សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្តេចធិបតីលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
ផ្ទះទេវតាទី៣៣៥ មួយខ្នងទៀត ដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយចាស់ជរានៅខេត្តតាកែវ

ព័ត៌មានសំខាន់ៗ

ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ ធ្វើសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច(LDCs) នៃអង្គសន្និបាតប្រចាំឆ្នាំលើកទី៧៨ របស់ UN ESCAP

2022/05/25 03:28:13 pm        629
ភ្នំពេញ៖ នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់បានអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ក្នុង​កិច្ច​ប្រជុំ​បណ្តា​ប្រទេស​ដែលមាន​ការ​អភិវឌ្ឍតិចតួច(LDCs) ក្នុងតំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​អង្គសន្និ​បាតប្រចាំឆ្នាំលើកទី៧៨របស់ UN ESCAP ​។សេចក្តីថ្លែងការណ៍ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងអំពីតម្រូវការចំាំបាច់នៃហិរញ្ញប្បទានដើម្បីជំរុញដល់ការស្តារឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចពីវិបត្តិនៃជំងឺកូវីដ-១៩ នៅកម្ពុជា។ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ខណៈប្រឈមនឹងវិបត្តិដ៏ធំនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តោតលើការបង្កើនប្រសិទ្ធភាពការប្រើប្រាស់ធនធានដែលមានកំណត់របស់ខ្លួន និងធានាឱ្យបាននូវចីរភាពនៃហិរញ្ញវត្ថុសាធារណៈ ដោយស្របទៅតាមយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ​ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល។ ឯកឧត្តម បានបន្ថែមថាការប្រមូលចំណូលពន្ធនៅក្នុងត្រីមាសទី១ ក្នុងឆ្នាំ២០២២ បានកើនឡើងប្រមាណ ២២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ ដែលកត្តានេះអាចបណ្តាលមកពីការពង្រឹងអភិបាលកិច្ចល្អ ជាពិសេសការសម្រួលដល់ការប្រមូលពន្ធតាមរយៈប្រព័ន្ធឌីជីថល ដែលលទ្ធផលនេះបង្ហាញថា កម្ពុជានឹងត្រូវបន្តធ្វើទំនើបកម្មក្នុងប្រព័ន្ធគ្រប់គ្រងពន្ធដារ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពសង្គម-សេដ្ឋកិច្ចបច្ចុប្បន្ន។ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជំរុញឱ្យដៃគូអភិវឌ្ឍន៍ បង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសដែលមានការភិវឌ្ឍតិចតួច ដែលរួមទាំងកម្ពុជាផងដែរ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការកៀរគរធនធាន ដោយពិចារណាប្រើប្រាស់គំនិតផ្តួចផ្តើមក្រខ័ណ្ឌហិរញ្ញប្បទានជាតិដែលមានលក្ខណៈបញ្ចូលគ្នា ដាក់ចេញដោយអង្គការសហប្រជាជាតិ៕ 

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចាកចេញ ពី Zurich ប្រទេសស្វីស មកកាន់កម្ពុជាវិញហើយ

2022/05/25 03:01:59 pm        803
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់កម្ពុជាចាកចេញពី Zurich ប្រទេសស្វីស មកកាន់កម្ពុជាវិញហើយ នៅវេលាម៉ោង ៩.២០នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២(ម៉ោងនៅប្រទេសស្វីស) ត្រូវនឹងម៉ោង១៤.២០នាទី(ម៉ោងនៅកម្ពុជា) បន្ទាប់ពីបានបចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក(WEF) និងកិច្ចប្រជុំនានា ដែលបានធ្វើឡើងនៅក្នុងប្រទេសស្វីស ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ៕

សម្តេចក្រឡាហោម ស ខេង អញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង

2022/05/25 02:38:11 pm        835
ព្រៃវែង៖ សម្តេចក្រឡាហោម ស ខេង ប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ជាថ្មីទៀតអំពីគុណតម្លៃ នៃសន្តិភាពដែលទាំងអស់គ្នាប្រើពាក្យថា«អរគុណសន្តិភាព!»។សម្ដេចបានអះអាងថា សន្តិភាពដែលកម្ពុជាដណ្ដើមបានមកនេះ គឺបានមកពីការធ្វើពលីកម្មបង្ហូរឈាមស្រស់ សាច់ស្រស់របស់ប្រជាពលរដ្ឋកម្ពុជា ឥស្សរជន ជាពិសេសថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងជាសុខសន្តិភាពដែលកម្ពុជាកម្របានជួបប្រទះ ដូច្នេះទាំងអស់គ្នាត្រូវរួមគ្នាអរគុណសន្តិភាព និងការពារសន្តិភាពឱ្យបានដាច់ខាត។សម្ដេចក្រឡាហោមក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខេត្តព្រៃវែង ដែលតែងគាំទ្រ និងចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា កើតចេញគណបក្សប្រជាជនកម្ពជា ដោយសម្ដេចចាត់ទុកថាជោគជ័យ និងស្នាដៃដែលកម្ពុជាសម្រេចបានមកនេះគឺមិនអាចកាត់ផ្ដាច់បានឡើយ។សម្ដេចសង្ឃឹមជឿជាក់ថា ជាមួយគ្នានេះសម្ដេចក៏បានអំពាវនាវជាថ្មីទៀតឱ្យអាជ្ញាធរមូលដ្ឋានទាំងអស់ខិតខំរួមចំណែកឱ្យការបោះឆ្នោតនេះបានប្រព្រឹត្តិទៅក្នុងបរិយាកាសសុខសន្តិភាព គ្មានអំពើហិង្សានិងការគំរាមកំហែង ដើម្បីពង្រឹង និងលើកស្ទួយដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្ដីពី «អនាគតរបស់អាស៊ី» តាមប្រព័ន្ធវីដេអូ

2022/05/25 01:39:19 pm        620
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក ហាសិបេ ត្សឺយ៉ូហ្ស៊ី ប្រធាន និងជានាយកប្រតិបត្តិ​ក្រុមហ៊ុននីកកេ (Nikkei Inc.) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងចូលរួម​ជាមួយប្រមុខរដ្ឋ/រដ្ឋាភិបាល និងឥស្សរជនជាន់ខ្ពស់​មកពីបណ្ដា​ប្រទេសអាស៊ី​ដទៃទៀត ថ្លែង​សុន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី២៧ស្ដីពី «អនាគតរបស់អាស៊ី» ក្រោមមូលបទ «ការកំណត់​ឡើងវិញនូវតួនាទីរបស់ទ្វីបអាស៊ីនៅក្នុងពិភពលោកដែលបែកខ្ញែក» ដែលនឹង​ប្រព្រឹត្ត​ទៅក្នុងទម្រង់រូបវ័ន្តផង និងតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី២៦-២៧ ខែ ឧសភា ឆ្នាំ២០២២ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។នៅក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងផ្តោតលើចំណុចសំខាន់ៗ រួមមាន៖ ការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយពីវិបត្តិជំងឺកូវីដ-១៩ ការបន្តដាក់សម្ពាធ​លើបរិយាកាស សន្តិសុខសកល ការប្រកួតប្រជែងភូមិសាស្រ្ដនយោបាយរវាងមហាអំណាច និងសារសំខាន់នៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិដោយផ្អែកលើវិធានច្បាប់។ សម្តេចតេជោ នឹងគូសបញ្ជាក់ផងដែរអំពី ផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងអំពើ​ភេរវកម្ម​ឆ្លងដែន និងតួនាទីរបស់អាស៊ាន រួមទាំងកម្ពុជាក្នុងការកសាង​អនាគត​ដ៏​ត្រចះត្រចង់​សម្រាប់​ទ្វីបអាស៊ី និងពិភពលោក។ការអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងសន្និសីទ​អន្តរជាតិ​ខាងលើ នឹងឆ្លុះបញ្ចាំង​អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា​ក្នុងការដើរតួនាទីដ៏សកម្ម​នៅក្នុងការកសាង​អនាគតប្រកបដោយនិរន្តរភាពមួយសម្រាប់អាស៊ី និងពិភពលោក ជាពិសេស​នៅក្នុងបុព្វហេតុ​ស្តារឡើងវិញ​ក្រោយវិបត្តិជំងឺកូវីដ-១៩៕

មនុស្ស ២១នាក់ស្លាប់ក្នុងការបាញ់ប្រហារនៅសាលារៀនរដ្ឋតិចសាស់សហរដ្ឋអាមេរិក

2022/05/25 12:09:11 pm        608
​សហរដ្ឋអាមេរិក៖ ព្រឹទ្ធសភា​រដ្ឋ​និយាយ​ថា កំណើន​អ្នក​ស្លាប់​ដោយ​ការបាញ់ប្រហារ​នៅ​សាលា​បឋមសិក្សា​រដ្ឋតិច​សាស់ សហរដ្ឋអាមេរិក​បាន​កើន​ឡើង​ដល់ ២១​នាក់​ក្នុង​នោះ​មាន​កុមារ ​១៨​នាក់ និង​មនុស្ស​ពេញ​វ័យ ​៣​នាក់​។​​អភិបាល​រដ្ឋ​តិច​សាស់​លោក Greg Abbott និយាយ​ថា ជនសង្ស័យ​ត្រូវ​បាន​បាញ់សម្លាប់​ជា​បុរស​វ័យ ១៨​ឆ្នាំ ហើយ​ត្រូវ​បាន​គេ​ជឿ​ថា ​ត្រូវ​បាន​បាញ់សម្លាប់​ដោយ​មន្ត្រី​ឆ្លើយតប​។ ​កុមារ ១៨​នាក់ និង​គ្រូបង្រៀន​ត្រូវ​បាន​សម្លាប់​នៅ​សាលា​បឋមសិក្សា Robb ក្នុង​ទីក្រុង Uvalde មាន​ចម្ងាយ​ប្រមាណ ១៣៥​គីឡូម៉ែត្រ​ភាគ​ខាងលិច​ទីក្រុង San Antonio។ លោក Abbott និយាយ​ថា អ្នក​បាញ់​ប្រហារ​មាន​កាំភ្លើង​មួយ​ដើម​ដែល​អាច​ជា​កាំភ្លើង​វែង​។​ ​សមាជិក​ព្រឹទ្ធសភា​លោក Roland Gutierrez ​និយាយ​ថា មនុស្ស​បី​នាក់​បាន​រងរបួស​ក្នុងការ​វាយ​ប្រហារ​នេះ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។​​វា​គឺជា​ការ​បាញ់​ប្រហារ​ដ៏​ឃោរឃៅ​បំផុត​នៅ​សាលាបឋមសិក្សា​របស់​ស​ហ​រដ្ឋ​អាមេរិក ចាប់តាំងពី​ខ្មាន់​កាំភ្លើង​បាន​សម្លាប់​កុមារ ២០​នាក់ និង​មនុស្ស​ពេញវ័យ ៦​នាក់​នៅ​សាលាបឋមសិក្សា Sandy Hook ក្នុង​ទីក្រុង Newtown រដ្ឋ ​Connecticut ជិត ​១០​ឆ្នាំមុន ហើយ​វា​បាន​កើតឡើង​ត្រឹមតែ ១០​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ខ្មាន់កាំភ្លើង​ម្នាក់​ពាក់អាវ​ក្រោះ​ការពារ​ខ្លួន​បាន​សម្លាប់​អ្នកដើរ​ទិញ​ឥវ៉ាន់ និងបុគ្គលិក​ជនជាតិ​ស្បែក​ខ្មៅ ១០​នាក់​នៅ​ផ្សារ​ទំនើប Buffalo ទីក្រុង​ញូវយ៉ក ជា​អ្វី​ដែល​អាជ្ញាធរ​និយាយ​ថា ​ជា​ការ​វាយប្រហារ​រើសអើង​ពូជសាសន៍៕អត្ថបទ៖ ប៊ុនថន

ចិន​ព្រមាន​ក្រុម​មេដឹកនាំ Quad ទល់នឹង​ការ​ដុត​បញ្ឆេះ​ឲ្យ​មានការ​ប្រឈមមុខ​ដាក់​គ្នា

2022/05/25 11:39:43 am        947
​ចិន៖ ប្រទេស​ចិន​បាន​ថ្កោលទោស​សេចក្ដីថ្លែងការណ៍​រួម​មួយ ​ដែល​បាន​ចេញ​ដោយ​ក្រុម​មេដឹកនាំជប៉ុន សហរដ្ឋ​អាមេរិក អូស្ត្រាលី និង​ឥណ្ឌា ក្រោយ​កិច្ចប្រជុំ​នៅ​ក្នុង​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​អង្គារ​។​ ​ក្រុម​ប្រទេស​ដែល​គេ​ស្គាល់​ថា​ជា​ក្រុម​ចតុ​ភាគី​ប្រទេស ឬ (Quad) បាន​ប្រឆាំង​ដាច់ខាត​ចំពោះ "​សកម្មភាព​បង្ខិតបង្ខំ​បង្ក​ហេតុ ឬ​ឯកតោភាគី​ណាមួយ​ដែល​ព្យាយាម​ផ្លាស់ប្តូរ​ស្ថានភាព​ជាក់ស្ដែង និង​បង្កើន​ភាព​តានតឹង​នៅ​ក្នុង​តំបន់​"។ មេដឹកនាំ​ទាំងនោះ​ទំនង​ជា​សំដៅ​ដល់​ប្រទេស​ចិន​នៅ​ក្នុង​ចិត្ត​។​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Wang Wenbin បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ទីក្រុង​ប៉េកាំង​អំពាវនាវ​ដល់​បណ្ដា​ប្រទេស​ពាក់ព័ន្ធ​កុំ​គំរាមកំហែង​ដល់​កិច្ចខិតខំ​ប្រឹងប្រែង ​ដើម្បី​បង្កើត​សណ្ដាប់ធ្នាប់​ដែនសមុទ្រ​ប្រកបដោយ​សន្តិភាព ស្ថិរភាព និង​កិច្ច​សហប្រតិបត្តិការ ដោយ​បញ្ចេញ​ការរិះគន់​ដោយ​គ្មាន​មូលដ្ឋាន និង​ញុះញង់​ឲ្យ​មានការ​ប្រឈមមុខ​ដាក់​គ្នា​ដោយ​ការ​បង្កើត​ជា​ក្រុម​តូចៗ​។​ ​លោក Wang ក៏បាន​រិះគន់​ផង​ដែរ​លើ​សេចក្ដីថ្លែងការណ៍​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ដោយ​មេដឹកនាំ​ជប៉ុន និង​សហរដ្ឋអាមេរិក ដែល​មេដឹកនាំ​ទាំង​២ ​សំដៅ​ទៅលើ​ឥទ្ធិពល​ដែល​ចេះតែ​រីក​ធំ​របស់​ប្រទេស​ចិន​នៅ​ក្នុង​តំបន់ Indo-Pacific​។​លោក Wang បាន​និយាយ​ថា ប្រទេស​ចិន​មិន​ពេញចិត្ត​ជា​ខ្លាំង និង​ការ​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ ចំពោះ​បណ្តា​ប្រទេស​ទាំងឡាយ​ដែល​ក្លែងបន្លំ​បញ្ហា​ជាប់​ទាក់​ទង​នឹង​ប្រទេស​ចិន ការ​បង្ខូច​ឈ្មោះ និង​ការ​ជ្រៀត​ជ្រែកកិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ដោយ​ខ្វះ​ការពិចារណា មិន​គិត​គូ​ពី​ក្ដី​កង្វល់​របស់​ប្រទេស​ចិន និង​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ប្រកាសពីដំណើរត្រៀមចាកចេញពីទីក្រុងដាវ៉ូស ប្រទេសស្វីស បន្ទាប់ពីបញ្ចប់វេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២២នៅទីនោះ

2022/05/25 11:36:33 am        129
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារពិសេសជូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ ពីដំណើរត្រៀមចាកចេញរបស់សម្តេច និងគណៈប្រតិភូកម្ពុជា ពីទីក្រុងដាវ៉ូស ប្រទេសស្វីស បន្ទាប់ពីបញ្ចប់វេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២២។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិ រស់នៅប្រទេសស្វីស ក៏ដូចជារស់នៅតាមបណ្តាប្រទេសនានាក្នុងតំបន់អឺរ៉ុប និងអង់គ្លេស ដែលបានមកទទួលស្វាគមន៍ដំណើរអញ្ជើញដល់របស់សម្តេច និងគណៈប្រតិភូ ព្រមទាំងបានចូលរួមសំណេះសំណាលជាមួយសម្តេចដោយភាពស្និទ្ធស្នាល រាក់ទាក់ និងក្តីនឹករលឹកជាទីបំផុត។សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដែលបានគាំទ្ររាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច ដែលជាកម្លាំងស្មារតីជាតិដ៏ធំមួយជំរុញវឌ្ឍនភាពជាតិកម្ពុជា។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនឹងអាចធ្វើដំណើរទៅកាន់តំបន់អឺរ៉ុបជាថ្មី អាចនៅក្នុ្ងងអំឡុងខែធ្នូ ឆ្នាំ២០២២នេះ ទៅកាន់ទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក ដើម្បីចូលរួមអបអរសាទរខួនអនុស្សាវរីយ៍លើកទី ៤៥ឆ្នាំ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងអាស៊ាន និងសហភាពអឺរ៉ុប។សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់និន្នាគណបក្សទាំងអស់​ត្រូវប្រកាន់ឥរិយាបទប្រកបដោយភាពថ្លៃថ្នូរ ក្នុងឱកាសធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥នេះ ខណៈយុទ្ធនាការឃោសនាបោះឆ្នោតអស់រយៈពេលប៉ុន្មានថ្ងៃមកនេះប្រកបដោយភាពរលួន និងស្ងប់ស្ងាត់ ដោយពុំមានបាតុភូតអ្វីកើតឡើងនោះ។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មកទល់ពេលនេះ មានរយៈពេល១៨ថ្ងៃជាប់ៗគ្នាហើយ ដែលកម្ពុជាមិនមានករណីឆ្លងថ្មី និងមិនមានករណីស្លាប់ថ្មីដោយជំងឺកូវីដ-១៩ទេ ខណៈដែលតាមមន្ទីរពេទ្យនានាមានអ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាលបន្តត្រឹមចំនួន៧នាក់ប៉ុណ្ណោះ ហើយអ្នកជំងឺទាំងនោះមានជំងឺផ្សេងៗទៀត ដែលពួកគេត្រូវសម្រាកព្យាបាលបន្ត៕

រុស្ស៊ី​និយាយ​ថា ​ខ្លួន​មាន​ចេតនា​ពន្យឺត​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន ខណៈ​លោក ​Zelenskyy ចំអក​ថា​គួរ​ឲ្យ​អាណិត​

2022/05/25 11:06:21 am        1235
​រុស្ស៊ី៖ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក Sergei Shoigu បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា រុស្ស៊ី​កំពុង​មាន​ចេតនា​បន្ធូរ​ល្បឿន​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ដើម្បី​អនុញ្ញាត​ឲ្យ​ជន​ស៊ីវិល​ជម្លៀស​ចេញ ខណៈ​មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់​មួយ​រូប​បាន​និយាយ​ថា ទីក្រុង Moscow មិន "​ប្រញាប់ប្រញាល់​ដេញ​តាម​កាល​កំណត់​" នៅ​ក្នុង​សង្គ្រាម​ដែល​មាន​អាយុ​កាល​បី​ខែ​នោះ​ទេ​។ ​ការអត្ថាធិប្បាយ​នានា​បង្ហាញថា ​រុស្ស៊ី​មិន​រូតរះ​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​ភ្លាមៗ​នោះ​ទេ ខណៈ​ខ្លួន​ព្យាយាម​លុបបំបាត់​នូវ​ការចាប់អារម្មណ៍​ណាមួយ​ដែលថា ប្រតិបត្តិការ​យោធា​ពិសេស​អូស​ពេលវេលា​ និង​ចំណាយ​ច្រើន​បាន​ជាប់​គាំង​។ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ចំអក​ការ​អត្ថាធិប្បាយ​នេះ​ថា ​ជា​ការ​កុហក​គួរ​ឲ្យ​អាណិត​ដែល​ត្រូវ​បាន​ប្រឌិត​ឡើង ​ដើម្បី​លាក់បាំង​យុទ្ធនាការ​ខាតបង់​ដ៏​ធំ​របស់​ខ្លួន​។​ ​អ៊ុយ​ក្រែ​ន និង​សម្ព័ន្ធមិត្ត​លោក​ខាង​លិចបាន​និយាយ​ថា រុស្ស៊ី​បាន​បាត់បង់​សន្ទុះ បន្ទាប់ពី​ពើប​ប្រទះ​នឹង​ការ​តស៊ូ​ដ៏​ខ្លាំងក្លា​របស់​អ៊ុយ​ក្រែ​ន និង​ខាតបង់​យ៉ាង​ច្រើន​ក្រាស់ក្រែល​ទាំង​កម្លាំង ទាំង​គ្រឿង​យុទ្ធោបករណ៍​។​លោក Shoigu បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​នៅ​ថ្ងៃទី​៩០ នៃ​សង្គ្រាម​ថា បទ​ឈប់​បាញ់​កំពុង​ត្រូវ​បាន​ប្រកាស ហើយ​ច្រក​របៀង​មនុស្សធម៌​កំពុង​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​នាំ​មនុស្ស​ចេញពី​ការ​តាំង​ទីលំនៅ​ដែល​កងកម្លាំង​រុស្ស៊ី​ឡោមព័ទ្ធ​៕អត្ថបទ៖ សុខមាន

កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​ ៣​គ្រាប់​ធ្លាក់​ចូល​សមុទ្រ​ខាងកើត​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ក្រោយ​លោក Biden បញ្ចប់​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី

2022/05/25 10:33:43 am        1100
​កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូង​និយាយ​ថា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​ចំនួន ​៣​គ្រាប់​ធ្លាក់​ចូល​សមុទ្រ​ខាងកើត​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​លោក​ប្រធានាធិបតី​អាមេរិក Joe Biden បាន​ចាក​ចេញពី​តំបន់​នេះ ក្រោយ​ដំណើរ​ទស្សនកិច្ច​ដែល​លោក​បាន​ព្រមព្រៀង​ បង្កើន​វិធានការ​នានា​ទប់​ទល់រ​ដ្ឋ​អាវុធ​នុយក្លេអ៊ែរ​មួយ​នេះ​។ ​អគ្គសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង​បាន​និយាយ​ថា មី​ស៊ី​ល​បាលី​ស្ទីក​ចំនួន ​៣​គ្រាប់​ត្រូវ​បាន​បាញ់​ក្នុង​ពេល​មិន​ដល់​មួយ​ម៉ោង​ពី​តំបន់ Sunan នៃ​រដ្ឋធានី Pyongyang ​របស់​កូរ៉េខាងជើង​។ ​ឆ្មាំ​សមុទ្រ​ជប៉ុន​ក៏បាន​រាយការណ៍​ផង​ដែរ​ថា មានការ​បាញ់​យ៉ាងហោចណាស់​ ២​គ្រាប់ ហើយ​សារព័ត៌មាន​ជប៉ុន NHK បាន​និយាយ​ថា មី​ស៊ី​ល​ទាំងនេះ​ទំនងជា​បាន​ធ្លាក់​នៅ​ខាងក្រៅ​តំបន់​សេដ្ឋកិច្ច​ផ្ដាច់​មុខ​របស់​ជប៉ុន​។​ការ​បាញ់​នេះ​បាន​កើត​ឡើង​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​លោក​ប្រធានាធិបតី​អាមេរិក Joe Biden បាន​ចាក​ចេញពី​ប្រទេស​ជប៉ុន ក្រោយ​ដំណើរ​លើកដំបូង​របស់​លោក​ទៅកាន់​តំបន់​អាស៊ី​ ចាប់​តាំង​ពី​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី។​ ​នៅ​ក្នុង​ទីក្រុង​សេ​អ៊ូ​លកាលពី​ចុង​សប្ដាហ៍​មុន​លោក Biden និង​សម​ភាគី​កូរ៉េខាងត្បូង​គឺ​លោក Yoon Suk-yeol បាន​ព្រមព្រៀង​ធ្វើ​សម​យុទ្ធ​យោធា​កាន់តែ​ធំ និង​ដាក់​ពង្រាយ​អាវុធ​យុទ្ធសាស្ត្រ​របស់​អាមេរិក​កាន់​តែ​ច្រើន​ថែមទៀត បើ​ចាំបាច់​ដើម្បី​ទប់ទល់​ការ​សាក​ល្បង​អាវុធ​ដែល​ចេះតែ​កើន​ឡើង​របស់​កូរ៉េខាងជើង​៕ អត្ថបទ៖ សុខមាន

អ៊ុយ​ក្រែ​ន​និយាយ​ថា ​ជន​ស៊ីវិល ​១៤​នាក់​ស្លាប់ ខណៈ​រុស្ស៊ី​បាន​បង្កើន​ការវាយប្រហារ​ពេញបន្ទុក​នៅ​តំបន់ Donetsk​ និង ​Luhansk

2022/05/25 10:11:45 am        686
​អ៊ុយ​ក្រែ​ន​៖ យោធា​អ៊ុយ​ក្រែ​ន​និយាយថា ទាហាន​រុស្ស៊ី​បានសម្លាប់​ជន​ស៊ីវិល​យ៉ាងហោចណាស់ ​១៤​នាក់ និង ​១៥​នាក់​ផ្សេងទៀត​រង​របួស​កាលពី​ថ្ងៃ​អង្គារអំឡុង​ការវាយប្រហារ​ដ៏​សន្ធាប់​នៅ​តំបន់ Luhansk និង Donetsk ភាគ​ខាងកើត ជា​ការ​ផ្ដោតលើ​ការ​វាយ​សម្រុក​រុល​ទៅ​មុខ​ចុងក្រោយ​បំផុត​របស់​ទីក្រុង Moscow ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ដែល​មាន​រយៈពេល ៣​ខែ​។ ​កងកម្លាំង​រុស្ស៊ី​បាន​បើក​ការ​វាយ​លុក​ពេញបន្ទុក​ ដើម្បី​ឡោមព័ទ្ធ​ទាហាន​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​ទីក្រុង​ចំនួន​២ ​លាតសន្ធឹង​តាម​ដង​ទន្លេ​មួយ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ភាគ​ខាងកើត ជា​ការ​វាយ​ប្រយុទ្ធ​គ្នា​ដែល​អាច​កំណត់​ពី​ជ័យជម្នះ ឬ​បរាជ័យ​នៃ​យុទ្ធនាការ​ដ៏​ធំ​របស់​ក្រុង Moscow នៅ​ក្នុង​ភាគ​ខាងកើត​។ ​អភិបាល​តំបន់ Luhansk ភាគ​ខាងកើត​របស់​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ស្ថានភាព​នៅ​ទីនោះ​មាន​សភាព​ធ្ងន់ធ្ងរ​គ្រប់ពេលវេលា ខណៈ​កងទ័ព​រុស្ស៊ី​ដែល​កំពុង​វាយ​សម្រុក​រុល​ទៅ​មុខ​បាន​ដណ្ដើម​កាន់កាប់​ដែនដី​កាន់​តែ​ច្រើន និង​ព្យាយាម​កម្ទេច​ទីក្រុង​ដ៏​សំខាន់​នេះ​ទាំងមូល​។​​លោក Sergiy Gaidai អភិបាល​ខាងលើ​បាន​និយាយ​នៅ​លើ​បណ្ដាញ Telegram ថា ស្ថានភាព​ពិតជា​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់​ហើយ​កាន់តែ​យ៉ាប់យ៉ឺន​ទៅ។ ​វា​កាន់តែ​ធ្ងន់ធ្ងរ​ជា​រៀងរាល់ថ្ងៃ និង​ជា​រៀងរាល់​ម៉ោង។ កំពុង​មាន​ការ​ទម្លាក់​គ្រាប់បែក​កាន់​តែ​ច្រើន​ថែមទៀត​។​ កងទ័ព​រុស្ស៊ី​បានសម្រេច​កម្ទេច​ទីក្រុង Severodonetsk ​ទាំងមូល​។ កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ កងកម្លាំង​រុស្ស៊ី​បាន​ចាប់ផ្ដើម​ការងារ​សម្អាត​គ្រាប់មីន និង​សំណល់​សង្គ្រាម​ពី​តំបន់​ជុំវិញ​រោងចក្រ​ដែកថែប Azovstal ក្នុង​ទីក្រុង Mariupol ជាទី​ដែល​មាន​ការវាយប្រហារ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ជម្លោះ​ដែល​នៅតែ​បន្ត​ជាមួយ​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់បញ្ជាក់​ថា នឹងធ្វើកិច្ចចរចាជាមួយកាតា ជុំវិញ​ទ្រព្យសម្បត្តិដែលត្រូវបានបង្កក
06/30/2026 08:06 PM
អគារផ្ទះល្វែងមួយ ​ដួលរលំ នៅទីក្រុងអាតែន​របស់​ក្រិក​ ខណៈ​ក្រុមអ្នកជួយសង្គ្រោះស្វែងរកអ្នកជាប់ក្នុង​នោះ​
06/30/2026 08:06 PM
កូរ៉េខាងត្បូង និងអ៊ុយក្រែន ធ្វើកិច្ចពិភាក្សា «ប្រកប​ដោយ​ការ​ស្ថាបនា» អំពីទាហាន​កូរ៉េខាងជើង
06/30/2026 08:06 PM
នាយករដ្ឋមន្ត្រី​ជប៉ុន ស្វែងរកទំនាក់​ទំនង​កាន់តែស៊ីជម្រៅជាមួយ​ឥណ្ឌា លើផ្នែក​​ពាណិជ្ជកម្ម និងសន្តិសុខ
06/30/2026 07:06 PM
មន្ត្រី៖ បេសកជនអាមេរិក លោក Witkoff និងលោក Kushner នឹងស្ថិត​​នៅ​កាតា តែ​គ្មាន​ជំនួប​ជាមួយអ៊ីរ៉ង់ទេ
06/30/2026 07:06 PM
ទីភ្នាក់ងារពាណិជ្ជកម្ម UN៖ វិបត្តិ​​ច្រកសមុទ្រ Hormuz អាចប៉ះពាល់សេដ្ឋកិច្ចងាយរងគ្រោះ រយៈពេល​យូរ
06/30/2026 07:06 PM
លោក Zelenskyy៖ អ៊ុយក្រែនវាយប្រហារជាលើកទី ២ លើ​ទីតាំងផ្កាយរណប Dubna របស់រុស្ស៊ី
06/30/2026 07:06 PM
ទិន្នន័យផ្កាយរណប៖ អគារជាង ៥៨.០០០ខ្នង ទំនងរងការខូចខាត ឬ​បំផ្លាញ នៅវ៉េណេស៊ុយអេឡា
06/30/2026 07:06 PM
កម្ពុជា-ចិនពិនិត្យវឌ្ឍនភាព និងជំរុញអនុវត្តគម្រោងសំខាន់ៗ ដែលបានចុះ MoU កន្លងមក
06/30/2026 06:06 PM
រោងចក្រផលិតសំបកកង់រថយន្តក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្តើមដំណើរការផលិតក្នុងជំហានដំបូង
06/30/2026 06:06 PM