សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតីឡាវ
កម្ពុជា-សាធារណរដ្ឋម៉ាសេដ្វានខាងជើង ឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី
កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
សម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា

ព័ត៌មានសំខាន់ៗ

ឯកឧត្ដម ស៊ុន ចាន់ថុល ស្នើដល់ក្រុមហ៊ុនទទួលគម្រោងសាងសង់សម្ពោធស្ពាន ឆ្លងទន្លេមេគង្គ និងផ្លូវត្រូវអនុវត្តការងារឱ្យបានត្រឹមត្រូវប្រកបដោយគុណភាព

2023/01/02 05:50:33 pm        385
ក្រចេះ៖ រដ្ឋមន្រ្ដីក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្ដម ស៊ុន ចាន់ថុល ថ្លែងក្នុងពិធីសម្ពោធស្ពានឆ្លងទន្លេមេគង្គ និងផ្លូវក្នុងខេត្តក្រចេះ នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ដោយស្នើដល់ក្រុមហ៊ុនទទួលគម្រោងសាងសង់ត្រូវអនុវត្តការងារឱ្យបានត្រឹមត្រូវប្រកបដោយគុណភាព និងស្នើសុំប្រជាពលរដ្ឋមានផ្ទះជិតគម្រោងមេត្តាយោគយល់ និងអធ្យាស្រ័យខ្ពស់ដើម្បីជំរុញការសាងសង់ដំណើការដោយរលូន អាចបញ្ចប់តាមការគ្រោងទុក។ឯកឧត្ដមបានថ្លែងថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គនេះមានប្រវែង ១៧៦១ ម៉ែត្រ ពីស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វ ក្នុងខេត្តក្រចេះ និងផ្លូវតភ្ជាប់ប្រវែងសរុប ៣១,៦៩ គីឡូម៉ែត្រ។គម្រោងនេះ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន (WACC) ដោយប្រើរយៈពេលសាងសង់ចំនួន ៤២ ខែ និងគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២៦។ គម្រោងនេះគ្រោងចំណាយថវិកាសរុបប្រមាណ ១១៤ លានដុល្លារអាមេរិក ដែលជាឥណទានពីរដ្ឋាភិបាលចិនរួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។ឯកឧត្ដមបញ្ជាក់ថា៖«ខ្ញុំបាទក៏សូមផ្ដាំផ្ញើដល់ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសសូមអនុវត្តការងារឱ្យបានត្រឹមត្រូវ និងសម្រេចជោគជ័យប្រកបសោយគុណភាព និងប្រសិទ្ធភាព និងស្នើដល់បងប្អូនប្រជាពលរដ្ឋ ដែលមានផ្ទះសម្បែងនៅជិតការដ្ឋានសាងសង់ ឬទទួលរងផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍនេះ សូមមេត្តាយោគយល់ និងអធ្យាស្រ័យខ្ពស់ដើម្បីជំរុញការសាង់សង់ឱ្យដំណើការបានរលូន និងបញ្ចប់តាមផែនការគ្រោងទុក»។បើតាមឯកឧត្ដមរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល គម្រោងសាងសង់ស្ពាន និងផ្លូវនាឱកាសនេះ គឺជាគម្រោងយុទ្ធសាស្រ្ដមួយយ៉ាងសំខាន់ សម្រាប់តភ្ជាប់ទំនាក់ទំនង និងក្ដីសង្ឃឹមរវាងប្រជាពលរដ្ឋដែលរដ្ឋនៅត្រយខាងកើត និងពលរដ្ឋរស់នៅត្រយខាងលិច រួមទាំងតភ្ជាប់តំបន់ដាច់ស្រយ៉ាល់នៅភាគឦសានមកកាន់ទីប្រជុំជន។គម្រោងនេះ គឺជាផ្នែកមួយនៃផ្លូវជាតិលេខ៦០ តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំបង់ធំ ដែលមានភាពប្រទាក់ក្រឡាជាមួយផ្លូវជាតិ និងផ្លូវខេត្តសំខាន់ៗផងដែរ។ ឯកឧត្ដមបានថ្លែងថា ស្ពាន និងផ្លូវតភ្ជាប់នេះ គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ដែលកើតឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ការតភ្ជាប់អាស៊ាន និងការតភ្ជាប់មហាអនុតំបន់មេគង្គ អនុតំបន់មេគង្គឡានឆាង ពិសេសចូលរួមលើកកម្ពស់ការអភិវឌ្ឍផែនការមេតំបន់ត្រីកោណផងដែរ CLV។ ឯកឧត្ដមបញ្ជាក់ថា ក្រោយបញ្ចប់ការសាងសង់ ស្ពាន និងផ្លូវតភ្ជាប់នេះ និងជំរុញឱ្យមានសន្ទុះកើនឡើងនូវសកម្មភាពដឹកជញ្ជូន ពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងជំរុញការអភិវឌ្ឍវិស័យកសិកម្ម កសិឧហ្សាហកម្ម និងទេសចរណ៍នៅតាមបណ្ដាខេត្ត ដែលស្ថិតនៅភូមិភាគឦសាន រួមទាំងតំបន់ត្រីកោណអភិវឌ្ឍផងដែរស្របតាមគោលនយោបាយ និងផែនការមេរបស់រាជរដ្ឋាភិបាល៕

ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ព្រមាន​ថា​ សេដ្ឋកិច្ច​សកល​ប្រឈម​ការលំបាក​កាន់តែខ្លាំង​ក្នុង​ឆ្នាំ​២០២៣

2023/01/02 05:34:18 pm        516
​ពិភពលោក៖ ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ហៅ​កាត់​ថា IMF បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា សម្រាប់​សេដ្ឋកិច្ច​ពិភពលោក​ភាគច្រើន​ឆ្នាំ២០២៣ នឹង​ជា​ក្លាយ​ជា​ឆ្នាំ​ដ៏​លំបាក ខណៈ​ដែល​ក្បាល​ម៉ាស៊ីន​សំខាន់​នៃ​កំណើន​ពិភពលោក ដូចជា​សហរដ្ឋអាមេរិក អឺរ៉ុប និង​ចិន​សុទ្ធតែ​ជួបប្រទះ​សកម្ម​ភាព​ចុះ​ខ្សោយ​។ ​លោកស្រី Kristalina Georgieva ប្រធាន​គ្រប់គ្រង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិបាន​និយាយ​នៅ​ក្នុង​កម្មវិធី​ព័ត៌មាន Face the Nation របស់​ទូរទស្សន៍ CBS កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ថា ឆ្នាំ​ថ្មី​នេះ​នឹង​ជួប​ការ​លំបាក​ជាង​ឆ្នាំមុន​ដែល​យើង​បាន​ហែល​ឆ្លង​។ ​លោកស្រី​បាន​និយាយ​ថា ដើមចម​ដែល​លោកស្រី​លើក​ឡើង​បែបនេះ ព្រោះ​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ធំ​ៗ​ទាំង​៣ គឺ​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​ចិន​សុទ្ធតែ​កំពុង​ធ្លាក់​ចុះ​ក្នុង​ពេល​ដំណាលគ្នា​។​ ​កាលពី​ខែ​តុលា ឆ្នាំ​២០២២ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​កាត់បន្ថយ​ទស្សនវិស័យ​របស់​ខ្លួន ​សម្រាប់​កំណើន​សេដ្ឋកិច្ច​សកល​នៅ​ក្នុង​ឆ្នាំ​២០២៣ ដែល​ឆ្លុះបញ្ចាំង​ពី​ការ​បន្ត​ធ្លាក់​ចុះ​ដោយ​សារ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ព្រមទាំង​សម្ពាធ​អតិផរណា និង​អត្រា​ការ​ប្រាក់​ខ្ពស់​កំណត់​ដោយ​ធនាគារ​កណ្ដាល​នានា ដូចជា​ធនាគារ​កណ្ដាល​អាមេរិកមានបំណង​ធ្វើ​ឲ្យ​សម្ពាធ​តម្លៃ​ទំនិញ​ធ្លាក់​ចុះ​៕អត្ថបទ៖ សុខមាន

មេដឹកនាំ​កូរ៉េខាងជើង​បញ្ជា​ឲ្យ​ផលិត​មី​ស៊ី​ល​អន្តរទ្វីប​បាលី​ស្ទីក ICBM ថ្មី និង​ពង្រីក​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ

2023/01/02 05:15:14 pm        399
​កូរ៉េខាងជើង៖ សារព័ត៌មាន​រដ្ឋ​បាន​រាយការណ៍​ថា មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong-un បាន​អំពាវនាវ​ឲ្យ​ប្រទេស​នេះ​ផលិត​មី​ស៊ី​ល​អន្តរទ្វីប​បាលី​ស្ទីក​ថ្មី ​និង​ពង្រីក​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ស្រប​ពេល​កើនឡើង​ភាព​តានតឹង​នៅលើ​ឧបទ្វីប​កូរ៉េ។ ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ KCNA លោក Kim បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ទីក្រុង​ព្យុងយ៉ាង​ត្រូវការ​អំណាច​យោធា​ដ៏​ខ្លាំងក្លា​ដើម្បី​ការពារ​ខ្លួន ខណៈ​ទីក្រុង​វ៉ាស៊ីនតោន និង​សត្រូវ​របស់​យើង​គឺ​ទីក្រុងសេ​អ៊ូ​លព្យាយាម​រារាំង និង​ធ្វើ​ឲ្យ​កូរ៉េខាងជើង​ឯកា ដោយ​ការដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​របស់​សហរដ្ឋអាមេរិក​ នៅ​ក្នុង​ទឹកដី​កូរ៉េខាងត្បូង​។ អំឡុង​ជំនួប​បក្ស​កាន់អំណាច​ពលករ​កូរ៉េ មេដឹកនាំ​ប្រទេស​នេះ​បាន​ទទូច​ថា មី​ស៊ី​ល​អន្តរទ្វីប​បាលី​ស្ទីក​ថ្មី​ដែលមាន​សមត្ថភាព​ប្រឆាំង ​ការ​វាយប្រហារ​ដោយ​នុយក្លេអ៊ែរ​ដ៏​រហ័ស​ត្រូវតែ​ផលិត​ដោយ​កូរ៉េខាងជើង​។​​ទីភ្នាក់ងារសារព័ត៌មាន KCNA បាន​រាយការណ៍​ថា លោក Kim បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​ នៃអាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​ផលិត​ទ្រង់ទ្រាយ​ធំដោយ​និយាយ​ថា ការកើនឡើង​នៃ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ នឹង​ក្លាយ​ជា​ទិសដៅ​សំខាន់​នៃ​យុទ្ធសាស្ត្រ​ការពារ​ជាតិ​របស់​កូរ៉េខាងជើង​ក្នុង​ឆ្នាំ២០២៣។​ ទីភ្នាក់ងារ​នេះ​បាន​បន្ថែម​ថា ទីក្រុង​ព្យុងយ៉ាង​ក៏​គ្រោង​បាញ់​បង្ហោះ​ផ្កាយរណប​យោធា​ដំបូង​របស់​ខ្លួន​ផង​ដែរ ក្នុង​ពេល​ដ៏​ខ្លី​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​នេះ​គឺ​នៅ​ក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​ការអភិវឌ្ឍន៍​។ ​យោងតាម​មន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង និង​ជប៉ុន​ដែល​បាន​ថ្កោលទោស​ការ​បង្ហាញ​កម្លាំង​ថា ​ជា​ការ​គំរាមកំហែង​ដល់​ស្ថិរភាព​ក្នុង​តំបន់ កាលពី​ថ្ងៃ​សៅរ៍​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​ខ្លី​ចំនួន ​៣​គ្រាប់​ចូល​សមុទ្រ​ជប៉ុន៕អត្ថបទ៖ សុខមាន

សម្តេចតេជោ៖ អាជ្ញាធរ និងក្រសួង​កសិកម្ម ទទួលខុសត្រូវ ដើម្បីធានាថាសត្វផ្សោតនៅខេត្តក្រចេះមិនត្រូវបានជាប់មង

2023/01/02 05:12:00 pm        1177
ក្រចេះ៖ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏ខ្ពង់ខ្ពស់​រួមគ្នា​ជាមួយ​ឯកអគ្គ​រដ្ឋទូតចិន​ប្រចាំ​កម្ពុជា ក្នុង​ពិធី​បើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ ក្រោម​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិននាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ ជា​មួយ​នឹង​ការ​រំលឹក​ពី​ការ​ខិតខំ​ស្វែង​រក​ការ​អភិវឌ្ឍ និង​លើក​ឡើង​ពី​ប្រវត្តិ​អនុស្សាវរីយ៍​នៅ​ទឹកដី​ខេត្ត​ក្រចេះ ក្នុង​ការកសាងកងកម្លាំងតស៊ូរំដោះប្រទេសចេញពីរបបខ្មែរក្រហម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំទៅកាន់អាជ្ញាធរ និង​មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ត្រូវ​ទទួលខុសត្រូវ ដើម្បីធានាថាសត្វផ្សោតនៅខេត្តក្រចេះមិនត្រូវបានជាប់មង។សម្តេចបានគូសបញ្ជាក់ថា អាជ្ញាធរខេត្ត អ្នកពាក់ព័ន្ធ និងក្រសួងកសិកម្ម ត្រូវរៀបចំ​ឱ្យ​បាន​ច្បាស់​លាស់​នូវ​តំបន់​អចិន្ត្រៃយ៍ និង​មិន​អចិន្ត្រៃយ៍ ដើម្បី​អភិរក្ស​ការពារ​សត្វ​ផ្សោត​កុំ​ឱ្យឈាន​ទៅ​រក​ការ​ផុត​ពូជ។សម្ដេចបានមានប្រសាសន៍បន្តថា ត្រូវរៀបរយ​តាម​អ្នក​បច្ចេក​ទេស​ដោយ​ត្រូវមាន​តំបន់​ស្នូល​អចិន្ត្រៃយ៍ គឺ​ត្រូវ​តែ​មាន​គំនូស​ហាមឃាត់​ដាច់​ខាត​ដោយ​ដាក់​ពោង​ទម្លាក់​យុទ្ធថ្កា ដើម្បី​ការពារ​កុំ​ឲ្យ​អ្នក​នេសាទចូលឲ្យសោះ ដោយមិនឱ្យមានការចូលទៅរាយម៉ោងអ្វីតទៅទៀតទេ ដែលវា​នាំ​ទៅដ​ល់​ការផុតពូជសត្វផ្សោតនៅខេត្តក្រចេះ។ សម្តេចបន្តថា ការអភិរក្សបានបែបនេះ នឹង​ធានា​បាន​នូវ​តំបន់ទេសចរណ៍ ផ្សារភ្ជាប់ដោយការអភិវឌ្ឍន៍កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានជាច្រើន៕ អត្ថបទ៖ មុត សុទ្ធ

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ​ថ្លែងក្នុង​ពិធីបើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​​ទន្លេមេគង្គ​ខេត្តក្រចេះ

2023/01/02 04:19:19 pm        630
ក្រចេះ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង​ឯក​ឧត្តម​ វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គ​រដ្ឋ​ទូត​ នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា បាន​អញ្ជើញ​ជា​សហអធិបតី​បើកការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ខេត្តក្រចេះ និងផ្លូវតភ្ជាប់ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលប្រជាមានិតចិន។ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ៖- សម្តេចតេជោ មានប្រសាសន៍ថា ភាពរីកចម្រើន នៃហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់(ផ្លូវ, ស្ពាន) ធ្វើឱ្យតំបន់នានាកាន់តែខិតជិតគ្នា ដែលការខិតជិតគ្នានេះ ដោយសារស្ពានឆ្លងស្រួល ផ្លូវធ្វើដំណើលឿន និងចំណេញពេលវេលា។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការឆ្លងទន្លេដោយទូក-ដ គឺមានហានិភ័យខ្ពស់ណាស់ ជាពិសេសទូក-ដតូចៗ ដែលនៅខេត្តក្រចេះនេះ ក៏ធ្លាប់មានករណីលិចទូក-ដចម្លង បណ្តាលឱ្យមានមនុស្សស្លាប់ផងដែរ កាលពីឆ្នាំ២០១១។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខេត្តក្រចេះ ដែលបាន​បោះឆ្នោតគាំទ្រ​គណបក្សប្រជាជនកម្ពុជាក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយ​សម្តេចសង្ឃឹមយ៉ាងមុតមាំថាប្រជាពលរដ្ឋខេត្តក្រចេះ នឹងបន្តបោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣ និងការបោះឆ្នោតជាបន្តបន្ទាប់។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រដ្ឋាភិបាលចិន បានប្រកាសបើកប្រទេសឡើងវិញ​បន្ទាប់​ធូរ​ស្បើយ​ពីជំងឺកូវីដ-១៩ ហើយទេសចរចិននឹងធ្វើដំណើរចេញក្រៅប្រទេស ដែលកម្ពុជា ជា​ទិស​ដៅ​ដ៏​ល្អមួយ សម្រាប់ទេស​ចរចិន ហើយកម្ពុជាសូមស្វាគមន៍ជានិច្ច។- សម្តេចតេជោ ហ៊ុន សែន បាន​ប្រកាស​សុំ​ការ​អធ្យាស្រ័យ​ពី​ប្រជាពលរដ្ឋ​រស់​នៅ​តាម​សង​ខាង​ការដ្ឋាន​ស្ថាបនា​ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ និងប្រជាពលរដ្ឋធ្វើ​ដំណើរ​ពេល​ការដ្ឋានបានចាប់ផ្តើម ដែលនឹងមានផលប៉ះពាល់ខ្លះជៀសមិនរួច តែនៅពេលរួចរាល់ផ្លូវ និង​ស្ពាននេះ នឹងផ្តល់អត្ថប្រយោជន៍រាប់មិនអស់ដល់ប្រជាពលរដ្ឋ និងសង្គមជាតិ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសអបអរសាទរដល់សិស្សានុសិស្ស ដែលនៅថ្ងៃទី២ ខែមករា ឆ្នាំ​២០២៣​នេះ ជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ សម្រាប់គ្រឹះ​ស្ថាន​សិក្សា​សាធារណៈ​ចាប់​ពី​កម្រិតមតេយ្យសិក្សា ដល់ថ្នាក់វិទ្យាល័យទូទាំងប្រទេស។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់អភិបាលខេត្តក្រចេះ និងខេត្តតភ្ជាប់ពាក់ព័ន្ធ សូម​គិត​គូរ​អភិរក្ស​សត្វ​ផ្សោត ដោយមិនរង់ចាំតែក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះទេ។ សម្តេច​តេជោ សម្រេចឱ្យបង្កើតតំបន់ស្នូលមួយដើម្បីការពារសត្វផ្សោយជាអចិន្ត្រៃយ៍។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់អាជ្ញាធរ និងសមត្ថកិច្ច ដែល​បាន​បង្ក​លក្ខណៈ​ងាយស្រួល សម្រាប់ប្រជាពលរដ្ឋកម្សាន្តសប្បាយក្នុងឱកាសឆ្លងឆ្នាំ ដែលកត្តាទាំងនេះ បាន​មក​ពី​សុខសន្តិភាព និងការគ្រប់គ្រងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ដ៏ល្អ។សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង ៩ និង១៨នាទី

សម្តេចតេជោ ថ្លែង​អំណរគុណ​ដល់​បងប្អូន​ខេត្ត​ក្រចេះ​ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​នា​ពេលកន្លងមក

2023/01/02 04:05:58 pm        530
ក្រចេះ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានថ្លែងអំណរអគុណដល់បងប្អូនប្រជាពលរដ្ឋនៅខេត្តក្រចេះ ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យឈ្នះភ្លូកទឹកភ្លូកដីនាពេលកន្លងមក ហើយ​សម្តេច​រំពឹងថា​បងប្អូន​នឹង​បន្ត​គាំទ្រ​គណបក្សនេះជារៀង រហូតទៅផងដែរ។ថ្លែងនៅក្នុង ឱកាស​អញ្ជើញ​ជា​សហអធិបតី​បើក​ការដ្ឋាន​សាង​សង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​ខេត្ត​ក្រចេះ និងផ្លូវតភ្ជាប់ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលប្រជាមានិតចិន នាព្រឹកថ្ងៃទី២ ខែ​មករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺ​ជា​គណបក្ស​ផ្តល់​ទំនុក ចិត្តដល់ប្រជាពលរដ្ឋ ដូច្នេះ​ហើយ​បាន​ជា​បង​ប្អូន​បន្ត​បោះឆ្នោត​គាំទ្រ​រហូត​មក​នោះ។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានចំអកដល់គណបក្សខ្លះ និង​ក្រុម​ខ្លះដែលចង់ប្រកួតប្រជែងជាមួយ​គណបក្សប្រជាជនកម្ពុជា គឺមិនអាចទៅរួចនោះឡើយ ​បើ​ទោះ​បី​ជា​រង់ចាំ ទៅជាតិក្រោយទៀតក៏ប្រហែលមិនឈ្នះដែរ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដឹកនាំ​ប្រទេស​ជាតិឲ្យ មានសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ ហើយ​ទៅ​អនាគត​ក៏​នឹង​បន្តអភិវឌ្ឍឲ្យកាន់តែ រីកចំរើនបន្ថែមទៀតផងដែរ។នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីភាពរីកចំរើននៅប្រទេស កម្ពុជា​នា​ពេលបច្ចុប្បន្ន និងភាពសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបផងដែរ ជាក់​ស្តែង​ក្នុងឱកាសឆ្លងឆ្នាំសកល គឺបងប្អូនប្រជាពលរដ្ឋគ្រប់រាជធានី-ខេត្ត ទាំងអស់​បាន​ដើរ​លេង​សប្បាយ ដោយពុំមាន​ភាពភ័យ​ខ្លាច​អ្វី​នោះឡើយ ខណៈ​ទិដ្ឋភាព​ទាំង​នេះ​ហើយ​គឺ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា កម្ពុជាមានសុខសន្តិភាព ពិតប្រាកដ ហើយ​ប្រសិន​បើ​ជន​ណា​ឬ​ក្រុម​ណា​ចង់​មក​បំផ្លិត​បំផ្លាញ​នូវ​សុខសន្តិភាពនេះ គឺ​មិនអាចទៅរួច នោះទេមិនថាកាលៈទេសៈណានោះឡើយ៕ អត្ថបទ៖ បាន ចក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន

2023/01/02 02:19:19 pm        765
ក្រចេះ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងឯកឧត្តម វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំរកម្ពុជា បានអញ្ជើញជាសហអធិបតីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលប្រជាមានិតចិន។ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះបើកការដ្ឋានសាងសង់នេះ គឺ មានប្រវែង ១.៧៦១ម៉ែត្រ ត្រើយខាងកើត ស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រងមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។ស្ពាននេះ នឹងត្រូវស្ថាបនាឡើងដោយមានមុខកាត់ទទឹង ១៣,៥ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន ២គន្លងទៅមក ប្រវែង ៣,៥ម៉ែត្រ គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន ២គន្លងទៅមក ប្រវែង ១,៧៥ម៉ែត្រ ផ្លូវថ្មើរជើងចំនួន ២គន្លងទៅមក ប្រវែង ១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង ប្រវែង០,៥ម៉ែត្រ។ចំណែកឯផ្លូវតភ្ជាប់មានប្រវែង ៣១,៦៩គីឡូម៉ែត្រ រួមមាន៖ ផ្លូវតភ្ជាប់ពីក្បាលស្ពានមានប្រវែង ១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ៤ខ្សែ នៅក្នុងក្រុងក្រចេះ មានប្រវែង ១៦,២០៨គីឡូម៉ែត្រ។ ខ្សែផ្លូវទាំងនេះ នឹងត្រូវសាងសង់ពង្រីក និងលើកកម្រិតគុណភាពដោយក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៧សង់ទីម៉ែត្រដូចគ្នា ដោយក្នុងនោះ កំណាត់ផ្លូវ ៤ខ្សែ ប្រវែង ២៦,៦៧គីឡូម៉ែត្រ នឹងត្រូវស្ថាបនាពង្រីកទទឹងចាប់ពី ៩ម៉ែត្រ រហូតដល់ ១៣ម៉ែត្រ លើតួផ្លូវចាប់ពី ១១ម៉ែត្រ រហូតដល់ ១៩,៥ម៉ែត្រ និងកំណាត់ផ្លូវ១ខ្សែ ប្រវែង ៥,០២៥គីឡូម៉ែត្រ នឹងត្រូវពង្រីកទទឹង ១៩ម៉ែត្រ លើតួផ្លូវ ៣០ម៉ែត្រ ដែលមានគន្លងផ្លូវសម្រាប់រថយន្តធ្វើចរាចរណ៍ ចំនួន ៤គន្លង(២ទៅ ២មក) គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន ២គន្លង(១ទៅ ១មក) និងមានសួនពុះទ្រូងផ្លូវនៅចំកណ្តាល ប្រវែង ៤ម៉ែត្រ ផងដែរ។ គម្រោងនេះនឹងបញ្ចូលនូវការសាងសង់ស្ពានមធ្យមចំនួន ៤កន្លែង ប្រវែងសរុប ៣៨៤ម៉ែត្រ ដាក់លូគ្រប់ប្រភេទចំនួន ២៦កន្លែង និងបំពាក់ស្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។គម្រោងនេះ ត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦ គ្រោងចំណាយថវិកាសរុបប្រមាណជាង ១១៤លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕

ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់

2023/01/02 01:55:06 am        488
នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និង អញ្ជើញជាសហអធិបតីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលប្រជាមានិតចិន។តាមការឲ្យដឹងពី ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអោយដឹងថា ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះបើកការដ្ឋានសាងសង់នេះ គឺ មានប្រវែង ១.៧៦១ម៉ែត្រ ត្រើយខាងកើត ស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រងមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។ ស្ពាននេះ នឹងត្រូវស្ថាបនាឡើងដោយមានមុខកាត់ទទឹង ១៣,៥ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន ២គន្លងទៅមក ប្រវែង ៣,៥ម៉ែត្រ គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន ២គន្លងទៅមក ប្រវែង ១,៧៥ម៉ែត្រ ផ្លូវថ្មើរជើងចំនួន ២គន្លងទៅមក ប្រវែង ១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង ប្រវែង០,៥ម៉ែត្រ។ ចំណែកឯផ្លូវតភ្ជាប់មានប្រវែង ៣១,៦៩គីឡូម៉ែត្រ រួមមាន៖ ផ្លូវតភ្ជាប់ពីក្បាលស្ពានមានប្រវែង ១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ៤ខ្សែ នៅក្នុងក្រុងក្រចេះ មានប្រវែង ១៦,២០៨គីឡូម៉ែត្រ។ ខ្សែផ្លូវទាំងនេះ នឹងត្រូវសាងសង់ពង្រីក និងលើកកម្រិតគុណភាពដោយក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៧សង់ទីម៉ែត្រដូចគ្នា ដោយក្នុងនោះ កំណាត់ផ្លូវ ៤ខ្សែ ប្រវែង ២៦,៦៧គីឡូម៉ែត្រ នឹងត្រូវស្ថាបនាពង្រីកទទឹងចាប់ពី ៩ម៉ែត្រ រហូតដល់ ១៣ម៉ែត្រ លើតួផ្លូវចាប់ពី ១១ម៉ែត្រ រហូតដល់ ១៩,៥ម៉ែត្រ និងកំណាត់ផ្លូវ១ខ្សែ ប្រវែង ៥,០២៥គីឡូម៉ែត្រ នឹងត្រូវពង្រីកទទឹង ១៩ម៉ែត្រ លើតួផ្លូវ ៣០ម៉ែត្រ ដែលមានគន្លងផ្លូវសម្រាប់រថយន្តធ្វើចរាចរណ៍ ចំនួន ៤គន្លង(២ទៅ ២មក) គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន ២គន្លង(១ទៅ ១មក) និងមានសួនពុះទ្រូងផ្លូវនៅចំកណ្តាល ប្រវែង ៤ម៉ែត្រ ផងដែរ។ គម្រោងនេះនឹងបញ្ចូលនូវការសាងសង់ស្ពានមធ្យមចំនួន ៤កន្លែង ប្រវែងសរុប ៣៨៤ម៉ែត្រ ដាក់លូគ្រប់ប្រភេទចំនួន ២៦កន្លែង និងបំពាក់ស្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។ គម្រោងនេះ នឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦ គ្រោងចំណាយថវិកាសរុបប្រមាណជាង ១១៤លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ 

កូរ៉េខាងជើង បញ្ចេញរូបថតពីការបាញ់កាំជ្រួចថ្មីៗចំថ្ងៃឆ្នាំថ្មីចូលមកដល់

2023/01/01 11:00:56 pm        904
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនៅថ្ងៃអាទិត្យនេះ បាន​បញ្ចេញ​រូបថតជា​ច្រើន​សន្លឹក​ពី​កាំជ្រួច​ជា​ច្រើន​ដើម​ដែលប្រទេសនេះបានបាញ់នៅថ្ងៃចូលឆ្នាំថ្មីមកដល់។ គេថែ​ម​ទាំង​បង្ហាញ​រូបថត​ពី​ពិធី​ប្រគល់​ជើង​ទម្រ​បាញ់​កាំជ្រួច​ដ៏ធំ​មួយ​ពី​អ្នក​ផលិត​ទៅ​កាន់​កិច្ច​ប្រជុំ​របស់គណបក្ស​ពលករដែលមានការចូលរួមពីមេដឹកនាំ គីម ជុងអ៊ុន ផងដែរ។ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋនិយាយថា ការបាញ់កាំជ្រួចថ្មីៗនេះ ធ្វើឡើងខណៈដែលមេដឹកនាំលោក គីម ជុងអ៊ុន បាន​ធ្វើជាអធិបតីភាពកិច្ចប្រជុំរបស់គណបក្សកាន់អំណាចពលករ ដែល​លោក​បាន​បញ្ជា​អោយ​អភិវឌ្ឍន៍​នូវកាំជ្រួចអន្ដរទ្វិប បាលីស្ទីកថ្មី និងអាវុធ​នុយ​ក្លេអ៊ែរ​ខ្នាតធំ ដើម្បី​ប្រឆាំង​នឹង​ការ​គម្រាម​កំហែងដែលនាំមុខដោយអាមេរិក។ប្រទេស​កូរ៉េខាងជើង​បានបាញ់កាំជ្រួចអស់ជាច្រើនដើមដែលមិនធ្លាប់មានពីមុនក្នុងឆ្នាំ២០២២ និង កំពុង​បង្កើនការអភិវឌ្ឍន៍ជាមួយនឹងការប្រមើលមើលថា ខ្លួនអាច​នឹង​សាក​ល្បង​អាវុធ​នុយ​ក្លេអ៊ែរ​សំរាប់​លើកទី៧ បន្ថែមទៀត។ អត្ថបទ៖ មករា

សម្តេចតេជោ ប្រកាសឧបត្ថម្ភកុមារកំព្រា និងរងគ្រោះនៃ​អង្គការ​អាហ្វេស៊ីប​រៀន​រហូត​ដល់​ចប់ឧត្តមសិក្សា

2023/01/01 06:17:22 pm        923
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស​ផ្តល់​អាហារូបករណ៍ និងឧបត្ថម្ភគ្រប់បែបយ៉ាងដល់កុមារកំព្រា និងរ​ងគ្រោះ​នៅ​អង្គការ​អាហ្វេស៊ីប​ចំនួន​ជិត ២០០នាក់ រហូតដល់ពួកគាត់រៀនចប់ថ្នាក់ឧត្តមសិក្សា និងឧបត្ថម្ភប្រាក់ប្រចាំខែ និង​ឆ្នាំ​មួយ​ចំនួន​ទៀត។ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខដល់កុមារកំព្រា និង​រងគ្រោះ​នៅ​មជ្ឈ​មណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP)ទុំឌី ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រៅ​ពី​ការ​ជួយ​ជា​ប្រចាំខែ និងឆ្នំា សម្តេច និងភរិយា នឹងជួយដល់​កុមារ​ដ៏​កំសត់​ទាំង​នោះ​រៀន​រហូត​ដល់​ចប់​មិនថាកាលៈទេសៈណានោះឡើយ។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានប្រកាសឧបត្ថម្ភថវិកាសន្សំចំនួន ១០ម៉ឺនរៀលក្នុងមួយខែដល់កុមារកំព្រា និង​រង​គ្រោះ​នៃ​អង្គការអាហ្វេស៊ីប និងប្រាក់សម្រាប់ម្ហូបអាហារប្រចាំខែចំនួន ២០លានរៀល ខណៈ​ថវិកា​ប្រចាំ​ឆ្នាំ​មាន​ចំនួន ៥ម៉ឺនដុល្លារអាមេរិកបន្ថែមទៀតផងដែរ។ជាមួយនឹងការប្រកាសឧបត្ថម្ភគ្រប់យ៉ាងដល់កុមារកំព្រា និងរងគ្រោះទាំងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវការសោកស្តាយ និង​អាណិត​អាសូយ៉ាង​ខ្លាំង​ចំពោះ​កុមារ​ដែល​បាន​កំពុង​រស់​នៅ ក្នុងអង្គការអាហ្វេស៊ីបនេះផងដែរ ខណៈពួកគាត់ទទួលរងនូវការឈឺចាប់ តាំង​ពី​ក្មេង​ដោយ​សារ​តែទង្វើដ៏ព្រៃផ្សៃរបស់បុរសមួយក្តាប់តូច ដែលបានប្រព្រឹត្តិទៅលើពួកគាត់នោះ។យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន ក៏បាន​សម្រេច​ទទួល​សំណើរ​ពី​ប្រធាន​អង្គការ​អាហ្វេស៊ីប ដោយមិនអនុញ្ញាតិឲ្យកុមារ កំព្រា និងរងគ្រោះពីការរំលោភបំពានដែលមានអាយុ៥ឆ្នាំ ចូល​ទៅ​កាន់តុលាការទៀតនោះឡើយចាប់ពីពេលនេះតទៅ ដើម្បីបញ្ជៀសនូវភាពឈឺចាប់ ភ័យ​ខ្លាច និងសម្ពាធផ្លូវចិត្តផ្សេង ៗជាដើមនោះ៕ អត្ថបទ៖ បាន ចក់ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-ឡាវ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការសភា និងត្រៀមបន្តសុពលភាព MOU ឆ្នាំ២០២៧
11/14/2026 09:11 PM
អ្នកសារព័ត៌មានបារាំង ចាប់អារម្មណ៍ សកម្មភាពស្និទ្ធស្នាលរបស់ ប្រធានាធិបតីបារាំង ហើយសង្ឃឹម កម្ពុជានឹងទទួលផលវិជ្ជមានច្រើន
11/14/2026 08:11 PM
ពិព័រណ៍ FrancoTech ចាប់ផ្ដើមបើក ជំរុញម្ចាស់អាជីវកម្មថ្មីៗមានឱកាសចាប់ដៃគូជាតិ-អន្តរជាតិ
11/14/2026 08:11 PM
ប្រធានាធិបតីតូហ្គោ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា
11/14/2026 07:11 PM
សម្ដេចតេជោ៖ កម្ពុជា និងវៀតណាមមានប្រវត្តិជាអ្នកជិតខាងល្អ តែងតែជួយគ្នាទៅវិញទៅមក ខណៈវត្តមានមកកាន់កម្ពុជាពេលនេះជាការផ្ដល់តម្លៃចំពោះទំនាក់ទំនងជាមួយកម្ពុជាក៏ដូចជាសហគមន៍ហ្វ្រង់កូហ្វូនី
11/14/2026 07:11 PM
សម្តេចតេជោ ជំរុញបញ្ចប់បោះបង្គោលព្រំដែន កម្ពុជា-ឡាវ ខណៈប្រទេសទាំង២ សហការគ្នាយ៉ាងសកម្ម
11/14/2026 07:11 PM
សម្ដេចតេជោចាត់ទុកវត្តមានប្រធានរដ្ឋឡាវមកកាន់កម្ពុជា បានផ្ដល់តម្លៃដល់ទំនាក់ទំនងជាមួយកម្ពុជា និងសហគមន៍ហ្វ្រង់កូហ្វូនី
11/14/2026 07:11 PM
កម្ពុជា និងសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តជំរុញទំនាក់ទំនងភាពជាដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​គ្នាឱ្យ​កាន់តែរីកចម្រើន
11/14/2026 06:11 PM
ធុរជននិយាយភាសាបារាំង​មើលឃើញសក្ដានុពលវិនិយោគនៅកម្ពុជាបន្ទាប់ពីមានជំនួបសហគ្រិនហ្រ្វង់កូហ្វូនី
11/14/2026 06:11 PM
កម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង មកកាន់ព្រះរាជាណាចក្រកម្ពុជា
11/14/2026 06:11 PM