សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្តេចធិបតីលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
ផ្ទះទេវតាទី៣៣៥ មួយខ្នងទៀត ដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយចាស់ជរានៅខេត្តតាកែវ

ព័ត៌មានសំខាន់ៗ

សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​បាន​ឈាន​ចូល​ដល់ ​១០០​ថ្ងៃ ខណៈ​ពុំ​មាន​ពន្លឺ​ធូរស្រាល​នៅឡើយ

2022/06/03 12:18:10 pm        626
អ៊ុយក្រែន៖ ​គិត​ត្រឹម​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះសង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​គ្រប់ ​១០០​ថ្ងៃ​ហើយ​ចាប់​តាំង​ពី​រុស្ស៊ី​បើក​ការវាយប្រហារ​ចូល​ប្រទេសជិតខាង​របស់​ខ្លួន ​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ​។ ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​ទិវា​ការពារ​កុមារ​អន្តរជាតិ​ដែល​ត្រូវ​បាន​ប្រារព្ធ​នៅ​ថ្ងៃ​ទី១ ខែ​មិថុនា​ជា​រៀង​រាល់​ឆ្នាំ​បាន​និយាយ​ថា រយៈពេល ១០០​ថ្ងៃ​ដំបូង​នៃ​សង្គ្រាម "​បាន​បង្ក​ឲ្យ​មាន​ផលវិបាក​ដ៏​អាក្រក់​ដល់​កុមារ​ក្នុង​កម្រិត និង​ល្បឿនដែល​មិន​ធ្លាប់​បាន​ឃើញ​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី២ មក ខណៈ​ជា​មធ្យម​កុមារ​យ៉ាងហោចណាស់ ២​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​មួយថ្ងៃ​។ ​ប្រធាន​ការិយាល័យ​រដ្ឋ​អាជ្ញា​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា កុមារ​យ៉ាងហោចណាស់ ២៤៣​នាក់​បាន​ស្លាប់ ​និង​កុមារ​ប្រមាណ​ ៤៤៦​នាក់​ផ្សេងទៀត​បាន​រង​របួស ​ដោយ​សារ​ការវាយប្រហារ​របស់​កងកម្លាំង​រុស្ស៊ី។ យោង​​តាម​ការ​ប៉ាន់​ប្រមាណ​របស់​អង្គការសហប្រជាជាតិ​ឲ្យ​ដឹង​ថា ជន​ស៊ីវិល​យ៉ាងហោចណាស់​ ៤,១៤៩​នាក់​បាន​ស្លាប់ និង ៤,៩៤៥​នាក់​ផ្សេង​ទៀត​រង​របួស​ក្នុង​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​ចាប់​តាំង​ពី​ផ្ទុះ​សង្គ្រាម ខណៈ​គេ​ជឿ​ថា ​ចំនួន​ពិតប្រាកដ​មាន​ខ្ពស់​ជាង​នេះ​។​​អង្គការ​ទេសន្ទរ​ប្រវេសន៍អន្តរជាតិ​បាន​និយាយ​ថា ម្នាក់​ក្នុងចំណោម​មនុស្ស​ ៦​នាក់​បាន​ភៀសខ្លួន​ក្នុង​ប្រទេស​ដោយ​សារ​សង្គ្រាម ដែល​នាំ​ឲ្យ​ជនភៀសខ្លួន​សរុប​កើន​ឡើង​ដល់​ជាង ៧​​លាន​ ៧​សែន​នាក់​។ ចំណែក​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា មនុស្ស​ជាង ៦​លាន ៨សែន​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​ទៅកាន់​ប្រទេស​ផ្សេងៗ។ ​ក្រុម​គណៈប្រតិភូ​រុស្ស៊ី និង​អ៊ុយ​ក្រែ​នបាន​ជួប​ចរចា​ទល់មុខ​គ្នា​សរុប​ចំនួន ​៤​លើក​ដើម្បី​ធានា​ឲ្យ​មាន​បទ​ឈប់​បាញ់ ក្នុង​នោះ​មាន​ ៣​លើក​ធ្វើ​នៅ​ប្រទេស​បេឡា​រុស និង​មួយ​លើក​ធ្វើ​នៅ​ទួរគី​៕អត្ថបទ៖ សុខមាន

ការដាក់ទណ្ឌកម្ម​របស់​លោក​ខាងលិចលើរុស្ស៊ី​ស្មើ​នឹង​យក​កាំភ្លើង​បាញ់​ជើង​ខ្លួនឯង​

2022/06/03 10:31:51 am        934
​សហរដ្ឋអាមេរិក៖ រយៈពេល​ប្រហែល​ ១​ខែ​បន្ទាប់ពី​រុស្ស៊ី​បើក​ការវាយលុក​ចូលក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​សាទរ​ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​របស់​លោក​ខាងលិច​លើ​ទីក្រុង Moscow និង​បាន​និយាយ​ថា ទណ្ឌកម្ម​ទាំងនោះ​បាន​បណ្ដាល​ឲ្យ​ប្រា​ក់រូ​ប្លិ៍​របស់​រុស្ស៊ី​ធ្លាក់​ថ្លៃ​ទាប​បំផុត​។ ​រូបិយប័ណ្ណ​របស់​រុស្ស៊ី​បាន​ធ្លាក់​ថ្លៃ​ជិត​ពាក់កណ្ដាល ដែល​ជា​ការ​ធ្លាក់​ចុះ​ទាប​បំផុត​នៃ​ប្រា​ក់រូ​ប្លិ៍​ដោយ ​១៤៣រូ​ប្លិ៍​ស្មើនឹង ​១​ដុល្លារ​អាមេរិក​កាលពី​ថ្ងៃ​ទី​៧ ​ខែ​មីនា​កន្លងទៅ​។ ​លោក Iskander Lutsko អ្នក​យុទ្ធសាស្ត្រ​ជាន់ខ្ពស់​ផ្នែក​វិនិយោគ​នៅ​ក្រុមហ៊ុន ITI Capital ដែលជា​ឈ្មួញកណ្តាល​ហិរញ្ញវត្ថុ​ដ៏​សំខាន់​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​បាន​និយាយ​ថា ការ​ដាក់​ទណ្ឌកម្ម​រប​ស់​សហរដ្ឋអាមេរិក និង​អឺរ៉ុប​លើ​ប្រទេស​រុស្ស៊ី​ស្មើនឹង​យក​កាំភ្លើង​បាញ់​ជើង​ខ្លួនឯង​។ ក្រោយ​ការឈ្លានពាន​ចូល​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃទី​២៤ ​ខែកុម្ភៈ បណ្ដា​ប្រទេស​លោក​ខាង​លិច​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុង Moscow ដោយ​ដាក់​គោល​​ដៅ​លើ​ហិរញ្ញវត្ថុ​របស់​ខ្លួន រួម​ទាំង​ការ​បង្កក​ទ្រព្យសម្បត្តិ​ក្នុង​ធនាគារ​កណ្ដាល​របស់​ខ្លួន​ រហូតដល់​បិទ​ចរន្ត​រូបិយ​ប័ណ្ណ​បម្រុង​បរទេស​។ ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ដំបូង​ការ​ភ័យ​ស្លន់ស្លោ​បាន​កើត​ឡើង ​ស្រប​ពេល​ដែល​សាធារណ​ជន​បាន​ព្យាយាម​ដក​ប្រាក់​ឲ្យ​បាន​ច្រើន​តាមតែ​អាច​ធ្វើ​ទៅ​បាន​ពី​ធនាគារ ដើម្បី​ទិញ​ទំនិញ​នៅ​ពេល​ដែល​តម្លៃ​ទំនិញ​នាំចូល​ហក់​ឡើង​។តម្លៃ​ទំនិញ​ប្រើ​ប្រាស់​បាន​កើន​ឡើង ១៧.៥​ភាគរយ​នៅ​កាលពី​ខែ​មេសា​។ ប៉ុន្តែ​នៅ​ខែ​បន្ទាប់ រូបិយប័ណ្ណ​របស់​រុស្ស៊ី​បាន​ងើបឡើង​វិញ​ដល់ ៤០​ភាគរយ​ធៀប​នឹង​ប្រាក់​ដុល្លារធៀប​ទៅ​នឹង​កាលពី​ខែ​មករា ដោយ​លោត​ដល់​កម្រិត​ខ្ពស់​ក្នុង​រយៈពេល ​៧​ឆ្នាំ​ចុង​ក្រោយនេះ និង​ក្លាយ​ជា​រូបិយប័ណ្ណ​ដែល​ដំណើរ​ការ​ល្អ​បំផុត​របស់​ពិភពលោក​ក្នុង​ឆ្នាំ២០២២​។ ​សហភាព​អឺរ៉ុប​បាន​នឹង​កំពុង​ពិភាក្សា​អំពី​ការកាត់បន្ថយ​ការ​ពឹង​ផ្អែកលើ​ថាមពល​របស់​រុស្ស៊ី បន្ទាប់ពី​មាន​ការ​ជជែក​គ្នា​អស់​រយៈពេល​មួយ​ខែ ដោយ​បាន​សម្រេចចិត្ត​កាល​ពី​ថ្ងៃ​ចន្ទ​លើ​បម្រាម​នាំចូល​ប្រេង​ពី​រុស្ស៊ី​ឲ្យ​បាន ៩០​% ​ទៅកាន់​សហ​ភាព​អឺរ៉ុប​នៅ​ចុង​ឆ្នាំនេះ ជា​ផ្នែក​នៃ​កញ្ចប់​ទណ្ឌកម្ម​ទី​៦ ​របស់​ប្លុក​នេះ​។ សហភាព​អឺរ៉ុប​បាន​បញ្ចប់​ការសម្រេចចិត្ត​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​៕អត្ថបទ៖ សុខមាន

ទិដ្ឋភាពទូទៅថ្ងៃបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សប្រជាជនកម្ពុជា

2022/06/03 09:29:58 am        696
ភ្នំពេញ៖ ទិដ្ឋភាពទូទៅថ្ងៃបញ្ចប់ ការធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២របស់គណបក្សប្រជាជនកម្ពុជា នៅទូទាំងប្រទេស ។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ទទួលជួបជាមួយប្រធានសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា លើការគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា

2022/06/02 02:40:33 pm        954
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ធមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោក Paul Clements ប្រធានសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ដើម្បីសិក្សាស្វែងយល់អំពីវឌ្ឍនាភាពនៃវិស័យសកម្មភាពមីននៅកម្ពុជា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន។ឯកឧត្តម លី ធុជ បានថ្លែងអំណរគុណជូនចំពោះ លោក Paul Clements ដែលបានបង្ហាញពីបំណង និងចំណាប់អារម្មណ៍ក្នុងការស្វែងយល់ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារសកម្មភាពមីនមនុស្សធម៌ ដើម្បីឲ្យកម្ពុជាសម្រេចបាននូវគោលដៅគ្មានមីនឆ្នាំ២០២៥។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីសមិទ្ធផល និងការសម្រេចបានជាប្រវិត្តសាស្ត្ររយៈពេល៣០ ឆ្នាំ នៃការងារសកម្មភាពមីននៅកម្ពុជា ក្រោមការយកចិត្តទុកដាក់របស់ពីរាជរដ្ឋាភិបាល និងមានការចូលរួមពីប្រទេសជាមិត្ត ដៃគូរអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធដទៃទៀត។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា សមិទ្ធផលទាំងនេះសម្រេចបានដោយសារកម្ពុជា មានរចនាសម្ព័ន្ធគ្រប់គ្រងវិស័យសកម្មភាពមីនច្បាស់លាស់ ចាប់ពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ក្រោមការដឹកនាំអាជ្ញាធរមីន ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាល និងជាស្ថាប័នសាធារណៈរបស់រដ្ឋ ក្នុងការគ្រប់គ្រង ត្រួតពិនិត្យ ដឹកនាំ និងសម្របសម្រួលវិស័យសកម្មភាពទូទាំងប្រទេស។ឯកឧត្តមបានបន្តទៀតថា បច្ចុប្បន្ននេះ ក្រៅពីការគាំទ្រពីប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ វិស័យសកម្មភាពមីន ចាប់ផ្តើមមានការយកចិត្តទុកដាក់ និងជួយគាំទ្រពីវិស័យឯកជន និងសប្បុរសជននានា ដែលកំពុងរកស៊ីទទួលទាន និងបំពេញការងារនៅក្នុងប្រទេសកម្ពុជា ក្នុងការចូលរួមដល់ការអនុវត្តយន្តការភូមិអស់មីនរបស់អាជ្ញាធរមីនតាមធនធានរបស់ខ្លួន។លោក Paul Clements បានមានប្រសាសន៍ថា លោកបានមករស់នៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០០៨ ហើយរយៈពេល ១៤ឆ្នាំ នេះ លោកមានការពេញចិត្ត និងកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាឲ្យបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ ដោយបានផ្តល់នូវឱកាសនិងអំណោយផលយ៉ាងច្រើនដល់អ្នកវិនិយោគទុន ជាពិសេសការគោរពស្រឡាញ់វប្បធម៌ ប្រពៃណី និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា។ជាមួយគ្នានេះ លោកប្រធានសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានយ៉ាងធំធេង ក្នុងការងារបោសសម្អាតមីន/គ្រាប់ ដើម្បីជួយសង្រ្គោះអាយុជីវិត និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីជនបទ។ក្នុងឱកាសនោះ លោក Paul Clements បានបង្ហាញពីបំណងកៀរគរធនធានពីវិស័យឯកជននានា គាំទ្រដល់ការងារបោសសម្អាតមីន កិច្ចសង្រ្គោះជនពិការ និងការងារយេនឌ័រសកម្មភាពមីននៅកម្ពុជា ជាពិសេសចូលរួមផ្តល់ឱកាសការងារជាអាទិភាព និងលើកកម្ពស់ដល់ជនមានពិការភាព និងក្រុមគ្រួសារ ដែលបានរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។លោកនឹងជម្រុញ និងពិភាក្សាការងារបន្ថែមជាមួយសមាជិកសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា សភាពាណិជ្ជកម្មដទៃទៀត វិស័យឯកជនទាំងក្នុងនិងក្រៅប្រទេស និងមូលនិធិនៅក្រៅប្រទេស ដើម្បីឲ្យចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ក្នុងការងារបោសសម្អាតមីន និងសង្រ្គោះជនពិការដោយសារមីននៅកម្ពុជាផងដែរ៕

ករណី​ជំងឺ​អុត​ស្វា​មាន​ជាង ៥៥០​ករណី​ត្រូវបាន​បញ្ជាក់​នៅ​ទូទាំង​ពិភពលោក​

2022/06/02 11:49:45 am        537
ពិភពលោក៖ ​ចំនួន​ករណី​ដែល​ត្រូវ​បាន​បញ្ជាក់​ពី​ជំងឺ​អុត​ស្វា​បាន​កើន​ឡើង​លើស​ពី​ ៥៥០​ករណី​នៅ​ទូទាំង​ពិភពលោក​។ មជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺ​អឺរ៉ុប​បាន​និយាយ​ថា ករណី​ជំងឺ​អុត​ស្វា​ចំនួន ៣២១​ករណី​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​ប្រទេស​ចំនួន ១២ របស់​សហភាព​អឺរ៉ុប​។​ចក្រភព​អង់គ្លេស​បាន​រាយការណ៍​ថា​ មាន​ ១៩៦​ករណី ហើយ​អ្នក​ឆ្លង​ជំងឺ​នេះ​ត្រូវ​បាន​បញ្ជាក់​ផង​ដែរ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី កាណាដា និង​សហរដ្ឋអាមេរិក​។ ​នាយក​ប្រចាំ​តំបន់​របស់​អង្គការ​សុខភាព​ពិភពលោក​ សម្រាប់​សហភាព​អឺរ៉ុបបាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ​ការ​ផ្ទុះឡើង​នៅ​ក្នុង​សហភាព​អឺរ៉ុប​កើតមាន​តាំងពី​ពាក់កណ្តាល​ខែមេសា ហើយ​ការ​ឆ្លង​បាន​រាលដាល​តាមរយៈ​ទំនាក់ទំនង​រាង​កាយ​ផ្ទាល់ ​នៅ​ក្នុង​ព្រឹត្តិការណ៍​ធំៗ ​ឬ​ពិធីជប់លៀង​។​ នាយក​ប្រចាំ​តំបន់​បាន​ព្រមាន​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​នេះ​ពិធីបុណ្យ និង​ពិធី​ជប់​លៀង​ធំៗ​ជាច្រើន​ដែល​បាន​គ្រោង​ទុក​ នឹង​ផ្តល់​នូវ​បរិបទ​បន្ថែម​ទៀត​ដែល​ការ​រាលដាល​អាច​នឹង​កើត​ឡើង​។ លោក​និយាយ​ថា យើង​ត្រូវការ​ការ​កាត់​បន្ថយ​ជា​សំខាន់ ​និង​បន្ទាន់​លើ​ទំនាក់ទំនង​ជិត​ស្និត​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​វីរុស​។​​នាយក​ប្រចាំ​តំបន់​រូប​នេះ​បាន​ជំ​រុញ​ឱ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​វេជ្ជសាស្ត្រ​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក​អ្នក​ឆ្លង​វីរុស តាម​ដាន​ទំនាក់ទំនង និង​បំពាក់​គ្រឿង​បរិក្ខារ​សុខាភិបាល​ជាមួយ​នឹង​ការ​យល់ដឹង និង​សមត្ថភាព​វិនិច្ឆ័យ​ដើម្បី​កំណត់​អត្តសញ្ញាណ ស៊ើបអង្កេត និង​បញ្ជាក់​ករណី​ឲ្យ​បាន​ឆាប់រហ័ស​។​ ​លោក​បាន​ជំរុញ​ឱ្យ​អ្នក​រៀប​ចំ​ព្រឹត្តិការណ៍​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ លើ​ការ​យល់​ដឹង​របស់​អ្នកចូលរួម​អំពី​ហានិភ័យ​នៃ​ការ​ឆ្លង​វីរុស៕អត្ថបទ៖ ប៊ុនថន

វិមាន​ក្រឹម​ឡាំង​និយាយ​ថា ជំនួប​ចរចា​រវាង​លោក Putin និង​លោក Zelenskiyy អាច​ទៅ​រួច​តែ​ត្រូវ​រៀប​ចំ​ជា​មុន​សិន​

2022/06/02 11:15:57 am        940
​រុស្ស៊ី៖ ប្រទេស​រុស្ស៊ី​បាន​បង្ហើប​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​ពុំបាន​ច្រានចោល​ជំនួប​រវាង​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin និង​សម​ភាគី​អ៊ុយ​ក្រែ​ន​របស់​លោក​គឺ​លោក Volodymyr Zelenskiy ទេ ប៉ុន្តែ​ការ​ចរចា​នានា​ចាំបាច់​ត្រូវ​រៀបចំ​ជា​មុន​សិន​។ ​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​ប្រាប់​ក្រុម​អ្នក​យក​សារព័ត៌មាន​តាម​ទូរស័ព្ទ​ថា ​ការងារ​រៀបចំ​ឯកសារ​សន្តិភាព​ជាមួយ​អ៊ុយ​ក្រែ​ន​បាន​ឈប់​ជា​យូរ​មក​ហើយ​ និង​មិន​ចាប់ផ្ដើម​ឡើង​វិញ​ទេ​។ លោក Peskov បាន​និយាយ​ថា ប្រជា​ពលរដ្ឋ​នៅក្នុង​តំបន់​នានា​របស់​អ៊ុយ​ក្រែ​ន​ដែល​រុស្ស៊ី​គ្រប់គ្រងដូចជា​តំបន់ Kherson, Zaporizhzhia និង Donbas ត្រូវតែ​សម្រេច​ពី​អនាគត​របស់​ខ្លួនឯង ហើយ​វិមាន​ក្រឹម​ឡាំង​ពុំ​មាន​មន្ទិល​ទេ​ថា ​ពួកគេ​នឹង​សម្រេច​បាន​ល្អ​បំផុត។ កន្លងមក​ប្រទេស​អ៊ុយ​ក្រែ​ន​ធ្លាប់​បាន​លើក​ឡើង​ថា ប្រើ​រុស្ស៊ី​ដាក់បញ្ចូល​តំបន់​ទាំងនោះ​ជា​ឧបសម្ព័ន្ធ​របស់ខ្លួន​នោះ ​វា​នឹង​បិទ​ផ្លូវ​ការ​ចរចា​សន្តិភាព​រវាង​ប្រទេស​ទាំង​២៕ អត្ថបទ៖ សុខមាន

គ.ជ.ប ណែនាំគណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពប្រមូលកម្លាំងពីរាជធានី-ខេត្តណាមួយ ទៅធ្វើសកម្មភាពនៅរាជធានី ឬខេត្តផ្សេង មានចេតនាបង្កចលាចល អសន្តិសុខសង្គមឡើយ

2022/06/02 10:57:24 am        606
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំគណបក្សនយោបាយ ឬ/និងបេក្ខជន មិនត្រូវធ្វើសកម្មភាព កៀរគរ ប្រមូលកម្លាំងពី រាជធានី-ខេត្តណាមួយ ទៅធ្វើសកម្មភាពនៅរាជធានី ឬខេត្តផ្សេង ក្នុងចេតនាបង្កចលាចល អសន្តិសុខសង្គម ដើម្បីបំផ្លាញយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតនោះឡើយ។ទន្ទឹមនឹងនោះគ.ជ.ប អំពាវនាវឱ្យចូលរួមក្នុងកិច្ចការពារ ថែរក្សា បរិយាកាសសន្តិសុខសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតឱ្យបានល្អប្រសើរ ដោយមិនត្រូវធ្វើសកម្មភាពណាមួយ ដែលផ្ទុយពីគោលការណ៍នៃច្បាប់បោះឆ្នោត បទបញ្ជ និងនីតិវិធីនៃការបោះឆ្នោត ក្រមសីលធម៌សម្រាប់គណបក្សនយោបាយ និងបេក្ខជនក្នុង ដំណើរការបោះឆ្នោត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗជាធរមាន៕

កងទ័ព​រុស្ស៊ី​ចូល​ដល់​កណ្ដាល​ក្រុង​ឧស្សាហកម្ម​អ៊ុយ​ក្រែ​ន ខណៈ​អាមេរិក​ត្រៀម​បញ្ជូន​ប្រព័ន្ធ​បាញ់​រ៉ូ​កែ​ត​ដ៏​ទំនើប​ទៅ​ឲ្យ​ទីក្រុង ​Kyiv

2022/06/02 10:38:14 am        1878
​រុស្ស៊ី៖ កងកម្លាំង​រុស្ស៊ី​បាន​វាយ​បើកផ្លូវ​ចូលទៅ​ដល់​កណ្ដាល​ទីក្រុង​ឧស្សាហកម្ម Sievierodonetsk របស់​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ពុធ ​ខិតចូល​កាន់តែ​ជិត​ទៅរក​ការប្រកាស​ជ័យជម្នះ​ដ៏​ធំ ​ក្នុង​ការ​វាយលុក​របស់​ពួកគេ​នៅក្នុង​តំបន់ Donbas ភាគ​ខាងកើត​។ ​អភិបាលក្រុង Severodonetsk និយាយ​ថា​ មាន​ផ្ទៃដី​តែ​ ២០% ​ប៉ុណ្ណោះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រងរ​បស់​កងកម្លាំង​អ៊ុយ​ក្រែ​ន ​ប៉ុន្តែ​នៅតែមាន​ក្ដី​សង្ឃឹមថា ​ពួកគេ​អាច​ទប់​រុស្ស៊ី​មិន​ឲ្យ​គ្រប់គ្រង​ទីក្រុង​នេះ​ទាំងស្រុង​។ ​ប៉ុន្តែ​ក្នុង​ការ​ជួយ​ជ្រោម​ជ្រែង​អ៊ុយ​ក្រែ​ន​ទប់​ទល់នឹង​ការ​វាយលុក​របស់​ទាហាន​រុស្ស៊ី សហរដ្ឋអាមេរិក​បាន​ប្រកាស​កញ្ចប់​ផ្ដល់​ជំនួយ​អាវុធ​ថ្មី​ចំនួន ៧០០​លាន​ដុល្លារ​អាមេរិក​សម្រាប់​ទីក្រុង Kyiv ដែល​នឹង​រួមមាន​ប្រព័ន្ធ​បាញ់​រ៉ូ​កែ​ត​ដ៏​ទំនើប​ដែល​មាន​សមត្ថភាព​បាញ់​ដល់​គោលដៅ​ចម្ងាយ​ ៨០​គីឡូម៉ែត្រ​។ ​ទីក្រុង Moscow បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ពី​បទ​ដាក់​ប្រេង​លើ​ភ្លើង ដោយ​ប្រមុខ​ការទូត​រុស្ស៊ី​លោក Sergei Lavrov បាន​និយាយ​ថា ការផ្គត់ផ្គង់​ជើង​ទម្រ​បាញ់​គ្រាប់​រ៉ូ​កែ​ត​ទាំងនេះបាន​បង្កើន​ហានិភ័យ​កាន់​តែ​ខ្លាំង​ថា ​ប្រទេស​ទី​៣ ​អាច​នឹង​ត្រូវបាន​អូសទាញ​ឲ្យ​ធ្លាក់​ក្នុង​ជម្លោះ​នេះ​។​ប្រមុខ​ការទូត​អាមេរិក​លោក Antony Blinken បាន​និយាយ​ថា ​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​សន្យា​ហើយ​ថា ខ្លួន​នឹង​មិន​ប្រើ​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ូ​កែ​ត​ទាំងនោះ​បាញ់​ទៅលើ​គោលដៅ​នានា​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ទេ​។ ចំណែក​លោក​ប្រធានាធិបតី​អាមេរិក Joe Biden សង្ឃឹមថា​ ការ​បង្កើន​សមត្ថភាព​ដល់​កងកម្លាំង​កាំភ្លើង​ធំ​របស់​អ៊ុយ​ក្រែ​ន ​នឹង​ជួយ​រុញ​ដោល​ឲ្យ​ក្រុង Moscow ដើរចូល​តុ​ចរចា​បញ្ចប់​សង្គ្រាម ដែល​ពេលនេះ​បាន​ឈាន​ចូល​ដល់​ខែ​ទី​៤៕អត្ថបទ៖ សុខមាន

មន្ត្រីបដិសេធការចោទប្រកាន់ពីបក្សនយោបាយខ្លះថា អាជ្ញាធរដកប័ណ្ណក្រីក្រពីពលរដ្ឋដែលមិនគាំទ្របក្សប្រជាជន

2022/06/02 09:38:13 am        826
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបដិសេធដាច់អហង្ការចំពោះគណបក្សនយោបាយមួយចំនួនបានចោទប្រកាន់អាជ្ញាធរថា បានដកប័ណ្ណក្រីក្រពីប្រជាពលនៅតាមមូលដ្ឋាន ដែលមិនបានគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ខណៈការចោទប្រកាន់នេះគឺជាករណីប្រជាភិថុតដើម្បីកេងចំណេញការឃោសនានយោបាយរបស់ពួកគេតែប៉ុណ្ណោះ។ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច ឯកឧត្តម ឈួរ សុបញ្ញា បានថ្លែងតាមរយៈតេលេក្រាមនាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះថា កាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ មានគណបក្សនយោបាយ និងសារព័ត៌មានមួយក្តាប់តូច ដែលមាននិន្នាការប្រឆាំង និងរាជរដ្ឋាភិបាលបានផ្សព្វផ្សាយ និងឃោសនាអកុសលថា អាជ្ញាធរ ឬក៏មន្រ្តីរាជរដ្ឋាភិបាលបានដកប័ណ្ណក្រីក្រ និងស្ត្រីមានផ្ទៃពោះចេញពីពួកគេ ដោយសារតែពួកគាត់មិនបានគាំទ្រដល់គណបក្សប្រជាជនកម្ពុជានោះ។តាមរយៈសារសំឡេងនេះដែរ ឯកឧត្តម ឈួរ សុបញ្ញា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់កុំចាញ់បោកការឃោសនាអកុសលរបស់ក្រុមប្រឆាំង និងប្រព័ន្ធផ្សព្វផ្សាយអគតិទាំងនោះឲ្យសោះ ខណៈមូលនិធិជាតិជំនួយសង្គមសម្រាប់ជូយដល់បងប្អូនក្រីក្រ នៅបន្តដោយគ្មានគិតអំពីសាសនា និន្នាការនយោបាយនោះទេ ហើយការឃោសនារបស់ពួកអគតិទាំងនេះទៀតសោធ ក៏ដើម្បីធ្វើជានយោបាយប្រជាភិថុត ក្នុងគោលបំណងលុបបំបាត់ប្រជាប្រិយភាព និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាសេនាធិការ បានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ ចាប់តាំងពីឆ្នាំ២០២០រហូតដល់ខែឧសភា ឆ្នាំ២០២២នេះ គឺបានចំណាយថវិកាជិត៧០០លានដុល្លារអាមេរិក ដោយប្រជាពលរដ្ឋក្រីក្រប្រមាណ៣លាននាក់ទទួលបានអត្ថប្រយោជន៍ ឧបត្ថម្ភសាច់ប្រាក់ប្រចាំខែនេះ៕(អត្ថបទ៖ បាន ចក់)

មនុស្ស​ ៥​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​បាញ់​បោះ​ដោយ​សេរី​នៅ​រដ្ឋ Oklahoma ជា​ការ​បាញ់​ប្រហារ​ដ៏​ធំ​លើក​ទី​២៣៣ ​នៅ​ឆ្នាំ​២០២២​ នេះ​

2022/06/02 09:28:45 am        1776
​សហរដ្ឋអាមេរិក៖ នគរបាល​ក្រុង Tulsa បាន​បញ្ជាក់​ថា ​ក្មាន់កាំភ្លើង​ម្នាក់​បាន​បាញ់សម្លាប់​មនុស្ស​ ៤​នាក់​នៅ​មន្ទីរពេទ្យ Saint Francis ក្នុង​ទីក្រុង Tulsa ​របស់​រដ្ឋ Oklahoma សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ពុធ​។​ លោក Jonathan Brooks ស្នងការ​នគរបាល​ក្រុង Tulsa បាន​និយាយ​នៅ​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ថា ​មនុស្ស​ស្លូតត្រង់​ ៤​នាក់ និង​ក្មាន់កាំភ្លើង​ម្នាក់​បាន​ស្លាប់។​ ​លោក Brooks បាន​និយាយ​ថា នគរបាល​ពុំ​ទាន់​អាច​កំណត់​អត្តសញ្ញាណ​ក្មាន់កាំភ្លើង​បាន​នៅឡើយ​ទេ និង​និយាយ​ថា​ ជន​ដៃ​ដល់​បាន​ស្លាប់​ក្រោយ​មាន​របួសធ្ងន់​ដោយសារ​បាញ់​ខ្លួនឯង​។​ នៅ​លើ​ខ្លួន​ក្មាន់កាំភ្លើង​មាន​កាំភ្លើង​វែង​មួយ​ដើម និង​កាំភ្លើងខ្លី​មួយ​ដើម​។ នគរបាល​ក្រុង Tulsa បាន​និយាយ​នៅ​លើ​បណ្ដាញ​សង្គម Facebook ​ដែល​បាន​បង្ហោះ​មុន​ម៉ោង ​៦​ល្ងាច​ថា ជនល្មើស​បាន​ស្លាប់​ហើយ​។​ ​នគរបាល​និយាយ​ថា ​ពេលនេះ​ក្រុម​មន្ត្រី​កំពុង​ឆែកឆេរ​នៅ​តាម​បន្ទប់​ទាំងអស់​ក្នុង​អគារ ​ក្រែង​មាន​សញ្ញា​នៃ​ការ​គំរាមកំហែង​បន្ថែម​ទៀត។ យើង​បាន​ដឹង​ថា ​មាន​មនុស្ស​ច្រើន​រង​របួស​ធ្ងន់ និង​ស្រាល​។ ​យោង​តាម​ទិន្នន័យ​ចងក្រង​ដោយ​អង្គភាព Gun Violence Archive ការ​បាញ់​ប្រហារ​នេះ​បាន​ក្លាយ​ជា​ព្រឹត្តិការណ៍​បាញ់​បោះ​ដោយ​សេរី​លើក​ទី​២៣៣ នៅ​ឆ្នាំ២០២២ នេះ​នៅ​សហរដ្ឋអាមេរិក។​ការ​បាញ់​ប្រហារ​កាលពី​ថ្ងៃ​ពុធ​បាន​កើតឡើង​រយៈពេល​ ៨​ថ្ងៃ​បន្ទាប់ពី​ក្មាន់កាំភ្លើង​អាយុ ១៨​ឆ្នាំ​ប្រដាប់​ដោយ​កាំភ្លើង​ពាក់​កណ្តាល​ស្វ័យប្រវត្តិ AR បាន​ដើរចូល​ទៅ​ក្នុង​សាលាបឋមសិក្សា Robb ក្នុង​ទីក្រុង​ Uvalde រដ្ឋ​តិច​សាស់​ដែល​បាន​សម្លាប់​កុមារ ១៩​នាក់ ​និង​គ្រូបង្រៀន ២​នាក់​មុន​ពេល​បាញ់​សម្លាប់​ខ្លួន​ឯង ​និង​ជាង​ពីរ​សប្តាហ៍​បន្ទាប់ពី​ការ​បាញ់​ប្រហារ​នៅ​ផ្សារ​ទំនើប Buffalo ដោយ​បុរស​ស្បែក​-​ស​-​ម្នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ​បាន​សម្លាប់​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​ចំនួន ១០​នាក់​នៅ​ក្នុង​ការ​វាយ​ប្រហារ​រើសអើង​ពូជសាសន៍​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់បញ្ជាក់​ថា នឹងធ្វើកិច្ចចរចាជាមួយកាតា ជុំវិញ​ទ្រព្យសម្បត្តិដែលត្រូវបានបង្កក
06/30/2026 08:06 PM
អគារផ្ទះល្វែងមួយ ​ដួលរលំ នៅទីក្រុងអាតែន​របស់​ក្រិក​ ខណៈ​ក្រុមអ្នកជួយសង្គ្រោះស្វែងរកអ្នកជាប់ក្នុង​នោះ​
06/30/2026 08:06 PM
កូរ៉េខាងត្បូង និងអ៊ុយក្រែន ធ្វើកិច្ចពិភាក្សា «ប្រកប​ដោយ​ការ​ស្ថាបនា» អំពីទាហាន​កូរ៉េខាងជើង
06/30/2026 08:06 PM
នាយករដ្ឋមន្ត្រី​ជប៉ុន ស្វែងរកទំនាក់​ទំនង​កាន់តែស៊ីជម្រៅជាមួយ​ឥណ្ឌា លើផ្នែក​​ពាណិជ្ជកម្ម និងសន្តិសុខ
06/30/2026 07:06 PM
មន្ត្រី៖ បេសកជនអាមេរិក លោក Witkoff និងលោក Kushner នឹងស្ថិត​​នៅ​កាតា តែ​គ្មាន​ជំនួប​ជាមួយអ៊ីរ៉ង់ទេ
06/30/2026 07:06 PM
ទីភ្នាក់ងារពាណិជ្ជកម្ម UN៖ វិបត្តិ​​ច្រកសមុទ្រ Hormuz អាចប៉ះពាល់សេដ្ឋកិច្ចងាយរងគ្រោះ រយៈពេល​យូរ
06/30/2026 07:06 PM
លោក Zelenskyy៖ អ៊ុយក្រែនវាយប្រហារជាលើកទី ២ លើ​ទីតាំងផ្កាយរណប Dubna របស់រុស្ស៊ី
06/30/2026 07:06 PM
ទិន្នន័យផ្កាយរណប៖ អគារជាង ៥៨.០០០ខ្នង ទំនងរងការខូចខាត ឬ​បំផ្លាញ នៅវ៉េណេស៊ុយអេឡា
06/30/2026 07:06 PM
កម្ពុជា-ចិនពិនិត្យវឌ្ឍនភាព និងជំរុញអនុវត្តគម្រោងសំខាន់ៗ ដែលបានចុះ MoU កន្លងមក
06/30/2026 06:06 PM
រោងចក្រផលិតសំបកកង់រថយន្តក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្តើមដំណើរការផលិតក្នុងជំហានដំបូង
06/30/2026 06:06 PM