សម្ដេចធិបតី៖ការចុះហត្ថលេខាចំនួន ២៩ លើវិស័យជាច្រើនបានបំបែកឯកត្តកម្មសម្រាប់រាជរដ្ឋាភិបាល
ប្រធានាធិបតីបារាំង៖ ភាពដៃគូបារាំង-កម្ពុជា មានភាពល្អឯក លើសពីទំនាក់ទំនងរដ្ឋ និងរដ្ឋ
នៅចំពោះព្រះភក្រ្តព្រះមហាក្សត្រខ្មែរ ឯកឧត្តមប្រធានាធិបតី ម៉ាក្រុង អះអាងថា បារាំងប្តេជ្ញាបន្តជួយកម្ពុជាជានិច្ច
ជំនួបពិសេសមួយទល់មួយ សម្ដេចតេជោ និងប្រធានាធិបតីបារាំងបង្ហាញភាពស្និទ្ធស្នាល និងពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានសំខាន់ៗ

ប្រទេស​មួយចំនួនបានដាក់​ការ​រឹតត្បិត​លើ​អ្នកដំណើរ​មកពី​ប្រទេស​ចិន​ដោយ​តម្រូវ​ឲ្យ​ធ្វើតេស្តរ​កវី​រុស COVID-19

2022/12/29 05:07:30 pm        751
​ចិន៖ សហរដ្ឋអាមេរិកក្លាយជា​ប្រទេស​ចុងក្រោយ ដែល​បានកំណត់​ឲ្យ​មានការ​ធ្វើតេស្តរ​កវី​រុស Covid-19 ជា​កាតា​ព្វ​កិច្ចលើ​អ្នកដំណើរ​មកពី​ប្រទេស​ចិន បន្ទាប់ពី​ទីក្រុង​ប៉េកាំង​បានប្រកាស​បើក​ព្រំដែន​ឡើងវិញ​នៅ​សប្ដាហ៍​ក្រោយ​។ ​វិធានការ​កាន់តែ​តឹងរ៉ឹងទាំងនេះក៏​ត្រូវបាន​អនុវត្តន៍​ផងដែរ​នៅក្នុងប្រទេស​អ៊ីតាលី ជប៉ុន ម៉ាឡេស៊ី កោះ​តៃវ៉ាន់ និងប្រទេស​ឥណ្ឌា​។ ​បន្ទាប់ពី​ការ​រឹតត្បិត​ជិត ​៣​ឆ្នាំ ប្រទេស​ចិននឹង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​របស់ខ្លួន​ធ្វើដំណើរ​កាន់តែ​ងាយស្រួល​ ចេញពីប្រទេស​ទៅកាន់​បរទេស​ចាប់ពី​ថ្ងៃ​ទី​៨ ​ខែមករា ​ឆ្នាំ​២០២៣​ ខាងមុខនេះ​។ ​ក្នុងពេល​ជាមួយគ្នានេះដែរ ប្រទេស​នេះ កំពុង​ប្រឈម​ករណី​ឆ្លង​វីរុស Covid ខ្លាំង ដែល​នាំ​ឲ្យ​មាន​ក្ដីបារម្ភ​ខ្លាំង​ក្នុងចំណោម​ប្រទេសមួយ​ចំនួន​។ ​ទោះយ៉ាងណា​ក៏ដោយ ទីក្រុង​ប៉េកាំង​បាន​និយាយ​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូ​រ៉ូ​ណា គួរតែ​ត្រូវបាន​ផ្ដោតលើ​មូលដ្ឋាន​វិទ្យាសាស្ត្រ និង​បាន​ចោទប្រកាន់​ប្រទេស និង​សារព័ត៌មាន​មួយចំនួន​ពីបទ​បំប៉ោង​ស្ថានភាព​លើសពី​ការពិត​។​ ​យ៉ាង​ណាក្ដី រដ្ឋាភិបាល​ចក្រភព​អង់គ្លេសបាន​និយាយថា​ ខ្លួន​ពុំមាន​ផែនការ​ណែនាំ​ឲ្យ​មានការ​ធ្វើតេស្ត​ជាថ្មី ឬតម្រូវការ​ផ្សេងៗ​ក្នុង​ការចូល​មកកាន់​ប្រទេស​នេះពី​អ្នកដំណើរ​ទាំងឡាយ​នោះទេ​៕អត្ថបទ៖ សុខមាន

នាវាទេសចរណ៍ខ្នាតយក្សមួយ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ទស្សនកិច្ចវឌ្ឍនភាពខេត្ដព្រះសីហនុ

2022/12/29 05:03:35 pm        1138
ព្រះសីហនុ៖ នាយប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍មួយគ្រឿង ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ដែលមាននាវិកសរុបចំនួន ៤៣២នាក់ (ស្រី៩៣) ដឹកភ្ញៀវទេសចរចម្រុះ ជាតិសាសន៍ (៥០សញ្ជាតិ) និងមានភ្ញៀវសរុបចំនួន ៣៩៥នាក់ (ស្រី២០០) បានធ្វើដំណើរពីប្រទេសថៃ ចូលមកសុំចត នៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដើម្បីធ្វើទសនកិច្ចនៅក្រុងព្រះសីហនុ  ហើយនាវានេះ នឹងចាកចេញទៅវិញបន្ដឆ្ពោះទៅប្រទេសវៀតណាម នៅថ្ងៃដដែលនេះ៕

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលទីតាំងអតីតសាលាក្តីខ្មែរក្រហម មកក្រោមការគ្រប់គ្រងរបស់បញ្ជាការដ្ឋានកងទ័ពជើងគោកវិញ

2022/12/29 04:52:33 pm        1106
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជេីញចូលរួមក្នុងពិធីផ្ទេរ-ទទួលទីតាំងអតីតសាលាក្តីខ្មែរក្រហម មកក្រោមការគ្រប់គ្រងរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា ព្រឹត្តិការណ៍ក្នុងថ្ងៃនេះ មិនមានអត្ថន័យត្រឹមតែជាការផ្ទេរ-ទទួលអគារប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពនៃការបិទបញ្ចប់ទាំងស្រុងនៃដំណើរការរបស់សាលាក្តីខ្មែរក្រហម ដោយប្រែក្លាយពីទីកន្លែងផ្តល់យុត្តិធម៌ទៅជាទីកន្លែងសម្រាប់បន្តការងារការពារជាតិវិញ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រគល់មួយផ្នែកនៃទីតាំងយោធានេះ សម្រាប់បម្រើឱ្យដំណើរការកាត់ក្តីខ្មែរក្រហមចាប់តាំងពីឆ្នាំ២០០៦មក៕

លោក អ៊ុំ រាត្រី៖ មកទល់ម៉ោងនេះអគ្គិភ័យនៅតែបន្តឆាបឆេះ ហើយទំហំនៃការខូចខាតនៅមិនទាន់ប៉ាន់ប្រមាណនៅឡើយទេ

2022/12/29 04:03:47 pm        356
បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ហេតុការណ៍អគ្គិភ័យឆាបឆេះអគារក្រុមហ៊ុនក្រេនដាយមេនរីសត Royal G Club ទីតាំងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាំងពីកណ្តាលអាធ្រាតយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ ប្រើប្រាស់កម្លាំងសរុបកំពុងដុតដៃជើងធ្វើការសង្គ្រោះ និងគ្រប់គ្រងស្ថានការ។លោកបន្តថា មកដល់ម៉ោងនេះ អគ្គិភ័យនៅតែបន្តឆាបឆេះ ហើយទំហំនៃការខូចខាតនៅមិនទាន់ប៉ាន់ប្រមាណបាននៅឡើយ៕

សម្តេចតេជោ ហ៊ុន​សែន ផ្ញើសារអបអរសាទរខួប២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយ ឈ្នះ-ឈ្នះ

2022/12/29 03:50:57 pm        883
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន​សែន នាយរដ្ឋមន្ត្រី នៃកម្ពុជា បានផ្ញើសារអបអរសាទរខួប២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយ ឈ្នះ-ឈ្នះ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ គឺជាខួប២៤ឆ្នាំហើយ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២២) ដែលកម្ពុជារកបាននូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ។ការបិទបញ្ចប់សង្គ្រាមហែកហួរ និងការបែកបាក់ជាតិនេះ បានកើតមានឡើងតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក។នយោបាយ ឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលបាននាំមកនូវការធានា ដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចីរភាព៕

កម្ពុជាអបនអរសាទរខួប២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងខួប៤ឆ្នាំនៃការសាងសង់វិមានឈ្នះឈ្នះ

2022/12/29 02:40:41 pm        791
ភ្នំ​ពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ​ឆ្នាំ២០២២នេះ កម្ពុជាបានប្រារព្ធពិធីអបអរសាទរខួប២៤ ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន និងខួប៤ឆ្នាំនៃការសាងសង់វិមានឈ្នះ ឈ្នះ។យោងតាមសារសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ គឺជាខួប២៤ឆ្នាំហើយ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២២) ដែលកម្ពុជារកបាននូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ។ការបិទបញ្ចប់សង្គ្រាមហែកហួរ និងការបែកបាក់ជាតិនេះ បានកើតមានឡើងតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក។នយោបាយ ឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលបាននាំមកនូវការធានា ដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចីរភាព៕

លោក Putin ដាក់​បម្រាម​ការនាំចេញ​ប្រេង​រុស្ស៊ី​ទៅកាន់​ប្រទេស​ដែល​ដាក់​ការ​ទប់​តម្លៃ​ប្រេង​

2022/12/28 10:06:45 pm        815
​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin កាលពី​ថ្ងៃ​អង្គារបាន​ឆ្លើយតប​នូវ​ការទន្ទឹងរង់ចាំ​ជា​យូរ​មកហើយ​របស់​រុស្ស៊ី​ ចំពោះ​ការ​ទប់​តម្លៃ​ប្រេង​របស់​ប្រទេស​លោកខាងលិច ដោយបាន​ចុះហត្ថលេខា​លើ​ក្រឹត្យ​ដាក់​បម្រាម​លើ​ការផ្គត់ផ្គង់​ប្រេង​ឆៅ និង​ផលិតផល​ប្រេង​ចាប់ពី​ថ្ងៃទី១ ខែកុម្ភៈ សម្រាប់​រយៈពេល​ ៥​ខែចំពោះ​ប្រទេស​ដែល​បានដាក់​ការ​ទប់​តម្លៃ​ប្រេង​រុស្ស៊ី​។​ ​ក្រុម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកលូតលាស់​ទាំង​ប្រាំពីរ សហភាព​អឺរ៉ុប និង​ប្រទេស​អូស្ត្រាលីបាន​ព្រមព្រៀងគ្នា​ក្នុង​ខែ​នេះ​ដាក់​ការ​ទប់​តម្លៃ​ប្រេង​រុស្ស៊ី​នៅត្រឹម ៦០ដុល្លារ​ក្នុង​មួយ​បារ៉ែល​លើ​តម្លៃ​ប្រេង​ឆៅ​ពី​សមុទ្រ​រុស្ស៊ី​ ដែល​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី៥ ខែធ្នូជុំវិញ «​ប្រតិបត្តិការ​សឹក​ពិសេស​» របស់​ទីក្រុង​មូ​ស្គូ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។ ក្រឹត្យ​នេះ​ត្រូវបាន​ចេញផ្សាយ​នៅលើ​គេហទំព័រ​របស់​វិមាន​ក្រឹម​ឡាំង ដែល​ត្រូវ​បានបង្ហាញ​ជាការ​ឆ្លើយតប​ដោយផ្ទាល់​ចំពោះ​សកម្មភាព​អមិត្ត និង​ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ​ធ្វើឡើង​ដោយ​សហរដ្ឋអាមេរិក រដ្ឋ​បរទេស និង​អង្គការ​អន្តរជាតិ​ដែល​បាន​ចូលរួម​។​​ការបញ្ជូន​ប្រេង និង​ផលិតផល​ប្រេង​របស់​រុស្ស៊ី​ទៅកាន់​អង្គភាព និង​បុគ្គល​បរទេស​ត្រូវបាន​ហាមឃាត់ក្នុង​លក្ខខណ្ឌ​ថា នៅក្នុង​កិច្ចសន្យា​សម្រាប់​ការផ្គត់ផ្គង់​ទាំងនេះ ការប្រើប្រាស់​យន្តការ​កំណត់​តម្លៃ​អតិបរមា​គឺ​ត្រូវ​បានគិត​ទុកជាមុន​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​។ ការនាំចេញ​ប្រេង​ឆៅ​នឹង​ត្រូវបាន​ហាមឃាត់​ចាប់ពី​ថ្ងៃទី១ ខែកុម្ភៈ ប៉ុន្តែ​កាលបរិច្ឆេទ​សម្រាប់​ការហាមឃាត់​ផលិតផល​ប្រេង​នឹងត្រូវ​បានកំណត់​ដោយរ​ដ្ឋា​ភិ​បាល​រុស្ស៊ី ហើយ​អាច​ធ្វើឡើង​ក្រោយពី​ថ្ងៃទី១ ខែកុម្ភៈ​៕អត្ថបទ៖ ប៊ុនថន

អាមេរិក​កំពុង​ពិចារណា​លើ​ការ​រឹតបន្តឹង​វីរុស COVID-19 សម្រាប់​អ្នកដំណើរ​មកដល់​ពី​ប្រទេស​ចិន​

2022/12/28 09:36:26 pm        736
​អាមេរិក៖ មន្ត្រី​រដ្ឋាភិបាល​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា សហរដ្ឋអាមេរិក​កំពុង​ពិចារណា​លើ​ការ​ដាក់​វិធានការ​រឹត​បន្តឹង​ថ្មី​លើ​វីរុស COVID-19 ចំពោះ​អ្នកដំណើរ​មកដល់​ពី​ប្រទេស​ចិន​។ មន្ត្រី​ម្នាក់​បាន​និយាយ​ថា សហរដ្ឋអាមេរិក​កំពុង​អនុវត្តតាម​វិទ្យាសាស្ត្រ និង​កា​ណែនាំ​របស់​អ្នក​ជំនាញ​សុខភាព​សាធារ​ណៈ ដែល​កំពុង​ពិគ្រោះ​យោបល់​ជាមួយ​ដៃគូ និង​ពិចារ​ណា​ចាត់វិធានការ​ដើម្បី​ការពារ​ប្រជាជន​អាមេរិក​។​ ​ប្រទេស​ចិនកំពុង​កើនឡើង​ដែល​មិន​ធ្លាប់មាន​ពីមុនមក​នូវ​ករណី​ឆ្លង​វីរុស Covid-19 ហើយ​ក្នុងពេល​ឆាប់ៗ​នេះ​ទីក្រុង​ប៉េកាំង​នឹង​អនុញ្ញាតឱ្យ​ពលរដ្ឋ​របស់ខ្លួន​ចាក​ចេញពី​ប្រទេស​ម្ដងទៀត​។​ ​ប៉ុន្តែ​ក្រុម​អ្នកសង្កេតការណ៍​បាន​និយាយថា ស្ថិតិ​ផ្លូវការ​បាន​លាក់បាំង​ទំហំ​ពិតប្រាកដ​នៃ​រលក​ឆ្លង​រាលដាល​វីរុស​។ មន្ត្រី​និយាយថា មានការ​ព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង​នៅក្នុង​សហគមន៍​អន្តរជាតិ​ចំពោះ​ការកើនឡើង​វីរុស COVID-19 ដែល​កំពុង​កើតមាន​នៅក្នុង​ប្រទេស​ចិន និង​កង្វះ​តម្លាភាព​នៃ​ទិន្នន័យ​។ ​ការបោះបង់ចោល​គោលនយោបាយ​គ្មាន Covid-19 (COVID-zero) របស់​ប្រទេស​ចិន បានធ្វើឱ្យ​កើន​ឡើងវិញ​សក្តានុពល​នៃ​វិស័យ​ទេសចរណ៍​ក្រៅប្រទេស​ ជា​លើកដំបូង​ចាប់តាំងពី​ដើមឆ្នាំ២០២០ ​មក៕អត្ថបទ៖ ប៊ុនថន

ប្រទេស​ចិន​បន្ថែម​ផ្នែក​សង្គ្រោះបន្ទាន់ និង​សម្ភារៈ​បម្រុង​ផ្នែក​វេជ្ជសាស្ត្រ ដើម្បី​ទប់ទល់​ការ​កើន​ឡើង​វីរុស COVID-19

2022/12/28 07:09:11 pm        536
​ចិន៖ មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​ប្រទេស​ចិន បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​ចិន​នឹង​បន្ត​ពង្រីក​ផ្នែក​សង្គ្រោះបន្ទាន់​ (ICUs) និង​បន្ថែម​សម្ភារៈ​បម្រុង​នៃ​ធនធាន​វេជ្ជសាស្ត្រ និង​កន្លែង​ព្យាបាល​សម្រាប់​ករណី​ធ្ងន់ធ្ងរ​នៃ​វីរុស COVID-19 ក្នុង​គោលបំណង​ដើម្បី​ទប់ទល់​ការឡើង​ខ្ពស់​នៃ​ជំងឺ COVID-19។​ ​លោកស្រី Jiao Yahui ប្រធានការិយាល័យ​រដ្ឋ​បាល​វេជ្ជសាស្ត្រ ​របស់​គណៈកម្មាធិកា​រ​សុខាភិបាល​ជាតិបាន​និយាយ​ថា បច្ចុប្បន្ន​ប្រទេស​ចិន​មាន​គ្រែ​សង្គ្រោះបន្ទាន់​ (ICU) គ្រប់គ្រាន់​ដោយ​គ្រែ​មន្ទីរពេទ្យ​មាន​ប្រហែល ៥.៦លាន​នៅ​មន្ទីរពេទ្យ ដោយមាន​អត្រា​ចូល​សម្រាក​ព្យាបាល​បច្ចុប្បន្ន​ប្រហែល ៦០ភាគរយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​។ ​បច្ចុប្បន្ននេះនៅតាម​ខេត្ត​ដែល​ជួបប្រទះ​ការកើនឡើង​ខ្ពស់បំផុត​នៃ​ករណី​ធ្ងន់ធ្ងរ ធនធាន​គ្រែ​សង្គ្រោះបន្ទាន់​សម្រាប់​អ្នកជំងឺ​ជិត​ឈានដល់​ការខ្វះខាត​ខ្លាំង ដូច្នេះ​ចាំបាច់​ត្រូវ​បន្ថែម ឬ​ព​ន្លឿ​ន​ការផ្លាស់ប្តូរ​គ្រែ​ធម្មតា​ទៅជា​គ្រែ​សង្គ្រោះបន្ទាន់​។ ​លោកស្រី​និយាយថា ជាទូទៅធនធាន​គ្រែ​មន្ទីរពេទ្យ​ជាតិ​បច្ចុប្បន្ន និង​ធនធាន​ឧបករណ៍អាចបំពេញ​តម្រូវការ​អ្នកជំងឺ​ធ្ងន់ធ្ងរ ហើយ​យើង​នឹង​បន្ត​ពង្រឹង​បន្ថែម​នូវ​ការត្រួតពិនិត្យ​ ស្ថានភាព​ជំងឺ​រាតត្បាត​នៅពេល​វា​វិវត្តន៍​។ ទន្ទឹមនឹងនោះ យើង​ក៏​នឹង​ទាមទារ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ និង​ការគាំទ្រ​អន្តរ​តំបន់ ព្រមទាំង​មានការ​សម្របសម្រួល​ឲ្យ​ទាន់ពេលវេលា៕អត្ថបទ៖ ប៊ុនថន

អតីត​ប្រធានាធិបតី​រុស្ស៊ី​ព្យាករណ៍​ការផ្ទុះ​សង្គ្រាម​នៅក្នុង​សហភាព​អឺរ៉ុប​

2022/12/28 06:35:10 pm        653
​រុស្ស៊ី៖ អតីត​ប្រធានាធិបតី​រុស្ស៊ីលោក Dmitry Medvedev ដែល​ជាស​ម្ព័ន្ធ​មិត្ត​ស្មោះត្រង់​របស់លោក​ប្រធានាធិបតី Vladimir Putin ត្រូវបាន​ផ្ដល់​ការងារ​ថ្មី​មួយ​នៅ​សប្ដាហ៍​នេះ បាន​ព្យាករណ៍​សង្គ្រាម​រវាង​អាល្លឺម៉ង់ និង​បារាំងនៅ​ឆ្នាំក្រោយ និង​សង្គ្រាមស៊ីវិល​នៅ​សហរដ្ឋអាមេរិក ដែល​នឹង​នាំ​ឲ្យ​មហាសេដ្ឋី​ជំនួញ​លោក Elon Musk ក្លាយជា​ប្រធានាធិបតី។ ​លោក Medvedev ដែលជា​អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ផ្ដល់យោបល់​របស់លោក Putin បាន​កាន់​តំណែង​ជា​ប្រធានាធិបតីអំឡុង​ ៤​ឆ្នាំ​ដែល​កាលនោះលោក Putin បាន​កាន់តំណែង​ជា​នាយក​រដ្ឋមន្ត្រី​។ លោក​ទំនងជា​ត្រូវបាន​គេ​មើលឃើញ​ឡើង​កូដ​នៅក្នុង​វិមាន​ក្រឹម​ឡាំង ដែល​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ពេលនេះលោក​នឹង​កាន់តំណែង​ជា​អនុប្រធាន​របស់លោក Putin ក្នុង​គណៈកម្មការ​ត្រួត​ពិនិត្យ​ឧស្សាហកម្ម​យោធា។ ​នៅ​ក្នុង​តារាង​នៃ​ការ​ព្យាករណ៍​របស់លោក​សម្រាប់​ឆ្នាំ​២០២៣​ ខាងមុខដែល​បានចេញ​ផ្សាយ​នៅ​លើ​បណ្ដាញ Telegram និង​គណនី Twitter ផ្ទាល់ខ្លួន​របស់លោក លោក​ក៏បាន​ទស្សន៍ទាយ​ផងដែរ​ពី​ការចូល​ជា​សមាជិក​ជាថ្មី​ របស់​សហភាព​អឺរ៉ុប​ពី​សំណាក់​ចក្រភព​អង់គ្លេស ដែល​នឹង​បានត្រឹមតែ​ភាពបរាជ័យ​ត្រឡប់មកវិញ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈប្រតិភូហ្វ្រង់កូហ្វូនី អញ្ជើញទស្សនកិច្ចលើវឌ្ឍភាពរោងចក្រទឹកស្អាតបាក់ខែង
11/15/2026 08:11 PM
សម្ដេចធិបតីអរគុណប្រធានាធិបតីបារាំងបានខិតខំរកដំណោះស្រាយសន្ដិវិធីលើបញ្ហាព្រំដែនកម្ពុជា និងថៃ
11/15/2026 08:11 PM
សម្ដេចធិបតី៖ការចុះហត្ថលេខាចំនួន ២៩ លើវិស័យជាច្រើនបានបំបែកឯកត្តកម្មសម្រាប់រាជរដ្ឋាភិបាល
11/15/2026 08:11 PM
ប្រធានាធិបតីបារាំង ព្រមព្រៀងគាំទ្រការអប់រំភាសាបារាំងនៅកម្ពុជាចាប់ពីកម្រិតបឋមសិក្សា
11/15/2026 08:11 PM
ប្រធានាធិបតីបារាំង៖ ភាពដៃគូបារាំង-កម្ពុជា មានភាពល្អឯក លើសពីទំនាក់ទំនងរដ្ឋ និងរដ្ឋ
11/15/2026 08:11 PM
សម្ដេច​ធិបតី៖ កម្ពុជា មានបំណងក្លាយជាប្រទេសច្រកទ្វារបច្ចេកវិទ្យា ហិរញ្ញវត្ថុ ផ្សារភ្ជាប់ ប្រទេសសមាជិក OIF និងអាស៊ាន
11/15/2026 06:11 PM
សម្តេចធិបតី នាយករដ្ឋមន្រ្ដី និងប្រធានាធិបតីបារាំង រួមជាមួយមេដឹកនាំប្រទេសមួយចំនួនទៀតអញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ FrancoTech និងកិច្ចប្រជុំសហគ្រិន Francophone
11/15/2026 06:11 PM
កម្ពុជាលើកយកការវិនិយោគលើវប្បធម៌ សម្រាប់ដំណោះស្រាយថ្មីដើម្បីសេដ្ឋកិច្ចរុងរឿង ក្នុងកិច្ចប្រជុំតុមូលកម្រិតរដ្ឋមន្រ្តី
11/15/2026 06:11 PM
ផលិតផលខ្មែរផលិតដោយដៃ ក្នុងភូមិហ្វ្រង់កូហ្វូនី ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​ភ្ញៀវ​បរទេស​ចម្រុះ​ជា​តិ​សាសន៍ និងបានទទួលការបញ្ជាទិញ
11/15/2026 06:11 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវទី១ នៃបណ្ដាប្រទេសនានា អញ្ជើញទស្សនាភូមិហ្វ្រង់កូហ្វូនី
11/15/2026 06:11 PM