លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

ក្រុម​អវកាសយានិក​ចិន​ត្រឡប់​មកកាន់​ភពផែនដី​វិញ​ដោយ​ជោគជ័យ​ ក្រោយ​បញ្ចប់​បេសកកម្ម​ ៦​ខែ​

2022/12/05 05:03:02 pm        402
​ចិន៖ ទូរទស្សន៍​រដ្ឋ​ចិន CCTV បាន​រាយការណ៍​ថា ក្រុម​អវកាសយានិក​ចិន​ចំនួន ​៣​នាក់​បាន​វិល​ត្រឡប់​មកកាន់​ភព​ផែនដី​វិញ​កាលពី​ថ្ងៃអាទិត្យ ទី​៤​ធ្នូ តាម​យានអវកាស Shenzhou-14 ក្រោយ​បញ្ចប់​បេសកកម្ម​រយៈពេល​ ៦​ខែ​នៅលើ​ស្ថានីយ​អវកាស​របស់​ចិន​។ ​ក្រុម​អវកាសយានិក​ទាំង ​៣​នាក់​មាន​មេបញ្ជាការ​លោក Chen Dong និង​ក្រុមការងារ​លោក Liu Yang និង​លោក Cai Xuzhe ដែល​ត្រូវ​បាន​ត្រួតពិនិត្យ​ចុងក្រោយ ជា​ពេលវេលា​ដ៏​សំខាន់​នៃ​ការសាងសង់​នៅ​ស្ថានីយ​អវកាស ដែល​បាន​បញ្ចប់​រួចរាល់​កាលពី​ខែ​វិច្ឆិកា បាន​និយាយ​នៅ​ក្នុង​បន្ទប់​ថត​សំឡេង​ដែល​បាន​ផ្សាយ​នៅ​លើ​ទូរទស្សន៍​រដ្ឋ CCTV ​ថា ពួក​លោក​ទាំងអស់គ្នា​មាន​អារម្មណ៍ល្អ​ណាស់​បន្ទាប់​ពី​ចុះចត។​ទូរទស្សន៍​រដ្ឋ CCTV បាន​រាយការណ៍​ថា យានអវកាស​នេះ​បាន​ចុះចត​នៅ​ទីតាំង Dongfeng ក្នុង​ភាគ​ខាងជើង​តំបន់​ស្វយ័ត​ម៉ុង​ហ្គោ​លី​នៅ​ម៉ោង 8.09យប់ ដោយ​បុគ្គលិក​មកពី​ទីភ្នាក់ងារ​អវកាស​បាន​ប្រកាស​បេសកកម្ម​ទាំងស្រុង ដែល​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​៥ ​ខែ​មិថុនា​ថា​ជា​ការ​បញ្ចប់​ដោយ​ជោគជ័យ។ ក្រុម​អវកាសយានិក​ថ្មី​របស់​ចិន​មាន​គ្នា​ ៣​នាក់​បាន​ទៅដល់​ស្ថានីយ​អវកាស​នោះ​តាម​យានអវកាស Shenzhou-15 ដើម្បី​គ្រប់គ្រង​ការងារ​បន្ត​ពី​ពួកគេ​កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​៕អត្ថបទ៖ សុខមាន

ទេសរដ្ឋមន្រ្តី លី ធុជ បានផ្ញើសារអបអរសាទរខួប៣០ឆ្នាំរបស់អង្គការ MAG ដែលបានចូលរួមដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា

2022/12/05 04:50:38 pm        219
 ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានផ្ញើសារជូនលោក Alexey Kruk ប្រធានអង្គការ MAG ប្រចាំកម្ពុជា និងក្រុមការងារ MAG ទាំងអស់ ក្នុងឱកាសប្រារព្ធខួប ៣០ឆ្នាំ នៃការងារសកម្មភាពមីននៅកម្ពុជា ដែលជាការងារដ៏អស្ចារ្យ ក្នុងការជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ និងការចូលរួមចំណែកក្នុងការកសាងអនាគតរបស់កម្ពុជា។ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរដល់អង្គការ MAG ដែលទទួលបានការរីកចម្រើនយ៉ាងខ្លាំង និងបានកសាងសុច្ឆន្ទៈដ៏លេចធ្លោនៅក្នុងសហគមន៍ ព្រមទាំងជូនពរឲ្យអង្គការ MAG ទទួលបានជោគជ័យជាច្រើនឆ្នាំបន្ថែមទៀត និងរួមចំណែកមិនអាចកាត់ថ្លៃបានសម្រាប់កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តផ្តល់ការគាំទ្រ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការ MAG រហូតដល់ប្រទេសកម្ពុជារួចផុតពីសំណល់ជាតិផ្ទុះពីសង្គ្រាមទាំងអស់។ឯកឧត្តមមានប្រសាសន៍លើកឡើងថា “ក្នុងឆ្នាំ ១៩៩២ ខណៈពេលដែលភាគីប្រដាប់អាវុធពាក់ព័ន្ធនៅតែមានទស្សនៈផ្សេងគ្នាអំពីរបៀបជួយដល់ការធានាសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា នៅពេលនោះ យើងបានឯកភាពលើតម្រូវការមនុស្សធម៌ជាបន្ទាន់មួយ នោះគឺការចាប់ផ្តើមបោសសម្អាតមីន ដើម្បីមាតុភូមិនិវត្តន៍ និងសុវត្ថិភាពរបស់ប្រជាជនកម្ពុជា។ ចាប់តាំងពីពេលនោះមក សកម្មភាពមីន បានវិវត្តន៍ពីដំណាក់កាលកសាងឡើងវិញជាមួយនឹងជម្លោះប្រដាប់អាវុធដែលកំពុងបន្តរហូតដល់ដំណាក់កាលអភិវឌ្ឍន៍ឥឡូវនេះ”។ឯកឧត្តមបន្តទៀតថា “ទោះបីជាមានព្រឹត្តិការណ៍អកុសលនៅឆ្នាំ ១៩៩៦ ដែលអង្គការ MAG បានបាត់បង់វីរបុរសដ៏អស្ចារ្យចំនួនពីររូប ដោយសារខ្មែរក្រហម គឺលោក Christopher Howes និងលោក Huon Hourth ប៉ុន្តែឆន្ទៈរបស់អ្នកដោះមីនដ៏ក្លាហានរបស់អង្គការ MAG បានបន្តការខិតខំប្រឹងប្រែង ដើម្បីបោសសម្អាតមីនដោយមិនស្ទាក់ស្ទើរឡើយ។ ខ្ញុំពិតជាសូមអរគុណចំពោះការលះបង់របស់អង្គការ MAG មិនអាចបំភ្លេចបាន”។ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា “ឆ្នាំនេះ គឺជាខួបលើកទី ៣០ នៃការបង្កើតអង្គការ MAG នៅកម្ពុជា សូមឲ្យយើងប្រើប្រាស់ព្រឹត្តិការណ៍នេះ ដើម្បីចងចាំ និងអរគុណដល់វីរបុរសដែលបាត់បង់ជីវិតរបស់យើងទាំងអស់ ដែលបានលះបង់ជីវិតសម្រាប់សកម្មភាពមីន និងសូមអរគុណដល់វីរបុរសកំចាត់មីនរបស់យើង ដែលបន្តធ្វើការដោយមិនភ័យខ្លាច និងឥតឈប់ឈរ ដើម្បីកំចាត់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះពីប្រទេសជាតិរបស់យើង”៕

រដ្ឋលេខាធិការក្រសួងអប់រំ និងអភិបាលខេត្តតាកែវ បើកវិញ្ញាសាប្រឡងសញ្ញាមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ២០២២ នៅវិទ្យាល័យជាស៊ីមតាកែវ

2022/12/05 04:43:08 pm        497
តាកែវ៖ ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ព្រមទាំងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃច័ន្ទទី ៥ ខែធ្នូ ឆ្នាំ២២០២នេះ បានអញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ២០២២ នៅវិទ្យាល័យជាស៊ីមតាកែវ។យោងតាមការបញ្ជាក់ពីលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បានឱ្យដឹងថា សម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ នៅទូទាំងខេត្តតាកែវ មានមណ្ឌលប្រឡងចំនួន ១៧មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មាន០៥មណ្ឌល និងថ្នាក់វិទ្យាសាស្រ្ត ១២មណ្ឌល ស្មើនឹងបន្ទប់ប្រឡង ៣៨៩បន្ទប់ និងមានបេក្ខជនសរុប ៩៥៧១នាក់ និងស្រី ៥០២២នាក់ ដោយឡែកបេក្ខជន ចំណេះទូទៅសរុប ចំនួន ៨១៥៩នាក់ បេក្ខជនស្វៃរិនចំណេះទូទៅ ចំនួន ១១៦១នាក់ បេក្ខជនបំពេញវិជ្ជា ចំនួន ១៨៦នាក់ និងបេក្ខជនស្វៃបំពេញវិជ្ជាចំនួន ៦៥នាក់ ៕

លោកជំទាវ មិថុនា ភូថង ប្រាប់ដល់បេក្ខជនប្រឡងបាក់ឌុបត្រូវប្រឹងប្រែងអស់ពីសមត្ថភាព

2022/12/05 04:33:02 pm        342
កោះកុង៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី៥ ខែធ្នូនេះ បានលើកទឹកចិត្តដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សា ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដែលខ្លួនមាន ចៀសវាងល្មើសនឹងបទបញ្ជាប្រឡង។ការជំរុញទឹកចិត្តរបស់អភិបាលខេត្តកោះកុងនៅពេលនេះ ធ្វើឡើងអំឡុងលោកជំទាវ មិថុនា ភូថង អញ្ជើញកាត់វិញ្ញាសារប្រឡងនៅវិទ្យាល័យចំណេះបច្ចេកទេសតេជោសែនកោះកុង។លោកជំទាវ សូមជូនពរក្មួយៗសិស្សានុសិស្សជាបេក្ខជនប្រឡងទទួលបានជោគជ័យល្អទាំងអស់គ្នា។លោកជំទាវ មិថុនា ភូថង ក៏ថ្លែងឱ្យដឹងជាមុនថា ថ្នាក់ដឹកនាំខេត្ត នឹងឧបត្ថម្ភថវិកា៤លានរៀល និងកុំព្យូទ័រយួរដៃ១គ្រឿង ប្រសិនបើបេក្ខជនប្រឡងជាប់បាននិទ្ទេសA។ មួយវិញទៀតនោះ អាចទទួលបានអាហារូបករណ៍ពីសកលវិទ្យាល័យផ្សេងទៀតផងដែរ។លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បង្ហាញថា ខេត្តកោះកុង មានមណ្ឌលប្រឡងចំនួន៣មណ្ឌល គឺទី១មណ្ឌលនៅវិទ្យាល័យចំណេះបច្ចេកទេសតេជោសែនកោះកុង ទី២មណ្ឌលនៅអនុវិទ្យាល័យ ជា ស៊ីម សាមគ្គី និងទី៣ មណ្ឌលសាលាបឋមសិក្សាទីរួមខេត្ត។សម្រាប់សិក្សាឆ្នាំ២០២១-២០២២ មានបេក្ខជនប្រឡងសរុបចំនួន១.០៥៨ ក្នុងនោះមានថ្នាក់វិទ្យាសាស្រ្ត និងវិទ្យាសាស្រ្តសង្គម។ ចំពោះដំណើរការប្រឡងថ្ងៃដំបូង ប្រព្រឹត្តដោយក្រោមបរិយាកាសសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ៕(ដោយ៖ ឈឹម មករា)

អភិបាលខេត្តកំពង់ចាមបេីកប្រអប់វិញ្ញាសាប្រឡងបាក់ឌុប នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម

2022/12/05 04:26:55 pm        394
ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងឯកឧត្តម ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធាន គណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តកំពង់ចាម​ បានអញ្ជើញបេីកប្រអប់វិញ្ញាសានៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ដែលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រព្រឹត្តទៅនៅថ្ងៃទី០៥ ទី៦ ខែធ្នូ ឆ្នាំ២០២២។ គូសបញ្ជាក់ផងដែរថា ចំពោះបេក្ខជន សរុបទាំងអស់ក្នុងខេត្តកំពង់ចាមមានចំនួនបេក្ខជន៨៤០៤នាក់ ក្នុងខេត្តកំពង់ចាមមានមណ្ឌល ១៤មណ្ឌល ផ្នែកវិទ្យាសាស្ត្រមានចំនួន៩មណ្ឌល ផ្នែកវិទ្យាសាស្ត្រសង្គម ៥មណ្ឌល ហើយគ្រប់មណ្ឌលប្រឡងមានកងកម្លោះសមត្ថកិច្ចបានប្រចាំការ ការពារយ៉ាងល្អ ដោយពុំមានបាតុភាពអ្វីកើតឡើងឡើយ៕

ភាពស្ងប់ស្ងាត់នៃការដំណើរការសំណេរនាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៥ ធ្នូ ២០២២

2022/12/05 04:18:31 pm        334
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ នៃដំណើរការសំណេរនៃវិញ្ញាសាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានភាពស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់របៀបរៀបរយល្អទាំងនៅក្នុង និងក្រៅមណ្ឌល ដំណើរការប្រឡងបានប្រព្រឹត្តទៅតាមពេលវេលាដែលបានកំណត់។វិញ្ញាសាទី១នៅព្រឹកថ្ងៃទី១ នៃដំណើរការសំណេរពីម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ គឺមុខវិជ្ជាប្រវត្តិវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងមុខវិជ្ជាផែនដី និងបរិស្ថានវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ករណីរកឃើញថាបានប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ៕ (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)

ឯកឧត្តម ជា សុមេធី អញ្ជើញបើកវិញ្ញាសារប្រឡងបាក់ឌុបនៅខេត្តព្រៃវែង

2022/12/05 04:09:37 pm        304
ព្រៃវែង៖ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាកលខេត្តព្រៃវែង បានអញ្ជើញបើកវិញ្ញាសារប្រឡងបាក់ឌុបនៅខេត្តព្រៃវែង នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ។ឯកឧត្តមបានជូនពរដល់ក្មួយៗបេក្ខជន-បេក្ខនារីត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២១-២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ទាំងអស់ បានប្រឡងជាប់ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា។សូមបញ្ជាក់ថា ការប្រឡងឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជាជាពិសេស សារាចរណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយសហការណ៍ជាមួយមន្ត្រីសុខាភិបាលនូវវិធានសុខាភិបាល ៣ការពារនិង៣កុំ ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ និងការចូលរួមសម្របសម្រួលពីយុវជនស្ម័គ្រចិត្ត កម្លាំងនគរបាល និងកងរាជអាវុធហត្ថផងដែរ។ឯកឧត្តមបញ្ជាក់ថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា២០២១-២០២២ ត្រូវប្រឹងប្រែងឱ្យអស់សមត្ថភាពដែលបានសិក្សាកន្លងមក ដើម្បីទទួលបានជោគជ័យទាំងអស់គ្នា ហើយឈានទៅបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យបន្ថែមទៀត និងមានឱកាសយកចំណេះវិជ្ជាទាំងអស់នេះទៅបម្រើប្រយោជន៍សង្គមនិងប្រទេសជាតិ ដើម្បីតបស្នងចំពោះប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអប់រំ ក្នុងការបណ្ដុះ បណ្ដាលធនធានមនុស្សដ៏មានសក្ដានុពលនេះ សំដៅការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យបានកាន់តែរីកចម្រើនទៅថ្ងៃអនាគតបន្ថែមទៀត៕

សកម្មភាពគណៈមេប្រយោគទូទាំងប្រទេសប្រចាំការសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖០៥ ធ្នូ ២០២២

2022/12/05 04:01:43 pm        311
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសថា គណៈមេប្រយោគ ទូទាំង ប្រទេស ប្រចាំការ កំពុង មាន ភាព មមាញឹក ក្នុង ការ បំពេញ ការងារ ដើម្បី ទំនាក់ទំនង ជាមួយ គណៈមេប្រយោគ ទូទាំង ប្រទេស ប្រចាំ មណ្ឌល រាជធានី ខេត្ត ប្រមូល ព័ត៌មានឆ្លើយតបសំណួរ និងដោះស្រាយបញ្ហាបច្ចេកទេសព្រមទាំងផ្សព្វផ្សាយព័ត៌មាននានាអំពីដំណើរការប្រឡងសញ្ញាបត្រមធ្យម សិក្សា ទុតិយភូមិឲ្យទាន់ពេលវេលាតាមរយៈគេហទំព័រ និងទំព័របណ្ដាញសង្គមហ្វេកប៊ុកផ្លូវការក្រសួង អប់រំ យុវជន និង កីឡា។ គួរ កត់ សំគាល់ ផង ដែរ ថា សម្រាប់ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មានបេក្ខជនសរុបចំនួន១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់ មាន២២១មណ្ឌល ដែលត្រូវជា៥១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន១៧ ២៤០ នាក់ ជំនួយការអប្បមាទដែលជាគរុសិស្ស និងគរុនិស្សិត ចំនួន២៧៥៦នាក់។ អង្គភាពប្រឆាំងអំពើពុករលួយ បានឯកភាពចូលរួមសង្កេតការណ៍ ដោយបានចាត់ថ្នាក់ដឹកនាំ និងមន្រ្តីចំនួន៣៥០នាក់ និងអ្នកសង្កេតការណ៍រាជធានី ខេត្តចំនួន២៧០០នាក់៕

សកម្មភាពអ្នកសារព័ត៌មានក្នុងដំណើរការបើកស្រោមវិញ្ញាសានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

2022/12/05 03:55:56 pm        484
ភ្នំពេញ៖ អ្នកសារព័ត៌មានមកពីអង្គភាពនានា បានចូលរួមយកព័ត៌មាន និងធ្វើបទសម្ភាសន៍ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយវត្តមានឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានអញ្ជើញបើកហឹបរិញ្ញាសាដោយផ្ទាល់ក្នុងដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖០៥ ធ្នូ ២០២២ នៅមណ្ឌលប្រឡងវិទ្យាល័យ ព្រះស៊ីសុវត្ថិ។ សូមជម្រាបថា ដើម្បីធានាឱ្យការប្រឡងប្រព្រឹត្តទៅដោយរលូន ដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ក្រសួងអប់រំ យុវជន និងកីឡា បានពង្រឹងកិច្ចសហការជាមួយក្រសួងស្ថាប័នដូចជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអគ្គីសនីកម្ពុជា។ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨ ១៣៤នាក់ ស្រី ៦៨ ៧៧១នាក់ មណ្ឌលប្រឡងសរុប ២២១មណ្ឌល ត្រូវជា ៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន ២៧ ៧៥៣ នាក់។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាលជាង៣ពាន់នាក់

2022/12/03 07:52:44 pm        715
ភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែធ្នូឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល​ជាមួយ​មន្ត្រីគណបក្សប្រជាជនកម្ពុជា​ចំនួន៣,៤៥៧នាក់ នៃខេត្តកណ្ដាល​ ដែលពិធីនេះបានធ្វើឡើងនៅវិមាន៧មករា។ តាមការឲ្យដឹង ពីឯកឧត្តម ម៉ៅ ភិរុណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជា​ប្រធានគណៈកម្មាធិការគណបក្សខេត្តបានអោយដឹងថា ការអញ្ជើញសំណេះសំណាលរបស់សម្ដេចតេជោនាពេលនេះ គឺបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា​ក្នុងខេត្តកណ្ដាលទាំងមូល។ ឯកឧត្តមក៏បានជម្រាបសម្តេចតេជោ និងអង្គពិធីអំពីសភាពការណ៍រួមរបស់ ខេត្តកណ្ដាល រួមមានការងារសន្តិសុខ សណ្តាប់សាធារណៈ របាយការណ៍ពាក់ព័ន្ធមន្ត្រីរាជការ និងការងារអភិវឌ្ឍនៅខេត្តកណ្ដាល។ ពាក់ព័ន្ធការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ឯកឧត្តម ម៉ៅ ភិរុណ បានគូសបញ្ជាក់ថា អាជ្ញាធរខេត្តកណ្តាល​បានយកចិត្តទុកដាក់ រក្សា ការពារ និងពង្រឹងជាប្រចាំហើយជារួម ធានាបាននូវសន្តិសុខ និងសុវត្ថិភាព​ល្អប្រសើរជូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ រដ្ឋបាលគ្រប់ថ្នាក់ក្នុងខេត្តកណ្ដាល បាននឹងកំពុងចូលរួមសហការក្នុងការបង្កលក្ខណៈល្អប្រសើរ ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានជួបសំណេះសំណាលជាមួយ សមាជិក សមាជិកាគណបក្ស ថ្នាក់ភូមិ ឃុំ សង្កាត់ ចំណុះឱ្យខេត្តកណ្ដាល នៅក្នុងថ្ងៃនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរចំពោះក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងខេត្តកណ្ដាលទាំងអស់ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត ឃុំ សង្កាត់ កន្លងទៅនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានប្រឹងប្រែងរក្សា​ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គមបានល្អ ការរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ទប់ស្កាត់បាននូវ​ទង្វើបង្កចលាចលនានាក្នុងសង្គម។ នៅក្នុងពិធីសំណេះសំណាលនេះដែរ សម្ដេចតេជោ ក៏បានលើកឡើងនូវសមិទ្ធិផលធំៗមួយ​ចំនួនគួរអោយ​កត់សម្គាល់របស់​រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានធ្វើរួមាន ការក្សាបានស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ភាពជោគជ័យនៃការប្រយុទ្ធទប់ស្កាត់ជម្ងឺកូវីដ១៩ ជាពិសេសគឺការដាក់ចេញ​នូវយុទ្ធសាស្ត្រវ៉ាក់សាំង​ស្រោចជូន​ប្រជាពលរដ្ឋដែលបាន​បង្កើតភាពស៊ាំបានយ៉ាងល្អ ការរក្សាកំណើនសេដ្ឋកិច្ច ការគ្រប់គ្រងដោះស្រាយ​ឆ្លើយតបទៅនឹង​គ្រោះមហន្តរាយបានទាន់ពេលវេលា។ ភាពជោគជ័យយ៉ាងត្រចះត្រចង់ក្នុងនាមជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន២០២២នៅកម្ពុជា ។ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់ សមាជិក សមាជិកា គណបក្សទាំងអស់ដែលមានតួនាទីក្នុង​រាជរដ្ឋាភិបាល​ត្រូវបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសបន្តយកចិត្តទុកដាក់រក្សា សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋ អោយបានលឿន និងមានប្រសិទ្ធិភាព ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ អាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាព ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបាន​លឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានា។ ត្រូវរួមគ្នាបន្តការទប់ស្កាត់ជម្ងឺកូវីដ១៩ និងជម្ងឺរាតត្បាតនានា និងលើក​ទឹក​ចិត្ត​អោយ​អាជ្ញាធរព្យាយាម​ដោះស្រាយបញ្ហាជម្លោះរបស់ប្រជាពលរដ្ឋតាមបែបក្រៅប្រព័ន្ធតុលាការ។ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់ ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានរួមសហការគ្នា ធ្វើកិច្ចការអភិវឌ្ឍនៅក្នុងខេត្តកណ្ដាលបានយ៉ាងល្អ ទទួលបាននូវការការរីកចម្រើនជាបន្តបន្ទាប់មក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីលីបង់ ចាត់ទុកការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែលថា ជាការរំលោភយ៉ាងជាក់ស្តែងលើអធិបតេយ្យភាព
08/01/2026 10:08 AM
អ៊ីរ៉ង់ ព្រមានថាការបិទផ្លូវទឹករបស់សហរដ្ឋអាមេរិក ប្រឈមនឹងការរំខានដល់ថាមពលសកល
08/01/2026 10:08 AM
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
08/01/2026 10:08 AM
មន្ត្រីក្រុមហាម៉ាស៖ អ៊ីស្រាអែលត្រូវតែអនុម័តកិច្ចព្រមព្រៀងរបស់លោក Trump មុនពេលដែលក្រុមហាម៉ាសអនុវត្ត
08/01/2026 10:08 AM
ជនភៀសខ្លួនមកពីម៉ារ៉ុក ត្អូញត្អែរពីភាពអត់ឃ្លាននិងអំពើហិង្សានៅដែនដីអេស្ប៉ាញ បន្ទាប់ពីប្រញាប់ប្រញាល់ឆ្លងព្រំដែន
08/01/2026 10:08 AM
អេស្ប៉ាញ៖ ជនអន្តោប្រវេសន៍កំពុងវិលត្រឡប់ចេញពីដែនដី Ceuta បន្ទាប់ពីមនុស្សជិត៦០នាក់បានស្លាប់
08/01/2026 10:08 AM
សមត្ថកិច្ចកម្ពុជាបានរកឃើញនារីជនជាតិសិង្ហបុរីនៅភ្នំពេញ ដោយមិនមានការចាប់បង្ខាំង ឬចាប់ជំរិតនោះទេ
08/01/2026 09:08 AM
[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM