សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្តេចធិបតីលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
ផ្ទះទេវតាទី៣៣៥ មួយខ្នងទៀត ដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយចាស់ជរានៅខេត្តតាកែវ

ព័ត៌មានសំខាន់ៗ

ទីក្រុង Sievierodonetsk រង​ការ​បំផ្លិច​បំផ្លាញ​ទាំងស្រុង ខណៈ​កងកម្លាំង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​នៅ​ភាគ​ខាងកើត​

2022/05/31 11:57:25 am        1484
​អ៊ុយក្រែន៖ កងកម្លាំង​រុស្ស៊ី​បាន​វាយ​សម្រុក​រុល​ទៅ​មុខ​កាន់តែ​ជ្រៅ ​ចូល​ទៅ​ក្នុង​ទីក្រុង​ដ៏​សំខាន់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ចន្ទ ដោយមាន​ការ​វាយ​ប្រយុទ្ធ​គ្នា​ចេញពី​ផ្លូវ​មួយ​ទៅ​ផ្លូវ​មួយ​ជាមួយ​កងកម្លាំង​របស់​ក្រុង Kyiv ក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នា​ដែល​បាន​ធ្វើ​ឲ្យ​ទីក្រុង Sievierodonetsk រង​ការ​បំផ្លិច​បំផ្លាញ​។ ​ខណៈ​ការ​វាយ​សម្រុក​រុល​ទៅ​មុខ​របស់​ទីក្រុង Moscow ចេះតែ​កើន​ឡើង កងកម្លាំង​រុស្ស៊ី​ក៏បាន​បាញ់​ផ្លោង​ទៅលើ​តំបន់​មួយ​ចំនួន​នៃ​ភាគ​ខាងជើង​របស់​អ៊ុយ​ក្រែ​ន​ផង​ដែរ​។ ​ហើយ​ការ​វាយ​ប្រយុទ្ធ​គ្នា​ដណ្ដើម​គ្រប់គ្រង​តំបន់​ភាគខាងត្បូង​ប្រទេស​នេះ​នៅតែ​បន្ត​។ ​ទន្ទឹមនឹង​នេះដែរ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​និយាយថា ប្រទេស​រុស្ស៊ី​បាន​រារាំង​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយ​ក្រែ​ន​ដល់​ទៅ​ ២២​លាន​តោន ដែល​បណ្ដាល​ឲ្យ​មាន​វិបត្តិ​ស្បៀងអាហារ​កើន​ឡើង​។ ​ក្រុម​អ្នក​វិភាគ​យោធា​បាន​ហៅ​ការ​វាយ​ប្រយុទ្ធ​ដណ្ដើម​ទីក្រុង Sievierodonetsk ថា​ ជា​ផ្នែក​មួយ​នៃ​ការ​ប្រជែង​ពេលវេលា​របស់​វិមាន​ក្រឹម​ឡាំង​។​ទីក្រុង​នេះ​សំខាន់​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​រុស្ស៊ី ​ដណ្ដើម​កាន់កាប់​ឲ្យ​បាន​ទាំងស្រុង​យ៉ាង​ឆាប់រហ័ស​លើ​តំបន់​ឧស្សាហកម្ម Donbas ភាគ​ខាងកើត មុន​ពេល​ការ​មក​ដល់​គ្រឿង​សព្វាវុធ​បន្ថែម​ទៀត​របស់​លោក​ខាងលិច ​ដើម្បី​ជួយ​ពង្រឹង​កម្លាំង​ការ​ពារ​ជាតិ​អ៊ុយ​ក្រែ​ន​។​ ​អភិបាលក្រុង Sievierodonetsk លោក Oleksandr Striuk បាន​និយាយថា ទីក្រុង​នេះ​ត្រូវបាន​បំផ្លិច​បំផ្លាញ​ទាំងស្រុង​។ ​លោ​កថា ​ការបាញ់​ផ្លោង​កាំភ្លើង​ធំ​បាន​កម្ទេច​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ និង​ខូចខាត​អគារ​នានា​ ៩០% បណ្ដាញ​ផ្គត់ផ្គង់​ចរន្តអគ្គិសនី និង​ប្រព័ន្ធ​ទំនាក់ទំនង​ផ្សេងៗ​ត្រូវ​បាន​កាត់ផ្ដាច់​យ៉ាង​ច្រើន​ ចូល​ទៅ​កាន់​ទីក្រុង​មួយ​នេះដែល​មាន​ប្រជាជន​រស់នៅ​ប្រមាណ ​១សែន​នាក់៕អត្ថបទ៖ សុខមាន

ដំណឹងល្អ..! ថ្ងៃនេះ កម្ពុជាមានអ្នកជាសះស្បើយ ៣នាក់ និងមិនមានករណីស្លាប់ថ្មី និងករណីឆ្លងថ្មីជំងឺកូវីដ-១៩ទេ

2022/05/31 11:40:54 am        517
(រូបភាព៖ ឯកសារ)ភ្នំពេញ៖ ក្រសួងុសខាភិបាលប្រកាសថា អ្នកជំងឺកូវីដ-១៩ ចំនួន ៣នាក់បានជាសះស្បើយ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ ខណៈដែលនៅថ្ងៃនេះផងដែរ មិនមានអ្នកឆ្លងថ្មី និងមិនមានករណីស្លាប់ថ្មី ដោយជំងឺកូវីដ-១៩ទេ។គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១៣៦.២៦២នាក់ ,ជាសះស្បើយសរុបចំនួន ១៣៣.២០៤នាក់ និងករណីស្លាប់សរុបចំនួន ៣.០៥៦នាក់។

តម្លៃ​ប្រេង​ហក់​ឡើង​ខ្ពស់ ​បន្ទាប់ពី​សហភាព​អឺរ៉ុប​ហាមប្រាម​ការ​នាំ​ចូល​ប្រេង​ភាគច្រើន​ពី​រុស្ស៊ី

2022/05/31 11:14:52 am        694
​អឺរ៉ុប៖ តម្លៃ​ប្រេង​បាន​កើន​ឡើង​នៅ​ក្នុង​ពាណិជ្ជកម្ម​អាស៊ី​ភ្លាមៗ​កាលពី​ថ្ងៃ​អង្គារ​ បន្ទាប់ពី​បណ្ដា​មេដឹកនាំ​សហភាព​អឺរ៉ុប​បាន​និយាយ​ថា ​ពួកគេ​បាន​យល់ព្រម​កាត់បន្ថយ ​90% ​នៃ​ការ​នាំចូល​ប្រេង​ពី​ប្រទេស​រុស្ស៊ី​នៅ​ចុង​ឆ្នាំនេះ​។​ភាគហ៊ុន​ប្រេង​ឆៅ​របស់​ក្រុមហ៊ុន Brent សម្រាប់​ខែ​កក្កដា​ដែល​នឹង​ផុត​កំណត់​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​កើន​ឡើង 63សេន​ដល់ 122.30​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ម៉ោង 12ម៉ោង​សកល។ ​ភាគហ៊ុនប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) កំពុង​ជួញដូរ​នៅ​តម្លៃ 117.65ដុល្លារ​ក្នុង​មួយ​បារ៉ែលកើន​ឡើង 2.58ដុល្លារ​ពី​ការ​បិទ​កាលពី​ថ្ងៃ​សុក្រ​។ ​មិន​មាន​ការ​ដោះស្រាយ​ទេ​កាល​ពី​ថ្ងៃ​ចន្ទ ​ដោយ​សារ​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ​របស់​សហរ​ដ្ឋ​អាមេរិក​។ ​ការ​ហាម​ប្រាម​លើ​ការ​នាំចូល​ប្រេង​របស់​រុស្ស៊ី​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​រឹត​បន្តឹង​ទីផ្សារ​ប្រេង​ឆៅ​ពិភព​លោក​ ដែល​បាន​ប្រឈម​នឹង​ឧបសគ្គ​ផ្គត់ផ្គង់​រួច​ស្រាប់​ទៅ​ហើយ​ ស្រប​ពេល​មាន​តម្រូវការ​ឡើង​វិញ​ក្រោយ​ជំងឺ​រាតត្បាត​សកល Covid-19៕អត្ថបទ៖ សុខមាន

រុស្ស៊ី​បណ្ដេញ​សមាជិក​ទាហាន​ឯកជន​របស់​លោក Putin​ ជាង ​១០០​នាក់​ចេញពី​ការងារ​ ព្រោះ​មិន​ព្រម​ចូល​ប្រយុទ្ធ​នៅ​អ៊ុយ​ក្រែ​ន​

2022/05/31 10:33:38 am        1562
​រុស្ស៊ី៖ យោង​តាម​សេចក្ដីរាយការណ៍​ព័ត៌មាន​ជាច្រើន​បាន​ឲ្យ​ដឹង​ថា ទាហាន​ជាង ​១០០​នាក់​នៃ​សមាជិក​អង្គភាព​ឆ្មាំ​ជាតិ​រុស្ស៊ី​ត្រូវ​បាន​បណ្ដេញ​ចេញពី​ការងារ​ ដោយសារតែ​មិន​ស្ដាប់​បញ្ជា​ឲ្យ​ចូល​ប្រយុទ្ធ​នៅ​សមរភូមិ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​​សារព័ត៌មាន The Guardian បាន​រាយការណ៍​ថា ក្រុម​ឆ្មាំ​ជាតិ​ចំនួន​ ១១៥​នាក់​គឺជា​ផ្នែក​មួយ​នៃ​ទាហាន​សហព័ន្ធ​រុស្ស៊ី Rosgvardia ជា​កងកម្លាំង​ដាច់ដោយឡែក​ពី​យោធា​ ដែល​ជា​រឿយៗ​ត្រូវ​បាន​ប្រើប្រាស់ដោយ​វិមាន​ក្រឹម​ឡាំង ​ជា​កម្លាំង​សន្តិសុខ​ផ្ទៃក្នុង​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម និង​ដើម្បី​កម្ចាត់​ក្រុម​ប្រឆាំង​។​ ការ​បណ្ដេញ​ឆ្មាំ​ទាំង ១១៥​នាក់​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា បន្ទាប់ពី​តុលាការ​យោធា​រុស្ស៊ី​បាន​ច្រានចោល​បណ្ដឹង​របស់​ពួកគេ​ ជំទាស់​ទៅ​នឹង​ការ​បញ្ចប់​មុខតំណែង​ការងារ​របស់​ពួកគេ​។​ក្នុង​សេចក្តី​សម្រេច​មួយ​ដែល​បាន​បង្ហោះ​តាម​អ៊ីនធឺណិត​កាលពី​សប្តាហ៍​មុន ចៅក្រម​បានសម្រេច​ថា ទាហាន​ទាំងនោះ​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​ស្របច្បាប់​។ យោង​តាម​សារព័ត៌មាន The Guardian តុលាការ​បាន​និយាយ​ថា ទាហាន​ទាំងនោះ​បាន​ប្រកែក​មិន​ស្ដាប់​បញ្ជា ហើយ​បាន​វិល​ត្រឡប់​ទៅ​អង្គភាព​វិញ​ ដោយ​មិន​ទទួលបញ្ជា​ឲ្យ​ចូលរួម​ការ​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន៕អត្ថបទ៖ សុខមាន

ក្រុមអាជ្ញាធរនេប៉ាល់រកឃើញសាកសព ​១៤​នាក់​ពី​ការធ្លាក់​​​យន្តហោះ​​​

2022/05/30 02:46:19 pm        921
​នេប៉ាល់៖ ទាហាននេប៉ាល់​​​បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍​នៅថ្ងៃចន្ទនេះ​ថា ក្រុម​អាជ្ញាធរ​នេប៉ាល់​បាន​រកឃើញសាកសព​ចំនួន ១៤​​នាក់ពី​ទីតាំង​ធ្លាក់​យន្តហោះ​ខ្នាតតូច​ដែល​បាន​បាត់​ការ​ទាក់​ទង​ដោយមាន​អ្នកដំណើរ ២២​នាក់​នៅលើ​យន្តហោះ​នោះ​ ខណៈ​​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​​​បាន​បន្ត​​​នៅថ្ងៃទី២​។​អ្នកនាំពាក្យ​ទាហាន​លោក Narayan Silwal បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Twitter ថា ទាហាន​បាន​រក​ឃើញ​ទីតាំង​ដែល​យន្តហោះ​បាន​ធ្លាក់​នោះ​ហើយ​។ ​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​​នេ​ប៉ាល់​បាន​និយាយ​ថា យន្តហោះ​ដែល​ត្រូវ​បាន​ធ្វើ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​អាកាស​ចរណ៍ Tara Air របស់​ប្រទេស​នេ​ប៉ាល់បាន​ហោះ​ចេញពី​ទីក្រុង Pokhara ទៅកាន់​ទីក្រុង​ទេសចរណ៍​ដ៏​ពេញ​និយម Jomsom ក្នុង​ប្រទេស​នេ​ប៉ាល់​ភាគ​កណ្ដាល​កាលពី​ថ្ងៃអាទិត្យ នៅ​ពេល​យន្តហោះ​បាត់​ការ​ទាក់ទង​ជាមួយ​ប្រព័ន្ធ​គ្រប់គ្រង​ដែនអាកាស​ប្រហែល​ ១២​នាទី​ពេល​កំពុង​ធ្វើ​ដំណើរ​។ ការ​ហោះហើរ​រវាង​ទីក្រុង​ទាំង​ ២​ តាម​ធម្មតា​ប្រើ​រយៈពេល​ចន្លោះ​ពី ២០​ ​ទៅ​ ២៥​នាទី​ប៉ុណ្ណោះ​។​​យោង​តាម​លោក Binod B.K មន្ត្រី​នៅ​ក្រសួង​មាតុភូមិ​របស់​នេ​ប៉ាល់​បាន​ឲ្យ​ដឹង​ថា ក្រុម​អាជ្ញាធរ​ជឿ​ថា​ ឧបទ្ទវ​ហេតុនេះ​បណ្ដាលមកពី​អាកាសធាតុ​អាប់​អួ។ ​យោង​តាម​ក្រសួង​ខាងលើ​ឲ្យ​ដឹង​ថា ​មាន​អ្នកដំណើរ​នៅ​លើ​យន្តហោះ​ចំនួន ​១៩​នាក់ និង​សមាជិក​អាកាស​យានិក ​៣​នាក់។ ក្នុង​នោះ​មាន​ជនជាតិ​អាល្លឺម៉ង់ ២​នាក់, ឥណ្ឌា ​៤​នាក់ និង​ជនជាតិ​នេ​ប៉ាល់ ១៣​នាក់​​។ ចំណែក​អ្នកដំណើរ ២​នាក់​ទៀត​គេ​មិន​ទាន់​បាន​ដឹង​ថា​ជា​ជន​ជាតិ​អ្វី​នៅឡើយ​ទេ៕អត្ថបទ៖ សុខមាន

បំណាក់​ដី និង​ទឹកជំនន់​សម្លាប់​មនុស្ស ​79​នាក់​នៅ​ភាគ​ឦសាន​ប្រទេស​ប្រេ​ស៊ី​ល​

2022/05/30 11:55:10 am        507
​ប្រេស៊ីល៖ អាជ្ញាធរ​បាន​និយាយ​ថា បំណាក់​ដី​ដែល​បណ្តាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ 79នាក់​នៅក្នុង​រដ្ឋ Pernambuco ភាគ​ឦសាន​ប្រទេស​ប្រេ​ស៊ី​ល​។​ ​នៅ​រដ្ឋ Alagoas ជា​រដ្ឋ​មួយ​ផ្សេងទៀត​នៅក្នុង​តំបន់ មនុស្ស​ពីរ​នាក់​បាន​ស្លាប់​នៅ​ពេល​ដែល​ពួកគេ​ត្រូវបាន​ហូរ​នាំទៅ​ឆ្ងាយ​ដោយ​ទឹកជំនន់​ទន្លេ​។ មន្ត្រី​ការពារ​ស៊ីវិល​បាន​និយាយ​ថា មនុស្ស​ជាង 1,000​នាក់​ត្រូវ​បាន​បង្ខំ​ឱ្យ​ចាក​ចេញពី​លំនៅឋាន​របស់​ពួកគេ ​ដោយសារតែ​ទឹកជំនន់​នៅ​រដ្ឋ Pernambuco។​ ​មន្ត្រី​ប្រតិបត្តិ​នៃ​ទីភ្នាក់ងារ​ការពារ​ជន​ស៊ីវិល​នៅ​រដ្ឋ Pernambuco លោក Leonardo Rodrigues បាន​និយាយ​នៅ​ក្នុង​វីដេអូ​មួយ​ដែល​បាន​បង្ហោះ​នៅលើបណ្តាញ Instagram ថា ប្រមាណ​ 32,000គ្រួសារ​បាន​រស់​នៅ​ក្នុង​តំបន់​ដែល​មាន​ហានិភ័យនៃ​ការ​បាក់​ដី ឬ​ទឹកជំនន់​នៅក្នុង​រដ្ឋ​នេះ​។ ​សាលារៀន​នៅក្នុង​ទីក្រុង Recife ត្រូវបាន​បើក​ដើម្បី​ទទួល​ជាទី​ជម្រក​អ្នក​ភៀសខ្លួន​។ នៅក្នុង​រដ្ឋ Alagoas រដ្ឋាភិបាល​រដ្ឋ​បាន​និយាយ​ថា ក្រុង​ចំនួន ​33 បាន​ប្រកាស​អាសន្ន​ដោយសារតែ​ឥទ្ធិពលភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​។​​រដ្ឋាភិបាល​និយាយ​ថា មនុស្ស​ជាង 100​នាក់​កំពុង​បាត់​ខ្លួន ខណៈ​បំណាក់​ដី និង​ទឹកជំនន់​បង្កឡើងដោយ​ភ្លៀង​ធ្លាក់ខ្លាំង​នៅ​ក្នុង​រដ្ឋ​ចំនួន​ 2 ​របស់​ប្រទេស​ប្រេ​ស៊ី​ល​។​ ​ប្រធានាធិបតី​លោក Jair Bolsonaro បាន​និយាយ​នៅ​លើ​បណ្តាញ Twitter ថា ក្រុម​មកពី​ក្រសួង​អភិវឌ្ឍន៍​ក្នុង​តំបន់ និង​កងកម្លាំងប្រដាប់អាវុធ​នឹង​ត្រូវ​បញ្ជូន​ទៅ​រដ្ឋ Pernambuco និង​ទៅកាន់​រដ្ឋ Alagoas សម្រាប់​ការ​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់ និង​ជំនួយ​មនុស្សធម៌៕អត្ថបទ៖ ប៊ុនថន

WHO៖ ការ​ផ្ទុះ​ជំងឺ​អុត​ស្វា​បង្ក​ការ​គំរាម​កំហែង​កម្រិត​មធ្យម​ចំពោះ​សុខភាព​សាធារណៈ​សកល​

2022/05/30 10:46:34 am        677
​WHO៖ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ​ជំងឺ​អុត​ស្វា​បង្ក​ការ​គំរាម​កំហែង​កម្រិត​មធ្យម​ចំពោះ​សុខភាព​សាធារណៈ​សកល បន្ទាប់ពី​ករណី​ឆ្លង​ជាច្រើន​ត្រូវ​បាន​រាយ​ការណ៍​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ​ដែល​ពុំមាន​ការឆ្លងរាល​ដាល​នៃ​វីរុស​នេះ​។ ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ​ការ​គំរាមកំហែង​សុខភាព​សាធារណៈ​អាច​ធ្ងន់ធ្ងរ​ជាង​នេះ ប្រសិនបើ​វីរុស​នេះ​មានឱកាស​វិវឌ្ឍន៍​ខ្លួន​ជា​ភ្នាក់ងារ​បង្ក​រោគ​របស់​មនុស្ស ហើយ​រាលដាល​ដល់​ក្រុម​មនុស្ស​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ដូចជា​កុមារ​តូច និង​អ្នក​ដែល​មាន​ភាព​ស៊ាំ​ខ្លាំង​។​ ​ទីភ្នាក់ងារ​សុខភាព​មួយ​នេះ​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា គិត​ត្រឹម​ថ្ងៃ​ទី​26 ខែឧសភាមាន​ករណី​ឆ្លង​សរុប​ចំនួន ​257នាក់ និង​ករណី​សង្ស័យ​ចំនួន​ 120​នាក់ត្រូវបាន​រាយការណ៍​ពី​រដ្ឋ​ជា​សមាជិក 23​​ប្រទេស​ដែល​វីរុស​នេះ​មិន​មែន​ជា​ជំងឺ​រាតត្បាត​។មកដល់ពេលនេះ​ពុំមាន​របាយការណ៍​ពី​ករណី​ស្លាប់​នោះ​ទេ​។ ​អង្គការ​សុខភាព​ពិភពលោក​ក៏បាន​និយាយ​ផង​ដែរ​ថា ការផ្ទុះ​រាលដាល​ភ្លាមៗ​នៃ​ជំងឺ​អុត​ស្វា​ក្នុងពេល​តែមួយ​ នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដែល​ពុំមាន​ប្រវត្តិ​ឆ្លង​វីរុស​នេះ បង្ហាញ​ពី​ការឆ្លង​ដែល​មិន​អាច​រក​ឃើញ​នៅ​ពេល​ខ្លះ និង​ករណី​ឆ្លង​រាលដាល​ថ្មីៗ​៕អត្ថបទ៖ សុខមាន

សហភាព​អឺរ៉ុប​បរាជ័យ​កិច្ចព្រមព្រៀង​ដាក់​បម្រាម​នាំចូល​ប្រេង​ពី​រុស្ស៊ី តែ​នឹង​ព្យាយាម​ម្ដងទៀត​មុន​ជំនួប​កំពូល​នៅ​ថ្ងៃ​ចន្ទ​នេះ​

2022/05/30 10:11:08 am        822
​អឺរ៉ុប៖ ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ សហភាព​អឺរ៉ុប​មិន​អាច​ឈាន​ដល់​កិច្ចព្រមព្រៀង​លើ​ការ​ដាក់​បម្រាម​នាំចូល​ប្រេង​ពី​ប្រទេស​រុស្ស៊ី​ទេ ប៉ុន្តែ​ក្រុម​អ្នកការទូត​នឹង​ព្យាយាម​ជា​ថ្មី​ទៀត​នៅមុន​ជំនួប​កំពូល​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ចន្ទ និង​អង្គារ​សប្ដាហ៍​នេះ លើ​ការបញ្ឈប់​ការ​បញ្ជូន​ប្រេង​តាម​បំពង់​បង្ហូរ​ប្រេង​ទៅកាន់​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​កណ្ដាល​។ ​ទោះយ៉ាងណា​ក៏ដោយ អ្នក​ការទូត​ជាន់ខ្ពស់​មួយ​រូប​របស់​សហភាព​អឺរ៉ុប​បាន​និយាយ​ថា នៅ​មាន​ព័ត៌មាន​លម្អិត​ច្រើន​ទៀត​ក្នុង​ការ​ដោះស្រាយ​ ដើម្បី​បង្កើត​ក្ដី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​មួយ​ មុន​ពេល​ក្រុម​មេដឹកនាំ​សហភាព​អឺរ៉ុប​ជួបជុំគ្នា​ក្នុង​ទីក្រុង Brussels នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​។ សំណើ​ទណ្ឌកម្ម​លើ​ការ​នាំចូល​ប្រេង​នេះ​គឺជា​ផ្នែក​មួយ​នៃ​កញ្ចប់​ទណ្ឌកម្ម​ទី​៦ ​របស់​សហភាព​អឺរ៉ុប​ដាក់​លើ​ប្រទេស​រុស្ស៊ី​ ដោយសារតែ​ការ​វាយ​លុក​របស់​ខ្លួន​ចូល​ប្រទេស​អ៊ុយ​ក្រែ​ន​។កញ្ចប់​ទណ្ឌ​កម្ម​នេះ​រួម​មានការ​កាត់ផ្ដាច់​ធនាគារ Sberbank ដ៏​ធំ​បំផុត​របស់​រុស្ស៊ី​ចេញពី​ប្រព័ន្ធ​ទូទាត់​ប្រាក់​សកល SWIFT, ហាម​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រុស្ស៊ី​ផ្សាយ​ចេញពី​សហភាព​អឺរ៉ុប និង​បន្ថែម​មនុស្ស​ទៅ​ក្នុង​តារាង​ឈ្មោះ​បុគ្គល​ដែល​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ត្រូវ​បាន​បង្កក និង​មិន​អាច​ជាន់​ទឹកដី​សហភាព​អឺរ៉ុប​បាន​៕អត្ថបទ៖ សុខមាន

ប្រមុខ​ការទូត​រុស្ស៊ី​និយាយ​ថា ​តំបន់ Donbas របស់​អ៊ុយ​ក្រែ​ន​គឺជា​អាទិភាព​គ្មាន​លក្ខខណ្ឌ​សម្រាប់​ក្រុង Moscow

2022/05/30 09:46:35 am        1519
​រុស្ស៊ី៖ ប្រមុខ​ការទូត​រុស្ស៊ី​លោក Sergei Lavrov បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ ការ​រំដោះ​តំបន់ Donbas របស់​អ៊ុយ​ក្រែ​ន​គឺជា​ចំណុច​អាទិភាព​ដោយ​គ្មាន​លក្ខខណ្ឌ ចំណែក​ដែនដី​នានា​របស់​អ៊ុយ​ក្រែ​ន​គួរតែ​សម្រេច​អនាគត​ខ្លួនឯង។ ​​ការ​ថ្លែង​របស់​លោក Lavrov ធ្វើឡើង​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ប៉ុស្តិ៍​ទូរទស្សន៍ TF1 របស់​បារាំង ខណៈ​កងកម្លាំង​រុស្ស៊ី​បង្កើន​ការ​វាយ​រុល​ទៅ​មុខ ​ដើម្បី​ដណ្ដើម​គ្រប់គ្រង​ទីប្រជុំជន​សំខាន់ៗ​ក្នុង​តំបន់ Donbas ​ជា​តំបន់​ឧស្សាហកម្ម​ប្រពៃណី​របស់​អ៊ុយ​ក្រែ​ន​ដែល​រួមមាន​តំបន់​ ២​ គឺ Donetsk ​និង​Luhansk​។​ ​លោក​បាន​បញ្ជាក់​ឡើងវិញ​លើ​ការ​អះអាង​របស់​ក្រុង Moscow ថា ​ប្រតិបត្តិការ​សឹក​ពិសេស​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ​គឺ​ដើម្បី​ធ្វើ​ឲ្យ​ប្រទេសជិតខាង​របស់​ខ្លួន​មួយ​នេះ​ក្លាយ​ជា​ប្រទេស​គ្មាន​យោធា បន្ទាប់ពី​ការពង្រីក​ខ្លួន​ចូល​ទៅ​ភាគ​ខាងកើត​របស់​សម្ព័ន្ធ​យោធា​ណា​តូ និង​បោសសម្អាត​នូវ​អ្វី​ដែល​ខ្លួន​មើលឃើញថា ជាតិនិយម​ខួរក្បាល​របប​ណា​ស៊ី​។ ទីក្រុង Kyiv និង​បណ្ដា​ប្រទេស​លោក​ខាង​លិច​មើល​ឃើញ​ថា ​ការអះអាង​ទាំងនោះ​ជា​លេស​គ្មាន​មូលដ្ឋាន​ក្នុង​ការ​ដណ្ដើម​ទឹកដី​។​យោង​តាម​អត្ថបទ​មួយ​ច្បាប់​ចេញផ្សាយ​ដោយ​ក្រសួងការបរទេស​រុស្ស៊ីលោក Lavrov បាន​និយាយ​ថា ​ការ​រំដោះ​យក​តំបន់ Donetsk និង Luhansk ដែល​ត្រូវ​បាន​ទទួលស្គាល់​ដោយ​សហព័ន្ធ​រុស្ស៊ី​ថា​ ជា​រដ្ឋ​ឯករាជ្យ​គឺជា​ចំណុច​អាទិភាព​ដោយ​គ្មាន​លក្ខខណ្ឌ​។​ ​ចំណែក​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin វិញ​បាន​ព្រមាន​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron និង​អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz ទល់នឹង​ការ​បង្កើន​ការ​ផ្គត់ផ្គង់​ជំនួយ​គ្រឿង​សព្វាវុធ​ឲ្យ​ទៅ​អ៊ុយ​ក្រែ​ន ដោយ​និយាយ​ថា ការ​ដឹក​ជញ្ជូន​អាវុធ​នេះ​អាច​នឹង​បង្ក​ឲ្យ​មាន​អស្ថិរភាព​ថែមទៀត​៕អត្ថបទ៖ សុខមាន

ឯកឧត្តម ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយក្រុមជំនួយការលេខាធិការដ្ឋាន និងបណ្តាផ្នែកចំណុះ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល

2022/05/30 08:48:20 am        827
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញសំណេះសំណាលជាមួយក្រុមជំនួយការលេខាធិការដ្ឋាន និងបណ្តាផ្នែកចំណុះ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។ឯកឧត្តម ហ៊ុន ម៉ាណែត បានអោយដឹងងថា ការជួបជុំនាពេលនេះ បញ្ជាក់អំពីការគោរពស្រលាញ់ និងជំនឿទុកចិត្តរបស់គណបក្សប្រជាជនកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ក្រុមជំនួយការ នៃលេខាធិការដ្ឋាន និងបណ្តាផ្នែកចំណុះ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលបានខិតខំបម្រើស្ថាប័នប្រកបដោយមោទកភាព ភាពស្មោះត្រង់ ព្រមជាមួយនឹងឆន្ទៈប្តូរផ្តាច់បម្រើជាតិ និងប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់គណបក្ស និងមាគ៌ាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ឯកឧត្តមបានអោយដឹងថា ទន្ទឹមនឹងនេះ ក៏បានបង្ហាញឱ្យឃើញអំពីភាពរឹងមាំ និងដំណើរការប្រកបដោយប្រសិទ្ធភាព នៃរចនាសម្ព័ន្ធអង្គការចាត់តាំងរបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ព្រមទាំងជាការបង្ហាញនូវកិត្តិយស និងមោទកភាពរបស់យុវជនក្នុងការឈានជើងចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដ៏មានឧត្តមភាព និងប្រកបដោយស្នាដៃ និងគុណបំណាច់ធំធេងជាប្រវត្តិសាស្ត្រជាច្រើនមក។ ជាពិសេស គណបក្សយើង គឺជាមហាគ្រួសារដ៏ធំ ដែលតែងបានប្តេជ្ញាបំពេញភារកិច្ចក្នុងបុព្វហេតុរួម គឺការរក្សាការពារសុខសន្តិភាព សិ្ថរភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ដើម្បីភាពសុខសាន្ត និងសេចក្តីចម្រុងចម្រើនជូនប្រជាពលរដ្ឋ។ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា យុវជនគណបក្សប្រជាជនកម្ពុជាមានតួនាទីមិនប្រួលប្រែ ជាមួយបុព្វហេតុឥតងាករេ ក្នុងការបម្រើគណបក្សអស់រយៈពេលជាង៧០ឆ្នាំ កន្លងមកនេះ ហើយក៏នឹងបន្តធានាប្រសិទ្ធភាពក្នុងការបំពេញការងាររបស់ខ្លួន ជាពិសេសក្នុងបរិបទនៃការវិវឌ្ឍប្រែប្រួលរបស់សង្គមជាតិ ក្នុងនាមជាកោសិកាបន្តវេន ដែលគណបក្សបានយកចិត្តទុកដាក់រៀបចំថ្នាល ថែទាំ និងកសាងសមត្ថភាពជាប់ជាប្រចាំតាំងពីដើមរៀងមក។ឯកឧត្តមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានខិតខំយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋតាមមូលដ្ឋានជាប់ប្រចាំដូចជាភ្លៀងរលឹម ហើយក៏នឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតឱ្យស័ក្តិសមទៅនឹងទំនុកទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ យុវជនត្រូវចងចាំថា មូលដ្ឋានគឺជាកម្លាំងពិត ដែលតែងបានគាំទ្រគណបក្សយើងនៅគ្រប់ការបោះឆ្នោត ព្រោះប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ជាអ្នកដែលរស់នៅ និងបានឃើញជាក់ស្តែងនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, បរិយាកាសភូមិ-ឃុំមានសុវត្ថីភាព និងសណ្តាប់ធ្នាប់របៀបរៀបរយ ព្រមទាំងការយកចិត្តផ្តល់សេវាសាធារណៈកាន់តែកៀកជិតនឹងប្រជាពលរដ្ឋ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់បញ្ជាក់​ថា នឹងធ្វើកិច្ចចរចាជាមួយកាតា ជុំវិញ​ទ្រព្យសម្បត្តិដែលត្រូវបានបង្កក
06/30/2026 08:06 PM
អគារផ្ទះល្វែងមួយ ​ដួលរលំ នៅទីក្រុងអាតែន​របស់​ក្រិក​ ខណៈ​ក្រុមអ្នកជួយសង្គ្រោះស្វែងរកអ្នកជាប់ក្នុង​នោះ​
06/30/2026 08:06 PM
កូរ៉េខាងត្បូង និងអ៊ុយក្រែន ធ្វើកិច្ចពិភាក្សា «ប្រកប​ដោយ​ការ​ស្ថាបនា» អំពីទាហាន​កូរ៉េខាងជើង
06/30/2026 08:06 PM
នាយករដ្ឋមន្ត្រី​ជប៉ុន ស្វែងរកទំនាក់​ទំនង​កាន់តែស៊ីជម្រៅជាមួយ​ឥណ្ឌា លើផ្នែក​​ពាណិជ្ជកម្ម និងសន្តិសុខ
06/30/2026 07:06 PM
មន្ត្រី៖ បេសកជនអាមេរិក លោក Witkoff និងលោក Kushner នឹងស្ថិត​​នៅ​កាតា តែ​គ្មាន​ជំនួប​ជាមួយអ៊ីរ៉ង់ទេ
06/30/2026 07:06 PM
ទីភ្នាក់ងារពាណិជ្ជកម្ម UN៖ វិបត្តិ​​ច្រកសមុទ្រ Hormuz អាចប៉ះពាល់សេដ្ឋកិច្ចងាយរងគ្រោះ រយៈពេល​យូរ
06/30/2026 07:06 PM
លោក Zelenskyy៖ អ៊ុយក្រែនវាយប្រហារជាលើកទី ២ លើ​ទីតាំងផ្កាយរណប Dubna របស់រុស្ស៊ី
06/30/2026 07:06 PM
ទិន្នន័យផ្កាយរណប៖ អគារជាង ៥៨.០០០ខ្នង ទំនងរងការខូចខាត ឬ​បំផ្លាញ នៅវ៉េណេស៊ុយអេឡា
06/30/2026 07:06 PM
កម្ពុជា-ចិនពិនិត្យវឌ្ឍនភាព និងជំរុញអនុវត្តគម្រោងសំខាន់ៗ ដែលបានចុះ MoU កន្លងមក
06/30/2026 06:06 PM
រោងចក្រផលិតសំបកកង់រថយន្តក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្តើមដំណើរការផលិតក្នុងជំហានដំបូង
06/30/2026 06:06 PM