TOP STORY | សម្ដេចតេជោ​ចេញសារដាស់តឿន​ដល់ជនរួមជាតិ​កម្ពុជា​ត្រៀម​ខ្លួន​វាយ​ចោរ​ឈ្លាន​ពាន​ទឹក​ដី ខណៈថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ចតាចង់បានទឹកដីកម្ពុជា
ឯកឧត្តម ប៉េង ពោធិ៍នា៖ «យើងត្រូវរួបរួមគ្នាជាធ្លុងមួយ​ទប់ស្កាត់ និង​បំផ្លាញ​មហិច្ឆតា​នយោបាយ​របស់​ក្រុម​ជ្រុល​និយមមួយក្តាប់តូច ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍»
គណបក្សប្រជាជនខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីអបអខួបអនុស្សាវរីយ៍លើកទី៧៤ថ្ងៃបង្កើតគណបក្ស
គណបក្សប្រជាជនកម្ពុជាជាកម្លាំងនយោបាយតែមួយគត់រួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ ផ្ដល់អនុសាសន៍ឱ្យធ្វើពង្រាងវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជន ឲ្យមានវិសាលភាពគ្របដណ្តប់ទៅលើនិវត្តជនទាំងអស់

2025/05/22 10:29:09 am        146
នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុង​កិច្ច​ប្រជុំ​ក្រុម​ការ​ងារ​ព័ត៌​មាន​ផ្សព្វ​ផ្សាយ​របស់ សមាគមអតីតយុទ្ធជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បាន​ផ្ដល់​អ​នុ​សាសន៍​ឱ្យធ្វើពង្រាងវិសោធនកម្មលក្ខន្តិកៈ សមាគមអតីត​យុទ្ធជន​ឲ្យ​មាន​វិសាល​ភាព​គ្រប​ដណ្តប់​ទៅ​លើ​និវត្តជនទាំងអស់ ដោយរួមបញ្ចូលទាំងមន្ត្រីរាជការចូលនិវត្តន៍ គ្រូបង្រៀន​ចូល​និវត្តន៍ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទចូលនិវត្តន៍៕

អេមីរ៉ាតអារ៉ាប់រួមនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត

2025/05/19 02:44:58 pm        116
នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំនៅព្រះរាជាណាចក្រម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព ។ ក្នុងឱកាសនៃជំនួប, ឯកអគ្គរាជទូតបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីUAE-កម្ពុជា។ ឯកឧត្តមបានគោរពជម្រាបជូនសម្តេចបវរធិបតីថា គណៈប្រតិភូនៃសភាពាណិជ្ជកម្ម UAE គ្រោងនឹងបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងពិភាក្សាអំពីកិច្ចសហការលើការរៀបចំពិព័រណ៍ពាណិជ្ជកម្មនៅកម្ពុជា ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ, ឯកឧត្តមឯកអគ្គរាជទូតនឹងមានជំនួបពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីពិភាក្សាអំពីការបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរ និងដើម្បីបន្តពិភាក្សាលើការជំរុញការអនុវត្តកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នារួចហើយ ដើម្បីដាក់ចេញនូវផែនការអនុវត្តជាក់ស្តែង និង​ពិភាក្សាលេីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យភស្តុភារកម្ម, សន្តិសុខសាយប័រ, និងបញ្ញាសិប្បនិម្មិត។ ឯកឧត្តមឯកអគ្គរាជទូតក៏បានគោរពជម្រាបអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបន្ថែមទៀត តាមរយៈការបង្កេីនការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដែលផ្តោតលើការសិក្សា​ ជំនាញបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត។ជាការឆ្លើយតប, សម្តេចបវរធិបតីបានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី​ នៃប្រទេសទាំងពីរ​ ជាពិសេសលើវិស័យទេសចរណ៍ តាមរយៈការបង្កើនជើងហោះហើរត្រង់ពី UAE មកកម្ពុជា។ ជាមួយគ្នានេះ សម្តេចបវរធិបតីបានថ្លែងអំណរគុណចំពោះ UAE ដែលបានរួមចំណែកកសាងធនធានមនុស្ស​ ក៏ដូចជាបានគាំទ្រដល់សមាគមមូស្លីមនៅកម្ពុជា។ សម្តេចបវរធិបតីគូសបញ្ជាក់ថា កម្ពុជា​និង​ UAE នៅមានវិស័យសក្តានុពលជាច្រើនដែលអាចពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតបាន។ សម្តេចបរវធិបតីក៏បានបញ្ជាក់ពីទិសដៅនៃការអភិវឌ្ឍឧស្សាហកម្មហាឡាល់នៅកម្ពុជា​ ដើម្បីជំរុញការនាំចេញផលិតផលហាឡាល់ទៅកាន់បណ្តាប្រទេសនៅមជ្ឈិមបូព៌ា និង UAE។ សម្តេចបវរធិបតីលើកទឹកចិត្តឱ្យឯកឧត្តមឯកអគ្គរាជទូត បន្តពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងដែលបានឯកភាពគ្នារួច សំដៅប្រែក្លាយទៅជាផែនការអនុវត្តនជាក់ស្តែង។ សម្តេចបវរធិបតីបានបង្ហាញនូវជំនឿជឿជាក់ថា​តួនាទីរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងក្លាយជាស្ពានតភ្ជាប់ទំនាក់ទំនង​ និងកិច្ច​សហប្រតិបត្តិការ​រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនមួយកម្រិតទៀត៕

រដ្ឋអូស្ត្រាលីខាងត្បូងស្វែងរកឱកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ​កម្ពុជាបន្ថែមទៀត

2025/05/19 02:25:01 pm        63
នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Frances Adamson អភិបាលរដ្ឋ នៃរដ្ឋអូស្ត្រាលីខាងត្បូង (South Australia-SA) ប្រទេសអូស្ត្រាលី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព ។ ក្នុងឱកាសនៃជំនួប លោកជំទាវអភិបាលរដ្ឋនៃរដ្ឋអូស្ត្រាលីខាងត្បូង បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអូស្ត្រាលី និងកម្ពុជា។ លោកជំទាវបានលើកឡើងថា គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចរបស់លោកជំទាវ គឺដើម្បីស្វែងរកឱកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋអូស្ត្រាលីខាងត្បូង និងកម្ពុជា។ លោកជំទាវអភិបាលរដ្ឋ បានជម្រាបជូនសម្តេចបវរធិបតីអំពីវិស័យសក្តានុពលនានារបស់រដ្ឋអូស្ត្រាលីខាងត្បូង រួមមាន៖ វិស័យកសិកម្ម, អប់រំ, ទេសចរណ៍, និងថាមពល។ លោកជំទាវបានបន្ថែមថា រដ្ឋអូស្ត្រាលីខាងត្បូងមានសហគមន៍ខ្មែរប្រមាណជិត ៤០០០​ នាក់ កំពុងរស់នៅ, ធ្វើការងារ និងសិក្សា។ ជាងនេះទៀត, លោកជំទាវបានកោតសរសើរចំពោះភាពឧស្សាហ៍ព្យាយាម និងការខិតខំប្រឹងប្រែងរបស់សិស្ស-និស្សិតកម្ពុជា ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានសិក្សា និងសាកលវិទ្យាល័យនានាក្នុងរដ្ឋអូស្ត្រាលីខាងត្បូង។ជាការឆ្លើយតប,​ សម្តេចបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានចូលរួមចំណែកក្នុងដំណើរការស្វែងរកសុខសន្តិភាព ក៏ដូចជាការស្តារ និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា នាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះ, សម្តេចបវរធិបតីក៏បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ សម្តេចបានអរគុណ​អូស្ត្រាលី​ និយាយជារួម​ និងរដ្ឋអូស្ត្រាលីខាងត្បូង និយាយដោយឡែក​ ដែលបានរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សកម្ពុជា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ជាមួយគ្នានេះ,​​ សម្តេចបវរធិបតី បានគូសបញ្ជាក់ជូនលោកជំទាវអភិបាលរដ្ឋ​ អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍមូលធនមនុស្ស ដោយផ្តោតលើការពង្រឹងសុខុមាលភាព, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការបង្កើតការងារ ជូនប្រជាពលរដ្ឋ។សម្តេចបវរធិបតី និងលោកជំទាវ ក៏បានពិភាក្សា​និងផ្លាស់ប្តូរយោបល់អំពីការពង្រឹង និងពង្រីក​ ព្រមទាំងស្វែងរកនូវ​ឱកាសបន្ថែមទៀត​ ក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរដ្ឋអូស្ត្រាលីខាងត្បូង លើវិស័យសំខាន់ៗ ដូចជា៖ អប់រំ​,ថាមពលស្អាត, ពាណិជ្ជកម្ម, វិនិយោគ, កសិកម្ម, និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន តាមរយៈការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ និងការជំរុញភ្ញៀវទេសចរ៕

ស្ពានខ្ពស់ជាងគេនៅកម្ពុជា បានបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ហើយ

2025/05/16 02:24:17 pm        289
ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ បាន​បើក​ឱ្យ​ប្រជា​ពលរដ្ឋ​ឆ្លងកាត់ជាអចិន្ត្រៃយ៍ ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ តទៅ ។ការបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍នេះ ក្រោយ​ពេល​វឌ្ឍនភាព​ស្ពាន​បាន​សម្រេច​លទ្ធ​ផល​១០០%។ បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ ឈប់ថតរូប ទស្សនាកម្សាន្ត​ជាមួយ​ទិដ្ឋភាព​ស្ពាន​ខ្ពស់ត្រដែត អមដោយដោយអ័ព្ទ ព្រៃពឹក្សាខៀវស្រងាត់ត្រជាក់ភ្នែក ឆ្លងកាត់ស្ទឹង​ឫស្សី​ជ្រុំ ដ៏ត្រជាក់ស្រេប។គួរបញ្ជាក់ថា ស្ពានលេខ២៨នេះ មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង១០ម៉ែត្រ សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់៕

មន្រ្ដីនាំពាក្យ៖ ផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) មានសភាពមមាញឹកយ៉ាងខ្លាំង ក្នុងឱកាស​ថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ

2025/05/15 01:51:07 pm        347
កោះកុង៖ ឯកឧត្តម ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែ​ឧសភា​នេះថា ផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) មានសភាពមមាញឹកយ៉ាងខ្លាំង ក្នុង​ឱកាស​ថ្ងៃ​ឈប់​សម្រាកព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១៤ ខែឧសភា និងព្រះរាជបុណ្យពិធីច្រត់ព្រះនង្គ័ល នៅ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ២០២៥នេះ។ដោយឡែកច្រកចេញផ្លូវល្បឿនលឿន(ភ្នំពេញ-ព្រះសីហនុ)ចំណុចកំពង់សិលា និងស្រែអំបិល ក៏មាន​សភាពកកស្ទះដោយអន្លើផងដែរ ដោយបងប្អូនប្រជាពលរដ្ឋ​មាន​ដំណើរ​កម្សាន្ត​ចេញ​ទៅ​ផ្លូវ​ជាតិ​លេខ​៤៨ ឆ្ពោះទៅទស្សនាខេត្តកោះកុង ,ទីរមនីយដ្ឋាននានាតាមបណ្តោយផ្លូវជាតិលេខ៤៨ ,​ឆ្ពោះ​ទៅ​កាន់ផ្លូវជាតិលេខ១០ ទស្សនាស្ទឹងដំណាក់ក្បូន, ស្ទឹងឫស្សី​ជ្រុំ​,ស្ពាន​ខ្ពស់​ជាង​គេ​នៅ​កម្ពុជា,​​តំបន់អូរសោម,ប្រម៉ោយ,ផ្លូវអន្ទង់អាំងចំណុចផ្លូវជាតិលេខ៥៥,ច្រកព្រំដែនកម្ពុជា-ថៃ(ថ្មដារ) និងតំបន់សំឡូត នៃផ្លូវជាតិលេខ១០ជាដើម។ល។គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ គម្រោងស្តារ និងលើក​កម្រិត​គុណភាព​ផ្លូវ​ជាតិ​លេខ៤៨ សម្រេចវឌ្ឍនភាព ៩៦,៨៤%ហើយ ដោយឡែក​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ​១០ សម្រេចបាន ៩៩,៦០%ហើយដែរ។សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងរីករាយ​ក្នុង​ឱកាស​ឈប់​សម្រាក​ក្នុង​ទីដ៏សែនមនោរម្យ និងសុខសន្តិភាពពេញដ៏បរិបូរណ៌៕ 

ក្រុមការងារក្រសួងសាធារណការប្រជុំពិនិត្យវឌ្ឍនភាពគម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកនៅភ្នំពេញ ខណៈបច្ចុប្បន្នសម្រេចលទ្ធផលបានប្រមាណ ៩៣%

2025/05/13 12:47:10 pm        165
ភ្នំពេញ៖ នាថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ាង វុត្ថា អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស និងជាប្រធានក្រុមការងារត្រួតពិនិត្យបច្ចេកទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២៤ ដែលអនុវត្តដោយក្រុមហ៊ុនសាងសង់ PHNOM PENH PRECAST PLANTS CO., LTD និង T.C.M. ENGINEERING COMPANY LTD ដោយមានការចូលរួមពី លោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធនៃគម្រោង ព្រមទាំងតំណាងក្រុមហ៊ុនទទួលការសាងសង់។កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងតាមដានអំពីវឌ្ឍនភាពនៃគម្រោង ព្រមទាំងពិនិត្យពីបញ្ហាប្រឈមដែលនៅសេសសល់ក្នុងការពិភាក្សាស្វែងរកដំណោះស្រាយ ដើម្បីឱ្យការអនុវត្តគម្រោងអាចបញ្ចប់បានទៅតាមផែនការដែលបានគ្រោងទុក។សូមបញ្ជាក់ផងដែរថា គម្រោងនេះ បានបើកការដ្ឋាន កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ ដែលមានវឌ្ឍនភាពគម្រោងបច្ចុប្បន្នសម្រេចលទ្ធផលបានប្រមាណ ៩៣% នៃទំហំការងារសរុប ហើយគ្រោងនឹងបញ្ចប់ការងារនៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ៕

សម្តេចតេជោ ហ៊ុន សែន បញ្ចប់ទស្សនកិច្ចនៅឥណ្ឌូណេស៊ី និងទីម័រឡេស្តេដោយជោគជ័យ និង​មោទនភាព​ជាទីបំផុត​

2025/05/09 03:39:56 pm        228
នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ​២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រប់​ដល់កម្ពុជា​វិញ​ដោយសុវត្ថិភាព បន្ទាប់ពីបាន​អញ្ជើញ​បំពេញទស្សនកិច្ចការងារ​នៅ​សាធារណ​រដ្ឋ​ឥណ្ឌូណេស៊ី​ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ និងបន្តបំពេញ​ទស្សន​កិច្ចផ្លូវការ​នៅ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ តប​តាម​ការ​អញ្ជើញរបស់ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតី នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័រឡេស្តេ។ក្នុងឱកាស​បំពេញទស្សកិច្ចការងារ​ ​នៅប្រទេសឥណ្ឌូណេស៊ី សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​​កម្ពុជា និងជាអ្នកនយោបាយមានទំនាក់ទំនងជិតស្និទ្ធជាមួយមេដឹក​នាំ​ប្រទេស​ឥណ្ឌូណេស៊ី​នោះ ទទួលបានការស្វាគមន៍យ៉ាងមហោឡារិក កក់ក្តៅ និងកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត។ សម្ដេច​តេជោ អញ្ជើញដល់​ព្រលានយន្តហោះអន្តរជាតិនាទីក្រុងហ្សាការតាភ្លាម សម្តេចតេជោ ទទួល​បាន​ការស្វាគមន៍ដោយមន្ត្រីជាន់ខ្ពស់ប្រទេសឥណ្ឌូណេស៊ី និងឈរអមជា​របង​ដោយ​កង​កិត្តិយស​របស់ឥណ្ឌូណេស៊ី ចាប់ពីព្រ​លានយន្តហោះ រហូតដល់វិមានប្រធានាធិបតីឥណ្ឌូណេស៊ី ក្បួន​រថយន្ត​របស់សម្តេចតេជោ ត្រូវបានហែហមអមក្បួនដោយរថយន្ត និងម៉ូតូ​កិត្តិយស​ជា​ច្រើន​គ្រឿង​។ នៅឯវិមានប្រធានាធិបតីវិញ មានការរៀបចំពិធីស្វាគមន៍ជាផ្លូវការយ៉ាងមហោឡារិក ដោយ​ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតីឥណ្ឌូណេស៊ី និងកងកិត្តិយសជាច្រើនរូប មាន​ទាំង​កង​កិត្តិយស​ជិះ​សេះជាក្បួនថែមទៀតផង។កាន់តែពិសេសថែមទៀតនោះ ដំណើររបស់សម្តេចតេជោ ចាប់ពីពេលអញ្ជើញ​ដល់​ព្រលាន​យន្ត​ហោះ ​រហូត​ដល់ជួបជជែកការងារជាមួយលោកប្រធានាធិបតីឥណ្ឌូណេស៊ី ត្រូវ​បាន​ផ្សាយ​ផ្ទាល់​ដោយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយរដ្ឋ និងឯកជនរបស់ឥណ្ឌូណេស៊ីផងដែរ។ បន្ទាប់មកសម្តេចតេជោ បាន​អញ្ជើញ​ជួប​ពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតី​នៃ​សាធារណ​រដ្ឋ​ឥណ្ឌូណេស៊ី នៅវិមានប្រធានាធិបតីផងដែរ​។បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចផ្លូវការ សម្តេចតេជោបាន​អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ នៅវិមានប្រធានាធិបតី។ ក្នុងជំនួបនេះសម្ដេច​តេជោ បាន​រម្លឹកឡើងថា កម្ពុជា និងឥណ្ឌូណេស៊ី​មានចំណងមិត្តភាពជាមួយគ្នា​ជាង៣៧ឆ្នាំចាប់តាំងពីកម្ពុជា​ចរចា​ស្វែង​រក​សន្តិភាព​មក​ម្លេះ ដូច្នេះ​សមិទ្ធ​ផល​របស់​កម្ពុជា​នៅ​ពេល​នេះ​មិន​អាច​កាត់​ផ្តាច់​ពី​ការ​ជួយ​របស់​ឥណ្ឌូ​ណេស៊ី​បាន​​ឡើយដោយសម្តេចតេជោ​បានអរគុណចំពោះការចូលរួមរបស់ឥណ្ឌូណេស៊ី ក្នុង​ការ​ជួយ​ដល់​កម្ពុជា។នៅក្នុងឱកាសជំនួបនេះ ឯកឧត្តមប្រធានាឥណ្ឌូណេស៊ីបានថ្លែង​ថា នៅក្នុងតំបន់​អាស៊ី​អាគ្នេយ៍​សម្តេច​ជា​បុរសរដ្ឋ ដែលមានបទពិសោធន៍ដឹកនាំប្រទេសយូរឆ្នាំ។ ឯកឧត្តមបន្តថា ឥណ្ឌូណេស៊ី​តែង​តែ​ប្តេជ្ញាលើកកម្ពស់កិច្ចសន្ទនា ការផ្សះផ្សាជាតិ និងដោះស្រាយ​ទំនាស់​ដោយ​សន្តិ​វិធី​នៅ​កម្ពុជា​តាំង​ពីអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ និង១៩៩០ ដែលកាល​ប្រវត្តិនេះ​ជា​គ្រឹះ​សម្រាប់​ទំនាក់​ទំនង​ទ្វេភាគី​កម្ពុជា-ឥណ្ឌូណេស៊ី​លើ​គ្រប់​វិស័យ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន។ក្នុងឱកាសដំណើរទស្សនកិច្ចនៅឥណ្ឌូណេស៊ីនៅរសៀលថ្ងៃទី៥ ខែឧសភា​ ឆ្នាំ​២០២៥​នេះ​ដែរ​សម្ដេចតេជោ ប្រធានព្រឹទ្ធសភានៃកម្ពុជា ក៏បាន​បានអញ្ជើញធ្វើជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន តំណាងគណៈកម្មាធិការអចិន្ត្រៃយ៍អាស៊ាន និង​ឯក​អគ្គ​រដ្ឋទូតទីម័រឡេស្តេប្រចាំអាស៊ាន នៅលេខាធិការដ្ឋានអាស៊ាន នាទីក្រុងហ្សាការតា សាធារណរដ្ឋ​ឥណ្ឌូណេស៊ីផងដែរ​។នៅ​​ក្នុងជំនួបនេះ ឯកឧត្តម អគ្គលេខាធិការអាស៊ាន តំណាង​គណៈកម្មការ​អចិន្ត្រៃយ៍​អាស៊ាន​បាន​លើក​ឡើង​ថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី កម្ពុជាបានចូល​ជា​សមាជិក​អាស៊ាននៅ​ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ដែលមកដល់ពេលនេះគឺជាខួបលើកទី២៦ឆ្នាំ ដែល​កម្ពុជាបានចូលជាសមាជិកអាស៊ាន។ ឯកឧត្តម​បាន​រំលេច​ថា​ចាប់​តាំង​ពី​កម្ពុជា​បាន​ចូល​ជា​សមាជិក​អាស៊ានមក កម្ពុជាបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការងាររបស់អាស៊ាន និង​ដោះ​ស្រាយ​បញ្ហា​របស់អាស៊ាន តួយ៉ាងដូចជាកម្ពុជាបានធ្វើជាប្រធានអាស៊ានចំនួន៣លើក គឺ​នៅ​ឆ្នាំ​២០០២ ឆ្នាំ២០១២ និងឆ្នាំ ២០២២ ដែលតួនាទី​របស់​កម្ពុជា​ជា​ប្រធាន​អាស៊ាន​បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់ក្នុងកាតដោះស្រាយបញ្ហាប្រឈមរបស់អាស៊ាន នាពេលកន្លង​មក​ក៏​ដូច​ជា​នៅ​ថ្ងៃ​អនាគត ដែលកម្ពុជាកំពុងចូលរួមចំណែកយ៉ាងសកម្មផងដែរ។ក្នុង​ឱកាស​នោះសម្ដេចតេជោ បានរំលេចថា នៅពេលដែលស​ម្ដេចបាន​ធ្វើ​ជា​ប្រធាន​អាស៊ាន​៣​ដ​​ង​នៅ​ក្នុង​កិច្ចប្រជុំអាស៊ាន កាលពីពេលសម្ដេចនៅជានាយករដ្ឋមន្ត្រី គឺនៅឆ្នាំ២០០២ ២០១២ និ​ង​២០២២ សម្ដេចមិនដែលបានអញ្ជើញមកទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាននោះទេ។ ហើយ​នេះ​ជាដំណើរទស្សនកិច្ចលេខាធិការដ្ឋានអាស៊ាន​លើកដំបូងរបស់សម្ដេច ថ្វីត្បិតកាលពីឆ្នាំ ២០២១ សម្ដេចបានមកប្រជុំនៅលេខាធិការដ្ឋានអាស៊ានលើបញ្ហាមីយ៉ាន់ម៉ា ប៉ុន្តែសម្ដេច​ក៏​មិន​បាន​ធ្វើ​ដំណើរទស្សនកិច្ចពិនិត្យមើលលេខាធិការដ្ឋានអាស៊ានដូចលើកនេះឡើយ។សម្ដេចតេជោបានបញ្ជាក់ទៅកាន់អគ្គលេខាធិការណ៍អាស៊ានថា ប្រទេសទាំងអស់ ពិសេស​នៅ​ក្នុង​តំបន់​អាស៊ាន​កំពុងជួបបញ្ហា ដូច្នេះអាស៊ានត្រូវតែធ្វើការជាមួយគ្នារឹងមាំ និងខ្លាំង​បន្ថែម​ទៀត​ហើយ​អាស៊ានត្រូវតែក្រឡេកមើលការផ្គត់ផ្គង់ទីផ្សារនៅក្នុងតំបន់អាស៊ាន ជាពិសេសទីផ្សារ​ដែល​មាន​ស្រាប់​តាមរយៈកិច្ចព្រមព្រៀង RCEP ដែលប្រទេសនៅ​ក្នុង​អាស៊ាន​មិន​គួរ​មើល​រំលង​នោះ​ឡើយ​។ក្នុងឱកាសដំណើរទស្សនកិច្ចនៅប្រទេស​ឥណ្ឌូណេស៊ី សម្ដេច​តេជោ បាន​អញ្ជើញ​ផ្តល់បាឋក​ថា​ពិសេស​ ក្រោមប្រធានបទ “កម្ពុជា និងអាស៊ាន, អាស៊ាន និងពិភពលោក” ដែលជា វិភាគ​ទាន​ដ៏​សំខាន់​ក្នុង​ការអបអរសាទរខួប២៦ឆ្នាំ នៃការចូលជាសមាជិកអាស៊ានរបស់កម្ពុជា។​ជាមួយ​គ្នា​នេះ សម្តេចតេជោ បាន​អញ្ជើញថ្លែងបាឋកថា ក្រោមប្រធានបទស្តីពី «ទស្សនៈ និងបទពិសោធន៍ នៃ​កិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» នៅសាលា​សិក្សា​អំពី​រដ្ឋាភិបាល​នៃ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​សេដ្ឋកិច្ច​ អាស៊ាន និងអាស៊ីបូព៌ា (ERIA School of Government) ដែលមានការ​ចូលរួម​ដោយ​អគ្គ​លេខាធិការ អាស៊ាន តំណាងអចិន្ត្រៃយ៍អាស៊ាន, អង្គទូតប្រចាំ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី និង​ប្រចាំ​អាស៊ាន, ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំនៃក្រសួង/ស្ថាប័នរដ្ឋឥណ្ឌូណេស៊ី និងអង្គការ​សង្គម​ស៊ីវិល​នៅ​ឥណ្ឌូណេស៊ីផងដែរ​។ក្រៅពីនេះ​សម្ដេច​តេជោ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារ​ជាមួយ លោកជំទាវ ពាន់ ម៉ាហារ៉ានី (Puan Maharani) ប្រធានរដ្ឋសភា​នៃ​សាធារណ​រដ្ឋ​ឥណ្ឌូណេស៊ី នៅវិមានរដ្ឋសភា រដ្ឋធានីហ្សាការតា និង​លោកសាស្ត្រាចារ្យបណ្ឌិត Dato' Sri Tahir សមាជិក​ក្រុម​ប្រឹក្សាពិគ្រោះយោបល់របស់ ប្រធានាធិបតីឥណ្ឌូណេស៊ី និងស្ថាបនិកក្រុមហ៊ុន Mayapada Group ចូលជួប និងសម្តែងការគួរសមផងដែរ។ ក្នុងឱកាសជំនួបនេះ សម្ដេច​តេជោ បាន​​ប្រាប់វិនិយោគិនឥណ្ឌូណេស៊ីថា កម្ពុជា​កំពុង​ខិត​ខំ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​អ្នក​វិនិយោគ​បរទេស​ដើម្បី​មកវិនិយោគនៅកម្ពុជា​។ក្រោយ​បញ្ចប់​បំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋឥណ្ឌូណេស៊ីចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែ​ឧសភា ឆ្នាំ២០២៥នេះ ដោយទទួលបានការស្វាគមន៍ និងការ​សាទរ​ជាទីមោទនៈ នៅថ្ងៃទី៧ ខែ​ឧសភា ឆ្នាំ២០២៥នេះ សម្ដេច​តជោ និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បាន​​បន្តដំណើរ​ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវការ​បន្ត​ទៀតនៅសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័រឡេ​ស្តេ​ចាប់​ពីថ្ងៃ​ទី​៧​ដល់​ថ្ងៃ​ទី​៩​ខែ​ឧសភា​ឆ្នាំ​២០២៥។សម្ដេចតេជោ និងគណៈប្រតិភូកម្ពុជា បាន​អញ្ជើញដល់ទឹក​ដី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័រឡេស្តេ នៅ​ថ្ងៃទី៧ ខែឧសភាឆ្នាំ២០២៥ វេលាម៉ោង១៧ និង៣៧នាទី (ម៉ោង​នៅ​ប្រទេសទីម័រឡេស្តេ ) ត្រូវនឹងម៉ោង១៥ និង៣០នាទីម៉ោងនៅកម្ពុជា នៅអាកាស​យាន​ដ្ឋាន​អន្តជា​តិ នីកូឡៅ លូបាតូ នាទីក្រុងឌីលី ប្រកបដោយសុវត្ថិភាព។ក្នុងឱកាសនោះអញ្ជើញទទួលបដិសណ្ឋារកិច្ច សម្តេចតេជោ ប្រធានព្រឹទ្ធសភា នៃព្រះរាជា​ណា​ចក្រ​កម្ពុជា និងគណៈប្រតិ ភូជាន់ខ្ពស់កម្ពុជានាពេលនេះ រួមមាន៖ ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ, ឯកឧត្តម ហ្វ្រង់ ស៊ីស្កូកាបួរឌី ឡាយ ឧប​នាយករដ្ឋមន្ត្រីទី១ និងជារដ្ឋមន្ត្រីសម្របសម្រួលសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីទេសចរណ៍ និង​បរិស្ថាន​នៃ​សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ, ឯកឧត្តម បណ្ឌិត បេនឌីតូ ដូស សាន់តូស ហ្រេ្វ តាស់ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងលោកជំទាវ ហ៊ុស៊ុ​អ៊ីណា ម៉ារៀ ហ្វៃរៃណា រដ្ឋមន្ត្រី វិមានប្រធានាធិបតី។វត្តមានអញ្ជើញដល់របស់សម្ដេចតេជោ ហ៊ុន សែន នៅតាមដងផ្លូវចេញពីអាកាសយានដ្ឋានអន្ត​ជាតិ​ នៃទីក្រុងឌីលី មានប្រជាពលរដ្ឋ សិស្សានុសិស្ស​យ៉ាង​ច្រើន​កុះ​ករ​ឈអ​ម​សង​ខាង​ផ្លូវ​ទទួល​សា្វគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅបំផុត ចំពោះវត្តមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ក្នុងឱកាសអ​ញ្ជើ​ញ​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យទីម័រឡេស្តេក្នុងពេលនេះ។ ថ្នាក់ដឹកនាំ និងប្រជាពលរ​ដ្ឋ​ទីម័រឡេស្តេ​បាន​ចាត់​ទុក​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា​ជា​ឥស្សរជន​សំខាន់​បំផុត​ដែល​បានផ្តល់កិត្តិយសធំបំផុតដល់ថ្នាក់ដឹកនាំ និងប្រជាជនទីម័រឡេស្តេ។ក្នុង​ឱកាសដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នាពេលនេះដែរ ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បាន​ផ្តល់​កិត្តិយស​បើក​រថយន្ត​ដោយ​ផ្ទាល់​ជូន​ដំណើរ​សម្តេចតេជោ​តាំង​ពី​អាកាស​យានដ្ឋាន​រហូត​ដល់​សណ្ឋាគារ​ដែល​សម្តេច​តេជោ និងគណៈប្រតិភូជាន់ខ្ពស់ស្នាក់នៅ។ ឯកឧត្តមប្រធានាធិបតី ទីម័រឡេស្តេ បាន​ចាត់ទុក សម្ដេច​តេជោជា មិត្តល្អ មិត្តជិតស្និទ្ធ បាន​មកលេងទីម័រ ។ ឯកឧត្តមថ្លែង​ថា សម្ដេច​តេជោ ​ជាអ្នករំដោះពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ និងជា​ស្ថាបនិក​នៃ​ប្រទេស​កម្ពុជា​សម័យ​ទំនើប ឆ្ពោះទៅរកសន្តិភាព និងវិបុលភាព។ក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ សម្តេចតេជោ ក៏មាន​មាន​ជំនួប​ដាច់ដោយឡែកពីគ្នា ជាមួយ ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីទីម័រឡេស្តេ, ឯកឧត្តម កៃ រ៉ាឡា សាណាណា ហ្គូសម៉ៅ នាយករដ្ឋមន្ត្រីទីម័រឡេស្តេ, និងលោកជំទាវ ម៉ារៀ ហ្វើ​ណាន់​ដាឡៃ ប្រធានរដ្ឋសភាទីម័រឡេស្តេ។ ក្នុងឱកាសជំនួបទាំងនេះ ថ្នាក់ដឹកនាំ​កំពូល​ទីម័រ​ឡេស្ដេ បាន​សម្ដែង​នូវការ​ស្វាគមន៍យ៉ាង​កក់ក្ដៅ ចំពោះសម្ដេច​តេជោ និងគណៈ​ប្រតិភូ​ដែល​បាន​អញ្ជើញ​មក​​បំពេញទស្សនកិច្ចផ្លូវការ​នៅទីម័រឡេស្ដេ។ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលទីម័រឡេស្ដេច បាន​​រំលេច​​ឡើងថា កម្ពុជា គឺជាមិត្តដ៏ល្អ ជាមិត្តដ៏អស្ចារ្យរបស់ទីម័រឡេស្ដេ ហើយទីម័របានអរគុណ កម្ពុជា ជាពិសេសចំពោះសម្ដេច​តេជោ ដែលបាន​ខិតខំប្រឹង​ប្រែង ជ្រោមជ្រែង​ទីម័រ អាច​ឱ្យទីម័រ​អាច​​ក្លា​យជា​សមាជិក​សង្កេត​ការ​ណ៍របស់អាស៊ាន កាលពីឆ្នាំ២០២២ កាលពីកម្ពុជា​ធ្វើជាប្រធាន​ប្ដូរ​វេន​អាស៊ាន និងការ​ជ្រោម​ជ្រែង​របស់សម្ដេច​តេជោដែលនៅតែបន្ត​ជួយដល់ទីម័រដើម្បី​បានចូល​ទៅ​ក្នុង​​សមាជិក​ពេញសិទ្ធិរបស់អាស៊ាននាពេលខាង​មុខ​។សម្ដច​តេជោក៏បានអរគុណចំពោះ រដ្ឋាភិបាលទីម័រ និងឯកឧត្តមប្រធានាធិបតី ដែលបាន​ធ្វើ​បដិ​សណ្ឋារកិច្ចយ៉ាងកក់ក្ដៅជាទីបំផុត​ចំពោះសម្ដេច​ និង​គណៈ​ប្រតិភូ​ដែល​បាន​អញ្ជើញ​មក​កាន់​ទីម័រ​ជា​ថ្មី​ម្ដង​ទៀតនាពេលនេះ។ សម្ដេច​តេជោ បានរំលេចថា កាលពីឆ្នាំ​២០១៦ សម្ដេច​បានអញ្ជើញ​មក​ទីម័រ​ម្ដង​ហើនៅឆ្នាំ​២០២៥នេះ បានអញ្ជើញមកជាថ្មីម្ដងទៀ។ សម្ដេច​ក៏បានគត់​សម្គាល់​ពី​ភាព​រីក​ចម្រើនរបស់ទីម័រផងដែរ​។​សម្ដេច​តេជោ បាន​បញ្ជាក់ថាការ​ទទួលគណៈប្រតិភូក្នុងទម្រង់ដ៏អស្ចារ្យបែបនេះ មិនអាច​ធ្វើ​ទៅ​បាន​ឡើយ​​ប្រសិនបើ​ទំនាក់ទំនង​ប្រទេស​ទាំងពីរមិនរឹងមាំ និងមិនល្អប្រសើរនោះទេ​។ សម្ដេច​តេជោ ក៏បាន​រំលេច​បន្ថែមនូវការ​ពង្រឹង​ចំណងមិត្តភាព​រវាង​កម្ពុជា និង​ទីម័រ​បន្ត​ទៀត​ទន្ទឹម​នឹង​កម្ពុជា​ និងទីម័រនាពេលនេះ បាន​បង្កើតនូវ​ទំនាក់ទំនង​ការ​ទូតជា​ផ្លូវ​ការ​អស់​រយៈ​ពេល​ប្រមាណ​២៣​ឆ្នាំ​មក​ហើយ ពោលគឺចាប់ពីឆ្នាំ ២០០២ កន្លងមក​។ តាមរយៈទំនាក់ទំនងនេះសម្ដេច​តេជោ​សង្ឃឹមថា ភាគីទាំងពីរនឹង​រួមគ្នាពង្រីក​នូវទំនាក់ទំនងបន្ថែមទៀត។ក្នុងឱកាសដំណើរទស្សនកិច្ចរបស់សម្ដេច​តេជោ ប្រជាជនទីម័រ រដ្ឋាភិបាលទីម័របាន​បង្ហាញនូវ​មាន​កិត្តិយដ៏ឧត្តុងឧត្តម ​និងមានមោទនភាពដែលបានទទួលនូវវត្តមានដ៏ខ្ពង់ខ្ពស់​របស់សម្ដេច​តេជោ ហ៊ុន សែន និងគណៈប្រតិភូអញ្ជើញមកកាន់ទីម័រឡេស្ដេនៅក្នុងឱកាសនេះ​។ ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាលទីម័រ ​បានកោតសរសើរអំពីវីរៈភាពរបស់សម្ដេច​តេជោ ដោយចាត់ទុកសម្ដេច​តេជោ គឺ​ជា​​ឥស្សរៈជន​ដ៏មានឥទ្ធិពលបំផុតនៅក្នុងតំបន់​អាស៊ីអាគ្នេយ៍ មិនតែប៉ុណ្ណោះក៏បាន​រំលេច​អំពី​ពលីកម្ម​​របស់សម្ដេច​តេជោ ក្នុង​បុព្វហេតុដើម្បីកម្ពុជាដោយបាន​ហៅសម្ដេច​តេជោថា ជាអ្នក​រំដោះ​កម្ពុជា​​ចេ​ញពីរបបប្រល័យពូជសាសន៍ និងជា​ស្ថាបនិក​កម្ពុជានៅក្នុង​សម័យទំនើប​។ ក្នុងឱកាសទស្សនកិច្ចនេះដែរសម្តេចតេជោក៏បាន​អញ្ជើញថ្លែងសុន្ទរកថា ក្នុងសម័យ​ប្រជុំ​ពិសេស​នៅ​រដ្ឋសភាទីម័រឡេស្តេ និងផ្តល់បាឋកថាលើប្រធានបទស្តីពី-មេរៀនរបស់ ហ៊ុន សែន៖ ពីរបប​ប្រល័យ​ពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព-នៅវិមានប្រធានាធិបតី ដោយ​មានការចូលរួមពីសមាជិកសភា, មន្ត្រីរដ្ឋាភិបាល, អង្គទូត, និស្សិត, និងសង្គម​ស៊ីវិល​ទីម័រ​ឡេស្តេ។ជាកិច្ចតបស្នងទៅនឹងគុណបំណាច់ និងវិភាគទានដ៏សំខាន់របស់សម្តេចតេជោ ក្នុងការ​ជួយ​គាំទ្រ​ដល់​ទីម័រឡេស្តេ ជាង២ទសវត្សរ៍កន្លងមក ជាពិសេសចំពោះការជំរុញទីម័រឡេស្ដេ ចូលជា​សមាជិក​ពេញសិទ្ធិរបស់អាស៊ាន ឯកឧត្តម ប្រធានាធិបតីទីម័រឡេស្តេ បាន​បំពាក់គ្រឿង​ឥស្សរិ​យ​យស Grand Collar of the Order of Timor-Leste ដែលជាឥស្សរិយយសកម្រិតខ្ពស់បំផុត និង​ក៏​ជាការផ្តល់កិត្តិយសដ៏ធំធេងបំផុតពីភាគីទីម័រឡេស្តេជូនសម្តេចតេជោ ប្រធាន​ព្រឹទ្ធសភាផ​ង​ដែរ​។សូមជម្រាបថាសម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និង​គណៈ​ប្រតិភូ​ជាន់​ខ្ពស់កម្ពុជា បាន​បញ្ចប់ទស្សនកិច្ចនៅប្រទេស​ឥណ្ឌូណេស៊ី និង​ទីម័រឡេស្ដេនឹងបាន​អញ្ជើញ​ធ្វើមាតិភូមិនិវត្តន៍ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញ​ដោយសុវត្ថិភាព​នៅ​រសៀល​ថ្ងៃ​ទី៩ ខែឧសភា ឆ្នាំ២០២៥នេះ៕ 

ប្រធានាធិបតីទីម័រឡេស្តេ បំពាក់គ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste ជាឥស្សរិយយសកម្រិតខ្ពស់បំផុតជូនសម្ដេចតេជោ

2025/05/09 11:10:13 am        164
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្ដម José Ramos-Horta ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste ដែលជាឥស្សរិយយស កម្រិតខ្ពស់បំផុត និងក៏ជាការផ្តល់កិត្តិយសដ៏ធំធេងពីភាគីទីម័រឡេស្តេ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឡើងនៅវិមានប្រធានាធិបតី។ ការបំពាក់គ្រឿងឥស្សរិយយសជូន សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ពីសំណាក់ ប្រធានាធិបតី ក៏ដូចជារដ្ឋាភិបាលទីម័រឡេស្តេនាពេលនេះ គឺដើម្បីបង្ហាញនូវកិច្ចតបស្នងទៅនឹងគុណបំណាច់ និងវិភាគទាន ដ៏ធំធេងរបស់ សម្តេចតេជោ ក្នុងការជួយគាំទ្រដល់ទីម័រឡេស្តេជាង២ទសវត្សរ៍កន្លងមក ជាពិសេស ចំពោះការជម្រុញទីម័រឡេស្ដេ ចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន៕

តំណាងបក្សនយោបាយនានានៅទីម័រឡេស្ដេ អរគុណសម្ដេចតេជោជួយជ្រោមជ្រែងទីម័រក្លាយជា​អ្នកសង្កេតការណ៍អាស៊ាន

2025/05/08 05:32:57 pm        204
ភ្នំពេញ៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះដែរ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងសម័យ​ប្រជុំ​ពិសេស​នៅរដ្ឋសភាទីម័រឡេស្តេ និងផ្តល់បាឋកថាលើប្រធានបទស្តីពី-មេរៀនរបស់ ហ៊ុន សែន៖ ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព ដោយមានការចូលរួមពីសមាជិកសភា, មន្ត្រីរដ្ឋាភិបាល, អង្គទូត, និស្សិត, និង សង្គម​ស៊ីវិលទីម័រឡេស្តេ។ ក្នុងឱកាសនោះ តំណាង​បក្ស​នយោបាយ​នានា​នៅ​ទីម័រ​ដែល​ជា​សមាជិក​រដ្ឋ​សភាទីម័រ បានចាត់ទុក ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ និងគណៈ​ប្រតិភូ​មក​កាន់​ទីម័រ​នា​ឱកាសនេះ គឺជាការផ្ដល់កិត្តិយសដ៏ឧត្តុងឧត្តមដល់ទីម័រ និងអរគុណ​សម្ដេចតេជោ​បាន​ជួយ​ជ្រោម​ជ្រែងទីម័រក្លាយជាអ្នកសង្កេតការណ៍អាស៊ាន។បើតាមអ្នកនាំពាក្យព្រឹទ្ធសភាឯកឧត្តម ជា ធីរិទ្ធ បានឱ្យដឹងថា បន្ទាប់​ពី​ជំនួប​ជា​មួយ​លោក​ជំទាវ​ប្រធាន​រដ្ឋ​សភាទីម័រឡេស្ដេ សម្ដេចតេជោ បានបន្តទៅធ្វើបាឋកថា នៅក្នុងកិច្ចប្រជុំ​ពេញ​ពិសេស​អង្គ​របស់​រដ្ឋសភា​ទីម័រឡេស្ដេ​ដែល​ជា​បាឋកថា​កម្រ​មាន​ចំពោះ​ដំណើរ​ទស្សន​កិច្ច​របស់​ថ្នាក់​ដឹកនាំ​កំពូល​របស់​ពិភពលោក។មុនកិច្ចចាប់ផ្ដើមនៃបាឋកថារបស់សម្ដេចតេជោ តំណាងគណបក្សនយោបាយចំនួន ៥ នៅ​ក្នុង​សាធារណរដ្ឋ​ប្រធាធិបតេយ្យទីម័រឡេស្ដេ បានឡើងបង្ហាញចំណាប់ អារម្មណ៍រៀងៗខ្លួន ដោយ​ក្នុង​ចំណោមគណបក្សនយោបាយទាំង៥ នៅក្នុងរដ្ឋសភានៃប្រទេសទីម័រឡេស្ដេ បានបង្ហាញ​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅចំពោះវត្តមានរបស់សម្ដេចតេជោ និងគណៈប្រតិភូនៅប្រទេសទីម័រឡេស្ដេ។តំណាង​គណបក្សនយោបាយទាំង៥ បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ និង​គណៈ​ប្រតិភូមកកាន់ទីម័រនាឱកាសនេះ គឺជាការផ្ដល់កិត្តិយសដ៏ឧត្តុងឧត្តមដល់ទីម័រ។ បន្ថែម​ពី​លើ​នេះ បណ្ដាលសមាជិករដ្ឋសភា ដែលជាសមាជិកគណបក្សនយោបាយទាំង ៥នោះបាន​បង្ហាញ​នូវ​ការលើកឡើងដូចគ្នាដោយបានអរគុណនិងដឹងគុណចំពោះសម្ដេចតេជោ ដែល​បាន​ជួយ​ជ្រោម​ជ្រែងគ្រប់ដល់ទីម័រឡេស្ដេ ជាពិសេសគឺកា​រ​ជួយ​ជ្រោម​ជ្រែង​ទីម័រ​ឱ្យ​បាន​ចូល​ជា​សមាជិក​សង្កេតការរសប់អាស៊ាននៅឆ្នាំ២០០២ និងការជ្រោមជ្រែង​យ៉ាង​សកម្ម​របស់​សម្ដេច​តេជោ ក្នុងការ​ផ្ដល់​ឱកាស​ដល់​ទីម័រ​អាច​មាន​ឱកាស​ចូល​ជា​សមាជិក​អាស៊ាន​ពេញ​សិទ្ធិ​នា​ពេល​ខាង​មុខ​។តំណាងគណបក្សនយោបាយទាំង ៥ សុទ្ធតែបង្ហាញនូវក្ដីដឹងគុណ និងចាត់​ទុក​នូវ​ដំណើរ​ទស្សន​កិច្ច​របស់​សម្ដេចតេជោជាផ្លូវការមកកាន់ទីម័រឡេស្ដេនៅក្នុងឱកាសនេះជាទស្សនកិច្ច ប្រវត្តិ​សាស្រ្ដ​សម្រាប់​ទីម័រឡេស្ដេ។ តំណាងគណបក្សនយោបាយទាំងអស់សង្ឃឹមថា កម្ពុជា និងទីម័រ និង​ពូន​ជ្រំ​ទំនាក់​ទំនងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀតទាំងនៅក្នុងក្របខណ្ឌនីតិបញ្ញត្តិ និង​នីតិ​ប្រតិបត្តិ។ ជាចុងក្រោយ តំណាង​គណប​ក្ស​នយោបាយ​ទាំង​អស់​ដែល​បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​ពិសេសរដ្ឋសភាទីម័រ គឺសុទ្ធតែបង្ហាញនូវក្ដីរីករាយ និងស្វាគមន៍​ម្ដង​ហើយ​ម្ដង​ទៀត​ចំពោះ​សម្ដេច​តេជោ ដោយតំណាងគណបក្សនយោបាយឡើងថា «មិនដឹងរកពាក្យ​អ្វី​មក​ពិពណ៌នា​ចំពោះ​ក្ដីរំភើប ក៏ដូចជាការដឹងគុណចំពោះការចូលរួមចំណែករបស់កម្ពុជា ជាពិសេស​តួអង្គ​សម្ដេច​​តេជោ ចំពោះទីម័រ។បន្ទាប់មក សម្ដេចតជោ បានថ្លែងនូវបទឧទ្ទេសនាម នៅក្នុងកិច្ចប្រជុំពេញ​អង្គ​ពិសេស​រដ្ឋ​សភាទីម័រ​ឡេស្ដេ ដោយមានចំណុចសំខាន់ចំនួន ៣ ដែលសម្ដេចតេជោ បានលើកឡើង ទី១ គឺ​ទំនាក់​ទំនង​កម្ពុជា-ទីម័រ ដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០០២ រហូតមក និងទី២ គឺ​បទ​ពិសោធន៍​កម្ពុជាចូលជាសមាជិកអាស៊ាន ដោយសម្ដេចតេជោ បានរៀបរាប់ពីបទ​ពិសោធន៍​ដើម្បី​ឱ្យ​សមាជិក​សភារបស់ទីម័រ និងអ្នកចូលរួមបា​ន​ដឹង​អំ​ពីបទ​ពិសោធន៍​ទម្រាំ​តែបា​ន​ចូល​សមាជិក​អាស៊ាន​ ហើយនឹងគោលដៅ៤សំខាន់ដែលសម្ដេចសម្រេចដឹកនាំកម្ពុជាចូលសមាជិកអាស៊ាន និង​ទី២ សម្ដេចតជោបានរំលេចអំពីតួនាទីរបស់អាស៊ាន ជាពិសេសអំពីអាស៊ាន និងពិភពលោក ដើម្បី​ពង្រីក​នូវ​សក្ដានុពល​របស់​អាស៊ាន​បន្ថែម​ទៀត​ស្រប​ពេល​ដែល​អង្គការ​អន្តរជាតិ​មួយ​ចំនួន​កំពុង​តែ​ចុះខ្សោយឥទ្ធិពលនៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះ៕ 

ប្រធានាធិបតីទីម័រឡេស្ដេ ចាត់ទុកកម្ពុជាជាមិត្តដ៏ល្អ ដ៏អស្ចារ្យហើយ​សម្ដេចតេជោ​ជាឥស្សរជន​ដ៏​មាន​ឥ​ទ្ធិពលបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

2025/05/08 05:16:47 pm        164
ភ្នំពេញ៖ នៅព្រឹកថ្ងៃ៨ ខែឧសភានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចូហ្សេ រ៉ាមូស ហូតា (José Ramos-Horta) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅ​វិមានប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។ជាកិច្ចចាប់ផ្ដើមនៅក្នុងជំនួបនេះ ឯកឧត្តមប្រធានាធិបតី ទីម័រឡេស្ដេ បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ ចំពោះសម្ដេចតេជោ និងគណៈប្រតិភូ​ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​ទីម័រឡេស្ដេ។ ឯកឧត្តមប្រធានាធិបតី បានរំលេចឡើងថា កម្ពុជា គឺជាមិត្តដ៏ល្អ ជាមិត្តដ៏អស្ចារ្យរបស់ទីម័រឡេស្ដេ ហើយ​ឯកឧត្តមក៏បានអរគុណចំពោះសម្ដេចតេជោ ដែលបានខិតខំប្រឹងប្រែង ជ្រោមជ្រែងទីម័រ អាច​ឱ្យ​ទីម័រអាចក្លាយជាសមាជិកសង្កេតការណ៍របស់អាស៊ាន កាលពីឆ្នាំ២០២២ កាល​ពី​កម្ពុជា​ធ្វើ​ជា​ប្រធាន​ប្ដូរវេនអាស៊ាន និងការជ្រោមជ្រែងរបស់សម្ដេចតេជោ ដែលនៅតែបន្ត​ជួយ​ដល់​ទីម័រ​ដើម្បី​បានចូល​ទៅ​ក្នុងសមាជិកពេញសិទ្ធិរបស់អាស៊ាននាពេលខាងមុខ។ នៅ​ក្នុងឱកាសនោះសម្ដចតេជោ បានអរគុណចំពោះ រដ្ឋាភិបាលទីម័រ និងឯកឧត្តមប្រធានាធិបតី ដែល​បាន​ធ្វើ​បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជាទីបំផុតចំពោះសម្ដេច និង​គណៈ​ប្រតិភូ​ដែល​បាន​អញ្ជើញ​មក​កាន់​ទីម័រជាថ្មីម្ដងទៀតនាពេលនេះ។ សម្ដេចតេជោ បានរំលេចថា កាលពីឆ្នាំ២០១៦ សម្ដេច​បានអញ្ជើញមកទីម័រម្ដងហើនៅឆ្នាំ២០២៥នេះ បានអញ្ជើញមកជាថ្មីម្ដងទៀ។ សម្ដេច​ក៏​បាន​គត់​សម្គាល់ពីភាពរីកចម្រើនរបស់ទីម័រផងដែរ។នៅក្នុងឱកាស​នោះ​សម្ដេចតេជោ បាននាំនូវព្រះរាជបណ្ដាំសួរសុខទុក្ខរបស់ព្រះករុណា ព្រះ​ម​ហា​ក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ជូនចំពោះឯកឧត្តមប្រធានាធិបតីទីម័រឡេស្ដេ។ ក្នុងជំនួបនោះ សម្ដេចតេជោ ក៏បង្ហាញ​នូវ​ក្ដី​រំភើប​យ៉ាង​ក្រៃលែង​ចំពោះ​ការ​ទទួល​បដិសណ្ឋារកិច្ច​ដ៏​អស្ចារ្យ​​ពី​សំណាក់​ភាគី​ទីម័រ ចំពោះសម្ដេច និងគណៈប្រតិភូ ក្នុងឱកាសបំពេញ​ទស្សន​កិច្ច​ផ្លូវការ​នៅ​ទីម័រ។ សម្ដេចតេជោ បានបញ្ជាក់ថា ការទទួលគណៈប្រតិភូក្នុងទម្រង់ដ៏អស្ចារ្យបែបនេះ មិន​អាច​ធ្វើ​ទៅ​បាន​ឡើយ​ប្រសិន​បើ​ទំនាក់ទំនងប្រទេសទាំងពីរមិនរឹងមាំ និងមិនល្អប្រសើរនោះទេ។ សម្ដេចតេជោ ក៏បានរំលេចបន្ថែមនូវការពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងទីម័របន្តទៀត ទន្ទឹម​នឹង​កម្ពុជា និងទីម័រនាពេលនេះ បានបង្កើតនូវទំនាក់ទំនងការទូតជាផ្លូវការអស់រយៈពេលប្រមាណ ២៣ ឆ្នាំមកហើយ ពោលគឺចាប់ពីឆ្នាំ ២០០២ កន្លងមក។ តាមរយៈទំនាក់ទំនងនេះ សម្ដេច​តេជោ សង្ឃឹមថា ភាគីទាំងពីរនឹងរួមគ្នាពង្រីកនូវទំនាក់ទំនងបន្ថែមទៀត។ នៅក្នុ​ង​ឱកាសនោះ ឯកឧត្តមប្រធានាធិបតីទីម័រឡេស្ដេ ក៏បានឆ្លើយតបទៅកាន់សម្ដេចតេជោ វិញថា ប្រជាជនទីម័រ រដ្ឋាភិបាលទីម័រ ក៏ដូចជាឯកឧត្តមផ្ទាល់ មានកិត្តិយដ៏ឧត្តុងឧត្តម និង​មាន​មោទន​ភាព​ដែលបានទទួលនូវវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និង​គណៈ​ប្រតិភូ​អញ្ជើញ​មក​កាន់ទីម័រឡេស្ដេនៅក្នុងឱកាសនេះ។ ឯកឧត្តមបានបញ្ជាក់ថា ទីម័រឡេស្ដេ គឺជាមិត្តដ៏ល្អ ជាមិត្តដ៏អស្ចារ្យរបស់កម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមបានកោតសរសើរអំពីវីរៈភាពរបស់សម្ដេចតេជោ ដោយឯកឧត្តមចាត់ទុកសម្ដេចតេជោ គឺ​ជាឥ​ស្សរៈជនដ៏មានឥទ្ធិពលបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មិនតែប៉ុណ្ណោះ ឯកឧត្តម​ប្រធានា​ធិបតី បានរំលេចអំពីពលីកម្មរបស់សម្ដេចតេជោ ក្នុងបុព្វហេតុដើម្បីកម្ពុជា។ ឯកឧត្តម​ប្រធានា​ធិបតី បានហៅសម្ដេចតេជោ គឺជាអ្នករំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ និង​ជា​ស្ថាបនិក​កម្ពុជានៅក្នុងសម័យទំនើប។ ដូច្នេះ គឺជាកិត្តិយសដែលឯកឧត្តមប្រធានាធិបតី, រដ្ឋាភិបាល​ទីម័រ​ក៏​ដូច​ជា​ប្រជាជន​ទីម័រ​បាន​ទទួល​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​របស់​សម្ដេច​តេជោ​នា​ឱកាស​នេះ។​ ឯកឧត្តមប្រធានាធិបតី បានរំលេចនូវការដឹងគុណជាថ្មីម្ដងទៀត ចំពោះសម្ដេច​តេជោ​ដែល​បានជួយជ្រោមជ្រែងទីម័រ ហើយសង្ឃឹមថា ទីម័រនឹងអាចចូលជាស​មាជិក​អាស៊ាន​ពេញ​សិទ្ធិ​នៅ​ពេល​ខាងមុខដ៏ឆាប់។ ក្នុងឱកាសនោះសម្ដេចតេជោ ក៏បានបង្ហាញនូវក្ដីសង្ឃឹមផងដែរថា ទីម័រឡេស្ដេនឹងអាច​ចូល​ជា​សមាជិក​អាស៊ាន​ពេញសិទ្ធិនាពេលខាងមុខ។ សម្ដេចបានរំលេច​អំពីការ​ខិតខំ​ប្រឹង​ប្រែង​ជា​ពិសេស​គឺ​ជំហររ​បស់កម្ពុជា គាំទ្រទីម័រដើម្បីក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ហើយសម្ដេចតេជោ បាន​រំឡេចឡើងថា ស្ថានភាពទីម័រនាពេលបច្ចុប្បន្ន និងស្ថានភាពកម្ពុជាកាលពីមុនចូលអាស៊ាន គឺ GDP របស់កម្ពុជា មានតែ ២៨១ ដុល្លារតែ ប៉ុន្ដែ GDP របស់ទីម័របច្ចុប្បន្នមានរហូតដល់ ១៤៥៣ ដុល្លារ ហើយបើប្រៀបធៀបកម្ពុជាកាលពីមុន និងទីម័របច្ចុប្បន្ន គឺខុសគ្នាឆ្ងាយណាស់។ សម្ដេច​តេជោបានរំលេចឡើងថា ពិតជា​សាកសម​ណាស់​នៅក្នុង​ស្ថាន​ភាព​ពេល​នេះ​ដែល​ទីម័រ​អាច​ចូល​ជា​សមាជិកអាស៊ានពេញសិទ្ធិបាន៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីការបរទេស៖ អ៊ីស្រាអែល «ចង់» ធ្វើឲ្យមានប្រក្រតីភាពនូវទំនាក់ទំនងជាមួយស៊ីរី និងលីបង់
06/30/2025 06:06 PM
បារាំងថ្កោលទោសការគំរាមប្រមុខអង្គការឃ្លាំមើលនុយក្លេអ៊ែរបស់ UN
06/30/2025 05:06 PM
BOT៖ សេដ្ឋកិច្ចថៃធ្លាក់ចុះ នៅខែឧសភា ដោយសារវិស័យទេសចរណ៍ និងផលិតកម្មគ្មានសន្ទុះ
06/30/2025 05:06 PM
មេទ័ពហ្ស៊កដានី និងសមភាគីអាមេរិក ពិភាក្សាគ្នា អំពីកិច្ចសហប្រតិបត្តិការយោធា នៅទីក្រុង Amman
06/30/2025 05:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ ប្រធានចារកម្មរបស់ទួរគី ពិភាក្សាអំពីស្ថានភាពនៅតំបន់ហ្កាហ្សា ជាមួយគណៈប្រតិភូ ហាម៉ាស
06/30/2025 05:06 PM
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ ធ្វើទស្សនកិច្ចនៅទីក្រុងគៀវ និងសន្យាបន្តគាំទ្រដល់អ៊ុយក្រែន
06/30/2025 05:06 PM
UN៖ជនភៀសខ្លួនស៊ូដង់ ប្រឈមមុខនឹងការស្រេកឃ្លានកាន់តែខ្លាំងឡើង ខណៈដែលការផ្តល់មូលនិធិកំពុងធ្លាក់ចុះ
06/30/2025 05:06 PM
ក្រុមការងារចុះមូលដ្ឋាន សិស្ស និស្សិត ពលរដ្ឋនាំគ្នាដាំដើមឈើតាមដងផ្លូវជាង ៥គីឡូម៉ែត្រក្នុងឃុំត្រពាំងព្រីង
06/30/2025 05:06 PM
រដ្ឋមន្ត្រីក្រសួងការងារចុះពិនិត្យស្ថានភាពពលករវិលមកពីថៃតាមច្រកប៉ៃលិន និងណែនាំពី​ឱកាស​ការងារ
06/30/2025 05:06 PM
អបអរសាទរ បងប្អូនពលករខ្មែរដែលទើបមកពីប្រទេសថៃចំនួន ១០៤នាក់ នៅខេត្តកំពង់ស្ពឺទទួលបានការងារធ្វើភ្លាមៗ
06/30/2025 04:06 PM