សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរសាទរ  ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសហគមន៍ OB-PS ថ្វាយនូវពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានការថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS

ព័ត៌មានសំខាន់ៗ

មហាសន្និបាត​អង្គការសហប្រជាជាតិ​បើក​កិច្ចប្រជុំ​ដោយ​ផ្តោតលើ​គោលដៅ​អភិវឌ្ឍន៍

2022/09/20 02:56:44 pm        679
​UN៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិលោក Antonio Guterres បាន​បើក​មហាសន្និបាត​អង្គការសហប្រជាជាតិ​ឆ្នាំ២០២២ កាលពី​ថ្ងៃ​ចន្ទ ដោយ​គូសបញ្ជាក់​ពី​តម្រូវការ​ក្នុងការ​ជំរុញ និង​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព ដែល​បានលើកឡើង​ដោយ​អង្គការសហប្រជាជាតិ​ក្នុង​ឆ្នាំ២០១៥​។ ​លោក Guterres បាន​និយាយថា យើង​ជួបគ្នា​នៅក្នុងពេល​នៃ​ហានិភ័យ​ដ៏​ធំ​សម្រាប់​ពិភពលោក​របស់​យើង​។ មេដឹកនាំ​ពិភពលោក​កំពុង​ជួបប្រជុំគ្នា​គ្នា​នៅ​អង្គការសហប្រជាជាតិ​ក្នុង​សប្តាហ៍​នេះ ​ក្រោម​ស្រមោល​នៃ​ជម្លោះ​ដ៏​ធំ​លើកដំបូងរបស់​អឺរ៉ុប​ចាប់តាំងពី​សង្គ្រាមលោកលើកទី​ពីរ​។​ ​មហាសន្និបាត​ប្រចាំឆ្នាំ​កំពុង​ប្រព្រឹត្តទៅ ​ខណៈ​ប្រទេស​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​កំពុង​ប្រឈម​វិសមភាព វិបត្តិ​អាកាសធាតុ​ដែល​កំពុង​កើនឡើង ការគំរាមកំហែង​នៃ​គ្រោះ​ទុរភិក្ស ការ​កើនឡើង​នូវ​ព័ត៌មាន​មិន​ពិត និង​ការនិយាយ​អំពី​ភាព​ស្អប់ខ្ពើម​។​សម័យប្រជុំ​ថ្មី​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ បាន​បើក​ដោយមាន​ការព្រមាន​ពី​ប្រធាន​ប្តូរវេន​ថ្មី​របស់ខ្លួន ដែល​បាន​និយាយ​អូសបន្លាយ​ភាពមិនប្រាកដប្រជា​ជាស​កល អតិផរណា និង​ជម្លោះ​កំពុង​បង្កើត​ភាពចលាចល​ ដែល​មិនបាន​ឃើញ​ចាប់តាំងពី​សង្គ្រាមលោកលើកទី​ពីរ​មក​។​ ​លោក Csaba Kőrösi របស់​ប្រទេស​ហុង​គ្រីបាន​និយាយថា ការវាយលុក​របស់​រុស្សី​ទៅលើ​ប្រទេសជិតខាង​ខ្លួន​អ៊ុយ​ក្រែ​ន ​បានធ្វើ​ឲ្យ​មានការ​ប្រែប្រួល​ការទូត​អន្តរជាតិ​។ លោក Kőrösi បានចេញ​ការព្រមាន​នេះ​ ខណៈ​បើក​សម័យប្រជុំ​លើក​ទី៧៧ នៃ​មហាសន្និបាត​នៅ​ទីស្នាក់ការ​កណ្តាល​របស់អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ញូវយ៉ក​៕អត្ថបទ៖ ប៊ុនថន

រញ្ជួយ​ដី​ដ៏​ខ្លាំង​បានធ្វើ​ឲ្យ​រញ្ជួយ​ឆ្នេរសមុទ្រ​ប៉ាស៊ីហ្វិក​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក

2022/09/20 02:33:23 pm        643
​ម៉ិ​ក​ស៊ិ​ក៖ រញ្ជួយ​ដី​កម្រិត ៧.៦រ៉ិ​ច​ទ័​រ​បានធ្វើ​ឲ្យ​រញ្ជួយ​ឆ្នេរសមុទ្រ​ប៉ាស៊ីហ្វិក​ ភាគ​កណ្តាល​ប្រទេស​ម៉ិ​ក​ស៊ិ​ក​កាលពី​ថ្ងៃ​ចន្ទ​ ដោយបាន​ដាក់ចេញ​ការប្រកាសអាសន្ន​អំពី​ការរញ្ជួយ​ដី​នៅក្នុង​រដ្ឋធានី​។ រញ្ជួយ​ដី​នេះ​បាន​បណ្តាល​ឲ្យ​មនុស្សម្នាក់​ស្លាប់​។​ ​នៅ​ពុំទាន់​មាន​សេចក្តីរាយការណ៍​ភ្លាមៗ​អំពី​ការខូចខាត​ដោយ​ការរញ្ជួយ​ដី ​ដែល​បាន​វាយប្រហារ​នៅវេលា​ម៉ោង ១ និង ០៥​នាទី​រសៀល​ម៉ោង​ក្នុង​តំបន់​នៅឡើយ​ទេ​។ រញ្ជួយ​ដី​នេះ​មាន​ចំណុចកណ្តាល ៣៧គីឡូម៉ែត្រភាគ​អាគ្នេយ៍​ទីក្រុង Aquila ក្បែរ​ព្រំដែន​រដ្ឋ Colima និង Michoacan និង​មាន​ជម្រៅ ១៥.១គីឡូម៉ែត្រ​។​ ​ក្រសួង​សន្តិសុខ​សាធារណៈ​របស់​រដ្ឋ Michoacan បាន​និយាយថា ពុំមាន​របាយការណ៍​ភ្លាមៗ​អំពី​ការបំផ្លាញ​ធំៗ​នៅក្នុង​រដ្ឋ​នោះទេ ក្រៅពី​ប៉ះពាល​ដល់​អគារ​មួយចំនួន​នៅក្នុង​ទីក្រុង Coalcoman។​ ​អភិបាលក្រុង​ម៉ិ​ក​ស៊ិ​កលោក Claudia Sheinbaum បាន​និយាយថា ​ពុំមាន​របាយការណ៍​អំពី​ការខូចខាត​នៅក្នុង​រដ្ឋធានី​នោះទេ​៕អត្ថបទ៖ ប៊ុនថន

ម៉ាឡេស៊ី​ជំរុញ ASEAN ឲ្យ​ត្រួតពិនិត្យ​ផែនការ​សន្តិភាព​ឡើងវិញ​លើ​វិបត្តិ​សហភាព​មី​យ៉ាន់​ម៉ា

2022/09/20 12:34:46 pm        488
​ម៉ាឡេស៊ី​៖ រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី​លោក Saifuddin Abdullah បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សមាគម​អាស៊ី​-​អាគ្នេយ៍​ត្រូវតែ​សម្រេចចិត្តថា​ តើ​ពួកគេ​ត្រូវ​បោះជំហាន​ទៅមុខ​ជាមួយ​ផែនការ​សន្តិភាព ​៥​ចំណុច​ដែល​បរាជ័យ​សម្រាប់​សហភាព​មី​យ៉ាន់​ម៉ា ឬត្រូវ​សម្រេច​ថា តើ​ត្រូវធ្វើ​បែបណា​បន្ទាប់​ទៀត មុនពេល​បណ្ដា​មេដឹកនាំ​របស់ខ្លួន​ជួបគ្នា​នៅ​ខែវិច្ឆិកា​។​ ​សហភាព​មី​យ៉ាន់​ម៉ា​បាន​ធ្លាក់​ក្នុង​វិបត្តិ ​ចាប់​តាំង​ពី​ទាហាន​បាន​ទម្លាក់​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​មេដឹកនាំ​លោកស្រី Aung San Suu Kyi កាលពី​ខែកុម្ភៈ​ឆ្នាំមុន ដោយ​បាន​ឃុំខ្លួន​រូបលោក​ស្រី និង​មន្ត្រី​ដទៃ​ទៀត ព្រមទាំង​បើក​ការ​បង្ក្រាប​ដ៏​បង្ហូរ​ឈាម​លើ​ការ​តវ៉ា និង​ក្រុម​ប្រឆាំង​។​ ​សមាគម​អាស៊ី-​អាគ្នេយ៍​ហៅ​កាត់​ថា ASEAN ដែល​សហភាព​មី​យ៉ាន់​ម៉ា​ជា​សមាជិក​មួយ​ដែរ​នោះ បាន​កំពុង​ដឹកនាំ​កិច្ច​ខិតខំ​ប្រឹងប្រែង​រក​សន្តិភាព​ជូន​ប្រទេស​មួយ​នេះ​។​ ​លោក Abdullah បាន​និយាយ​ថា នៅ​ចន្លោះ​ពេលនេះ និង​កិច្ចប្រជុំ​កំពូល ASEAN នៅ​ក្នុង​ខែ​វិច្ឆិកា ASEAN ត្រូវតែ​ពិនិត្យ​ឡើង​វិញ​ឲ្យ​បាន​ហ្មត់ចត់​ថា ​តើ​ចំណុចរួម​ ឬ​កុងសង់ស៊ីស​ទាំង​ ៥​ចំណុច​នោះ​នៅតែ​ជាប់​ពាក់ព័ន្ធ​គ្នា​ទៀត ​ឬ​យ៉ាងណា ហើយ​ថា​ តើ​វា​គួរតែ​ត្រូវ​បាន​ជំនួស​ដោយ​អ្វី​ដែល​ប្រសើរ​ជាង​នេះ​ ឬ​យ៉ាងណា។​នៅ​ពេល​មាន​ជំនួប​នៅ​ខែ​វិច្ឆិកា​ខាងមុខ យើង​ត្រូវតែ​សួរ​សំណួរ​លំបាក ហើយ​យើង​ត្រូវតែ​ឆ្លើយ​អំឡុង​ពេលនោះ​។ ​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​នៅក្រៅ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ នៃ​បណ្ដា​មេដឹកនាំ​ពិភពលោក​សម្រាប់​មហាសន្និបាត​អង្គការសហប្រជាជាតិនៅក្នុង​ទីក្រុង New York រដ្ឋមន្ត្រីការបរទេស​រូបនេះក៏បាន​និយាយ​ផងដែរ​ថា លោក​សង្ឃឹមថា សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ទាំង​ ១៥ប្រទេសនឹងមិន​ធ្វើ​ឲ្យ​បរាជ័យ​ក្នុង​ការជួយ​ប្រជាជនសហ​ភាព​មី​យ៉ាន់​ម៉ា​ទេ​៕អត្ថបទ៖ សុខមាន

ព្យុះ​ទី​ហ្វុ​ង​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ២​នាក់​ស្លាប់ បន្ទាប់ពី​បាន​បោកបក់​លើ​ប្រទេស​ជប៉ុន

2022/09/20 12:04:19 pm        323
​ជប៉ុន៖ ព្យុះ​ទី​ហ្វុ​ង Nanmadol ជា​ព្យុះ​ដ៏​មាន​ឥទ្ធិពល​បំផុត​មិន​ធ្លាប់មាន​ពីមុនមក​ បាន​បោក​បក់​មកលើ​ប្រទេស​ជប៉ុនដោយ​នាំមក​នូវ​ភ្លៀង​ធ្លាក់​ និង​ខ្យល់​បក់បោក​ខ្លាំង​ បណ្តាលឱ្យ​មនុស្ស​រាប់សែន​នាក់​គ្មាន​ថាមពល​ប្រើប្រាស់​។ ​ប្រទេស​ជប៉ុន​បាន​ព្យាយាម​ទប់ទល់​ការវាយប្រហារ​ខ្លាំង​បំផុត ​ពី​ប្រព័ន្ធ​ត្រូពិច​នៅក្នុង​ប្រវត្តិសាស្ត្រ​ដែល​ត្រូវបាន​កត់ត្រា​កាលពី​ចុង​សប្តាហ៍ ខណៈ​ព្យុះ​ទី​ហ្វុ​ង Nanmadol បាន​បោកបក់​នាំមក​ជាមួយ​ភ្លៀង​ធ្លាក់ និង​ខ្យល់​បក់​ខ្លាំង​លើ​កោះបណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ២នាក់​ស្លាប់ ខណៈ ៩០​នាក់​រងរបួស​ និង​កាត់ផ្តាច់​ចរន្តអគ្គិសនី​ ​និង​ជំរុញឱ្យមាន​បញ្ជា​ជម្លៀស​ប្រជាជន​ចំនួន​ ៩​លាន​នាក់​។​ ​ព្យុះ​ទី​ហ្វុ​ង Nanmadol បាន​នាំមក​នូវ​កម្លាំង​ខ្យល់ ១៨០​​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​តំបន់​មួយចំនួន​អាច​ឃើញ​ទឹកភ្លៀង​មាន​កម្រិត ៥០០មី​លី​ម៉ែត្រកាលពី​ថ្ងៃអាទិត្យ និង​ថ្ងៃ​ចន្ទ​។ ទឹកជំនន់ និង​បំណាក់​ដី​ត្រូវបាន​គេ​រំពឹងទុក ខណៈ​សេវាកម្ម​រថភ្លើង​ល្បឿន​លឿន នាវា​ចម្លង និង​ជើងហោះហើរ​រាប់រយត្រូវបាន​លុបចោល៕អត្ថបទ៖ ប៊ុនថន

ប្រមុខ​អង្គការសហប្រជាជាតិ​រិះគន់បម្រាម​ផ្ដល់​ទិដ្ឋាការ​ធ្វើដំណើរ​របស់​សហ​ភាព​អឺរ៉ុប​លើ​ជនជាតិ​រុស្ស៊ី​

2022/09/20 11:19:45 am        289
​UN៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិលោក ​Antonio Guterres បាន​និយាយថា ការ​រឹតត្បិត​លើ​បម្រាម​ទិដ្ឋាការ​ធ្វើដំណើរ​ថ្មី​របស់​សហភាព​អឺរ៉ុប ​ដាក់​គោលដៅ​លើ​ក្រុម​អ្នកទេសចរ​រុស្ស៊ី​អាច​មិន​មែន​ជា​គំនិត​ល្អ​បំផុត​ទេ ហើយ​សង្ឃឹមថា​នឹង​ត្រូវ​បាន​ដកចេញ បន្ទាប់ពី​ជម្លោះ​ប្រដាប់​អាវុធ​នៅ​អ៊ុយ​ក្រែ​ន​ចប់​។ ​មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ​រូប​នេះ បាន​ធ្វើ​អត្ថាធិប្បាយ​ទៅលើ​វិធានការ​នានា​របស់​សហ​ភាព​អឺរ៉ុប​ទាំងមូល និង​រដ្ឋ​ជា​សមាជិក​និមួយៗ ដែល​ធ្វើ​ឲ្យ​ទិដ្ឋាការ​នោះ​មានការ​លំបាក​សម្រាប់​អ្នកដំណើរ​រុស្ស៊ី ឬ​ថែមទាំង​មិនអាច​ទទួលបាន​។ ​នៅ​ពេល​ត្រូវ​បាន​សួរ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់​រុស្ស៊ី​ថា​ តើ​លោក​គិតថា វិធានការ​ទាំងនោះ​ជា​ការ​រំលោភ​លើ​សិទ្ធិ​ពលរដ្ឋ​រុស្ស៊ី​ដែរ​ទេ លោក Guterres បាន​និយាយ​ថា ចំណាត់​ការ​ទាំងនោះ​គឺជា​ផ្នែក​មួយ​នៃ​ការ​ជាន់​ពន្លិច​ ស្ថានការណ៍​កាន់​តែ​ធ្ងន់ធ្ងរ​នៃ​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប និង​រុស្ស៊ី។​ទីភ្នាក់ងារសារព័ត៌មាន​ខាងលើ​បាន​ដកស្រង់​សម្ដី​របស់​លោក​កាលពី​ថ្ងៃ​ចន្ទ ខណៈ​លោក​និយាយ​ក្នុង​បទសម្ភាសន៍​មួយ​ថា ខ្ញុំ​ពិតជា​សង្ឃឹមថា ​បន្ទាប់ពី​សង្គ្រាម​បញ្ចប់ ស្ថានភាព​ទាំងនេះ​នឹង​រលាយ​បាត់​។​ ​របាយការណ៍​បាន​និយាយ​ថា លោក Guterres បាន​ថ្លែងការណ៍ ជនជាតិ​រុស្ស៊ី​មួយ​ចំនួន​បាន​ព្យាយាម​ចាកចេញ​ពី​ប្រទេស​កំណើត​របស់​ពួកគេ ក្រោយ​ប្រទេស​នេះ​បាន​បញ្ជូន​ទាហាន​ចូល​ក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ ដូច្នេះ​ការសម្រេចចិត្ត​របស់​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប អាច​ថា​មិន​មែន​ជា​គំនិត​ល្អ​ឡើយ​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧នាទីក្រុងញូយ៉កសហរដ្ឋអាមេរិកនៅថ្ងៃស្អែកនេះ

2022/09/20 10:57:42 am        470
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាកថា នៅថ្ងៃទី២១ ខែកញ្ញាស្អែកនេះ សម្តេចនឹងដឹកនាំគណៈប្រតិភូទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧នាទីក្រុងញូយ៉កសហរដ្ឋអាមេរិក។សំណេរសម្តេចតេជោ ហ៊ុន សែន តាមFacebook ផ្លូវការនៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះបន្តថា សម្តេចនឹងបន្តដំណើរទៅទស្សនកិច្ចផ្លូវការនៅគុយបាព្រមទាំងបន្តដំណើរមកទីក្រុងតូត្យូប្រទេសជប៉ុនដើម្បីចូលរួមបុណ្យសព ឯកឧត្តមសុីនហ្សូ អាបេអតីតនាយករដ្ឋមន្ត្រីជប៉ុន។សម្តេចតេជោបញ្ជាក់ថា “ខ្ញុំសូមផ្ញើការនឹករលឹកដល់បងប្អូនដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា និងសូមការអាធ្យាស្រ័យដោយមិនអាចរៀបចំការជួបជុំជាមួយបងប្អូនបាន អាស្រ័យដោយការស្នាក់នៅទីក្រុងញូយ៉កមានរយៈពេលខ្លី និងមានកម្មវិធីច្រើន។ ម្យ៉ាងទៀតយើងក៏ទើបជួបគ្នាកាលពីខែឧសភា២០២២កន្លងទៅនៅទីក្រុងវ៉ាសុីនតុនហើយដែរ។ សង្ឃឹមថាបងប្អូននឹងមានការយោគយល់។សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជួបតែសេចក្តីសុខសេចក្តីចម្រើននិងសប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ”៕

ចិន​តវ៉ា​ដោយ​លើក​ឡើង​ថា ​សម្ដី​របស់​លោក Biden ​រំលោភ​លើ​គោលនយោបាយ​របស់​អាមេរិក​លើ​កោះ​តៃវ៉ាន់​

2022/09/20 10:41:55 am        450
​ចិន៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយ​ថា ​ខ្លួន​បាន​តវ៉ា​យ៉ាង​ដាច់​ណាត់​ជាមួយ​អាមេរិក បន្ទាប់ពីលោក​ប្រធានាធិបតី Joe Biden បាន​និយាយ​ថា ​ក្រុង​វ៉ាស៊ីនតោន​នឹង​ការពារ​កោះ​តៃវ៉ាន់​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​ចិន ដោយ​បន្ថែម​ថា ​ការ​អត្ថាធិប្បាយ​របស់​លោក​បាន​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ លើ​គោលនយោបាយ​របស់​សហរដ្ឋអាមេរិក​ដែល​មាន​ជា​យូរ​មក​ហើយ​លើ​កោះ​នេះ​។​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី Mao Ning បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​កាលពី​ថ្ងៃ​ចន្ទ​ថា ភាគី​សហរដ្ឋអាមេរិក​បាន​រំលោភ​លើ​គោលនយោបាយ​ចិន​តែមួយ សេចក្តី​ថ្លែងការណ៍​រួម​ចំនួន​៣ ​រវាង​ចិន​-​អាមេរិក បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​ការ​ប្ដេជ្ញាចិត្ត​នៃ​ការ​មិន​គាំទ្រ​ឯករាជ្យ​កោះ​តៃវ៉ាន់ និង​បញ្ជូន​សញ្ញា​ខុស​យ៉ាង​ខ្លាំង ​ចំពោះ​កងកម្លាំង​បំបែក​ខ្លួន​ទាមទារ​ឯករាជ្យ​កោះ​តៃវ៉ាន់​។​លោកស្រី Mao និយាយ​ថា ចិន​បាន​ជំទាស់​យ៉ាង​ដាច់​ណាត់។ មានចិនតែមួយ​ប៉ុណ្ណោះ​នៅ​លើ​ពិភព​លោក​នេះ ហើយ​តៃវ៉ាន់​គឺជា​ផ្នែក​មួយ​របស់​ចិន ជាមួយ​គ្នា​នេះ​យើង​មិនដែល​អត់ឱន​ឲ្យ​សកម្មភាព​ដែល​មាន​បំណង​បំបែកបំបាក់​ចិន​ឡើយ ហើយ​យើង​នឹង​ត្រៀម​គ្រប់​ជម្រើស​ទាំងអស់​ក្នុង​ការ​ចាត់​វិធានការ​ចាំបាច់​នានា​។ កាលពី​ថ្ងៃអាទិត្យលោក Biden ត្រូវ​បាន​គេ​សួរ​ថា ​តើ​កងទ័ព​អាមេរិក​នឹង​ការពារ​កោះ​តៃវ៉ាន់​ទេ ក្នុង​ករណី​មានការ​វាយប្រហារ​មិន​ធ្លាប់​មាន​ណាមួយ​ពី​ប្រទេស​ចិន​នោះ លោក​បាន​ឆ្លើយ​ថា ពិតមែន​ហើយ​៕អត្ថបទ៖ សុខមាន

តុលាការខ្មែរក្រហម នឹងប្រកាសសាលដីកាបណ្តឹងសាទុក្ខ លោក ខៀវ សំផន នៅថ្ងៃទី២២ ខែកញ្ញា

2022/09/20 10:28:26 am        371
ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬហៅថាតុលាការខ្មែរក្រហម នឹងប្រកាសសាលាដីកាជុំវិញបណ្តឹងសាទុក្ខអតីតប្រមុខរដ្ឋនៃរបបប្រជាធិបតេយ្យកម្ពុជា លោក ខៀវ សំផន ក្នុងសំណុំរឿង០០២/០២ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។ អង្គជំនុំជម្រះសាលាដំបូងនៃតុលាការខ្មែរក្រហម កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានកាត់ទោស លោក ខៀវ សំផន ឱ្យជាប់គុកអស់មួយជីវិត ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម,ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាក្រុងហ្សឺណែវ៕

ចក្រភព​អង់គ្លេស​ និង​ពិភពលោក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ​និង​លា​ចុងក្រោយ​ចំពោះ​ព្រះមហាក្សត្រី ​Elizabeth ទីII

2022/09/20 10:08:49 am        370
​អង់គ្លេស​៖ ចក្រ​ភព​អង់គ្លេស​ និង​ពិភពលោក​បាន​និយាយ​លា​ចុងក្រោយ​ចំពោះ​មហាក្សត្រី Elizabeth ទីII នៅ​ព្រះ​រាជពិធី​បុណ្យ​សព​កាលពី​ថ្ងៃ​ចន្ទដែល​មាន​ការចូលរួម​ពី​បណ្ដា​ប្រធានាធិបតី ព្រះ​មហាក្សត្រ ព្រះអង្គម្ចាស់ និង​នាយករដ្ឋមន្ត្រី ព្រមទាំង​ពលរដ្ឋ​សាមញ្ញ​ទូទៅ​ដែល​បាន​ចេញ​ប្រមូលផ្ដុំ​តាម​ដង​ផ្លូវ​នៃ​ទីក្រុង​ឡុង​ដ៍ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ដល់​ព្រះ​មហាក្សត្រី​ដែល​បាន​ឡើង​គ្រង​រាជ​សម្បត្តិ​រយៈពេល​ ៧០​ឆ្នាំ​។ ​សមាជិក​គ្រួសារ​រាជវង្ស​បាន​ហែ​អម​យ៉ាង​ស្ងៀមស្ងាត់​ នៅ​ពីក្រោយ​ក្រុម​អ្នក​សែង​ព្រះ​ម​ជ្ឈូ​សា​តុប​តែង​ដោយ​មកុដ​ចក្រភព ភូគោល​មាស និង​ដំបង​រាជ្យ​។ ​បណ្ដា​មេដឹកនាំ​ពិភពលោក​ និង​រាជវង្សបរទេស​បាន​ចូលរួម​ជាមួយព្រះមហាក្សត្រ Charles ទីIII ហើយ​សមាជិក​គ្រួសារ​រាជវង្ស​ស្ថិត​ក្នុង​ចំណោម​អ្នក​ហែហម​ម​ជ្ឈូ​សា​របស់​មហាក្សត្រី​នៅ​ព្រះវិហារ Westminster Abbey​។ ​ព្រះ​មជ្ឈូសា​របស់​មហាក្សត្រី Elizabeth ទីII ត្រូវ​បាន​ដាក់ចុះ​ក្នុង​សាល​បញ្ចុះ​នៅ​ព្រះរាជដំណាក់ St George's Chapel ក្នុង​ព្រះរាជវាំង Windsor ក្រោយ​ពិធីបុណ្យ​ព្រះ​សព​កាលពី​ថ្ងៃ​ចន្ទ ​ទី​១៩ ​ខែ​កញ្ញា​។ ព្រះ​សព​របស់​ព្រះ​មហាក្សត្រី​ត្រូវ​បាន​បញ្ចុះ​នៅ​ជាមួយ​ព្រះ​សា្វមី​របស់​ទ្រង់​គឺ​ព្រះអង្គម្ចាស់ Philip នៅក្នុង​ពិធីបួងសួង​ជា​លក្ខណៈ​ឯកជន​ក្នុង​ព្រះរាជដំណាក់ Windsor​។ ​កាណុង​កាំភ្លើង​ត្រូវ​បាន​បាញ់ ហើយ​កណ្ដឹង​ត្រូវ​បាន​រោរិ៍ ខណៈ​ដែល​ព្រះ​ម​ជ្ឈូ​សា​របស់​ព្រះ​មហាក្សត្រី Elizabeth ទី​II ត្រូវ​បាន​ដង្ហែ​នៅ​តាម​មហាវិថី The Mall ក្នុង​ទីក្រុង​ឡុ​ដ៍ ជា​ផ្នែក​មួយ​នៃ​កម្មវិធី​បុណ្យ​ព្រះ​សព​របស់​ទ្រង់​។​ក្រុម​អ្នក​កាន់ទុក្ខ​រាប់​រយ​នាក់​បាន​ឈរ​តម្រង់​ជួរ​នៅតាម​ដងផ្លូវ​នានា ខណៈ​ព្រះ​ម​ជ្ឈូ​សា​ត្រូវ​បាន​ដង្ហែ​ទៅកាន់​ព្រះរាជវាំង Windsor ជាទី​ដែល​ព្រះ​សព​របស់​ទ្រង់​ត្រូវ​បាន​បញ្ចុះ​។ ក្រុម​អ្នក​កាន់​មរណទុក្ខ​ចុងក្រោយ​បាន​ឈរ​តម្រង់​ជួ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នៅ​ព្រះ​ម​ជ្ឈូ​សា​របស់​ព្រះ​មហាក្សត្រី Queen Elizabeth ទីII កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ​។ ​មនុស្ស​រាប់​រយ​នាក់​នៅ​ខាងក្រៅ​ព្រះរាជដំណាក់ Windsor បាន​ប្រមូល​ផ្ដុំគ្នា​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ ដោយ​ស៊ូទ្រាំ​នឹង​អាកាសធាតុ​ត្រជាក់​ និង​ភ្លៀង​ធ្លាក់​ ដើម្បី​ចាប់​កន្លែង​ល្អៗ​សម្រាប់​ពិធីបុណ្យ​ព្រះ​សព​របស់​មហាក្សត្រី Elizabeth​។ ​ចំណែក​នៅ​ខាងក្រៅ​ចក្រភព​អង់គ្លេស​វិញគឺ​នៅ​ទីក្រុង Hong Kong កាលពី​យប់​ថ្ងៃ​ចន្ទ មនុស្ស​រាប់​រយ​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ខាងក្រៅ​ស្ថាន​កុងស៊ុល​ចក្រភព​អង់គ្លេស​ ដើម្បី​មើល​ពិធីបុណ្យ​ព្រះ​សព​ព្រះ​មហាក្សត្រី Elizabeth II​។​ ​មនុស្ស​នៅតែ​បន្ត​ទៅ​កាន់​ទីនោះ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធដោយ​ដាក់​ផ្កា អុជ​ទៀន និង​បើកភ្លើង​ឧបករណ៍​អេឡិចត្រូនិក​របស់​ពួកគេ​ផង​ដែរ​។​​រីឯ​នៅ​ប្រទេស​នេប៉ាល់ ព្រះសង្ឃ​កាន់សាសនា​ព្រះពុទ្ធ​ជាច្រើនអង្គ បាន​រៀបចំ​ពិធី​កម្ម​សាសនា​បួងសួង​ពិសេស​ក្នុង​វត្ត​មួយ​នៅ​ទីក្រុង​ Kathmandu កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​មហាក្សត្រី Elizabeth ទី​II​។ នៅ​ក្នុង​ទីប្រជុំ​ជន Kibera នៃ​រដ្ឋធានី Nairobi របស់​ប្រទេស​កេ​ន​យ៉ា មនុស្ស​ម្នា​ជាច្រើន​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅមុខ​ទូរទស្សន៍​កាល​ពី​ថ្ងៃ​ចន្ទ ដើម្បី​មើល​ព្រះរាជ​ពិធីបុណ្យ​របស់​អតីត​ព្រះ​មហាក្សត្រី​ចក្រភព​អង់គ្លេស Elizabeth II៕អត្ថបទ៖ សុខមាន

សម្តេចពិជ័យសេនា ទៀ បាញ់ ៖ ក្រសួងការពារជាតិកម្ពុជា គាំទ្រយ៉ាងពេញទំហឹងចំពោះគោលការណ៍ចិនតែមួយ មិនថាកាលៈទេសៈណានោះឡើយ

2022/09/20 08:54:39 am        611
កំពង់ឆ្នាំង៖ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានថ្លែងអះអាងជាថ្មីម្តងទៀតថា ក្រសួងការពារជាតិកម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះគោលការណ៍ចិនតែមួយ មិនថាកាលៈទេសៈណានោះឡើយ។ថ្លែងក្នុងពិធីប្រគល់-ទទួលរថយន្ត និងសម្ភារយោធាមួយចំនួនធំ ដែលជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិ នៃសាធាររដ្ឋប្រជាមានិតចិន ជូនក្រសួងការពារជាតិកម្ពុជា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំរីករាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានថ្លែងថា រាល់ជំនួយឥតសំណងរបស់ភាគីចិន បានផ្តល់ជូនដល់កងទ័ពកម្ពុជា គឺជាសក្ខីកម្មមួយឆ្លុះបញ្ចាំងអំពីទំនាក់ទំនងរវាងកងទ័ពកម្ពុជា និងចិនឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។គួរបញ្ជាក់ថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលរថយន្ត និងសម្ភារយោធាមួយចំនួនធំ ដែលជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិ នៃសាធាររដ្ឋប្រជាមានិតចិន ជូនក្រសួងការពារជាតិកម្ពុជា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំរីករាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

វិចិត្រករឥណ្ឌាឧទ្ទិសចម្លាក់ដីខ្សាច់ដល់កិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់
06/19/2026 06:06 PM
រដ្ឋមន្រ្តីអង់គ្លេសជំរុញឲ្យអ៊ីស្រាអែលដកទ័ពចេញពីតំបន់ភាគខាងត្បូងលីបង់ដើម្បីឲ្យពលរដ្ឋវិលត្រឡប់ទៅផ្ទះវិញ
06/19/2026 06:06 PM
សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
06/19/2026 06:06 PM
អនុប្រធានាធិបតីអាមេរិកនិយាយថា ទីក្រុងវ៉ាស៊ីនតោនចង់ឲ្យលីបង់រក្សាសន្តិសុខនៅតំបន់ភាគាងត្បូងប្រទេស
06/19/2026 06:06 PM
រលកកម្តៅវាយប្រហារតំបន់ជាច្រើនរបស់ប្រទេសបារាំង រួមទាំងទីក្រុងប៉ារីសផងដែរ
06/19/2026 06:06 PM
រមណីយដ្ឋាន Burgenstock របស់ស្វីស ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់
06/19/2026 06:06 PM
បារាំងជំរុញឲ្យ​អ៊ីស្រាអែលគោរពបទឈប់បាញ់ នៅលីបង់ និងអំពាវនាវឲ្យអាមេរិកអនុវត្ត​ «សម្ពាធចាំបាច់»
06/19/2026 06:06 PM
លោកនាយករដ្ឋមន្រ្តី Rumen Radev ៖ ប៊ុលហ្គារីនឹងវេតូកញ្ចប់ទណ្ឌកម្មថ្មីរបស់ EU លើរុស្ស៊ី
06/19/2026 06:06 PM
ក្រុមហ៊ុន Amazon ចង្អុលបង្ហាញពីជំហានអភិរក្សទឹកនៅក្នុងប្រទេសឥណ្ឌា ចំពេលមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់លើមជ្ឈមណ្ឌលទិន្នន័យ
06/19/2026 05:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ុយក្រែនស្នើប្រធានាធិបតីប្រេស៊ីលឲ្យធ្វើជាអ្នកសម្របសម្រួលក្នុងការចរចាជាមួយ រុស្ស៊ី
06/19/2026 05:06 PM