លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ

2022/10/20 10:55:19 pm        70
ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត ចូហ្សេ រ៉ាម៉ូស ហ៊រតា (José Ramos Horta) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ ខណៈ ឯកឧត្តម ប្រធានាធិបតី បំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅកម្ពុជា។ឯកឧត្តមបណ្ឌិត ចូហ្សេ រ៉ាម៉ូស ហ៊រតា បានសម្តែងការអបអរសាទរ និងក្តីសប្បាយរីករាយដោយឃើញកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ឯកឧត្តមប្រធានាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កម្ពុជា ដែលបានគំាទ្រយ៉ាងខ្លំាងក្លាដល់ប្រទេសទីម័រឡេស្តេ ក្នុងការបានចូលជាសមាជិកអាស៊ាន នៅក្នុងឆ្នាំ២០២២នេះ។ ប្រទេសទីម័រឡេស្តេ នឹងខិតខំជំរុញទំនាក់ទំនងជាមួយកម្ពុជាលើគ្រប់វិស័យឱ្យរឹងមាំថែមទៀត នៅក្នុងពេលឆាប់ៗខាងមុខនេះ ទីម័រឡេស្តេនិងកម្ពុជា នឹងមានជើងហោះហើរត្រង់ជាមួយគ្នា។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតី នៅកម្ពុជា នឹងរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ទីម័រឡេស្តេ ឱ្យបានកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។ សម្តេចបានបញ្ជាក់ថា កម្ពុជាបានគំាទ្រពេញទំហឹងចំពោះប្រទេសទីម័រឡេស្តេ ចូលជាសមាជិកអាស៊ានទី១១ និងចូលជាសមាជិក អន្តរសភាអាស៊ាន សម្រាប់សភាប្រទេសទីម័រឡេស្តេ ផងដែរ។សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ការបន្តថែរក្សាទំនាក់ទំនងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការជាទ្វេភាគី និងក្នុងក្របខ័ណ្ឌសហគម អាស៊ាន ពិតជាមានសារសំខាន់ នៅក្នុងកាលៈទេសៈបច្ចុប្បន្ន និងទៅអនាគត ដែលសភាពការណ៍សកលលោក មានការប្រែប្រួល ការវិវឌ្ឍឥតឈប់ឈរ៕

មនុស្ស ២១នាក់​បាន​ស្លាប់​ដោយសារ​ពុល​ស្រា​នៅក្នុង​ប្រទេស​ប៉េ​រូ​

2022/10/20 10:00:51 pm        550
​​ប៉េ​រូ៖ យ៉ាងហោចណាស់​មនុស្ស ២១​នាក់​ត្រូវបាន​គេ​រកឃើញថា​បាន​ស្លាប់​នៅ​តាម​ដងផ្លូវ​នៃ​ទីក្រុង Huanuco ប្រទេស​ប៉េ​រូ​កាលពី​សប្តាហ៍​កន្លងទៅ​នេះ បន្ទាប់ពី​តាម​ការចោទប្រកាន់​បាន​ឲ្យ​ដឹង​ថា ពួក​គេ​បាន​ប្រើប្រាស់​គ្រឿង​ស្រវឹង​មាន​ផ្ទុក​សារធាតុពុល​។ ​មនុស្ស​មួយ​ចំនួន​ត្រូវបាន​គេ​បញ្ជូន​ទៅ​ព្យាបាល ប៉ុន្តែ​មនុស្ស​ភាគច្រើន​បាន​ស្លាប់​បាត់​ទៅ​ហើយ​ នៅ​ពេល​អាជ្ញាធរ​បាន​ចុះ​មក​ដល់​។ អាជ្ញាធរ​បាន​ចុះ​ពិនិត្យ​នៅ​ទីផ្សារ​ក្នុង​តំបន់ ស្រាវជ្រាវ​រក​ប្រភព​នៃ​សារធាតុពុល ដោយ​ប្រមូល​យក​សំណាក​ស្រា​មានតម្លៃ​ថោក​ៗ​ជាច្រើន​មុខ​ ដែល​ត្រូវ​បាន​ដាក់​លក់​មក​ពិនិត្យ​។​ លោក Vilma Llanto Cuenca នាយក​សេវា​សុខភាព​ប្រចាំ​តំបន់​បាន​និយាយ​ថា ការ​ធ្វើ​តេស្ត​អាច​ចំណាយ​ពេល​មួយ​សប្តាហ៍ ​មុន​ពេល​កំណត់​អត្តសញ្ញាណ​ស្រា​ដែល​មាន​សារធាតុពុល​នេះ​៕​​​អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​ចាប់ផ្ដើម​ជម្លៀស​ជន​ស៊ីវិល និង​មន្ត្រី​រាប់​ម៉ឺន​នាក់​នៅ​តំបន់ Kherson ខណៈ​អ៊ុយ​ក្រែ​ន​វាយលុក​ខ្លាំង

2022/10/20 09:37:28 pm        593
​រុស្ស៊ី៖ តំបន់ Kherson ស្ថិតក្នុង​ចំណោម​ទីក្រុង​ដំបូង​គេ​របស់​អ៊ុយ​ក្រែ​ន ​ដែល​ត្រូវបាន​ដណ្តើមយក​ដោយ​កងកម្លាំង​រុស្ស៊ី ខណៈ​ពេលនេះ​អាជ្ញាធរ​ដែល​លើក​បន្តុប​ដោយ​ទីក្រុង​មូ​ស្គូ ​កំពុង​ត្រៀម​លក្ខណៈ​សម្រាប់​ការវាយលុក​របស់​អ៊ុយ​ក្រែ​ន ​ដើម្បី​ដណ្តើមយក​ទីក្រុង​នេះ​មកវិញ​ ដោយបាន​ប្រាប់​ប្រជាជន​ក្នុង​តំបន់​ថា ​នឹងមាន​ការបាញ់​ផ្លោង​ និង​ជម្លៀស​ប្រជាជន​ចេញ​។​ ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ RIA Novosti បាន​រាយការណ៍​ថា សារ​ជា​អក្សរ​កាលពី​ថ្ងៃ​ពុធ​បាន​ជំរុញ​ឱ្យ​ប្រជាជន​ចាកចេញ​ពី​ទីក្រុង​នៅ​ភាគខាងត្បូង​។ ទូរទស្សន៍​រដ្ឋ​រុស្ស៊ីបានបង្ហាញ​ពី​ប្រជាជន​ប្រមូល​ផ្តុំគ្នា ​នៅ​កំពង់ផែ​នៃ​ទន្លេ​ក្នុង​តំបន់​មួយកន្លែង រង់ចាំ​ការជម្លៀស​ទៅកាន់​ត្រើយ​ខាងឆ្វេង​នៃ​ទន្លេ Dnieper។ យោងតាម​ការរាយការណ៍​តាម​ទូរទស្សន៍បាន​ឲ្យ​ដឹងថា អាជ្ញាធរ​ដែល​ត្រូវបានតែងតាំង​ដោយ​ទីក្រុង​មូ​ស្គូ​នៅ​តំបន់ Kherson មាន​ផែនការ​ជម្លៀស​ជន​ស៊ីវិល​រហូតដល់ ៦ម៉ឺននាក់​ក្នុង​រយៈពេល​ ៦ថ្ងៃ​ខាងមុខនេះ​។​​តំបន់ Kherson ដែល​ក្រុង​មានឈ្មោះ​ដូចគ្នាគឺជា​តំបន់​មួយ​ក្នុងចំណោម​តំបន់​ចំនួន​ ៤​ ដែល​បានដាក់​បញ្ចូល​ជា​ឧប​សម្ព័ន្ធ​ទៅក្នុង​ប្រទេស​រុស្ស៊ី​កាលពី​ខែ​មុន​។ លោក Vladimir Saldo ប្រធាន​តំបន់​ដែល​ត្រូវបានតែងតាំង​ដោយ​ទីក្រុង​មូ​ស្គូនិយាយ​កាលពី​ថ្ងៃ​អង្គា​រថា ​កងទ័ព​រុស្ស៊ី​កំពុង​សាងសង់​ជញ្ជាំង​បន្ទាយ​ការពារ​ទ្រង់ទ្រាយ​ធំ​។​ ​កាលពី​សប្តាហ៍​មុន លោក Saldo បាន​ជំរុញ​ឱ្យ​ប្រជាជន​តំបន់ Kherson ជម្លៀស​ទៅកាន់​ប្រទេស​រុស្ស៊ី ដែល​អាជ្ញាធរ​រុស្ស៊ី​សន្យា​ផ្តល់ជំនួយ​ក្នុងការ​ធ្វើដំណើរ និង​កន្លែង​ស្នាក់នៅ​ដោយ​មិន​គិតថ្លៃ​ដល់​អ្នក​ដែល​ចាកចេញ៕​អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​ច្រានចោល​ការប្រើ​យាន​ដ្រូ​ន​ផលិត​ដោយ​អ៊ីរ៉ង់​នៅ​អ៊ុយ​ក្រែ​ន​ ខណៈ​អាមេរិក​គាំទ្រ​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ជុំវិញ​ការលក់​យាន​ដ្រូ​ន​

2022/10/20 07:32:37 pm        551
​រុស្ស៊ី៖ ប្រទេស​រុស្ស៊ី និង​អ៊ីរ៉ង់​កំពុង​បដិសេធថា រុស្ស៊ី​មិនបាន​ប្រើប្រាស់​យាន​ដ្រូ​ន​ផលិត​ដោយ​ប្រទេស​អ៊ីរ៉ង់ ​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​នោះទេ​។ ប្រទេស​អ៊ុយ​ក្រែ​ន​កំពុង​ចោទ​អ៊ីរ៉ង់​ថា ​បាន​រំលោភ​លើ​បម្រាម​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ លើ​ការ​បញ្ជូន​យាន​ដ្រូ​ន​ដែល​មាន​សមត្ថភាព​អាច​ហោះ​បាន​ចម្ងាយ ៣០០​គីឡូម៉ែត្រ​។ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិបាន​បើក​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ពុធ ដែល​ស្នើសុំ​ដោយ​ចក្រភព​អង់គ្លេស បារាំង និង​សហរដ្ឋអាមេរិក​។​ លោក Dmitry Polyanskiy ឯកអគ្គរដ្ឋទូត​រង​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​និយាយថា យើង​មាន​ឧស្សាហកម្ម​យាន​ដ្រូ​ន​របស់​យើង ដែល​ផលិត​នូវ​អ្វីដែល​យើង​ត្រូវការ​សម្រាប់​យុទ្ធនាការ​នេះ​។ ​លោក Saeed Iravani ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់​ប្រចាំ​អង្គការសហប្រជាជាតិបាន​និយាយថា អ៊ីរ៉ង់​បាន​ច្រានចោល​យ៉ាង​ដាច់អហង្ការ​នូវ​ការអះអាង​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​គ្មាន​ហេតុផល​ថា អ៊ីរ៉ង់​បាន​បញ្ជូន​យាន​ដ្រូ​ន UAVS សម្រាប់​ការប្រើប្រាស់​ក្នុង​ជម្លោះ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។​​ទន្ទឹមនឹងនេះ រដ្ឋបាលរបស់លោក Joe Biden កំពុង​គាំទ្រ​សហភាព​អឺរ៉ុប ខណៈដែល​ខ្លួន​ប្រមូល​ភស្តុតាង​ថា ​អ៊ីរ៉ង់​កំពុង​ផ្គត់ផ្គង់​យាន​ដ្រូ​ន​ដល់​រុស្ស៊ី​ សម្រាប់​ការប្រើប្រាស់​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ មន្ត្រី​ និង​អ្នកការទូត​បាន​និយាយកាលពី​ថ្ងៃ​ពុធ​ថា ​សហភាពកំពុង​រៀបចំ​បញ្ជី​ទណ្ឌកម្ម​ជាការ​សង​សឹក​។​ ​រុស្ស៊ី​ត្រូវបាន​គេ​ជឿថា​បាន​បញ្ជូន​យាន​ដ្រូ​ន​Shahed ផលិត​ដោយ​អ៊ីរ៉ង់​ជា​បន្តបន្ទាប់​ចូលទៅ​អ៊ុយ​ក្រែ​ន ដើម្បី​វាយប្រហារ​រោងចក្រ​ថាមពល និង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ផ្សេងទៀត​។ បណ្តា​រដ្ឋមន្ត្រីការបរទេស​សហភាព​អឺរ៉ុប​ បាន​ពិភាក្សា​អំពី​ការប្រើប្រាស់​យាន​ដ្រូ​ន​កាលពី​ថ្ងៃ​ចន្ទ ខណៈដែល​ប្លុក​ទាំង ២៧​ប្រទេស​បាន​ប្រមូល​ភស្តុតាង​ អំពី​ការលក់​យាន​ដ្រូ​ន​របស់​អ៊ីរ៉ង់​ទៅឱ្យ​រុស្ស៊ី៕អត្ថបទ៖ ប៊ុនថន

ទាហាន​អាមេរិក និង​កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​ឆ្លងទន្លេ ខណៈ​មាន​ការតវ៉ា​ពី​កូរ៉េខាងជើង

2022/10/20 06:40:02 pm        391
​កូរ៉េខាងត្បូង៖ ទាហាន​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​បាន​ហ្វឹកហាត់​សាងសង់​ស្ពាន​បណ្ដែត​ទឹក ​ដើម្បី​ចម្លង​រថក្រោះ និង​រថពាសដែក​ផ្សេងទៀត​ឆ្លងទន្លេ​កាលពី​ថ្ងៃ​ពុធ ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​សម​យុទ្ធ​យោធា​រួមគ្នា​ធំ​ជាង​មុន​ ដែល​ធ្វើ​ឲ្យ​កូរ៉េខាងជើង​ផ្ទុះ​កំហឹង​។ ​ឧទ្ធម្ភាគចក្រ​វាយប្រហារ​របស់​កូរ៉េខាងត្បូង​បាន​បាញ់​ភ្លើង ហើយ​រថពាសដែក​បាន​បាញ់​ផ្សែង​ពណ៌​ស​ឡើងលើ​អាកាស ខណៈ​រថក្រោះ​ប្រយុទ្ធ​សំខាន់ៗ​ រថពាសដែក ​និង​រថយន្ត​យោធា​ផ្សេងទៀត​ឆ្លង​កាត់​ស្ពាន​បង្កើត​ពី​ធុង​នៅ​លើ​ទន្លេ Namhan ជិត​ទីក្រុង Yeoju ភាគខាងត្បូង​រដ្ឋធានី Seoul​។​ ​សម​យុទ្ធ​នេះ​បាន​ចូលរួម​ដោយ​កងកម្លាំង​វាយប្រហារ​ការពារ​នៃ​កងកម្លាំង​កងពលធំ​ចល័ត​ទី​១១ របស់​កងទ័ព​កូរ៉េខាងត្បូង​ ដែល​កំពុង​ចូលរួម​ក្នុង​សម​យុទ្ធ​តាម​ទីវាល​មាន​រយៈពេល​ ១២​ថ្ងៃ​មាន​ឈ្មោះថា Hoguk 22 កំពុង​ឆ្លង​ស្ពាន​នានា​បង្កើត​ឡើង​ដោយ​អង្គភាព​វិស្វកម្ម​កូរ៉េខាងត្បូង និង​អាមេរិក​។​កូរ៉េខាងជើង​បាន​ថ្កោលទោស​សម​យុទ្ធ​នេះ​ថា ​ជា​ការ​បង្កើន​ភាព​តានតឹង និង​បាន​បាញ់​សាកល្បង​គ្រាប់​រ៉ូ​កែ​ត និង​គ្រាប់កាំភ្លើង​ធំ​ប្រមាណ​ ១០០​គ្រាប់​បន្ថែម​ទៀត​ចូល​សមុទ្រ​កាលពី​ថ្ងៃ​ពុធ ជា​ការ​ឆ្លើយ​តប​។ ​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​និយាយ​ថា សមយុទ្ធ​ទាំងនោះ​គឺជា​ការ​ការពារ​ខ្លួន និង​ចាំបាច់​សម្រាប់​ការ​ទប់​ទល់នឹង​កូរ៉េខាងជើង​។ យោង​តាម​ក្រសួងការពារជាតិ​កូរ៉េខាងត្បូងឲ្យដឹងថា ទាហាន​កូរ៉េខាងត្បូង និង​អាមេរិក​ប្រមាណ ១ពាន់​នាក់​បាន​ចូលរួម​កាលពី​ថ្ងៃ​ពុធ ក្នុង​នោះ​មាន​រថក្រោះ​ប្រហែល ៥០គ្រឿង និង​រថយន្ត​ជាច្រើន​គ្រឿង​ផ្សេងទៀត យន្តហោះ​ចម្បាំង​ប្រភេទ KF-16, ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ Apache និង Cobra និង​ឧបករណ៍​វិស្វកម្ម​ជាង ១៤០​ប្រភេទ​ដូចជា​ស្ពាន​បណ្ដែត​ទឹកជា​ដើម៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន៖ ចោរក្បត់ជាតិ សម រង្ស៊ី ល្ងង់ពេក និងបានបង្កើតកំហុសធំចំនួនពីរ រហូតនាំទុក្ខដល់អ្នកគាំទ្ររបស់ខ្លួនជាច្រើន

2022/10/20 06:23:39 pm        358
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចង្អុលប្រាប់ទណ្ឌិត សម រង្ស៊ី ដែលសម្តេចបានហៅថាជាចោរក្បត់ជាតិនោះ ថា បានបង្កើតកំហុសយុទ្ធសាស្រ្តធំ២ ដើម្បីឱ្យទណ្ឌិតរូបនេះចេះរៀនសូត្រលើកក្រោយ កុំឱ្យល្ងង់ពេក។ថ្លែងក្នុងឱកាសអញ្ជើញចុះឈ្មោះបោះឆ្នោតថ្មី និងប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កំហុសទាំងពីរនោះរួមមាន ទី១ គឺការប្រមូលមនុស្សរត់ចេញទៅក្រៅប្រទេស ធ្វើឱ្យក្បាលម៉ាស៊ីនដឹកនាំដាច់ និងកំហុសទី២ គឺ ការដកខ្លួនចេញពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។សម្តេចតេជោ ហ៊ុន សែន ក៏បានដាស់តឿនទៅក្រុមប្រឆាំងទាំងអស់ថា មេដឹកនាំទន់ខ្សោយរបស់ខ្លួនដែលបានបង្កើតកំហុសធំៗទាំងនោះ សក្តិសមជាមេដឹកនាំយុទ្ធសាស្រ្តសម្រាប់បក្សនយោបាយមួយនេះដែរឬទេ៕

សារព័ត៌មាន Telegraph និយាយថា លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស Truss សល់​ពេល​ត្រឹម​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​

2022/10/20 06:21:13 pm        342
​អង់គ្លេស៖ សមាជិកសភា​ជាន់ខ្ពស់​មកពី​គណបក្ស​អភិរក្សនិយម ​បាន​ប្រាប់​សារព័ត៌មាន​ Telegraph​ របស់​អង់គ្លេស​កាលពី​ថ្ងៃ​ពុធ​ថា ​លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស Liz Truss នឹង​នៅសល់​ពេល​មិន​យូរ​ទៀត​ទេ​សម្រាប់​វិមាន 10 Downing។ បុគ្គល​នោះ​បាន​ប្រាប់​ការី​និពន្ធ​ផ្នែក​ផ្សព្វផ្សាយ​លោក ​Christopher Hope ថា ឥឡូវនេះ ខ្ញុំ​នឹង​ហៅ​ក្រុម​សាច់ញាតិ​មក​និយាយ​ថា នៅសល់​ពេលវេលា​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មិនមែន​សល់​ច្រើន​ថ្ងៃ​ទៀត​នោះ​ទេ​។ បន្ទាប់ពី​មាន​ពាក្យ​ចចាមអារ៉ាម​ថា ​លោកស្រី Truss បាន​បណ្តេញ​ប្រធាន​អ្នក​គ្រប់​គ្រង​វិន័យ​ និង​បទបញ្ជាផ្ទៃក្នុង​នៅ​ក្នុង​សភា​លោកស្រី Whip Wendy Morton ចេញពី​កន្លែង​ទទួល​ភ្ញៀវ​ក្នុង​រដ្ឋសភា ហើយ​បាន​នាំ​លោកស្រី​ចេញ ដែល​នាំ​ឱ្យ​អនុរដ្ឋមន្ត្រី​របស់​លោក​ស្រី​គឺ​លោក Craig Whittaker លាលែង​ពី​តំណែង ជា​ការ​តវ៉ា​ទៅនឹង​រដ្ឋាភិបាល បាន​ចេញ​ការ​បដិសេធ​ជា​ផ្លូវការ​កាលពី​យប់​ថ្ងៃ​ពុធ ដោយ​ទទូច​ថា ​អ្នក​ទាំងពីរ​នៅតែ​កាន់​តំណែង​របស់​ពួកគេ​នៅឡើយ​។ ​ការ​ប្រឈម​ដាក់​គ្នា​នេះ​បាន​ធ្វើឡើង​ បន្ទាប់ពី​ការបោះឆ្នោត​ដ៏​ចម្រូងចម្រាស​មួយ​ស្តីពី​ការ​ប្រេះឆា​គ្នា ដែល​យ៉ាង​ហោច​ណាស់​សមាជិកសភា​អភិរក្សនិយម ៤០​រូប​ត្រូវ​បាន​គេ​និយាយ​ថា​បាន​អនុប្បវាទ​។​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោកស្រី Suella Braverman ក៏បាន​លាលែង​ពី​តំណែង​ផង​ដែរ​កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​លោកស្រី​ត្រូវ​បាន​រក​ឃើញ​ថា ​បាន​ផ្ញើ​សា​អេឡិចត្រូនិក​អំពី​ឯកសារ​សំងាត់​មួយ​ ចេញពី​គណនី​ផ្ទាល់ខ្លួន​របស់​លោក​ស្រី​ទៅ​ខុស​មនុស្ស។ លោកស្រី​បាន​លើក​ឡើង​នៅ​ក្នុង​លិខិត​លាលែង​ពី​តំណែង​ថា លោកស្រី​ព្រួយបារម្ភ​អំពី​ការដឹកនាំ​របស់​រដ្ឋាភិបាល សំដៅ​ដល់​ផែនការ​ត្រឡប់​ក្រោយ ​១៨០​អង្សា​របស់​លោក​ស្រី Truss ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បង្ខំ នៅ​ពេល​កញ្ចប់​ថវិកា​ទំហំ​តូច​ដ៏​ចម្រូងចម្រាស​របស់​លោក​ស្រី បង្ក​ឲ្យ​មាន​ភាព​ចលាចល​នៅ​លើ​ទីផ្សារ​កាលពី​សប្ដាហ៍​មុន​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ៖ ការចុះជួបប្រជាពលរដ្ឋ មិនមែនជាយុទ្ធនាការឃោសនាបោះឆ្នោតទេ

2022/10/20 06:01:21 pm        283
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ចំពោះគម្រោងបេសកកម្ម អញ្ជើញចុះជួបពលរដ្ឋនៅជុំវិញបឹងទន្លេសាបប៉ុន្មានថ្ងៃខាងមុខនេះ មិនមែនជាយុទ្ធនាការឃោសនាបោះឆ្នោតទេ គឺជាការចុះជួប ផ្តល់ការឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។ថ្លែងក្នុងឱកាសអញ្ជើញចុះឈ្មោះបោះឆ្នោតថ្មី និងប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥តុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នឹងមានបេសកកម្មអញ្ជើញទៅកាន់ខេត្តចំនួន៤ ជុំវិញបឹងទន្លេសាប ដើម្បីជួយដោះស្រាយការលំបាកជូនប្រជាជន ជាពិសេសដោះស្រាយឆ្លើយតបទៅនឹងការរៀបចំលំនៅដ្ឋានថ្មីជូនអ្នករុនតាឯក និងពាក់ស្នែង ដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីដ្ឋានអង្គរ និងមួយផ្នែកទៀតអញ្ជើញចុះជួបសួរសុខទុក្ខ និងដោះស្រាយចែកស្រូវពូជជូនកសិករដែលរងគ្រោះខូចដំណាំស្រូវ និងផលដំណាំដោយសារគ្រោះទឹកជំនន់ រួមទាំងកិច្ចការសំខាន់ៗជាច្រើនទៀត។សម្តេច ហ៊ុន​ សែន បានថ្លែងថា «ប្រជាពលរដ្ឋកំពុងតែវេទនា អ៊ីចឹងទុកឱ្យប្រជាជនរងគ្រោះ ហើយនាយករដ្ឋមន្ត្រីនៅស្ងៀមឬយ៉ាងម៉េច? ទេសរដ្ឋមន្ត្រីនានា កំពុងតែធ្វើដំណើរជុំវិញប្រទេស ដើម្បីចែកស្រូវពូជ ចែកស្បៀងអាហារដល់ពលរដ្ឋកំពុងតែជួបបញ្ហា»៕

មេដឹកនាំ​អ៊ុយ​ក្រែ​នជំរុញ​ឲ្យ​ពលរដ្ឋ​សន្សំសំចៃ​ថាមពល​ ក្រោយ​ការវាយប្រហារ​តាម​អាកាស​ថ្មី​របស់​រុស្ស៊ី​លើ​ទីក្រុង​ និង​រោងចក្រ​ថាមពល​

2022/10/20 05:54:21 pm        301
​អ៊ុយក្រែន៖ រុស្ស៊ី​បាន​បាញ់​ស្រោច​ដោយ​មី​ស៊ី​ល និង​យាន​ដ្រូ​ន​អត្តឃាត​លើ​ទីក្រុង និង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​នានា​របស់​អ៊ុយ​ក្រែ​នអំឡុង​សប្ដាហ៍​ទី​៣៤ នៃ​សង្គ្រាម ដោយ​បាន​សម្លាប់​មនុស្ស​រាប់​សិប​នាក់ និង​បណ្ដាល​ឲ្យ​ទីក្រុង​មួយ​ចំនួន​គ្មាន​អគ្គិសនី​ប្រើប្រាស់​។ ​លោក​ប្រធានាធិបតី Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ៣០%​ នៃ​ស្ថានីយ​ថាម​ពល​របស់​អ៊ុយ​ក្រែ​ន​ត្រូវបាន​បំផ្លាញ​ ក្នុង​ការ​វាយប្រហារ​ដោយ​យាន​ដ្រូ​ន​ចាប់តាំងពី​ថ្ងៃទី​១០ ​ខែ​តុលា​មក បណ្ដាល​ឲ្យ​ដាច់​ចរន្តអគ្គិសនី​ទូទាំង​ប្រទេស​។ លោក​បាន​ជំរុញ​ដល់​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ ឲ្យ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​តិចតួច​នៅ​ពេល​ល្ងាច​។ ​ក្រុម​សម្ព័ន្ធមិត្ត​អ៊ុយ​ក្រែ​ន​បាន​សន្យា​បញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស និង​មី​ស៊ី​ល​បន្ថែម​ទៀត​ទៅ​ឲ្យ​ទីក្រុង Kyiv ខណៈ​រុស្ស៊ី​បើក​ការវាយប្រហារ​តាម​អាកាស​ជាថ្មី​។​អភិបាលក្រុង Kyiv និយាយថា មនុស្ស ​៤​នាក់​បាន​ស្លាប់​នៅ​ពេល​យាន​ដ្រូ​ន​មួយ​គ្រឿង​ ធ្លាក់​ចំ​អគារ​លំនៅឋាន​មួយ​កន្លែង​ក្នុង​ទីក្រុង​នេះ​កាលពី​ថ្ងៃ​ចន្ទ។ លោក Vitali Klitschko បាន​និយាយថា រុស្ស៊ី​បាន​វាយប្រហារ​ដោយ​យាន​ដ្រូ​ន​ចំនួន ​២៨​គ្រឿង ហើយ​ការ​ផ្ទុះ​ចំនួន ​៥​លើក​ត្រូវ​បាន​លាន់​លឺ​ក្នុង​រដ្ឋធានី​នេះ​។​ ក្រុម​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​និយាយ​ថា ​យាន​ដ្រូ​ន​ទាំងនោះ​ត្រូវ​បាន​ផលិត​ដោយ​អ៊ីរ៉ង់ ហើយ​ពួកគេ​បាន​ជំរុញ​ទីក្រុង​តេ​អេ​រ៉ង់​បញ្ឈប់​ការ​ផ្គត់ផ្គង់​ឲ្យ​រុស្ស៊ី​។ ​អ៊ីរ៉ង់​បាន​ច្រានចោល​ពាក្យ​ចោទ​ប្រកាន់​ដែល​ថា ​ខ្លួន​បាន​ផ្គត់ផ្គង់​យាន​ដ្រូ​ន​ទាំងនោះ ហើយ​រុស្ស៊ី​ពុំបាន​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ឡើយ​។ ​ទីក្រុង ​Moscow បាន​ទាត់ចោល​ការចោទប្រកាន់​ដែល​ថា ​ការវាយប្រហារ​របស់​ខ្លួន​បាន​ដាក់​គោល​ដៅ​លើ​ជន​ស៊ីវិល​៕ អត្ថបទ៖ សុខមាន

លោក Putin ប្រកាស​ច្បាប់អាជ្ញាសឹក​ក្នុង​តំបន់​៤​ដែល​រុស្ស៊ី​គ្រប់គ្រង ខណៈ​ទាហាន​អ៊ុយ​ក្រែ​ន​បង្កើន​ការវាយលុក

2022/10/20 05:36:21 pm        448
​រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ចុះហត្ថលេខា​លើ​ច្បាប់​មួយ​កាលពី​ថ្ងៃ​ពុធ ដោយ​ដាក់​ចេញ​ច្បាប់អាជ្ញាសឹក​នៅ​ក្នុង​តំបន់​ចំនួន ​៤​ របស់​អ៊ុយ​ក្រែ​ន ដែល​វិមាន​ក្រឹម​ឡាំង​បាន​ដាក់​បញ្ចូល​ជា​ឧប​សម្ព័ន្ធ ​ជា​ការ​រំលោភច្បាប់​អន្តរជាតិ ដោយមាន​បញ្ជា​ដាច់ដោយឡែក​ពី​គ្នារឹត​បន្តឹង​លើ​សកម្មភាព​ទាំង​ក្នុង​ និង​ក្រៅ​តំបន់​ចំនួន ​៨ ​របស់​រុស្ស៊ី​នៅ​ជាប់​អ៊ុយ​ក្រែ​ន​។ ​​តំបន់​ទាំងនោះ​មាន Kherson Zaporizhzhia Donetsk និង Luhansk​។ រុស្ស៊ី​ពុំបាន​គ្រប់គ្រង​លើ​តំបន់​ទាំង ​៤ ​នោះ​ទាំង​ស្រុង​ទេ ហើយ​បាន​ដកទ័ព​ចេញ​យ៉ាង​ប្រញាប់ប្រញាល់​នៅ​ក្នុង​តំបន់ Kherson បន្ទាប់​ពី​កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​ដណ្ដើមយក​ដែនដី​នោះ​ត្រឡប់​ទៅវិញ​។ ក្រសួងការបរទេស​អ៊ុយ​ក្រែ​ន​បាន​ថ្កោលទោស​ក្រឹត្យ​នោះ​ថា ​ជា​រដ្ឋ​ភេរវកម្ម​ថ្មី ដែល​មាន​បំណង​ដាក់​សម្ពាធ​លើ​ការ​តស៊ូ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ទាំងនោះ​។ ​ក្រឹត្យ​របស់​លោក​បាន​បញ្ជាក់​ថា ទោះ​យ៉ាង​ណា​ក៏ដោយ​លោក Putin បាន​និយាយ​ថា លោក​នឹង​ដាក់​ចេញ​គោលនយោបាយ​នេះ អំឡុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​របស់​រុស្ស៊ី​ដែល​បាន​គ្រោង​ទុក​។ច្បាប់អាជ្ញាសឹក​នេះ​នឹង​ចូល​ជា​ធរមាន​ក្នុង​តំបន់​ទាំងនោះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​អំឡុង​សុន្ទរកថា​តាម​ទូរទស្សន៍លោក Putin បាន​និយាយ​ថា ចំពោះ​បញ្ហា​នេះ ខ្ញុំ​សូម​រម្លឹក​អ្នក​ទាំង​អស់គ្នា​ថា ​នៅ​ក្នុង​សាធារណរដ្ឋ​ប្រជាមានិត Donetsk, សាធារណរដ្ឋ​ប្រជាមានិត Luhansk ព្រមទាំង​នៅ​តំបន់ Kherson និង ​Zaporizhzhia ច្បាប់អាជ្ញាសឹក​នេះ​បាន​ចូល​ជា​ធរមាន​រួចហើយ ​មុន​ពេល​ចូលរួម​ជាមួយ​រុស្ស៊ី៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM