លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីគណៈសង្ឃនាយកកម្ពុជាចំនួន ១៦០លានរៀលជូនមូលនិធិគន្ធបុប្ផា
សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុក សម្រាប់រយៈពេល ២ឆ្នាំទៀត

ព័ត៌មានសំខាន់ៗ

ចិន ហុងកុង និង​សហគមន៍​ចិន​នៅ​អាស៊ីអាគ្នេយ៍​ប្រារព្ធ​ពិធីបុណ្យ​សែន​ក្បាលទឹក​ឬ Hungry Ghost Festival នៅថ្ងៃនេះ​

2022/08/12 12:33:19 pm        1569
​ចិន៖ ពិធីបុណ្យ​សែន​ក្បាលទឹក ឬ Hungry Ghost Festival ឬ​ជា​ភាសា​ចិន Yu Lan Festival បាន​ចូល​មកដល់​នៅ​ថ្ងៃ​ទី​១២​ ខែ​សីហា​នេះ​នៅ​ក្នុង​ទីក្រុង​ហុងកុង ហើយ​នឹង​មិន​មាន​ការ​ងឿងឆ្ងល់​ទេ​ដែល​ប្រជាពលរដ្ឋ​ និង​អ្នក​លក់ដូរ​ជាច្រើន​ចេញទៅ​តាម​ចិញ្ចើម​ផ្លូវ​នានាដើម្បី​ដុត​ធូប និង​ក្រដាស​សែន​ឧទ្ទិស​ដល់​ដួង​ព្រលឹង​ខ្មោច​ដែល​បាន​ស្លាប់​ទៅ​។ ​ទីក្រុង​ហុងកុង​បាន​ប្រារព្ធ​ពិធីបុណ្យ​សែន​ក្បាលទឹក​ដែល​ភាសា​អង់គ្លេស​ហៅថា Hungry Ghost Festival មួយ​ថ្ងៃមុន​សហគមន៍​ចិន​នៅ​អាស៊ី​-​អាគ្នេយ៍។ ដោយ​កើតឡើង​នៅ​ក្នុង​ខែ​ទី​៧ នៃ​ប្រតិទិន​ចន្ទគតិ ពិធី​សែន​នេះ​រម្លឹក​ដល់ពេល​វេលា​មួយ​អំឡុង​ដែល​រឿង​ពិតជា​ច្រើន​ត្រូវ​គេ​បញ្ចៀស​ ដើម្បី​កុំ​ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្លាំង​ពី​រឿង​ខ្មោច​។​ រឿង​ទាំងនេះ​រួមមាន​ការ​បើក​ហាង​ថ្មី ការផ្លាស់ប្ដូរ​ទីលំនៅ ការ​ហែល​ទឹក​លេង​កម្សាន្ត​នៅ​ពេល​យប់ និង​ការ​រៀប​អាពាហ៍​ពិពាហ៍​ជាដើម ដែល​តាំងពី​បុរាណកាល​មក​សណ្ឋាគារ​នឹង​ត្រូវ​បញ្ចុះតម្លៃ ​សម្រាប់​ពិធី​រៀប​អាពាហ៍ពិពាហ៍​ចំ​ថ្ងៃ​នៃ​ឆ្នាំ​ចន្ទគតិ​នេះ​។​ពិធី​សែន​ដែល​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ទូលំទូលាយ​ថា Hungry Ghost Festival កើតឡើង​ចំ​ថ្ងៃ​ទី​១៥ ​នៃ​ខែ​ទី​៧ នៃ​ប្រតិទិន​ចន្ទគតិ ហើយ​ការ​បរិច្ឆេទ​នេះ​ត្រូវ​នឹង​ពេលវេលា​នៅ​ក្នុង​ប្រទេស និង​ដែនដី​មួយ​ចំនួន​ផង​ដែរ​ដូចជា​ប្រទេស​កម្ពុជា ម៉ាឡេស៊ី សិង្ហ​បុរី កោះ​តៃវ៉ាន់ និង​​ថៃ​ជាដើម​៕អត្ថបទ៖ សុខមាន

ទីភ្នាក់ងារ FBI ព្យាយាម​ស្វែងរក​ឯកសារ​អាវុធ​នុយក្លេអ៊ែរ អំឡុង​ចូល​ឆែកឆេរ​លំនៅឋាន​លោក Trump

2022/08/12 12:08:06 pm        834
​សហរដ្ឋអាមេរិក៖ សារព័ត៌មាន​សហរដ្ឋ​អាមេរិក​បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ទីភ្នាក់ងារ​សហព័ន្ធ​អាមេរិក​កំពុង​ស្វែង​រក​ឯកសារ​នុយក្លេអ៊ែរ​ នៅ​ពេល​ពួកគេ​បាន​ចូល​ឆែកឆេរ​លំនៅឋាន​នៅ​រដ្ឋ Florida របស់​អតីត​ប្រធានាធិបតី​លោក Donald Trump កាលពី​សប្ដាហ៍​មុន​។ ​គេ​មិន​ច្បាស់​ទេ​ថា​ តើ​ឯកសារ​នេះ​ត្រូវ​បាន​រក​ឃើញ​ពី​រមណីយដ្ឋាន Mar-a-Lago នៅ​ឆ្នេរសមុទ្រ Palm Beach របស់​អតីត​ប្រធានាធិបតី​រូប​នេះ ឬក៏​អត់​។ ​ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ស្នើ​តុលាការ​ចេញ​ដីកា​អនុញ្ញាត​ឲ្យ​ទីភ្នាក់ងារ​ស៊ើបអង្កេត FBI ឆែកឆេរ​លំនៅឋាន​នៅ​រដ្ឋ Florida​ របស់​លោក Donald Trump ក្រោយ​អតីត​ប្រធានាធិបតី​រូប​នេះ​បាន​វាយប្រហារ​ការ​ឆែក​ឆេរ​នេះ​ថា ​ជា​ទង្វើ​សងសឹក​ខាង​នយោបាយ​។ ​លោក​រដ្ឋអាជ្ញា Merrick Garland បាន​បញ្ជាក់​ជា​លើកដំបូង​ថា ក្រុម​មន្ត្រី​ពិតជា​បាន​ចូល​ឆែកឆេរ​លំនៅឋាន Mar-a-Lago ​របស់​លោក Trump មែន​។ការ​ឆែកឆេរ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​ថា ​តើ​លោក​ពិតជា​បាន​ដក​យក​ឯកសារ​ដោយ​ខុសច្បាប់​ចេញពី​សេត​វិមាន​ពិត​មែន​ ឬ​យ៉ាងណា ខណៈ​លោក​ចុះ​ចេញពី​តំណែង​។ ​លោក Garland ដែល​ជា​មន្ត្រី​អនុវត្តន៍​ច្បាប់​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ​លោក​បាន​អនុម័ត​ជា​លក្ខណៈ​ផ្ទាល់ខ្លួនលើ​ការសម្រេចចិត្ត​ចេញ​បញ្ជា​ឆែកឆេរ​នេះ​។ ប៉ុន្តែ​រឿង​នេះ​បាន​កើតឡើង​បន្ទាប់ពី​លោក Trump បាន​ប្រកាស​ការ​ចូល​ឆែក​ឆេរ​នេះ​កាលពី​យប់​ថ្ងៃ​ចន្ទ ដោយ​ចោទ​ប្រកាន់​ថានេះ​គឺជា​ទង្វើ​សងសឹក​ខាង​នយោបាយ​ ពី​សំណាក់​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ប្រកាសពីជនខិលខូចក្លែងតេឡេក្រាមសម្តេច និងអំពាវនាវសូមកុំឱ្យចាញ់បោកជនអាក្រក់នោះ

2022/08/12 11:59:23 am        800
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ បានប្រកាសឱ្យមានការប្រុងប្រយ័ត្ន និងកុំចាញ់បោកជនអាក្រក់ ដែលបានក្លែងតេឡេក្រាមរបស់សម្តេច​ ដោយដាក់ឈ្មោះថា «@HUN SEN 24»។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «មានជនខិលខូច បាននឹងកំពុងក្លែងតេឡេក្រាម(telegram)របស់ខ្ញុំ ដោយយករូបថតខ្ញុំ និងភរិយា និងដាក់ឈ្មោះ@HUN SEN 24 ដូចមានភ្ជាប់ជាមួយ»។សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវ សូមប្អូនប្រុងប្រយត្ឋ័ កុំចាញ់បោកជនអាក្រក់នេះ និងសូមលោកអ្នកដែលក្លែងឈ្មោះសម្តេចលុបចោលជាបន្ទាន់ បើពុំនោះទេ នឹងទទួលខុសត្រូវចំពោះមុខច្បាប់។

ក្រុង​ប៉េកាំង​សន្យា​ចាត់វិធានការ​តប​ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​លី​ទុយ​អា​នី​ទៅ​កោះ​តៃវ៉ាន់​

2022/08/12 11:28:27 am        614
​ចិន៖ យោង​តាម​សេចក្ដីថ្លែងការណ៍​អាន​ដោយ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រទេស​ចិន​បាន​ប្រឆាំង​ទៅ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​លី​ទុយ​អា​នី​ទៅកាន់​កោះ​តៃវ៉ាន់ និង​សន្យា​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ទង្វើ​នេះ ដែល​ក្រុង​ប៉េកាំង​ហៅថា​ជា​ការ​បំពាន​គោល​នយោបាយ​ចិន​តែមួយ ​(One China’ principle)។ ​​កាលពី​សប្ដាហ៍​មុន អាជ្ញាធរ​កិច្ចការ​បរទេស​កោះ​តៃវ៉ាន់​បាន​ប្រកាស​ថា ឧបនាយករដ្ឋមន្ត្រី​នៃ​ក្រសួង​ដឹកជញ្ជូន និង​ទំនាក់ទំនង​លី​ទុយ​អា​នី​លោកស្រី Agne Vaiciukeviciute បាន​ទៅដល់​កោះ​ស្វ័យ​គ្រប់​គ្រង​មួយ​នេះ​អម​ដោយ​គណៈ​ប្រតិភូ​ចំនួន​ ១១​នាក់​ ជា​អ្វីដែល​ត្រូវគេ​រំពឹងទុក​ថា​គឺជា​ដំណើរ​ទស្សន​កិច្ច​រយៈពេល​ ៥​ថ្ងៃ​។ ដំណើរ​ទស្សនកិច្ច​នេះ​មាន​ឡើង​ភ្លាមៗ​បន្ទាប់ពី​លោកស្រី Nancy Pelosi ប្រធាន​សភា​អាមេរិក​បាន​ធ្វើ​ដំណើរ​ទៅកាន់​កោះ​នេះ​កាលពី​ថ្ងៃ​អង្គារ ​ទី​២ ​ខែ​សីហា​ ជា​ទង្វើ​មួយ​ដែល​បង្ក​ឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​ទីក្រុង​ប៉េកាំង ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក៏ដោយ​ត្រូវ​បាន​អបអរសាទរ​ដោយ​រដ្ឋាភិបាល​ក្នុង​ទីក្រុង​វី​ល​នៀ​ស។​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Wang Wenbin បាន​និយាយ​នៅ​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​ថា ចិន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ប្រទេស​លី​ទុយ​អា​នី ​ដែល​ប្រឆាំង​នឹង​កង​កម្លាំង​ចិន​ចំពោះ​ការ​រំលោភបំពាន​ទុកជាមុន នៃ​ដែន​អធិបតេយ្យភាព​របស់​ចិន និង​លូកដៃ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​៕អត្ថបទ៖ សុខមាន

ពិធីបុណ្យខួបគម្រប់១០០ថ្ងៃ ឧទ្ទិសចំពោះវិញ្ញាណក្ខន្ធសម្តេចឧត្តមទេពញាណ ហ៊ុន ណេង

2022/08/12 11:02:37 am        2001
ពិធីបុណ្យទក្ខិណានុបទានគម្រប់ខួប ១០០ថ្ងៃ ឧទ្ទិសកុសលជូនដល់ដួងវិញញញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ប្រារព្ធឡើងនៅ១៤កើត ១៥កើត ខែស្រាពណ៍ ត្រូវនឹងថ្ងៃទី១១ និងទី១២ ខែសីហា ឆ្នាំ២០២២។នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ លោកជំទាវ លាង វួចឆេង ហ៊ុនណេង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបាសក ហ៊ុន ស៊ាងហេង លោកជំទាវ ហ៊ុន គឹមឡេង និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អ្នកឧកញ៉ា ហ៊ុន តូ និងលោកជំទាវ លោកស្រី ហ៊ុន ចាន់ធូ និងស្វាមី លោកស្រី ហ៊ុន ចាន់ថា និងស្វាមី លោក ហ៊ុន តុលា និងភរិយា ត្រូវជាភរិយា ប្អូនបង្កើត ប្អូនថ្លែ កូនបង្កើត កូនប្រសារ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានមូលមតិគ្នាជាឯកច្ឆ័ន្ទប្រារព្វពិធីរាប់បាតព្រះសង្ឈចំនួន ៧២អង្គ ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានធ្វើកម្មកិរិយាមរណភាពលាចាកលោកយើងនេះ ទៅកាន់លោកខាងមុខ ក្នុងជន្មាយុ៧២ឆ្នាំ។សូមរម្លឹកថា ភ្លាមៗបន្ទាប់ពីទទួលមរណភាព ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ​កម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារជូនដល់ឯកឧត្តមហ៊ុន ណេង ជា«សម្តេច ឧត្តមទេពញាណ ហ៊ុន ណេង»។ ក្នុងព្រះរាជសាររបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះរាជប្រទាននេះ ឆ្លើយតបយ៉ាងប្រត្យក្សទៅនឹងការចូលរួមរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ព្រមទាំងក្រុមគ្រួសារគ្រប់ជំនាន់ ក្នុងបុព្វហេតុរួម នៃការធានាកិច្ចការពាររបបរាជានិយម ការពារព្រះមហាក្សត្រ និងព្រះរាជបល្ល័ង្ក ដែលនេះជាភាពស្មោះត្រង់​ក្នុងនាមប្រជាជនខ្មែរ​ដែលគោរពចំពោះព្រះមហាក្សត្រ ចំពោះរាជបល្ល័ង្ក និងរបបរាជានិយមឥតងាករ៉េ។ ការត្រាស់បង្គាប់ផ្តល់គោរមងារជូនដល់សម្តេច ឧត្តមទេពញាណ ហ៊ុន ណេង គឺជា​មហាកិត្តិយស​ដ៏ខ្ពង់ខ្ពស់ក្រៃលែងសម្រាប់ក្រុមគ្រួសារនៃសព។ព្រះរាជសារ និងសារចូលរួមរំលែកមរណទុក្ខពីគ្រប់មជ្ឍដ្ឋាន បានចាត់ទុកការបាត់បង់រូប​សម្តេចឧត្តមទេពញាណ គឺជាការបាត់បង់នូវលោកឪពុក លោកឪក្មេក និងជីតា ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ ពិសេសក៏ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជន​នយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈ មនសិកាក្នុងការបម្រើបុព្វហេតុជាតិ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែក​យ៉ាងសកម្ម​ក្នុងការលើកកម្ពស់តម្លៃនៃនីតិរដ្ឋប្រកបដោយឧត្តមគតិខ្ពង់ខ្ពស់ជាអនេកប្បការជារហូតមក។សម្តេចឧត្តមទេពញាណ ហ៊ុន ណេង មានស្នាដៃ និងបទពិសោធន៍ចូលរួមកសាង និងការពារជាតិប្រកបដោយសមត្ថភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស សម្តេចបានធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ ដើម្បីរួមចំណែករំដោះជាតិ មាតុភូមិ និងប្រជាពលរដ្ឋកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងចូលរួមកសាងប្រទេសជាតិឡើងវិញ​រហូតទទួលបានការអភិវឌ្ឍរីកចំរើន​លើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ។តាមរយៈពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប១០០ថ្ងៃនាពេលនេះ លោកជំទាវ លាង វួចឆេង ត្រូវជាភរិយា ព្រមទាំងកូនៗ ចៅៗទាំងអស់ សម្តេចតេជោ ហ៊ុន សែន ជាប្អូនបង្កើត និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ព្រមទាំងបងប្រុស ប្អូនស្រី កូនចៅ និងក្រុមគ្រួសារ​ញាតិមិត្តជិតឆ្ងាយទាំងអស់ សូមបួងសួងដល់វិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ប្រមុខ UN ចេញ​ការព្រមាន ខណៈ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​រប​ស់អ៊ុយ​ក្រែ​ន​រង​ការបាញ់​ផ្លោង​ជាថ្មី​

2022/08/12 10:59:52 am        407
​UN៖ ប្រមុខ​អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​ភ្លាមៗ ​ចំពោះ​គ្រប់​សកម្មភាព​យោធា​ទាំង​អស់​ជុំវិញ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ដ៏​ធំ​បំផុត ​របស់​អឺរ៉ុបនៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ភាគខាងត្បូង ខណៈ​ក្រុង Moscow និងក្រុង Kyiv បាន​ចោទ​ដាក់គ្នា​ទៅវិញទៅមក​ចំពោះ​ការ​បាញ់​ផ្លោង​ជាថ្មី​នេះ​។ ​ទីភ្នាក់ងារ Energoatom របស់​អ៊ុយ​ក្រែ​ន​និយាយ​ថា ​បរិវេណ​រោងចក្រ Zaporizhzhia ត្រូវ​បាន​រង​ការ​វាយ​ប្រហារ​ចំនួន​ ៥​លើក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ រួម​ទាំង​នៅ​ជិត​តំបន់​ដែល​ត្រូវ​បាន​ស្តុក​ជាតិ​វិទ្យុសកម្ម​។ ​ទន្ទឹម​នឹង​នេះ​ដែរ ក្រុម​មន្ត្រី​ដែល​ត្រូវបានតែងតាំង​ដោយ​រុស្ស៊ី​បាន​និយាយ​ថា ​អ៊ុយ​ក្រែ​ន​បាន​បាញ់​ផ្លោង​ទៅលើ​រោងចក្រ​នេះ​ចំនួន ​២​លើកដោយ​រំខាន​ដល់​ការផ្លាស់ប្ដូរ​ចរន្ត​ថាមពល នេះ​បើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន TASS របស់​រុស្ស៊ី​។​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ ​មុន​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ អំពាវនាវ​ដោយ​ប្រទេស​រុស្ស៊ី លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​ថា ការខូចខាត​អាច​នាំ​ទៅ​រក​ផលវិបាក​ដ៏​មហន្តរាយ​នៅ​ក្នុង​តំបន់ ​និង​លើ​ពិភពលោក​។​ ​លោក Guterres បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា​ រោងចក្រ​នេះ​មិន​ត្រូវ​យក​ប្រើប្រាស់​ជា​ផ្នែក​មួយ​នៃ​សហប្រតិបត្តិការ​យោធា​ណាមួយ​ទេ ផ្ទុយទៅវិញ​កិច្ចព្រមព្រៀង​បន្ទាន់​ចាំ​បាច់​​ត្រូវតែ​មាននៅ​កម្រិត​បច្ចេកទេស​មួយ​ស្ដីពី​សុវត្ថិ​ភាពជា​ចម្បង ​ដើម្បី​កុំ​ឲ្យ​មាន​កងទ័ព​ក្នុង​ការធានា​សុវត្ថិភាព​តំបន់​នេះ៕ អត្ថបទ៖ សុខមាន

ឯកឧត្តម ជាម យៀប ជួបពិភាក្សាការងារជាមួយអនុប្រធានសភាឥណ្ឌា និងស្ថាប័នពាក់ព័ន្ធនានាឥណ្ឌា

2022/08/12 10:15:31 am        327
ភ្នំពេញ៖ ក្នុងឱកាសបំពេញបេសកកម្មនៅសាធារណរដ្ឋឥណ្ឌា គណៈប្រតិភូអន្តរសភាអាស៊ាន (AIPA) ដឹកនាំដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា តំណាងសម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានអាយប៉ា លើកទី៤៣ បានជួបពិភាក្សាជាមួយអនុប្រធានសភាឥណ្ឌា និងស្ថាប័នពាក់ព័ន្ធនានា នៃសាធារណរដ្ឋឥណ្ឌា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។ នៅក្នុងជំនួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌា ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាជុំវិញសារសំខាន់នៃទំនាក់ទំនងកិច្ចសហប្រតិបតិ្តការឥណ្ឌា-អាស៊ាន ដែលឆ្នាំនេះជាខួប៣០ឆ្នាំនៃមិត្តភាពអាស៊ាន-ឥណ្ឌា។ គណៈប្រតិភូអាយប៉ា បានសម្តែងការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការទាំងឡាយរបស់ស្ថាប័ននីតិប្រតិបត្តិអាស៊ាន និង រដ្ឋាភិបាលឥណ្ឌា ក្នុងការនំាមកនូវឧត្តមប្រយោជន៍ដល់ប្រជាជាតិអាស៊ាន និងឥណ្ឌា ។  កិច្ចជំនួបទ្វេភាគីជាមួយអនុប្រធានសភានៃសាធារណរដ្ឋឥណ្ឌា គណៈប្រតិភូអាយប៉ា បានកោតសរសើរចំពោះភាពសកម្មរបស់សភាឥណ្ឌា ដែលជាសភាសង្កេតការណ៍ដ៏ចំណាស់ របស់អាយប៉ា ក្នុងការរួមចំណែកធ្វើឱ្យអាយប៉ា ក្លាយជាស្ថាប័នអន្តរសភាតំបន់ប្រកបដោយសមាហរណកម្មយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព។ សមភាគីសភាអាយប៉ា និងឥណ្ឌា បានវាយតម្លៃខ្ពស់ពីសារសំខាន់នៃការងារការទូតសភា ក្នុងការរួមចំណែកយ៉ាងសកម្មដល់ការកសាងសុខដុមនីយកម្ម អាស៊ាន- ឥណ្ឌា។ ឯកឧត្តម ប្រធានគណៈប្រតិភូ បានគោរពអញ្ជើញសមភាគីសភាឥណ្ឌា មកចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភានៃ ព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។  បន្តមកគណៈប្រតិភូ បានជួបជាមួយវិទ្យាស្ថានប្រជាធិបតេយ្យសភាឥណ្ឌា។ ឯកឧត្តម ជាម យៀប បានថ្លែងអំណរគុណដល់វិទ្យាស្ថាន ក្នុងការផ្តល់ការបណ្តុះបណ្តាលធនធានមនុស្សដល់និសិ្សតអាស៊ាន តាមរយៈការផ្តល់អាហារូបកណ៍មកសិក្សានៅទីនេះ។ គណៈប្រតិភូអាយប៉ា បានថ្លែងអរគុណចំពោះកម្មវិធីហ្វឹកហ្វឺនដល់មន្រ្តី និងសមាជិកសភា ក្នុងការកសាងសមត្ថភាពខ្ពស់ក្នុងការងារនីតិកម្ម ។ នៅព្រឹកនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ គណៈប្រតិភូអាយប៉ា ក៏បានអញ្ជើញទៅដាក់កូរ៉ោនផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធ លោក មហាត្មៈគន្ធី (Mahatma Gandhi) ដែលជាវីរៈបុរសស និងជាអ្នកនាំមកនូវឯករាជ្យជូនប្រជាជនឥណ្ឌាដោយអហិង្សាផងដែរ៕

ប្រទេស​ចិន​បញ្ចប់​សមយុទ្ធ​យោធា​ដោយ​ជោគជ័យ​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​

2022/08/11 12:06:51 pm        863
​ចិន៖ អ្នកនាំពាក្យ​ទីបញ្ជាការ​សម្របសម្រួល​ភាគ​ខាងកើត​ របស់​កងទ័ព​រំដោះប្រជាជន​ចិន​ (PLA) បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ទីបញ្ជាការ​សម្របសម្រួល​ភាគ​ខាងកើតបានបញ្ចប់​ដោយ​ជោគជ័យ​ នូវ​កិច្ចការ​ផ្សេងៗ​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ បន្ទាប់ពី​ប្រតិបត្តិការ​សឹក​មិន​ធ្លាប់មាន​ជាច្រើន​ថ្ងៃ​កន្លងទៅនេះ​។ ទីបញ្ជាការ​សម្របសម្រួល​ភាគ​ខាងកើត​បានរៀបចំ​សមយុទ្ធ​ហ្វឹកហាត់​រួមគ្នា ​នៅក្នុង​តំបន់​ដែនសមុទ្រភាគ​ខាងជើង ភាគ​និរតី និង​ភាគ​អាគ្នេយ៍​ឆ្នេរសមុទ្រ​កោះ​តៃវ៉ាន់ និង​ដែនអាកាស​ដែល​បានធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​រយៈ​ចម្ងាយ​ឆ្ងាយ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​ការសាកល្បង​មី​ស៊ី​ល​នៅក្នុង​ដែនទឹកភាគ​ខាងកើត​ឆ្នេរសមុទ្រ​កោះ​តៃវ៉ាន់​។​ ​សមយុទ្ធ​នេះ​ផ្តោត​សំខាន់​លើ​ការទប់ស្កាត់ និង​គ្រប់គ្រង​រួម ការវាយលុក​តាម​សមុទ្រ ការវាយប្រហារ​លើដី​គោក ប្រតិបត្តិ​ការគ្រប់គ្រង​ដែនអាកាស ប្រតិបត្តិ​ការប្រឆាំង​នាវាមុជទឹក​រួម និង​ការដឹកជញ្ជូន​ការផ្គត់ផ្គង់​រួមគ្នា​ឡើងវិញ​។ យុទ្ធោបករណ៍​ថ្មីៗ​មួយចំនួន​ដូចជាយន្តហោះ​ចម្បាំង​បំបាំងកាយ ឧបករណ៍​បាញ់​គ្រាប់​រ៉ុក្កែត និង​យន្តហោះ​ចាក់​បំពេញ​ប្រេង YU-20 បាន​ចូលរួម​នៅក្នុង​សមយុទ្ធ​នេះ​។​​សមយុទ្ធ​រយៈពេល​ជាច្រើន​ថ្ងៃ​ជុំវិញ​កោះ​តៃវ៉ាន់​ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការឈប់​ចត​ក្នុង​ដំណើរ​ទស្សនកិច្ច​ របស់​ប្រធានសភា​សហរដ្ឋអាមេរិក​លោកស្រី Nancy Pelosi នៅ​កោះ​របស់​ប្រទេស​ចិន​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​។ កាល​ពីពេល​ថ្មីៗ​នេះ ទីបញ្ជាការ​សម្រប​សម​ម្រួ​ល​ភាគ​ខាងកើត បានរៀបចំ​ប្រតិបត្តិការ​សឹក​រួមគ្នា​ជា​បន្តបន្ទាប់ ដែល​រួមមាន​ប្រភេទ​អង្គភាព​សេវាកម្ម និង​កងកម្លាំង​ផ្សេងៗ​នៅក្នុង​ដែនសមុទ្រ និង​ដែនអាកាស​ជុំវិញ​កោះ​តៃវ៉ាន់​។ លោក Shi Yi អ្នកនាំពាក្យ​ទីបញ្ជាការ​សម្របសម្រួល​ភាគ​ខាងកើត ​របស់​កងទ័ព​រំដោះប្រជាជន​ចិន ​(PLA) បាន​និយាយថា កងកម្លាំង​សម្របសម្រួល​នឹង​បន្ត​តាមដាន​យ៉ាង​ដិតដល់​ នូវ​ការផ្លាស់ប្តូរ​ស្ថានភាព​នៅ​ច្រក​សមុទ្រ​កោះ​តៃវ៉ាន់ បន្ត​អនុវត្ត​ការហ្វឹកហ្វឺន និង​ត្រៀមប្រយុទ្ធ រៀប​ចំការ​ល្បាត​ត្រៀមប្រយុទ្ធ​ជាប្រចាំ​ក្នុងទិសដៅ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​ការពារ​យ៉ាង​ម៉ឺងម៉ាត់​នូវ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី​៕អត្ថបទ៖ ប៊ុនថន

ដំណឹងល្អ..! តម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាបន្តធ្លាក់ចុះ បើធៀបនឹងសន្ទស្សន៍ចាស់

2022/08/11 11:58:41 am        701
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ប្រកាសពីតម្លៃលក់រាយប្រេងរាយប្រេងឥន្ធនៈតាមស្ថានីយប្រេងនានាទូទាំងប្រទេស ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៤.៦៥០រៀល/លីត្រ(ចុះ ១០០រៀល) និងប្រេងម៉ាស៊ុតត្រូវលក់តម្លៃ ៥.០០០រៀល/លីត្រ(ចុះ ១៥០រៀល)។

ចិន​ហៅ​សហរដ្ឋអាមេរិក​ថា ​ជា​មេ​ញុះញង់​ដ៏​ធំ និង​អូសបន្លាយ​វិបត្តិ​អ៊ុយ​ក្រែ​ន​

2022/08/11 11:36:31 am        515
​ចិន៖ ប្រទេស​ចិន​ដែល​រុស្ស៊ី​ស្វែងរក​ការ​ចង​សម្ព័ន្ធ​ភាព ​ចាប់តាំងពី​ត្រូវបាន​រួបរឹត​ដោយ​លោក​ខាង​លិចជុំវិញ​ការវាយប្រហារ​របស់​ខ្លួន​លើ​អ៊ុយ​ក្រែ​ន បាន​ហៅ​សហរដ្ឋអាមេរិក​ថា​ជា​មេ​ញុះញង់​ដ៏​ធំ​ចំពោះ​វិបត្តិ​នេះ​។​ ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​រុស្ស៊ី​បាន​លើក​ឡើង​ថា ទីក្រុង Washington កំពុង​ព្យាយាម​អូស​បន្លាយ​ជម្លោះ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ​ឲ្យ​យូរ​តាម​ដែល​អាច​ធ្វើ​ទៅ​បានដើម្បី​ធ្វើ​ឲ្យ​រុស្ស៊ី​ចុះ​ខ្សោយ។ ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី TASS ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ ​ទី​១០ ​សីហា ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ក្រុង Moscow លោក Zhang Hanhui បាន​ចោទប្រកាន់​ក្រុង Washington ពី​បទ​រុញ​រុស្ស៊ី​ឲ្យ​ចូល​អន្ទាក់ ដោយ​ការពង្រីក​ខ្លួន​ម្ដង​ហើយ​ម្ដងទៀត​នៃ​សម្ព័ន្ធ​ការពារ​ណា​តូ និង​គាំទ្រ​កងកម្លាំង​ដែល​កំពុង​ព្យាយាម​ភ្ជាប់​អ៊ុយ​ក្រែ​ន​ទៅ​នឹង​សហភាព​អឺរ៉ុប​ជាជាង​ក្រុង Moscow​។ ​លោក Zhang ត្រូវ​បាន​ដកស្រង់​សម្ដី​ដោយ​និយាយ​ថា ក្រុង Washington ក្នុងនាម​ជា​អ្នក​ផ្ដួច​ផ្ដើម​គំនិត និង​មេ​ញុះញង់​ឲ្យ​មាន​វិបត្តិ​អ៊ុយ​ក្រែ​ន ខណៈ​កំពុង​ដាក់ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ង​រ​បំផុត​មិន​ធ្លាប់​មាន​លើ​រុស្ស៊ី នៅតែ​បន្ត​ផ្គត់ផ្គង់​អាវុធ និង​យុទ្ធោបករណ៍​ដល់​អ៊ុយ​ក្រែ​ន​។​ឯក​អគ្គ​រដ្ឋ​ចិន​រូប​នេះ​គូស​បញ្ជាក់ថា ​លោក​បាន​មើល​ឃើញ​ពី​ភាព​ដូច​គ្នា​រវាង​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន និង​ភាព​តានតឹង​ដែល​កំពុង​រីក​ធំ​ចុងក្រោយ​ជុំវិញ​កោះ​តៃវ៉ាន់​។ លោក​បាន​ចោទ​ប្រកាន់​ថា សេត​វិមាន​កំពុង​ដាក់​ពង្រាយ​ប្រភេទ​ឧបករណ៍ដែល​​ខ្លួន​ធ្លាប់​បាន​ប្រើ​ពីមុន​ នៅ​ក្នុង​ប្រទេស​នៅ​អឺរ៉ុប​ខាង​កើត​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តម្លៃផ្សារហ៊ុនសកលរង្គោះរង្គើ បន្ទាប់ពីការលក់ចេញភាគច្រើននាំមុខដោយក្រុមហ៊ុនបច្ចេកវិទ្យានិងបញ្ហាអាមេរិក-អ៊ីរ៉ង់
06/24/2026 12:06 PM
អង់គ្លេសធ្វើអ្វីហ្គាណាមិនចេញ ខណៈកៅអីវគ្គ ៣២ ក្រុមចុងក្រោយត្រូវរង់ចាំដល់ប្រកួតទីបី
06/24/2026 12:06 PM
នគរបាលដាក់បណ្ដឹងចោទប្រកាន់ពីបទឧក្រិដ្ឋប្រឆាំងជនបាញ់ប្រហារវ័យ១៥ ឆ្នាំនៅសាលាTacloban របស់ហ្វីលីពីន
06/24/2026 12:06 PM
ប្រធានាធិបតីអាមេរិក Donald Trump នឹងចូលរួមប្រគល់​ពានរង្វាន់បាល់ទាត់​ពិភពលោក​នៅវគ្គផ្តាច់ព្រ័ត្រ
06/24/2026 12:06 PM
ទួរគី ឃុំខ្លួនមនុស្ស២០៩នាក់ ក្នុងការឆ្មក់បង្ក្រាបប្រឆាំងភេរវកម្ម ខណៈសន្តិសុខត្រូវបានរឹតបន្តឹងមុនកិច្ចប្រជុំណាតូ
06/24/2026 12:06 PM
គួច សុកុម្ភៈ ត្រូវបានដាក់ឲ្យខ្ចីជើងសម្រាប់រដូវកាលថ្មី ក្រោយបន្ដកិច្ចសន្យាជាមួយណាហ្គាវើលដ៏
06/24/2026 12:06 PM
ប្រធានាធិបតីនិយាយថា អ៊ីរ៉ង់នឹងមិនចរចាអំពីសមត្ថភាពការពារជាតិរបស់ខ្លួនឡើយ
06/24/2026 12:06 PM
កម្ពុជាអាចនាំចេញកសិផលចំនួន៦មុខទៅកាន់ប្រទេសចិនឆ្លងកាត់ប្រទេសឡាវចំណាយពេលត្រឹមមួយសប្ដាហ៍
06/24/2026 12:06 PM
Houston ទីក្រុងចម្រុះជាតិសាសន៍ និងវប្បធម៌ រួមគ្នាអបអរបរិយាកាសបាល់ទាត់ពិភពលោក
06/24/2026 12:06 PM
លើសពីការប្រកួត នឹងមានពិធីបើកផ្លូវការនៅស្ដាតមរតកតេជោ ដើម្បីអបអរខួប ៣០ឆ្នាំ នៃជើងឯកបាល់ទាត់អាស៊ីអាគ្នេយ៍
06/24/2026 12:06 PM