រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃ ដើម្បីបោសសម្អាត Online Scams
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង
កម្ពុជា ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​ការ​ហោះ​ចូល​ដោយ​គ្មាន​ការ​អនុញ្ញាត​នៃ​ឧទ្ធម្ភាគចក្រ​របស់​កង​ទ័ព​អាកាស​ថៃ ​លើដែនអធិបតេយ្យកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម​បណ្ឌិតសភាចារ្យ ច័ន្ទ សារុន

ព័ត៌មានសំខាន់ៗ

សម្ដេចធិបតី៖ ឆ្នាំ២០២៤ជាឆ្នាំបំបែកកំណត់ត្រារបស់ CDC បានអនុម័តគម្រោង​លើស​ពី​៤០០​គម្រោងក្នុង១ឆ្នាំ

2025/03/17 06:23:49 pm        279
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា នៅ​ឆ្នាំ​២០២៤ គឺជាឆ្នាំនៃការបំបែកកំណត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលសម្រេច​បាន​នូវ​ការអនុម័តគម្រោងលើសពី ៤០០ គម្រោង ក្នុង១ឆ្នាំ។ សម្ដេធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតី បិទ​សន្និបាត​បូក​សរុប​ការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា កាល​ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។ក្នុងឱកាសនោះសម្តេចធិបតីបានថ្លែងថា ការទទួលបាននូវគម្រោងវិនិយោគប្រមាណ ៤១៤ គម្រោង កាលពីឆ្នាំ២០២៤ ក្នុងទំហំទឹកប្រាក់ជាង ៦ ពាន់លានដុល្លារអាមេរិក គឺ​ជា​ផល​កើត​ចេញ​ពី​ការរួមគ្នា រវាងរាជរដ្ឋាភិបាល ជាមួយវិស័យឯកជន ក្នុងការទាក់ទាញវិនិយោគិនពីបរទេស ដើម្បី​ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋ។សម្តេច​គូសបញ្ជាក់ថា តាមរយៈទិន្នន័យនេះ បានបង្ហាញថា ឆ្នាំ២០២៤ ជាឆ្នាំដែល​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានអនុម័តគម្រោងច្រើនជាងឆ្នាំណាទាំងអស់ ដែលតាំងពីមុនមក​មិន​មាន​ឆ្នាំ​ណា ដែលក្នុងមួយឆ្នាំបានជាង ៤០០ គម្រោងនោះទេ ពោលគឺបាន​បំបែក​ឯកត្តកម្ម​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ដែលបានឆ្លុះបញ្ចាំងនូវអ្វីដែលរដ្ឋាភិបាល និងវិស័យឯកជន បានធ្វើរួមគ្នា គឺដំណើរការល្អ។ តាមរយៈទិន្នន័យនេះ បានបង្ហាញថា ពីការចាប់អារម្មណ៍ក៏កើន ការសម្រេចមករកឱកាសវិនិយោគនៅកម្ពុជាក៏កើន។សម្តេចធិបតីសង្ឃឹមថា នៅឆ្នាំ២០២៥នេះ កម្ពុជានឹងទទួលបានគម្រោងវិនិយោគពីបរទេសកាន់តែច្រើនថែមទៀត ខណៈក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ១១២ គម្រោង ក្នុងទុនវិនិយោគ ប្រមាណ ១ ប៊ីលានដុល្លារអាម៉េរិក ដោយអាចបង្កើតការងារបានចំនួនជាង ៧ម៉ឺនកន្លែង។សម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែបន្ត និងបញ្ជូនក្រុមការងារទាំងក្រសួង និងវិស័យឯកជនផ្សេងៗ ទៅធ្វើសកម្មភាពទាក់ទាញវិនិយោគនៅក្រៅប្រទេស។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលក៏ខិតខំក្នុងសម្រួលគោលការណ៍ និងនិតិវិធីនានា ដូចជានិតិវិធីគយ ពន្ធដារ លក្ខខណ្ឌសម្រួលផ្សេងៗ និងកែសម្រួលនូវអ្វីដែលមានបញ្ហា ដើម្បីទាក់ទាញវិនិយោគបរទេសបន្ថែមទៀត។យោងតាមរបាយការណ៍របស់ CDC បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ១៤៦គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជិត ២ពាន់លានដុល្លារ ស្មើនឹងប្រមាណជិត ៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០២៣ ហើយក្នុងនោះគម្រោងពង្រីកផលិតកម្មបានកើនពី ២១គម្រោង ឡើងមក ២៧គម្រោង។ក្នុងឆ្នាំ ២០២៤ វិស័យឧស្សាហកម្ម នៅតែបន្តជាវិស័យលេចធ្លោជាងគេដោយបានស្រូបទាញគម្រោងវិនិយោគចំនួន ៣៩៤គម្រោង ស្មើនឹងប្រមាណ ៩៥% នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគ ក្នុងវិស័យនេះ មានប្រមាណ ៤.៨ពាន់លានដុល្លារ ដែលចូលរួមចំណែក ៦៩% នៃទុនវិនិយោគសរុប និងមានកំណើនដល់ទៅប្រមាណ ១១០% ធៀបនឹងឆ្នាំ២០២៣។ទន្ទឹមនេះវិស័យកសិកម្ម និងកសិ- ឧស្សាហកម្មមានចំនួន ៨គម្រោង ក្នុងទុនវិនិយោគសរុបជាង១២១លានដុល្លារ ស្មើនឹង ២%, វិស័យទេសចរណ៍មានចំនួន ៤គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៧៣៨លានដុល្លារស្មើនឹង ១១%, វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ មានគម្រោងវិនិយោគចំនួន ៨គម្រោង ក្នុងទុនវិនិយោគសរុប ប្រមាណជាង ១.៣ពាន់លានដុល្លារស្មើនឹងប្រមាណ ១៨% នៃទុនវិនិយោគសរុប៕

សម្តេចតេជោ ហ៊ុន សែន៖​ «ចូលរួម​ហាត់ប្រាណ​ឲ្យបាន​ខ្ជាប់ខ្ជួន​ដើម្បី​សុខភាព​ល្អ​ប្រសើរ​ទាំងអស់គ្នា»

2025/03/15 05:48:12 pm        258
នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញវាយកូនហ្គោលដែលជាប្រភេទកីឡាដែលសម្ដេចចូល​ចិត្ត​ជាង​គេ ដើម្បីសុខភាពនៅទីលានវាយកូនហ្គោល ឈុន អូន។សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវផងដែរ សូមឲ្យបង​ប្អូន​ជន​រួម​ជាតិ​ហាត់​ប្រាណ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ដើម្បីសុខភាពល្អប្រសើរទាំងអស់គ្នា។ខាងក្រោមនេះកម្រងរូបភាពសម្តេចតេជោ ហ៊ុន សែន អញ្ជើញវាយកូនហ្គោល កីឡាពេល​ព្រឹក​ដើម្បី​សុខភាពនៅទីលានវាយកូនហ្គោល ឈុន អូន៖

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ «សេចក្តីស្រឡាញ់និងការគោរពគ្នាទៅវិញទៅមក គឺគ្មានឋានៈ ឬតួនាទីទេ​»

2025/03/15 03:27:07 pm        229
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាម​រយៈ​បណ្ដាញ​​សង្គម​នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ បាន​បង្ហោះរូបភាព​មួយ​សន្លឹក​ជា​មួយ​អ៊ំស្រី​ជា​អ្នកអនាម័យម្នាក់ និងបញ្ជាក់ថា សេចក្តីស្រឡាញ់ និងការគោរពគ្នាទៅវិញទៅមក គឺគ្មានឋានៈឬតួនាទីទេ។ តាមរយៈបណ្ដាញ​​សង្គម​សម្ដេចធិបតី ហ៊ុន ម៉ាណែតបានសរសេរថា «អ៊ំស្រីគាត់សួរថា ខ្ញុំអនាម័យអាចអោបបានអត់? ខ្លាចមានក្លិនមិនល្អលើក្មួយ។ ចម្លើយ​របស់​ខ្ញុំ​គឺ​ដូច​ក្នុង​រូប​មួយ​សន្លឹក​នេះ​។»សម្ដេចថ្លែងថា «សេចក្តីស្រឡាញ់និងការគោរពគ្នាទៅវិញទៅមក គឺគ្មានឋានៈឬតួនាទីទេ។ រីករាយចុងសប្តាហ៍មិត្តទាំងអស់គ្នា។ Have a good weekend, everyone.»

គោរមងារឧកញ៉ាផ្តល់ជូនអ្នកមានគុណសម្បត្តិ ដែលបានរួមចំណែកក្នុងការជួយសង្គមជាតិ និងប្រជាជន និងដែលបានខិតខំ និងទទួលផលពីការតស៊ូរបស់ខ្លួន មិន​ត្រឹមតែសម្រាប់ផ្ទាល់ខ្លួន​ ប៉ុន្តែសម្រាប់ជួយដល់អ្នកពាក់ព័ន្ធ និង​អ្នកដទៃទៀត

2025/03/15 02:29:28 am        82
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី​បិទ​សន្និបាតប្រចាំឆ្នាំលើកទី២ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ថា គោរមងារឧកញ៉ា​ផ្តល់ជូន​អ្នកមានគុណសម្បត្តិ និងដែលបានរួមចំណែកក្នុងការជួយសង្គមជាតិ និងប្រជាជន ព្រមទាំងបានខិតខំ និងទទួលផលពី​ការ​​តស៊ូរបស់ខ្លួនក្រោមសុខសន្តិភាពរបស់ប្រទេស ហើយការរីកចម្រើននេះ មិន​ត្រឹមតែសម្រាប់ផ្ទាល់​ខ្លួន​ទេ ប៉ុន្តែសម្រាប់ជួយដល់អ្នកពាក់ព័ន្ធ បុគ្គលិក និងការរួមចំណែកក្នុងការកសាង​សមិទ្ធផលសង្គម កិច្ច​ការ​មនុស្ស​ធម៌ និងជួយអ្នកដទៃ។ ដូច្នេះ, សូមទាំងអស់គ្នាថែរក្សាកិត្តិនាម​, កិត្តិយស និងគុណ​សម្បត្តិដ៏ល្អផូរផង់នេះ សម្រាប់បន្តជួយដល់សង្គមជាតិ និងគោរម្ស៍ងារដ៏មានតម្លៃឱ្យបានយូរអង្វែង។សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកកិច្ចការទូតសេដ្ឋកិច្ច ជាកិច្ចការអាទិភាព និងយកចិត្តទុកដាក់ ដោយមិនត្រឹមតែការធ្វើការទាក់ទាញក្នុងប្រទេសប៉ុណ្ណោះទេ តែក៏បានជំរុញការទាក់ទាញការវិនិយោគពីក្រៅប្រទេស​ ផងដែរ។ ជាមួយគ្នានេះ សម្តេចបវរ​ធិបតី​នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ដែលបានផ្តល់ការសហការ គាំទ្រ និងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការភ្ជាប់វិស័យឯកជន ជាមួយនឹង​វិស័យឯកជន ដែលបង្កើនភាពទាក់ទាញ និងជំរុញការវិនិយោគឱ្យមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់។ រាជរដ្ឋាភិបាល មិនអាចធ្វើតែម្នាក់ឯងបាននោះទេ ពោលគឺដើរតួជាស្ពានភ្ជាប់,​ ដាក់ចេញនូវគោលនយោ​បាយ និង​បើកច្រកព្រំដែន ឯវិស័យឯកជន គឺជាអ្នកឆ្លើយឆ្លងជាមួយនឹងវិស័យឯកជន និងបន្ត​ទំនាក់​ទំនងប្រទាក់ក្រឡា។ ក្នុងន័យនេះ, យើងទាំងអស់គ្នាត្រូវប្រើប្រាស់កម្លាំងសរុប ទើបអាចទាក់ទាញវិនិយោគិនបាន ព្រោះវិស័យឯកជនជឿជាក់វិស័យឯកជន។ ជាលទ្ធផលគួរជាទីមោទននៅក្នុងឆ្នាំ២០២៤, កម្ពុជាទទួលបានការស្នើសុំ និង​អនុម័ត​គម្រោងជាផ្លូវការបានចំនួន ៤១៤គម្រោង ស្មើនឹងទឹកប្រាក់ជាង ៦,៨ ប៊ីលានដុល្លារ គឺជាឆ្នាំដែល​មាន​ការវិនិយោគច្រើន​ជាងគេមិនធ្លាប់មាននៅកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់ការ​លើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួល​សម្រាប់វិស័យឯកជន ដែលវិនិយោគ​លើការវិនិ​យោគ​ផលិតផលគាំទ្រខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាដល់និរន្តរភាព និងកម្លាំងនៃការផលិតក្នុងស្រុក​ឱ្យ​កាន់តែសកម្ម មានតម្លៃទាប និងប្រសិទ្ធភាពខ្ពស់សម្រាប់បំពេញសេចក្តីត្រូវការក្នុងស្រុកផង និងនាំចេញផង។មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សន្តិភាពនៅតែកត្តាគន្លឹះសម្រាប់​កម្ពុជា សម្រាប់ទាំងអស់គ្នា និងសម្រាប់ការវិនិយោគ ពិសេសសម្រាប់វិស័យឯកជនតែម្តង។ សន្តិភាព​ គឺជាកត្តាគន្លឹះ និងអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាន់គោលជំហ និងប្តេជ្ញាថែរក្សាឱ្យខាងតែបាន ទោះក្នុងតម្លៃណាក៏ដោយ ពិសេសតាមរយៈការការពារអធិបតេយ្យភាព, ស្ថេរភាព និងបូរណភាពទឹកដី។ ពេលណាមានសង្គ្រាម, អ្នកដែលលំបាកមុនគេនោះ គឺកងទ័ព និងប្រជាជននៅទីតាំងដែលមានជម្លោះ, បន្ទាប់គឺប្រជាជន និងសេដ្ឋកិច្ចកម្ពុជា រួមទាំងវិនិយោគិន ផងដែរ។ ដូច្នេះ, រាជរដ្ឋាភិបាល តែងមានវិធីសាស្ត្រ​ក្នុងការដោះស្រាយ និងធ្វើការយ៉ាងប្រាកដប្រជា ប្រកាន់ខ្ជាប់នូវការដោះស្រាយដោយសន្តិវិធី, ចរចាលើ​កិច្ច​ការ​បច្ចេកទេស និងក្របខណ្ឌច្បាប់ និងកិច្ចសហប្រតិបត្តិការច្បាស់លាស់ តែយើងរក្សា​សិទ្ធិ​ក្នុងការការពារខ្លួន,​ ការពារអធិបតេយ្យ និងបូរណភាពទឹកដី ដោយបានត្រៀមលក្ខណៈគ្រប់យន្តការ។

សម្ដេចធិបតីចង់ឱ្យវិស័យឯកជន គឺជាអ្នកជួយគិត ជួយធ្វើ និងជួយទទួលខុសត្រូវជាមួយរាជរដ្ឋាភិបាល

2025/03/15 01:31:21 am        123
ភ្នំពេញ ៖ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំ បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នៅរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ជាថ្មីថា តាំងតែពីដើមអាណត្តិ សម្ដេចតែងតែលើកឡើងនៅតាមវេទិកានានារួច គឺចង់ឱ្យវិស័យឯកជន គឺជាអ្នកជួយគិត ជួយធ្វើ និងជួយទទួលខុសត្រូវ ជាមួយរាជរដ្ឋាភិបាល។​ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានសម្គាល់ឃើញថា រាល់ការអំពាវនាវរបស់រាជរដ្ឋាភិបាលតែងតែមានការជូលរួមពីសមាគមឧកញ្ញ៉ា លោកអ្នកឧកញ្ញ៉ា អ្នកឧកញ្ញ៉ា និងឧកញ្ញ៉ា នៅគ្រប់ស្ថានភាពទាំងអស់ ជាពិសេសសកម្មភាពចូលរួមជាមួយកាកបាទក្រហមកម្ពុជា និងសកម្មភាពសង្គមជាច្រើនទៀត។ សម្ដេចធិបតី បានសម្ដែងនូវការអរគុណចំពោះសកម្មភាពមនុស្សធម៌ដ៏ល្អនេះ។សម្ដេចធិបតី បានបន្តថា សម្ដេចអាចនឹងអញ្ជើញលោកអ្នកឧកញ៉ា, លោកឧកញ៉ា និងឧកញ៉ាមួយចំនួនជាទីប្រឹក្សារបស់សម្ដេច ដើម្បីផ្ដល់យោបល់លើវិស័យផ្សេងៗ ខណៈសម្ដេចតែងតែទទួលយោបល់ពីវិស័យឯកជនដែលបានផ្ដល់ជូនមកសម្ដេចដោយត្រង់ៗតែម្ដង។ ជាមួយគ្នានេះ សម្ដេចធិបតីក៏បានលើកទឹកចិត្តដល់វិស័យឯកជនវិនិយោគលើការផលិតផលិតផលនានាដែលជាធាតុបង្គុំផ្សេងៗ សម្រាប់ប្រើប្រាស់ក្នុងស្រុកជាជាងការនាំចូលពីក្រៅប្រទេស សម្រាប់ការផ្គត់ផ្គង់ដល់ខ្សែច្រវាក់ផលិតកម្មរបស់កម្ពុជា។ សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុកវិស័យឯកជនគឺជាដៃគូដ៏សំខាន់មិនអាចខ្វះបានចំពោះការអភិវឌ្ឍសង្គមជាតិកម្ពុជា ជាពិសេសនៅក្នុងអាណត្តិទី៧នេះ សម្ដេចធិបតី បានផ្ដល់នូវគោលការ ការអនុគ្រោះ និងការគាំទ្រជាច្រើនចំពោះវិស័យឯកជន និងវិនិយោគិនបរទេសដែលចង់មកធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចធិបតី៖បើអ្នកស្នេហាជាតិពិតប្រាកដសូមមកស្រុកវិញខ្ញុំនឹងផ្តល់អាវុធជូនដើម្បីទៅការពារព្រំដែន

2025/03/15 12:52:58 am        124
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តាំទៅអ្នកនៅក្រៅស្រុកមួយចំនួនតូច ដែលប្រកាសអួតខ្លួនថាជាអ្នកស្នេហាជាតិពិតប្រាកដនោះ សូមចូលមកស្រុកខ្មែរវិញ ដោយសម្តេចធានាថាគ្មានការចាប់ខ្លួននោះឡើយ ហើយថែមទាំងផ្តល់អាវុធឲ្យ និងក្របខណ្ឌកងទ័ព ដោយផ្តល់ឲ្យជាអនុកងសេនាតូច ដើម្បីទៅការពារព្រំដែន(តំបន់ប្រាសាទតាមាន់)ផងដែរ។ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់សមាគមឧកញ៉ាកម្ពុជា នារសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា«បើអ្នក ស្នេហាជាតិនោះ ហើយបើចង់ចូលមក ខ្ញុំធានាថាអត់មានការចាប់ខ្លួនទេ ចូលមកខ្ញុំរៀបចំឲ្យមួយកងអនុ សេនាតូចឲ្យ ខ្ញុំឲ្យក្របខណ្ឌកងទ័ពទៅ ខ្ញុំបំពាក់អាវុធចង់បានប្រភេទអ្វីក៏បានដែរ….ហើយខ្ញុំរុញទៅមុខ ឈរនៅតាមាន់ធំ៦ខែនៅទីនោះតែម្តង។ ទៅឈរជើងនៅទីនោះថាតើអារម្មណ៍របស់កងទ័ពយ៉ាងម៉េច? សួរថាពួកគាត់មិនមែនជាអ្នកស្នេហាជាតិមែនទេ?»។ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា កម្ពុជាគ្មានអ្វីត្រូវខ្លាចទេ ប៉ុន្តែរាជរដ្ឋាភិបាល ចង់បានការដោះស្រាយ និងការចរចាគ្នាដោយសន្តិវិធី ខណៈការបាញ់គ្នាវានាំមកនូវសេចក្តីវិនាស និងលំ បាកដល់ប្រជាជនទាំងសងខាងតែប៉ុណ្ណោះ។ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានលើកឡើងទៀតថា កម្ពុជាគ្មានខ្លាចប្រទេសណាមួយឡើយ ហើយបើហ៊ានចូលឈ្លានពានទឹកដីកម្ពុជា គឺរាជរដ្ឋាភិបាល នឹងចាត់វិធានការភ្លាម ដោយគ្រប់វិធីសាស្រ្តទាំងអស់ រួមទាំងការប្រើប្រាស់កម្លាំងយោធាផងដែរ ដើម្បីការពារខ្លួន ការពារទឹកដី ការពារដែនអធិបតេយ្យរបស់កម្ពុជានោះ៕អត្ថបទ បាន ចក់

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញប្រុងពាលីត្រៀមស្រោចស្រពព្រះសុគន្ធវារីថ្វាយនិងប្រគេនសម្តេចសង្ឃ

2025/03/14 01:57:05 am        102
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុង ពិធីប្រុងពាលី ដើម្បីត្រៀមស្រោចស្រពព្រះសុគន្ធវារី ថ្វាយនិងប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះធ្វើឡើងនៅ វត្តបទុមវតី រាជវរារ៉ាម រាជធានីភ្នំពេញ។ បន្ទាប់ពីព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជាបានសព្វព្រះរាជហឬ ទ័យចេញព្រះរាជក្រឹត្យ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ត្រាស់បង្គាប់ថ្វាយព្រះឋានៈ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ឡើងជា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះពោធិវ័ង្ស អំ លឹមហេង ព្រះរាជាគណៈថ្នាក់ឯក សម្តេចព្រះសង្ឃនាយករងទី១ ឡើងជា សម្តេចព្រះមហាសុមេធាធិបតី សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះវនរ័ត ណយ ប្រឹក ព្រះរាជាគណៈថ្នាក់ឯក សម្តេចព្រះសង្ឃនាយករងទី២ ឡើងជា សម្តេចព្រះពោធិវ័ង្ស សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះឧត្តមវង្សា មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣ ឡើងជា សម្តេចព្រះវនរ័ត ព្រះរាជាគណៈថ្នាក់ឯក សម្តេចព្រះសង្ឃនាយករងទី២ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, និង សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ឡើងជាសម្តេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា រួចមក រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រារព្ធព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារី ថ្វាយនិង ប្រគេនជាផ្លូវការ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១៣-១៤ ដែលប្រព្រឹត្តិទៅ នៅក្នុងវត្តបទុមវតីរាជវរារ៉ាម ក្នុងរាជធានីភ្នំពេញ។ព្រះរាជកម្មវិធីនេះបានប្រព្រឹត្តិទៅតាម ទំនៀមទំលាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយនៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ ដែលជាថ្ងៃទី១នៃព្រះរាជាពិធីស្រោចស្រពព្រះសុគន្ធវារី ថ្វាយនិងប្រគេន សម្តេចព្រះមហាសង្ឃរាជ-សម្តេចព្រះសង្ឃនាយក-សម្តេចព្រះសង្ឃនាយករង គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា មានការអញ្ជើញជាអធិបតី ដ៍ខ្ពង់ ខ្ពស់ពី សំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងក្នុងនាមជាឧត្តមភរិយាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។ក្នុងឱកាសអញ្ជើញដល់ទីអារាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញធ្វើពិធីប្រុងពាលី ដើម្បីជាកិច្ចបួងសួងសុំម្ចាស់ទឹកម្ចាស់ដី ផ្ដល់នូវសេចក្តីសុខចំរើន សំរាប់ការចាប់ផ្តើមដំណើរការព្រះរាជពិធីស្រោចស្រព ព្រះសុគន្ធវារី ថ្វាយនិងប្រគេន សម្តេចព្រះមហាសង្ឃរាជ-សម្តេចព្រះសង្ឃនាយក-សម្តេចព្រះសង្ឃនាយករង និងសម្តេចព្រះសង្ឃ គណៈមហានិកាយនៃ ព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញក្នុងកម្មវិធីបែបព្រះពុទ្ធសាសនា ជាបន្តបន្ទាប់ទៀត ជាពិសេសក្នុងកម្មវិធីចំរើនព្រះបរិត្ត នមស្ការ សមាទានសីល ដោយមានការយាងនិមន្ត ពីសម្តេចព្រះសង្ឃ ព្រះរាជាគណៈនិង ព្រះសង្ឃ ១០៨ ព្រះអង្គ។ ពិធីចំរើនព្រះបរិត្ត នមស្ការ សមាទានសីលនេះ និងនិមន្តសម្តេចព្រះព្រហ្មរតនមុនី ពិន សែម ឧត្តមប្រឹក្សា   គណៈសង្ឃនាយក គណៈមហានិកាយ នៃ ព្រះរាជាណាចក្រកម្ពុជា សម្តែងព្រះសទ្ធម្មវិសេសទេសនា ដើម្បីរំលឹកនឹកដល់ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង ដែលព្រះអង្គត្រាស់ដឹង នូវអនុត្តរៈសម្មាសម្ពោធិញាណ និងព្រះធម៌វិន័យ ដ៏វិសេសវិសាល បន្សល់ទុកអោយពុទ្ធបរិស័ទ គ្រប់ជំនាន់ គោរពប្រតិបត្តិរហូតដល់ពេលបច្ចុប្បន្ន ដែលជាប្រទីបបំភ្លឺផ្លូវ ដល់មនុស្សលោកគ្រប់រូប ឱ្យប្រកាន់ខ្ជាប់នូវ អំពើល្អ អំពើជាកុសល លះបង់អំពើបាប អំពើជាអកុសល សាងនូវកុសលទាន តម្កល់ទុក សំរាប់អនាគតជាតិ។សូមជម្រាបថា នៅកិច្ចបញ្ជប់នៃកម្មវិធី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា រួមជាមួយប្រតិភូមអមដំណើរបាន ប្រគេនទេយ្យទាន និង សាដក ដល់ព្រះសង្ឃទាំង១០៨អង្គ បន្ទាប់មកវេប្រគេន នូវ ទេយ្យទានទាំងអស់នោះ និង យំកិញ្ចិ ជាកិច្ចបញ្ជប់នៃពិធីថ្ងៃទីមួយ៕​អត្ថបទៈ សំ ងីម​

សម្ដេចតេជោ ចែករំលែកបទពិសោធន៍ជោគជ័យ នៃការអប់រំបណ្ដុះកូនៗ ដែលសម្ដេចបាន ប្រើពេលជាង ៤០ឆ្នាំទើបទទួលផលដូចថ្ងៃនេះ

2025/03/13 11:21:27 pm        674
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ បានបង្ហោះសារនៅលើបណ្ដាញសង្គម ចែករំលែកបទពិសោធន៍របស់សម្ដេច និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការទទួលបានជោគជ័យនៃការអប់រំបណ្ដុះកូនៗ ដែល​សម្ដេចទាំងទ្វេបានប្រើពេលជាង ៤០ ឆ្នាំទើបទទួលផលដូចថ្ងៃនេះ។ សម្ដេចតេជោ បានសរសេរថា ពេជ្រកំពុងឆ្នៃ និងពេជ្រកែឆ្នៃរួច និងកំពុងរក្សាទុក ឬ​និយាយ​មួយ​បែប​ គឺដាវកំពុងផលិត ដាវកំពុងប្រើ និងកំពុងសំលៀងបន្ត។​សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញរូបថតប៉ុន្មានសន្លឹក បង្ហាញអំពី​ជោគជ័យ​នៃ​ការ​អប់រំ​បណ្តុះ​បណ្តាល​កូន​ៗ​ដែល​សម្ដេចទាំងទ្វេបានប្រើពេលជាង ៤០ ឆ្នាំទើបទទួលផលដូចថ្ងៃនេះ។សម្ដេចតេជោបានសរសេរថា ទោះពួកកូនជាកូននាយករដ្ឋមន្ត្រីតែពួកកូនមិនមានម៉ូតូ ឬឡាន​ជិះ​ទេ​ពួក​កូន​ត្រូវ​ដើរ​ទៅរៀនព្រោះសាលាមិនឆ្ងាយពីផ្ទះទេ (សាលាចតុមុខ) សំណាងជាងគេ ម៉ាណែត បានកង់ជិះព្រោះត្រូវរៀននៅវិទ្យាល័យព្រះស៊ីសុវត្តិដែលឆ្ងាយជាងគេបន្តិច។ ពុក​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់​ទិញឡាន ឬម៉ូតូឲ្យកូនជិះ​តែ​ពុក​ចង់​ឲ្យ​ពួក​កូន​ស្គាល់​នូវ​ជីវភាព​ប្រជា​ជន​ធម្មតា​ដូច​កាល​ពុក​នៅពីក្មេង។ សម្ដេចតេជោ​បានបន្តថា ពេលកូនណាមួយមាន​កំហុស​ពួកកូន​ត្រូវ​ជាប់​វិន័យ​ទាំង​អស់​គ្នា​ដោយ​អង្គុយ​អាន​សៀវ​ភៅទាំ​ងអស់គ្នាព្រោះពុកចង់ឲ្យពួកកូនចេះជួយដាស់តឿនគ្នាសាមគ្គីគ្នា ដើម្បី​ជៀស​វាង​ជាប់​វិន័យទាំងអស់គ្នា។សម្ដេចតេជោ​បានបញ្ជាក់ថា៖«ពេលពួកកូនចេញទៅរៀននៅក្រៅប្រទេស ពុកទៅសរសេរវិន័យ​បិទ​ក្នុង​បន្ទ​ប់គេង បន្ទប់ទឹកដែលពុកចាំជាងគេនៅបារាំងសម្រាប់ ម៉ានិត ម៉ានី ម៉ាលី គឺ (ចេញ​ពី​ផ្ទះ ៥០០ម៉ែត្រត្រូវប្រាប់បង ណាហ្រ្គា និង សុខហ៊ា និងចាយលុយលើស 100 France ត្រូវសុំ​ការ​អនុញ្ញាត​ពីសុខហ៊ា)»។សម្ដេចថ្លែងថា៖«ពេលពួកកូនចេញទៅរៀនជុំគ្នានៅអាមេរិកដែលមាន ម៉ាណា ម៉ានិត ម៉ានី ម៉ាលី លើក​លែងតែ ម៉ាណែតពុកសរសេរវិន័យ (ដើរឃ្លាតពីផ្ទះ ៥០០ ម៉ែត្រត្រូវសុំអុំ ចាយលុយលើស ៥០ដុល្លារត្រូវសុំពីអុំ) ទាំងនៅបារាំងទាំងនៅអាមេរិកសុទ្ធមានការកំណត់ម៉ោងត្រូវចូលគេង និង​ត្រូវ​បិទ​ភ្លើងបិទម៉ាស៊ីនកំដៅ ម៉ាស៊ីនត្រជាក់ដើម្បីសន្សំសំចៃភ្លើង»។សម្ដេចតេជោ​បាន​ថ្លែងថា ពុកម៉ែសូមអរគុណកូនៗដែលជាង ២០ ឆ្នាំមុនបាននិយាយ​ជា​មួយ​គ្នា​ដែល​ពុក​បានលួចស្តាប់ឮ ម៉ានិតនិយាយថា ប្រាប់ទាំងអស់គ្នាថា (ពុកម៉ែ តឹងតែង​ចំពោះ​ពួក​យើង​គឺ​ចង់​ឲ្យយើងល្អ)។ ពិតមែនតែពេលនេះពួកកូនមានប្រពន្ធមានប្តី និងមានកូនព្រមទាំង​ចេញ​ដឹក​នាំប្រទេស ឬចូលរួមក្នុងការងារបម្រើជាតិក្នុងឋានៈខ្ពង់ខ្ពស់ តែពុកនៅរង់​ចាំ​ធ្វើ​ជា​ថ្ម​សំលៀង​សម្រាប់​ពួក​កូនតទៅទៀត។សម្ដេចតេជោបានផ្ដាំទៅ​កូនៗរបស់សម្ដេចថា ពុកម៉ែចង់ឲ្យកូនៗខិតខំបណ្តុះ​បណ្តាល​អប់រំ​កូន​ៗ​ដែល​ជា​ចៅ​របស់ពុកម៉ែតាមរបៀបពុកម៉ែតទៅទៀតពិសេសផ្តោតលើគុណធម៌ ចរិយាធម៌ សីល​ធម៌​ចេះជួយអ្នកក្រីក្រ ទន់ខ្សោយ គោរពចាស់ទុំ សុភាពរាបសារ មិនឆ្មើងឆ្មៃ។ល។ ចៅ​រប​ស់ពុក​ម៉ែ​ជា​ចៅ​ល្អហើយតែត្រូវតែតាមតម្រង់ទិសពួកគេតទៅទៀត៕

ឯកអគ្គរដ្ឋទូតឥណ្ឌា៖ ទំនាក់ទំនងឥណ្ឌា-កម្ពុជាគួរតែត្រូវបានលើកកម្រិតឱ្យកាន់​តែខ្ពស់ថែមទៀត

2025/03/13 09:16:52 pm        373
នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម បាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបាននាំយកនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរដ្ឋាភិបាលឥណ្ឌាជូនចំពោះសម្ដេចបវរធិបតីផងដែរ ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយូរអង្វែង រវាងឥណ្ឌា និងកម្ពុជា ដោយឯកឧត្តមបានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានចំណងមិត្តភាព សាមគ្គីភាព និងជាប្រពៃណីជាយូរណាស់មកហើយ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា កម្ពុជាគឺជាដៃគូដ៏សំខាន់មួយរបស់ឥណ្ឌា។ ដោយយោងលើទំនាក់ទំនងជាច្រើនទសវត្សរ៍ ភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា និងសក្តានុពលជាច្រើនទៀត ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ទំនាក់ទំនងឥណ្ឌា-កម្ពុជាគួរត្រូវបានលើកកម្រិត កាន់ឱ្យតែខ្ពស់ថែមទៀត។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-ឥណ្ឌា ព្រមទាំងថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ពិសេសការបណ្ដុះបណ្ដាល និងកសាងធនធានមនុស្ស។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា កម្ពុជា-ឥណ្ឌា នៅមានវិស័យសក្ដានុពលជាច្រើនទៀត ដែលជាឱកាសនៃការពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជាផលប្រយោជន៍ដល់ប្រទេសទាំងពីរ។ សម្ដេចបវរធិបតីក៏បានបង្ហាញនូវជំនឿជឿជាក់ថា តួនាទីរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងចូលរួមចំណែកបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។ សម្ដេចបវរធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូតបានពិភាក្សាអំពីសក្តានុពលសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន មានជាអាទិ៍៖ សេដ្ឋកិច្ច, ពាណិជ្ចកម្ម, ការវិនិយោគ, ការពារជាតិ និងសន្ដិសុខ, ទេសចរណ៍ និងវប្បធម៌, លទ្ធភាពនៃការបង្កើនជើងហោះហើរត្រង់ឥណ្ឌា-កម្ពុជា, ព្រមទាំងការជំរុញការតភ្ជាប់រវាងប្រជាជននិងប្រជាជន ក៏ដូចជា រវាងធុរជននិងធុរជន។ សម្ដេចបវរធិបតីបានលើកទឹកចិត្តឯកឧត្តមឯកអគ្គរដ្ឋទូត បង្កើតទំនាក់ទំនង និងសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួង-ស្ថាប័នរបស់កម្ពុជា ដើម្បីជំរុញឱ្យកាន់តែខ្លាំងក្លាថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ៕

សម្ដេចប្រមុខរដ្ឋស្ដីទី ជំរុញឱ្យរុស្ស៊ី និងកម្ពុជាធ្វើការងារជាមួយគ្នាបន្ថែមទៀត​ដើម្បីបង្កើនទំហំ​ពាណិជ្ជកម្ម និងវិនិយោគ

2025/03/13 08:22:12 pm        379
នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្ររាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យឯកឧត្តម អាណាតូលី ប៉ូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបនេះថា នៅក្នុងជំនួបនេះ សម្ដេចប្រមុខរដ្ឋស្ដីទី បានសម្ដែងនូវការស្វាគមន៍ ចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅកម្ពុជា ខណៈនេះគឺជាជំនួបលើកទីពីរហើយ ក្នុងឱកាសដែលសម្ដេចតេជោកាន់តំណែងជាប្រធានព្រឹទ្ធសភា ជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត។ នៅក្នុងឱកាសនោះសម្ដេចតេជោ បានសម្ដែងនូវការពេញចិត្ត ចំពោះទំនាក់ទំនងរវវាងប្រទេសទាំងពីរ មានភាពល្អប្រសើរ ដែលជាទំនាក់ទំនងយូរអង្វែង ហើយក្នុងណត្តិរបស់ ឯកឧត្តមនេះ បានរួមចំណែកដល់ការអភិវឌ្ឍនូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។ នៅក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្ស៊ី បានសម្ដែងនូវការអរគុណចំពោះសម្ដេចតជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការី បានចូលជួបសម្ដែងការគួរសម។ នៅក្នុងឱកាសនោះ ឯកឧត្តម បានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងរុស្ស៊ី ដែលភ្ជាប់ទំនាក់ទំនងគ្នាបានយូរអង្វែង និងជាទំនាក់ទំនងដែលទុកចិត្តគ្នា។ ឯកឧត្តម ឯកអគ្គរដ្ឋទូតបានរម្លឹកឡើងថា នៅក្នុងឱកាសខួប ៧០ ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅឆ្នាំ ២០២៦ ខាងមុខប្រទេសទាំងពីរ ជាពិសេស រុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការងារជាមួយភាគីកម្ពុជា ដើម្បីពង្រីកទំនាក់ទំនងរវាងកម្ពុជា-រុស្ស៊ី ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ឯកឧត្តមបានបន្តថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពល្អប្រសើរមិនត្រឹមតែនីតិប្រតិបត្តិទេ សម្រាប់ទំនាក់ទំនងនីតិបញ្ញត្តិរវាងប្រទេសទាំងពីរក៏មានភាពល្អប្រសើរដែរ ដោយឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងសភា សហព័ន្ធរុស្ស៊ី ជាមួយនឹងព្រឹទ្ធសភាកម្ពុជា នាពេលកន្លងមកមានភាពល្អប្រសើរនឹងជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំបន្ថែមទៀត។ ឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្ស៊ី សង្ឃឹមថា ប្រទេសទាំងពីរជាពិសេស សភា សហព័ន្ធរុស្ស៊ី និងព្រឹទ្ធសភាកម្ពុជា នឹងបន្តនូវការខិតខំ ដើម្បីពង្រឹងទំនាក់ទំនងរវាងស្ថាប័ននីតិបញ្ញត្តិរបស់ប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានរម្លឹកអំពីទំនាក់ទំនងរវាងគណបក្សប្រជាជនកម្ពុជា និងបក្សកាន់អំណាចរបស់រុស្ស៊ី ក្នុងការភ្ជាប់ទំនាក់ទំនងគ្នាបន្ថែមទៀតរវាងស្ថាប័នគណបក្សរវាងប្រទេសទាំងពីរផងដែរ។ ចំពោះវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងរុស្ស៊ី និងកម្ពុជា ឯកឧត្តម ឯកអគ្គរដ្ឋទូត បានឱ្យដឹងថា សម្រាប់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានចំនួន ២៩ លានដុល្លារ។ ជាការឆ្លើយតប នៅក្នុងឱកាសនោះ សម្ដេចតេជោ បានអបអរសាទរចំពោះការរក្សាបាននូវទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ និងអរគុណឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្ស៊ី ដែលបានលើកឡើងអំពីការផ្ដល់អាហារូបករណ៍ និងជួយដល់វិស័យអប់រំកម្ពុជា។ ក្នុងឱកាសនោះដែរ សម្ដចតេជោ បានបញ្ជាក់បន្ថែមចំពោះទំនាក់ទំនងនីតិបញ្ញតិរបស់ប្រទេសទាំងពីរ ដែលប្រទេសទាំងពីរនឹងខិតខំប្រឹងប្រែងដើម្បីធ្វើយ៉ាងណា ដើម្បីជំរុញឱ្យទំនាក់ទំនងក្នុងស្ថាប័នទាំងពីរនេះគឺមានភាពរីកចម្រើន។ ឆ្លើតតបនឹងទំនាក់ទំនងបក្សសម្ដេចតេជោ បានរំលេចឡើងឱ្យមានការភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំគណបក្សរវាងប្រទេសទាំងពីរ ហើយសម្ដេចតេជោ មានបំណងអញ្ជើញឯកឧត្តមប្រធានគណបក្សកាន់អំណាចរបស់ប្រទេសរុស្ស៊ីមកទស្សនកិច្ចនៅប្រទេសកម្ពុជានាពេលខាងមុខផងដែរ។ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅក្នុងឱកាសនោះសម្ដេចតេជោ ចង់ឃើញសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងបន្ថែមទៀត ខណៈបច្ចុប្បន្ននេះមានត្រឹមប្រមាណ ២៩ លានដុល្លារ ដែលសម្ដេចតេជោបញ្ជាក់ថា ទំហំនេះមិនទាន់សមស្របទៅនឹងសក្ដានុពលសេដ្ឋកិច្ច និងទំនាក់ទំនងនយោបាយរបស់ប្រទេសទាំងពីរនៅឡើយទេ ដូច្នេះប្រទេសទាំងពីរគួរធ្វើការជាមួយគ្នាបន្ថែមទៀតដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរខេត្តកំពង់ធំ ជួបសំណេះសំណាល និងអបអរសាទរសិស្សជ័យលាភីនិទ្ទេស A
09/06/2026 03:09 PM
ឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាង​ថ្នាក់​ដឹក​នាំ​ជំនាន់​មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
09/06/2026 02:09 PM
ជនជាតិចិន ត្រូវបានសង្រ្គោះចេញពីរូងក្រោមដីនេប៉ាល់ រយៈពេល ១០ថ្ងៃ ក្រោយទឹកជំនន់ដ៏គំហក់
09/06/2026 02:09 PM
ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំខ្នុរដំបង ស្រុកជើងព្រៃ នាំយកអំណោយ និង​ថវិកា​ជូន​ដល់​ពលរដ្ឋមានជីវភាពខ្វះខាត
09/06/2026 02:09 PM
យានចម្លងអាល្លឺម៉ង់ឡើងដល់ទីអវកាស ខណៈអឺរ៉ុបចូលរួមប្រកួតប្រជែងបាញ់បង្ហោះផ្កាយរណប
09/06/2026 02:09 PM
ក្រសួងការងារ នាំយកឱកាសការងារដល់ផ្ទះជូនប្រជាពលរដ្ឋនៅស្រុកថ្មបាំង
09/06/2026 02:09 PM
រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃ ដើម្បីបោសសម្អាត Online Scams
09/06/2026 02:09 PM
អន្តរក្រសួង ចុះវាយតម្លៃការងារថែទាំផ្លូវជនបទ ១២ខ្សែ នៅខេត្តត្បូងឃ្មុំ
09/06/2026 02:09 PM
ក្រុមនិស្សិតចុះស្រាវជ្រាវផ្ទាល់ពីវប្បធម៌ជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី
09/06/2026 01:09 PM
រដ្ឋបាលខេត្តត្បូងឃ្មុំ ជំរុញអាជ្ញាពាក់ព័ន្ធបន្តផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងពីបញ្ហាជំងឺអេដស៍
09/06/2026 01:09 PM