លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្លាំងចំពោះជនពិការខណៈសព្វថ្ងៃជនពិការជិតមួយម៉ឺននាក់កំពុងធ្វើការក្នុងស្ថាប័នរដ្ឋនិងឯកជន

2022/12/03 04:26:32 pm        173
ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការបានថ្លែងថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះជនពិការភាព ខណៈសព្វថ្ងៃមានជនពិការភាពជិតមួយម៉ឺននាក់បាននិងកំពុងបម្រើការក្នុងស្ថាប័នរដ្ឋ និងវិស័យឯកជនទូទាំងប្រទេស ដោយតួលេខនេះបានសបញ្ជាក់ឲ្យឃើញថាជនពិការនៅកម្ពុជាកាន់តែមានសមត្ថភាពច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។តាមរយៈសាលិខិត ផ្ញើជូនដល់បងប្អូនជនរួមជាតិក្នុង ក្នុងឱកាសទិវាជនមានពិការភាព កម្ពុជាលើកទី២៤ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤០ ក្រោមប្រធានបទ «ពិការភាពទាំងអស់មិន អាចកំណត់ដោយការមើលនឹងភ្នែកនោះទេ» នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «បច្ចុប្បន្នជនមានពិការភាពត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន។ ក្នុងឆ្នាំ២០២២ ជនមានពិការភាពចូល បម្រើការងារក្នុងក្រសួងស្ថាប័នរដ្ឋចំនួន៣៧ មានចំនួន៣ ៧៤៨នាក់ ក្នុងនោះស្រ្តីមានពិការភាពចំនួន៨៦២នាក់ ជនមានពិការភាពកម្រិតធ្ងន់ចំនួន ២២៦០នាក់ បើគិតជាភាគរយ ២,០១% កើនលើសឆ្នាំ២០២១»។ដោយឡែក វិស័យឯកជនរួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ បានចុះបញ្ជីកា និងទទួលបានវិញ្ញាបនបត្រលើការអនុវត្តច្បាប់ ស្ដីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការទូទាំងប្រទេសមានចំនួន២៩១ គ្រឹះស្ថាន រោងចក្រ សហគ្រាស ដែលមានជនមានពិការភាពចូលបម្រើការងារ ចំនួន៥ ៨៣៩នាក់ ស្រ្តីមានពិការភាព ៣,៨៣៦នាក់ សរុបទាំងស្ថាប័នរដ្ឋ និងវិស័យឯកជនទូទាំងប្រទេសមានចំនួនជនមានពិការភាព ៩៥៨៧នាក់កំពុងបម្រើការងារ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា «នាយកដ្ឋានសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននឹងកំពុងដំណើរអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន នៅទូទាំងប្រទេស គោលបំណងផ្តល់បណ្ណសំគាល់ពិការភាពជូនជនមានពិការភាពយកទៅប្រើប្រាស់ ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព ក្នុងការទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធគាំពារសង្គម និងសេវាសង្គមប្រកបដោយសមធម៌ និងបរិយាបន្ន ដោយគិតត្រឹម ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានសម្ភាសន៍ជនមានពិការភាពសរុបចំនួន ២៥៣ ២៥៧នាក់ (ស្រី ១១៩,៥៦១នាក់)»។ជាមួយគ្នានោះ សម្តេចតេជោបានបន្ថែមទៀតថា រាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់និងប្ដេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិជនមានពិការភាព និងសូមលើកទឹកចិត្តឱ្យបងប្អូនជនរួមជាតិយើងទាំងអស់រួមគ្នាបន្តលើកស្ទួយសុខុមាលភាពជនមានពិការភាព ឱ្យកាន់តែប្រសើឡើង ដើម្បីជាឧត្តមប្រយោជន៍របស់វិស័យពិការភាពនៅកម្ពុជាផងដែរ៕

អ៊ុយ​ក្រែ​ន​និយាយថា រុស្ស៊ី​ប្រើប្រាស់​មី​ស៊ី​ល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ស្អុយ ​ដើម្បី​រំខាន​ដល់​ការ​ការពារ​ដែនអាកាស​

2022/12/02 09:48:34 pm        650
​អ៊ុយ​ក្រែ​ន៖ យោធា​​អ៊ុយ​ក្រែ​ន​និយាយថា ខ្លួន​បាន​រកឃើញ​បំណែក​មី​ស៊ី​ល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាញ់​ដោយ​រុស្ស៊ី​ ដែលមាន​ក្បាល​គ្រាប់​មិនអាច​ផ្ទុះ​នៅ​ភាគ​ខាងលិច​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​គោលបំណង​ជាក់ស្តែង​របស់​ពួកគេ​គឺ​ដើម្បី​ធ្វើ​ឲ្យ​រំខាន​ដល់​ការការពារ​ដែនអាកាស​។​ ​លោក Mykola Danyliuk អ្នកតំណាង​អង្គភាព​ស្រាវជ្រាវ​របស់​កងកម្លាំង​ប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន ​បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា បំណែក​មី​ស៊ី​ល​ដែល​បាន​ធ្លា​ក់នៅ​តំបន់​ភាគ​ខាងលិច​ទីក្រុង Lviv និង Khmelnytskyi កាលពី​ថ្ងៃទី​31 ខែតុលា ត្រូវបាន​គេ​កំណត់ថា​ ជា​ផ្នែក​មី​ស៊ី​ល​តម្រង់​គោលដៅ Kh-55​។ មី​ស៊ី​ល Kh-55 ត្រូវបាន​ផលិតឡើង​ដោយ​សហភាពសូវៀត​ក្នុង​ទសវត្សរ៍​ឆ្នាំ​1970 សម្រាប់​ប្រើប្រាស់​លើ​គោលដៅ​យុទ្ធសាស្ត្រ​។ វា​ត្រូវបាន​បម្រុង​ទុកជា​ចម្បង​ដើម្បី​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ និង​ត្រូវបាន​បាញ់​ចេញពី​យន្តហោះ​ទម្លាក់​គ្រាប់បែក​។​ ​មន្ត្រី​រូបនេះ​បាន​និយាយថា ការសាកល្បង​លើ​បំណែក​ពុំបាន​បង្ហាញ​ពី​កម្រិត​ខុស​ប្រក្រតី​នៃ​វិទ្យុសកម្មនោះទេ​។ ក្រសួងការពារជាតិ​រុស្ស៊ីពុំបាន​ឆ្លើយតប​ភ្លាមៗ ​ចំពោះ​សំណើសុំ​ការអត្ថាធិប្បាយ​នោះទេ​។​លោក Danyliuk និយាយថា មី​ស៊ី​ល​ត្រូវបាន​បំពាក់​ដោយ​ក្បាល​គ្រាប់​ដែល​មិន​ផ្ទុះ ដែល​ក្បាល​គ្រាប់​មួយ​ក្នុងចំណោម​នោះ​ត្រូវបាន​ដាក់តាំង​បង្ហាញ​ នៅលើ​វេទិកា​នៃ​មជ្ឈមណ្ឌល​សន្និសីទ​ក្នុង​ទីក្រុង Kyiv ជា​កន្លែង​ដែល​លោក​កំពុង​រៀបចំ​សន្និសីទ​សារព័ត៌មាន​។ ​លោក Danyliuk និយាយថា ​មី​ស៊ី​ល Kh-55 ពុំ​ត្រូវបាន​ប្រើប្រាស់​ដោយ​រុស្ស៊ី​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​មុន​ថ្ងៃទី31 ខែតុលា​នោះទេ​។ ទោះបីជា​ដូច្នេះមី​ស៊ី​ល​នេះ​បានបង្ហាញ​ពី​កម្រិត​នៃ​គ្រោះថ្នាក់ ​ដោយសារតែ​ថាមពល​កម្លាំង​ចលនា និង​ឥន្ធនៈ​របស់​វា​។ នេះ​គឺជា​ភស្តុតាង​ដោយ​ការប៉ះពាល់​នៃ​មី​ស៊ី​ល Kh-55 ធ្លាក់ចូល​ទៅក្នុង​អគារ​លំនៅឋាន​មួយ ហើយ​ការប្រើប្រាស់​មី​ស៊ី​ល​ប្រភេទ​នេះគឺមាន​បំណង​ធ្វើ​ឲ្យ​រំខាន​ការយកចិត្តទុកដាក់ ​នៃ​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់អ៊ុយ​ក្រែ​ន៕អត្ថបទ៖ ប៊ុនថន

លិខិត​បង្កប់​គ្រឿងផ្ទុះ​ទី​៦​ ត្រូវបាន​រកឃើញ​នៅ​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ

2022/12/02 09:29:42 pm        517
​អេស្ប៉ាញ៖ នគរបាល​និយាយថា ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ដ ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃ​ព្រហស្បតិ៍បាន​ស្ទាក់​ចាប់បាន​កញ្ចប់​មួយ​គួរឱ្យ​សង្ស័យ ដែលមាន​រូបរាង​ដូច​ទៅនឹង​លិខិត​បង្កប់​គ្រឿងផ្ទុះ​ចំនួន ៥ ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​។ ​​កញ្ចប់​នេះ​ត្រូវបាន​រកឃើញ​នៅ​ស្ថានទូត​អាមេរិក​ដោយ​មន្ត្រី​សន្តិសុខ ហើយ​ក្រោយមក​ត្រូវបាន​បំផ្ទុះ​ក្រោម​ការគ្រប់គ្រង​ដោយ​នគរបាល​។ ប្រទេស​អេស្បាញបាន​រឹតបន្តឹង​សន្តិសុខ​នៅ​ជុំវិញ​អគារ​សាធារណៈ បន្ទាប់ពី​កញ្ចប់​ទីមួយ​ត្រូវបាន​ផ្ញើរ​ទៅកាន់​នាយករដ្ឋមន្ត្រីលោក Pedro Sanchez កាលពី​ថ្ងៃទី24 ខែវិច្ឆិកា ហើយ​កាលពី​ថ្ងៃ​ពុធកញ្ចប់​ទី​ពីរបាន​ផ្ញើ​ទៅកាន់​ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន​ប្រចាំ​ប្រទេស​អេ​ស្ប៉ា​ញ ដែល​បាន​ផ្ទុះ​បណ្តាល​ឲ្យ​មន្ត្រី​សន្តិសុខ​ម្នាក់​រងរបួស​ស្រាល​។ ពេលនេះ​សន្តិសុខ​ត្រូវបាន​បង្កើន​នៅ​ជុំវិញ​ស្ថានទូត​។​ ​កាលពី​យប់​ថ្ងៃ​ពុធ ក្រុមហ៊ុន Instalaza ជា​ក្រុមហ៊ុន​ផលិត​សព្វាវុធ​នៅ​ទីក្រុង Zaragoza ភាគ​ឦសាន​ប្រទេស​អេ​ស្ប៉ា​ញដែល​បាន​បញ្ជូន​រ៉ុក្កែត C90 ជាង ១,០០០គ្រឿង​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន បានទទួល​កញ្ចប់​មាន​ផ្ទុក​គ្រឿងផ្ទុះ​មួយ​ផ្សេងទៀត ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍មូលដ្ឋាន​ទ័ពអាកាស​ដែល​បំពាក់​ផ្កាយរណប​អឺរ៉ុប ក្រសួងការពារជាតិ​អេ​ស្ប៉ា​ញ និង​ស្ថានទូត​អាមេរិក​បានទទួល​កញ្ចប់​លិខិត​បង្កប់​គ្រឿងផ្ទុះ​ដូចគ្នានេះ​។បន្ទាប់ពី​ទទួលបាន​កញ្ចប់​លិខិត​មាន​គ្រឿងផ្ទុះ​ចូលទៅ​ស្ថានទូត​អ៊ុយ​ក្រែ​ន​បាន​បំផ្ទុះ រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន លោក Dmytro Kuleba បាន​បញ្ជា​ឱ្យ​ស្ថានទូត​ទាំងអស់​របស់​ទីក្រុង Kyiv នៅ​បរទេស​ពង្រឹង​សន្តិសុខ​ជាបន្ទាន់​។​ ​ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន​ប្រចាំ​ប្រទេស​អេស្បាញលោក Serhii Pohoreltsev ទំនងជា​ដាក់​កំហុស​លើ​រុស្ស៊ី​។ លោក​បាន​និយាយ​ទៅកាន់​ស្ថានីយ​ទូរទស្សន៍​អេ​ស្ប៉ា​ញ TVE ថា យើង​ទទួលបាន​ការណែនាំ​ពី​ក្រសួង​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ​ដែល​បានផ្តល់​ឱ្យនូវ​ស្ថានភាព​ត្រូវ​ត្រៀមលក្ខណៈ​សម្រាប់​ឧប្បត្តិហេតុ​ណាមួយ ជា​សកម្មភាព​របស់​រុស្ស៊ី​នៅ​ខាងក្រៅ​ប្រទេស​៕អត្ថបទ៖ ប៊ុនថន

លោក Joe Biden ត្រៀម​ជួប​លោក Putin លុះត្រាតែ​រុស្ស៊ី​មានបំណង​បញ្ចប់សង្គ្រាម​

2022/12/02 07:39:41 pm        333
​អាមេរិក៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​និយាយថា លោក​ពុំមាន​ផែនការ​ភ្លាមៗ​ដើម្បី​ទាក់ទងលោក Vladimir Putin នោះទេ ប៉ុន្តែ​លោក​បាន​ត្រៀមលក្ខណៈ​ដើម្បី​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី ប្រសិនបើ​លោក​បង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ការ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​មានការ​ពិភាក្សា​ជាមួយ​សម្ព័ន្ធ​ណា​តូ​។ លោក​និយាយ​ថា លោក​ត្រៀមខ្លួន​ដើម្បី​ពិភាក្សា​ជាមួយ​លោក Putin ប្រសិនបើ​ការពិត លោក​ចាប់អារម្មណ៍​ថា លោក​សម្រេចចិត្ត​ស្វែងរក​វិធី​ដើម្បី​បញ្ចប់​សង្គ្រាម​។​ ​លោក Biden បាន​ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​សេត​វិមាន ​បន្ទាប់ពី​បាន​ពិភាក្សា​ជាមួយ​សម​ភាគី​បារាំងលោក Emmanuel Macron​។ មេដឹកនាំ​ទាំងពីរ​បាន​សន្យា​សាមគ្គីភាព​ជាមួយ​អ៊ុយ​ក្រែ​ន​ប្រឆាំង​សង្គ្រាម​របស់​រុស្ស៊ី ហើយ​ប្តេជ្ញា​ថា​នឹង​ធ្វើការ​រួមគ្នា​ដើម្បី​ដោះ​ស្រាយ​ការលំបាក​ផ្នែក​សេដ្ឋកិច្ច​ដែល​ជម្លោះ​បាន​នាំមក​។ លោក Biden បានដាក់​ទំនួល​ខុសត្រូវ​លើ​ការបញ្ចប់​សង្គ្រាម ដែល​បានចាប់ផ្តើម​ដោយ​ការវាយលុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​កាលពី​ខែកុម្ភៈ ដោយ​ផ្តោត​ត្រង់ៗ​លើលោក Putin​។ មាន​វិធី​មួយ​សម្រាប់​បញ្ចប់សង្គ្រាម​នេះគឺជា​វិធី​សម​ហេតុផល ដែល​លោក Putin អាច​ដក​កងទ័ព​ចេញពី​អ៊ុយ​ក្រែ​ន ប៉ុន្តែ​វា​ទំនងជាលោក​នឹង​ពុំ​ធ្វើ​ដូច្នេះ​នោះទេ​។​​លោក Macron បាន​និយាយថា ប្រទេស​ទាំងពីរ​មាន​ទំនួល​ខុសត្រូវ​រួមគ្នា ដើម្បី​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ​សម្រាប់​ភាគី​ទាំងសងខាង ហើយ​ប្រឈមមុខ​នឹង​ផលវិបាក​ដោយផ្ទាល់ និង​ដោយ​ប្រយោល​នៃ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ជាមួយគ្នា​។​ ​ខណៈ​មេដឹកនាំ​បាន​ជួបគ្នា ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​និយាយថា កងកម្លាំងប្រដាប់អាវុធ​របស់​ប្រទេស​នេះ​បាន​បាត់បង់​ទាហាន​ចន្លោះ​ពី ១០,០០០​ទៅ ១៣,០០០នាក់​នៅក្នុង​សង្គ្រាម​រហូត​មកដល់​ពេលនេះ​។ នៅ​ទីក្រុង Kherson កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទាហាន​អ៊ុយ​ក្រែ​ន​បាន​ដើរល្បាត​នៅ​ជិត​ប្លុក​លំនៅឋាន​ ដែល​រង​ការខូចខាត​ធ្ងន់ធ្ងរដោយ​ការបាញ់​ផ្លោង​របស់​រុស្ស៊ី ខណៈ​ពលរដ្ឋ​បាន​បញ្ចេញ​កំហឹង​របស់​ពួកគេ៕អត្ថបទ៖ ប៊ុនថន

ការផ្ដល់​លទ្ធផល​តេស្ត​វីរុស COVID-19 ខុស​នៅ​ចិន បង្កើន​ក្ដីបារម្ភ​ថា ជំងឺ​រាតត្បាត​សកល​អាច​នឹងមិន​បញ្ចប់

2022/12/02 07:21:58 pm        284
​ចិន៖ ការមិន​ពេញចិត្ត​ក្នុងចំណោម​អ្នកស្រុកចំពោះ​វិធានការ​គ្រប់គ្រង​វីរុស​ Covid-19 ក្នុង​ប្រទេស​ចិនគឺ​ផ្ដោត​សំខាន់ទៅលើ​តម្រូវការ​ធ្វើតេស្ត​វីរុស និង​ចំណុច​សំខាន់​នៃ​រឿង​នេះ​ទើប​ធ្វើ​ឲ្យ​មានការ​ផ្ទុះ​កំហឹង។​ ​យោងតាម​ការបកប្រែ​ចេញពី​ភាសា​ចិន​របស់​សារព័ត៌មាន CNBC ដោយមាន​ការ​ផ្សព្វផ្សាយ​ច្រើន​នៅលើ​បណ្ដាញ​សង្គម​វៃ​ប៉ូ (Weibo) ជា​ផ្នែក​មួយ​នៃ version របស់​ Twitter នៅ​ចិន​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ដោយ​សរសេរ​ថា ប្រសិនបើ​ការធ្វើ​តេស្តរ​កវី​រុស​ខុស​ឥត​ឈប់​បែបនេះ ជំងឺ​រាតត្បាត​សកល​នេះ​អាច​នឹង​គ្មាន​ថ្ងៃ​បញ្ចប់​ឡើយ។ ​ដោយ​សរសេរ​បន្តថា វា​សំដៅ​ដល់​មាតិកា​ព័ត៌មាន​នៃ​ទស្សនៈ​ដែល​ត្រូវ​បាន​គេ​លុបចោល​ ពេលនេះ​ចេញពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ត្រូវបាន​ត្រួតពិនិត្យ​ឡើងវិញ​ដោយសារ​ព័ត៌មាន People’s Daily ជា​កាសែត​របស់​គណបក្ស​កុំម្មុយនីស្ត​ចិន។អត្ថបទ​នេះ​បាន​បញ្ចេញ​ឧទាហរណ៍​មួយ​ចំនួន​នៃ​លទ្ធផល​ខុស​ ក្នុង​ការ​ធ្វើតេស្តរ​កវី​រុស​នៅ​ទូទាំង​ប្រទេស​ក្នុងឆ្នាំនេះរួមទាំង​នៅ​ទីក្រុង Shanghai និង Beijing​។ ​អត្ថបទ​នេះបាន​ព្រមាន​ថា ​ការរាយការណ៍​ក្លែងក្លាយ​ពី​លទ្ធផល​ធ្វើតេស្ត​រក​មេរោគ​ទីបំផុត​ ធ្វើ​ឲ្យ​មាន​ការឆ្លង​រាលដាល​កាន់តែខ្លាំង ដែល​នាំទៅរក​ការធ្វើ​តេស្ត​ជាច្រើន​ជុំ​ទៀត ហើយ​វិធាន​ការបិទ​ខ្ទប់​ជាច្រើន​ខែ​ទំរាំ​បិទ​បញ្ចប់​៕អត្ថបទ៖ សុខមាន

ពិធីឈាបនកិច្ចអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង៤៩ រូបក្រោយធ្វេីមាតុភូមិនិវត្តន៍

2022/12/02 07:16:04 pm        548
នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២ នេះ អដ្ឋិធាតុនៃយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបូជាតាមបែបប្រពៃណីព្រះពុទ្ធសាសនារួចរាល់ហេីយ បន្ទាប់ពីធ្វេីមាតុភូមិនិវត្តន៍កាលពីថ្ងៃម្សិលមិញ។ពិធីបូជាអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង ៤៩ រូប ធ្វេីឡេីងនៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្មX១៦ ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង៤៩ រូប ដែលពលីក្នុងសម័យសង្គ្រាម ហេីយបានតម្កល់នៅក្នុងខេត្តដុងណាយ ប្រទេសវៀតណាមអស់រយៈពេលជាង ៤៥ ឆ្នាំ បានធ្វេីមាតុភូមិនិវត្តន៍មកដល់កម្ពុជា ក្នុងតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្មX១៦ កាលពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២២ ដោយមានការទទួលពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ។បន្ទាប់ពីអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង៤៩ រូប ត្រូវបានធ្វេីពិធីបូជាចប់ អដ្ឋិធាតុយុទ្ធជនទាំងនោះ ត្រូវបានដង្ហែយកទៅតម្កល់បណ្តោះអាសន្ននៅក្នុងអគារមិត្តភាពកម្ពុជា-វៀតណាម ក្នុងបរិវេណនៃតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្មX១៦ ដោយសារប្រាង្គចេតិយតម្កល់អដ្ឋិធាតុកំពុងសាងសង់។ ក្រោយពីប្រាង្គចេតិយសាងសង់រួចរាល់នៅខែមីនា ឆ្នាំ ២០២៣ អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង៤៩ រូបនោះ នឹងត្រូវដង្ហែទៅតម្កល់ក្នុងចេតិយ សម្រាប់គោរពដឹងគុណ៕

អាមេរិក និង​សម្ព័ន្ធមិត្ត​អាស៊ី​ដាក់ទណ្ឌកម្ម​ថ្មី​លើ​កូរ៉េខាងជើង ក្រោយ​ការសាកល្បង​មី​ស៊ី​ល ICBM

2022/12/02 06:32:42 pm        380
​អាមេរិក៖ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន​បាន​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​ក្រុម​មន្ត្រី​កូរ៉េខាងជើង ជាប់​ពាក់ព័ន្ធ​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ បន្ទាប់ពី​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​អន្តរទ្វីប​បាលី​ស្ទីក​ ICBM ចុងក្រោយ និង​ធំ​បំផុត​កាល​ពី​ខែ​មុន​។ ​ក្រសួង​រតនាគារ​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ​ខែ​ធ្នូ បាន​បង្ហាញ​ឈ្មោះ​មន្ត្រី​កូរ៉េខាងជើង​មាន​ដូច​ជា​លោក Jon Il Ho, លោក Yu Jin និង​លោក Kim Su Gil សុទ្ធ​តែ​ជា​អ្នក​ដែល​សហភាព​អឺរ៉ុប​បាន​ដាក់​ទណ្ឌកម្ម​កាលពី​ខែ​មេសា​។ ក្រសួងការបរទេស​កូរ៉េខាងត្បូង​បាន​ប្រកាស​ដាក់ទណ្ឌកម្ម​លើ​បុគ្គល​ចំនួន ​៧​នាក់​ផ្សេងទៀត​រួម​ទាំង​ជនជាតិ​សិង្ហ​បុរី​ម្នាក់ និង​តៃវ៉ាន់​ម្នាក់ និង​អង្គភាព​ចំនួន​ ៨​ថែមទៀត។ ក្រសួង​នេះ​និយាយ​ថា អ្នក​ទាំងនោះ​បាន​ស្ថិត​ក្រោម​ការ​ដាក់​ទណ្ឌកម្ម​រួច​ទៅ​ហើយ​ពី​អាមេរិក​ចន្លោះ​ពី​ខែ​មករា ឆ្នាំ​២០១៨ និង​ខែ​តុលា​ ឆ្នាំ​២០២២​។ ក្រសួងការបរទេស​ជ​ប៉ុន​និយាយថា ​ជប៉ុន​ក៏បាន​ដាក់ទណ្ឌកម្ម​ថ្មី​លើ​អង្គភាព​ចំនួន ​៣ និង​បុគ្គល​ម្នាក់ទៀត​ផង​ដែរ រួម​ទាំង​ក្រុម Lazarus Group ដែល​សង្ស័យ​ពី​បទ​វាយប្រហារ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ឬ cyberattacks៕អត្ថបទ៖ សុខមាន

រុស្ស៊ី​និយាយ​ថា អាមេរិក និង​ណា​តូ​ជាប់​ពាក់ព័ន្ធ​ដោយផ្ទាល់​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន​

2022/12/02 06:03:02 pm        438
​រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergey Lavrov បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សហរដ្ឋអាមេរិក និង​សម្ព័ន្ធ​យោធា​ណា​តូ​កំពុង​ចូលរួម​ដោយ​ផ្ទាល់ ​ក្នុង​ជម្លោះ​ដែល​នៅតែ​បន្ត​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​ចោទប្រកាន់​លោកខាងលិច​ពីបទ​ព្យាយាម​វាយកម្ទេច​រុស្ស៊ី​ចោល​ទាំងស្រុង​។ ​លោក Lavrov បាន​ចង្អុល​បង្ហាញ​ថា ទីក្រុង​វ៉ាស៊ីនតោន និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​បាន​ប្រកាស​ជា​សាធារណៈ​ថា ​ពួកគេ​មិន​ត្រឹមតែ​ព្យាយាម​យកឈ្នះ​រុស្ស៊ី​នៅ​សមរភូមិ​ប៉ុណ្ណោះ​ទេ ថែមទាំង​ចង់​ឲ្យ​គេ​កម្ទេច​រុស្ស៊ី​ព្រម​គ្នា​ក្នុងនាម​ជា​តួអង្គ​សំខាន់ទៀតផង។ លោក​បាន​បន្ថែមថា មានការ​ពិភាក្សា​មួយចំនួន​ពី​មធ្យោបាយ​បែបណា ​ដែល​ពួកគេ​អាច​បំបែក​ទឹកដី​រុស្ស៊ីក្នុងចំណោម​សមាជិក​របស់​ពួកគេ​។ ​លោក Lavrov បាន​បញ្ជាក់ថា កុំ​និយាយថា​សហរដ្ឋអាមេរិក និង​សម្ព័ន្ធ​យោធា​ណា​តូមិនបាន​ចូលរួម​ដោយផ្ទាល់ក្នុង​សង្គ្រាម​នេះ​ឲ្យ​សោះ។អ្នក​ត្រូវបាន​ចូល​ពាក់ព័ន្ធ​ដោយផ្ទាល់ ដោយ​លោក​បាន​គូសបញ្ជាក់ថា លោកខាងលិច​មិន​ត្រឹមតែ​ផ្គត់ផ្គង់​អាវុធ​ឲ្យ​ទីក្រុង Kiev ក្នុង​គោលបំណង​សម្លាប់​ជីវិត​ទាហាន​រុស្ស៊ីប៉ុណ្ណោះ​ទេ ថែមទាំង​បាន​បណ្ដុះបណ្ដាល​ទាហាន​អ៊ុយ​ក្រែ​ន​នៅអង់គ្លេស អាល្លឺម៉ង់ និង​អ៊ីតាលី​ទៀតផង​។ ​លោក​បាន​បន្ថែមថា ក្រៅតែពី​ទាហាន​ស៊ីឈ្នួល ក៏មាន​ក្រុម​អ្នក​បណ្ដុះបណ្ដាល​លោកខាងលិច​ជាច្រើន​ផងដែរ ដែល​កំពុងធ្វើការ​នៅលើ​ទឹកដី​អ៊ុយ​ក្រែ​ន និង​កំពុង​បង្ហាញ​ទាហាន​ពី​របៀប​បាញ់​អាវុធ ​“trinkets” ដែល​ត្រូវបាន​ផ្គត់ផ្គង់​ឲ្យ​ប្រទេស​នេះ​៕អត្ថបទ៖ សុខមាន

ចិន​ចាប់ផ្ដើម​ដក​វិធាន​ការបិទ​ខ្ទប់​ក្នុង​តំបន់​ជាច្រើន ទោះ​មាន​ករណី​ឆ្លង​ COVID-19 ​ខ្ពស់ ក្រោយ​ការតវ៉ា​

2022/12/02 05:47:53 pm        414
​ចិន៖ តំបន់​រាប់សិប​កន្លែង​នៅក្នុង​ទីក្រុង​សំខាន់ៗ​របស់​ប្រទេស​ចិន ពេលនេះ​បានចាប់ផ្ដើម​ដក​វិធាន​ការ​បិទ​ខ្ទប់​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស COVID-19 ទោះបី​មាន​ចំនួន​ករណី​ឆ្លង​ខ្ពស់​ក៏ដោយ​។ ​​ប្រទេស​ចិន​បាន​បង្ហាញ​សញ្ញា​ផ្លាស់ប្ដូរ​ក្នុង​ជំហរ​ទប់ស្កាត់​ការ​ឆ្លង​វីរុស COVID-19 ខណៈ​ឈាន​ដល់​ការ​បន្ធូរបន្ថយ​ការ​រឹតត្បិត​វីរុស​ ទោះបី​មាន​ករណី​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​ក៏ដោយ​។ ​ស្រុក​រាប់​សិប​ទីតាំង​ក្នុង​ទីក្រុង Shanghai និង​ Guangzhou និង​ទីក្រុង​ជាច្រើន​ដែល​កំពុង​មើល​ឃើញ​ករណី​ឆ្លង​ហក់​ឡើង​ខ្ពស់ ត្រូវបាន​ដោះលែង​ចេញពី​វិធាន​ការបិទ​ខ្ទប់​នានាកាល​ពី​ថ្ងៃ​ព្រហស្បតិ៍សប្ដាហ៍​នេះ​។ សារព័ត៌មាន Xinhua បាន​រាយការណ៍​ថា មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ចិនទទួលបន្ទុក​ការ​ឆ្លើយតប​វីរុស COVID-19 បាន​ប្រាប់​ក្រុមមន្ត្រីសុខាភិបាលកាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​នេះប្រឈម​ដំណាក់កាល និង​បេសកកម្ម​ថ្មីក្នុងការ​គ្រប់គ្រង​វីរុស​រាតត្បាត​សកល ដោយ​ចង្អុលបង្ហាញ​ពី​ការ​កែសម្រួល​ ចំពោះ​យុទ្ធសាស្ត្រ​គ្មាន​ការឆ្លង​រាលដាល​វីរុស​ឬ “zero-Covid” របស់​ទីក្រុង​ប៉េកាំង ដែល​បាន​បង្ក​ឲ្យ​មាន​ការតវ៉ា​ជាច្រើន​ថ្ងៃ​នៅ​ទូទាំងប្រទេស​។​​វិធានការ​នេះមាន​ឡើង ខណៈ​ចិន​មើល​ឃើញ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​គោលនយោបាយ​គ្មាន​វីរុស Covid ​ឬ zero-Covid​។​ សូម​រម្លឹក​ថា ភាព​រំជើបរំជួលនេះ​បង្កឡើង​ដោយ​អគ្គិភ័យ នៅ​លើ​ប្លុក​អគារ​កម្ពស់​ច្រើននៅ​ភាគ​ខាងលិច​តំបន់​ស្វយ័ត Xinjiang ដែល​បានសម្លាប់​មនុស្ស ​១០​នាក់កាល​ពីសប្ដាហ៍​មុន។ ជន​ជាតិចិន​ភាគច្រើនបាន​ជឿថា ​ការ​រឹតត្បិត​ទប់ស្កាត់​វីរុស​យូរពេកនៅក្នុង​ទីក្រុង​នេះ ជា​កត្តា​បណ្ដាល​មានការ​ស្លាប់​នេះ ទោះបីជា​ក្រុម​អាជ្ញាធរ​បាន​ទាត់ចោល​ក៏ដោយ៕អត្ថបទ៖ សុខមាន

អ៊ុយ​ក្រែ​ន​បង្ហាញ​ចំនួន​ទាហាន​ស្លាប់​ប្រមាណ ១៣.០០០​នាក់​ក្នុង​សង្គ្រាម​ជាមួយ​រុស្ស៊ី

2022/12/02 05:14:59 pm        469
​អ៊ុយ​ក្រែ​ន៖ មន្ត្រី​ជំនិត​របស់លោក​ប្រធានាធិបតីអ៊ុយ​ក្រែ​នបាន​និយាយថា ទាហាន​អ៊ុយ​ក្រែ​ន​ប្រមាណ​ ១៣.០០០​នាក់បាន​ស្លាប់​ចាប់តាំងពី​ការចាប់ផ្ដើម​ការវាយលុក​របស់​រុស្ស៊ី។​ ​លោក Mykhailo Podolyak ដែលជា​ទីប្រឹក្សា​របស់លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky បាន​និយាយថា ទាហាន​ចន្លោះ​ពី​ ១០.០០០​នាក់ និង ​១៣.០០០​នាក់បាន​ស្លាប់​។ ​អ៊ុយ​ក្រែ​នកម្រ​បង្ហាញ​ទិន្នន័យ​សម្រាប់​ចំនួន​ទាហាន​ស្លាប់​ណាស់ ការអត្ថាធិប្បាយ​របស់​លោក Podolyak មិនត្រូវ​បានបញ្ជាក់​ដោយ​យោធា​របស់​ប្រទេស​នេះ​ទេ​។ ​កាលពី​ខែមិថុនាលោក​ធ្លាប់បាន​និយាយថា ទាហាន​អ៊ុយ​ក្រែ​ន​ចន្លោះ​ពី ១០០​នាក់ទៅ​ ២០០​នាក់បាន​ស្លាប់​ជា​រៀងរាល់ថ្ងៃ​។ ​កាលពី​ខែ​មុន ឧស​ត្ដ​មេស​នី​យ​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក លោក Mark Milley បាន​និយាយថា​ ទាហាន​រុស្ស៊ីប្រមាណ ១០០.០០០​នាក់ និង​ទាហាន​អ៊ុយ​ក្រែ​ន​ចំនួន ១០០.០០០នាក់បាន​ស្លាប់ ​ឬរបួស​ចាប់តាំងពី​សង្គ្រាម​ចាប់ផ្ដើម​។​​នៅក្នុង​សុន្ទរកថា​តាម​វីដេអូកាលពី​ថ្ងៃ​ពុធ ប្រធាន​គណៈកម្មការ​អឺរ៉ុបលោកស្រី Ursula Von der Leyen បាន​និយាយ​ថា ទាហាន​អ៊ុយ​ក្រែ​នជាង ១០០.០០០​នាក់បាន​ស្លាប់។​ ប៉ុន្តែក្រោយមក​អ្នកនាំពាក្យ​សម្រាប់គណៈកម្មការ​អឺរ៉ុបបានបញ្ជាក់ថា ចំនួន​នោះ​ខុស​ទេ ហើយ​ទិន្នន័យ​នោះ​សំដៅ​ដល់​ចំនួន​ទាំង​អ្នកស្លាប់ ទាំង​អ្នករបួស​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការវាយប្រហាររបស់អ៊ីស្រាអែល បណ្តាលឱ្យមានការបំផ្លាញយ៉ាងខ្លាំងនៅទូទាំងតំបន់ហ្កាហ្សា
08/01/2026 12:08 PM
ក្រុមការងារចុះមូលដ្ឋានខណ្ឌ៧មករា បាននាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឈគង់ចាំវស្សានៅវត្តទាំង០៣ នៃមូលដ្ឋានខណ្ឌ៧មករា
08/01/2026 11:08 AM
លោកTrump៖ សហរដ្ឋអាមេរិក ពុំបានព្រមព្រៀងឱ្យអ៊ុយក្រែនផលិតមីស៊ីលប៉ាទ្រីយ៉ូតទេ
08/01/2026 11:08 AM
ប្រជាជនហៃទីចុះឈ្មោះបោះឆ្នោតប្រធានាធិបតីលើកដំបូងរបស់ប្រទេសក្នុងពេល១ទសវត្សរ៍កន្លងទៅនេះ
08/01/2026 11:08 AM
មនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នានៅទីក្រុងគីវ ដោយអំពាវនាវឱ្យរដ្ឋមន្ត្រីការពារជាតិត្រឡប់ទៅដឹកនាំវិញ
08/01/2026 11:08 AM
នាយករដ្ឋមន្ត្រីលីបង់ ចាត់ទុកការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែលថា ជាការរំលោភយ៉ាងជាក់ស្តែងលើអធិបតេយ្យភាព
08/01/2026 10:08 AM
អ៊ីរ៉ង់ ព្រមានថាការបិទផ្លូវទឹករបស់សហរដ្ឋអាមេរិក ប្រឈមនឹងការរំខានដល់ថាមពលសកល
08/01/2026 10:08 AM
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
08/01/2026 10:08 AM
មន្ត្រីក្រុមហាម៉ាស៖ អ៊ីស្រាអែលត្រូវតែអនុម័តកិច្ចព្រមព្រៀងរបស់លោក Trump មុនពេលដែលក្រុមហាម៉ាសអនុវត្ត
08/01/2026 10:08 AM
ជនភៀសខ្លួនមកពីម៉ារ៉ុក ត្អូញត្អែរពីភាពអត់ឃ្លាននិងអំពើហិង្សានៅដែនដីអេស្ប៉ាញ បន្ទាប់ពីប្រញាប់ប្រញាល់ឆ្លងព្រំដែន
08/01/2026 10:08 AM