ថយការគំរាមកំហែងផ្នែកយោធាដែលបង្កឡើងដោយរុស្ស៊ី។ការវាយប្រហារដ៏ខ្លាំងក្លានេះកើតឡើងនៅចំណុចសំខាន់មួយក្នុងជម្លោះរយៈពេលពីរឆ្នាំកន្លះនេះ។ រុស្ស៊ីកំពុងដាក់សម្ពាធលើការវាយលុកនៅភាគខាងកើតអ៊ុយក្រែន ខណៈព្យាយាមបណ្តេញកងកម្លាំងអ៊ុយក្រែនដែលបានទម្លុះព្រំដែនខាងលិចរបស់ខ្លួននៅក្នុងការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃទី០៦ ខែសីហា។ ក្រុមមន្ត្រីរុស្ស៊ីនិយាយថា អង្គភាពការពារដែនអាកាសបានបំផ្លាញយានដ្រូនចំនួន ១៥៨គ្រឿងដែលបាញ់ដោយអ៊ុយក្រែនពេញមួយយប់។ នៅក្រុង Kharkiv ក្រុមសង្គ្រោះ និងអ្នកស្ម័គ្រចិត្ត បានដឹកជនស៊ីវិលដែលរងរបួសទៅកាន់រថយន្តគិលានសង្គ្រោះនៅខាងក្រៅផ្សារទំនើប ដែលត្រូវបានខ្ទេចខ្ទីក្នុងការវាយប្រហាររបស់រុស្ស៊ីនោះ៕

ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 09:02:15 am        1779
ប្រទេសចិន នៅថ្ងៃពុធ (ទី២៩ ខែវិច្ឆិកា)នេះ ជាថ្មីម្តងទៀត បានជំរុញឲ្យសហរដ្ឋអាមេរិកគោរពតាមគោលការណ៍ចិនតែមួយ និងគោរពការប្តេជ្ញាចិត្តនយោបាយដ៏រឹងមាំរបស់ខ្លួន ក្នុងការមិនគាំទ្រ «ឯករាជ្យភាពរបស់កោះតៃវ៉ាន់» ជាមួយនឹងសកម្មភាពជាក់ស្តែង ដោយលោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន បានធ្វើការអត្ថាធិប្បាយបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន នាទីក្រុងប៉េកាំង ខណៈពេលដែលឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយ។China urges US to honor commitment, stop arming Taiwanចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់ប្រទេសចិន នៅថ្ងៃពុធ (ទី២៩ ខែវិច្ឆិកា)នេះ ជាថ្មីម្តងទៀត បានជំរុញឲ្យសហរដ្ឋអាមេរិកគោរពតាមគោលការណ៍ចិនតែមួយ និងគោរពការប្តេជ្ញាចិត្តនយោបាយដ៏រឹងមាំរបស់ខ្លួន ក្នុងការមិនគាំទ្រ «ឯករាជ្យភាពរបស់កោះតៃវ៉ាន់» ជាមួយនឹងសកម្មភាពជាក់ស្តែង ដោយលោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន បានធ្វើការអត្ថាធិប្បាយបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន នាទីក្រុងប៉េកាំង ខណៈពេលដែលឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយ។អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby ថ្មីៗនេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការធានានូវសមត្ថភាពស្វ័យការពាររបស់កោះតៃវ៉ាន់ ដែលជាផ្នែកមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន ហើយនឹងបន្តលក់អាវុធទៅឲ្យកោះតៃវ៉ាន់។លោក Chen បាននិយាយថា៖ «ការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យកោះតៃវ៉ាន់ បានរំលោភលើសេចក្តីថ្លែងការណ៍រួមទាំង៣ របស់ចិន-សហរដ្ឋអាមេរិក ជាពិសេសខដែលមានចែងក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី១៧ ខែសីហា ហើយប្រទេសចិនបានជំទាស់យ៉ាងដាច់អហង្ការ ចំពោះការលក់នេះ។ នាយកដ្ឋានពាក់ព័ន្ធនៃប្រទេសចិន ក្នុងឱកាសជាច្រើន បានបញ្ជាក់ពីគោលជំហរជាគោលការណ៍របស់ពួកគេ ក្នុងរឿងនេះ។ យើងជំរុញឲ្យសហរដ្ឋអាមេរិកគោរពតាមគោលការណ៍ចិនតែមួយ ចាត់វិធានការជាក់ស្តែង ដើម្បីគោរពការប្តេជ្ញាចិត្តនយោបាយដ៏រឹងមាំរបស់ខ្លួន ដែលមិនគាំទ្រ «ឯករាជ្យភាពរបស់កោះតៃវ៉ាន់» ហើយកុំនិយាយបែបនេះ តែធ្វើយ៉ាងនោះ។ ការពិតរាប់មិនអស់ បានបង្ហាញថា ការស្វែងរកឯករាជ្យភាពរបស់កោះតៃវ៉ាន់ តាមរយៈកម្លាំង ត្រូវបានរាំងស្ទះហើយ ហើយការទទូចសុំការគាំទ្រពីបរទេស ដើម្បីស្វែងរក «ឯករាជ្យភាពកោះតៃវ៉ាន់» នឹងនាំតែឲ្យមានការបំផ្លាញខ្លួនឯងប៉ុណ្ណោះ»៕

កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក

2023/06/13 02:57:12 am        1939
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិតពីរម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។​ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កន្លងទៅ​សម្ដេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតនៅ​ខណ្ឌពោធិ៍សែនជ័យ​នេះចំនួន ១៤ ដងរួចមកហើយ ក្នុងនោះកាលពីឆ្នាំ២០១៧ ចំនួន ៧ដង ដែ លមានកម្មករ និយោជិត ចូលរួមចំនួន ១០ ម៉ឺន ៦ពាន់នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៨៨ និងកាលពីឆ្នាំ២០១៨ ចំនួន ៧ដង ដែលមានកម្មករ និយោជិត ចូលរួមចំនួន ១០ម៉ឺន ៧ពាន់នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១០០។ ជំនួបនៅថ្ងៃស្អែកនេះជាលើកទី១៥ ហើយ ដែលសម្តេចតេជោនាយករ ដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាល​ជាមួយបងប្អូនកម្មករ និយោជិត សរុបចំនួន ១៨០៣១នាក់មកពីរោងចក្រ សហគ្រាស ចំនួន១១ នៅ​ខណ្ឌពោធិ៍សែនជ័យ។រោងចក្រ សហគ្រាស ចំនួន ១១ ជាប្រភេទរោងចក្រកាត់ដេរចំនួន៧, ផលិតផលធ្វើដំណើរ និងកាបូប ចំនួន ៣, ដេរស្បែកជើងចំនួន ១។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូ ចជា អឺរ៉ុប អាម៉េរិក កាណាដា និងជប៉ុន ជាដើម។ នៅរាជធានីភ្នំពេញ គិតត្រឹមឆ្នាំ២០២៣ មានរោងច ក្រ សហគ្រាស ចំនួន ៩៣១៤ និងមានកម្មករ និយោជិតជាង ៦៦ម៉ឺននាក់។ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី កម្ពុជាបន្តរក្សាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ សង្គម និងសេដ្ឋកិច្ចជាតិបន្តមានការរីកចម្រើនគួរជាទីមោទនៈ។ សេដ្ឋកិច្ចកម្ពុជា បានកើនឡើងជាមធ្យមក្នុងអត្រា ៧% ជាងពីរទស្សវត្សរ៍មកហើយ លើកលែងតែក្នុងអំឡុង​ដំណាក់កាលនៃ​ការរីករាលដាលជំងឺកូវីដ-១៩។ ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណ ៩៩,៣% នៃកម្លាំងពលកម្មសរុបប្រ មាណ ១០,៨លាននាក់។ បច្ចុប្បន្ន សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះ​បញ្ជីនៅក្រ សួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួន ១៧២៥៦ ដែលមានកម្មករ និយោជិត ចំនួន ១,៥លាននាក់។ ការនាំចេញរបស់កម្ពុជា មានរហូតដល់ប្រមាណ ១៣ពាន់លានដុល្លារអាម៉េរិក តួលេខនេះ គិតក្នុងឆ្នាំ២០២២ ប៉ុណ្ណោះ៕ ដោយ៖ គង់ ឌិន​

រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

2022/10/14 03:38:02 pm        3091
ភ្នំពេញ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំ លើកទី៨ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២ ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន ១១១រូប ដើម្បីធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម

2022/09/27 04:16:39 pm        1780
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញទទួលទានអាហារពេលព្រឹកជាមួយ ឯកឧត្តម ង្វៀន សួនហ្វុក ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខណៈដែលមេដឹកនាំទាំងពីរ អញ្ជើញចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិ របស់ឯកឧត្តម អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន។ នៅក្នុងពិធីទទួលទានអាហារពេលព្រឹកការងារនោះ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពរីកចម្រើន នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នៃប្រទេសទាំងពីរ ។សម្តេចតេជោមានប្រសាសន៍ជំរាបជូន ឯកឧត្តមប្រធានរដ្ឋវៀតណាម ពីវត្តមានរបស់ សម្តេចអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ និងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីហាវ៉ាណា សាធារណរដ្ឋគុយបា។ ជាមួយគ្នានេះ សម្តេចបានជំរាបជូនឯកឧត្តមប្រធានរដ្ឋវៀតណាម ពីលទ្ធផលផ្លែផ្កានៃការធ្វើកិច្ចការជាច្រើន ជាមួយឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាមថ្មី លើការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ឯកឧត្តម ង្វៀន សួនហ្វុក ប្រធានរដ្ឋវៀតណាម មានប្រសាសន៍សំដែងនូវការរីករាយដោយបានជួបសម្តេចតេជោសាជាថ្មីម្តងទៀត នៅលើទឹកដីនៃប្រទេសជប៉ុន។ ឯកឧត្តម បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបញ្ញាញាណ នៃការដឹកនាំរបស់ សម្តេចតេជោ ដែលបានស្តារនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាមានការរីកចំរើនលើគ្រប់វិស័យ។ ឯកឧត្តមប្រធានរដ្ឋ ក៏បានវាយតម្លៃខ្ពស់ ចំពោះប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបានរួមគ្នាដោះស្រាយលើការងារធំៗជាច្រើន ដែលបម្រើឧត្តមប្រយោជន៍នៃប្រទេសនិងប្រជាជនទាំងពីរកម្ពុជា-វៀតណាម ពិសេសកំណើនពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើងខ្ពស់ បើទោះបីជាជួបវិបត្តិជំងឺកូវីដ១៩ក្តី។មេដឹកនាំទាំងពីរក៏បាន ឯកភាពគ្នាក្នុងការបន្តដោះស្រាយការងារមួយចំនួនដែលនៅសេសសល់ ពិសេសលើបញ្ហាបោះបង្គោលព្រំដែន នៃប្រទេសទាំងពីរឲ្យកាន់ឆាប់រហ័ស។ ឯកឧត្តមប្រធានរដ្ឋវៀតណាម បានជូនពរសម្តេចតេជោនាយករដ្ឋមន្រ្តី ទទួលបានជោគជ័យខ្ពង់ខ្ពស់ថែមទៀត ក្នុងការធ្វើជាប្រធានអាស៊ាន ដើម្បីបម្រើផលប្រយោជន៍តំបន់របស់យើង។ ឯកឧត្តមប្រធានរដ្ឋ បានបង្ហាញនូវអនុស្សាវរីយ៍ជាច្រើនដែលធ្លាប់បានធ្វើការជាមួយសម្តេច ក្នុងពេលដែលឯកឧត្តមធ្វើជា នាយករដ្ឋមន្រ្តីវៀតណាម។ ឯកឧត្តមប្រធានរដ្ឋ និងសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានធ្វើការពិភាក្សាគ្នាលើបញ្ហាទំនាក់ទំនងទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម

2022/07/06 05:23:47 pm        1372
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ អញ្ជើញ​ជួប​សំណេះ​សំណាល ក៏ដូច​ជា​ផ្តល់​នូវដំបូន្មានមួយចំនួន ជូន​ដល់​ប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម មុនពួក​គេ​ចេញ​ទៅ​ប្រកួត​កីឡា​ពិការ​អាស៊ាន ឬអាស៊ាន​ប៉ារ៉ា​ហ្គេម​លើក​ទី​១១ នៅទីក្រុងសូឡូ ប្រទេស​ឥណ្ឌូនេស៊ី។ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV Newsខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​៖- សម្តេចតេជោ ហ៊ុន សែន ផ្តល់ដំបូន្មានដល់កីឡាករ សូមកុំប្រើប្រាស់សារធាតុញៀន ឬសារធាតុហាមឃាត់ សម្រាប់ការប្រកួតនាំឱ្យខូចមុខមាត់ និងកិត្តិយសរបស់ប្រទេសជាតិ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសយល់ព្រមឱ្យមានយន្តហោះពិសេសដឹកជញ្ជួនកីឡាករ កីឡាការិនីជនពិការទៅ និងត្រឡប់ ពីការប្រកួតអាស៊ានប៉ារ៉ាហ្គេម ២០២២ ទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីសម្រួលដល់ការធ្វើដំណើរកីឡាករ និងកាត់បន្ថយការហានិភ័យផ្សេងៗ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់កីឡាករ សូមគិតគូរដល់មុខមាត់ និងកិត្តិយសជាតិ ទោះជាបានមេដាយមាសក៏ដោយ បើយើងករណីប្រើប្រាស់គ្រឿងញៀន ឬសារធាតុហាមឃាត់ក្នុងពេលប្រកួត ក៏មិនមានន័យអ្វីដែរ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ក្នុងចំណោមកីឡាករ កីឡាការិនីពិការ ដែលត្រូវចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១នេះ ក៏មានអ្នកធ្លាប់រងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ឌគ្រឿងផ្ទុះផងដែរ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរមីនកម្ពុជា បានប្រឹងប្រែងដោះ និងរំដោះផ្ទៃដី ដែលមានមីនប្រគល់ជូនប្រជាពលរដ្ឋបង្កបង្កើនផល និងប្រែក្លាយតំបន់ដែលធ្លាប់មានមីន និងធ្លាប់រងគ្រោះដោយសារមីន ជាតំបន់សុវត្ថិភាព(សូន្យមីន)។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ក្រោយសង្គ្រាមបានបញ្ចប់ រាជរដ្ឋាភិបាលបានប្រែក្លាយតំបន់ទាំងនោះជាតំបន់អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ។ អ្វីៗត្រូវធ្វើឱ្យល្អប្រសើរ ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ។- សម្តេចតេជោ ហ៊ុន សែន បានផ្តល់អានុសាសន៍ដល់គណៈរដ្ឋមន្ត្រីឱ្យបើកគណនី(កុងធនាគារ) ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការចូលរួមរបស់ប្រជាពលរដ្ឋ បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីវិស័យមីន ក្រោមគម្រោង «សម្តេចតេជោសម្រាប់សកម្មភាពមីន - Samdech Techo Project for Mine Action_STF - MA» ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម - Providing Safe Ground, Creating Smiles»។- សម្តេចតេជោ ហ៊ុន សែន បានជំរុញដល់មន្ត្រីប្រឹងប្រែងសកម្មភាពរបស់ខ្លួន ដើម្បីធ្វើសកម្មភាពផ្តាច់ព្រ័ត្រ លើតំបន់ដែលធ្លាប់មានមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ផ្តល់សុវត្ថិភាពដល់ប្រជាពលរដ្ឋ។- សម្តេចតេជោ ហ៊ុន សែន បាន ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋឱ្យនាំគ្នាប្រុងប្រយ័ត្នករណីគ្រោះថ្នាក់ចរាចរណ៍ប្រចាំថ្ងៃ ដែលកើតមានគួរឱ្យព្រួយបារម្ភ ខណៈដែលករណីស្លាប់ថ្មីដោយសារជំងឺកូវីដ-១៩ មានកម្រិតសូន្យ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសឯកភាពតាមសំណើរបស់អ្នកប្រកបរបររកស៊ីរថយន្តដឹកដី និងរថយន្តធុនធំចង្កូតស្តាំ សូមមកបង់ពន្ធ ដោយមិនតម្រូវឱ្យកែចង្កូតមកឆ្វេងឡើយ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ចាប់ពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះតទៅ កម្ពុជាមិនអនុញ្ញាត ឱ្យមានការនាំចូលរថយន្តចង្កូតស្តាំចូលមកព្រះរាជាណាចក្រកម្ពុជាជាថ្មីឡើយ។ បើមានការនាំចូលល្មើស នឹងមានវិធានការ ដោយគ្មានការលើកលែងទៀតឡើយ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស សូមបន្តបង្កើនការប្រុងប្រយ័ត្នពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលនៅតំបន់អឺរ៉ុបរួមមាន៖ បារាំង ,អ៊ីតាលី និងអេស្ប៉ាញ កំពុងទទួលករណីឆ្លងរលកទី៧ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យបន្តនិរន្តរភាព នៃការអនុវត្តន៍វិធានការសុខាភិបាល និងវិធានការ ៣កុំ និង៣ ការពារ ដើម្បីជៀសផុតពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលប្រទេសនានាក្នុងតំបន់អាស៊ានមានករណីឆ្លងបន្តកើតមានឥតដាច់។- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថា ក្រុមហ៊ុនអាកាសចរណ៍ «ស្កាយអង្គរ» បានប្រកាសផ្តល់ការដឹកជញ្ជូនដោយឥតគិតថ្លៃ(ទាំងទៅទាំងមក)ដល់កីឡាករ កីឡាការិនី និងប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេមកម្ពុជា ទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសសារជាថ្មីដោយរដ្ឋគ្មានការចាំបាច់ណាមួយ ដើម្បីបិទប្រទេសជាថ្មី ដោយសារជំងឺកូវីដ-១៩នោះទេ បន្ទាប់ពីកម្ពុជាបានដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩បានគ្រប់គ្រាន់។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន ដូសជំរុញទី៣,ទី៤ និងទី៥ ដោយសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដោយសង្កត់ធ្ងន់ថា «គ្មានអ្វីប្រសើរជាងការចាក់វ៉ាក់សាំងកូវីដ-១៩នោះទេ ក្នុងកាលៈទេសៈនេះ»។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កីឡាករទាន់សម័យ គឺជាកីឡាករដែលចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់ដូសតាមការតម្រូវរបស់ក្រុមគ្រូពេទ្យ។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាដល់កីឡាករ សូមប្រឹងប្រែងយកចិត្តទុកដាក់ចាក់វ៉ាក់សាំងកូវីដ-១៩ ការពារខ្លួនពីការឆ្លងកូវីដ-១៩ និងជាលក្ខខណ្ឌតម្រូវសម្រាប់ការធ្វើដំណើរឆ្លងកាត់ប្រទេសនីមួយៗផងដែរ(កាតវ៉ាក់សាំង)។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការរួមចំណែករបស់កម្ពុជា និងសមាជិកអាស៊ានផ្សេងៗទៀត លើការស្តុកបម្រុងរបស់អាស៊ានប្រឆាំងនឹងជំងឺកូវីដ-១៩ សម្រាប់ប្រើប្រាស់ក្នុងករណីចាំបាច់ ក្នុងក្របខណ្ឌអាស៊ានទាំងមូល។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រើប្រាស់អគ្គិសនីដោយភាពសន្សំសំចៃខ្ពស់ ខណៈដែលអគ្គិសនីកម្ពុជា ក៏បានប្រឹងប្រែងទប់នឹងកំហាតដោយសារការកើនឡើងតម្លៃប្រេងឥន្ធនៈ ដែលកើតមានទូទាំងពិភពលោក ដោយសារវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សូមកុំលេងល្បែងដាក់ទណ្ឌកម្មគ្នា។ ទណ្ឌកម្មទាំងនោះ មិនត្រឹមតែប៉ះពាល់ដល់ប្រទេសទាំងនោះឡើយ គឺវាបានជះឥទ្ធិពលទូទាំងពិភពលោក ក្នុងនោះមានវិបត្តិថាមពល និងវិស័យស្បៀងអាហារ ដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បើគ្មានការទប់ទល់របស់រដ្ឋ ចំពោះអគ្គិសនីកម្ពុជាទេ ម្លេះតម្លៃអគ្គិសនីនៅកម្ពុជា មានតម្លៃគុណនឹង២រួចជាស្រេចបាត់ទៅហើយ។ សម្តេចបញ្ជាក់ថា «មិនត្រឹមតែ មិនអាចបញ្ចុះថ្លៃអគ្គិសនីបានទេ រដ្ឋត្រូវត្រៀមទុនដើម្បីជួយខាតអគ្គិសនីកម្ពុជាថែមទៀត»។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ជាភ័ព្វសំណាង ពេលមានបញ្ហាវិបត្តិថាមពលសកល កម្ពុជាទទួលបានអំណោយពីទេវតា គឺធ្លាក់ភ្លៀងបំពេញអាងស្តុកទឹកវារីអគ្គិសនី ដែលយើងអាចទាញយកថាមពលពីកម្លាំងទឹក បង្កើតអគ្គិសនីបំពេញតម្រូវកង្វះខាត នៃការប្រើប្រាស់អគ្គិសនីបាន។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ដោយសង្កត់ធ្ងន់បន្ថែមថា «រថយន្តចង្កូតស្តាំ ដែលមានស្រាប់ក្នុងប្រទេសប៉ុន្មាន សូមទៅបង់ពន្ធ ដោយមិនចាំបាច់កែចង្កូតទេ..! លក្ខខណ្ឌតម្រូវនេះ មានត្រឹមតែត្រឹមថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះតែប៉ុណ្ណោះ រដ្ឋគ្មានគោលការណ៍លើលែងទៀតទេ»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ សូមបង្កើតចលនាជាតិរបស់យើង ដើម្បីកម្ពុជាគ្មានគ្រោះថ្នាក់សារមីនត្រឹមឆ្នាំ២០២៥ ដោយផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹមដល់ប្រជាពលរដ្ឋ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់អ្នកលេង TIK TOK ដែលជានារីៗ សូមរក្សាតម្លៃ កិត្តិយស សេចក្តីថ្លៃថ្នូរជានារីខ្មែរ (កុំនិយាយចំអេសចំអាស)ហើយរដ្ឋក៏គ្មានគោលការណ៍ដើម្បីបិទ TIK TOK នេះដែរ។- សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកលេង TIK TOK ដែលមានគោលបំណងវាយប្រហារ បង្កាច់បង្ខូច រាជរដ្ឋាភិបាល ឬសម្តេចផ្ទាល់ សូមមានការគិត ឬភាពពិតជាក់ស្តែង នៃកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ «គោលបំណងនៃការវាយប្រហារខ្លះ បែរលើកតម្កើងសម្តេចទៅវិញ..!»។- សម្តេចតេជោ ហ៊ុន សែន បានផ្តល់ការលើទឹកចិត្តដល់កីឡាករកម្ពុជា​ទៅចូលរួមប្រកួត​កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី សូមកុំចាញ់ច្រាបគេ «គេក៏ជាតិសាសន៍មួយ យើងក៏ជាតិសាសន៍មួយដូចគ្នា»..! ហើយត្រូវចាំថា «យើងម្នាក់ៗតំណាង​ឱ្យជាតិ​សាសន៍កម្ពុជា និងតំណាងឱ្យប្រជាជនកម្ពុជាទាំងមូល»។សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង១០ និង២០នាទី

សម្ដេចតេជោណែនាំឱ្យមាតាបិតាអាណាព្យាបាលសិស្សកុំវាយតម្លៃកូនខ្លួនឯងប្រៀបធៀបជាមួយកូនអ្នកដទៃ

2022/05/03 12:09:51 pm        2554
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​បានចែករំលែក​បទពិសោធន៍​ក្នុងការអប់រំកូនដល់មាតា បិតា អាណាព្យាបាលសិស្ស​សូមកុំវាយតម្លៃ​បង្អាប់​កូន​ដោយប្រៀបធៀប​ជាមួយកូនអ្នកដទៃឱ្យសោះ ព្រោះវាបានវ៉ៃប្រហារ​ដល់ទឹកចិត្ត​កូនរបស់​ខ្លួន​ឯង​យ៉ាង​ធ្ងន់ធ្ងរ ផ្ទុយទៅវិញត្រូវអប់រំដោយទឹកចិត្តល្អៗ។សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលបានលើកយកបទពិសោធន៍លើការអប់រំកូនចែករំលែកជូន មាតា បិតា អាណាព្យាបាលសិស្សានុសិស្ស បែបនេះ ត្រូវបាន​ធ្វើ​ឡើង​ក្នុងពេល​អញ្ជើញ​ជា​អធិបតី​ដ៏ខ្ពង់ខ្ពស់​ក្នុងពិធី​ជួបសំណេះសំណាលជាមួយសិស្សានុសិស្សដែលបានប្រឡងជាប់និទ្ទេសA​ក្នុងឆ្នាំ​សិក្សា២០២០-២០២១ ជិត២ពាន់នាក់ក្នុងក្របខណ្ឌទូទាំងប្រទេស នៅមជ្ឈមណ្ឌល​សន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វានាព្រឹកថ្ងៃទី៣ ខែឧសភានេះ។សម្តេចបានផ្តាំផ្ញើថា ការបង្អាប់ស្តីបន្ទោសកូនដោយយកការប្រៀបធៀប​ជាមួយកូនអ្នកដទៃជា​ជម្រើសមិនល្អ​ទេក្នុងការអប់រំកូនបែបនេះ ព្រោះវាជាការវាយប្រហារ​ដល់ទឹកចិត្តកូន​ខ្លួនឯងយ៉ាង​ធ្ងន់ធ្ងរដែល​ធ្វើ​ឱ្យគេបាក់ទឹកចិត្តទៅវិញទេ។សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ចែករំលែកបន្តថា ទាក់ទងនឹង​ការអប់រំ​កូននេះ សូម្បីតែនៅក្នុងគ្រួសារតែមួយក៏មិនត្រូវប្រៀបធៀបដែរ នេះជាតំណម​មួយក្នុង​ចំណោម​តំណម នៃការដោះស្រាយ​បញ្ហា​អារម្មណ៍​របស់កូន។ បើដឹងថា កូនរបស់យើងរៀន​ខ្សោយ​យើង​ត្រូវរកវិ​ធី​ដើម្បីឲ្យកូនយើងរៀន គឺកុំយក​កូនអ្នកដទៃ​មកប្រៀបធៀប​ជាមួយ​កូន​របស់យើង ដោយលើកកូនអ្នកដទៃ ហើយបន្តុះបង្អាប់កូនខ្លួនឯង៕

ឯកឧត្ដម ហ៊ុន ម៉ាណែត លើកឡើងថា គ្រូបង្រៀនជាអ្នកដែលសម្បូរទៅដោយគំនិត ចំណេះ និងគុណធម៌ខ្ពស់

2022/04/28 01:10:36 am        913
ភ្នំពេញ ៖ លោកគ្រូអ្នកគ្រូ គឺជាមូលធនមនុស្សដ៏សំខាន់បំផុត ដែលសំបូរហូរហៀរទៅដោយបណ្តុំគំនិត ចំណេះដឹង និងគុណធម៌ប្រកបដោយកិត្តិយសខ្ពង់ខ្ពស់ និងជាអ្នកដើរតួនាទីស្នូលក្នុងការបណ្តុះបណ្តាលធន ធានមនុស្សតាំងពីកុមាររហូតដល់ធំពេញវ័យ តាមរយៈការបង្ហាត់បង្រៀនបណ្តុះសមត្ថភាព និងការចែ ករំលែកចំណេះវិជ្ជា រួមជាមួយការអប់រំផ្នែកសីលធម៌ គុណធម៌ដល់ប្អូនៗក្មួយៗជាទំពាំងស្នងប្ញស្សីឱ្យក្លាយទៅជាសិស្សល្អនៅក្នុងសាលារៀន ជាកូនល្អនៅក្នុងគ្រួសារ និងជាពលរដ្ឋល្អដែលមានមហិច្ឆិតាចង់បានការអភិវឌ្ឍចំណេះដឹង និងការរីកចម្រើនជឿនលឿនរបស់សង្គមជាតិ។ នេះបើតាមការថ្លែងរប ស់ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជ នគណបក្សប្រជាជនថ្នាក់កណ្តាល ក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា តាមវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា និងមត្តេយ្យសិក្សា ជុំវិញរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។ ឯកឧត្ដមបន្តថា នៅពេលយើងសំបូរដោយធនធានមនុស្សខ្លាំង នោះប្រទេសជាតិយើងនឹងខ្លាំង និងប្រកបដោយភាពម្ចាស់ការរឹងមាំលើគ្រប់វិស័យ។ឯកឧត្ដមបន្ថែមថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សតែមួយគត់ដែលបានដឹកនាំកសាង និងអភិវ ឌ្ឍប្រទេសសម្រេចបានសមិទ្ធផលធំៗច្រើនជាងគេបំផុត ដោយឈរលើគោលការណ៍ អ្វីៗដើម្បីបុព្វហេតុជាតិមាតុភូមិ។ សមិទ្ធផលទាំងអស់របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនបានកើតមានឡើងដោយចៃដន្យនោះទេ។ ជាក់ស្តែងណាស់ គឺជាផ្លែផ្កានៃកត្តាអ្នកដឹកនាំ ដែលមានចក្ខុវិស័យច្បាស់លាស់ក្នុងបុព្វហេតុបម្រើប្រជាពលរដ្ឋ, គិតគូរដល់ប្រយោជន៍ជាតិជាធំ និងដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា សំដៅធ្វើយ៉ាងណាឱ្យពួកគាត់ទទួលបានជីវភាពរស់នៅថ្លៃថ្នូរ។ ឯកឧត្ដមបន្តថា ការវិនិយោគលើគ្រូបង្រៀន គឺដើម្បីធ្វើឱ្យប្រទេសជាតិកាន់តែរីកចម្រើនរឹងមាំ និងម្ចាស់ការ។ ស្របនឹងទស្សនវិស័យនេះ គណបក្សប្រជាជនកម្ពុជាបានគិតគូរយកចិត្តទុកដាក់ខ្ពស់ និងចាត់វិស័យអប់រំជាវិស័យស្នូលចម្បងមួយនៅក្នុងការកសាង និងអភិវឌ្ឍប្រទេស ហើយគោលនយោបាយដែ លបានដាក់ចេញកន្លងមក គឺតែងបានផ្តោតលើការលើកកម្ពស់ជីវភាពរស់នៅ និងការលើកទឹកចិត្តតា មរយៈការផ្តល់នូវអត្ថប្រយោជន៍ផ្នែកសុខមាលភាពសង្គមផ្សេងៗជាប់ជាប្រចាំចំពោះលោកគ្រូអ្នកគ្រូ ដែលត្រូវមានអម្រែកក្នុងការបន្តខិតខំពង្រឹង និងអភិវឌ្ឍសមត្ថភាពបន្ថែមទៀត ដើម្បីចែករំលែកដល់សិស្សានុសិស្ស។ក្នុងពិធីនោះដែរ ឯកឧត្ដមក៏បានថ្លែងអំណរគុណចំពោះគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដែលបានរៀបចំកម្មវិធីជួបជុំប្រកបដោយអត្ថន័យ និងភាពសប្បាយរីករាយ ក្នុងលក្ខណៈជាមហាគ្រួសារដ៏ធំមួយជាមួយនឹងសមាជិកជាង ៣,៥០០ នាក់ អញ្ជើញមកពីគ្រឹះស្ថានសិក្សាក្នុងរាជធានីភ្នំពេញ ជាពិសេសក្នុងបរិបទក្រោយពេលដែលសម្តេចតេជោនាយករដ្ឋមន្ត្រី ទើបបានសម្រេចលើ កលែងកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈ ឬកន្លែងដែលមានចរន្តខ្យល់ចេញចូលល្អ នៅទូទាំងប្រទេស រួមជាមួយនឹងការបន្តជំរុញការចូលរួមយុទ្ធនាការចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ ដូសជំរុញឱ្យបានគ្រប់ៗគ្នា ក្នុងគោលដៅដើម្បីបន្តធានានូវនិរន្តភាពនៃការបង្កើនភាពស៊ាំសហគមន៍ឱ្យកាន់តែរឹងមាំ។ ទាំងអស់នេះ ក៏បានបង្ហាញផងដែរ អំពីការវិវត្តវិជ្ជមានប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់នៃស្ថានការណ៍គ្រប់គ្រងការរីករាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា៕​ ដោយ៖ គង់ ឌិន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក

2022/04/23 10:53:22 pm        579
ភ្នំពេញ៖ កិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក ក្រោមមូលបទ ធនធានទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព : ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ បានប្រារព្វពិធីបើកជាផ្លូវការ នៅព្រឹកថ្ងៃទី២៣មេសា នៅសាល Komamoto Jo ក្នុងទីក្រុងគូម៉ាម៉ូតូ ខេត្តគូម៉ាម៉ាតូ ប្រទេសជប៉ុន។ព្រះចៅអធិរាជជប៉ុន សម្តេច ឯកឧត្តម ប្រមុខរដ្ឋ ប្រមុចរដ្ឋាភិបាល នៃប្រទេសមួយចំនួន បានយាងនិងអញ្ជើញចូលរួមក្នុងប្រជុំកំពូលដ៏មានសារសំខាន់នេះ ដោយផ្ទាល់ និងប្រព័ន្ធវីដេអូអនឡាញ។ ទីក្រុងគូម៉ាម៉ូតូ គឺជាទីក្រុងធំទី១២ របស់ប្រទេសជប៉ុន មានផ្ទៃក្រឡាជាង ៣៩០គីឡូម៉ែក្រឡា និងមានប្រជាជនរស់នៅប្រមាណ ៧៣៧ពាន់៦៤០នាក់។ ប្រមុខរដ្ឋាភិបាលនៃប្រទេសជប៉ុន កម្ពុជា ឡាវ ទូវ៉ាលូ នេប៉ាល់ រួមទាំងបណ្តារដ្ឋមន្រ្តី នៃប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នោះ ដែលមានប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះ។ នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលរបស់ខ្លួន ព្រះចៅអធិរាជជប៉ុន មានព្រះរាជបន្ទួលថា ទឹកពិតជាមានទំនាក់ទំនងខ្លាំងណាស់ សម្រាប់មនុស្សសត្វ ដែលរស់នៅលើភពផែនដីនៃលោកយើងនេះ។ ខេត្តគូម៉ាម៉ូតូ គឺជាខេត្តមួយរបស់ប្រទេសជប៉ុន ដែលមានភពទឹកក្រោមដីដ៏ល្អ សម្រាប់បម្រើមនុស្ស សត្វ ពិសេសការស្រោចស្របលើវិស័យកសិកម្ម។ កាលពីខែកក្កដាឆ្នាំ២០២០ តំបន់នេះគួម៉ាម៉ូតូ បានទទួលរងគ្រោះយ៉ាងខ្លាំងពីគ្រោះរញ្ជួយដី។ ព្រះអង្គសូមថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងថ្នាក់ដឹកនាំជប៉ុន ដែលខិតខំស្តារឡើងវិញ ក្រុងគួម៉ាម៉ូតូ ឲ្យមានសោភ័ណភាពស្រស់បំព្រង។ សូមបញ្ជាក់ថា កិច្ចប្រជុំកំពូល ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក (APWS) ត្រូវបានបង្កើតឡើងជាលើកដំបូង ក្នុងអំឡុងពេលវេទិកាទឹកពិភពលោក លើកទី៤ ដែលធ្វើឡើងនៅទីក្រុងម៉ិកស៊ិកកូ ប្រទេសម៉ិចស៊ិកកូ ក្នុងឆ្នាំ២០០៦ នៅពេលដែលអតីតនាយករដ្ឋមន្រ្តីជប៉ុន Ryutaro Hshimoto បានអំពាវនាវឲ្យមានការបង្កើតវទិកាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក(APWS) ជាវេទិកាមួយដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព នៃតំបន់អាស៊ីប៉ាស៊ីហ្វីក អំពីទស្សនទានស្តីអំពីទឹក។ នៅចំពោះមុខលោក គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីជប៉ុន, មេដឹកនាំរាជរដ្ឋាភិបាល និងអង្គការដៃគូពាក់ព័ន្ធច្រើនទៀតនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានគូសបង្ហាញនូវភាពប្រឈមមួយចំនួន ដែលបង្កវិនាសកម្មដល់ធនធានទឹក។ សម្តេចតេជោ បានលើកឡើងថា ធនធាននេះពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែកម្រទៅៗ ដោយសារសកម្មភាពរបស់មនុស្សធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានដល់ប្រភព និងគុណភាពទឹក, ការប្រែប្រួលអាកាសធាតុ, គ្រោះទឹកជំនន់ និងភាពរាំងស្ងួត, ការកើនឡើងចំនួនប្រជាជន និងការបន្តរីកចម្រើនយ៉ាងឆាប់រហ័ស ដែលបាននិងកំពុងបន្តដាក់សម្ពាធដល់ធនធានទឹក និងប្រព័ន្ធអេកូឡូស៊ីដែលទ្រទ្រង់ប្រភពទឹក។សម្តេចតេជោ ហ៊ុន សែន បានចែករំលែកទស្សនទានចំនួន៤ ដើម្បីដោះស្រាយបញ្ហាប្រឈមនាំដល់វិនាសសកម្មធនធានទឹក និងដើម្បីគ្រប់គ្រងឱ្យបានប្រកបដោយចីរភាពសម្រាប់បច្ចុប្បន្ន និងទៅអនាគត។ ទស្សនទានទាំង៤នោះរួមមាន៖១-បន្តជំរុញការអភិវឌ្ឍនិងសមាហរណកម្ម បណ្ដាញហេដ្ឋារចនាសម្ព័ន្ធ សំដៅគាំទ្រដល់ការគ្រប់គ្រងធនធានទឹក ទាំងក្នុងប្រទេស តំបន់ និងសកលលោក។២-បន្តជំរុញការអភិវឌ្ឍសកម្មភាពសង្គម-សេដ្ឋកិច្ច ប្រកបដោយការទទួលខុសត្រូវ និងការគាំទ្រដល់ការអភិវឌ្ឍបៃតង,ជាពិសេស សម្រាប់វិស័យកសិកម្មដែលជាវិស័យប្រើប្រាស់ទឹកច្រើន។៣-ជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកឌីជីថលរបស់យើង ដើម្បីចាប់យកវឌ្ឍនភាពនៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ក្នុងការប្រើប្រាស់ និងការគ្រប់គ្រងទឹក ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។៤-ការបន្តគាំទ្រដល់កម្មវិធី គំនិតផ្ដួចផ្តើម និងសកម្មភាពនានា គាំទ្រដល់ការលើកកម្ពស់ចីរភាពសង្គមក្នុងការប្រើប្រាស់ និងការគ្រប់គ្រងទឹក សំដៅធានាឱ្យបានថា ប្រជាជនសកលលោកគ្រប់រូបទទួលបានទឹកមកប្រើប្រាស់ តាមតម្រូវការ។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា ការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព គឺចាំបាច់ណាស់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព។ ជាក់ស្តែងនៅក្នុងរបៀបវារៈឆ្នាំ២០៣០ របស់សហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ធនធានទឹកត្រូវបានកំណត់នៅគោលដៅទី៦ ស្តីពី «ការធានាឱ្យមាននិងការគ្រប់គ្រងទឹកនិងអនាម័យប្រកបដោយចីរភាព សម្រាប់ប្រជាជនគ្រប់រូប»។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានគូសរំលេចដែរថា កម្ពុជា ចាត់ទុកទឹកជា «មាស-ស» ដែលជាកម្លាំងចលករជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ន។ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលកម្ពុជា តែងទទួលស្គាល់អំពីសារសំខាន់ជាយុទ្ធសាស្ត្រ និងផ្តល់អាទិភាពខ្ពស់ចំពោះវិស័យធនធានទឹក សំដៅជំរុញការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរធានាបាននូវសន្តិសុខទឹកក្នុងក្របខណ្ឌទូទាំងប្រទេស។សម្តេចតេជោ ហ៊ុន សែន បានប្រកាសបង្ហាញនូវជំហររបស់កម្ពុជាក្នុងកិច្ចប្រជុំនោះដែរថា កម្ពុជា នឹងបន្តកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធក្រោមយន្តការតំបន់ និងសកល ដើម្បីពង្រឹង និងលើកកម្ពស់អភិបាលកិច្ច និងការគ្រប់គ្រងធនធានទឹកនិងអាងទន្លេឆ្លងដែន ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងការឈានទៅសម្រេចគោលដៅ «ទឹកដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
07/23/2026 08:07 PM
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
07/23/2026 08:07 PM
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
07/23/2026 08:07 PM
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
07/23/2026 08:07 PM
ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
07/23/2026 07:07 PM
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
07/23/2026 07:07 PM
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
07/23/2026 07:07 PM
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
07/23/2026 07:07 PM
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
07/23/2026 07:07 PM
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
07/23/2026 07:07 PM