ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង
កម្ពុជា ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​ការ​ហោះ​ចូល​ដោយ​គ្មាន​ការ​អនុញ្ញាត​នៃ​ឧទ្ធម្ភាគចក្រ​របស់​កង​ទ័ព​អាកាស​ថៃ ​លើដែនអធិបតេយ្យកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម​បណ្ឌិតសភាចារ្យ ច័ន្ទ សារុន
សម្ដេចធិបតី សាទរចំពោះសិស្សប្រឡប់ជាប់បាក់ឌុប និងលើកទឹកចិត្តដល់សិស្សដែលធ្លាក់ ចាប់យកឱកាសសិក្សាជំនាញវិជ្ជាជីវៈ

ព័ត៌មានសំខាន់ៗ

សម្តេចធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីជួបសម្តែងការគួរសម និងពិភាក្សាការងារ

2025/03/13 06:20:32 pm        275
នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ឯកអគ្គរដ្ឋទូតហ្វាំងឡង់ថ្មី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

2025/03/13 02:59:57 am        121
ភ្នំពេញ ៖ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតលោកជំទាវ គ្រីស្ទីណា គូវ៉ាចា សាន់តូពូឡូស ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, លោកជំទាវឯកអគ្គរដ្ឋទូត បានសម្ដែងចំណាប់អារម្មណ៍ជាខ្លាំងចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានអបអរសាទររាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងអំឡុងពេលពីរទសវត្សរ៍ចុងក្រោយនេះ។ លោកជំទាវឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងហ្វាំងឡង់ និងកម្ពុជា ព្រមទាំងបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជាអាទិ៍៖ ការបោសសម្អាតមីន, កសិកម្ម, និងការចុះបញ្ជីបណ្ណកម្មសិទ្ធិដីធ្លី។ លោកជំទាវឯកអគ្គរដ្ឋទូតក៏បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត។ ជាការឆ្លើយតប, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរលោកជំទាវ ឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនហ្វាំងឡង់ដែលបានចូលរួមចំណែក ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។ សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ដែលបច្ចុប្បន្ន មានរយៈពេល៥៥ឆ្នាំមកហើយ។ ជាមួយគ្នានេះ, សម្ដេចបវរធិបតីជឿជាក់ថា​ តួនាទីរបស់​លោកជំទាវ​អគ្គរដ្ឋទូត​ នឹង​ចូលរួម​ចំណែក​បន្ថែម​ទៀត​ក្នុង​ការ​ពង្រឹង​ និង​ពង្រីក​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ ​កាន់រីក​ចម្រើន​ថែមទៀត។ សម្ដេចបវរធិបតីក៏បានលើកឡើងពីការដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាព និងសុខុមាលភាព របស់ប្រជាពលរដ្ឋ តាមរយៈការពង្រឹងវិស័យសុខាភិបាល, ការអប់រំ, ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការបង្កើតការងារ ព្រមទាំងការជំរុញការតភ្ជាប់ឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព។   សម្ដេចបវរធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីសក្កានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល, បរិស្ថាន, ពាណិជ្ជកម្ម, វិនិយោគ​ និងធុរកិច្ច ជាពិសេស លើសារ:សំខាន់នៃនិវានុវត្តន៍ និងការបង្កើតប្រព័ន្ធអេកូឡូស៊ីសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ។ សម្ដេចបវរធិបតីបានលើកទឹកចិត្តឱ្យលោកជំទាវឯកអគ្គរដ្ឋទូតបន្តភ្ជាប់ទំនាក់ទំនង​ និង​សហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួង-ស្ថាប័នរបស់កម្ពុជា ដើម្បីជំរុញឱ្យកាន់តែខ្លាំងក្លាថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វាំងឡង់៕

សម្តេចធិបតី៖ សង្គមដែលលើកកម្ពស់អ្នកសរសេរ និងអ្នកអាន​នឹងជួយ​លើក​កម្ពស់​ដល់​ពុទ្ធិ​បញ្ញាញាណ

2025/03/11 03:46:36 pm        549
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកថាទិវាអំណាន ​គឺ​ជា​ការ​លើក​កម្ពស់​អ្នកអាន និងអ្នកសរសេរ ខណៈសង្គមមួយដែលលើកកម្ពស់អ្នកសរសេរ និងអ្នកអាននេះ គឺ​ជា​ការ​លើកស្ទួយ ដល់ពុទ្ធិបញ្ញាញាណ និងគាំទ្រដល់​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ប្រកប​ដោយ​ចីរភាព។តាមរយៈឆាណែលតេលេក្រាម និងហ្វេសបុកនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានលើកឡើងថា សូមអបអរសាទរ ទិវាជាតិអំណាន ខួបលើកទី១០ ក្រោម​ប្រធាន​បទ «ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម»។ សម្តេចធិបតី នាយករដ្ឋ​មន្រ្តី​បាន​បញ្ជា​ក់​ថា«ការប្រារព្ធទិវាជាតិអំណាននេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអាន និង​ការ​សរសេរ​។ សង្គមមួយដែលលើកកម្ពស់អ្នកសរសេរ និងអ្នកអាននឹង​ជួយ​លើក​កម្ពស់​ដល់ពុ​ទ្ធិ​បញ្ញា​ញាណ ​ដែលគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព»។សូមបញ្ជាក់ថារាល់ថ្ងៃទី១១ ខែមីនា ត្រូវបាន​រាជ​រដ្ឋាភិបាល​កំណត់​យក​ជា​ថ្ងៃ​ទិវា​ជាតិ​អំណាន​នៅ​ព្រះរាជា​ណា​ចក្រកម្ពុជា ខណៈការបង្កើតទិវាអំណាននេះ គឺក្នុងគោលបំណងរំឭកដល់វីរភាព និង​គុណូប​ការៈ​ដ៏​ថ្លៃ​ថ្លារបស់សម្តេច ព្រះសង្ឃរាជ ជួន ណាត ដែលបានខិតខំតស៊ូ ពុះពារការពារ​មរតក​វប្បធម៌ អក្សរសាស្ត្រខ្មែរ និងក្នុងគោលបំណងបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើក​កម្ពស់​សមត្ថ​ភាពអាន ការតែងនិពន្ធ និងការស្រាវជ្រាវ សំដៅរួមចំណែកការពារ និងលើក​កម្ពស់​វប្បធម៌ អរិយធម៌ខ្មែរ ព្រមទាំងពង្រីកចំណេះដឹងដល់ពលរដ្ឋកម្ពុជាគ្រប់រូបជាដើម។ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញសិស្សានុសិស្ស យុវជន យុវនារីកម្ពុជា ជា ច្រើន​បាន​នាំគ្នាអានសៀវភៅតាមរយៈការតាំងពិពរណ៍សៀវភៅកន្លែងផ្សេងៗគ្នា ទាំងក្នុងរាជ​ធានី​ភ្នំពេញ និងតាមបណ្តាខេត្តនានា។ ដោយឡែកសម្រាប់ទិវាជាតិអំណានលើកទី១០ បាន​ប្រារព្ធ​ឡើង​នៅ​វិទ្យាស្ថានបច្ចេកវិទ្យារយៈពេលពេលបួនថ្ងៃ ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១១ ខែមីនា ក្រោម​ប្រធានបទ​​ «ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម»។ នៅក្នុងទិវានោះ ក៏​មាន​ការ​ដាក់​តាំង​ពិព័រណ៍​សៀវ​ភៅ​ប្រមាណ១០០ស្ដង់ផងដែរ ដើម្បីលើកកម្ពស់ការអាន និងការសរសេរ​នៅ​កម្ពុជា​៕ អត្ថបទ៖ បាន ចក់

សម្ដេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញទស្សនាខ្សែច្រវាក់ផលិតកម្មនៅក្នុងរោងចក្រ ម៉ាវ៉ល ហ្កាមិន ដែលផ្តោតលើការងារកាត់ដេរសម្លៀកបំពាក់ និងខោអាវកីឡា

2025/03/10 06:25:32 pm        121
នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជា​មួយ​កម្មការីនី​​ជា​ម្តាយ ​ជា​អាណា​ព្យាបាល​ដែលផ្ញើកូនក្នុងទារកដ្ឋាន និងសម្ពោធទារកដា្ឋនរោងចក្រ ម៉ាវ៉ល ហ្កាមិន។សម្ដេចធិបតីមានប្រសាសន៍ថា គោលការណ៍បង្កើតទារកដ្ឋាននេះ ជាគោលការណ៍មួយក្នុង​ចំណោម​១០ ដែល​រាជ​រដ្ឋាភិបាល​បាន​ដាក់​ចុះតាំ​ពី​ដើមអាណត្តិ តាមរយៈក្រសួង​ការងារ​ដែល​ជា​សេនា​ធិការ​ដឹកនាំរៀបចំ។ ទារកដ្ឋាន​នេះ​សម្រាប់កា​រមើលថែទាំកូនៗរបស់កម្មករនិយោជិត ដែល​មាន​អាយុចាប់ពី ៣ខែ រហូតដល់​អាយុ ​៣ឆ្នាំ ដែលជួយ​សម្រួល​ដល់ប​ង​ប្អូន​កម្មករ​និយោជិត​ក្នុង​រោង​​ច​ក្រ​អាច​យក​កូនៗ​ម​ក​ផ្ញើ​ក្នុង​ទារកដ្ឋាន ដើម្បីទទួលបានការមើលថែទាំសុខភាព និងទទួ​ល​បាន​​អាហារូបត្ថម្ភ​គ្រប់​គ្រាន់​សម្រាប់​ទារក ដែលជាមូលធនមនុស្សកម្ពុជាចាប់ពីតូចទៅតែម្តង បន្ថែម​ពីនេះ ទារកដ្ឋាននេះ ត្រូវ​បាន​រៀប​ចំ​បង្កើត​ឡើង​សម្រាប់ជាកន្លែង​ដែល​ផ្តល់​សេវា​ថែ​ទាំ​កុមារ​តូចៗ ជាកូនរបស់បងប្អូន​កម្មករ​និយោជិត​​ជា​ស្ត្រីនៅ​ រោងចក្រ ម៉ាវ៉ល ប្រកបដោយសុវត្ថិភាព និងធំធាត់​ឡើង ដោយមានសុខភាព​ល្អ​។បន្ទាប់ពីជួបសំណេះសំណាល ជាមួយកម្មការីនីដែលជាម្តាយ ជាអាណាព្យាបាល​ដែល​ផ្ញើ​កូន​ក្នុង​ទារកដ្ឋាន​ និងសម្ភោធទារកដា្ឋនរោងចក្រ ម៉ាវ៉ល ហ្កាមិន រួចមក សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បាន​អញ្ជើញទស្សនា ខ្សែច្រវាក់ផលិតកម្មនៅក្នុងរោងចក្រ ម៉ាវ៉ល ហ្កាមិន ដែលផ្តោតលើកា​រ​ងារកា​ត់​ដេរសម្លៀកបំពាក់ និងខោអាវកីឡា និងបានផ្តល់ការងារដល់កម្មករ និយោជិត ចំនួន​ជិត​២​ម៉ឺននាក់៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយកម្មការីនីជាអាណាព្យាបាល​ដែលផ្ញើកូនក្នុងទារកដ្ឋាន និងសម្ពោធទារកដា្ឋនរោងចក្រ ម៉ាវ៉ល ហ្កាមិន

2025/03/10 05:01:08 pm        215
នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជា​មួយ​កម្មការីនី​​ជា​ម្តាយ ​ជាអាណាព្យាបាលដែលផ្ញើកូនក្នុងទារកដ្ឋាន និងសម្ពោធទារកដា្ឋនរោងចក្រ ម៉ាវ៉ល ហ្កាមិន ។គោលការណ៍បង្កើតទារកដ្ឋាននេះ ជាគោលការណ៍មួយក្នុងចំណោម១០ ដែល​រាជ​រដ្ឋាភិបាល​បាន​ដាក់​ចុះតាំ​ពី​ដើមអាណត្តិ តាមរយៈក្រសួងការងារដែលជាសេនាធិការដឹកនាំរៀបចំ។ ទារកដ្ឋាន​នេះ​សម្រាប់កា​រមើលថែទាំកូនៗរបស់កម្មករនិយោជិត ដែលមានអាយុចាប់ពី ៣ខែ រហូតដល់​អាយុ ​៣ឆ្នាំ ដែលជួយ​សម្រួល​ដល់ប​ង​ប្អូន​កម្មករ​និយោជិត​ក្នុង​រោង​ចក្រ​អាច​យក​កូនៗ​ម​ក​ផ្ញើ​ក្នុង​ទារកដ្ឋាន ដើម្បីទទួលបានការមើលថែទាំសុខភាព និងទទួ​ល​បាន​អាហារូបត្ថម្ភ​គ្រប់​គ្រាន់​សម្រាប់​ទារក ដែលជាមូលធនមនុស្សកម្ពុជាចាប់ពីតូចទៅតែម្តង បន្ថែមពីនេះ ទារកដ្ឋាននេះ ត្រូវ​បាន​រៀប​ចំ​បង្កើត​ឡើង​សម្រាប់ជាកន្លែងដែលផ្តល់សេវាថែទាំកុមារតូចៗ ជាកូនរបស់បងប្អូន​កម្មករ​និយោជិត​​ជា​ស្ត្រីនៅ​ រោងចក្រ ម៉ាវ៉ល ប្រកបដោយសុវត្ថិភាព និងធំធាត់ឡើង ដោយមានសុខភាព​ល្អ​។គោលនយោបាយរបស់រដ្ឋាភិបាល បានផ្ដល់អត្ថប្រយោជន៍ដល់កម្មករនិយោជិត ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ នៅពេលពិនិត្យសុខភាពទទួលបានប្រាក់ឧបត្ថម្ភ ៨ម៉ឺនរៀលក្នុង១លើក និងត្រូវ​ពិនិត្យ​ផ្ទៃពោះ​ចំនួន៤លើក មុនពេលសម្រាល, ពេលឆ្លងទន្លេ កូន១ ឧបត្ថម្ភថវិកា ៨០ម៉ឺន កូនភ្លោះ២ ឧបត្ថម្ភ​១,២លានរៀល កូនភ្លោះ៣ ឧប​ត្ថម្ភ ១,៦លានរៀល និងកូន​ភ្លោះ​៣​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន៥លានរៀល ថែមទៀតផង៕

សម្ដេចធិបតីឱ្យអភិរក្សតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅសម្រាប់ផលប្រយោជន៍សាធារណៈ និងសហគមន៍

2025/03/10 04:27:22 pm        140
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំ​ដល់​ក្រសួង​បរិស្ថាន រដ្ឋបាលខេត្តកំពង់ស្ពឺ និងក្រសួងទេសចរណ៍ ត្រូវរួមគ្នា អភិរក្ស ថែរក្សា តំបន់​ទេសចរណ៍​ខ្ន​​ងផ្សារ ខ្នងសំពៅសម្រាប់ផលប្រយោជន៍សាធារណៈ និងសហគមន៍ ជាពិសេស​រៀបចំ​​កម្ម​វិធី​ទាក់​ទាញ​ភ្ញៀវទេសចរមកទស្សនាកម្សាន្តនៅទីនេះឱ្យបានច្រើន។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ​បន្ទាប់​ពី​អញ្ជើញ​ទៅ​ទស្សនា​ផ្ទាល់នៅ​ភ្នំ​ខ្នង​ផ្សារ និងបានជួបជជែកលេងជាមួយ ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិតាំងបំពង់ និង​អនុ​ប្រធាន​ ដើម្បីស្តាប់ពីស្ថានភាពជីវភាពរបស់ប្រជាជននៅក្នុងសហគមន៍ ក៏ដូចជា​សំណូមពរ​ជាក់​ស្តែង​ដើម្បី​ជួយដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ កាលពីថ្ងៃទី៨ ខែមីនាម្សិលមិញនេះ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា មុននឹង​ចាក​ចេញ​ពី​តំបន់​ទេសចរណ៍​ខ្នង​ផ្សារ​កាល​ពី​ថ្ងៃ​ទី៨មីនាកន្លងទៅនេះ សម្ដេចបានជួបជជែកលេងជាមួយ ប្រធាន​សហគមន៍​ទេសចរណ៍​ធម្មជាតិ​តាំង​បំពង់ និងអនុប្រធាន ដើម្បីស្តាប់ពីស្ថានភាពជីវភាពរបស់ប្រជាជននៅក្នុងសហគមន៍ ក៏​ដូចជាសំណូមពរជាក់ស្តែងដើម្បីជួយដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ សម្ដេចមានប្រសាសន៍ថា ក្រោយពីពិនិត្យនូវទិដ្ឋភាពជាក់ស្តែង និងស្តាប់តំណាងសហគមន៍ សម្ដេច​បានសម្រេច៖ ១. ប្រគល់ភារកិច្ចជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តមអភិបាលនៃអភិបាលខេត្តកំពង់ស្ពឺ៖ សហការអភិរក្សនិងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ នៃឧទ្យានជាតិភ្នំក្រវាញឱ្យបានល្អ សម្រាប់ផលប្រយោជន៍សាធារណៈ និងសហគមន៍នៅតំបន់នេះ។ សិក្សារៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រនិងសេវាកម្មគាំទ្រ ដូចជាផ្លូវ បន្ទប់ទឹក កន្លែងលក់អាហារ កន្លែងសង្គ្រោះបន្ទាន់ ។ល។ ទៅតាមស្តង់ដារ និងទុកជាប្រយោជន៍ជូនសហគមន៍ ដើម្បីធ្វើអោយប្រសើរឡើងនូវការផ្តល់សេវាជូនទេសចរណ៍ដែលមកកំសាន្តនៅទីនេះ។សម្ដេចក៏បានណែនាំឱ្យ សិក្សាធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្គត់ផ្គង់ទឹកនៅលើតំបន់ភ្នំខ្នងផ្សារ ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ជើងភ្នំផងដែរ។ សម្ដេចធិបតី បានប្រគល់ភារកិច្ចជូនឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សហការណ៍ សម្របសម្រួល ជាមួយក្រសួងបរិស្ថាន គណៈអភិបាលខេត្ត ប្រតិបត្តិករទេសចរណ៍និងសហគមន៍ ដើម្បីជំរុញទេសចរណ៍ធម្មជាតិនៅតំបន់នោះឱ្យកាន់តែប្រសើរឡើង ក៏ដូចជាការជួយបង្កើនសមត្ថភាពរបស់សហគមន៍ក្នុងការផ្ដល់សេវាទេសចរណ៍ផងដែរ។ ទាំងនេះនឹងអាចចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ៕

សម្ដេចធិបតី ណែនាំដល់ស្នងការនគរបាលរាជធានី-ខេត្ត ត្រូវផ្ដល់អាទិភាពដល់រថយន្តសង្គ្រោះអ្នកជំងឺអាចទៅបានទោះបីករណីការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំក៏ដោយ

2025/03/09 11:53:00 pm        220
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី៩ ខែមីនា​ឆ្នាំ២០២៥នេះ បានណែនាំដល់ស្នងការនគរបាលរាជធានី-ខេត្ត ត្រូវផ្ដល់អាទិភាពដល់រថយន្តសង្គ្រោះអ្នកជំងឺអាចធ្វើដំណើរទៅបាន ទោះបីករណីការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំក៏ដោយ។ក្នុងឱកាសនេះ សម្ដេចធិបតី បានថ្លែងអំណរគុណនិងកោតសរសើរដល់បងប្អូនសមត្ថកិច្ចទាំងអស់ ជាពិសេសនគរបាលចរាចរណ៍ដែលបានខិតខំប្រឹងប្រែងគ្រប់ពេលវេលា ដើម្បីធានានូវសុវត្ថិភាព និងសណ្ដាប់ធ្នាប់ចរាចរណ៍តាមបណ្តោយដងផ្លូវសាធារណៈនៅទូទាំងប្រទេស ជាពិសេសនៅរាជធានីភ្នំពេញ ដែលមានប្រជាជនច្រើនហើយសកម្មភាពសេដ្ឋកិច្ចក៏រស់រវើកខ្លាំង។សម្ដេចមានប្រសាសន៍កោតសរសើរចំពោះឯកឧត្តមអគ្គស្នងការនគរបាលជាតិ ក៏ដូចជាស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការដឹកនាំនិងណែនាំលើកិច្ចការងារដ៏សំខាន់នេះជាប់ជាប្រចាំ។សម្ដេចបានថ្លែងថា សម្ដេចក៏ធ្លាប់ដឹកនាំផ្ទាល់នូវការងារសន្តិសុខសម្រាប់ការពារថ្នាក់ដឹកនាំជាតិនិងអន្តរជាតិ ខ្ញុំយល់ច្បាស់អំពីការលំបាកពេលខ្លះក្នុងការបំពេញភារកិច្ចតាមតួនាទីក្នុងការធានាតុល្យភាពនៃការការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិនិងអន្តរជាតិ ជាមួយនឹងការសម្រួលសកម្មភាពជូនប្រជាពលរដ្ឋនៅក្នុងតំបន់ការពារសុវត្ថិភាពមួយចំនួន។សម្ដេចបានបន្តថា ទោះជាយ៉ាងនេះក្តី ការអនុវត្តភារកិច្ចដោយម៉ឺងម៉ាត់និងម៉ត់ចត់ ប្រកបដោយភាពបត់បែនទៅតាមករណីចាំបាច់នីមួយៗ ជាពិសេសករណីពាក់ព័ន្ធជាមួយការសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ ជាកិច្ចការដែលយើងត្រូវខិតខំបន្តរួមគ្នាធ្វើដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។សម្ដេចបានណែនាំឲ្យមានការយោគយល់អំពីប្រជាពលរដ្ឋរបស់យើង ដែលទោះបីជាបងប្អូនសមត្ថកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយផលប៉ះពាល់ជាអតិបរមាយ៉ាងណាក៏ដោយ ក៏ពេលខ្លះមិនអាចជៀសផុតពីការរំខានដល់លំហូរចរាចរណ៍រយៈពេលខ្លីនៅតាមផ្លូវសាធារណៈមួយចំនួននោះទេ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ «លឺមួយរយដង មិនស្មើនឹងឃើញផ្ទាល់មួយដងទេ»

2025/03/09 02:58:34 pm        349
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃសៅរ៍ ទី៨​ ខែ​មីនា ឆ្នាំ២០២៥ ម្សិលមិញ​ បានឆ្លៀតឱកាសចំណាយពេលប្រមាណ ៤ម៉ោង៣០នាទី ធ្វើ​ដំណើរ​ថ្មើរ​ជើង​ចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំខ្នងផ្សារ។សម្ដេចធិបតីបញ្ជាក់ថា​ ទោះជាហត់បន្តិច ប៉ុន្តែពិតជាមិនខុសបំណងទេ ដោយសារ​សម្ដេច​បាន​ឃើញ​ផ្ទាល់​នូវ​សម្រស់ធម្មជាតិ និងសក្តានុពលនៃតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ ដែលស្ថិត​ក្រោម​ដែន​គ្រប់គ្រងរបស់ឧទ្យានជាតិភ្នំក្រវ៉ាញ ដែលល្អលើសអ្វីដែលសម្ដេច​បាន​ឃើញ​តាម​ទូរទស្សន៍​ ឬបណ្ដាញផ្សព្វផ្សាយសង្គម។ ក្នុងដំណើរពេលនេះ ក៏មានការចូលរួមពីសំណាក់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​, ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល​នៃ​គណៈអ​​ភិបាលខេត្តកំពង់ស្ពឺ ដើម្បីរួមគ្នាគិតអំពីការជួយ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ធ​ម្មជាតិ​នៅ​តំបន់​នេះ ​ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។  

សម្ដេចធិបតីណែនាំឱ្យធ្វើបច្ចុប្បន្នភាពបញ្ជីទីតាំងបុរាណដ្ឋានឱ្យបានច្បាស់លាស់ដើម្បីរក្សាកេរដំណែលដូនតា

2025/03/06 01:50:19 am        140
ភ្នំពេញ ៖ ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ កម្មវិធី អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ នៅល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានណែនាំដល់ក្រសួង វប្បធម៌ និងវិចិត្រសិប្បៈ និងក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីទីតាំងបុរាណដ្ឋានឱ្យបានច្បាស់លាស់ដើម្បីរក្សាកេរដំណែលដូនតាទុកដល់កូនចៅតជំនាន់ទៅមុខទៀត។ ​សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា ភាពសម្បូរបែបនៃបេតិកភណ្ឌរបស់កម្ពុជានៅទូទាំងប្រទេស គឺជាមោទនភាពរបស់ជាតិ និងប្រជាជន ប៉ុន្ដែបញ្ហាប្រឈមពាក់ព័ន្ធទៅនឹងការអភិរក្ស ថែរក្សា និងផលប៉ះពាល់កម្មសិទ្ធិប្រជាពលរដ្ឋ ជាពិសេសសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី មិនទាន់បានដោះស្រាយបញ្ចប់ជាស្ថាពរ ស្របតាមផែនការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការកាត់បន្ថយបញ្ហាជំម្លោះដីធ្លីនៅទាំងប្រទេសតាមរយៈការដាក់ចេញប្លង់កម្មសិទ្ធិដីធ្លី។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានណែនាំដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់ជាអតិបរិមានៅឆ្នាំ ២០២៥ នៅតំបន់ចាំបាច់បំផុតសម្រាប់ការពារគ្រប់បុរាណដ្ឋាន ដោយឈរលើគោលការណ៍ចំនួនពីរសំខាន់គឺការ ការពារតម្លៃដើមនៃបេតិកភណ្ឌ រួមទាំងបេតិកភណ្ឌដែលមានសក្ដានុពល និងកាត់បន្ថយជាអតិបរិមានៃផលប៉ះពាល់ដល់ប្រជាជន។ សម្ដេចធិបតី ជឿថានេះគឺជាការងារបន្ទាន់ចំពោះមុខដែលនាំដល់ការការពារបានជាស្ថាពរ ពីការរំលោភបំពាន ក៏ដូចជាការសម្របសម្រួលដល់យុទ្ធនាការវាស់វែងចេញប្លង់កម្មសិទ្ធិដីធ្លីជូនដល់ប្រជាពលរដ្ឋផងដែរ។ សូមជម្រាបថា ក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយនេះ ពីឆ្នាំ២០១៧-២០២២ ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ បានធ្វើបច្ចុប្បន្នភាព បុរាណដ្ឋាននៅទូទាំងប្រទេស បានចំនួន៩៣១៧។ ចំពោះការគ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពបុរាណនៅទូទាំង ២៥ រាជធានី-ខេត្ត រួមមាន: ប្រាសាទ, គ្រឹះប្រាសាទ, ទួលមនុស្សរស់នៅ, ទួលកប់សព និងប្រព័ន្ធធារាសាស្ត្រ។ ក្នុងនោះប្រាសាទ និងគ្រឹះប្រាសាទមានចំនួន២៨៧៧ ស្ថានីយ, ទួលមនុស្សរស់នៅ មានចំនួន៥០៥៨ ស្ថានីយ, ទួលកប់សព មានចំនួន៦០៥ ស្ថានីយ, ប្រព័ន្ធធារាសាស្ត្រ មានចំនួន១៩៨២ ទីតាំង។ ចំណែកការគ្រប់គ្រងទួល ស្ថានីយទទួលស្គាល់ មានចំនួន៤៦០៧ស្ថានីយ, មិនទាន់ទទួលស្គាល់ មានចំនួន៥២៨៧ស្ថានីយ, ស្ថានីយបោះបង្គោលរួច មានចំនួន២៨៨ស្ថានីយ,មិនទាន់បោះបង្គោល មានចំនួន៩៥៩៥ស្ថានីយ, ស្ថានីយរកឃើញថ្មី មានចំនួន១០៧៣ស្ថានីយ, ស្ថានីយបាត់ពីបញ្ជីចាស់ មានចំនួន៦៣ ស្ថានីយ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកាកសាងព្រះមហាចេតិយដ៏ធំមួយថ្វាយសម្តេចសង្ឃ ណយ ច្រឹក ស្ថិតនៅវត្តចន្ទបូរីវង្ស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ

2025/03/06 12:12:34 am        163
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកាដើម្បីកសាងព្រះមហាចេតិយដ៏ធំមួយថ្វាយសម្តេចសង្ឃ ណយ ច្រឹក នាយករងទីមួយនៃព្រះរាជាណាចក្រកម្ពុជា និងបានប្រគល់ភារកិច្ចជូន ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ជាក់ស្តែងនាព្រឹកថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានដឹកនាំក្រុមការងារបច្ចេកទេសចូលក្រាបបង្គំគល់រាយការណ៍ថ្វាយសម្តេចព្រះពោធិវង្ស ណយ ច្រឹក ព្រះសង្ឃនាយករងទីមួយនៃព្រះរាជាណាចក្រកម្ពុជា អំពីគម្រោងសាងសង់ព្រះមហាចេតិយ ស្ថិតនៅវត្តចន្ទបូរីវង្ស ស្ថិតនៅភូមិសំរោងខាងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា គំរូប្លង់មហាចេតិយនេះគឺបានការឯកភាពពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ព្រមទាំងសម្តេចសង្ឃ ណយ ច្រឹក រួចរាល់ហើយ និងដាក់ឆ្លង សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដើម្បីសម្រេច ផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រយៈពេលជាង ៥ខែ កម្ពុជា​បណ្តេញជនបរទេសចេញ​ជិត ៣ម៉ឺននាក់ និង​ជិត ២ពាន់​នាក់​ទៀត​​ត្រៀម​​បណ្តេញចេញ ពាក់ព័ន្ធករណី Online Scams និង​ការ​ប្រព្រឹត្ត​បទ​ល្មើសផ្សេ​ងៗ
09/05/2026 02:09 PM
ប្រភព៖ប្រធានាធិបតីចិនសម្លឹងរកការនាំក្រុមគណៈប្រតិភូដ៏ច្រើនអមដំណើរលោកទៅទស្សនកិច្ចអាមេរិក
09/05/2026 02:09 PM
រដ្ឋមន្ត្រីហិរញ្ញវត្ថុ៖ អ៊ុយក្រែន ប្រឈមនឹងគម្លាតហិរញ្ញវត្ថុពីក្រៅប្រទេស ៣២,៦ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៧
09/05/2026 02:09 PM
ឆ្ពោះទៅរកអនាគតបៃតង និស្សិតមេកានិកយានយន្តសម្រេចការដំឡើងរថយន្ត EV Mini bus ដោយ​ជោគជ័យ
09/05/2026 02:09 PM
អនុប្រធានាធិបតីហ្វីលីពីន Sara Duterte ប្រកាសពីការបង់ប្រាក់ធានាជុំវិញពាក្យចោទប្រកាន់ពីបទគំរាមកំហែងដ៏ធ្ងន់ធ្ងរប្រឆាំងលោក Marcos
09/05/2026 02:09 PM
អតីតពលករមកពីថៃ និងយុវជននៅខេត្តកោះកុង កំពុងសម្លឹងមើលឱកាសការងារក្នុងស្រុក
09/05/2026 01:09 PM
ប្រព័ន្ធធារាសាស្ត្រក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង អាចស្រោច​ស្រព​ផ្ទៃដីស្រែ​វស្សា​បាន​ជាង ១ម៉ឺន​៧ពាន់ហិកតា
09/05/2026 01:09 PM
ទីភ្នាក់ទេសចរណ៍បីប្រទេស មកសិក្សារៀបចំកញ្ចប់ទេសចរណ៍នាំទេសចរមកទស្សនាកម្ពុជា
09/05/2026 12:09 PM
កងកម្លាំង និងយុវជនបន្តចូលរួមវេចខ្ចប់អំណោយសម្រាប់ផ្តល់ជូនអ្នកភូមិរង់ចាំ
09/05/2026 12:09 PM
លោក Trump ៖ កាណាដា នឹងមិនអាចសង្គ្រោះបានទេ ប្រសិនបើអាមេរិកបញ្ឈប់ទំនាក់ទំនងពាណិជ្ជកម្ម
09/05/2026 12:09 PM