លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

មន្ទីរពេទ្យ​នានា​របស់​ចិន​រង​សម្ពាធ​ខ្លាំង​ក្នុង​រលក​នៃ​ការឆ្លង​វីរុស COVID-19​

2022/12/14 09:50:42 pm        574
​ចិន៖ មន្ទីរពេទ្យ​នានា​របស់​ចិន​ត្រូវបាន​ស្ថិតក្រោម​សម្ពាធខ្លាំង​រួចទៅហើយ ក្រោយ​ការផ្លាស់ប្ដូរ​ដ៏​ឆាប់រហ័ស ១៨០​ដឺ​ក្រេ​របស់​ប្រទេស​នេះ​ ក្នុង​គោលនយោបាយ​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស ​COVID-19 ​ដែល​ក្រុម​វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាក​អាច​ឆ្លង​វីរុស​នេះ​ពី​ក្រុម​អ្នកជំងឺ​វិញ​។ ​វា​ហាក់ដូចជា​ក្រុម​បុគ្គលិក​វេជ្ជសាស្ត្រ​ជួរមុខ​កំពុង​ត្រូវ​បាន​គេ​ប្រាប់ឲ្យ​មក​ព្យាបាល​អ្នកជំងឺ​ ទោះជា​ពួកគេ​ផ្ទុក​វីរុស​នេះ​ក៏​ដោយ ព្រោះតែ​ខ្វះ​បុគ្គលិក​។ សាស្ត្រាចារ្យ​ឯកទេស​ក្នុង​គោលនយោបាយ​សុខាភិបាល​របស់​ចិន​មួយ​រូប កំពុង​តាម​ដាន​វិបត្តិ​នេះ​នៅ​ក្នុង​ប្រទេស​របស់​លោក​ពី​សាកល​វិទ្យាល័យ Yale នៅ​ក្នុង​សហរដ្ឋអាមេរិក​។ លោក Chen Xi បាន​ប្រាប់​សារព័ត៌មាន BBC ថា លោក​កំពុង​និយាយ​ទៅកាន់​ក្រុម​ប្រធាន​មន្ទីរពេទ្យ និង​បុគ្គលិក​វេជ្ជសាស្ត្រ​ក្នុង​ប្រទេស​ចិន អំពី​សម្ពាធ​ដ៏​ធំ​លើ​ប្រព័ន្ធ​សុខាភិបាល​នៅ​ពេល​នេះ​។ លោ​កថា ​មនុស្ស​ដែល​ឆ្លង​វីរុស​ត្រូវបាន​តម្រូវ​ឲ្យ​ទៅធ្វើ​ការ​នៅ​មន្ទីរពេទ្យ​នានា​ ដែល​នឹង​បង្កើត​ឲ្យ​មាន​បរិស្ថាន​ចម្លង​វីរុស​នៅ​ទីនោះ​។ ​ការ​ធ្វើដំណើរ​ក្នុងស្រុក​នៅតែ​បន្ត ខណៈ​ក្រុម​គ្រូពេទ្យ​ប្រញាប់ប្រញាល់​បញ្ជូន​អ្នកជំងឺ​ធ្ងន់​ទៅកាន់​មន្ទីរពេទ្យ​ ឬ​គ្លីនិក​នានា​ក្នុង​ទីក្រុង​ប៉េកាំង​ភាគ​ខាងកើត​កាលពី​ថ្ងៃ​អង្គារ ជិត​មួយ​សប្ដាហ៍​ក្រោយ​ក្រុម​អាជ្ញាធរ​ចិន​បាន​បន្ធូរបន្ថយ​វិធានការ​ទប់ស្កាត់​វីរុស ​Covid-19 ដ៏​តឹងរ៉ឹង​នៅ​ទូទាំង​ប្រទេស​។​ ​ក្រុម​មន្ត្រី​ក៏បាន​ចាប់ផ្ដើម​កែប្រែ​មជ្ឈមណ្ឌល​ដាក់​អ្នកជំងឺ​ Covid-19​ របស់​ចិន​ឲ្យ​នៅ​ដាច់ដោយឡែក​ទៅជា​មន្ទីរពេទ្យ​បណ្ដោះអាសន្ន​ផង​ដែរ ដើម្បី​ទប់ទល់​ការ​ផ្ទុះ​ការឆ្លង​រាល​ដាល​វីរុស​នេះ​។ ត្រឹមតែ​រយៈពេល​មួយថ្ងៃ​ប៉ុណ្ណោះ​នៅ​សប្ដាហ៍​នេះ​មាន​មនុស្ស​ប្រមាណ ២២.០០០​នាក់​បាន​ព្យាយាម​ទៅកាន់​មន្ទីរពេទ្យ​ព្យាបាល​វីរុស​៕អត្ថបទ៖ សុខមាន

ប្រទេស​ប្រមាណ ៧០ សន្យា​ផ្តល់ជំនួយ​បន្ទាន់​ជាង ​១​ពាន់​លាន​ដុល្លារ​ជួយ​អ៊ុយ​ក្រែ​ន​ក្នុង​រដូវរងា

2022/12/14 09:32:25 pm        516
​អ៊ុយក្រែន៖ ប្រទេស និង​ស្ថាប័ន​ចំនួន​ប្រមាណ ៧០ បាន​សន្យា​ផ្តល់ជំនួយ​បន្ទាន់​ជាង ១.០៥ពាន់​លាន​ដុល្លារដើម្បី​ជួយ​ប្រទេស​អ៊ុយ​ក្រែ​ន​ឆ្លងកាត់​រដូវរងា​ត្រជាក់​ខ្លាំង​។ កងកម្លាំង​រុស្ស៊ី​បាន​វាយលុក​លើ​បណ្តាញ​ថាមពល​របស់​ប្រទេស​អ៊ុយ​ក្រែ​ន និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​សំខាន់ៗ​ផ្សេងទៀត បណ្តាលឱ្យ​មនុស្ស​ជាច្រើន​គ្មាន​អគ្គិសនី​ប្រើប្រាស់ និង​ឧបករណ៍​កម្តៅ​ដែលជា​តម្រូវ​ការចាំបាច់​ក្នុង​រដូវរងា។ ប្រទេស​បារាំងបានទទួល​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​មួយ​ ដើម្បី​ពិភាក្សា​អំពី​អ្វីដែល​អាច​ត្រូវបាន​ផ្តល់​ឲ្យ​ដើម្បី​ទទួលបាន​ទឹក ស្បៀងអាហារ ថាមពល សុខភាព និង​ការដឹកជញ្ជូន​។ រដ្ឋមន្ត្រីការបរទេសលោកស្រី Catherine Colonna និយាយថា លោកស្រី​កំពុងនិយាយ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ដែលមាន​តម្លៃ​សរុប ១២៥លាន​អឺរ៉ូចាប់ពី​ថ្ងៃនេះ​រហូតដល់​ចុងខែ​មីនាជា​ចុងបញ្ចប់​នៃ​រដូវរងា ដែលជា​ការរួមចំណែក​របស់​ប្រទេស​បារាំង ដើម្បី​ជួយ​ជាបន្ទាន់​ដល់​ប្រជាជន​អ៊ុយ​ក្រែ​ន​ក្នុងការ​រស់រានមានជីវិត​។ ​នាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​នលោក Denys Shmyhal និយាយ​នៅ​ទីក្រុង​ប៉ារីស​ថា អ៊ុយ​ក្រែ​ន​ពិតជា​អរគុណ​ចំពោះ​ជំនួយ​នេះ​។ លោក​មានឱកាស​ជួប​ជាមួយ​អ្នកតំណាង​មកពី​អង្គការ​ម្ចាស់ជំនួយ ហើយ​សម្រាប់​ពួកយើង​នៅ​អ៊ុយ​ក្រែ​ននេះ​គឺជា​សញ្ញា​ដ៏​មាន​ឥទ្ធិពល​មួយ ​ដើម្បី​បង្ហាញថា​ពិភពលោក​ទាំងមូល​កំពុង​គាំទ្រ​អ៊ុយ​ក្រែ​ន​។សន្និសីទ​នេះ​ក៏​ជា​ឱកាស​សម្រាប់​ប្រធានាធិបតី​បារាំងលោក Emmanuel Macron ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​ជាមួយ​អ៊ុយ​ក្រែ​ន​។​ ​កិច្ចប្រជុំ​នេះបាន​បង្កើត​យន្តការ​មួយ​ សម្រាប់​អ៊ុយ​ក្រែ​ន​ក្នុងការ​បញ្ជូន​តម្រូវការ​បន្ទាន់​របស់​ខ្លួន​។ ជំនួប​លើក​ទី​ពីរ​រវាង​ប្រទេស​បារាំង អ៊ុយ​ក្រែ​ន និង​ក្រុមហ៊ុន​បារាំង​ចំនួន​ប្រមាណ ៥០០ នឹង​ពិនិត្យមើល​អ្វីដែល​អាច​ត្រូវបាន​វិនិយោគ​ដើម្បី​ជួយ​ដល់ទី​ក្រុង Kyiv ក្នុង​រយៈពេល​ខ្លី​រហូតដល់​រយៈពេល​វែង៕អត្ថបទ៖ ប៊ុនថន

មនុស្ស​យ៉ាង​ហោច ១០០​នាក់​បាន​ស្លាប់​ ខណៈ​ទឹកជំនន់​វាយលុក​ចូល​រដ្ឋធានី​ប្រទេស​កុង​ហ្គោ​

2022/12/14 07:19:45 pm        434
​កុងហ្គោ៖ អធិការនគរបាល​ទីក្រុង​លោក Sylvano Kasongo បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា មនុស្ស​យ៉ាងតិច ១០០​នាក់​បាន​ស្លាប់​នៅ​ក្នុង​រដ្ឋធានី Kinshasa សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បង្ក​ឲ្យ​មាន​ទឹកជំនន់ និង​បណ្តាល​ឱ្យមាន​បំណាក់​ដី​។ ​​ទីក្រុង​ទាំងមូល​ត្រូវ​បាន​ជន់​លិច​ដោយ​ទឹក​ភក់ ហើយ​លំនៅឋាន និង​ផ្លូវ​ជាច្រើន​កន្លែង​បាន​ខូចខាត រួមទាំង​ផ្លូវ Highway ទៅកាន់​កំពង់ផែ​សមុទ្រ Matadi។​ ​រូបភាព​បាន​បង្ហាញ​ពី​ផ្លូវធំ​មួយ​កន្លែង​ដែល​កកកុញ​ដោយ​មនុស្ស និង​រថយន្ត ដែល​ភ្លាមៗ​នោះ​បាន​បាក់​ស្រុត​បណ្តាល​ឲ្យ​មាន​ជង្ហុក​ធំ​។ ប្រជាជន​បានដាក់​កំហុស​លើ​រដ្ឋាភិបាល ​ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​មិន​ធន់ដែល​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់ និង​បំណាក់​ដី​។ ​យោងតាម​សេចក្តីថ្លែងការណ៍​ពី​ការិយាល័យ​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា ផ្លូវ Highway ដែលជា​ផ្លូវធំត​ភ្ជាប់​ទីក្រុង Kinshasa ទៅកាន់​ទីក្រុង​ផ្សេងទៀតបាន​បាក់​ដាច់ ​ប៉ុន្តែ​នឹងត្រូវ​បើក​ឡើងវិញ​ក្នុងរយៈពេល ៣​ទៅ​ ៤​ថ្ងៃ​ខាងមុខ​។ ​​ទីក្រុង Kinshasa ងាយ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ភ្លាមៗ​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​កាន់តែ​ញឹកញាប់​ដោយ​សារតែ​បម្រែបម្រួល​អាកាសធាតុ​៕អត្ថបទ៖ ប៊ុនថន

ព្យុះ​រដូវរងា​នៅ​អាមេរិក​បង្ក​ឲ្យ​មាន​ព្យុះ​ទឹកកក ព្យុះកំបុតត្បូង និង​ការគំរាមកំហែង​ទឹកជំនន់​

2022/12/14 06:45:47 pm        494
​អាមេរិក៖ ព្យុះ​ដ៏​មាន​ឥទ្ធិពល​មួយ​បាន​បង្ក​ឲ្យ​មាន​ព្យុះ​កំបុតត្បូង នៅក្នុង​ភាគខាងត្បូង​សហរដ្ឋអាមេរិក និង​បាន​នាំ​ឲ្យ​មាន​ព្រិល​ធ្លាក់ និង​អាកាសធាតុ​អាប់​អួធ្ងន់ធ្ងរ​ផ្សេងទៀត​នៅ​ទូទាំង​សហរដ្ឋអាមេរិក និង​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​កាណាដា​។ ​ព្យុះ​នេះ​ក៏បាន​បង្ក​ឲ្យ​មាន​មនុស្ស​មួយ​ចំនួន​រងរបួស​ផងដែរ​នៅក្នុង​រដ្ឋ ​Texas និង​ខូចខាត​អគារ​មួយ​ចំនួន​។ ​យោង​តាម​ក្រុមហ៊ុន FlightAware.com ជើង​ហោះហើរ​ប្រមាណ​ ៩​ពាន់​ត្រូវ​បាន​ពន្យារពេល​កាលពី​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ ខណៈ​ព្យុះ​នេះ​បាន​បោកបក់​ពេញ​សហរដ្ឋអាមេរិក​ អាកាស​ធាតុ​អាប់អួ​នេះ​ក៏​បាន​បង្ខំ​ឲ្យ​បិទ​ផ្លូវ​មួយ​ចំនួន​នៅ​ក្នុង​បណ្ដា​រដ្ឋ​ភាគ​ខាងលិច​មួយ​ចំនួន​ផងដែរ ដែល​គេ​រំពឹងថា​នឹង​មាន​ព្រិល​ធ្លាក់​កម្រាស់ ​៦០​សង់ទីម៉ែត្រ​។​ ក្រុម​អ្នក​ជំនាញ​និយាយ​ថា ព្យុះ​នេះ​អាច​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​រដ្ឋ​នីមួយៗ ​នៅ​ក្បែរ​នោះ​ក្នុង​សហរដ្ឋអាមេរិក​។​​លោក Rich Otto អ្នក​ឧតុនិយម​នៅ​មជ្ឈមណ្ឌល​ព្យាករណ៍​អាកាសធាតុ​បាន​និយាយ​ថា នេះ​ជា​ប្រព័ន្ធ​ព្យុះ​មាន​ឥទ្ធិពល​មធ្យម​។ ព្យុះ​នេះ​មាន​ទំហំ​តូច​ជាង​ព្យុះ​រដូវរងា​កម្រិត​មធ្យម​។ ​មនុស្ស​ជាង ​២០​លាន​នាក់​ត្រូវ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការណែនាំ​ប្រុងប្រយ័ត្ន​ពី​អាកាសធាតុ​ ក្នុង​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​អង្គារ​។ ​រដ្ឋ​ទាំងនោះ​ត្រូវ​គេ​រំពឹង​ថា​ នឹង​មើល​ឃើញ​ខ្យល់​កម្លាំង​ជាង ​៦៤​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​មាន​ព្រិល​ធ្លាក់​ខ្លាំង​៕អត្ថបទ៖ សុខមាន

ហុង​គ្រីនិយាយថា សហភាព​អឺរ៉ុប​បាន​បរាជ័យ​ជាថ្មី​លើ​ការកំណត់​តម្លៃ​ឧស្ម័ន​របស់​រុស្ស៊ី

2022/12/14 06:17:05 pm        518
​ហុងគ្រី៖ រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​លោក Peter Szijjarto បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា បណ្ដា​ប្រទេស​សហភាព​អឺរ៉ុប​បាន​បរាជ័យ​ជាថ្មី​ ក្នុងការ​សម្រេច​លើ​ការកំណត់​តម្លៃ​ឧស្ម័ន​សម្រាប់​ប្លុក​ដ៏​ធំ​នេះ នៅ​ក្រុមប្រឹក្សា​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ថាមពល។ រដ្ឋ​មួយចំនួន​ចង់​ឲ្យ​បន្ទាប​របារ ឬ​បន្ធូរ​លក្ខខណ្ឌ ចំណែក​ប្រទេស​ខ្លះទៀតនិយាយថា វិធានការ​នេះអាច​ប៉ះពាល់​ទីផ្សារ​ថាមពល​។ ​លោក Szijjarto បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម Facebook ថា មានការ​ជជែក​ដេញដោល​រយៈពេល​ជាច្រើន​ម៉ោង​នៅ​ក្រុមប្រឹក្សា​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ថាមពល​។ ​ពុំ​មានការ​ព្រមព្រៀងគ្នា​ណាមួយ​ត្រូវ​បានសម្រេច​ទេ​ នៅឯ​សម័យប្រជុំ​ពេញអង្គ​នោះ​។ ​គំនិត​ទាក់ទង​នឹង​វិធាន​ការដែល​បានស្នើ​ឡើង​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន ​មាន​ភាព​ខុសប្លែកគ្នា​យ៉ាងខ្លាំង​ក្នុងចំណោម​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប​ទាំង ២៧​ប្រទេស ដោយ​ប្រទេស​ខ្លះ​មានការ​សង្ស័យ​អំពី​ប្រសិទ្ធភាព​របស់ខ្លួន ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​វិបត្តិ​ថាមពល ហើយ​ប្រទេស​ផ្សេងទៀត​អំពាវនាវ​ឲ្យ​មានបន្ទាប​ដល់​កម្រិត​ទាប​បំផុត​ដែល​អាចធ្វើ​ទៅបាន​។ ​នៅក្រោម​ផែនការ​ដើម​ដែល​ដាក់ជូន​ដោយ​គណៈកម្មការ​អឺរ៉ុប ការ​ទប់​តម្លៃ​ឧស្ម័ន​គួរតែ​ត្រូវបាន​ធ្វើឡើង​នៅពេលដែល​តម្លៃ​នៅលើ​ការជួញដូរ​ឧស្ម័ន​ធម្មជាតិ​នៅតាម​ទីតាំង ដែលជា​ស្តង់ដារ​ឧស្ម័ន​របស់​អឺរ៉ុប​ឈានដល់ ២៧៥អឺរ៉ូ ឬ​ស្មើ ២៩២​ដុល្លារ​អាមេរិកក្នុង​មួយ​មេ​ហ្គា​វ៉ា​ត់​ម៉ោង និង​មានតម្លៃ ៥៨​អឺរ៉ូខ្ពស់ជាង​តម្លៃ​សំដៅ​ដល់​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) រយៈពេល​ពីរ​សប្តាហ៍​។ ​ផែនការ​នេះ​ត្រូវបាន​រង​ការរិះគន់ដោយ​រដ្ឋ​ជា​សមាជិក​មួយចំនួន​ព្រួយបារម្ភ​ថា វា​គ្រាន់តែ​ធ្វើ​ឲ្យ​ការប្រែប្រួល​ទីផ្សារ​កាន់តែ​ច្របូកច្របល់​ខ្លាំង​ទៅៗ​ប៉ុណ្ណោះ ខណៈដែល​រដ្ឋ​ផ្សេងទៀត​បាន​អះអាងថា កម្រិត​នេះ​ខ្ពស់​ពេក​មិន​អាចមាន​ប្រសិទ្ធភាព​៕អត្ថបទ៖ សុខមាន

វិមាន​ក្រឹម​ឡាំង​រិះគន់​ការអំពាវនាវ​របស់លោក Zelenskyy ឲ្យ​រុស្ស៊ី​ដក​កងទ័ព​

2022/12/14 05:33:44 pm        484
​រុស្ស៊ី៖ វិមាន​ក្រឹម​ឡាំងរិះគន់​ការអំពាវនាវ​របស់លោក Zelenskyy ឲ្យ​ដក​កងទ័ព​ដោយ​និយាយថា អ៊ុយ​ក្រែ​ន​ត្រូវតែ​ប្រឈម​ការពិត​ ខណៈ​រុស្ស៊ី​អះអាង​ការគ្រប់គ្រង​ទឹកដី​ដែល​កងកម្លាំង​របស់ខ្លួន​ មិនទាន់បាន​គ្រប់គ្រង​ទាំងស្រុង​ផង​នោះ​។ ​លោក Peskov អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​បាន​និយាយថា អ៊ុយ​ក្រែ​ន​ត្រូវតែ​ទទួលយក​ការពិត​ដែល​បាន​វិវឌ្ឍន៍​ក្នុង​សង្គ្រាម​នេះ​។ លោក​បាន​សំដៅ​ដល់​ការអះអាង​របស់​ទីក្រុង Moscow ជុំវិញ​ដែនដី​របស់​អ៊ុយ​ក្រែ​ន ដែល​កងកម្លាំង​រុស្ស៊ីមិនទាន់បាន​គ្រប់គ្រង​ទាំងស្រុង​ផង​នោះ​។ វិមាន​ក្រឹម​ឡាំង​បាន​ច្រានចោល​ការអំពាវនាវរ​បស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy ឲ្យ​ដក​កងទ័ព​ចេញពី​ទឹកដី​អ៊ុយ​ក្រែ​ន​ ដោយ​ជំរុញ​ឲ្យ​ទីក្រុង ​Kyiv ទទួលយក​ការអះអាង​របស់​ទីក្រុង Moscow លើ​ដែនដី​របស់​អ៊ុយ​ក្រែ​ន ដែល​កងកម្លាំង​រុស្ស៊ីពុំទាន់​បាន​គ្រប់គ្រង​ទាំងស្រុង​នៅឡើយ មុន​ការចរចា​សន្តិភាព​អាច​ត្រូវបាន​ពិចារណា​។​​ការអត្ថាធិប្បាយ​របស់​លោក Peskov មាន​ឡើង​ក្រោយ​លោក Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ក្នុង​សុន្ទរកថា ជាមួយ​បណ្ដា​មេដឹកនាំ​ប្រទេស​មាន​ឧស្សាហកម្ម​លូតលាស់ ​G7 ថា កងទ័ព​រុស្ស៊ីត្រូវតែ​ចាកចេញ ដោយ​បន្ថែមថា រឿងនេះ​នឹង​កើតឡើង​។ ខ្ញុំ​មើលមិនឃើញ​ទេ ពី​មូល​ហេតុដែល​រុស្ស៊ីមិនគួរ​ធ្វើ​នៅពេលនេះនៅ​ថ្ងៃបុណ្យ​ណូអែល​៕អត្ថបទ៖ សុខមាន

រុស្ស៊ីនិយាយថា បណ្ដា​ប្រទេស​លោកខាងលិច​កំពុង​ប្រឈម​ជម្រើស​អស្ថិរភាព​

2022/12/14 05:14:11 pm        391
​រុស្ស៊ី៖ លោក Konstantin Kosachev អនុ​ប្រធាន​សភា​ជាន់ខ្ពស់​រុស្ស៊ី​បាន​និយាយ​ថា បណ្ដា​ប្រទេស​លោក​ខាង​លិច​កំពុង​ឈរ​នៅ​លើ​ផ្លូវបំបែក និង​ត្រូវតែ​សម្រេច​ចិត្តថា ​តើ​ពួកគេ​ចង់​បន្ត​ស្វែងរក​គោល​នយោបាយ​អាត្មានិយម ​ដែល​ដោះស្រាយ​តែ​បញ្ហា​សន្តិសុខ​របស់ខ្លួន ឬ​ត្រូវ​ទទួល​ស្គាល់​ថា​នេះ​គឺជា​ផ្លូវ​ទាល់​។ ​ដោយ​សរសេរ​នៅ​លើ​បណ្ដាញ Telegram លោក Kosachev ដែល​ជា​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​នៃ​ក្រុមប្រឹក្សា​សហព័ន្ធ​រុស្ស៊ី​បាន​និយាយ​ថា មិនយូរប៉ុន្មាន​ទៀត​ទេ លោក​ខាង​លិច​នឹង​ជួប​ប្រទះ​ជម្រើស​អស្ថិរភាព​រវាង​គិតគូរ​តែ​ផលប្រយោជន៍​ខ្លួនឯង ឬ​ទទួល​ស្គាល់​ថា ​យុទ្ធសាស្ត្រ​អត្តឃាត​នេះ​បាន​រលាយ​ហើយ​។​ ​សមាជិក​ព្រឹទ្ធសភា​រូប​នេះ​បាន​គូស​បញ្ជាក់​ថា ការ​ត្រលប់​ទៅ​រក​គោលការណ៍​នៃ​ភាព​មិន​អាច​បំបែក​បាន​នៃ​និម្មាបនកម្ម​សន្តិសុខ ឬ​ការរៀបចំ​សន្តិសុខ​គឺជា​ផ្លូវ​តែមួយគត់​ឆ្ពោះ​ទៅមុខ​។ លោក​ Kosachev បាន​ពន្យល់​ថា​ នេះ​មានន័យថា ការ​បដិសេធ​ដោយ​ចេតនា​ដើម្បី​ធានា​សន្តិសុខ​ផ្ទាល់ខ្លួន​ ដោយ​មិន​ខ្វល់​ពី​ប្រទេស​ផ្សេងទៀត​ដោយ​បន្ថែម​ថា ​វា​បម្រើ​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការរៀបចំ​ការទូត​ដ៏​ស្មុគស្មាញ​ទាំងអស់​។​ ​អនុប្រធាន​សភា​រូបនេះ​ក៏បាន​អះអាង​ផងដែរ​ថា មានការ​ប្រេះឆា​រវាង​បណ្ដា​ប្រទេស​លោកខាងលិច​លើ​បញ្ហា​នេះ​។ ​លោក​បាន​ចង្អុល​ទៅកាន់​សេចក្ដីថ្លែងការណ៍​នានា​ ធ្វើឡើង​ដោយ​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron និង​អធិការបតី​អា​លឺ្ល​ម៉​ង់ Olaf Scholz ចំពោះ​ភាពចាំបាច់​សម្រាប់​ការធានា​សន្តិសុខ​ថ្មី ​ក្រោយ​ជម្លោះ​អ៊ុយ​ក្រែ​ន​បញ្ចប់​ទៅ​៕ អត្ថបទ៖ សុខមាន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរដល់ទីក្រុងព្រុចសែលប្រកបដោយសុវត្ថិភាព

2022/12/14 04:02:04 pm        573
ភ្នំពេញ៖ នៅម៉ោង ១.០០នាទីរំលងអាធ្រាត ថ្ងៃទី១៤ ខែធ្នូ ២០២២ ម៉ោងនៅព្រុចសែល ប្រទេសប៊ែលហ្ស៉ិក ត្រូវនឹងម៉ោង ៧.០០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ ម៉ោងនៅទីក្រុងភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូទៅដល់ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ប្រកបដោយសុវត្ថិភាពហើយ បន្ទាប់ពីបានបំពេញបេសកកម្ម នៅទីក្រុងប៉ារីស ប្រទេសបារាំង រយៈពេលមួយថ្ងៃរួចមក។ សូមជម្រាបថា ដំណើរអញ្ជើញរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ទៅកាន់ទីក្រុងព្រុចស៊ែលនាពេលនេះ គឺដើម្បីចូលរួម និង ធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប៥៤ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ដែលកិច្ចប្រជុំនេះត្រូវធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល។ ក្រៅពីកិច្ចប្រជុំកំពូល អាស៊ាន-សហភាពអ៉ឺរ៉ុប សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបជាមួយបណ្ដាមេដឹកនាំមួយចំនួនទៀតផងដែរ នៅក្នុងពេលនៃការស្នាក់នៅក្នុងទីក្រុងព្រុចស៊ែល៕ 

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរខួបលើកទី៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ

2022/12/14 02:56:59 pm        800
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ផ្ញើសារអបអរសាទរខួបលើកទី៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ គឺជាខួបលើកទី៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២២)។ នេះគឺជាការរំឭកស្មារតីកូនខ្មែរគ្រប់រូបឲ្យចេះស្រឡាញ់និងចូលរួមថែរក្សាបេតិកភណ្ឌជាពិសេសគឺសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅដល់បុព្វបុរសខ្មែរដែលបានពលិកម្មដើម្បីបុព្វហេតុអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរនាសម័យអតីតកាលនិងការតស៊ូជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំប្រទេសក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយការពារឲ្យបាននូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល។ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអភិរក្សបេតិកភណ្ឌមួយដ៏អស្ចារ្យនេះ ។ បច្ចុប្បន្នអង្គរ វត្តបានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ដោយបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់មកទស្សនានិងបានស្គាល់ពីសម្បតិ្តវប្បធម៌ប្រទេ សកម្ពុជា ។សូមជម្រាបថា ប្រាសាទអង្គរត្រូវបានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ១៩៩២ នាទីក្រុងសាន់តាហ្វេសហរដ្ឋ អាមេរិក ។ ក្រោយពីការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកសន្និសីទអន្តរជាតិមួយបានប្រារព្ធធ្វើឡើងនៅទីក្រុងតូក្យូចាប់ពីថ្ងៃទី ១២-១៣ ខែតុលាឆ្នាំ១៩៩៣ក្រោមការផ្តួចផ្តើមគំនិតរបស់រាជរដ្ឋាភិបាលជប៉ុនដោយមានការគាំទ្រពីប្រទេសបារាំង និងអង្គការយូណេស្កូដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រ និងផែនការសកម្មភាពនានាជាប្រយោជន៍ដល់កិច្ចការ ពារអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដើម្បីសម្រេចគោលដៅនេះគណៈកម្មាធិការសម្របសម្រួលអន្តរជាតិហៅកាត់ ថា អាយ ស៊ី ស៊ី អង្គរ ត្រូវបានបង្កើតឡើងនាខែធ្នូ ឆ្នាំ១៩៩៣។តំបន់ឧទ្យានអង្គរមិនមែនសំដៅតែទៅលើប្រាសាទអង្គរវត្តតែមួយនោះទេ តែសំដៅលើរមណីយដ្ឋានអង្គរទាំងមូលក្នុងនោះរួមបញ្ចូលទាំងប្រាសាទបុរាណដ្ឋានស្ថានីយបុរាណវិទ្យា បរិស្ថាន និងសហគមន៍មនុស្សផងដែរដែលមានផ្ទៃក្រឡាសរុប ៤០១គីឡូម៉ែត្រក្រឡា ។ នៅក្នុងរមណីយដ្ឋានអង្គរទាំងមូលមានប្រាសាទជិត១០០ ផ្សេងទៀត ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក ៕

លោកជំទាវ ម៉ែន សំអន អញ្ជើញជាអធិបតីនៃពិធីបួងសួងរំលឹកគុណអង្គរ

2022/12/14 02:14:08 pm        449
សៀមរាប៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ ពិធីបួងសួងព្រឹត្តិការណ៍រំលឹកគុណអង្គរ នៅបរិវេណមុខប្រាសាទអង្គរវត្ត បានចាបផ្ដើមធ្វើឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា តំណាងអង្គការយូណេស្គូប្រចាំកម្ពុជា មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ភ្ញៀវទេសចរជាតិនិងភ្ញៀវអន្តរជាតិ។ ព្រឹត្តិការណ៍រំលឹកគុណអង្គរ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ ២០២២។ នេះគឺជាលើកទី២ហើយដែលអាជ្ញាធរជាតិអប្សរា បានរៀបចំព្រឹតិ្តការណ៍រំលឹកគុណអង្គរនេះ ដើម្បីរំលឹកគុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលលោកបានកសាង និងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ។ ព្រមទាំង ដើម្បីជាការអបអរខួប៣០ឆ្នាំ នៃតំបន់រមណីយដ្ឋានអង្គរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។ នៅព្រេកនេះក៏មានពិធីរាប់បាតព្រះសង្ឃចំនួន១៣០អង្គផងដែរ។ តាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា នៅថ្ងៃបន្តបន្ទាប់ក៏មាននូវទស្សនីយភាពជាច្រើនដូចជា កម្មវិធីបែបសាសនាសំខាន់ៗ ការតាំងពិព័ណ៌បង្ហាញសមិទ្ធផលការងាររយ:ពេល៣០ឆ្នាំកន្លងមករបស់អាជ្ញាធរជាតិអប្សរា ស្នាដៃសិល្បៈជាច្រើនដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃអង្គការយូណេស្កូ ការសម្តែងអាយ៉ៃឆ្លើយឆ្លងដោយលោក ព្រហ្ម ម៉ាញ ព្រមទាំងការចាក់បញ្ចាំងភាពយន្តអំពីអង្គរជាដើម។ រាល់កម្មវិធីសាសនា សិល្បៈទស្សនីយភាពទាំងអស់នឹងបើកជាសាធារណៈចូលទស្សនាដោយពុំមានបង់ប្រាក់នោះទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM
អ្នកឡើងភ្នំ ១០នាក់ ដឹកនាំដោយអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់របស់នេប៉ាល់ បាត់ខ្លួននៅលើភ្នំប៉ាគីស្ថាន
07/31/2026 08:07 PM
ភ្លើងឆេះព្រៃបំផ្លាញចម្ការផ្លែបឺរនៅអេស្ប៉ាញ និងគំរាមកំហែងដល់ការប្រមូលផលរយៈពេលច្រើនឆ្នាំ
07/31/2026 08:07 PM
BREAKING NEWS | ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 08:07 PM
ជនប៉ាឡេស្ទីន មានមន្ទិលសង្ស័យ ក្រោយលោក Trump ប្រកាសកិច្ចព្រមព្រៀងរំសាយអាវុធក្រុមហាម៉ាស
07/31/2026 08:07 PM
កូរ៉េខាងត្បូងកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤១,៤អង្សាសេ ខណៈរលកកម្ដៅ​កាន់តែខ្លាំង
07/31/2026 08:07 PM