នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
ជនជាតិខ្មែរ និង​បរទេសជិត ៥ពាន់នាក់ ត្រូវជាប់ឃុំ ខណៈមន្ត្រីនគរបាល ៧៧នាក់ ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams
នគរបាលរាជធានីឃាត់ខ្លួនបុរសម្នាក់ បែកធ្លាយសម្លេងតាមបណ្តាញសង្គម ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជា

សន្តិសុខ និង សង្គម

ក្រុមជនអន្ធពាលបង្កភាពចលាចលក្នុងទីក្រុង បន្ទាប់ពីមេឧក្រិដ្ឋជនប្រេស៊ីលត្រូវបានសម្លាប់

2023/10/24 06:08:08 pm        166
យោងតាមក្រុមឧស្សាហកម្ម ដែលតំណាងឱ្យក្រុមហ៊ុនរថយន្តក្រុង បានឲ្យដឹងថា ក្រុមឧក្រិដ្ឋជនបានដុតរថយន្តក្រុងយ៉ាងហោចណាស់ ៣៥គ្រឿងនៅក្នុងទីក្រុងរីអូ ដេ យ៉ាណែរ៉ូ (Rio de Janeiro) នៅក្នុងប្រទេសប្រេស៊ីល ដែលបានបង្កភាពចលាចលតាមដងផ្លូវ កាលពីថ្ងៃចន្ទ (២៣ តុលា) បន្ទាប់ពីនគរបាលបានសម្លាប់មេឧក្រិដ្ឋកម្មនៅក្នុងប្រតិបត្តិការមួយ។ការវាយប្រហារលើរថយន្តក្រុងនេះ ត្រូវបានប្រមូលផ្តុំនៅភាគខាងលិចនៃទីក្រុង ដែលក្រុមឧក្រិដ្ឋជនជាគូប្រជែង កំពុងប្រយុទ្ធដើម្បីគ្រប់គ្រងទឹកដី។ យោងតាមនគរបាលបានឲ្យដឹងថា ហេតុការណ៍ទាំងនេះ បានកើតឡើងបន្ទាប់ពីប្រតិបត្តិការរបស់នគរបាលមួយ ដែលបានសម្លាប់ក្មួយប្រុសរបស់មេដឹកនាំកងជីវពលដ៏ធំបំផុតរបស់រដ្ឋនៅក្នុងប្រទេសប្រេស៊ីល។ក្រុមឧក្រិដ្ឋជន ឬហៅថាកងជីវពលរបស់ទីក្រុង រីអូ ដែលជាញឹកញាប់មានសមាសភាពពីមន្ត្រីនគរបាលបច្ចុប្បន្ន និងអតីតនេះ បានក្លាយជាការគំរាមកំហែងសន្តិសុខធំបំផុតមួយរបស់តំបន់។ ក្រុមជនអន្ធពាលទាំងនេះ ដើមឡើយត្រូវបានបង្កើតឡើងដើម្បីជាកងកម្លាំងស្វ័យការពារសម្រាប់សង្កាត់ក្រីក្រ ដែលរងការបំផ្លិចបំផ្លាញដោយក្រុមឧក្រិដ្ឋជនគ្រឿងញៀន ប៉ុន្តែឥឡូវនេះពួកគេបានរីករាលដាលក្លាយទៅជាក្រុមឧក្រិដ្ឋជន ដែលប្រតិបត្តិការនៅក្នុងឧក្រិដ្ឋកម្មខុសច្បាប់ជាច្រើនផ្សេងទៀតនៅក្នុងប្រទេសប្រេស៊ីល៕

រថភ្លើងបុកគ្នានៅបង់ក្លាដែស បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៧នាក់ស្លាប់ និងច្រើននាក់រងរបួស

2023/10/24 05:57:18 pm        105
នគរបាលបាននិយាយថា មនុស្សយ៉ាងហោចណាស់១៧នាក់បានស្លាប់ និងច្រើននាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃចន្ទ បន្ទាប់ពីរថភ្លើង២គ្រឿងបានបុកគ្នា នៅក្នុងប្រទេសបង់ក្លាដែស។រថភ្លើងដឹកអ្នកដំណើរ បានបុកជាមួយរថភ្លើងដឹកទំនិញ នៅក្នុងតំបន់ Bhairab មានចម្ងាយប្រមាណ៨០គីឡូម៉ែត្រ ភាគឦសានរដ្ឋធានី Dhaka ។ អធិការនគរបាលតំបន់ លោក Rasel Sheikh បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា សាកសពយ៉ាងហោចណាស់១៧នាក់ត្រូវបានយកចេញពីកន្លែងកើតហេតុ ដែលកើនឡើងពីចំនួនអ្នកស្លាប់ត្រូវរាយការណ៍ដំបូងថាមានត្រឹមតែ១៣នាក់។អាជ្ញាធរបាននិយាយថារថភ្លើងដឹកទំនិញ បានបុករថភ្លើងដឹកអ្នកដំណើរពីក្រោយ ដោយបានធ្វើឲ្យខូចខាតទូរថភ្លើងចំនួន២។

ប្រទេសបូលីវី ផ្អាកសាលារៀន ខណៈផ្សែងចំហេះព្រៃគ្របដណ្តប់លើទីក្រុង Santa Cruz

2023/10/24 05:53:27 pm        153
តំបន់ទីក្រុង Santa Cruz ប្រទេសបូលីវី បានចេញការព្រមានពណ៌ក្រហមអំពីអនាម័យ និងបានឲ្យសាលារៀនផ្អាក កាលពីថ្ងៃចន្ទ បន្ទាប់ពីចំហេះព្រៃនៅទូទាំងតំបន់ បណ្តាលឲ្យមានការបំពុលបរិយាកាសធ្ងន់ធ្ងរ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុង Santa Cruz បានចេញការព្រមានអំពីអនាម័យព័ណ៌ក្រហម ដោយសារតែគុណភាពខ្យល់ដ៏គ្រោះថ្នាក់បង្កឡើងដោយចំហេះព្រៃឆេះរាលដាលនៅក្នុងតំបន់សំបូរដោយសណ្តែកសៀង។ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងអប់រំប្រទេសបូលីវី លោក Edgar Pary បានផ្អាកសាលារៀន នៅក្នុងទីក្រុង Santa Cruz ដើម្បីការពារកុមារ និងបានណែនាំដល់ពលរដ្ឋឲ្យពាក់ម៉ាស់។រដ្ឋាភិបាលក្នុងតំបន់ បានស្នើសុំឲ្យកសិករ បញ្ឈប់ការដុតធ្វើកសិកម្ម ជាការអនុវត្តន៍ផ្នែកកសិកម្ម ដែលប្រើប្រាស់ដើម្បីត្រៀមសម្រាប់ដីស្រែចំការក្នុងការសាបព្រោះ ខណៈត្រូវបានហាមឃាត់ចាប់តាំងពីថ្ងៃទី១ ខែសីហា។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថា ចាប់តាំងពីពេលនោះមក តំបន់នេះស្ថិតក្រោមការព្រមានព័ណ៌ក្រហម ដោយសារតែហានិភ័យនៃចំហេះព្រៃ។ បច្ចុប្បន្ននេះ មានចំហេះព្រៃ៥កន្លែង កំពុងឆេះរាលដាលនៅទីក្រុង Santa Cruz ។

រថយន្តដឹកជំនួយជាង៤០គ្រឿង កំពុងរង់ចាំនៅព្រំដែនដើម្បីចូលមកតំបន់ហ្កាហ្សា

2023/10/24 05:45:16 pm        79
អ្នកនាំពាក្យកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិលោកស្រី Ali Zaki បាននិយាយកាលពីថ្ងៃចន្ទថា ទីភ្នាក់ងារមានរថយន្តដឹកជំនួយជាង៤០គ្រឿងកំពុងរង់ចាំនៅព្រំដែនរវាងប្រទេសអេហ្ស៊ីប និងតំបន់ហ្កាហ្សា ហើយបានរៀបចំសម្រាប់ពេលវេលាណាមួយ ដែលយើងអាចចូលទៅក្នុងតំបន់នេះម្តងទៀត។ កម្មវិធីស្បៀងអាហារពិភពលោក បានចែកត្រីខកំប៉ុង និងការផ្គត់ផ្គង់ស្បៀងអាហារផ្សេងទៀត នៅក្នុងតំបន់ហ្កាហ្សាដែលត្រូវបានហ៊ុមព័ទ្ធ ខណៈក្បួនរថយន្តដឹកជំនួយទី៣ បានចូលទៅច្រកឆ្លងកាត់តំបន់ Rafah។ ការដឹកជញ្ជូនជំនួយមនុស្សធម៌បានឆ្លងកាត់តំបន់Rafah កាលពីថ្ងៃសៅរ៍ បន្ទាប់ពីជម្លោះជុំវិញទម្រង់ការសម្រាប់ការពិនិត្យជំនួយ និងការទម្លាក់គ្រាប់បែកនៅផ្នែកក្នុងតំបន់ព្រំដែនហ្គាហ្សា ដែលបានបណ្តាលឲ្យសម្ភារៈជំនួយសង្គ្រោះ បានជាប់គាំងនៅក្នុងប្រទេសអេហ្ស៊ីប។Rafah គឺជា ច្រកឆ្លងកាត់ដ៏សំខាន់ នៅក្នុងនិងក្រៅតំបន់ហ្កាហ្សា ដែលមិនជាប់ព្រំដែនជាមួយប្រទេសអ៊ីស្រាអែល។ ចាប់តាំងពីប្រទេសអ៊ីស្រាអែល បានដាក់ការហ៊ុមព័ទ្ធទាំងស្រុងនៅតំបន់ហ៊ុមព័ទ្ធក្នុងការសងសឹកសម្រាប់ការវាយប្រហារធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់កាលពីថ្ងៃទី៧ ខែតុលា តំបន់Rafah បានក្លាយជាការផ្តោតយកចិត្តទុកដាក់ក្នុងកិច្ចប្រឹងប្រែងផ្តល់ជំនួយ។ មន្ត្រីអង្គការសហប្រជាជាតិ បាននិយាយថា រថយន្តដឹកជំនួយប្រមាណ១០០គ្រឿងនឹងត្រូវការជារៀងរាល់ថ្ងៃ ដើម្បីបំពេញតម្រូវការចាំបាច់នៅក្នុងតំបន់ហ្កហ្សា ជាទីស្នាក់នៅរបស់ពលរដ្ឋ២,៣លាននាក់ ហើយជាកន្លែងដែលការស្តុកទុកស្បៀងអាហារ ទឹក និងប្រេងឥន្ធនៈជិតអស់។

មនុស្សយ៉ាងហោចណាស់៥នាក់ បានស្លាប់បន្ទាប់ពីព្យុះមួយវាយប្រហារអឺរ៉ុបខាងជើង

2023/10/23 09:30:35 pm        106
នគរបាលអង់គ្លេសបាននិយាយកាលពីថ្ងៃអាទិត្យ (២២ តុលា) ថា ជនរងគ្រោះទីបួនបានស្លាប់ក្នុងប្រទេសអង់គ្លេស ក្នុងអំឡុងពេលព្យុះមួះយបានវាយលុកចក្រភពអង់គ្លេស និងអឺរ៉ុបខាងជើង ជាមួយនឹងខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារព្យុះឈ្មោះ បាបេត (Babet) ដែលបានដាក់ដោយការិយាល័យឧតុនិយមរបស់ចក្រភពអង់គ្លេស កើនឡើងដល់ ៥នាក់ រួមទាំងការស្លាប់មួយករណីនៅប្រទេសអាល្លឺម៉ង់ផងដែរ។នៅប្រទេសអង់គ្លេស បុរស និងស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីត្រូវទឹកជំនន់ហូរនាំយកទៅ និងបុរសម្នាក់ទៀតបានស្លាប់ពេលដើមឈើរលំសង្កត់លើរថយន្តរបស់ខ្លួន ហើយស្ត្រី វ័យ៨០ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់នៅផ្ទះ ដែលការស្លាប់នោះត្រូវបានផ្សារភ្ជាប់ទៅនឹងទឹកជំនន់នៅក្នុងតំបន់ផងដែរ។ នៅប្រទេសអាឡឺម៉ង់ ស្ត្រីវ័យ៣៣ឆ្នាំម្នាក់ បានស្លាប់នៅពេលដែលដើមឈើមួយដើ មបានធ្លាក់លើរថយន្តរបស់ខ្លួន នៅលើកោះ ហ្វេសម៉ាន (Fehmarn) នៃសមុទ្របាល់ទិក កាលពីថ្ងៃសុក្រ។ ទឹកជំនន់ដ៏អាក្រក់បំផុតមួយចំនួន គឺកើតឡើងនៅភាគខាងកើតដែនដីស្កុតឡែន ជាទីដែលប្រជាជនជាង ៣០០គ្រួសារត្រូវបានជម្លៀសចេញ។ អាកាសធាតុបានស្ងប់ស្ងាត់បន្តិចកាលពីថ្ងៃអាទិត្យ ប៉ុន្តែទឹកជំនន់នៅតែបន្តបង្កឱ្យមានការរំខានដល់ការធ្វើដំណើរតាមផ្លូវ និងផ្លូវដែកឆ្លងកាត់តំបន់ដ៏ធំមួយ នៃភាគកណ្តាល និងភាគខាងជើងនៃប្រទេសអង់គ្លេស។ ទីភ្នាក់ងារបរិស្ថានបានចេញការព្រមានទឹកជំនន់ជាង ២០០ដង សម្រាប់ផ្នែកខ្លះនៃប្រទេសអង់គ្លេស ហើយបាននិយាយថា ទន្លេសំខាន់ៗអាចនៅតែជន់លិចរហូតដល់ថ្ងៃអង្គារខាងមុខនេះផងដែរ៕

មន្ទីរពេទ្យទាំងអស់នៅតំបន់ហ្កាហ្សា អស់ប្រេងឥន្ធនៈបម្រុងសម្រាប់ដំណើរការ ខណៈជម្លោះនៅតែបន្ត

2023/10/23 09:16:15 pm        94
យោងតាមអ្នកនាំពាក្យរបស់អាជ្ញាធរសុខាភិបាលដែនដីហ្កហ្សា បាននិយាយកាលពីថ្ងៃអាទិត្យ (២២ តុលា) ថា មន្ទីរពេទ្យទាំងអស់នៅទូទាំងតំបន់ហ្កាហ្សា ស្ទ្រីប បានអស់ស្តុកប្រេងឥន្ធនៈបម្រុង ដែលធ្វើឲ្យជីវិតអ្នកជំងឺរាប់ពាន់នាក់ប្រឈមនឹងហានិភ័យ ព្រមទាំងធ្វើឱ្យស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងររួចទៅហើយនៅក្នុងតំបន់ហ៊ុមព័ទ្ធនេះ កាន់តែអាក្រក់ទៅៗ។បន្ទាប់ពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា អ៊ីស្រាអែលបានបិទច្រកព្រំដែនពីររបស់ខ្លួនជាមួយតំបន់ហ្កាហ្សា ហើយបានដាក់ «ការឡោមព័ទ្ធទាំងស្រុង» លើដែនដីនេះ ដោយរារាំងការផ្គត់ផ្គង់ប្រេងឥន្ធនៈ អគ្គិសនី និងទឹកផងដែរ។ បញ្ហានេះបានបង្ខំឱ្យមន្ទីរពេទ្យនៅទូទាំងតំបន់ហ៊ុមព័ទ្ធ ដែលពឹងផ្អែកលើអ៊ីស្រាអែលប្រហែល២ ភាគ៣ នៃអគ្គិសនីរបស់ខ្លួន បង្វែរការពឹងផ្អែកលើប្រេងឥន្ធនៈបម្រុងសម្រាប់ប្រតិបត្តិការសង្រ្គោះជនរងគ្រោះ។អ្នកនាំពាក្យអាជ្ញាធរសុខាភិបាលនៃតំបន់នេះបាននិយាយថា ជំនួយផ្គត់ផ្គង់វេជ្ជសាស្រ្ត ដែលទើបមកដល់ថ្មី គឺមិនទាន់គ្រប់គ្រាន់ក្នុងការបំពេញតម្រូវការ ដែលកំពុងកើនឡើងរបស់ពលរដ្ឋហ្កាហ្សានៅឡើយទេ ហើយយន្តការជំនួយមនុស្សធម៌បច្ចុប្បន្ន បានបរាជ័យក្នុងការនាំមកនូវការផ្លាស់ប្តូរដ៏មានអត្ថន័យចំពោះវិបត្តិមនុស្សធម៌នៃទឹកដីនេះ។អង្គការសុខភាពពិភពលោក (WHO) បានព្រមានកាលពីថ្ងៃទី១២ ខែតុលា ថា ប្រព័ន្ធសុខាភិបាលនៅតំបន់ហ្កាហ្សា គឺស្ថិតនៅ «ចំណុចមិនអាចគ្រប់គ្រងបាន»។ អាជ្ញាធរសុខាភិបាលរបស់ដែនដីនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់របស់ជនជាតិប៉ាឡេស្ទីន ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សា បានកើនឡើងដល់ជាង ៤.៦៥១នាក់ និងមនុស្សជាង ១៤.២៤៥នាក់ផ្សេងទៀត ក៏បានរងរបួសផងដែរ៕

ជនភៀសខ្លួនប៉ាឡេស្ទីន បានបង្កើតជំរំថ្មី នៅតំបន់ហ្កាហ្សា ខណៈរងការគម្រាមកំហែងពីការវាយប្រហារតាមអាកាស

2023/10/23 09:10:04 pm        113
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ត្រូវបានគេឃើញកាលពីថ្ងៃអាទិត្យ (២២ តុលា) ពីលើជំរំថ្មីដែលបង្កើតឡើង សម្រាប់ប្រជាជនប៉ាឡេស្ទីន ដែលទើបផ្លាស់ទីលំនៅ នៅទីក្រុង ខាន់ យ៉ូនីស (Khan Younis) ភាគខាងត្បូងនៃតំបន់ហ្កាហ្សា ខណៈពលរដ្ឋជាច្រើនព្រួយបារម្ភពីការវាយប្រហារដែលអាចកើតមាន។ ការវាយប្រហារតាមអាកាសនោះ បានធ្លាក់ទៅលើទីក្រុង ខាន់ យ៉ូនីស ប៉ុន្តែគេមិនទាន់ដឹងថាមានអ្វីខ្លះត្រូវបានវាយប្រហារនោះទេ។អ៊ីស្រាអែលបានជំរុញឱ្យពលរដ្ឋហ្កាហ្សា ផ្លាស់ទីពីភាគខាងជើងតំបន់ហ្កាហ្សា ទៅភាគខាងត្បូងនៃតំបន់នេះ ខណៈខ្លួនបានវាយលុកតំបន់ជុំវិញ ដោយការវាយប្រហារតាមអាកាស ចាប់តាំងពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស បានបើកការវាយប្រហារយ៉ាងបង្ហូរឈាមទៅលើដីអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់មក។ អ៊ីស្រាអែលបានប្រមូលផ្តុំកងទ័ព និងពាសដែកយ៉ាងច្រើន នៅតាមព្រំដែនជាមួយតំបន់ហ្កាហ្សា មុនពេលការលុកលុយតាមដីគោកដែលរំពឹងទុក អាចកើតឡើង ដោយនេះអាចបញ្ជាក់ថា សុបិន្តអាក្រក់សម្រាប់ប្រជាជនតំបន់ហ្កាហ្សា នៅមិនយូរទៀតនោះទេ៕

មនុស្សជាង៦.១០០នាក់ស្លាប់ ក្នុងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ដែលកាន់តែរីកធំ

2023/10/23 08:53:50 pm        119
ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ដែលនៅតែបន្ត បានឆក់យកអាយុជីវិតមនុស្សជាង៦.១០០នាក់ នៅភាគីទាំងសងខាង ខណៈអំពើហិង្សារីកកាន់តែធំឈានចូលដល់រយៈពេល១៧ថ្ងៃ នៅថ្ងៃចន្ទនេះ។ យោងតាមក្រសួងសុខាភិបាលអ៊ីស្រាអែល បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា មនុស្សជាង១.៤០០នាក់ បានស្លាប់ និង៥.៤៣១នាក់បានរងរបួស នៅខាងភាគីអ៊ីស្រាអែល ចាប់តាំងពីជុំថ្មីនៃជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន បានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា។ ទន្ទឹមនឹងនេះ យោងតាមតួលេខចុងក្រោយដែលបានចេញផ្សាយដោយក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា ពលរដ្ឋប៉ាឡេស្ទីនសរុប ៤.៧៤១នាក់ នៅក្នុងតំបន់ហ្កាហ្សា និង West Bank បានស្លាប់ និងជាង១៥.០០០នាក់ បានរងរបួស។ ក្នុងចំណោមអ្នកស្លាប់ ៤.៦៥១នាក់ បានស្លាប់នៅក្នុងហ្កាហ្សា និង៩០នាក់ ស្លាប់នៅក្នុងតំបន់ West Bank ។យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយលុកតាមដីគោកនៅពេលខាងមុខរបស់អ៊ីស្រអែល ក្នុងតំបន់ហ្កាហ្សា អាចមានរយៈពេល៣ខែ ប៉ុន្តែវានឹងមានរយៈពេលវែងជាងនេះ ខណៈអ៊ីស្រាអែលនឹងធ្វើឲ្យបានជោគជ័យក្នុងការលុបបំបាត់ក្រុមហាម៉ាស់។ក្រុមហាម៉ាស់ ដែលគ្រប់គ្រងនៅតំបន់ហ្គាហ្សា បានចាប់ផ្តើមការវាយលុកដ៏ខ្លាំងក្លាទៅលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។ ជាការឆ្លើយតប យោធាអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាស ដាក់គោលដៅលើទីតាំងនិងទីបញ្ជាការក្រុមហាម៉ាស់ នៅក្នុងតំបន់ហ៊ុមព័ទ្ធឆ្នេរ។ ជុំថ្មីនៃសង្គ្រាមនេះបានបណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួសច្រើននៅភាគីទាំងសងខាង។

ឧបនាយករដ្ឋមន្រ្តី នេត សាវឿន៖ គ្រឿងញៀនត្រូវបានចាត់ទុកស្មើនឹងរឿងសន្តិសុខជាតិ ដូច្នេះត្រូវរួមគ្នាទប់ស្កាត់ឲ្យបាន

2023/10/23 08:16:06 pm        192
ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឯកឧត្តម នេត សាវឿន បានថ្លែងថា ករណីគ្រឿងញៀនត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ចាត់ទុកស្មើនឹង​បញ្ហា​សន្តិសុខជាតិ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចាប់ពីពេលនេះតទៅ​ត្រូវរួមគ្នាទប់ស្កាត់ និងលុបបំបាត់ឲ្យខាងតែបាន ខណៈសព្វថ្ងៃនេះ គ្រឿងញៀនបានរីករាលដាលកាន់តែច្រើន ពោលគឺរហូតដល់ជនបទតែម្តង។ថ្លែងនៅក្នុងកិច្ចប្រជុំ ស្តីពីការប្រកាសសមាសភាពបន្ថែម នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះនៅវិមានសន្តិភាព​ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នេត សាវឿន ​បានបញ្ជាក់ថា យុទ្ធសាស្រ្តរបស់សម្តេចមហាបវរធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចាត់ទុកគ្រឿងញៀនជាមុំមួយ ឬជាស្នូលមួយក្នុងយុទ្ធសាស្រ្តបច្ចកោណរបស់​រាជ​រដ្ឋាភិបាល ដោយសម្តេចចាត់ទុកគ្រឿងញៀននេះស្មើនឹងសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម ដោយសារតែបញ្ហាគ្រឿងញៀននេះហើយ ​នាពេលអនាគតយុវជនយើង និងស្រុកយើងបាត់បង់​សមត្ថភាព បាត់បង់ពលកម្ម បាត់បង់​បញ្ញាញាណ ​និងបាត់បង់ធនធានមនុស្សជាដើម។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នេត សាវឿន ក៏បានឲ្យដឹងផងដែរថា ប្រទេសកម្ពុជា​ថ្វីត្បិត​តែ​ជា​ប្រទេសមិនបានកែច្នៃ ​និងផលិតគ្រឿងញៀនក៏ពិតមែន ​ប៉ុន្តែកម្ពុជាត្រូវបានគេនាំចេញ និងនាំចូល​ឆ្លងកាត់​ ខណៈបច្ចុប្បន្នមានការកើនឡើងគួរឲ្យព្រួយបារម្ភ ​ដូច្នេះហើយបានជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តី បានសម្រេចបង្កើន​សមាសភាព​បន្ថែមរហូត​ដល់​២៤ក្រសួងស្ថាប័ន​ដើម្បីរួមគ្នាទប់ស្កាត់ ​និងបង្រ្កាប ​ករណីនេះឲ្យបាន​ក្នុងគោលបំណង​ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់​ជាតិ​ទាំងមូល។ជាមួយគ្នានោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នេត សាវឿន ​ក៏បានស្នើឲ្យមានការដកចេញពី ក្របខណ្ឌ ​ក្រោយរកឃើញមន្រ្តីនគរបាលណាដែលប្រើប្រាស់ ​និងជាប់ពាក់ព័ន្ធគ្រឿងញៀន ខណៈករណីនេះ ឯកឧត្តមបានកោតសរសើរ ​ដល់ក្រសួងការពារជាតិអនុវត្តបានយ៉ាងល្អ នឹង​ធ្វើការដកឈ្មោះចេញ​ ពីក្របខណ្ឌក្រោយមន្រ្តីយោធារបស់ខ្លួនប្រើប្រាស់គ្រឿងញៀននោះ៕អត្ថបទ បាន ចក់

អ៊ីស្រាអែលវាយប្រហារបន្ទាយរបស់ក្រុមឧទ្ទាមហេសបូឡា ចំនួនពីរទីតាំងនៅប្រទេសលីបង់

2023/10/23 06:52:24 pm        240
យោធារបស់អ៊ីស្រាអែលបាននិយាយថា យន្តហោះរបស់ខ្លួន បានវាយប្រហារទៅលើបន្ទាយរបស់ក្រុមឧទ្ទាម ហេសបូឡា ចំនួនពីរកន្លែង ក្នុងប្រទេសលីបង់ នៅព្រឹកថ្ងៃចន្ទ (២៣ តុលា) នេះ ដែលគ្រោងនឹងបាញ់មីស៊ីលប្រឆាំងរថក្រោះ និងគ្រាប់រ៉ូកែតជាច្រើនឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល ខណៈការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅទូទាំងព្រំដែនរបស់ប្រទេសទាំងពីរ។ក្រុមហេសបូឡា បាននិយាយថា យុទ្ធជនម្នាក់ក្នុងចំណោមអ្នកប្រយុទ្ធរបស់ខ្លួនត្រូវបានសម្លាប់ ដោយមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសលីបង់ NNA បានរាយការណ៍ថា មានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលមួយ ទៅលើជាយក្រុងអៃតារ៉ូន (Aitaroun) ភាគខាងត្បូងប្រទេសលីបង់ ប៉ុន្តែក៏មិនបានផ្តល់ព័ត៌មានលម្អិតផងដែរ។បន្តិចក្រោយមក អ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារទៅលើគោលដៅរបស់ក្រុមហេសបូឡា បន្ថែមទៀត រួមទាំងបរិវេណ និងប៉ុស្តិ៍សង្កេតការណ៍មួយផងដែរ ហើយមិនទាន់មានរបាយការណ៍ភ្លាមៗអំពីអ្នករបួស ឬការខូចខាតនោះទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនសំណុំរឿង៤ករណីនៃឃុំព្រែកខ្សាច់ទៅសាលាដំបូងរាជធា​​នី​​​​ភ្នំ​​​​​ពេ​​​​​​​ញ
09/29/2026 08:09 PM
ក្រសួងការងារ និងសេវាកម្មវាយតម្លៃសកល AQA នៃចក្រភពអង់គ្លេស ចុះ MoU ពង្រឹងភាពជាដៃគូអភិវឌ្ឍជំនាញ និងការពង្រឹងគុណភាព TVET ដើម្បីលើកកម្ពស់ជំនាញកម្លាំងពលកម្មស្របតាមតម្រូវការឧស្សាហកម្ម និងបច្ចេកវិទ្យា
09/29/2026 08:09 PM
នេប៉ាល់ផ្អាកប្រតិបត្តិការស្វែងរក បន្ទាប់​ពី​មនុស្ស ១៦នាក់ បានប៉ើង​ទៅតាម​បំណាក់​​ទឹកកក ​
09/29/2026 07:09 PM
ម្ចាស់សហគ្រាសផលិតសំបកវេចខ្ចប់ និងអ្នកវេចខ្ចប់ផលិតផល បានកំពុងរួមគ្នាបង្កើត និងគាំទ្រផលិតផលជាតិ
09/29/2026 07:09 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៤ នៅវត្តឧណ្ណាលោម
09/29/2026 06:09 PM
កងកម្លាំងអាមេរិកចាកចេញពីអ៊ីរ៉ាក់ ក្រោយរយៈពេល​ ២ទសវត្សរ៍ ដោយបើកផ្លូវឱ្យអ៊ីរ៉ង់បង្កើន​ឥទ្ធិពល​
09/29/2026 06:09 PM
ទ្រព្យសកម្មក្នុងវិស័យ អ.ស.ហ. កើនដល់ជាង ៩ ប៊ីលានដុល្លារ និងបានបង្កើតការងារ ១៦ ពាន់កន្លែង
09/29/2026 06:09 PM
អ៊ីរ៉ង់​គំរាមវាយប្រហារហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ ប្រសិនបើសន្តិសុខរបស់ខ្លួន មិនត្រូវបានធានា
09/29/2026 06:09 PM
សារព័ត៌មានរដ្ឋ៖ ការវាយប្រហារលើបំពង់បង្ហូរឧស្ម័ននៅភាគខាងកើតស៊ីរី បានធ្វើឲ្យការផ្គត់ផ្គង់ឧស្ម័នត្រូវផ្អាក
09/29/2026 06:09 PM
បេសកជនរុស្ស៊ី៖ អាល្លឺម៉ង់ និងសហភាពអឹរ៉ុប មិនមានតួនាទីក្នុងកិច្ចចរចាអំពីអ៊ុយក្រែន
09/29/2026 06:09 PM