ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង

ព័ត៌មានសំខាន់ៗ

ប្រធាន​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យ​បន្ធូរបន្ថយ​ភាព​តានតឹង​នៃ​វិបត្តិ​ជនអន្តោប្រវេសន៍រវាង​ប៉ូឡូញ និង​បេឡា​រុស​

2021/11/11 02:13:10 pm        463
​បេឡារុស៖ ប្រមុខ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​លោកស្រី Michelle Bachelet បាន​អំពាវនាវ​ឲ្យ​ប្រទេស​បេឡា​រុស និង​ប៉ូឡូញបន្ធូរបន្ថយ​វិបត្តិ​ជនអន្តោប្រវេសន៍ "​ដែល​មិន​អាច​អត់ឱន​បាន​" នៅ​តាម​ព្រំដែន​រួមគ្នា​របស់​ពួកគេ ហើយ​បាន​និយាយ​ថា អ្នក​ដែល​ជាប់​គាំងនៅ​ព្រំដែន​មិន​គួរ​បន្ត​ស្នាក់នៅដោយ​គ្មាន​ទីជម្រក​ក្នុង​សីតុណ្ហភាព​ត្រជាក់​នោះ​ឡើយ​។​ការ​អត្ថាធិប្បាយ​របស់​លោកស្រី ​Bachelet​ កាលពី​ថ្ងៃ​ពុធ​មាន​ឡើង​បន្ទាប់ពី​ទីក្រុង​ Warsaw ប្រទេស​ប៉ូឡូញ​បាន​និយាយ​ថា ខ្លួន​បាន​បញ្ជូន​កងទ័ព​រាប់​ពាន់​នាក់​បន្ថែម​ទៀត​ទៅ​កាន់​ព្រំដែន បន្ទាប់ពី​មនុស្ស​រាប់​រយ​នាក់​បាន​ព្យាយាម​ពេញ​មួយ​យប់​ ដើម្បី​ឆ្លង​ពី​ប្រទេស​បេឡា​រុស​ចូល​ប្រទេស​ប៉ូឡូញ​។​ ទីក្រុង​ Minsk ប្រទេស​បេឡា​រុសបាន​ចោទប្រកាន់​កងកម្លាំង​សន្តិសុខ​ប៉ូឡូញ​ថា​ បាន​បណ្ដេញ​ក្រុម​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ដោយ​ខុសច្បាប់​ត្រឡប់​ទៅ​ប្រទេស​បេឡា​រុស​វិញ​។​ ​បច្ចុប្បន្ន​នេះ មនុស្ស​រាប់​រយ​នាក់​កំពុង​បោះជំរំ​ស្នាក់​នៅ​តាម​ព្រំដែន ដែល​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន​ប្រមាណ ៤,០០០​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​តំបន់​ក្បែរ​ព្រំដែន រួម​ទាំង​ព្រៃឈើ​នៅ​ក្បែរ​នោះ​។​​លោកស្រី Bachelet បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា "​ខ្ញុំ​ជំរុញ​ឱ្យ​រដ្ឋ​ដែល​ពាក់ព័ន្ធ​ចាត់​វិធានការ​ជាបន្ទាន់​ ដើម្បី​បន្ធូរបន្ថយភាព​តានតឹង និង​ដោះស្រាយ​ស្ថានការណ៍​ដែល​មិន​អាច​អត់ឱន​បាន​នេះ ស្របតាម​កាតព្វកិច្ច​របស់​ពួកគេ​ក្រោម​ច្បាប់​សិទ្ធិមនុស្ស​អន្តរ​ជាតិ និង​ច្បាប់​ជនភៀសខ្លួន​។​ កាលពី​ថ្ងៃ​ពុធ ក្រុម​អាជ្ញាធរ​បេឡា​រុស​បាន​ចោទប្រកាន់​ទាហាន​ប៉ូឡូញ​ ពី​បទ​ប្រើ​កម្លាំង​វាយ​ដុំ​លើ​ក្រុម​ជនអន្តោប្រវេសន៍​ដែល​កំពុង​ព្យាយាម​ឆ្លង​ព្រំដែន ​ស្រប​ពេល​ភាព​តានតឹង​រីក​កាន់តែ​ធំ​រវាង​ប្រទេសជិតខាង​ទាំង​២ នៅ​អឺរ៉ុប​ខាងកើត៕អត្ថបទ៖ សុខមាន

ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ជំរុញ​ឲ្យ​សហភាព​មី​យ៉ាន់​ម៉ា​បញ្ចប់​អំពើ​ហិង្សា

2021/11/11 03:22:50 am        503
​UN៖ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​កាលពី​ថ្ងៃ​ពុធ​ ទី​១០ វិច្ឆិកា ជុំវិញ​ការ​កើន​ឡើង​នៃ​អំពើ​ហិង្សា​នៅ​ទូទាំង​សហភាព​មី​យ៉ាន់​ម៉ា ហើយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដ៏​កម្រ​មួយដែល​បាន​ព្រមព្រៀងគ្នា​ដោយ​សមាជិក ១៥រូបបាន​អំពាវនាវ​ឱ្យ​បញ្ចប់​ការ​ប្រយុទ្ធ​ជាបន្ទាន់ និង​ឱ្យ​យោធា​អនុវត្ត​ការ​អត់​ធ្មត់​ឲ្យ​បាន​ខ្លាំង​បំផុត។​មាន​របាយការណ៍​មួយ​ចំនួន​អំពី​ការ​បង្កើន​អាវុធ​ធុន​ធ្ងន់ និង​កម្លាំង​កងទ័ព​នៅ​ក្នុង​រដ្ឋ Chin ដែល​បង្ហាញ​ពី​ការវាយប្រហារ​របស់​ក​ង​ទ័ព​ដែល​នឹង​កើតមានឡើង ដើម្បី​កម្ចាត់​ក្រុម​ជីវពល​ដែល​បាន​បង្កើត​ឡើង​ បន្ទាប់ពី​យោធា​បាន​បណ្ដេញ​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​លោក​ស្រី Aung San Suu Kyi ក្នុង​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ​។​ ​សេចក្ដីថ្លែងការណ៍​បាន​និយាយ​ថា ក្រុម​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​បានសម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​អំពើ​ហិង្សា​ថ្មីៗ​បន្ថែម​ទៀត​នៅ​ទូទាំង​សហភាព​មី​យ៉ាន់​ម៉ា​។ ក្រុម​សមាជិក​ទាំង​នោះ​បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​អំពើ​ហិង្សា​ជាបន្ទាន់ និង​ធានា​សុវត្ថិភាព​របស់​ជន​ស៊ីវិល​។​​របប​យោធា​មី​យ៉ាន់​ម៉ា​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​ស្ថានការណ៍​នៅ​រដ្ឋ Chin ជា​តំបន់​ព្រំដែន​ងាយ​នឹង​ផ្ទុះ​ជម្លោះ ដែល​ក្លាយ​ជា​តំបន់​ជួរមុខនៃ​ការ​តស៊ូ​ប្រឆាំង​នឹង​ការគ្រប់គ្រង​ដោយ​យោធា​។​ សហភាព​មី​យ៉ាន់​ម៉ា​បាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​ដោយសារ​ការ​តវ៉ា និង​អំពើ​ហិង្សា​ចាប់​តាំង​ពី​រដ្ឋប្រហារដោយ​របប​យោធាដែល​កំពុង​ព្យាយាម​គ្រប់គ្រង​ប្រទេស និង​ប្រឈម​នឹង​ការ​តស៊ូ​ប្រដាប់​អាវុធ​ពី​ក្រុម​កងជីវពល និង​ក្រុម​ឧទ្ទាម​ជនជាតិភាគតិចដែល​ចង​សម្ព័ន្ធ​មិត្ត​ជាមួយ​រដ្ឋាភិបាល​ស្រមោល ដែល​ឧត្ដមសេនីយ៍​យោធា Min Aung Hlaing ហៅថា ជា​ក្រុម​ភេរ​វករ​៕អត្ថបទ៖ សុខមាន

សម្ដេចតេជោចែករម្លែកទស្សនៈជូនរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានគួរបន្តត្រួតពិនិត្យអនុវត្តផែនការស្តារឡើងវិញគ្រប់ជ្រុងជ្រោយ

2021/11/11 02:59:39 am        372
សូមចុច Join Channel Telegram BTV News ដើម្បីទទួលព័ត៌មានថ្មីៗភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចែករម្លែកទស្សនៈជូនរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន គួរបន្តតាមដាន និងត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ លើ ដំណើរការនៃការអនុវត្តផែនការសកម្មភាព ក្រោមក្របខណ្ឌការស្ដារឡើងវិញគ្រប់ជ្រុងជ្រោយ។សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញថ្លែងយ៉ាងដូច្នេះក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី ២៧(27Th ATM) និងកិច្ចប្រជុំពាក់ព័ន្ធតាមប្រព័ន្ធវីដេអូនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។សម្តេចបានថ្លែងថា ជាជំហានទៅមុខ កម្ពុជាយល់ថា ការជំរុញការធ្វើសមាហរណកម្មសហគមន៍អាស៊ាន តាមគន្លង ប្រក្រតីភាពថ្មី គឺជាកិច្ចការចាំបាច់ និងសមស្រប ដើម្បីបង្កើតជាកម្លាំងមួយដ៏ធំ សំដៅប្រែក្លាយអាស៊ាន ទាំងមូលទៅជាតំបន់មួយដែលមានភាពធន់, ភាពប្រកួតប្រជែង និងបរិយាប័ន្ន ។ ក្នុងបរិបទនេះ, ផែនការមេស្តីពីការតភ្ជាប់អាស៊ាន នឹងដើរតួជាផែនការគន្លឹះ ដែលនឹងធានាការរីកចម្រើនខាងផ្នែក សេដ្ឋកិច្ច ជាមួយនឹងគម្លាតអភិវឌ្ឍន៍តិចតួច និងការតភ្ជាប់គ្នាដោយរលូនរវាងប្រទេសជាសមាជិក និង ជាមួយពិភពលោក តាមរយៈការធ្វើឱ្យកាន់តែស៊ីសង្វាក់គ្នា និងបរិយាប័ន្នភាពនៃការតភ្ជាប់ទាំង ៣ គឺ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ការតភ្ជាប់ស្ថាប័ន និងការតភ្ជាប់ប្រជាជន ។ផ្តើមចេញពីនេះ, សម្តេចបានផ្តល់ជូនអនុសាសន៍មួយចំនួន ដែលកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានអាចយកទៅពិចារណា ។សម្តេចបានបន្តថា អាស៊ានត្រូវពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍ បន្ថែមទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ, ស្វែងរកមូលនិធិ និងជំនួយបច្ចេកទេស ព្រមទាំង ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបន្ថែមទៀត នៅក្នុងតំបន់អាស៊ាន ។ សម្តេចបានបញ្ជាក់ជូន អង្គពិធីផងដែរថា ក្រោយពីកម្ពុជាបានចូលជាសមាជិកវេទិកាដឹកជញ្ជូនអន្តរជាតិ សម្តេចសង្ឃឹមថា កម្ពុជា នឹងអាចទទួលបាន និងចូលរួមចែករំលែកបទពិសោធន៍ និងចំណេះដឹងល្អៗ ជាមួយសមាជិកដទៃទៀត សម្រាប់ជាទុនមួយក្នុងដំណើរអភិវឌ្ឍន៍វិស័យដឹកជញ្ជូនរបស់អាស៊ានទាំងមូល ។វិស័យដឹកជញ្ជូនបានបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីដ ប្រមាណ ២០ ភាគរយ ដែលជា ប្រភពចម្បងមួយនៃការប្រែប្រួលអាកាសធាតុ ។ ក្នុងន័យនេះ, សម្តេចសូមស្នើឱ្យអាស៊ាន បន្តអនុវត្តយ៉ាង ខ្ជាប់ខ្ជួននូវផែនការយុទ្ធសាស្ត្រដឹកជញ្ជូនអាស៊ាន ២០១៦-២០២៥ និងលើកទឹកចិត្តចំពោះការប្រើ ប្រាស់យានយន្តដែលមានមេត្រីភាពបរិស្ថាន ព្រមទាំងជំរុញសមាហរណកម្ម ការធ្វើផែនការប្រើប្រាស់ ដីធ្លី និងផ្លូវថ្នល់ ដើម្បីដោះស្រាយផលប៉ះពាល់បរិស្ថាន ដែលបណ្តាលមកពីការប្រើប្រាស់ថាមពល, ការកកស្ទះចរាចរឧស្ម័ន, ផ្ទះកញ្ចក់ និងសារធាតុបំពុលផ្សេងៗទៀត ។ ការជំរុញអនុវត្តការងារទាំងនេះ នឹងចូលរួមកាត់បន្ថយល្បឿននៃការប្រែប្រួលអាកាសធាតុ ដែលកំពុងគំរាមកំហែងដល់ពិភពលោក យើងទាំងមូល ។អាស៊ានត្រូវបន្តខិតខំដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលនៅតែជាបញ្ហាប្រឈម ដ៏សំខាន់នៅក្នុងតំបន់អាស៊ាន និងពិភពលោក ពិសេសតាមរយៈការជំរុញការអនុវត្តនូវលិខិតុបករណ៍ គតិយុត្ត ដូចជា ៖ (១). សេចក្តីណែនាំស្តីពីការកែលម្អស្ដង់ដាររបាយការណ៍ សម្រាប់រាយការណ៍អំពី គ្រោះថ្នាក់ចរាចរណ៍ ដោយផ្អែកទៅលើស្តង់ដាររបាយការណ៍របស់អង្គការសហប្រជាជាតិ, (២)សេចក្តីប្រកាសព្រុយណេដារ៉ូស្សាឡាម ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ ២០២០ និងទិសដៅថ្មី ឆ្នាំ ២០៣០ ដែលកំណត់គោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ យ៉ាងតិច ៥០% ពីឆ្នាំ ២០២១ ទៅឆ្នាំ ២០៣០ ៕

WHO ព្រមាន​ថា ពិភពលោក​អាច​ប្រឈម​នឹង​កង្វះ​ស៊ីរ៉ាំង និង​វ៉ាក់សាំង​

2021/11/10 09:28:59 am        355
​WHO៖ ទីប្រឹក្សា​ជាន់ខ្ពស់​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ពិភពលោក​មិន​ត្រឹមតែ​ប្រឈម​នឹង​កង្វះ​វ៉ាក់សាំង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស COVID-19 ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាច​នឹង​ប្រឈម​នឹង​ការ​ខ្វះ​ខាត​ចន្លោះ​ពី ១ ទៅ ២​ពាន់​លាន​ស៊ីរ៉ាំង​ដែល​ត្រូវការ​សម្រាប់​ចាក់។​លោកស្រី Lisa Hedman ទីប្រឹក្សា​ជាន់ខ្ពស់​របស់​អង្គការ​សុខភាព​ពិភពលោក ស្ដីពី​ការ​ទទួល​បាន​ផលិតផល​សុខភាពបាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ របស់​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ថា កង្វះ​ស៊ីរ៉ាំងគឺជា​អកុសល គឺជា​លទ្ធភាព​ពិតប្រាកដ។​ ​លោកស្រីបាន​និយាយ​ថា ស្រប​ពេល​ដែល​សមត្ថភាព​ផលិត​សកល​ប្រហែល ៦​ពាន់​លាន​ស៊ីរ៉ាំង​ក្នុង​មួយ​ឆ្នាំ វា​ច្បាស់​ណាស់​ថា​ ការ​ខ្វះ​ខាត​ជាង ១ពាន់​លាន​ស៊ីរ៉ាំង​នៅ​ឆ្នាំ២០២២ អាច​កើតឡើង ប្រសិន​បើ​យើង​បន្ត​ធ្វើតាម​ធម្មតា​ដូច​បច្ចុប្បន្ន ដោយ​លោកស្រី​ពន្យល់​ថា ប្រសិនបើ​មាន​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ចំនួន​នៃ​កង្វះខាត​អាច​មាន​ត្រឹម ២លាន​ប៉ុណ្ណោះ។​​លោកស្រី Hedman បាន​បន្ថែម​ថា នៅ​ឆ្នាំនេះមាន​ចំនួន​ជិត ២​ដង​នៃ​ចំនួន​ការ​វ៉ាក់សាំង​ធម្មតាដែល​ត្រូវ​បាន​ចែកចាយ​ជា​រៀង​រាល់​ឆ្នាំ ដែល​​មានន័យថា ចំនួន​ស៊ីរ៉ាំង​ប្រើ​សម្រាប់​ចាក់​វ៉ាក់សាំង​កើន​ឡើង​ខ្ពស់​ទ្វេដង​។ លោកស្រី​បាន​និយាយ​ថា ​មាន​ប្រភេទ​ស៊ីរ៉ាំង​ផ្សេងទៀតដែល​លើស​ពី​សមត្ថភាព​ផលិត​នោះ ប៉ុន្តែ​ប្រសិនបើ​យើង​ផ្លាស់ប្ដូរ​សមត្ថភាព​ពី​ប្រភេទ​ស៊ីរ៉ាំង​មួយ​ទៅ​ប្រភេទ​មួយទៀត ឬ​ព្យាយាម​បង្កើន​សមត្ថភាព​ផលិត​សម្រាប់​ស៊ីរ៉ាំង​ចាក់​ថ្នាំ​បង្ការ​ឯកទេស វា​ត្រូវការ​ពេលវេលា និង​ការ​វិនិយោគ​៕អត្ថបទ៖ សុខមាន

កម្ពុជា-ស្លូវេនី ប្ដេជ្ញាធ្វើឱ្យកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបទទួលជោគជ័យ

2021/11/09 08:35:58 pm        126
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅល្ងាចថ្ងៃទី៩វិច្ឆិកានេះបានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ជេណេស ចេនហ្សា នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋស្លូវេនីនិងជាប្រធានប្ដូរវេនសហភាពអឺរ៉ុប ក៏ដូចជាអ្នកសម្រួលរវាងអាស៊ីអឺរ៉ុប ហៅកាត់អាសឹមនិងអាស៊ានផងដែរ។​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានប្រាប់ដល់ក្រុមអ្នកព័ត៌មានថា ក្នុងក្របខ័ណ្ខទ្វេភាគី សម្តេចតេជោនិងឯកឧត្តម ជេណេស ចេនហ្សា បានឯកភាពគ្នាជម្រុញពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពលសម្រាប់ប្រទេសទាំងពីរ រួមមានវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល និងវិស័យដទៃទៀត រួមទាំងការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរវាងប្រទេសទាំងពីរផង ដើម្បីជំរុញការងារនេះឲ្យទទួលបានជោគជ័យ។សម្ដេចតេជោនិងឯកឧត្តម ចេន ហ្សា បានឯកភាពគ្នាប្រគល់ការងារជូនក្រសួងការបរទេសទាំងពីរ ដើម្បីពិនិត្យនិងសហការគ្នាធ្វើយ៉ាងណារៀបចំការលើកលែងទិដ្ឋាការសម្រាប់អ្នកការទូតនិងសម្រាប់អ្នកធ្វើដំណើរផ្លូវការរវាងប្រទេសទាំងពីរ។ក្នុងក្របខណ្ឌពហុភាគីក្នុងនាមជាប្រធានអាស៊ាននិងប្រធានប្ដូរវេននៃសហភាពអឺរ៉ុបសម្ដេចតេជោនិងឯកឧត្តម ចេន ហ្សា បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ជំរុញកិច្ចចរចារពាណិជ្ជកម្មសេរីរវាងអាស៊ាននិងអឺរ៉ុបនិងសហការធ្វើយ៉ាងណាឲ្យដំណើរការកិច្ចប្រជុំកំពូ លអាស៊ីអឺរ៉ុបនាពេលខាងមុខទទួលបានជោគជ័យ។ឯកឧត្តម ចេន ហ្សា បានគោរពអញ្ជើញសម្តេចតេជោដើម្បីទៅធ្វើការទស្សនាកិច្ចនៅប្រទេសស្លូវេនី ហើយសម្ដេចក៏បានទទួលយកនូវការអញ្ជើញនេះ ហើយសម្តេចបានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្ត្រីស្លូវេនីថា សម្តេចនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសស្លូវេនីនៅដើមឆ្នាំក្រោយ៕ អត្ថបទ ៖ មុត សុទ្ធ

ប្រធាន​ទីភ្នាក់ងារ​ផ្ដល់​ជំនួយ​របស់​អង្គការសហប្រជាជាតិ​និយាយ​ថា មី​យ៉ាន់​ម៉ា​កាន់តែ​យ៉ាប់យ៉ឺន​

2021/11/09 10:19:08 am        356
​មី​យ៉ាន់​ម៉ា៖ ប្រធាន​ទីភ្នាក់ងារ​ផ្ដល់​ជំនួយ​របស់​អង្គការសហប្រជាជាតិលោក Martin Griffiths បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ ទី​៨ ខែ​វិច្ឆិកា​ថា ស្ថានភាព​មនុស្សធម៌​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​កាន់តែ​យ៉ាប់​យ៉ឺន ខណៈ​មនុស្ស​ជាង ៣​លាន​នាក់​ដែល​ត្រូវការ​ជំនួយ​សង្គ្រោះ​ជីវិតដោយ​សារ​ជម្លោះ​ដែល​ចេះតែ​កើន​ឡើង និង​សេដ្ឋកិច្ច​បរាជ័យ​។​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ក៏បាន​ជួប​ប្រជុំ​គ្នា​ដោយ​បិទទ្វារ​កាលពី​ថ្ងៃ​ចន្ទ​ផង​ដែរ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​។ កិច្ចប្រជុំ​នេះ​ធ្វើឡើង​ចំ​ថ្ងៃ​ខួប​លើកទីមួយ នៃ​ការ​ជាប់​ឆ្នោត​ឡើងវិញ​របស់​រដ្ឋាភិបាល​លោកស្រី អ៊ុង​សាន ស៊ូ​ជី ដែល​ត្រូវ​បានយោធា​ទម្លាក់​ចេញពី​តំណែង​ដោយ​រដ្ឋប្រហារកាលពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ​។ ​អ្នកនាំពាក្យ​អង្គការសហប្រជាជាតិលោក Stephane Dujarric បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ការ​ស្ទង់មតិ​ទាំងនោះ​ត្រូវ​បាន​ចាត់ទុកថា ​សេរី និង​យុត្តិធម៌ ដោយ​ក្រុម​អ្នកសង្កេតការណ៍​ក្នុងស្រុក និង​អន្តរជាតិ​។​ អង្គការសហប្រជាជាតិ​អំពាវនាវ​ជាថ្មី​ដល់​យោធាឱ្យ​គោរព​ឆន្ទៈ​របស់​ប្រជាជន និង​ទាញ​ប្រទេស​ឱ្យ​ដើរ​លើ​គន្លង​ឆ្ពោះ​ទៅ​កាន់​ការ​ផ្លាស់ប្ដូរ​ប្រជាធិបតេយ្យ​ឡើងវិញ​។​ ​ឯកអគ្គរដ្ឋទូត​រង​អង្គការ​សហប្រជាជាតិ​របស់​ចក្រភព​អង់គ្លេសលោក James Kariuki បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ចក្រភព​អង់គ្លេស​បាន​ស្នើ​ឲ្យ​មាន​កិច្ចប្រជុំ​ក្រុមប្រឹក្សា​នេះ ព្រោះ​យើង​មានការ​ព្រួយ​បារម្ភ​ជាពិសេស​អំពី​ការ​បង្កើន​សកម្មភាព​យោធា​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស ហើយ​យើង​មានការ​ព្រួយបារម្ភ​ថា ទង្វើ​នេះ​ឆ្លុះបញ្ចាំង​ពី​សកម្មភាព​ដែល​យើង​បាន​ឃើញ​កាលពី ៤​ឆ្នាំមុន មុន​ពេល​អំពើ​ឃោរឃៅ​ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុង​រដ្ឋ​រ៉ា​ក់​ឃី​ន លើ​ជនជាតិភាគតិចរ៉ូ​ហ៊ីង​យ៉ា​។​សហភាព​មី​យ៉ាន់​ម៉ា​កំពុង​ប្រឈម​នឹង​ការចោទប្រកាន់​ពី​បទ​ប្រល័យពូជសាសន៍​ នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ជុំវិញ​ការ​បង្ក្រាប​ដោយ​យោធា​ឆ្នាំ​កាលពី​ឆ្នាំ២០១៧ លើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ដែល​បាន​បង្ខំ​មនុស្ស​ជាង ៧៣០,០០០​នាក់​ឱ្យ​ភៀសខ្លួន​ចូល​ទៅ​ក្នុង​ប្រទេសជិតខាង​បង់​ក្លា​ដែ​ស​។ មី​យ៉ាន់​ម៉ា​បាន​បដិសេធ​ការប្រព្រឹត្តិ​អំពើ​ប្រល័យពូជសាសន៍ ហើយ​និយាយ​ថា កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ខ្លួនបាន​ដាក់​គោលដៅ​ដោយ​ស្របច្បាប់​ លើ​ពួក​សកម្ម​ប្រយុទ្ធ​ដែល​បាន​វាយប្រហារ​លើ​ប៉ុស្តិ៍​នគរបាល​៕អត្ថបទ៖ សុខមាន

WHO៖ សហរដ្ឋអាមេរិក​គួរតែ​ទទួល​យក​ការ​ព្រមាន​ពី​ការ​ផ្ទុះ​ឡើងវិញ​នៃ​ករណី​ឆ្លង​វីរុស COVID-19 នៅ​អឺរ៉ុប​

2021/11/09 09:54:23 am        309
​អាមេរិក៖ ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​បាន​នឹង​កំពុង​ហក់​ឡើងវិញ​នៅ​ទូទាំង​អឺរ៉ុប រួម​ទាំង​កន្លែង​ខ្លះ​ដែល​គេ​គិត​ថា​អាច​គ្រប់គ្រង​បាន​ល្អ​។ មន្ត្រី​ជាន់ខ្ពស់​ផ្នែក​សុខភាព​ពិភពលោក​ម្នាក់​បាន​ប្រាប់​ទូរទស្សន៍ CBS News ថា​ ទំនោរ​បង្ហាញ​ថា​ជោគជ័យ​ថ្ងៃនេះ មិន​មានន័យថា​ជោគជ័យ​នៅ​ថ្ងៃស្អែក​នោះ​ទេ ហើយ​សហរដ្ឋអាមេរិក​គួរតែ​យកចិត្តទុកដាក់​ឲ្យ​មែនទែន​។​​ទ្វីប​អឺរ៉ុប​បាន​មើល​ឃើញ​ការ​កើន​ឡើង​ជាង ៥០% នៃ​ករណី​ឆ្លង​ថ្មី​ក្នុង​រយៈពេល​ ១ខែ​ចុងក្រោយ​នេះ ហើយ​អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​ថា ​ទ្វីប​នេះ​អាច​នឹង​មាន​អ្នក​ស្លាប់​កន្លះ​លាន​នាក់​ទៀត​នៅ​ខែ​កុម្ភៈ​។ ​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បរទេស​ជាន់ខ្ពស់​របស់​ទូរទស្សន៍ CBS News លោក Charlie D'Agata បាន​និយាយ​ថា មន្ត្រី​ជាន់​ខ្ពស់​រូប​នេះ​បាន​បង្ហាញ​ពី​ក្ដី​បារម្ភ និង​បាន​ប្រាប់​លោក​ថា​មាន "​ក្តី​បារម្ភ​យ៉ាង​ធ្ងន់ធ្ងរ​" ខណៈ​ដែល​អឺរ៉ុប​កំពុង​ស្ថិត​នៅ​ក្រោម​ការ​គ្របដណ្ដប់​ជា​ថ្មី​ទៀត​ដោយសារ​វីរុស COVID-19។​ លោក​វេជ្ជបណ្ឌិត Hans Kluge នាយក​ប្រចាំ​តំបន់​របស់​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ទ្វីប​អឺរ៉ុប​បាន​ប្រាប់ CBS News ថា ប្រសិនបើ​អ្នក​ក្រឡេក​មើល​រយៈពេល ៤​សប្ដាហ៍​ចុងក្រោយ​នេះការ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាន​កើន​ឡើង​ទ្វេដង។​លោក​បាន​និយាយ​ថា ការ​ចាក់​វ៉ាក់សាំង​បង្ការ​បាន​ឡើង​ខ្ពស់​នៅ​ក្នុង​តំបន់​មួយ​ចំនួន​នៃ​ទ្វីប​អឺរ៉ុប ហើយក្នុង​ពេល​ជាមួយគ្នា​នោះ​ដែរមានការ​បន្ធូរបន្ថយ​វិធានការ​សុខភាព​សាធារណៈ និង​សង្គម ដែល​ជា​កត្តា​ជំរុញ​ឲ្យ​យើង​មើល​ឃើញ​ថា​នឹង​មាន​រលក​ទី៤​។​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ​នេះ​សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង​វីរុស COVID-19 សរុប​ចំនួន ៤៧,៤១៣,៣៥១​នាក់​បន្ទាប់ពី​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៣៩,២៤៥​នាក់​បន្ថែម​ទៀត ខណៈ​អ្នក​ស្លាប់​មាន​ចំនួន ៧៧៥​,៩១៦​នាក់​បន្ទាប់ពី​មាន​អ្នក​ស្លាប់​ថ្មី​ចំនួន ៣២០នាក់​៕អត្ថបទ៖ សុខមាន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រេចផ្តល់អំណោយជូនពលរដ្ឋរងគ្រោះទឹកជំនន់ជិត ៣ពាន់គ្រួសារ

2021/11/08 02:43:15 pm        371
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី0៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសម្រេចផ្តល់អំណោយជាស្បៀងជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងងាយរងគ្រោះបំផុតសរុបចំនួន ២.៧៨៦គ្រួសារ (ក្នុងនោះ ខេត្តរតនគិរី ១.៣៦៧គ្រួសារ, ខេត្តកំពង់ធំ ៧៧៧គ្រួសារ, ខេត្តបាត់ដំបង ៦៤២គ្រួសារ) ដោយក្នុងគ្រួសារនីមួយៗទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស និងត្រីខ ១០កំប៉ុង។សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះនាំយកអំណោយទាំងនេះចែកជូនប្រជាពលរដ្ឋទាំងអស់ទៅតាមកាលបរិច្ឆេទសមស្របឆាប់ៗនេះ៕

កងកម្លាំង​សន្តិសុខ​ស៊ូដង់​ចាប់ខ្លួន​មនុស្ស​រាប់​សិប​នាក់​ ខណៈ​កូដកម្ម​ប្រឆាំង​រដ្ឋប្រហារ​ចាប់ផ្ដើម​

2021/11/08 02:11:42 pm        421
​ស៊ូដង់៖ កងកម្លាំង​សន្តិសុខ​ស៊ូដង់​បាន​ឃុំខ្លួន​បាតុករ​រាប់​សិប​នាក់ និង​បាន​បាញ់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក​នៅ​ឯ​ការ​ប្រមូល​ផ្តុំ​ប្រឆាំង​រដ្ឋប្រហារ​ជាច្រើន ខណៈ​ដែល​បាតុករ​នៅ​ក្នុង​ទីក្រុង​ជាច្រើន​ បាន​ចូលរួម​ការ​អំពាវនាវ​ឲ្យ​មាន​ចលនា​បះបោរ​ស៊ីវិល​រយៈពេល​ពីរ​ថ្ងៃ និង​យុទ្ធនាការ​កូដកម្ម​ប្រឆាំង​នឹង​ការ​កាន់កាប់​អំណាច​ពី​សំណាក់​យោធា​កាលពី​ខែ​មុន​។​​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋប្រហារ​រាប់រយ​នាក់​បាន​ប្រមូល​ផ្តុំគ្នា​កាលពី​ថ្ងៃអាទិត្យ​នៅក្នុង​រដ្ឋធានី Khartoum ក៏ដូចជា​នៅក្នុង​ទីក្រុង​ភ្លោះ​របស់ខ្លួន Omdurman និង​ទីក្រុង Wad Madani រហូតដល់​ភាគខាងត្បូង និង​ទីក្រុង Atbara ភាគ​ខាងជើង​។​ ​យោធា​ស៊ូដង់​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ Abdel Fattah al-Burhan បាន​ដណ្តើម​អំណាច​នៅ​ថ្ងៃទី២៥ ខែតុលា រំលាយ​រដ្ឋបាល​អន្តរ​កាល និង​ចាប់ខ្លួន​មន្ត្រី​រដ្ឋាភិបាល និង​អ្នកនយោបាយ​រាប់សិប​នាក់​។​ ​ចាប់តាំងពី​ពេលនោះ​មក សហគមន៍​អន្តរជាតិ​បាន​ព​ន្លឿ​ន​កិច្ចខិតខំ​ប្រឹងប្រែង​សម្របសម្រួល ​ដើម្បី​ស្វែង​រក​ច្រក​ចាក​ចេញពី​វិបត្តិដែល​គំរាមកំហែង​ដល់​អស្ថិរភាព​បន្ថែមទៀត​នៅក្នុង​តំបន់ Horn នៃ​ទ្វីបអាហ្វ្រិក​។​​មេទ័ព​ស៊ូដង់លោកឧ​ត្ត​ម​សេនីយ Abdel Fattah al-Burhan បាន​និយាយថា លោក​នឹងមិន​ចូលរួម​ក្នុង​រដ្ឋាភិបាល​ណាមួយ ដែល​កើតឡើងក្រោយ​រយៈពេល​អន្តរកាល ហើយ​បាន​បដិសេធថា កងទ័ព​មិន​ទទួលខុសត្រូវ​ចំពោះ​ការស្លាប់​របស់​បាតុករ​ ដែល​ប្រមូល​ផ្តុំគ្នា​ប្រឆាំងនឹង​ការកាន់កាប់​ដោយ​យោធា​នោះទេ​៕អត្ថបទ៖ សុខមាន

សម្ដេចតេជោ៖ «កុំខ្វល់ពីរឿងការរិះគន់ចំពោះការអភិវឌ្ឍ […] ក្រុមអ្នករិះគន់គឺជាពួកច្រណែនប៉ុណ្ណោះ យើងត្រូវបន្តអភិវឌ្ឍបន្ថែមទៀត​»

2021/11/08 02:47:27 am        371
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​មានប្រសាសន៍បញ្ជាក់ថា ពេលនេះកុំខ្វល់អំពីរឿងការរិះគន់ចំពោះការអភិវឌ្ឍ ជាពិសេសគឺនៅក្នុងរាជធានីភ្នំពេញតែម្តង ខណៈក្រុមអ្នកដែលរិះគន់នោះគឺជាពួកច្រណែនតែប៉ុណ្ណោះ ដូច្នេះយើងនាំ គ្នាបន្តអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីភាពរីកចំរើនរបស់ជាតិនោះ។សម្ដេចតេជោ​ បានថ្លែងបែបនេះ​ក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ក្នុងពិធីសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដែរថា​ អគារក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ជាសមិទ្ធផលមួយ ដែលបង្ហាញពីគុណតម្លៃ នៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកម្ពស់តម្លៃស្ថាបត្យកម្ម ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ ហើយក៏បានបង្ហាញនូវសមត្ថភាពរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ដើម្បីបង្កើតនូវសមិទ្ធផលជាទីមោទនភាពសម្រាប់ជាតិផងដែរ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ពេលនេះកុំខ្វល់អំពីរឿងការរិះគន់ចំពោះការអភិវឌ្ឍ ជាពិសេសគឺនៅក្នុងរាជធានីភ្នំពេញតែម្តង ខណៈក្រុមអ្នកដែលរិះគន់នោះ គឺជាពួកច្រណែនតែប៉ុណ្ណោះ ដូច្នេះយើងនាំ គ្នាបន្តអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីភាពរីកចំរើនរបស់ជាតិនោះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមជួយសង្រ្គោះ ជម្លៀសភ្ញៀវទេសចរបរទេស អ្នកស្រុក ក្រោយទឹកជំនន់វាយប្រហារទីក្រុង Lonavala របស់ឥណ្ឌា
07/07/2026 09:07 PM
UN៖ ករណីឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងជាង ១.៥៦០នាក់ ស្របពេលវិបត្តិជម្លៀសខ្លួនកាន់តែអាក្រក់
07/07/2026 08:07 PM
នាវាដឹកប្រេង ២គ្រឿងរងការវាយប្រហារនៅច្រកសមុទ្រ Hormuz ខណៈមនុស្សរាប់លាននាក់កាន់ទុក្ខលោក Khamenei
07/07/2026 08:07 PM
រយៈពេល ១ពាន់ថ្ងៃនៃអំពើប្រល័យពូជសាសន៍អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
07/07/2026 08:07 PM
ការតម្រង់ជួរយ៉ាងវែងនៅតាមស្ថានីយប្រេងក្នុងទីក្រុង Omsk ក្រោយអ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេងធំបំផុតរបស់រុស្ស៊ី
07/07/2026 08:07 PM
អាមេរិក និងអង្គការណាតូ ប្រកាសកិច្ចព្រមព្រៀងការពារជាតិក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Ankara
07/07/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់កាន់បដាគំរាមលោក Trumpនៅពិធីបុណ្យសពអតីតមេដឹកនាំ Khamenei
07/07/2026 08:07 PM
វិមានក្រឹមឡាំងសង្ឃឹមថា កិច្ចខិតខំសន្តិភាពរបស់អាមេរិកនៅអ៊ុយក្រែន នឹងជោគជ័យ
07/07/2026 08:07 PM
មនុស្សម្នាក់ស្លាប់ និង ៧នាក់បាត់ខ្លួន ក្រោយបំណាក់ដីនៅរដ្ឋ Kerala ប្រទេសឥណ្ឌា
07/07/2026 08:07 PM
ពលរដ្ឋហ្កាហ្សាសង្ឃឹមថា ការរំសាយស្ថាប័នក្រុមហាម៉ាស នឹងជំរុញឲ្យមានកសាងតំបន់ឡើងវិញ
07/07/2026 08:07 PM