សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្តេចធិបតីលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
ផ្ទះទេវតាទី៣៣៥ មួយខ្នងទៀត ដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយចាស់ជរានៅខេត្តតាកែវ

ព័ត៌មានសំខាន់ៗ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៖ ព្រះមហាក្សត្រ និងសម្ដេចម៉ែ ទ្រង់មានព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តម ជួយពលរដ្ឋអំឡុងវិបត្តិកូវីដ១៩

2022/06/01 08:16:24 pm        415
ភ្នំពេញ៖ សម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងថា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដោយព្រះអង្គទាំងទ្វេ មានព្រះរាជបូជនីយកិច្ចដ៏ឧត្ដុង្គឧត្តមថ្លៃថ្លា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះប្រជានុរាស្ត្រទូទាំងប្រទេស និងបានប្រោសព្រះរាជទានព្រះរាជទ្រព្យ យ៉ាងច្រើនសន្ធឹកសន្ធាប់ ព្រះរាជូបត្ថម្ភដល់ការគ្រប់គ្រង់បានជោគជ័យជំងឺកូវីដ-១៩ដល់មន្ទីរពេទ្យ មណ្ឌលសុខភាព និងតែងតែប្រោសព្រះរាជទានជួយគ្រួសាររងគ្រោះដោយធម្មជាតិ និងគ្រួសាររងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។ប្រសាសន៍របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនេះ ធ្វើឡើងក្នុងឱកាស សម្ដេចបានដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងហ្លួងម៉ែ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ដោយអមដំណើរមាន សម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា, លោកជំទាវ អាន្នី សុខអាន អនុប្រធាន និងថ្នាក់ដឹកនាំកាកបាទក្រហមជាច្រើនរូបទៀត ។ក្នុងឱកាសនោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មានប្រសាសន៍ថា ក្នុងអំឡុងវិត្តិជំងឺកូវីដ-១៩នេះ ព្រះអង្គទាំងទ្វេ បានប្រោសព្រះរាជូបត្ថម្ភ ដល់កាកបាទក្រហមកម្ពុជាប្រចាំខែ ប្រចាំត្រីមាស ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា និងក្នុងឱកាសផ្សេងៗទៀត ។ ជាក់ស្ដែងក្នុងឱកាសទិវា ៨ឧសភា ឆ្នាំនេះ ព្រះអង្គទាំងទ្វេ បានប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១០ម៉ឺនដុល្លារអាមេរិក ។ជាមួយគ្នានេះសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានក្រាបថ្វាយនូវរបាយការណ៍ថ្វាយព្រះមហាក្សត្រ និងសម្ដេចម៉ែ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយគូសបញ្ជាក់ថា អស់រយៈពេល ៣ឆ្នាំហើយ ដែលកាកបាទក្រហមកម្ពុជា ពុំអាចប្រារព្ធមិទ្ទិញអបអរទិវាពិភពលោកកាកបាទក្រហមកម្ពុជា អឌ្ឍចន្ទក្រហម ៨ឧសភា បានដោយបញ្ហាជំងឺកូវីដ១៩ ។ តែកាកបាទក្រហមកម្ពុជា បានយកឱកាសនេះ អំពាវនាវដល់សប្បុរជនគ្រប់មជ្ឈដ្ឋាន ឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា ហើយនៅឆ្នាំ២០២២នេះ ថ្នាក់កណ្ដាលទទូលបានថវិកាសរុបរួមបានជាង ១៦លានដុល្លារ និងរថយន្តចំណុះ ១២កៅអី ២គ្រឿង រួមជាមួយ អង្ករ ភេសជ្ជៈ និងសម្ភារប្រើប្រាស់មួយចំនួន ហើយសាខាទាំង ២៥រាជធានីខេត្ត ក៏បានអំពាវនាវស្វែងរកការជួយឧបត្ថម្ភ នៅតាមខេត្តនីមួយៗ និងកំពុងតែទទួលថវិកាជាបន្តបន្ទាប់ពីសប្បុរសជន ។ក្នុងរបាយការណ៍ទួលថ្វាយបន្តថា សមិទ្ធផលសំខាន់ៗរបស់កាកបាទក្រហមកម្ពុជា ក្នុងឆ្នាំ២០២១កន្លងទៅ និង៥ខែដើមឆ្នាំនេះ ដោយការងារចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ កាកបាទក្រហមបានទម្លាក់ថវិកាបន្ទាន់ និងផ្ដល់ជូនសាខានីមួយៗនូវ ថវិកា អង្ករ ម៉ាស់ ជែល អាល់កុល ដើម្បីមន្ត្រី បុគ្គលិក យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម ចុះអប់រំផ្សព្វផ្សាយដោយផ្ទាល់ ដល់ខ្នង់ផ្ទះពលរដ្ឋបានជិត ៣លាននាក់ និងផ្សព្វផ្សាយចល័ត ទាំងធ្វើសកម្មភាពមិត្ត-អប់រំមិត្ត និងបំផុសចលនាឲ្យប្រជានុរាស្ត្រចូលរួមចាក់វ៉ាក់សាំង ។ បានផ្ដល់អំណោយដល់អ្នកក្នុងតំបន់បិទខ្ទប់បានជាង ១១ម៉ឺនគ្រួសារ និងផ្ដល់ថវិកាដល់ប្រតិបត្តិការសហព័ន្ធអន្តរជាតិ នៅប្រទេសនេប៉ាល់ ៥ម៉ឺនដុល្លារ ឧបត្ថម្ភកាកបាទក្រហមវៀតណាម ១០ម៉ឺនដុល្លារ និង១០ម៉ឺនដុល្លារទៀត ជូនទៅកាកបាទក្រហមមីយ៉ាន់ម៉ា ។សម្រាប់សមិទ្ធផលសម្រេចបានតាមវិស័យអាទិភាពទាំង៤ បានផ្ដល់អំណោយជូនគ្រួសាររងគ្រោះដោយធម្មជាតិ និងចាស់ឥតទីពឹង កុមារកំព្រា អ្នកពិការ ស្ត្រីមេម៉ាយ ជនជាតិភាគតិចនៅជនបទដាច់ស្រយាលបានជិត ១៤ម៉ឺនគ្រួសារ, ចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ បានអបរំផ្សព្វផ្សាយពីបញ្ហាមីន សំណល់ជាតិផ្ទុះពីសង្គ្រាម ។ ក្នុងវិស័យសុខាភិបាល បាននិងកំពុងបណ្ដុះបណ្ដាលភ្នាក់ងារសង្គ្រោះបឋមជិត ១ម៉ឺននាក់ រៀងរាល់ឆ្នាំ, បាននិងកំពុងផ្ដោតលើសុខភាពស្ត្រី កុមារ និងអ្នកផ្ទុកមេរោគអេដស៍ ក្នុងនោះបានឧបត្ថម្ភថវិកា ១លានដុល្លារ ជូនមន្ទីរពេទ្យគន្ធបុប្ផា,​ ផ្ដល់ថវិកា ៥ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរ, សួរសុខទុកស្ត្រីមានផ្ទៃពោះ និងឆ្លងទន្លេរួច រាប់ពាន់គ្រួសារ និងផ្សព្វផ្សាយពីការខិតខំបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ និងកាត់បន្ថយមរណភាពមាតា និងទារកក្នុងពេលសម្រាល។ ក្នុងកិច្ចការមួយនេះ កាកបាទក្រហមកម្ពុជា បានចងក្រងរបាយការណ៍ប្រចាំឆ្នាំដោយឡែកមួយ ផ្ញើជូនទៅអង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោក ។ក្នុងការងារសុខុមាលភាពសង្គមវិញ បានឧបត្ថម្ភដល់អង្គការចំនួន១០ មានអ្នកទទួលផលសរុបប្រមាណ ១ម៉ឺននាក់ ។ ដោះស្រាយផ្ទះវិញសម្រេចបាន ៧៩២ខ្នង ក្នុងនោះ ៦២៨ខ្នង បានកសាងជូនអតីតយុទ្ធជនកម្ពុជាក្រីក្រនៅភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ខេត្តពោធិ៍សាត់ មួយគ្រួសារត្រូចំណាយជាង ៦ពាន់ដុល្លារ និងផ្ដល់ប្រាក់កម្ចីឥតការប្រាក់បានចំនួន៥៧២គ្រួសារ នៅតំបន់ប្រឈមនឹងគ្រោះថ្នាក់មីន ។ទិសដីអនុវត្តបន្ត កាកបាទក្រហមកម្ពុជា បន្តចិត្តទុកដាក់លើការទប់ស្កាត់ជំងឺកូវីដ១៩ និងអនុវត្តផែនការអភិវឌ្ឍឆ្នាំទី២ នៃយុទ្ធសាស្ត្រ ២០២១-២០៣០ តាមរយៈការបន្តពង្រឹងសមត្ថភាពសាខាទាំង២៥រាជធានីខេត្ត អនុសាខា១៩៧ អ្នកស្ម័គ្រចិត្តជាង ២ម៉ឺននាក់ យុវជនកាកបាទក្រហមកម្ពុជាជាង ២ម៉ឺននាក់ តាមទិសវិមជ្ឈការ-វិសហមជ្ឈការ ក្នុងប្រតិបត្តិតាមវិស័យអាទិភាព ១. ការគ្រប់គ្រងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ, ២. សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍, ៣. ការលើកកម្ពស់អំពីគុណតម្លៃរបស់ចលនា សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ វប្បធម៌អហិង្សា និងសន្តិភាព, ៤. ការអភិវឌ្ឍស្ថាប័ន ។ ជាមួយនេះ កាកបាទក្រហមកម្ពុជា កំពុងត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី២០ ថ្នាក់ដឹកនាំសមាគមជាតិអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣ខាងមុន ។បន្ទាប់ពីទ្រង់ព្រះសណ្ដាប់របាយការណ៍របស់សម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត រួចមក ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចម៉ែ ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត បានថ្លែងអំណរគុណចំពោះសម្ដេចប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូ ដែលបានចូលក្រាបថ្វាយបង្គំគាល់ជាទៀងទាត់ជារៀងរាល់ឆ្នាំ និងទូលថ្វាយនូវរបាយការណ៍យ៉ាងក្បោះក្បាយ ស្តីពីសមិទ្ធផល និងវឌ្ឍនភាព ។សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានមានព្រះសុវណ្ណីកោតសរសើរ ចំពោះសកម្មភាពរបស់កាកបាទក្រហមកម្ពុជា ក៏ដូចជាសកម្មភាពចូលរួមដាំដើមឈើនៅមជ្ឈមណ្ឌលវ​ប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលសកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ របស់កាកបាទក្រហមកម្ពុជា មិនត្រឹមតែក្នុងការរងារជួយសម្រាលការលំបាក របស់ពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងចូលរួមលើកកម្ពស់វប្បធម៌ព្រះពុទ្ធសាសនានៅកម្ពុជាទៀតផង ។ក្នុងឱកាសនោះ សម្ដេចប្រធានកាកបាទក្រហមកម្ពុជា បានសម្ដែងថ្វាយនូវអណរព្រះរាជគុណដ៏ជ្រាលជ្រៅជាទីបំផុតថ្វាយ ព្រះមហាក្សត្រ និងសម្ដេចម៉ែ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេ បានប្រោសព្រះរាជទានដល់គណៈប្រតិភូ ចូលក្រាបបង្គំគាល់ ដើម្បីថ្វាយព្រះរាជអំណរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុសម្ដេចម៉ែ នៅថ្ងៃទី១៨ ខែមិថុនាខាងមុខនេះ ។សម្ដេចម៉ែ ក៏បានកោតសរសើរអំពីជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ និងថ្លែងអំណរគុណចំពោះគំនិតផ្ដួចផ្ដើមក្នុងការកែប្រែមន្ទីរពេទ្យហ្លួងម៉ែ ឲ្យទៅជាកន្លែងសម្រាប់ការព្យាបាលជំងឺមហារីក និងដោះស្រាយសេចក្តីត្រូវការ ចំពោះមុខខាងផ្នែកសុខភាពរបស់ប្រជានុរាស្ត្រទូទាំងប្រទេស ។ទន្ទឹមនឹងនោះ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង បានមានព្រះបន្ទួលកោតសរសើរ ចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាមគ្គុទេសក៏ដ៏ឆ្នើម ក្នុងសកម្មភាពមនុស្សធម៌ ធ្វើឲ្យមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា គ្រប់លំដាប់ថ្នាក់មានសកម្មភាពដុចភ្លៀងរលឹមជារៀងរាល់ថ្ងៃ ។ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចម៉ែ ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត បានជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឲ្យមានជោគជ័យក្នុងការបន្តដឹកនាំបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តម របស់កាកបាទក្រហមកម្ពុជា ដើម្បីប្រជានុរាស្ត្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។នៅចំពោះព្រភ័ក្ត្ររបស់ព្រះអង្គទាំងទ្វេរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្វាយអំណរព្រះរាជគុណចំពោះព្រះរាជសកម្មភាព និងរាជសមិទ្ធផលរបស់ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង នៅតាមរាជធានីខេត្តនានា ទូទាំងប្រទេស ។ ទន្ទឹមនេះសម្ដេច ប្ដេជ្ញាដង្ហែតាមលំអានព្រះរាជវីរៈគំរូ និងព្រះរាជតម្រិះដ៏ប្រពៃថ្លៃថ្លា នៃ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងហ្លួងម៉ែ ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុតជារៀងដរាបតទៅ ។ក្នុងឱកាសនោះ សម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏សូមព្រះបរមរាជនុញ្ញាតិថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង នូវថវិកាចំនួន ៥០ម៉ឺ​នដុល្លារ និងថ្វាយសម្ដេចម៉ែ ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុតនូវថវិកា ៥០ម៉ឺនដុល្លារ ដើម្បីរួមវិភាគទានដល់ព្រះរាជសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លា នៃព្រះអង្គទាំងទ្វេផងដែរ ។ជាមួយនោះ សម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត បានក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងហ្លួងម៉ែ ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់ ដែលព្រះអង្គទាំងទ្វេបានប្រោសព្រះរាជទានដល់គណៈប្រតិភូចូលក្រាបបង្គំគាល់ ដើម្បីថ្វាយព្រះរាជអំណរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៅថ្ងៃទី១៨ ខែមិថុនា ខាងមុខនេះ ៕ អត្ថបទ ៖ សុខរិទ្ធ

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ ជាង១០៤លានដូសបន្ថែមទៀត ដែលវេចខ្ចប់នៅកម្ពុជា ដើម្បីប្រើប្រាស់បម្រុងទុករយៈពេលវែង

2022/06/01 07:30:42 pm        295
ភ្នំពេញ៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថា កម្ពុជាបានសម្រេចចុះហត្ថលេខាទិញវ៉ាក់សាំងកូវីដ-១៩ចំនួន ១០៤.៨៧៣.១៥៧ ដូសបន្ថែមទៀត ដែលវេចខ្ចប់នៅកម្ពុជា ដើម្បីប្រើប្រាស់បម្រុងទុករយៈពេលវែង គឺពីឆ្នាំ ២០២៤-២០២៦។យោងតាមសារពិសេសសម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី១ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថាមកទល់ពេលនេះកម្ពុជាបានឆ្លងផុតករណីឆ្លង និងករណីស្លាប់ថ្មី ដោយជំងឺកូវីដ-១៩ហើយ។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថាមកទល់ពេលនេះ យើងអាចសន្និដ្ឋានកាន់តែច្បាស់ថែមទៀតអំពីប្រ​សិទ្ធភាពវ៉ាក់សាំងកូវីដ-១៩ ពិតជាមានប្រសិទ្ធភាពខ្ពស់ ក្នុងការរុញច្រានឲ្យកម្ពុជាដើរមកដល់ចំណុចនេះ គឺករណីឆ្លងថ្មី និងករណីស្លាប់ថ្មីដោយកូវីដ-១៩ មានអត្រាកម្រិតសូន្យរយៈពេល​ជាច្រើនថ្ងៃជាប់ៗគ្នានេះ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសក្រើនរំលឹកថា ទោះករណីឆ្លងថ្មី និងករណីស្លាប់ថ្មី មានអត្រាកម្រិតសូន្យក៏ពិតមែន តែកូវីដ-១៩ មិនទាន់បានទៅណាឆ្ងាយពីយើងឡើយ ក្នុងនោះប្រទេសក្បែរខាង​ក៏នៅមានករណីឆ្លងកម្រិតខ្ពស់នៅឡើយ ដែលទាមទារឲ្យមានការបន្តការប្រុងប្រយ័ត្នខ្ពស់ជានិច្ច និងបង្កើនការចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញដល់ប្រជាពលរដ្ឋបន្តទៅទៀត រហូតដល់យើងប្រាកដថាកូវីដ-១៩រលាយរលត់ពីផែនដី។សម្តេចតេជោ ហ៊ុន សែន ប្រកាសសារជាថ្មីមិនយកលុយថ្លៃចាក់វ៉ាក់សាំងកូវីដ-១៩ ទោះជាត្រូវដល់ដូសទី១០ ឬទីប៉ុន្មានក៏ដោយ ដែលនេះជាសមានចិត្តរបស់រាជរដ្ឋាភិបាលមានចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូប និងដើម្បីធានាប្រកដថា ប្រជាពលរដ្ឋខ្មែរទាំងអស់មានសុវត្ថិភាពពីការឆ្លងរីករាលដាល និងករណីស្លាប់ ដោយជំងឺកូវីដ-១៩តទៅទៀត៕

ព្យុះវាយប្រហារភាគខាងត្បូងប្រទេសម៉ិកស៊ិកសម្លាប់មនុស្ស ១០នាក់​

2022/06/01 03:15:37 pm        809
​ម៉ិ​ក​ស៊ិ​ក៖ ប្រជាជន​នៅ​ភាគខាងត្បូង​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ បានចាប់ផ្តើម​បោសសម្អាត​ឡើងវិញ​បន្ទាប់ពី​ព្យុះ​កំណាច Agatha បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថា​ ជា​ព្យុះ​ខ្លាំង​បំផុត​មិន​ធ្លាប់មាន​ដែល​បាន​កត់ត្រា ខណៈ​វាយ​បក់​បោក​មក​លើ​ឆ្នេរសមុទ្រ​។ ​អភិបាលរដ្ឋ Oaxaca ភាគខាងត្បូង​បាន​និយាយថា ព្យុះ​បង្កឱ្យមាន​ទឹកជំនន់ និង​បំណាក់​ដី​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​ ១០នាក់​ស្លាប់ និង ២០​នាក់​បាត់​ខ្លួន​។ អភិបាលរដ្ឋ​លោក Alejandra Murat និយាយថា ទឹកបាន​ហូរហៀរ​លើ​ច្រាំងទន្លេរ និង​បាន​ហូរ​នាំ​ប្រជាជន​ពី​លំនៅឋាន ខណៈ​ជនរងគ្រោះ​ផ្សេងទៀត​បាន​កប់​នៅក្រោម​ដីល្បាប់ និង​ថ្ម​។ កាលពី​រសៀល​ថ្ងៃ​ចន្ទ ភ្លៀង​ធ្លាក់ និង​ខ្យល់​បក់​ខ្លាំង​បាន​បោកបក់​មក​លើ​ទីក្រុង​ឆ្នេរ Mazunte។ នាង Tina Deuxfois ជនជាតិ​កាណាដា​ដែល​បាន​មក​រស់​នៅ​ក្នុង​ទីក្រុង Mazunte ជាមួយ​គ្រួសារ​របស់​នាង​រយៈពេល​ ៨​ខែ​មក​ហើយ​បាន​និយាយ​ថា ​ព្យុះ​មាន​កម្លាំង​ខ្លាំង​ហើយ​គួរឱ្យខ្លាច​។​នៅ​ទីក្រុង San Isidro Bajos del Palmar ដែលមាន​ចម្ងាយ​ប្រមាណ​ ៤​គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ ពលរដ្ឋ​ក្នុង​តំបន់​កំពុង​បោសសម្អាត​បំណែក​បាក់បែក​ពី​លំនៅឋាន​របស់​ពួកគេ​បន្ទាប់ពី​ព្យុះ​។​ ព្យុះ​កំណាច Agatha បាន​បង្កើត​ប្រវត្តិសាស្ត្រ​ជា​ព្យុះ​ខ្លាំង​បំផុត​មិន​ធ្លាប់មាន ដែល​ព្យុះ​នេះ​បានធ្វើ​ឲ្យ​មាន​បំណាក់​ដី​នៅ​ទីប្រជុំជន និង​នៅ​ភូមិ​នេសាទ​នៅ​រដ្ឋ Oaxaca ដែល​មាន​ប្រជាជន​រស់នៅ​តិច​។ វា​ជា​ព្យុះ​កំណាច​ប្រភេទ​ទី២ មាន​កម្លាំង​ខ្យល់​បក់​ខ្លាំង ១៦៧​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប៉ុន្តែ​វា​បាន​ថយ​ចុះ​កម្លាំង​ទៅវិញ​យ៉ាង​លឿន​នៅ​លើ​ដីគោក៕អត្ថបទ៖ ប៊ុនថន

លោក ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សខេត្ត ក្រុង-ស្រុក និងក្រុមសកម្មជនយុវជនគណបក្សឃុំ-សង្កាត់ សាខាមន្ទីរ-អង្គភាព វិទ្យាល័យ អនុវិទ្យាល័យ និងសកម្មជនយុវជនភូមិ នៅទូទាំងខេត្តត្បូងឃ្មុំ

2022/06/01 02:32:21 pm        554
ត្បូងឃ្មុំ៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សខេត្ត ក្រុង-ស្រុក និងក្រុមសកម្មជនយុវជនគណបក្សឃុំ-សង្កាត់ សាខាមន្ទីរ-អង្គភាព វិទ្យាល័យ អនុវិទ្យាល័យ និងសកម្មជនយុវជនភូមិ នៅទូទាំងខេត្តត្បូងឃ្មុំ​ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២។លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការចូលរួមរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារយុវជន និងសកម្មជនយុវជនយ៉ាងច្រើនកុះករជាង ២,០០០ នាក់ ដែលសុទ្ធសឹងជាក្បាលម៉ាស៊ីននៃយន្តការយុវជនរបស់គណបក្សខេត្ត នាឱកាសនេះ គឺជាការបង្ហាញនូវកិត្យានុភាព ជំនឿជឿជាក់ និងកម្លាំងដ៏ស្វាហាប់របស់មហាគ្រួសារគណបក្សប្រជាជនកម្ពុជានៅក្នុងខេត្តត្បូងឃ្មុំ ស្របពេលដែលថ្ងៃនេះ គឺជាថ្ងៃទី១២ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលត្រូវបិទបញ្ចប់នៅថ្ងៃទី៣ ខែមិថុនា ខាងមុខនេះ។លោក ហ៊ុន ម៉ាណែត សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបឆន្ទៈលះបង់ និងស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមការងារយុវជន និងសកម្មជនគណបក្សខេត្តត្បូងឃ្មុំ នៅក្នុងការបំពេញតួនាទី និងភារកិច្ច រហូតសម្រេចបាននូវសមិទ្ធផល និងស្នាដៃការងារជាច្រើនគួរទីមោទនៈ ជាអាទិ៍ ការពង្រឹងរចនាសម្ព័ន្ធ-អង្គការចាត់តាំង ស្របទៅនឹងសំណូមពរភារកិច្ចចំពោះមុខរបស់យុវជនគណបក្ស ក្នុងបរិបទបច្ចុប្បន្ននៃវឌ្ឍនភាពទៅមុខរបស់កម្ពុជាទាំងផ្នែកសង្គម និងនយោបាយ, ការងារកសាងកម្លាំងសមាជិកបក្ស ក្នុងនាមជាសេនាធិការឱ្យគណៈកម្មាធិការបក្សខេត្ត និងការចូលរួមបំពេញការងារមនុស្សធម៌ និងការចិញ្ចឹមចលនាសមាជិកនៅមូលដ្ឋាន ជាពិសេសការជំរុញឱ្យសមាជិកបក្ស និងប្រជាពលរដ្ឋ ទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានយ៉ាងលើសលប់ រហូតធ្វើឱ្យខេត្តត្បូងឃ្មុំ ក៏ដូចជាប្រទេសកម្ពុជាទាំងមូលសម្រេចបាននូវភាពស៊ាំក្នុងសហគមន៍ ដែលនាំមកដល់ការបើកដំណើរប្រទេសឡើងវិញលើគ្រប់វិស័យ ដូចពេលបច្ចុប្បន្ននេះ។ លោកបញ្ជាក់ថា ជាលទ្ធផលនៃការបោះឆ្នោតនីមួយៗ គឺជាការបញ្ជាក់អំពីឥទ្ធិពលរបស់គណបក្ស និងការគោរពស្រឡាញ់ពិតប្រាកដរបស់ប្រជារាស្ត្រមកលើគណបក្សនយោបាយ ដោយហេតុថា ការបោះឆ្នោតដាច់ខាតត្រូវធ្វើឡើងដោយសម្ងាត់ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលពិតជាការឆ្លុះបញ្ចាំងនូវឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋ។ លោកបានបញ្ជាក់បន្ថែមថា សេចក្តីសុខរបស់ប្រជាពលរដ្ឋ គឺជាសេចក្តីសុខរបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងន័យនេះ មន្ត្រីបក្ស និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា តែងបានខិតខំប្រែងបម្រើប្រជាពលរដ្ឋទូទៅដោយស្មោះត្រង់ និងដោយគ្មានការរើសអើងបែងចែក ព្រមទាំងបានបើកទូលាយឱ្យមានការចូលរួមពីអង្គការ-សមាគមគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការ ក្នុងនាមជាកម្លាំងសរុបរបស់ជាតិ សំដៅធ្វើយ៉ាងឱ្យប្រជាពលរដ្ឋបានរស់នៅដោយសុខសាន្ត និងមានជីវភាពសម្បូរសប្បាយរុងរឿង។ សមាសភាពជាសមាជិកបក្ស ជាអ្នកគាំទ្រ ឬជាប្រជាលពលរដ្ឋទូទៅ មិនមានអ្វីសំខាន់ឡើយ ពីព្រោះអ្វីសំខាន់ គឺការគាំទ្រ និងចូលរួមក្នុងបុព្វហេតុដឹកនាំដ៏ត្រឹមត្រូវ គឺការបម្រើ និងតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ក្រោមធ្លុងមហាសាមគ្គីភាពជាតិ និងដំបូលនៃសុខសន្តិភាព៕

អង្គការ​សហប្រជាជាតិ​និយាយ​ថា ​ជន​ស៊ីវិល​ជាង​ ៤.០០០​នាក់​បាន​ស្លាប់​ចាប់​តាំង​ពី​រុស្ស៊ី​វាយលុក​អ៊ុយ​ក្រែ​ន

2022/06/01 11:38:59 am        614
​UN៖ ការិយាល័យ​ឧត្ដមស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស ​របស់​អង្គការសហប្រជាជាតិ​បាន​និយាយថា ជន​ស៊ីវិល​យ៉ាង​ហោចណាស់ ​៤,១១៣​នាក់​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​គិត​ត្រឹម​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ ចាប់​តាំង​ពី​រុស្ស៊ី​បើក​ការវាយប្រហារ​ទៅលើ​ប្រទេសជិតខាង​អ៊ុយ​ក្រែ​ន​។ ​ក្រុម​មន្ត្រី​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ខ្លួន​បាន​បញ្ជាក់​ពី​មនុស្ស​ស្លាប់​ចំនួន ២,៣៣៧​នាក់​នៅ​ក្នុង​តំបន់ Donetsk និង Luhansk ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន និង​អ្នក​ស្លាប់​ចំនួន ១,៧៧៦​នាក់​នៅ​ក្នុង​តំបន់​ផ្សេងៗ​របស់​ប្រទេស​នេះ​រួម​ទាំង​ទីក្រុង Kyiv និង​តំបន់ Kharkiv​។ ​ក្រុម​មន្ត្រី​ដដែល​ក៏បាន​និយាយ​ផង​ដែរ​ថា មនុស្ស​ចំនួន ៤,៩១៦​នាក់​បាន​រង​របួស​។ ការិយាល័យ​ខាងលើ​បាន​បន្ថែម​ថា ចំនួន​ពិតប្រាកដ​អាច​ខ្ពស់​ជាង​នេះ ព្រោះ​ក្រុមការងារ​នៅ​កំពុង​ធ្វើការ​ដើម្បី​បញ្ជាក់​ពី​របាយការណ៍​នានា​ពី​ភាគ​ខាងកើត​ទីក្រុង Mariupol និង​ទីក្រុង​នានា​ ជាទី​ដែល​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​តែ​មាន​នៅ​ឡើយ​៕អត្ថបទ៖ សុខមាន

លោក Biden យល់ព្រម​ផ្ដល់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ឲ្យ​អ៊ុយ​ក្រែ​ន

2022/06/01 11:05:14 am        1267
​សហរដ្ឋអាមេរិក៖ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​លោកស្រី Linda Thomas-Greenfield បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ខណៈ​ដែល​ទីក្រុង Washington មាន​ចេតនា​បន្ត​ផ្គត់ផ្គង់​អាវុធ​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន ជា​ប្រព័ន្ធ​ដែល​អាច​ឲ្យ​កងកម្លាំង​អ៊ុយ​ក្រែ​ន​វាយប្រហារ​រុស្ស៊ី​បាន ​នឹង​មិន​ស្ថិត​ក្នុង​ចំណោម​អាវុធ​ទាំង​នោះ​ទេ​។ ​លោកស្រី​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​សន្និសីទ​សារព័ត៌មាន​ ដែល​បញ្ចប់​តួនាទី​ជា​ប្រធាន​ក្រុម​ប្រឹក្សាសន្តិសុខ​ជាតិ​របស់​ក្រុង Washington ថា​ វា​ពិតជា​រឿង​ធម្មតា​ណាស់​។ ​យើង​បាន​បញ្ជាក់​ច្បាស់​តាំងពី​ថ្ងៃ​ទី​១ ​ថា យើង​នឹង​ផ្ដល់​អាវុធ​ឲ្យ​អ៊ុយ​ក្រែ​ន​ដើម្បី​ការពារ​ខ្លួន​ពី​ការ​វាយ​លុក​របស់​រុស្ស៊ី ដើម្បី​ការពារ​ខ្លួន​នៅ​ក្នុង​ព្រំដែន​របស់​ខ្លួន​ ដើម្បី​ប្រយុទ្ធ​ទប់ទល់​ជាមួយ​រុស្ស៊ី។ យើង​នឹង​មិន​ផ្ដល់​ប្រភេទ​អាវុធ​ដែល​នឹង​ជួយ​ឲ្យ​កងកម្លាំង​អ៊ុយ​ក្រែ​ន​ វាយប្រហារ​លើ​រុស្ស៊ី​ចេញពី​ទឹកដី​អ៊ុយ​ក្រែ​ន​បាន​ឡើយ ពោល​គឺផ្គត់ផ្គង់​តែ​អាវុធ​ដែល​អាច​បាញ់​នៅ​ក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ ហើយ​លោក​ប្រធានាធិបតី Joe Biden ក៏បាន​បញ្ជាក់​ច្បាស់​ហើយ​ដែរ​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​។​​លោកស្រី​បាន​បន្ថែម​ថា សហរដ្ឋអាមេរិក​នឹង​មិន​ក្លាយ​ជា​ភាគី​ពាក់ព័ន្ធ​ក្នុង​សង្គ្រាម​នេះ​ទេ​។ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​សហរដ្ឋ​អាមេរិក​បាន​លើក​ឡើង​ពី​ប្រព័ន្ធ​បាញ់​អាវុធ MLRS ថា​ អាច​កំណត់​គោល​ដៅ​សម្រាប់​អ៊ុយ​ក្រែ​ន​ដែល​ជា​ជើង​ទម្រ​បាញ់​អាវុធ​ប្រភេទ M270 ដែល​ឈប់​ប្រើ​ក្នុង​ឆ្នាំ២០០៣ ឬ​ប្រព័ន្ធ​បាញ់​រ៉ូ​កែ​ត​ចល័ត​ដែល​មាន​សមត្ថភាព​ខ្ពស់ M142​។​ ជើង​ទម្រ​ទាំងពីរ​អាច​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​យុទ្ធសាស្ត្រ​ ដែល​មាន​រយៈ​ចម្ងាយ​រហូតដល់ ៣០០​គីឡូម៉ែត្រ ព្រមទាំង​គ្រាប់​រ៉ូ​កែ​ត​ដែល​អាច​បាញ់​បាន​ចម្ងាយ​ប្រហែល ៣០​គីឡូម៉ែត្រ​៕អត្ថបទ៖ សុខមាន

ការ​ជួញដូរ​ប្រាក់​យ័ន និង​រូ​ប្លិ៍​កើន​ឡើង​ជាង​ ១.០០០% ខណៈ​ចិន​ និង​រុស្ស៊ី​ខិតចូល​គ្នា​កាន់តែ​ជិត​ ស្រប​ពេល​មាន​ភាព​តានតឹង​ជាមួយ​អាមេរិក

2022/06/01 10:27:17 am        971
​ចិន៖ យោង​តាម​ទិន្នន័យ​ដែល​បាន​រាយការណ៍​ទៅកាន់​សារព័ត៌មាន Bloomberg ការ​ជួញដូរ​ប្រាក់​យ័ន​របស់​ចិន និង​ប្រា​ក់រូ​ប្លិ៍​របស់​រុស្ស៊ី​បាន​ហក់​ឡើង​ជាង ​១.០០០% ចាប់តាំងពី​សង្គ្រាម​បាន​ផ្ទុះឡើង​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​ប្រទេស​ទាំង​២ ​បាន​រឹតចំណង​មិត្តភាព​កាន់តែ​ជិតស្និទ្ធ​។ ​សារព័ត៌មាន Bloomberg បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា តម្លៃ​ប្រាក់​យ័ន និង​រូ​ប្លិ៍​ប្រចាំខែ​បាន​លោត​ដល់​ ១,០៦៧% ក្រោម ៤​ពាន់​លាន​ដុល្លារ ចាប​តាំង​ពី​រុស្ស៊ី​បាន​វាយលុក​ចូល​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ។​ ​ប្រទេស​ទាំង​២ បាន​ព្យាយាម​រឹត​បន្តឹង​ទំនាក់ទំនង​នៅ​ឆ្នាំនេះ​ដោយ​ប្រកាស​ថា ​ជា​មិត្តភាព​គ្មាន​ដែន​កំណត់​ដោយ​ផ្ទាល់​ក្នុង​បំណង​រួមគ្នា ​ទប់ទល់​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក​ជុំវិញ​សេដ្ឋកិច្ច​សកល​។ ​ចាប់​តាំង​ពី​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ង​រលើ​ប្រទេស​រុស្ស៊ី ទាំង​ប្រទេស​រុស្ស៊ី ទាំង​ប្រទេស​ចិន​បាន​សម្លឹង​រក​ការ​ខិត​ទៅ​រក​គ្នា​កាន់តែ​ជិត​លើ​វិស័យ​សេដ្ឋកិច្ច​។ ពាណិជ្ជកម្ម​របស់​ចិនជាមួយ​ប្រទេស​រុស្ស៊ី​បាន​កើន​ឡើង ១២% កាលពី​ខែ​មីនា​ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​មាន​សន្ទុះ​លឿន​ជាង​ពាណិជ្ជកម្ម​ ដែល​បាន​កើន​ឡើង​ជាមួយ​ប្រទេស​ផ្សេងៗ​ក្នុង​ពិភពលោក។ការ​នាំ​ចូល​របស់​រុស្ស៊ី​ពី​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ​ ប៉ុន្តែ​ផ្នែក​ពាណិជ្ជ​កម្ម​បាន​ហក់​ឡើង​ក្នុង​វិស័យ​ផ្សេងៗ ដែល​ទំនងជា​បង្ហាញ​ឲ្យ​ឃើញ​ពី​តម្លៃ​ថាមពល​ដែល​មាន​តម្លៃ​កាន់តែ​ខ្ពស់​។ ​ប្រទេស​រុស្ស៊ី​បាន​និយាយ​ថា កាលពី​ខែ​មេសា​ខ្លួន​បាន​រំពឹង​ថា​ ពាណិជ្ជកម្ម​ជាមួយ​ចិន​នឹង​លោត​ដល់ ​២០០​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ២០២៤​ ដែល​កាលពី​ឆ្នាំមុន​មាន​ត្រឹមតែ ១៥០​ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​៕អត្ថបទ៖ សុខមាន

សារលិខិតសម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិក្នុងឧ៌កាសទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២១ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា

2022/06/01 09:16:16 am        333
ភ្នំពេញ៖ សារលិខិតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារក្នុងឱកាសខួបលើកទី៧៣ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២១ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២២។

ព្រះមហាក្សត្រ អំពាវនាវពលរដ្ឋ ទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឲ្យបានគ្រប់គ្នា

2022/05/31 05:21:35 pm        472
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានអំពាវនាវ ទៅប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោត ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ឲ្យបានគ្រប់ៗគ្នា កុំមានការព្រួយបារម្ភ ខណៈការបោះឆ្នោតថ្នាក់ក្រោមជាតិនេះ កាន់តែខិតជិតមកដល់ ។ក្នុងរាជសារផ្ញើជូនជនរួមជាតិ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះបន្ទួលថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ។ព្រះមហាក្សត្រ មានព្រះបន្ទួលបន្តថា ក្នុងឱកាសនេះ ព្រះអង្គអំពាវនាវជាឱឡារិក ជូនជនរួមជាតិ បងប្អូន កូនក្មួយ អ្នកបោះឆ្នោតទាំងអស់ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះ គឺជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសម្ងាត់ តាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចនេះ សុំកុំឲ្យមានការព្រួយបារម្ភពីការគាបសង្កាត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សណាមួយឲ្យសោះ ។ព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូង បានមានព្រះបន្ទួលបន្ថែមថា បងប្អូន កូនក្មួយ មេត្តាប្រើសិទ្ធិសេរីភាពរបស់ខ្លួន បោះឆ្នោតទៅតាមសតិសម្បជញ្ជៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជន ឬគណបក្សនយោបាយណាមួយ ។គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានគណបក្សនយោបាយចូលរួមបោះឆ្នោតចំនួន ១៧គណបក្ស ហើយការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតកំពុងដំណើរការ ដោយគិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ ការឃោសនាថ្ងៃទី ១១ហើយ ៕ អត្ថបទ ៖ បាន សុខរិទ្ធិ

សម្តេចតេជោ ហ៊ុន សែន ៖ សូមកុំឱយក្មេងជំនាន់ក្រោយមានរឿងអកុសលដូចខ្លួនខ្ញុំនិងអ្នកជំនាន់មុនដែលប្រទេសមានសង្គ្រាមទើបខិតខំរកសន្តិភាព

2022/05/31 04:53:10 pm        594
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ តាមរយៈផេកហ្វេសប៊ុកផ្លូវ បានបង្ហោះរូបមួយសន្លឹក ដែលទើបប្រទះឃើញក្នុងបណ្តាញសង្គម ដោយភ្ជាប់ជាមួយសារដ៏សំខាន់ទាក់ទងនឹងតម្លៃនៃសន្តិភាពនិងអំពាវនាវដល់ក្មេងជំនាន់ក្រោយ កុំចាំមានសង្គ្រាមទើបស្រែកថាស្រឡាញ់សន្តិភាពគឺវាហួសពេលស្រោចស្រង់ដូចនៅករណីនៅអ៊ុយក្រែនជាដើម។សម្តេចតេជោ បានបញ្ជាក់ក្នុងខ្លឹមសារទាំងស្រុងថា ៖ «រូបថតមួយសន្លឹកនេះខ្លួនខ្ញុំក៍មិនដែលបានឃើញដែរទើបតែថ្ងៃនេះប្រទះឃើញតាមបណ្តាញទំនាក់ទំនងសង្គម។តាមពិនិត្យវ៉ែនតានេះពាក់ក្នុងចន្លោះឆ្នាំ១៩៩៤ដល់ដើមឆ្នាំ១៩៩៩ដែលជាដំណាក់កាលអនុវត្តន៍នយោបាយឈ្នះឈ្នះ។ ពេលនោះដេក ដើរ ឈរ អង្គុយ នឹកគិតចង់បានសន្តិភាពដើម្បីមានឱកាសកសាងប្រទេស។ទឹកមុខខ្ញុំនោះកំពុងគិតទៅឆ្ងាយដែលមិនមានអ្នកណាអាចស្មានត្រូវនោះឡើយ។ពេលនេះសន្តិភាពមានហើយត្រូវរួមគ្នាការពារកុំឱយបាត់បង់ទៅវិញ។សូមកុំឱយក្មេងជំនាន់ក្រោយមានរឿងអកុសលដូចខ្លួនខ្ញុំនិងអ្នកជំនាន់មុនដែលប្រទេសមានសង្គ្រាមទើបខិតខំរកសន្តិភាព។កុំចាំមានសង្គ្រាមទើបស្រែកថាស្រឡាញ់សន្តិភាពគឺវាហួសពេលស្រោចស្រង់ដូចនៅអ៊ុយក្រែនអីចឹង៕» អត្ថបទ ៖ រក្សា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់បញ្ជាក់​ថា នឹងធ្វើកិច្ចចរចាជាមួយកាតា ជុំវិញ​ទ្រព្យសម្បត្តិដែលត្រូវបានបង្កក
06/30/2026 08:06 PM
អគារផ្ទះល្វែងមួយ ​ដួលរលំ នៅទីក្រុងអាតែន​របស់​ក្រិក​ ខណៈ​ក្រុមអ្នកជួយសង្គ្រោះស្វែងរកអ្នកជាប់ក្នុង​នោះ​
06/30/2026 08:06 PM
កូរ៉េខាងត្បូង និងអ៊ុយក្រែន ធ្វើកិច្ចពិភាក្សា «ប្រកប​ដោយ​ការ​ស្ថាបនា» អំពីទាហាន​កូរ៉េខាងជើង
06/30/2026 08:06 PM
នាយករដ្ឋមន្ត្រី​ជប៉ុន ស្វែងរកទំនាក់​ទំនង​កាន់តែស៊ីជម្រៅជាមួយ​ឥណ្ឌា លើផ្នែក​​ពាណិជ្ជកម្ម និងសន្តិសុខ
06/30/2026 07:06 PM
មន្ត្រី៖ បេសកជនអាមេរិក លោក Witkoff និងលោក Kushner នឹងស្ថិត​​នៅ​កាតា តែ​គ្មាន​ជំនួប​ជាមួយអ៊ីរ៉ង់ទេ
06/30/2026 07:06 PM
ទីភ្នាក់ងារពាណិជ្ជកម្ម UN៖ វិបត្តិ​​ច្រកសមុទ្រ Hormuz អាចប៉ះពាល់សេដ្ឋកិច្ចងាយរងគ្រោះ រយៈពេល​យូរ
06/30/2026 07:06 PM
លោក Zelenskyy៖ អ៊ុយក្រែនវាយប្រហារជាលើកទី ២ លើ​ទីតាំងផ្កាយរណប Dubna របស់រុស្ស៊ី
06/30/2026 07:06 PM
ទិន្នន័យផ្កាយរណប៖ អគារជាង ៥៨.០០០ខ្នង ទំនងរងការខូចខាត ឬ​បំផ្លាញ នៅវ៉េណេស៊ុយអេឡា
06/30/2026 07:06 PM
កម្ពុជា-ចិនពិនិត្យវឌ្ឍនភាព និងជំរុញអនុវត្តគម្រោងសំខាន់ៗ ដែលបានចុះ MoU កន្លងមក
06/30/2026 06:06 PM
រោងចក្រផលិតសំបកកង់រថយន្តក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្តើមដំណើរការផលិតក្នុងជំហានដំបូង
06/30/2026 06:06 PM