សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
សម្ដេ​ចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងក្រុមគ្រួសារ អញ្ជើញធ្វើបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និង​ដារពិស្តារ​ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់
ការរៀបចំការប្រកួតកីឡាជាតិ ជាការត្រៀម កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអន្តរជាតិចំនួន៣
នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​

ព័ត៌មានសំខាន់ៗ

លោកជំទាវ ហ៊ុន ម៉ាណា បានអញ្ជើញចុះមកសួរសុខទុក្ខ រៀបចំអាហារនិ ងចែកអំណោយដល់ប្អូនៗ សិល្បៈចំនួន៣ក្រុម សរុបចំនួន៣៨២នាក់ ដែលធ្វើរួមគ្នានៅក្លឹបនៃក្រុមសិល្បៈពន្លឺកុមាររុនតាឯក

2026/09/21 03:46:18 pm        229
កម្មវិធីទី៣ នៅរសៀលថ្ងៃដដែល លោកជំទាវ ហ៊ុន ម៉ាណា បានអញ្ជើញចុះមកសួរសុខទុក្ខ រៀបចំអាហារនិងចែកអំណោយដល់ប្អូនៗ សិល្បៈចំនួន៣ក្រុម សរុបចំនួន៣៨២នាក់ ដែលធ្វើរួមគ្នានៅក្លឹបនៃក្រុមសិល្បៈពន្លឺកុមាររុនតាឯក ក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។សម្រាប់អំណោយផ្ដល់ជូនក្រុមសិល្បៈក្នុងមួយក្រុមៗទទួលបាន៖១-អង្ករ ២តោន២-មី ៣០កេស៣-ត្រីងៀត ១០គីឡូក្រាម៤-សាច់ក្រក ១០គីឡូក្រាម៥-សាច់ផាត់ ១០គីឡូក្រាម៦-ទឹកដោះគោខាប់ ២កេស៧-សសរ ១បេ៨-អំបិល ១បេ៩-ត្រីខ ១កេស១០-ទឹកត្រី ៥យួរ១១-ទឹកស៊ីអ៉ីវ ៥យួរ១២-ទឹកម្ទេស ៥យួរ១៣-ទឹកសៀង ៥យួរ១៤-សាប៊ូដុសខ្លួន ១០០ដុំ១៥-ច្រាស និងថ្នាំដុសធ្មេញ ១០០ឈុត១៦-ប្រេងកូឡា ១០០ដប១៧-ប្រេងខ្យល់ ១០០ដប១៨-ថ្នាំពេទ្យ ២០ប្រអប់១៩-សាប៊ូបោកខោអាវ ១០កញ្ចប់២០-សម្រាប់ប្អូនៗអ្នករៀនសិល្បៈទទួលបានអាវរបាំ១ ក្បិន១ និងខ្សែក្រវ៉ាត់១២១-ថវិកា៤លានរៀលដោយឡែកសម្រាប់ក្រុមសិល្បៈរុនតាឯក លោកជំទាវបានបន្ថែមចំនួន២ពាន់ដុល្លារនិងទិញរថយន្ត៣៥កៅអី ជូនដល់ក្រុមសិល្បៈរុនតាឯកថែមទៀតផង៕

ទិវាសន្ដិភាពអន្ដរជាតិ| សម្ដេចធិបតី អំពាវនាវឱ្យថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលើបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យដោះស្រាយបញ្ហាដោយសន្ដិវិធី

2026/09/20 11:20:41 am        271
ភ្នំពេញ៖តាមរយៈសារលិខិតក្នុងឱកាស ទិវាសន្ដិភាពអន្ដរជាតិ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវភាគីថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ចូលរួមដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ តាមសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិដើម្បីកាត់បន្ថយភាពតានតឹងកសាងទំនុកចិត្ត និងឈានទៅរកការស្ដារសន្តិភាពនៅតាមព្រំដែន ក៏ដូចជាការរួមរស់ប្រកបដោយភាពសុខដុម នៃប្រជាជនប្រទេសទាំងពីរ ក្នុងនាមជាអ្នកជិតខាងល្អ។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងនៅតែបន្តប្រកាន់ខ្ជាប់គោលការណ៍គ្រឹះនៃសន្តិភាពការគោរពអធិបតេយ្យស្មើភាពដោះស្រាយវិវាទដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិដោយមិនប្រើកម្លាំងដើម្បីភាពសុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយចីរភាព និងប្រកបដោយបរិយាប័ន្ន។តាមសារលិខិត សម្ដេចធិបតី បានថ្លែងថា៖«ឆ្លងកាត់ការឈឺចាប់ និងផលវិបាកដ៏ខ្លោចផ្សា នៃសង្គ្រាមព្រមទាំងផលប៉ះពាល់ពីការឈ្លានពានអធិបតេយ្យជាតិនាពេលថ្មីៗនេះ យើងរឹតតែយល់ច្បាស់ពីតម្លៃមិនអាចកាត់ថ្លៃបាននៃសន្តិភាពកាលានុវត្តភាពដ៏ទូលំទូលាយដែលសន្តិភាពបានបង្កើតឡើង និងភាពផុយស្រួយនៃសន្តិភាព ដែលយើងត្រូវតែរួមគ្នាថែរក្សា និងការពារឱ្យបានដាច់ខាត»។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា សន្តិភាពជាដង្ហើមរស់សម្រាប់កម្ពុជា។ សន្តិភាពនេះហើយដែលបានផ្ដល់ឱកាសមាសឱ្យប្រទេសយើងអាចស្តារ និងកសាងជាតិឡើងវិញជំរុញការកាត់បន្ថយភាពក្រីក្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម និងធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងតំបន់និងសកលលោក។សម្ដេចធិបតីបានបញ្ជាក់ថា សន្តិភាពបានអនុញ្ញាតឱ្យយើងមានលទ្ធភាពផ្ដោតធនធានទាំងអស់លើការអភិវឌ្ឍគ្រប់វិស័យដើម្បីប្រែក្លាយប្រទេសកម្ពុជាទៅជាតួអង្គដ៏សកម្ម និងមានការទទួលខុសត្រូវខ្ពស់ក្នុងកិច្ចការអន្តរជាតិ៕

សម្ដេចតេជោ បង្ហាញចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់អ្នកវិភាគថៃ ក្រោមចំណងជើងថា «ស្កប់ចិត្ត តែនៅមិនឈ្នះ!»

2026/09/19 03:28:47 pm        410
សម្ដេចតេជោ ៖ ​ថ្ងៃនេះខ្ញុំមានចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់ លោកសាស្រ្តាចារ្យ Surachart Bamrunsuk (សុរ៉ាឆាត បាំរុងសុខ) នៅក្នុងកាសែតម៉ាទិឈុនប្រចាំសប្តាហ៍ (matichon Weekly) ក្រោមចំណងជើងថា ស្កប់ចិត្ត តែនៅមិនឈ្នះ!ខ្ញុំសូម​ចូលរួមចែករំលែក​នូវ​អត្ថបទ​នេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេស​ទាំងពីរ​កម្ពុជានិងថៃ បាន​ជ្រាបនិងយល់ដឹង​បន្ថែម ដោយខ្ញុំសូមមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅ​លើអត្ថបទ​របស់លោកនោះទេ សូមទុកឱ្យ​ប្រជា​ជនទាំងពីរពិចារណាលើសំណេរដែលមានខ្លឹមសារ អត្ថបទរៀបរាប់ទាំងស្រុង៖ស្កប់ចិត្ត តែនៅមិនឈ្នះ!ប្រធានបទជម្លោះរវាងប្រទេសថៃ និងកម្ពុជា នៅតែជាបញ្ហាដែលប្រជាជនក្នុងសង្គមថៃផ្តល់ការចាប់អារម្មណ៍ និងតាមដានយ៉ាងខ្លាំង ជាពិសេសនៅតាមបណ្តាញប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ព្រោះថាបញ្ហានេះគឺជារឿងដែលអាចដុះខាត់ និងលក់បាននៅតាមសាធារណៈ។ ហើយប្រធានបទក្តៅនាពេលនេះ គឺនៅជាមួយជម្លោះវិវាទព្រំដែនសមុទ្រ។នៅក្នុងវេទិកាប្រជុំគណៈកម្មការផ្សះផ្សារដោយបង្ខំ(Compulsory Conciliation)នូវជម្លោះសមុទ្រ រវាងថៃ និងកម្ពុជា ដែលអាចហៅកាត់ថា «UNCLOS ថៃ-កម្ពុជា» លើកទី១ បានចាប់ផ្តើមឡើងនៅថ្ងៃទី១៤ ដល់ទី១៦ ខែកញ្ញា នៅសិង្ហបុរី បានធ្វើឱ្យវេទិកាប្រជុំនេះក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំង។ មូលហេតុគឺដោយសាររឿងនេះគឺជាបញ្ហាសំខាន់មួយរបស់អាស៊ាន ហើយទស្សនៈរបស់គណៈកម្មការឈុតនេះនឹងមានអត្ថន័យសំខាន់ខ្លាំងចំពោះការដោះស្រាយបញ្ហាសមុទ្ររវាងថៃ និងកម្ពុជា ទោះបីជាមានការនិយាយលួងចិត្តខ្លួនឯងនៅភាគីថៃជានិច្ចថា ទស្សនៈនេះនឹងមិនចងកាតព្វកិច្ចផ្លូវច្បាប់មកលើប្រទេសថៃក៏ដោយ។ថៃបើកវេទិកាដោយការជេរប្រមាទការបើកវេទិកាប្រជុំលើកដំបូងនេះ គឺប្រៀបដូចជាការបង្ហាញឥរិយាបថឱ្យវេទិកាអន្តរជាតិបានឃើញ ឬយ៉ាងហោចណាស់ក៏ជាការបង្ហាញឱ្យឃើញពី «ឥរិយាបថ និងទិសដៅ» របស់ថ្នាក់ដឹកនាំនៃភាគីនីមួយៗក្នុងការដោះស្រាយបញ្ហា ដែលភាគីនីមួយៗត្រូវតែបង្កើតឱ្យមាន «រូបភាពល្អ» ក្នុងក្រសែភ្នែកគណៈកម្មការនៃការប្រជុំនេះ ក៏ដូចជាក្រសែភ្នែកប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។សង្គមថៃប្រហែលជាត្រូវទទួលស្គាល់ថា ទស្សនៈរបស់វេទិកាអន្តរជាតិ និងវេទិកាក្នុងស្រុក គឺខុសគ្នាស្រឡះ។ ឧទាហរណ៍ នៅតាមវេទិកាអន្តរជាតិប្រហែលជាគេអាចមិនចាប់អារម្មណ៍លើព័ត៌មានលម្អិតនៃការប្រយុទ្ធគ្នា ដូចដែលតំណាងថៃបានថ្លែងនោះទេ ប៉ុន្តែគេចាប់អារម្មណ៍ថា តើដ្ឋភាគីជម្លោះនឹងអាចបញ្ចប់ការប្រយុទ្ធគ្នាដោយរបៀបណា? ឬមួយក៏វេទិកាអន្តរជាតិមិនចាប់អារម្មណ៍លើបញ្ហាដែលជានាមធម៌ ដូចជា «ភាពស្មោះត្រង់» នោះទេ ព្រោះក្នុងពេលអនុវត្តជាក់ស្តែង គ្មាននរណាម្នាក់អាចឆ្លើយបានថា រដ្ឋណាមួយមានភាពស្មោះត្រង់ជាងរដ្ឋណាមួយឡើយ។ផ្ទុយទៅវិញ ពួកគេចាប់អារម្មណ៍ថា តើវាមានលទ្ធភាពកម្រិតណាដែលរដ្ឋគូជម្លោះនឹងស្វែងរកផ្លូវចេញរួមគ្នា ជាជាងការយកវេទិកានេះមកជាការជេរប្រមាថភាគីម្ខាងទៀត។ ការដែលត្រូវយករឿងនេះមកជាការសង្កេតបែបនេះ គឺដោយសារតែជំហាននៃការដោះស្រាយបញ្ហាក្នុងផ្នែកនៃការប្រជុំនេះ គួរតែហួសពីជំហាននៃការអង្គុយទម្លាក់កំហុស ឬជេរគ្នាទៅវិញទៅមកហើយ។ ការទៅបង្ហាញថាខ្លួនមានប្រាជ្ញាក្នុងការជេរប្រមាថនៅលើវេទិកាបែបនេះ មិនបានជួយឱ្យមានប្រៀបអ្វីឡើយ ប៉ុន្តែវាអាចធ្វើឱ្យមានគេឃើញរូបភាពត្រឡប់វិញ នោះគឺចរិយាសម្បត្តិ របស់អ្នកការទូតថៃ។ប្រសិនបើការប្រជុំនៅលើវេទិកាអន្តរជាតិប្រើប្រាស់ការ «ជេរ» ជាឧបករណ៍ និងជាផលលទ្ធផលល្អដូចដែលរដ្ឋមន្ត្រីការបរទេសថៃបានសម្តែងនៅលើវេទិកា UNCLOS ហើយធ្វើឱ្យយើងមានប្រៀបជាងនៅលើតុចរចាបានពិតប្រាកដមែននោះ ការសិក្សាមុខវិជ្ជា «ការចរចាអន្តរជាតិ» នៅក្នុងដេប៉ាតឺម៉ង់ទំនាក់ទំនងអន្តរជាតិ ក៏គួរតែឈប់បង្រៀនទៅ ហើយស្វែងរក «វាគ្មិនដែលមានមាត់ពូកែៗ» មកបង្រៀនជំនួសវិញ ដោយមិនចាំបាច់ផ្អែកលើគោលវិជ្ជាណាមួយឡើយ។បញ្ហាប្រឈមមុខនឹងអន្ទាក់ជាតិនិយមស្របពេលជាមួយគ្នានេះ អ្នកនយោបាយដែលជារដ្ឋមន្ត្រីការបរទេសរូបនេះ ប្រហែលជានៅតែប្រកាន់ខ្ជាប់នូវគំនិតជាតិនិយមថៃតាំងពីឆ្នាំ ២០២៥ ដែលជឿដោយងាយថានិន្នាការជាតិនិយមនេះហើយនឹងជួយក្នុងការបង្កើតសំឡេងគាំទ្រផ្នែកនយោបាយដល់រដ្ឋាភិបាល ហើយថែមទាំងជួយបង្កើតរូបភាពដល់ខ្លួនឯងក្នុងនាមជា «រដ្ឋមន្ត្រីជាតិនិយម» ផងដែរ។អ្នកនយោបាយដែលជារដ្ឋមន្ត្រីការបរទេសរូបនេះ ប្រហែលជាភ្លេចទៅថា លទ្ធិជាតិនិយមអាចជួយ ចិញ្ចឹមបន្ថែមកម្លាំងរដ្ឋាភិបាល ឬបន្តដង្ហើមនយោបាយរដ្ឋាភិបាលឈុតនេះបានក្នុងឆ្នាំ ២០២៥ ព្រោះមានស្ថានការណ៍ប្រយុទ្ធគ្នាជាឧបករណ៍ដុតបញ្ឆេះ ប៉ុន្តែសម្រាប់ឆ្នាំ ២០២៦ គួរតែជាឆ្នាំនៃការដោះស្រាយបញ្ហា និងស្វែងរកផ្លូវឱ្យប្រទេសថៃផុតពី «អន្ទាក់សង្គ្រាមកម្ពុជា» ព្រោះសង្គ្រាមនេះ មិនបានបង្កើតផលតបស្នងជាយុទ្ធសាស្ត្រដល់ប្រទេសថៃឡើយ ហើយថែមទាំងផ្ដល់ផលប៉ះពាល់ដល់សេដ្ឋកិច្ចខាងក្នុងរបស់ថៃយ៉ាងខ្លាំងទៀតផង ដែលផលប៉ះពាល់បែបនេះ ភាគីជាតិនិយមអាចមិនទទួលស្គាល់ រួមទាំងរឿងនៃការបន្ធូរបន្ថយវិបត្តិ ពាណិជ្ជកម្មតាមព្រំដែន។ផ្ទុយទៅវិញ អន្ទាក់ជាតិនិយមបែបឆ្នាំ ២០២៥ នៅតែមានច្រើននៅក្នុងប្រព័ន្ធគំនិតរបស់អ្នកនយោបាយថៃ ដែលជឿថាការ «ជេរប្រមាថ» នឹងក្លាយជាឧបករណ៍ក្នុងការបង្កើតរូបភាព ឯប្រព័ន្ធផ្សព្វផ្សាយថៃក៏នៅតែប្រកាន់ខ្ជាប់នឹងនិន្នាការជាតិនិយម រហូតភ្លេចចោទសួរថា ការសម្តែងចេញរបស់រដ្ឋមន្ត្រីការបរទេសថៃនៅលើវេទិកាប្រទេសសឹង្ហបុរី នឹងបង្កើតផលតបស្នងផ្នែកការទូតដល់ប្រទេសថៃ ឬគ្រាន់តែជាការទំនាក់ទំនងគ្នាឯងក្នុងចំណោមសង្គមខាងក្នុងរបស់ថៃ ដើម្បីផលប្រយោជន៍នយោបាយ មិនមែនជាការទំនាក់ទំនងជាមួយសង្គមខាងក្រៅនោះទេ។រូបភាពប្រទេសថៃក្នុងក្រសែភ្នែកពិភពលោកក្នុងសភាពបែបនេះ ប្រព័ន្ធផ្សព្វផ្សាយហាក់ដូចជាភ្លេចសួរថា ការទំនាក់ទំនងបែប «ជេរកម្ពុជា» តើនឹងជួយបង្កើត «រូបភាព» របស់តំណាងថៃក្នុងក្រសែភ្នែកគណៈកម្មការផ្សះផ្សា ដែលត្រូវសម្រេចបញ្ហាជម្លោះ និងក្នុងទស្សនៈសង្គមអន្តរជាតិបានពិតប្រាកដដែរឬទេ?ប៉ុន្តែអាចឆ្លើយបានម្យ៉ាងថា ជេរហើយ «ស្កប់ចិត្តមនុស្សក្នុងផ្ទះ»... ជេរហើយ ជួយបង្កើតនិន្នាការបែប «ត្រូវចិត្តមនុស្សក្នុងផ្ទះ» ប៉ុន្តែយើងអាចនឹងត្រូវសួរបន្ត ទៀតថា ចុះប្រទេសថៃនឹងទទួលបានផលតបស្នងអ្វីខ្លះក្នុងការធ្វើបែបនោះ? ព្រោះផលលទ្ធផលពិតប្រាកដគឺ ធ្វើឱ្យរូបភាពការទូតរបស់ថៃមើលទៅ «ធ្លាក់ចុះ» ជាងប្រទេសកម្ពុជាយ៉ាងខ្លាំង ដែលគ្មានផលល្អដល់ប្រទេសជាតិនោះឡើយ។ទោះជាយ៉ាងណា ទំនាក់ទំនងតាមរយៈការ ជេរប្រមាថ មិនបានជួយគាំទ្រឱ្យកើតមានរូបភាពថា ថៃត្រូវបានកម្ពុជាធ្វើបាបនោះទេ ព្រោះឥរិយាបថថៃមានលក្ខណៈនិយាយបែប «ឈ្លានពាន» ចំណែកឯកម្ពុជាលេងតួអង្គនិយាយបែបស្រទន់ និងនិយាយចំគោលការណ៍។ រូបភាពដែលកើតឡើងគឺជួយបញ្ជាក់ថា ថៃគឺជា «ភាគីអ្នកធ្វើបាប» និងកម្ពុជាគឺជា «ភាគីអ្នករងគ្រោះ» ដែលជាការបញ្ជាក់ចេញពីឥរិយាបថរបស់ថៃផ្ទាល់។ប្រសិនបើយើងចាប់អារម្មណ៍លើទិសដៅនៃការសម្តែងចេញនៅលើវេទិកាអន្តរជាតិ យើងអាចនឹងមានអារម្មណ៍ម្យ៉ាងថា ថៃលេងល្បែងបែបដើម. ថៃលេងល្បិចដើម ដូច្នេះភាគីកម្ពុជាគឺអាចប៉ាន់ស្មានបានមិនពិបាកឡើយថា រដ្ឋមន្ត្រីការបរទេសថៃនឹងនិយាយអ្វីខ្លះនៅប្រទេសសឹង្ហបុរី។ ហើយប្រសិនបើយើងតាមដានរឿងនេះជានិច្ចកាលតមក យើងនឹងឃើញថា ប្រធានបទនៃការបង្ហាញរបស់តំណាងភាគីថៃគឺគ្មានអ្វីក្រៅពីធ្លាប់បានសម្តែងចេញតាមប្រព័ន្ធផ្សព្វផ្សាយក្នុងផ្ទះតាមបែបបំផុសចលនាជាតិនិយមនោះទេ។

សម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន

2026/09/17 06:59:30 pm        297
នៅរសៀលថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ ២០២៦ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Koula Sohianou ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋស៊ីប (Cyprus) ចូលជួបជូនសារតាំងនិងសម្តែងការគួសមវិមានសាមគ្គីភាព។តាមប្រភពព័ត៌មានពីឯកឧត្តមជាធីរិទ្ធអ្នកនាំពាក្យសម្តេចតេជោឱ្យដឹងថាក្នុងជំនួបទទួលសារតាំងនេះសម្តេចតេជោប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាមព្រះករុណាព្រះមហាក្សត្រ បានសម្ដែងការស្វាគមន៍ និងអបអរសាទរចំពោះលោកជំទាវ Koula Sohianou ដែលទទួលបានការតែងតាំង ជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋស៊ីប ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចបានសម្ដែងក្តីសង្ឃឹមថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវ នឹងចូលរួមចំណែកជំរុញទំនាក់ទំនង ទ្វេភាគីរវាងកម្ពុជា និងស៊ីប ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ជាការឆ្លើយតប លោកជំទាវ Koula Sohianou បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យលោកជំទាវចូលជួបជូនសារតាំង និងសម្ដែងការគួរសម។ លោកជំទាវ បានសម្ដែងការគោរពចំពោះសម្ដេចតេជោ ក្នុងនាមជាឥស្សរជន ដែលមានភាពល្បីល្បាញទាំងក្នុងឆាកជាតិ និងអន្តរជាតិ ហើយបានគូសបញ្ជាក់ពីចំណងទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងស៊ីប។ លោកជំទាវ ឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការខិតខំប្រឹងប្រែងពង្រីក និងពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ ជាពិសេសតាមរយៈការស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យវប្បធម៌ ការផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជន ព្រមទាំងវិស័យសេដ្ឋកិច្ច។សម្ដេចតេជោ បានសម្ដែងការពេញចិត្តចំពោះការលើកឡើង របស់លោកជំទាវ និងបានចាត់ទុកកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ជាចំណុចសំខាន់មួយសម្រាប់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេច បានលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីប បន្តខិតខំស្វែងរកឱកាស និងយន្តការថ្មីៗ ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្ម ទ្វេភាគី ឱ្យកាន់តែរីកចម្រើន។ សម្ដេចក៏បានសម្ដែងក្តីសង្ឃឹមថា សាធារណរដ្ឋស៊ីប នឹងមានឱកាស និងលទ្ធភាពបង្កើន ការវិនិយោគនៅកម្ពុជា ដែលនឹងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរ លោកជំទាវ Koula Sohianou ទទួលបានជោគជ័យ ក្នុងការបំពេញបេសកកម្មការទូត និងភារកិច្ចរបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា៕

សម្ដេចតេជោ ជំរុញ កម្ពុជា និង ហ្សកហ្ស៊ី រកចំណុចមិនទាន់រួមគ្នា បង្កើតកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

2026/09/17 06:54:40 pm        242
នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម អ៊ីរ៉ាកលី អាសាសវីលី (Irakli Asashvili) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសហ្សកហ្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ សម្ដេចតេជោ លើកទឹកចិត្តឱ្យរដ្ឋាភិបាល កម្ពុជា និង ហ្សកហ្ស៊ី ស្វែងរកចំណុចមិនទាន់រួមគ្នា បង្កើតកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ក្នុងឱកាសនោះ សម្ដេចតេជោបានសម្ដែងការស្វាគមន៍ និងក្នុងព្រះបរមនាមព្រះមហាក្សត្រ សូមអបអរសាទរ ឯកឧត្តម អ៊ីរ៉ាកលី អាសាសវីលី ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតហ្សកហ្ស៊ីថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោ សង្ឃឹមថា វត្តមាន របស់ ឯកឧត្ដម ដែលជា ឯកអគ្គរដ្ឋទូតថ្មី ហ្សកហ្ស៊ី ប្រចាំនៅកម្ពុជា នឹងញ៉ាំងទំនាក់ទំនងប្រទេសរវាង កម្ពុជា និង ហ្សកហ្ស៊ី ឱ្យកាន់តែរីកចម្រើន។នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ីរ៉ាកលី បានសម្ដែងអារម្មណ៍នូវការអរគុណជាអនេកកប្បការចំពោះ សម្ដេចតេជោ ដែលបានឱ្យឯកឧត្ដមបានជួបសម្ដែងការគួរសម និងប្រគល់សារតាំង ក្នុងឱកាសនេះ។ ឯកឧត្ដមបានលើកឡើងថា នេះជាកិត្តិយសមួយដ៏អស្ចារ្យសម្រាប់ឯកឧត្ដម ដែលបានជួប សម្ដេចតេជោ ដោយផ្ទាល់ ដោយកន្លងមក ឯកឧត្ដមធ្លាប់តែលឺឈ្មោះ ក៏ដូចជាធ្លាប់តែអានប្រវត្តិសាស្ត្រ និងប្រវត្តិរបស់សម្ដេចតេជោ ពីភាពជាមេដឹកនាំរបស់សម្ដេចតេជោ នៅតាមឯកសារប្រវត្តិសាស្ត្រ ឬតាមបណ្ដាញសារព័ត៌មាន។ ក្នុងឱកាសនោះ ឯកឧត្ដម ថ្លែងថា ក្នុងតួនាទី ឯកឧត្ដមជា ឯកអគ្គរដ្ឋទូតហ្សកហ្ស៊ីថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងខិតខំពង្រឹងនូវទំនាក់ទំនងទ្វេភាគីរវាង កម្ពុជា និង ហ្សកហ្ស៊ី ឱ្យកាន់តែរីកចម្រើន។ ឯកឧត្ដម ក៏បានលើកឡើងថា នៅពេលនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងតែឈានជំហានទៅមុន និងរីកចម្រើនគួរឱ្យកត់សម្គាល់។នៅក្នុងឱកាសនោះ សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ ឯកឧត្ដមឯកអគ្គរដ្ឋទូតហ្សកហ្ស៊ីថ្មី ដោយសម្ដេចបានឯកភាពក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាង កម្ពុជា និង ហ្សកហ្ស៊ី ឱ្យកាន់តែរីកចម្រើន បើទោះជាប្រទេសទាំងពីរនៅឆ្ងាយពីគ្នាក៏ពិតមែន ប៉ុន្តែប្រទេសទាំងពីរនៅតែអាចមានលទ្ធភាពបង្កើតទំនាក់ទំនងល្អជាមួយគ្នា។ ជាមួយគ្នានេះ សម្ដេចតេជោ លើកទឹកចិត្តឱ្យរដ្ឋាភិបាល នៃប្រទេសទាំង២ ជជែកគ្នាបន្ថែមទៀត ស្វែងរកចំណុចសំខាន់ៗដែលមិនទាន់រួមគ្នា បង្កើតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឱ្យកាន់តែស៊ីជម្រៅ។ នៅក្នុងឱកាសនោះ សម្ដេចតេជោ បានរម្លឹកពីសារបាន ពីអតីកាល ដែលសម្ដេចធ្លាប់បានទៅធ្វើទស្សនកិច្ចនៅ ហ្សកហ្ស៊ី ហើយចំណងមិត្តភាពរវាងប្រទេសទាំងពីរ សម្ដេច សង្ឃឹមថានឹងកាន់តែរឹងមាំបន្ថែម។ ​ជាចុងក្រោយ សម្ដេចតេជោ ជូនពរ ឯកឧត្ដមអគ្គរដ្ឋទូត ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មរបស់ខ្លួននៅកម្ពុជា៕អត្ថបទ៖​ វីរះ

សម្តេចធិបតី៖ គិតត្រឹមខែកក្កដា មានក្រុមហ៊ុន និងរោងចក្រចំនួន ៣៣៥៧ ប្រើប្រាស់កម្លាំង​ជាង​ ១លាន៣សែននាក់

2026/09/17 03:51:20 pm        348
សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា គិតត្រឹមខែកក្កដា ឆ្នាំ​២០២៦នេះ វិស័យឧស្សាហកម្មនៅកម្ពុជា មានក្រុមហ៊ុន រោងចក្រ ដែលបានចុះបញ្ជីរួច ចំនួន​៣,៣៥៧ រោងចក្រសហគ្រាស ហើយបានថ្ពក់កម្លាំងពលកម្មរហូតដល់ជាងមួយលានបីសែននាក់ ដោយ​ក្នុង​នោះស្រ្តីស្ទើរ​តែជិតមួយលាននាក់។ នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្ត របស់​ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង និងខ្សែសង្វាកផលិតកម្មម៉ាក GACនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានប្រកាសថា វិស័យឧស្សាហកម្មកម្ពុជា គិត​ត្រឹម​ខែ​កក្កដា ឆ្នាំ២០២៦នេះ មានក្រុមហ៊ុន និងរោងចក្រចំនួន ៣៣៥៧ រោងចក្រ ដែល​ចុះ​បញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ នៅតាមបណ្ដារាជធានី ខេត្តទាំង ២៥ របស់​កម្ពុជា ដែលប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន១,៣លាននាក់ ក្នុងនោះស្រ្ដីជាង ៩០​ម៉ឺន​នាក់ ភាគច្រើននៅក្នុងវិស័យកម្មន្តសាល វាយនភណ្ឌ ដែលមានទុនសរុប ២៨ពាន់លានដុល្លារ កើន​ឡើង​ជាង ៦​ពាន់លានដុល្លារ ស្មើនឹង ២៨,៨២% បើធៀបនឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៥​។ សម្ដេចធិបតី បានបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជា មានរោងចក្រផ្គុំ ដំឡើងរថយន្តចំនួន១៥ ដែល​កំពុងដំណើរ ១០ មិនទាន់ដំណើរការ២ និងមាន​គម្រោងវិ​និយោគ​ផ្គុំ​ដំឡើង​រថយន្ត​បី​ផ្សេង​ទៀត ដែលបានស្នើសុំចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ ទុន២៤៨លានដុល្លារ ដែល​ទុនក្នុងស្រុក២៨ភាគរយ និងទុនបរទេស ៧២ភាគរយ បង្កើតការងារ២៧៧៤កន្លែង ដែល​ជា​កន្លែងជំនាញ។ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបង្ហាញនូវមោទនភាពផងដែរ បន្ទាប់​ពី​វិស័យ​ឧស្សាហ​កម្ម​នៅក​ម្ពុជា​បា​នមានសន្ទុះឡើងជាបន្តបន្ទាប់ជាក់ស្ដែង, ចំណែកនៃវិស័យឧស្សាហកម្មក្នុង ផ.ស.ស មាន​ប្រមាណ១២,៦% នៅឆ្នាំ១៩៩៣ ឥឡូវកើនរហូតទៅដល់៤២,៣% ក្នុងឆ្នាំ២០២៥ ជាមួយ​នឹង​និន្នាការ​បន្តកើនឡើង។ សម្ដេចបន្តថា រាជរដ្ឋាភិបាល​សម្រេច​បាន​ជោគជ័យ​បន្ត​បន្ទាប់​ក្នុង​ការ​ធ្វើ​បរិវត្ត​កម្ម​វិស័យ​ឧស្សាហកម្ម​ពី​ឧស្សាហ​កម្ម​ពឹង​ផ្អែក​ចម្បង​លើ​កម្លាំង​ពលកម្ម​ទៅ​ជា​ឧស្សាហ​កម្ម​ដែល​ប្រើប្រា​ស់ជំនាញ និងបច្ចេកវិទ្យាកាន់តែខ្ពស់នោះ៕

សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព

2026/09/16 05:54:47 pm        205
នាព្រឹកថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យ ហ្លួង ម៉ែ, នៅរាជធានីភ្នំពេញ។ ថ្លែងក្នុងពិធីនេះ, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បន្តចាត់ទុក «ការអភិវឌ្ឍមូលធនមនុស្ស» គឺជាអាទិភាពគោលនយោបាយទី ១ ដោយបន្តលើកកម្ពស់ និងពង្រឹងវិស័យសុខាភិបាល ស្របតាមទិសស្លោក «ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និង លើការអភិវឌ្ឍប្រកបដោយសមធម៌ និង ចីរភាព របស់ប្រទេសជាតិ» ដែលក្នុងនោះ, រាជរដ្ឋាភិបាលបានដាក់ចេញ «ផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៥-២០៣៤» និង «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០» ព្រមទាំងអនុវត្តអភិក្រមពង្រឹងមូលដ្ឋានពីក្រោមឡើងលើ (ចាប់ពីប៉ុស្ដិ៍សុខភាព, មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក) និងការពង្រឹងពិពិធកម្មសមត្ថភាពពីលើចុះក្រោម តាមរយៈការរៀបចំកម្លាំង និងពង្រឹងមន្ត្រី និងបុគ្គលិកសុខាភិបាលនៅថ្នាក់ជាតិ ស្របតាមតម្រូវការជាក់ស្ដែង និងស្របតាមឃ្លា «រៀបឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ»។សម្ដេចធិបតីបានបន្តថា មន្ទីរពេទ្យ ហ្លួង ម៉ែ ដំបូងឡើយបានដើរតួនាទីជាមន្ទីរពេទ្យផ្ដល់សេវាព្យាបាលជូនស្ត្រី (អតីតមន្ទីរពេទ្យនគរទេព) ហើយត្រូវបានរាជរដ្ឋាភិបាលដែលពេលនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាវនិងបានប្រែក្លាយជាកន្លែងជួយសង្គ្រោះជីវិតមនុស្សយ៉ាងសំខាន់ក្នុងសម័យកូវីដ-១៩។ បច្ចុប្បន្ន, មន្ទីរពេទ្យបានបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក ជាមួយនឹងការបំពាក់ឧបករណ៍បរិក្ខារទំនើបៗកម្រិតស្តង់ដារអន្តរជាតិ ដើម្បីជួយកាត់បន្ថយបន្ទុកចំណាយ និងជួយសង្គ្រោះពលរដ្ឋពីជំងឺរាំរ៉ៃ ដោយប្រកាន់ខ្ជាប់ស្មារតី «គ្រូពេទ្យល្អ ត្រូវមានទាំងជំនាញ និងបេះដូង» និងអនុវត្តគោលការណ៍ «៣ ឆាប់» គឺ «រកឃើញឆាប់, បញ្ជូនឆាប់, ព្យាបាលឆាប់»។ បន្ថែមពីនេះ, សម្ដេចធិបតីបានបញ្ជាក់ជំហរយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យវិស័យឯកជនយកទីតាំងរដ្ឋទៅផ្តល់សេវាឯកជនឡើយ ដោយទីតាំងពេទ្យរដ្ឋត្រូវតែគ្រប់គ្រងដោយរដ្ឋ ១០០ ភាគរយ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។ព្រមពេលជាមួយគ្នានេះ, សម្ដេចធិបតីគូសរំលេចអំពីសមិទ្ធផលសំខាន់ៗ ៦ចំណុច ក្នុងវិស័យសុខាភិបាល សម្រាប់រយៈពេល៣ឆ្នាំ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៖ (១) គិតមកដល់បច្ចុប្បន្ន, មណ្ឌលសុខភាពទូទាំងប្រទេសផ្ដល់សេវា ២៤ម៉ោង/៧ថ្ងៃ បានរហូតដល់ ៩៩,៣%, (២) រាជរដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកា ១៨លានដុល្លារ ដើម្បីកែលម្អមន្ទីរពេទ្យបង្អែក ៦១ មូលដ្ឋានមន្ទីរពេទ្យ, (៣) ពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺ និងជនរងគ្រោះ និងបណ្តុះបណ្តាលគ្រូពេទ្យ និងបុគ្គលិកបច្ចេកទេស ពាក់ព័ន្ធនឹងការសង្គ្រោះបឋម និងការសង្គ្រោះបន្ទាន់ ជិត ២ ៧០០នាក់ នៅគ្រប់រាជធានី-ខេត្ត, (៤) ពង្រឹងគុណភាពឱសថ និងសម្ភារបរិក្ខារ ព្រមទាំងផ្តល់ថ្នាំលើសសម្ពាធឈាម និងទឹកនោមផ្អែមជូនអ្នកជំងឺបាន ១៥ ទៅ ៣០ថ្ងៃ, (៥) ក្រសួងសុខាភិបាលបានដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាតេស្ត HPV PCR នៅតាមមណ្ឌលសុខភាពចំនួន ៥៤០ កន្លែង, មន្ទីរពេទ្យបង្អែកចំនួន ១៥ កន្លែង ក្នុងខេត្តចំនួន៨, (៦) ក្រសួងសុខាភិបាលបានពង្រឹង «ក្រមប្រតិបត្តិវិស័យឯកជន» ដើម្បីធានាសុវត្ថិភាព និងទំនុកចិត្តក្នុងការផ្តល់សេវាសុខាភិបាល។ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ, សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនដែលបានចុះហត្ថលេខាកាត់ដីឱ្យប្រទេសណាមួយឡើយ ទាំងពេលនេះ និងពេលណាទាំងអស់ ដោយកម្ពុជាផ្អែកលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងអនុសញ្ញាឆ្នាំ១៩០៧។ កិច្ចព្រមព្រៀងនៃបទឈប់បាញ់ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ គឺការបោះជំហានឆ្ពោះទៅកាន់ការដោះស្រាយដោយសន្តិវិធី និងទប់ស្កាត់សង្គ្រាម ប៉ុន្តែការវាស់វែង និងផ្ទៀងផ្ទាត់ទីតាំងនៃបង្គោលព្រំដែន ត្រូវធ្វើឡើងដោយគណៈកម្មាធិការព្រំដែនចម្រុះ (JBC)។ ទោះបីជាមានការបាត់បង់ការគ្រប់គ្រងនៅទីតាំងមួយចំនួនក្រោយការប្រយុទ្ធគ្នាក៏ដោយ, កម្ពុជានៅតែបន្តតវ៉ា និងទាមទារសិទ្ធិស្របច្បាប់នៅលើគ្រប់វេទិកាអន្តរជាតិ និងរក្សាសិទ្ធិប្រើប្រាស់គ្រប់មធ្យោបាយ និងយន្តការច្បាប់, ការទូត និងបច្ចេកទេស ទាំងទ្វេភាគី, តំបន់ និងអន្តរជាតិ ដើម្បីទាមទារយកដែនអធិបតេយ្យដីគោកមកវិញ រួមទាំងយន្តការ UNCLOS ដើម្បីការពារដែនសមុទ្ររបស់ខ្លួន។

សម្ដេចធិបតីហាមមិនឱ្យមានកាស៊ីណូនៅខេត្តសៀមរាប និងណែនាំឱ្យពិនិត្យកាស៊ីណូដែលមានក្នុងប្រទេសឡើងវិញ

2026/09/16 05:23:34 pm        217
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានព្រមានថា មិនអនុញ្ញាតឱ្យមានការបង្កើត កាស៊ីណូនៅក្នុងខេត្តសៀមរាបឡើយ និងបានណែនាំឱ្យមានការពិនិត្យឡើងវិញផងដែរលើកាស៊ីណូ ដែលមានស្រាប់ចំនួនជាង១០០នៅទូទាំងប្រទេស។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធ​ដាក់​ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក នៅថ្ងៃទី១៦ ខែកញ្ញា នេះ បានចោទសួរអំពីថាតើវាមានភាពចាំបាច់ទេ ដែលត្រូវមានកាស៊ីណូច្រើន ខណៈដែលកម្ពុជានឹងមិនពឹងផ្អែកលើការស៊ីណូដើម្បីជំរុញសេដ្ឋកិច្ចនោះឡើយ។ ការបង្កើតកាស៊ីណូ វាគ្រាន់តែជាផ្នែកមួយនៃវិស័យទេសចរណ៍ប៉ុណ្ណោះ។សម្ដេចធិបតី បានបញ្ជាក់ថា (រាជរដ្ឋាភិបាលអនុញ្ញាតឱ្យបើកកាស៊ីណូនៅតាមព្រំដែនដើម្បីទាញសកម្មភាព សេដ្ឋកិច្ចផ្សេងទៀត ដើម្បីបង្កើតសេដ្ឋកិច្ចផ្សេងទៀត មិនមែនដើម្បីមានបានដោយសារកាស៊ីណូទេ។ ដូចនៅម៉ាកាវ ឡាស់វេហ្គាស មិនមែនមនុស្សទៅលេងដើម្បីមានបានដោយសារកាស៊ីណូទេ គឺដើម្បីបង្កើតភោជនីយដ្ឋាន ផលិតផលទេសចរណ៍ផ្សេងៗ ដែលការលេងតិចតួចជាការអម។ វាជាផ្នែកមួយតូចនៃសេវាកម្មទេ វាមិនមែនជាស្នូលទេ។ ដូច្នេះការសុំអាជ្ញាធរបណ្ណនៅខេត្តសៀមរាប គឺដាច់ខាតមិនអនុញ្ញាតក្នុងរាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ដូច្នេះកុំមកសុំអាជ្ញាបណ្ណនៅខេត្តសៀមរាប ។ ធ្វើសណ្ឋាគារ ឬអ្វីផ្សេងអនុញ្ញាតឱ្យធ្វើ តែកាស៊ីណូ គឺអត់ទេ។ បើវាដួលរលំដោយសារអត់កាស៊ីណូ ក៏រលំទៅចុះ។សូមបញ្ជាក់ថា មកដល់ខែកញ្ញានេះ ក្នុងប្រតិបត្តិការបោសសម្អាតទីតាំងពាក់ព័ន្ធនឹងសកម្មភាព Online Scams អាជ្ញាធរកម្ពុជា បានកំណត់មុខសញ្ញាកាស៊ីណូ ចំនួន១៨ និងដកហូតអាជ្ញាបណ្ណ ចំណែកឯ៩កាស៊ីណូផ្សេងទៀត ត្រូវបានព្យួរអាជ្ញាបណ្ណ និងស្ថិតក្នុងការស្រាវជ្រាវ និងស៊ើបអង្កេតបន្ថែម ដើម្បីស្វែងរក និងប្រមូលភស្តុតាងដាក់បន្ទុក៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់ជំនួយមនុស្សធម៌ ១០ម៉ឺនដុល្លារ ជួយប្រជាជនចិនរងគ្រោះធម្មជាតិ

2026/09/16 05:04:02 pm        193
កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំពិធីប្រគល់-ទទួលថវិកាមនុស្សធម៌ចំនួន ១០ម៉ឺនដុល្លារអាម៉េរិក ជូនដល់សមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ។ពិធីប្រគល់-ទទួលជានិមិត្តរូបនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នាស្ថានទូតចិនប្រចាំកម្ពុជា រវាង លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និង ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការ បានពាំនាំនូវបណ្តាំសួរសុខទុក្ខ និងមនោសញ្ចេតនាអាសូរអាណិតយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាជនចិនដែលកំពុងរងគ្រោះ។ លោកជំទាវបានគូសបញ្ជាក់ថា ទោះបីជាថវិកាជំនួយនេះមានចំនួនមិនច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែជាការស្តែងចេញពីទឹកចិត្ត ចែករំលែកទុក្ខលំបាក ដ៏ស្មោះស្ម័គ្ររបស់ប្រជាជនកម្ពុជាជាមួយប្រជាជនចិន។ជាការឆ្លើយតប ឯកឧត្តម វ៉ាង វិនពីន បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងបានបញ្ជាក់ថា ក្នុងរយៈពេលត្រឹមតែជាង ២ខែប៉ុណ្ណោះ កាកបាទក្រហមកម្ពុជាបានជួយឧបត្ថម្ភ ដល់ប្រជាជនចិនរហូតដល់ ២លើក។ ឯកឧត្តមបានលើកឡើងថា៖«អ្វីដែលសំខាន់មិនមែននៅលើទំហំទឹកប្រាក់នោះទេ ប៉ុន្តែគឺស្ថិតនៅលើទឹកចិត្ត តម្លៃមនុស្សធម៌ និងមនោសញ្ចេតនាចេះជួយយកអាសារគ្នាទៅវិញទៅមកក្នុងគ្រាលំបាក»។ទន្ទឹមនឹងនេះ កាកបាទក្រហមកម្ពុជា ក៏បានស្នើសុំកិច្ចសហប្រតិបត្តិការជាមួយសមាគមកាកបាទក្រហមចិន (សាខាខេត្តគ័ងស៊ី) ដើម្បីជួយបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្ត្រីកម្ពុជាលើ «វិជ្ជាសង្គ្រោះបឋម» ផងដែរ ដែលសំណើនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីឯកឧត្តមអគ្គរដ្ឋទូតចិន។គួររំលឹកផងដែរថា៖លើកទី១៖ កាកបាទក្រហមកម្ពុជា បានផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមចិន កាលពីខែសីហា ឆ្នាំ២០២៦។ ជំនួយបន្ថែម៖ បានឧបត្ថម្ភ ១០ម៉ឺនដុល្លារ តាមរយៈសហព័ន្ធអន្តរជាតិ (IFRC) ជួយដល់កាកបាទក្រហមនេប៉ាល់ ឆ្លើយតបគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន។ស្ថានទូតចិន បានបញ្ជាក់ជំហរជាថ្មីថា នឹងបន្តសហការ និងត្រៀមខ្លួនជួយជ្រោមជ្រែង រាល់សេចក្តីត្រូវការចាំបាច់របស់កាកបាទក្រហមកម្ពុជាជានិច្ច៕ អត្ថបទ៖ សំ ងីម

សម្ដេចធិបតីដាក់បទបញ្ជាឱ្យបិទបញ្ជី Online Scams និងល្បែងភ្នាល់​លើ​អនឡាញ​កុំឱ្យងើប​ឡើង​វិញ

2026/09/16 04:51:55 pm        513
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់​ចេញ​បទ​បញ្ជា​ម៉ឺង​ម៉ាត់​ជា​ថ្មី​ឱ្យ​បិទ​បញ្ជី ​Online Scams និងល្បែងភ្នាល់លើអនឡាញ កុំឱ្យងើបឡើងវិញ ខណៈដែល​កម្ពុជា​កំពុង​ទទួល​បាន​ការសរសើរពីលទ្ធផលនៃការបង្ក្រាបប្រកបដោយប្រសិទ្ធភាពពីអន្តរជាតិ។ នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យហ្លួង ម៉ែ នាថ្ងៃទី១៦ ខែកញ្ញា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ឱ្យកម្ទេច Online Scams និងល្បែងស៊ីសងតាមអនឡាញ ដើម្បីបញ្ចប់ហានិភ័យដែលនាំឱ្យប៉ះពាល់ដល់ជាតិ និងប្រជាជន ព្រោះកម្ពុជាមិនអាចពឹងផ្អែកលើសេដ្ឋកិច្ចកាស៊ីណូ ឬអនឡាញស្គែមទេ។ កម្ពុជា មានសេដ្ឋកិច្ចផ្សេងទៀតច្រើនណាស់។ សម្ដេចធិបតី បានបញ្ជាក់ថា ធ្វើទៅ ខ្ញុំជាអ្នកបញ្ជា និងទទួលខុសត្រូវ។ ពេលចុះប្រតិបត្តិការមានអ្នកណារករឿង ខ្ញុំអ្នកការពារ តែកុំទៅធ្វើបាបគេ ទៅអនុវត្តត្រឹមត្រូវដើម្បីបម្រើប្រទេសជាតិរបស់យើង។ បិទបញ្ជីមួយដើម្បីកុំឱ្យហានិភ័យ។ ធ្វើការងារនេះបន្តទៀត អត់ថយក្រោយទេ ខ្ញុំនិយាយឱ្យច្បាស់។ អ្នកខ្លះថាធ្វើខែ៤ ចប់ខែ៦ អត់ទេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យពិនិត្យឡើងវិញដែរចំពោះកាស៊ីណូ ដែលបច្ចុប្បន្នមានជាង១០០ក្នុងប្រទេសកម្ពុជា ថាតើវាការចាំបាច់ត្រូវមានច្រើនដូច្នេះទេ?។ សម្ដេចបានបញ្ជាក់ថា ការបង្កើតឱ្យមានកាស៊ីណូនៅតាមព្រំដែន ដើម្បីទាញសកម្មភាពផ្សេងទៀត មិនមែនដើម្បីមានបានដោយសារកាស៊ីណូទេ តែដើម្បីបង្កើតសេដ្ឋកិច្ចផ្សេងទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីអធិការកិច្ច៖សមាគមសង្គហមិត្តភាពរបស់ក្រសួងជាមូលនិធិសម្រាប់ជួយឧបត្ថម្ភ និងគាំទ្រដល់សុខុមាលភាពថ្នាក់ដឹកនាំ និងមន្រ្តីពង្រឹងចំណងមិត្តភាព សាមគ្គីភាពក្នុងស្ថាប័ន
11/11/2026 07:11 PM
អ៊ីតាលីស្វែង​រក​ការ​បង្កើនថវិកា ៨,១ពាន់លានដុល្លារ សម្រាប់កម្មវិធី​យន្តហោះចម្បាំង F-35
11/11/2026 07:11 PM
ព្យុះ Charles បង្កទឹកជំនន់ និងកាត់ផ្តាច់ចរន្តអគ្គិសនីនៅប្រទេសព័រទុយហ្គាល់
11/11/2026 06:11 PM
ចិន និង​គុយបា ប្ដេជ្ញាពង្រឹងទំនាក់ទំនងជា​យុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាពហុភាគី
11/11/2026 06:11 PM
ការរញ្ជួយដីកម្រិត ៥,៦រ៉ុចទ័រ អង្រួនតំបន់ឆ្នេរហ្គាតេម៉ាឡា និងបង្កភាពរំញ័រនៅអែល សាល់វ៉ាឌ័រ និងនីការ៉ាក្វា
11/11/2026 06:11 PM
រុស្ស៊ីបាញ់ទម្លាក់យានដ្រូន ៩២គ្រឿងនៅតំបន់ Leningrad ស្ថិតនៅភាគពាយ័ព្យទីក្រុងមូស្គូ
11/11/2026 06:11 PM
អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan ត្រឡប់មកជាប់ពន្ធនាគារវិញ ក្រោយការព្យាបាលជំងឺ
11/11/2026 06:11 PM
បង់ក្លាដែសជំរុញ​ឱ្យមានវិធានការ​សកល ជុំវិញ​ការធ្វើ​មាតុភូមិ​និវត្តន៍​ជន​ជាតិ​រ៉ូហ៊ីងយ៉ា ខណៈចំនួនលើស ១,៥លាននាក់
11/11/2026 06:11 PM
ចិនគាំទ្រអធិបតេយ្យភាពជាតិរបស់គុយបា ហើយនិងប្រឆាំងទណ្ឌកម្ម និងការជ្រៀតជ្រែកពីខាងក្រៅ
11/11/2026 06:11 PM
សមាជិកសភាឥណ្ឌូនេស៊ីចុះហត្ថលេខាលើញត្តិដែលអាចនាំឲ្យចោទប្រកាន់លោកអនុប្រធានាធិបតី Gibran
11/11/2026 06:11 PM