សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន ជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម

2025/04/30 03:59:32 pm        209
នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបសំដែងការគួរសមពិភាក្សាការងារជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម ក្នុងឱកាស សម្ដេចតេជោ និងគណៈប្រតិភូចូលរួមពិធីអបអរសាទរខួប៥០ឆ្នាំនៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិវៀតណាម នៅទីក្រុងហូជីមិញ។ យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនោះ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម បានសម្តែងនូវក្តីរីករាយ និង ការស្វាគមន៍ សម្តេចតេជោ ហ៊ុន សែន ប្រកបដោយភាពកក់ក្តៅបំផុត ដែលបានដឹកនាំគណៈប្រតិភូជាន់​ខ្ពស់អញ្ជើញចូលរួមក្នុងពិធីបុណ្យខួប៥០ឆ្នាំនៃការបង្រួបបង្រួមប្រទេសវៀតណាម។ វត្តមានរបស់សម្តេចតេជោ​គឺជាសក្ខីភាពនៃទំនាក់ទំនងដ៏យូរអង្វែងនៃប្រទេសយើងទាំងពីរ។ ប្រធានរដ្ឋសភាវៀតណាម បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ជូនកងទ័ពចូលរួមក្នុងពិធីដើរក្បួនព្យុហយាត្រានៃការប្រារព្ធពីធីអបអរសាទរខួប៥០ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាម។ វត្តមាននៃកងទ័ពកម្ពុជានៅក្នុងព្យុហយាត្រានៅថ្ងៃ៣០ ខែមេសា ជានិមិត្តសញ្ញានៃការប្រកៀកស្មាគ្នាជាប់ជានិច្ចរវាងកងទ័ពវៀតណាម និងកម្ពុជា តាំងពីដំណាក់កាលដណ្តើមឯករាជ្យ និងកសាងជាតិរហូតដល់ពេលបច្ចុប្បន្ន។ ក្បួនព្យុហយាត្រា នេះក៏បានបង្ហាញពីកិច្ចសហប្រតិបត្តិការគ្នាដ៏ជិតស្និទ្ធរវាងវៀតណាម និងកម្ពុជា លើគ្រប់វិស័យរួមទាំងវិស័យការពារជាតិផងដែរ។សម្តេចតេជោ ហ៊ុន សែន បានសម្តែងការសាទរចំពោះសភា រដ្ឋាភិបាល និងប្រជាជនវៀតណាម ចំពោះការប្រារព្ធពិធីសាទរខួប៥០ឆ្នាំនៃការបង្រួបបង្រួមប្រទេសវៀតណាម។សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតថ្លែងអំណរគុណបក្ស សភា និងរដ្ឋាភិបាលវៀតណាម ចំពោះការអញ្ជើញ​ កិច្ចស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា ​និង បាន ​បានចាត់ទុកការប្រារព្ធពិធីអបអរសាទរខួប៥០ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាម គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ។ សម្តេចតេជោ បានមានប្រសាសន៍ថា សម្តេចពិតជាមានមោទនភាពណាស់ ដែលកងយោធពលខេមរភូមិន្ទរបស់កម្ពុជា១២០រូប បានចូលរួមដើរក្បួនព្យុហយាត្រាអបអរសាទរខួប៥០នៃការបង្រួបបង្រួមប្រទេសវៀតណាម។សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់ថ្ងៃទី៣០ ខែមេសា​ ឆ្នាំ២០២៥ ដែលជាកាលបរិច្ឆេទដ៏ល្អរវាងកម្ពុជា និងវៀតណាម នោះគឺ ខួប៥០ឆ្នាំនៃ ការរំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ ​ ឆ្នាំ១៩៧៥ - ឆ្នាំ២០២៥)​ និង​ជាខួប២៦ឆ្នាំ នៃ ​ការចូលជាសមាជិកអាស៊ានពេញសិទ្ធិ នៃប្រទេស​កម្ពុជា ​ថ្ងៃទី៣០ ខែមេសា ​ឆ្នាំ១៩៩៩។សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរីករាយដែលបានជួបប្រធានរដ្ឋសភាវៀតណាមជាថ្មី។ សម្តេចតេជោ បានថ្លែងអំណរគុណប្រធានរដ្ឋសភាវៀតណាម ដែលបានផ្ញើសារចូលរួមរំលែកមរណទុក្ខចំពោះមរណភាពបងប្រុសជាទីស្រឡាញ់របស់សម្តេចកាលពីពេលថ្មីៗនេះ។សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាង​ស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។សម្តេចតេជោ បានគូសរំលេចថា តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចជាន់ខ្ពស់ទៅវិញទៅមក ជាពិសេសទស្សនកិច្ចផ្លូវការរបស់សម្តេចប្រធានរដ្ឋសភាកម្ពុជា ទៅកាន់ប្រទេសវៀតណាម កាលពីឆ្នាំ២០២៣ និងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម នៅកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២៤។ សម្តេចតេជោ ហ៊ុន សែន បានស្នើប្រធានរដ្ឋសភាវៀតណាម គាំទ្រលើកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម។ សម្តេចតេជោ បានបញ្ជាក់ថា សភាកម្ពុជា ត្រៀមខ្លួនជានិច្ចក្នុងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។ក្នុងជំនួបនោះ សម្តេចតេជោ បានសម្តែងក្តីសាទរចំពោះការចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីសម្រាប់អនុវត្តន៍ឆ្នាំ២០២៥-២០២៦ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មរបស់វៀតណាម កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នៅទីក្រុងហាណូយ។ កិច្ចសម្របសម្រួលនេះ ភាគីទាំងពីបានព្រមព្រៀងគ្នា បង្កើតគណៈកម្មការពាណិជ្ជកម្មចម្រុះ ដើម្បីបង្កើនទំហំពាណិជ្ជកម្មឱ្យដល់គោលដៅ២០ពាន់លានដុល្លារអាមេរិក និងដោះស្រាយបញ្ហាពាណិជ្ជកម្មនៅតាមបណ្តោយព្រំដែន។ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម បានជម្រាបសម្តេចតេជោថា នៅពេលបំពេញទស្សនកិច្ចនៅកម្ពុជាចុងឆ្នាំ២០២៤ រូបលោកបានឃើញនូវភាពរីកចម្រើនរបស់កម្ពុជា គួរឱ្យកត់សម្គាល់។ ឯកឧត្តមប្រធានរដ្ឋសភា បានសម្តែងការកោតសរសើរ និងអបអរសាទររាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ចំពោះសមិទ្ធផលនៃការអភិវឌ្ឍប្រទេសរបស់ខ្លួន។ ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម, ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម បានស្នើកម្ពុជា បន្តពង្រឹងទំនាក់ទំនងទាំងក្របខណ្ឌបក្ស រដ្ឋាភិបាល នីតិបញ្ញត្តិ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឱ្យកាន់តែរឹងមាំបន្ថែមទៀត។ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម បានបង្ហាញការគាំទ្រចំពោះកិច្ចព្រមព្រៀង​រវាងកម្ពុជា និងវៀតណាម ដើម្បីជំរុញការធ្វើពាណិជ្ជកម្មឱ្យកើនដល់២០ពាន់លានដុល្លារ។ ឯកឧត្តម ​បានស្នើឱ្យបង្កើតសមាគមមិត្តភាពរវាងសភាវៀតណាម និងសភាកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការគាំទ្រចំពោះគំនិតរបស់ប្រធានរដ្ឋសភាវៀតណាម ក្នុងការបង្កើតសមាគមមិត្តរវាងសភាវៀតណាម និងសភាកម្ពុជា។ជំនួបរបស់សម្តេចតេជោ ជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម បានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និងស្និតស្នាលបំផុត ៕

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមពិធីអបអរសាទរអនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិរបស់វៀតណាម

2025/04/29 05:04:59 pm        396
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អមដំណើរដោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិ រណសិរ្ស សាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមពិធីអបអរសាទរអនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិរបស់វៀតណាម។សូមជម្រាបថា តបតាមការអញ្ជើញរបស់ឯកឧត្តម តួ ឡឺម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត ញរបស់ឯកឧត្តម តូ ឡឺម អគ្គលេខាធិការ វៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមពិធីអបអរសាទរខួប អនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិរបស់វៀតណាម ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ក្នុងទស្សនកិច្ចនេះ រួមមាន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្ស និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា។នៅក្នុងឱកាសចូលរួមពិធីរំលឹកខួបខាងលើ សម្តេចតេជោ នឹងមានជំនួបពិភាក្សាការងារដាច់ដោយ ឡែកពីគ្នា ជាមួយថ្នាក់ដឹកនាំវៀតណាម រួមមាន ឯកឧត្តម តូ ឡឺម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រី វៀតណាម។ ជាមួយគ្នានេះដែរ សម្តេចតេជោ ក៏គ្រោងនឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំបរទេសដែល អញ្ជើញចូលរួមពិធីរំលឹកខួបនេះផងដែរ។ទស្សនកិច្ចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានព្រឹទ្ធសភា និងជា ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមអបអរខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការ បង្រួបបង្រួមជាតិរបស់វៀតណាមនាពេលនេះ សបញ្ជាក់យ៉ាងច្បាស់អំពីការបន្តរឹតចំណង និងលើកកម្ពស់ មិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្រប តាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរ អង្វែង៕

​ សមាជិកព្រឹទ្ធសភា៣រូបមកពីគណបក្សឆន្ទៈខ្មែរស្ញើបស្ងែង និងកោតសរសើរសម្តេចតេជោ រយៈពេលជាង ៤០ឆ្នាំចុងក្រោយនេះតែងតែរកផ្លូវចេញបានរហូត មិនដែលមានការទល់ច្រក និង បរាជ័យទេក្នុងការដឹកនាំកម្ពុជា

2025/04/29 12:21:39 am        153
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម សុក ហាច, ឧត្តម សេង ម៉ារឌី និងឧត្តម គង់ មុនីកាសមាជិកព្រឹទ្ធសភា៣រូប មកពីគណបក្សឆន្ទៈខ្មែរ ចូលជួបសំណេះសំណាល និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ​ជាកិច្ចចាប់ផ្តើម សម្តេចតេជោ បានសម្ដែងនូវក្តីរីករាយ ដែលបានទទួលជួបសមាជិកព្រឹទ្ធសភា៣រូប មកពីគណបក្សឆន្ទៈខ្មែរ បន្ទាប់ជំនួបលើកមុន នាពេលក្រោយសម័យប្រជុំដំបូងនៃព្រឹទ្ធសភានីតិកាលទី៥។ សម្តេច បានលើកឡើងថា ជំនួបពេលនេះ គឺមុនពេលសម្តេចអញ្ជើញទៅប្រទេសវៀតណាមដើម្បីចូលរួមខួបអនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិវៀតណាម។ នាឱកាសនោះ ឯកឧត្តម សុខ ហាច ក្នុងនាមគណបក្សឆន្ទៈខ្មែរ បានសម្ដែងនូវសេចក្តីរីករាយ ថ្លែងអំណរគុណ និងជាកិត្តិយណាស់ ដែលសម្តេចបានអនុញ្ញាតឱ្យចូលជួបសំណេះសំណាល មួយឆ្នាំម្តង។ ឯកឧត្តម បានបញ្ជាក់ជូនសម្តេចតេជោ ថា សមាជិកព្រឹទ្ធសភានៃគណបក្សឆន្ទៈខ្មែរ តែងតែប្រកាន់យកមាគ៌ា និងគោលការណ៍ប្រឆាំងគំនិត ក៏ប៉ុន្តែ មិនប្រឆាំងចំពោះផលប្រយោជន៍ជាតិ ដោយយកមតិសម្របសម្រួល និងដាក់ចិត្តចូលរួមជាមួយអាជ្ញាធរ ក្នុងការដោះស្រាយបញ្ហាតំបន់ និងសកល ជាផលប្រយោជន៍របស់ជាតិយើង។ ក្នុងករណីស្ថានភាពប្រទេសជាតិ ជួបប្រទះបញ្ហាលំបាកខាងសេដ្ឋកិច្ច ខាងឯកឧត្តម មិនធ្វើឱ្យរាជរដ្ឋាភិបាលពិបាកទេ។ ឯកឧត្តម បានលើកឡើងថា ប្រទេសកម្ពុជាយើងរស់នឹងកសិកម្ម ដូចនេះ ត្រូវអភិវឌ្ឍសក្តានុពលកសិកម្ម ឱ្យបានខ្លាំងក្លា។ ជាមួយគ្នានេះដែរ យើងគួរ កសាងមូលដ្ឋានគ្រឹះនៅក្នុងវិស័យអចលនទ្រព្យ ដែលយើងកំពុងរងផលប៉ះពាល់ និងត្រូវពង្រឹងភាពប្រកួតប្រជែងរបស់យើង ជាពិសេស វិស័យទឹក ភ្លើង ការដឹកជញ្ជូន។ ឯកឧត្តម បានគូសបញ្ជាក់ថា សម្តេចធិបតី បានខិតខំប្រឹងប្រែងណាស់ក្នុងការពង្រឹងការប្រកួតប្រជែងនេះ ជាពិសេស ការពង្រឹងការគ្រប់គ្រងមន្ត្រីស្អាតស្អំ។ ឯកឧត្តម បានបន្តថា សម្តេចតេជោ និង ខាងឯកឧត្តម យល់គ្នា នៅលើផ្លូវតែ១ និងបន្តដំណើរទៅមុខទៀត។ឯកឧត្តម សេង ម៉ារឌី បានរំលឹកថានៅក្នុងជំនួបឆ្នាំមុនជាមួយសម្តេច ឯកឧត្តម បានស្តាប់ អនុសាសន៍ ការវិភាគរបស់សម្តេច ពីបញ្ហាក្នុងស្រុក និងសកល។ ឯកឧត្តម មានការកោតស្ញើបស្ងែង និងកោតសរសើរសម្តេច។ បទពិសោធរបស់សម្តេចក្នុងរយៈពេលជាង ៤០ឆ្នាំចុងក្រោយនេះ សម្តេចតែងតែរកផ្លូវចេញបានរហូត មិនដែលមានការទល់ច្រក និង បរាជ័យទេ។ ឯកឧត្តម បានបន្តថា ស្ថានការណ៍បច្ចុប្បន្នជុំវិញបញ្ហាសេដ្ឋកិច្ច គឺដូចជា ការជូនពរ ពីលើមេឃ (Blessing in the sky) ដែលមើលរូបភាព មិនសូវល្អទេ ក៏ប៉ុន្តែ អាចជាកាលានុវត្តន៍ភាព។ ឯកឧត្តម ក៏ជូនជាទស្សនយល់ឃើញថា ប្រទេសកម្ពុជាយើងគួរឈានដល់ចំណុចមួយដែលត្រូវផ្លាស់ប្តូរ នោះការចេញពីវិស័យកាត់ដេរ ... និង គួរវិនិយោគលើវិស័យមួយដែលគេមិនទាន់ធ្វើ គឺ ឧស្សាហកម្ម អមមនុស្សចាស់ ឬ សេវាថែទាំ និងមនុស្សចាស់ជរា ដោយផ្ទាល់ ឬ ពីចង្ងាយ អាចតាមប្រព័ន្ធអនឡាញ។ ឯកឧត្តម គង់ ម៉ូនីកា បានបន្ថែមថា សម្តេចតេជោ បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអារ៉ាប់ និងបានផ្សព្វផ្សាយ និង ទាក់ទាញវិនិយោគមកកម្ពុជា។ ឯកឧត្តម យល់ឃើញថាគួរជម្រុញបន្ថែមនូវការអភិវឌ្ឍសេដ្ឋកិច្ចផ្នែក កសិ-ទេសចរណ៍ ដូចជា ទេសចរបរទេស មកលេងចំការ និង បេះផ្លែឈើ ដូចនៅប្រទេសមួយចំនួន។​ជាកិច្ចឆ្លើយតប សម្តេចតេជោ បានគូសបញ្ជាក់ថា យើងមិនចាំបាច់មានទស្សនដូចគ្នាទាំងស្រុងទេ ទោះបីក្នុងបក្សមួយ ឬ ក្នុងគ្រួសារមួយ ក៏មិនអាចមានទស្សនដូចគ្នាទាំងស្រុងបានដែរ។ ក៏ប៉ុន្តែ យើងត្រូវយល់អ្វីដែលដូចគ្នា និង ខុសគ្នា។ ដូចគ្នា គឺ ផលប្រយោជន៍ជាតិ រីឯ ខុសគ្នា គឺ ការគិត និង ធ្វើសកម្មភាពខុសគ្នា គឺជារឿងធម្មតា។សម្តេចបានបន្ថែមថា រាជរដ្ឋាភិបាល បានបញ្ជូនពលករទៅជប៉ុន និង កូរ៉េ ដែលធ្វើការងារជួយមើលមនុស្សចាស់។ ប្រទេសទាំងនេះ កំពុងបើកសាលាបណ្តុះបណ្តាលពលករ រួចបញ្ជូនទៅធ្វើការនៅស្រុកគេ។ ជាមួយគ្នានេះដែរ យើងត្រូវរៀបចំជាប្រព័ន្ធឱ្យបានច្បាស់លាស់ កុំឱ្យមានការកេងប្រវ័ញ្ច។ទន្ទឹមនឹគ្នានេះដែរ កម្ពុជាកំពុងត្រូវការកម្លាំងពលកម្មនៅក្នុងស្រុក ដូចនេះ យើងកំពុងពង្រឹងការបណ្តុះបណ្តាលវិជ្ជាជីវៈ ការបណ្តុះបណ្តាលជំនាញទៅតាមតម្រូវការ។ រាជរដ្ឋាភិបាល មានបទពិសោធ ដោយបានធ្វើអន្តរាគមន៍ ពេលវិបត្តិសេដ្ឋកិច្ចសកលនៅ ២០០៨ ដោយផ្តល់ការបណ្តុះបណ្តាលជំនាញថ្មីដល់កម្មករដែលបាត់បង់ការងារដោយសារការបិទរោងចក្រ និង ចាត់វិធានការជាច្រើនទៀត។ សម្តេច បាសង្កត់ធ្ងន់ថា យើងបានឆ្លងកាត់ការលំបាកជាច្រើនដង និងដឹងភាពធន់របស់យើង ។ វិបត្តិមួយ តែងបង្កប់កាលានុវត្តន៍ភាព។ ក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយនេះ កម្ពុជាបានពង្រឹងភាពធន់ ដោយបានបង់ពន្ធលើទំនិញដែលនាំចេញទៅប្រទេសជាច្រើន និងកាត់បន្ថយការពឹងលើប្រព័ន្ធអនុគ្រោះពន្ធ។ សម្តេចតេជោ យល់ស្របនឹង ឯឧ សុខ ហាច ថាការគ្រប់គ្រងមន្ត្រីស្អាតស្អំ ការពង្រឹងសមត្ថភាពរបស់មន្ត្រី ធនធានមនុស្ស ប្រកបដោយគុណធម៌ សំខាន់ណាស់។ ទន្ទឹមនឹងនេះដែរ យើងត្រូវពង្រឹងសមត្ថភាព និងការប្រកួតប្រជែងរបស់យើងនៅក្នុងក្របខណ្ឌសេដ្ឋកិច្ចដែលយើងមាន រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ចិន កូរ៉េខាងត្បួង និង អេម៉រ៉ាតអារ៉ាប់រួម និងនៅក្នុងក្របខ័ណ្ឌ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន អាស៊ាន-ចិន RCEP ...។ សម្តេចបានបន្ថែមថា យើងបន្តដំណើរជាមួយគ្នា នៅក្នុងព្រឹទ្ធសភាពហុបក្ស ក្រោមម្លប់នៃសន្តិភាព និង ស្ថិរភាពនយោបាយ។ យើងប្រឹងមួយដង្ហើមទៀត ពីពេលនេះ ទៅឆ្នាំ២០២៩ ក្នុងការចាកចេញ ពីលក្ខន្តិកៈប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និង ឈានដល់ ប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។ កិច្ចសំណេះសំណាលរវាងសម្តេចតេជោ និងសមាជិកព្រឹទ្ធសភាមកពីបក្សឆន្ទៈខ្មែរ ត្រូវបានបញ្ចប់ក្រោមបរិយាកាសដ៏ស្និទ្ធស្នាល និងដើម្បីផលប្រយោជន៍ជាតិ។

សម្ដេចធិបតី៖ ការអនុវត្តពន្ធថ្មីរបស់អាមេរិកជាការអនុវត្តសកល ខណៈប្រទេសជិត ២០០ជាប់កាតព្វកិច្ច

2025/04/28 06:10:23 pm        265
ក្នុងឱកាស អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចោទសួរថា តើកម្ពុជាជាប្រទេសតែមួយដែលជាប់ការអនុវត្តពន្ធថ្មីរបស់អាមេរិកឬយ៉ាងណា? គឺមិនមែនដាក់តែកម្ពុជានោះទេ ប៉ុន្ដែមានប្រទេសជិត ២០០ បានជាប់ការអនុវត្តពន្ធថ្មីរបស់អាមេរិក ហើយនេះជាការដាក់ពន្ធសកល ដោយសារប្រធានាធិបតីអាមេរិកគិតថា ប្រទេសផ្សេងបានគេងចំណេញពីអាមេរិកច្រើនហើយការដាក់ពន្ធនេះ គឺដើម្បីចរចាពន្ធថ្មីរបស់អាមេរិកឱ្យស្នើភាព។ពាក់ព័ន្ធនឹងការនាំចេញ និងនាំចូលផលិតផលខ្មែរជាមួយនឹងទីផ្សារអាមេរិក សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងខិតខំចរចាបន្តទៀត ខណៈនៅខែក្រោយនេះសម្ដេចធិបតីនឹងអញ្ជើញទៅប្រទេសជប៉ុន ក្នុងឱកាសនោះសម្ដេចនឹងទាក់ទាញវិនិយោគិន វិស័យទេសចរណ៍ និងពាណិជ្ជកម្មនានាបន្ថែមទៀតសម្រាប់ផ្ដល់ឱកាសការងារឱ្យបងប្អូនប្រជាពលរដ្ឋឱ្យបានកាន់តែច្រើន។សម្ដេចធិបតី បញ្ជាក់បន្ថែមថា ៩៧% គឺជាភាពលំអៀងនៃឱនភាពពាណិជ្ជកម្ម មិនមែនជាការដាក់ពន្ធចំពោះអាមេរិកនោះទេ។ ពន្ធដែលកម្ពុជាដាក់ចំពោះអាមេរិកច្រើនបំផុត ៣០% ក្នុងនោះមានដូចជាទំនិញលើស្រាជាដើម ហើយក៏មានទំនិញមួយចំនួនជាប់ពន្ធសូន្យភាគរយផងដែរដូចជាគ្រឿងបម្លាស់ទូរស័ព្ទមួយចំនួន។ ចំណែកអាមេរិកដាក់ពន្ធ ៤៥% មកលើកម្ពុជាគឺអាមេរិកយក ៩៧% ចែកនឹងពីរ។ ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានពន្យល់ថា ការដាក់ពន្ធរហូតដល់ ៤៩% របស់អាមេរិកមកលើកម្ពុជានេះ គឺដោយសារកម្ពុជាបាននាំចេញទំនិញទៅអាមេរិកជាង ១៣ ពាន់លានដុល្លារ ខណៈទំនិញអាមេរិកនាំចូលមកកម្ពុជាមានប្រមាណ ៣០០ លានដុល្លារប៉ុណ្ណោះ។ សម្ដេចធិបតីបន្ថែមថា កម្ពុជាមិនអាចធ្វើពាណិជ្ជកម្មស្មើភាពជាមួយអាមេរិកបានទេ ដោយសារអំណាចទិញរបស់អាមេរិកធំជាងកម្ពុជា។ ខណៈកម្ពុជាបានគិតពន្ធខ្ពស់លើទំនិញអាមេរិកមួយចំនួនប៉ុណ្ណោះដូចជាផលិតផលស្រា ៣៥% ប៉ុន្ដែក៏មានទំនិញខ្លះគិតពន្ធសូន្យភាគរយដែរ។សូមបញ្ជាក់ថា ជាមធ្យមកម្ពុជាដាក់ពន្ធលើទំនិញអាមេរិកប្រហែល ២៩% ខណៈដែលអាមេរិកដាក់ពន្ធលើទំនិញកម្ពុជាជាមធ្យមប្រមាណ ១០%។ ការដាក់ពន្ធលើផលិតផលអាមេរិកខ្ពស់ ដោយសារទំនិញនាំចូលរបស់អាមេរិកមួយៗមានតម្លៃខ្ពស់ដូចជាត្រាក់ទ័រ គោយន្តអីជាដើម៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចតេជោ ហ៊ុន សែន៖ «ខ្ញុំសួរចៅតីថាចង់ធ្វើអីនៅពេលខាងមុខ? ចៅតីឆ្លើយថា(ចង់រៀន) ជាចម្លើយដែលធ្វើឲ្យខ្ញុំពេញចិត្តបំផុត»

2025/04/28 01:44:38 am        825
នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យក្រុមគ្រួសាររបស់ ចៅស្រី ស៊ុន ស្រីតី(ចៅស្រីតូច លក់ផ្កា) ចូលជួប និងបានសួរសុខទុក្ខនៅភូមិគ្រឹះតាខ្មៅ។បន្ទាប់ពីបានជួបជជែកចៅស្រី ស៊ុន ស្រីតី និងក្រុមគ្រួសារ សម្ដេចតេជោ បានបង្ហោះសារលើបណ្ដាញសង្គមបង្ហាញពីការពេញចិត្តបំផុតចំពោះចៅស្រី ស៊ុន ស្រីតី។សម្ដេចបានសរសេរថា «ថ្ងៃនេះបានជួបចៅតី និងក្រុមគ្រួសាររួចហើយ។ ចៅតីបានយកផ្កា៥កម្រងមកលក់ឲ្យខ្ញុំដែល១កម្រង៥ពាន់រៀល សុំចុះ៤ពាន់រៀលមិនព្រម ជូន៦ពាន់រៀលក៏មិនព្រមគឺដឹងតែ៥ពាន់រៀល សុំទិញជំពាក់លុយសិនក៏មិនព្រម។ ពេលឲ្យលុយ៥ម៉ឺនរៀលចៅថារួចគ្នា។ ប្រាប់ថាជំពាក់តា៥កម្រងត្រូវយកមកឲ្យតាទៀតចៅឆ្លើយថ្ងៃក្រោយយកមកលក់លើកក្រោយគិតលុយទៀត។ សំដីចាក់ទឹកមិនលិចគួរឲ្យស្រឡាញ់។ ឪពុកម្តាយប្រាប់ថាមិនបានបង្ខំចៅ ឲ្យទៅលក់ផ្កាទេតែចៅតីទាមទារឲ្យឪពុកម្តាយធ្វើផ្កាដើម្បីយកទៅលក់ដែលត្រូវកាត់យកពីម្តាយ៥០០រៀលក្នុង១កម្រង។»សម្ដេចតេជោ ហ៊ុន សែន បានជជែកលេងជាមួយ ចៅស្រី ស៊ុន ស្រីតី ជាច្រើន ក្នុងនោះសម្ដេចក៏បានសួរទៅចៅស្រីតីថា ចង់ធ្វើអីនៅពេលខាងមុខ? ចៅតីឆ្លើយថា(ចង់រៀន) ដែលចម្លើយនេះធ្វើឲ្យសម្ដេចពេញចិត្តខ្លាំងបំផុត។សម្ដេចតេជោ «ខ្ញុំសួរចៅតីថាចង់ធ្វើអីនៅពេលខាងមុខ?ចៅតីឆ្លើយថា(ចង់រៀន)ជាចម្លើយដែលធ្វើឲ្យខ្ញុំពេញចិត្តបំផុត។»សូមជម្រាបថា ដើម្បីសម្រួលដល់ការរស់នៅរបស់ គ្រួសារចៅស្រីតី សម្ដេចតេជោ បានផ្ដល់ប្រាក់ដុល្លារចំនួន 10,000$ និង ប្រាក់រៀលចំនួន ៣០លានរៀល ដោយដាក់ចូលគណនីធនាគារអោយ។ សម្ដេចតេជោ ក៏នឹងផ្ដល់១លានរៀលក្នុង១ខែ(រយៈពេល៣ឆ្នាំ) ព្រមទាំងទិញដីសម្រាប់ធ្វើផ្ទះឱ្យ និងដីសម្រាប់ធ្វើចំការដែលនៅខាងក្រោមភ្នំគិរីរម្យជាប់ផ្លូវធំ ដែលអាចប្រកបរបរលក់ចាប់ហួយ និងអាចធ្វើចំការ ចញ្ចឹមសត្វបាន ពិសេសគឺកាន់តែងាយស្រួលសម្រាប់កូនៗទៅសាលារៀន។ ដោយ ឯកឧត្ដម សេង ទៀង នឹងទទួលរៀបចំកិច្ចការនេះ។គ្រួសារចៅស្រី តី មាន សមាជិក ៥នាក់ រួមមាន៖ - ឪពុកឈ្មោះ សេង រិទ្ធ អាយុ៤០ឆ្នាំ មុខរបរ អ្នកបោចវល្លិ៍ ដកផ្សិត និងឈ្នួលប្រក់ដំបូលផ្ទះ - ម្ដាយឈ្មោះ ទិត្យ ម៉ុម អាយុ៤៤ឆ្នាំ មុខរបរលក់ផ្កា និងចាប់ហួយបន្តិចបន្តួចលើភ្នំគីរីរម្យ មានកូន៣នាក់ក្នុងបន្ទុក ៖ ១)ឈ្មោះ ស៊ុន ស្រីល័ក្ខ ភេទស្រី អាយុ១៦ឆ្នាំ ឈប់រៀនថ្នាក់ទី៧ , ២)ឈ្មោះ ស៊ុន ដេវីត ភេទប្រុស អាយុ១០ឆ្នាំ រៀនថ្នាក់ទី៣នៅសាលាដូង លើភ្នំគីរីរម្យ, ៣)ឈ្មោះ ស៊ុន ស្រីតី ភេទស្រីអាយុ៤ឆ្នាំ(ចៅស្រីលក់ផ្កា) មិនទាន់ចូលរៀន៕

ចៅស្រី ស៊ុន ស្រីតី បានជួប លោកតា សម្ដេចតេជោ ហើយ

2025/04/28 12:58:46 am        693
នៅរសៀលថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ក្រុមគ្រួសាររបស់ ចៅស្រី ស៊ុន ស្រីតី(ចៅស្រីតូច លក់ផ្កា) ចូលជួប និងបានសួរសុខទុក្ខនៅភូមិគ្រឹះតាខ្មៅ។ បន្ទាប់ពីបានសាកសួរពីស្ថានភាពរស់នៅក្នុងគ្រួសារ និងការសិក្សារបស់ចៅៗ គឺមានជីវភាពលំបាក កំពុងរស់នៅផ្ទះដែលជាផ្ទះបងឱ្យស្នាក់អាស្រ័យបណ្ដោះអាសន្ន ស្ថិតនៅភូមិថ្មី(គីរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងនោះដែរគឺកំពុងបង់រំលោះម៉ូតូ ១គ្រឿងដើម្បីជាមធ្យោបាយប្រកបរបរប្រចាំថ្ងៃផងដែរ។  ដែលប្រាក់ចំណូល និងសន្សំទាំងប្ដីនិងប្រពន្ធគឺបានតែមួយគ្រប់បង់រំលោះម៉ូតូប្រចាំខែប៉ុន្នោះ។ គ្រួសារចៅស្រី តី មាន សមាជិក ៥នាក់ រួមមាន៖ - ឪពុកឈ្មោះ សេង រិទ្ធ អាយុ៤០ឆ្នាំ មុខរបរ អ្នកបោចវល្លិ៍ ដកផ្សិត និងឈ្នួលប្រក់ដំបូលផ្ទះ - ម្ដាយឈ្មោះ ទិត្យ ម៉ុម អាយុ៤៤ឆ្នាំ មុខរបរលក់ផ្កា និងចាប់ហួយបន្តិចបន្តួចលើភ្នំគីរីរម្យ មានកូន៣នាក់ក្នុងបន្ទុក ៖ ១)ឈ្មោះ ស៊ុន ស្រីល័ក្ខ ភេទស្រី អាយុ១៦ឆ្នាំ ឈប់រៀនថ្នាក់ទី៧ , ២)ឈ្មោះ ស៊ុន ដេវីត ភេទប្រុស អាយុ១០ឆ្នាំ រៀនថ្នាក់ទី៣នៅសាលាដូង លើភ្នំគីរីរម្យ, ៣)ឈ្មោះ ស៊ុន ស្រីតី ភេទស្រីអាយុ៤ឆ្នាំ(ចៅស្រីលក់ផ្កា) មិនទាន់ចូលរៀន។  ឪពុកម្ដាយ ចៅស្រីតី បានគោរពជម្រាបជូន សម្ដេចតេជោ ថា ចៅស្រី ស៊ុន ស្រីតី ជាកូនស្រីឆ្លាត ចាប់ពីពេលចេះនិយាយមក គឺនិយាយច្រើន ហើយតែងតែទារយកផ្កាដែលម្ដាយក្រងរួចទៅលក់នៅមាត់ផ្លូវជាមួយ ម្ដាយ ។ ក្នុងខណៈនៃការគោរពជម្រាប សម្ដេចតេជោ ចៅស្រី តី បានជជែកលេងជាមួយ សម្ដេចតេជោ ជាច្រើន (វីដេអូនឹងផ្សាយជូននៅលើ TikTok)។ ដើម្បីសម្រួលដល់ការរស់នៅរបស់ គ្រួសារចៅស្រីតី សម្ដេចតេជោ បានផ្ដល់ប្រាក់ដុល្លារចំនួន 10,000$ និង ប្រាក់រៀលចំនួន ៣០លានរៀល ដោយដាក់ចូលគណនីធនាគារអោយ។ សម្ដេចតេជោ ក៏នឹងផ្ដល់១លានរៀលក្នុង១ខែ(រយៈពេល៣ឆ្នាំ) ព្រមទាំងទិញដីសម្រាប់ធ្វើផ្ទះឱ្យ និងដីសម្រាប់ធ្វើចំការដែលនៅខាងក្រោមភ្នំគិរីរម្យជាប់ផ្លូវធំ ដែលអាចប្រកបរបរលក់ចាប់ហួយ និងអាចធ្វើចំការ ចញ្ចឹមសត្វបាន ពិសេសគឺកាន់តែងាយស្រួលសម្រាប់កូនៗទៅសាលារៀន។ ដោយ ឯកឧត្ដម សេង ទៀង នឹងទទួលរៀបចំកិច្ចការនេះ។សូមជូនពរ ក្រុមគ្រួសារចៅស្រី ស៊ុន ស្រីតី ជោគជ័យ សំណាងល្អ៕

សម្ដេចធិបតី៖ ការបង្កើតការងារ មិនមែនបង្កើតតែបរិមាណនោះទេ ត្រូវគិតគូរដល់គុណភាព​ផងដែរ

2025/04/27 10:13:47 pm        224
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី​សំណេះសំណាលជាមួយសហជីព, សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាខ្មែរ ដើម្បី​អបអរ​សាទរខួបអនុស្សាវរីយ៍លើកទី ១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នាព្រឹកថ្ងៃ​អាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥ ថា៖ ការបង្កើតការងារ មិនមែនបង្កើតតែបរិមាណនោះទេ ត្រូវគិត​គូរ​ដល់គុណភាព​ផងដែរ ដោយបង្កើត​ទាំងខាងក្នុងប្រទេស, ពិសេស​ ក្នុងមូលដ្ឋានដែលនៅជិតបងប្អូនប្រជាពល​រដ្ឋកំពុងរស់​នៅ, និងក្រៅប្រទេស ដោយត្រូវ​ឈរលើគុណភាពជាអាទិភាព គឺ៖ ១/ បៀវត្សកាន់តែកើន, ២/ ជំនាញ បច្ចេកទេស, ៣/ គោរពច្បាប់ការងារ, ៤/ គោលដៅសុវត្ថិភាព និងសុខភាព គិតទាំង​មាតា​បិតា និងកូន​ៗ តាមរយៈកម្មវិធីសង្គមផ្សេងៗ។បន្ថែមពីគុណតម្លៃនៃការបង្កើតការងារខាងលើ, សម្តេចបវរធិបតី​ បានគូសបញ្ជាក់ថា៖ ការអភិវឌ្ឍ និងការរីកចម្រើន​របស់សេដ្ឋកិច្ចកម្ពុជា, ការវិនិយោគ និង​វិស័យ​ការងារ ក៏ដូចជា​ រោងចក្រសហគ្រាស គឺមានការកើនឡើងជាលំដាប់ ទាំងទំហំ និងបរិមាណ​ ដែលជាការវិនិយោគផ្ទាល់ពី​វិនិយោគិន និងក្រុមហ៊ុនជាច្រើន មកពីបណ្តាប្រទេសជាច្រើន រួមមាន៖​ ចិន,​សហរដ្ឋ អាមេរិក​, ជប៉ុន, កូរ៉េ, សិង្ហបុរី​ ជាដើម ហើយអ្វីដែលរិតតែពិសេស គឺមោទនភាព ដែលកូនខ្មែរមានសមត្ថភាពផលិតផលិតផលដោយខ្លួនឯង នៅលើទឹកដីកម្ពុជា ព្រមទាំងមានការទទួលស្គាល់ជាអន្តរជាតិ លើផលិត​ផលដែលបានផលិត​ និង​ មានដាក់ស្លាក Made in Cambodia​ សម្រាប់ទាំងការនាំចេញ និងទាំងការលក់ក្នុងស្រុក។​ នេះជាមោទនភាពសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលអាចវិវត្តខ្លួន​ជាប់រហូត ហើយទទួលបានផលដែល​បានបង្ហាញច្បាស់ពីសមត្ថភាព និងការរីកចម្រើន។ បន្ថែមលើនេះ,​ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ចង់ឱ្យកូនខ្មែរកាន់តែរឹងមាំ និងមានភាពម្ចាស់ការលើខ្លួនឯង ដោយផ្ដោតលើការកសាងសមត្ថភាព ជំនាញ​ និងសុខភាព។ ក្រៅពីការបង្កើតការងារក្នុងស្រុក, រាជរដ្ឋាភិបាល ក៏បានស្វែងរកការងារជូនប្រជាពលរដ្ឋនៅក្រៅប្រទេសបន្ថែមទៀត​ ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារ និងជីវភាពរបស់ប្រជាពលរដ្ឋ។មុននឹងបញ្ចប់, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមអំពីការដោះស្រាយវិវាទការងាររបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកន្លងមកដោយបានធ្វើឡើង​ ស្របតាមច្បាប់​ និងលិខិតបទដ្ឋានគតិយុត្តដែលបានកំណត់​ និងនៅជាធរមាន ។ ជាមួយគ្នានេះ,​​ សូមសហជីពស្វែងយល់អំពីច្បាប់​ និងលិខិតបទដ្ឋានគតិយុត្ត ឱ្យបានច្បាស់​ ដើម្បីងាយស្រួលដោះស្រាយវិវាទការងារ ហើយសូមកុំឱ្យមានភាគីទីបីចូលរួមដែលអាចនឹងបណ្ដាលឱ្យបញ្ហានៅជាប់គាំង និងសូមកុំយករឿងអ្វីផ្សេងទៅពាក់ព័ន្ធនឹងវិវាទដែលកំពុងដោះស្រាយ។ ជាក់ស្តែង, រាជរដ្ឋាភិបាល និងសហជីព មិនមែនជាសត្រូវនឹងគ្នាឡើយ ហើយការដោះស្រាយបញ្ហាគឺត្រូវដោះស្រាយតាមវិធីសាស្ត្រឈ្នះ ឈ្នះ ដើម្បីទទួលបានផលប្រយោជន៍ទាំងអស់គ្នា និងស្របតាមច្បាប់។ និយោជក និងកម្មករនិយោជិត ប្រៀបដូចជាប្ដី និង​ ប្រពន្ធ ចំណែកឯរាជរដ្ឋាភិបាល​ គឺជាអណាព្យាបាល។ ហេតុនេះ សូមជំរុញសុខដុមនីយកម្មក្នុងរោងចក្រសហគ្រាស ស្របតាមទិសស្លោក “ សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ដើម្បីថែរក្សាបរិស្ថានទាក់ទាញវិនិយោគិន ឱ្យមកវិនិយោគនៅកម្ពុជា​ និងទទួលបានផលប្រយោជន៍ទាំងអស់គ្នា។ ជាទីបញ្ចប់, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ថា គោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ​ គឺដើម្បីជួយដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានការរីកចម្រើន និងអាចជួយបងប្អូនបានទាន់ពេល, ចំគោលដៅ និង​​ជាពិសេស​ បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ​ ផងដែរ៕

សម្ដេចធិបតីជំរុញឱ្យរដ្ឋបាលរាជធានី-ខេត្តបន្តផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស

2025/04/27 09:54:00 pm        209
ក្នុងឱកាស អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញ និងលើកទឹកចិត្តដល់រដ្ឋបាលរាជធានី-ខេត្តបន្តផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥ លាននាក់ឱ្យមកចុះឈ្មោះចូលរៀនឱ្យបានច្រើនដើម្បីពលរដ្ឋអាចទទួលបានជំនាញមួយច្បាស់លាស់សម្រាប់ខ្លួនឯង។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ កម្មវិធីបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មានអ្នកស្នើចុះ ឈ្មោះចូលរៀនប្រមាណ ១១.៣ ម៉ឺននាក់, សិស្សកំពុងសិក្សា និងបញ្ចប់ការសិក្សាប្រមាណ ៧,២ ម៉ឺននាក់, និងសិស្សទទួលបានការងារធ្វើប្រមាណ ១.៦ម៉ឺននាក់។សម្ដេចមានប្រសាសន៍ថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១,៥ លាននាក់ មានគោលបំណង ដើម្បីផ្តល់នូវឱកាសស្មើគ្នាជូនដល់យុវជនមកពីគ្រួសារមានបណ្ណសមធម៌/បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ ដើម្បីទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ហើយមានឱកាសការងារកាន់តែល្អប្រសើរក្នុងការបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅ។ ខណៈនៅអំឡុងពេលសិក្សា សិស្សនឹងទទួលប្រាក់ឧបត្ថម្ភចំនួន ២៨ ម៉ឺនរៀល ក្នុង១ខែ រយៈពេល៤ខែថែមទៀត។

សម្ដេចធិបតីចែករំលែកបទពិសោធន៍កាលធ្វើកម្មសិក្សានៅធនាគារពិភពលោក ក្នុងរដ្ឋធានី Washington សហរដ្ឋអារិកនៅឆ្នាំ២០០២

2025/04/27 09:22:43 pm        217
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ បានបង្ហាញរូនភាព និងចែករំលែកបទពិសោធន៍របស់សម្ដេច កាលធ្វើកម្មសិក្សានៅធនាគារពិភពលោក ក្នុងរដ្ឋធានី Washington នៃសហរដ្ឋអារិក កាលពីឆ្នាំ២០០២។ សម្ដេចធិបតី មានប្រសាសន៍ថា ព្រឹកមិញក្នុងកម្មវិធីជួបជាមួយបងប្អូនសហជីពនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធ សម្ដេចបានមានប្រសាសន៍ លេងបន្តិចអំពីការរស់នៅរបស់សម្ដេចកាលធ្វើកម្មសិក្សានៅធនាគារពិភពលោក ក្នុងរដ្ឋធានី Washington នៃសហរដ្ឋអារិក ឆ្នាំ២០០២។ សម្ដេចមានប្រសាសន៍ថា ក្រោយចប់កម្មវិធីសម្ដេចបានទទួលរូបថតមួយសន្លឹកនេះ ដែលមិត្តរបស់សម្ដេចផ្ញើមកអោយសម្ដេច។ ក្នុងរូបនេះ គឺជាបន្ទប់ដែលសម្ដេចជួលនៅជាមួយមិត្តរួមបន្ទប់ពីរនាក់ទៀតរយៈពេលជិតមួយឆ្នាំ ក្នុងពេលដែលខ្ញុំធ្វើកម្មសិក្សានៅធនាគារពិភពលោកនៅឆ្នាំ ២០០២នោះ។ បន្ទប់នេះមានបន្ទប់គេងតូចមួយអាចដាក់គ្រែបានពីរ បន្ទប់ទឹកតូចមួយ កន្លែងសាឡុងទទួលភ្ញៀវ ជាប់ជាមួយចង្ក្រានតូចមួយ។ សម្ដេចមានប្រសាសន៍ថា៖«ខ្ញុំគេងនៅលើប៉ៅអ៊ី (ប៉ៅអ៊ីបត់ក្នុងរូប) នៅក្នុងបន្ទប់សាឡុង ជាប់ផ្ទះបាយ ដោយទុកអោយមិត្តរួមបន្ទប់ពីរនាក់ទៀតគេងនៅក្នុងបន្ទប់ ដោយសារខ្ញុំធ្វើការងារយប់ៗជ្រៅ ហើយមិនចង់រំខានមិត្ត ទុកអោយគាត់អាចបិទភ្លើងគេងក្នុងបន្ទប់ចុះ។ កន្លែងដែលខ្ញុំអង្គុយហូបបាយនេះគឺ ជាកន្លែងគេងរបស់ខ្ញុំ គ្រែរបស់ខ្ញុំគឺប៉ៅអ៊ីបត់ (ក្នុងរូបភាព) ហើយវាក៏ជាកន្លែងហូបបាយ និងធ្វើកិច្ចការរបស់ខ្ញុំនៅផ្ទះផងដែរ។ មិត្តភក្តិខ្លះ ប្រាប់ថាឃើញរូបនេះថាគួរឱ្យអាណិតខ្ញុំ។ ប៉ុន្តែខ្ញុំបានប្រាប់គាត់វិញថាមិនមានអ្វីគួរឲ្យអាណិតនោះទេ ព្រោះទោះយ៉ាងណាក៏ខ្ញុំមានសំណាងជាមនុស្សរាប់លាននាក់ដែលមិនមានឱកាសដូចខ្ញុំ»។ សម្ដេចធិបតីបានបញ្ជាក់ថា ការដែលសម្ដេចសម្រេចជួលផ្ទះតូចមួយនៅបីនាក់ជាមួយមិត្តភក្តិ គឺសម្ដេចមានមូលហេតុធំៗចំនួនពីរ៖ មូលហេតុទី១ គឺសម្រាប់សម្ដេច មិនថាផ្ទះតូចចង្អៀតឬចាស់ ឱ្យតែមានដំបូលកុំឱ្យលិចពេលភ្លៀង មានកន្លែងសម្រាប់គេង សម្រាប់ហូបបាយ សម្រាប់ធ្វើកិច្ចការ គឺគ្រប់គ្រាន់ហើយ។ សម្ដេចថ្លែងថា៖«គោលដៅសំខាន់របស់ខ្ញុំពេលនោះគឺផ្ដោតទៅលើការងារនៅធនាគារពិភពលោក ដែលខ្ញុំត្រូវខិតខំធ្វើឲ្យល្អនិងច្បាមយកបទពិសោធន៍ឲ្យបានជាអតិបរមា ក្នុងរយៈពេលដែលខ្ញុំធ្វើការនៅទីនោះ។ កន្លែងស្នាក់នៅ ឬមធ្យោបាយធ្វើដំណើរ (ខ្ញុំជិះរថភ្លើងក្រោមដីទៅធ្វើការ) គឺជាកិច្ចការបន្ទាប់បន្សំ។ មិនអាចឲ្យកិច្ចការបន្ទាប់បន្សំជាឧបសគ្គសម្រាប់រំខានដល់ការសម្រេចគោលដៅធំរបស់ខ្ញុំទេ»។ សម្ដេចមានប្រសានស៍បន្តថា៖«មូលហេតុសំខាន់មួយទៀតរបស់ខ្ញុំ គឺភាពម្ចាស់ការរបស់ខ្ញុំក្នុងការរស់នៅ ដោយខ្ញុំព្យាយាមដាក់គោលដៅធ្វើយ៉ាងណា ការរស់នៅរបស់ខ្ញុំនៅពេលនោះត្រូវអាចទ្រទ្រង់បានដោយសារប្រាក់បៀវត្សរបស់ខ្ញុំ ដែលបានមកពីការធ្វើកម្មសិក្សានៅធនាគារពិភពលោក។ ពោលគឺរស់ដោយថវិការកដោយខ្លួនឯង ដោយមិនចាំបាច់ប្រើប្រាស់ថវិការបស់ឪពុកម្ដាយ ទោះបីជាគាត់មានលទ្ធភាពផ្ដល់ឱ្យខ្ញុំអាចជួលផ្ទះបានល្អជាងឬធំជាងនេះក៏ដោយ»៕

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងខិតខំចរចាបន្តទៀតពាក់ព័ន្ធនឹងការអនុវត្តពន្ធថ្មីរបស់អាមេរិក

2025/04/27 07:46:57 pm        254
ក្នុងឱកាស អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ពាក់ព័ន្ធនឹងការនាំចេញ និងនាំចូលផលិតផលខ្មែរជាមួយនឹងទីផ្សារអាមេរិក រាជរដ្ឋាភិបាលកម្ពុជានឹងខិតខំចរចាបន្តទៀត ខណៈនៅខែក្រោយនេះសម្ដេចធិបតីនឹងអញ្ជើញទៅប្រទេសជប៉ុន ក្នុងឱកាសនោះសម្ដេចនឹងទាក់ទាញវិនិយោគិន វិស័យទេសចរណ៍ និងពាណិជ្ជកម្មនានាបន្ថែមទៀតសម្រាប់ផ្ដល់ឱកាសការងារឱ្យបងប្អូនប្រជាពលរដ្ឋឱ្យបានកាន់តែច្រើន។ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់បន្ថែមពាក់ព័ន្ធនឹងការអនុវត្តពន្ធថ្មីរបស់អាមេរិក សម្ដេចចោទសួរថា តើកម្ពុជាជាប្រទេសតែមួយដែលជាប់ពន្ធពីអាមេរិកឬយ៉ាងណា? គឺមិនមែនដាក់តែកម្ពុជានោះទេ គឺមានប្រទេសជិត ២០០ បានជាប់ការអនុវត្តពន្ធថ្មីរបស់អាមេរិក ហើយនេះជាការដាក់ពន្ធសាកល ដោយសារប្រធានាធិបតីអាមេរិកគិតថា ប្រទេសផ្សេងគេងចំណេញពីអាមេរិកច្រើន ហើយការដាក់ពន្ធនេះ គឺដើម្បីចរចាពន្ធថ្មីរបស់អាមេរិកឱ្យស្នើភាព។ សម្ដេចធិបតី បញ្ជាក់បន្ថែមថា ៩៧% គឺជាភាពលំអៀងនៃឱនភាពពាណិជ្ជកម្ម មិនមែនជាការដាក់ពន្ធចំពោះអាមេរិកនោះទេ។ ពន្ធដែលកម្ពុជាដាក់ចំពោះអាមេរិកច្រើនបំផុត ៣០% ក្នុងនោះមានដូចជាទំនិញលើស្រាជាដើម ហើយក៏មានទំនិញមួយចំនួនជាប់ពន្ធសូន្យភាគរយផងដែរដូចជាគ្រឿងបម្លាស់ទូរស័ព្ទមួយចំនួន។ ចំណែកអាមេរិកដាក់ពន្ធ ៤៥% មកលើកម្ពុជាគឺអាមេរិកយក ៩៧% ចែកនឹងពីរ។ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM