លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

សម្តេចតេជោហួសចិត្តក្រុមប្រឆាំងដែលចោទពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុបមកជួបសម្តេចថាជាការជួញដូរ

2022/12/13 03:48:48 pm        333
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការហួសចិត្ត និងសោកស្តាយយ៉ាងខ្លាំងចំពោះក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ដែលបានចោទប្រកាន់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងសិក្សា និងរស់នៅក្នុងតំបន់អឺរ៉ុបមកជួបសម្តេច គឺជាការជួញដូរ ឬក៏ជួលជាដើម។ក្នុងឱកាសដែលសម្តេចអញ្ជើញសំណេះសំណាលជាមួយប្រជាពលខ្មែរជិត ២ពាន់នាក់ នៅទ្វីបអឺរ៉ុប នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការចោទប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលមកទទួលស្វាគមន៍ និងគាំទ្រសម្តេចនៅទីក្រុងព្រុចសែលថា ជាការទិញដូរ ឬជួលនោះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរ ឬបំពានសិទ្ធិពលរដ្ឋ ខណៈបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅប្រទេសប្រកាន់នូវលទ្ធិប្រជាធិបតេយ្យ។សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការសោកស្តាយ ដែលក្រុមប្រឆាំងមួយចំនួនធ្លាប់នៅក្នុងប្រទេសកម្ពុជា ហើយមករស់នៅក្រៅប្រទេស តែងវាយប្រហារថា នរណាដែលមកចូលរួមជាមួយគណបក្សប្រជាជន ឬក៏មកជួបសម្តេចនោះ គឺអាយ៉ងទាំងអស់ ឬយួនទាំងអស់។ យ៉ាងណាក៏ដោយសម្តេចតេជោបានបញ្ជាក់ថា ការលើកឡើងរបស់ក្រុមប្រឆាំងទាំងនោះ គឺជាទម្លាប់ដ៏អាក្រក់របស់ពួកគេទៅហើយ ហើយការចោទប្រកាន់របស់ក្រុមជ្រុលនិយមទាំងនោះ ក៏មិនមែនជាលើកទីមួយដែរ។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំផ្ញើទៅក្រុមប្រឆាំងប៉ុន្មាននាក់ដែលកំពុងរស់ នៅប្រទេសបារាំង ហើយប៉ុនប៉ងធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់សម្តេចនៅបារាំងនាថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២២នេះផងដែរថា ការប្រមូលផ្តុំរបស់ក្រុមប្រឆាំងទាំងនោះមានមនុស្សប៉ុន្មាននាក់ ខណៈវត្តមានបងប្អូនប្រជាពលរដ្ឋមកទទួលស្វាគមន៍សម្តេចរហូតដល់ជិត ២០០០នាក់។ ក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនពលរដ្ឋខ្មែរនៅតំបន់អឺរ៉ុបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីក្រុមប្រឆាំង ដែលចង់កម្ចាត់ត្រកូលហ៊ុនផងដែរ។ ដោយសម្តេចបានលើកឡើងបែបចំអកថា អ្នកដែលចង់កម្ចាត់ត្រកូលហ៊ុន ទោះបីជា៥០០ជាតិទៀត មិនទាន់ធ្វើអ្វីដល់សម្តេចបានផង៕(ដោយ​៖ បាន ចក់)

ក្រសួងវប្បធម៌ប្រារព្ធពិធីបួងសួងដើម្បីរៀបចំមហាព្រឹត្តិការណ៍វប្បធម៌ «រាត្រីចងចាំ» លើទឹកដីអង្គរ

2022/12/13 03:40:47 pm        284
មហាព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យ «រាត្រីចងចាំ» និងព្រឹត្តិការណ៍រំលឹកគុណអង្គរ នឹង​ត្រូវ​រៀបចំ​ធ្វើនៅថ្ងៃទី ១៤-១៦ ខែធ្នូ ខាងមុខនេះ នៅបរិវេណប្រាសាទអង្គរតូច ខេត្តសៀមរាប។ នៅ​មុន​មួយ​ថ្ងៃ​នៃការចាប់ផ្ដើមកម្មវិធី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំពិធីបួងសួង នៅ​បរិវេណ​ខាង​ក្រោយប្រាសាទអង្គរតូច ដោយមានការចូលរួមពីលោកជំទាវរដ្ឋមន្រ្តី ភឿង សកុណា ព្រទ្ធាចារ្យផ្នែកវប្បធម៌ និងសិល្បករ សិល្បការិនី ព្រមទាំង នាដកា ជាច្រើននាក់។ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃអង្គារ៍ ទី ១៣ ខែធ្នូ ឆ្នាំ ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីបួងសួងនៅបរិវេណខាងក្រោយប្រាសាទអង្គរវត្ត (អង្គរតូច) ដើម្បីរៀបចំមហាព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យ «រាត្រីចងចាំ» លើ​ទឹក​ដី​អង្គរ​នៃ​ខេត្ត​សៀមរាប អបអរសាទរខួប ៣០ឆ្នាំនៃ​ការដាក់​បញ្ចូល​តំបន់​រមណីយ​ដ្ឋាន​អង្គរ​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌រូបីនៃពិភពលោក។ មហាព្រឹត្តិការណ៍ទស្សនីយភាពសិល្ប: វប្បធម៌ដ៏អស្ចារ្យ បង្ហាញជូននូវបេតិកភណ្ឌវប្បធម៌រូបី និង​អរូបី ទស្សនីយភាពសិល្ប:ជាច្រើនទម្រង់ព្រមទាំងមានសម្តែងជូនទស្សនិកជនបានទស្សនា ដោយ​មាន​ការចូលរួមពីសិល្បករសិល្បការិនីជិត៣០០នាក់។ ព្រមជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរា ក៏បានរៀបចំនូវពិធីរំលឹកគុណអង្គរ ក្នុង​គោល​បំណង​រំលឹក​គុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលលោកបានកសាង និងថែ​រក្សា​ប្រាសាទ​ទាំង​អស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់​អត្ថ​ប្រយោជន៍​ជា​ច្រើន​ដល់​ជាតិ​មាតុ​ភូមិ​តាំង​ពីដើមរហូតដល់សព្វថ្ងៃ។ ពិធីរំលឹកគុណអង្គរលើកទី២ នាឆ្នាំ ២០២២ នេះ នឹងប្រព្រឹត្តទៅចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ ខែ​ធ្នូ ឆ្នាំ២០២២ ដែលមានកម្មវិធីសាសនា ស្ដង់ពិព័ណ៌ និងការ​សម្ដែង​សិល្បៈ​បុរាណ​នៅ​ពេល​រាត្រី ដែលអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាច​ចូល​រួម​ទស្សនា​កម្សាន្ត​ដោយ​ក្ដីរីករាយ៕(អត្ថបទ៖ ចេន សុជាតា , រូបភាព៖ ប៉ាន់ បូនី)

កម្រងរូបភាពសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុប

2022/12/13 02:22:42 pm        286
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅបណ្ដាប្រទេសជាច្រើននៅតំបន់អឺរ៉ុបប្រមាណជាង២ពាន់នាក់ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។ជំនួបនេះធ្វើឡើងក្នុងឱកាសដែលសម្ដេចអញ្ជើញធ្វើជាសហប្រធានក្នុងកិច្ចប្រជុំខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដែលត្រូវធ្វើឡើងនៅទីក្រុងព្រុចសែល នៅថ្ងៃទី១៤ធ្នូខាងមុខនេះ។ខាងក្រោមនេះជាកម្រងរូបភាពសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុប៖

ចាប់ពីថ្ងៃស្អែកតទៅ បណ្តាខេត្តមួយចំនួននៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន្ត នឹងចុះត្រជាក់ដល់ ១៦°C

2022/12/13 02:15:33 pm        652
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ចាប់ពីថ្ងៃទី១៤-២០ ខែធ្នូ ឆ្នាំ២០២២ កម្ពុជានឹងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តក្នុងកម្រិតពីបង្គូរទៅខ្លាំង ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាលមាន ខេត្តបន្ទាយមានជ័យ ប៉ៃលិន សៀមរាប និងខេត្តបាត់ដំបង សីតុណ្ហភាពនឹងអាចចុះត្រជាក់ក្នុងរង្វង់ពី ១៦-១៩ °C រីឯនៅបណ្តាខេត្តមួយចំនួននៅតំបន់ខ្ពង់រាបមាន ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី ១៦-១៨ °C ចំណែកនៅលើផ្ទៃសមុទ្រ អាចមានរលកក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់សាធារណជន ជាពិសេសប្រជាពលរដ្ឋនិងវីរៈកងទ័ពដែលរស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាពឦសាន្ត ព្រមទាំងប្រជានេសាទ ត្រូវបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាពចំពោះស្ថានភាពចុះត្រជាក់នេះ ។

ប្រជាពលរដ្ឋខ្មែរនៅសហគមន៍អឺរ៉ុបសម្ដែងក្តីរីករាយចំពោះវត្តមានសម្ដេចតេជោនៅតំបន់អឺរ៉ុប និងគាំទ្រចំពោះការដឹកនាំរបស់សម្ដេចតេជោ

2022/12/13 06:22:45 am        565
ភ្នំពេញ : ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងបម្រើការងារនៅតាមប្រទេសមួយចំនួននៃតំបន់អឺរ៉ុបបានសម្ដែងនូវក្តីរីករាយឥតឧបមាចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើដំណើរមកកាន់តំបន់អឺរ៉ុប និងបានសម្ដែងនូវការគាំទ្រចំពោះការដឹកនាំរបស់សម្ដេចតេជោក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនលូតលាស់ជាបន្តបន្ទាប់។ មតិគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋខ្មែរនៅតំបន់អឺរ៉ុបនេះ ធ្វើឡើងខណៈដែលពួកគាត់អញ្ជើញមកចូលរួមក្នុងពិធីសំណេះសំណាលជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រីប្រមាណជាង២០០០នាក់ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។ ពិធីសំណេះសំណាលនេះធ្វើឡើងមុនពេលដែលសម្តេចតេជោ ត្រូវធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូល អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២៕

សម្ដេចតេជោ ហ៊ុន សែន បានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងរាក់ទាក់បំផុតពីប្រជាពលរដ្ឋខ្មែរនៅអឺរ៉ុប

2022/12/13 12:37:17 am        630
ភ្នំពេញ ៖ នៅពេលនៃការអញ្ជើដល់សណ្ឋាគារស្នាក់នៅ នាទីក្រុងព្រុចសែល ប្រទេសបែលហ្សិក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាល និងរាក់ទាក់ជាទីបំផុត ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនមកពីបណ្ដាប្រទេសនានានៃតំបន់អឺរ៉ុប។ សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ អញ្ជើញមកកាន់តំបន់អឺរ៉ុបនេះ ដើម្បីចូលរួម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូល អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ដែលកិច្ចប្រជុំនិងធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២២។ ក្រៅពីអញ្ជើញក្នុងកិច្ចប្រជុំកំពូលសំខាន់ៗ ពាក់ព័ន្ធទៅនឹងអាស៊ាន និងសហភាពអឺរ៉ុបនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបសំណេះសំណាលជាមួយនឹងបងប្អូនប្រជាពលរដ្ឋខ្មែរយើង ដែលកំពុងរស់នៅតំបន់អឺរ៉ុបផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរដល់ទីក្រុងព្រុចសែលប្រកបដោយសុវត្ថិភាព

2022/12/12 10:51:28 pm        503
ភ្នំពេញ ៖ នៅម៉ោង ៩.៣០នាទីព្រឹក ម៉ោងនៅព្រុចសែល ប្រទេសប៊ែលហ្ស៉ិក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ ត្រូវនឹងម៉ោង៣: ៣០នាទីរសៀលម៉ោងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូទៅដល់ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ប្រកបដោយសុវត្ថិភាពហើយ។ វត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន នៅអាកាសយានដ្ឋានអន្តរជាតិព្រុចសែល ត្រូវបានធ្វើគារវកិច្ចស្វាគមន៍​យ៉ាងកក់ក្តៅជាទី​បំផុតពី​សំណាក់ តំណាងអគ្គលេខាធិការនៃក្រុមប្រឹក្សាសហភាពអឺរ៉ុប ,ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបែលហ្ស៊ិក និងមន្ត្រីពាក់ព័ន្ធជា​ច្រើនទៀត។ សូមជម្រាបថា ធ្វើដំណើរអញ្ជើញរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ទៅកាន់តំបន់អឺរ៉ុប គឺដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំ​កំពូល​រំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប៥៤ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ដែលកិច្ចប្រជុំនេះត្រូវធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល។ បើតាមការឲ្យដឹងពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា នៅមុនពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង ក្នុងនោះ ឯកឧត្តម អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នឹងទទួលស្វាគមន៍សម្តេចតេជោនាយករដ្ឋមន្រ្តី នៅវិមានអេលីហ្សេ (Élysée Palace) ហើយនឹងរៀបចំអាហារការងារពេលល្ងាចជាកិត្តិយសជូន សម្តេចតេជោផងដែរ៕

ប៉ា​គី​ស្ថាន​និយាយថា​ កងកម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន​សម្លាប់​ជន​ស៊ីវិល ៦​នាក់​ដោយ​ការបាញ់​ផ្លោង​ឆ្លង​ព្រំដែន​

2022/12/12 09:31:24 pm        261
​ប៉ា​គី​ស្ថាន៖ កងទ័ព​​ប៉ា​គី​ស្ថាន​បាន​និយាយថា​ ការបាញ់​កាំភ្លើង​ និង​ផ្លោង​កាំភ្លើង​ធំ​ធ្វើឡើង​ដោយ​កងកម្លាំង​ព្រំដែន​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​បណ្តាល​ឲ្យ​ជន​ស៊ីវិល ៦នាក់​ស្លាប់​នៅក្នុង​ការបាញ់​ឆ្លង​ព្រំដែន​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃអាទិត្យ ហើយ​មនុស្ស ​១៧​នាក់​ផ្សេងទៀត​បាន​រងរបួស​។ កងទ័ព​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា កងទ័ព​ប៉ា​គី​ស្ថាន​បាន​សងសឹក​វិញ​នៅ​ព្រំដែន​ដែល​ឆ្លងកាត់​ខេត្ត Balochistan ភាគ​និរតី​។ ​លោក Noor Ahmad មន្ត្រី​អាហ្វហ្គានីស្ថាននៅ​ខេត្ត Kandahar បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា ឧប្បត្តិ​ហេតុនេះ​បានកើត​ឡើង​ដោយ​ចៃដន្យ ​ហើយ​ស្ថានភាព​បាន​វិលត្រឡប់​មករក​ភាព​ធម្មតា​វិញ ​បន្ទាប់ពី​ភាគី​ទាំង​ពីរបាន​ជួបប្រជុំគ្នា​។ ​ប្រភព​សន្តិសុខ​​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​និយាយថា ការប៉ះទង្គិច​នេះ​បានចាប់ផ្តើម​បន្ទាប់ពី​កងកម្លាំង​ប៉ា​គី​ស្ថាន បានទាមទារ​ឱ្យ​កងកម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន​បញ្ឈប់​ការសាងសង់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ថ្មី ​នៅលើ​ព្រំដែន​របស់​ពួកគេ​។សេចក្តីថ្លែងការណ៍​រប​ស់​កងទ័ព​ប៉ា​គី​ស្ថាន​បានចាត់ទុក​ឧប្បត្តិ​ហេតុនេះ​ថា ​ជាការ​ឈ្លានពាន​ហួស​ព្រំដែន​។ មន្ត្រី​ទាំងសងខាង​បាន​និយាយថា​ ការឆ្លងកាត់​ព្រំដែន​អា​ហ្វ​ហ្គា​នី​ស្ថាន​ដ៏​មមាញឹក​នៅ​តំបន់ Chaman ដែល​ត្រូវបាន​ប្រើ​សម្រាប់​ពាណិជ្ជកម្ម​ និង​ច្រក​ឆ្លងកាត់ត្រូវបាន​បិទរយៈពេល​ច្រើន​ម៉ោង ​មុនពេល​បើក​ឡើងវិញ​៕អត្ថបទ៖ ប៊ុនថន

កំពង់ផែ Odesa របស់​អ៊ុយ​ក្រែ​ន​ផ្អាក​ដំណើរការ​ បន្ទាប់ពី​ការវាយប្រហារ​ដោយ​យាន​ដ្រូ​ន​របស់​រុស្ស៊ី

2022/12/12 07:35:03 pm        1101
​អ៊ុយក្រែន៖ កំពង់ផែ Odesa របស់​ប្រទេស​អ៊ុយ​ក្រែ​នបាន​ផ្អាក​ដំណើរការ​កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​ការវាយប្រហារ​ចុងក្រោយ​របស់​រុស្ស៊ី​លើ​ប្រព័ន្ធ​ថាមពល​ក្នុង​តំបន់​។ យោងតាម​លោក Mykola Solsky រដ្ឋមន្ត្រី​ក្រសួងកសិកម្មបាន​និយាយថា​ ពាណិជ្ជករ​គ្រាប់​ធញ្ញជាតិមិនត្រូវ​បាន​គេ​រំពឹងថា​នឹង​បញ្ឈប់​ការនាំចេញ​នោះទេ​។ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelenskyy និយាយថា​វា​បានកើត​ឡើង ខណៈ​ប្រជាជន​ជាង ១,៥លាននាក់​នៅ​ទីក្រុង Odesa ភាគខាងត្បូង​គ្មាន​ថាមពល​ប្រើប្រាស់​ បន្ទាប់ពី​យាន​ដ្រូ​ន​របស់​រុស្ស៊ីបាន​វាយប្រហារ​លើ​រោងចក្រ​ថាមពល​ចំនួន​ពីរ​កន្លែង​។ ​ពាណិជ្ជករ​គ្រាប់​ធញ្ញជាតិបាន​បន្ត​ការដឹកជញ្ជូន​តាមរយៈ​កំពង់ផែ​ពីរ​ផ្សេងទៀត​។ ចាប់តាំងពី​ខែតុលា​មក ទីក្រុង​មូ​ស្គូបានដាក់​គោលដៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​អ៊ុយ​ក្រែ​ន ​ដោយ​ការបាញ់​មី​ស៊ី​ល និង​ប្រើប្រាស់​យាន​ដ្រូ​ន​វាយប្រហារ​ជា​បន្តបន្ទាប់​។​អាជ្ញាធរ​តំបន់​ក្នុង​ទីក្រុង Odesa និយាយថា​ អគ្គិសនី​សម្រាប់​ប្រជាជន​ក្នុង​ទីក្រុង​នេះនឹង​ត្រូវបាន​ស្តារឡើងវិញ​ជា​បណ្តើរៗ ​ខណៈការស្តារ​ឡើងវិញ​បណ្តាញ​ពេញលេញ​អាច​ចំណាយពេល​ពី ២ ទៅ ៣ខែ​។ អ៊ុយ​ក្រែ​ន​ស្ថិត​ក្នុងចំណោម​​ប្រទេសផលិត ​និង​នាំចេញ​ពោត​ និង​ស្រូវ​សាលី​ធំ​បំផុត​របស់​ពិភពលោក ​ប៉ុន្តែ​ការនាំចេញ​របស់​ប្រទេស​នេះបាន​ធ្លាក់ចុះ​ខ្លាំង​ដោយសារតែ​ការវាយលុក​របស់​រុស្ស៊ី៕អត្ថបទ៖ ប៊ុនថន

ប្រទេស​ចិន​នៅតែ​ប្រុងប្រយ័ត្ន​វីរុស​កូ​រ៉ូ​ណា បន្ទាប់ពី​វិធានការ​រឹតត្បិត​ត្រូវបាន​បន្ធូរបន្ថយ​

2022/12/12 06:46:31 pm        310
​ចិន៖ ប្រជាជន​នៅ​ប្រទេស​ចិននៅតែមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការឆ្លង​វីរុស​កូ​រ៉ូ​ណា ទោះបីជា​​រដ្ឋាភិបាល​បាន​បន្ធូរបន្ថយ​គោលនយោបាយ​ «​គ្មាន ​Covid»​ ដ៏​តឹងរ៉ឹង​របស់ខ្លួន​កាលពី​សប្តាហ៍​មុន​ក៏ដោយ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​និយាយថា ចំនួន​មធ្យម​នៃ​ការស្នើសុំ​រថយន្ត​សង្គ្រោះបន្ទាន់​នៅ​ទីក្រុង​ប៉េកាំ​ង ​បាន​កើន​ឡើងដល់ ៦ដង​។ អាជ្ញាធរ​តំបន់កំពុង​ជំរុញ​ឱ្យ​អ្នកជំងឺ​គ្មាន​រោគសញ្ញា ​និង​អ្នក​ទាំងឡាយណា​ដែលមាន​រោគសញ្ញា​ស្រាល ឱ្យ​ចៀសវាង​កុំ​ស្នើសុំ​រថយន្ត​សង្គ្រោះបន្ទាន់​។​ ​នៅ​ភាគ​កណ្តាល​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃអាទិត្យ​អ្នក​ថ្មើរជើង ​ឬ​រថយន្ត​មួយចំនួន​អាច​ត្រូវបាន​មើលឃើញ ដែល​ជាការ​បង្ហាញថា​ មនុស្ស​ជាច្រើន​ទៀត​នៅមាន​ការស្ទាក់ស្ទើរ​ដែល​ត្រូវ​ចេញទៅ​ក្រៅ ​ដោយសារតែ​ការភ័យខ្លាច​នៃ​ការឆ្លង​វីរុស​នេះ​។​អាជ្ញាធរ​កំពុង​បន្ធូរបន្ថយ​ដ៏​ឆាប់រហ័ស​ជុំវិញ​ការព្រួយបារម្ភ​ចំពោះហានិភ័យ​នៃ​ការឆ្លង ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​គោលនយោបាយ «​គ្មាន Covid»។ ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​ប្រទេស​ចិន បានចេញ​ផ្សាយ​បទសម្ភា​ស​ន៍​ជាមួយ​អ្នកជំនាញ​ខាង​ជំងឺឆ្លង​ដែល​បាន​បញ្ជាក់ថា ​ប្រមាណ ៩៩% ​នៃ​អ្នក​ដែល​ឆ្លង​វីរុស​បំប្លែង​ថ្មី Omicron នឹង​ជាសះស្បើយ​ឡើងវិញ​ក្នុង​រយៈពេល​ ៧​ថ្ងៃ៕​អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM
អ្នកឡើងភ្នំ ១០នាក់ ដឹកនាំដោយអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់របស់នេប៉ាល់ បាត់ខ្លួននៅលើភ្នំប៉ាគីស្ថាន
07/31/2026 08:07 PM
ភ្លើងឆេះព្រៃបំផ្លាញចម្ការផ្លែបឺរនៅអេស្ប៉ាញ និងគំរាមកំហែងដល់ការប្រមូលផលរយៈពេលច្រើនឆ្នាំ
07/31/2026 08:07 PM
BREAKING NEWS | ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 08:07 PM
ជនប៉ាឡេស្ទីន មានមន្ទិលសង្ស័យ ក្រោយលោក Trump ប្រកាសកិច្ចព្រមព្រៀងរំសាយអាវុធក្រុមហាម៉ាស
07/31/2026 08:07 PM
កូរ៉េខាងត្បូងកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤១,៤អង្សាសេ ខណៈរលកកម្ដៅ​កាន់តែខ្លាំង
07/31/2026 08:07 PM