សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

នយោបាយ​ និង ការអភិវឌ្ឍន៍

ជនជាតិដើមភាគតិចកម្ពុជា នឹងទទួលបានការជំរុញកម្រិតជីវភាព និងការអភិវឌ្ឍពីរាជរដ្ឋាភិបាល

2021/11/04 12:25:31 pm        672
ភ្នំពេញ ៖ នៅថ្ងៃទី៤ ខែវិច្ឆិកានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និងឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីស្ថានភាពប្រជាសាស្ត្រ និងសង្គម សេដ្ឋកិច្ច របស់ជនជាតិដើមភាគតិចកម្ពុជានៅសណ្ឋាគារហ៊ីម៉ាវ៉ារី។ ឯកឧត្តមកតិសេដ្ឋាបណ្ឌិត ឆាយ ថន ថ្លែងថា តាមរយៈការទទួលបានរបាយការណ៍ជាតិនេះ រាជរដ្ឋាភិបាលនឹងបង្កើនការអភិវឌ្ឍន៍ និងបង្កើនកម្រិតជីវភាពជនជាតិដើមភាគតិចអោយបានល្អប្រសើរ។ឯកឧត្តមកតិសេដ្ឋាបណ្ឌិត ឆាយ ថន មានប្រសាសន៍ថា របាយការណ៍ជាតិ ស្តីពីស្ថានភាព​ប្រជា​សាស្ត្រ និងសង្គម សេដ្ឋកិច្ច របស់ជនជាតិដើមភាគតិចកម្ពុជា ​គឺជារបាយការណ៍សំខាន់​ដែល​រាជរដ្ឋាភិបាល​សហការ​រៀបចំ​បង្កើនការ​យក​ចិត្តអភិវឌ្ឍន៍ ​និងអភិរក្ស ដោយមិនទុកចោល​ពលរដ្ឋ​ខ្មែរ​ណាម្នាក់ ​មិន​ទទួល​សេវាអភិវឌ្ឍន៍ពីរដ្ឋឡើយ។ឯកឧត្តម ឆាយ ថន បន្តថា អត្តសញ្ញាណ​ជនជាតិដើមភាគតិចនៅកម្ពុជា ​ត្រូវបានកំណត់តាមរយៈ​ការ​ប្រើ​ភាសា​និយាយពីកំណើត​ ហើយ​មកដល់​បច្ចុប្បន្ន កម្ពុជា ​បានកំណត់អត្តសញ្ញាណ​បាន​ចំនួន២២ អំបូរ​ជនជាតិ​ដើម​ភាគតិច ​ដែលមានប្រជាជនសរុបចំនួនជាង១៨ម៉ឺននាក់​ដែល​ស្មើ​នឹង១.៣៤% ​នៃប្រជាជនកម្ពុជា​សរុប​នៅ​ក្នុង​ឆ្នាំ២០០៨ ហើយមានកំណើនឡើង​ប្រមាណ០.៥១% ក្នុងមួយឆ្នាំៗ។ឯកឧត្តម បន្តថា បច្ចុប្បន្ន ជនជាតិដើមភាគតិច ​កំពុងរស់នៅស្ទើរគ្រប់រាជធានី ខេត្ត ​ប៉ុន្តែភាគច្រើន​លើស​លប់​នៃ​ជនជាតិដើមភាគតិចទំាងអស់នោះមានរស់នៅក្នុងខេត្តចំនួន៦​តែប៉ុណ្ណោះ​ រួមមាន ៖ ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង កំពង់ធំ ​និងខេត្តព្រះវិហារ ​ដែលមានចំនួនរហូត ​៩២.៤% នៃជន​ជាតិ​ដើមភាគតិច​រស់​ទាំង​អស់​នៅ​ឆ្នាំ​២០១៣។ឯកឧត្តម​បណ្ឌិតសភារ្យ អ៊ុក រ៉ាប៊ុន ថ្លែងថា តាមរយៈការទទួលបានរបាយការណ៍ជាតិ​ស្តីពី​ស្ថានភាព​ប្រជាសាស្ត្រ ​និង​សង្គម សេដ្ឋកិច្ចរបស់ជនជាតិដើមភាគតិចនៅកម្ពុជា​នេះ​គឺ​​បានផ្តល់នូវធាតុ​ជា​ច្រើន ​ដែលនឹងជួយជម្រុញដល់​ការ​ដាក់​ផែនការជាតិនានា ​ការរៀបចំគោលនយោបាយ និង​ការ​លើក​គម្រោង​អភិវឌ្ឍន៍ និងអភិរក្សលើកស្ទួយ​វិស័យ​សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ជនជាតិ​ដើម​ភាគតិច អោយបានល្អប្រសើរ ​ពិសសេស ​ការចូលរួមកាត់បន្ថយ​ភាព​ក្រីក្រ និងបញ្ហាប្រឈម​នានា​​ទៀត ដល់ជនជាតិដើមភាគតិច។លោក ភាព សុជា នាយកប្រតិបត្តិស្តីទី អង្គការជនជាតិដើមភាគតិចកម្ពុជា ថ្លែងថា របាយការណ៍​ជាតិ ស្តីពី​ស្ថានភាព​ប្រជាសាស្ត្រ និងសង្គម ​សេដ្ឋកិច្ចរបស់ជនជាតិដើមភាគតិចនៅកម្ពុជា គឺជា​ទិន្នន័យ​ថ្នាក់​ជាតិ​តែមួយគត់​ក្នុង​ប្រវត្តិសាស្ត្រនៃការគាំទ្រ និងការអភិវឌ្ឍន៍លើផ្នែកទិន្នន័យសម្រាប់​ជន​ជាតិ​ដើមភាគតិចនៅកម្ពុជា ហើយ​របាយការណ៍​នេះ ក៏ជាមគ្គុទេសក៍សំខាន់សម្រាប់តម្រង់​ទិសដល់ការរៀបចំផែនការជាតិ ស្តីពីការអភិវឌ្ឍន៍​ និង​អភិរក្ស​ជនជាតិដើមភាគតិច ដោយឈរ​លើ​ទិន្នន័យវិទ្យាសាស្ត្រ ដែលស្របតាមសេចក្តីតម្រូវការក្នុងការ​អភិវឌ្ឍន៍​អភិរក្ស​ក្នុង​ស្ថានភាពសង្គម សេដ្ឋកិច្ច និងវប្បធម៌ ​ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ ​និងលិខិ​តូបករណ៍​អន្តរជាតិ​នានាទៀត៕អត្ថបទ ៖ ស៊ុម សុខជា

សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ថវិកា២០លានរៀល និងផ្ទះ២ខ្នងដល់គ្រួសារកុមារ គង់ សីហា

2021/11/03 05:09:18 pm        2664
សៀមរាប ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តាមរយៈឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានផ្តល់ថវិកា២០លានរៀល និងផ្ទះ២ខ្នងដល់គ្រួសារក្មេងប្រុស គង់ សីហា អាយុ៧ឆ្នាំ រស់នៅក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ បន្ទាប់ពីសម្តេចបានឃើញរូបភាពក្មេងប្រុសរូបនេះ ឈរដោះស្បែកជើង ពាក់ម៉ាស និងមានចងព្យួរស្បោងកាតចាក់វ៉ាក់សាំងនៅនឹងក ពេលទៅរៀននៅសាលាបឋមសិក្សាជ័យ។ ក្រៅពីនេះរដ្ឋបាលខេត្តសៀមរាបក៏បានផ្តល់ទូរស័ព្ទ និងស្បៀងអាហារមួយចំនួនទៅដល់គ្រួសារក្មេងប្រុស គង់ សីហា នេះផងដែរ។ក្មេងប្រុស គង់ សីហា ជាសិស្សរៀនថ្នាក់ទី១ នៅក្នុងសាលាបឋមសិក្សាជ័យ នៃឃុំរុនតាឯក មានប្អូនស្រីម្នាក់ទៀតអាយុ៣ឆ្នាំ និងស្ថិតក្នុងគ្រួសារដែលមានជីវភាពខ្វះខាត ដែលមាន​ឳពុកម្តាយ​ជាកសិករដើរប្រវាស់ដីស្រែគេធ្វើនៅក្នុងស្រុកស្វាយលើ ដោយហេតុតែមិនមានដី​ស្រែចម្ការផ្ទាល់ខ្លួន​សម្រាប់ធ្វើនោះទេ។ កន្លងមក ពួកគាត់តែងតែយកកូនទៅធ្វើស្រែនៅឯស្រុកស្វាយលើជាមួយ ដោយសារតែមិនទាន់អាចចូលរៀនបាន តែដល់ពេលសាលាបើកទទួលឱ្យចូលរៀន ទើបយក​កូនមកផ្ញើរជាមួយមីង ឬអ្នកជិតខាងនៅជាប់ផ្ទះឱ្យជួយមើល និងដើម្បីឱ្យកូនបាន​ចូលរៀននឹងគេ។ឯកឧត្តម ទៀ សីហា បានមានប្រសាសន៍ថា ដោយសារតែក្មួយប្រុសមានចិត្តចង់រៀនសូត្រ តែជីវភាពក្នុងគ្រួសារមានការលំបាក ដូច្នេះហើយបានជាសម្តេចទាំងទ្វេ ក៏ដូចជាសប្បុរសជន​ផ្សេងៗ​ជាច្រើនបានជួយដល់ពួកគាត់ អាចឱ្យក្មេងប្រុសនេះ​ មានសម្ភារបានរៀនសូត្រ និងមាន​ផ្ទះសម្បែងរស់នៅដូចជាគេដូចឯង។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានណែដល់ឪពុកម្តាយរបស់កុមារ គង់ សីហា ត្រូវតែឱ្យកូនទៅរៀន ដោយ​ខាងអាជ្ញាធរ និងជួយជ្រោមជ្រែង។ ​ហើយអាជ្ញាធរក៏កំពុងសិក្សាមើល ដើម្បីរកវិធី​ជួយ​គាត់ដើម្បីមានមុខរបរ ឬការងារធ្វើនៅក្នុងភូមិ​ ងាយស្រួលឱ្យកូនៗបានរៀនសូត្រ ទទួលបានចំណេះដឹង។សូមបញ្ជាក់ថា សម្រាប់ផ្ទះ២ខ្នងដែលសម្តេចផ្តល់ជូននេះ ១ខ្នងជូនដល់គ្រួសារក្មេងប្រុស គង់ សីហា និង១ខ្នងទៀតផ្តល់ជូនដល់គ្រួសារប្អូនស្រីរបស់ម្តាយ គង់ សីហា ដែលមានជីវភាព​ខ្វះខាតដែរ៕ 

រមណីយដ្ឋានទឹកធ្លាក់អូរគគីរកំពុងទាក់ទាញក្រសែភ្នែកភ្ញៀវទេសចរ

2021/11/03 04:45:45 pm        941
កំពង់ស្ពឺ ៖ ទឹកធ្លាក់អូរគគីរ គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយ ដែលកំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីក្រសែភ្នែកភ្ញៀវទេសចរណ៍។ ទឹកធ្លាក់ធម្មជាតិនេះ មានទីតាំងស្ថិតក្នុងភូមិសាស្រ្ត ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងមានចំងាយប្រមាណ៥គីឡូម៉ែត្រប៉ុណ្ណោះពីទីសក្ការៈ បូជាលោកយាយម៉ៅនៃតំបន់ពេជ្រនិល ឬប្រសិនបើលោកអ្នកធ្វើដំណើរចេញពីទីសក្ការៈលោកយាយម៉ៅ ឆ្ពោះទៅខេត្តព្រះសីហនុ ក្នុងរយៈពេលត្រឹមតែ៥នាទីប៉ុណ្ណោះ នោះលោកអ្នកនឹងឃើញ ទឹកធ្លាក់ដ៏ស្រស់ត្រកាលបង្អួតរាងកណ្ដាលដងព្រៃ កំពង់រង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរ មកពីគ្រប់ទិសទី។ទឹកធ្លាក់មានរយៈកម្ពស់ជិត១០០ម៉ែត្រ បានហូរឆ្លងកាត់ល្បាក់ថ្មភ្នំជាច្រើនដំណាក់កាល​បង្កើត​បានជាខ្សែទស្សនីយភាពដ៏ល្អឯក ប្លែកពីកន្លែងដងជ្រោះដទៃទៀត។ ទឹកធ្លាក់ធម្មជាតិមួយនេះ ត្រូវបានគេរកឃើញជាយូរមកហើយ ប៉ុន្តែពីមុនមិនសូវមានអ្នកទៅទស្សនា ប៉ុន្មានទេ ដោយសារស្ថានភាពផ្លូវមិនសូវអំណោយផលដល់ការធ្វើដំណើរ។ រហូតមកសល់ពេលនេះ ផ្លូវឆ្ពោះទៅកាន់ទឹកធ្លាក់ត្រូវបានឈូសឆាយល្អជាងពេលមុន ដែលបង្កភាពងាយស្រួលក្នុងការធ្វើ ដំណើរចូលទៅ ហើយក៏អាចបររថយន្តចូលទៅដល់ផ្នែកខាងក្រោមបានផងដែរ។ ដើម្បីបន្តដំណើរ ទៅកម្សាន្តនៅទឹកធ្លាក់បាន អ្នកទេសចរណត្រូវថ្មើជើងប្រមាណ១០នាទីទៀត ដោយសារស្ថានភាព ផ្លូវមានសភាពចោទបន្តិច។តាមរយៈការផ្ដល់ព័ត៌មានពីអ្នកភូមិដែលរស់នៅក្បែរតំបន់នោះ បានឱ្យដឹងថា ទឹកធ្លាក់ដ៏ស្រស់ ត្រកាលនេះ មានប្រភពពីចេញពីអាងទឹកធម្មជាតិដ៏ធំមួយ ស្ថិតនៅផ្នែកខាងលើនៃខ្នងភ្នំពេជ្រនិល។ សម្រាប់អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេង អាចឡើងសាកល្បងឡើងតាមជម្រាលភ្នំជាមួយអ្នកភូមិទៅ មើលអាងធម្មជាតិលើខ្នងភ្នំបាន ព្រោះធ្វើដំណើរសរសៀរតាមជម្រាលថ្មប្របនឹងដងជ្រោះក៏បាន។ នៅតំបន់រមណីយដ្ឋានទឹកធ្លាក់អូរគគីរ បច្ចុប្បន្នត្រូវបានប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នោះ រៀបចំសេវាកម្មទេសចរណ៍មួយចំនួនដូចជា ៖ សេវាកម្មម្ហូបអាហារ ខ្ចុះស្បូវសម្រាប់អង្គុយសម្រាកលម្ហែ ព្រមទាំងមានរៀបចំជាផ្ទះស្នាក់ និងបឹងកាឡូត្រៀមទទួលភ្ញៀវទេសចរ ដែលចង់ស្នាក់នៅក្បែរជើងភ្នំ ថែមទៀតផង។ ក្នុងដំណើរកម្សាន្តឆ្លងកាត់ភូមិសាស្រ្តពេជ្រនិលនៃខេត្តកំពង់ស្ពឺ ប្រសិនបើខកខាន មិនបានចូលទៅ កម្សាន្តនៅទឹកធ្លាកអូរគគីរ ពិតជាគួរឱ្យស្ដាយណាស់៕ ដោយ៖ ចេន សុជាតា

ថៃអាចនឹងឲ្យកម្ពុជាដឹកវ៉ាក់សាំងកូវីដ១៩ចូលទឹកដីខ្លួន ដើម្បីចាក់ជូនពលរដ្ឋខ្មែរដែលកំពុងរស់នៅទីនោះ

2021/11/03 03:25:51 pm        388
ភ្នំពេញ ៖ រាជរដ្ឋាភិបាលថៃ បានលើកឡើងថា ខ្លួនអាចនឹងឲ្យភាគីកម្ពុជាដឹកវ៉ាក់​សាំង​ប្រឆាំង​កូវីដ១៩ ចូលទឹកដីរបស់ខ្លួន ដើម្បីចាក់ជូនដល់បងប្អូនពលករ និងប្រជាពលរដ្ឋខ្មែរ ដែលកំពុង​រស់នៅទីនោះ ប៉ុន្តែជំនាញទាំងពីរភាគីកម្ពុជា-ថៃ បានកំពុងពិភាក្សាគ្នាយ៉ាង​យក​ចិត្តទុកដាក់​ចំពោះ​ករណីនេះ។ថ្លែងប្រាប់ទូរទស្សន៍BTV ពីប្រទេសថៃ តាមរយៈសាអេឡិចត្រូនិច (តេលេក្រាម) ក្រោយ​ពីកិច្ច​ជំនួបជាមួយ លោកវិស្នុ គ្រឿងង៉ាម ឧបនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ​ កាលពីម្សិលមិញ ឯកឧត្តម សុខ សុក្រឹត្យា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ​និងទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា ទាក់ទងនឹងសំណើរបស់កម្ពុជាដែលចង់ដឹកវ៉ាក់សំាង កូវីដ១៩ ចូលក្នុងទឹកដីថៃ​ ដើម្បីចាក់ជូនដល់ជនជាតិខ្មែរយើង ​ដែលរស់នៅទីនោះអាចធ្វើទៅបាន ដោយភាគី ថៃជាអ្នកចាក់ជូន និងភាគីកម្ពុជាគ្រាន់តែចូលរួមសង្កេតការណ៍។ឯកឧត្តម សុខ សុក្រឹត្យា បានបញ្ជាក់ថា នៅក្នុងកិច្ចជំនួបនោះ ឧបនាយករដ្ឋមន្រ្តីថៃ បានលើកឡើងថា ប្រសិនបើកម្ពុជាចង់ធ្វើបែបនេះ (ដឹកវ៉ាក់សាំងចូលទឹកដីថៃ) គឺអាចធ្វើទៅបាន ប៉ុន្តែរហូតមកដល់ពេលនេះគឺមិនទាន់មានកំណត់ទូតចេញនៅឡើយទេ ហើយឯកឧត្តម​កំពុង​ធ្វើការ​ទាក់ទងរឿងនេះ ​តាមកំណត់ទូត ហើយឯកឧត្តម ក៏បានជំរាបដល់សម្តេចតេជោ ​ហ៊ុន សែន ឲ្យបានដឹងផងដែរទាក់ទងនឹងការលើកឡើងរបស់ភាគីថៃនេះ។ឯកឧត្តម សុខ សុក្រឹត្យា បានថ្លែងដោយដកស្រងសម្តីរបស់ឧបនាយករដ្ឋមន្រ្តីថៃថា« រាជ​រដ្ឋាភិបាល​ថៃ​យល់​ស្រប​ឲ្យកម្ពុជា​នាំយក​វ៉ាក់សាំងចូលមកខាងថៃ ​ ចំណែកការចាក់វ៉ាក់សាំង​ជា​តួនា​ទី​របស់​ភាគីថៃ​ ដោយមានខាងកម្ពុជា​ចូលរួមសង្កេតការណ៍។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយតួនាទីនេះ សមត្ថកិច្ចជំនាញជាអ្នកធ្វើការទំនាក់ទំនងគ្នា ពីព្រោះថា​កម្ពុជា​មានវ៉ាក់សាំងដ៏ល្អជាច្រើន ហើយភាគីទាំងពីរបានកំពុងសិក្សា​ដោយ​យកចិត្តទុក​ដាក់​ផងដែរ»។កាលពីថ្ងៃទី១ ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បាន​ស្នើឲ្យ​មន្រ្តី​កម្ពុជាធ្វើការពិភាក្សាគ្នាជាមួយភាគីថៃ​ ដើម្បីធ្វើការបញ្ជូនវ៉ាក់ប្រឆាំងកូវីដ១៩ ទៅ​ចាក់ជូនបងប្អូន​ពលករខ្មែរ​ដែលកំពុងធ្វើការនៅប្រទេស ខណៈបងប្អូនខ្មែរដែលនៅក្នុងប្រទេស​បានធ្វើការចាក់​រួចរាល់បានជាង៨៥ភាគរយហើយនោះ។ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយការ យល់ព្រម ឬមិនយល់ព្រមឲ្យភាគីកម្ពុជាដឹកវ៉ាក់​សាំងចូល​ទឹកដីថៃ ដើម្បីចាក់ជូនដល់បងប្អូនខ្មែរ​ ដែលរស់នៅទីនោះបាន ឬយ៉ាងណានោះ​ គឺអាស្រ័យ​លើរាជរដ្ឋាភិបាលថៃ​តែប៉ុណ្ណោះ​ ខណៈកម្ពុជាត្រៀមវ៉ាក់សាំង ​ជានិច្ចដើម្បីដឹកទៅនោះ៕អត្ថបទ ៖ បានចក់

អាជ្ញាធរខេត្តកំពង់ធំ ​ចុះពិនិត្យទីតាំងសហគ្រាសធុនតូចលាយបេតុង ​ក្រោយពីពលរដ្ឋរអ៊ូរទាំ​

2021/11/03 08:12:14 am        586
កំពង់ធំ ៖ អាជ្ញាធរខេត្តកំពង់ធំ នៅថ្ងៃទី០៣ខែវិច្ឆិកានេះ បានចុះពិនិត្យមើលទីតាំងសហគ្រាសធុនតូចលាយបេតុង “តាន់ ប៊ុនឆេង” នៅក្នុងស្រុកំពង់ស្វាយ ក្រោយពីមានការរអ៊ូរទាំពីសំណាក់ប្រជាពលរដ្ឋថា មានផលប៉ះពាល់លើការរស់នៅប្រចាំថ្ងៃ។លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យជាក់ស្តែងលើសកម្មភាពសហគ្រាសលាយបេតុងធុនតូច “តាន់ ប៊ុនឆេង” ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោយពីប្រជាពលរដ្ឋរស់នៅក្បែរនោះរាយការណ៍ថា បានធ្វើឲ្យប៉ះពាល់ដល់សកម្មភាពរស់ប្រចាំថ្ងៃ។លោក សុក ហៃ បានឲ្យដឹងថា សកម្មភាពអាជីវកម្មនៃទីតាំងនេះ មានច្បាប់អនុញ្ញាតឲ្យធ្វើអាជីវកម្ម ចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០១៨មកម្លេះ។ ចំពោះការលើកឡើងរបស់ពលរដ្ឋថា មានផល​ប៉ះពាល់​ក្នុងការរស់នៅនោះ ក្រុមការងាររបស់ខេត្តចុះពិនិត្យ ​និងវាយតម្លៃឃើញថា មានតិចតួច គឺបង្កដោយ ​សំឡេងរំខានខ្លះ ​នៃសកម្មភាពក្រឡុក ​ដាក់ថ្មចូលម៉ាស៊ីនជាដើម។លោក បានបន្ថែមថា ក្តីបារម្ភដែលប្រជាពលរដ្ឋលើកឡើង​ គឺស្ថិតនៅលើសំណង់សុំពង្រីកបន្ថែម ដែលបច្ចុប្បន្នសំណង់នេះ​ មិនទាន់មានការសាងសង់រួចនៅឡើយនោះទេ។ទន្ទឹមនោះ មន្ទីរជំនាញ កំពុងពិនិត្យផ្តល់គោការណ៍អនុញ្ញាតស្របតាមបទដ្ឋានលក្ខណៈបច្ចេកទេស ដែលអាចរក្សាបានទាំងផលប្រយោជន៍របស់ក្រុមហ៊ុន និងផលប្រយោជន៍របស់​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ ​ដោយមិនឲ្យមានប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋឡើយ។លោក ពៅ វណ្ណា អនុប្រធានមន្ទីរឧស្សាហកម្ម​វិទ្យាសាស្រ្ត បច្ចេកវិទ្យា​ និងនុវានុវត្តន៍ បាន​បញ្ជាក់​ដែរ​ថា ទីតាំងសហគ្រាសធុនតូចលាយបេតុង “តាន់ ប៊ុនឆេង” មានសុពលភាពគិតចាប់ពីថ្ងៃស្នើសុំ​រហូត​មកដល់ថ្ងៃទី០២ ខែតុលាឆ្នាំ២០២១ តែប៉ុណ្ណោះ។ បន្ទាប់ពីផុតថ្ងៃកំណត់រយៈពេល៣០ថ្ងៃ ក្រុមហ៊ុន ត្រូវដាក់ពាក្យស្នើសុំបន្ត។ ​ដោយឡែកលើទីតាំងនេះដែរ ​ភាគីក្រុមហ៊ុនដាក់ពាក្យស្នើសុំពង្រីកបន្ថែម ដោយធ្វើការសាងសង់ថ្មីតាមបច្ចេកទេស ​ទៅមន្ទីររួចររាល់ហើយ។ក្នុងនោះមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនុវានុវត្តន៍ កំពុងសិក្សារលម្អិត និងស្នើដល់​អាជ្ញាធរ​មូលដ្ឋាន​ចូលរួមពិនិត្យ ​ដើម្បីវាយតម្លៃពីសកម្មភាព ​ដែលអាចប៉ះពាល់ប្រជាពលរដ្ឋ និង​ស្នើ​ដល់សហគ្រាសបន្តកែតម្រូវបន្ថែមមុន​អនុញ្ញាត​ច្បាប់​ឲ្យធ្វើអាជីវកម្ម។លោក តាន់ ប៊ុនឆេង ម្ចាស់សហគ្រាសនេះ ​បាន​ទទួលស្គាល់ថា ការអនុវត្តការងារកន្លងមក​មាន​ផល​ប៉ះពាល់តិចតួច​ពិតមែនដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ ​ហើយលោកនឹងទទួលយកសំណើរបស់​ពលរដ្ឋ ​ទទួលយក​គោលការណ៍​បច្ចេកទេស​របស់អាជ្ញាធរ ​និងមន្ទីរជំនាញ ដោយឈរលើផល​ប្រយោជន៍​រួម ​ស្របតាមគោលការណ៍ច្បាប់ ​មិនធ្វើប៉ះពាល់សុខភាពសាធារណៈ៕អត្ថបទ ៖ លី សាងស៊ីន

កុមារតូចចាប់ផ្តើមប្រើប័ណ្ណចាក់វ៉ាក់សាំងថតចម្លងពេលចូលរៀន ដោយចៀសវាងការខូតខាតច្បាប់ដើម

2021/11/03 01:19:31 pm        332
កណ្ដាល ៖ បណ្តាកុមារតូចៗ នៅតាមបណ្តាសាលារៀនមួយចំនួន បានចាប់ផ្តើមប្រើប្រាស់ប័ណ្ណចាក់វ៉ាក់សាំងការពារកូវីដ១៩ ជាប័ណ្ណថតចម្លង(ហ្វូតូកូពី) ពាក់ពេលចូលរៀន ក្រោមការជួយរៀបចំពីលោកគ្រូអ្នកគ្រូ និងអាណាព្យាបាល។បណ្តាកុមារតូច និងសាលារៀនមួយចំនួន ក្រុងតាខ្មៅ នៃខេត្តណ្តាល នៅថ្ងៃទី៣ ខែវិច្ឆិកានេះ កត់សំគាល់ឃើញថា បានចាប់ផ្តើមធ្វើការណែនាំដល់កុមារតូច និងអាណាព្យាបាលកូនតូច ជួយរៀបចំកូពីប័ណ្ណចាក់វ៉ាក់សំាង​ការ​ពារ​កូវីដ-១៩អោយកូនតូច ពាក់ចូលរៀនជំនួស​អោយ​ប័ណ្ណចាក់វ៉ាក់សាំងច្បាប់ដើម ដើម្បីពាក់និងការពារការបាត់បង់ ឬ​ត្រូវ​ទឹក​ភ្លៀង​សើម​ឲ្យខូចប័ណ្ណចាក់វ៉ាក់សាំងច្បាប់ដើម ។ការបង្ហាញប័ណ្ណចាក់វ៉ាក់សាំងពេលចូលរៀននេះ ឲ្យប្រាកដថាកុមារតូច ចាប់ពីអាយុ៦ឆ្នាំឡើងទៅ បានចាក់​វ៉ាក់​សាំងរួចរាល់ ទទួលបានការការពារ ​និងចូលរួមអនុវត្តវិធានសុខាភិបាល ដើម្បី​ទប់ស្កាត់កូវីដ-១៩ និងការរៀន​តាម​គន្លង​ប្រក្រតី​ភាពថ្មីប្រកបដោយសុវត្ថិភាព។ ចំណែកឯកុមារតូចនៅកំរិតមត្តេយ្យសិក្សាវិញក៏បានចូលរៀនវិញផងដែរ ពួកគេមួយចំនួន​មិនទាន់​បាន​ចាក់វ៉ាក់​សាំង​ទេ ខណៈដែលរាជរដ្ឋាភិបាលទើបចាប់ផ្តើមបើកចាក់វ៉ាក់​សាំង​សម្រាប់​ក្មេង​អាយុ៥ឆ្នាំបន្តទៀត។ ចំពោះកុមារក្រោម៥​ឆ្នាំ​ដែល​មិន​ទាន់បានចាក់ក៏បានចូលរៀនដែរ ដោយត្រូវ​បាន​តាមដានជាប់ជាប្រចាំពីសំណាក់លោកគ្រូអ្នកគ្រូប្រចាំថ្នាក់ ​និង​អាណាព្យាបាលរបស់ពួកគេ។កុមារតូច និងអាណាព្យាបាល ក៏បានសូមថ្លែងអំណរគុណជាខ្លាំងដល់ប្រមុខថ្នាក់ដឹកនាំ​រាជ​រដ្ឋា​ភិបាល ដែលបាន​ស្វែង​រកចាក់ជូនមនុស្សចាស់ ហើយចុងក្រោយក៏បាននិងកំពុងដំណើរ​ការចាក់​ជូនកុមារតូចៗទៀត ​និងបានបើក​ឱកាស​អោយ​ពួក​គេបាន​ចូលរៀននៅពេលនេះ។សូមបញ្ជាក់ថា ដើម្បីពន្លឿននិងសំរុកចាក់វ៉ាក់សាំងការពារកូវីដ១៩​ ជូនកុមារតូចអាយុ ៥ឆ្នាំ​ឲ្យ​បាន​លឿន អាជ្ញាធរក៏បានអំពាវនាវអោយអាណាព្យាបាលនាំកូនតូច​អាយុ៥ឆ្នាំទៅចាក់វ៉ាក់សាំង​អោយបានគ្រប់គ្នា ដើម្បី​ទទួល​បាន​ការ​ការ​ពារ បង្កើនប្រព័ន្ធ​ភាពសាំ ​និងទប់ស្កាត់ការរាលដាលខ្លាំង​នៃជំងឺកូវីដ១៩ក្នុងសហគមន៍ ព្រមទាំងអាច​អោយ​កុមារ​ចូល​រៀន​ប្រកបដោយសុវត្ថិភាព៕អត្ថបទ ស៊ុម សុខជា

គ.ជ.ប ៖ ២១ថ្ងៃ មានពលរដ្ឋជាង២៤ម៉ឺននាក់ បានចុះឈ្មោះបោះឆ្នោតថ្មី

2021/11/03 12:55:55 pm        360
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ២១ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ មានប្រជាពលរដ្ឋ ដែលបានទៅចុះឈ្មោះបោះឆ្នោតថ្មី ចំនួនជាង២៤ម៉ឺននាក់។សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបានចេញនៅថ្ងៃនេះ បានឱ្យដឹងថា លទ្ធផលបណ្តោះ អាសន្នរយៈពេល២១ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ គឺប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតថ្មីមានចំនួនជាង២៤ម៉ឺននាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជី បោះឆ្នោត មានចំនួនជាង១២ម៉ឺននាក់។ អ្នកដែលបានកែតម្រូវទិន្នន័យមានចំនួនជាង៨២ពាន់នាក់។ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ-សង្កាត់ថ្មី មានចំនួនជាង៧២ពាន់នាក់។ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ សូមប្រជាពលរដ្ឋ ដែលមានសិទ្ធិ បោះឆ្នោត អញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត ដែលបច្ចុប្បន្នមានទីតាំងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ ដើម្បីពិនិត្យមើលឈ្មោះ និងទិន្នន័យរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោតចុងក្រោយ។ ប្រសិនបើមានកំហុសឆ្គងសាមីខ្លួន ត្រូវស្នើសុំកែតម្រូវតាមអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលនឹងត្រូវប្រើក្នុងពេលបោះឆ្នោត។ ចុះឈ្មោះបោះឆ្នោតចំពោះអ្នកដែល ទើបគ្រប់អាយុ១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤) ប្រជាពលរដ្ឋខ្មែរ ដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី និងប្រជាពលរដ្ឋ ដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក។តាមប្រតិទិនការងារ ការបិទការិយាល័យចុះឈ្មោះបោះឆ្នោតដើម្បីក្រុមប្រឹក្សាឃុំ សង្កាត់ ប្រជុំវាយ តម្លៃការងារជាមួយក្រុមចុះឈ្មោះបោះឆ្នោតត្រូវធ្វើនៅថ្ងៃទី២៦ ខែតុលា ថ្ងៃទី១០ ខែវិច្ឆិកា និងថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២១៕អត្ថបទ៖ បាន ចក់

ប្រាសាទអង្គរត្រូវបានផ្តល់ចំណាត់ថ្នាក់លេខ១ ជាកន្លែងទៅទស្សនាល្អជាងគេ ក្នុងប្រទេសនៅអាស៊ីអាគ្នេយ៍

2021/11/03 05:44:28 am        47
សៀមរាប ៖ យោងតាមការស្ទង់មតិរបស់មគ្គុទេសទេសចរណ៍ Touropia បានឲ្យដឹងថា ប្រាសាទអង្គរនៅក្នុងខេត្តសៀមរាបរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានចាត់ជាគោលដៅល្អបំផុត សម្រាប់ការទៅទស្សនារបស់អ្នកទេសចរក្នុងចំណោមទីតាំងទេសចរណ៍ល្អៗ ចំនួន២៩កន្លែង នៅក្នុងប្រទេសនៅអាស៊ីអាគ្នេយ៍។ បើនិយាយពីទីតាំងបុរាណស្ថានមួយចំនួន ក្រុមអ្នកទេសចរមិនចង់ខកខានទៅទស្សនាប្រាសាទអង្គរឡើយ ព្រោះតែវាមានដំណែលមួយចំនួនក្នុងចំណោមមរតកវប្បធម៌សំខាន់បំផុតរបស់ពិភពលោករួមមាន ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម។ ចំពោះទីតាំងផ្សេងៗទៀតរបស់កម្ពុជា ដែលស្ថិតនៅក្នុងការដាក់ជាគោលដៅទេសចរណ៍ដែរនោះគឺមានរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ។ កន្លែងទាំងពីរនេះ ទទួលបានការចាត់ថ្នាក់នៅទីតាំងទី២០ និងទី២៨ ៕

ទេសរដ្ឋមន្រ្តី លី ធុជ ជួបជាមួយពលករខ្មែរមកពីប្រទេសថៃ នៅស្រុកថ្មពួក

2021/11/03 12:10:23 pm        206
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធាន ទី១ អាជ្ញាធរមីន ចុះជួបសំណេះសំណាលជាមួយពលករខ្មែរមកពីប្រទេសថៃ តាមច្រកបឹងត្រួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំឲ្យបងប្អូនពលករខ្មែរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងមិនត្រូវប្រថុយប្រថាន ឬធ្វើដំណើរឆ្លងកាត់ចូលទៅតំបន់ដែលមិនស្គាល់ទីតាំង ភូមិសាស្រ្តច្បាស់លាស់ជាដាច់ខាត​ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម ។ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំឲ្យបងប្អូនពលករទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីការឆ្លងជំងឺកូវីដ -១៩ ត្រូវរក្សាអនាម័យជាប្រចាំលាងដៃជាមួយទឹកសាប៊ូ ទឹកអាកុល និងពាក់ម៉ាស ទោះបីយើងបានចាក់វ៉ាក់សាំងហើយក៏ដោយ និងសូមអនុវត្តនូវវិធានការ ៣កុំ ៣ការពារ តាមការណែនាំ​របស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ ក៏ដូចជា ត្រូវតែទៅចាក់វ៉ាក់សាំងបង្ការ កូវីដ-១៩ ឲ្យបាននគ្រប់ៗគ្នា៕

អ្នកជំនាញបង្ហាញថា កំបោរបាយអ មានតួនាទីសំខាន់ក្នុងការជួសជុលប្រាសាទធ្វើពីឥដ្ឋ

2021/11/03 11:36:27 am        150
សៀមរាប ៖ ក្រុមអ្នកជំនាញ បានបង្ហាញពីកំបោរបាយអមានតួនាទីសំខាន់ណាស់ក្នុងការកសាង និងជួសជុលប្រាសាទដែលធ្វើឡើងពីឥដ្ឋ ព្រោះវាបានបំពេញផ្សាភ្ជាប់ស្នាមតំណ ស្នាមប្រេះ​របស់​ដុំឥដ្ឋទាំងឡាយឱ្យស្អិតជាប់គ្នា ជួយការពារការជ្រាបទឹក។អ្នកស្រី សៀង ម៉ាលីណែត ជាអ្នកជួសជុលប្រាសាទបុរាណរយៈពេល ២០ឆ្នាំហើយ អ្នក​ស្រីមាន​ប្រសាសន៍ថា បច្ចុប្បន្ននេះ ការជួសជុលប្រាសាទបុរាណដែលធ្វើពីឥដ្ឋឡើងវិញ ក៏នៅ​តែ​ត្រូវ​ការ​កំបោរបាយអជាចាំបាច់ ​ព្រោះសារធាតុផ្សុំវាជួយឱ្យឥដ្ឋប្រាសាទមានភាពរឹងមាំ ​និងបំបាត់ជ្រាបទឹក ជាពិសេសអ្នកជំនាញអាចយកវាទៅបិទតភ្ជាប់ដុំឥដ្ឋកុំឱ្យមានបែកប្រះស្រាំ។អ្នកស្រីបន្ដថា កូនខ្មែរជំនាន់នេះ ​បានចេះផ្សំសារធាតុផ្សេងៗ​ធ្វើជាកំបោរបាយអ ដើម្បីបន្តវេន​ពី​បុព្វ​បុរសខ្មែរ​ជំនាន់​មុនដែរ។អ្នកស្រីបន្ដថា រូបគាត់ជាអ្នកជំនាញស្ត្រីម្នាក់ក្នុងចំណោមអ្នកជំនាញស្ត្រីជាច្រើនរូបទៀត ដែលចេះ​ជំនាញ​ផ្សំធាតុលាយបាយអសម្រាប់ជួសជុលប្រាសាទដែលធ្វើពីឥដ្ឋនេះ ដែលជំនាញគឺចេះ​ពីជីតា​របស់​គាត់ និងបានបណ្តុះបណ្តាល​ពីអាជ្ញាធរជាតិអប្សរាផងដែរ។អ្នកស្រីបង្ហាញចំណាប់អារម្មណ៍ថា ​គាត់ស្រឡាញ់ជំនាញផ្សំសារធាតុ និងការលាយ​បាយ​អ​ តាម​រូបមន្ត​បុរាណខ្មែរនេះ​ខ្លាំងណាស់ ហើយគាត់ចង់បន្តបង្រៀន​ជំនាញនេះ​ទៅឱ្យកូនខ្មែរជំនាន់ក្រោយ ដើម្បីកុំឱ្យបាត់បង់កេរ្តិ៍ដំណែលដ៏វិសេសមួយនេះ។សារធាតុសំខាន់ៗ ដែលអាចយកមកផ្សំធ្វើជាបាយអបាន បច្ចុប្បន្ននេះ គឺងាយរកបំផុតនៅតាមផ្ទះ ដូចជា ​កំបោរធ្វើពីសំបកលៀស កំទេចឥដ្ឋ ​ដីខ្សាច់ ​ស្ករត្នោត ​ធ្យូង​ និង​កាវស្បែកគោជាដើម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
05/27/2026 09:05 PM
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
05/27/2026 09:05 PM
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
05/27/2026 09:05 PM
ការិយាល័យឧតុនិយមអង់គ្លេស៖ អាកាសធាតុក្តៅជាប់កំណត់ត្រាខែឧសភា មិនទាន់អាចចាត់ថ្នាក់ថាជារដូវក្តៅខ្លាំងនោះទេ
05/27/2026 09:05 PM
ប្រមុខ WHO ព្រមានថា ជម្លោះជំរុញឲ្យ​វិបត្តិជំងឺ​ Ebola កាន់​តែ​អាក្រក់​ នៅភាគខាងកើតកុងហ្គោ
05/27/2026 08:05 PM
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង
05/27/2026 08:05 PM
អ៊ីរ៉ង់៖ សេចក្តីព្រាងកិច្ចព្រមព្រៀងជាមួយអាមេរិក នឹងបើកច្រក​សមុទ្រ​ Hormuz ឡើងវិញ និងបញ្ចប់បិទ​ផ្លូវ​ទឹក
05/27/2026 08:05 PM
នគរបាលអេស្ប៉ាញសម្រុកចូលទីស្នាក់ការកណ្តាលគណបក្សសង្គមនិយមរបស់លោក Sanchez
05/27/2026 08:05 PM
ហ្គាណាធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួន ក្រោយការវាយប្រហារប្រឆាំងជនបរទេសនៅអាហ្វ្រិកខាងត្បូង
05/27/2026 08:05 PM
ជនមូស្លីមនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងប្រារព្ធថ្ងៃដំបូងនៃពិធីបុណ្យ Eid
05/27/2026 08:05 PM