សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្តេចធិបតីលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
ផ្ទះទេវតាទី៣៣៥ មួយខ្នងទៀត ដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយចាស់ជរានៅខេត្តតាកែវ

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន ៖ កូនប្រុសទោះកូនក្រទ្រព្យសម្បត្តិ តែទឹកចិត្តកូនមិនក្រទេ

2022/05/24 07:32:28 am        534
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហោះរូប៣សន្លឹកដែលគួរឲ្យចាប់អារម្មណ៍ តាមបណ្តាញសង្គមហ្វេសប៊ុក ពីយុវជនមួយរូបជិះកង់បង្ហាញទឹកមុខញញឹមចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត ជាការគាំទ្រដល់គណបក្សប្រជាជនកម្ពុជា។សម្តេចតេជោបានបញ្ជាក់ក្នុងខ្លឹមសារទាំងស្រុងថា :«កូនប្រុសទោះកូនក្រទ្រព្យសម្បត្តិតែទឹកចិត្តកូនមិនក្រទេ។ទឹកមុខកូនពោរពេញដោយស្នាមញញឹមបង្ហាញថាគណបក្សប្រជាជនជារបស់ប្រជាជនហើយក៍ជារបស់កូនដែរដែលកូនត្រូវចូលរួមការពារដើម្បីបុព្វហេតុសន្តិភាពនិងការអភិវឌ្ឍ។»

ប្រជាជន​ជប៉ុន​រាប់​រយ​នាក់​តវ៉ា​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​ ៣​ថ្ងៃ​របស់​ប្រធានាធិបតី​អាមេរិក​មក​ជប៉ុន

2022/05/23 12:26:12 pm        2369
​ជប៉ុន៖ ប្រជាជន​ជប៉ុន​រាប់រយ​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ឧទ្យាន Shiba ក្នុង​ទីក្រុង​តូ​ក្យូកាលពី​ថ្ងៃអាទិត្យ ដើម្បីតវ៉ាប្រឆាំង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក Joe Biden មកកាន់​ប្រទេស​ជប៉ុន ខណៈ​ភាព​តានតឹង​អន្តរជាតិ​កំពុង​កើនឡើង​ខ្លាំង​ជុំវិញ​ជម្លោះ​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​។​ ​លោក Biden បាន​មកដល់​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃអាទិត្យ ហើយ​មាន​ផែនការ​ចូលរួម​កិច្ចប្រជុំកំពូល​នៅ​ថ្ងៃ​អង្គារ ជា​កន្លែង​ដែល​លោក​នឹង​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុនលោក Fumio Kishida, នាយករដ្ឋមន្ត្រី​ឥណ្ឌាលោក Narendra Modi និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលីដើម្បី​ជំរុញ​យន្តការក្រុម​ប្រទេស "Quad" ។ Quad ជា​កិច្ចសន្ទនា​សន្តិសុខ​ប្រទេស​ចំនួន​៤ ត្រូវបាន​ផ្តួចផ្តើមឡើងដោយអតីតនាយករដ្ឋមន្ត្រី​ជប៉ុនលោក Shinzo Abe ក្នុង​ឆ្នាំ2007 គាំទ្រ​ដោយ​មេដឹកនាំ​សហរដ្ឋអាមេរិក ឥណ្ឌា និង​អូស្ត្រាលី​។​ ​លោក Kanamori ជា​អ្នក​តវ៉ា​ម្នាក់បាន​និយាយថា ខ្ញុំ​គិតថា​ យន្តការ​ក្រុមប្រទេស Quad គឺមាន​គ្រោះថ្នាក់​ខ្លាំង ហើយ​ខ្ញុំ​គិតថា ​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ​-​ប៉ាស៊ីហ្វិកក៏មាន​គ្រោះថ្នាក់​ដែរ ព្រោះ​វា​នឹងធ្វើ​ឱ្យប៉ះពាល់​ដល់​ប្រទេស​ជប៉ុន​។ ខ្ញុំ​មិន​ចង់ឱ្យ​សហរដ្ឋអាមេរិក និង​ជប៉ុនរៀបចំ​កិច្ចប្រជុំ​មេដឹកនាំ​កំពូលនោះទេ​។ក្រុមបាតុករ​មួយចំនួនទៀតបានលើកឡើង​អំពី​វិបត្តិ​អ៊ុយ​ក្រែ​ន​ដែល​កំពុង​បន្ត ដោយបាន​លើកឡើងថា សហរដ្ឋ​អាមេរិក និង​អង្គការ ​NATO គឺជា​ដើមចម​នៃ​ជម្លោះ​។​ ​អ្នក​តវ៉ា​និយាយថា បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ខាងលិច និង​សមាជិក​អង្គការ NATO ដែល​ដឹកនាំ​ដោយសហរដ្ឋអាមេរិក​បាន​បង្កើន​ជម្លោះ​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​នដែល​បានផ្តល់​ការផ្គត់ផ្គង់​ផ្នែក​យោធាសម្រាប់​អ៊ុយ​ក្រែ​ន ការដាក់ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី ដែល​ទាំងអស់នេះ​នឹងមិន​បញ្ឈប់​ជម្លោះ​បាននោះទេ ប៉ុន្តែ​កាន់តែ​រីកធំឡើង និង​អូសបន្លាយ​សង្គ្រាម​ជំនួស​វិញ៕អត្ថបទ៖ ប៊ុនថន

កម្ពុជាត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធានសន្និបាតសន្និបាតប្រចាំឆ្នាំលើកទី៧៨ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាតិ (UN ESCAP)

2022/05/23 11:47:01 am        876
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ក្នុងពិធីបើកកិច្ចប្រជុំពេញអង្គនៃសន្និបាតប្រចាំឆ្នាំលើកទី៧៨ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាតិ (UN ESCAP) កម្ពុជា ត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធានអង្គសន្និបាតប្រចាំឆ្នាំលើកទី៧៨ (UN ESCAP) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣-២៧ ខែឧសភា ឆ្នាំ ២០២២ ដោយការបោះឆ្នោតជ្រើសតាំងនេះមានសមាជិកចំនួន៥៣ និងអ្នកសង្កេតការណ៍ចំនួន៩។គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលរួមដោយផ្ទាល់នៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី ៧៨ របស់ UN ESCAP ក្រោមមូលបទ “របៀបវារៈរួមដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក”។ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ ក៏បានដឹកនាំគណៈ ប្រតិភូរាជរដ្ឋានភិបាលកម្ពុជា រួមមាន៖ ថ្នាក់ដឹកនាំរបស់គណៈកម្មាធិការជាតិអេស្កាប់ មន្ត្រីជាន់ខ្ពស់នៃក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួន ព្រមទាំងឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំព្រះរាជាណាចក្រ ថៃ ចូលរួមដោយផ្ទាល់នៅក្នុងសន្និបាតនេះផងដែរ៕

ប្រធាន​ប្លុក​សន្តិសុខ​ក្រោយ​សម័យ​សហភាព​សូវៀត​និយាយ​ថា ការពង្រីក​ខ្លួន​របស់​ណា​តូ​នឹង​បង្ក​ឲ្យ​មាន​ភាព​តានតឹង​រីក​កាន់​តែ​ធំ​

2022/05/23 11:38:37 am        982
​រុស្ស៊ី៖ លោក Stanislav Zas អគ្គលេខាធិការ​នៃ​អង្គការ​សន្ធិសញ្ញា​សន្តិសុខ​រួម (CSTO) ដែល​ជា​ប្លុក​សន្តិសុខ​ក្រោយ​សហភាពសូ​វៀត​ដឹកនាំ​ដោយ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ការពង្រីក​ខ្លួន​របស់​ណា​តូ​នឹង​នាំ​ឱ្យ​មាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​ឡើង ហើយ​គ្មាន​វិធី​ណា​អាច​ជួយ​ធានា​សន្តិសុខ​របស់​ប្រទេស​ជា​សមាជិក​របស់​ខ្លួន​នោះ​ទេ​។​ ​លោក​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ប៉ុស្តិ៍​ទូរទស្សន៍ Belarus-1 ថា ជា​ការ​ពិត យើង​កំពុង​ចាត់​ទុក​ការពង្រីក​ខ្លួន​នេះ​ថា ​ជា​កន្លែង​បង្កាត់​ពូជ​ធ្វើ​ឲ្យ​ភាព​តានតឹង​រីក​កាន់តែ​ធំ និង​ការ​បង្កើន​សកម្មភាព​យោធា​បន្ថែម​ទៀត​នៅ​ក្នុង​តំបន់​នេះ​។ តាមពិតទៅ វា​នឹង​មិន​ជួយ​ពង្រឹង​សន្តិសុខរួម​ទាំង​រដ្ឋ​ជា​សមាជិក​ណា​តូ​នោះ​ឡើយ​។​ យោង​តាមលោក Zas អង្គការ​សន្ធិសញ្ញា​សន្តិ​សុខ​រួមមាន​សមត្ថភាព​ឆ្លើយតប​បាន​គ្រប់គ្រាន់ ​ចំពោះ​ការពង្រីក​ឥទ្ធិពល​ខាង​យោធាដែល​អាចធ្វើ​ទៅបាន​របស់​ណា​តូ​។ ​តើ​យើង​គួរ​ពង្រឹង​សក្តានុពល​របស់​យើង​ក្នុង​ស្ថានភាព​នេះ​ទេ​? យើង​មាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​គំរាម​កំហែង ​ដែល​អាច​កើតមាន​ក្នុង​ស្ថានភាព​បែបនេះ​៕អត្ថបទ៖ សុខមាន

អតីត​ប្រធាន​សេនាធិការ​ចម្រុះ​អាមេរិក​និយាយ​ថា អាមេរិក​គួរតែ​ពិចារណា​ពី​លទ្ធភាព​ដែល​រុស្ស៊ី​អាច​ប្រើ​អាវុធ​នុយក្លេអ៊ែរ​

2022/05/23 10:50:13 am        1481
​សហរដ្ឋអាមេរិក៖ អតីត​ប្រធាន​សេនាធិការ​ចម្រុះ​លោក Mike Mullen បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ក្រុមមន្ត្រី​អាមេរិក​គួរតែ​ពិចារណា​ពី​លទ្ធភាព​ដែល​រុស្ស៊ី​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ស្រប​ពេល​មាន​ការ​លុកលុយ​ជា​បន្តបន្ទាប់​ចូល​អ៊ុយ​ក្រែ​ន​។ ​ឧត្តមនាវីឯក​កងទ័ពជើងទឹក​អាមេរិក​ចូលនិវត្តន៍​បាន​និយាយ​ក្នុង​កម្មវិធី "​សប្តាហ៍​នេះ​" “This Week” របស់​ទូរទស្សន៍ ABC ថា “វា​ពិបាក​ណាស់​ក្នុង​ការ​ដឹង​ពី​អ្វី​ដែល​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin កំពុង​គិត​នៅ​ពេល​ជាក់លាក់​ណាមួយ​។ កន្លងមក​លោក​ធ្លាប់​បាន​និយាយ​យ៉ាង​ច្បាស់​អំពី​រឿង​នេះ​។ ខ្ញុំ​គិតថា យើង​ត្រូវតែ​ធ្វើ​ឱ្យ​ប្រាកដ​ថា យើង​ចាត់​ទុក​វា​ជា​លទ្ធភាព​មួយ ដោយ​បន្ថែម​ថា​ លោក​សង្ឃឹមថា ​ការរារាំង​ការវាយប្រហារ​នឹង​អាច​មាន​ប្រសិទ្ធភាព​។ ពួក​វា​ជា​អាវុធ​មាន​វិសាលភាព​បំផ្លិច​បំផ្លាញ​បំផុត​មិន​ធ្លាប់​មាន​នៅ​លើ​ផែនដី​។​​លោក Mullen បាន​ប្រាប់​អ្នក​សម្របសម្រួល​កម្ម​វិធី​លោកស្រី Martha Raddatz ថា យើង​គួរ​រំលឹក​ថា ក្នុងនាម​ជា​ប្រទេស​ដែល​ពិតជា​បាន​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ក្នុង​ទសវត្សរ៍​ឆ្នាំ1940 អាវុធ​ទាំងនោះ​មាន​ការ​បំផ្លិចបំផ្លាញ​ធំ​ប៉ុណ្ណា ហើយ​ធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ប្រាកដ​ថា នឹង​ពុំ​មាន​ការ​ប្រើប្រាស់​អាវុធ​នោះ​ទេ​។​ ប៉ុន្តែ​អាវុធ​ទាំងនោះ​គឺជា​ផ្នែក​មួយ​នៃ​ឃ្លាំង​អាវុធ​របស់​លោក Putin។ លោក​ពិតជា​មានការ​បារម្ភ​ខ្លាំង​ណាស់ ដូច្នេះ​យើង​ត្រូវតែ​ពិចារណា​ថា​ វា​ជា​សកម្មភាព​ដែល​លោក ​Putin អាច​ធ្វើ​បាន​៕អត្ថបទ៖ សុខមាន

អង្គការ​សុខភាព​ពិភពលោក​រំពឹង​ថា ​ករណីជំងឺ​អុត​ស្វា​នឹង​ឆ្លង​រាលដាល​ទូទាំង​ពិភពលោក​

2022/05/23 10:22:20 am        1089
​WHO៖ អង្គការ​សុខភាព​ពិភពលោក (WHO) និយាយថា​ ខ្លួន​រំពឹងថា​នឹង​រកឃើញ​ករណី​ឆ្លង​ជំងឺ​អុត​ស្វា (monkeypox) បន្ថែម​ទៀត ខណៈ​ជំងឺ​នេះ​បាន​ឆ្លង​រាលដាល​នៅក្នុង​ប្រទេស​មួយចំនួន ជាទី​ដែល​មិន​ទំនង​ថា​នឹង​ត្រូវ​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ទាំងនោះ​សោះ​។​ ​ករណី​ឆ្លង​ជំងឺ​អុត​ស្វា​មួយ​ចំនួន​ត្រូវ​បាន​រក​ឃើញ ក្នុង​បណ្ដា​ប្រទេស​នៅ​តំបន់​អាមេរិក​ខាងជើង និង​សហភាព​អឺរ៉ុប​កាល​ពីដើម​ខែ​ឧសភា ដែល​នាំ​ឲ្យ​មាន​ក្ដី​បារម្ភ​ខ្លាំង​ចំពោះ​ជំងឺ​ប្រភេទ​នេះ ​ជំងឺឆ្លង​ដែល​ត្រូវបាន​រកឃើញ​ដំបូង​ក្នុងប្រទេស​កុង​ហ្គោ​នៃ​ទ្វីបអាហ្វ្រិក​កំពុង​ឆ្លង​រាលដាល​ខ្លាំង​។ ​ប្រទេស​អូស្ត្រាលី​បច្ចុប្បន្ន​កំពុង​តាមដាន​ករណី​ឆ្លង​ដំបូង បន្ទាប់ពី​បុរស​វ័យ​ខ្ទង់ ​40ឆ្នាំ​ម្នាក់​បានធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង Sydney ដែលមាន​ផ្ទុក​ជំងឺ​នេះ ខណៈ​ដែល​ក្រុម​អាជ្ញាធរ​សុខាភិបាល​ក្នុង​ទីក្រុង​ Quebec ​របស់​ប្រទេស​កាណាដា​កំពុង​តាមដាន ​បន្ទាប់ពី​មាន​ករណី​សង្ស័យ​លើ​មនុស្ស​រាប់​សិប​នាក់​បាន​លេចឡើង​។​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា គិត​ត្រឹម​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន ករណី​ឆ្លង​ដែល​បាន​បញ្ជាក់​ចំនួន 92នាក់ និង​ករណី​សង្ស័យ​ថា​កើត​ជំងឺ​អុតស្វា 28នាក់​ត្រូវបាន​រាយការណ៍​ពីរ​ដ្ឋ​សមាជិក​ចំនួន 12 ដែល​វីរុស​នេះ​មិន​មែនជា​ជំងឺ​រាតត្បាត​នោះទេ ទីភ្នាក់ងារ​អង្គការ​នេះ​បាន​បន្ថែម​ថា ខ្លួន​នឹង​ផ្តល់​ការណែនាំ និង​អនុសាសន៍​បន្ថែម​ទៀត​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​ សម្រាប់​ប្រទេស​នានា​អំពី​វិធី​កាត់បន្ថយ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​អុត​ស្វា​នេះ​៕អត្ថបទ៖ សុខមាន

លោក ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយក្រុមការងារក្នុងរចនាសម្ព័ន្ធក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង ព្រមទាំងបេក្ខជនពេញសិទ្ធិ និងបម្រុង ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥

2022/05/22 04:49:21 pm        567
ស្វាយរៀង៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញសំណះសំណាលជាមួយសកម្មជន វាគ្មិនជាយុវជនគណបក្ស និងក្រុមការងារក្នុងរចនាសម្ព័ន្ធក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង ព្រមទាំងបេក្ខជនពេញសិទ្ធិ និងបម្រុង ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២។ លោក ហ៊ុន ម៉ាណែត សូមអរគុណចំពោះក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង ដែលបានខិតខំរៀបចំពិធីជួបជុំក្នុងលក្ខណៈជាមហាគ្រួសារបក្ស ដោយមានក្រោមការគាំទ្ររបស់គណៈកម្មាធិការគណបក្សខេត្ត ស្របពេលដែលថ្ងៃនេះ គឺជាថ្ងៃទី២ នៃការប្រកាសបើកដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។ ចាប់ពីថ្ងៃម្សិលមិញមក អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានៅគ្រប់ទិសទីពេញផ្ទៃប្រទេស រួមទាំងនៅក្នុងបណ្តាឃុំ-សង្កាត់ទាំង ៨០ នៅក្នុងខេត្តស្វាយរៀងផ្ទាល់ បានចេញធ្វើសកម្មភាពក្នុងយុទ្ធនាការឃោសនាយ៉ាងគគ្រឹកគគ្រេង ដែលជាការបង្ហាញឱ្យឃើញនូវកិត្យានុភាព និងកម្លាំងមហាសាមគ្គីដ៏ក្លៀវក្លាស្វាហាប់ សំដៅឈានឆ្ពោះទៅសម្រេចបាននូវជោគជ័យលើសលប់ក្នុងពេលខាងមុខនេះ។លោក ហ៊ុន ម៉ាណែត បានបន្តថា យុទ្ធនាការឃោសនានេះ មានបំណងឱ្យគណបក្សនយោបាយផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយក្នុងការអភិវឌ្ឍឃុំ-សង្កាត់ដល់អង្គបោះឆ្នោត។ ខុសឆ្ងាយពីយុទ្ធសាស្ត្ររបស់ដៃគូប្រកួតប្រជែងមួយចំនួន ដែលភាគច្រើនផ្តោតលើការវាយប្រហាររិះគន់ខុសការពិត ឬការសន្យាប្រជាភិថុតិ, ចំណុចខ្លាំងដែលជាកត្តាកំណត់ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺការផ្សព្វផ្សាយអំពីស្នាដៃ និងសមិទ្ធផលសំខាន់ធំៗ ដែលគណបក្សខិតខំសម្រេចបានតាំងពីអតីតកាល មកដល់បច្ចុប្បន្ន និងដោយមានការបូកសរុប និងវាយតម្លៃច្បាស់លាស់ពីមួយអាណត្តិទៅមួយអាណត្តិ ក៏ដូចជាការធានាទាំងស្រុងជូនប្រជាពលរដ្ឋនូវការប្តេជ្ញាចិត្តឥតងាករេក្នុងការបន្តនូវបុព្វហេតុបម្រើជាតិ និងប្រជាជនក្នុងគ្រប់កាលៈទេសៈ ជាពិសេសការការពារឱ្យបានដាច់ខាតនូវនិរន្តរភាពនៃសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។ លោកបញ្ជាក់ថា ការរួមគ្នាជាធ្លុងសាមគ្គីរវាងក្រុមការងារយុវជនគណបក្សគ្រប់លំដាប់ថ្នាក់ក្នុងខេត្តស្វាយរៀង និងគណៈកម្មាធិការបក្សខេត្ត, គណៈកម្មាធិការបក្សក្រុងស្រុក និងឃុំសង្កាត់ ព្រមទាំងមន្ត្រីគណបក្សគ្រប់ផ្នែកគ្រប់ថ្នាក់ គឺជាកត្តាសំខាន់មួយឆ្ពោះទៅកាន់ជោគជ័យ។ ជាមួយនឹងសមាជិកដ៏ច្រើននៅក្នុងខេត្តស្វាយរៀងប្រមាណជាង ៣ សែននាក់ ដូច្នេះការគ្រប់គ្រងមិនងាយស្រួលនោះឡើយ គឺទាមទារចាំបាច់ឱ្យមានការដឹកនាំនៅក្រោមគណៈបញ្ជាការឯកភាពនៃគណៈកម្មាធិការបក្សខេត្ត ដោយមានឋានានុក្រមច្បាស់លាស់ ដើម្បីសម្រួលដល់ការប្រមូលផ្តុំក្នុងរូបភាពជាកម្លាំងសរុប និងធ្វើសកម្មភាពឱ្យមានលក្ខណៈស៊ីសង្វាក់ និងធានាបាននូវប្រសិទ្ធភាពខ្ពស់។ ពិតណាស់ ការផ្តល់ឱកាសដល់ការចូលរួមរបស់កម្លាំងយុវជន ត្រូវបានថ្នាក់ដឹកនាំ និងអង្គការចាត់តាំងគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ ចាត់ទុកជាការងារស្នូលចាប់តាំងពីពេលដែលគណបក្សត្រូវបានបង្កើតឡើង និងធ្វើសកម្មភាព។ជាក់ស្តែង ថ្នាក់ដឹកនាំកំពូលរបស់គណបក្ស ជាពិសេស សម្តេចតេជោ ប្រធានគណបក្ស ក៏តែងបានយកចិត្តទុកដាក់ជាខ្លាំងលើការងារពង្រឹងអង្គការចាត់តាំងយុវជន និងការងារកសាងសមាជិកគណបក្សក្នុងជួរយុវជន ដើម្បីជាយន្តការជំនួយឱ្យគណបក្សលើការងារបំផុសយុវជនឱ្យមានស្មារតីស្នេហាជាតិ ស្រឡាញ់ប្រជាជន បម្រើប្រជាជនដោយឥតលក្ខខណ្ឌ ជឿជាក់លើការដឹកនាំរបស់គណបក្ស ហ៊ានការពារគណបក្ស និងក៏ជាយន្តការសំខាន់មួយជាជំនួយដល់គណបក្សក្នុងការកសាងកម្លាំងបន្តវេន។ ជាពិសេស ក្នុងដំណាក់កាលនៃការឃោសនាបោះឆ្នោត ដូចក្នុងពេលនេះ គឺដើម្បីជំរុញឱប្រជាពលរដ្ឋទូទៅ និងយុវជន ទៅចុះឈ្មោះបោះឆ្នោត ទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ទន្ទឹមនឹងលោកផ្តល់ទស្សទានថា ការរក្សា និងពង្រឹងការឯកភាពទស្សនៈ គោលជំហរ សតិអារម្មណ៍ ក៏ជាកិច្ចការសំខាន់ចាំបាច់ផងដែរ។ សមាជិកម្នាក់ៗ អាចមានការគិតពិចារណាយល់ឃើញ និងរបៀបរបបការងារផ្សេងៗគ្នា ប៉ុន្តែអ្វីដែលត្រូវប្រកាន់ខ្ជាប់ គឺការរក្សាបាននូវបេះដូង និងទស្សនៈរួមថា យើងអនុវត្តសិទ្ធនយោបាយរបស់យើង ដោយបានសម្រេចចិត្តត្រឹមត្រូវក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះគណបក្សយើងជាគណបក្សដែលបានកសាងនូវស្នាដៃជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ និងបានផ្តល់ភាពកក់ក្តៅជូនប្រជាជន ព្រមទាំងការធានានូវលំនឹងស្ថិរភាពគ្រប់បែបយ៉ាងសម្រាប់អនាគត។ នៅក្នុងដំណើរជីវិតរបស់គណបក្សយើង គឺមានទាំងសមាសធាតុចាស់ និងថ្មីនៅលាយឡំគ្នា។ អ្វីដែលចាស់ គឺបុព្វហេតុដើម្បីជាតិ និងប្រជាជន ដែលប្រកាន់យកតាំងពីការបង្កើតក្នុងឆ្នាំ១៩៥១ មក ហើយក៏នឹងបន្តជានិច្ចនិរន្តន៍តទៅមុខទៀត។ ចំពោះអ្វីដែលថ្មីរហូត គឺដំណើរការកែទម្រង់ និងកែលម្អប្រសិទ្ធភាពការងារជាប់ជាប្រចាំ សំដៅធ្វើយ៉ាងធានាឱ្យបាននូវវឌ្ឍនភាពសង្គម, ការរីកចម្រើនលូតលាស់ផ្នែកសេដ្ឋកិច្ច និងជីវភាពកាន់តែប្រសើរឡើងរបស់ប្រជាពលរដ្ឋ ក៏ដូចជាការបើកលំហរសិទ្ធិសេរីភាពគ្រប់យ៉ាងជូនប្រជាពលរដ្ឋ ក្រោមបរិយាកាសនៃសុខសន្តិភាព ស្ថិរភាព និងក្នុងក្របខ័ណ្ឌនៃសង្គមប្រជាធិបតេយ្យផ្អែកលើគោលការណ៍នីតិរដ្ឋ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់ប្រទេសស្វីស ប្រកបដោយសុវត្ថិភាពហើយ

2022/05/21 07:18:58 pm        156
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់ អាកាសយានដ្ឋានអន្តរជាតិ Zurich ប្រទេសស្វីសប្រកបដោយសុវត្ថិភាពហើយ កាលពីវេលាម៉ោង១៣.៣១នាទី(ម៉ោងនៅប្រទេសស្វីស) ត្រូវនឹងម៉ោង១៨.៣១( ម៉ោងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា)។ វត្តមាននៃការអញ្ជើញដល់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៅអាកាសយាន្តដ្ឋានអន្តរជាតិហ្សួរីច ប្រទេសស្វីស ត្រូវបានការទទួលធ្វើគារវកិច្ចស្វាគមន៍ប្រកបដោយភាពស្និទ្ធស្នាល និងរាក់ទាក់ជាទីបំផុត ពីសំណាក់ តំណាងអ្នករៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកលោក(WEF), តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក , ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសស្វីស និងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត៕

ឯកឧត្តម ប្រាក់ សុខុន៖ CPP ដឹកនាំប្រទេសជាង ៤០ឆ្នាំ រឹងមាំបែបនេះ ព្រោះការគាំទ្រ និងស្មោះត្រង់របស់ពលរដ្ឋ

2022/05/21 03:19:13 pm        1195
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា (CPP) ចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានក្រុមការងារបក្សចុះមូលដ្ឋានស្រុកស្អាង បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសរយៈពេលជាង ៤០ឆ្នាំ មានការរឹងមាំបែបនេះ ដោយសារមានការគាំទ្រ និងភាពស្មោះត្រង់របស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ។នៅក្នុងឱកាសអញ្ជើញបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា បាន​លះបង់​នូវ​កម្លាំង​កាយចិត្ត ស្មារតី និងធនធាន ដើម្បីបុព្វហេតុជាតិមាតុភូមិ និងបម្រើប្រជាពលរដ្ឋ ព្រោះ​គណបក្ស​ប្រជាជន​កម្ពុជាកើតពីប្រជាជន ហើយត្រូវតែបម្រើប្រជាជន ។ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន ដែលដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ បានអ​ភិវឌ្ឍឲ្យរីកចម្រើនលើគ្រប់វិស័យ ដែលមានទាំងផ្នែកអប់រំ សុខាភិបាល ផ្នែកសង្គម សូម្បីតែសិទ្ធិនយោបាយ និងសិទ្ធិសេរីភាពពហុបក្ស។ឯកឧត្តម ប្រាក់ សុខុន បានបន្ថែមថា ការដឹកនាំដ៏រឹងមាំជាង ៤០ឆ្នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​មានការគាំទ្រជាប់លាប់ជាប្រចាំ ភាពស្មោះត្រង់របស់បងប្អូនប្រជាពលរដ្ឋ រហូតមកដល់ពេលបច្ចុប្បន្ន ហើយសមិទ្ធផលនានា ដែលកម្ពុជាសម្រេចបាន ក៏ជា​ចំណែក​របស់​ពលរដ្ឋដែលបានចូលរួម ។ជាមួយគ្នា ឯកឧត្តមប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្អាង បានអំពាវនាវដល់ពលរដ្ឋ បន្ត​បោះឆ្នោត​គាំទ្របេក្ខ​ជន​មេ​ឃុំចៅសង្កាត់ របស់គណបក្សប្រជាជនកម្ពុជា ដើម្បី​បន្ត​អភិវឌ្ឍ​មូលដ្ឋាន ឲ្យកាន់តែមានភាពរីកចម្រើន៕ អត្ថបទ៖ បាន សុខរិទ្ធ

យុទ្ធនាការឃោសនាបោះឆ្នោតរបស់ឃោសនិក និងសមាជិក សមាជិកា​គណបក្សប្រជាជន​កម្ពុជា​ក្រុងស្វាយរៀង

2022/05/21 01:57:34 pm        1065
ស្វាយរៀង៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ លោក ឌី វិជ្ជា ប្រធានក្រុមការងារចុះជួយក្រុងស្វាយរៀង បានដឹកនាំសមាជិក សមាជិកាបក្សរបស់ខ្លួនស្វែងរកការគាំទ្រពីប្រជាពលរដ្ឋនៅតាមមូលដ្ឋានសង្កាត់នីមួយៗ។សូមជម្រាបជូនថា នៅថ្ងៃទី២១ឧសភានេះ គឺជាថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ។ បណ្ដាបក្សនយោបាយនានាដែលបានដាក់ឈ្មោះចូលប្រកួតប្រជែងក្នុងការបោះឆ្នោតនេះបាននិងកំពុងធ្វើសកម្មភាពឃោសនាពីគោលនយោបាយរបស់ខ្លួននៅតាមទីសាធារណៈ ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតឲ្យបោះឆ្នោតគាំទ្របេក្ខជន ឬគណបក្សនយោបាយណាមួយ។ គួររម្លឹកផងដែរថា ដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានរយៈពេល២សប្តាហ៍ គិតចាប់ ពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន១៧ បានចូលរួម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់បញ្ជាក់​ថា នឹងធ្វើកិច្ចចរចាជាមួយកាតា ជុំវិញ​ទ្រព្យសម្បត្តិដែលត្រូវបានបង្កក
06/30/2026 08:06 PM
អគារផ្ទះល្វែងមួយ ​ដួលរលំ នៅទីក្រុងអាតែន​របស់​ក្រិក​ ខណៈ​ក្រុមអ្នកជួយសង្គ្រោះស្វែងរកអ្នកជាប់ក្នុង​នោះ​
06/30/2026 08:06 PM
កូរ៉េខាងត្បូង និងអ៊ុយក្រែន ធ្វើកិច្ចពិភាក្សា «ប្រកប​ដោយ​ការ​ស្ថាបនា» អំពីទាហាន​កូរ៉េខាងជើង
06/30/2026 08:06 PM
នាយករដ្ឋមន្ត្រី​ជប៉ុន ស្វែងរកទំនាក់​ទំនង​កាន់តែស៊ីជម្រៅជាមួយ​ឥណ្ឌា លើផ្នែក​​ពាណិជ្ជកម្ម និងសន្តិសុខ
06/30/2026 07:06 PM
មន្ត្រី៖ បេសកជនអាមេរិក លោក Witkoff និងលោក Kushner នឹងស្ថិត​​នៅ​កាតា តែ​គ្មាន​ជំនួប​ជាមួយអ៊ីរ៉ង់ទេ
06/30/2026 07:06 PM
ទីភ្នាក់ងារពាណិជ្ជកម្ម UN៖ វិបត្តិ​​ច្រកសមុទ្រ Hormuz អាចប៉ះពាល់សេដ្ឋកិច្ចងាយរងគ្រោះ រយៈពេល​យូរ
06/30/2026 07:06 PM
លោក Zelenskyy៖ អ៊ុយក្រែនវាយប្រហារជាលើកទី ២ លើ​ទីតាំងផ្កាយរណប Dubna របស់រុស្ស៊ី
06/30/2026 07:06 PM
ទិន្នន័យផ្កាយរណប៖ អគារជាង ៥៨.០០០ខ្នង ទំនងរងការខូចខាត ឬ​បំផ្លាញ នៅវ៉េណេស៊ុយអេឡា
06/30/2026 07:06 PM
កម្ពុជា-ចិនពិនិត្យវឌ្ឍនភាព និងជំរុញអនុវត្តគម្រោងសំខាន់ៗ ដែលបានចុះ MoU កន្លងមក
06/30/2026 06:06 PM
រោងចក្រផលិតសំបកកង់រថយន្តក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្តើមដំណើរការផលិតក្នុងជំហានដំបូង
06/30/2026 06:06 PM