សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុក សម្រាប់រយៈពេល ២ឆ្នាំទៀត
ផ្ទះទេវតា១ខ្នង មានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកតាចាស់ជរា នៅខេត្តកំពង់ធំ

ព័ត៌មានសំខាន់ៗ

តម្លៃលក់រាយប្រេងឥន្ធនៈ(ថ្ងៃទី២១-៣១ ខែសីហា) ប្រេងសាំងធម្មតា ៤.៧០០រៀល/លីត្រ និងប្រេងម៉ាស៊ូត ៥.១០០រៀល/លីត្រ

2022/08/22 11:44:40 am        1069
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ តាមស្ថានីយនានា ទូទាំងប្រទេសចាប់ពីថ្ងៃទី ២១-៣១ ខែសីហា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៤.៧០០រៀល/លីត្រ(ឡើង ៥០រៀល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៥.១០០រៀល/លីត្រ(ឡើង ១០០រៀល)៕

សារព័ត៌មាន​រុស្ស៊ី​៖ កូនស្រី​របស់​អ្នកផ្ដល់យោបល់​ការវាយលុក​អ៊ុយ​ក្រែ​ន​ដល់​លោក Putin ​ស្លាប់​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​រថយន្ត​

2022/08/22 11:36:44 am        646
​រុស្ស៊ី៖ ក្រុម​អាជ្ញាធរ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ពួកគេ​បាន​បើក​ការស៊ើបអង្កេត​ករណី​ឃាតកម្ម ​ក្រោយ​កូនស្រី​របស់​ទស្សនវិទូ​ជាតិនិយម​ជ្រុល​ដ៏​មាន​ឥទ្ធិពល​គឺ​លោក Alexander Dugin បាន​ស្លាប់​ក្នុង​ការ​បំផ្ទុះ​រថយន្ត​នៅ​ខាងក្រៅ​តំបន់​ជាយក្រុង Moscow នូវ​អ្វី​ដែល​ជា​ការប៉ុនប៉ង​ធ្វើឃាត​លើ​ឪពុក​របស់​នាង​។ ​មិនទាន់មាន​ការអះអាង​ទទួលខុសត្រូវ​ភ្លាមៗ​អំពី​ការវាយប្រហារ​នេះ​នៅឡើយ​ទេ​។ ក្រុម​អ្នកស៊ើប​អង្កេត​បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ថា នាង Darya Dugina​ វ័យ​ ២៩​ឆ្នាំ​បាន​ស្លាប់​បន្ទាប់ពី​គ្រឿងផ្ទុះ​បាន​ផ្ទុះ​បំផ្លាញ​រថយន្ត​ម៉ាក Toyota Land Cruiser ដែល​នាង​កំពុង​ធ្វើដំណើរ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍។ ឪពុក​របស់​នាង Darya Dugina លោក Alexander Dugin ត្រូវ​គេ​ជឿ​ថា មាន​ឥទ្ធិពល​លើ​ការរៀបចំ​យុទ្ធសាស្ត្រ​វាយលុក​លើ​អ៊ុយ​ក្រែ​ន​ របស់​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin​។​គណៈកម្មការ​ស៊ើបអង្កេត​របស់​រុស្ស៊ី​បាន​និយាយ​ថា ខ្លួន​ជឿ​ថា​មាន​នរណា​ម្នាក់​បាន​រៀប​ចំ​គម្រោង និង​បញ្ជា​ឲ្យ​រថយន្ត​ផ្ទុះ​ដែល​បាន​សម្លាប់​នាង Darya Dugina ដោយ​បាន​ផ្អែកលើ​ភស្តុតាង​ដែល​ប្រមូល​បាន​ពី​កន្លែង​កើត​ហេតុ​។ លោក Alexander Dugin គឺជា​អ្នកនិពន្ធ និង​មនោគមវិជ្ជា​មួយ​រូប​របស់​រុស្ស៊ីដែល​ត្រូវគេ​ស្គាល់​ថា​ជា​ស្ថាបត្យករ ឬ​អ្នក​បញ្ចេញ​គំនិត​យោបល់​ទាក់ទង​នឹង​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានមហាសន្និបាត UN លើកទី៧៦

2022/08/22 11:16:23 am        463
ភ្នំពេញ៖ ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅកម្ពុជា ឯកឧត្តម អាប់ឌូឡា សាហ៊ីដ (Abdulla SHAHID) ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យចូលជួបសំដែងការគួរ និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២២ សីហានេះ។ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ ក៏នឹងអញ្ជើញជួបសម្ដែងការគួរសម ចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំដទៃទៀតដូចជា៖ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាដើម។ដំណើរទស្សនកិច្ចរបស់ឯកឧត្តម អាប់ឌូឡា សាហ៊ីដ បានសង្កត់ធ្ងន់អំពីតួនាទីប្រកបដោយការស្ថាបនារបស់កម្ពុជានៅក្នុងអង្គការសហប្រជាជាតិ ជាពិសេសក្នុងឋានៈកម្ពុជាជាប្រធានអាស៊ាន ក៏ដូចជាតួនាទីរបស់ អាស៊ាន និងអង្គការសហប្រជាជាតិក្នុងការពង្រឹងពហុភាគីនិយម ដើម្បីឆ្លើយតបទៅនឹងបញ្ហាសកលនានា រួមមាន ការប្រែប្រួលអាកាសធាតុ ការស្ដារឡើងវិញក្រោយជំងឺរាតត្បាត និងការអភិវឌ្ឍប្រកបដោយចីរភាព ។ការធ្វើឱ្យតួនាទីរបស់អង្គការសហប្រជាជាតិកាន់តែរស់រវើក និងការពង្រឹងតួនាទីភាពជាដៃគូរវាងអាស៊ាន អង្គការសហប្រជាជាតិ ក៏ស្ថិតក្នុងចំណោមប្រធានបទសម្រាប់កិច្ចពិភាក្សាផងដែរ ។សូមបញ្ជាក់ថា ឯកឧត្តម អាប់ឌូឡា សាហ៊ីដ បានមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា នៅថ្ងៃទី ២១-២២ ខែសីហា ឆ្នាំ២០២២៕

មនុស្ស​ ២០​នាក់​ស្លាប់​ក្នុង​គ្រោះទឹកជំនន់​ដ៏​គំហុក​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ភាគ​ខាងកើត​

2022/08/22 10:55:45 am        460
​អា​ហ្វ​ហ្គា​នី​ស្ថាន៖ ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ឲ្យ​មាន​ទឹកជំនន់​ដ៏​គំហុក​នៅ​ក្នុង​ខេត្ត Logar ភាគ​ខាងកើត​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោចណាស់​ ២០​នាក់ និង​បំផ្លិចបំផ្លាញ​លំនៅឋាន​ជាង​ ៣ពាន់​ខ្នង​។​ការិយាល័យ​ខេត្ត​នេះ​បាន​និយាយ​ថា ភ្លៀង​បាន​វាយប្រហារ​លើ​តំបន់​មួយ​ចំនួន​របស់​ខេត្ត​នេះ​កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​បង្ក​ឲ្យ​មនុស្ស​ជាង ​៣០​នាក់​រង​របួស​បន្ថែម​ពីលើ​អ្នកស្លាប់​ទាំងនោះ។ សេចក្ដីថ្លែងការណ៍​និយាយ​ថា ទឹកជំនន់​នេះ​ក៏បាន​បំផ្លិចបំផ្លាញ​ប្រឡាយ​ទឹក ​និង​ដី​កសិកម្ម​ប្រមាណ​ជាង ​២​ពាន់​ហិច​តា​ផង​ដែរ​ភាគច្រើន​ដីចម្ការ ព្រមទាំង​បសុសត្វ​ប្រមាណ ២ពាន់​ក្បាល​បាន​ងាប់​។ ​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាច្រើន​បាន​ស្លាប់​រៀង​រាល់​ឆ្នាំ​ដោយសារ​ទឹក​ជំនន់ និង​ព្យុះភ្លៀងពិសេស​នៅ​ក្នុង​តំបន់​ជនបទ​ក្រីក្រ ជាទី​ដែល​លំនៅឋាន​សាងសង់​គ្មាន​គុណភាព​តែង​ប្រឈម​នឹង​ការ​បាក់​រលំ។​ចំណែក​នៅ​ក្នុង​ប្រទេសជិតខាង​អា​ហ្វ​ហ្គា​នី​ស្ថាន គឺ​ប្រទេស​ប៉ា​គី​ស្ថាន​ក៏​ជួប​គ្រោះ​ទឹក​ជំនន់​ដូចគ្នា​ដែរ។ ប្រជាជន​នៅ​ភាគ​ខាង​ត្បូង​បាន​ជម្លៀស​ចេញពី​លំនៅឋាន​របស់​ពួកគេ ខណៈ​ភ្លៀង​ធ្លាក់​ខ្លាំង​បណ្ដាល​ឲ្យ​មាន​ទឹកជំនន់​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់មាន​។​ ​ក្រុម​សង្គ្រោះ​បាន​ជួយ​ក្រុម​អ្នក​ភូមិ​ដែល​បាន​ជាប់​ក្នុង​ទឹកជំនន់​ ចេញពី​លំនៅឋាន​របស់​ពួកគេ និង​ដំឡើង​ជំរំ​តង់​សម្រាប់​ការ​ស្នាក់នៅ​បណ្ដោះអាសន្ន​។ ជា​រៀង​រាល់​ឆ្នាំ​ភាគច្រើន​នៃ​ប្រទេស​ប៉ា​គី​ស្ថានតែង​រងគ្រោះ​ពី​ភ្លៀង​មូសុង​ប្រចាំ​ឆ្នាំ ដែល​នាំ​ឲ្យ​មានការ​រិះគន់​អំពី​ផែនការ​ទន់ខ្សោយ​របស់​រដ្ឋាភិបាល ក្នុង​ការ​ដោះស្រាយ​បញ្ហា​គ្រោះ​ធម្មជាតិ​នេះ​៕អត្ថបទ៖ សុខមាន

អាជ្ញាធរខេត្តបន្ទាយមានជ័យ ផ្ទៀងផ្ទាត់ ឆ្វៀលដីចែកជូនពលរដ្ឋ នៅតំបន់ការពារធម្មជាតិនៅស្រុកចំនួន២

2022/08/22 10:27:43 am        474
បន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ កំពុងពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃ ដើម្បីឆ្វៀលសម្របសម្រួលព្រំដី នៅតំបន់ការពារធម្មជាតិនៅក្នុងស្រុកថ្មពួក និងស្រុកភ្នំស្រុក ដើម្បីចែកជូនពលរដ្ឋ ដែលបានអាស្រ័យផលជាយូរមកហើយ ។ក្នុងពិធីសំណេះសំណាល ជាមួយពលរដ្ឋ នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ដោយមានការគិតគូរដល់ប្រជាពលរដ្ឋ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា គឺជាគោលការណ៍កាត់ឆ្វៀល និងកំណត់ព្រំដីការពារធម្មជាតិ ជូនប្រជាពលរដ្ឋ ដែលប្រើប្រាស់អាស្រ័យផលយូរឆ្នាំឡើងវិញ។ឯកឧត្តមបន្ថែមថា ពាក់ព័ន្ធនឹងបញ្ហានេះ ទើបរដ្ឋបាលខេត្តបានបើកកិច្ចប្រជុំបង្កើត ជាមួយក្រុមការងារគណៈកម្មការ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងវាយតម្លៃឡើងវិញអំពីសំណើសុំកែសម្រួលព្រំតំបន់ការពារធម្មជាតិជូនប្រពលរដ្ឋ ដែលបានប្រើប្រាស់អាស្រ័យផលយូរឆ្នាំ ចំនួន២ក្រុម ស្ថិតនៅក្នុងភូមិសាស្ត្រឃុំបន្ទាយឆ្មារ ស្រុកថ្មពួក និងនៅស្រុកភ្នំស្រុក ដែលបាននឹងកំពុងធ្វើសកម្មភាពការងារយ៉ាងសស្រាក់សស្រាំ ដើម្បីបានរួចរាល់ឆាប់រហ័ស ។ឯកឧត្តម អ៊ុំ រាត្រី បានសំណូមពរដល់ប្រជាពលរដ្ឋ សូមចូលរួមសហការជាមួយក្រុមការងារចម្រុះរបស់ខេត្ត ដើម្បីឲ្យកិច្ចការងារមួយនេះទទួលបានជោគជ័យ ដើម្បីផលប្រយោជន៍បងប្អូន និងសហគមន៍ ។ ជាមួយនេះ អភិបាលខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តចូលរួមថែទាំ និងការពារតំបន់ព្រៃធម្មជាតិឲ្យបានល្អ ដើម្បីក្លាយជាព្រៃឈើបៃតងស្អាត ហើយជៀសវាំងការកាប់បំផ្លាញតទៅទៀតផងដែរ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

កងកម្លាំង​សូ​ម៉ាលី​បាន​បញ្ចប់​ការឡោមព័ទ្ធ​សណ្ឋាគារ ក្រោយ​ការវាយប្រហារ​ដោយ​ក្រុម al-Shabab សម្លាប់​មនុស្ស ​២១​នាក់​

2022/08/22 10:26:54 am        529
​​សូ​ម៉ាលី​៖ មេបញ្ជាការ​កងកម្លាំង​សន្តិសុខ​មួយ​រូប​បាន​ប្រាប់​សារព័ត៌មាន AFP កាលពី​យប់​ថ្ងៃ​សៅរ៍​ថា កងកម្លាំង​របស់​ប្រទេស​សូ​ម៉ាលី​បាន​បញ្ចប់​ការឡោមព័ទ្ធ​ប្រកបដោយ​គ្រោះថ្នាក់​ពី​ក្រុម​ជី​ហាដ Al-Shabaab នៅ​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង Mogadishu ដែល​បាន​បន្ត​ប្រមាណ​ ៣០​ម៉ោង។ ​យោង​តាម​ក្រុមមន្ត្រី​សូ​ម៉ាលីឲ្យដឹងថា ជន​ស៊ីវិល​យ៉ាងហោចណាស់​ ២១​នាក់​បាន​ស្លាប់ និង​រាប់​សិប​នាក់​រង​របួស​ចាប់​តាំង​ពី​ក្រុម​សកម្មប្រយុទ្ធ​មកពី​សាខា​ក្រុម​ភេរវកម្ម Al-Qaeda បាន​បើក​ការវាយប្រហារ​ដោយ​អាវុធ និង​គ្រាប់បែក​ទៅ​លើ​សណ្ឋាគារ​ដ៏​ពេញ​និយម Hayat កាលពី​ល្ងាច​ថ្ងៃ​សុក្រ​។​ មេបញ្ជាការ​មួយ​រូប​បាន​ប្រាប់​សារព័ត៌មាន AFP ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះថា កងកម្លាំង​សន្តិសុខ​បាន​បញ្ចប់​ការឡោមព័ទ្ធ​ហើយ​ពេលនេះ ហើយ​ខ្មាន់កាំភ្លើង​ជាច្រើន​នាក់​បាន​ស្លាប់ និង​មិន​មាន​ការ​បាញ់​ចេញពី​អគារ​នោះ​ទេ​ទៀត​ក្នុង​ពេល​ជាង ​១​ម៉ោង​មកនេះ​។ លោក​បាន​បន្ថែម​ថា អគារ​នោះ​នៅតែ​ត្រូវ​ការ​សម្អាត​គ្រឿងផ្ទុះ​ជា​ចាំបាច់​ ដែល​ត្រូវ​បាន​ដាក់ដោយក្រុម​សកម្ម​ប្រយុទ្ធ​​។​នេះ​ជា​ការ​វាយប្រហារ​ធំ​បំផុត​នៅ​ក្នុង​ទីក្រុង Mogadishu ចាប់​តាំង​ពី​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​សូ​ម៉ាលី​លោក Hassan Sheikh Mohamud បាន​ឡើង​កាន់​តំណែង​កាលពី​ខែ​មិថុនា និង​បាន​បង្ហាញ​ពី​ការ​ប្រឹង​ប្រែង​លុបបំបាត់​ការបះបោរ​រយៈកាល​ ១៥​ឆ្នាំ​កន្លង​មក​នេះ​ពី​ក្រុម​សកម្ម​ប្រយុទ្ធ​អ៊ីស្លាម​មួយ​នេះ​។​ ​សណ្ឋាគារ​ដែល​ជា​ទីតាំង​ដ៏​ពេញ​និយម​សម្រាប់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ត្រូវ​បាន​បំផ្លាញ ក្រោយ​កងកម្លាំង​សន្តិសុខ​បាន​បាញ់​ស្រោច​ដោយ​អាវុធ​ធន់​ធ្ងន់​កាលពី​យប់​ថ្ងៃ​សៅរ៍ ដើម្បី​កម្ទេច​ក្រុម​ខ្មាន់កាំភ្លើង​ដែល​បាន​គ្រប់គ្រង​អគារ​នោះ​រហូតដល់​យប់​ទី​២៕អត្ថបទ៖ សុខមាន

រុស្ស៊ី​បាញ់​មី​ស៊ី​ល​ស្រោច​លើ​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​សង្គ្រាម​អូសបន្លាយ​ជិត ​៦​ខែ

2022/08/22 09:57:19 am        642
​អ៊ុយក្រែន៖ ការ​បាញ់​ផ្លោង​កាំភ្លើង​ធំ​បាន​ស្រោច​លើ​ទីក្រុង​មួយ​ ជិត​រោងចក្រ​ថាមពល​នុយ​ក្លេ​អ៊ែរ​ធំ​បំផុត​របស់​អឺរ៉ុប ហើយ​មី​ស៊ី​ល​របស់​រុស្ស៊ី​បាន​វាយប្រហារ​ជិត​កំពង់ផែ​សមុទ្រ​ខ្មៅ Odesa កាលពី​ថ្ងៃ​អាទិត្យ ខណៈ​អ៊ុយ​ក្រែ​ន​ព្រមាន​ពី​ការវាយប្រហារ​កាន់​តែ​ខ្លាំង​ក្លា​បន្ថែម​ទៀត​ពី​រុស្ស៊ី ស្របពេល​សង្គ្រាម​អូសបន្លាយ​ជិត ​៦​ខែ​។ ​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​ជា​ខួប​លើក​ទី​ ៣១​ឆ្នាំ​នៃ​ឯករាជ្យ​ជាតិ​របស់​អ៊ុយ​ក្រែ​នចេញពី​ការគ្រប់គ្រង​របស់​សហ​ភាព​សូ​វៀត ព្រមទាំង​ជា​ខួប​កន្លះ​ឆ្នាំ​ចាប់​តាំងពី​ការវាយលុក​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន ហើយ​លោក​ប្រធានាធិបតី Volodymyr Zelenskiy អំពាវនាវ​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ដោយ​និយាយថា ទីក្រុង Moscow នឹង​អាច​ព្យាយាម​ធ្វើ​អ្វីដែល​ធ្ងន់ធ្ងរ​ជាងនេះទៀត​។​ ​នៅក្នុង​សុន្ទរកថា​តាម​វីដេអូ​ពេល​យប់​កាលពី​ថ្ងៃអាទិត្យលោក Zelenskiy បាន​និយាយថា លោក​បាន​ពិភាក្សា​រាល់​ការ​គំរាម​កំហែង​ទាំង​អស់​ជាមួយ​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron ហើយ​ពាក្យសម្ដី​នោះ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មេដឹកនាំ​ពិភពលោក​ផ្សេងទៀត​ផង​ដែរ រួមទាំង​លោក​ប្រធានាធិបតី​ទួរគី Tayyip Erdogan និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres​។​កាលពី​ថ្ងៃអាទិត្យប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden, នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson, អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz និងប្រធានាធិបតី​បារាំង​លោក​ Emmanuel Macron បាន​សន្ទនា​តាម​ទូរស័ព្ទដោយ​សង្កត់ធ្ងន់​លើ​សារសំខាន់​នៃ​ការធានា​សុវត្ថិភាព​រោងចក្រ​នុយក្លេអ៊ែរ ខណៈ​គូស​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​ខ្ជាប់ខ្ជួន​របស់​ខ្លួន​ចំពោះ​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីស្តេចយាងទៅពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន

2022/08/21 10:47:20 am        735
ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដី ថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេ បានសព្វព្រះរាជហឬទ័យស្ដេចយាងចាកចេញពីកម្ពុជាហើយ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ តាមព្រះទីនាំងយន្តហោះពិសេស ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីស្តេចយាងទៅពិនិត្យ និងព្យាបាលព្រះរាជសុខភាពមួយរយៈពេលនៅទីនោះ។ យាងនិងអញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះអង្គទាំងទ្វេ ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងព្រះរាជវង្សានុវង្ស និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូប។ ដោយឡែក ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងមន្ត្រីស្ថានទូតក៏មានវត្តមានក្នុងឱកាសនោដែរ។ នៅក្នុងព្រះរាជសារផ្ញើជូនជនរួមជាតិ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២បានគូសបញ្ជាក់ថា «ព្រះអង្គទាំងទ្វេ សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះង្គ សម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២តទៅ ធ្វើដំណើរទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ-ព្យាបាលព្រះរាជសុខភាព។ នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយព្រះអង្គ ក្នុងឋានៈជាប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា»។គួរបញ្ជាក់ដែរថា នេះគឺជាព្រះរាជដំណើរយាងជាទៀងទាត់រៀងរាល់៦ខែម្ដង របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ទៅកាន់រាជធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ-ព្យាបាលព្រះរាជសុខភាព៕ 

ប្រមុខ​យោធា​មី​យ៉ាន់​ម៉ា​និយាយ​ថា ​បើកទ្វារ​ចំពោះ​ការចរចា​ជាមួយ​លោកស្រី អ៊ុង​សាន ស៊ូ​ជី បន្ទាប់​ពី​ការ​កាត់ទោស​លោកស្រី​

2022/08/20 12:42:11 pm        704
​មី​យ៉ាន់​ម៉ា៖ មេដឹកនាំ​យោធា​សហភាព​មី​យ៉ាន់​ម៉ា​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា របប​យោធា​បើក​ទ្វារ​ចំពោះ​ការចរចា​ជាមួយ​មេដឹកនាំ​ដែល​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​លោកស្រី អ៊ុង សាន​ស៊ូ​ជី ដើម្បី​បញ្ចប់​វិបត្តិ​ដែល​បង្កឡើង​ដោយ​​រដ្ឋប្រហារ​ បន្ទាប់ពី​ការកាត់ទោស​លោកស្រី​នៅក្នុង​តុលាការ​ ដែល​គ្រប់គ្រង​ដោយ​របប​យោធា​បានបញ្ចប់​។ ​លោកស្រី អ៊ុង​សាន ស៊ូ​ជី អាយុ ៧៧​ឆ្នាំ​ត្រូវបាន​ឃុំខ្លួន​ចាប់តាំងពី​រដ្ឋាភិបាលរ​បស់​លោកស្រី​ ត្រូវ​បាន​ផ្តួលរំលំ​ក្នុង​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី១ ខែកុម្ភៈ​ឆ្នាំមុន ដែល​បានធ្វើឱ្យ​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​ធ្លាក់​ចូល​ក្នុង​ភាពវឹកវរ​។​ មេបញ្ជាការ​យោធា​លោក Min Aung Hlaing បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា បន្ទាប់ពី​ដំណើរការ​ផ្លូវច្បាប់​លើ​លោកស្រី​យោងទៅតាម​ច្បាប់​ត្រូវបាន​បញ្ចប់ យើង​នឹង​ពិចារណា​ការចរចា​ដោយ​ផ្អែកលើ​ការ​ឆ្លើយ​តប​របស់លោក​ស្រី ​ស៊ូ​ជី៕អត្ថបទ៖ ប៊ុនថន

ចក្រភព​អង់គ្លេស​និយាយថា រុស្ស៊ី​គ្មាន​សិទ្ធិ​ស្វ័យ​សម្រេច​អង្គុយ​នៅ​កិច្ចប្រជុំ​កំពូល​ក្រុម G20 នោះទេ​

2022/08/20 12:34:34 pm        748
​អង់គ្លេស៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​អង់គ្លេស​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា រុស្ស៊ី​ពុំមាន​សិទ្ធិ​ស្វ័យ​សម្រេច​ក្នុង​ការ​អង្គុយ​នៅ​កិច្ចប្រជុំ​ក្រុម​ប្រទេស​ G20 ​នោះ​ទេ ខណៈ​ប្រទេស​នេះ​កំពុង​បន្ត​ការ​វាយ​លុក​លើ​អ៊ុយ​ក្រែ​ន​។ ​យើង​ស្វាគមន៍​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ឥណ្ឌូនេស៊ី​ក្នុងការ​ធានាបាន​ថា ​ផលប៉ះពាល់​នៃ​សង្គ្រាម​របស់​រុស្ស៊ី​ត្រូវ​បាន​ពិចារណា​នៅក្នុង​កិច្ចប្រជុំ G20 ព្រមទាំង​ការ​ចង្អុល​បង្ហាញ​ថា​ អ៊ុយ​ក្រែ​ន​អាច​ត្រូវ​បាន​តំណាង​ដោយ​ប្រធានាធិបតី​លោក​ Volodymyr Zelenskiy នៅក្នុង​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​ក្រុម​ប្រទេស G20​។ ប្រទេស​ឥណ្ឌូនេស៊ី​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​នៅ​ក្នុង​ខែ​វិច្ឆិកា ដែល​ប្រធានាធិបតី​ប្រទេស​លោក Joko widodo បាន​និយាយ​ថា ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​មេដឹកនាំ​ចិន​លោក Xi Jinping នឹងចូលរួម​។​​ឥណ្ឌូណេស៊ីនឹង​ធ្វើជា​ប្រធាន​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ទាំង 20 ហើយ​បាន​ប្រឈម​សម្ពាធ​ពី​បណ្តា​ប្រទេស​លោកខាងលិច​ឱ្យ​ដក​ការអញ្ជើញ​លោក Putin ជុំវិញ​ការវាយលុក​របស់​ប្រទេស​លោក​លើ​អ៊ុយ​ក្រែ​ន ដែល​រដ្ឋាភិបាល​របស់​លោក Putin ​ចាត់ទុកថា​ជា​ប្រតិបត្តិការ​សឹក​ពិសេស៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
06/23/2026 08:06 PM
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
06/23/2026 08:06 PM
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
06/23/2026 08:06 PM
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ
06/23/2026 08:06 PM
សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល បញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅអូស្រ្តាលី
06/23/2026 08:06 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបន្តពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងនៅទីក្រុង Houston សហរដ្ឋអាមេរិក
06/23/2026 08:06 PM
កូរ៉េខាងត្បូងព្រមទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់នៅអ៊ុយក្រែន បើសិនជាពួកគេប្រាថ្នា
06/23/2026 08:06 PM
លោក Putin ៖ កងកម្លាំងរុស្ស៊ីជិតដណ្តើមបានទីក្រុង Kostiantynivka ស្ថិតក្នុងតំបន់ Donetskរបស់អ៊ុយក្រែន
06/23/2026 08:06 PM
តំបន់គ្រីមៀបិទភ្លើងបំភ្លឺតាមផ្លូវ ផ្អាកសេវាដឹកជញ្ជូនសាធារណៈ ខណៈជួបកង្វះខាតប្រេងឥន្ធនៈ
06/23/2026 08:06 PM
រលកកម្តៅខែមិថុនាបានបំណែកកំណត់ត្រាកាលពីថ្ងៃចន្ទនៅទីក្រុង Nante របស់បារាំង
06/23/2026 08:06 PM