លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

មេដឹកនាំ​បេឡា​រុស​និយាយថា ពុំមាន​សង្គ្រាម​ទេ យើង​មិន​ត្រូវការ​វា​ឡើយ

2022/10/22 08:39:15 pm        571
​បេឡារុស៖ ប្រធានាធិបតី​បេឡា​រុស​លោក Alexander Lukashenko បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា កងទ័ព​របស់​ប្រទេស​លោកនឹងមិន​ធ្វើសង្គ្រាម​ជាមួយ​អ៊ុយ​ក្រែ​ន​ទេ​។​ ​លោក Lukashenko បាន​និយាយ​នៅ​កន្លែង​ហ្វឹកហ្វឺន​យោធា​ក្នុង​តំបន់ Brest ថា បច្ចុប្បន្ននេះ​មិនមាន​សង្គ្រាម​ទេ យើង​មិន​ត្រូវការ​វា​ឡើយ​។ ការ​ថ្លែង​របស់​មេដឹកនាំ​បេឡា​រុសផ្តាច់ការ​រូបនេះ​បាន​ធ្វើឡើង​ បន្ទាប់ពី​ការមកដល់​របស់​ទាហាន​រុស្ស៊ី​រាប់ពាន់នាក់​ក្នុងប្រទេស​។​ ​លោក Lukashenko និង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin កាលពី​ពេលមុន​បាន​ព្រមព្រៀងគ្នា​ ដើម្បី​បង្កើត​ការដាក់​ពង្រាយ​កងទ័ព​ប្រចាំ​តំបន់​រួមគ្នា​។ នេះ​មានន័យថា ទាហាន​រុស្ស៊ី​ ៩.០០០​នាក់នឹងត្រូវ​ដាក់ពង្រាយ​ក្នុងប្រទេស​បេឡា​រុស ខណៈ​រថក្រោះ​ ១៧០​គ្រឿង និង​រថពាសដែក​ ២០០​គ្រឿង​នឹង​មកដល់​ក្នុងប្រទេស​បេឡា​រុស​។​​រុស្ស៊ី​បាន​ប្រើប្រាស់​ប្រទេស​បេឡា​រុសដែលជា​សម្ព័ន្ធមិត្ត​ដ៏​យូរអង្វែង ជាទី​តាំង​ចាប់ផ្តើម​បញ្ជូន​កងទ័ព និង​មី​ស៊ី​ល​ចូលកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​។ អ្នកវិភាគ​បានលើកឡើង​ថា ប្រសិនបើ​យោធា​តិច និង​គ្មាន​បទពិសោធន៍​របស់​ប្រទេស​បេឡា​រុស ធ្លាប់​ចូលរួម​ក្នុង​ប្រតិបត្តិការ​សឹក​ពិសេស​របស់​រុស្ស៊ី​នោះ កងទ័ព​បន្ថែម​អាចជួយ​ទីក្រុង​មូ​ស្គូ​កាត់ផ្តាច់​ច្រករបៀង​ដឹកជញ្ជូន​សំខាន់ៗ​មួយចំនួន ប៉ុន្តែ​ទំនងជា​នឹងមិន​បង្កើន​សមត្ថភាព​របស់​លោក Putin ​យ៉ាងខ្លាំង​នៅលើ​សមរភូមិ​នោះទេ៕អត្ថបទ៖ ប៊ុនថន

អ្នកគាំទ្រ​លោក Johnson លើកឡើង​ការវិលត្រឡប់​មកកាន់​តំណែង​វិញ​ដែល​អាចធ្វើ​ទៅបាន​

2022/10/22 08:32:33 pm        684
​អង់គ្លេស៖ ប្រជាជន​នៅក្នុង​មណ្ឌលបោះឆ្នោត​មួយ​របស់​អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson បានបង្ហាញ​ប្រតិកម្ម​ចម្រុះ​កាលពី​ថ្ងៃ​សុក្រ ខណៈ​លោក​ក្លាយជា​អ្នក​នាំមុខ​ម្នាក់​ដើម្បី​បន្ត​តំណែង​ពី​លោកស្រី Liz Truss ដែលជា​ការវិលត្រឡប់​មកកាន់​តំណែង​របស់​លោក​វិញ​។ ​សមាជិកសភា​អង់គ្លេស​ជាច្រើន​នាក់រួមទាំង​លោក Johnson បាន​កំពុង​ព្យាយាម​ស្វែងរក​ការគាំទ្រ ​មុនពេល​ការប្រកួតប្រជែងដើម្បី​ជំនួស​លោកស្រី Truss ជា​មេដឹកនាំ​របស់​ចក្រភព​អង់គ្លេស​។​ លោក​ស្រី Truss បាន​លាលែង​ពី​តំណែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​បន្ទាប់ពី​កាន់តំណែង​បានត្រឹមតែ ៤៥​ថ្ងៃដោយ​ទទួលស្គាល់ថា​ លោកស្រី​មិនអាច​ផ្តល់​ផែនការ​សេដ្ឋកិច្ច​កាត់បន្ថយ​ពន្ធ​របស់លោក​ស្រី​បានទេ​។ លោកស្រី​បាន​បន្ត​តំណែង​ពី​លោក Johnson ដែល​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​កាលពីដើម​ឆ្នាំនេះ ជុំវិញ​រឿងអាស្រូវ​ជា​បន្តបន្ទាប់​។ ការតែងតាំង​មេដឹកនាំ​ថ្មី​នឹង​បិទ​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ហើយ​បេក្ខជន​ត្រូវការ​ហត្ថលេខា​ពី ១០០នាក់​ក្នុងចំណោម​សមាជិកសភា​គណបក្ស​អភិរក្សនិយម​ចំនួន ៣៥៧​នាក់៕អត្ថបទ៖ ប៊ុនថន

សម្តេចតេជោ ហ៊ុន សែន​ ផ្តល់ការព្យាបាលដល់កុមារី កើតជំងឺអូទីហ្សឹមកម្រិតធ្ងន់ធ្ងរ ម្នាក់ នៅខេត្តសៀមរាប

2022/10/22 08:26:32 pm        584
ក្រោយចប់ពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន៣,២០០គ្រួសារ ដែល​បាន​ផ្លាស់ប្ដូរទីលំនៅ​ពីតំបន់រមណីយដ្ឋានអង្គរ មកកាន់តំបន់ពាក់ស្នែង នៅព្រឹកមិញនេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជួយ​សម្រាល​ទុក្ខលំបាក​ក្នុង​ជីវភាព​ដល់​ស្ត្រីម្នាក់​ដែល​មាន​កូនស្រីកើតជំងឺអូទីហ្សឹមកម្រិតធ្ងន់ធ្ងរ។ដោយក្តីអាណិតអាសូរជាពន់ពេក ខណៈ​ដែលស្ត្រីជាម្ដាយ​បាន​ពរ​កូន​ទាំងមាន​ជំងឺ​នេះម​ក​ចូល​រួម​ក្នុង​កម្ម​វិធីនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានឲ្យលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ចាត់ចែងភ្លាមៗ​ក្នុង​ការ​បញ្ជូន​កុមារី​មាន​ជំងឺ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ព្រមទាំងបានផ្តល់ជាថវិកាមួយចំនួនធំ សម្រាប់ដោះស្រាយជីវភាពផងដែរ។កុមារី កើតជំងឺអូទីហ្សឹមកម្រិតធ្ងន់ធ្ងរនេះ មានឈ្មោះ ដន គ្រីស្ទីនរ៉ូសាណា អាយុ ៩ឆ្នាំ ។ ម្តាយ​កុមារី​រូប​នេះឱ្យដឹងថា កូនរបស់គាត់ ពេលមានអាយុ ១ខែ ៣ថ្ងៃ មានអាការៈមិនប្រក្រតី ហើយ​ម្តាយ​បាន​នាំ​ទៅ​ទទួលសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប តែមិនបានប្រសើរ ដល់​កុមារ​​អាយុរហូតដល់ ២ឆ្នាំ ទើបទៅទទួលសេវាព្យាបាលនៅកុមារអង្គរ។លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា ក្រុមគ្រូ​ពេទ្យ​នឹង​ខិត​ខំ​ជួយ​សង្គ្រោះ​ជីវិត​កុមារី​រូប​នេះ​ឱ្យ​អស់​ពី​លទ្ធភាព៕ 

ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​កំណត់​គោលដៅលើ​អ្នកដឹកនាំ​ក្រុម​ជន​អន្ធពាល​ហៃ​ទី​

2022/10/22 06:30:08 pm        577
​ហៃទី៖ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ បានអនុម័ត​ជា​ឯកច្ឆ័ន្ទ​សេចក្តីសម្រេច​កាលពី​ថ្ងៃ​សុក្រ​ ដោយ​ទាមទារ​ឱ្យ​បញ្ចប់​ជាបន្ទាន់​អំពើហិង្សា និង​សកម្មភាព​ឧក្រិដ្ឋកម្ម​នៅក្នុង​ប្រទេស​ហៃ​ទី និង​ដាក់ទណ្ឌកម្ម​លើ​អ្នកដឹកនាំ​ក្រុម​ជន​អន្ធពាល​ដ៏​មាន​ឥទ្ធិពល​ម្នាក់​។​ ​សហរដ្ឋអាមេរិក និង​​ម៉ិ​ក​ស៊ិ​កដែល​បានធ្វើ​ពង្រាង​សេចក្តីសម្រេច​មាន ១០​ទំព័រ​បាន​ពន្យារ​ពេល​ការបោះឆ្នោត ដូច្នេះ​ពួកគេ​អាច​កែសម្រួល​សេចក្តី​ពង្រាង​ដោយ​សង្ឃឹមថា នឹង​ទទួលបាន​ការ​គាំទ្រ​បន្ថែមទៀត​ពី​សមាជិក​ក្រុមប្រឹក្សា​។ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​លោកស្រី Linda Thomas-Greenfield បាន​និយាយ​ភ្លាមៗ​បន្ទាប់ពី​ការបោះឆ្នោត​ថា សេចក្តីសម្រេច​នេះ​គឺជា​ចម្លើយ​ដំបូង​សម្រាប់អំពាវនាវ​រក​ជំនួយ​ពី​ប្រជាជន​ហៃ​ទី​។ ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិលោក Antonio Guterres បាន​ប្រាប់​អំពី​ជម្រើស​ដើម្បី​ជួយ​នគរបាលជាតិ​របស់​ប្រទេស​ហៃ​ទី ប្រយុទ្ធប្រឆាំង​អំពើ​ហិង្សា​ក្នុង​កម្រិត​ខ្ពស់​។ ដំណោះស្រាយ​ទី​២ ដែល​នៅតែ​កំពុងដំណើរការ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ​នឹងត្រូវ​ដោះស្រាយ​បញ្ហា​ការប្រយុទ្ធប្រឆាំង​អំពើហិង្សា​ក្នុងប្រទេស​ហៃ​ទី​។​សេចក្តីសម្រេច​នឹង​អនុញ្ញាតឱ្យ​កងកម្លាំង​អន្តរជាតិ​ជួយ​ពង្រឹង​សន្តិសុខ​ក្នុងប្រទេស ​ប្រសិនបើ​មាន​ការ​ព្រមព្រៀង​។ ដំណោះស្រាយ​ទណ្ឌកម្ម​បានដាក់​ឈ្មោះ​ជនជាតិ​ហៃ​ទី​ម្នា​ក់លោក Jimmy Barbecue Cherizier ដែល​ក្រុម​របស់លោក​បាន​បិទ​ស្ថានីយប្រេងឥន្ធនៈ​ដ៏​សំខាន់​ ដែលនាំឱ្យ​មានការ​ខ្វះ​ប្រេង​ឥន្ធនៈ​យ៉ាងខ្លាំង​។ លោក Cherizier ជា​អតីត​មន្ត្រីនគរបាល​បាន​ដឹកនាំ​សម្ព័ន្ធភាព​ក្រុម​ជន​អន្ធពាល ​ដែល​គេ​ស្គាល់​ថា​ជា​គ្រួសារ G9 និង​សម្ព័ន្ធមិត្តនឹងត្រូវ​រង​បម្រាម​ធ្វើដំណើរ ការ​បង្កក​ទ្រព្យសម្បត្តិ និង​ការហាមឃាត់​អាវុធ ប្រសិនបើ​សេចក្តីសម្រេច​ត្រូវអនុម័ត៕អត្ថបទ៖ ប៊ុនថន

អំពើ​ហិង្សា​កើតមានឡើង ​បន្ទាប់ពី​អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​ត្រូវ​បាន​ដកហូត​សិទ្ធិ​បោះឆ្នោត​

2022/10/22 06:06:58 pm        627
​ប៉ា​គី​ស្ថាន៖ ក្រុមមន្ត្រី​បាន​និយាយថា គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​របស់​​ប៉ា​គី​ស្ថាន ​កាលពី​ថ្ងៃ​សុក្រ​បាន​ដកសិទ្ធិ​អតីត​នាយករដ្ឋមន្ត្រីលោក Imran Khan មិន​ឲ្យ​កាន់តំណែង​សាធារណៈ​រយៈពេល​ប្រាំ​ឆ្នាំបន្ទាប់ពី​បាន​រកឃើញថា ​លោក​បាន​លក់​សម្បត្តិ​រដ្ឋ​ដោយ​ខុសច្បាប់ និង​លាក់បាំង​ទ្រព្យសម្បត្តិ​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​។ ​អ្នកគាំទ្រលោក Imran Khan ដែល​ខឹងសម្បា​រាប់ពាន់នាក់​បាន​ប្រមូល​ផ្តុំគ្នា​កាលពី​ថ្ងៃ​សុក្រ ​នៅ​ខាងក្រៅ​ទីស្នាក់ការ​គណៈកម្មាការ​ក្នុង​រដ្ឋធានី Islamabad ដោយ​ស្រែក​ប្រឆាំង​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការ​។ កងកម្លាំង​សន្តិសុខ និង​ទាហាន​ប៉ា​រ៉ា​បាន​បិទ​បរិវេណ​នៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត ដោយ​រារាំង​ហ្វូងមនុស្ស​មិនឱ្យ​ចូលទៅ​ខាងក្នុង​។ រដ្ឋាភិបាល​បាន​ពង្រាយ​កម្លាំង​សន្តិសុខ​បន្ថែមទៀត​ក្នុង​ទីក្រុង Islamabad ដើម្បី​រក្សា​ច្បាប់ និង​សណ្តាប់ធ្នាប់​។​ ​ការដាក់​ពង្រាយ​កងក​ម្លាំ​ង​នេះធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​មុនពេលលោក Khan ត្រូវបាន​គេ​រំពឹងថា​នឹង​ប្រកាស​បាតុកម្ម​មួយទៀត​នៅ​ទីក្រុង Islamabad ដើម្បី​បង្ខំ​ឱ្យ​រដ្ឋាភិបាល​របស់​នាយ​ក​រដ្ឋមន្ត្រីលោក Shahbaz Sharif រៀបចំ​ការបោះឆ្នោត​បន្ទា​ន់​។​​ចំណាត់ការ​នេះ​ទំនងជា​ធ្វើឱ្យមាន​ភាពវឹកវរ ​ផ្នែកនយោបាយ​កាន់តែខ្លាំង​នៅក្នុង​ប្រទេស​ឥស្លាម​ក្រីក្រ​មួយ​នេះ ​ដែលកំពុង​តស៊ូ​ក្នុង​បញ្ហា​សេដ្ឋកិច្ច​ដែល​កំពុង​កើនឡើង ដូចជា​កង្វះ​ស្បៀងអាហារ និង​ផលវិបាក​នៃ​ទឹកជំនន់​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ក្នុង​រដូវក្តៅ​នេះ ដែល​បណ្តាល​ឲ្យ​មនុស្ស ១,៧២៥នាក់​ស្លាប់ ជម្លៀស​មនុស្ស​រាប់សែន​នាក់ និង​បង្កឱ្យមាន​ជំងឺគ្រុនចាញ់ និង​ជំងឺ​ផ្សេងទៀត​ដែល​ទាក់ទង​នឹង​ទឹកជំនន់​។ ការប្រកាស​របស់​គណៈ​កម្ម​ការធ្វើឡើង​នៅពេលដែល​លោក Khan ដែល​ត្រូវបាន​បណ្តេញ​ចេញពី​ការបោះឆ្នោត​ដក​សេចក្តីទុកចិត្ត ​នៅក្នុង​សភា​កាលពី​ខែមេសា បាន​នឹង​កំពុង​ប្រមូលផ្តុំ​អ្នកគាំទ្រ​ប្រឆាំង​រដ្ឋាភិបាល​ថ្មី និង​អំពាវនាវ​ឱ្យមាន​ការបោះឆ្នោត​មុន​កាលកំណត់៕អត្ថបទ៖ ប៊ុនថន

ប្រមុខ​ UN ធ្វើ​ទស្សនកិច្ច​នៅវៀតណាម​ក្នុង​ខួប​ទី​៤៥ នៃ​ការ​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ​

2022/10/22 05:55:08 pm        674
​វៀតណាម៖ អគ្គលេខាធិកា​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​មកដល់​ប្រទេស​វៀតណាមកាលពី​ថ្ងៃ​សុក្រ ជាទី​ដែល​លោក​បាន​ជួប​ជាមួយ​ប្រធាន​រដ្ឋ​វៀតណាមលោក Nguyen Xuan Phuc និង​ជួប​ជាមួយ​អគ្គលេខា​បក្សកុម្មុយនិស្តលោក Nguyen Phu Trong។ ​​លោក​អគ្គលេខាធិការបាន​ចូលរួម​នៅក្នុង​ពិធី​រំលឹក​ខួប​លើក​ទី៤៥ នៃ​សមាជិកភាព​របស់​ប្រទេស​វៀតណាម​នៅ​អង្គការសហប្រជាជាតិ​។​ នៅក្នុង​សុន្ទរកថាលោក​អគ្គលេខាធិការ​បា​ន​និយាយថា យើង​ត្រូវការ​យុត្តិធម៌ សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ខ្លាំង ហើយ​គ្មាន​កន្លែង​ណា​ដែល​យើង​ត្រូវការ​វា​កាន់តែ​ច្រើនជាង​នេះ​នោះទេ ព្រមទាំង​នៅក្នុង​ការប្រយុទ្ធប្រឆាំង​វិបត្តិ​អាកាសធាតុ​របស់​យើង​។​លោក​អគ្គលេខាធិការ​បា​ន​បញ្ជាក់​លើ​តម្រូវការ ​ដើម្បី​ធានាបាន​ការគោរព​សេរី​ភាពជា​មូលដ្ឋាន រួម​ទាំង​សេរីភាព​នៃ​ការបញ្ចេញមតិ និង​សមាគម ដើម្បី​ការពារ​សង្គម​ស៊ីវិល​ដែល​កំពុងធ្វើការ​ នាំមក​នូវ​សិទ្ធិ​ទាំងនេះ​ដល់​អាយុជីវិត និង​ធានាឱ្យមាន​ការចូលរួម​ពេញលេញ​របស់​ពួកគេ​ពី​អ្នក​សារព័ត៌មាន និង​អ្នកការពារ​សិទ្ធិមនុស្សរហូតដល់​អ្នកគាំទ្រ​ផ្នែក​បរិស្ថាន​។ លោក​អគ្គលេខាធិការ​និយាយ​ថា អង្គការសហប្រជាជាតិ​ទន្ទឹងរង់ចាំ​ការពង្រឹង​ការងារ​របស់ខ្លួន​ ជាមួយ​ប្រទេស​វៀតណាម​ដើម្បី​សន្តិភាព ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ព្រមទាំង​សិទ្ធិមនុស្ស​សម្រាប់​ទាំងអស់គ្នា៕អត្ថបទ៖ ប៊ុនថន

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយ​ប្រជាពលរដ្ឋ​ ដែលស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ

2022/10/22 05:38:30 pm        545
នៅព្រឹកថ្ងៃទី២២តុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ ប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលជាអ្នក​ស្ម័គ្រចិត្ត​​រើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង ភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ តំបន់អភិវឌ្ឍន៍ពាក់ស្នែងមានចម្ងាយប្រមាណជា ២០គីឡូម៉ែត្រ ពីតំបន់អង្គរ ជា​កន្លែង​ថ្មី​មួយ​ទៀត​បន្ទាប់​ពី​តំបន់អភិវឌ្ឍន៍រុនតាឯក ដែលរាជរដ្ឋាភិបាលរៀបចំបង្កើតជាភូមិឋាន និងបែង​ចែក​ដីធ្លី​​ជូន​ប្រជាពលរដ្ឋស្ម័គ្រចិត្តរើចេញពីរមណីយដ្ឋានអង្គរ និង​តំបន់​គ្រប់​គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖ - សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ពីអតីតកាលតំបន់ពាក់ស្នែងសម្តេចធ្លាប់លឺឈ្មោះ និង​ល្បី​រន្ទឺជាតំបន់អតីតសមរភូមិក្តៅ តែពេលនេះពាក់ស្នែងបានក្លាយជាតំបន់អភិវឌ្ឍន៍ និង​ជា​អនាគត​តំបន់រដ្ឋបាលស្រុកអង្គរធំ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការគិតគូររបស់រាជរដ្ឋាភិបាល លើ​ប្រជាពលរដ្ឋ​នៅ​តំបន់​អភិវឌ្ឍន៍ពាក់ស្នែង គឺទទួលបា​ន​ដូច​គ្នា​នឹង​ប្រជាពលរដ្ឋ​ដែល​តាំង​​លំនៅ​ឋាន​ថ្មី​នៅ​តំបន់​រុនតា​ឯក​ផងដែរ។- សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា ប្រជាពលរដ្ឋរស់នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង នឹង​បោះ​ឆ្នោត​​ជូន​គណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាបាននូវសុខសន្តិភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ។ត្រង់ចំណុចនេះ សម្តេចបញ្ជាក់ថា «មិនមែនជាការឃោសនាមុនបោះឆ្នោតទេ វា​នេះ​ជា​សច្ចធម៌​មួយ»។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពាក់ស្នែង​ជា​តំបន់​ប្រវត្តិសាស្ត្រ​ពាក់ព័ន្ធ​នឹង​ក្សត្រ​មួយ​អង្គ​ព្រះនាម​ «តាត្រសក់ផ្អែម» ដែលជាក្សត្រកើតចេញពីសាមញ្ញជន។ សម្តេចបញ្ជាក់ថា «បើការស្រាវ​ជ្រាវនោះពិត ដូចការអះអាងមែន តំបន់ពាក់ស្នែងនាពេលនេះ នឹងក្លាយជាតំបន់​ដ៏​ល្អប្រពៃ​មួយ អំណោយផលគ្រប់តម្រូវការ»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា តំបន់អភិវឌ្ឍន៍ពាក់ស្នែង នឹងត្រូវត្រៀម​បម្រុង​ទុ​ក​ដី​សម្រាប់​ការ​កសាងទីអារាម ដូចនៅតំបន់អភិវឌ្ឍន៍រុនតាឯកផងដែរ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើ​បុណ្យ​ធ្វើ​ទាន និងកម្មវិធីបែបសាសនានានាផងដែរ។- សម្តេចតេជោ ហ៊ុន​សែន ប្រកាសថា ការចូលរួមរបស់សប្បុរសជនចូលរួមផ្តល់ថវិកាកសាងវត្ត និង​សមិទ្ធផលនានាក្នុងទីអារាមវត្តនៅតំបន់អភិវឌ្ឍន៍រុនតាឯក បានច្រើនលើសការគ្រោងទុក ដែលផ្តល់​ភាព​ងាយស្រួល សម្រាប់ការចំណាយតាមតម្រូវការជាក់ស្តែង។- សម្តេចតេជោ ហ៊ុន សែន ប្រកាសឯកភាពលើសំណើរកងវិស្វកម្មសម្តេចតេជោ ហ៊ុនសែន សៀមរាប ក្នុងការស្តារ -ស្ថាបនាផ្លូវប៉េតុងសសៃដែក ,ផ្លូវក្រាលក្រួសក្រហម, មណ្ឌលសុខភាព,​របង,សាលាបឋមសិក្សា ,អនុវិទ្យាល័យ,វិទ្យាល័យ,ទីលានបាលទាត់ ,ផ្សារសហគមន៍ និង​សមិទ្ធ​ផល​នានា បម្រើឱ្យសេចក្តីត្រូវការប្រជាពលរដ្ឋតំបន់អភិវឌ្ឍន៍ពាក់ស្នែង។- សម្តេចតេជោ ហ៊ុន សែន ប្រកាសបញ្ចេញអង្ករ ២០០តោន អំណោយអ្នកឧកញ៉ាទ្រីភាព និង​ថវិកា​សប្បុរជននានា​ប្រមាណ ១៥ម៉ឺនដុល្លារអាមេរិក ផ្តល់ជូនប្រជាពលរដ្ឋ​រង​គ្រោះដោយ​ទឹក​ជំនន់​នៅ​ខេត្តកំពង់ធំ ហើយសម្តេចក៏គ្រោងជួបសំណេះសំណាល និងផ្តល់ស្រូវ​ពូជ​ដល់​ប្រជាពលរដ្ឋ​នៅកំពង់ធំ បន្ទាប់ពីពីសម្តេចចប់បេសកកម្មការងារនៅកំពង់ឆ្នាំង។- សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់អង្ករ និងថវិកា ដល់ខេត្តបន្ទាយមានជ័យ ,ឧត្តរមានជ័យ និង​ប៉ៃលិន ដែលរងគ្រោះដោយជំនន់ និងប្រកាសឱ្យរដ្ឋបាលខេត្តទាំងនោះ ព្រមទាំង​ផ្នែក​ពាក់ព័ន្ធ​ផ្តល់​ជូន​ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស កុំចាំសម្តេចទៅដល់។- សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីដល់​ប្រជាពលរដ្ឋ​ដែល​យល់​ព្រម​រុះ​រើ​លំ​នៅ​ឋាន​ចេញ​ពី​តំបន់​រមណីយ​ដ្ឋានអង្គរ មកតំបន់អភិវឌ្ឍន៍ពាក់ស្នែង ត្រូវឈរលើគោលការណ៍​នាយករដ្ឋ​មន្ត្រី​ចំនួន​២​ គឺ៖ ទីតាំងថ្មីត្រូវបានឈូសឆាយរួចរាល់ និងមានអ្នកដឹកជញ្ជូនមកកាន់កន្លែងថ្មីត្រឹមត្រូវ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា តំបន់អភិវឌ្ឍន៍ពាក់ស្នែង មិនមែន​ជា​ដី​សង្គម​កិច្ច​ទេ​។​ សម្តេច​ប្រកាស​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​(ប័ណ្ណរឹង)​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​នៅ​តំបន់​អភិវឌ្ឍន៍​ពាក់ស្នែង ដើម្បីឱ្យប្រជាពលរដ្ឋយកទៅប្រើប្រាស់តាមលទ្ធភាពដែលអាចធ្វើទៅបានដូចជា៖ កម្ចី​ធនាគារ​ជា​ដើម។- សម្តេចតេជោ ហ៊ុន សែន ប្រកាស​ផ្តល់​ការ​តភ្ជាប់​ចរន្តអគ្គិសនី​ដល់​របង​ផ្ទះ​ប្រជាពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ ដល់ប្រជាពលរដ្ឋរស់នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង(ទាំងអ្នកប្រើកម្លាំង-អំពែ តូច និងធំ) ។ ការផ្តល់ជូននេះ ធ្វើឱ្យប្រជាពលរដ្ឋចំណេញយ៉ាងច្រើន។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ប្រជាពលរដ្ឋទាំងអស់រស់នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ទោះ​មានកម្រិតជីវភាពបែបណាក៏ដោយ នឹងបានទទួលប័ណ្ណក្រីក្រប្រភេទ-១ ដែលត្រូវផ្តល់​ជូន​តាម​អត្រា​អ្នករស់នៅទីប្រជុំជនដូចៗគ្នា។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សាលាស្រុកអង្គរធំ ដែលកំពុងស្ថិតនៅតំបន់១ នៃ​រមណីយ​ដ្ឋាន​អង្គរ នឹងត្រូវរុះរើមកកាន់ទីតាំងថ្មី នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ដោយ​រាជរដ្ឋាភិបាល​បាន​ផ្តល់​ផ្ទៃដីបម្រុងទុកសម្រាប់សាងសង់អគាររដ្ឋបាលស្រុកថ្មីនេះ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ប្រជាពលរដ្ឋដែលរស់នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង នឹង​ទទួល​បាន​ចរន្តអគ្គិសនីគ្រប់គ្រាន់, ទឹកស្អាត,ប្រព័ន្ធទូរស័ព្ទ, Internet និងបណ្តាញ​តភ្ជាប់​ផ្សេង​ៗ​ទៀត​ ដើម្បីបំពេញតម្រូវការ នៃការរស់នៅរបស់ប្រជាពលរដ្ឋ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា គ្មានគណបក្សនយោបាយណាមួយនៅកម្ពុជា ដែល​រស់​នៅ​ជាមួយគ្នា យូរ និងស្រុះស្រួលគ្នាដូចគណបក្សប្រជាជននោះទេ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីថា ប្រជាពលរដ្ឋទាំងអស់រស់នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ដែលទ​ទួលបានប័ណ្ណក្រីក្រប្រភេទ-១ នឹងត្រូវគាំពារផ្តល់ជូនដោយរដ្ឋរយៈពេល ១០ឆ្នាំ នឹង​បើក​តាម​ប្រព័ន្ធធនាគារ(វីង)។- សម្តេចតេជោ ហ៊ុន សែន ប្រកាស​ដាក់​កម្ម​វិធី​ចុះ​ជួប​សំណេះ​សំណាល​ជា​មួយ​ប្រជាពលរដ្ឋ​នៅតំបន់​អភិវឌ្ឍន៍ពាក់ស្នែង និងរុនតាឯកអាចមួយឆ្នាំម្តង ទោះជាពេលក្រោយ សម្តេចស្ថិតនៅ​ក្នុង​តំណែង​ជានាយករដ្ឋ ឬអត់ក៏ដោយ និងបានផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ពេល​បាន​ឃើញ​សម្តេច​មក​ជួប សូមហៅសម្តេចចូលលេងផ្ទះផង។សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង០៩ និង៤៥នាទី

សម្តេចតេជោ ហ៊ុន សែន បានហៅការចាកចេញរបស់ពលរដ្ឋពីរមណីយដ្ឋានអង្គរជាការចាកចេញដ៏វៃឆ្លាត

2022/10/22 03:53:49 pm        463
ភ្នំពេញ៖ ក្នុងបេសកកម្មស្នាក់នៅខេត្តសៀមរាប ព្រឹកថ្ងៃទី២២ តុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញបន្តជួបសំណេះ សំណាលជាមួយ​ប្រជាពលរដ្ឋ​ចំនួន​ ៣២០០​គ្រួសារ​ដែលបានស្ម័គ្រចិត្តរើលំនៅដ្ឋានចេញពីតំបន់រមណីយដ្ឋានអង្គរមកនៅតំបន់ពាក់ស្នែង ក្នុង​ស្រុក​អង្គរធំ។ក្នុងពិធីសំណេះសំណាលនេះ សម្តេចតេជោ បានរម្លឹក​ពី​អតីតកាល​ដែលតំបន់​ពាក់ស្នែង​ក៏​ជា​សមរភូមិ​ដែរ ប៉ុន្តែឥឡូវនេះ​បាន​ក្លាយ​ទៅ​ជា​តំបន់​អភិវឌ្ឍ​ដោយ​បាន​ស្នើ​ឱ្យ​ក្រុម​ការងារ​ទាំងអស់​ខិតខំ​រៀប​ចំ​ឱ្យ​បាន​ឆាប់​រហ័ស​ ដើម្បី​ផ្តល់​ជូន​បង​ប្អូន​បាន​មក​រស់​នៅ​ផ្លាស់​ប្តូរ​រើលំ​នៅដ្ឋាន​ពី​តំបន់​រមណីយដ្ឋានអង្គរមកតំបន់អភិវឌ្ឍពាក់ស្នែងនេះ។សម្តេចបានហៅការចាកចេញរបស់បងប្អូនពីតំបន់អាទិភាពរមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍនេះ ជាការសម្រេចចិត្តដ៏វៃឆ្លាត ដើម្បី​ទទួល​បាន​នូវ​កម្មសិទ្ធិដ៏ស្របច្បាប់។សម្តេចតេជោ នាយករដ្ឋមន្ត្រី​បាន​អរគុណ​ចំពោះ​ការយោគ​យល់​របស់​ប្រជាពលរដ្ឋ​យើង​ដែលមាន​ការយោគ​យល់​ដល់​រាជរដ្ឋាភិបាល​លើ​គោល​នយោបាយ​ផ្លាស់ប្តូរ​ទី​លំ​នៅ​របស់​ប្រជាពលរដ្ឋ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ មករស់នៅតំបន់ពាក់ស្នែង​នេះ​ដែល​នេះ​ជា​ការ​យោគយល់​ដល់​ជាតិ​យើង​ទាំង​មូល​។​សូមបញ្ជាក់ផងដែរថា  ប្រជាពលរដ្ឋដែល​ស្ម័គ្រចិត្តរើ​លំនៅដ្ឋាន​ចេញ​ពី​តំបន់​រមណីយដ្ឋានអង្គរ​ទៅ​រស់​នៅ​តំបន់​អភិវឌ្ឍន៍ពាក់ស្នែង ក៏ទទួលបានគោល​នយោបាយ​ឧបត្ថម្ភ​នានា​ដូច​នឹង​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់អភិវឌ្ឍនរុនតាឯកផងដែរ។ គោលនយោបាយនោះ មានដូចជាការទទួលបានដីទំហំ ២០ម៉ែត្រ x៣០ម៉ែត្រ, ទទួលបានបណ្ណក្រីក្រកម្រិត១ រួមទាំងហេដ្ឋារចនាសម្ព័ន្ធនានា ឧបត្ថម្ភ គាំទ្ររយៈពេល១០ឆ្នាំ ការទទួលបានបណ្ណសមធម៌សម្រាប់ស្ត្រីចាប់ពីពេលមានផ្ទៃពោះ រហូត​ដល់​កូន​អាយុ​២ឆ្នាំនិង បានផ្តល់អំណោយជាស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកា ១លាន ៤០​ម៉ឺន​រៀល ព្រមទាំងសង្កសីចំនួន ៣០សន្លឹកសម្រាប់ធ្វើផ្ទះ។សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យ​ធ្វើ​បណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ​ទាំង​អស់​នេះ​ទាំង​នៅ​តំបន់​អភិវឌ្ឍន៍រុនតាឯក និងតំបន់អភិវឌ្ឍន៍ពាក់ស្នែងនេះ៕

សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាល ជាមួយពលរដ្ឋស្ម័គ្រចិត្តរើចេញ ពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង

2022/10/22 02:53:11 pm        495
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ។តំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ តំបន់អភិវឌ្ឍន៍ពាក់ស្នែង ជាកន្លែងថ្មីមួយទៀតបន្ទាប់ពីតំបន់អភិវឌ្ឍន៍រុនតាឯក ដែលរាជរដ្ឋាភិបាលរៀបចំបង្កើតជាភូមិឋាន និងបែងចែកដីធ្លីជូនប្រជាពលរដ្ឋស្ម័គ្រចិត្តរើចេញពីរមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។តំបន់អភិវឌ្ឍន៍ពាក់ស្នែងមានចម្ងាយប្រមាណជា ២០គីឡូម៉ែត្រ ពីតំបន់អង្គរ។ រាជរដ្ឋាភិបាលនឹងកសាងហេដ្ឋារចនាសម្ព័ន្ធនានាមិនខុសពីតំបន់អភិវឌ្ឍន៍រុនតាឯកនោះឡើយ ដើម្បីគាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋ៕

សម្តេចតេជោ ហ៊ុន សែនថ្លែងអំណរគុណដល់សប្បុរសជនបានចូលរួមកសាងវត្តរុនតាឯក ខេត្តសៀមរាប

2022/10/21 10:29:06 pm        637
សៀមរាប ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញបញ្ជីរាយនាមសប្បុរសជន ដែលចូលរួមឧបត្ថម្ភ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ និងវត្តអារាមនៅតំបន់អភិវឌ្ឍ រុនតាឯក ខេត្តសៀមរាប ដែលរហូតមកដល់ពេលវេលានេះគឺមានចំនួន១លាន៥១ម៉ឺនដុល្លារហើយនោះ។ ឈ្មោះដែលសប្បុរសជនបានចូលរួមកសាងរួមមាន៖១)សម្តេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ១០ម៉ឺន២)ឯកឧត្ដម ជា សុផារ៉ា ១០ម៉ឺន៣)ឯកឧត្ដម ជា វណ្ណដេត ២០ម៉ឺន៤) អ្នកឧកញ៉ា ឃុន សៀ ៣០ម៉ឺន៥)ក្រុមហ៊ុន ជីប ម៉ុង ២០ម៉ឺន៦៖ លោកឧកញ៉ា ថៃ ជាហួត ១០ម៉ឺន៧៖ លោកឧកញ៉ា ឡាយ ប៊ុនប៉ា ១០ម៉ឺន៨៖ ឯកឧត្ដម ស៊ុន ចាន់ថុល ១ម៉ឺនដុល្លារ៩៖ អ្នកឧកញ៉ា គិត ម៉េង ២០ម៉ឺន១០)ក្រុមហ៊ុន ដែលខម ៥ម៉ឺនដុល្លារ១១)ក្រុមហ៊ុន សៀន សាន ៥ម៉ឺនដុល្លារ១២)លោកឧកញ៉ា ពៅ ឥសាន និង លោកឧកញ៉ា ពៅ សាពីន ៥ម៉ឺនដុល្លារ១៣)ក្រុមហ៊ុន ខ្សាច់ ស ៥ម៉ឺនដុល្លារសម្តេចតេជោហ៊ុន សែន សូមអរគុណសម្ដេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ក្រុមហ៊ុន សហគ្រាសតូច ធំ ទាំងអស់ ដែលតែងតែបានចូលរួមយ៉ាងសកម្មជាមួយ រាជរដ្ឋាភិបាល ក្នុងការងារសប្បុរសធម៌ ក៏ដូចជាការងារកសាង អភិវឌ្ឍន៍ប្រទេសជាតិ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM