សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
សម្ដេ​ចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងក្រុមគ្រួសារ អញ្ជើញធ្វើបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និង​ដារពិស្តារ​ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់
ការរៀបចំការប្រកួតកីឡាជាតិ ជាការត្រៀម កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអន្តរជាតិចំនួន៣
នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ អរគុណក្រុមគ្រូពេទ្យកម្ពុជា និងបារាំង ពិសេសអ្នកបរិច្ចាគក្រលៀនដែលបានផ្ដល់ និងព្យាបាលជាសះស្បើយឱ្យអ្នកគ្រូ ម៉ូវ សុផាន់ គ្រូបង្រៀននៅខេត្តព្រៃវែងដែលមានជំងឺតម្រងនោម (ខូចក្រលៀន)

2026/10/08 03:55:47 pm        163
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានថ្លែងអំណរគុណក្រុមគ្រូពេទ្យកម្ពុជា និងបារាំង ពិសេសអ្នកបរិច្ចាគក្រលៀនដែលបានផ្ដល់ និងព្យាបាលជាសះស្បើយឱ្យអ្នកគ្រូ ម៉ូវ សុផាន់ គ្រូបង្រៀននៅខេត្តព្រៃវែងដែលមានជំងឺតម្រងនោម (ខូចក្រលៀន)។សម្ដេចតេជោ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះថាមុននេះមួយរយៈសម្ដេចបានសន្យាជាមួយ កូនស្រី ម៉ូវ សុផាន់ ដែលជាគ្រូបង្រៀននៅខេត្តព្រៃវែងដែលមានជំងឺតម្រងនោម (ខូចក្រលៀន)ថានឹងរកវិធីព្យាបាលឲ្យជាសះស្បើយ។សម្ដេចតេជោបានបន្តថា ក្រោយលាងឈាមជាប្រចាំរង់ចាំការព្យាបាល និងដោយមានការយកចិត្តទុកដាក់ពីគ្រូពេទ្យកម្ពុជា និងគ្រូពេទ្យបារាំងនៅមន្ទីរពេទ្យកាល់ម៉ែតកូនស្រី ម៉ូវ សុផាន់ បានវះកាត់ប្តូរក្រលៀនជោគជ័យហើយ។សម្ដេចតេជោបានថ្លែងថា៖«សូមអរគុណក្រុមគ្រូពេទ្យកម្ពុជា និងបារាំងពិសេសអ្នកបរិច្ចាគក្រលៀនដើម្បីឲ្យកូនស្រីម៉ូវ សុផាន់បានរស់ (បើគ្មានក្រលៀនដូរកូនស្រីរង់ចាំថ្ងៃស្លាប់ប៉ុណ្ណោះ)។ ពុកម៉ែ និងតាមជួយកូនទាំងពីរទាំងអ្នកផ្តល់ក្រលៀនទាំងអ្នកទទួលក្រលៀនបន្តទៀត។ ប្រទេសយើងអាចព្យាបាលជម្ងឺបែបនេះបានច្រើនករណីហើយមិនចាំបាច់ទៅដេករង់ចាំនៅប្រទេសក្រៅទៀតទេ»។ ស្ថានទូតបារាំងប្រចាំកម្ពុជាបានឱ្យដឹងថាការវះកាត់ប្តូរក្រលៀនជាលើកដំបូងនៅកម្ពុជា ត្រូវបានសម្រេចដោយជោគជ័យ ដោយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត សហការជាមួយមន្ទីរពេទ្យស៊ីវិលនៃទីក្រុងលីយ៉ុង។ «យើងខ្ញុំមានមោទនភាព ដែលបានរួមចំណែកនៅក្នុងសមិទ្ធផលដ៏ត្រចះត្រចង់នេះ»។ នេះបើតាមការបញ្ជាក់របស់ស្ថានទូត។ ពិធីស្វាគមន៍ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៦ ខែតុលា នៅស្ថានទូតបារាំង ដើម្បីអបអរសាទរកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ ដោយផ្អែកលើការចែករំលែកឯកទេស និងការពង្រឹងសមត្ថភាពផ្នែកវេជ្ជសាស្ត្រ៕

សម្ដេចតេជោ សង្ឃឹម យុវជនកម្ពុជា-ឡាវ រួមសាមគ្គី និងបន្តចែករំលែកផ្លាស់ប្ដូរទស្សនៈគ្នា គ្រប់វិស័យ

2026/10/07 06:56:58 pm        157
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ថងលី ស៊ីសូលីត អគ្គលេខាធិការ នៃលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នារសៀលថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ សម្ដេចតេជោសង្ឃឹមថា យុវជនកម្ពុជា និងយុវជនឡាវនឹងរួមសាមគ្គីគ្នា និងបន្តនូវការចែករំលែកផ្លាស់ប្ដូរយោបល់ និងទស្សនៈគ្នាទៅវិញទៅមក គ្រប់វិស័យ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមថងលី ស៊ីសូលីតនិងប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។ សម្ដេច ចាត់ទុកដំណើរទស្សនៈកិច្ចនេះ ក៏ជាផ្នែកមួយនៃជំរុញទំនាក់ទំនងរវាងកម្ពុជា និងឡាវឲ្យកាន់តែរីកចម្រើន ខណៈឆ្នាំនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានឈានដល់ខួប ៧០ឆ្នាំ។ សម្ដេចបានបញ្ជាក់ថា ប្រទេសកម្ពុជា និងឡាវ មានទំនាក់ទំនង មិនត្រឹមតែជាអ្នកជិតខាងគ្នាប៉ុណ្ណោះទេ ប៉ុន្តែជាទំនាក់ទំនងបងប្អូនល្អជាមួយគ្នាថែមទៀតផង។ នៅក្នុងឱកាសនោះ ឯកឧត្តម ថងលី ស៊ីសូលីត បានអរគុណសម្ដេចតេជោបានអនុញ្ញាតឲ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានរាយការណ៍ជូនសម្ដេចតេជោ អំពីលទ្ធផលនៃដំណើរទស្សនកិចរបស់ឯកឧត្តមនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីបានជួបជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជាជាបន្តបន្ទាប់ ជាពិសេសជួបជាមួយនឹង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា ជួបជាមួយនឹង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជាដើមដែលបានជជែកពីការផ្លាស់ប្ដូរយោបល់គ្នាក្នុងការពង្រឹងនូវកិច្ចការរវាងយុវជននៃប្រទេសទាំងពីឲ្យកាន់តែផុសផុលបន្ថែមទៀត។ ឯកឧត្តម ថងលី ស៊ីសូលីត ចង់ឃើញយុវជនកម្ពុជា និងយុវជនឡាវ កាន់តែបន្តនូវកិច្ចការគ្រប់វិស័យទាំងនៅក្នុងក្របខណ្ឌវប្បធម៌ នយោបាយនិងវិស័យផ្សេងដទៃទៀតឲ្យកាន់តែមានភាពរីកចម្រើន។ នៅក្នុងឱកាសនោះ សម្ដេចតេជោ បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តម ថងលី ស៊ីសូលីត ចំពោះរបាយការណ៍ដែលបានធ្វើឡើងនៅក្នុងអំឡុងពេល នៃទស្សនកិចរបស់ឯកឧត្តមនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោបានសម្ដែងការគាំទ្រទាំងស្រុងចំពោះកិច្ចសហប្រតិបត្តិការរវាងយុវជន នៃប្រទេសទាំងពីរ ហើយសម្ដេចសង្ឃឹមថា យុវជនកម្ពុជា និងយុវជនឡាវនឹងរួមសាមគ្គីគ្នា និងបន្តនូវការចែករំលែកផ្លាស់ប្ដូរយោបល់ និងទស្សនៈគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌនៃយុវជនទាំងគណបក្ស និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ។ នៅក្នុងឱកាសនោះ សម្ដេចតេជោក៏បានចែករំលែកនូវសារមួយចំនួនដែលជាបទពិសោធន៍ដល់ឯកឧត្តម ថងលី ស៊ីសូលីត បានស្ដាប់បន្ថែមពីពិសោធន៍អតីតកាលរបស់សម្ដេចក្នុងការដឹកនាំប្រទេស តាំងពីសម្ដេចនៅជាយុវជន រហូតដល់ដឹកនាំប្រទេសក្លាយទៅជាប្រទេសមួយដែលមានការអភិវឌ្ឍ និងជាប្រទេសដែលមានសន្តិភាព។ ឯកឧត្តមក៏បានសម្ដែងនូវការអរគុណចំពោះការចែករំលែកដ៏មានអត្ថន័យរបស់សម្ដេចតេជោ ហើយឯកឧត្តមបានលើកឡើងថា វាជាកិត្តិយសបំផុតសម្រាប់ឯកឧត្តម ដែលបានស្ដាប់នូវការចែករំលែកដ៏មានតម្លៃរបស់សម្ដេច ឯកឧត្តមក៏បានលើកឡើងថា ដំបូន្មាន ពាក្យពេជ្យដ៏មានតម្លៃរបស់សម្ដេចតេជោ នឹងក្លាយទៅជាមេរៀនមួយដ៏សំខាន់របស់ឯកឧត្តមនៅក្នុងការអនុវត្តក្នុងពេលខាងមុខ។ ចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរឲ្យឯកឧត្តមនិងប្រតិភូបានទទួលជោគជ័យនៅក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា៕ ដោយ ៖ វីរះ

សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ

2026/10/02 03:50:42 pm        247
ភ្នំពេញ៖ សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ។សម្ដេច​តេជោ មានប្រសាសន៍ថា ថ្ងៃនេះ សម្ដេច​បានស្តាប់នាយករដ្ឋមន្ត្រីនិយាយពាក្យមួយឈឃ្លាថា «បរាជ័យនៅក្នុងសាលាប្រសើរជាងបរាជ័យនៅក្នុងជិវិត» ដែលសំដៅទៅលើការខិតខំរៀនសូត្ររបស់សិស្ស-និស្សិត។សម្ដេច​តេជោមានប្រសាសន៍ថា​៖«សម្រាប់ខ្ញុំយល់ថា ពាក្យមួយឃ្លានេះ មិនគ្រាន់តែជាពាក្យនិយាយឲ្យរួចពីមាត់នោះទេ តែជាពាក្យណែនាំតម្រង់ទិសដល់សិស្ស-និស្សិតគ្រប់ពេល»។សម្ដេច​តេជោថ្លែង​ថា​៖«ទោះបីខ្ញុំឆ្លងកាត់ធ្វើនយោបាយរយៈពេលវែងតែពាក្យមួយឃ្លានេះ ខ្ញុំចាត់ទុកថាជាពាក្យស្លោកដែលមានតម្លៃ​មិនសាបសូន្យ «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត»។សូមជម្រាបថា ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានលើកឡើងថា «បរាជ័យនៅក្នុងការសិក្សា ប្រសើរជាងបរាជ័យនៅក្នុងជីវិត រៀននៅក្នុងសាលាក៏ជាមេរៀននៅក្នុងជីវិត» គឺជាការដាស់តឿន និងផ្ដល់កម្លាំងចិត្តយ៉ាងជ្រាលជ្រៅដល់សិស្ស-និស្សិតកម្ពុជា។សម្ដេច​ធិបតីបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត​សា​កល​វិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ នៅមជ្ឈមណ្ឌល​សន្និបាត និងពិព័រណ៍កោះពេជ្រ ព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ៕

សម្ដេចធិបតី៖ ការ​បង្កើត​ច្បាប់​កាតព្វកិច្ចយោធា ជា​ការ​វិនិយោគ​កសាង​ធនធាន​មនុស្ស​ប្រកប​ដោយ​វិន័យ និង​ជំនាញ

2026/10/02 02:46:07 pm        400
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការ​បង្កើត​ច្បាប់​កាតព្វកិច្ចយោធា គឺជាការ​វិនិយោគ​របស់​រដ្ឋ​ក្នុង​ការ​កសាង​ធន​ធាន​មនុស្ស​មួយ​ឱ្យ​ប្រកប​ទៅ​ដោយ​វិន័យ និងជំនាញ ដូច្នេះកុំគិតថា កាតព្វយោធា ជាបន្ទុក តែត្រូវគិតថា ជា​ឱកាស​។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញា​បត្រ​ដល់​និស្សិត​សា​កល​វិទ្យាល័យអាស៊ី អឺរ៉ុប នាព្រឹកថ្ងៃទី២ ខែតុលា នេះ បានថ្លែង​បញ្ជាក់​ប្រាប់​ប្រជា​ពលរដ្ឋ ពិសេសអ្នកដែលគ្រប់អាយុត្រូវបំពេញកាតព្វកិច្ចយោធាថា ការបង្កើត​ឱ្យ​មាន​កាត​ព្វ​កិច្ច​យោធា គឺជាការវិនិយោគរបស់​រដ្ឋ​ក្នុង​ការ​កសាង​ធន​ធាន​មនុស្ស​មួយ​ដែល​មាន​ឥរិយាបទ​ត្រឹម​ត្រូវ ​វិន័យ ជំនាញ និងបំណិន ក្រោមការអប់រំ បណ្ដុះបណ្ដាល អនុវត្តវិន័យយ៉ាងតឹងរឹង។ ក្រោយ​ការ​បំពេញ​កាតព្វកិច្ច នឹងទទួលបានជំនាញ និងបំណិន ។ សម្ដេចធិបតី បានបញ្ជាក់ថា ពីរឆ្នាំនេះ មិនមែនគ្រាន់តែទៅកាន់កាំភ្លើងទេ តែជា​ការ​ហ្វឹក​ហាត់​ឥរិយាបថ​ វិន័យ។ ការវិនិយោគធនធានមនុស្សនៅក្នុងកងទ័ព ដាំនៅក្នុងកងទ័ព តែផ្លែផ្កា​ក្នុង​សង្គម​ នេះគឺជាច្បាប់កងទ័ព។ ជឿជាក់ថា​ ច្បាប់ និងការបំពេញកាតព្វកិច្ចយោធា ដែលបានរៀបចំឡើងនេះ មិន​ត្រឹម​តែ​ជា​ការ​ផ្ដល់​ឱកាស​ដល់យុវជន ប្រជាពលរដ្ឋចូលរួមបម្រើជាតិមាតុភូមិនោះទេ។ រយៈពេលពីរឆ្នាំនេះ ជាតិ​មិន​មែន​យកធនធានមនុស្សមកបង្កកចោលទេ គឺរយៈពេលដែលពោរពេញដោយការវិនិយោគ។ សូម​កុំមើលជាបន្ទុក តែមើលវាជាឱកាស៖ ១- ឱកាសចូលរួមការពារជាតិ និង២- ឱកាស​ទទួល​បាន​ការ​បណ្ដុះបណ្ដាល ដែលជាការវិនិយោគរបស់រដ្ឋ ដែលវិនិយោគច្រើនលើកងទ័ព។ ការ​ការ​ពារជាតិមាតុភូមិ និងបូរណភាពទឹកដីជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្នុង​បរិបទ​ដែល​សង្គម និងបច្ចេកវិទ្យាកំពុងមានការប្រែប្រួលយ៉ាងរហ័ស ប្រទេសជាតិ​ចាំបា​ច់ត្រូ​វ​មាន​កម្លាំង​ដែល​ទទួល​បាន​ការ​ហ្វឹកហ្វឺន មានចំណេះដឹង ជំនាញ មានវិន័យ និងសមត្ថភាព ធានា​ដើម្បី​ការ​ពារ​អធិប​តេយ្យ​ភាព បូរណភាពទឹកដី ប្រជាជន និងសុខសន្តិភាព។ សម្ដេចធិបតី បានបញ្ជាក់ដែរថា ការហ្វឹកហ្វឺន គឺជាចំណុចសំខាន់បំផុត នៃ​ការ​ធ្វើ​កំណែ​ទម្រង់​ទំនើប​កម្ម​កងទ័ព នាសម័យកាលនេះ ពិសសការហ្វឹកហ្វឺនប្រើប្រាស់បច្ចេកវិទ្យា ដ្រូន ឬ AI និង​ជំនាញ​ជា​ច្រើនទៀត ដែលអ្នកបំពេញកាតព្វកិច្ចយោធានឹងទទួលបាន។ ការការពារជាតិមាតុភូមិ និង​បូរណភាពទឹកដីជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្នុងបរិបទដែលសង្គម និង​បច្ចេក​វិទ្យា​កំពុង​មាន​ការប្រែប្រួលយ៉ាងរហ័ស ប្រទេសជាតិ​ចាំបាច់​ត្រូវ​មាន​កម្លាំង​ដែល​ទទួ​ល​បាន​ការ​ហ្វឹក​ហ្វឺន​ មានចំណេះដឹង ជំនាញ មានវិន័យ និងសមត្ថភាព ធានាដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី ប្រជាជន និងសុខសន្តិភាព៕ អត្ថបទ៖ វ៉ាន់ 

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ អញ្ជើញ​ទទួល​ជួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារជាមួយម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា

2026/10/02 02:10:04 pm        350
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី២ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សា​ការងារ​ជាមួយ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា (H.H. TUNKU PUTERI INTAN SAFINAZ) ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី និងគណៈប្រតិភូ ដែល​បាន​យាង​/អញ្ជើញ​បំពេញ​ទស្សន​កិច្ច​ផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ដែល​ជំនួប​នេះ​ប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ក្នុងជំនួបនេះក៏មានវត្តមាន ឯកឧត្តម​បណ្ឌិត សាហារ៉ូឌីន អ៊ុន (H.E. Dr. Shaharuddin Onn) ឯកអគ្គរាជ​ទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​ម៉ាឡេស៊ីប្រចាំនៅកម្ពុជា អញ្ជើញចូលរួមផងដែរ។

ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់​ពី​ពិនិត្យ ​និងថែទាំព្រះរាជសុខភាពនៅចិន

2026/09/30 04:53:18 pm        374
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះ​រា​ជា​ណា​ចក្រក​ម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ស្តេច​យាង​និវត្តន៍មកកាន់មាតុប្រទេសវិញហើយ នៅរសៀលថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ បន្ទាប់​ពី​ព្រះអង្គទាំងទ្វេបានស្តេចគង់ប្រថាប់ពិនិត្យ និងថែទាំព្រះរាជ​សុខ​ភាព​នៅ​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន អស់រយៈពេលជាងមួយខែមកនេះ។ វត្តមានយាងនិវត្តន៍មកដល់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចម៉ែ មាន​ការ​ទទួល​នូវ​ការ​ស្វាគមន៍យ៉ាងកក់ក្តៅ និងអធិកអធម នៅឯអាកាសយានដ្ឋានអន្តរជាតិតេជោ ពីសំណាក់​ថ្នាក់​ដឹកនាំ​កំពូលៗរបស់ជាតិ រួមមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ក​ម្ពុជា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា, សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា រួមជាមួយនឹងសមាជិករាជវង្សានុវង្ស ព្រម​ទាំង​មន្ត្រីជាន់ខ្ពស់ជាតិ និងអន្តរជាតិជាច្រើនរូបទៀត។ សូមជម្រាបថា ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គ​ទ្រង់​តែង​តែ​យាង​ទៅ​ពិនិត្យ និងតាមដានព្រះរាជសុខភាពជាប្រចាំ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ក្នុង​មួយ​ឆ្នាំ​ពីរ​ដង​ ដោយទទួលបានការយកចិត្តទុកដាក់ និងថែទាំយ៉ាង​ដិត​ដល់​បំផុត​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ​កម្រិត​ខ្ពស់​របស់ប្រទេសចិន។ ក្នុងអំឡុងពេលដែលព្រះអង្គទាំងទ្វេគង់ប្រថាប់នៅប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាពនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបំពេញតួនាទីជាប្រមុខរដ្ឋស្តីទីកម្ពុជា ដើម្បី​ដឹក​នាំ​កិច្ច​ការកំពូលៗរបស់រដ្ឋជំនួសព្រះអង្គ៕

សម្ដេចធិបតី៖ ប្រាក់ឈ្នួលគោលរួមប្រាក់អត្ថប្រយោជន៍ផ្សេងទៀតឆ្នាំ២០២៧ កម្មករនិយោជិត ត្រូវ​ទទួលបានចន្លោះពី ២៣១,៥ដុល្លារ ដល់ ២៤២,៥ ដុល្លារក្នុងមួយខែ

2026/09/30 01:12:48 pm        373
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានផ្ញើសារ​ជូន​ជន​រួម​ជាតិ​នៅ​ថ្ងៃ​ទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះថា សម្រាប់ឆ្នាំ២០២៧ខាងមុខនេះ ប្រាក់​ឈ្នួល​គោល​ដែល​ជា​ផលបូកនៃប្រាក់ឈ្នួលអប្បបរមា និងប្រាក់អត្ថប្រយោជន៍ ដែលបងប្អូនកម្មករនិយោជិត ក្នុង​វិស័យវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ត្រូវ​ទទួល​បាន​ពិតប្រាកដ គឺស្ថិតក្នុងចន្លោះពីចំនួន ២៣១,៥ដុល្លារអាម៉េរិក ដល់ ២៤២,៥​ដុល្លារ​អាម៉េរិក ក្នុងមួយខែ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានចេញសារបញ្ជាក់បែបនេះ បន្ទាប់ពី កិច្ចប្រជុំ ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមាសម្រាប់ឆ្នាំ២០២៧បានបញ្ចប់នៅថ្ងៃត្រង់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ក្នុងនោះ សម្ដេចធិបតីបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្ដេចបានតាមដាន និងទទួលបានរបាយការណ៍បច្ចុប្បន្នភាពជាបន្តបន្ទាប់ អំពីវឌ្ឍនភាព​នៃ​ការ​ពិភា​ក្សា​ប្រាក់​ឈ្នួល​អប្បបរ​មា​សម្រាប់ឆ្នាំ២០២៧ ពីឯកឧត្តម ហេង សួរ ដែលជារដ្ឋមន្រ្តី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។សម្ដេចបានមានប្រសាសន៍ថា យោងតាមគោលជំហរចុងក្រោយរបស់តំណាងភាគីនិយោជក និង​តំណាងភាគីបងប្អូនកម្មករនិយោជិត និងយោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា សម្ដេច​បាន​សម្រេច​ឱ្យ​បន្ថែមតួលេខ ២ដុល្លារអាម៉េរិក លើតួលេខ ២១០ដុល្លារអាម៉េរិក ដែលសមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់ឈ្នួលអប្បបរមាភាគច្រើនបានគាំទ្រ។ ទន្ទឹមនឹងនេះ សម្ដេចក៏បានឯកភាពរក្សា «ប្រាក់​ឧបត្ថម្ភបណ្តោះអាសន្នលើសោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅ» ចំនួន ២,៥ដុល្លារអាម៉េរិក ក្នុង​មួយខែ ទៅអនុវត្តបន្តនៅឆ្នាំ២០២៧នេះ ស្របតាមស្មារតីនៃកិច្ចប្រជុំកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ផងដែរ។ អត្ថប្រយោជន៍ផ្សេងៗទៀត ក៏ត្រូវបានរក្សាជូនបងប្អូនផងដែរ។សម្ដេចធិបតីថ្លែងថា៖«ដូច្នេះ សម្រាប់ឆ្នាំ២០២៧ខាងមុខនេះ ប្រាក់ឈ្នួលគោល ដែលជាផលបូកនៃប្រាក់ឈ្នួលអប្បបរមា និងប្រាក់អត្ថប្រយោជន៍ ដែលបងប្អូនកម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ត្រូវទទួលបានពិតប្រាកដ គឺស្ថិតក្នុងចន្លោះពីចំនួន ២៣១,៥ដុល្លារអាម៉េរិក ដល់ ២៤២,៥ដុល្លារអាម៉េរិក ក្នុងមួយខែ»។តាមរយៈសារផ្ញើជូនជនរួមជាតិ សម្ដេចធិបតី បានអរគុណដល់សមាជិក នៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលបានខិតខំប្រជុំពិភាក្សាគ្នាប្រកបដោយវិជ្ជាជីវៈ ក្នុងស្មារតីរួម គឺគិតគូរដល់ជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិតផង ភាពប្រកួតប្រជែងរបស់ជាតិផង និងលទ្ធភាពនៃការបង្កើតការងារថ្មីជូនយុវជន និងសមាជិកគ្រួសារនៃបងប្អូនកម្មករនិយោជិតយើងផង។ រាជរដ្ឋាភិបាលនឹងខិតខំដាក់ចេញវិធានការផ្សេងទៀត ដើម្បីរក្សាលំនឹងជីវភាពរបស់បងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ ហើយក៏នឹងខិតខំកែសម្រួលបរិយាកាសវិនិយោគ និងគាំទ្រដល់ការអភិវឌ្ឍផលិតផលក្នុងស្រុក ដើម្បីបង្កើនភាពប្រកួតប្រជែង និងទាក់ទាញវិនិយោគបន្ថែម។ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិកំពុងខិតចូលមកដល់ក្នុងពេលខាងមុខនេះ សម្ដេចធិបតី យកឱកាសនេះជូនពរ បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិត សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភអង្ករ ចំនួន ៣០តោន ជូនសាលា និងមណ្ឌលចំណុះកងទ័ពជើងគោក

2026/09/29 05:11:43 pm        207
(ខេត្តកំពត)៖ ថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជ វណ្ណារិទ្ធ នាយសេនាធិការរង នាយការិយាល័យទី៤ កងទ័ពជើងគោក បាននាំយកអង្ករចំនួន ៣០តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនសាលា និងមណ្ឌលចំណុះកងទ័ពជើងគោក រួមមាន៖ សាលាពលទាហានទី១, សាលាពលទាហានទី២, សាលាពលទាហានទី៣, សាលាពលទាហានទី៤, សាលាពលទាហានទី៥, សាលាពលទាហានយោធភូមិភាគពិសេស មណ្ឌលសុខភាពមរតកសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជុំគីរី និងមជ្ឈមណ្ឌលព្យាបាល និងស្តានិតិសម្បទាអ្នកញៀនគ្រឿងញៀន កងពលតូចថ្មើរជើងលេខ៣១ សម្រាប់យោធាចារ្យ គ្រូគ្រប់គ្រង បុគ្គលិកសាលា និងមជ្ឈមណ្ឌលទាំងអស់បំពេញការងារជូនសាលា និងមជ្ឈមណ្ឌល ។នាយក នាយករង នាយទាហាន នាយទាហានរង និងពលទាហាន សាលាពលទាហាន និងមណ្ឌលទាំងអស់ សូមគោរពថ្លែងអំណរអរគុណជូនដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ជានិច្ចកាលតែងតែគិតគូរ ពីសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន យោធាចារ្យ គ្រូគ្រប់គ្រង បុគ្គលិកសាលា និងមជ្ឈមណ្ឌលទាំងអស់ ជាប់ជាប្រចាំ។សូមប្តេជ្ញាអនុវត្តភារកិច្ចឱ្យបានល្អ ព្រមទាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងគោរពជូនពរ ជូនចំពោះសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ព្រមទាំងបុត្រាបុត្រី សូមមានសុខភាពល្អ បវរសួស្តី ជ័យជំនះគ្រប់ភារកិច្ច ជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡេីយ។សូមជម្រាបជូនថា៖ ក្រោមការយកចិត្តទុកដាក់ផ្ទាល់ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក មណ្ឌលសុខភាពមរតកសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជុំគីរី បានផ្តល់នូវសេវាព្យាបាលជូនកងទ័ព គ្រួសារកងទ័ព ប្រជាពលរដ្ឋដោយឥតគិតថ្លៃមានដូចជា៖ អាហារ ៣ពេលក្នុង ១ថ្ងៃ ក្នុងការសម្រាក ព្យាបាល។ ដោយឡែកផ្នែក សម្ភព កព្ចាប់សំភារៈប្រើប្រាស់សម្រាប់ទទួលអ្នកជំងឺ ១នាក់ មកសម្រាលមាតុភាពនៅមណ្ឌលសុខភាព សម្រាកក្នុងរយៈពេល ៤យប់ ៥ថ្ងៃ, អាហារ ៣ ពេលក្នុង ១ថ្ងៃ និង ឱសថ មានដូចជា ថ្នាំសម្រាប់លេប និងថ្នាំសម្រាបចាក់ ទៅតាមវេជ្ជបញ្ជា ខោទឹកនោម ចំនួន ១៣ខោ សារុង ០១ និងថ្នាំលេបនៅផ្ទះផងដែរ៕

សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ

2026/09/28 05:09:16 pm        1168
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យដោយផ្ទាល់។ ការចុះអន្តរាគមន៍ភ្លាមៗនេះ ធ្វើឡើងដើមី្បសួរសុខទុក្ខដល់ប្រជាពលរដ្ឋដោយផ្ទាល់ និងរៀបចំវិធានការជួយសង្គ្រោះឱ្យបានទាន់ពេលវេលា។នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅនេះ សម្តេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានណែនាំឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តសហការជាមួយក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត យកចិត្តទុកដាក់តាមដានសភាពការណ៍គ្រោះទឹកជំនន់ ដោយត្រូវកំណត់ទីតាំងសុវត្ថិភាពដែលធ្លាប់មាន និងជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋជាអាទិភាព។ក្នុងឱកាសនោះ សម្តេចធិបតី បានថ្លែងអំណរគុណដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះទឹកជំនន់ នាពេលថ្មីៗនេះ។ សម្តេចធិបតី ក៏បានណែនាំឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបន្តសហការជាមួយក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត យកចិត្តទុកដាក់តាមដានសភាពការណ៍ ដោយត្រូវកំណត់ទីតាំងសុវត្ថិភាពដែលធ្លាប់មាន និងអាទិភាពជីវិតប្រជាពលរដ្ឋ គឺជាកិច្ចការសំខាន់។ បន្ថែមលើនេះ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀមអន្តរាគមន៍គ្រប់មធ្យោបាយសម្រាប់ជួយសង្គ្រោះ ដោយសហការនិងគាំទ្រដល់រដ្ឋបាលរាជធានី ខេត្ត។ សម្ដេចធិបតីក៏បានណែនាំដល់ ក្រសួងធនធានទឹក និងឧតុនិយម ត្រូវបន្តតាមដាននិងព្យាករណ៍អាកាសធាតុ ជាពិសេសការប្រែប្រួលកម្ពស់ទឹក ត្រូវបង្កើនការជូនដំណឹងជាប្រចាំនិងទាន់ពេលវេលាដល់ស្ថាប័នពាក់ព័ន្ធ និងសាធារណជន ជាពិសេសប្រជាពលរដ្ឋរស់នៅតំបន់ងាយរងគ្រោះ និងតាមបណ្តោយមាត់ទន្លេ ដើម្បីត្រៀមបង្ការហានិភ័យខ្ពស់ចំពោះជីវិតមនុស្ស សត្វពាហនៈ និងទ្រព្យសម្បត្តិ និងជូនដំណឹងណែនាំដល់ប្រជានេសាទនៅតាមសមុទ្រ ឱ្យមានការយកចិត្តទុកដាក់លើអាកាសធាតុ និងគ្រោះថ្នាក់ផ្សេងៗ៕យោងតាមតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ថា គិតត្រឹមថ្ងៃនេះ កម្ពុជាមានខេត្តចំនួន១០ រងគ្រោះទឹកជំនន់ ក្នុងនោះពលរដ្ឋជិត ៤ពាន់គ្រួសារត្រូវជម្លៀសទៅទីទួលសុវត្ថិភាព និងដំណាំជិត ៥ម៉ឺនហិកតាបានរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់។ ខេត្តទាំង១០នោះ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ប៉ៃលិន ពោធិ៍សាត់ ព្រះវិហារ និងខេត្តឧត្តរមានជ័យ៕

ប្រមុខការទូតកម្ពុជាប្រាប់មហាសន្និបាត UN ថា កម្ពុជាជ្រើសយកយន្តការផ្សះផ្សា​ដោយបង្ខំ​ក្រោម​អនុសញ្ញា UNCLOS ដើម្បីការពារអធិបតេយ្យ និងសិទ្ធិលើដែនសមុទ្រ​ស្រប​តាម​ច្បាប់​អន្តរជាតិ

2026/09/27 10:52:38 am        339
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិ​ការ​អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រាប់សម័យប្រជុំលើកទី៨១ នៃមហាសន្និបាត​អង្គការ​សហប្រជាជាតិថា កម្ពុជា បង្ខំចិត្តផ្ដួចផ្ដើមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីការពារអធិបតេយ្យ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជាស្របតាមច្បាប់អន្តរជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាស​ថ្លែង​ការណ៍​ក្នុង​សម័យ​ប្រជុំ​លើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «ស្តារទំនុកចិត្ត​ឡើង​វិញ គ្រប់គ្រងបរិវិត្តកម្ម៖ អង្គការសហប្រជាជាតិដែល សម្រេចលទ្ធផលសម្រាប់ទាំងអស់គ្នា» ទីក្រុងញូវយ៉ក នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ការប្តេជ្ញាចិត្តដូចគ្នានេះចំពោះដំណោះស្រាយវិវាទដោយសន្តិវិធី ក៏ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងវិធីសាស្ត្រ របស់យើង ចំពោះវិវាទលើដែនសមុទ្រកម្ពុជា-ថៃផងដែរ។ ឯកឧត្តម បានប្រាប់ទៅមហាសន្និបាតUNថា កាលពីខែឧសភាកន្លងទៅ ប្រទេសថៃបានសម្រេចបញ្ចប់ជាឯកតោភាគីនូវអនុស្សរណៈនៃការយោគ យល់គ្នាឆ្នាំ២០០១ ដែលជាក្របខ័ណ្ឌច្បាប់តែមួយគត់បង្កើតឡើងសម្រាប់ប្រទេសទាំងពីរធ្វើជាមូលដ្ឋាន ដោះស្រាយវិវាទដែនសមុទ្រ បើទោះបីជាយើងបានអំពាវនាវកុំឱ្យថៃធ្វើបែបនេះក៏ដោយ។ ហេតុនេះ កម្ពុជាក៏ត្រូវបង្ខំចិត្តផ្តល់សេចក្តីទុកចិត្តទៅលើស្ថាប័ន ដែលប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ ដោយបានផ្តួចផ្តើមនីតិវិធីផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ដូចដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរបស់យើង បានថ្លែងនៅក្នុងសុន្ទរកថា ពិសេសកាលពីខែមិថុនាកន្លងទៅថា «យើងបានប្រកាន់យកវិធានការនេះ ដើម្បីការពារអធិបតេយ្យ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជាស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាតែងតែស្វែងរកដំណោះស្រាយ វិវាទជាមួយប្រទេសជិតខាងដោយសន្តិវិធី។ យើងបន្តស្វែងរកទំនាក់ទំនងជាមួយប្រទេសថៃដែលផ្អែកលើសន្តិភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក។ ទាំងកម្ពុជា និងថៃ សុទ្ធតែនឹងទទួលបានផលប្រយោជន៍ពីដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែងដែលសម្រេចបានក្រោម ការណែនាំរបស់អ្នកជំនាញអន្តរជាតិផ្នែកផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ»។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា ក្នុងន័យនេះ កម្ពុជាសូមថ្លែងអំណរគុណចំពោះគណៈកម្មការផ្សះផ្សា ដែលបានបង្ហាញនូវឆន្ទៈដ៏មុតមាំ ក្នុងការជួយភាគីទាំងពីរដោះស្រាយវិវាទដោយសន្តិវិធី ក្នុងឱកាសកិច្ចប្រជុំលើកទី១ នៅសិង្ហបូរី កាល ពីដើមខែនេះ។ ឯកឧត្តម ប្រាក់ សុខុន ថ្លែងបញ្ជាក់ថាតម្លៃនៃដំណើរការផ្សះផ្សាគួរតែត្រូវបានចាត់ទុកថាជាឱកាសដ៏មានអត្ថន័យមួយ ដើម្បីផ្សះផ្សាទំនាស់ កសាងទំនុកចិត្តឡើងវិញ និងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ទំនាក់ទំនងប្រកបដោយសន្តិភាព និងស្ថាបនារវាងប្រទេសទាំងពីរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីអធិការកិច្ច៖សមាគមសង្គហមិត្តភាពរបស់ក្រសួងជាមូលនិធិសម្រាប់ជួយឧបត្ថម្ភ និងគាំទ្រដល់សុខុមាលភាពថ្នាក់ដឹកនាំ និងមន្រ្តីពង្រឹងចំណងមិត្តភាព សាមគ្គីភាពក្នុងស្ថាប័ន
11/11/2026 07:11 PM
អ៊ីតាលីស្វែង​រក​ការ​បង្កើនថវិកា ៨,១ពាន់លានដុល្លារ សម្រាប់កម្មវិធី​យន្តហោះចម្បាំង F-35
11/11/2026 07:11 PM
ព្យុះ Charles បង្កទឹកជំនន់ និងកាត់ផ្តាច់ចរន្តអគ្គិសនីនៅប្រទេសព័រទុយហ្គាល់
11/11/2026 06:11 PM
ចិន និង​គុយបា ប្ដេជ្ញាពង្រឹងទំនាក់ទំនងជា​យុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាពហុភាគី
11/11/2026 06:11 PM
ការរញ្ជួយដីកម្រិត ៥,៦រ៉ុចទ័រ អង្រួនតំបន់ឆ្នេរហ្គាតេម៉ាឡា និងបង្កភាពរំញ័រនៅអែល សាល់វ៉ាឌ័រ និងនីការ៉ាក្វា
11/11/2026 06:11 PM
រុស្ស៊ីបាញ់ទម្លាក់យានដ្រូន ៩២គ្រឿងនៅតំបន់ Leningrad ស្ថិតនៅភាគពាយ័ព្យទីក្រុងមូស្គូ
11/11/2026 06:11 PM
អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan ត្រឡប់មកជាប់ពន្ធនាគារវិញ ក្រោយការព្យាបាលជំងឺ
11/11/2026 06:11 PM
បង់ក្លាដែសជំរុញ​ឱ្យមានវិធានការ​សកល ជុំវិញ​ការធ្វើ​មាតុភូមិ​និវត្តន៍​ជន​ជាតិ​រ៉ូហ៊ីងយ៉ា ខណៈចំនួនលើស ១,៥លាននាក់
11/11/2026 06:11 PM
ចិនគាំទ្រអធិបតេយ្យភាពជាតិរបស់គុយបា ហើយនិងប្រឆាំងទណ្ឌកម្ម និងការជ្រៀតជ្រែកពីខាងក្រៅ
11/11/2026 06:11 PM
សមាជិកសភាឥណ្ឌូនេស៊ីចុះហត្ថលេខាលើញត្តិដែលអាចនាំឲ្យចោទប្រកាន់លោកអនុប្រធានាធិបតី Gibran
11/11/2026 06:11 PM