លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

លោក Putin ពិនិត្យ​ទីតាំង​ហ្វឹកហាត់​ទាហាន​កេណ្ឌ ហើយ​ទូរទស្សន៍​រុស្ស៊ី​បង្ហាញ​ប្រជាជន​ជម្លៀស​ចេញពី​តំបន់ Kherson

2022/10/21 10:12:05 pm        813
​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ពិនិត្យមើល​ទីតាំង​ហ្វឹកហាត់​ សម្រាប់​ទាហាន​កេណ្ឌ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ មន្ត្រី​យោធា​ម្នាក់​បាន​បង្ហាញ​លោក ​Putin និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក ​Sergei Shoigu ពី​ក្រុម​ទាហានពាក់អាវ​ការពារ​គ្រាប់កាំភ្លើង និង​មួក​សុវត្ថិភាព​ដោយមាន​កាន់​អាវុធ​។មន្ត្រី​យោធា​បាន​បង្ហាញ​ស្បែកជើង​ក​វែង​សម្រាប់​រដូវរងា សំលៀកបំពាក់ និង​សម្ភារ​ផ្សេងៗ​ទៀត។​ ​ទន្ទឹម​នឹង​នេះ​នៅ​តំបន់ Kherson ស្ថិត​ក្នុង​ចំណោម​តំបន់​ដំបូង​គេ​របស់​អ៊ុយ​ក្រែ​ន ​ដែល​ដណ្តើម​យក​បាន​ដោយ​កងកម្លាំង​រុស្ស៊ី អាជ្ញាធរ​ដែល​តែងតាំង​ដោយ​ទីក្រុង​មូ​ស្គូ​កំពុង​ត្រៀមលក្ខណៈ​ សម្រាប់​ការ​វាយ​លុក​របស់​អ៊ុយ​ក្រែ​ន​យ៉ាង​ខ្លាំង​ ដើម្បី​ដណ្តើម​យក​តំបន់​នេះ​មកវិញ​ដោយ​បាន​ប្រាប់​ប្រជាជន​ក្នុង​តំបន់​នេះ​ថា ​នឹង​មាន​ការ​បាញ់​ផ្លោង​ និង​ត្រូវ​ជម្លៀស​ចេញ​។​តំបន់​ Kherson ជា​តំបន់​មួយ​ក្នុងចំណោម​តំបន់​ចំនួន​៤ ​ដែល​បាន​ដាក់​បញ្ចូល​ជា​ឧប​សម្ព័ន្ធ​ទៅ​ក្នុង​ប្រទេស​រុស្ស៊ី​កាលពី​ខែ​មុន​។ មន្ត្រី​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​បាន​និយាយ​ថា ការ​ជម្លៀស​ចេញពី​ទឹកដី​ដែល​បាន​ដណ្តើម​កាន់កាប់​គឺជា​ការ​ស្ម័គ្រចិត្ត ប៉ុន្តែ​ក្នុង​ករណី​ជាច្រើន​ច្រកចេញ​តែមួយគត់​គឺ​ទៅកាន់​ទីក្រុង Dzhankoi នៅ​តំបន់​គ្រី​មៀ ដែល​ប្រជាជន​ជាច្រើន​ជិះ​រថភ្លើង​ទៅ​ប្រទេស​រុស្ស៊ី ឬ​ទៅកាន់​ទីក្រុង​ផ្សេង​ទៀត​ក្នុង​តំបន់​គ្រី​មៀ៕អត្ថបទ៖ ប៊ុនថន

UN៖ ការអត្ថាធិប្បាយ​របស់​លោក Guterres លើ​រុស្ស៊ី មិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​ទីក្រុង Moscow ទេ​

2022/10/21 09:43:11 pm        667
UN៖ ​អ្នកនាំពាក្យ​របស់​អង្គការសហប្រជាជាតិបាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រមុខ​អង្គការសហប្រជាជាតិលោក Antonio Guterres បាន​និយាយ​យ៉ាងច្បាស់​អំពី​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន ហើយ​មិនបាន​បញ្ឈប់​ទំនាក់ទំនង​ជាមួយ​ទីក្រុង Moscow ទេ បន្ទាប់ពី​ការព្រមាន​របស់​រុស្ស៊ី​ថា ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមមន្ត្រី​អង្គការសហប្រជាជាតិ​អាច​ជួប​ហានិភ័យ​។ ​ឯកអគ្គរដ្ឋទូត​រង​របស់​រុស្ស៊ី​ប្រចាំ​នៅ​អង្គការសហប្រជាជាតិលោក Dmitry Polyanskiy បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ទីក្រុង Moscow នឹង​វាយតម្លៃ​ការងារ​ឡើងវិញ​ជាមួយ​លោក Guterres ប្រសិនបើ​លោក​បញ្ជូន​ក្រុម​អ្នកជំនាញ​របស់​អង្គការសហប្រជាជាតិ​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន ​ដើម្បី​ពិនិត្យ​យាន​ដ្រូ​ន​ដែល​មហាអំណាច​លោកខាងលិច​និយាយ​ថា ដ្រូ​ន​ទាំងនោះ​ត្រូវបាន​ផលិត​ក្នុងប្រទេស​អ៊ីរ៉ង់ និង​ប្រើប្រាស់​ដោយ​ទីក្រុង Moscow ជាការ​រំលោភ​លើ​សេចក្ដីសម្រេច​របស់​អង្គការសហប្រជាជាតិ​។ ​អ្នកនាំពាក្យ​អង្គការសហប្រជាជាតិលោក Stephane Dujarric បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា លោក​អគ្គលេខាធិការ​បា​ន​បញ្ជាក់​យ៉ាងច្បាស់​អំពី​សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន អំពី​សកម្មភាព​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន។ការអត្ថាធិប្បាយ​នោះពុំបាន​បញ្ឈប់​ការពិភាក្សា​ដែល​កំពុង​បន្ត​របស់​យើង​ ជាមួយ​សហព័ន្ធរុស្ស៊ីលើ​បញ្ហា​មួយចំនួនពាក់ព័ន្ធ​នឹង​ជម្លោះ​ទេ ដែលជា​រឿង​ចម្បង​បំផុត​ក្នុងចំណោម​បញ្ហា​ផ្សេងៗដែល​យើង​បាន​ដោះស្រាយ​។​ ​ក្រុមប្រឹក្សាសន្តិសុខ​បាន​ជួបគ្នា​កាលពី​ថ្ងៃ​ពុធ​ ស្ដីពី​ការប្រើប្រាស់​យាន​ដ្រូ​ន​របស់​រុស្ស៊ីនៅ​អ៊ុយ​ក្រែ​ន តប​តាម​សំណើរបស់​សហរដ្ឋអាមេរិក បារាំង និង​អង់គ្លេសដែល​លើកឡើងថា យាន​ដ្រូ​ន​ទាំងនោះ​ត្រូវបាន​ផលិត​ដោយ​អ៊ីរ៉ង់ និង​ប្រើប្រាស់​ដោយ​ទីក្រុង Moscow ជាការ​រំលោភ​លើ​សេចក្ដីសម្រេច​ឆ្នាំ​២០១៥ គាំទ្រ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​៕អត្ថបទ៖ សុខមាន

អ្នកនយោបាយ​ពិភពលោក និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រតិកម្ម​ចំពោះ​ការលាលែង​របស់លោក​ស្រី Truss

2022/10/21 07:30:53 pm        889
អង់គ្លេស៖ ព័ត៌មាន​នៃ​ការលាលែង​ពី​តំណែង​របស់​លោកស្រី Liz Truss បាន​ជំរុញឱ្យមាន​ប្រតិកម្ម​ដ៏​រហ័ស​ពី​មេដឹកនាំ​នយោបាយ និង​អ្នក​អត្ថាធិប្បាយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ជុំវិញ​ពិភពលោក ដោយ​អត្ថបទ​វិចារណកថា​ជាច្រើន​បាន​ផ្តោតលើ​រយៈពេល​ខ្លី ​នៃ​ពេលវេលា​កាន់តំណែង​របស់លោក​ស្រី Truss និង​ភាពវឹកវរ​នយោបាយ​ដែល​កំពុង​បន្ត​នៅ​ចក្រភព​អង់គ្លេស​។ ក្នុងចំណោម​អ្នកនយោបាយ​បរទេស ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​និយាយថា ក្នុង​កម្រិត​ផ្ទាល់ខ្លួន លោក​សោកស្តាយ​នៅពេល​ឃើញ​ដៃគូ​រួម​ការងារ​ចាក​ចេញទៅ​ ប៉ុន្តែ​អ្វីដែល​សំខាន់បំផុត​គឺ​សម្រាប់​ចក្រភព​អង់គ្លេស​ ដើម្បី​ស្វែងរក​ស្ថិរភាព​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។ ​នៅ​សេត​វិមាន អ្នករាយការណ៍​ព័ត៌មាន​បាន​សួរ​ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក Joe Biden ថា តើ​លោកស្រី Truss បានធ្វើការ​សម្រេចចិត្ត​ត្រឹមត្រូវ​ដែរឬទេ​។ លោក Biden បាន​ឆ្លើយថា វា​ជាការ​សម្រេចចិត្ត​របស់​លោកស្រី​ក្នុង​ការ​ធ្វើ​ដូច្នេះ លោក​មិនអាច​ថ្លឹងថ្លែង​លើ​ការសម្រេច​របស់លោក​ស្រី​បានទេ​។ នៅក្នុង​សេចក្ដីថ្លែងការណ៍​មុន លោក Biden បាន​និយាយថា ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ចក្រភព​អង់គ្លេស​នឹង​បន្ត ហើយ​បាន​អរគុណ​ចំពោះ​លោកស្រី Truss សម្រាប់​ភាពជា​ដៃគូ​លើ​បញ្ហា​ជាច្រើន​ រួមទាំង​ការនាំយក​រុស្ស៊ី​ឲ្យ​មក​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​របស់ខ្លួន​លើ​អ៊ុយ​ក្រែ​ន​។​ប្រធានសភា​អឺរ៉ុប​លោកស្រី Roberta Metsola កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយថា​ លោកស្រី​សង្ឃឹមថា ​អស្ថិរភាព​ក្នុង​តំបន់នៅក្នុង​ចក្រភព​អង់គ្លេស ​ដែល​បណ្តាលមកពី​ការលាលែង​ពី​តំណែងភ្លាមៗ​ របស់​នាយករដ្ឋមន្ត្រី​អង់គ្លេសលោកស្រី Liz Truss នឹង​ត្រូវបាន​ដោះស្រាយបាន​ឆាប់រហ័ស​តាម​ដែល​អាចធ្វើ​ទៅបាន​។​ ​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល លោកស្រី Metsola បាន​ព្រមាន​អំពី​អស្ថិរភាព​ទីផ្សារ និង​បាន​និយាយថា មានបទពិសោធន៍​ជាច្រើន​ដែល​បាន​ជួបប្រទះ​នៅ​ជុំវិញ​ពិភពលោក រួមទាំង​នៅក្នុង​សហភាព​អឺរ៉ុប​៕អត្ថបទ៖ ប៊ុនថន

កងកម្លាំង​សន្តិសុខ​បាន​សម្លាប់​មនុស្ស​យ៉ាងតិច ​៦០​នាក់ ខណៈ​ការតវ៉ា​នៅ​សាធារណៈរដ្ឋ​ឆាដ

2022/10/21 06:39:14 pm        638
​ឆាដ៖ អ្នកនាំពាក្យ​រដ្ឋាភិបាល និង​មន្ត្រី​នៅ​ទី​បញ្ចុះសព​បាន​និយាយថា កងកម្លាំង​សន្តិសុខ​សាធារណៈរដ្ឋ​ឆាដបានបាញ់ប្រហារ​ទៅលើ​ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាល​ នៅក្នុង​ទីក្រុង​ធំៗ​ចំនួន​ពីរ​របស់​ប្រទេស​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៦០​នាក់​ស្លាប់​។​ ​អាជ្ញាធរ​បានដាក់​បម្រាម​គោចរ​បន្ទាប់ពី​អំពើ​ហិង្សា ដែល​បាន​កើតឡើង​ក្នុងពេល​មាន​បាតុកម្ម​នៅក្នុង​ប្រទេស​អាហ្វ្រិក​កណ្តា​ល​មួយ​នេះ ​ប្រឆាំង​ការបន្ត​អំណាច​រយៈពេល​ពីរ​ឆ្នាំ​របស់​មេដឹកនាំ​បណ្តោះអាសន្ន​លោក Mahamat Idriss Deby ។ ភាពចលាចល​កាលពី​ថ្ងៃ​ព្រហស្បតិ៍ គឺជា​ហេតុការណ៍​មិន​ធ្លាប់មាន​ពីមុនមក​នៅក្នុង​សាធារណៈរដ្ឋ​ឆាដ ដែល​ឃើញ​មានការ​មិន​ពេញ​ចិត្តជា​សាធារណៈ​ក្នុង​របប​មុន​របស់​ឪពុក​លោក Deby ដែល​គ្រប់គ្រង​រយៈពេល​ជាង ៣ទសវត្សរហូតដល់​ការធ្វើឃាត​លោក​កាលពី​ឆ្នាំមុន​។​ ​ប្រទេស​បារាំង សហភាព​អាហ្វ្រិក និង​ប្រទេស​ដទៃទៀត​បាន​ថ្កោលទោស​​ភ្លាមៗ​ ចំពោះ​ការបង្ក្រាប​របស់​សន្តិសុខ​លើ​ក្រុមបាតុករ​។លោក Samira Daoud នាយក​ប្រចាំ​តំបន់​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ​សម្រាប់​អាហ្វ្រិក​ខាងលិច និង​កណ្តាល បាន​អំពាវនាវ​ដល់​អាជ្ញាធរ​សាធារណៈរដ្ឋ​ឆាដឱ្យ​បញ្ឈប់​ជាបន្ទាន់ ​នូវ​ការប្រើប្រាស់​កម្លាំង​ហួសហេតុ​លើ​ក្រុមបាតុករ​។ អ្នកនាំពាក្យ​រដ្ឋាភិបាល​ឆាតលោក Aziz Mahamat Saleh បាន​និយាយថា មនុស្ស ៣០នាក់​បាន​ស្លាប់​នៅក្នុង​រដ្ឋធានី N'Djamena ។ ទោះយ៉ាងណា អ្នករៀបចំ​បាតុកម្ម​បានដាក់​ចំនួន​អ្នកស្លាប់​ខ្ពស់ជាង​នេះរហូតដល់ ៤០នាក់ ខណៈ​មាន​អ្នករបួស​ជាច្រើន​ដោយសារ​គ្រាប់កាំភ្លើង។ ​យោងតាម​មន្ត្រី​នៅ​ទី​បញ្ចុះសព​របស់​ទីក្រុង​បាន​ឲ្យ​ដឹងថា បាតុករ ៣២នាក់​ផ្សេងទៀត​បាន​ស្លាប់​នៅក្នុង​ទីក្រុង Moundou ជាទី​ក្រុង​ធំ​ទី​ពីរ​របស់​សាធារណៈរដ្ឋ​ឆាដ ហើយ​មន្ត្រី​បាន​អះអាងថា មនុស្ស​ជាង ៦០នាក់​បាន​រងរបួស​៕អត្ថបទ៖ ប៊ុនថន

លោកស្រី​នាយករដ្ឋមន្ត្រី Liz Truss ជា​មេដឹកនាំ​កាន់តំណែង​រយៈពេល​ខ្លី​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អង់គ្លេស

2022/10/21 06:11:14 pm        452
​អង់គ្លេស៖ លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស Liz Truss បាន​លាលែង​ពី​តំណែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី២០ ខែតុលា ​ឆ្នាំ២០២២ ក្រោយ​បរាជ័យ​ក្នុង​កញ្ចប់​ថវិកាកាត់​ពន្ធ ដែល​បានធ្វើ​ឲ្យ​រង្គោះរង្គើរ​ដល់ទី​ផ្សារ​ហិរញ្ញវត្ថុ និង​បាន​នាំ​ឲ្យ​មានការ​បះបោរ​នៅ​ក្នុង​គណបក្ស​អភិរក្សនិយម​របស់​លោក​ស្រី​ខ្លួនឯង​។ ​លោកស្រី​គឺជា​នាយករដ្ឋមន្ត្រី​នៃ​គណបក្ស​អភិរក្សនិយម​ទី​៣ ​ដែល​បាន​លាលែង​ពី​តំណែង​ក្នុង​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មកនេះ ហើយ​ទុក​ឱ្យ​គណបក្ស​បែកខ្ញែក​គ្នា​មួយ​នេះ ​ស្វែងរក​មេដឹកនាំ​អាច​បង្រួប​បង្រួម​បក្ស​ដែល​មាន​វិវាទ​។ លោកស្រី Truss ដែល​បាន​និយាយ​ថា លោកស្រី​នឹង​បន្ត​កាន់​តំណែង​ រហូត​ដល់​អ្នក​ជំនួស​តំណែង​របស់​លោកស្រី​ត្រូវ​បាន​ជ្រើសរើស លោក​ស្រី​បាន​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​ត្រឹមតែ ​៤៥​ថ្ងៃ​ប៉ុណ្ណោះ ហើយ​លោកស្រី​វ័យ ៤៧​ឆ្នាំ​រូប​នេះ​គឺជា​នាយក​រដ្ឋមន្ត្រី​កាន់​តំណែង​បាន​រយៈពេល​តិច​ជាង​គេ​បំផុត ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ចក្រភព​អង់គ្លេស​។​ ​មុន​ឈាន​ចូល​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី លោកស្រី Liz Truss បាន​ឈ្នះ​សំឡេងឆ្នោត​គាំទ្រ​ជាង ៥៧% ក្នុង​ការ​បោះ​ឆ្នោត​ក្នុង​គណបក្ស​តូ​រីដើម្បី​ជំនួស​តំណែង​លោក Boris Johnson ជា​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​។​លោកស្រី Liz Truss ឬ Mary Elizabeth Truss កើត​ថ្ងៃទី​២៦ ​ខែកក្កដា ឆ្នាំ១៩៧៥​ គឺជា​អ្នកនយោបាយ​ចក្រភព​អង់​គ្លេស​ដែល​ជា​មេដឹកនាំ​គណបក្ស​អភិរក្សនិយម ហើយ​ត្រូវ​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​នៃ​ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃ​ទី៦ ខែកញ្ញា ឆ្នាំ២០២២​ ស្រប​ពេល​ដែល​ចក្រភព​អង់គ្លេស​ប្រឈម​បញ្ហា​ធំៗ​ជាច្រើន។ ​លោកស្រី Truss ត្រូវ​បាន​ជាប់​ជា​សមាជិកសភា​ក្នុង​ឆ្នាំ​២០១០ តំណាង​ឲ្យ​សភា​ចក្រភព​អង់គ្លេស។ លោកស្រី​កាន់​តួនាទី​ក្នុង​លេខ​រៀង​ទី​១​ នៃ​ឋានៈ​រដ្ឋាភិបាលក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋ David Cameron និង​ជា​ឥស្សរជន​ជាន់ខ្ពស់​មួយ​រូប​ដែល​ឈរ​ខាង​ការ​ធ្វើ​ប្រជា​មតិ​ ឲ្យ​ចាក​ចេញពី​សមាជិក​សហ​ភាព​អឺរ៉ុប ឬ Brexit ឆ្នាំ២០១៦​។ ក្រោម​ការដឹកនាំ​របស់​លោកស្រី​នាយករដ្ឋមន្ត្រី Theresa May លោកស្រី Truss កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ក្រោយមក​កាន់​តួនាទី​ជា​រដ្ឋមន្ត្រីក្រសួង​រតនា​គារដែល​ជា​តំណែង​ខ្ពស់​បំផុត​ទី​២ បន្ទាប់ពី​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​៕អត្ថបទ៖ សុខមាន

សេត​វិមាន​និយាយថា ​អ៊ីរ៉ង់​កំពុង​ជួយ​រុស្ស៊ី​ដោយផ្ទាល់​យ៉ាងសកម្ម​នៅ​តំបន់ Crimea

2022/10/21 05:37:26 pm        609
​អាមេរិក៖ សេត​វិមាន​បាន​ចោទប្រកាន់​អ៊ីរ៉ង់​ថា​ បាន​ចូលរួម​ដោយផ្ទាល់​ក្នុង​តំបន់​គ្រី​មៀ​គ្រប់គ្រង​ដោយ​រុស្ស៊ី ដោយ​ជួយ​បណ្ដុះបណ្ដាល​កង​កម្លាំងរ​បស់​ប្រទេស​នេះ ពី​របៀប​ប្រើប្រាស់​យាន​ដ្រូ​ន​ផលិត​ដោយ​អ៊ីរ៉ង់ ដែល​ត្រូវបាន​ប្រើ​ក្នុងការ​វាយប្រហារ​នៅ​អ៊ុយ​ក្រែ​ន​។ ​អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អាមេរិក​លោក John Kirby បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា មាន​មន្ត្រី​អ៊ីរ៉ង់​មួយ​ចំនួន​តូច​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​នេះ​របស់​អ៊ុយ​ក្រែ​ន ដែល​ត្រូវ​បាន​រុស្ស៊ី​ដាក់​បញ្ចូល​ជា​ឧប​សម្ព័ន្ធ​កាលពី​ឆ្នាំ​២០១៤។ លោក Kirby និយាយ​ថា ពេលនេះ​ទីក្រុង​តេ​អេ​រ៉ង់​បាន​ចូលរួម​ដោយ​ផ្ទាល់​យ៉ាងសកម្ម និង​តាមរយៈ​ការ​ផ្ដល់​អាវុធ​ដែល​កំពុង​បង្ក​ផល​ប៉ះពាល់​លើ​ជន​ស៊ីវិល និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​​សហរដ្ឋអាមេរិក​នឹង​ស្វែងរក​គ្រប់​មធ្យោបាយ​ទាំងអស់​ដើម្បី​បញ្ជាក់ ​រារាំង និង​ប្រឈម​ទៅ​នឹង​ការ​ផ្ដល់​អាវុធ​ទាំងនេះ​របស់​អ៊ីរ៉ង់​ប្រឆាំង​ប្រជាពលរដ្ឋ​អ៊ុយ​ក្រែ​ន​។ ទីក្រុង​តេ​អេ​រ៉ង់​បាន​ទាត់ចោល​ការ​ផ្គត់​ផ្គង់​ដល់​ទី​ក្រុង Moscow នូវ​យាន​ដ្រូ​ន ឬ​ជួយ​បាញ់​អាវុធ​ទាំងនោះ​។ រុស្ស៊ី​បាន​វាយប្រហារ​ដោយ​យាន​ដ្រូ​ន​យ៉ាង​សន្ធាប់​នៅ​ទូទាំង​ប្រទេស​អ៊ុយ​ក្រែ​ន ប៉ុន្តែ​វិមាន​ក្រឹម​ឡាំង​បាន​ច្រានចោល​របាយការណ៍​នានា​ដែល​ថា ​ខ្លួន​កំពុង​ប្រើ​អាវុធ​របស់​អ៊ីរ៉ង់​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ប្រកាសលើកលែងទោសដល់បុគ្គលណាដែលសម្រេចដកខ្លួនចេញពីជនក្បត់ជាតិបីជំនាន់

2022/10/21 05:24:13 pm        568
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រកាសថា សម្តេចនឹងចុះហត្ថលេខា លើកលែងទោសចំពោះបុគ្គលណាក៏ដោយ ដែលសម្រេចដកខ្លួនចេញពីជនក្បត់ជាតិ បីជំនាន់ ខណៈជនក្បត់ជាតិនេះ សម្តេចនឹងកំចាត់ចោលនូវមនោគមវិជ្ជាជ្រុលនិយមនេះឲ្យខាងតែបាន។ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារបន្ថែមទៀត ដែលស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មករស់នៅតំបន់អភិវឌ្ឍន៍ថ្មីរុនតាឯក នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ដោយសារតែជនរត់ចោលស្រុកមួយនេះ ម្តងហើយម្តងទៀតនៅតែចិញ្ចឹមចិត្តផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងមានចេតនា បំផ្លិតបំផ្លាញសុខសន្តិភាព។សម្តេចបន្តថា ពេលនេះប្រទេសកម្ពុជា កំពុងមានសុខសន្តិភាពហើយនៅមានអ្នកអង្គុយចាំជេរ និងរិះគន់រហូតថា ការដឹកនាំរបស់សម្តេច អស់រយៈពេលជាង៤០ឆ្នាំមកនេះ ធ្វើឲ្យពលរដ្ឋក្រលំបាក គ្មានភាពរីកចម្រើន និងគ្មានអភិវឌ្ឍន៍អ្វីទាល់តែសោះ។ ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានព្រមានជាថ្មីម្តងទៀតផងដែរថា ប្រសិនបើគណបក្សនយោបាយណាក៏ដោយ ដែលហ៊ានភ្ជាប់ខ្លួននឹងទណ្ឌិតសម រង្ស៊ី ដែលជាជនក្បត់ជាតិ បីជំនាន់នេះ​ សម្តេចនឹងប្តឹងទៅតុលាការឲ្យរំលាយគណបក្សនោះចោលភ្លាម។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពេលនេះប្រទេសកម្ពុជាកំពុង មានសុខសន្តិភាព ហើយសេក្តីសុខរបស់ប្រជាពលរដ្ឋនេះគឺសំខាន់ខ្លាំងណាស់ ដូច្នេះមនុស្សម្នាក់ចង់មកបំផ្លាញ គឺមិនអាចទៅរួចនោះឡើយ ដូច្នេះត្រូវតែកំចាត់ចោលភ្លាមៗតែម្តង៕(ដោយ៖ បាន ចក់)

អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson ត្រូវបាន​ជំរុញ​ឲ្យ​វិលត្រឡប់​ជំនួស​តំណែង​លោកស្រី Liz Truss

2022/10/21 05:13:23 pm        531
​អង់គ្លេស៖ ក្រុម​សម្ព័ន្ធមិត្ត​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក Boris Johnson បាន​ជំរុញ​ឲ្យ​លោក​វិល​ត្រឡប់​មកកាន់​ឆាក​នយោបាយ​វិញ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​ការលាលែង​ពី​តំណែង​ភ្លាមៗ​របស់​លោក​ស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស Liz Truss​។ ​​មាន​រយៈពេល​ត្រឹមតែ​ ១០៥​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ការបះបោរ​ឈាន​ដល់​ការ​បង្ខំ​ឲ្យ​រូបលោក​លាលែង​ពី​តំណែង មានការ​លើក​ឡើង​ថា លោក Johnson បាន​វិល​ចូល​ប្រកួតប្រជែង​មេដឹកនាំ​គណបក្ស​អភិរក្សនិយម​ ដែល​នឹង​ឈាន​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​។ លោក Johnson បាន​លាក់បាំង​ការ​អាក់​អន់​ចិត្ត​របស់​លោក​តិចតួច ព្រោះតែ​ត្រូវ​បាន​បង្ខំ​ឲ្យ​ចុះ​ចេញពី​តំណែង ហើយ​ការ​រំពឹង​ទុក​បាន​លេច​ឡើង សូម្បី​មុន​ពេល​លោកស្រី Truss ត្រូវ​បាន​បង្ខំ​ឲ្យ​លាលែង​ពី​តំណែង​ក៏ដោយ ថា​លោក​ចង់​ត្រឡប់​ទៅ​កាន់​តំណែង​វិញ​។​ ​លោក Michael Fabricant ដែល​ជា​អ្នក​ស្មោះត្រង់​នឹង​លោក Johnson បាន​និយាយ​ថា លោក​ជា​អ្នក​ឈ្នះ និង​ជា​សមាជិកសភា​តែមួយគត់​មាន​ភាព​ស្រប​ច្បាប់ ​ដែល​ត្រូវ​បាន​បោះ​ឆ្នោត​គាំទ្រ​យ៉ាង​ច្រើនដោយ​ប្រទេស​នេះ​។ សមាជិកសភា​ម្នាក់ទៀត​គឺ​លោក Stephen McPartland បាន​និយាយ​ថា ​តំណែង​របស់​លោក​ត្រូវ​បាន​គាំទ្រ​ដោយ​ប្រជាជន​ក្នុង​តំបន់ ​ដែល​និយាយ​ថា​យើង​ត្រូវតែ​នាំ​យក​លោក Boris មកវិញ។​ប៉ុន្តែ​សមាជិកសភា​មកពី​គណបក្ស​កាន់​អំណាច Tory ផ្សេងទៀត​គឺ​នៅ​ឆ្ងាយ​ពី​ការ​សាទរ​។ លោក Robert Syms បាន​និយាយ​ថា លោក Johnson មិន​មែន​ជា​បេក្ខភាព​លេច​ធ្លោរ​ទេ ខណៈ​លោក Justin Tomlinson បាន​និយាយ​ថា ការ​ត្រលប់​មកវិញ​នេះ​គ្រាន់តែ​ជា​ការ​គិត​តាម​បំណង​ប្រាថ្នា​ប៉ុណ្ណោះ​។​ Tomlinson បាន​ប្រាប់​ទូរទស្សន៍ Sky News ថា ខ្ញុំ​គ្រាន់តែ​គិត​ថា​លឿន​ពេក​។ ខ្ញុំ​នៅ​ទីនោះ​គាំទ្រ​លោក​ដល់​ទី​បញ្ចប់ ប៉ុន្តែ​លោក​បាន​ធ្វើ​ឲ្យ​បាត់បង់​ទំនុក​ចិត្ត​ពី​សមាជិក​សភា​ក្នុង​បក្ស​ភាគច្រើន​របស់​យើង​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ៖ ពលរដ្ឋស្ម័គ្រ​ចិត្ត​ផ្លាស់​ប្តូរ​ទីលំនៅ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​មក​រុនតាឯក​មានជិត ៦ពាន់គ្រួសារហើយ

2022/10/21 03:55:06 pm        436
សៀមរាប៖ ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជា​មួយ​ប្រជាពលរដ្ឋ​ដែល​បាន​ស្ម័គ្រចិត្ត​ផ្លាស់ប្តូរ​ទីលំនៅ​ពី​តំបន់រមណីយដ្ឋានអង្គរ មករុនតាឯក ស្រុកបន្ទាយស្រី ជាលើកទី៣ នៅព្រឹកថ្ងៃទី២១តុលានេះ សម្តេចតេជោ បានសំដែង​ការ​រីករាយ​ចំពោះ​ការ​ស្ម័គ្រ​ចិត្ត​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ស្ម័គ្រ​ចិត្ត​ចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​​ទាំងអស់​ដែល​គិត​មក​ដល់​ថ្ងៃ​នេះ​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ចេញ​មក​រស់​នៅ​រុន​តាឯកមាន​ជិត​ ៦ពាន់គ្រួសារហើយ។សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលនៅតែបញ្ជាក់រំលឹក ពីមូល​ហេតុ​ដែល​តម្រូវ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ជា​​ចាំបាច់​នេះ​ដោយ​សារ​តែ​រាជ​រដ្ឋាភិបាល​ត្រូវ​តែ​ឆ្លើយ​តប​ឱ្យ​បាន​តាម​លក្ខខណ្ឌ​តម្រូវ​របស់​អង្គការ​យូណេស្កូ ដែល​កម្ពុជា​យើង​បាន​ចុះ​ប្រាសាទ​ និង​តំបន់​រមណីដ្ឋាន​អង្គរ​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​តាំង​ពី​ឆ្នាំ១៩៩២ មក​ដើម្បី​អភិរក្សា​ថែរក្សាប្រាសាទអង្គរវត្តប្រាសាទ​​ និង​តំបន់​រមណីយដ្ឋាន​អង្គរ​ដែល​ជា​មរតក​សម្បត្តិ​វប្បធម៌​ដ៏​មាន​តម្លៃ​ជា​សកល​ដែល​បន្សល់​ទុក​ដោយ​បុព្វបុរស ដូនតាខ្មែរយើងរាប់ពាន់ឆ្នាំមកហើយនោះឱ្យគង់វង្ស។ សម្តេចបញ្ជាក់ថា គិត​ចាប់​ពី​ថ្ងៃ​ចាប់​ឆ្នោត​ដំបូង​រហូត​មក​ដល់​ពេល​នេះ​មាន​អ្នក​ស្ម័គ្រ​ចិត្ត​មក​រស់​នៅ​រុ​នតា​ឯក​ជិត ៦ពាន់​គ្រួសារហើយ។សូមបញ្ជាក់ថា ​គិតចាប់ពីថ្ងៃចាប់ឆ្នោតដំបូងនាថ្ងៃទី២៥ខែសីហា រហូតមកដល់ថ្ងៃទី២០តុលានេះ មានប្រជាពលរដ្ឋ៩.១៣៤គ្រួសារហើយដែលបានចាប់ឆ្នោតស្ម័គ្រចិត្តរុះរើចេញពីតំបន់រមណីដ្ឋានអង្គរមករស់នៅតំបន់អភិវឌ្ឍន៍ថ្មី៕ អត្ថបទ៖ មុត សុទ្ធ

សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរបន្ថែមទៀត

2022/10/21 02:20:40 pm        436
សៀមរាប៖ នៅព្រឹកថ្ងៃសុក្រ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារបន្ថែមទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មករស់នៅតំបន់អភិវឌ្ឍន៍ថ្មី រុនតាឯក។ តាមការឲ្យដឹងពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានឲ្យដឹងថា គិតចាប់ពីថ្ងៃចាប់ឆ្នោតដំបូង នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ នេះ មានប្រជាពលរដ្ឋសរុបចំនួន ៩១៣៤ គ្រួសារហើយ ដែលបានមកចាប់ឆ្នោត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM