សម្ដេ​ចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងក្រុមគ្រួសារ អញ្ជើញធ្វើបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និង​ដារពិស្តារ​ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់
ការរៀបចំការប្រកួតកីឡាជាតិ ជាការត្រៀម កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអន្តរជាតិចំនួន៣
នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ

ព័ត៌មានសំខាន់ៗ

TOP STORY | សម្ដេចតេជោបញ្ជាក់ថា សំឡេងសន្ទនារវាងសម្ដេច និងនាយករដ្ឋមន្រ្តីថៃដែលបែកធ្លាយបានផ្ញើទៅមន្រ្ដីពាក់ព័ន្ធប្រហែល៨០នាក់»

2025/06/18 08:11:39 pm        5124
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែមិថុនានេះ បានបញ្ជាក់ថា  សំឡេងសន្ទនារវាងសម្ដេច និងនាយករដ្ឋមន្រ្តីថៃ សម្ដេចបានផ្ញើទៅគណៈអចិន្រ្តៃយ៍គណបក្ស ក្រុមការងារព្រឹទ្ធសភា ក្រុមការងារសភា ក្រុមការងារទទួលបន្ទុកកិច្ចការបរទេស ក្រុមការងារឃោសនាអប់រំ ក្រុមការងារព្រំដែន និងកងកម្លាំងប្រដាប់អាវុធ ប្រហាក់ប្រហែលសរុប៨០នាក់។ សម្ដេចបានបញ្ជាក់ថា៖«កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំពិតជាបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃ រយៈពេល១៧៖០៦នាទី ដោយមានលោក ឃ្លាំង ហួត ជាអ្នកបកប្រែ ហើយជាទម្លាប់ដើម្បីកិច្ចការទាំងឡាយមិនបានគេបំភាន់ ឬបន្លំ ចាំបាច់ត្រូវការថតសម្លេង និងដើម្បីតម្លាភាពជាមួយផ្ទៃក្នុងរបស់កម្ពុជាផងដែរ»។សម្ដេចថ្លែងថា៖«សំឡេងសន្ទនារវាងខ្ញុំ និងនាយករដ្ឋមន្រ្តីថៃ ខ្ញុំបានផ្ញើទៅគណៈអចិន្រ្តៃយ៍គណបក្ស ក្រុមការងារព្រឹទ្ធសភា ក្រុមការងារសភា ក្រុមការងារទទួលបន្ទុកកិច្ចការបរទេស ក្រុមការងារឃោសនាអប់រំ ក្រុមការងារព្រំដែន និងកងកម្លាំងប្រដាប់អាវុធ ប្រហាក់ប្រហែលសរុប៨០នាក់»។ សម្ដេចតេជោលើកឡើងថា នៅក្នុងនោះប្រហែលអាចមាននរណាម្នាក់ មិនពេញចិត្តនឹងនាយករដ្ឋមន្រ្តីថៃ ព្រោះក្រោយនិយាយគ្នាជាមួយខ្ញុំប៉ុន្មានម៉ោង បែរជាមេដឹកនាំថៃចេញមក ចោទមេដឹកនាំកម្ពុជាថា ធ្វើនយោបាយអត់វិជ្ជាជីវៈ (Unprofessional) ធ្វើនយោបាយតាម Facebook ដែលនេះបង្ហាញពីទង្វើ និយាយផ្សេង ធ្វើផ្សឹង។សម្ដេចបញ្ជាក់បន្ថែមថា៖«ទាក់ទងសារសំឡេងបែកធ្លាយនេះ ខ្ញុំឃើញគេបង្ហោះតែជាង៩នាទីប៉ុណ្ណោះ ដូច្នេះបើសិនភាគីថៃចង់បាន ខ្ញុំនឹងបញ្ជូលចេញទាំងស្រុងតែម្តងដែលមានរយៈពេល ១៧៖០៦នាទី»៕

ឯកឧត្ដម ហ៊ុន ម៉ានី៖ សម្រែកជ័យឃោសន៍ បទ «ដែនដីខ្មែរ» អង្រួនទឹកចិត្ត​ខ្មែរ​គ្រប់​ប្រាណ​ឱ្យមាន​សេចក្តី​ក្លាហាន រួបរួមសាមគ្គីជាធ្លុងមួយក្រោមទង់ជាតិព្រះរាជាណាចក្រកម្ពុជា

2025/06/18 03:54:30 pm        334
នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ បានអញ្ជើញចូលរួមកម្មវិធីដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញ​ការ​រួម​គ្នា​ជា​ធ្លុង​មួយ គាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ជាមួយបង​ប្អូន​ជន​រួម​ជាតិ​យ៉ាង​ច្រើន​កុះក​រ។​ កម្មវិធីនេះទទួលបានការចូលរួមយ៉ាងកុះករពីបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី រួម​មាន​ទាំង​ព្រះតេជគុណព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ មន្រ្តីរាជការ សហគ្រិន អាជីវករ សិល្បករ កីឡាករ សិស្ស និស្សិត ជាពិសេស អ្នកចូល​រួម​មក​ពី​គណបក្ស​នយោបាយ​នានា​ក៏​បាន​ចូល​រួម​​ផង​ដែរ។ ជាមួយគ្នានេះតាមរយៈហ្វេសប៊ុកឯកឧត្ដម ហ៊ុន ម៉ានី បានបង្ហោះ​សារមួយ​ដ៏​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​បំផុតថា ព្រឹកនេះសម្រែកជ័យឃោសន៍ បទ «ដែនដីខ្មែរ» ត្រង់ឃ្លា «ថ្ងៃមួយមាន​សត្រូវ​ប្រទូ​ស្ត​រាយ ខ្មែរគ្រប់កាយសុខចិត្តប្តូរជីវី» បាន​​អង្រួន​បេះដូង ទឹក​ចិត្ត​រប​ស់ខ្មែរ​គ្រប់​ប្រាណ​ឱ្យ​មាន​សេចក្តី​ក្លាហាន រួមរួមសាមគ្គី​ជា​ធ្លុង​មួយ​ក្រោម​ទង់​ជាតិ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា។ឯកឧត្ដមបន្តថា ការចូលរួមដ៏ច្រើនកុះកររបស់បងប្អូនពីគ្រប់មជ្ឈដ្ឋាន និង​កោសិកា​សង្គម​ជាតិ​ពិត​ជា​បាន​បង្ហាញ​យ៉ាង​ជាក់​ច្បាស់នូវទឹកចិត្តស្នេហាជាតិ គាំទ្រដល់រារដ្ឋាភិបាល និង​កង​យោធ​ពល​ខេមរ​ភូ​មិន្ទ ដែលកំពុងឈរជើងយ៉ាងអង់អាចការពារជាតិ ការពារទឹកដី និង​ការពារ​យ៉ាង​ប្តូរ​ផ្តាច់​នូវ​អធិបតេយ្យ និងបូរណភាពដែនដី ដោយប្រើប្រាស់យន្តការទាំងបីមុខព្រួញគឺ ច្បាប់ ការទូត និង​យោធា។ទោះ​បី​ក្រោមកម្តៅថ្ងៃក្តៅ និងត្រូវធ្វើដំណើរដោយថ្មើរជើង ពួកយើងនៅតែបន្តច្រៀងបទ «ដែន​ដីខ្មែរ​» ​ឥតដាច់។ នេះហើយ! ស្មារតីស្នេហាជាតិដ៏ក្លៀវក្លារបស់ប្រជាជាតិកម្ពុជា!សូមជម្រាបជូនថា សហភាពសហព័ន្ធយុវជនកម្ពុជាបានផ្តួចផ្តើមគំនិតរៀបចំ កម្មវិធី​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និង​កង​កម្លាំង​ជួរ​មុខកម្ពុជា ដែលកម្មវិធី​នេះ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​សំណាក់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា និងគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ៕

សម្តេចតេជោចោទជាសំណួរថា ហេតុអ្វីចាំបាច់បង្កើតក្រុមការងារតាមដានហ្វេសបុករបស់សម្តេច បើអ្នកពិតជាស្អាតស្អំមែននោះ?

2025/06/18 05:25:10 am        245
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តីដ៏មាន ឥទ្ធិពលរបស់កម្ពុជា បានចម្ងល់ចំពោះកាសែត THE NATIONរបស់ថៃថា ហេតុអ្វីចាំបាច់ត្រូវ បង្កើតក្រុមការងារដើម្បីតាមដានហ្វេសបុករបស់សម្តេច ហើយសម្តេចបានចោទជាសំណួរថាបើអ្នកស្អាតស្អំមែននោះ?។ តាមរយៈបណ្តាញសង្គមហ្វេសបុក និងឆាណែលតេលេក្រាម នាយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នំា២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា«នេះកាសែត THE NATION របស់ថៃបានចេញផ្សាយអំពីការបង្កើតក្រុមការងារ ដើម្បីដោះស្រាយភាពតានតឹងតាមបណ្ដោយព្រំដែន ដែលភាគច្រើនកើតចេញពីការបង្ហោះសារប្រចាំថ្ងៃ លើបណ្តាញសង្គមដោយអតីតនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន»។សម្តេចបានចោទជាសំណួរថា«ហេតុអ្វីចាំបាច់ខ្លាច FACEBOOK របស់ខ្ញុំ !ខ្ញុំគ្រាន់តែនិយាយការពិត ពន្យល់ការពិត នូវអ្វីដែលជាការពិតកើតឡើងចំពោះប្រទេសរបស់ខ្ញុំ នូវទង្វើឈ្លានពានលើដែនអធិបតេយ្យភាពរបស់ខ្មែរ»។ សម្តេចបានបន្ថែមទៀតថា «ខ្ញុំត្រូវការពន្យល់ប្រាប់ការពិតដល់ប្រជាជនរបស់ខ្ញុំ និងមិត្តបរទេស។ ហេតុអ្វីចាំបាច់ត្រូវបង្កើតក្រុមការងារដើម្បីតាមដានហេ្វសប៊ុករបស់ខ្ញុំ បើអ្នកស្អាតស្អំមែន»៕អត្ថបទបាន ចក់

មូលធនមនុស្ស គឺមិនមែនមានតែស្មារតី និងសមត្ថភាពនោះទេ ប៉ុន្តែត្រូវមានសីលធម៌ គុណធម៌ ហើយមូលធនមនុស្ស គឺជាមូលដ្ឋានគ្រឹះក្នុងការកសាងឯករាជ្យម្ចាស់ការ និងការអភិវឌ្ឍប្រទេស

2025/06/18 02:54:56 am        128
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធជាតិកម្ពុជា នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ថា៖ មូលធនមនុស្ស គឺមិនមែនមានតែស្មារតី និងសមត្ថភាពនោះទេ ប៉ុន្តែត្រូវមានសីលធម៌ គុណធម៌ ហើយមូលធនមនុស្ស គឺជាមូលដ្ឋានគ្រឹះក្នុងការកសាងឯករាជ្យម្ចាស់ការ និងការអភិវឌ្ឍប្រទេស។ ក្រោយសង្គ្រាមបានបញ្ចប់, កម្ពុជាបានខិតខំកសាងធនធានមនុស្ស, សេដ្ឋកិច្ច និងហេដ្ឋារចនា សម្ព័ន្ធ ដែលពីមុនយើងពឹងគេទាំងស្រុង តែបច្ចុប្បន្នយើងអាចធានាបាន និង ម្ចាស់ការដោយខ្លួនឯង ដែលនេះជាការធានាឯករាជ្យជាតិកម្ពុជារបស់យើង ហើយគោលដៅធំរបស់យើង គឺការទទួលខុសត្រូវចំពោះបូរណភាពទឹកដី, ការទទួលខុសចំពោះ ប្រជាជនកម្ពុជា និងការទទួលខុសត្រូវចំពោះឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ថា កម្ពុជា បានរក្សាការអត់ធ្មត់ខ្ពស់ ហើយកម្ពុជាចង់ដោះស្រាយបញ្ហា ដោះសន្តិវិធី និងសន្តិភាព។ កម្ពុជា ជ្រើសយកច្បាប់អន្តរជាតិ ដោយនាំយកតំបន់ដែលកំពុងតានតឹងទាំង ៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីដោះស្រាយឱ្យដាច់ស្រេច, ដើម្បីជៀសវាងមានបញ្ហានាពេលអនាគតបន្តទៀត បើមិនដូច្នោះទេ តំបន់ទាំង៤នេះ នៅតែបន្តមានបញ្ហាមិនចេះចប់ ជាបន្តទៀត។ ពាក់ព័ន្ធនឹងការបើកព្រំដែនវិញ គឺភាគីដែលបិទជាឯកតោភាគីត្រូវបើកវិញដោយខ្លួនឯង ហើយកម្ពុជានឹងបើកតាមក្រោយ ។ កម្ពុជានឹងខិតខំឱ្យអស់លទ្ធភាព ដើម្បីប្តូរផ្តាច់ការពារបូរណភាពទឹកដី, ការពារអធិបតេយ្យ, ការពារផលប្រយោជន៍ជាតិ និងប្រជាជនរបស់យើងឱ្យបានជាដាច់ខាត នេះគឺជាការប្តេជ្ញារបស់យើង។ ជាមួយគ្នានេះ សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមគាំទ្រដល់កងទ័ព និងរាជរដ្ឋាភិបាល ដែលនេះ ជាការបង្ហាញនូវស្មារតីសាមគ្គីជាតិដ៏សំខាន់ ។មុននឹងបញ្ចប់, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន័មួយចំនួន ដូចខាងក្រោម៖ ទី១. គណៈអភិបាលរាជធានី, ខេត្ត, ក្រុង, ស្រុក, ខណ្ឌត្រូវបង្កើនការយកចិត្តទុកដាក់ជំរុញចលនាកាយរឹទិ្ធគ្រប់លំដាប់ថ្នាក់ នៅគ្រឹះស្ថានសិក្សាតាមមូលដ្ឋានរបស់ខ្លួន ឱ្យបានកាន់តែច្រើន ដើម្បីកសាងសមាជិកកាយរឹទិ្ធនៅមូលដ្ឋានរៀងៗខ្លួនបានរឹងមាំ។ ទី២. កាយរឹទ្ធិជាតិកម្ពុជាត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយក្រសួង-ស្ថាប័ន, អង្គការពិភពលោកនៃចលនាកាយរឹទិ្ធ និង គ្រប់បណ្តាអង្គការកាយរឹទ្ធិជាតិនានា, ទាំងថ្នាក់តំបន់ និង ពិភពលោក, សំដៅបង្កើនប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្ររបស់កាយរឹទ្ធិជាតិកម្ពុជា, និង អភិវឌ្ឍសមត្ថភាពដឹកនាំកាយរឹទិ្ធគ្រប់លំដាប់ថ្នាក់ឱ្យស្របតាមកម្រិតបទដ្ឋានក្នុងតំបន់ និងពិភពលោក ។ ទី៣. ត្រូវបន្តរៀបចំ និង ជួយពង្រឹងប្រសិទ្ធភាពដំណើរការរចនាសម្ព័ន្ធគ្រប់គ្រង និង សកម្មភាពការងាររបស់កាយរឹទិ្ធជាតិកម្ពុជា ថ្នាក់រាជធានី, ខេត្ត, ក្រុង, ស្រុក, ខណ្ឌ ឱ្យមានដំណើរការកាន់តែប្រសើរ ដើម្បីបន្តយកចិត្តទុកដាក់ប្រមូលផ្តុំ និង គ្រប់គ្រងកម្លាំងកាយរឹទិ្ធរបស់យើង។ ទី៤. គ្រប់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និង ឯកជន ដែលពុំទាន់បានរៀបចំរចនាសម្ព័ន្ធកាយរឹទិ្ធ ត្រូវសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និង កាយរឹទិ្ធជាតិកម្ពុជា ដើម្បីរៀបចំការផ្សព្វផ្សាយអំពីការងារកាយរឹទិ្ធកម្មដល់ប្អូនៗនិសិ្សត ។ ទី៥. កាយរឹទិ្ធជាតិកម្ពុជា ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងរៀបចំកម្មវិធីបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពជំនាញកាយរឹទិ្ធកម្មដល់មេដឹកនាំកាយរឹទិ្ធនៅតាមគ្រឹះស្ថានសិក្សាឱ្យក្លាយទៅជាធនធានកាយរឹទិ្ធដ៏មានសក្តានុពល ។ ទី៦. កាយរឹទិ្ធជាតិកម្ពុជា ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងបំផុស និង ផ្សព្វផ្សាយចលនាកាយរឹទិ្ធនៅគ្រប់លំដាប់ថ្នាក់ ដើម្បីកៀរគរធនធាន ក្នុងគោលដៅជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីអប់រំកាយរឹទិ្ធកម្ម និង សកម្មភាពរបស់កាយរឹទិ្ធជាតិកម្ពុជា ។ និង ទី៧. អំពាវនាវដល់សប្បុរសជន, ទាំងវិស័យឯកជន, អង្គការមិនមែនរដ្ឋាភិបាល, សូមបន្តចូលរួមឧបត្ថម្ភជាធនធាន និង មធ្យោបាយនានា ដើម្បីជំរុញការងារអប់រំកាយរឹទិ្ធកម្មនេះ ឱ្យកាន់តែរស់រវើក និង មានប្រសិទ្ធភាព ។

សម្ដេចធិបតី៖កត្តារួបរួមគ្នាស្នេហាជាតិ គឺពិតជាសំខាន់ណាស់ ដើម្បីធ្វើឱ្យប្រទេសយើងរឹងមាំ

2025/06/18 12:49:14 am        305
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា កត្តារួបរួមគ្នាស្នេហាជាតិនេះ គឺពិតជាសំខាន់ណាស់ ដើម្បីធ្វើឱ្យប្រទេសយើងរឹងមាំ មានសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍ ខណៈប្រវត្តិសាស្រ្ដបានបង្ហាញយ៉ាងច្បាស់ថា កត្តាគ្មានសាមគ្គីភាពផ្ទៃក្នុង ការបែកបាក់គ្នា បានធ្វើឱ្យប្រទេសយើងបែកបាក់។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ។​ក្នុងឱកាសនោះសម្ដេចធិបតី បានថ្លែងថា តាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃកម្ពុជា គឺបានបង្ហាញយ៉ាងច្បាស់អំពីការរួបរួមគ្នា ធ្វើឱ្យកម្ពុជាទទួលបានសុខសន្ដិភាពរយៈពេលជាង ៤០ ឆ្នាំមកនេះ។ ហើយរហូតមកដល់ពេលនេះកម្ពុជាអាចម្ចាស់ការលើការរៀបគោលនយោបាយ និងកិច្ចការងារអភិវឌ្ឍប្រទេសជាតិដោយខ្លួនឯង និងអាចពឹងដង្ហើមរស់ដោយខ្លួនឯងបាន។ ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិ សូមរួបរួមសាមគ្គីគ្នា ក្នុងកាលៈទេសៈកម្ពុជា កំពុងប្រឈមមុខជាមួយថៃលើបញ្ហាវិវាទព្រំដែន និងត្រូវចូលរួមលើកទឹកចិត្តដល់បងប្អូនកងទ័ពជួរមុខ កុំចាញ់កលព័ត៌មានប្រឌិតរបស់ក្រុមអ្នកនយោបាយជ្រុលនិយមទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ៕ អត្ថបទ៖ វ៉ន ដារ៉ា

បញ្ហាបិទច្រកព្រំដែនសម្តេចធិបតីផ្តាំទៅភាគីថៃថាកាលបិទក៏ជាឯកតោភាគីហើយចង់បើកវិញក៏ត្រូវធ្វើជាឯកតោភាគីដែរ

2025/06/18 12:35:45 am        212
ភ្នំពេញ ៖ ទាក់ទងនឹងការបិទច្រកព្រំដែនរវាងកម្ពុជា និងថៃនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសយ៉ាងខ្លាំងៗថា កម្ពុជាគ្មានអ្វីត្រូវចចារជាមួយភាគីថៃ ដើម្បីឲ្យបើកច្រកវិញនោះទេ ដោយសម្តេចបានបញ្ជាក់ថាបើអ្នកចង់បើកវិញសូមបើកជាឯកតោភាគី ខណៈកាលបិទគឺពួកអ្នកបានធ្វើឡើងដោយឯកឯងពោលគឺ ជាឯកតោភាគី។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធជាតិកម្ពុជា នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់រថា កាលអ្នកបិទគឺ ធ្វើឡើងជាឯកតោភាគី ហើយបើចង់បើកវិញក៏ត្រូវធ្វើជាឯកតោភាគីដែរ ដូច្នេះសូមកំមកចចារជាមួយកម្ពុ ជាដើម្បីឲ្យបើកច្រកព្រំដែនវិញអី ដរាបណាពួកអ្នកបើកជាឯកតោភាគីវិញនោះ យ៉ាងយូរប្រាំម៉ោងក្រោយ កម្ពុជានឹងធ្វើការបើកវិញជាក់ជាមិនខាននោះឡើយ។​ ទាក់ទងនឹងបញ្ហាបិទច្រកព្រំដែនរវាងកម្ពុជា និងថៃនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃព្រះរា ជាណាចក្រកម្ពុជាក៏បានសុំការអធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋ ដែលធ្វើការចេញ-ចូល ឬក៏ធ្វើការរកស៊ីនៅតាមព្រំដែននោះផងដែរ ខណៈការដែលកម្ពុជាធ្វើការបិទនេះគឺដើម្បីឆ្លើយតបចំពោះទង្វើព្រហើនរបស់ ភាគីទាហានថៃ ដែលបានធ្វើការបិទច្រកព្រំដែនដោយគ្មានការប្រកាសប្រាប់ភាគីកម្ពុជាជាមុន និងដើម្បី ឆ្លើយតបចំពោះការប្រមាថមើលងាយរបស់ភាគីទាហានថៃ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានប្រកាសផងដែរថា បញ្ហានៅតាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃ ពុំមែនការលេងសើច និងមិនមែនជាឆាកល្ខោននោះទេ គឺជាការប្រឈមគ្នាយ៉ាងក្តៅគគុកជាមួយគ្នា ហើយសម្តេចសម្តែងការហួសចិត្តយ៉ាងខ្លាំងចំពោះក្រុមអគតិមួយក្តាប់តូចជាពិសេសក្រុមអ្នកនយោបាយចាស់វស្សាបែជាចោទថា ជាឆាកល្ខោនទៅវិញ៕អត្ថបទ ៖ បាន ចក់

សម្តេចតេជោ ណែនាំឲ្យបងប្អូនដែលបានភ្ជាប់ Channel Telegram សមាគម​អតីត​យុទ្ធជន​រួច​ហើយ​គួរ​ប្រាប់​អ្នក​ដទៃ​ឲ្យ​ភ្ជាប់ឆាណែលនេះបន្ថែមទៀត ដើម្បីទទួលបានព័ត៌មាន

2025/06/17 03:57:07 pm        3792
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង​ជា​ប្រធាន​សមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានណែ​នាំ​ដល់​បង​ប្អូន​នៃក្រុម ឆាណែលតេលេក្រាម​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ទាំង​អស់​ជួយ​ប្រាប់​ដល់​ជន​ស៊ីវិល​ ឬជាសាច់ញាតិ ឲ្យចុចចូល​គ្រុប​ឆាណែល​តេលេក្រាម​សមាគម​អតីត​យុទ្ធជន​ឲ្យ​កាន់តែ​ច្រើន ដើម្បីឈ្វេងយល់អំពីព័ត៌មានអតីតយុទ្ធជន ឬនិវត្តជនកម្ពុជាបន្ថែមទៀត។តាមរយៈសារសំឡេង ដែលផ្សាយក្នុងឆាណែលតេលេក្រាមសមាគមអតីតយុទ្ធជនកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានលើកឡើងថា ដើម្បីងាយស្រួលទទួលបានព័ត៌មាន ស្តីពី​អតីត​យុទ្ធ​ជន​បង​ប្អូ​ន​ជាសមាជិកក្នុងគ្រុបទាំងអស់គប្បីជួយណែនាំ និងប្រាប់​បន្ត​ដល់​អ្នក​ផ្សេងៗ​ទៀត​ឲ្យ​ចុច​ចូល​នៅ​ក្នុងឆាណែលនេះ ខណៈនាពេលខា​ង​មុខ​នេះ​រាជ​រដ្ឋាភិបាល​នឹង​បញ្ចូល​និវត្តជន​មក​បន្ថែម​ទៀត​ ដូច្នេះសូមឲ្យបងប្អូន ដែលបានភ្ជាប់ឆាណែលនេះហើយនោះគួរប្រាប់ដល់អ្នកដទៃទៀត ដើម្បី​ឲ្យ​ពួកគាត់បានភ្ជាប់ជាមួយឆា ណែលតេលេក្រាមនេះ៕

TOP STORY កម្ពុជាបានបញ្ជូនបណ្ដឹងផ្លូវការទៅដល់ ICJ ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែនជាមួយថៃ

2025/06/17 12:33:22 am        1048
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានបញ្ជូនលិខិតផ្លូវការរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់នៅលើបណ្ដាញសង្គមនៅថ្ងៃនេះថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិទើបរាយការណ៍មកថា នៅថ្ងៃចន្ទទី ១៦ មិថុនា ២០២៥ វេលាម៉ោង ១១:៣០ នាទីព្រឹក នៅទីក្រុងឡាអេ (ត្រូវនឹងម៉ោង ៤:៣០នាទី ល្ងាចនៅរាជធានីភ្នំពេញ)ថាលិខិតផ្លូវការរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវបានលោកជំទាវ គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា កម្ពុជាមិនដកថយទេ ពាក់ព័ន្ធនឹងការស្នើសុំអោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ សម្ដេចបានថ្លែងថា រាជរដ្ឋាភិបាលនឹងបន្តកិច្ចការនេះប្រកបដោយការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាឧត្តមប្រយោជន៍ជាតិនិងប្រជាជនខ្មែរ៕រូបហ្វេសប៊ុកសម្ដេចធិបតី

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាលើរបៀបវារៈមួយចំនួន

2025/06/16 03:59:37 pm        467
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ នៅវិមានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដែលមានរបៀបវារៈមួយចំនួន។របៀបវារៈទាំងនោះរួមមាន៖១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យបណ្តាក្រុមហ៊ុនវិនិយោគអភិវឌ្ឍថាមពលអគ្គិសនី ចំនួន ២៤ច្បាប់ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥។២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការផែនការ នវិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីជលផល ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥។៣-ពិនិត្យ និងសម្រេចលើការបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា និងគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥។៤-កំណត់កាលបរិច្ឆេទ និងរបៀបវារៈបន្តសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥។៥-ផ្សេងៗ៕

TOP STORY | សម្ដេចតេជោសែនអំពាវនាវដល់ពលករនៅថៃឱ្យវិលត្រលប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញ និងប្រមាថ

2025/06/14 10:42:18 pm        597
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា នៅល្ងាចថ្ងៃទី១៤ ខែមិថុនានេះ បានចេញសារអំពាវនាវដល់បងប្អូនពលករខ្មែរនៅប្រទសថៃ សូមវិលត្រលប់មកមាតុភូមិកំណើតវិញ មុនពេលអាជ្ញាធរថៃបណ្តេញចេញ និងការប្រមាថ។ សម្ដេចតជោ បានសរសេរថា មុននេះនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានចេញសារទាក់ទងដល់ពលករខ្មែរនៅក្នុងប្រទេសថៃ។ នេះជាវិធានការគ្រប់ជ្រុងជ្រោយដែលជួយសម្រួលដល់បងប្អូនដែលវឹលត្រឡប់មកស្រុកកំណើតវិញដើម្បីរកការងារធ្វើ ឬបង្កើតមុខរបរថ្មី។សម្ដេចតេជោបានបញ្ជាក់ថា៖«បងប្អូនខ្លះបានចោទសួរថា មានបងប្អូននៅថៃ ៣០ ឆ្នាំហើយចង់មករស់នៅមើលម្តាយដែលមានអាយុ ៨០ឆ្នាំ តែគាត់ពុំមានឯកសារ។ ខ្ញុំអាចឆ្លើយបានថា អ្នកណាក៏ដោយឲ្យតែជាខ្មែរទោះមាន ឬគ្មានឯកសារ រាជរដ្ឋាភិបាលទទួលយកបានទាំងអស់ដោយគ្មានការរើសអើង»។សម្ដេចតេជោសែនបញ្ជាក់បន្ថែមថា៖«សូមបងប្អូនពលករវិលត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃបណ្តេញចេញ និងការប្រមាថ។      ខ្ញុំនិយាយបែបនេះព្រោះខ្ញុំយល់ច្បាស់ថា ជម្លោះព្រំដែនកម្ពុជា-ថៃ នឹងអូសបន្លាយពេលយូរ ពិសេសនៅពេលកម្ពុជា ដាក់ពាក្យប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ពេលនោះពួកជ្រុលនិយមថៃ និងយោធាថៃមួយចំនួននឹងរករឿងធ្វើបាបបងប្អូន។ នេះជារឿងពិតដែលបាននឹងកំពុងកើតឡើង និងត្រូវតែកើតឡើងដោយមិនរួច»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

យុវជនអ្នកបន្តវេន៖ ការបំពេញកាតព្វកិច្ចយោធារបស់យុវជនគឺពង្រឹងស្មារតីជាតិនិយម
11/10/2026 05:11 PM
លោក Zelenskyy៖ ជោគជ័យរបស់អ៊ុយក្រែននៅសមរភូមិ ពង្រឹងជំហររបស់ទីក្រុងគីវ នៅក្នុងការចរចា
11/10/2026 05:11 PM
រដ្ឋមន្ត្រីការបរទេសកម្ពុជាជួបជាមួយអគ្គលេខាធិការ OIF ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
11/10/2026 05:11 PM
កម្ពុជា បើកយុទ្ធនាការចាក់វ៉ាក់សាំងកម្ចាត់មហារីកមាត់ស្បូនដល់កុមារីអាយុពី ៩ឆ្នាំ ដល់ ១៤ឆ្នាំទូទាំងប្រទេស
11/10/2026 05:11 PM
អភិបាលរាជធានីភ្នំពេញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពិនិត្យវឌ្ឍនៈភាពការងារជួសជុលថែទាំ និងតុបតែងភ្លើងបំភ្លឺតាមមហាវិថី ត្រៀមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
11/10/2026 05:11 PM
រយៈពេល១០ខែឆ្នាំនេះ​ ការដោះដូរពាណិជ្ជកម្មលើទីផ្សារ​អន្តរជាតិ​របស់កម្ពុជាមានទំហំទឹកប្រាក់កើនដល់ជាង ៦៣ ពាន់លានដុល្លារ
11/10/2026 05:11 PM
ទំហំពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក កើនឡើងដល់ជិត ១៤ពាន់លានដុល្លារអាម៉េរិកក្នុងរយៈពេល ១០ខែឆ្នាំនេះ
11/10/2026 04:11 PM
រដ្ឋសមាជិកអាស៊ាន រួមគ្នាផ្លាស់ប្តូរទស្សនៈថ្មីៗ និងជំរុញនវានុវត្តន៍លើឧស្សាហកម្មម្ហូបអាហារ
11/10/2026 04:11 PM
សមាគម CWEA បណ្តុះបណ្តាលឱ្យស្រ្តីក្លាយជាអ្នកដឹកនាំ និងជួយស្ត្រីឱ្យទទួលបានអំណាចផ្នែកសេដ្ឋកិច្ច
11/10/2026 04:11 PM
អគ្គមេបញ្ជាការ អញ្ជើញបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦ ដោយផ្តោតលើការកសាងធនធានមនុស្ស និងពង្រឹងសមត្ថភាពការពារជាតិ
11/10/2026 04:11 PM