សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរសាទរ  ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសហគមន៍ OB-PS ថ្វាយនូវពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានការថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS

ព័ត៌មានសំខាន់ៗ

កងកម្លាំង​រុស្ស៊ី​ដកថយ​ពី​ទីក្រុង​សំខាន់ៗ​នៅ​ភាគ​ឦសាន ខណៈ​ទាហាន​អ៊ុយ​ក្រែ​ន​វាយ​សន្ធាប់​ខ្លាំង​

2022/09/12 10:49:09 am        889
អ៊ុយ​ក្រែ​ន៖ រុស្ស៊ី​បាន​បោះបង់ចោល​បន្ទាយ​សំខាន់​របស់​ខ្លួន​នៅក្នុង​ភាគ​ឦសាន​ប្រទេស​អ៊ុយ​ក្រែ​ន ជាការ​ដួល​រលំ​ភ្លាមៗ​នៃ​ខ្សែត្រៀម​ជួរមុខ​ដ៏​សំខាន់​មួយ​ក្នុងចំណោម​ខ្សែត្រៀម​ជាច្រើន​នៃ​សង្គ្រាម​នេះ បន្ទាប់ពី​កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​វាយ​រុល​ទៅ​មុខ​យ៉ាង​លឿន​។​ការ​ដួល​រលំ​យ៉ាង​ឆាប់រហ័ស​នៃ​ទីក្រុង Izium ក្នុង​ខេត្ត Kharkiv គឺជា​ការ​បរាជ័យ​ដ៏​ធ្ងន់ធ្ងរ​បំផុត​របស់​ទីក្រុង Moscow ចាប់តាំងពី​កងទ័ព​របស់ខ្លួនត្រូវបាន​បង្ខំ​ឲ្យ​ត្រឡប់ក្រោយ​ចេញពី​រដ្ឋធានី Kyiv កាលពី​ខែមីនា​។ ការបរាជ័យ​នេះ​អាច​បង្ហាញ​ពី​ចំណុច​ប្រែប្រួល​ភ្លាមៗក្នុង​សង្គ្រាម​រយៈពេល​ ៦​ខែ ដោយ​ទាហាន​រុស្ស៊ី​រាប់​ពាន់​នាក់​កំពុង​បោះបង់ចោល​ឃ្លាំង​គ្រាប់រំសេវ និង​យុទ្ធោបករណ៍ ខណៈ​ពួកគេ​ដកថយ​។ កងកម្លាំង​រុស្ស៊ី​បាន​ប្រើ​ទីក្រុង Izium ជា​មូលដ្ឋាន​ភស្តុភារ សម្រាប់​យុទ្ធនាការ​មួយ​ក្នុងចំណោម​យុទ្ធនា​ការ​សំខាន់ៗ​ជាច្រើន​របស់​ខ្លួន ក្នុងការ​វាយប្រហារ​រយៈ​ពេល ​១​ខែ​ពី​ភាគ​ខាងជើង​នៅ​ជិត​តំបន់ Donbas ដែល​មាន​តំបន់ Donetsk និង Luhansk​។​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​រុស្ស៊ី TASS បាន​ដកស្រង់​សម្ដី​របស់​ក្រសួងការពារជាតិ​រុស្ស៊ី​ដោយ​និយាយ​ថា ខ្លួន​បាន​បញ្ជា​ឲ្យ​កងទ័ព​ចាក​ចេញពីតំបន់​ក្បែរ​នោះ និង​បង្កើន​ប្រតិបត្តិការ​ពង្រឹងកម្លាំង​នៅ​កន្លែង​ផ្សេងទៀត​នៅ​ជិត​ខេត្ត Donetsk​។ សារព័ត៌មាន TASS បាន​រាយការណ៍​ថា ប្រធាន​រដ្ឋបាល​របស់​រុស្ស៊ី​នៅ​ក្នុង​ទីក្រុង Kharkiv បាន​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​ចាក​ចេញពី​ខេត្ត​នេះ និង​ជម្លៀស​ចូល​ទៅ​ប្រទេស​រុស្ស៊ី​ដើម្បី​សង្គ្រោះ​ជីវិត៕អត្ថបទ៖ សុខមាន

ព្រះ​សព​មហាក្សត្រី Elizabeth II នឹង​ត្រូវ​តម្កល់​ក្នុង​ព្រះ​មជ្ឈូ​សា​ ៤​ថ្ងៃ​ពេញ​មុន​ព្រះរាជ​ពិធីបុណ្យ​ព្រះ​សព​ផ្លូវរដ្ឋ

2022/09/12 10:27:47 am        795
​អង់គ្លេស៖ ព្រះ​សព​របស់​ព្រះមហាក្សត្រី Elizabeth ទី II នឹង​ត្រូវ​តម្កល់​រយៈពេល ​៤​ថ្ងៃ​មុន​ព្រះរាជ​ពិធីបុណ្យ​ព្រះ​សព​នៅ​ព្រះវិហារ Westminster Abbey នៅ​ថ្ងៃ​ចន្ទ​ ទី​១៩ ​ខែ​កញ្ញា​ខាងមុខ​។ សាធារណ​ជន​ទូទៅ​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​មើល​ព្រះ​មជ្ឈូ​សា​ អំឡុង​ព្រះរាជ​ពិធីបុណ្យ​នៅ​ពេល​នោះ​។ ​​មុន​ព្រះរាជ​ពិធីបុណ្យ​ព្រះ​សព ព្រះ​សព​របស់​មហាក្សត្រី​នឹង​ត្រូវ​តម្កល់​នៅ​សាល​ព្រះវិហារ St Giles ក្នុង​ទីក្រុង Edinburgh របស់​ដែនដី​ស្កុ​ត​ឡិន​រយៈពេល​ ២៤​ម៉ោង​ពី​ថ្ងៃ​ចន្ទ ១២​ ខែ​កញ្ញា ដោយ​ប្រជា​ពល​រដ្ឋ​អាច​ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​បាន​។ រាជវង្ស​របស់​ទ្រង់ អ្នកនយោបាយ និង​បណ្ដា​មេដឹកនាំ​ពិភពលោក​នឹង​ចូលរួម​ព្រះរាជ​ពិធីបុណ្យ​ព្រះ​សព​ផ្លូវរដ្ឋ​របស់​ទ្រង់​នៅ​ម៉ោង ១១​ម៉ោង​នៅ​អង់គ្លេស​។ ហើយ​ថ្ងៃ​ព្រះរាជ​ពិធីបុណ្យ​ព្រះ​សព​នោះ នឹង​ក្លាយ​ជា​ថ្ងៃ​ឈប់សម្រាក​សម្រាប់​ប្រជាពលរដ្ឋ​អង់គ្លេស​ផង​ដែរ​។ ​ព្រះ​រាជ​ដំណើរ​ចុងក្រោយ​របស់​ព្រះមហាក្សត្រី​បានចាប់ផ្ដើម​កាលពី​ថ្ងៃ​អាទិត្យ ដោយ​ព្រះ​ម​ជ្ឈូ​សា​ធ្វើ​ពី​ដើមឈើ​ឣូ​ក ត្រូវបាន​លើក​ដោយ​ក្រុម​រាជង្គរក្សរបស់​ទ្រង់​នៅ​ព្រះរាជដំណាក់ Balmoral ដោយ​ក្រុម​បុគ្គលិក​ផ្ទាល់​ព្រះ​កាយ​របស់​ទ្រង់​ សែង​ព្រះ​ម​ជ្ឈូ​សា​ចូល​ព្រះទីន័ង​ដឹក​ព្រះ​សព ដែល​នឹង​ដង្ហែ​ព្រះ​សព​ទ្រង់​ទៅកាន់​ទីក្រុង Edinburgh​។​ក្បួន​ព្រះ​រាជពិធី​ដង្ហែ​ព្រះ​ម​ជ្ឈូ​សាបាន​បើក​យឺតៗទៅកាន់​ព្រះរាជវាំង Holyroodhouse នៅ​ម៉ោង ១៦:០០​នាទី​ម៉ោង​នៅ​អង់គ្លេស​។​ នៅពេលដែល​ព្រះ​ម​ជ្ឈូ​សា​របស់​ព្រះមហាក្សត្រី​បាន​ទៅដល់ទីក្រុង Edinburgh ក្រុម​ប្រជាពលរដ្ឋ​អ្នក​កាន់ទុក្ខបាន​សម្រុក​ទៅកាន់​តាម​ដងផ្លូវ​នានា​របស់​ទីក្រុង និង​តម្រង់​ជួរ​ចូលរួម​លា​ជា​ប្រវត្តិសាស្ត្រ​ ចំពោះ​ព្រះមហាក្សត្រីដែល​បាន​ឡើង​គ្រង​រាជសម្បត្តិ​រយៈពេល ​៧០ឆ្នាំ៕អត្ថបទ៖ សុខមាន

ពីថ្ងៃទី១១-២០ ខែកញ្ញា ទាំងសាំង និងម៉ាស៊ូត ចុះចំនួន ៣០០រៀល ធៀបនឹងសន្ទស្សន៍ចាស់

2022/09/12 10:12:34 am        724
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ តាមស្ថានីយនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី១១-២០ ខែកញ្ញា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៤.៤០០រៀល/លីត្រ(ចុះ៣០០រៀល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៥.២០០រៀល/លីត្រ (ចុះ ៣០០រៀល)។

សម្ដេចតេជោ ហ៊ុន សែន​ អញ្ជើញបើកវេទិកាភាពជាអ្នកដឹកនាំ និង​ភាពជាដៃគូ​អាស៊ាន​ឆ្នាំ​២០២២

2022/09/12 09:11:34 am        789
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បាន​អញ្ជើញជា​អធិបតី​ក្នុង​ពិធី​បើក​វេទិកាភាព​ជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ (ASEAN LEADERSHIP AND PARTNERSHIP FORUM) ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ។​វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ សហការ​រៀប​ចំ​ដោយ​វិទ្យាស្ថាន​យុទ្ធសាស្ត្រ ដើម្បីអាស៊ី-ប៉ាស៊ីហ្វិក (KSI) វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក្រុម​ប្រឹក្សា​ធុរកិច្ច​អាស៊ាន (ASEAN-BAC) និងសភាពាណិជ្ជកម្មកម្ពុជា ក្រោមប្រធានបទ “ ភាពជា​ដៃ​គូ​សម្រាប់​អាស៊ាន​​ដែ​លមានភាពស្អិតរមួត និងឆ្លើយតបរហ័ស ”។ខាងក្រោមនេះជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖

សម្ដេចតេជោ ហ៊ុន​ សែន​ អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនកិច្ចការពារសុវត្ថិភាពជូនពលរដ្ឋ ក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌ

2022/09/11 10:47:20 am        181
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន​​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា អំពាវ​នាវ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​បង្កើន​​កិច្ចការពារសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងជួយសម្រួលចរាចរណ៍ជូន​បង​ប្អូន​ប្រជា​​ពលរដ្ឋ នៅក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ។ តាមរយៈហ្វេសប៊ុកនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២នេះ ដែលជាថ្ងៃកាន់បិណ្ឌ១ នៃពិធី​បុណ្យ​ភ្ជុំបិណ្ឌ សម្ដេចតេជោ​បញ្ជាក់ថា នេះជាពេលវេលាមួយ ដែល​បង​ប្អូន​ប្រជា​ពលរដ្ឋ​ពុទ្ធ​បរិស័ទ មាន​ឱកាស​ក្នុង​ការ​ធ្វើបុ​ណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅ​តាម​ទី​កន្លែង​ជិត​ឆ្ងាយ ជា​ពិសេស​តាម​ទីវត្ត​អារាម​នានា។សម្ដេចតជោបន្តថា ពិធីបុណ្យកាន់បិណ្ឌឆ្នាំ២០២២នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទគឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។សម្ដេចតេជោ បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​ដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរ នៅ​ក្នុងកំឡុង​ពេលបុណ្យភ្ជុំនេះ៕

លោក Biden និយាយថា លោក​នឹងចូលរួម​ព្រះ​ពិធី​បុណ្យសព​របស់​ម្ចាស់​ក្ស​ត្រី Elizabeth II

2022/09/10 12:44:18 pm        788
​សហរដ្ឋអាមេរិក៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ​ថា លោក​គ្រោង​នឹងចូលរួម​ព្រះ​ពិធី​បុណ្យសព​របស់​ម្ចាស់​ក្ស​ត្រី Elizabeth II របស់​ចក្រភព​អង់គ្លេស ដែល​បាន​យាង​សោយ​ព្រះ​ពិរាល័យ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ជន្មាយុ 96ព្រះវស្សា​។​ ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​ក្នុង​រដ្ឋ Ohio ខណៈ​លោក​ឡើង​ជិះ​យន្តហោះ Air Force One ក្នុង​ពេល​ត្រឡប់​ទៅកាន់​សេត​វិមាន​វិញ លោក Biden បាន​និយាយថា “​ខ្ញុំ​មិនទាន់​ដឹងថា ​ព័ត៌មាន​លម្អិត​យ៉ាងណា​នៅឡើយ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​នឹង​ទៅ​”​។ លោក​និយាយ​ថា លោក​មិនទាន់បាន​ថ្លែង​ទៅកាន់​មហាក្សត្រ Charles III ដែល​ជា​បុត្រ​ច្បង​របស់​ម្ចាស់​ក្ស​ត្រី Elizabeth និង​ជា​មហាក្សត្រ​ថ្មី​នៅឡើយ​ទេ​។ លោក Biden គឺជា​ប្រធានាធិបតី​ទី13 និង​ចុងក្រោយ​របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​ចូល​គាល់​មហាក្សត្រី​ ដែល​បាន​គ្រង​រាជ​អស់​រយៈពេល​រហូត​ប្រាំពីរ​ទសវត្សរ៍​។​ ព្រះ​មហាក្សត្រី​បាន​ជួប​ប្រធានាធិបតី​សហរដ្ឋអាមេរិក​គ្រប់រូប​ចាប់​តាំង​ពីលោក Dwight Eisenhower លើកលែងតែ​លោក Lyndon Johnson។ នោះ​ក៏​ព្រោះតែ​លោក Johnson មិន​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ចក្រភព​អង់គ្លេស​ក្នុង​អំឡុងពេល​លោក​កាន់​តំណែង​ជា​ប្រធានាធិបតី​។ ​លោក Biden និង​ស្ត្រី​ទី១ លោកស្រី Jill Biden បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា "​កេរដំណែល​របស់​មហា​ក្ស​ត្រី​នឹង​បង្ហាញ​ច្បាស់លាស់​ធំធេង​ នៅក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​របស់​ចក្រភព​អង់គ្លេស និង​នៅក្នុង​រឿងរ៉ាវ​ពិភពលោក​របស់​យើង​។ គ្រប់​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដែល​នៅ​មាន​ជីវិត​មាន​លោក Jimmy Carter, Bill Clinton, George W. Bush, Barack Obama និង Donald Trump បាន​ចូលរួម​ជាមួយ​លោក Biden ក្នុង​ការ​កាន់ទុក្ខ​រប​ស់​ម្ចាស់​ក្ស​ត្រី​ដែល​បាន​យាង​សោយ​ព្រះ​ពិរាល័យ និង​ផ្ញើ​សារ​រំលែក​ទុក្ខ​ដល់​គ្រួសារ​របស់​ទ្រង់៕អត្ថបទ៖ ប៊ុនថន

UN និង​មេដឹកនាំ​ប្រទេស​អេស្ប៉ាញ និង​ព័រ​ទុយ​ហ្គា​ល់​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​មហាក្សត្រី​អង់គ្លេស​

2022/09/10 12:02:04 pm        1052
​UN៖ អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវបាន​ទម្លាក់​ទង់ជាតិ​ទាំងអស់​ ដែល​បាន​ដាក់​តម្រៀប​ជួរ​នៅ​ច្រក​ចូល​ដ៏​ស្រស់ស្អាត និង​បាន​ទម្លាក់​ទង់ជាតិ​អង្គការសហប្រជាជាតិ​មក​ត្រឹម​ពាក់​កណ្តាល​ដង ដើម្បី​គោរព​ដល់​ការ​យាង​សោយ​ព្រះ​ពិរាល័យ​របស់​ម្ចាស់​ក្ស​ត្រី Elizabeth II។ ​លោក Rheal Leblanc អ្នកនាំពាក្យ​របស់​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ​បាន​និយាយ​ថា ការិយាល័យ​របស់​អគ្គ​លេខាធិការ​លោក Antonio Guterres បាន​ណែនាំ​ឲ្យ​ទង់ជាតិ​របស់​អង្គការ​សហប្រជាជាតិ បង្ហូត​ចុះ​ត្រឹម​ពាក់​កណ្តាល​ដង​នៅ​គ្រប់​ការិយាល័យ​ទាំងអស់​ របស់​អង្គការ​សហប្រជាជាតិ​នៅ​ជុំវិញ​ពិភពលោក​។ លោក Leblanc បាន​និយាយ​ថា លោក​អគ្គលេខា​គោរព​ម្ចាស់​ក្ស​ត្រី Elizabeth II ចំពោះ​ការ​លះបង់​ឥត​ឈប់ឈរ​អស់​មួយ​ជន្ម​ជីព​របស់​ព្រះអង្គម្ចាស់​ក្ស​ត្រី ​ក្នុង​ការ​បំពេញ​ព្រះរាជកិច្ច​ដើម្បី​បម្រើប្រជាជន​របស់​ទ្រង់​។ លោក​អគ្គលេខាធិការ​និយាយ​ថា ពិភព​លោក​នឹង​ចងចាំ​ការលះបង់ និង​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះមហាក្សត្រី​។​ មេដឹកនាំ និង​ប្រមុខរដ្ឋ​ជុំវិញ​ពិភពលោក​បាន​បន្ត​គោរព​វិញ្ញាណក្ខន្ធ​ម្ចាស់​ក្ស​ត្រី Elizabeth II​។​នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ មហាក្សត្រ​ប្រទេស​អេស្បាញ Philip VI និង​ម្ចាស់​ក្ស​ត្រី Letizia បាន​យាង​ទៅដល់​លំនៅឋាន​ផ្លូវការ​របស់​ឯកអគ្គរាជទូត​អង់គ្លេស ដើម្បី​សរសេរ​សារ​រំលែក​ទុក្ខ​។ នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​លោក Pedro Sanchez ក៏បាន​មកដល់​ស្ថានទូត​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ផង​ដែរ​។ ​នៅ​ទីក្រុង Lisbon ប្រទេស​ព័រ​ទុយ​ហ្គា​ល់ រដ្ឋមន្ត្រីការបរទេស​លោក João Gomes Cravinho បានមក​កាន់​លំនៅឋាន​ផ្លូវការ​របស់​ឯកអគ្គរដ្ឋ​ទូត​អង់គ្លេស ដើម្បី​ចុះហត្ថលេខា​លើ​សៀវភៅ​រំលែក​ទុក្ខ៕អត្ថបទ៖ ប៊ុនថន

ព្រះមហាក្សត្រ​ Charles សច្ចា​បំពេញ​ព្រះ​រាជកិច្ច​ជាតិ និង​អនុញ្ញាត​ឲ្យ​លោកស្រី Truss ចូល​គាល់​លើក​ដំបូង

2022/09/10 11:47:37 am        737
អង់គ្លេស៖ ​ព្រះមហាក្សត្រ Charles III ទ្រង់​សច្ចា​នៅក្នុង​ព្រះរាជ​ស័​ង្ក​ថា​ដំបូង​របស់​ទ្រង់​ ក្នុងនាម​ជា​ព្រះមហាក្សត្រ​កាលពី​ថ្ងៃ​សុក្រ​ថា ​ព្រះអង្គ​នឹង​បន្ត​ព្រះរាជកិច្ច​ពេញ​មួយ​ព្រះជន្ម​ជីព​របស់​ម្ចាស់​ក្ស​ត្រី Elizabeth II តាមរយៈ​ព្រះសង្ហារ​ទំនើបកម្ម​ក្នុងនាម​ព្រះអង្គ​ផ្ទាល់ ខណៈ​ចក្រភព​អង់គ្លេស​បាន​ឈានចូល​យុគសម័យ​ថ្មី​ ដែល​មិន​ច្បាស់លាស់​នៅក្រោម​រាជាធិបតេយ្យ​ថ្មី​។ នៅ​ជុំវិញ​ពិភពលោក រជ្ជកាល​ដ៏​ល្អប្រសើរ​របស់​ព្រះមហាក្សត្រីត្រូវបាន​រំលឹក អបអរ និង​យកមក​ជជែក​ដេញដោល​។​ ​ព្រះមហាក្សត្រ Charles ដែល​បាន​ចំណាយពេល ​73ព្រះវស្សា​របស់​ទ្រង់​ ដើម្បី​ត្រៀម​ព្រះកាយ​សម្រាប់​តួនាទី​ជា​មហាក្សត្រ ​បាន​មាន​ព្រះបន្ទូល​ទៅកាន់​ប្រជាជាតិ​ដែល​កំពុង​កាន់ទុក្ខ ជា​មហាក្សត្រ​អង់គ្លេសដែល​ពលរដ្ឋ​ភាគច្រើន​រស់នៅ​សព្វថ្ងៃនេះ​មិន​ធ្លាប់​ស្គាល់​។ ព្រះអង្គ​ឡើង​សោយរាជ្យ​ក្នុង​យុគសម័យ​នៃ​ភាព​រំជើបរំជួល​ សម្រាប់​ទាំង​ប្រទេស និង​របបរាជានិយម​ផ្ទាល់​។ ព្រះអង្គ​មានបន្ទូល​អំពី​ទុក្ខព្រួយ​ដ៏​ជ្រាលជ្រៅ​បំផុត​របស់​ទ្រង់​ ចំពោះ​ការយាង​សោយ​ព្រះ​ពិរាល័យ​របស់​មាតា​ព្រះអង្គ ​ដោយ​ចាត់ទុក​ព្រះ​មាតា​ព្រះអង្គជាការ​បំផុសគំនិត និង​គំរូ​ដល់​ទ្រង់ និង​ដល់​គ្រួសារ​រាជវង្ស​ទាំងមូល​។ ​ព្រះរាជ​ស័​ង្ក​ថារបស់​ព្រះអង្គ​ត្រូវបាន​ចាក់ផ្សាយ​តាម​ទូរទស្សន៍ និង​ចាក់ផ្សាយ​នៅ​ព្រះវិហារ St. Paul's ជា​កន្លែង​ដែល​មនុស្ស​ប្រមាណ 2,000នាក់​បាន​ចូលរួម​ពិធី​គោរព​វិ​ញ្ញា​ក្ខ​ន្ធ​ដល់​ម្ចាស់​ក្ស​ត្រី​។​​ព្រះមហាក្សត្រ Charles III របស់​ចក្រភព​អង់គ្លេស​បាន​អនុ​ញ្ញា​ឲ្យ​នាយករដ្ឋមន្ត្រី​លោកស្រី Liz Truss ចូល​ក្រាប់បង្គំ​គាល់កាលពី​ថ្ងៃ​សុក្រ និង​បាន​មានបន្ទូលថា​ ការបាត់បង់​មាតា​របស់​ទ្រង់​គឺជា​ថ្ងៃ​ដែល​ព្រះអង្គ​មានការ​ព្រួយបារម្ភ ហើយ​ព្រះអង្គ​ត្រូវតែ​ព្យាយាម​ និង​បន្ត​អ្វីៗ​គ្រប់យ៉ាង​។ ការ​មានបន្ទូល​ដូច្នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​រាជវាំង Buckingham បន្ទាប់ពី​ព្រះមហាក្សត្រ​ថ្មី​បាន​យាង​ទៅកាន់​ទីក្រុង​ឡុង​ដ៍​ពី​ដែនដី​ស្កុ​តឡែ​ន បន្ទាប់ពី​ការយាង​សោយ​ព្រះ​ពិរាល័យ​របស់​មាតា​ព្រះអង្គ​គឺ​ម្ចាស់​ក្ស​ត្រី Elizabeth II​៕អត្ថបទ៖ ប៊ុនថន

បាច់​ផ្កា​ដាក់​ខាងក្រៅ​ប្រាសាទ ​Balmoral ខណៈ​អ៊ុយ​ក្រែ​ន ​និង​រុស្ស៊ី​គោរពវិញ្ញាណក្ខន្ធ​​ព្រះ​មហាក្សត្រី​អង់គ្លេស​

2022/09/10 11:28:15 am        664
​អង់គ្លេស៖ អ្នក​កាន់ទុក្ខ​ជាច្រើន​មកពី​ជុំវិញ​ពិភពលោក​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ប្រាសាទ Balmoral កាលពី​ថ្ងៃ​សុក្រ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ម្ចាស់​ក្ស​ត្រី​ Elizabeth II​ ដែល​បាន​យាង​សោយ​ព្រះ​ពិរាល័យ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ ក្រុម​អ្នក​កាន់​ទុក​បានដាក់​បាច់ផ្កា និង​កម្រងផ្កានៅខាងមុខ​ខ្លោងទ្វារ​ប្រាសាទ និង​បាន​រៀបរាប់​អំពីសេចក្តីស្រឡាញ់​របស់​ពួកគេ​ចំពោះ​មហាក្សត្រី​។ម្ចាស់​ក្ស​ត្រី Elizabeth II បាន​យាង​សោយ​ព្រះ​ពិរាល័យ​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នៅ​ប្រាសាទ Balmoral ដែនដី​ស្កុ​តឡែ​ន​។ ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ពលរដ្ឋ​នៅក្នុង​ទីក្រុង​គី​វបាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ម្ចាស់​ក្ស​ត្រី Elizabeth II នៅមុខ​ស្ថានទូត​អង់គ្លេស​កាលពី​ថ្ងៃ​សុក្រ មួយថ្ងៃ​បន្ទាប់ពី​ការយាង​សោយ​ព្រះ​ពិរាល័យ​របស់​ម្ចាស់​ក្ស​ត្រី​ត្រូវបាន​ប្រកាស​។ ប្រជាជន​អ៊ុយ​ក្រែ​ន​បាន​នាំយក​ផ្កា និង​កោតសរសើរ​ព្រះរាជកិច្ច​ដ៏​ខ្ជាប់ខ្ជួន​របស់​ទ្រង់​ចំពោះ​កាតព្វកិច្ច និង​ប្រទេសជាតិ​។​ នៅក្នុង​ប្រទេស​រុស្ស៊ី ពលរដ្ឋ​នៅ​ទីក្រុង​មូ​ស្គូបាន​នាំយក​ផ្កា​ទៅកាន់​ស្ថានទូត​ចក្រភព​អង់គ្លេស​ ក្នុង​រដ្ឋធានី​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​សុក្រ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការយាង​សោយ​ព្រះ​ពិរាល័យ​របស់​ម្ចាស់​ក្ស​ត្រី​ Elizabeth II របស់​ចក្រភព​អង់គ្លេស​។​ពលរដ្ឋ​ម្នាក់​ដែលមាន​បាច់ផ្កា​បាន​និយាយថា ទោះបីជា​អ្វីៗ​កំពុង​កើតឡើង​នៅពេលនេះ​ក៏ដោយ ព្រះមហាក្សត្រី តែងតែ​ជា​និមិត្តរូប​នៃ​សន្តិភាព និង​សេចក្តី​ល្អ​។ ជាមួយគ្នានេះប្រធានាធិបតី​រុស្ស៊ីលោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ផ្ញើ​សារ​តាម​បណ្តាញ​ Telegram ទៅកាន់​មហាក្សត្រ Charles III ជា​បុត្រ​ច្បង​របស់​ម្ចាស់​ក្ស​ត្រី Elizabeth II ដែល​បាន​ក្លាយជា​មហាក្សត្រ​ថ្មី​របស់​ចក្រភព​អង់គ្លេស​ដោយ​ស្វ័យប្រវត្តិ​៕អត្ថបទ៖ ប៊ុនថន

ព្រះ​រាជពិធី​បុណ្យ​សព​មហាក្សត្រី Elizabeth II ត្រូវគេ​រំពឹងថា​នឹង​ធ្វើឡើង​ក្នុងពេល​តិចជាង ​២​សប្ដាហ៍​ទៀត

2022/09/09 02:50:42 pm        169
​អង់គ្លេស៖ ព្រះរាជ​ពិធីបុណ្យ​ព្រះ​បរម​សព​របស់​ព្រះមហាក្សត្រី Elizabeth ទី​II ត្រូវ​គេ​រំពឹង​ថា​នឹង​ប្រារព្ធ​ឡើង​នៅ​ព្រះវិហារ Westminster Abbey ក្នុងពេល​តិចជាង​ ២​សប្ដាហ៍ ហើយ​ថ្ងៃ​ពិតប្រាកដ​នឹង​ត្រូវ​បាន​បញ្ជាក់​ដោយ​ព្រះបរមរាជវាំង Buckingham។​ ព្រះ​មហាក្សត្រី​បាន​យាង​សោយ​ព្រះ​ពិរាល័យ ដែល​ជា​ការ​បញ្ចប់​ការ​ឡើង​គ្រង​រាជសម្បត្តិ​យូរ​បំផុត​ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ចក្រភព​អង់គ្លេស។ ទ្រង់​បាន​សោយ​ព្រះ​ពិរាល័យ​ដោយ​ស្ងៀមស្ងាត់ ដែល​ត្រូវបាន​អម​ជុំវិញ​ទ្រង់​ដោយ​រាជវង្ស​របស់​ទ្រង់​នៅ​ព្រះរាជដំណាក់ Balmoral Castle ក្នុង​ដែនដី​ស្កុ​ត​ឡិន។ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ គេ​រំពឹងថា​នឹង​មាន​ពិធី​តម្កល់​ព្រះ​បរម​សព និង​ព្រះ​រាជពិធី​បុណ្យ​សព​របស់​ទ្រង់ ខណៈ​ដែល​ប្រទេស​នេះ​កំពុង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​។​ បន្ទាប់ពី​មឈូស​របស់​ទ្រង់វិលត្រឡប់​ទៅកាន់​ទីក្រុង​ឡុ​ដ៍​វិញ ក្រោយមក​ព្រះ​បរម​សព​របស់​ទ្រង់​នឹង​ត្រូវ​តម្កល់​នៅ​ក្នុង​សាល​អគារ Westminster Hall រយៈពេល​ប្រហែល​ ៤​ថ្ងៃ មុន​ចាប់ផ្ដើម​ព្រះ​រាជពិធី​បុណ្យ​សពដើម្បី​អនុញ្ញាត​ឲ្យ​សមាជិក​ទាំងឡាយ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​។ ​សាល​អគារ​ដ៏​ធំ​នេះ​គឺជា​ផ្នែក​ដ៏​ចាស់​បំផុត​នៃ​ព្រះបរមរាជវាំង Westminster ជា​បេះដូង​នៃ​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​។សមាជិក​ចុងក្រោយ​របស់​រាជវង្ស​អង្គ​នេះ​នឹង​ត្រូវ​តម្កល់​ក្នុង​សាល​នេះ ជាទី​ដែល​ព្រះ​សព​របស់​ព្រះ​វររាជ​មាតា​ជាតិ​អង្គ​នេះ​ត្រូវ​បាន​តម្កល់​នៅ​ឆ្នាំ២០២២ ​នេះ នៅ​ពេល​ដែល​មនុស្ស​ជាង​ ២០០,០០០​នាក់​នឹង​ឈរ​តម្រង់​ជួរ​មើល​មឈូស​របស់​ទ្រង់​។ មឈូស​របស់​មហាក្សត្រី​នឹង​តម្កល់​នៅ​លើ​ទម្រ​មួយ​ដែល​គេ​ហៅ​ឈ្មោះថា catafalque ស្ថិតនៅ​ខាងក្រោម​ដំបូល​ឈើ​មជ្ឈិម​សម័យនៃ​សាល​សតវត្សរ៍​ទី​១១។ ជ្រុង​និមួយៗ​នៃ​ជើង​ទម្រនឹង​ត្រូវ​ឈរ​អម​ដោយ​កងទ័ព ពី​អង្គភាព​នានា​ដែល​បម្រើការ​នៅ​ព្រះបរមរាជវាំង​។ ព្រះ​បរម​សព​របស់​មហាក្សត្រី​នឹង​ត្រូវ​ដង្ហែ​ទៅ​កាន់​សាល Westminster ពី​ព្រះបរមរាជវាំង Buckingham តាម​ក្បួន​ដង្ហែ​ព្រះ​សព​យឺត​ៗ​ ដែល​ត្រូវ​បាន​ហែហម​ដោយ​ព្យុហយាត្រា​យោធា និង​សមាជិក​រាជវង្ស​។ ប្រជាពលរដ្ឋ​ទូទៅ​ក៏​នឹង​អាច​ទស្សនា​ក្បួន​ដង្ហែ​ព្រះ​បរម​សព​នេះ​ផង​ដែរ ខណៈ​ក្បួន​នេះ​ហែ​កាត់​តាម​ដង​ផ្លូវ​នានា​ និង​មាន​ព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ធំ​ៗ ដែល​ទំនងជា​នឹង​ត្រូវ​បង្កើត​ឡើង​នៅ​ឧទ្យាន Royal Parks ក្នុង​ទីក្រុង​ឡុង​ដ៍​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
06/19/2026 09:06 PM
មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
06/19/2026 08:06 PM
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
06/19/2026 08:06 PM
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
06/19/2026 08:06 PM
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន
06/19/2026 08:06 PM
ទីភ្នាក់ងារទេសចរណ៍ចិនចាប់​ផ្ដើម​ដំណើរកម្សាន្តជាក្រុមទៅ​ជប៉ុនឡើងវិញ តែ​ខ្លះបញ្ឈប់ការលក់ក្រោយ​មក​
06/19/2026 08:06 PM
លីបង់ថ្កោលទោសការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល និងជំរុញឲ្យ​មាន «បទឈប់បាញ់គ្រប់ជ្រុងជ្រោយ​»
06/19/2026 08:06 PM
ការបំផ្ទុះគ្រាប់បែក ២ផ្សេងគ្នា បណ្តាលឲ្យ​នគរបាល​រងរបួស ក្នុងខេត្ត Yala និង​ Pattani របស់​​ថៃ
06/19/2026 08:06 PM
ទីភ្នាក់ងារតាមដាន៖ ការឆ្លងកាត់របស់​នាវា នៅ​ចក្រសមុទ្រ​ Hormuz កើនឡើង ក្រោយ​មាន​កិច្ចព្រមព្រៀង
06/19/2026 07:06 PM
ពលរដ្ឋអ៊ីស្រាអែលរស់នៅតំបន់ព្រំដែន ព្រួយបារម្ភពីកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់
06/19/2026 07:06 PM