គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

តំបន់សហគមន៍ទេសចរណ៍ ថ្មដាអូរទឹកខៀវ កំពុងបង្ហាញសម្រស់ដ៏ទាក់ទាញនារដូវវស្សា

2024/07/03 12:07:51 pm        357
ឧត្ដរមានជ័យ៖ តំបន់សហគមន៍ទេសចរណ៍ថ្មដាអូរទឹកខៀវមានទីតាំងស្ថិតនៅក្នុងតំបន់ជួរភ្នំដងរែក ជាប់ព្រំដែនថៃ ក្នុងភូមិសាស្ត្រឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ បច្ចុប្បន្ន កំពុងតែបង្ហាញ សម្រស់ដ៏ស្រស់ខៀវស្ងាត់នារដូវវស្សា គួរជាទីសម្រាកកម្សាន្តដ៏ត្រជាក់ចិត្ត ។ថ្មដាអូរទឹកខៀវ ត្រូវបានបង្កើតជាតំបន់សហគមន៍ទេសចរណ៍ធម្មជាតិ ដើម្បីផ្ដល់ប្រយោជន៍ដល់ ប្រជាពលរដ្ឋតំបន់នេះ ៕

លោក Biden ប្រឈមការសង្ស័យពីសមាជិកបក្សប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតឡើងវិញរបស់ខ្លួន

2024/07/03 10:26:44 am        96
សមាជិកគណបក្សប្រជាធិបតេយ្យជាប់ឆ្នោតមួយចំនួនដែលស្មោះត្រង់នឹងលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានលើកមន្ទិលសង្ស័យ និងសំណួរថ្មីៗកាលពីថ្ងៃអង្គារ (០២ កក្កដា) អំពីការបោះឆ្នោតឡើងវិញឆ្នាំ២០២៤ របស់លោក ដោយមានអ្នកខ្លះអំពាវនាវឱ្យលោកចុះចេញពីតំណែង ដែលជាការផ្លាស់ប្តូរមួយបន្ទាប់ពីមនុស្សជាច្រើនបានការពារលោក ក្រោយធ្វើមិនបានល្អក្នុងការជជែកដេញដោលកាលពីសប្តាហ៍មុន។សមាជិកបក្សប្រជាធិបតេយ្យ និងក្រុមអ្នកយុទ្ធសាស្រ្តនយោបាយបាននិយាយថា សំណួរដែលថាតើលោក បៃដិន បន្តកិច្ចប្រឹងប្រែងបោះឆ្នោតឆ្នាំ២០២៤ សម្រាប់តំណែងប្រធានាធិបតី បន្ទាប់ពីការជជែកដេញដោលដ៏រអាក់រអួលរបស់ខ្លួន ប្រឆាំងនឹងបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ គឺលោក ដូណាល់ ត្រាំ (Donald Trump) ឬយ៉ាងណានោះ វាគឺជាការសម្រេចចិត្តរបស់លោក។ប៉ុន្តែលោក បៃដិន កំពុងប្រឈមមុខនឹងសម្ពាធដ៏ធំ។ ម្ចាស់ជំនួយមួយចំនួនបានអំពាវនាវឱ្យលោកចុះចេញពីតំណែង ហើយសមាជិកបក្សប្រជាធិបតេយ្យផ្សេងទៀតកំពុងព្រួយបារម្ភដោយបើកចំហ ថាលោកមិនមានសមត្ថភាពផ្តួលលោក ត្រាំ នៅក្នុងខែវិច្ឆិកា។ មានសមាជិកសភាតំណាងរាស្ដ្រប្រជាធិបតេយ្យចំនួន ២៥ នាក់កំពុងរៀបចំអំពាវនាវឱ្យលោក បៃដិន លាលែងពីតំណែង នេះបើយោងតាមមន្រ្តីមួយរូប។យោងតាមការស្ទង់មតិរបស់ រ៉យទ័រ (Reuters) និងអ៊ីបសូស (Ipsos) កាលពីថ្ងៃអង្គារ (០២ កក្កដា) សមាជិកគណបក្សប្រជាធិបតេយ្យម្នាក់ ក្នុងចំណោមបីនាក់ គិតថាលោក បៃដិន គួរតែបញ្ចប់កិច្ចប្រឹងប្រែងបោះឆ្នោតឡើងវិញបន្ទាប់ពីការជជែកដេញដោលដ៏បរាជ័យកាលពីសប្តាហ៍ ប៉ុន្តែគ្មានសមាជិកបក្សប្រជាធិបតេយ្យដែលជាប់ឆ្នោតលេចធ្លោណាម្នាក់ធ្វើបានល្អជាងលោក បៃដិន ក្នុងការផ្គូផ្គងសម្មតិកម្មប្រឆាំងនឹងលោក ត្រាំ នោះទេ៕

ការកាត់ទោសក្នុងបណ្ដឹងប្រាក់បំបិទមាត់របស់លោក Donald Trump ត្រូវបានពន្យារពេល

2024/07/03 08:37:30 am        118
ចៅក្រមនៅទីក្រុងញូវយ៉ក (New York) សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (០២ កក្កដា) បានពន្យារពេលការកាត់ទោសរបស់លោក ដូណាល់ ត្រាំ (Donald Trump) ទៅរហូតដល់ថ្ងៃទី១៨ ខែកញ្ញា សម្រាប់ការផ្តន្ទាទោសរបស់លោកលើការចោទប្រកាន់ពីបទព្រហ្មទណ្ឌ ដែលផ្តើមចេញពីការបង់ប្រាក់បំបិទមាត់ឱ្យតារាអាសអាភាស បន្ទាប់ពីអតីតប្រធានាធិបតីអាមេរិករូបនេះបានស្នើសុំឱកាសដើម្បីបង្ហាញអំណះអំណាងដែលថាលោកគួរតែមានអភ័យឯកសិទ្ធិរារាំងពីការកាត់ទោស។ការកាត់ទោសដើមឡើយត្រូវបានកំណត់សម្រាប់ថ្ងៃទី១១ ខែកក្កដា ខាងមុខនេះ ប៉ុន្មានថ្ងៃមុនពេលសន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋ ចាប់ផ្តើមនៅទីក្រុង មីលវ៉ាវឃី (Milwaukee) នៅថ្ងៃទី១៥ ខែកក្កដា។ ការកំណត់ពេលវេលាថ្មីមានន័យថាលោក ត្រាំ ទំនងជាត្រូវបានតែងតាំងជាបេក្ខជនប្រធានាធិបតីដោយគណបក្សរបស់លោកដើម្បីប្រកួតប្រជែងជាមួយប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន (Joe Biden) មុនពេលត្រូវបានកាត់ទោស។ ពេលនេះ ចៅក្រម ហ័ន មើឆាន (Juan Merchan) នឹងត្រូវសម្រេចចិត្តលើការដាក់ទោសសម្រាប់លោក ត្រាំ រួមទាំងថាតើត្រូវឱ្យលោកជាប់ពន្ធនាគារដែរឬអត់ នៅក្នុងយុទ្ធនាការបោះឆ្នោតសកលនៅមុនការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា។ លោក ត្រាំ ប្រឈមមុខនឹងការប្រយុទ្ធផ្លូវច្បាប់ដ៏ខ្លាំងក្លាមួយដើម្បីលុបចោលសាលក្រមបណ្ដឹងប្រាក់បំបិទមាត់នេះ ព្រោះភ័ស្តុតាងជាច្រើននៅក្នុងសំណុំរឿងផ្អែកលើពេលវេលារបស់លោកក្នុងពេលកំពុងតំណែង។មេធាវីរបស់លោក ត្រាំ កាលពីថ្ងៃចន្ទ បានស្នើសុំឱ្យលោក មើឆាន អនុញ្ញាតឱ្យផ្ដល់អំណះអំណាងក្នុងសាលក្រមនោះនៅតុលាការរដ្ឋញូវយ៉ក ក្នុងទីក្រុង មែនហាតថាន (Manhattan) ថាគួរតែត្រូវបានលុបចោល ដោយសារតែសេចក្តីសម្រេចរបស់តុលាការកំពូលសហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះដែលថាប្រធានាធិបតីមានសិទ្ធិទទួលបានអភ័យឯកសិទ្ធិពីការកាត់ទោសព្រហ្មទណ្ឌសម្រាប់សកម្មភាពផ្លូវការ៕

ចិននិងហ្វីលីពីនរៀបចំការពិភាក្សាដ៏សំខាន់ក្រោយប្រឈមដាក់គ្នាយ៉ាងវឹកវរ ក្នុងជម្លោះសមុទ្រចិនខាងត្បូង

2024/07/03 08:18:29 am        192
ប្រទេសចិន និងហ្វីលីពីនបានរៀបចំកិច្ចពិភាក្សាដ៏សំខាន់មួយកាលពីថ្ងៃទី ២ ខែកក្កដា សប្ដាហ៍នេះ ដើម្បីព្យាយាមបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីការប្រឈមដាក់គ្នាដ៏អាក្រក់បំផុតរវាងភាគីទាំង២ក្នុងជម្លោះសមុទ្រចិនខាងត្បូង បង្កឱ្យមានក្ដីបារម្ភនៃការផ្ទុះជម្លោះកាន់តែធំ ដែលអាចពាក់ព័ន្ធនឹងសម្ព័ន្ធមិត្តរបស់ទីក្រុងម៉ានីល នោះគឺសហរដ្ឋអាមេរិក។ ពុំមានការលើកឡើងពីកិច្ចព្រមព្រៀងសំខាន់ណាមួយ ដើម្បីព្យាយាមទប់ស្កាត់កុំឲ្យមានការប៉ះទង្គិចម្តងទៀតដូចកាលពីថ្ងៃទី ១៧ ខែមិថុនា នៅឯដែនទឹកមានជម្លោះ Second Thomas Shoal ដែលបណ្តាលឲ្យទាហានជើងទឹកហ្វីលីពីនរងរបួស និងខូចខាតទូកយោធាពីរគ្រឿងនោះឡើយ។ ក្រសួងការបរទេសក្នុងទីក្រុងម៉ានីលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអង្គារថា គណៈប្រតិភូចិន និងហ្វីលីពីន បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្ថយភាពតានតឹងដោយពុំមានការរំខានគ្នាទៅវិញទៅមក។ មានការវិវឌ្ឍយ៉ាងសំខាន់លើការបង្កើតវិធានការដើម្បីគ្រប់គ្រងស្ថានការណ៍នៅដែនសមុទ្រ ប៉ុន្តែការខ្វែងគំនិតគ្នាសំខាន់ៗនៅតែមាន។ យោងតាមភាគីហ្វីលីពីន អនុរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី ថេរ៉េសា ឡាហ្សារ៉ូ (Theresa Lazaro)បានប្រាប់សមភាគីចិនគឺអនុរដ្ឋមន្ត្រីការបរទេសចិនលោកជិន សៀវទុង(Chen Xiaodong)ថាហ្វីលីពីននឹងមានការអត់ធ្មត់ក្នុងការការពារផលប្រយោជន៍របស់ខ្លួន និងរក្សាអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង ៕

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរខួបទី៧៣ឆ្នាំដែលកម្ពុជាចូលជាសមាជិកអង្គការ UNESCO

2024/07/03 07:36:06 am        98
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានផ្ញើសារ អបអរសាទរខួបលើកទី៧៣ឆ្នាំ ដែលកម្ពុជាបានចូលជាសមាជិក អង្គការ UNESCO(៣ កក្កដា ១៩៥១-៣ កក្កដា ២០២៤)។ តាមរយៈឆាណែលតេលេក្រាមផ្ទាល់ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា«អបអរសាទរខួប៧៣ឆ្នាំ ដែលកម្ពុជាចូលជាសមាជិករបស់អង្គការយូណេស្កូ (UNESCO)(៣ កក្កដា ១៩៥១-៣ កក្កដា ២០២៤)។ អង្គការយូណេស្កូ គឺជាផ្នែកមួយរបស់អង្គការសហប្រជាជាតិ ធ្វើការផ្តោតសំខាន់ទៅលើការអប់រំវិទ្យាសាស្ត្រ»។  សម្តេចបានបន្ថែមទៀតថាអង្គការនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៤៥ ដែលមានបេសកកម្មពិសេសក្នុងការរក្សានូវសន្តិភាព និងសន្តិសុខនៅក្នុងពិភពលោក ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជាតិនានា តាមរយៈការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងទំនាក់ទំនង៕

សម្តេចធិបតី ផ្ញើសារអបអរសាទរខួបលើកទី៧៣ឆ្នាំដែលកម្ពុជាចូលជាសមាជិកអង្គការ UNESCO

2024/07/03 07:27:00 am        305
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានផ្ញើសារអបអរសាទរខួបលើកទី៧៣ដែលព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកអង្គការយូណេស្កូ ( ៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៤ ។តាមរយៈបណ្តាញសង្គមតេលេក្រាម និងហ្វេសបុកផ្ទាល់របស់សម្តេចធិបតី នាយករដ្ឋមន្រ្តីបានលើកឡើងថា ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបី ចំនួន៤, សម្បតិ្តបេតិកភណ្ឌអរូបី ចំនួន ៦ និងបញ្ជីស្មារតីចងចាំនៃពិភពលោកចំនួន ៣ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជាដោយក្នុងនោះរួមមាន៖១. បេតិកភណ្ឌរូបីនៃមនុស្សជាតិ៖- តំបន់រមណីយដ្ឋានអង្គរ ចុះបញ្ជីនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក- ប្រាសាទព្រះវិហារ ចុះបញ្ជីនាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក ប្រទេសកាណាដា- តំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ-រមណីយដ្ឋានប្រាសាទកោះកេរ ចុះបញ្ជីនាថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ។២. បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ៖- របាំព្រះរាជទ្រព្យ ចុះបញ្ជីនាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្ដន់ប៊ូល ប្រទេសតួកគី- ល្ខោនស្រមោលស្បែកធំ ចុះបញ្ជីនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង- ល្បែងទាញព្រ័ត្រ ចុះបញ្ជីនាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី- ចាប៉ីដងវែង ចុះបញ្ជីនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងអេតឌីសអាបាបា ប្រទេសអេត្យូពី- ល្ខោនខោលវត្តស្វាយអណ្តែត ចុះបញ្ជីនាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងព័រល្វី នៃសាធារណរដ្ឋម៉ូរីស- គុនល្បុក្កតោ ចុះបញ្ជីនាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត ព្រះរាជាណាចក្រម៉ារ៉ុក ។៣. បញ្ជីស្មារតីចងចាំនៃពិភពលោក៖- បណ្ណាសារឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង ចុះបញ្ជីនាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ នៅទីក្រុងប្រ៊ីដថោន ប្រទេសបាបាដូស - ឯកសារសំឡេងនិទានរឿងរាមកេរ្ដិ៍ ដោយតាគ្រុឌ ចុះបញ្ជីនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ នៅខេត្តខ្វាងចូវ ប្រទេសចិន -រឿងអ៉ីណាវ បុស្សិបា ចុះបញ្ជីនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានលើកឡើងទៀតថា ក្នុងនាមជាកូនខ្មែរត្រូវតែថែរក្សា និងការពារ នូវបេតិកភណ្ឌវប្បធម៌របស់ដូនតាខ្មែរ ដែលបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ ដោយតាមសំណេរនៅក្នុងតេលេក្រាមនេះសម្តេចបាន បញ្ជាក់ថា«កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»៕អត្ថបទបាន ចក់

កូរ៉េខាងត្បូង ចាប់ផ្តើមសមយុទ្ធកាំភ្លើងធំនៅតាមព្រំដែន ជាលើកដំបូង ក្នុងរយៈពេល ៦ឆ្នាំ

2024/07/02 02:45:11 pm        133
ប្រទេសកូរ៉េខាងត្បូង បានបន្តធ្វើសមយុទ្ធកាំភ្លើងធំបាញ់គ្រាប់ពិត នៅក្បែរព្រំដែនជាមួយប្រទេសកូរ៉េខាងជើង នៅថ្ងៃអង្គារនេះ ជាលើកដំបូង ក្នុងរយៈពេល ៦ឆ្នាំ បន្ទាប់ពីការព្យួរកិច្ចព្រមព្រៀងកាត់បន្ថយភាពតានតឹងអន្តរកូរ៉េ ដែលបានដាក់កម្រិតសមយុទ្ធបែបនេះ។ទាហានបានបាញ់ប្រហែល ១៤០គ្រាប់ ដោយប្រើកាំភ្លើងបាញ់ផ្លោង K9 និង K105A1 ក្នុងអំឡុងពេលធ្វើសមយុទ្ធនៅជួរមុខ ក្នុងខេត្ត Gyeonggi និង Gangwon ដែលស្ថិតនៅចម្ងាយ ៥គីឡូម៉ែត្រពីខ្សែបន្ទាត់ព្រំដែនយោធា ក្នុងតំបន់គ្មានយោធា (DMZ) ដែលខណ្ឌចែកប្រទេសកូរ៉េទាំងពីរ។ នេះបើយោងតាមកងទ័ព។ កងទ័ព បាននិយាយថា៖«សមយុទ្ធបាញ់គ្រាប់កាំភ្លើងធំ ជាសមយុទ្ធលើកដំបូង ដែលត្រូវបានធ្វើឡើងនៅលើដី បន្ទាប់ពីសមយុទ្ធ ត្រូវបានធ្វើឡើងជាធម្មតា បន្ទាប់ពីការផ្អាកទាំងស្រុងរបស់រដ្ឋាភិបាលនៃកិច្ចព្រមព្រៀងយោធាថ្ងៃទី ១៩ ខែកញ្ញា ដែលផ្តោតលើការពង្រឹងការត្រៀមកាំភ្លើងធំ និងសមត្ថភាពឆ្លើយតប ក្នុងករណីមានការបង្កហេតុពីសត្រូវ»។កងទ័ព បានបន្ថែមថា៖«កងកម្លាំងយោធា នឹងធ្វើសមយុទ្ធកាំភ្លើងធំជាទៀងទាត់ និងការហ្វឹកហ្វឺនសម នៅតាមតំបន់ព្រំដែន ឆ្ពោះទៅមុខ»។ចំណាត់ការនេះ បានកើតឡើងរយៈពេលជិតមួយខែ បន្ទាប់ពីកូរ៉េខាងត្បូង បានផ្អាកទាំងស្រុងនូវកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េឆ្នាំ ២០១៨ កាលពីថ្ងៃទី៤ ខែមិថុនា បន្ទាប់ពីយុទ្ធនាការរបស់កូរ៉េខាងជើង និងការប៉ុនប៉ង ដើម្បីរំខានដល់សញ្ញា GPS នៅជិតប្រជុំកោះព្រំដែន។ប្រទេសកូរ៉េខាងជើង បានបង្ហោះបាឡុងដែលផ្ទុកសំរាមជាង ២.០00 ឆ្លងកាត់ព្រំដែន ចាប់តាំងពីចុងខែឧសភា ជាសកម្មភាពប្រឆាំងនឹងខិត្តប័ណ្ណប្រឆាំងក្រុងព្យុងយ៉ាង ដែលបញ្ជូនដោយអ្នករត់ចោលស្រុក កូរ៉េខាងជើង និងសកម្មជន នៅភាគខាងត្បូង។

លោក Trump បន្តកិច្ចប្រឹងប្រែងបង្វែរសាលក្រមបណ្ដឹងប្រាក់បំបិទមាត់ ដោយអះអាងពីអភ័យឯកសិទ្ធិ

2024/07/02 01:53:37 pm        135
យោងតាមប្រភពដែលដឹងអំពីបញ្ហានេះបានឱ្យដឹងថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងកាលពីថ្ងៃចន្ទ (០១ កក្កដា) ដើម្បីបង្វែរ ឬលុបចោលការកាត់ទោសព្រហ្មទណ្ឌនាពេលថ្មីៗនេះនៅទីក្រុងញូវយ៉ក (New York) និងពន្យារពេលការកាត់ទោស ដោយសម្អាងដល់សេចក្តីសម្រេចរបស់តុលាការកំពូល ដែលផ្តល់អភ័យឯកសិទ្ធិពីការកាត់ទោសចំពោះសកម្មភាពផ្លូវការដែលលោកបានធ្វើក្នុងនាមជាប្រធានាធិបតី។នៅក្នុងលិខិតមួយទៅកាន់ចៅក្រម មេធាវីរបស់លោក ត្រាំ បានស្វះស្វែងរកការអនុញ្ញាតឱ្យដាក់សំណើលុបសាលក្រម ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីតុលាការកំពូលចេញសេចក្តីសម្រេចពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌមួយផ្សេងទៀតរបស់លោក ត្រាំ។ លិខិតនេះនឹងមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈទេរហូតដល់ថ្ងៃអង្គារ (០២ កក្កដា) នេះ បន្ទាប់ពីរដ្ឋអាជ្ញាឆ្លើយតប។វិធានការរបស់មេធាវីរបស់លោក ត្រាំ នេះបានកើតឡើង ១០ថ្ងៃមុនពេលចៅក្រមកាត់ទោសបទព្រហ្មទណ្ឌរបស់លោកនៅទីក្រុង មែនហាតថាន (Manhattan) ជាទីដែលគណៈវិនិច្ឆ័យបានផ្តន្ទាទោសបទព្រហ្មទណ្ឌចំនួន ៣៤ ករណីទាក់ទងនឹងការបិទបាំងរឿងអាស្រូវផ្លូវភេទរបស់លោកកាលឆ្នាំ ២០១៦។ មេធាវីរបស់លោក ត្រាំ បានស្នើឱ្យលោកចៅក្រម ហ័ន មើឆាន (Juan Merchan) ពន្យារពេលការកាត់ទោស ដែលនឹងធ្វើឡើងនៅថ្ងៃទី១១ ខែកក្កដា នោះ ខណៈចៅក្រមថ្លឹងថ្លែងថាតើសេចក្តីសម្រេចរបស់តុលាការកំពូលប៉ះពាល់ដល់ការកាត់ទោសដែរឬទេ។កិច្ចប្រឹងប្រែងលុបចោលសាលក្រមនេះអាចជាជំហានដ៏វែងឆ្ងាយ ព្រោះសំណុំរឿងប្រាក់បំបិទមាត់ ផ្តោតលើសកម្មភាពដែលលោក ត្រាំ បានធ្វើក្នុងនាមជាបេក្ខជន មិនមែនជាប្រធានាធិបតីទេ។ ប៉ុន្តែមេធាវីទំនងជាប្រកែកថា រដ្ឋអាជ្ញាបានកសាងសំណុំរឿងរបស់ពួកគេមួយផ្នែកផ្អែកលើភស្តុតាងក្នុងពេលវេលាកាន់តំណែងរបស់លោក ត្រាំ៕

ហ្វីលីពីន៖ ឧប្បត្តិហេតុថ្ងៃទី១៧ មិថុនា នៅសមុទ្រចិនខាងត្បូង ជាសកម្មភាពដ៏កម្រោលថ្មីៗរបស់ចិន

2024/07/02 01:48:07 pm        145
មន្ត្រីកងទ័ពជើងទឹកហ្វីលីពីន បាននិយាយនៅថ្ងៃអង្គារ (០២ កក្កដា) នេះថា សកម្មភាពរបស់ឆ្មាំល្បាតឆ្នេរចិន ប្រឆាំងនឹងនាវាហ្វីលីពីន ដែលបំពេញបេសកកម្មផ្គត់ផ្គង់ឡើងវិញជាប្រចាំទៅកាន់តំបន់ថ្មប៉ប្រះទឹកក្នុងសមុទ្រចិនខាងត្បូង កាលពីខែមុន គឺជា «សកម្មភាពដ៏កម្រោលបំផុត» នៅក្នុងប្រវត្តិសាស្ត្រនៃភាពតានតឹងថ្មីៗនេះ។លោកឧត្តមនាវីឯក រ៉យ វិនស៊ិន ទ្រីនីដាត (Roy Vincent Trinidad) អ្នកនាំពាក្យកងទ័ពជើងទឹកអំពីបញ្ហាសមុទ្រចិនខាងត្បូង បានពណ៌នាសកម្មភាពឆ្មាំល្បាតឆ្នេរចិនថាជា «ចេតនា មានផែនការ និងការបង្កើនភាពតានតឹង»។ លោក ទ្រីនីដាត បានប្រាប់អ្នកយកព័ត៌មានថា «នោះគឺជាសកម្មភាពកម្រោលបំផុតដែលមិនធ្លាប់មាននាពេលថ្មីៗនេះដោយភ្នាក់ងារចិន នៅសមុទ្រចិនខាងត្បូង»។គួររំលឹកថា នាវិកហ្វីលីពីនម្នាក់បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីយោធាបាននិយាយថាជា «ការវាយលុកក្នុងល្បឿនដ៏លឿនដោយចេតនា» ដោយឆ្មាំល្បាតឆ្នេរចិន កាលពីថ្ងៃទី១៧ ខែមិថុនា អំឡុងពេលបេសកកម្មផ្គត់ផ្គង់ឡើងវិញ។ប្រទេសចិន បានជំទាស់នឹងការអះអាងរបស់ហ្វីលីពីន ដោយនិយាយថាសកម្មភាពរបស់ឆ្មាំល្បាតឆ្នេររបស់ខ្លួនគឺមានភាពស្របច្បាប់ និងមិនគួរត្រូវបានបន្ទោសនោះទេ។ មិនមានការអត្ថាធិប្បាយភ្លាមៗពីស្ថានទូតចិន នៅទីក្រុងម៉ានីល ជុំវិញការលើកឡើងថ្មីនេះឡើយ៕

ចិន៖ ការកំណត់គោលដៅរបស់អាមេរិក លើបច្ចេកវិទ្យ AI ប៉ះពាល់ខ្លាំងដល់ការអភិវឌ្ឍ

2024/07/02 01:33:12 pm        90
ប្រេសិតអង្គការសហប្រជាជាតិរបស់ចិន បាននិយាយកាលពីថ្ងៃចន្ទ (០១ កក្កដា) ថា ការដាក់គោលដៅរបស់សហរដ្ឋអាមេរិក លើការវិនិយោគមួយចំនួននៅក្នុងបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI នៅក្នុងប្រទេសចិន គឺមិនមានប្រយោជន៍ចំពោះ «ការអភិវឌ្ឍន៍ដែលមានសុខភាពល្អ» នៃបច្ចេកវិទ្យា AI នោះទេ ហើយក៏នឹងធ្វើឱ្យមានការខ្វែងគំនិតគ្នាអំពីអភិបាលកិច្ចសកល។សហរដ្ឋអាមេរិក កាលពីខែមុនបានចេញសេចក្តីព្រាងច្បាប់សម្រាប់ការហាមឃាត់ ឬទាមទារការជូនដំណឹងអំពីការវិនិយោគមួយចំនួននៅក្នុងវិស័យបញ្ញាសិប្បនិមិត្ត និងវិស័យបច្ចេកវិទ្យាផ្សេងទៀតនៅក្នុងប្រទេសចិន ដែលអាចគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។លោក ហ៊្វូ ខុង (Fu Cong) ឯកអគ្គរដ្ឋទូតនៃអង្គការសហប្រជាជាតិរបស់ចិន បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីមហាសន្និបាត UN ដែលបានអនុម័តដោយឯកច្ឆន្ទលើពង្រាងសេចក្តីសម្រេចរបស់ចិន ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើការកសាងសមត្ថភាព AI ថា «យើងមានការប្រឆាំងយ៉ាងមុតមាំចំពោះទណ្ឌកម្មទាំងនេះ»។ លោក ហ្វ៊ូ បាននិយាយថា សកម្មភាពរបស់សហរដ្ឋអាមេរិក មិនជំរុញបរិយាកាសធុរកិច្ចដែលមានការរួមបញ្ចូលនោះទេ ហើយលោកបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន ផ្លាស់ប្តូរការសម្រេចចិត្តរបស់ខ្លួន។លោកបន្ថែមថា «យើងមិនជឿថាជំហរ ឬការសម្រេចចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងមានប្រយោជន៍ដល់ការអភិវឌ្ឍន៍ប្រកបដោយសុខភាពល្អនៃបច្ចេកវិទ្យា AI នោះទេ ហើយអាចនឹងបែងចែកពិភពលោកនៅក្នុងលក្ខខណ្ឌនៃស្តង់ដារ និងច្បាប់គ្រប់គ្រង AI»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចិនបានបាញ់បង្ហោះផ្កាយរណបអ៊ីនធឺណិតក្រុមថ្មី ចូលទៅក្នុងគន្លងតារាវិថីរយៈកម្ពស់ទាប
04/09/2026 06:04 PM
ឥណ្ឌាបង្កើនការឧបត្ថម្ភជីកសិកម្ម ស្របពេលសង្គ្រាមអាមេរិក-អ៊ីរ៉ង់ ធ្វើឲ្យតម្លៃទំនិញសកលកើនឡើង
04/09/2026 06:04 PM
អ្នកដំណើរអ៊ីស្រាអែលបង្ហាញអារម្មណ៍ធូរស្រាល ពេលអាកាសយានដ្ឋានវិលមករកសភាពធម្មតាវិញ
04/09/2026 06:04 PM
អ៊ីតាលីច្រានចោលការបញ្ជូននាវាទៅល្បាតច្រកសមុទ្រហ័រមូស
04/09/2026 06:04 PM
កងទ័ពអ៊ីស្រាអែលអះអាងថា បានសម្លាប់លេខារបស់មេដឹកនាំហេសបូឡា អំឡុងការវាយប្រហារទីក្រុងបេរូត
04/09/2026 06:04 PM
នាយករដ្ឋមន្រ្តីអង់គ្លេសធ្វើដំណើរដល់ទីក្រុង Abu Dhabi អំឡុងដំណើរទស្សនៈកិច្ចនៅតំបន់ឈូងសមុទ្រ
04/09/2026 06:04 PM
អេស្ប៉ាញថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ ខណៈចង់បើកស្ថានទូតឡើងវិញនៅទីក្រុងតេអេរ៉ង់
04/09/2026 05:04 PM
អ៊ីតាលីនិយាយថា EUគួរគិតគូរពីការផ្អាកច្បាប់ថវិកា បើសិនជាវិបត្តិសង្រ្គាមអ៊ីរ៉ង់នៅបន្តមាន
04/09/2026 05:04 PM
ប៉ាគីស្ថាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ បំផ្លាញកិច្ចខិតខំប្រឹងប្រែងសន្តិភាពក្នុងតំបន់
04/09/2026 05:04 PM
អារ៉ាប់រួម និងគូវ៉ែត ប្រឈមនឹងការបាញ់មីស៊ីលរបស់អ៊ីរ៉ង់ ប៉ុន្មានម៉ោង បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន
04/09/2026 05:04 PM