សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

ព័ត៌មានសំខាន់ៗ

សម្ដេចធិបតីបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តសម្រាប់ព្រះរាជាណាចក្រពីរគោលដៅតែមួយជាមួយថៃ

2025/04/23 11:48:21 pm        122
ភ្នំពេញ ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ បានថ្លែងទៅកាន់នាយករដ្ឋមន្ត្រីថៃថា កម្ពុជាបានត្រៀមខ្លួនជាស្រេច សម្រាប់ព្រះរាជាណាចក្រពីរគោលដៅតែមួយជាមួយថៃ និងបើកចំហរជានិច្ច ព្រមទាំងមានសុច្ឆន្ទៈចង់រីកចម្រើនជាមួយគ្នា ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងនវានុវត្តន៍។​សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយ លោកជំទាវនាយករដ្ឋមន្រ្តីថៃ ក្រោយបញ្ចប់ជំនួប និងពិធីចុះហត្ថលេខាលើឯកសារចំនួន៧ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៣ ខែមេសានេះ អំឡុងពេលលោកស្រីនាយករដ្ឋមន្រ្តីថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជាថ្ងៃទី១។ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីក៏បានអរគុណដល់មិត្តថៃ ដែលបានបន្តយកចិត្តទុកដាក់ចំពោះពលករខ្មែរ និងថ្មីៗនេះបានលើកលែងលើថ្លៃទិដ្ឋាការអនុញ្ញាតឲ្យចូលប្រទេសវិញ សម្រាប់ពលករខ្មែរដែលបានធ្វើដំណើរមកលេងគ្រួសារនៅប្រទេសកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ស្របតាមការស្នើសុំដោយផ្ទាល់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាពេលកន្លងទៅ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតីថ្លែងអំណរគុណថៃដែលមិនអនុញ្ញាតឱ្យជនណាម្នាក់ប្រើប្រាស់ទឹកដីថៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា

2025/04/23 11:44:08 pm        127
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលថៃ ដែលមិនអនុញ្ញាតឱ្យជនណាម្នាក់ប្រើប្រាស់ទឹកដីថៃ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងធ្វើសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់កម្ពុជា ហើយសម្តេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងអនុវត្តគោលការណ៍នេះដូចគ្នាជាមួយរាជរដ្ឋាភិបាលថៃ។​សម្តេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងបែបនេះ ក្នុងឱកាសសម្តេច និងលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តីថៃ អញ្ជើញធ្វើសេចក្តីថ្លែងការណ៍រួម នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។សូមជម្រាបថា ក្នុងឱកាសថ្លែងសុន្ទរកថា នៅក្នុងសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអះអាងថា កម្ពុជាមិនអនុញ្ញាតឲ្យប្រទេសណាមួយ ឬក្រុមណាមួយ ប្រើប្រាស់ទឹកដីកម្ពុជា ប្រឆាំងនឹងប្រទេសណាមួយនោះឡើយ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតជូនលោកជំទាវនាយករដ្ឋមន្រ្ដីថៃ និងគណៈប្រតិភូ​ចូលជួបសម្ដែងការគួរសម

2025/04/23 11:10:23 pm        537
នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតជូនលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា។

សម្តេច ឃួន សុដារី ទទួលជួបសវនការជាមួយលោកជំទាវនាយករដ្ឋមន្រ្តីថៃ​ក្នុងឱកាសទស្សនកិច្ចនៅកម្ពុជា

2025/04/23 11:07:06 pm        531
នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនការជាមួយ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូជាន់ខ្ពស់ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ ខណៈលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា។

កម្ពុជា-ថៃ ឯកភាពបន្តពង្រឹង និងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រ ឱ្យកាន់តែរឹងមាំបន្ថែមទៀត

2025/04/23 10:27:30 pm        533
នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូជាន់ខ្ពស់ ក្នុងដំណេីរទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។ជាកិច្ចចាប់ផ្ដើម, សម្តេចបវរធិបតីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោកជំទាវនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ វត្តមានរបស់លោកជំទាវនាយករដ្ឋមន្ត្រីថៃ នាពេលនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ក្នុងស្មារតីមិត្តភាពដ៏យូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្រ។លោកជំទាវនាយករដ្ឋមន្ត្រីថៃបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍ និងការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនចំពោះលោកជំទាវ និងគណៈប្រតិភូ។ លោកជំទាវក៏បានសម្តែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានដឹកនាំគណៈប្រតិភូ មកបំពេញទស្សកិច្ចផ្លូវការនៅកម្ពុជា ដេីម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ជាមួយកម្ពុជា។ ប្រមុខរាជរដ្ឋាភិបាលទាំងពីរបានសម្តែងនូវការពេញចិត្ត​​ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន នៃចំណងមិត្តភាព, ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ​​ លេីគ្រប់វិស័យរវាងប្រទេសទាំងពីរ ក្នុងនាមជាអ្នកជិតខាងល្អ និងដៃគូយុទ្ធសាស្ត្រ។ ស្របពេលឆ្នាំ២០២៥នេះ ជាខួបទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-ថៃ ប្រមុខរាជរដ្ឋាភិបាលទាំងពីរបានឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែរឹងមាំថែមទៀត។ ប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះគម្រោងសម្ពោធជាផ្លូវការនូវ ស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្តសុងក្លា និងស្ថានអគ្គកុងស៊ុលថៃ នៅខេត្តសៀមរាប ក៏ដូចជា គម្រោងសម្ពោធជាផ្លូវការនូវស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់ បាណង់ អ៊ាន) នាពេលខាងមុខដ៏ខ្លី។ ទន្ទឹមនឹងនេះ, សម្តេចបវរធិបតីបានថ្លែងអំណរគុណចំពោះមិត្តថៃ ដែលបានបន្តយកចិត្តទុកដាក់ ចំពោះពលករកម្ពុជានៅប្រទេសថៃ និងបានលើកលែងថ្លៃទិដ្ឋាការអនុញ្ញាតឱ្យចូលប្រទេសឡើងវិញ (Re-Entry Permit Fee) សម្រាប់ពលករកម្ពុជា ដែលមកលេងក្រុមគ្រួសារ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ តាមការស្នើសុំរបស់សម្ដេចបវរអធិបតី នាពេលកន្លងមក និងបានអរគុណដល់វិនិយោគិននិងធុរជនថៃ ចំពោះទំនុកចិត្ត និងការសម្រេចចិត្តបណ្តាក់ទុន និងធ្វេីធុរកិច្ចនៅកម្ពជា ។ លោកជំទាវនាយករដ្ឋមន្រ្តីថៃ ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ និងតែងតែគាំទ្រដល់វិនិយោគិនថៃ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនេះដែរ, ប្រមុខរាជរដ្ឋាភិបាលទាំងពីរបានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជា៖ នយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម និង​ វិនិយោគ, ថាមពល, សន្តិសុខ និងការពារជាតិ, វប្បធម៌, ទេសចរណ៍, អប់រំ, ការផ្លាស់ប្ដូររវាងប្រជាជន និង ប្រជាជន, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសបំពេញបន្ថែម ( Complementary SEZ) នៅតាមបណ្តោយព្រំដែន។ ប្រមុខរាជរដ្ឋាភិបាលទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាអាស៊ាន និងតំបន់ ផងដែរ រួមមាន ការជំរុញសមាជិកភាពអាស៊ានពេញសិទ្ធិរបស់ទីម័រឡេស្ត​​​ នៅក្នុងឆ្នាំ២០២៥ នេះ និង តួនាទីរបស់អាស៊ាន ក្នុងការជួយប្រទេសមីយ៉ាន់ម៉ា៕

សម្តេចធិបតីនាយករដ្ឋមន្ត្រី រៀបចំពិធីជប់លៀងផ្លូវការជូនលោកជំទាវនាយករដ្ឋមន្ត្រីថៃ និងគណៈប្រតិភូ

2025/04/23 09:25:21 pm        278
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រៀបចំពិធីជប់លៀងផ្លូវការជូនលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងស្វាមី ព្រមទាំងគណៈប្រតិភូ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី និងនាយករដ្ឋមន្រ្ដីថៃ អញ្ជើញជាអធិបតីចុះហត្ថលេខាឯកសារ​សំខាន់ចំនួន៧

2025/04/23 07:54:45 pm        281
ភ្នំពេញ៖ ឯកសារចំនួន៧ ដែលជាកិច្ចព្រមព្រៀងរវាងកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខា ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី ផេថងថាន ស៉ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ។ឯកសារទាំង៧នេះ ត្រូវបានចុះហត្ថលេខានៅវិមានសន្តិភាព ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ នាយករដ្ឋមន្រ្តីថៃ មកកាន់កម្ពុជា ក្នុងនោះរួមមាន៖១) កិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់ កម្លាំងពលកម្ម រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ២) អនុស្សរណៈនៃការយោគយល់គ្នា រវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ៣) អនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងធនធានធម្មជាតិ និង បរិស្ថាន នៃព្រះរាជាណាចក្រថៃ ស្ដីពី កិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន៤) កិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ស្ដីពី ការគ្រប់គ្រង ថែទាំ និងប្រើប្រាស់ស្ពាន មិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន)៥) កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការសាងសង់ ស្ពានព្រំដែនផ្សារព្រំ-បានផាកាត៦) កំណត់ហេតុស្ដីពីការផ្តល់ជំនួយ បច្ចេកទេសលើការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងលើកកម្រិតគុណភាព ផ្លូវជាតិលេខ ៥៧ (បាត់ដំបង-ច្រកទ្វារ អន្តរជាតិព្រំ) រវាងក្រសួងសាធារណការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រ កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជិតខាងនៃព្រះរាជាណាចក្រថៃ៧) ការចុះលិខិតប្ដូរសារ ស្តីពី គម្រោងពង្រឹងសមត្ថភាពវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃសូមបញ្ជាក់ថា លោកជំទាវ​ ផែផងថាន និងស្វាមី បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមេសានេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ។ ទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីថៃកើតមានឡើងស្របពេលដែលព្រះរាជាណាចក្រទាំងពីរ ប្រារព្ធខួបទី៧៥ នៃទំនាក់ទំនងការទូត ដែលនឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជា ប្រពៃណី រវាងប្រជាជនទាំងពីរ៕

សម្ដេចធិបតី និងនាយករដ្ឋមន្រ្ដីថៃ ចាប់ផ្ដើមជំនួបទ្វេភាគីពិភាក្សាពីកិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ និងចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី

2025/04/23 06:38:32 pm        212
បន្ទាប់ពីអញ្ជើញដល់ប្រទេសកម្ពុជា លោកជំទាវ ផែផងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ និង​ស្វាមី នៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ ត្រូវ​បាន​ទទួល​បដិ​សណ្ឋារ​កិច្ច​ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅវិមានសន្តិភាព។ បន្ទាប់ពីទទួលបដិសណ្ឋារកិច្ចនេះ មេដឹក​នាំ​ទាំង​ពីរ ក៏មានកិច្ចប្រជុំចង្អៀត និងកិច្ចប្រជុំទ្វេភាគីផងដែរ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បាន​ឱ្យ​ដឹងថា ជំនួបទ្វេភាគីនេះ គឺដើម្បីពិភាក្សា​ពី​ការ​កំណត់​ទិសដៅសកម្មភាពក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមករវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។ សូមជម្រាបថា តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ និងស្វាមី បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។ក្រៅពីជំនួបជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី, លោកជំទាវនាយករដ្ឋមន្រ្ដីថៃ និងស្វាមីនឹងមានព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានៅព្រះបរមរាជវាំង។ លោកជំទាវនាយករដ្ឋមន្ត្រីក៏នឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភាផងដែរ។សូមបញ្ជាក់ថា តាមរយៈជំនួបជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី នាព្រឹកនេះថ្នាក់ដឹកនាំប្រទេសទាំងពីរ បានពិភាក្សាពីការកំណត់ទិសដៅសកម្មភាព ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។ នៅចុងបញ្ចប់នៃជំនួបថ្នាក់ដឹកនាំទាំងពីរក៏បានធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យផ្សេងៗ មួយចំនួនផងដែរ ខណៈទស្សនកិច្ចរបស់លោកជំទាវនាយករដ្ឋមន្ត្រីថៃកើតមានឡើងស្របពេលដែលព្រះរាជាណាចក្រទាំងពីរប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងការទូតដែលនឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី រវាងប្រជាជននៃប្រទេសទាំងពីរ៕

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលបដិសណ្ឋារកិច្ច និងជួបពិភាក្សាទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តីថៃ

2025/04/23 05:59:42 pm        248
ភ្នំពេញ៖ បន្ទាប់ពីអញ្ជើញដល់ប្រទេសកម្ពុជា លោកជំទាវ ផែផងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ និងស្វាមី នៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ ត្រូវបានទទួលបដិសណ្ឋារកិច្ចដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅវិមានសន្តិភាព។ បន្ទាប់ពីទទួលបដិសណ្ឋារកិច្ចនេះ មេដឹកនាំទាំងពីរ ក៏មានកិច្ចប្រជុំចង្អៀត និងកិច្ចប្រជុំទ្វេភាគីផងដែរ។សូមបញ្ជាក់ថា លោកស្រី ផែផងថាន និងស្វាមី បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមេសានេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ។ អំឡុងទស្សនកិច្ចនេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ និងស្វាមី នឹងមានព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅ ព្រះបរមរាជវាំង។ នាយករដ្ឋមន្ត្រីថៃ នឹងមានជំនួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាផងដែរ៕

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អនុញ្ញាតជូនមេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ីជួបសម្តែងការគួរសម និងពិភាក្សារការងារ

2025/04/22 11:00:09 pm        131
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម នាយឧត្តមសេនីយ៍ Tan Sri Dato Wira Muhammad Hafizuddeain Bin Jantan មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សារការងារនៅវិមានសន្តិភាព ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល
07/25/2026 12:07 PM
យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
07/25/2026 12:07 PM
លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
07/25/2026 12:07 PM
អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
07/25/2026 12:07 PM
សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
07/25/2026 12:07 PM
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
07/25/2026 11:07 AM
កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
07/25/2026 11:07 AM
លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
07/25/2026 11:07 AM
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
07/25/2026 11:07 AM
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
07/25/2026 10:07 AM