សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
សម្ដេ​ចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងក្រុមគ្រួសារ អញ្ជើញធ្វើបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និង​ដារពិស្តារ​ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់
ការរៀបចំការប្រកួតកីឡាជាតិ ជាការត្រៀម កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអន្តរជាតិចំនួន៣
នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​

ព័ត៌មានសំខាន់ៗ

សម្ដេចធិបតី៖រយៈពេល៤ថ្ងៃហើយ មិនទាន់បានឃើញលោក អ៊ុ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេចនៅឡើយទេ

2026/10/13 06:37:09 pm        176
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី ១៣ ខែតុលានេះ បានចេញសារបញ្ជាក់ថា រយៈពេល៤ថ្ងៃហើយ មិនទាន់បានឃើញលោក អ៊ុ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច។សម្ដេចធិបតីបានបញ្ជាក់ថា មកដល់ពេលនេះ គឺរយៈពេល៤ថ្ងៃហើយ ដែលខ្ញុំមិនទាន់បានឃើញលោក អ៊ុ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់ខ្ញុំចំពោះគាត់ និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាត្រង់ទៅ ត្រង់មក ជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅកម្ពុជា ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់យើង ចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ជាពិសេសនៅក្នុងដំណាក់កាលព្រំដែនកម្ពុជា-ថៃ មិនទាន់បានដោះស្រាយចប់។ សម្ដេចបានបន្តថា ឃើញតែគាត់ចេញសារជាច្រើនក្នុងប៉ុន្មានថ្ងៃមកនេះ ម្តងថាខ្លាចគេលបបាញ់គាត់ ឬវ៉ៃគាត់បែកក្បាល ម្តងថាគាត់ព្រមចាញ់ ដើម្បីខ្មែរឈ្នះ។ល។ ហើយចុងក្រោយនេះ ឃើញទៅពឹងអង្គការចាត់តាំងក្រៅច្បាប់មួយ មកដាក់ជាល័ក្ខណវែងអន្លាយជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ដែលហាក់ដូចជាលក្ខ័ណ្ឌដើម្បីដោះខ្លួនចេញពីការអញ្ចើញអោយមកជជែកគ្នាបញ្ជាក់តំបន់តូចមួយនៃខ្សែព្រំដែននៅចន្លោះបង្គោលព្រំដែនលេខ ៥២ និង ៥៩ ដែលគាត់ចោទថាមន្ត្រីជំនាញព្រំដែនរបស់រាជរដ្ឋាភិបាលបានលួចអោយថៃបោះបង្គោលចូលដីខ្មែរ។ បើគ្រាន់តែបញ្ជាក់លើដីប៉ុន្មានគីឡូម៉ែត្រ គាត់មិនហ៊ានមកជជែកឬមិនមានឯកសារមកជជែកផង តើរំពឹងថាគាត់អាចធ្វើលើព្រំដែនទាំងមូលទេ។ សម្ដេចបានថ្លែងថា នៅរង់ចាំចម្លើយច្បាស់លាស់ពីគាត់ពាក់ព័ន្ធនឹងការអញ្ជើញមកជជែកគ្នាករណីព្រំដែន កម្ពុជា-ថៃ ចន្លោះបង្គោលលេខ ៥២ និង ៥៩៕

សម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ

2026/10/10 07:05:13 pm        275
នារសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ នេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងក្រុមគ្រួសារ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានចូលរួមពិធីចម្រើនព្រះបរិត្ត​ និងសម្តែងធម៌បុណ្យភ្ជុំបិណ្ឌ​ ឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិកាដែលបានចែកឋាន​ ​និងសូមឧទ្ទិសកុសលផលបុណ្យជូនដល់វីរកងទ័ព វីរនគរបាលជាតិ និងប្រជាពលរដ្ឋស្លូតត្រង់ទាំងអស់ ដែលបានពលី និងបាត់បង់ជីវិតក្នុងសង្គ្រាមឈ្លានពាននាពេលកន្លងមក​ ជាពិសេសបុព្វបុរសដែលថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា​គ្រប់ៗជំនាន់​ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ក្នុងខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនៅ សម្ដេចធិបតី ហ៊ុន ម៉ាណែត សូមអនុមោទនាបុណ្យកុសលជូនដល់បងប្អូន អ៊ំពូមីង តាយាយទាំងអស់ សូមទទួលបាននូវសេចក្តីសុខ សុភមង្គល សិរីសួស្តី និងសុខភាពល្អរឹងមាំ ព្រមទាំងជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សម្ដេចធិបតី ផ្ដល់ ឱកាសមាសសម្រាប់ ក្រុម លោក អ៊ុំ សំអាន បង្ហាញសមត្ថភាព ជាអ្នកជំនាញព្រំដែន ដែលមានការទទួលខុសត្រូវ

2026/10/10 01:15:40 pm        228
នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារលើបណ្ដាញសង្គម ដោយ ផ្ដល់ ឱកាសមាស និងធានាសុវត្ថិភាព ក៏ដូចជាចំណាយផ្សេងៗ ដល់ លោក អ៊ុ សំអាន និងក្រុមរបស់គាត់ ដើម្បីបង្ហាញសមត្ថភាព ជាអ្នកជំនាញព្រំដែន ដែលមានការទទួលខុសត្រូវ ខណៈលោក និងក្រុម ច្រើនតែចោទប្រកាន់ត្រង់តែម្ដងទៅលើមន្ត្រីជំនាញព្រំដែនរបស់កម្ពុជា ថាពួកគាត់បានធ្វើឱ្យបាត់បង់ទឹកដីខ្មែរ។សារទាំងស្រុករបស់ សម្ដេចធិបតី មានដូចតៅ៖“លោក អ៊ុំ សំអាន ដែលធ្លាប់ជាទណ្ឌិតជាប់ពន្ធនាគារ ដែលបានផ្សាព្វផ្សាយពីរឿងព្រំដែនដោយគ្មានមូលដ្ឋានត្រឹមត្រូវ បច្ចុប្បន្នបានតាំងខ្លួនសាជាថ្មីជាអ្នកជំនាញព្រំដែន។ គាត់បាន និងកំពុងបន្តនិយាយច្រើនពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ ដោយគ្មានមូលដ្ឋានច្បាស់លាស់ដូចមុនដែរ។ ប៉ុន្មានថ្ងៃ ចុងក្រោយនេះ ឃើញគាត់លើកអំពីករណីព្រំដែន​​ កម្ពុជា-ថៃ​ ចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ ដោយចោទប្រកាន់ថា ការបោះបង្គោលបណ្តោះអាសន្នដែលបានធ្វើដោយក្រុមការងារបច្ចេកទេស នៃគណៈកម្មាធិការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ ភាគច្រើនចូលក្នុងដីខ្មែរ ដែលធ្វើឱ្យខ្មែរបាត់បង់ទឹកដី និង​ថា រាជរដ្ឋាភិបាលបានកាត់ដីឱ្យថៃ ដើម្បីប្តូរយកសន្តិភាពនិង​អំណាច។ ការលើកបែបនេះ គឺមិនត្រឹមតែចោទប្រកាន់មកលើរាជរដ្ឋាភិបាលនោះទេ ប៉ុន្តែ​គឺចោទប្រកាន់ត្រង់តែម្ដងទៅលើមន្ត្រីជំនាញព្រំដែនរបស់កម្ពុជា ថាពួកគាត់បានធ្វើឱ្យបាត់បង់ទឹកដីខ្មែរ ទាំងដែលពួកគាត់បានខិតខំបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់បំផុត​ក្នុងការការពារអធិបតេយ្យភាព និងទឹកដីស្របច្បាប់របស់កម្ពុជា​​ ជាច្រើនទសវត្សរ៍មកហើយ។ នេះគឺជាការចោទប្រកាន់ដ៏ធ្ងន់ធ្ងរមួយ ដែលមិនអាចទទួលយកបាន។ដើម្បីបង្ហាញនូវតម្លាភាព, គណនីយភាព និងការទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ របស់រាជរដ្ឋាភិបាល​​ និងមន្ត្រីជំនាញព្រំដែនរបស់យើង ក៏ដូចជាផ្តល់ឱកាសឱ្យ លោក អ៊ុំ សំអាន និងក្រុមរបស់គាត់​ បានបង្ហាញសមត្ថភាពពិត និងការទទួលខុសត្រូវរបស់គាត់ពាក់ព័ន្ធនឹងការនិយាយរបស់គាត់ អំពីបញ្ហាព្រំដែន ខ្ញុំសូមផ្ដល់ឱកាសឱ្យលោក អ៊ុំ សំអាន និងក្រុមរបស់លោក​​ ដូចខាងក្រោម ÷១. អញ្ជើញ លោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់លោក នាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ​ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាត្រង់ទៅ​ត្រង់មក ជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន​ នៅកម្ពុជា។២. ក្នុងដំណាក់កាលនេះ ដែលការចរចា​ និងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ​មិនទាន់ចប់ យើងមិនអាចបញ្ចេញនូវព័ត៌មានរសើបមួយចំនួន ជាលក្ខណៈទូលំទូលាយ​តាមបណ្ដាញសង្គមនោះទេ។ ទោះជាយ៉ាងនេះក្តី ដើម្បីបង្ហាញនូវតម្លាភាព, គណនីយភាព និងការទទួលខុសត្រូវ ក្នុងពេលជជែកវែកញែកគ្នានោះ យើងនឹងបើកឱកាសឱ្យមានការចូលរួមស្តាប់ ពីអ្នកសារពត៌មាន, តំណាងគណបក្ស, អង្គការសង្គមស៊ីវិល, និស្សិត បញ្ញវន្ត​ និងមហាជនខ្មែរ ក្នុងកម្រិតណាមួយ ដើម្បីធ្វើជាសាក្សី និងបានដឹង បានលឺ អំពីព័ត៌មានពិត ពាក់ព័ន្ធបញ្ហាដែលជាកង្វល់របស់ប្រជាពលរដ្ឋ។៣. ខ្ញុំធានាសុវត្ថិភាពឱ្យ លោក អ៊ុំ សំអាន និងក្រុមរបស់លោក អំឡុងពេលមានវត្តមាននៅកម្ពុជា រហូតដល់លោក និងក្រុមរបស់លោក​​ ចាកចេញផុតពីកម្ពុជាវិញ។៤. បើលោកខ្វះលុយទិញសំបុត្រយន្តហោះមកកម្ពុជា ខ្ញុំនឹងចេញថ្លៃសំបុត្រយន្តហោះឱ្យលោក។៥. បើលោកខ្វះមធ្យោបាយធ្វើដំណើរ និងកន្លែងស្នាក់នៅ ខ្ញុំនឹងរៀបចំឱ្យ​ដោយឥតគិតថ្លៃ ក្នុងអំឡុងពេលលោកមានវត្តមាននៅកម្ពុជា។នេះមិនមែនជាការចង់ផ្ចាញ់ផ្ចាលជាមួយ លោក អ៊ុំ សំអាន និងក្រុមរបស់លោកនោះទេ ប៉ុន្តែ គឺដើម្បីបង្ហាញនូវតម្លាភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់យើង ចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ជាពិសេសនៅក្នុងដំណាក់កាលព្រំដែនកម្ពុជា-ថៃ មិនទាន់បានដោះស្រាយចប់។ រាជរដ្ឋាភិបាលមិនមានការលាក់បាំងអ្វី ហើយក៏មិនខ្លាចក្នុងការការទទួលខុសត្រូវចំពោះកិច្ចការងាររបស់ខ្លួននោះទេ ហើយក្រុមការងារបច្ចេកទេសជំនាញព្រំដែន របស់រាជរដ្ឋាភិបាល​ ត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមការជជែកគ្នាត្រង់ទៅ​​​ ត្រង់មក ជាមួយលោក អ៊ុំ សំអាន និងក្រុមរបស់លោក។ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា លោក អ៊ុំ សំអាន និងក្រុមរបស់លោក មិនខ្លាចនឹងទទួលយកនូវការអញ្ជើញរបស់ខ្ញុំ ដើម្បីមកជជែកគ្នាជាមួយក្រុមការងារបច្ចេកទេសជំនាញព្រំដែនរបស់រាជរដ្ឋាភិបាល (ដែលលោកចោទពួកគាត់ថាបានលួចកាត់ដីឱ្យថៃ​ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩) នៅចំពោះមុខអ្នកសារពត៌មាន តំណាងគណបក្ស អង្គការសង្គមស៊ីវិល និស្សិត បញ្ញវន្ត និង​មហាជនខ្មែរនោះទេ។ខ្ញុំនិងប្រជាពលរដ្ឋទូទៅ បានឃើញថា លោកតែងតែលើកយកប្រធានបទព្រំដែនគ្រប់ទីកន្លែងមកនិយាយ ហេតុដូច្នេះ លោកមិនត្រូវខ្លាចនឹងចូលមកជជែកគ្នាករណីព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ ដើម្បីបង្ហាញជាឧទាហរណ៍ជាក់ស្ដែង ឱ្យប្រជាពលរដ្ឋបានឃើញ នូវសមត្ថភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់លោកនោះទេ។ សង្ឃឹមថា លោកនឹងមិនមានលេសអ្វីផ្សេងទៀត​ដើម្បីគេចវេសមិនទទួលការអញ្ជើញមកជជែកគ្នានោះទេ។ខ្ញុំសូមបញ្ជាក់សាជាថ្មី នូវការធានាអំពីសុវត្ថិភាពរបស់លោក​ និងក្រុមរបស់លោក ក្នុងអំឡុងពេល ដែលលោក និងក្រុមរបស់លោក​ មានវត្តមាននៅប្រទេសកម្ពុជា រហូតដល់លោក និងក្រុមរបស់លោក​ ចាកចេញផុតពីកម្ពុជា។ ហេតុដូច្នេះ ការព្រួយបារម្ភអំពីសុវត្ថិភាពរបស់លោក និងក្រុមរបស់លោក មិនគួរជាកម្មវត្ថុដែលរារាំងពួកលោកមិនឱ្យមកចូលរួមតាមការអញ្ជើញរបស់ខ្ញុំនោះទេ។នេះគឺជាឱកាសមាសសម្រាប់ លោក អ៊ុំ សំអាន ក្នុងការបង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែន ដែលមានមូលដ្ឋានត្រឹមត្រូវ និងការទទួលខុសត្រូវច្បាស់លាស់ និង​ មិនមែនជា អ៊ុំ សំអាន ដែលធ្លាប់ជាទណ្ឌិតជាប់ពន្ធនាគារដែលបានផ្សាព្វផ្សាយពីរឿងព្រំដែន​ ដោយគ្មានមូលដ្ឋានច្បាស់លាស់​ កាលពីពេលមុននោះទេ”៕

សម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣

2026/10/09 08:37:53 pm        193
នារាត្រី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្ត និងជំរុញដល់ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន​ នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម គួរមើលគ្នាជាគោលដៅទេសចរណ៍ ព្រមទាំងសហការរៀបចំទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកពី «ទីផ្សារទីបី»។ ថ្លែងក្នុង វេទិកាធុរកិច្ចកម្ពុជា-វៀតណាម ចំពោះមុន ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈធិបតីនៃប្រទេសទាំង២, សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ ថា លើសពីការជំរុញនៃការធ្វើដំណើររវាងប្រជាជន នៃប្រទេសទាំង២ យើងគួរមើលកម្ពុជា និងវៀតណាម ជាគោលដៅទេសចរណ៍ ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមកសម្រាប់ទាក់ទាញភ្ញៀវពីទីផ្សារទី៣។សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា វិស័យទេសចរណ៍រវាងកម្ពុជា និងវៀតណាម មានសក្តានុពលធំធេងណាស់ ប៉ុន្តែប្រទេសទាំងពីរមិនទាន់ទាញយកផលប្រយោជន៍បានពេញលេញនៅឡើយទេ។ សម្តេចបានលើកឡើងថាសម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ជំហានបន្ទាប់គឺត្រូវប្រែក្លាយលំហូរទេសចរដែលមានស្រាប់ ឱ្យទៅជាកិច្ចសហប្រតិបត្តិការទេសចរណ៍កាន់តែស៊ីជម្រៅ ដោយមិនត្រូវមើលត្រឹមតែការធ្វើដំណើរឆ្លងដែនទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែត្រូវមើលកម្ពុជា និងវៀតណាម ជាគោលដៅទេសចរណ៍ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក សម្រាប់ទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកពីទីផ្សារទីបី។ក្នុងស្មារតីនេះ សម្តេចធិបតី បានផ្តល់អនុសាសន៍ និងលើកទឹកចិត្តដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជននៃប្រទេសទាំងពីរ ជាពិសេសក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនទេសចរណ៍ សណ្ឋាគារ និងអ្នកផ្តល់សេវាទេសចរណ៍ទាំងអស់ ត្រូវបង្កើនការផ្សព្វផ្សាយរួមគ្នា និងចងក្រងកញ្ចប់ទេសចរណ៍រួម កម្ពុជា-វៀតណាម ដែលផ្សារភ្ជាប់រវាង៖ ទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌពិភពលោក, ទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍, ទេសចរណ៍តំបន់ឆ្នេរ និងកោះ និង ទេសចរណ៍ទីក្រុង និងទេសចរណ៍សុខភាព។ គួរបញ្ជាក់ថា កម្ពុជា និងវៀតណាម មានមូលដ្ឋានរឹងមាំស្រាប់លើវិស័យទេសចរណ៍ ដោយក្នុងឆ្នាំ២០២៥ កម្ពុជាបានទទួលភ្ញៀវទេសចរវៀតណាមជាង ១,២២ លាននាក់ ដែលធ្វើឱ្យវៀតណាម ឈរនៅលេខរៀងទី១ ក្លាយជាទីផ្សារទេសចរណ៍ធំជាងគេរបស់កម្ពុជា។ ទន្ទឹមគ្នានេះ ពលរដ្ឋកម្ពុជាកាន់តែច្រើនក៏បានជ្រើសរើសវៀតណាមជាគោលដៅទេសចរណ៍ និងសេវាថែទាំសុខភាព ដោយចំនួនភ្ញៀវទេសចរកម្ពុជាទៅកាន់ប្រទេសវៀតណាមក្នុងឆ្នាំ២០២៥ បានកើនឡើងប្រមាណ ៤៥% ធៀបនឹងឆ្នាំ២០២៤៕អត្ថបទ៖ KC Virak

សម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ

2026/10/09 08:29:52 pm        185
នារាត្រី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេច មហិច្ឆតារួមក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឈានដល់ ២០ ពាន់លានដុល្លារអាម៉េរិក និងលើសហ្នឹងទៀត ខណៈប្រទេសទាំង២ មានទំនាក់ទំនងដ៏ស៊ីជម្រៅ និងសក្ដានុពលជាច្រើន។ថ្លែងក្នុង វេទិកាធុរកិច្ចកម្ពុជា-វៀតណាម ចំពោះមុន ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈធិបតីនៃប្រទេសទាំង២, សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា វៀតណាម ដាក់ចេញ មហិច្ឆតារួមក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឈានដល់ ២០ ពាន់លានដុល្លារអាម៉េរិក ក្នុងពេលខាងមុខ។ ផ្អែកលើទំនាក់ទំនងដ៏ស៊ីជម្រៅ និងសក្ដានុពលនៃប្រទេសទាំង២ សម្ដេច ជឿជាក់ថា គោលដៅនេះជាជំហានមួយដែលយើងអាចសម្រេចបាន ហើយសក្ដានុពលយើងអាចពង្រីកបានច្រើនជាងនេះថែមទៀត។សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា សម្រាប់កម្ពុជា មហិច្ឆតារបស់យើងមិនវាស់ត្រឹមទំនិញឆ្លងកាត់ព្រំដែនប៉ុណ្ណោះទេ អ្វីដែលសំខាន់គឺគុណភាព និងកម្រិតនៃការតភ្ជាប់សេដ្ឋកិច្ចនៃប្រទេសទាំង២។ កម្ពុជា និងវៀតណាម មានឧត្ដមភាព និងសក្ដានុពលអាចបំពេញគ្នាទៅវិញទៅមក។ វៀតណាមមានមូលដ្ឋានកម្មន្តសាលរីកចម្រើន ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដែលមានភាពស៊ីជម្រៅ បច្ចេកវិទ្យា និងបណ្ដាញទីផ្សារអន្តរជាតិដ៏ទូលំទូលាយ។ កម្ពុជាក៏កំពុងពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួន កម្ពុជាមានកម្លាំងពលកម្មវ័យក្មេងដែលមានជំនាញកាន់តែខ្ពស់ សក្ដានុពល ថាមពលស្អាត ទីតាំងយុទ្ធសាស្ត្រ និងលទ្ធភាពតភ្ជាប់ទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ។ សម្ដេច សង្ឃឹមថា នឹងមានផលិតផលកាន់តែច្រើនដែលមានខ្សែច្រវ៉ាក់ផលិតកម្មឆ្លងកាត់ប្រទេសយើងទាំង២។ សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ដើម្បីសម្រេចបាននូវមហិច្ឆតាទាំងនេះ កត្តាគន្លឹះគឺការតភ្ជាប់ ការសម្រួលដល់ពាណិជ្ជកម្មឆ្លងដែន កម្ពុជា-វៀតណាម កំពុងធ្វើការរួមគ្នា តភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត របស់កម្ពុជា ទៅនឹងផ្លូវល្បឿនលឿន ម៉ុកបៃ-ហូជីមិញ របស់វៀតណាម និងពន្លឿនការដាក់បញ្ចូលច្រកទ្វារអន្តរជាតិមឿនជ័យ (ខេត្តព្រៃវែង) តឹនណាម(ខេត្តតៃនិញ) ទៅក្នុងកិច្ចព្រមព្រៀង ស្ដីពីទំនិញឆ្លងកាត់ និងកិច្ចព្រមព្រៀង ស្ដីពីការដឹកជញ្ជូនតាមផ្លូវគោកដើម្បីសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។ទន្ទឹមនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត សូមស្វាគមន៍ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្ដីពី ការបង្កើតគណៈកម្មការពាណិជ្ជកម្មចម្រុះកម្ពុជា-វៀតណាម និងការបន្តអនុវត្តកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី សម្រាប់ឆ្នាំ២០២៧-២០២៨។គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា និងវៀតណាម បានបង្ហាញពីកំណើនឥតឈប់ឈរ។ នៅឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងគួរឱ្យកត់សម្គាល់ ច្រើនជាង ១០ ពាន់លានដុល្លារ ដែលជាការកើនឡើង ៥៣,៣៤% បើធៀបនឹងឆ្នាំមុន។ ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម នៅក្នុងដំណាច់ឆ្នាំ២០២៥ មាន​ទំហំ​ទឹក​ប្រាក់​សរុបជិត ៧ ៨០០ លានដុល្លារអាម៉េរិក ក្នុងនោះការនាំចេញមុខទំនិញរបស់កម្ពុជា នៅ​តែ​បន្ត​ហក់​ឡើង ខណៈការនាំចូលថមថយបន្តិចបន្ទួច បើប្រៀបធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៤៕ អត្ថបទ៖ KC Virak

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

2026/10/09 06:25:37 pm        212
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយចំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា។ សម្ដេចបានចាត់ទុកនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមមកកាន់កម្ពុជានៅពេលនេះ នឹងញ៉ាំងអោយទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមកាន់តែរឹងមាំបន្ថែមទៀត។នៅក្នុងឱកាសនោះ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោបានអនុញ្ញាតឲ្យឯកឧត្តម និងគណៈប្រតិភូបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានឡើងថា សម្ដេចតេជោគឺជាមិត្តដ៏ជិតស្និតបំផុតរបស់វៀតណាម ទន្ទឹមនេះឯកឧត្តមក៏បានលើកឡើងដោយសរសើរពីភាពរីកចម្រើននៅក្នុងប្រទេសកម្ពុជាដែលមាននាពេលបច្ចុប្បន្ននេះ ដែលមានការអភិវឌ្ឍជាបន្តបន្ទាប់។ទន្ទឹមនឹងនេះ ឯកឧត្តមក៏អបអរសាទចំពោះកម្ពុជាដែលបានរៀបចំយ៉ាងជោគជ័យនូវសន្និសិទប្រធានសភានៃអន្តរសភាដែលបានរៀបចំជោគជ័យកាលពីពេលកន្លងទៅនេះ។ឯកឧត្តមក៏បានរាយការណ៍ជូនសម្ដេចតេជោអំពីជំនួបរវាងសម្ដេចតេជោ ជាមួយសម្ដេចធិបតី ហ៊ុន ណែត ដោយបានជជែកគ្នាទាក់ទងទៅនឹងការពង្រឹងទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងវៀតណាមឲ្យកាន់តែរឹងមាំ ហើយជាពិសេសគឺផ្ដោតទៅលើពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគដែលធ្វើយ៉ាងណាជំរុញការធ្វើពាណិជកម្មរវាងប្រទេសទាំងពីរកាន់តែកើនឡើង។ ចំណុចដែលកត់សម្គាល់ឯកឧត្តមបានជម្រាបសម្ដេចតេជោនោះគឺផ្ដោតសំខាន់ទៅលើពាណិជ្ជកម្មនៅតាមព្រំដែនរវាងកម្ពុជា និងវៀតណាម ឲ្យមានភាពមមាញឹកថែមទៀត ដើម្បីជំរុញនូវសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើនរវាងប្រទេសទាំងពីរ។សម្ដេចតេជោបានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ជុំវិញទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមហើយជាពិសេសគឺពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគដែលសម្ដេចតេជោបានលើកឡើងនៅចំពោះមុខឯកឧត្តមថា សេដ្ឋកិច្ច និងការវិនិយោគនេះ គឺជាចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ដោយសម្ដេចជំរុញបន្ថែមទៀតឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការជំរុញនូវពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមឲ្យមានការកើនឡើង។ សម្ដេចក៏បានសម្ដែងនូវការពេញចិត្តចំពោះទំហំពាណិជកម្មរវាងប្រទេសទាំងពីរ ដែលមានការកើនឡើងជាបន្តបន្ទាប់ ហើយសម្ដេចចង់ឃើញនូវការដាក់គោលដៅរវាងប្រទេសទាំងពីរទៅលើវិស័យដែលមានសក្តានុពលជាមួយគ្នា ហើយកិច្ចការទាំងអស់នេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើន។ចុងក្រោយ សម្ដេចតេជោ សែន ហ៊ុន បានជូនពរឲ្យដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម នៅក្នុងប្រទេសកម្ពុជាទទួលបាននូវភាពជោគជ័យ៕

កម្ពុជា-វៀតណាម ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ចំនួន ៦ ឯកសារ

2026/10/09 04:50:05 pm        214
នារសៀល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ចំនួន ៦ ឯកសារ ស្ដីពី៖១. កិច្ចសហប្រតិបត្តិការសាងសង់ មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្វាយរៀង២. កិច្ចសហប្រតិបត្តិការលើ វិស័យអប់រំសម្រាប់រយៈពេល ២០២៦-២០៣០៣. ការអភិរក្ស និងការផ្សព្វផ្សាយស្តូប មិត្តភាពកម្ពុជា-វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា៤. កិច្ចសហប្រតិបត្តិការសន្តិសុខ រវាងមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន៥. ការបង្កើតគណៈកម្មាធិការ ពាណិជ្ជកម្មចម្រុះ៦. កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី

សម្ដេចតេជោ ហ៊ុន សែន​ រម្លឹក​​យកទស្សនវិជ្ជាមួយរៀងរហូតមក​ គឺ«ស្មើភាព ស្មើសិទ្ធិ» អំឡុង​ជំនួប​ចរចាការទូត​ជាមួយ​មន្ត្រីការទូតសូវៀត​ ក្នុងឆ្នាំ១៩៧៩

2026/10/09 08:40:34 am        201
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជន​កម្ពុជា បានរម្លឹក​យកទស្សនវិជ្ជាមួយ​មិនថា ​ប្រទេសធំ ឬប្រទេសតូចក្រីក្រ មិនថា​មនុស្សវ័យចាស់​ ឬក៏វ័យក្មេង​ គឺ​ «ស្មើភាព ស្មើសិទ្ធិ​»។ ទស្សនវិជ្ជានេះត្រូវបានសម្ដេចចាប់​យក​​ អំឡុង​ជំនួប​ចរចា​ការ​ទូត​​​ជាមួយ​មន្ត្រីការទូតសូវៀត​ ក្នុងឆ្នាំ១៩៧៩។ តាមរយៈបណ្ដាញសង្គម​នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំទើប​បាន​ទទួល​រូប​ថត​មួយ​សន្លឹក​ដែល​ថត​ក្នុង​ខែ​មិថុនា​ឆ្នាំ​១៩៧៩​។ អ្នក​ទទួល ខ្ញុំ​គឺ​អតីតរដ្ឋមន្ត្រីការបរទេស​សហភាពសូវៀតឈ្មោះ អង់ដ្រេ ក្រូមីកូ (Andre​ Gromyko)។ លោក​អង់ដ្រេ ក្រូមីកូកើតឆ្នាំ១៩០៩ ដែល​ពេល​នោះ​គាត់​មាន​អាយុ​៧០​ឆ្នាំ ឯ​ខ្ញុំកើត​ឆ្នាំ១៩៥២ ទើប​អាយុ២៧ឆ្នាំ។» សម្ដេចតេជោ​បន្តថា ជំនួប​ម្ខាង​វ័យចំ​ណាស់​អាយុ​៧០​ឆ្នាំ​ច្រើន​ជាង​ឪពុក​របស់សម្ដេច​ និង​តំណាង​ឲ្យ​ប្រទេស​មហាអំ​ណាចលើ​ពិភពលោក និងម្ខាងទៀត គឺរូបសម្ដេចផ្ទាល់​ជាយុវជនទើបមាន​អាយុ ២៧​ឆ្នាំ តំណាង​ឲ្យ​ប្រទេសតូច និងក្រីក្រ​មួយ​ដែលទើបចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត​។ សម្ដេចបន្តទៀតថា ​មុនជំនួបនោះសម្ដេច​​ពិតជាបារម្ភ ព្រោះជា​រដ្ឋ​មន្ត្រី​ក្មេង​ទាំង​អាយុ​ក្មេង​ខ្ចី​ទាំង​ចំណេះ​ដឹង​ផ្នែក​ការទូត​ត្រូវ​ចរចាជាមួយអ្នកការទូតវ័យចំណាស់​ដែល​ជា​អតីត​អគ្គ​រដ្ឋ​ទូត​សូវៀត​ប្រចាំ​សហរដ្ឋអាមេរិក​ក្នុងដំណាក់កាល​សង្គ្រាម​លោក លើកទី២ (១៩៤៣ ដល់ ១៩៤៦)​​។សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកថា ក្នុងពេល​កំពុង​តែ​គិតនោះ​សម្ដេច​បាន​ក្រឡេក​ឃើញ​រថយន្ត​ដែល​សម្ដេច​ជិះ​មាន​ទង់ជាតិ​ពីរ​ខាង​ឆ្វេងជា​ទង់​ជាតិ​សហភាព​សូវៀត​ចំណែក​ខាង​ស្តាំ​ជា​ទង់​ជាតិ​កម្ពុជា​។ ពេល​ឃើញបែបនេះ សម្ដេច​ក្លាហានភ្លាម​ដោយ​គិត​ថា ​ទោះ​ក្មេង​ និង​ប្រទេស​តូច​ក្រីក្រ​ក៏​តំណាង​ឲ្យ​រដ្ឋអធិបតេយ្យមួយ​ ឯវ័យចំណាស់ប្រទេសធំ និងមានក៏ជា​តំណាង​ឲ្យ​រដ្ឋ​អធិបតេយ្យ​មួយដូចគ្នា​។ ដូច្នេះ​ហើយសម្ដេច​ក៏បាន​ ចាប់​យក​ទស្សន​វិជ្ជា​«ស្មើភាព​ស្មើសិទ្ធិ» រៀង​រហូត​មក​៕ 

សម្ដេចតេជោ បង្ហាញចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់អ្នកវិភាគថៃ ក្រោមចំណងជើងថា ​«ពិនិត្យមើលបញ្ហាជាតិនិយម និងលាតត្រដាងបញ្ហាសំខាន់ៗដែលមិនអាចដោះស្រាយបាន ហើយក៏មិនអាចគេចផុតបាន»

2026/10/08 06:54:32 pm        207
សម្ដេចតេជោ ៖ ខ្ញុំទើបបានអាននូវអត្ថបទមួយរបស់ លោកសាស្រ្តាចារ្យ Surachart Bamrunsuk (សុរ៉ាឆាត បាំរុងសុខ) អ្នកវិទ្យាសាស្ត្រនយោបាយថៃ ផ្នែកសន្តិសុខជាតិ យុទ្ធសាស្ត្រយោធា កងទ័ព និងនយោបាយការបរទេសទំនាក់ទំនងអន្តរជាតិ ដែលបានផ្សាយនៅក្នុងកាសែតម៉ាទិឈុនប្រចាំសប្តាហ៍ (matichon Weekly) ក្រោមចំណងជើងថា «ពិនិត្យមើលបញ្ហាជាតិនិយម និងលាតត្រដាងបញ្ហាសំខាន់ៗដែលមិនអាចដោះស្រាយបាន ហើយក៏មិនអាចគេចផុតបាន»។បន្ទាប់ពីអានរួច ខ្ញុំសូមចូលរួមចែករំលែកអត្ថបទនេះតាមរយៈការបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជនកម្ពុជា និងថៃបានជ្រាប និងស្វែងយល់បន្ថែមអំពីខ្លឹមសាររបស់ អត្ថបទ។ ខ្ញុំសូមមិនធ្វើអត្ថាធិប្បាយបន្ថែមលើសំណេររបស់លោកឡើយ ដោយទុកឱ្យប្រជាជននៃប្រទេសទាំងពីរពិចារណា និងវាយតម្លៃដោយខ្លួនឯង។ខាងក្រោមនេះខ្លឹមសារទាំងស្រុងនៃអត្ថបទដែលបានបកប្រែក្រៅផ្លូវការ៖«ពិនិត្យមើលបញ្ហាជាតិនិយម និងលាតត្រដាងបញ្ហាសំខាន់ៗដែលមិនអាចដោះស្រាយបាន ហើយក៏មិនអាចគេចផុតបាន»ខ្ញុំយល់ថា រដ្ឋាភិបាលអាចនឹងកំពុងយក កម្ពុជា ឬ «បញ្ហាកម្ពុជា» មកប្រើដើម្បីរក្សាប្រជាប្រិយភាពរបស់ខ្លួន។ ប៉ុន្តែខ្ញុំធ្លាប់ចោទជាសំណួរថា ក្នុងការបោះឆ្នោតកន្លងមក តើទីបំផុតគណបក្សភូមិចៃថៃ ឈ្នះដោយសារចរន្តប្រឆាំងកម្ពុជា ឬដោយសារកត្តាផ្សេងទៀត?ខ្ញុំយល់ថា គណបក្សភូមិចៃថៃ មិនបានឈ្នះដោយសារចរន្តជាតិនិយមទេ ប៉ុន្តែឈ្នះដោយសារ «ចរន្តផ្ទះធំ» ។ ចរន្តផ្ទះធំនេះហើយដែលជាកត្តាសម្រេចជ័យជម្នះ។ចំណែក ចរន្តជាតិនិយម គឺជាកត្តាដែលជួយចិញ្ចឹម និងគាំទ្រចរន្តនយោបាយនេះ។ ជំហររបស់នាយករដ្ឋមន្ត្រីថៃគឺច្បាស់ មិនដោះស្រាយបញ្ហាកម្ពុជា។ ជំហររបស់រដ្ឋមន្ត្រីការបរទេសថៃក៏ច្បាស់ដែរ។ នៅថ្ងៃបើកកិច្ចប្រជុំគណៈកម្មការសម្រុះសម្រួល ជុំទី១ ជំនួសឱ្យរដ្ឋមន្ត្រីការបរទេសថៃថ្លែងការណ៍ដើម្បីបង្កើតរូបភាព វិជ្ជមានឱ្យប្រទេសថៃ រដ្ឋមន្ត្រីការបរទេសថៃវិញ បែរជាប្រើអ្វីដែលខ្ញុំហៅថា «ការទូតបែបមាត់ផ្សារ» គឺផ្តោតលើការរិះគន់ និងជេរប្រមាថជាចម្បង។ប្រសិនបើរដ្ឋថៃនៅតែប្រើ ការទូតបែបមាត់ផ្សារ នោះយើងគ្មានផ្លូវឈ្នះកម្ពុជាបានទេ។តើអ្នកសង្កេតឃើញឬទេថា សព្វថ្ងៃនេះ កម្ពុជាមិនបានយក លោកស្រីឧត្តមសេនីយ៍ទោ ម៉ាលី សុជាតា ចេញមកប្រឈមមុខនោះទេ? កម្ពុជាកំពុងរក្សា «កាត» នេះទុក មិនយកមកលេងក្នុងតួនាទីប្រើពាក្យសម្តីវាយប្រហារទេ ប៉ុន្តែទុកឱ្យថៃបន្តដើរតួជាអ្នករិះគន់ និងវាយប្រហារទៅវិញ។ហើយសួរថា នៅលើឆាកអន្តរជាតិ សព្វថ្ងៃគេនឹងមើលមកយើងយ៉ាងដូចម្តេច? យើងពិតជាជឿថា យុទ្ធសាស្ត្រដែលយកការរិះគន់ និងការវាយប្រហារដោយពាក្យសម្តី ជាអ្នកនាំមុខការទូត នឹងធ្វើឱ្យយើងឈ្នះមែនឬ?តើយើងមានអារម្មណ៍ឬទេថា «ជេរ» ច្រើន កាន់តែបង្ហាញឱ្យឃើញនូវលក្ខណៈនៃការលេងនយោបាយក្នុងគោលនយោបាយការបរទេស ដែលរំពឹងថា ការលេងនយោបាយក្នុងស្រុក នឹងជួយឱ្យរដ្ឋាភិបាលទទួលបានសំឡេងគាំទ្រពីក្រុមជាតិនិយម? ប៉ុន្តែវាមិនបានដោះស្រាយបញ្ហាធំរបស់ប្រទេសឡើយ។យើងកំពុងធ្វើឱ្យរូបភាពដែលកម្ពុជាលើកឡើងកាន់តែមានទម្ងន់ថា យើងនេះហើយជាអ្នកគំរាមកំហែងដល់ពួកគេ ជាអ្នកឈ្លានពានពួកគេ។ ហើយដោយអ្វី? ដោយសារទង្វើ និងជំហរដែលភាគីថៃកំពុងបង្ហាញចេញមក។ចេញផ្សាយដោយ៖ សារព័ត៌មានថៃ Matichorn weekly នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ ខ្លឹមសារដោយ៖ លោកសាស្ត្រាចារ្យ បណ្ឌិត ស៊ូរ៉ាឆាត បំរុងសុខ (Surachart Bamrunsuk) អ្នកវិទ្យាសាស្ត្រនយោបាយថៃ ផ្នែកសន្តិសុខជាតិ យុទ្ធសាស្ត្រយោធា កងទ័ព និងនយោបាយការបរទេសទំនាក់ទំនងអន្តរជាតិ៕https://www.facebook.com/photo?fbid=1497951559033705&set=a.627369302758606

សម្តេចធិបតីរំពឹងថាក្នុងឆ្នាំ២០២៧ កម្ពុជានឹងអស់បញ្ហាអាក្រក់ មានតែសេចក្តីសុខ និងភាពរីកចម្រើន

2026/10/08 05:16:26 pm        144
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហាញក្ដីរំពឹងថា ចូលដល់ឆ្នាំ២០២៧ កម្ពុជានឹងមានសេចក្តីសុខសាន្ត និងការរីកចម្រើន ជាពិសេសប្រជាពលរដ្ឋរស់នៅតាមខេត្តជាប់ព្រំដែន សង្ឃឹមថា បញ្ហាអាក្រក់ដែលបានជួបប្រទះក្នុងឆ្នាំ២០២៥ និង២០២៦ ដោយមិនបានព្យាករនឹងបញ្ចប់។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង នាថ្ងៃទី៨ ខែតុលា នេះ បានសម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា ក្នុងរយៈពេលកន្លងមក កម្ពុជាបានប្រឈមនឹងបញ្ហាធំៗមួយចំនួនដោយមិនបានរំពឹងទុក រួមមានសង្គ្រាមឈ្លានពានដែលប៉ះពាល់ដល់តំបន់ជាប់ព្រំដែន និងបញ្ហាទឹកជំនន់ ក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦។ សម្ដេចសង្ឃឹមថា នៅឆ្នាំ២០២៧ខាងមុខ បញ្ហាទាំងនេះនឹងត្រូវចប់អស់នូវបញ្ហាអាក្រក់ ហើយនាំមកនូវសេចក្ដីសុខ ការរីកចម្រើនទៅដល់បណ្ដាខេត្តជួរមុខ ក៏ដូចជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានកោតសរសើរដល់រដ្ឋបាលខេត្ត និងសមត្ថកិច្ចខេត្តបាត់ដំបង ដ៏ដូចជាបណ្ដាខេត្តជួរមុខគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងក្នុងការជួយប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈ ជាពិសេសខេត្តបាត់ដំបង ក៏ដូចជាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលក្នុងរយៈពេលជាង១ឆ្នាំមកនេះ បានប្រឈមនូវបញ្ហាដែលមិនបានព្យាករទុកធំៗជាច្រើន ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជាមួយនឹងក្ដីរំពឹងវិជ្ជាមាន ក៏មិនអាចពឹងផ្អែកតែលើការបន់ស្រន់ ដើម្បីឲ្យមានសុខសន្តិភាព និងការរីកចម្រើននោះទេ ប៉ុន្តែត្រូវខិតខំប្រឹងប្រែងដោយខ្លួនឯង តាមរយៈការថែរក្សា និងការពារមិនឲ្យបញ្ហាឈឺចាប់កើតឡើង ព្រមទាំងដាក់ចេញនូវវិធានការដោះស្រាយបញ្ហា និងបន្តពង្រឹងសមត្ថភាពរបស់ជាតិលើគ្រប់វិស័យ។ ប្រទេសជាតិ មិនអាចអង្គុយរង់ចាំអ្វីៗ ដែលធ្លាក់ពីលើមេឃ ឬរង់ចាំអព្ភូតហេតុណាមួយមកជួយបានឡើយ ប៉ុន្តែត្រូវបង្កើតអនាគតរបស់ខ្លួនតាមរយៈការខិតខំប្រឹងប្រែង និងការពង្រឹងខ្លួនឯង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីអធិការកិច្ច៖សមាគមសង្គហមិត្តភាពរបស់ក្រសួងជាមូលនិធិសម្រាប់ជួយឧបត្ថម្ភ និងគាំទ្រដល់សុខុមាលភាពថ្នាក់ដឹកនាំ និងមន្រ្តីពង្រឹងចំណងមិត្តភាព សាមគ្គីភាពក្នុងស្ថាប័ន
11/11/2026 07:11 PM
អ៊ីតាលីស្វែង​រក​ការ​បង្កើនថវិកា ៨,១ពាន់លានដុល្លារ សម្រាប់កម្មវិធី​យន្តហោះចម្បាំង F-35
11/11/2026 07:11 PM
ព្យុះ Charles បង្កទឹកជំនន់ និងកាត់ផ្តាច់ចរន្តអគ្គិសនីនៅប្រទេសព័រទុយហ្គាល់
11/11/2026 06:11 PM
ចិន និង​គុយបា ប្ដេជ្ញាពង្រឹងទំនាក់ទំនងជា​យុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាពហុភាគី
11/11/2026 06:11 PM
ការរញ្ជួយដីកម្រិត ៥,៦រ៉ុចទ័រ អង្រួនតំបន់ឆ្នេរហ្គាតេម៉ាឡា និងបង្កភាពរំញ័រនៅអែល សាល់វ៉ាឌ័រ និងនីការ៉ាក្វា
11/11/2026 06:11 PM
រុស្ស៊ីបាញ់ទម្លាក់យានដ្រូន ៩២គ្រឿងនៅតំបន់ Leningrad ស្ថិតនៅភាគពាយ័ព្យទីក្រុងមូស្គូ
11/11/2026 06:11 PM
អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan ត្រឡប់មកជាប់ពន្ធនាគារវិញ ក្រោយការព្យាបាលជំងឺ
11/11/2026 06:11 PM
បង់ក្លាដែសជំរុញ​ឱ្យមានវិធានការ​សកល ជុំវិញ​ការធ្វើ​មាតុភូមិ​និវត្តន៍​ជន​ជាតិ​រ៉ូហ៊ីងយ៉ា ខណៈចំនួនលើស ១,៥លាននាក់
11/11/2026 06:11 PM
ចិនគាំទ្រអធិបតេយ្យភាពជាតិរបស់គុយបា ហើយនិងប្រឆាំងទណ្ឌកម្ម និងការជ្រៀតជ្រែកពីខាងក្រៅ
11/11/2026 06:11 PM
សមាជិកសភាឥណ្ឌូនេស៊ីចុះហត្ថលេខាលើញត្តិដែលអាចនាំឲ្យចោទប្រកាន់លោកអនុប្រធានាធិបតី Gibran
11/11/2026 06:11 PM