សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង
សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ

ព័ត៌មានសំខាន់ៗ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត : ស្ថានការណ៍ជំងឺកូវីដ-១៩ គឺជាសោដនាដកម្មមួយប្រៀបបានទៅនឹងស្ថានភាពក្នុងរបបប៉ុលពត

2022/01/14 05:28:51 pm        195
ភ្នំពេញ ៖ ស្ថានការណ៍ជំងឺកូវីដ-១៩ គឺជាសោដនាដកម្មមួយប្រៀបបានទៅនឹងស្ថានភាពក្នុងរបបប៉ុលពត ដែលប្រជាជាតិកម្ពុជាធ្លាប់បានឆ្លងកាត់ដ៏សែនសង្វេគ ព្រោះបានឆក់យកជីវិតប្រជាពលរដ្ឋយ៉ាងឆាប់រហ័ស ហើយក្រុមគ្រួសារពុំអាចរៀបចំពិធីបុណ្យសពតាមប្រពៃណីសាសនា បានទាន់ពេលវេលាឡើយ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីបញ្ជាការ អគារស្នាក់នៅ របស់ផ្នែកសឹករងបសេដ្ឋ និងសមិទ្ធផលនានារបស់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា យ៉ាងណាក៏ដោយ សោដនាដកម្មកូវីដ-១៩បានប្រែក្លាយជាមានសភាពធូរស្រាលដោយសារសម្តេចតេជោ មានការសម្រចចិត្តជាយុទ្ធសាស្ត្រត្រឹមត្រូវ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងសមរភូមិប្រយុទ្ធនឹងជំងឺនេះ តាមរយៈពិចារណាវិនិច្ឆ័យ និងសម្រេចអារកាត់រហ័សទាំងក្នុងការទិញវ៉ាក់សាំង និងការចំណាយថវិកាព្យាបាលប្រជាពលរដ្ឋ រហូតបង្កលក្ខណៈឱ្យមានការបើកដំណើការប្រទេសឡើងវិញលើគ្រប់វិស័យ។ សម្តេចតេជោ គឺអាចសង្គ្រោះជីវិតប្រជាពលរដ្ឋឱ្យរួចផុតពីជំងឺដ៏កាចសាហាវកូវីដ-១៩នេះ ដូចអ្វីដែលសម្តេចធ្លាប់ធ្វើនៅក្នុងការរំដោះប្រជាពលរដ្ឋឲ្យរួចចេញផុតពីការកាប់សម្លាប់នៃរបបប៉ុលពតដែរ៕

យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់អាវុធមិនស្គាល់ប្រភេទ ដែលទំនងជាមីស៊ីលបាលីស្ទិកចូលសមុទ្រខាងកើត

2022/01/14 08:00:23 am        1058
យោធាប្រទេសកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលមិនស្គាល់ប្រភេទមួយគ្រាប់ឆ្ពោះទៅទិសខាងកើតនៅថ្ងៃសុក្រនេះ ដែលជាការបាញ់លើកទីបីក្នុងរយៈពេលជាងមួយ សប្តាហ៍កន្លងទៅនេះ។ ប្រធានសេនាធិការចម្រុះ (JCS) បានប្រកាសពីការបាញ់មីស៊ីលដោយមិនបានបញ្ជាក់លម្អិតបន្ថែម នោះទេ។ ការបង្ហាញកម្លាំងនៃបាញ់មីស៊ីលថ្មីបំផុត របស់ប្រទេសកូរ៉េខាងជើង បានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មថ្មីលើជនជាតិកូរ៉េខាងជើងចំនួន 6 នាក់ដែលពាក់ព័ន្ធទៅនឹងកម្មវិធីមីស៊ីលផ្លោង និងអាវុធមហាប្រល័យរបស់ប្រទេសនេះ។ប្រទេស កូរ៉េខាងជើងបានបាញ់ ជាអ្វីដែលប្រទេសនេះអះអាងថាជាមីស៊ីលល្បឿនលឿនជាងសំឡេងកាលពីថ្ងៃពុធសប្តាហ៍មុន និងកាលពីថ្ងៃអង្គារ ក្នុងដំណើរស្វែងរកជាក់ស្តែងសម្រាប់អាវុធទំនើបឈានមុខថ្មី ក្នុងពេលមានភាពជាប់គាំងក្នុងកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក៕

ប្រមុខ​អង្គការសហប្រជាជាតិ​ព្រមាន​ថា​ ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​រាប់​លាន​នាក់​ប្រឈម​នឹង​ការ​អត់បាយ​ស្លាប់

2022/01/14 11:47:15 am        834
​​អា​ហ្វ​ហ្គា​នី​ស្ថាន៖ ប្រមុខ​អង្គការសហប្រជាជាតិ​បាន​ព្រមាន​ថា ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​រាប់លាន​នាក់​ប្រឈម​នឹង​ការ​អត់បាយ​ស្លាប់ ​ដោយជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិផ្ដល់​មូលនិធិ​ដល់​ការអំពាវនាវ​ស្វែងរក​ថវិការ​ជំនួយ​មនុស្សធម៌ ៥​ពាន់​លាន​ដុល្លារ​អាមេរិក បញ្ចេញ​ទ្រព្យសម្បត្តិ​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​បាន​បង្កក និង​ចាប់ផ្ដើម​ប្រព័ន្ធ​ធានា​គារ​របស់ខ្លួន​ដើម្បី​បញ្ចៀស​ការដួលរលំ​សេដ្ឋកិច្ច និង​សង្គម​។​​លោក Antonio Guterres អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សីតុណ្ហភាពត្រជាក់ និង​ការបង្កក​ទ្រព្យ​ស​ម្ប​ត្តិគឺជា​ការរួមបញ្ចូល​គ្នាដ៍​សាហាវ​សម្រាប់​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​ច្បាប់ និង​លក្ខខណ្ឌ​ដែល​រារាំង​ប្រាក់​មិន​ឲ្យ​ប្រើប្រាស់​ដើម្បី​សង្គ្រោះ​ជីវិត និង​សេដ្ឋកិច្ចត្រូវតែត្រូវបាន​ផ្អាក​ក្នុងស្ថានភាព​អាសន្ន​នេះ។​ ​សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែកលើ​ជំនួយ​បរទេស​របស់​អា​ហ្វ​ហ្គា​នី​ស្ថានបាន​ទ្រុឌ​ទ្រោម​រួច​ស្រាប់​ទៅហើយ នៅពេលដែល​ក្រុម​តា​លី​បង់​បាន​រឹបអូស​អំណាច​កាលពី​ពាក់កណ្ដាល​ខែសីហា ស្របពេល​ការចាកចេញ​យ៉ាង​ចលាចល​របស់​កងទ័ព​អាមេរិក និង​ណា​តូបន្ទាប់ពី​ធ្វើ​ស​ង្គ្រា​រយៈពេល​ ២០​ឆ្នាំ​នៅក្នុង​ប្រទេស​នេះ។​​សហគមន៍​អន្តរជាតិបាន​បង្ក​កទ្រព្យសម្បត្តិ​បរទេស​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន និង​បញ្ឈប់​ការគាំទ្រ​សេដ្ឋកិច្ច និង​មិន​ចង់​ធ្វើការ​ជាមួយ​ក្រុម​តា​លី​បង់ដោយសារតែ​សកម្មភាព​សាហាវព្រៃផ្សៃ​របស់​ពួកគេ ក្នុងការ​គ្រប់គ្រងកាលពី​ឆ្នាំ១៩៩៦ ​ដល់២០០១ និង​មិន​ឲ្យក្មេងស្រីមានឱកាស​ទទួលបាន​ការសិក្សាអប់រំ និង​មិន​ឲ្យ​ស្ត្រី​ចេញទៅ​ធ្វើការ​ជាដើម​។ ​អង្គការសហប្រជាជាតិបាន​និយាយថា ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថានប្រមាណ​ជាង ៨​លាន ៧​សែន​នាក់កំពុង​ស្ថិតនៅ​មាត់ជ្រោះ​នៃ​ការ​អត់បាយ​ស្លាប់៕អត្ថបទ៖ សុខមាន

WHO៖ ​ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ស្ថិតនៅ​តារាង​លើ​គេ ​ខណៈ​ការ​ឆ្លង​ថ្មី​សកល​សាង​កំណត់ត្រា​ថ្មី​

2022/01/13 11:47:20 am        533
​WHO៖ ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​គឺ​លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ថា ករណី​ឆ្លង​ថ្មី​ខ្ពស់​បំផុត​នៃ​វីរុស Covid-19 ចំនួន​ ១៥​លាន​នាក់​ត្រូវ​បាន​រាយការណ៍​នៅ​ទូទាំង​ពិភពលោក​ក្នុង​ពេល​តែ​ ១​សប្ដាហ៍​ប៉ុណ្ណោះ ខណៈ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron បាន​នាំមុខ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta យ៉ាង​ឆាប់រហ័ស ជា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ដ៏​លេចធ្លោ​នៅ​ទូទាំង​សកលលោក ហើយ​យើង​បាន​ដឹង​ថានេះ​គឺជា​ការ​ប៉ាន់ប្រមាណ។​​លោកស្រី Van Kerkhove ប្រធាន​បច្ចេកទេស​ទទួល​បន្ទុក​វីរុស Covid-19 របស់​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា​ ករណី​ឆ្លង​វីរុស​កាន់តែ​ខ្ពស់កំពុង​ដាក់​បន្ទុក​លើ​ប្រព័ន្ធ​ថែទាំ​សុខភាព។ ទោះ​បី​ថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron បង្ក​ឲ្យ​សភាព​ធូរស្រាល​ជាង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ប្រភេទ delta ក៏ដោយ តែនៅតែមាន​អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។ វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ​នៅតែ​ជំរុញ​ឲ្យ​បញ្ជូន​អ្នកជំងឺ​ចូល​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់ និង​ចាំបាច់​មានការ​មើលថែ និង​ការ​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​។ ហើយ​វា​នៅតែ​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់។​សហរដ្ឋអាមេរិក​បាន​មើល​ឃើញ​ការ​ហក់​ឡើង​ករណី​ឆ្លង​ថ្មី​ខ្ពស់​បំផុត​ដល់ ៤.៦​លាន​នាក់​ក្នុង​រយៈ​ពេល​ ១​សប្ដាហ៍គិត​ត្រឹម​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​មុន ជា​ការ​កើន​ឡើង ៧៣​% ​ខ្ពស់​ជាង​រយៈពេល​ ១​សប្ដាហ៍​កន្លងទៅ​ធៀប​ទៅ​នឹង​ ៥៥%​ នៃ​ការ​កើន​ឡើង​ករណី​ឆ្លង​សកល​ក្នុង​ពេលវេលា​ដូចគ្នា នេះ​បើ​យោង​តាម​របាយការណ៍​ស្ដីពី​ជំងឺឆ្លង​ប្រចាំ​សប្ដាហ៍ ​របស់​អង្គការ​សុខភាព​ពិភពលោក​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​។​ ក្នុង​រយៈពេល​ ២៤​ម៉ោងគិត​ត្រឹម​ថ្ងៃ​ពុធ​ ទី​១២ ខែ​មករា ឆ្នាំ​២០២២ ​នេះមាន​ករណី​ឆ្លង​ថ្មី​ខ្ពស់​បំផុត​ចំនួន ៣,១៤៥,៩១៦​នាក់ និង​ស្លាប់​ថ្មី​ចំនួន ៨,០៣២​នាក់៕អត្ថបទ៖ សុខមាន

សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ដោយសារ​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទីក​

2022/01/13 03:44:03 am        483
​សហរដ្ឋអាមេរិក៖ ក្រសួង​រតនាគារ​សហ​រដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ពុធ ​បាន​ដាក់​ទណ្ឌកម្ម​លើ​ជន​ជាតិ​កូរ៉េខាងជើង​ចំនួន​ ៥​នាក់​សម្រាប់​អ្វី​ដែល​ខ្លួន​និយាយ​ថា ពួកគេ​ទាំងនោះ​មាន​តួនាទី​ទិញ​ទំនិញ ​សម្រាប់​ផលិត​អាវុធ​ប្រល័យ​លោករបស់​កូរ៉េខាងជើង និង​កម្មវិធី​ទាក់ទង​នឹង​មី​ស៊ី​លបាលី​ស្ទីក​។​​ក្រសួង​រតនាគារ​ខាងលើ​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា សកម្មភាព​របស់​ខ្លួន​មាន​ឡើង​បន្ទាប់ពី​ការ​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​ចំនួន ​៦​លើក​ចាប់​តាំង​ពី​ខែ​កញ្ញា ឆ្នាំ២០២១​ ដោយ​ប្រទេស​កូរ៉េខាងជើង ​ដោយ​កត់​សម្គាល់​ថា ពួកគេ​បាន​រំលោភ​លើ​សេចក្ដី​សម្រេច​នានា​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ។​ ​អនុរដ្ឋមន្ត្រី​ក្រសួង​រតនាគារ​អាមេរិកទទួលបន្ទុក​ឃ្លាំមើល​អំពើ​ភេរវកម្ម និង​ចារកម្ម​ហិរញ្ញវត្ថុ លោក ​Brian E Nelson បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​ថា ចំណាត់ការ​ថ្ងៃនេះដែលជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង ​ដែល​នៅ​តែ​បន្ត​របស់​សហរដ្ឋអាមេរិក​ក្នុងការ​ទប់ទល់​ទៅនឹង​អាវុធ​ប្រល័យ​លោក និង​កម្មវិធី​មី​ស៊ី​ល​បាលី​ស្ទីក​របស់​កូរ៉េខាងជើង កំណត់​គោ​ល​ដៅបន្ត​លើ​ការប្រើប្រាស់​តំណាង​ក្រៅប្រទេស​ដែល​កូរ៉េខាងជើង កំពុង​ធ្វើ​ដើម្បី​ទិញ​ទំនិញ​ខុសច្បាប់សម្រាប់​ការផលិត​អាវុធ​។​​ការបាញ់​មី​ស៊ី​ល​ចុងក្រោយ​បំផុត​របស់​កូរ៉េខាងជើង គឺជា​ភស្តុតាង​បន្ថែមទៀតបញ្ជាក់ថា ខ្លួន​នៅតែ​បន្ត​ជំរុញ​កម្មវិធី​ដែល​ត្រូវបាន​ហាមប្រាម ទោះបីជា​មានការ​អំពាវនាវ​ឲ្យ​មាន​ការចរចា​ខាង​ការទូត និង​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ពី​សហគមន៍​អន្តរជាតិ​ក៏ដោយ​។​ ​ក្នុងចំណោម​អ្នក​ដែល​រង​ទណ្ឌកម្ម​ទាំងនោះ មាន​ជនជាតិ​កូរ៉េខាងជើង​ម្នាក់ដែល​រស់នៅក្នុង​ប្រទេស​រុស្ស៊ី ដែល​ក្រសួង​រតនាគារ​អាមេរិក​និយាយថា ​បាន​ទិញ​សម្ភារៈ​ពី​ប្រទេស​រុស្ស៊ី​ឲ្យ​ទៅ​កូរ៉េខាងជើង ក៏ដូចជា​ជនជាតិ​កូរ៉េខាងជើង​ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​ចិនចំនួន ​៤​នាក់​ទៀតដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ទិញ​ទំនិញ​ពី​ប្រទេស​ចិន សម្រាប់​កម្មវិធី​អាវុធ​របស់​កូរ៉េខាងជើង៕អត្ថបទ៖ សុខមាន

អង្គការ​សហប្រជាជាតិ​ស្វែងរក​ថវិកា ៥​ពាន់​លាន​ដុល្លារ​សម្រាប់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​

2022/01/12 03:05:23 pm        693
​អា​ហ្វ​ហ្គា​នី​ស្ថាន៖ អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​រក​ថវិកា​ចំនួន ៥​ពាន់​លាន​ដុល្លារ​អាមេរិក​កាលពី​ថ្ងៃ​អង្គារដើម្បី​ជួយ​ដល់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ និង​ប្រទេសជិតខាង ​ខណៈដែល​ប្រទេស​នេះ​មាន​ស្ថិរភាព​ពី​ជម្លោះ​ជាច្រើន​ទសវត្សរ៍ បន្ទាប់ពី​ការកាន់កាប់​របស់​ក្រុម​តា​លី​បង់​កាលពីខែសីហា​។ អង្គការសហប្រជាជាតិ​បាន​ព្រមាន​ថា ​ប្រជាជន​ពាក់កណ្តាល​ប្រទេស​ប្រឈមនឹង​ភាពអត់ឃ្លាន​ធ្ងន់ធ្ងរ ដោយ​កុមារ​រាប់លាន​នាក់បាន​ចាក​ចេញពី​សាលារៀន ហើយកសិករ​កំពុង​តស៊ូ​ក្នុងការ​កើតមាន​គ្រោះរាំងស្ងួត​។ការអំពាវនាវ​ពី​ការិយាល័យ​អង្គការសហប្រជាជាតិ​សំរាប់​ការសម្របសម្រួល​កិច្ចការ​មនុស្សធម៌ (OCHA) និង​ទីភ្នាក់ងារ​ជនភៀសខ្លួន UNHCR បង្ហាញ​ពី​បំណង​របស់ស្ថាប័ន​ពិភពលោក ដើម្បី​ជួយ​ជន​ស៊ីវិល​នៅក្នុង​ប្រទេសមួយ​ដែល​ពេលនេះ​គ្រប់គ្រងដោយ​ក្រុម​សកម្មប្រយុទ្ធ ខណៈ​ប្រទេស​ម្ចាស់ជំនួយ​លោកខាងលិច​ជាច្រើន​ធ្លាប់បានវាយប្រយុទ្ធ ហើយ​នៅតែ​ប្រឆាំង​។ ក្រុមចម្រុះ​អន្តរជាតិដឹកនាំ​ដោយសហរដ្ឋអាមេរិកបាន​ចាក​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​ក្នុង​ភាពវឹកវរ​នៅពេលដែល​ក្រុម​តា​លី​បង់​បានវាយលុក​ប្រទេស​នេះ ហើយ​បានដណ្តើម​អំណាច​មកវិញ​ដែល​ខ្លួន​ធ្លាប់​កាន់កាប់​។អង្គការសហប្រជាជាតិ​សំរាប់​ការសម្របសម្រួល​កិច្ចការ​មនុស្សធម៌ (OCHA) បាន ព្រមាន​អំពីមហន្តរាយ​ដែល​កំពុង​កើតមាន​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​បាននិយាយថា ​មនុស្ស ២៣​លាន​នាក់​ត្រូវការ​ជំនួយមនុស្សធម៌ ឬ​ច្រើនជាង​ពាក់កណ្តាល​នៃចំនួន​ប្រជាជនរបស់​ប្រទេស​។ អង្គការ​នេះ​និយាយថា កុមារ​រហូតដល់​ ១​លាន​នាក់ដែលមាន​អាយុ​ក្រោម ៥ឆ្នាំនឹងប្រឈមមុខ​កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ និង​មាន​ហា​និភ័យ ប្រសិនបើ​ពួកគេ​មិន​ទទួលបាន​ជំនួយ​។ ​នេះ​គឺជា​ការអំពាវ​នាវ​ដ៏​ធំ​បំផុត​មិន​ធ្លាប់មានសម្រា​ប់​ជំនួយ​មនុស្សធម៌​ក្នុងប្រទេស​តែមួយ ហើយ​វា​មាន​ចំនួន​ ៣​ដង​នៃ​ចំនួន​ដែល​ត្រូវការ៕អត្ថបទ៖ ប៊ុនថន

ទីក្រុង​មួយ​ចំនួន​របស់​ប្រទេស​ចិន​ស្ថិត​ក្នុង​ការ​បិទ​ខ្ទប់ និងបន្ត​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ​

2022/01/12 02:28:04 pm        823
​ចិន៖ ទីក្រុង​មួយ​របស់​ប្រទេស​ចិន​ស្ថិត​ក្នុង​ការ​បិទ​ខ្ទប់ បាន​ប្រមូល​សំណាក​ច្រើនជាង​ ១លាននៅ​ក្នុង​ប្រតិបត្តិការ​ធ្វើ​តេស្តរ​កវី​រុស​ឆ្លង​ទ្រង់​ទ្រាយ​ធំ ខណៈ​ដែល​ទីក្រុង​នេះ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta​។ យោង​តាម​ការផ្សាយ​រប​ស់​ទូរទស្សន៍​រដ្ឋ CCTV បាន​ឲ្យ​ដឹង​ថា Yuzhou ជាទី​ក្រុង​មួយ​នៅ​ខេត្ត​ Henan ភាគ​កណ្ដាល​ប្រទេស​ចិនបាន​រាយការណ៍​ពី​ករណី​ថ្មី​ដែល​បាន​បញ្ជាក់​ចំនួន ៧៤​ករណី ដោយ​បាន​ជំរុញ​ឱ្យ​ចំនួន​អ្នក​ឆ្លង​កើន​ឡើង​ដល់ ២៣៤​ករណី​ក្នុង​រយៈពេល​តែ​ពីរ​បីថ្ងៃ​ប៉ុណ្ណោះ។ទូរទស្សន៍​រដ្ឋ CCTV បាន​រាយការណ៍​ថា ទីក្រុង​បាន​បញ្ចប់​ការ​ធ្វើ​តេស្ត​ចំនួន​ ៧ជុំ ហើយ​បាន​ចាប់ផ្តើម​ជុំ​ទី៨ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ក្នុងចំណោម​ប្រជាជន​នៅ​ក្នុង​តំបន់​រឹតត្បិត​មួយ​ចំនួន​។ របស់របរ​ប្រើប្រាស់​ប្រចាំថ្ងៃ​កំពុង​ត្រូវ​បាន​បញ្ជូន​ទៅកាន់​ក្រុង Yuzhou និង​ចែកចាយ​ទៅកាន់​អ្នកស្រុកដែល​ត្រូវ​បាន​ស្នើ​សុំឱ្យ​ស្នាក់​នៅតែ​ក្នុង​លំនៅឋាន​។ ប្រជាជន ១៣​លាន​នាក់​ផ្សេងទៀត​ត្រូវ​បាន​បិទ​ខ្ទប់​នៅ​ក្នុង​ទីក្រុង Xi'an និង ៥.៥​លាន​នាក់​នៅ​ទីក្រុង Anyang ជាមួយ​នឹង​វិធានការ​រឹតត្បិត​ដែល​បាន​ដាក់​ទៅលើ​ទីក្រុង​កំពង់ផែ Tianjin ធ្វើដំណើរ​ប្រហែល​មួយ​ម៉ោង​ពី​ទីក្រុង​ប៉េកាំង​ដែល​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក​រដូវរងា​ចាប់ពី​ថ្ងៃទី៤ ខែ​កុម្ភៈ​។ទីក្រុង Tianjin និង Anyang បាន​រាយការណ៍​ពី​ករណីឆ្លង​ក្នុងស្រុក​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron។ ការ​ធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ​កំពុង​ត្រូវ​បាន​អនុវត្ត ខណៈ​មានការ​ផ្ទុះឡើង​វីរុស​ឆ្លង​នៅ​ជុំវិញ​ប្រទេស​។ ការ​ខិត​ជិត​មកដល់​នៃ​កីឡា​អូឡាំពិករដូវរងា និង​ការ​លេច​ឡើង​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron បាន​នាំមក​នូវ​វិធាន​ការ​បិទ​ខ្ទប់​នៅ​ទូទាំង​ទីក្រុង​ឡើង​វិញ ក្នុង​គោលបំណង​ដើម្បី​លុបបំបាត់​ការ​ផ្ទុះ​ឡើ​វីរុស និង​ការពារ​ពី​ការ​រាលដាល​ទៅកាន់​ទីក្រុង​ផ្សេងទៀត​របស់​ប្រទេស​ចិន​។ ​រហូតមកដល់​ពេលនេះ​ទីក្រុងចំនួន ៣ ​របស់​ប្រទេស​ចិន​បាន​បិទ​ខ្ទប់​​ដោយ​សារតែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​ឆ្លង​ថ្មីៗ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ត្រូវ​ស្នាក់​នៅ​ក្នុង​លំនៅឋាន​មាន​ដល់​ប្រមាណ ២០លាន​នាក់៕អត្ថបទ៖ ប៊ុនថន

WHO៖ វា​ឆាប់​ពេក​ដែល​ត្រូវ​ចាត់​ទុក​វីរុស COVID-19 ថាដូចជា​ជំងឺ​ផ្ដាសាយ​ធំ ខណៈ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron រាតត្បាត​ខ្លាំង​

2022/01/12 10:12:01 am        1202
​WHO៖ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ​វីរុស COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី Omicron កំពុង​ចម្លង​ពលរដ្ឋ​អឺរ៉ុប​ជាង​ពាក់កណ្តាល ប៉ុន្តែ​គេ​នៅ​មិន​ទាន់​បាន​មើល​ឃើញ​ថា​ វា​ដូចជា​ជំងឺ​ផ្ដាសាយ​ធំ​នោះ​ទេ​។ ​លោក Hans Kluge នាយក​ប្រចាំ​តំបន់​អឺរ៉ុប​របស់​អង្គការ​សុខភាព​ពិភពលោកបាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា សហភាព​អឺរ៉ុប​បាន​មើលឃើញ​ករណី​ឆ្លង​ថ្មី​ជាង​ ៧​លាន​នាក់ក្នុង​សប្ដាហ៍ដំបូង​នៃ​ឆ្នាំ២០២២​ ជាង​ ២​ដង​លើស​រយៈពេល​ ២​សប្ដាហ៍​កន្លងទៅ។​លោក Kluge បាន​និយាយ​ដោយ​សំដៅ​ដល់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​នៅ​សាកល​វិទ្យា Washington ​ថា នៅ​អត្រា​នេះវិទ្យាស្ថាន Health Metrics and Evaluation បាន​ព្យាករណ៍​ថា ចំនួន​ប្រជាជន​ជាង ៥០​% នៅក្នុង​តំបន់​នេះនឹង​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ក្នុង​រយៈពេល​ចន្លោះ​ពី​ ៦ ទៅ​ ៨សប្ដាហ៍​ទៀត។ ​នាយក​ប្រចាំ​តំបន់​អឺរ៉ុបរូបនេះបាន​ថ្លែងថា ប្រទេស​ចំនួន​ ៥០ ក្នុងចំណោម​ប្រទេស​ ៥៣ នៅ​អឺរ៉ុប និងអាស៊ី​កណ្ដាលមាន​ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ​កាន់តែ​ច្រើនឡើង​។ ​ទោះយ៉ាងណា​ក៏ដោយភស្តុ​តាង​កំពុង​បង្ហាញថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron កំពុង​ប៉ះពាល់​ដល់​ដំណើរ​ផ្លូវដង្ហើម​ផ្នែក​ខាងលើ​ខ្លាំង​ជាង​សួត ដែល​បណ្ដាល​ឲ្យ​មាន​រោគសញ្ញា​ស្រាល​ជាង​ពពួក​វីរុស​ប​ម្លែ​ង​ខ្លួន​មុនៗ​។ ​ប៉ុន្តែ​អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​ថា ​ចាំបាច់​ត្រូវមាន​ការសិក្សា​បន្ថែ​ម​ទៀត ដើម្បី​បញ្ជាក់​ពី​ភស្តុ​តាង​នេះ​ឲ្យ​បានច្បាស់លាស់​៕អត្ថបទ៖ សុខមាន

សហរដ្ឋអាមេរិក​បំបែក​កំណត់ត្រា​ដោយមាន​អ្នកជំងឺ COVID-19​ ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជាង ​១៣​ម៉ឺន​នាក់​

2022/01/11 10:27:25 am        970
​សហរដ្ឋអាមេរិក៖ យោងតាម​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​ចន្ទសហរដ្ឋអាមេរិក​មាន​ចំនួន​អ្នកជំងឺ COVID-19 ចូល​សម្រាក​ព្យាបាលនៅ​ក្នុង​មន្ទីរពេទ្យ​ខ្ពស់​មិន​ធ្លាប់មាន​ ដោយបាន​បំបែក​កំណត់ត្រា​ផងដែរ​ដែល​កាលពី​ចុងខែ​ធ្នូ ​ឆ្នាំ២០២១ មាន​អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខ្ពស់បំផុត​ត្រឹម​តែង​ជាង​ ១០​ម៉ឺន​នាក់​ប៉ុណ្ណោះ ខណៈ​ការឆ្លង​បណ្ដាលមកពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron បាន​ប៉ះពាល់ខ្លាំង​លើ​ប្រព័ន្ធ​សុខភាព​នៅក្នុង​រដ្ឋ​មួយចំនួន​។​មនុស្ស​ចំនួន​ ១៣២,៦៤៦​នាក់​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយសារ​ឆ្លង​ជំងឺ COVID-19 ជា​ចំនួន​ហក់​ឡើង​ខ្ពស់បំផុត​លើស​ពី​ចំនួន ១៣២​,០៥១​នាក់​ដែល​បាន​បង្កើត​កំណត់ត្រា​កាលពី​ខែមករា​ឆ្នាំមុន​។ ​ចំនួន​អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបាន​កើ​ន​ឡើង​ខ្ពស់​ជា​លំដាប់​ចាប់តាំងពី​ខែធ្នូ​មក ជាការ​កើនឡើង​ទ្វេដងកាលពី ​៣​សប្ដាហ៍​មុន ខណៈ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ដែលមាន​សមត្ថភាព​ចម្លង​លឿន​ជាង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ក្លាយជា​វីរុស​ឆ្លង​ថ្មី​ដ៏​មាន​ឥទ្ធិពល​នៅក្នុង​សហរដ្ឋអាមេរិក​។​​យោងតាម​ការវិភាគរ​បស់​សារព័ត៌មាន Reuters នៅ​រដ្ឋ Delaware, Illinois, Maine, Maryland, Missouri, Ohio, Pennsylvania, Puerto Rico, កោះ U.S. Virgin Islands, រដ្ឋ Vermont, Virginia, ទីក្រុង​Washington D.C., និង​រដ្ឋ Wisconsin បាន​រាយការណ៍​ចំនួន​អ្នកជំងឺ COVID-19 ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដល់​កម្រិត​ខ្ពស់បំផុតនាពេល​ថ្មីៗ​នេះ​។ ​យោងតាម​សារព័ត៌មាន world ometer គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ​នេះ សហរដ្ឋអាមេរិកមាន​ករណី​ឆ្លង​វីរុស COVID-19 ​សរុប​ចំនួន ៦២,៥៣០,៥៤៥​នាក់បន្ទាប់ពី​មាន​ករណី​ឆ្លង​ថ្មី ៦៣០​,៨០៦​នាក់ និង​ស្លាប់​សរុប ៨៦១​,២៧៧​នាក់បន្ទាប់ពី​មានការ​ស្លាប់​ថ្មី​ចំនួន ៩៥៤​នាក់​៕អត្ថបទ៖ សុខមាន

ប្រមុខ​រាជ​រដ្ឋាភិបាល​ជំរុញ​ឱ្យ​បង្កើត​ល្បឿន​ចាក់​វ៉ាក់សាំង​ដូស​ទី​៣ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​កូវីដ-១៩​ប្រភេទ​អូមីក្រុង​ក្នុង​សហគមន៍

2022/01/10 07:44:11 pm        338
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន ជំរុញ​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​ក្រសួង​សុខាភិបាល ឱ្យ​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ ឬ​ដូស​ទី​៣​ដល់​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស ខណៈ​ដែល​មេរោគ​កូវីដ-១៩​ប្រភេទ​អូមីក្រុង កំពុង​រីក​រាល​ដាល​ក្នុង​សហគមន៍។ក្នុង​សារ​ជា​សំឡេង​តាម​តេឡេក្រាម​នៅ​ល្ងាច​ថ្ងៃ​នេះ សម្ដេចតេជោ ហ៊ុន សែន បាន​ឱ្យ​ដឹង​ថា កម្ពុជា​បាន​រក​ឃើញ​មនុស្ស ៣៤​នាក់​បន្ថែម​ទៀត បាន​ឆ្លង​មេរោគ​កូវីដ-១៩​ប្រភេទ​អូមីក្រុង ក្នុង​នោះ ២០​នាក់ គឺ​ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស ខណៈ ១៤​នាក់​ទៀត គឺ​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍។បើ​តាម​សារ​ជា​សំឡេង​ដដែល​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ណែនាំ​ទៅ​ក្រសួង​សុខាភិបាល​ឱ្យ​ត្រៀម​វ៉ាក់សាំង​ឱ្យ​បាន​គ្រប់​គ្រាន់​ និង​ប្រមូល​ផ្ដុំ​គ្រូពេទ្ត​ទាំង​អស់ សម្រាប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូស​ទី​៣​នេះ។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ណែនាំ​ទៅ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ទូទាំង​ប្រទេស ឱ្យ​ខិត​ខំ​ប្រមូល​ប្រជា​ពលរដ្ឋ​ទៅ​ទទួល​វ៉ាក់សាំង​ដូស​ជំរុញ​នេះ ឱ្យ​បាន​ឆាប់​តាម​តែ​អាច​ធ្វើ​ទៅ​បាន។សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ផង​ដែរ​ថា ការចាក់​ដូស​ទី​៣ ឬ​ដូស​ជំរុញ​នេះ គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ទប់​ស្កាត់​ការ​រីក​ដាល​នៃ​មេរោគ​កូវីដ-១៩​ប្រភេទ​អូមីក្រុង​នៅ​ក្នុង​សហគមន៍។សម្ដេច​តេជោ ហ៊ុន សែន បាន​ជំរុញ​ឱ្យ​បង្កើន​ល្បឿន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូស​ទី​៣​បែប​នេះ ដើម្បី​ទប់​ស្កាត់​កុំ​ឱ្យ​វិល​លត្រឡប់​ទៅ​ក្នុង​ការ​បិទ​ខ្ទប់​ប្រភេទ​ឡើង​វិញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
07/07/2026 07:07 AM
ស្នាដៃចម្លាក់ដីខ្សាច់របស់វិចិត្រករនៅរដ្ឋ Tamil Nadu ប្រទេសឥណ្ឌា ឆ្លុះបញ្ចាំងពីបាតុភូតធម្មជាតិអែលនីញ៉ូ
07/06/2026 08:07 PM
ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា ​និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង
07/06/2026 08:07 PM
ម្ចាស់ធុរកិច្ចនៅទីក្រុង La Guairaរបស់វេណេស៊ុយអេឡា រង់ចាំការវិលត្រឡប់មកវិញនៃវិស័យទេសចរណ៍
07/06/2026 08:07 PM
ចៅប្រុសរបស់អតីតប្រធានាធិបតី​គុយបា បញ្ជាក់​ថា បើកចំហ ចំពោះការចរចាជាមួយសហរដ្ឋអាមេរិក
07/06/2026 08:07 PM
វិមានក្រឹមឡាំងបញ្ជាក់​ថា សមយុទ្ធកងទ័ពជើងទឹករុស្ស៊ី-ចិន មិនមែនជាការគំរាមដល់ប្រទេសដទៃឡើយ
07/06/2026 08:07 PM
ការបាក់ទឹកទំនប់បង្កឱ្យមានការជម្លៀសចេញ នៅភាគខាងត្បូងនៃ​ប្រទេសចិន
07/06/2026 08:07 PM
ក្រសួងការពារជាតិ៖ យន្តហោះចម្បាំងរបស់​អង់គ្លេស បានស្ទាក់យន្តហោះរុស្ស៊ី នៅសមុទ្រន័រវ៉ែស
07/06/2026 08:07 PM
យន្តហោះទម្លាក់ទឹក ខណៈភ្លើងឆេះព្រៃនៅបារាំងបង្ខំឲ្យមនុស្សរាប់ពាន់នាក់ជម្លៀសខ្លួន
07/06/2026 08:07 PM
លោករដ្ឋមន្រ្តីការពារជាតិ Wladyslaw ៖ ការឆ្លាស់វេនទាហានអាមេរិកនៅប៉ូឡូញ នឹងចាប់ផ្តើមឡើងវិញក្នុងពេលប៉ុន្មានសប្តាហ៍ទៀត
07/06/2026 08:07 PM