សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

ព័ត៌មានសំខាន់ៗ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យ​គណៈប្រតិភូ មូលនិធិ ស៊ីធីអិន(CTN) ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ចូលជួបសម្ដែងការគូសម

2025/07/17 11:56:01 pm        196
ភ្នំពេញ ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ កក្កដា ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឲ្យ​គណៈប្រតិភូ មូលនិធិ ស៊ីធីអិន(CTN) ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ចូលជួបសម្ដែងការគូសមដែលដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ក្នុងជំនួបសម្តែងការគួរសម និងទទួលថវិកាមូលនិធិ ចំនួន ៥០០, ២១៦ ដុល្លារអាមេរិក សម្រាប់ជូនដល់វីរកងទ័ព​។ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​ អ្នកឧកញ៉ា​ គិត​ ម៉េង​ និងលោកជំទាវ​ បានដឹកនាំ​ និងជំរុញការរៀនចំធ្វើមូលនិធិ​ ដោយមានការចូលរួមពីសមាគមសិល្បករខ្មែរ,​ ក្រុមហ៊ុនសែលកាត និងធនាគារវឹង ដោយបានបង្កើតមូលនិធិ ស៊ីធីអិន ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ដើម្បីកៀរគរថវិកាពីសប្បុរសជននានា និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមដោយស្ម័គ្រចិត្ត បានថវិការរហូតចំនួន ៥០០, ២១៦ ដុល្លារអាមេរិក។ នេះជាទឹកចិត្តនិងជាកម្លាំងសាមគ្គីមួយរបស់បងប្អូនខ្មែរគ្រប់ទិសទី រួមជាមួយរាជរដ្ឋាភិបាល ជួយគាំទ្រដល់វរៈកងទ័ពរបស់យើង ដែលកំពុងឈរជើងយ៉ាងអង់អាចការពារដែនអធិបតេយ្យបូរណភាពទឹកដីកម្ពុជា។

សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

2025/07/17 07:41:56 pm        313
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ កក្កដា ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញ ដឹកនាំគណ:ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះបរមរាជវាំង ដើម្បីគោរពទូលថ្វាយអំពីលទ្ធផលរាជរដ្ឋាភិបាលទើបសម្រេចបានការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជាពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃ១១ ខែកក្កដាកន្លងទៅ ក្នុងនោះរួមមានទីតាំង៖ ១/ អតីតមន្ទីរឃុំឃាំង ម-១៣, ២/ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ស-២១ និង៣/ មជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក។

សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំមានការចាំបាច់បញ្ជូនសារទៅប្រាប់ប្រជាជនថៃថា នាយករដ្ឋមន្ត្រីស្តីទីរបស់ថៃសព្វថ្ងៃនេះមានចំណែកទទួលខុសត្រូវលើការសុំឱវាទពីសម្តេច

2025/07/17 01:07:35 am        255
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ «មុននេះលោក ឃ្លាំង ហួត បានឆ្លើយតបជាមួយនាយករដ្ឋមន្ត្រីស្តីទី និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ដែលបានវាយប្រហារចំពោះខ្ញុំ។ខ្ញុំក៏ចង់បញ្ជាក់បែបទះកំភ្លៀងចំពោះបុគ្គលរូបនេះថា បើ ហ៊ុន សែន អត់មានតម្លៃសម្រាប់ការចរចា ហេតុអ្វីលោកត្រូវអមដំណើរអតីតនាយករដ្ឋមន្ត្រីដែលកំពុងព្យួរតំណែងមកចាំទូរស័ព្ទជួបខ្ញុំនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដោយមិនមានការណាត់ជាមុន?កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ពួកលោកចាត់ទុក ហ៊ុន សែន ជាមនុស្សមានតម្លៃដែលអស់លោកយល់ថា ត្រូវសុំឱវាទ ឬសុំយោបល់ ឬសុំចរចា តែដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោកបែរជានិយាយថា លោក ហ៊ុន សែន មិនមានតម្លៃក្នុងការចរចា។ តើលោកលេបថ្នាំខុសទេដឹង ទើបធ្វើឲ្យលោកបាត់ការចងចាំបែបនេះ?សម្រាប់តួនាទីក្នុងតំណែងគ្រប់គ្រងរដ្ឋខ្ញុំស្គាល់ច្បាស់ណាស់ ព្រោះខ្ញុំដឹកនាំនីតិប្រតិបត្តិតាំងពីលោកនៅជាកងទ័ពថៃក្រហម (កុម្មុយនីស្តថៃ) មិនទាន់ចេញពីព្រៃមកម្ល៉េះ និងឆ្លងកាត់នាយករដ្ឋមន្ត្រីថៃជាង១០នាក់។ ការចរចាពិតត្រូវធ្វើដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនមែនជាមួយប្រធានព្រឹទ្ធសភា ហ៊ុន សែន នោះឡើយ។កាលពីមុនក៏ដូចជាថ្ងៃនេះលោកតែងប្រាប់ជនជាតិថៃថា កុំឲ្យស្តាប់លោក ហ៊ុន សែន ពេក តើលោកខ្លាចបណ្តាញសង្គមដែលខ្ញុំបង្ហោះសារចេញមែនទេ?ខ្ញុំមិនចង់ឆ្លើយតបជាមួយមនុស្សព្រហើនដូចលោកទេ តែខ្ញុំមានការចាំបាច់បញ្ជូនសារទៅប្រាប់ប្រជាជនថៃថា នាយករដ្ឋមន្ត្រីស្តីទីរបស់ថៃសព្វថ្ងៃនេះមាន ចំណែកទទួលខុសត្រូវលើការសុំឱវាទ ឬយោបល់ ឬចរចាតាមទូរស័ព្ទនាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ជាមួយលោកស្រី អ៊ុង អុីន កន្លងមក។ជូនពរលោកប្រឹងតោងកៅអីនាយករដ្ឋមន្ត្រីស្តីទីឲ្យបានយូរបន្តិច»៕

សាធារណរដ្ឋកូរ៉េនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

2025/07/17 12:43:17 am        135
នារសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ផាក ជុងវុក (PARK Jung-Wook) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព។ក្នុងជំនួបនោះ, ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែល ឯកឧត្តមបាន បញ្ចប់បេសកកម្មការទូត នៅកម្ពុជា ។ ឯកឧត្តមបានចាត់ទុកពេលវេលានៃការបំពេញបេសកកម្មការទូតនៅកម្ពុជា ជាពេលវេលាដ៏មានតម្លៃបំផុតក្នុងជីវិតការងាររបស់ឯកឧត្តម និងមានមោទនភាពដែលបានចូលរួមចំណែកដល់ការពង្រឹង និង ពង្រីកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ កូរ៉េ-កម្ពុជា ដែលបានប្រែក្លាយជាដៃគូយ៉ាងជិតស្និទ្ធ ចាប់តាំងពីការបង្កើតចំណងការទូត រវាងប្រទេសទាំងពីរ នៅឆ្នាំ១៩៩៧ រហូតដល់ការដំឡើងកម្រិតទំនាក់ទំនង ទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” កាលពីឆ្នាំ២០២៤ កន្លងទៅ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យ៖ ពាណិជ្ជកម្ម, ធុរកិច្ច និង វិនិយោគ និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រ ដល់បេសកកម្មរបស់ឯកឧត្តមឱ្យទទួលបានជោគជ័យ។ ឯកឧត្តមបានបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន រឹងមាំបន្ថែមទៀត។ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្តែងការអបអរសាទរចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជាប្រកបដោយជោគជ័យ។ សម្ដេចបវរធិបតីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរបស់ឯកឧត្តម ដែលបានខិតខំប្រឹងប្រែងរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើនរឹងមាំថែមទៀត។ សម្ដេចបវរធិបតីក៏បានរំឭកពីលទ្ធផលផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចទៅកាន់សាធារណរដ្ឋកូរ៉េកាលពីឆ្នាំ២០២៤ កន្លងទៅ ដែលតាមរយៈដំណើរទស្សនកិច្ចនេះ ប្រទេសទាំងពីរបានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា កម្ពុជា និងកូរ៉េនៅមានសក្ដានុពលជាច្រើនដែលត្រូវពង្រីកបន្ថែម ហើយសម្តេចមានសុទិដ្ឋិនិយមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ នឹងត្រូវបានបន្តពូនជ្រំឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត៕

សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន

2025/07/16 10:36:37 pm        792
ភ្នំពេញ៖ ឯកឧត្តម វ៉ាង ហ្សីមីន (Wang Zhimin) អនុប្រធានគណៈកម្មាធិការ​កិច្ចការ​ជន​ជាតិ​ភាគ​តិច​នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានចាត់ទុក សម្ដេចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា គឺជាតួអង្គមួយ​ដ៏​សំខាន់​ដែល​បន្ត​ពី​ព្រះបរមរតនកោដ្ឋមកក្នុងការពូនជ្រំទំនាក់ទំនងរវាងកម្ពុជា-ចិន ខណៈភាពជាដៃ​គូ​យុទ្ធ​សាស្ត្រ​សហគមន៍​វាសនារួមគ្នា កម្ពុជា-ចិនគ្រប់រដូវកាល និងក្នុងយុគ្គសម័យថ្មី បានពង្រីកនូវទំនាក់ទំនង ពាណិជ្ជកម្មវិនិយោគសម្រាប់ផលប្រយោជន៍ប្រទេស និងប្រជាជនទាំងពីរ។ ឯកឧត្តម វ៉ាង ហ្សីមីន (Wang Zhimin) អនុប្រធាន​គណៈកម្មាធិការ​កិច្ច​ការ​ជន​ជាតិ​ភាគ​តិច​នៃ​សភា​តំណាងប្រជាជនទូទាំងប្រទេសចិន បានលើកឡើងបែបនេះក្នុងឱកាស សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភានៅព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ​២០២៥នេះ។ ក្នុងឱកាសនោះសម្តេចតេជោ បានសម្តែងនូវការស្វាគមន៍ចំពោះ លោក វ៉ាង ជីមីន (Wang Zhimin) និងសហការី ដែលបានអញ្ជើញមកបំពេញ ទស្សន​កិច្ច​នៅ​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​។ សម្តេចតេជោ បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោក វ៉ាង ជីមីន និងជាផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​រុញ​ច្រាននូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិនឲ្យកាន់តែរឹងមាំ និងរីកចម្រើន​ទាំង​ក្រប​ខ័ណ្ឌ​នៃ​រាជរដ្ឋាភិបាល និងក្របខ័ណ្ឌនៃស្ថាប័ននីតិបញ្ញត្តិ រវាងប្រទេសទាំងពីរ។នៅក្នុង​ឱកាសនោះ លោក វ៉ាង ជីមីន បានថ្លែងអំណរគុណសម្ដេចតេជោ ដែលបានចំណាយពេល អនុញ្ញាត​ឲ្យលោក និងសហការី ជួបសម្តែងការគួរសម នៅក្នុងឱកាសនេះ។ លោកក៏បាន​រំលេច​អំពី​ទំនាក់ទំនងរវាងកម្ពុជា និងចិនជាមិត្តដែកថែប ជាមិត្តដ៏រឹងមាំ ជាមួយគ្នា ជាសហគមន៍​វាសនា​រួម​គ្នាគ្រប់​រដូវកាលក្នុងយុគ្គសម័យថ្មី ដែលកំពុងតែបំពេញឲ្យគ្នាទៅវិញទៅមក និងជំរុញ​ទំនាក់​ទំនង​រវាង​ប្រទេសទាំងពីរនេះ ឲ្យកើនឡើងជាបន្តបន្ទាប់ដោយឥតឈប់ឈរ។ លោកបាន​នាំ​នូវ​ការ​សួរ​សុខទុក្ខពី ថ្នាក់ដឹកនាំចិន ចំពោះសម្ដេចតេជោផងដែរ នៅក្នុងដំណើរ​បំពេញ​ទស្សន​កិច្ច​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា ហើយចិនរីករា​​យ​នៅ​ក្នុង​ការ​សហការ​ត្រៀម​ខ្លួន​នៅក្នុង​ការសហការធ្វើការងារ ជាមួយកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ រវាង​គ្នា​នេះ​ឲ្យកាន់តែរឹងមាំបន្តទៀត។នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុនសែន បានរំលេចដោយបង្ហាញអំពីទំនាក់ទំនងរវាងកម្ពុជា និង​ចិនដែលសម្រេចបានបញ្ជាក់ថា ការចាប់ផ្ដើមដំបូងពី ជំនាន់លោក ម៉ៅ សេទុង ដល់​នាយករដ្ឋ​មន្ត្រី​ចិន ជូរ អេងឡាយ ជាមួយព្រះបរមរតនកោដ្ឋ ក្នុងការបង្កើតនូវទំនាក់ទំនងផ្លូវការជាមួយគ្នា ហើយ​ទំនាក់​ទំនង​នេះ​បាន​ពូន​ជ្រុំ​នឹង​កាន់​តែរីកចម្រើន​ជា​បន្ត​បន្ទាប់​រហូត​ដល់​នៅក្នុ​ង​ពេល​បច្ចុប្បន្ន​។ សម្តេចតេជោ និងសម្ដេចធិបតីក៏បន្តកាន់តែរឹងមាំ។សម្ដេចតេជោ បានរំលេចបន្ថែមទៀតថា ជុំវិញទំនាក់ទំនងរវាងកម្ពុជាចិននេះ អ្វីដែល​ជា​ការ​កត់​សម្គាល់​គឺ ការរុញ នូវសេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការផ្លាស់ប្តូរ ប្រជាជន​និង​ប្រជាជន ឲ្យកាន់តែរីកចម្រើន ទៅជាមួយគ្នាបន្ថែមទៀត ដែលជាផ្នែក​ក្នុង​ការ​ញ៉ាំង​ទំនាក់​ទំនង​នយោបាយដែលមានស្រាប់ ដែលល្អស្រាប់ឲ្យកាន់តែល្អបន្ថែមទៀតនេះ។ ជា បញ្ជាក់​បន្ថែម​របស់​សម្តេចតេជោ។នៅក្នុងឱកាសនោះលោក វ៉ាង ជីមីន បានអរគុណចំពោះសម្ដេចតេជោ ជាពិសេស​លោក​បាន​ចាត់​ទុក​សម្តេច​តេជោ​គឺជា តួអង្គមួយដ៏សំខាន់ដែលបន្តពី អតីតកាលព្រះបរម​រត​​នកោ​ដ្ឋម​ក​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនង រវាងកម្ពុជា និងចិន ហើយលោកបានរំលេចអំពី ភាពជាដៃ​គូយុទ្ធ​សាស្ត្រ​សហគមន៍​វាសនារួមគ្នា កម្ពុជាចិនគ្រប់រដូវកាល និងក្នុងយុគ្គសម័យថ្មី ដែលមកដល់ពេ​ល​នេះ​ភាគី​ទាំង​ពីរបានពង្រីកនូវទំនាក់ទំនងពោលគឺ ពាណិជ្ជកម្មវិនិយោគជាដើម បើ​និយាយ​នៅ​ក្នុង​ពាណិជ្ជ​កម្ម។ លោកបានបញ្ជាក់ថា ចាប់តាំងពីភាគីទាំងពីរបានរួមគ្នាក្នុងសហគមន៍វាសនារួមមក គឺ​ពាណិជ្ជកម្មរវាងប្រទេសការកើនឡើងគុណដល់ទៅបួនដង។ លោកបន្តថា ចំណង​មិត្ត​ភាព​ផ្សេង​ៗ​ទៀត ដែលប្រទេសទាំងពីរបានធ្វើជាមួយគ្នាមានភាពរីកចម្រើន នៅក្នុងការ​ផ្តល់​តម្លៃទំ​នាក់​ទំនងគ្នាទៅវិញ។ជាចុងក្រោយ សម្តេចតេជោ ក៏បានរំលេចបន្ថែមដែរថា ទំនាក់ទំនងរវាងកម្ពុជាចិន គឺ​ជា​ដោយ​ការ​គោរព​គ្នា​ទៅ​វិញទៅមក បើទោះបីកម្ពុជាជាប្រទេសតូច ប៉ុន្តែចិនតែងតែផ្តល់តម្លៃ និង​គោរព​ចំពោះ​កម្ពុជា ហើយសម្តេចតេជោក៏បានជូនពរលោក និងស​ហការី​ឲ្យ​បំពេញ​ទស្សន​កិច្ច​នៅ​ក្នុង​ព្រះរាជា​ណា​ចក្រកម្ពុជា ប្រកបដោយជោគជ័យ និងរីករាយក្នុងការស្នាក់នៅក្នុងប្រទេសកម្ពុជា៕

សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម

2025/07/16 06:39:47 pm        402
ភ្នំពេញ៖ នៅព្រឹក ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Wang Zhimin សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនទូទាំងប្រទេសចិន ចូលជួបសម្តែងការគួរសម។

កម្ពុជា-ចិន បន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយមានយុវជនជាស្នូល

2025/07/16 02:35:19 am        160
ភ្នំពេញ ៖ នារសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឈិន ចូវ (Chen Zhou) អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ក្នុងឱកាសនៃជំនួប, ឯកឧត្តម ឈិន ចូវ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូបានចូលជួបសម្ដែងការគួរសម។ ឯកឧត្តមបានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ក៏ដូចជាឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី។ ឯកឧត្តមអនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីការវិវត្តកាន់តែល្អប្រសើរនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ឯកឧត្តមបានបន្ថែមទៀតថា នៅក្នុងបរិការណ៍ដែលពិភពលោកនៅតែមានភាពមិនប្រាកដប្រជា និងស្របពេលដែលភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច កាន់តែមានភាពស្រួចស្រាល់ឡើង ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅគ្រប់កម្រិត និងគ្រប់វិស័យ គឺកាន់តែមានសារៈសំខាន់ ដែលការណ៍នេះតម្រូវឱ្យប្រទេសទាំងពីរ បន្តពូនជ្រុំ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីទាំងក្នុងកម្រិតរដ្ឋាភិបាល និងរដ្ឋាភិបាល គណបក្សនិងគណបក្ស និងការបន្តបណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយ ដែលជាយុវជនបន្ដវេនរបស់ប្រទេសទាំងពីរ​ ឱ្យកាន់តែមានសមត្ថភាពរឹងមាំថែមទៀត ដើម្បីត្រៀមខ្លួនទទួលភារកិច្ចដឹកនាំប្រទេសនាពេលអនាគត ក្នុងនាទីជាអ្នកដឹកនាំ។ ជាការឆ្លេីយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍​ និងសោមនស្សរីករាយដែលបានជួប ឯកឧត្តម ឈិន ចូវ អនុរដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងពេល​ដែលឯកឧត្តម​ និង​គណៈប្រតិភូ​ បាន​អញ្ជើញ​មកបំពេញ​ទស្សនកិច្ច​នៅកម្ពុជា។សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងគ្រប់កម្រិត ដែលសម្រេចបាននូវសហគមន៍ជោគវាសនារួមនៅគ្រប់រដូវកាល ដែលត្រូវបានអនុវត្តនៅគ្រប់កម្រិត ទាំងកម្រិតរដ្ឋាភិបាល ក្រសួង ស្ថាប័ន រាជធានី ខេត្ត។ សម្ដេចបានគូសបញ្ជាក់បន្ថែមទៀតថា ទំនាក់ទំនងដ៏ល្អប្រសើរនៅគ្រប់កម្រិតនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ គឺមិនកាត់ផ្តាច់ចេញបានឡើយពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងគណបក្សយើងទាំងពីរ ដោយមានយុវជនជាស្នូល។ សម្តេច​បវរ​ធិបតី​ បាន​លេីទឹកចិត្ត​ដល់យុវ​ជន​ នៃ​ប្រទេស​ទាំង​ពីរ បន្ត​ពង្រឹង​ និង​ពង្រីក​នូវ​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​គ្នា​ឱ្យកាន់តែ​ជិតស្និទ្ធ​បន្ថែម​ទៀត​ ដេីម្បី​រួមចំណែក​ដល់​ការបន្ត​ពូន​ជ្រំ​នូវ​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រីកចម្រើន​ និង​រឹងមាំ​។

សម្ដេចតេជោ ជំរុញឱ្យកម្ពុជា-កូរ៉េខាងត្បូងលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងឱកាសខួប៣០ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ

2025/07/15 08:08:55 pm        280
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសមនិងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានសម្តែងនូវក្តីរីករាយដែលបានជួបសន្ទនាជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងឱកាសនៃការបញ្ចប់បេសកកម្មការទូតនិងថ្លែងអំណរគុណឯកឧត្តមឯកអគ្គរដ្ឋទូត ចំពោះកិច្ចសហប្រតិបត្តិការនានានៅក្នុងការរួមចំណែកកសាង និង ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នាឱកាសជំនួបនេះ ឯកឧត្តម PARK Jung-Wook បានគោរពថ្លែងអំណរគុណ សម្តេចតេជោ ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម ចូលជួបសម្ដែងការគួរសម និងជម្រាបលា។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបន្តលើកឡើងថា វាជាកិត្តិយស និងបុព្វសិទ្ធិដែលបានបំពេញបេសកកម្មការទូតនៅកម្ពុជា និងសូមគោរពថ្លែងអំណរគុណសម្តេចតេជោរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះការផ្តល់កិច្ចសហការនានាក្នុងការបំពេញការងាររបស់ឯកឧត្តម។ បន្ទាប់ពីប្រទេសទាំងពីរបានតភ្ជាប់ទំនាក់ទំនងនៅឆ្នាំ១៩៩៧ មក ឯកឧត្តមឯកអគ្គរដ្ឋទូត បានរំលេចថា កម្ពុជាមានសន្តិភាព ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចតេជោ ហើយកម្ពុជាបានក្លាយជាដៃគូជិតស្និទ្ធមួយរបស់សាធារណរដ្ឋកូរ៉េ។ នៅក្នុងន័យនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ពិតជាមានមោទនភាពដែលបានចូលរួមចំណែកនៅក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសការបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៅកូរ៉េ នៅឆ្នាំ២០២៤ ដែលនាឱកាសនោះ ប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនងទៅជា ភាពជាដៃគូយុទ្ធសាស្រ្ត។បន្ថែមពីលើនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងអំពីសមិទ្ធផលដែលគួរឱ្យកត់សម្គាល់ដែលប្រទេសទាំងពីរសម្រេចបាន ដូចជាកំណើនពាណិជ្ជកម្មទ្វេភាគី ការកៀរគរវិនិយោគិនកូរ៉េមកកម្ពុជា តាមរយៈរៀបចំវេទិកាវិនិយោគ និងធុរកិច្ច និងកិច្ចពិគ្រោះយោបល់ជាប្រចាំជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចសហប្រតិបត្តិការនៃការអនុវត្តគម្រោងនានា ក្រោមកម្ចី ODA រួមទាំងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជាដើម។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា វឌ្ឍនភាពទាំងនេះនឹងមិនអាចកើតឡើងបាននោះទេ ប្រសិនបើគ្មានការរួមចំណែក និងគាំទ្រពីភាគីកម្ពុជា។ ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវក្តីរីករាយចំពោះវឌ្ឍនភាពទាំងឡាយ ដែលឯកឧត្តមឯកអគ្គរដ្ឋទូតបានខិតខំជំរុញ និងបានបញ្ជាក់ថា ទោះបីទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ មានស្ថានភាពឡើងចុះ ប៉ុន្តែជាទំនាក់ទំនងមួយយ៉ាងឆាប់រហ័ស និងមានល្បឿនលឿន បន្ទាប់ពីការផ្សាភ្ជាប់ទំនាក់ទំនងការទូតពេញលេញនៅឆ្នាំ១៩៩៧។ សម្តេចបានរំលេចថាស្ទើរគ្រប់វិស័យកិច្ចសហប្រតិបត្តិការមានការកើនឡើង ក្នុងនោះ ទំហំពាណិជ្ជកម្មទ្វេភាគីមានការកើនឡើង ចំណែកឯវិនិយោគកូរ៉េក៏មានកើនឡើង។ ជើងហោះហើរកម្ពុជា-កូរ៉េ ក៏បានបន្តរក្សាភ្ជាប់ ទោះជានៅក្នុងអំឡុងពេលមានការរីករាលជំងឺកូវីដ-១៩ នៅខណៈពេលដែលមានការបិទខ្ទប់ការធ្វើដំណើរតាមច្រកផ្លូវផ្សេងៗ។ ជាមួយនឹងការថ្លែងអំណរគុណសម្តេចបានចង្អុលបង្ហាញជាការពិចារណាឱ្យប្រទេសទាំងពីរធ្វើកិច្ចសហប្រតិបត្តិការដែលបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។ ជាក់ស្តែង កម្ពុជាជាប្រទេសតូច ប៉ុន្តែមានកម្លាំងទិញធំ ដោយកម្ពុជាបាននាំចូលទំនិញច្រើនពីកូរ៉េ ប៉ុន្តែទន្ទឹមគ្នានេះ ក៏មានកំណើនទេសចរកូរ៉េ មកទស្សនាកម្ពុជាច្រើនផងដែរ។ បន្ថែមពីលើនេះ សម្តេច បានសម្តែងនូវក្តីរំពឹងទុកថា ដោយឆ្នាំ២០២៧ គឺជាគម្រប់ខួប៣០ឆ្នាំ នៃការបង្កើតចំណងការទូតកម្ពុជា-កូរ៉េ ប្រទេសទាំងពីរនឹងអាចលើកកម្ពស់ទំនាក់ទំនងខ្លួនទៅជាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ឆ្លៀតនៅក្នុងឱកាសនោះផងដែរ សម្តេចបានអបអរសាទរចំពោះភាពជោគជ័យនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីកូរ៉េ និងវិធីសាស្រ្តនៃគ្រប់គ្រងដោះស្រាយសភាពការណ៍ផ្ទៃក្នុងកូរ៉េ។ សម្តេចតេជោ និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរទស្សនៈគ្នាអំពីស្ថានភាពនយោបាយ និងសេដ្ឋកិច្ចសកលផងដែរ។

ទូតកូរ៉េខាងត្បូងជម្រាបសម្ដេចតេជោថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូងនឹង​បើកការដ្ឋាន​សាង​សង់​នៅ​ឆ្នាំ២០២៦

2025/07/15 07:46:42 pm        600
នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូល​ជួប​សម្តែង​ការ​គួរ​សម និងជម្រាបលា។បើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ច​ចាប់​ផ្ដើម​សម្ដេច​តេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីរីករាយ និងនឹករលឹកចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជាផងដែរ, សម្ដេចតេជោ មានប្រសាសន៍ថា ក្នុង​បេសកកម្ម​របស់​ឯកឧត្តម បានចូលរួមចំណែកក្នុងការពង្រីកនូវទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និងកូរ៉េ​ខាង​ត្បូង​នាពេលកន្លងមក និងនាពេលបច្ចុប្បន្ន។ សម្ដេចតេជោ បានសរសើរ​ចំពោះកា​រ​ខិត​ខំ​ប្រឹង​ប្រែងរ​បស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត នៅក្នុងការពូនជ្រុំជំទាន់ទំនងប្រទេសទាំងពីរ។ នៅ​ក្នុង​ឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត កូរ៉េខាងត្បូង បានសម្ដែងនូវក្ដីអរគុណ ចំពោះ​សម្ដេច​តេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យឯកឧត្តមបានជួបសម្ដែងការគួរសម និងជម្រាប​លា​នៅ​ក្នុង​ឱកាស​នេះ។​ ឯកឧត្តមបានបញ្ជាក់ថា នៅក្នុងអាណត្តិ​ដែល​ឯកឧត្តម​បាន​បំពេញ​បេសក​កម្ម​ការងារ​នៅ​កម្ពុជា ជាឯកអគ្គរដ្ឋទូតរបស់កូរ៉េខាងត្បូងប្រចាំនៅកម្ពុជាតាំងពីឆ្នាំ២០២៣មក បាន​ចូល​រួម​ចំណែកក្នុងការធ្វើកិច្ចការងារដើម្បីលើកស្ទួយទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាង​ត្បូង​ឱ្យ​មាន​ភាព​រីកចម្រើន ជាពិសេសក្នុងអាណត្តិផ្ទាល់របស់ឯកឧត្តម ក៏បានរៀបចំ​នូវ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាទៅកាន់កូរ៉េខាងត្បូងកាលពីឆ្នាំ២០២៤ កន្លង​ទៅដែលជាផ្នែកមួយដ៏សំខាន់ក្នុងការរុញច្រានទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា ក្នុងអាណត្តិបេសកកម្មទូតរបស់ឯកឧត្តមនៅកម្ពុជា ឯកឧត្តម​បាន​លើកស្ទួយនៃការពង្រីកកិច្ចសហប្រតិបត្តិការ តាមរយៈការចូល​រួម​ចំណែក​របស់​កូរ៉េ​ខាង​ត្បូង ជួយដល់វិស័យនានានៅកម្ពុជា ជាពិសេសកិច្ច​សហ​ប្រតិបត្តិការ​យ៉ាង​ល្អ​តាម​បណ្ដា​ក្រសួង​ ស្ថាប័នពាក់ព័ន្ធ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើងថា កូរ៉េខាងត្បូងបានចូលរួមក្នុងការអភិវឌ្ឍប្រទេសកម្ពុជា តាម​រយៈការផ្ដល់កម្ចីសម្បទានមួយចំនួនទៀត លើការរួមចណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ​ថ្នល់ ជាដើម ហើយឯកឧត្តម សង្ឃឹមថា ស្ពានមិត្តភាពរវាងកូរ៉េខាងត្បូង និង​កម្ពុជា​នឹង​បើក​ការដ្ឋាន​នាពេ​លឆាប់ៗនៅឆ្នាំ ២០២៦ខាងមុខនេះ។ ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីពេញចិ​ត្ត​ចំពោះ​បេសកកម្ម​ការងារ​របស់​ ឯកឧត្តម ឯកអគ្គរដ្ឋទូត កូរ៉េខាងត្បូងនៅកម្ពុជា ដែលបានរួម​ចំណែក​ពង្រីក​នូវ​កិច្ច​សហ​ប្រតិបត្តិការ​ប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។ សម្ដេចតេជោ ក៏បានលើកថា ទំនាក់ទំនង​ប្រទេស​កម្ពុជា និងកូរ៉េខាងត្បូង បានចាប់ផ្ដើមកិច្ចព្រមព្រៀងទំនាក់ទំនងឡើងវិញនៅឆ្នាំ ១៩៩៦ ហើយ​ឆ្នាំ ១៩៩៧ គឺជាការចាប់​ផ្ដើម​នូវ​ទំនាក់​ទំនង​ផ្លូវ​ការ​ពេញ​លេញ​ឡើង​វិ​ញ​រវាង​ប្រទេស​ទាំង​ពីរ ហើយទំនាក់ទំនងនេះ គឺជាការបង្កើត​ឡើង​ដោយ​ផ្ទាល់​តែ​ម្ដង​ដោយ​សម្ដេច​តេជោដែ​ល​បាន​ខ្នះ​ខ្នែង​ក្នុង​ការពង្រីកនៃការបង្កើតឡើងវិញទំនាក់ទំនងប្រទេសទាំងពីរឡើង ដូច្នេះទំនាក់ទំ​នង​ប្រទេស​ទាំង​ពីរកើតឡើងវិញ និងវិវត្តជាវិជ្ជាមានរហូតមកដល់បច្ចុប្បន្ន។ សម្ដេចតេជោ បានបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូងទាំងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជ​កម្ម ការវិនិយោគនានាដែលបានកើតឡើងជាមួយគ្នារវាងកម្ពុជា និងកូរ៉េខាងត្បូង មាន​ការ​កើន​ឡើងគួរឱ្យគត់សម្គាល់។ សម្ដេចតេជោបានរម្លឹកថាក្នុងបរិបទកូវីដ-១៩ បណ្ដា​ប្រទេស​ជា​ច្រើន​លើ​ពិភពលោកបានបិទជើងហោះហើរ ប៉ុន្ដែក្នុងពេលនោះ កូរ៉េខាងត្បូង​មិន​បាន​បិទ​ជើង​ហោះ​ហើរ​ជាមួយកម្ពុជាឡើយ ដែលនេះបាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ទំនាក់​ទំនង​រឹងមាំ​រវាង​ប្រទេស​ទាំង​ពីរ​។ ឯកឧត្តម ឯកអគ្គរដ្ឋទូត កូរ៉េខាងត្បូង បានសម្ដែងនូវការអរគុណ សម្ដេចតេជោ ដែលបាន​លើក​ឡើង​អំពី​ទំនាក់ទំនង និងការចូលរួម​ចំណែក​របស់​កូរ៉េ​ខាង​ត្បូង​ក្នុង​ការ​ចូល​រួម​ចំណែក​អភិវឌ្ឍ​ប្រទេសក​ម្ពុជា ជាពិសេសការចូលរួមចំណែកក្នុងកាលៈទេសៈកូវីដ-១៩ ជួយដល់កម្ពុជា​នាពេលក​ន្លង​ទៅ។ ឯកឧត្តមសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេស​ទាំង​ពីរ​នឹង​កាន់​តែ​ល្អ​ប្រសើរ​ជា​លំដាប់​បន្ត​បន្ទាប់ទៀត។ ក្នុងឱកាសនោះឯកឧត្តមក៏បានចាត់ទុកសម្ដេចតេជោ គឺជាតួអ​ង្គ​មួយ​ដ៏​សំខាន់​ក្នុង​ការរុញច្រានទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ជាពិសេសការ​គឺ​ការ​ផ្សារ​​ភ្ជាប់​នូវទំនាក់ទំនងប្រទេសទាំងពីរតាំងពីរឆ្នាំ ១៩៩៧មក។ ជាចុងក្រោយ​សម្ដេចតេជោ បានជូនពរឯកឧត្តម ឯកអគ្គរដ្ឋទូត កូរ៉េខាងត្បូង ទទួលជោគជ័យ​បន្ថែម​ទៀត បន្ទាប់ពីឯកឧត្តមបានបញ្ចប់បេសកកម្មនៅកម្ពុជា ហើយសង្ឃឹម​ថា​ឯកឧត្តម​នឹង​ត្រឡប់​មកកម្ពុជានាពេលនាខាងមុខ៕ 

សម្ដេចតេជោ៖ប្រទេសទាំងឡាយដែលតិះតៀនកម្ពុជាធ្វើច្បាប់ដកសញ្ជាតិសូមមើលខ្លួនឯងតើមានច្បាប់នេះឬអត់?

2025/07/15 12:38:15 am        365
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងទៅកាន់ប្រទេសទាំងឡាយដែលតិះតៀនកម្ពុជា ពាក់ព័ន្ធនឹងការធ្វើច្បាប់ដកសញ្ជាតិ សូមមើលប្រទេសខ្លួនឯងវិញថាតើមានច្បាប់នេះឬអត់?​សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារទៅប្រទេសទាំងឡាយដែលចេញមកតិះតៀនកម្ពុជាធ្វើច្បាប់ដកសញ្ជាតិសូមមើលខ្លួនឯងផងតើប្រទេសខ្លួនឯងមានច្បាប់ដកសញ្ជាតិឬអត់? ខណៈការដកសញ្ជាតិខ្មែរពីប្រជាពលរដ្ឋរបស់ខ្លួនណាម្នាក់ មិនមែនជារឿងថ្មីនោះទេសម្រាប់កម្ពុជា។ សម្ដេចបានរម្លឹកថា សម្រាប់កម្ពុជា កាលពីសម័យមុនក៏មានច្បាប់កំណត់អំពីដកសញ្ជាតិខ្មែរ ដូចជា ក្រមរដ្ឋប្បវេណីឆ្នាំ១៩២០ ដែលត្រូវបានធ្វើវិសោធនកម្ម ជាបន្តបន្ទាប់ និងច្បាប់ស្ដីពីការបាត់សញ្ជាតិខ្មែរ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ៣៧៧/៦៨-ប.រ. ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨ ជាដើម ហើយសម្ដេចប្រកាសគាំទ្រការផ្ដួចផ្ដើមគំនិតរបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ដែលបានអនុវត្តច្បាប់នេះចំពោះជនក្បត់ជាតិនាកាលនោះ។ សម្ដេចតេជោបានបន្តថា ទន្ទឹមនឹងនេះ នៅបណ្ដាប្រទេសជាង១៥០នៅលើពិភពលោក  ទំាងនៅអាស៊ី និងអឺរ៉ុប សុទ្ធតែមានច្បាប់កំណត់អំពីការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួន ជាពិសេស ក្នុងករណីអំពើធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ជាតិ ឬអំពើធ្វើឱ្យប៉ះពាល់ដល់វិស័យសន្តិសុខជាតិ។ អឺរ៉ុបដែលមាន២៨ប្រទេស មាន១៨ ប្រទេស មានច្បាប់ដកសញ្ជាតិ ចំណែកនៅតំបន់អាស៊ាន មាន៩ប្រទេសហើយដែលមានច្បាប់ដកសញ្ជាត។ ប្រទេសដែលមានច្បាប់ដកសញ្ជាតិមានដូចជា បារាំង អាមេរិក អង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី អ៊ីតាលី ប៊ែលហ្ស៊ិក ឥណ្ឌា កូរ៉េខាងត្បូង និងសិង្ហបុរី ជាដើម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM