ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង

ព័ត៌មានសំខាន់ៗ

កំណើន​អ្នក​ស្លាប់​ដោយ​ព្យុះ​ថូណា​ដូ​នៅ Kentucky នឹង​កើន​ដល់ ​១០០​នាក់

2021/12/13 02:36:04 pm        585
​អាមេរិក៖ អភិបាល​រដ្ឋ​បាន​និយាយ​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ខ្យល់ព្យុះ​ថូ​ណា​ដូដ៏​មាន​ឥទ្ធិពល ដែល​បាន​បំផ្លាញ​ទីក្រុង​នានា​ក្នុង​រដ្ឋ Kentucky ទំនងជា​កើន​ឡើង​ដល់ ១០០​នាក់ ខណៈ​ក្តី​សង្ឃឹម​នៃ​ការ​ស្វែងរក​អ្នក​នៅ​រស់រានមានជីវិត​កាន់តែ​តិច​។ លោក Andy Beshear បាន​និយាយ​ថា នេះ​គឺជា​ព្រឹត្តិការណ៍​ព្យុះ​ថូ​ណា​ដូ​បំផ្លាញ​ខ្លាំង​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​រដ្ឋ ដោយមាន​អ្នកស្លាប់​យ៉ាងហោចណាស់ ៨០នាក់​ត្រូវបាន​បញ្ជាក់​។​មនុស្ស​ ១៤​នាក់​ផ្សេងទៀតត្រូវបាន​រាយ​ការណ៍​ថា​បាន​ស្លាប់​នៅក្នុង​រដ្ឋ​ចំនួន ៤ផ្សេងទៀត​។ នៅ​រដ្ឋ Kentucky ក្រុម​អ្នក​ជួយសង្គ្រោះ​បានស្វែង​រុករក​ក្នុង​កម្ទេចកំទី​បាក់បែក​សម្រាប់​អ្នក​នៅរស់​រានមាន​ជីវិត ខណៈ​ក្រុម​ជាច្រើន​ទៀត​បាន​ចែកចាយ​ទឹក និងម៉ាស៊ីនភ្លើង​ដល់ប្រជាជន​។ សមាជិក​ឆ្មាំ​ជាតិ​ជាង​ ៣០០​នាក់​បាន​ធ្វើ​ដំណើរ​ចេញពី​លំនៅឋាន​មួយ​ទៅ​លំនៅឋាន​មួយ ដើម្បីរើកកាយ​កម្ទេចកំទី​បែកបាក់​ចេញ​។​​អភិបាលរដ្ឋបាន​និយាយ​ក្នុងអំឡុង​ដំណើរ​ចុះ​ពិនិត្យ​ទៅកាន់​ទីក្រុង Mayfield ជាទី​ក្រុង​រង​ការបំផ្លាញខ្លាំង​បំផុត​ថា យើង​នៅតែ​សង្ឃឹមនៅពេលដែល​យើង​ឆ្ពោះទៅមុខ សម្រាប់​អព្ភូតហេតុ​មួយចំនួននឹងរកឃើញ​មនុស្ស​បន្ថែមទៀត​។ ទោះយ៉ាងណាគ្មាន​អ្នកណាម្នាក់​ត្រូវបាន​គេ​រកឃើញ​នៅរស់​នោះទេ​ចាប់តាំងពី​ថ្ងៃ​សៅរ៍​មក​។ លោក Beshear បាន​និយាយថា លំនៅឋាន​របស់​ប្រជាជន​រាប់ពាន់នាក់ត្រូវបាន​បំផ្លាញ​ផ្ទះ ទោះបីជា​ចំនួន​ពិតប្រាកដ​នៅ​មិនទាន់​បានដឹង​ច្បាស់​នៅឡើយ​ក៏ដោយ៕អត្ថបទ៖ ប៊ុនថន

ករណី​វីរុស​ ​COVID-19 បាន​ចុះបញ្ជី​នៅ​ប្រទេស​រុស្ស៊ី​កើន​លើស ១០​លាន​នាក់​

2021/12/13 03:59:35 am        169
​រុស្ស៊ី៖ ទិន្នន័យ​របស់​រដ្ឋាភិបាល​បាន​បង្ហាញ​កាលពី​ថ្ងៃអាទិត្យ​ថា ចំនួន​ករណី​ឆ្លងវីរុស ​COVID-19 ដែល​បានចុះបញ្ជី​នៅក្នុង​ប្រទេស​រុស្ស៊ី​បច្ចុប្បន្ននេះ​មាន​លើសពី ១០លាន​នាក់ ប៉ុន្តែ​រលក​ថ្មី​នៃ​ជំងឺ​រាតត្បាតបានថយចុះ ហើយ​ចំនួន​អ្នកស្លាប់​កំពុង​ធ្លាក់ចុះ​។ ចំនួន​នៃ​ករណី​ឆ្លង​ប្រចាំថ្ងៃ និង​ចំនួន​អ្នកស្លាប់បាន​ធ្លាក់ចុះ​នាពេល​ថ្មីៗ​នេះ បន្ទាប់ពីប្រទេស​រុស្ស៊ី​បាន​កត់ត្រា​នូវ​ខែ​ដែលមាន​អ្នកស្លាប់​ច្រើន​បំផុតមកដល់ពេលនេះ​នៅក្នុង​ខែតុលា។​​កាលពី​ថ្ងៃអាទិត្យ ប្រទេស​រុស្ស៊ី​បាន​រាយការណ៍​ពី​ករណី​ឆ្លង​វីរុស ​COVID-19 ​ថ្មី​ចំនួន ២៩,៩២៩ករណីក្នុង​រយៈពេល ២៤ម៉ោង​ចុងក្រោយ ដែលជា​ចំនួន​ករណី​ប្រចាំថ្ងៃ​ទាប​បំផុតចាប់​តាំងពីថ្ងៃ​ទី១៣ ខែតុលា ដោយ​ធ្វើឱ្យ​ចំនួន​អ្នក​ឆ្លង​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាតសរុប​ចំនួន ១០,០១៦,៨៩៦ករណី​។ ប្រទេស​រុស្ស៊ីបាន​រាយការណ៍​អំពី​អ្នកស្លាប់​សរុប​មាន​ចំនួន ២៨៩,៤៨៣នាក់​។ ​ចំនួន​ប្រជាជន​សរុប​របស់​ប្រទេស​រុស្ស៊ី​មាន​ប្រមាណ ១៤៤លាន​នាក់​។ ប្រទេស​នេះកំពុង​ត្រៀមខ្លួន​សម្រាប់​ការកើនឡើង​បន្ថែមទៀត​ នៃ​ករណី​ឆ្លង​វីរុស​ដែលទាក់ទង​នឹង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron។កាលពី​ចុងខែ​វិច្ឆិកា ប្រធានាធិបតី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​បញ្ជាឱ្យ​រដ្ឋាភិបាល​ធានា​ឲ្យ​បាន​គ្រប់ គ្រាន់ការផ្គត់ផ្គង់​ឱសថ អុកស៊ីហ្សែន និង​គ្រែ​មន្ទីរពេទ្យដើម្បី​ប្រយុទ្ធប្រឆាំង​ទៅនឹង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ដែល​ឆ្លង​ខ្ពស់​។​ ​ទីភ្នាក់ងារសារព័ត៌មាន RIA បាន​រាយការណ៍កាលពី​ថ្ងៃអាទិត្យ​ថា លោក អា​ឡិច​សាន​ឌ័​រ ហ្គី​ន​ស្បឺ​ក ប្រធាន​វិទ្យាស្ថានហ្គា​ម៉ា​ឡេ​យ៉ា​ (Gamaleya) ដែល​ផលិត​វ៉ាក់សាំង Sputnik V បាន​និយាយថា ​រយៈពេល ១០​​ថ្ងៃ​នឹងគ្រប់គ្រាន់​ដើម្បីសាកល្បងប្រសិទ្ធភាព​វ៉ាក់សាំង​របស់​ប្រទេស​រុស្ស៊ី ប្រឆាំងវីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron​៕អត្ថបទ៖ ប៊ុនថន

ករណី​ឆ្លង​វីរុស​នៅ​កូរ៉េខាងត្បូង​មាន​លើស​ពី ៧០០០​ករណី​សម្រាប់​ ៣​ថ្ងៃ​ជាប់ៗ​គ្នា​

2021/12/11 10:40:19 am        413
​កូរ៉េខាងត្បូង​៖ ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​បាន​កើនឡើង​លើសពី ៧០០០​ករណីសម្រាប់​រយៈពេល​ ៣​ថ្ងៃ​ជាប់ៗ​គ្នា​កាលពី​ថ្ងៃ​សុក្រ នៅក្នុង​ការកើនឡើង​ដល់​កំណត់ត្រា​ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់ដល់​មន្ទីរពេទ្យ និង​គំរាម​ដល់​គោលដៅ​របស់​ប្រទេសក្នុងការ​ទប់ស្កាត់​ជំងឺ​រាតត្បាត​ដោយ​គ្មាន​វិធានការបិទ​ខ្ទប់​។លោក Lee Ki-il មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល​​កូរ៉េខាងត្បូង​បាន​និយាយថា រដ្ឋាភិបាល​រំពឹងថា​ស្ថានភាព​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះដោយសារ​អាកាសធាតុ​រដូវ​រងា និង​ការ​រាលដាល​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី omicron។ ​ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ រដ្ឋាភិបាល​នឹង​ព​ន្លឿ​ន​ការផ្តល់​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស ដោយ​កាត់បន្ថយ​ចន្លោះ​រយៈពេលរវាង​ការចាក់​វ៉ាក់សាំង​លើក​ទី​២ និង​ទី​៣ ពី​ចន្លោះរយៈពេល ​៤ ឬ ​៥​ខែ បច្ចុប្បន្នមក​នៅត្រឹម ​៣​ខែចាប់ពី​សប្តាហ៍​ក្រោយ​។ ​ប្រជាជន​ប្រមាណ ៤១.៥លាន​នាក់ ឬ ៨១% នៃ​ចំនួន​ប្រជាជន​ជាង ៥១​លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ ប៉ុន្តែ​មានតែ ១០% ប៉ុណ្ណោះ​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​។​ការ​រាលដាល​ករណី​ឆ្លង​ដែល​ជំរុញ​ដោយ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ Delta ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗនេះ​ រួមជាមួយការកើនឡើង​នៃ​ការចូល​សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ និង​ករណី​ស្លាប់ដែល​ភាគច្រើនក្នុងចំណោម​ប្រជាជនមាន​អាយុ​ ៦០​ឆ្នាំ ​ឬ​ចាស់​ជាង​នេះ ខណៈ​ភាពស៊ាំ​របស់ពួក​គេ​បាន​ធ្លាក់ចុះ​ បន្ទាប់ពីបាន​ចាក់​វ៉ាក់សាំង​ក្នុងដំណាក់កាល​ដំបូង ដែល​បាន​ចាប់ផ្តើម​កាលពី​ខែកុម្ភៈ​។​ ​ប្រទេស​កូរ៉េខាងត្បូងមាន​ករណីឆ្លង​វីរុស​កូ​វីត​-១៩ សរុប ៥០៣,៦០៦ករណី និង​មាន​អ្នកស្លាប់ ៤,១៣០នាក់​៕អត្ថបទ៖ ប៊ុនថន

ករណី​វីរុស COVID-19 ថ្មី​នៅ​អាហ្វ្រិក​ខាងត្បូង​បន្ត​កើន​ឡើង

2021/12/11 03:25:28 am        474
​​អាហ្វ្រិក​ខាងត្បូង៖ ករណី​ឆ្លង​វីរុស COVID-19 ថ្មី​នៅ​ប្រ​ទេស​អាហ្វ្រិក​ខាងត្បូង​បន្ត​កើន​ឡើង ខណៈ​ដែល​ប្រទេស​នេះ​ស្វែងរក​ការគ្រប់គ្រងការ​កើន​ឡើង​ករណី​ឆ្លង​ជំរុញ​ដោយ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី omicron។ អាជ្ញាធរ​និយតកម្ម​របស់​អាហ្វ្រិក​ខាងត្បូង​បាន​អនុម័ត​វ៉ាក់សាំង Pfizer-BioNTech ជា​វ៉ា​ក់សាំង​ដូ​ស​ជំរុញ ដោយ​បើកផ្លូវ​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​លើក​ទី​បី​ ដើម្បី​ទប់ស្កាត់​ទៅ​នឹង​ការ​កើនឡើងករណី​ឆ្លង​នា​ពេល​បច្ចុប្បន្ន ​ដែល​ជំរុញ​ដោយ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី omicron។ការ​អនុម័ត​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​ក្រុមហ៊ុន Pfizer បាន​ប្រកាស​ថា ការសិក្សា​នៅ​មន្ទីរ​ពិសោធន៍បង្ហាញ​ពី​វ៉ា​ក់សាំង​វីរុស COVID-19 ពីរ​កម្រិត​ចំនួន ​២​ដូ​សរ​បស់​ខ្លួនបាន​ថយ​ចុះ​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​វីរុសប​ម្លែ​ង​ខ្លួន​ថ្មី ​omicron ប៉ុន្តែ​បាន​និយាយ​ថា ការ​ចាក់​វាក់​សាំង​ដូ​ស​ជំរុញនៅ​តែ​មាន​ប្រសិទ្ធភាពទប់ស្កាត់​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី omicron។​ ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូងលោក Cyril Ramaphosa បាន​ជួប​ជាមួយ​គណៈកម្មការធិ​ការប្រឹក្សា​ថ្នាក់​រដ្ឋមន្ត្រី​នៃ​វីរុស COVID-19 ដើម្បី​ពិ​ភាក្សា​អំពី​ការកើនឡើង​នៃ​ករណី​ឆ្លង និង​ផលប៉ះពាល់​នៃ​ការ​រាលដាល​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី omicron។ ​លោក Ramaphosa និង​ទីប្រឹក្សា​អ្នកជំនាញ​របស់លោក​ត្រូវបាន​គេ​រំពឹងថា ​នឹង​ពិភាក្សាអំពីបញ្ហាថា តើ​រដ្ឋាភិបាល​គួរតែបង្កើត​វ៉ាក់សាំង​កាតព្វកិច្ច​ដែរឬទេ​។ ក្រុមហ៊ុន​ឯកជន និង​សាកលវិទ្យាល័យ​មួយចំនួន​បានប្រកាស​រួចហើយ​ថា ​ពួកគេ​នឹង​អនុវត្ត​កាតព្វកិច្ច​វ៉ាក់សាំង​។​ទោះបីជា​មានការ​ផ្គត់ផ្គង់​គ្រប់គ្រាន់​នៃ​វ៉ាក់សាំង​ជាង ១៩លាន​ដូ​ស​ក៏ដោយ យុទ្ធនា​ការចាក់​វ៉ាក់សាំងនៅ​ប្រ​ទស​អាហ្វ្រិក​ខាងត្បូង​មានភាពយឺតយ៉ាវ​។ ប្រជាជន​អាហ្វ្រិក​ខាងត្បូង​ជាង ១៤លាន​នាក់បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​ដែល​បាន​បង្ហាញថា ​មាន​ត្រឹមតែ ៣៦% នៃ​ចំនួន​ប្រជាជន​ពេញវ័យ និងប្រមាណ ២៤% នៃ​ចំនួន​ប្រជាជន​សរុប​ជាង ​៦០​លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​។ អត្រា​នៃ​ការចាក់​វ៉ាក់សាំង​យឺតធ្វើឱ្យ​គោលដៅរបស់​រដ្ឋាភិបាល​ក្នុង​ការចាក់​វ៉ាក់សាំង ៦៧% នៃ​ចំនួន​ប្រជាជននៅខែកុម្ភៈទំនងជា​មិន​ប្រាកដប្រជា​។ រហូតមកដល់ពេលនេះ ប្រទេស​អាហ្វ្រិក​ខាងត្បូងមាន​ករណី​ឆ្លងវីរុស​កូ​វីត​-១៩ សរុប ៣.១១២.៤៦៩ករណី និង​មាន​អ្នកស្លាប់ ៩០,080នាក់៕អត្ថបទ៖ ប៊ុនថន

ជនអន្តោប្រវេសន៍​ ៥៣​នាក់​ស្លាប់ និង ​៥៤​នាក់​រង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ម៉ិ​ក​ស៊ិ​ក

2021/12/10 05:49:29 am        670
​ម៉ិ​ក​ស៊ិ​ក៖ ក្រុម​អាជ្ញាធរ​បាន​រាយការណ៍​ថា ​មនុស្ស​យ៉ាងហោចណាស់ ​៥៣​នាក់ភាគច្រើន​ជា​ជនអន្តោប្រវេសន៍​អាមេរិក​កណ្ដាល​បាន​ស្លាប់ និង ៥៤​នាក់​ទៀត​រង​របួសនៅ​ពេល​រថយន្ត​ដឹកទំនិញ​ដែល​កំពុង​ដឹក​ពួកគេ​បាន​ក្រឡាប់ និង​បុក​ស្ពាន​ថ្មើរជើងនៅ​លើ​ផ្លូវ​ហាយវ៉េ ក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​កភាគ​ខាង​ត្បូង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​ឧបទ្ទវហេតុ​មួយ​ក្នុងចំណោម​ឧបទ្ទវហេតុ​ដ៏​ធ្ងន់ធ្ងរ​បំផុត​ជាច្រើន ដែល​កើត​លើមនុស្ស​ដែល​ប្រថុយ​ជីវិត​ដ៏​គ្រោះថ្នាក់​ឆ្លង​ចូលទៅ​ឲ្យ​ដល់​ព្រំដែន​សហរដ្ឋអាមេរិក​។​ការិយាល័យ​រដ្ឋអាជ្ញា​សហព័ន្ធ​បាន​និយាយ​ថា ការ​ប៉ាន់​ប្រមាណ​បឋម​បាន​រាយ​បញ្ជី​មនុស្ស​ស្លាប់​ចំនួន ៥៣​នាក់ដោយ​ក្នុង​នោះ ៣​នាក់បាន​រង​របួស​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។​ ​ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​លើ​ផ្លូវ​ហាយវ៉េ​មួយ ​ឆ្ពោះ​ទៅ​កាន់​រដ្ឋធានី​រដ្ឋ Chiapas។​ ​ចំ​ណែក​ប្រធាន​ទីភ្នាក់ងារ​ការពារ​ជន​ស៊ីវិលក្រុង Chiapas លោក Luis Manuel Garcia បាន​និយាយ​ថា មនុស្ស​យ៉ាងហោចណាស់​ ៥៨​នាក់បាន​រង​របួសក្នុង​នោះ​មាន​មនុស្ស​មួយ​ចំនួន​រង​របួស​ធ្ងន់។ ​លោក​ថា ជនរងគ្រោះ​រួមមាន​បុរស ស្ត្រី និង​កុមារ។ ចំណែក​សញ្ជាតិ​របស់ពួក​គេ​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ទេ ប៉ុន្តែ​ក្រុម​មន្ត្រី​ក្នុងស្រុក​បាន​និយាយ​ថា ភាគច្រើន​នៃ​ពួកគេ​ដែល​នៅ​ក្នុង​រថយន្ត​នោះ​គឺជា​ជនអន្តោប្រវេសន៍មកពី​ប្រទេស​ហុង​ឌូ​រ៉ា​ស់ និង​ហ្គា​តេ​ម៉ា​ឡា​។​ រថយន្ត​នេះ​ត្រូវ​គេ​រាយការណ៍​ថា​ បាន​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿននៅ​ពេល​ជួបឧបទ្ទវហេតុ​នោះ៕​អត្ថបទ៖ សុខមាន

ប្រមុខ​យោធា​មី​យ៉ាន់​ម៉ាលោក Min Aung Hlaing ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​

2021/12/10 05:15:35 am        2605
​មីយ៉ាន់ម៉ា៖ មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​លោក Min Aung Hlaing ត្រូវ​បាន​ចោទប្រកាន់​នៅ​ចំពោះ​មុខ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ក្នុងនាម​ជា​មេទ័ពការ​បង្ក្រាប​ដ៏​សាហាវ​ទៅ​ក្រុម​លើ​បាតុករ និង​សកម្មជន​ប្រឆាំង​នឹង​រដ្ឋប្រហារ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​។​​នៅ​ក្នុង​ការ​ដាក់​សំណើ​នៅ​ថ្ងៃ​សុក្រ​នេះ ផែនការ​ទទួលខុសត្រូវ​របស់​សហភាព​មី​យ៉ាន់​ម៉ា (MAP) បាន​ជំរុញ​ឲ្យ​តុលាការ​ក្រុង​ឡាអេ​បើក​ការស៊ើបអង្កេត​ឧក្រិដ្ឋកម្ម “​លើ​ការប្រើប្រាស់​ទារុណកម្ម​យ៉ាង​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធដែល​ជា​ផ្នែក​មួយ​នៃ​ការ​បង្ក្រាប​ដោយ​ហិង្សា ​ប្រឆាំង​នឹង​ចលនា​តវ៉ា​នៅ​ក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​។​ អ្នករាយការណ៍​អង្គការសហប្រជាជាតិ​កាលពី​ខែ​កក្កដា​ បាន​កំណត់​លក្ខណៈ​នៃ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​យោធា​ប្រឆាំង​នឹង​អ្នកប្រឆាំង​ថា ជា​យុទ្ធនាការ​ភេរវកម្ម​ដ៏​ហិង្សា​។​​លោក Chris Gunness នាយក​ផែនការ​ទទួលខុសត្រូវ​របស់​សហភាព​មី​យ៉ាន់​ម៉ា បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា មេដឹកនាំនៃ​រដ្ឋប្រហារ​ខុសច្បាប់​ត្រូវ​ទទួល​ខុស​ត្រូវ​ទោស​ព្រហ្មទណ្ឌ ​ចំពោះ​ការ​ប្រើ​កងកម្លាំង​សន្តិសុខ​ក្រោម​ការ​បញ្ជា​របស់​លោក ​ដែល​បានប្រព្រឹត្ត​បទឧក្រិដ្ឋ​កម្ម​ដ៏​ឃោរឃៅ។​ នេះ​បើ​យោង​តាម​សមាគម​ជួយ​អ្នក​ទោស​នយោបាយ (AAPP) ជា​ក្រុម​សិទ្ធិមនុស្ស​ដែល​តាមដាន​ការ​ស្លាប់ និង​ការ​ឃុំខ្លួន​ ចាប់​តាំង​ពី​ការ​ធ្វើ​រដ្ឋប្រហារ​មកមនុស្ស​យ៉ាងហោចណាស់ ១,៣០៥​នាក់រួម​ទាំង​កុមារ ៧៥​នាក់​ត្រូវ​បាន​សម្លាប់​ ដោយ​សារតែ​ការ​បង្ក្រាប​ដោយ​យោធា​លើ​ការ​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ ​គិត​ត្រឹម​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​។​ មនុស្ស​យ៉ាងហោចណាស់ ១០,៧៥៦​នាក់​ត្រូវបាន​ចាប់ខ្លួន​៕អត្ថបទ៖ សុខមាន

WHO ព្រមាន​ទល់នឹង​ការ​ស្តុក​ទុក​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 ខណៈ​ប្រទេស​ក្រីក្រ​កំពុង​ត្រូវការ

2021/12/10 10:12:04 am        176
​WHO៖ ខណៈ​ការផ្គត់ផ្គង់​វ៉ាក់សាំង​ដល់​ប្រទេស​មាន​ប្រាក់ចំណូល​ទាប ​បានចាប់ផ្តើម​កើនឡើង​ដោយសារតែ​ការបរិច្ចាគ​ពី​ប្រទេស​អ្នកមាន អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន​ថា ​ការ​ផ្ទុះឡើង​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron អាច​បណ្តាលឱ្យ​មានការ​ស្តុក​ទុក​វ៉ាក់សាំង​បង្ការ​វីរុស COVID-19។​​អង្គការ​សុខភាព​ពិភពលោក​បានដាក់​សម្ពាធ​យ៉ាង​ធ្ងន់​លើ​ប្រទេស​អ្នកមាន ​ក្នុងអំឡុង​មាន​ជំងឺ​រាតត្បាត​សកល​ដើម្បី​ផ្តល់​អាទិភាព​ក្នុងការ​ទទួល​ដល់​ប្រទេស​ក្រីក្រ​។ កាលពី​ខែ​មុន ប្រមុខអង្គការ​សុខភាពពិភពលោក​គឺលោក Tedros Adhanom Ghebreyesus បាន​ហៅ​វិសមភាព​ ឬភាពមិន​ស្មើគ្នារវាង​ការ​ចែកចាយ​ជាស​កល ​នៃ​កម្មវិធី​ផ្ដល់​ដូ​ស​ជំរុញ​បង្ការ​វីរុស COVID-19 និង​ការចាក់​ដូ​ស​ដំបូងទៅកាន់​ប្រជាជន​ក្នុងប្រទេស​កំពុងអភិវឌ្ឍន៍​ថា​ជា “​រឿងអាស្រូវ​” ដោយ​កត់សម្គាល់ថា ដូ​ស​ជំរុញ​មាន​ល្បឿន​លឿនដល់​ទៅ ​៦​ដង​ត្រូវបាន​ចាក់​ទូទាំង​ពិភព​លោក​​ លឿន​ជាង​ដូ​ស​ដំបូង​នៅក្នុង​ប្រទេស​ដែលមាន​ចំណូល​ទាប​។​​ហើយ​ឥឡូវនេះ ខណៈដែល​ពិភពលោក​កំពុង​រង់ចាំ​ដើម្បី​សិក្សា​ថា ​តើ​វ៉ាក់សាំង​បច្ចុប្បន្ន និង​ការដូ​ស​ជំរុញនឹង​ផ្តល់​ការការពារ​គ្រប់គ្រាន់​ប្រឆាំងនឹង​វ៉ា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ឬ​យ៉ាងណា​នោះ ក្រុមមន្ត្រី​អង្គការ​សុខភាព​ពិភពលោក​មានការ​ព្រួយបារម្ភ​ថា ​ប្រទេស​អ្នកមាន​នឹង​ចាប់ផ្តើម​ស្តុក​ទុក​វ៉ាក់សាំង​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​នេះ ដែល​គំរាមកំហែង​ការផ្គត់ផ្គង់​ដល់​ប្រទេស​ដែលមាន​អត្រា​ចាក់​វ៉ាក់សាំង​ទាប​។​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុមប្រឹក្សា​វ៉ាក់សាំង​របស់អង្គការ​ពិភពលោកមួយ​នេះ បាន​ណែនាំ​អ្នក​ដែលមាន​ភាពស៊ាំ​នឹង​វីរុស ឬ​បានទទួល​វ៉ាក់សាំង​អសកម្ម គួរតែ​ទទួលបាន​ដូ​ស​ជំរុញ​៕អត្ថបទ៖ សុខមាន

អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ​វីរុស​ Omicron ត្រូវ​បាន​រាយការណ៍​ក្នុង ៥៧​ប្រទេស​

2021/12/09 02:51:02 pm        405
​WHO៖ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក ​(WHO) លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បាន​និយាយ​ថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron បច្ចុប្បន្ន​នេះ​ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង ៥៧​ប្រទេស ហើយ​យើង​រំពឹង​ថា​ចំនួន​នេះ​នឹង​បន្ត​កើន​ឡើង​។ លក្ខណៈ​ពិសេសមួយ​ចំនួន​របស់​វីរុស​ថ្មី Omicron រួម​ទាំង​ការ​រាលដាល​ជាស​កល​រប​ស់​វា និង​ចំនួន​នៃ​ការប្រែប្រួលបង្ហាញ​ថា ​វីរុស​នេះ​អាចមាន​ឥទ្ធិពលទៅលើ​ដំណើរ​នៃ​ការ​ឆ្លង​រាតត្បាត​។ថ្លែង​នៅ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ លោក Tedros បាន​និយាយ​ថា ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ចំនួន​ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron កំពុង​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​។ ទោះ​យ៉ាង​ណា​វីរុស​ថ្មី Omicron ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ពេល​ដែល​ការ​ចម្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ Delta ​ធ្លាក់​ចុះ​។ ដូច្នេះ​វា​មាន​សារៈសំខាន់​ក្នុង​ការ​ពិនិត្យ​ដោយ​ប្រុងប្រយ័ត្ន​ នូវ​អ្វីដែល​កើត​ឡើង​នៅ​ជុំវិញ​ពិភពលោកដើម្បី​ស្វែង​យល់​ថា ​តើ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron អាច​មានការ​ប្រឈម​លើស​ពី​វីរុស​ប​ម្លែ​ង​ខ្លួន ​Delta​ ឬ​យ៉ាងណា​។ សម្រាប់​ហេតុផល​នេះ​ប្រធាន​អង្គការ​សុខភាព​ពិភព​លោក​បាន​និយាយ​ថា យើង​សូម​អំពាវនាវ​ឱ្យ​ប្រទេស​ទាំងអស់​បង្កើន​ការ​តាមដាន ការ​ធ្វើ​តេស្ត និង​វិធានការ​តាម​លំដាប់លំដោយ​។ លោក​បាន​និយាយ​ថា ទិន្នន័យ​ដែល​កំពុង​លេច​ចេញ​មក​ពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង បង្ហាញ​ពី​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​ឆ្លង​ម្តង​ទៀត ជាមួយ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ប៉ុន្តែ​ទិន្នន័យ​បន្ថែម​ទៀត​គឺ​ត្រូវការ​ជា​ចាំបាច់ ដើម្បី​ធ្វើការ​សន្និដ្ឋាន​ឱ្យ​កាន់តែ​ប្រាកដ​។​​វាមាន​ភស្តុតាង​មួយ​ចំនួន​ដែល​ថា​ វីរុស Omicron បង្ក​ឱ្យ​មាន​ជំងឺ​ស្រាល​ជាង​វីរុស​ប​ម្លែ​ង​ខ្លួន ​Delta ប៉ុន្តែវា​ឆ្លង​លឿន​ជាង​ការកំណត់​ច្បាស់លាស់​។ លោក Tedros បាន​និយាយ​ថា ជំហាន​ដែល​ប្រទេស​នានា​ត្រូវ​ធ្វើ​នៅ​ថ្ងៃនេះ និង​ពេល​ខាង​មុខ​នឹង​ត្រូវ​កំណត់​ពី​របៀប​ដែល​វីរុស​ប​ម្លែ​ង​ខ្លួន Omicron បង្ហាញ​។ យើង​កំពុង​អស់​វិធី​ដើម្បី​និយាយ​ពី​រឿង​នេះ ប៉ុន្តែ​យើង​នឹង​បន្ត​និយាយ​វា យើង​ទាំង​អស់​គ្នា គ្រប់​រដ្ឋាភិបាល និង​បុគ្គល​គ្រប់រូប​ត្រូវតែ​ប្រើ​ឧបករណ៍​ទាំងអស់​ដែល​យើង​មាន​នា​ពេល​នេះ​។ ដូច្នេះ​វា​ពិត​ជា​មាន​សារៈសំខាន់សម្រាប់​មនុស្ស​គ្រប់គ្នា​ក្នុង​ការយល់ ដូចដែល​យើង​កំពុង​និយាយ​អំពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron និង​វ៉ាក់សាំង​៕អត្ថបទ៖ ប៊ុនថន

អាហ្វ្រិក​ខាងត្បូង​រាយការណ៍​ករណី​ឆ្លង​ថ្មី​នៃ​វីរុស COVID-19 ជិត ២០.០០០​នាក់

2021/12/09 05:33:32 am        609
​អាហ្វ្រិក​ខាងត្បូង៖ ប្រទេស​អាហ្វ្រិក​ខាងត្បូង​រាយការណ៍​ករណី​ឆ្លង​ថ្មី​នៃ​វីរុស COVID-19 ជិត ២០.០០០​នាក់​កាលពី​ថ្ងៃ​ពុធ ​ជា​ចំនួន​ខ្ពស់បំផុតចាប់តាំងពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ត្រូវបាន​រកឃើញ និង​មនុស្ស​ស្លាប់​ថ្មី​ទាក់ទង​នឹង​វីរុស COVID-19 ចំនួន ៣៦​នាក់​។​ ​គេ​មិន​ច្បាស់​ភ្លាមៗ​ទេថា ​តើ​មាន​ការឆ្លង​ប៉ុន្មាន​នាក់​បណ្ដាលមកពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ដោយ​ផ្ដល់​ត្រឹម​សំណាកប៉ុណ្ណោះ ប៉ុន្តែ​ក្រុម​អ្នកជំនាញជឿថា វីរុស​នេះកំពុង​បង្ក​ឲ្យ​មានការ​ឆ្លង​រលក​ទី​៤ នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​។​​ស្ថិតិ​បានមកពី​វិទ្យាស្ថាន​ជាតិសម្រាប់​ជំងឺឆ្លង​ដែល​អាច​តាមដាន​បាន​បញ្ជាក់ថា ​មានការ​ណី​ឆ្លង​សរុប​ចំនួន ៣,០៧១,០៦៤នាក់ និង​ស្លាប់​សរុប​ទាក់ទង​នឹង​វីរុស COVID-19 ចំនួន ៩០,០៣៨​នាក់ចាប់​តាំងពី​ជំងឺ​រាតត្បាត​សកល​ចាប់ផ្ដើម​ផ្ទុះឡើង​។​ ​អង្គការ​សុខភាព​ពិភពលោកបាន​និយាយថា ករណី​ឆ្លង​ថ្មី​នៃ​វីរុស Covid-19 នៅ​អាហ្វ្រិក​ខាងត្បូងមាន​ចំនួន​កើនឡើង​ទ្វេដង​កាល​សប្ដាហ៍​កន្លងទៅ ខណៈ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron កំពុង​រាតត្បាត​។​ ​កាលពី​ថ្ងៃ​ពុធ ប្រធាន​ក្រុមបច្ចេកទេស​ជាន់ខ្ពស់​ របស់​អង្គការ​សុខភាព​ពិភពលោកគឺ​លោកស្រី Maria Van Kerkhove បាន​និយាយថា ភស្តុ​តាំង​បឋម​ពី​អាហ្វ្រិក​ខាងត្បូងបង្ហាញថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះមាន​រោគសញ្ញា​ស្រាល​ជាង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ប្រភេទ Delta ប៉ុន្តែ​​លោកស្រីនិយាយថា វា​ដូចជា​ឆាប់​ពេក​ក្នុងការ​សន្និដ្ឋាន​បែបនេះ​៕អត្ថបទ៖ សុខមាន

​WHO ​ប្រាប់​ពិភពលោក​ឲ្យ​ចាត់វិធានការ​ពី​ពេលនេះ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស​ប​ម្លែ​ង​ថ្មី ​Omicron

2021/12/09 10:15:49 am        380
​WHO៖ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា រដ្ឋាភិបាល​នានា​ត្រូវ​វាយតម្លៃ​ឡើងវិញ​រាល់​ការឆ្លើយតប​ថ្នាក់ជាតិចំពោះ​វីរុស​ COVID-19 និង​បង្កើនល្បឿន​កម្មវិធី​ចាក់​វ៉ាក់សាំង​ ដើម្បី​ទប់ទល់​ការឆ្លង​រាលដាលវីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ទោះបីជា​វាលឿន​ពេក​ក្នុងការ​និយាយថា​ តើ​វ៉ាក់សាំង​ដែលមាន​ស្រាប់​នឹង​ការពារ​បានល្អ​យ៉ាងណា​ ប្រឆាំងនឹង​វីរុស​ប​ម្លែ​ង​ថ្មី​ Omicron នេះ​។​​ប្រមុខ​អង្គការ​សុខភាព​ពិភពលោកគឺលោក Tedros Adhanom Ghebreyesus បាន​និយាយថា ​ការឆ្លង​រាលដាល​ជាស​កល​នៃ​វីរុស​ប​ម្លែ​ង​ថ្មី​ Omicron នេះបង្ហាញថា ​វា​អាចមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​លើ​ជំងឺ​រាតត្បាត​សកល COVID-19 ​ឥឡូវនេះវា​ដល់ពេល​វេលា​ត្រូវ​ចាត់វិធានការទប់ស្កាត់​វីរុស​នេះហើយ មុនពេល​មាន​អ្នកជំងឺ​ឆ្លង​វីរុស​ប​ម្លែ​ង​ថ្មី​ Omicron កាន់តែច្រើន​បន្ថែមទៀត​ត្រូវ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។​ ​លោក​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា យើង​អំពាវនាវ​ឲ្យ​ប្រទេស​ទាំងអស់​បង្កើន​ការឃ្លាំមើល ការធ្វើ​តេស្ត និង​លំដាប់លំ ដោយ។ ការសប្បាយ​ភ្លេចខ្លួន​ណាមួយ​ឥឡូវនេះ​នឹង​ធ្វើឱ្យ​បាត់បង់​ជីវិត​។​​ប្រធាន​គ្រាអាសន្ន​សុខភាព​សាធារណៈ​ របស់អង្គការ​សុខភាព​ពិភពលោកគឺ​លោក Mike Ryan បាន​និយាយថា ខណៈ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មីទំនងជា​ឆ្លង​រាលដាល​កាន់តែ​ងាយស្រួល កិច្ចខិតខំ​ប្រឹងប្រែង​ទាំងឡាយត្រូវតែ​បង្កើន​កម្រិត​ទ្វេដង​ដើម្បីកាត់ផ្ដាច់​ខ្សែ​ឆ្លង​។​ ​ដោយ​ព្រមានទល់នឹង​ការ​ឆាប់​សន្និដ្ឋាន​ពី​ការធ្វើ​តេស្ត​នេះ អ្នកវិទ្យាសាស្ត្រ​ជាន់ខ្ពស់​របស់អង្គការ​សុខភាព​ពិភពលោកបាន​និយាយថា ​វា​ឆាប់​ពេកក្នុងការ​និយាយថា​ វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​តិចតួច​ក្នុងការ​ទប់ស្កាត់​ការឆ្លង​វីរុស​នេះ​៕ អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការវាយប្រហាររបស់អ៊ុយក្រែនលើរថយន្តក្រុងនៅភាគខាងលិចរុស្ស៊ីបានបង្កឲ្យមនុស្សយ៉ាងតិច ៧នាក់ រងរបួស
07/07/2026 02:07 PM
ស៊ីរីកត់ត្រាអគ្គិភ័យជិត ១០.៨០០ករណី នៅឆ្នាំនេះ ខណៈខ្លួនកំពុងប្រយុទ្ធនឹងភ្លើងចំហេះព្រៃ
07/07/2026 02:07 PM
ក្រុមហ៊ុន Rosatom៖ វិស័យនុយក្លេអ៊ែររបស់រុស្ស៊ីកំពុងជួបផលវិបាកធ្ងន់ធ្ងរពីការវាយប្រហាររបស់អ៊ុយ ក្រែន
07/07/2026 02:07 PM
ហេតុការណ៍បាញ់ប្រហារនៅថ្ងៃបុណ្យឯករាជ្យជាតិអាមេរិក បានឆក់យកជីវិតមនុស្ស ១០០នាក់
07/07/2026 02:07 PM
ក្រុមហ៊ុនរដ្ឋ៖ ការបាក់ស្រុតអណ្តូងរ៉ែមាសនៅប្រទេសស៊ូដង់ បានសម្លាប់អ្នករុករករ៉ែចំនួន ១៥នាក់
07/07/2026 02:07 PM
មនី្ទរសុខាភិបាលភ្នំពេញ កំពុងអនុវត្តយុទ្ធនាការទប់ស្កាត់ បង្ការជំងឺគ្រុនឈាម តាមសហគមន៍
07/07/2026 02:07 PM
កាណាដាជ្រើសរើសក្រុមហ៊ុន ThyssenKrupp របស់អាល្លឺម៉ង់ ដើម្បីសាងសង់នាវាមុជទឹកចំនួន ១២គ្រឿង
07/07/2026 02:07 PM
គេហទំព័រ៖ អ៊ីរ៉ង់ជាប់ពាក់ព័ន្ធនឹងការវាយប្រហារថ្មីៗលើនាវាពាណិជ្ជកម្មនៅច្រកសមុទ្រហ័រមូស
07/07/2026 02:07 PM
ឯកអគ្គរដ្ឋទូតប្រចាំNATO ៖ សហរដ្ឋអាមេរិកចង់ឲ្យសម្ព័ន្ធមិត្តទិញអាវុធរបស់ខ្លួន
07/07/2026 02:07 PM
គណៈរដ្ឋមន្ត្រីលីបង់ប៉ាន់ប្រមាណថា ការខូចខាតដោយសង្គ្រាមមានចំនួនរហូតដល់ ៤ ពាន់លានដុល្លារអាមេរិក
07/07/2026 02:07 PM