លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

កម្ពុជារកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ចំនួន ២៥នាក់ ក្នុងរបាយការណ៍ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូនេះ

2022/12/12 06:46:05 pm        251
ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ចំនួន ២៥នាក់(សុទ្ធតែជាប្រភេទ អូមីក្រុង), ជាសះស្បើយចំនួន ២៣នាក់ និងគ្មានករណីស្លាប់ថ្មីទេ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ។គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៨.២៧៦នាក់, ជាសះស្បើយសរុបចំនួន ១៣៥.១០៧ និងករណីស្លាប់សរុបចំនួន ៣.០៥៦នាក់។

សហភាព​អឺរ៉ុប​ត្រូវការ​ធនធាន​បន្ថែមទៀត​ដើម្បី​ជួយ​អ៊ុយ​ក្រែ​ន ខណៈ​ឃ្លាំង​អាវុធ​របស់ខ្លួន​អស់​

2022/12/12 06:24:29 pm        317
​អឺរ៉ុប៖ អ្នកការទូត​ជាន់ខ្ពស់​របស់​ប្លុក​អឺរ៉ុប​លោក Josep Borrell បាន​និយាយថា សមាជិក​សហភាព​អឺរ៉ុប​ត្រូវតែ​ផ្ដល់​ធន​ធាន​បន្ថែមទៀត ដើម្បី​ពង្រឹងសមត្ថភាព​យោធា​របស់ខ្លួនក្នុងការ​ធានា​ ដល់​លំហូរ​អាវុធ​ដែល​នឹង​បន្ត​​ជួយ​ដល់អ៊ុយ​ក្រែ​ន លុះត្រាតែឈ្នះ​រុស្ស៊ី ដោយ​លោក​ទទួលស្គាល់ថា ការត្រៀម​លក្ខ​ណៈ​មិនបាន​គ្រប់គ្រាន់ ​បាន​ជំរុញ​ឲ្យ​ឃ្លាំង​អាវុធ​របស់​រដ្ឋ​ជា​សមាជិក​ត្រូវ​កាត់ផ្ដាច់​ស្ទើ​ទាំងអស់​។ ​លោក​បាន​សរសេរ​នៅក្នុង​ប្លុក​ដែល​បាន​បង្ហោះ​កាលពី​ថ្ងៃអាទិត្យ​ថា យើង​បានផ្ដល់​គ្រឿង​សព្វាវុធ​ដល់​អ៊ុយ​ក្រែ​ន ប៉ុន្តែ យើង​បានដឹងហើយថា ឃ្លាំង​អាវុធ​យោធា​របស់​យើង​បាន​អស់ហើយ​។ ​យើង​គួរតែ​អាច​បន្ត​ផ្ដល់​ឲ្យ​អ៊ុយ​ក្រែ​ន​ថែមទៀត ជា​ចាំបាច់​ដើម្បី​យកឈ្នះ​រុស្ស៊ី​។ ​លោក​បាន​ពិពណ៌នា​ថា​ ស្ថានភាព​បច្ចុប្បន្ន​ជំរុញ​ឲ្យ​យើង​អំពាវនាវ​បង្កើន​សមត្ថភាព​ខាង​យោធា​របស់ខ្លួន​ ដោយ​បញ្ជាក់​ឡើងវិញ​នៅក្នុង​ការវិនិច្ឆ័យ​រប​ស់លោក​កាលពី​សប្ដាហ៍​មុន​ថា ​សហភាព​អឺរ៉ុប​កំពុង​ខ្វះខាត​សមត្ថភាព​ការពារ​ខ្លួន​យ៉ាងខ្លាំង​។​ខណៈ​ទទួលស្គាល់ថា អ្នក​មិនមែន​ធ្វើសង្គ្រាម​ជាមួយ​ក្រដាស់ប្រាក់​ទេ និង​ទទួលស្គាល់ថា​ នៅមាន​ផ្លូវ​វែងឆ្ងាយ​រវាង​ការបែងចែក​ប្រាក់ និង​ការអភិវឌ្ឍន៍​សមត្ថភាព​ជាក់ស្ដែង និង​ប្រតិបត្តិការ​ដោយ​ប្រើ​មនុស្ស លោក Borrell បាន​កោតសរសើរ​ការ​ពិត​ដែលថា ការចំណាយ​ប្រាក់​របស់​សហភាព​អឺរ៉ុប​លើ​ការការពារបាន​កើនឡើង​ជាង ​២០០​ពាន់​លាន​អឺរ៉ូក្នុង​ឆ្នាំ​២០២១ ​ជា​លើកដំបូង​៕អត្ថបទ៖ សុខមាន

សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នៅស្ពានជ្រោយចង្វារស្លាប់ទារកម្នាក់ត្រូវបានបញ្ជូនទៅដល់តុលាការ

2022/12/12 06:00:44 pm        1091
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា សំណុំរឿងពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វារ បានបញ្ជូនមកដល់អយ្យការហេីយ តំណាងអយ្យការបាន និងកំពុងស៊េីបអង្កេតលេីករណីនេះរួចហេីយ ។គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចលើស្ពានអាកាសជ្រោយចង្វារ (មិត្តភាពកម្ពុជា-ជប៉ុន) ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មានករណី គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយបុរសម្នាក់ បើកបររថយន្តម៉ាកលុចស៊ីស nx200t ពាក់ស្លាកលេខភ្នំពេញ 2BB-9989 បានបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាកហុងដា ស្កូបពី ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1B-9978 បណ្ដាលឱ្យមនុស្សបីនាក់រងរបួសធ្ងន់ ក្នុងនោះមានទារកទើបអាយុ៦០ថ្ងៃម្នាក់។ បន្ទាប់ពីកើតហេតុម្ចាស់រថយន្តបានព្យាយាមបើករថយន្តគេចចេញពីកន្លែងកើតហេតុ រហូតត្រូវបានកម្លាំងសមត្ថកិច្ចដេញឃាត់បាន។ក្នុងករណីនេះផងដែរ ដោយមានភាគីរងគ្រោះមានទារកអាយុទើបតែ ៦០ថ្ងៃរងរបួសធ្ងន់ ដែលទើបទទួលមរណភាពកាលពីយប់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២នេះផង ។ ចំណែកម្ដាយទារកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងបុរសម្នាក់ទៀតដែលជិះម៉ូតូឌុប ម្ដាយ-កូន ក៏កំពុងសម្រាកនៅមន្ទីរពេទ្យផងដែរ៕(អត្ថបទ៖ កុម្ភៈ)

រដ្ឋមន្ត្រីការបរទេស​អា​រ៉ា​ប៊ីសា​អ៊ូ​ឌី​ត​និយាយ​ថា តំបន់​នេះ​នឹង​ដើរចូល​ដំណាក់កាល​គ្រោះថ្នាក់​ខ្លាំង ​បើ​អ៊ីរ៉ង់​មាន​នុយក្លេអ៊ែរ​

2022/12/12 05:39:30 pm        403
​​អា​រ៉ា​ប៊ីសា​អ៊ូ​ឌី​ត៖ រដ្ឋមន្ត្រីការបរទេស​អា​រ៉ា​ប៊ីសា​អ៊ូ​ឌី​ត​បាន​ព្រមាន​កាលពី​ថ្ងៃអាទិត្យ​ថា តំបន់​នេះ​នឹង​ដើរ​ចូល​ក្នុង​ដំណាក់កាល​គ្រោះថ្នាក់​ខ្លាំង បើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​អាច​សម្រេច​បាន​ទេ​នោះ​។ ​យោង​តាម​កាសែត ​Gazette​ របស់​អារ៉ាប៊ីសាអ៊ូឌីត​លោក​ Faisal bin Farhan​ បាន​និយាយ​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ទីក្រុង Abu Dhabi ថា លោក​ហ៊ាន​ភ្នាល់​ ប្រសិនបើ​អ៊ីរ៉ង់​ទទួល​បាន​អាវុធ​នុយក្លេអ៊ែរ​ប្រតិបត្តិការ។ លោក​បាន​និយាយ​ថា បណ្ដា​ប្រទេសជិតខាង​របស់​អ៊ីរ៉ង់​នឹង​ត្រូវ​ធ្វើ​ដើម្បី​ពង្រឹង​សន្តិសុខ​របស់​ពួកគេ ប្រសិនបើ​ទីក្រុង​តេ​អេ​រ៉ង់​ទទួល​បាន​អាវុធ​នុយក្លេអ៊ែរ​។ អ្នកការទូត​ជាន់ខ្ពស់​របស់​អារ៉ាប៊ីសាអ៊ូឌីត​រូប​នេះ​បាន​និយាយ​ថា យើង​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​គ្រោះថ្នាក់​នៅ​ក្នុង​តំបន់​នេះ ហើយ​អ្នក​អាច​រំពឹង​ថា​ រដ្ឋ​នានា​ក្នុង​តំបន់​នឹង​ត្រូវតែ​សម្លឹង​រក​វិធី​ណា ​ដែល​ពួកគេ​អាច​ធានា​សន្តិសុខ​របស់​ខ្លួនឯង​បាន​។​ដោយ​លើក​ឡើង​ថា សុចនាករណ៍​នានា​នៅ​ពេល​បច្ចុប្បន្ន​មិនល្អ លោក Farhan បាន​និយាយ​ថា បណ្ដា​រដ្ឋ​នៅ​ជិតខាង​អ៊ីរ៉ង់​ចាំបាច់​ត្រូវការ​ការធានា​ជាក់ស្តែង​បន្ថែម​ទៀត ដើម្បី​ជឿ​ថា អ៊ីរ៉ង់​មិន​មាន​បំណង​ទទួល​បាន​អាវុធ​នុយក្លេអ៊ែរ​នោះទេ​។ ខណៈ​ដែល​ការប៉ុនប៉ង​នានា ​ក្នុងការ​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នៅ​មិនទាន់​ចេញ​ជា​ផ្លែផ្កា សម្ពាធ​លោកខាងលិចកំពុង​កៀប​កាន់​តែ​ខ្លាំង​ជុំវិញ​ការបង្ក្រាប​របស់​ទីក្រុង​តេ​អេ​រ៉ង់ ប្រឆាំងនឹង​ការតវ៉ា ​និង​ទំនាក់ទំនង​ដែល​កំពុង​រីកដុះដាល​ជាមួយ​រុស្ស៊ី៕អត្ថបទ៖ សុខមាន

វិមាន​ក្រឹម​ឡាំង​និយាយថា ការបរាជ័យ​កិច្ចព្រមព្រៀង​ទីក្រុង Minsk នាំ​ឲ្យ​រុស្ស៊ី​វាយប្រហារ​ចូល​អ៊ុយ​ក្រែ​ន​

2022/12/12 05:04:53 pm        409
​រុស្ស៊ី៖ ទីភ្នាក់ងារសារព័ត៌មាន​នានា​របស់​រុស្ស៊ី បាន​ដកស្រង់​សម្ដី​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំងដោយ​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ការដែល​រុស្ស៊ី​បាន​បើក​ការ​វាយ​លុក​ជា​អ្វី​ដែល​ខ្លួន​ហៅថា​ ជា​ប្រតិបត្តិការ​សឹក​ពិសេស​នៅ​អ៊ុយ​ក្រែ​ន ដោយ​សារ​តែ​ក្ដីបារម្ភ​ជុំវិញ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​ទីក្រុង Kyiv និង​ក្រុម​បំបែក​ខ្លួន​គាំទ្រ​រុស្ស៊ីត្រូវ​បាន​បរាជ័យ​។ ​លោក​ប្រធានាធិបតី Vladimir Putin នៅ​សប្ដាហ៍​នេះ​បាន​បង្ហាញ​ក្ដីបារម្ភ​ពី​ការ​បរាជ័យ​ ក្នុង​ការ​អនុវត្តន៍​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ទីក្រុង Minsk និង​កិច្ចព្រមព្រៀង​កំណែទម្រង់​រដ្ឋធម្មនុញ្ញរវាង​ទីក្រុង Kyiv និង​ក្រុម​បំបែក​ខ្លួន​គាំទ្រ​ដោយ​រុស្ស៊ីក្នុង​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ដែល​បាន​សម្រប​សម្រួល​ក្នុង​ឆ្នាំ​២០១៤ និង​២០១៥ ​ដោយ​ប្រទេស​រុស្ស៊ី បារាំង និង​អាល្លឺម៉ង់​នៅ​ពេល​ចាប់ផ្ដើម​ផ្ទុះ​ជម្លោះ​ជាមួយ​អ៊ុយ​ក្រែ​ន​។ ​ទាំង​រុស្ស៊ី ទាំង​អ៊ុយ​ក្រែ​ន​បាន​ចោទប្រកាន់​គ្នា​ពី​បិទ​បំពាន​កិច្ចព្រមព្រៀង​នោះ​។​​នៅ​ពេល​ត្រូវបាន​សួរ​ដោយ​អ្នកសារព័ត៌មាន​ថា ​តើ​រុស្ស៊ី​យល់ថា​ ខ្លួន​ត្រូវបាន​គេ​បញ្ឆោតជុំវិញ​កិច្ចព្រមព្រៀង​ទីក្រុង Minsk ដែរ​ឬ​អត់ អ្នកនាំពាក្យ​លោក Dmitry Peskov បាន​និយាយថា ហួសពេល​ហើយ។​ ​ទីភ្នាក់ងារ​ព័ត៌មាន TASS បាន​ដកស្រង់​សម្តី​លោក Peskov ដោយនិយាយថា ជាថ្មី​ម្តងទៀតលោក​ប្រធានាធិបតី Putin និង​អ្នកតំណាង​ផ្សេងទៀត​របស់​យើង​បាន​បន្ត​និយាយ​រឿងនេះ​ជានិច្ច។ ប៉ុន្តែ​បញ្ហា​នេះ​មិន​ត្រូវបាន​អើពើ​ដោយ​ក្រុម​អ្នកចូលរួម​ផ្សេងទៀត​នៃ​ដំណើរការ​ចរចា​នេះ​ទេ​។ នេះ​គឺ​សុទ្ធតែជា​បុព្វហេតុ​នៃប្រតិបត្តិ​ការ​សឹក​ពិសេស​នេះ៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួម និងធ្វើជាសហប្រធាន​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន-សហភាពអឺរ៉ុប លើកទី៤៥

2022/12/12 05:08:20 am        714
ភ្នំពេញ៖ នៅយប់ថ្ងៃទី១១ធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានដឹកនាំគណៈ​ប្រតិភូជាន់​ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បី​អបអរ​សាទរ​ខួប លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ជាមួយឯកឧត្ដម ឆាល មីសែល ប្រធានក្រុមប្រឹក្សា អឺរ៉ុប នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល ប្រទេស​បែលហ្សិក។អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសនោះ រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលផ្សេងទៀតផងដែរ។បើតាម​សេចក្តីប្រកាសព័ត៌មានរបស់ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថាកិច្ច​ប្រជុំពេញអង្គនៃជំនួបកំពូលរំលឹកខួបនេះ នឹងពិនិត្យ​ឡើង​វិញ​នូវ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន-សហភាពអឺរ៉ុប នាពេលបច្ចុប្បន្ន និងកំណត់ទិសដៅ​អនាគត សម្រាប់​ទំនាក់​ទំនង​អាស៊ាន-​សហភាពអឺរ៉ុប។ ថ្នាក់ដឹកនាំរំពឹងថានឹងផ្តោតការពិភាក្សាទៅលើវិធីដើម្បីពង្រឹងសេដ្ឋកិច្ច និង​ទំនាក់ទំនងរវាង ប្រជាជននិងប្រជាជន ការផ្លាស់ប្តូរឌីជីថល ការតភ្ជាប់ ការធានា​បាន​នូវ​ការ​ផ្លាស់​ប្តូរ​បៃតង ថាមពល និងសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព។ ថ្នាក់ដឹកនាំ ក៏​នឹង​ផ្លាស់ប្តូរទស្សនៈគ្នាលើ បញ្ហាតំបន់ និងអន្តរជាតិ ដែលជាការព្រួយបារម្ភ និងការចាប់​អារម្មណ៍​រួមផងដែរ។អំឡុងពេលនៃកិច្ចប្រជុំកំពូលរំលឹកខួបនេះ ព្រឹត្តិការណ៍អមជាច្រើននឹងត្រូវបានរៀបចំឡើង រួម​មាន អាហារថ្ងៃត្រង់តុមូល កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុបលើកទី១០ កិច្ចប្រជុំ​កំពូល​យុវជន អាស៊ាន-សហភាពអឺរ៉ុប និងការ​អបអរ​សាទរ​កិច្ច​សហប្រតិបត្តិការ​ប្រជាជន​អាស៊ាន-​សហភាពអឺរ៉ុប ស្តីពីឧត្តមសិក្សា។នៅមុនពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង ឯកឧត្តម អេម៉ានុអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង នឹងទទួលស្វាគមន៍សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅវិមាន​អេលីហ្សេ(Élysée Palace) ហើយនឹងរៀបចំអាហារការងារពេលល្ងាច ជាកិត្តិយសជូន សម្តេចតេជោ។​ សម្តេចតេជោ ក៏នឹងអញ្ជើញ​ចូល​រួម​ក្នុង​សន្និសីទ​ស្ដីពី​ការ​គាំទ្រ​ភាព​ធន់​នៃ​ប្រជាជន​អ៊ុយក្រែន ជួប ប្រជុំជាមួយក្រុមប្រឹក្សាសហគ្រាសកម្ពុជា-បារាំង និងជំនួបជាមួយ​តំណាង​ក្រុមហ៊ុន Vinci Airport។ អំឡុងពេលស្នាក់នៅទីក្រុងព្រុចសែល សម្តេចតេជោ​នាយករដ្ឋ​មន្រ្តី រំពឹងថានឹងមានជំនួបពិភាក្សា ទ្វេភាគីជាមួយថ្នាក់ដឹកនាំអឺរ៉ុបមួយចំនួន។ សម្តេចតេជោ ក៏នឹង​មានកម្មវិធីពិសាអាហារការងាពេល ព្រឹកជាមួយ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយមវៀតណាម និង ឯកឧត្តម ផនខាំ វិផាវ៉ាន់ នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​នឹង​ជួប​សំណេះ​សំណាល​ជា​មួយបងប្អូនជនរួមជាតិខ្មែរ ដែលកំពុងរស់នៅអឺរ៉ុប ផងដែរ៕ អត្ថបទ៖ មុត សុទ្ធ​ 

ម៉ោង១០យប់នេះ សម្ដេចតេជោនឹងដឹកនាំគណៈប្រតិភូទៅអឺរ៉ុប ដើម្បីចូលរួមប្រជុំអាស៊ាន-អឺរ៉ុប នៅបែលហ្សិក និងទស្សនកិច្ចការងារនៅបារាំង

2022/12/12 01:40:34 am        670
តាមរយៈហ្វេសប៊ុកនៅល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅម៉ោង១០យប់នេះសម្ដេចនឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅអឺរ៉ុប ដើម្បីចូលរួមប្រជុំអាស៊ាន-អឺរ៉ុប នៅបែលហ្សិក និងទស្សនកិច្ចការងារនៅបារាំង។ជាមួយគ្នានេះដែរសម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិដែលរស់នៅតាមបណ្តាប្រទេសនៅអឺរ៉ុបដែលបានចេញសារគាំទ្រដំណើររបស់សម្ដេចនិងត្រៀមមកស្វាគមន៍សម្ដេចនៅប្រុចសែល។សម្ដេចសង្ឃឹមថានឹងបានសំណេះសំណាលជាមួយបងប្អូននៅល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅប្រុចសែល តាមការគ្រោងទុក។សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា និង​ជា​ប្រធាន​អាស៊ានឆ្នាំ២០២២ នឹង​ធ្វើ​ជាស​ហប្រធានកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បី​អបអរ​សាទរ​ខួប លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាព​អឺរ៉ុប ជាមួយឯកឧត្ដម ឆាល មីសែល ប្រធានក្រុមប្រឹក្សា អឺរ៉ុប នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទី​ក្រុងព្រុចសែល ប្រទេស​បែលហ្សិក៕

សម្ដេចតេជោ ហ៊ុន សែន៖ កូន និងចៅបន្តសកម្មភាពមនុស្សធម៌បន្តពីជីដូន

2022/12/11 03:59:57 pm        943
តាមរយៈហ្វេសប៊ុកនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញរូបភាពខ្លះៗ របស់កូនស្រី(លោកជំទាវ ហ៊ុន ម៉ាណា) និងចៅស្រី ដែលកំពុងធ្វើសកម្មភាពមនុស្សធម៌ នៅតាមបណ្ដាខេត្តនានា។ សម្ដេចតេជោបញ្ជាក់ថា “កូន និងចៅបន្តសកម្មភាពមនុស្សធម៌បន្តពីជីដូន”។

សម្ដេចតេជោ៖ ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប អ្នកជំនាញកំពុងសិក្សាហើយ

2022/12/10 02:19:36 am        659
ភ្នំពេញ ៖ ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារឱ្យដឹងថា យើងនឹងខិតខំកសាងផ្លូវល្បឿនលឿនមួយខ្សែទៀតតភ្ជាប់ពីភ្នំពេញទៅបាវិត ព្រំដែនវៀតណាម។ភ្លាមៗក្រោយឃើញសាររបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលលើកឡើងពីគម្រោងសាងសង់ផ្លូវ ល្បឿនលឿនភ្នំពេញ-បាវិត ក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយឈ្មោះ សាន សៀមរាប ក៏បានសរសេរ ស្នើសុំទៅសម្ដេចដោយផ្ទាល់ថា សុំមួយខ្សែទៀត ភ្នំពេញ-សៀមរាប សម្ដេចពុក។ ឆ្លើ យតបនឹងសាររបស់ សាន សៀមរាប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា គម្រោងសាងសង់ផ្លូ វល្បឿនលឿន ភ្នំពេញ-សៀមរាប អ្នកជំនាញកំពុងសិក្សាហើយ ។ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន៤ បានស្នើមកក្រសួង ដើម្បីសិក្សាលើគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តសៀមរាប៕​ដោយ៖ គង់ ឌិន​

សម្ដេចតេជោមុជទឹកលេងជាមួយពលរដ្ឋ និងបង្រៀនក្មេងៗឱ្យចេះហែលទឹក

2022/12/10 01:59:30 am        201
ភ្នំពេញ ៖ ខ្មែរធ្វើបាន ប្រទេសមានសន្តិភាពមិនលំបាករឿងការពារសន្តិសុខនោះឡើយ។ មុជទឹកជាមួយប្រជាជ នបង្រៀនក្មេងៗ ហែលទឹកជារឿងសប្បាយសម្រាប់ខ្ញុំ។ បុណ្យសមុទ្រឆ្នាំនេះសប្បាយបន្ទាប់ពីគ្រប់គ្រងកូវីដ-១៩ បានល្អ។ នេះបើតាមហ្វេសប៊ុកផ្លូវការរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ផ្សព្វផ្សាយឱ្យដឹងនៅយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២៕ដោយ៖ គង់ ឌិន​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM
អ្នកឡើងភ្នំ ១០នាក់ ដឹកនាំដោយអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់របស់នេប៉ាល់ បាត់ខ្លួននៅលើភ្នំប៉ាគីស្ថាន
07/31/2026 08:07 PM
ភ្លើងឆេះព្រៃបំផ្លាញចម្ការផ្លែបឺរនៅអេស្ប៉ាញ និងគំរាមកំហែងដល់ការប្រមូលផលរយៈពេលច្រើនឆ្នាំ
07/31/2026 08:07 PM
BREAKING NEWS | ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 08:07 PM
ជនប៉ាឡេស្ទីន មានមន្ទិលសង្ស័យ ក្រោយលោក Trump ប្រកាសកិច្ចព្រមព្រៀងរំសាយអាវុធក្រុមហាម៉ាស
07/31/2026 08:07 PM
កូរ៉េខាងត្បូងកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤១,៤អង្សាសេ ខណៈរលកកម្ដៅ​កាន់តែខ្លាំង
07/31/2026 08:07 PM