សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរសាទរ  ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសហគមន៍ OB-PS ថ្វាយនូវពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានការថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS

ព័ត៌មានសំខាន់ៗ

ប្រតិបត្តិការ​ជួយសង្គ្រោះ​ដោយ​ទឹកជំនន់​នៅ​បន្ត​នៅ​ប៉ា​គី​ស្ថាន​ ខណៈ​អ្នកស្លាប់​កើន​ដល់ ​១,៣៩១​នាក់

2022/09/09 02:30:42 pm        727
​ប៉ា​គី​ស្ថាន៖ ចំនួន​អ្នកស្លាប់​ដោយសារ​ទឹកជំនន់​ នៅ​ទូទាំងប្រទេស​ប៉ា​គី​ស្ថាន​បាន​កើនឡើង​ដល់ ១,៣៩១​នាក់​ចាប់តាំងពី​ថ្ងៃទី១៤ ខែមិថុនា​មក ហើយ​មនុស្ស​សរុប​ចំនួន ១២,៧២២​នាក់​បាន​រងរបួស និង​រាប់លាន​នាក់​រង​ផល​​ប៉ះពាល់​។​អាជ្ញាធរ​​ប៉ា​គី​ស្ថាន​បាន​និយាយថា ប្រតិបត្តិ​ការសង្គ្រោះ​នៅ​បន្ត​ដោយ​កងទ័ព និង​អ្នក​ស្ម័គ្រចិត្ត​បាន​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ និង​ទូកដើម្បី​ទៅ​យក​មនុស្ស​ដែល​ជាប់គាំង​ ចេញពី​តំបន់​ទឹកជំនន់​មកកាន់​ជំរំ​សង្គ្រោះ​។​ ​ប្រជាជន​នៅ​ជំរំ​កំពុង​ត្រូវបាន​ផ្តល់​កន្លែង​ស្នាក់នៅ អាហារ និង​ការថែទាំ​សុខភាព​។ ទូក​របស់​កងទ័ព​ប៉ា​គី​ស្ថាន​កំពុង​ជួយសង្គ្រោះ​ប្រជាជន​ដែល​ជាប់គាំង និង​ដឹកជញ្ជូន​ពួកគេ​ទៅកាន់​កន្លែង​មាន​សុវត្ថិភាព​ក្នុងស្រុក Jamshoro របស់​ខេត្ត Sindh បន្ទាប់ពី​មានការ​បាក់​ទំនប់ទឹក​នៃ​បឹង Manchar កាលពីពេល​ថ្មី​នេះ​។​ ​ទឹក​ពី​បឹង​បាន​ជន់​លិច​ភូមិ​ជាច្រើន​នៅក្បែរៗ​នោះ បាន​បង្ខំ​ឱ្យ​ពលរដ្ឋ​រាប់រយ​គ្រួសារ​ចាកចេញ​ពី​លំនៅឋាន​របស់​ពួកគេ​យ៉ាង​ប្រញាប់ប្រញាល់ ហើយ​ពលរដ្ឋ​ជាច្រើន​បាន​ភៀសខ្លួន​ចេញ​ដោយ​ការភិតភ័យ​។​​កងទ័ព​​ប៉ា​គី​ស្ថាន​បាន​ជួយសង្គ្រោះ​មនុស្ស​ជាច្រើន​ ដែល​ជាប់គាំង​រយៈពេល​ជាច្រើន​ថ្ងៃ​នៅក្នុង​ភូមិ​។ ជំរំ​សង្គ្រោះ​ជាច្រើន​ត្រូវបាន​បង្កើតឡើង​នៅក្នុង​អគារ​រដ្ឋាភិបាល​ដែល​បម្រើ​ពលរដ្ឋ​រាប់ម៉ឺន​នាក់ ខណៈ​រាប់ពាន់នាក់​ទៀត​បាន​ជ្រក​កោន​នៅតាម​ដងផ្លូវ​នៅ​លើដី​ខ្ពស់​។​ ​ទឹកជំនន់​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថានដែល​បានចាប់ផ្តើម​ចាប់តាំងពី​ពាក់កណ្តាល​ខែមិថុនា បណ្តាល​ឲ្យ​មនុស្ស ១,៣៩១​នាក់ស្លាប់ ប៉ះពាល់​ដល់​មនុស្ស ៣.៣​លាន​នាក់ និង​ធ្វើឱ្យ​មនុស្ស​ជាង​កន្លះ​លាន​​នាក់​គ្មាន​ផ្ទះសម្បែង​។ ទោះបីជា​ភ្លៀង​បាន​ធូរស្រាល ហើយ​ទឹកជំនន់​បាន​ស្រក​ចុះ​នៅ​តំបន់​ជាច្រើន​របស់​ប្រទេស​ប៉ា​គី​ស្ថាន​ក៏ដោយ​ ខេត្ត​ Sindh នៅតែ​ជា​តំបន់​មួយ​ក្នុងចំណោម​តំបន់​ដែល​រងគ្រោះ​ខ្លាំង​បំផុត៕អត្ថបទ៖ ប៊ុនថន

មេដឹកនាំ​ពិភពលោក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ម្ចាស់​ក្ស​ត្រី Elizabeth II បន្ទាប់ពី​ទ្រង់​យាង​សោយ​ព្រះ​ពិរាល័យ

2022/09/09 12:07:49 pm        653
​អង់គ្លេស៖ នាយករដ្ឋមន្ត្រី​ថ្មី​ចក្រភព​អង់គ្លេស​លោកស្រី Liz Truss និង​មេដឹកនាំ​ពិភពលោក​បច្ចុប្បន្ន​រួមមាន​លោក Joe Biden និង​លោក Justin Trudeau រួម​ជាមួយ​អតីត​ប្រមុខរដ្ឋ​ដូចជាលោក​ Tony Blair និងលោក Barack Obama និង​មេដឹកនាំ​ច្រើន​រូប​ទៀត​បាន​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ម្ចាស់​ក្ស​ត្រី Elizabeth II បន្ទាប់ពី​ទ្រង់​បាន​យាង​សោយ​ព្រះ​ពិរាល័យក្នុង​ជន្មាយុ​ ៩៦ព្រះវស្សា​។​ ​ព្រះរាជវាំង​បានប្រកាសថា ​ម្ចាស់​ក្ស​ត្រីបាន​យាង​សោយ​ព្រះ​ពិរាល័យ​នៅ​ប្រាសាទ Balmoral ក្នុង​ដែនដី​ស្កុ​តឡែ​ន ជា​កន្លែង​ដែល​សមាជិកគ្រួសារ​រាជវង្ស​បានធ្វើ​ដំណើរ​ទៅ​ទីនោះ បន្ទាប់ពី​ព្រះរាជសុខភាព​របស់​ទ្រង់​កាន់តែ​ធ្ងន់ធ្ងរ​។​ ​ពលរដ្ឋ​ជាច្រើន​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រៅ​រាជវាំង Buckingham នៅក្រោម​ដំណក់ទឹកភ្លៀង​ធ្លាក់ ហើយ​សមាជិក​មួយចំនួន​បាន​យំ​នៅពេលដែល​មន្ត្រី​បាន​ជូនដំណឹង​បញ្ជាក់​ ពី​ការយាង​សោយ​ព្រះ​ពិរាល័យ​របស់​ព្រះមហាក្សត្រីនៅ​ច្រកទ្វារ​រាជវាំង​នៅក្នុង​ទីក្រុង​ឡុង​ដ៍​។​ ​មហាសន្និបាត​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​បាន​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ម្ចាស់​ក្ស​ត្រី Elizabeth II របស់​ចក្រភព​អង់គ្លេស​ដោយ​រក្សា​ភាព​ស្ងៀមស្ងាត់​មួយ​នាទី​។​ ​នាយករដ្ឋមន្ត្រី​ថ្មី​ចក្រភព​អង់គ្លេស​លោកស្រី Liz Truss បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដែល​និយាយថា​ "​យើងទាំងអស់គ្នា​មាន​ក្តី​រន្ធត់​ចំពោះ​ព័ត៌មាន​ដែល​យើង​ទទួលបាន​ពី​ប្រាសាទ Balmoral ដែនដី​ស្កុ​តឡែ​ន​។ ការយាង​សោយ​ព្រះ​ពិរាល័យ​របស់​ព្រះមហាក្សត្រី ជា​ភាព​តក់ស្លុត​យ៉ាងខ្លាំង​ដល់​ប្រជាជាតិ និង​ពិភពលោក​។​ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក Joe Bidens បាន​ថ្លែង​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ម្ចាស់​ក្ស​ត្រី​ Elizabeth II គឺ​លើសពី​ព្រះមហាក្សត្រ​។ ទ្រង់​បានកំណត់​សម័យកាល​មួយ​។ នៅក្នុង​ពិភពលោក​ដែលមាន​ការផ្លាស់ប្តូរ​ឥតឈប់ឈរ ទ្រង់​ធ្វើ​ឲ្យ​មាន​វត្តមាន​ដ៏​ស្ថិតស្ថេរ និង​ជា​ប្រភព​នៃ​ភាព​សុខដុម​រម្យ​នា និង​មោទនភាព​សម្រាប់​ប្រជាជន​អង់គ្លេស​ជាច្រើន​ជំនាន់​។​ ​នាយករដ្ឋមន្ត្រី​កាណាដាលោក Justin Trudeau បាន​សរសេរ​នៅក្នុង​បណ្តាញ​សង្គម Twitter ថា វា​ពិត​ជា​តក់ស្លុត​ក្នុង​ចិត្តខ្លាំង​បំផុត​ដែល​យើង​បានទទួល​ដំណឹង​ ពី​ការយាង​សោយ​ព្រះ​ពិរាល័យ​របស់​ព្រះមហាក្សត្រី Elizabeth II ដែល​សោយរាជ្យ​យូរ​បំផុត​របស់​ចក្រភព​អង់គ្លេស​។ ទ្រង់មាន​វត្តមាន​ជាប់ក្នុង​ជីវិត​របស់​យើង ហើយ​ការបំពេញ​រាជកិច្ច​របស់​ទ្រង់​ចំពោះ​ប្រជាជន​កាណាដា​ នឹង​នៅតែ​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​យើង​ជា​រៀងរហូត​។​ ​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​សរសេរ​លើ​បណ្តាញ​សង្គម​ Twitter ថា ម្ចាស់​ក្ស​ត្រី Elizabeth II តំណាងឱ្យ​ការបន្ត​ និង​សាមគ្គីភាព​របស់​ប្រទេស​អង់គ្លេស​អស់​រយៈពេល​ជាង ៧០ឆ្នាំ​។ ខ្ញុំ​ចងចាំ​ទ្រង់​ជា​មិត្ត​របស់​ប្រទេស​បារាំង ជា​មហាក្សត្រី​ដែលមាន​ចិត្តសប្បុរស ដែល​បាន​បន្សល់ទុក​នូវ​ការចាប់អារម្មណ៍​ដ៏​យូរអង្វែង​សម្រាប់​ប្រទេស​។​​ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelenskyy ថ្លែងថា វា​គឺជា​ការ​សោកសៅ​យ៉ាងខ្លាំង​ដែល​យើង​បានទទួល​ដំណឹង​ ពី​ការយាង​សោយ​ព្រះ​ពិរាល័យ​របស់​ព្រះមហាក្សត្រី Elizabeth II។ ក្នុងនាម​ប្រជាជន យើង​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​គ្រួសារ​រាជវង្ស​របស់​ចក្រភព​អង់គ្លេស​ និង​ប្រជាជន​ចំពោះ​ការបាត់បង់​ដែល​មិនអាច​ជំនួស​បាន​។ ​នាយករដ្ឋមន្ដ្រី​អូស្ត្រាលីលោក Anthony Albanese បាន​សម្តែង​ភាព​សោកសៅ​ចំពោះ​ការយាង​សោយ​ព្រះ​ពិរាល័យ​របស់​ព្រះមហាក្សត្រី Elizabeth II​។ លោក Anthony Albanese ថ្លែងថា ថ្ងៃនេះ​ជាការ​បង្ហាញ​ការបញ្ចប់​នៃ​យុគសម័យ​មួយ ជាការ​បិទ​នៃ​យុគសម័យ Elizabethan ទី​ពីរ​។ ពេលវេលា​នៃ​ការ​កាន់ទុក្ខ​នេះ​នឹង​កន្លងផុតទៅ ប៉ុន្តែ​ការគោរព​ដ៏​ជ្រាលជ្រៅ ដែល​ប្រជាជន​អូស្ត្រាលី​តែងតែ​គោរព​ចំពោះ​ទ្រង់នឹងមិន​បាត់បង់​ឡើយ​។​ ​ប្រជាជន​អាល្លឺម៉ង់កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​បាន​សម្តែង​ការរំលែក​ទុក្ខ​របស់​ពួកគេ​ទៅកាន់​ប្រជាជន​អង់គ្លេ​ស ​បន្ទាប់ពី​ការយាង​សោយ​ព្រះ​ពិរាល័យ​របស់​ព្រះមហាក្សត្រី ​ElizabethII ក្នុង​ព្រះជន្ម ៩៦​​ព្រះវស្សា​។ ​ប្រធានាធិបតី​អាល្លឺម៉ង់​លោក Frank-Walter Steinmeier បាន​គោរព​វិ​ញ្ញាណ​ក្ខ​ន្ធ​ដល់​ម្ចាស់​ក្ស​ត្រី​ដែល​យាង​សោយ​ព្រះ​ពិរាល័យ ដោយ​ថ្លែងថា ប្រជាជន​អាល្លឺម៉ង់រាប់លាន​នាក់ ថ្ងៃនេះ​ពិតជា​មាន​អារម្មណ៍​សោកសៅ​ជាមួយ​ប្រជាជន​ចក្រភព​អង់គ្លេស៕អត្ថបទ៖ ប៊ុនថន

ព្រះអង្គម្ចាស់ Charles ក្លាយជា​មហាក្សត្រ​ថ្មី​របស់​ចក្រភព​អង់គ្លេស​

2022/09/09 11:31:39 am        653
​អង់គ្លេស៖ ម្ចាស់​ក្ស​ត្រី Elizabeth II ដែល​សោយរាជ្យ​យូរ​ជាងគេ​របស់​ចក្រភព​អង់គ្លេស បាន​យាង​សោយ​ព្រះ​ពិរាល័យ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ជន្មាយុ​ ៩៦​ព្រះវស្សាបន្ទាប់ពី​សោយរាជ្យ​បាន ៧០​ឆ្នាំ​។ ​ព្រះរាជ​បុត្រា​ព្រះជន្ម ៧៣​ព្រះវស្សា​របស់​ទ្រង់ព្រះអង្គម្ចាស់ ​Charles បាន​ឡើង​សោយរាជ្យ​ដោយ​ស្វ័យប្រវត្តិ ទោះបីជា​ព្រះរាជ​ពិធី​ឡើង​គ្រង​រាជ​ប្រហែលជា​មិន​អាច​កើតឡើង ​ក្នុង​រយៈពេល​ជាច្រើន​ខែ​ខាងមុខ​ក៏ដោយ​។ ព្រះអង្គម្ចាស់ Charles បាន​កំពុង​ត្រៀម​ព្រះ​កាយ​សម្រាប់​មកុដ​រាជ​របស់​ទ្រង់​ ស្ទើរ​ពេញ​មួយ​ព្រះជន្ម​ជីព​របស់​ព្រះអង្គ​។ ​ព្រះអង្គម្ចាស់ Charles ជា​បុត្រ​ច្បង​ដែល​នឹង​ត្រូវ​ឡើង​គ្រងរាជ្យ​របស់​ចក្រភព​អង់គ្លេស បាន​ក្លាយ​ជា​មហាក្សត្រ Charles III កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​បន្ទាប់ពី​ការ​យាង​សោយ​ព្រះ​ពិរាល័យ​នៃ​មាតា​ព្រះអង្គគឺ​ម្ចាស់​ក្ស​ត្រី Elizabeth II។ នៅ​ពុំ​ទាន់​បាន​កំណត់​កាលបរិច្ឆេទ​ជាក់លាក់​ណាមួយ​ សម្រាប់​ការ​ឡើង​គ្រងរាជ្យសម្បត្តិ​របស់​ព្រះអង្គ​នៅឡើយ​ទេ​។ ​ការ​ឡើង​ស្នងរាជ្យ​សម្បត្តិ​របស់​ទ្រង់​ ទំនងជា​ជំរុញ​ឱ្យ​មាន​ការ​ជជែក​ដេញដោល​ច្រើន ​អំពី​អនាគត​នៃ​របប​រាជានិយម​របស់​ចក្រភព​អង់គ្លេស ដែល​មនុស្ស​មួយ​ចំនួន​មើល​ឃើញ​ថា ​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​មួយ​ចំនួន​ទៀត​មើល​ឃើញ​ថា ​ហួស​សម័យកាល​សម្រាប់​ប្រវត្តិសាស្ត្រ​សក្តិភូមិ​។​​ព្រះអង្គម្ចាស់ Charles ដែល​នឹង​ក្លាយជា​ព្រះប្រមុខរដ្ឋ​សម្រាប់​ចក្រភព​អង់គ្លេស និង​ដែនដី​ និង​ប្រទេស​ចំនួន ១៤​ផ្សេង​ទៀតរួមទាំង​ប្រទេស​អូស្ត្រាលី កាណាដា នូ​វែ​ល​សេ​ឡង់ និង​ប៉ា​ពួ​ញូ​ហ្គី​ណេ បាន​ការពារ​ព្រះរាជ​សកម្មភាព​របស់​ទ្រង់៕អត្ថបទ៖ ប៊ុនថន

ក្រុម​អ្នក​កាន់ទុក្ខ​ច្រៀង​ចម្រៀង​ជាតិ​នៅ​ខាងក្រៅ​ព្រះបរមរាជវាំង Buckingham និង God Save the King

2022/09/09 10:45:32 am        759
​អង់គ្លេស៖ នេះ​គឺជា​ពេលវេលា​ដែល​ក្រុម​អ្នក​កាន់​មរណទុក្ខ​នៅ​ខាងក្រៅ​​ព្រះ​បរមរាជវាំង Buckingham បាន​ចាប់ផ្ដើម​ស្រែកច្រៀង​ចម្រៀង​ជាតិ និង ‘God Save the King’ ក្រោយ​ការ​យាង​សោយ​ព្រះ​ពិរាល័យ​របស់​ម្ចាស់ក្សត្រី Elizabeth ទី​II​។​ ​រាជវង្ស​អង់គ្លេស​បាន​ប្រកាស​ដល់​ពិភពលោក ​តាមរយៈ​សេចក្ដីថ្លែងការណ៍​ខ្លី​មួយ​លើ​បណ្ដាញ​សង្គម​ថា ក្សត្រ​ដ៏​ជាទី​ស្រឡាញ់​បាន​សោយ​ព្រះ​ពិរាល័យ​ហើយ​នៅ​ថ្ងៃ​នេះក្នុង​ព្រះ​ជន្មាយុ​ ៩៦​ព្រះវស្សា​។ ​មនុស្ស​រាប់​រយ​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​រួច​ទៅ​ហើយនៅ​កណ្ដាល​ទីក្រុង​ឡុង​ដ៍ ជា​ការ​ត្រៀម​ទទួលយក​ព័ត៌មាន​ដ៏​សោក​សៅ​។ ​រូបភាព​បាន​បង្ហាញ​ពី​ក្រុម​មនុស្ស​សម្រក់​ទឹកភ្នែក​កំពុង​ស្រែក​ច្រៀង​ចម្រៀង​ជាតិ​ភ្លាមៗ ក្រោយ​ការប្រកាស​ដំណឹង​ពី​ការ​យាង​សោយ​ព្រះ​ពិរាល័យ។​អ្នកលេង​បណ្ដាញ​សង្គម​ម្នាក់​ឈ្មោះ Anna Stewart បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Twitter ថា មាន​ពិធី​ស្មឹង​ស្មាត​នៅ​ខាងក្រៅ​ព្រះបរមរាជវាំង Buckingham ខណៈ​ដំណឹង​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ភ្លាមៗ បន្ទាប់មក​ក្រុម​មនុស្ស​បាន​ស្រែកច្រៀង​ថា God Save the King​។ ​រយៈពេល​ ៧០​ឆ្នាំ​ហើយ​ដែល​ជនជាតិ​អង់គ្លេស​ស្គាល់​ពាក្យពេចន៍​នៃ​បទ​ចម្រៀង​រាជវង្ស God Save the Queen​។​ មិន​ត្រឹមតែ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ចក្រភព​អង់គ្លេស​ប៉ុណ្ណោះ ថែមទាំង​នៅ​ជុំវិញកំពុង​កាន់​មរណទុក្ខ​ចំពោះ​ការ​យាង​ចូល​សោយ​ព្រះ​ពិរាល័យ​របស់​ព្រះ​ម្ចាស់​ក្ស​ត្រី Elizabeth II៕អត្ថបទ៖ សុខមាន

គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងសេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣

2022/09/09 10:31:30 am        622
នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ គណៈរដ្ឋមន្រ្តីបានបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន ក្នុងនោះរបៀបវារៈស្តីពីសេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០១៩-២០២៣ក៏ត្រូវបានអនុម័តទាំងស្រុងហើយ។សេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិ ឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩- ២០២៣នេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីផែនការជាតិនេះ បានអនុវត្តរយៈពេលពីរឆ្នាំកន្លះ ហើយ មានតួនាទីយ៉ាងសំខាន់ ក្នុងការបង្ហាញចេញនូវលទ្ធផលនៃការអនុវត្តផែនការជាតិនេះ ជាសាធារណៈ។- របាយការណ៍នេះ មានគោលបំណងសំខាន់ចំនួន២ គឺ(១) ដើម្បីវាយតម្លៃអំពីលទ្ធផលរួម និងបញ្ហាប្រឈមចម្បងៗ ដែលបានកើតមានឡើងនៅក្នុងការអនុវត្ត ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ ក្នុងរយៈពេលពាក់កណ្ដាលអាណត្តិដំបូង នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិពីខែមករា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២១ (២) ដើម្បីពិនិត្យមើលឡើងវិញ និងកែសម្រួល នូវបណ្ដាវិធានការគោលនយោបាយនានាតាមវិស័យសម្រាប់ក្រសួង ស្ថាប័នដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ សម្រាប់ការអនុវត្តគោលនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ដោយផ្អែកលើបញ្ហាប្រឈមដែលបានជួបប្រទះនៅក្នុងអំឡុងពេលនៃការអនុវត្ត ជាពិសេស ការរីករាលដាលនៃមេរោគកូវីដ-១៩។- សេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិ ឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣នេះ ត្រូវបានរៀបចំកាត់តែងឡើងជាប្រាំពីរជំពូក និងតាមទម្រង់របស់យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ដូចផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ ជាពិសេសជំពូកទី៣ និងជំពូកទី៤។ - ជំពូកទី១ គឺជាការបង្ហាញអំពីប្រវត្តិ និងគោលបំណងនៃការរៀបចំរបាយការណ៍ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្ត ផ.យ.អ.ជ.២០១៩-២០២៣នេះ ព្រមទាំងវិធីសាស្រ្តនៃការរៀបចំផងដែរ។- ជំពូកទី២ បង្ហាញពីសមិទ្ធផល ការវិភាគពីស្ថានភាពរួមនៃដំណើរវិវឌ្ឍន៍នៃម៉ាក្រូសេដ្ឋកិច្ច និងដំណើរការនៃការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច នៅក្នុងសេដ្ឋកិច្ចកម្ពុជា ដោយរំលេចឡើងអំពីរចនាសម្ព័ន្ធនៃផលិតផលក្នុងស្រុកសរុប ស្ថានភាពសារពើពន្ធនិងអតិផរណា ភាពបើកចំហរនៃសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ជញ្ជីងពាណិជ្ជកម្ម ព្រមទាំងភាពក្រីក្រនិងភាពមានការងារធ្វើ។ ក្នុងជំពូកនេះ ក៏បានធ្វើការបង្ហាញពីការជួបប្រទះនូវកំណើនសេដ្ឋកិច្ចអវិជ្ជមាន លើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍ ក្នុងកម្រិត -៣,១% ក្នុងឆ្នាំ២០២០ ដែលមូលហេតុចម្បងបណ្ដាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រឹមតែរយៈពេលខ្លីនៅឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញ មកត្រឹម ២,៤% និងតាមការព្យាករ សេដ្ឋកិច្ចកម្ពុជារំពឹងទុកថានឹងកើនឡើងដល់ ៥,៥% នៅក្នុងឆ្នាំ២០២២។- ជំពូកទី៣ គឺជាជំពូកសំខាន់របស់របាយការណ៍ដែលអធិប្បាយអំពីសមិទ្ធផលនានា ដែលក្រសួង ស្ថាប័នអនុវត្តនិងសម្រេចបាន តាមរយៈបណ្ដាសកម្មភាពកម្មវិធី និងគម្រោងនានា ដើម្បីអនុវត្តគោលនយោបាយអាទិភាពសំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភា ពីខែមករា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២១។ - ជំពូកទី៤ គឺជាជំពូកដែលលើកឡើងនូវជំហានត្រូវអនុវត្តបន្ត សម្រាប់ពាក់អាណិតកាលដែលនៅសល់ រយៈពេលពីរឆ្នាំកន្លះ នៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ២០១៩-២០២៣។ ជំពូកនេះបានលើកឡើងនូវបណ្ដាវិធានការណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមវិស័យសម្រាប់ដោះស្រាយបញ្ហាប្រឈម និងវិបត្តិនានា ដែលជួបប្រទះនៅក្នុងពាក់កណ្ដាលអាណិតកន្លងទៅ និងរំពឹងថានឹងបន្តកើតមានបន្តនៅរយៈពេលពាក់កណ្តាលអាណិតបន្ទាប់។ វិធានការណ៍ទាំងនេះ នឹងរួមទាំងការដោះស្រាយនិងជំរុញកំណើនសេដ្ឋកិច្ចបន្ទាប់ពីការរីរាលដាលនៃកូវីដ-១៩។- ជំពូកទី៥ បង្ហាញពី ការប៉ាន់ស្មាននៃតម្រូវការធនធានវិនិយោគសម្រាប់ការ ធ្វើឱ្យសម្រេចបាននូវចំណុចដៅទាំងឡាយរបស់ ផ.យ.អ.ជ. ២០១៩-២០២៣។ - ជំពូកទី៦ គឺជាការបង្ហាញពីក្របខ័ណ្ឌនៃការតាមដានត្រួតពិនិត្យ និងវាយតម្លៃ ដោយផ្អែកលើមូលដ្ឋានលទ្ធផលនៃការអនុវត្ត ផ.យ.អ.ជ. ២០១៩-២០២៣។ - ជំពូកទី៧ គឺជាបង្ហាញនូវសេចក្តីសន្និដ្ឋានរួមយ៉ាងទូលំទូលាយមួយលើការ អនុវត្តផែនការទាំងមូល ក្នុងរយៈពេលពីរឆ្នាំកន្លះនេះ៕……….

សម្ដេចតេជោ ហ៊ុន​ សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើរបៀបវារៈមួយចំនួន

2022/09/09 10:24:10 am        479
នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ គណៈរដ្ឋមន្រ្តីបានបើកកិច្ចប្រជុំពេញអង្គ ក្រោម​អធិបតី​ភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរា​ជា​ណាច​​ក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន។ របៀបវារៈដែលបានលើកយកមកពិភាក្សា និងឆ្លង ដើម្បីដាក់​ជូន​ទៅ​ស្នើ​សុំ​ការ​យល់​ព្រម​ពីស្ថាប័ន​នីតិប្បញ្ញត្តិ នៅពេលនេះ រួមមាន៖-សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា២០២២-២០៣០។-សេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០១៩-២០២៣។-សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០។និងបញ្ហាផ្សេងៗ សំណើរសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារទីបួនស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។ គួរបញ្ជាក់ថា ចំពោះសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា២០២២-២០៣០នោះ វិស័យនេះត្រូវបានចាត់ទុក មានសក្ដានុពល ក្នុងការចូលរួម​ចំណែក​ដល់​ការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជននៅកម្ពុជា ដោយបាន​ផ្សារ​ភា្ជប់​ជា​មួយ​ជីវភាព ប្រចាំថ្ងៃ នៅទីក្រុង និងជនបទ។ ជាមួយនឹងការរីកចម្រើនសេដ្ឋកិច្ច ការវិវត្ត នៃ​បច្ចេកវិទ្យា ក៏ដូចជាបែបផែនជីវិត និងរបៀបរបបរស់នៅក្នុងសង្គម ការផ្ញើសំបុត្រ​សម្រាប់​ទំនាក់​ទំនង​​គ្នាមានការធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោក ដោយជំនួសមកវិញ ការផ្ញើបញ្ញើជាកញ្ចប់ទាំងក្នុងប្រទេស រវាងប្រទេសនិងប្រទេស ត្រូវបានមើលឃើញថាមាននិន្នាការកើនឡើងយ៉ាងឆាប់រហ័សស្របទៅនឹងការហក់ឡើងនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រួនិក។ទន្ទឹមគ្នានេះដែរ វឌ្ឍនភាពនៃវិស័យផ្សេងៗ ការកើនឡើងនៃការប្រើប្រាស់សេវាអ៊ីនធឺណិត និងបណ្ដាញ សង្គមព្រមទាំងពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកបានបង្កើតកាលានុវត្តភាព សម្រាប់ទីផ្សារសេវាប្រៃសណីយ៍ ក៏ដូចជាលក្ខខណ្ឌអំណោយផលសម្រាប់ជំរុញការអភិវឌ្ឍវិស័យប្រៃសណីយ៍នៅកម្ពុជា។ ការអភិវឌ្ឍវិស័យនេះ នៅជួបប្រទះបញ្ហាប្រឈមចម្បងៗជាច្រើនដែលត្រូវដោះស្រាយ ក្នុងនោះវិសាលភាពនៃការផ្តល់សេវាប្រៃសណីយ៍ នៅពុំទាន់បានគ្របដណ្ដប់ទូលំទូលាយ ការអភិវឌ្ឍរបស់សហគ្រាសប្រៃសណីយ៍កម្ពុជា និងបណ្ដាញប្រៃសណីយ៍នៅមានកម្រិតនៅឡើយ ការធ្វើអាជីវកម្ម លើការផ្តល់សេវាបញ្ញើរបស់ផ្នែកឯកជន ពុំទាន់ត្រូវបានគ្រប់គ្រងឱ្យបានពេញលេញ និងល្អប្រសើរ គួបផ្សំនឹងការខ្វះខាតក្របខណ្ឌគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត ការធ្វើពិពិធកម្មសេវាយន្តការគ្រប់គ្រង យន្តការលើកកម្ពស់គុណភាពសេវា ក៏ដូចជាភាពយឺតយ៉ាវ នៃចាប់យក បច្ចេកវិទ្យា។ហេតុដូច្នេះ ការកសាងគោលនយោបាយអភិវឌ្ឍនៃវិស័យប្រៃសណីយ៍ ពិតជាមានសារៈសំខាន់សម្រាប់ជាប្រទីបបង្ហាញផ្លូវលើការរៀបចំផែនការសកម្មភាពជាអាទិភាព ដើម្បីឆ្លើយតបទៅនឹងនិន្នាការវិវត្តនៃតម្រូវការទាំងក្នុងផ្នែកសង្គម និងផ្នែកសេដ្ឋកិច្ច ស្របទៅនឹងក្របខណ្ឌ អភិវឌ្ឍន៍ប្រៃសណីយ៍អន្តរជាតិ សំដៅពង្រីក វិសាលភាពសេវាប្រៃសណីយ៍ប្រកបដោយគុណភាព ប្រសិទ្ធភាព និងចីរភាពជូនប្រជាជន។គោលនយោបាយនេះមានចក្ខុវិស័យ អភិវឌ្ឍវិស័យប្រៃសណីយ៍ និងទីផ្សារសេវាប្រៃសណីយ៍ ដើម្បីបម្រើធុរកិច្ចសហគ្រាស និងប្រជាជនប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងនវានុវត្តន៍ សំដៅចូលរួមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។គោលនយោបាយនេះមាន គោលបំណង ពង្រឹងនិងពង្រីកការផ្តល់សេវាប្រៃសណីយ៍ឱ្យបានទូលំទូលាយប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល សុវត្ថិភាព និងភាពជឿទុកចិត្ត ព្រមទាំងគាំទ្រការធ្វើពិពិធកម្មសេវាប្រៃសណីយ៍ និងការធ្វើអាជីវកម្មផ្តល់សេវាក្នុងវិស័យប្រៃសណីយ៍ ជាមួយនឹងការជំរុញការធ្វើទំនើបកម្ម និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីរួមចំណែកទ្រទ្រង់ការអភិវឌ្ឍពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៕

ព្រះមហាក្សត្រី Elizabeth II សោយព្រះពិរាល័យ ក្នុងព្រះជន្មាយុ៩៦ព្រះវស្សា ក្រោយសោយរាជ្យយូរជាងគេបំផុតនៅអង់គ្លេស

2022/09/09 09:55:09 am        785
ព្រះមហាក្សត្រី Elizabeth II  ដែលជា​ព្រះមហាក្សត្រ​សោយរាជ្យ​យូរជាងគេ​បំផុត​របស់​ចក្រភព​អង់គ្លេស និងជានិមិត្តរូបតំណាងស្ថិរភាពនៃភាពចលាចលយ៉ាងខ្លាំងក្នុងរយៈពេល១សតវត្សរ៍   ទ្រង់​បានសោយព្រះពិរាល័យក្នុងព្រះជន្មាយុ៩៦ព្រះវស្សា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅ​ព្រះរាជ្យដំណាក់ Balmoral Castle ចក្រភពអង់គ្លេស ក្រោយសាយរាជ្យ​បាន​រយៈពេល​៧៩​ឆ្នាំ ។ ដោយទ្រង់ប្រសូត្រនៅថ្ងៃទី២១ ខែមេសា ឆ្នាំ១៩២៦ ព្រះមហាក្សត្រី Elizabeth II បាន​ឡើង​សោយរាជ្យ​ក្រោយការយាងចូលទីវង្គត់របស់ព្រះរាជបិតាទ្រង់ ព្រះមហាក្សត្រ King George VI កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ១៩៥២ ។ ក្នុងឆ្នាំ ២០១៥ ព្រះម្ចាស់ក្សត្រី ដែលបានក្លាយ​ជាក្សត្រី​ដែល​បាន​ឡើង​គ្រងរាជ្យ​សម្បត្តិ​យូរ​ជាង​គេ​បំផុត​ក្នុងប្រវត្តិសាស្ត្ររបស់ចក្រភពអង់គ្លេស មានរយៈពេល​លើស​ព្រះឯកា​ទួត​របស់​ទ្រង់​គឺ​ម្ចាស់​ក្សត្រី Victoria ដែលបានឡើងសោយរាជ្យបានរយៈពេល៦៣ឆ្នាំ និង៧ខែ។ ម្ចាស់ក្សត្រី Elizabeth ក៏ជាក្សត្រី​ដំបូង​ផង​ដែរ​ដែល​បាន​ទត​ឃើញ​ដោយ​ផ្ទាល់​នូវ​ការ​ប្រារព្ធ​ខួប​ព្រះរាជ្យ​ពិធីខួបឡើងសោយរាជ្យរយៈពេល៧០ឆ្នាំ របស់ទ្រង់។ ម្ចាស់ក្សត្រី​គឺ​សមាជិកខ្សែរាជ្យវង្សក្សត្រស្រីតែមួយអង្គគត់​ដែលបាន​ចូល​ប្រឡូក​ក្នុង​កង​កម្លាំង​ប្រដាប់​អាវុធ។ ម្ចាស់ក្សត្រី Elizabeth II គឺជាប្រមុខរដ្ឋដែលបានយាងដំណើរចេញក្រៅប្រទេសច្រើនជាងគេបំផុតរបស់ពិភពលោកខណៈដែលទ្រង់បានបំពេញព្រះរាជទស្សនកិច្ចជាង១១០ប្រទេសដោយមិនចាំបាច់ប្រើលិខិតឆ្លងដែនដោយសូម្បីតែមួយដង។ ទ្រង់ក៏ជាក្សត្រតែមួយអង្គគត់ផងដែរក្នុងចក្រភពអង់គ្លេសដែល បំពេញ​ព្រះរាជ​ដំណើរ ដោយរថយន្ត ដោយមិនចាំបាច់មានប័ណ្ណបើកបរ។   ព្រះរាជ​ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ទ្រង់ទៅកាន់ប្រទេសអាល្លឺម៉ង់ ភាគខាងលិច​កាល​ពី​ឆ្នាំ១៩៦៥ គឺជាដំណើរទស្សនកិច្ចទៅអាល្លឺម៉ង់លើកដំបូង ដោយក្សត្រអង់គ្លេស ចាប់តាំង​ពី​ផ្ទុះ​ស​ង្រ្គាមលោកលើកទី១។ មហាក្សត្រី និងរាជវង្សក្សត្រ ក៏ប្រឈមនឹងការរិះគន់ពីសាធារណជនផងដែរ បន្ទាប់​ពី​សោយ​ព្រះពិរាល័យ​របស់ម្ចាស់ក្សត្រី Diana កាលពីឆ្នាំ១៩៩៧ ក្នុងហេតុការណ៍​គ្រោះថ្នា​ក់​ចរាចរ​ណ៍​រថយន្ត​នៅ​ទីក្រុងប៉ារីស។ ម្ចាស់ក្សត្រី Elizabeth មិនអនុញ្ញាតឲ្យបង្ហូតទង់ជាតិត្រឹម​ពាក់​កណ្ដាល​ដង​លើ​ព្រះបរមរាជវាំង Buckingham ឬមានព្រះរាជសវនីយ៍​ទៅ​កាន់​ប្រជាជាតិ​ដែល​កំពុង​មាន​ទុក្ខ​ក្រៀមក្រំ​ជុំវិញការបាត់បង់ម្ចាស់ក្សតី្រដ៏ជាទីស្រឡាញ់។     ចក្រភពអង់គ្លេសបានឃើញនាយករដ្ឋមន្ត្រីចំនួន ១៥ រូបនៅក្រោមរជ្ជកាលដ៏យូររបស់ម្ចាស់ក្សត្រី Elizabeth ចាប់ពី អតីតនាយករដ្ឋមន្ត្រីលោក Winston Churchill ដែលពោពេញ​ដោយ​ភាព​ចម្រូង​ចម្រាស រហូតដល់ ដឹកនាំមកពីគណបក្សអភិរក្សនិយម ដែលបាន​ឡើង​កាន់​តំណែង​កាល​ពី​ថ្ងៃ​ទី​៦ខែកញ្ញាសប្ដាហ៍នេះ គឺលោកស្រី Liz Truss៕

រុស្ស៊ី​កំពុង​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​

2022/09/08 03:12:51 pm        470
​រុស្ស៊ី៖ លោក Sergey Katyrin ប្រធាន​សភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បាន​និយាយ​នៅ​ខាងក្រៅ​វេទិកា​សេដ្ឋកិច្ច​បូព៌ា​លើក​ទី​៧ ​នៅ​ទីក្រុង Vladivostok ថា ប្រទេស​រុស្ស៊ី​កំពុង​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន ខណៈដែល​ខ្លួន​អនុវត្ត​យុទ្ធសាស្ត្រ​ការ​ងាក​ទៅ​រក​តំបន់​បូព៌ា​។ ​លោក Katyrin និយាយ​ថា រុស្សី​កំពុង​រៀបចំ​ជំហរ​របស់​ខ្លួន​ជាថ្មី ហើយ​ស្ថិត​ក្នុង​ដំណើរការ​ងាក​ទៅ​រក​តំបន់​បូព៌ាដែល​កំពុង​ងាក​ទៅ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក និង​ប្រទេសជិតខាង​នៅ​ភាគ​ខាង​ត្បូង​។ ជា​ការ​ពិតរុស្ស៊ី​កំពុង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​។ ប្រទេស​នេះ​កំពុង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន ដោយមាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កើន​ឡើង​ដល់ ២៧​ភាគរយ​កាលពី​ឆ្នាំ​២០២១​។​លោក Katyrin និយាយ​ថា រុស្ស៊ី​កំពុង​មើល​ឃើញ​ការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​ នៃ​ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយ​ប្រទេស​ទួរគី និង​ពាណិជ្ជកម្ម​តាម​ច្រក​របៀង​ដឹកជញ្ជូន​ភាគខាងត្បូង​។​ យុទ្ធសាស្ត្រ​របស់​ប្រទេស​រុស្ស៊ី​សម្រាប់​ទំនាក់ទំនង​សេដ្ឋកិច្ច​បរទេស​ នឹងមាន​ភាព​ចម្រុះ​បន្ថែមទៀត​នៅពេល​អនាគត​។ វេទិកា​សេដ្ឋកិច្ច​បូព៌ា​លើក​ទី​៧ បានចាប់ផ្តើម​នៅ​ទីក្រុង Vladivostok តំបន់​ចុង​បូព៌ា​ប្រទេស​រុស្ស៊ី​កាល​ពី​ថ្ងៃ​ចន្ទ ដោយមាន​ភ្ញៀវ​រាប់ពាន់នាក់​បានមក​ជួប​ជុំ​គ្នា​ ដើម្បី​ពិភាក្សា​អំពី​ការអភិវឌ្ឍន៍​ប្រទេស​រុស្ស៊ី និងតំបន់​ចុង​បូព៌ា៕អត្ថបទ៖ ប៊ុនថន

ទួរគី​ព្រមាន​លោក​ខាង​លិច​ថា រុស្ស៊ី​មិន​មែន​ជា​ប្រទេស​ដែល​អាច​មើលស្រាល​បានទេ

2022/09/08 02:48:54 pm        606
​ទួរគី​៖ កាលពី​ថ្ងៃ​ពុធ​លោក​ប្រធានាធិបតី​ទួរគី Recep Tayyip Erdoğan បាន​រិះគន់​លោក​ខាង​លិច​ចំពោះ​គោលនយោបាយ​ផ្អែក​ទៅ​លើ​ការ​បង្ក​រឿង​របស់​ខ្លួន​ជាមួយ​រុស្ស៊ី។ ​លោក Erdoğan បាន​ថ្លែង​នៅ​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង Belgrade ប្រទេស​ស៊ែ​ប៊ី ដោយមាន​ការ​បកប្រែ​នៅ​ក្នុង​ទីភ្នាក់ងារសារព័ត៌មាន Anadolu ថា ខ្ញុំ​និយាយ​ចំពោះ​ប្រទេស​ទាំងឡាយ​ដែល​មើលស្រាល​រុស្ស៊ី អ្នក​កំពុង​គិត​ខុស​ហើយ​។ ​រុស្ស៊ី​មិនមែនជា​ប្រទេស​ដែល​អាច​មើលស្រាល​បានឡើយ។​ ​លោក​បាន​បន្ថែម​ថា ខ្ញុំ​អាច​និយាយ​ដោយ​ត្រង់​ថា ខ្ញុំ​មើល​មិន​ឃើញ​ឥរិយាបថ​លោកខាងលិច​ចំពោះ​រុស្ស៊ីនៅពេលនេះ​ទេ ដោយសារតែ​លោកខាងលិច​ផ្អែក​ទៅលើ​គោលនយោបាយ​បង្ករឿង។ ​លោក​ប្រធានាធិបតី​ទួរគី​រូបនេះបាន​គូសបញ្ជាក់ថា លោក​មើល​មិន​ឃើញ​ពី​សញ្ញា​បញ្ចប់​ជម្លោះ​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន ដែល​បាន​ឈានចូល​ដល់​ជាង​កន្លះ​ឆ្នាំ​មក​ហើយ​​នោះ​។យោង​តាម​វីដេអូ និង​ការបកប្រែ​ពី​សារព័ត៌មាន TRT World កាលពី​ថ្ងៃ​ពុធ លោក Erdoğan បាន​រក្សា​ជំហរ​ថា ប្រទេស​ទួរគីកំពុង​ដើ​តាម​គោលនយោបាយ​បរទេស​ ដែលមាន​តុល្យភាពរវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន។ ​កាលពីដើម​ឆ្នាំនេះ​ទួរគីបាន​ជំទាស់ ​ការ​ចូល​ជា​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ​ពី​ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត ជា​វិធាន​ការ​រួប​រួម​សម្រាប់​សម្ព័ន្ធ​យោធា​មួយ​នេះ ឆ្លើយតប​នឹង​ការវាយលុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន។ ទួរគី​ក៏បាន​ធ្វើការ​ជាមួយ​លោក Putin ដើម្បី​សម្របសម្រួល​ការនាំចេញ​គ្រាប់​ធញ្ញជាតិ ​កាត់​តាម​សមុទ្រ​ខ្មៅ​ដែល​ត្រូវ​បាន​បិទ​ផង​ដែរ៕អត្ថបទ៖ សុខមាន

មនុស្ស​រាប់ពាន់នាក់​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​ហៃទី​លាលែង​ពី​តំណែង​ក្នុង​ការ​តវ៉ា​ថ្មី

2022/09/08 02:34:27 pm        696
​ហៃទី៖ មនុស្ស​រាប់ពាន់នាក់​នៅ​ក្នុង​រដ្ឋធានី​របស់​ប្រទេស​ហៃ​ទី និង​ទីក្រុង​ធំៗ​ផ្សេងទៀត​បានរៀបចំ​កា​រត​វ៉ា​ថ្មី​កាលពី​ថ្ងៃ​ពុធ ដើម្បី​ទាមទារ​ឲ្យ​មាន​សុវត្ថិភាព​ជាង​នេះ ទំនិញ​មានតម្លៃ​ថោក​ជាង​មុន និង​ការលាលែង​ពី​តំណែង​របស់​នាយករដ្ឋមន្ត្រី​លោក Ariel Henry។ ​​ការផ្ទុះអាវុធ លាយឡំ​នឹង​ការស្រែក និង​ការ​ទះដៃ​របស់​ក្រុមបាតុករ ខណៈ​ពួកគេ​ចេញ​ធ្វើបាតុកម្ម​តាម​ដងផ្លូវ​ដែល​បិទ​ដោយ​ផ្ទាំង​ថ្ម រថយន្ត​ដឹកទំនិញ និង​ការដុត​សំបក​កង់​រថយន្ត​។ បាតុករ​បាន​កាន់​ស្លាក​សញ្ញា​ប្រឆាំង​ភាពក្រីក្រ ខណៈ​បាតុករ​មួយចំនួនទៀត​បង្ហាញ​ការសោកស្ដាយ​ចំពោះកង្វះ​ការងារ​។ ការតវ៉ា​ផ្សេងទៀត​បានធ្វើឱ្យ​ជាប់គាំង​នៅ​ទីក្រុង​ឆ្នេរសមុទ្រ​ជាច្រើន ​ក្នុង​តំបន់​ភាគ​ខាងជើង​ប្រទេស​ហៃ​ទី និង​តំបន់​ភាគខាងត្បូង​រួមទាំង​ទីក្រុង​ព័រ​អូ​ប្រាំង​, ភី​តទី​ហ្គូ​វ​ និងទីក្រុង​ជេ​រ៉េមី ដោយ​នគរបាល​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែកហ្វូង​មនុស្ស​។​ ​ប្រជាជន​ហៃ​ទី​បានរៀបចំ​ការតវ៉ា​កាន់តែ​ច្រើនឡើងក្នុងពេល​មានការ​កើនឡើង​ការចាប់​ជំរិត និង​ការសម្លាប់​ដែល​ទាក់ទង​នឹង​ក្រុម​ជន​អន្ធពាល ការកើនឡើង​តម្លៃ​ទំនិញ​ជា​មូលដ្ឋាន និង​កង្វះ​ប្រេងឥន្ធនៈធ្ងន់ធ្ងរ ក្នុងពេល​មាន​អតិផរណា​ដែល​បាន​ឈានដល់ ៣០%។កាលពី​ថ្ងៃ​អង្គារ ការិយាល័យ​នាយករដ្ឋមន្ត្រីបានចេញ​សេចក្តីថ្លែងការណ៍​ដោយ​និយាយថា ការិយាល័យ​បានដឹង​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ស្ថានភាព ហើយ​លោក Henry នឹងមាន​ចំណាត់ការ​ជាច្រើន រួមទាំង​ការអនុវត្ត​កម្មវិធី​សង្គម​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ខ្លាំង និង​ធានាបាន​ថា​ មាន​ប្រេងឥន្ធនៈ​កាន់តែច្រើន​នៅតាម​ស្ថានីយ​ប្រេង​។ លោក Henry បាន​អំពាវនាវ​ឱ្យមាន​ភាពស្ងប់ស្ងាត់ និង​បាន​ជំរុញ​ប្រជាជន​កុំឱ្យ​ចុះចាញ់​ឧបាយកល​នយោបាយ​។ ប្រទេស​ហៃ​ទី​បាន​កើតមាន​អស្ថិរភាព​កាន់តែខ្លាំង​ឡើង​ដែល​មិន​ធ្លាប់មាន ចាប់តាំងពី​ការធ្វើឃាត​ប្រធានាធិបតីលោក​ Jovenel Moïse កាល​ពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ដោយ​ក្រុម​ជន​អន្ធពាល​បង្កើន​ឥទ្ធិពល​កាន់តែខ្លាំង​ឡើង៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីកម្មវិធី “រាត្រីកម្ពុជា”
06/20/2026 07:06 AM
គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
06/19/2026 09:06 PM
មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
06/19/2026 08:06 PM
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
06/19/2026 08:06 PM
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
06/19/2026 08:06 PM
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន
06/19/2026 08:06 PM
ទីភ្នាក់ងារទេសចរណ៍ចិនចាប់​ផ្ដើម​ដំណើរកម្សាន្តជាក្រុមទៅ​ជប៉ុនឡើងវិញ តែ​ខ្លះបញ្ឈប់ការលក់ក្រោយ​មក​
06/19/2026 08:06 PM
លីបង់ថ្កោលទោសការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល និងជំរុញឲ្យ​មាន «បទឈប់បាញ់គ្រប់ជ្រុងជ្រោយ​»
06/19/2026 08:06 PM
ការបំផ្ទុះគ្រាប់បែក ២ផ្សេងគ្នា បណ្តាលឲ្យ​នគរបាល​រងរបួស ក្នុងខេត្ត Yala និង​ Pattani របស់​​ថៃ
06/19/2026 08:06 PM
ទីភ្នាក់ងារតាមដាន៖ ការឆ្លងកាត់របស់​នាវា នៅ​ចក្រសមុទ្រ​ Hormuz កើនឡើង ក្រោយ​មាន​កិច្ចព្រមព្រៀង
06/19/2026 07:06 PM