ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង

ព័ត៌មានសំខាន់ៗ

ប្រសាសន៍សំខាន់ៗសម្ដេចតេជោ​ ហ៊ុន​ សែន​ ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី

2021/12/09 10:15:17 am        466
កណ្ដាល៖ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ដើម្បីបានទទួលព័ត៌មានថ្មីៗ លឿន សូមចុច Join Channel Telegram BTV News ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ៖- អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅក្នុងខេត្តកណ្ដាល ត្រូវបានប្រសិទ្ធនាមថា «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ» ។- សម្ដេចតេជោថ្លែងការកោតសរសើរចំពោះក្រុមការងារជំនាញ ក្រុមហ៊ុន កម្មករកម្មការិនី បានប្រឹងប្រែងលើកិច្ចការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលសម្ដេចបានបញ្ជាក់ថានេះគឺ «ខ្មែរធ្វើបាន» ហើយបន្តធ្វើបន្តទៀតអោយកូនចៅជំនាន់ក្រោយ។- សម្តេចតេជោ ប្រកាសថា ខ្មែរធ្វើបាន គឺធ្វើពេលនេះ សម្រាប់បច្ចុប្បន្នភាព និងមនុស្សជំនាន់ក្រោយ ដែលមិនមែនជាពាក្យលេងសើចនោះទេ។ «ខ្មែរធ្វើបាន» គឺធ្វើដើម្បីវឌ្ឍនភាពសង្គម និងប្រជាជាតិកម្ពុជា។- សម្តេចតេជោ ប្រកាសថា អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ គឺជាសមិទ្ធផលថ្មី ដែលបូករួមនិងអាកាសយានដ្ឋានអន្តរជាតិថ្មីនៅខេត្តសៀមរាប ដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីធានាការចុះចតយន្តហោះគ្រប់ប្រភេទនៅកម្ពុជាបាន។- សម្តេចតេជោ ប្រកាសថា កម្ពុជាមិនត្រឹមតែចង់បានភ្ញៀវទេសចរក្នុងរង្វង់ជាង៦លាននាក់នោះទេ កម្ពុជាត្រូវការភ្ញៀវទេសចរពី ១៥-២០លាននាក់ ដែលជាផ្នែកមួយដ៏ចម្បងជំរុញឲ្យយើងត្រូវតែសាងសង់ព្រលានយន្តហោះថ្មីៗ និងជាច្រើនបន្ថែមទៀត។- សម្តេចតេជោ ប្រកាសថា អ្វីដែលយើងចង់បានបំផុតនោះ គឺជាសមិទ្ធផលជាតិ ដែលកើតចេញពីស្នាដៃកូនខ្មែរយើងពិតៗ។ យើងក៏ចង់ពង្រឹងសមត្ថភាពអ្នកមានស្រុកខ្មែរ ព្រោះវិនិយោគិនអន្តរជាតិ ទឹកចិត្តរបស់គេមិននៅជាមួយយើងនោះទេ មានការអ្វីគេចាកចេញចោលយើងហើយ។ - សម្តេចតេជោ ប្រកាសអំពាវនាវ និងលើកទឹកចិត្តឲ្យរឹបអូសទ្រព្យសម្បត្តិមន្ត្រីខ្មែរណា ដែលមានផ្ទះ ទ្រព្យសម្បត្តិ និងផ្ញើលុយខុសច្បាប់នៅក្រៅប្រទេស។ សម្តេចតេជោបញ្ជាក់ថា« …បើភ្លើណាស់ ឲ្យគេយកឲ្យអស់ទៅ…»- សម្តេចតេជោ ប្រកាសផ្តាំទៅប្រទេសណាក៏ដោយ ជាពិសេសអាមេរិក បើឃើញទ្រព្យសម្បត្តិ ហ៊ុន សែន នៅទីនោះ សូមដកយកចុះ ដកយកឲ្យឆាប់ តែប្រយ័ត្នដកហូតត្រូវប្រជាពលរដ្ឋខ្លួនឯង ព្រោះមន្ត្រីខ្មែរខ្លះក៏មានសញ្ជាតិអាមេរិកដែរ។- សម្តេចតេជោ ប្រកាសថា ជារឿងឆោតល្ងង់ណាស់ ដែលចោទសម្តេចមានសញ្ជាតិបរទេស(សាយប្រឺស) ។ សម្តេចបានរុញទូកបណ្តោយទឹក ដោយដាក់បញ្ហានេះក្នុងរដ្ឋធម្មនុញ្ញតែម្តង ដោយតម្រូវមានសញ្ជាតិតែមួយសម្រាប់ស្ថាប័នជាតិកំពូលចំនួន៤។- សម្តេចតេជោ ប្រកាសអំពាវនាវកុំឲ្យប្រជាពលរដ្ឋយល់ច្រលំថា ក្រុមហ៊ុនព្រីន( Prince)ជាក្រុមហ៊ុនចិន ។ អគ្គនាយកក្រុមហ៊ុនព្រីន ជាសញ្ជាតិកម្ពុជា មករស់នៅកម្ពុជាតាំងពីអាយុ២២ឆ្នាំមកម្ល៉េះ។- សម្តេចតេជោ ប្រកាសថា សម្តេច និងលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក នឹងធ្វើជាសហប្រធាន បើកកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅពេលខាងមុខឆាប់ៗនេះ នៅលើទឹកដីអាមេរិកតែម្តង។- សម្តេចតេជោ បានផ្ញើសារនយោបាយទៅអ្នកវិភាគទាំងឡាយដែលចោទថា «….កម្ពុជាដើរខុសរឿងជួបរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា។ សម្តេចបញ្ជាក់ដោយចោទជាសំនួរថា យើងប្រឹងប្រែងសម្របសម្រួលពីអាស៊ាន ដែលមកនៅ៩ ឲ្យទៅជា១០វិញ តើខុសត្រង់ណា? កម្ពុជាធ្វើដើម្បីសុខុដុមនីយកម្មអាស៊ាន ស្របនឹងធម្មនុញ្ញអាស៊ាន តើខុសត្រង់ណា?….»- សម្តេចតេជោ ប្រកាសអំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ធនាគារក្នុងស្រុក ទិញសញ្ញាបណ្ណភាគហ៊ុន ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ដើម្បីពង្រីកវិសាលភាពទុន ឲ្យកើតចេញពីកញ្ចប់ថវិកាខ្មែរ ដើម្បីស្នាដៃកូនខ្មែរ។- សម្តេចតេជោ ពន្យល់ថា ការដាក់ឈ្មោះ «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ» គឺ មិនសំដៅលើឈ្មោះសម្តេចទេ នៅមិនឆ្ងាយពីអាកាសយានដ្ឋានអន្តរជាតិនេះទេ គឺជាតំបន់ប្រវត្តិសាស្ត្រ ដែលពាក់ព័ន្ធនឹងពាក្យតេជោ(ស្អាង)។- សម្តេចតេជោ បញ្ជាក់ថា ពាក្យតេជោ គឺជាគោរមងារ ដែលព្រះករុណា ព្រះមហាក្សត្រ ប្រោសព្រះរាជទាន មិនត្រឹមតែសម្តេចនោះទេ។ ពាក្យ«តេជោ» គឺជាសក្ខីភាពបញ្ជាក់ថា កម្ពុជាជាប្រទេសរាជានិយម។ - សម្តេចតេជោ ប្រកាសថា គណបក្សប្រជាជនកម្ពុជានឹងរៀបចំមហាសន្និបាតនៅថ្ងៃទី២៤ ខែធ្នូ ខាងមុខនេះ ហើយបញ្ជីគណៈរដ្ឋមន្ត្រីថ្មី(បម្រុង) ក៏បានកើតឡើងផងដែរ។- សម្តេចតេជោ បញ្ជាឲ្យអភិបាលរាជធានីភ្នំពេញ បន្តការខិតខំពិនិត្យលើការរៀបចំមណ្ឌលព្យាបាលកូវីដ១៩ថ្មី ដើម្បីដាក់អ្នកជំងឺកូវីដ១៩ ពង្រឹងសមត្ថភាពព្យាបាល បើទោះបីស្ថានភាពឆ្លងថ្មី មានការធ្លាក់ចុះក៏ដោយ។- សម្តេចតេជោ អំពាវនាវសូមកុំមានការជ្រួលច្របល់ពីបញ្ហាមេរោគកូវីដ-១៩បំប្លែងថ្មី «អូមីក្រុង» ព្រោះមេរោគប្រភេទថ្មីនេះ មិនទាន់មានករណីឆ្លងចូលកម្ពុជា និងបានសម្លាប់នរណាម្នាក់នៅឡើយទេ។ សូមបន្តប្រកាប់ខ្ជាប់វិធានការ ៣ការពារ និង៣កុំ ព្រមទាំងវិធានការនានារបស់ក្រសួងសុខាភិបាល។- សម្ដេចតេជោ បានប្ដេជ្ញារក្សាកំណើនម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ដោយថា ដើម្បីទប់ស្កាត់ការផ្ទុះនៃ«គ្រាប់បែកសេដ្ឋកិច្ច» ដែលអាចប៉ះពាល់ទៅដល់សូម្បីតែទារកនៅក្នុងផ្ទៃម្ដាយ។- សម្តេចតេជោ បញ្ជាក់ថា កូវីដអាចសម្លាប់មនុស្ស ប៉ុន្តែមិនអាចសម្លាប់មនុស្សទាំងអស់លើពិភពលោកទេ ខណៈកម្ពុជាកូវីដបានសម្លាប់អស់ជាង ២០០០នាក់ដែរ , វាជារឿងគួរអោយសោកស្តាយ ប៉ុន្តែវានឹងគ្រោះថ្នាក់ បើសេដ្ឋកិច្ចយើងផ្ទុះឡើង ដែលនេះទាមទារអោយរក្សាអោយបាននូវតុល្យភាពរវាងសុខភាពសាធារណៈ និងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចសង្គម។ **ប្រសាសន៍សម្ដេចតេជោ ចប់នៅម៉ោង ១០ និង០០នាទី

សម្តេចតេជោ៖ អាកាសយានដ្ឋាន​អន្តរជាតិថ្មី​មាន​ឈ្មោះថា​ «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ»

2021/12/09 09:55:34 am        1768
ភ្នំពេញ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឈ្មោះ ឱ្យអាកាស​យានដ្ឋានអន្តរជាតិ​ដែលទើប​សាងសង់ថ្មី​ នៅទឹកដី​ខេត្តកណ្តាល​ ដែលសាងសង់បាន​ជាង២០%​ហើយនោះ ជា​អាកាស​យានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។ថ្លែងក្នុងឱកាសអញ្ជើញទៅពិនិត្យការដ្ឋានសាងសង់​អាកាសយានដ្ឋានអន្តរជាតិថ្មីជាលើកទី២ គឺអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ នាព្រឹកថ្ងៃទី៩ ខែធ្នូនេះ ជាមួយនឹងការថ្លែង​សរសើរដល់ការខិតខំទាំងអស់របស់មន្ត្រី អាជ្ញា​ធរពាក់ព័ន្ធ ជាពិសេសបានសរសើរ​ចំពោះ​ក្រុមហ៊ុន​ផ្ទាល់​តែម្តង សម្តេចបានមានប្រសាសន៍ថា «ខ្មែរធ្វើ​បាន»​ ដែល​ភាសានេះជាភាសាមួយបានគ្របដ​ណ្ត​ប់​ សម្រា​ប់​កា​រ​អ​ភិ​វ​ឌ្ឍ​ជា​តិ​យើងទាំងមូល តតាំង​ពីរបុព្វបុរស​យើង​ពីដើមរៀង​មក ​ហើយ​បាន​​បន្សល់ទុកនូវ​មរតកសមិទ្ធផលជាច្រើនមកដល់ពេលនេះ បើទោះបីជាមួយ​ចំ​នួ​ន​ត្រូ​វ​បា​ន​បំ​ផ្លិ​ច​បំផ្លាញ​ដោយ​សារ​សង្គ្រាម និងរបប​ប្រល័យពូជសាសន៍ ប៉ុន្តែយើងបានធ្វើការស្តារ និង កសាងឡើងវិញ ដែល​មាន​ការចូល​រួម​ទាំងពីវិស័យរដ្ឋ និង​ឯកជន ដូច​ជាផ្នែកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន និងអាកាសយាន​ដ្ឋាន​អន្តរ​ជាតិ​ធំៗ​ នៅ​ខេត្ត​សៀបរាប និង​នៅ​ភ្នំពេញ ហើយ​សម្តេច​ក៏បានចោទជាសំណួរថា តើមូលហេតុអ្វីបានជានៅខេត្តសៀបរាប និងនៅ​ទី​ក្រុងភ្នំពេញ​មាន​អាកាស​យានដ្ឋាន​អន្តរជាតិ​ហើយ ចាំបាច់ត្រូវធ្វើការសាងសង់ថ្មីធ្វើអ្វីទៀត? សម្តេចបានឆ្លើយថា មូលហេតុងា​យ​យ​ល់បំផុត គឺ​ដោយសារមានតម្រូវ​ការនៃ​ការ​ទទួល​សេវាភ្លៀងទេស​ចរណ៍បរ​ទេ​ស​ដែ​លកាន់តែ​មាន​កំណើន​​ឡើងជាលំដាប់​តាម​គោលនយោបាយ​បើកចំហជើងមេឃ។សូមបញ្ជាក់ថា ព្រលានយន្តហោះភ្នំពេញថ្មីនេះ សម្រេចការសាងសង់បាន២៧ភាគរយ នៃគម្រោងទាំងមូល ហើយ​ដោយមកដល់បច្ចុប្បន្នបាន ចំណាយអស់ទឹកប្រាក់ជិត ៤០០លានដុល្លារអាមេរិក បើទោះបីជាមានការរាំងស្ទះ​ ដោយ​សារការរីករាលដាល នៃជំងឺកូវីដ-១៩ ក៏ដោយ។ គម្រោងដែលប្រើទុន​វិនិយោគទាំងស្រុង ដោយក្រុមហ៊ុន CAIC នេះ មកដល់ពេលនេះ បានចំណាយទឹក​ប្រាក់សរុបចំនួន ៣៧៥​លានដុល្លារអាមេរិក ហើយក្នុងឆ្នាំ២០២២ ខាងមុខ គ្រោងនឹងចំណាយថវិកា ៤៦៧លានដុល្លារអាមេរិក។បើតាមអ្នកឧកញ៉ា ពុង ឃាវសែ គម្រោងទាំងមូលនឹងចំណាយទឹកប្រាក់សរុប  ១ពាន់៥០០លានដុល្លារអាមេរិក។ ការ​ដ្ឋានសាងសង់ព្រលានយន្តហោះថ្មីនេះ ប្រើប្រាស់កម្លាំងបុគ្គលិក កម្មករចំនួនសរុប ​៣៧​៤​០នាក់។ ​ទោះបី​ជា​វិបត្តិកូវីដ-១៩ បានធ្វើឲ្យរាំងស្ទះដល់ដំណើរការបុគ្គលិក កម្មករជំនាញបរទេសដែលត្រូវមកពីក្រៅប្រទេស និង​ចរាចរ​ទំនិញមកពីប្រទេសចិន គួបផ្សំនឹងការអូសបន្លាយរដូវវស្សា និងជំនន់ទឹកភ្លៀង រួមទាំងការលំបា​ក​ផ្នែ​កបច្ចេកទេស ​នៃ​សណ្ឋានដីក្នុងតំបន់សាងសង់យ៉ាងណាក្តី ក៏ក្រុមហ៊ុនព្យាយាមក្នុងការសាងសង់ឲ្យសម្រេចបានតាមផែនការ និង​ដាក់​ឲ្យដំណើរការឲ្យបានឆាប់តាមផែនការគ្រោងទុក៕ អត្ថបទ៖ មុត សុទ្ធ    

ព្រះមហាក្សត្រ យាងព្រះរាជាធិបតីថ្វាយព្រះភ្លើងបូជាព្រះសពសម្តេចក្រុមព្រះ ដែលជាព្រះរាមរបស់ព្រះអង្គ

2021/12/08 04:04:08 am        2422
ភ្នំពេញ៖ ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ ព្រះអង្គបានយាងជាព្រះរាជាធិបតីថ្វាយព្រះភ្លើងបូជាព្រះសព សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ដែលជាព្រះរាម និងបុត្រារបស់ព្រះអង្គទាំងទ្វេ នៅមេរុ ស្ថិតនៅមុខវត្តបទុមវតី។នៅក្នុងពិធីបូជាព្រះសពរបស់សម្តេចក្រុមព្រះរោត្តម រណឫទ្ធិ ព្រះប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច អតីតនាយករដ្ឋមន្រ្តីទី១ និងជាអតីតប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានេះ ក៏មានការយាង និងអញ្ជើញចូលរួម ពីខ្សែរាជវង្សានុវង្ស, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី, ថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័ននានា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទផងដែរ។ព្រះសពរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានធ្វើការរំកិលចាកចេញពីអតីតព្រះដំណាក់ព្រះអង្គនៅផ្លូវសម្តេចប៉ាន តាមរយៈទីនាំងរថយន្តបុស្បុក ហើយដង្ហែរតាមមហាវិថីព្រះនរោត្តម ឆ្ពោះមកកាន់មេរុ នៅមុខវត្តបទុមវតី ដើម្បីធ្វើការបូជាព្រះសព តាមបែបសាសនា និងប្រពៃណីរាជវង្សានុវង្ស នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោយពីតម្កល់ក្នុងមជ្ជូសា ធ្វើបុណ្យតាមបែបព្រះពុទ្ធសាសនាអស់រយៈពេលបួនថ្ងៃមកនេះ។សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច អតីតនាយករដ្ឋមន្រ្តីទី១ និងជាអតីតប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានយាងសោយព្រះទិវង្គត នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ នៅប្រទេសបារាំង ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។ក្រោយពីព្រះអង្គបានទ្រង់សោយទិវង្គតអស់រយៈពេលមួយសប្តាហ៍នៅប្រទេសបារាំង ព្រះសពរបស់ព្រះអង្គ បានយាងដង្ហែតាមរយៈយន្តហោះពិសេសពីប្រទេសបារាំង មកដល់ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ។សូមបញ្ជាក់ថា ការសោយទិវង្គតរបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិនេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសារាចរណែនាំ ប្រកាសកាន់ទុក្ខចំពោះព្រះសពរបស់ព្រះអង្គ ដោយកំណត់យកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ដដែលនេះ ជាថ្ងៃកាន់ទុក្ខផ្លូវការ ព្រមទាំងណែនាំឲ្យគ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជនទាំងអស់ និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំងប្រជាជននៅទូទាំងប្រទេស ត្រូវមានការបង្ហូតទង់ជាតិត្រឹមពាក់កណ្តាល នៃដងទង់ជាតិ និងផ្អាកការសម្តែង និងចាក់ផ្សាយទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេងផងដែរ៕ អត្ថបទ៖ បាន ចក់

ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ត្រូវ​បាន​រក​ឃើញ​ក្នុង​ប្រទេស ​៥០ ខណៈ​មាននៅ​ក្នុង​រដ្ឋ​ ១៩ ​របស់​អាមេរិក

2021/12/08 10:28:17 am        478
​អាមេរិក៖ លោកស្រី​វេជ្ជបណ្ឌិត Rochelle Walensky នាយក​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺអាមេរិក​បាន​និយាយ​ថា វីរុស​កូ​រ៉ូ​ណា​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ដែល​បាន​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស ឥឡូវនេះ​ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង ៥០ ប្រទេស និង ១៩ រដ្ឋ​របស់​សហរដ្ឋ​អាមេរិក។ លោកស្រី​បាន​បន្ថែម​ថា យើង​រំពឹង​ថា​ចំនួន​នេះ​នឹង​បន្ត​កើន​ឡើង។​​បណ្ដា​រដ្ឋ​ដែល​បាន​រក​ឃើញ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មីចាប់ពី​រដ្ឋ Hawaii ទៅដល់​រដ្ឋ Texas រហូតដល់​រដ្ឋ​ Massachusetts។ របាយការណ៍​នេះ​គឺជាផ្នែក​មួយ​នៃ​ការ​កើន​ឡើង​ថ្មី​នៃ​ករណី​ឆ្លង​វីរុស COVID-19 នៅ​សហរដ្ឋអាមេរិក ដែល​ឥឡូវនេះ​កើន​ឡើង​ដល់​ជាង ១០០,០០០​ករណី​ក្នុង​មួយថ្ងៃ​។​ ខណៈ​ដែល​ក្រុម​មន្ត្រី និង​អ្នកស្រាវជ្រាវ​មានការ​ព្រួយបារម្ភ​អំពី​ការ​ឆ្លង​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ពួកគេ​ក៏បាន​និយាយ​ផងដែរ​ថា​ វា​ឆាប់រហ័ស​ពេក​ក្នុង​ការ​ដឹង​ពី​ចំនួន​ ដែល​វា​អាច​នឹង​កើតឡើង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​។ ក្រុម​អ្នក​ជំនាញ​និយាយ​ថា វា​ទំនងជា​ប្រើ​ពេល​វេលា​ច្រើន​សប្តាហ៍​មុន​ពេល​មាន​ទិន្នន័យ​អាច​ទុក​ចិត្ត​បាន អំពី​លទ្ធផល​អ្នកជំងឺ​នឹង​ចេញ​មកពី​អាហ្វ្រិក​ខាងត្បូង ដែល​បាន​រាយការណ៍​ជា​លើកដំបូង​អំពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ​។ប្រទេស​នេះ​បាន​មើល​ឃើញ​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​វីរុស COVID-19 នៅ​ក្នុង​ខេត្ត Gauteng ដែល​ជា​ចំណុច​ឆ្លង​ខ្លាំង​បំផុត​នៃ​ការ​ផ្ទុះឡើង​វីរុស​នេះ​។ នៅ​ក្នុង​អ្វី​ដែល​អាច​ជា​ប្រភព​នៃ​សុទិដ្ឋិនិយម​ប្រកប​ដោយ​ប្រយ័ត្នប្រយែង ក្រុមប្រឹក្សា​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​អាហ្វ្រិក​ខាងត្បូង​ថ្មីៗ​នេះ​បាន​និយាយ​ថា ​ក្នុង​រយៈពេល ២​សប្តាហ៍​កន្លង​មក​នេះអ្នកជំងឺ​ភាគច្រើន​នៅ​ក្នុង​បន្ទប់​ព្យាបាល​អ្នកជំងឺ COVID-19 របស់​មន្ទីរពេទ្យ​នានា​មិន​តម្រូវ​ឱ្យ​មាន​អុកស៊ីសែន​បន្ថែម​ ដើម្បី​ជំនួយ​ខ្យល់​ដកដង្ហើម​ទេ​៕អត្ថបទ៖ សុខមាន

វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron កំពុង​គំរាម​ដល់​ផែន​ការ​បើក​ប្រទេស​ឡើង​វិញ​នៅ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក

2021/12/07 05:32:28 am        395
​អាស៊ី​-​ប៉ាស៊ីហ្វិក៖ ដ្បិត​ថា ​គេ​នៅតែ​ពុំ​បាន​ដឹង​ច្បាស់​ពី​សមត្ថភាពនៃ​ការ​បង្ក​គ្រោះថ្នាក់​ដោយ​វីរុស​កូ​រ៉ូ​ណា​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ប៉ុន្តែ​ក្ដី​បារម្ភជុំវិញ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះកំពុង​គំរាមកំហែង ​ដល់​ផែន​ការ​បើក​ប្រទេស​ឡើងវិញ​នៅ​ក្នុង​តំបន់​អាស៊ី-​ប៉ាស៊ីហ្វិក។ ​បន្ទាប់ពី​ការ​ត្រួត​ពិនិត្យ និង​រឹតត្បិត​យ៉ាង​តឹងរ៉ឹង​នៅ​តាម​ព្រំដែន​រយៈកាល​ជាង​ ២០​ខែ​លើ​ជីវភាព​ប្រចាំថ្ងៃ ប្រទេស​ជាច្រើន​ក្នុង​តំបន់​បាន​ចាប់ផ្ដើម​បន្ធូរបន្ថយ​វិធានការ​នានា និង​រស់នៅ​ជាមួយ​វីរុស Covid-19 ជាច្រើន​ខែក្រោយ​ពី​ប្រទេស​នៅ​អឺរ៉ុប និង​អាមេរិក​ខាងជើង​បាន​បើក​ប្រទេស​ពេញ​លេញ​។កាលពី​ខែ​មុន​បន្ទាប់ពី​ក្រុម​អ្នកវិទ្យាសាស្ត្រ​អាហ្វ្រិក​ខាងត្បូង បាន​រក​ឃើញ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ប្រទេស​ជាង​ ៧០ ​បាន​ហាមប្រាមការ​ធ្វើ​ដំណើរ​លើ​អ្នក​មកពី​ប្រទេស​មួយ​ចំនួន​នៅ​អាហ្វ្រិក​ខាងត្បូង។ ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ី-​ប៉ាស៊ីហ្វិក​បាន​បន្ថែម​ពេលវេលា​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែ​ជា​ចាំបាច់ ឬ​បិទ​ព្រំដែន ភាគច្រើន​ចំពោះ​អ្នកដំណើរ​បរទេស​ទាំង​អស់​។​ ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សហរដ្ឋ​អាមេរិក​និយាយ​ថា ពួកគេ​នឹង​អាច​ប្រើ​ពេល​យ៉ាងហោចណាស់ ២​សប្ដាហ៍​ទើប​អាច​ដឹង​ថា ​តើ​វីរុស​នេះ​អាច​បង្អាក់​ប្រសិទ្ធភាព​វ៉ាក់សាំង ​និង​ការ​ព្យាបាល​ជំងឺ Covid-19 បាន​ឬ​អត់។​ ខណៈ​ដែល​ក្រុម​អ្នក​ជំនាញ​សុខភាព​សាធារណៈ​រង់ចាំ​ទិន្នន័យ​នេះ រដ្ឋាភិបាល​នានា​ទូទាំងតំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​ពុំ​ទទួលរង​ការ​ប្រឈម​ណាមួយ​ទេ។ ប្រទេស​ភាគច្រើន​កំពុង​ចាត់​វិធានការ​យ៉ាង​ឆាប់រហ័ស​ដោយសារ​ក្ដី​បារម្ភ​ថា ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron អាច​រាតត្បាត​ដល់​ដែនដី​របស់​ខ្លួន ទោះបីជា​តំបន់​មួយ​ចំនួន​បាន​អនុវត្តន៍​វិធានការ​រឹតត្បិតព្រំដែន​យ៉ាង​តឹងរ៉ឹងរួច​ទៅ​ហើយ ឬ​មាន​អត្រា​ចាក់​វ៉ាក់សាំង​ខ្ពស់​ហើយក៏​ដោយ​៕អត្ថបទ៖ សុខមាន

ទោស​ជាប់ពន្ធនាគារ​រយៈពេល​ ៤​ឆ្នាំ​របស់​លោកស្រី Aung San Suu Kyi ត្រូវ​កាត់បន្ថយ​មក​នៅ​ ២​ឆ្នាំ

2021/12/07 10:33:42 am        541
​មី​យ៉ាន់​ម៉ា៖ ទូរទស្សន៍​រដ្ឋ​មី​យ៉ាន់​ម៉ា​និយាយ​ថា មេដឹកនាំ​របប​យោធា​មី​យ៉ាន់​ម៉ា​បាន​កាត់បន្ថយ​ការ​កាត់​ទោស​ ជាប់ពន្ធនាគារ​មេដឹកនាំ​ដែល​ត្រូវ​បាន​ទម្លាក់​ចេញពី​តំណែងគឺ​លោកស្រី Aung San Suu Kyi មក​នៅ​ត្រឹម​ពីរ​ឆ្នាំ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ​ទី៦ ខែ​ធ្នូ បន្ទាប់​ពី​ដំបូង​បាន​កាត់ទោស​ជាប់ពន្ធនាគារ​រយៈពេល​ ៤​ឆ្នាំពី​បទ​ញុះញង់​ប្រឆាំង​នឹង​យោធា និង​បំពាន​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19​។​​លោកស្រី Aung San Suu Kyi អាយុ ៧៦​ឆ្នាំត្រូវ​បាន​ឃុំខ្លួនចាប់​តាំង​ពី​ក្រុម​ឧត្ដមសេនីយ៍បាន​ធ្វើ​រដ្ឋប្រហារ និង​ទម្លាក់​រដ្ឋាភិបាល​កាលពីថ្ងៃ​ទី​១ ខែ​កុម្ភៈ ដោយ​បញ្ចប់​រយៈពេល​ខ្លី​នៃ​លទ្ធិប្រជាធិបតេយ្យ​ របស់​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​។​ ​ចាប់​តាំង​ពី​ពេលនោះ​មក លោកស្រី​ត្រូវ​បាន​រង​ការចោទប្រកាន់​ជា​បន្តបន្ទាប់ រួម​ទាំង​ការបំពាន​លើ​ច្បាប់​សម្ងាត់​ផ្លូវការ ការ​នាំចូល​វិទ្យុ​ទាក់ទង​ខុសច្បាប់ និង​ការ​លួច​បន្លំ​ការបោះឆ្នោត​។​ ​អ្នកនាំពាក្យ​របប​យោធា​លោក Zaw Min Tun បាន​ប្រាប់​សារព័ត៌មាន AFP តាម​ទូរស័ព្ទ​ថា កាលពី​ថ្ងៃ​ចន្ទលោកស្រី Aung San Suu Kyi ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​ ២​ឆ្នាំ​ពី​បទ​ញុះញង់​ប្រឆាំង​នឹង​យោធា និង​រយៈពេល​ ២​ឆ្នាំ​ទៀតសម្រាប់​ការ​បំពាន​ច្បាប់​គ្រោះធម្មជាតិ​ទាក់ទង​នឹងវីរុស COVID-19​។អតីត​ប្រធានាធិបតីលោក Win Myint ក៏​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ៤ឆ្នាំ​ផងដែរពីបទ​ចោទប្រកាន់​ដូចគ្នា ដែល​សហរដ្ឋអាមេរិក​បាន​រិះគន់ថា​ជា "​ការមើលស្រាល​" ចំពោះ​យុត្តិធម៌​។ ក្រុមបាតុករ​មួយក្រុម​តូច​បាន​ប្រមូល​ផ្តុំគ្នា​ ប្រឆាំងនឹង​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា​នៅ​ទីក្រុង Mandalay កាលពី​ថ្ងៃ​ចន្ទ ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​តុលាការ​ពិសេស​បាន​កាត់ទោស​មេដឹកនាំ​ ដែល​ត្រូវបាន​បណ្តេញ​ចេញពី​អំណាចលោកស្រី Aung San Suu Kyi ឱ្យ​ជាប់ពន្ធនា​គារ បន្ទាប់ពី​បាន​រកឃើញថា​ លោកស្រី​មានទោស​ពីបទ​ញុះញង់ និង​រំលោភ​លើ​វិធានការ​រឹតបន្តឹង​ការចម្លង​វីរុស​កូ​រ៉ូ​ណា​ឬ COVID-19៕អត្ថបទ៖ សុខមាន

ពិភពលោក​បង្ហាញ​ប្រតិកម្ម​ចំពោះ​ការ​កាត់​ទោស​ជាប់ពន្ធនាគារ​របស់​លោក​ស្រី Aung San Suu Kyi

2021/12/07 09:59:43 am        428
មី​យ៉ាន់​ម៉ា៖ ​បន្ទាប់ពី​រដ្ឋាភិបាល​របស់​សហភាព​មី​យ៉ាន់​ម៉ា​ដឹកនាំ​ដោយ​យោធា បាន​កាត់ទោស​មេដឹកនាំ​ដែល​ត្រូវ​បាន​ទម្លាក់​ចេញពី​តំ​ណែង​​គឺ​លោកស្រី Aung San Suu Kyi ឲ្យ​ជាប់ពន្ធនាគារ​ឲ្យ​រយៈពេល​ ៤​ឆ្នាំពីបទ​ញុះញង់​ឲ្យ​បំពាន​វិធានការ​រឹតត្បិត​ទប់ស្កាត់​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​។​ទោះយ៉ាងណា​ក៏ដោយទូរទស្សន៍​រដ្ឋ​បានប្រកាស​នៅពេល​ល្ងាច​នោះ​ថា មេដឹកនាំ​ជាន់ខ្ពស់​គឺ​លោកឧ​ត្ត​ម​សេនីយ៍ Min Aung Hlaing ដែលជា​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋបានផ្តល់​ការលើកលែងទោស​ពីរ​ឆ្នាំ​។ ​ការកាត់ទោស​នេះបណ្ដាល​ឲ្យ​មានប្រតិកម្ម​ពី​ប្រទេស​នានា ពិ​សេស​​អង្គការសហប្រជាជាតិ ដោយលោកស្រី Michelle Bachelet ប្រធាន​ទីភ្នាក់ងារ​ឃ្លាំមើល​សិទ្ធិមនុស្ស​ បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា ​ការផ្តន្ទាទោស​របស់​ទីប្រឹក្សា​រដ្ឋ ​បន្ទាប់ពី​ការកាត់ក្តី​ក្លែងបន្លំ​នៅក្នុង​ដំណើរការ​នីតិវិធី​សម្ងាត់​ នៅ​ចំពោះមុខ​តុលាការគ្រប់គ្រង​ដោយ​យោធា​គឺ​គ្មានអ្វី​ក្រៅពី​ហេតុផល​នយោបាយ​នោះទេ​។​ ​ប្រធាន​គោលនយោបាយ​ការបរទេស​របស់​សហ​ភាព​អឺរ៉ុប​លោក Josep Borrell បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា សហភាព​អឺរ៉ុប​បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ ចំពោះ​សាលក្រម​ក្រោមហេតុផល​នយោបាយ​នេះ ដែល​បង្កើតឱ្យមាន​ការ​ដើរ​ថយក្រោយ​ដ៏​សំខាន់​មួយទៀត ​សម្រាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា ចាប់តាំងពី​រដ្ឋប្រហារ​ដោយ​យោធា​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១​។​ ​រដ្ឋមន្ត្រីការបរទេស​អាមេរិកលោក Antony Blinken បាននិយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការ​កាត់ទោស​ដោយ​អយុត្តិធម៌​របស់​របប​យោធា​មី​យ៉ាន់​ម៉ា​លើ​លោកស្រី Aung San Suu Kyi និង​ការគាបសង្កត់​លើ​មន្ត្រី​ជាប់ឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ​ផ្សេងទៀត នៅតែ​ជា​ការ​គំរាមកំហែង​បន្ថែមទៀត​ដល់​លទ្ធិប្រជាធិបតេយ្យ និង​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​នេះ​។​រ​ដ្ឋ​មន្ត្រី​ការបរទេស​អង់គ្លេសលោកស្រី Liz Truss និយាយ​ថា ការ​កាត់​ទោស​លោកស្រី Aung San Suu Kyi គឺជា​ការប៉ុនប៉ង​ដ៏​គួរ​ឱ្យ​រន្ធត់មួយទៀត​របស់​របប​យោធា​មី​យ៉ាន់​ម៉ា​ក្នុង​ការ​ប្រឆាំង និង​គាបសង្កត់​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ។ ​លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេស​ចិន​បាន​និយាយ​។ ​ក្នុងនាម​ជា​ប្រទេសជិតខាង​ដ៏​រួសរាយ​រាក់ទាក់ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ភាគី​ទាំងអស់​នៅ​មី​យ៉ាន់​ម៉ា​នឹង​បន្ត​ពី​ផលប្រយោជន៍​រយៈពេល​វែង​របស់​ប្រទេស ផ្សារភ្ជាប់​ភាព​ខ្វែងគំនិត​គ្នា​ក្រោម​ក្រប​ខណ្ឌ​រដ្ឋធម្មនុញ្ញ និង​ច្បាប់ ហើយ​បន្ត​ជំរុញ​ការ​ផ្លាស់ប្តូរ​លទ្ធិប្រជាធិបតេយ្យ​ដែល​រក​បាន​ដោយ​លំបាក​។ ចំណែក​រដ្ឋមន្ត្រីការបរទេស​​ជប៉ុន​ក៏បាន​សម្ដែង​ក្ដី​បារម្ភ​ផង​ដែរ​ដោយ​លើក​ឡើង​ថា ការកាត់ទោស​នេះ​គឺជា​ការអភិវឌ្ឍន៍​មិន​អំណោយផល ខណៈ​សមាជិក​នៃ​សហគមន៍​អន្តរជាតិ​រួមទាំង​ប្រទេស​ជប៉ុន​ទាម​ទារ​ឱ្យ​មានការ​ស្តារឡើងវិញ​ នូវ​ប្រព័ន្ធ​នយោបាយ​ប្រជាធិបតេយ្យ​នៅ​មី​យ៉ាន់​ម៉ា​ឱ្យបាន​ឆាប់៕អត្ថបទ៖ សុខមាន

លោកស្រី Aung San Suu Kyi ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ ៤ឆ្នាំ

2021/12/06 02:43:46 pm        564
​មីយ៉ាន់ម៉ា៖ តុលាការ​នៅ​ក្នុង​សហភាព​មី​យាន់​ម៉ា​បាន​កាត់ទោស ​មេ​ដឹក​នាំ​រដ្ឋាភិបាល​ស៊ីវិល​ដែល​ត្រូវ​បាន​ទម្លាក់​ចេញពី​តំណែង​លោកស្រី Aung San Suu Kyi ឲ្យ​ជាប់ពន្ធនាគារ​រយៈ​ពេល ​៤​ឆ្នាំ​ពី​បទ​ញុះញង់​ឲ្យ​មាន​ការបំពាន​វិធានការ​ទប់​វីរុស Covid-19 នៅ​ក្នុង​សាលក្រម​ដំបូង​ប្រឆាំង​នឹង​ម្ចាស់​រង្វាន់​ណូបែល​សន្តិភាព​ ចាប់​តាំង​ពី​យោធា​បាន​ដណ្ដើម​អំណាច​កាលពី​ខែ​កុម្ភៈ​។លោកស្រី Suu Kyi អាយុ ៧៦​ឆ្នាំ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ស្ទើរតែ​រាប់​សិប​ករណី រួម​ទាំង​ការ​ញុះ​ញង់ ការរំលោភ​លើ​ពិធីសារ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស Covid-19 និង​ការរំលោភ​លើ​ច្បាប់​សម្ងាត់​ផ្លូវការ​ ដែល​បន្ថែម​ការ​កាត់​ទោស​អតិបរមា​រួមគ្នា​លើស​ពី ១០០​ឆ្នាំ​។ លោកស្រី​បាន​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​នានា​។​ លោកស្រី Suu Kyi គឺជា​ទីប្រឹក្សា​រដ្ឋ និង​ជា​មេដឹកនាំ​ជាក់ស្ដែង​របស់​មី​យ៉ាន់​ម៉ា រហូតដល់​យោធា​បាន​ដណ្ដើម​អំណាច​នៅ​ក្នុង​រដ្ឋប្រហារ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ និង​បាន​ដាក់​ការ​ដឹកនាំ​លើ​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​ទាំងស្រុង​៕​អត្ថបទ៖ សុខមាន

ថៃ រកឃើញករណីឆ្លងដំបូង នៃវីរុស COVID-19 បម្លែងខ្លួនថ្មី Omicron

2021/12/06 06:29:38 am        2582
ថៃ៖ មន្ត្រីសុខភាពបាននិយាយនៅថ្ងៃច័ន្ទនេះថា ប្រទេសថៃបានរកឃើញករណីឆ្លងដំបូង នៃវីរុសកូរ៉ូណា បម្លែងខ្លួនថ្មី Omicron លើពលរដ្ឋអាមេរិក ម្នាក់ ដែលបានធ្វើដំណើរមកពីប្រទេសអេស្ប៉ាញ កាលពីចុងខែមុន ។លោកវេជ្ជបណ្ឌិត Opas Karnkawinpong  នាយកក្រសួងគ្រប់គ្រងជំងឺ បានប្រាប់សន្និសីទសារព័ត៌ថា  ករណីឆ្លងដំបូងត្រូវបានបញ្ជាក់លើបុរសម្នាក់ ដែលបានមកដល់កាលពីថ្ងៃទី២៩ខែវិច្ឆិកា ដែលធ្វើឲ្យប្រទេសថៃក្លាយជាប្រទេសទី៤៧ ដែលបានរកឃើញវីរុសបម្លែងខ្លួនថ្មីនេះ ។លោកវេជ្ជបណ្ឌិត Opas បាននិយាយថា ករណីឆ្លងដំបូង នៃវីរុសបម្លែងខ្លួនថ្មីនេះ គឺលើបុរសវ័យ ៣៥-ឆ្នាំ ជាពលរដ្ឋអាមេរិក ដែលបានរស់នៅក្នុងប្រទេសអេស្ប៉ាញរយៈពេលជាង ១ឆ្នាំមកហើយ ដោយលោក បន្ថែមថា អ្នកជំងឺមានរោគសញ្ញាស្រាល។ ប្រទេសថៃបានហាមប្រាមការធ្វើដំណើរពីប្រទេសចំនួន៨នៅអាហ្វ្រិក រួមទាំង បូស្វាណា អេស្វាទីនី ឡេសូដូ ម៉ាឡាវី មូហ្សំប៊ីក ណាមីប៊ី អាហ្វ្រិកខាងត្បូង និងហ្ស៊ីមបាបវ៉េ នៅដើមខែធ្នូនេះ និងស្របពេលមានក្ដីបារម្ភ ពីវីរុសបម្លែងខ្លួនថ្មី Omicron នេះ៕

អ្នក​ស្លាប់​កើន​ឡើង​ដល់ ១៤​នាក់​បន្ទាប់​ពី​ផ្ទុះ​ភ្នំ​ភ្លើង​នៅ​ឥណ្ឌូនេស៊ី

2021/12/06 11:47:28 am        405
​ឥណ្ឌូណេស៊ី៖ ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ចំនួន​អ្នក​ស្លាប់​បន្ទាប់ពី​ការ​ផ្ទុះ​ភ្នំភ្លើង​ខ្ពស់​បំផុតនៅ​លើ​កោះ​ជ្វា ដែល​មានប្រជា​ជន​ច្រើន​ជាង​គេ​រស់នៅ​របស់​ប្រទេស​ឥណ្ឌូនេស៊ីបាន​កើនឡើង​ដល់​ ១៤​នាក់ និង​រង​របួស​ច្រើន​នាក់ ខណៈ​ដែល​កម្ទេចកំទី និង​ដីល្បាប់ក្រាស់បានរារាំង​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ជនរងគ្រោះ​។ភ្នំភ្លើង Semeru ក្នុងស្រុក Lumajang ខេត្ត​ជ្វា​ភាគ​ខាងកើត​បាន​បញ្ចេញ​ផេះ​ដ៏​ក្រាស់​ជាង ១២,០០០​ម៉ែត្រ​ទៅលើ​អាកាស ហើយ​កម្អែល​ភ្នភ្លើង​បាន​ហូរ​ចុះ​តាម​ជម្រាល​ភ្នំ​បន្ទាប់ពី​មានការ​ផ្ទុះ​ភ្លាមៗ​កាលពី​ថ្ងៃ​សៅរ៍ ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​។ ភូមិ​ជាច្រើន​ត្រូវ​បាន​គ្របដណ្ដប់​ដោយ​ផេះ​ដែល​ធ្លាក់​មក​។ នៅ​គ្លីនិក​មួយ​នៅ​ក្នុង​ភូមិ Pronojiwo អ្នកជំងឺ​បាន​ត្អូញត្អែរ​នៃ​ការពិបាក​ដកដង្ហើមដោយសារ​តែ​ផេះ​ភ្នំភ្លើង​។ អ្នកជំងឺ​មួយ​ចំនួន​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ​បន្ទាប់ពី​ទទួល​បាន​ជំនួយ​បឋម​ដោយ​អង្គភាព​សង្គ្រោះ​បន្ទាន់​។ ប្រធាន​គ្លីនិក Pronojiwo លោក​វេជ្ជបណ្ឌិត Miftahul Ulum បាន​និយាយ​ថា អ្នកជំងឺ​ដែល​ចូល​មក​តាំងពី​ថ្ងៃ​សៅរ៍ ភាគច្រើន​បានត្អូញត្អែរអំពី​ការពិបាកដកដង្ហើម និង​ការ​រលាកភ្លើង​។លោក Eko Budi Lelono ប្រធានមជ្ឈមណ្ឌល​ស្ទង់​ភូមិសាស្ត្រ​បាន​និយាយ​ថា លំហូរ​កម្អែល​ភ្នំភ្លើង​បាន​ហូរ​ទៅកាន់​ទន្លេ​ក្បែរ​នោះ​។ ការរាយការណ៍​របស់​ទូរទស្សន៍បាន​បង្ហាញ​សកម្មភាព​ប្រជាជន​បាន​ស្រែក និង​រត់​នៅ​ក្រោម​ពពក​ផេះ​ដ៏​ក្រាស់ ផ្ទៃមុខ​របស់​ពួកគេ​សើមដោយសារ​ភ្លៀង​លាយឡំ​ជាមួយ​ធូលី​ភ្នំភ្លើង​។ ការ​ផ្ទុះ​ភ្លើង Semeru លើក​ចុង​ក្រោយ​គឺ​ក្នុង​ខែ​មករា ប៉ុន្តែ​គ្មាន​អ្នក​រង​របួស​នោះ​ទេ​។ ប្រទេស​ឥណ្ឌូនេស៊ី​ដែល​ជា​ប្រជុំ​កោះ​មាន​ប្រជាជន​ជាង ២៧០​លាន​នាក់ងាយ​នឹង​កើតមាន​ការ​រញ្ជួយ​ដី ​និង​សកម្មភាព​ភ្នំភ្លើងដោយ​សារតែ​វា​ស្ថិត​នៅ​តាម​បណ្ដោយនៃ​កង​ភ្លើង​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរខណ្ឌសែនសុខ ត្រៀមជីកស៊ីផាយពង្រីកអាងស្តុកទឹកធំជាងមុន នៅស្ថានីយ៍បូមទឹកបូរី១០០ខ្នង ដើម្បីរំដោះការជន់លិច
07/07/2026 04:07 PM
រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់៖ ការគំរាមរបស់អាមេរិក ជាឧបសគ្គដល់​ការចរចា ស្ដី​ពី​កិច្ចព្រមព្រៀងចុងក្រោយ
07/07/2026 04:07 PM
គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ខេត្តបន្ទាយមានជ័យ ប្រគល់ថវិកាចំនួន ១០០ លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា
07/07/2026 03:07 PM
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ សាលាភូមិន្ទរដ្ឋបាលកំពុងពង្រឹងគុណភាពមន្ត្រី ស្របតាមបរិបទនៃការវិវត្តថ្មី
07/07/2026 03:07 PM
គុយបា អំពាវនាវឲ្យមានការជជែកដេញដោលនៅUN ជុំវិញការបិទផ្លូវរបស់សហរដ្ឋអាមេរិក
07/07/2026 03:07 PM
កងកម្លាំងអ៊ីស្រាអែល ចាប់ខ្លួនពលរដ្ឋប៉ាឡេស្ទីនពីរនាក់នៅក្នុងតំបន់កាន់កាប់ West Bank
07/07/2026 03:07 PM
អាជ្ញាធរស្រីលង្កា៖ ភាពវឹកវរនៅក្នុងពន្ធនាគារ Negombo ស្ថិតនៅក្រោមការគ្រប់គ្រង
07/07/2026 03:07 PM
ការរំលាយស្ថាប័នគ្រប់គ្រងរបស់ក្រុមហាម៉ាស បង្ហាញពីជំហានដ៏សំខាន់សម្រាប់តំបន់ហ្កាហ្សា
07/07/2026 03:07 PM
ក្រុមហាម៉ាស ជំរុញឱ្យអ្នកសម្របសម្រួលដាក់សម្ពាធលើអ៊ីស្រាអែលលើការចូលរបស់គណៈកម្មាធិការតំបន់ហ្កាហ្សា
07/07/2026 03:07 PM
Tottenham បំបែកកំណត់ត្រាក្លិបផ្ទេរ Sandro Tonali ពី Newcastle តម្លៃអាចឈានដល់ ១០០ លានផោន
07/07/2026 03:07 PM