BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់មីជាង២ម៉ឺនកេសនិងថវិកា១០០លានរៀល ជូន​ពលរដ្ឋរងគ្រោះទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ

2021/10/01 11:47:31 am        542
បន្ទាយមានជ័យ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប និងលោកស្រីឧកញ៉ា គៀន ស្រីនាង បានឧបត្ថម្ភមីចំនួន ២០,៣០០កេស និងថវិកា១០០លានរៀល ជូនទៅរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។អំណោយទាំងនេះ ត្រូវបានក្រុមការងាររបស់ឧកញ៉ា ទ្រី ភាព រៀបចំដឹកជញ្ជូន និងប្រគល់ជូន​ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅសាលាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែកញ្ញា ម្សិលមិញនេះ។ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម និងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះទឹកចិត្តដ៏ថ្លៃថ្លាក្នុងការជួយដល់ប្រជាពលរដ្ឋកំពុងជួបការលំបាក។ ឯកឧត្តមទេសរដ្ឋមន្ត្រី ​និងលោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណលោកឧកញ៉ា ទ្រី ភាព និង​លោកស្រី ឧកញ៉ា គៀន ស្រីនាង ចំពោះទឹកចិត្តមនុស្សធម៌ចូលរួមរំលែកការលំបាក​របស់​ប្រជាពលរដ្ឋរងគ្រោះ និងរំលែកការលំបាករបស់រាជរដ្ឋាភិបាលកម្ពុជា។ក្នុងឱកាសទទួលជំនួយជាមី និងថវិកានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរជាប់ជានិច្ចចំពោះការលំបាក​​របស់​ប្រជាពលរដ្ឋ។ តាមរយៈជំនួយមី និងថវិកា ជាសក្ខីភាពយ៉ាងប្រត្សក្រពីទឹកចិត្តពោរពេញ​ដោយមនោសញ្ចេតនា និងការគិតគូរយ៉ាងជ្រាលជ្រៅរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋកំពុងរងគ្រោះនៅក្នុងខេត្តបន្ទាយមានជ័យ។សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ បាននិងកំពុងរង់ការជន់លិចយ៉ាងធ្ងន់ធ្ងរ​ដោយសារជំនន់​ទឹកភ្លៀង និងទឹកហូរធ្លាក់មកពីប្រទេសថៃ។ ទឹកជំនន់នេះ បានធ្វើឱ្យប៉ះពាល់ ៦ក្រុង-ស្រុក ស្មើ ៣៨ឃុំ-សង្កាត់ និងប៉ះពាល់ប្រជាជនប្រមាណ ១៨,៧១៥គ្រួសារ និងជម្លៀសទៅទួល​សុវត្ថិភាព​ប្រមាណ ១,១៥០គ្រួសារ។ក្នុងពេលជួបគ្រោះទឹកជំនន់នេះ ទាំងឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម និងលោក អ៊ុ រាត្រី អាជ្ញាធរ​គ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធ បានប្រឹងប្រែងអស់កម្លាំង​កាយ​ចិត្តក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋទាំងការជម្លៀស និងរៀបចំស្បៀងអាហារបណ្តោះ​អាសន្ន​ជូនដល់ពួកគេ៕

សម្តេចតេជោ ហ៊ុន សែន ៖ ព្រឹទ្ធឱវាទ​និង​ដំបូន្មាន​ចាស់ទុំ​គឺជាផ្នែកមួយនៃមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុង ការ​អប់រំ​សីលធម៌

2021/10/01 10:59:06 am        464
ភ្នំពេញ ៖ ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងអន្តរជាតិ ១តុលា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារលិខិតចូលរួមអបអរសាទរ និងបានរម្លេចពីគុណតម្លៃនៃមនុស្សចាស់យើងថា ព្រឹទ្ធឱវាទនិងដំបូន្មានចាស់ទុំគឺជាផ្នែកមួយនៃមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការអប់រំសីលធម៌ និងចរិយាធម៌របស់សង្គមជាតិយើង។សារលិខិត បានបន្តថា ព្រះរាជាណាចក្រកម្ពុជាយើងមានប្រពៃណី ទំនៀម ទម្លាប់ដ៏ល្អ កេរមរតកសម្បត្តិវប្បធម៌ដែល​សម្បូណ៌​បែបនិងសមិទ្ធផលទាំងឡាយ ហើយត្រូវបានរក្សាគង់វង្ស រហូតមកដល់សព្វថ្ងៃនេះ។ មរតកទាំងអស់នេះ កើតចេញពីស្នាដៃ គុណូបការៈ និងការអប់រំប្រៀនប្រដៅប្រកប ដោយ​គតិបណ្ឌិត​នៃបុព្វបុរស និងចាស់ព្រឹទ្ធាចារ្យរបស់យើង ដែលអាចជាក្សត្រ ប្រជាជន មន្ត្រីរាជការ យុទ្ធជន បព្វជិត គ្រហស្ថ អ្នកអក្សរសាស្ត្រ ភាសាវិទូ សេដ្ឋវិទូ អ្នកស្រាវជ្រាវ សិល្បករ អ្នកច្បាប់ និងអ្នកវិទ្យាសាស្ត្រជាដើម។ ពិតណាស់ថា ក្នុងការប្រតិបត្តិក្នុងសង្គមយើង ប្រជាជនមិនត្រឹមតែមានទម្លាប់គោរព​ព្រឹទ្ធាចារ្យ​ប៉ុណ្ណោះទ ប៉ុន្ដែថែមទាំងធ្វើឱ្យការគោរព និងការដឹងគុណមនុស្សចាស់នេះ ក្លាយទៅជាគោល​នៃគុណធម៌ដែលបង្កើតបាន ជាវប្បធម៌និងជាប្រពៃណីដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយ ក្នុងការបន្តបុព្វហេតុការពារ និងកសាងប្រទេសជាតិ របស់ខ្លួនទៀតផង។ ជាងនេះទៅទៀត ព្រឹទ្ធឱវាទនិងដំបូន្មានចាស់ទុំគឺជាផ្នែកមួយនៃមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុង ការអប់រំសីលធម៌និងចរិយាធម៌របស់សង្គមជាតិយើង។ នៅក្នុងន័យនេះ ដើម្បីសម្តែងនូវការដឹងគុណចំពោះ គុណូបការៈដ៏ថ្លៃថ្លារបស់មនុស្សវ័យចាស់​ដែល​បានបន្សល់ទុកនូវសមិទ្ធផលនិងមរតកជាច្រើននោះ រាជរដ្ឋាភិបាល បានរៀបចំនិងបង្កើតបទដ្ឋាន​គតិយុត្ត និងគោលនយោបាយជាតិជាបន្តបន្ទាប់ ចាប់ពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មក សំដៅលើកស្ទួយសុខុមាលភាពរបស់មនុស្សវ័យចាស់ឱ្យបានល្អប្រសើរឡើង ក្នុងនោះមានជាអាទិ៍ ការផ្តល់ជូននូវរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ កម្មករ និយោជិត ការបង្កើត មូលនិធិជនពិការ របបគោលនយោបាយចំពោះជនពិការក្រីក្រ​តាម​សហគមន៍។ ក្នុងនោះដែរ រាជរដ្ឋាភិបាលក៏បាន អនុវត្តគោលនយោបាយស្តីពីសុវត្ថិភាពសង្គមសម្រាប់កង​កម្លាំង​ប្រដាប់អាវុធ និងនគរបាលត្រៀមចូលនិវត្តន៍។សម្តេចបន្តថា រាជរដ្ឋាភិបាលក៏បានបង្កើតគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ដែល​ជាយន្តការសម្រាប់អនុវត្ត គោល នយោបាយជាតិស្តីពីមនុស្សវ័យចាស់២០១៧-២០៣០ និងមាន​គម្រោងកម្មវិធីគាំទ្រផ្សេងៗសម្រាប់ជួយ លើកកម្ពស់សុខុមាលភាពមនុស្សវ័យចាស់នៅកម្ពុជា។ ជាក់ស្ដែង រាជរដ្ឋាភិបាលក៏បានចេញក្របខ័ណ្ឌ គោលនយោបាយជាតិគាំពារសង្គម និងគោល​នយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ ផងដែរ។ក្នុងពេលជាមួយគ្នានេះដែរ សមាគមមនុស្សចាស់និងសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបាន​បង្កើត​ឡើង ជាបន្តបន្ទាប់ដើម្បីថែរក្សាឧត្តម​ប្រយោជន៍និងគាំទ្រដល់ស្ថានភាពជីវភាព​រស់នៅ​របស់​មនុស្ស​វ័យចាស់។ មនុស្ស វ័យចាស់ត្រូវទទួលបាននូវការជួយឧបត្ថម្ភគាំទ្រដោយក្រសួង ស្ថាប័ន​ដែល​មាន​សមត្ថកិច្ច រដ្ឋបាលថ្នាក់ក្រោមជាតិ កាកបាទក្រហមកម្ពុជា សប្បុរសជននានា និងអង្គការមិនមែន​រដ្ឋាភិបាលផងដែរ។សកម្មភាពប្រកបដោយសប្បុរសធម៌ទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីវប្បធម៌ជួយឧបត្ថម្ភគាំទ្រគ្នា និងការរួបរួមគ្នាជួយជ្រោមជ្រែង ដោះស្រាយនូវទុក្ខលំបាករបស់ជនរួមជាតិ ជាពិសេស មនុស្សចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង នៅក្នុង សង្គមជាតិយើង។ឆ្លៀតក្នុងឱកាសដ៏ប្រពៃនេះ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចបានសម្តែងនូវ ការកោតសរសើរ​ចំពោះ​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បី មនុស្សចាស់ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលបាននិងកំពុងយកចិត្តទុកដាក់អនុវត្ត គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ និងសូមកោតសរសើរចំពោះកាកបាទក្រហមកម្ពុជា ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ និងសមាគមនានា ដែលបានធ្វើសកម្មភាព​គាំទ្រប្រកបដោយ មនុស្សធម៌និងសាមគ្គីធម៌ចំពោះមនុស្សចាស់នៅតាមសហគមន៍នានា។ ជាមួយគ្នានេះដែរ សម្តេចក៏បានកោតសរសើរដល់ស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័ន ដែលបាន​បង្កើត​កម្មវិធីផ្ទះទេវតា ដើម្បីជួយសាងសង់ផ្ទះ ជូនជនចាស់ជរាក្រីក្រគ្មាន​ទីពឹងបានស្នាក់នៅ​សមរម្យរាប់រយខ្នងនាពេលកន្លងមក៕អត្ថបទ មុត សុទ្ធ

កម្ពុជា គ្រោងរៀបចំមហោស្រព និងពិព័រណ៌អបអរសាទរសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន

2021/09/30 12:38:59 pm        321
ភ្នំពេញ ៖ កម្ពុជាគ្រោងរៀបចំមហោស្រព និងពិព័រណ៍អបអរសាទរសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន ។ នេះបើតាមការបញ្ជាក់របស់លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិប្បកម្ម ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ។លោក ឈឹម សុធី បានឲ្យដឹងទៀតថា នាយកដ្ឋានសិល្បៈសូនរូប និងនាយកដ្ឋានអភិរក្សវប្បធម៌ នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា គ្រោងរៀបចំមហោស្រព និងពិព័រណ៍អបអរសាទរសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន នៅចុងឆ្នាំ២០២១ ខាងមុខនេះ ដើម្បីផ្សព្វផ្សាយពីសិល្បៈសហសម័យ សិក្ខាសាលា បង្រៀនធ្វើខ្លែង និងបង្ហើរខ្លែង សិល្បៈទស្សនីយភាព និងភាពយន្ត មហោស្រពគំនូរបុរាណ ព្រះពុទ្ធប្រក់នាគ និងតម្បាញសូត្រ ពិព័រណ៍ម្ហូបអាហារ ព្រមទាំងប្រកាសជ័យលាភី មហោស្រពម្ហូបអាហារ និងមហោស្រពគំនូរបុរាណ។លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិប្បកម្ម បានបន្ថែមទៀតថា ស្របជាមួយ​បរិបទបច្ចុប្បន្ននេះ ដែលកំពុងមានការរាតត្បាតនៅលើពិភពលោក ក៏ដូចជានៅតាម​បណ្តា​ប្រទេស​នីមួយៗ​ពីមេរោគកូវីដ-១៩ ដែលកំពុងចរាចរយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជាផងដែរនោះ ជាពិសេសក្នុងព្រឹតិ្តការណ៍មហោស្រពដែលត្រូវ​ប្រារព្ធ​ឡើងនាខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ក្រសួងវប្បធម៌ នឹងវិចិត្រសិល្បៈ រៀបចំអនុវត្តន៍តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់​សម្តេច​អគ្គ​មហា​សេនា​​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត គឺ៣កុំ ៣ការពារ និងអនុវត្តតាមវិធាន​ការរដ្ឋបាល​របស់​ក្រសួងសុខាភិបាល ដោយកាត់បន្ថយចំនួនមនុស្សចូលទស្សនា និងផ្សព្វផ្សាយតាមប្រព័ន្ធOnline បណ្តាញសង្គម ដើម្បីកាត់ផ្តាច់នៃការចម្លងមេរោគកូវីដ-១៩។ ទន្ទឹមនឹងនោះលោក ក៏សូមអំពាវនាវដល់សិល្បករវ័យក្មេង ក៏ដូចជាយុវជនជំនាន់ក្រោយ និងប្រជា​ពលរដ្ឋ បើមិនបានធ្វើអ្វីនោះទេ សូមចូលរួមថែរក្សា លើកកម្ពស់វិស័យសិល្បៈវប្បធម៌ និង​ចូលរួម​អប់រំទូន្មានជូនដល់បងប្អូនយើង ដែលវត្ថុសិល្បៈទាំងអស់នេះ ជារបស់បុព្វបុរសកេរ្តិ៍ដំណែលដូនតា​មិនអាចកាត់ថ្លៃ។ ដូច្នេះនាំគ្នាថែរក្សាឲ្យបានគង់វង្ស និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ ជៀសវាងការផ្សព្វផ្សាយដែលជារឿងឥតប្រយោជន៍ និងប៉ះពាល់ដល់សង្គម៕អត្ថបទ រដ្ឋា  

វត្ថុបុរាណខ្មែរចំនួនជាង១០០រូប នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ

2021/09/30 12:24:22 pm        651
ភ្នំពេញ ៖ វត្ថុបុរាណខ្មែរចំនួនជាង១០០រូប សាងពីថ្ម និងសំរឹទ្ធ នឹងត្រូវបញ្ជូនត្រឡប់មកព្រះរាជាណាចក្រកម្ពុជា វិញជាបន្តបន្ទាប់។បើយោងតាមសេចកី្តជូនព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារ លោក ឌូគ្លាស ឡាចហ្វត (Douglas Latchford) ស្តីពីការបញ្ជូនត្រឡប់មកវិញ នៃសម្បតិ្តវប្បធម៌ខ្មែរ ដូចដែលក្រសួងបានចេញសេចកី្តជូនព័ត៌មាន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ក្នុងនោះ​មាន​វត្ថុបុរាណខ្មែរ ចំនួនជាង១០០រូប សាងអំពីថ្ម និងសំរឹទ្ធ នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ។ក្នុងដំណាក់កាលដំបូងនេះ វត្ថុបុរាណខ្មែរដែលជារតនៈវត្ថុដ៏ល្អឯកចំនួន ០៥រូប ក្នុងនោះមាន​បដិមាថ្ម ព្រះសិវស្កន្ទ (ព្រះឥសូរ និងព្រះស្កន្ទ) មកពីប្រាសាទកោះកេរ បដិមាថ្ម ព្រះអឌ្ឍនារីស្វរៈ (ព្រះឥសូរ និងនាងឧមា) និងកន្សៃទូកសំរឹទ្ធ នឹងត្រូវបញ្ជូនពីប្រទេសអង់គ្លេស មកដល់មាតុភូមិកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ រូបចម្លាក់ទាំង០៥រូបនេះ នឹងយកទៅរក្សាទុកនៅសារមនី្ទរជាតិភ្នំពេញ ដើម្បីឲ្យក្រុមជំនាញ​ធ្វើការ​ពិនិត្យ វាយតម្លៃសំអាត ជួសជុល និងដំឡើងជើងទម្រចាំបាច់នានា សម្រាប់ត្រៀមរៀប​ចំពិធី​ប្រគល់-ទទួលជាផ្លូវការនៅពេលវេលាណាមួយសមស្រប តាមការសម្រេចរបស់រាជរដ្ឋាភិបាល៕

សម្តេចតេជោ អនុញ្ញាតឱ្យដោះលែងយានយន្ត ដែលឃាត់ទុកក្នុងបទល្មើស​នៃការដឹកជញ្ជូន​លើស​ទម្ងន់

2021/09/30 11:04:06 am        250
ភ្នំពេញ ៖ តាមរយះហ្វេសប៊ុកផ្លូវការនៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យដោះលែងយានយន្ត ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានឃាត់ទុករយៈពេលមួយឆ្នាំ ក្នុងបទល្មើសនៃការដឹកជញ្ជូនលើសទម្ងន់វិញ ក្នុងរដូវភ្ជុំបិណ្ឌនេះ ប៉ុន្តែតម្រូវឱ្យបង់ពិន័យតាមច្បាប់។នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យ​ក្រសួង​សាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្តដឹកជញ្ជូន​លើស​ទម្ងន់​កម្រិតកំណត់ ដែល​ផ្ទុយ​នឹងច្បាប់ចំនួន ២២៩គ្រឿង មុនកាលកំណត់ ដែលបានឃាត់ទុក​នៅ​តាម​ស្ថានីយជញ្ជីង និង​មន្ទីរសាធារណការ និងដឹកជញ្ជូន តាមបណ្តារាជធានី-ខេត្តមួយចំនួន។សូមជំរាបថា នាពេលថ្មីៗនេះ ដោយស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មានសភាពធូរស្រាល ហើយរាជរដ្ឋាភិបាលបានរៀបចំកែសម្រួល ​និងដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ចជាតិក្នុងបរិបទក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដូចជា ៖ ការបើកឱ្យដំណើរការឡើងវិញ សាលារៀន ផ្សារទំនើប ផ្សារសាធារណៈ តំបន់ទេសចរណ៍ និងការស្ដារសកម្មភាពធុរកិច្ច អាជីវកម្ម សេដ្ឋកិច្ច និងសង្គម ផ្សេងៗទៀត។ ម្យ៉ាងវិញទៀត ដើម្បីស្ដារសេដ្ឋកិច្ចជាតិឡើងវិញ ជាពិសេសការគាំទ្រដល់ការរស់ឡើងវិញ​របស់​វិស័យឯកជន និងជាការលើកលែង​បន្ធូរបន្ថយ និងផ្ដល់ឱកាសសារជាថ្មីនៅ​ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ​ប្រពៃណីជាតិខ្មែរខាងមុខនេះ ដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់យានយន្តដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានផាកពិន័យ និងការឃាត់ទុកយានយន្តក្នុងបទល្មើសដឹកជញ្ជូន​លើស​ទម្ងន់​កម្រិតកំណត់ រាជរដ្ឋាភិបាលកម្ពុជានឹងអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន​ ដោះលែង​យានយន្តទាំង ២២៩គ្រឿងខាងលើជូនទៅម្ចាស់យានយន្ត​ដើម្បី​ប្រកប​អាជីវកម្ម​ឡើងវិញ។ ប៉ុន្តែយានយន្តទាំងឡាយណាដែលមិនទាន់បង់ប្រាក់ពិន័យ ត្រូវធ្វើការបង់ប្រាក់ពិន័យតាមច្បាប់​កំណត់​ជាមុនសិនទើបអនុញ្ញាតឱ្យមានការដោះលែង។ថ្វីត្បិតតែរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យមានការដោះលែង និងបន្ធូរបន្ថយក្នុង​ឱកាសបុណ្យ​ភ្ជុំបិណ្ឌនេះ​ក៏ពិតមែន ប៉ុន្តែសូមម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូនទាំងឡាយគោរព និង​អនុវត្តតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរ​លើ​បណ្តាញផ្លូវថ្នល់ ហើយសូមឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវតែបន្តអនុវត្តយ៉ាង​តឹងរ៉ឹង​ចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ដោយមិនមានការលើកលែង​ជាលើកទី២ ទៀតទេ។ ជាងនេះទៀត ក្រសួងត្រូវខិតខំធ្វើការផ្សព្វផ្សាយជូនដំណឹងឱ្យបានទូលំទូលាយ​បន្ថែមទៀត​អំពី​ច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានាដល់សាធារណជនទូទៅ ឱ្យបានយល់ដឹង និង​ជ្រួតជ្រាប​កាន់តែច្បាស់។ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាចក្រកម្ពុជា សូមកោតសរសើរដល់ក្រសួងសាធារណការ និង​ដឹកជញ្ជូន និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានអនុវត្តយ៉ាងម៉ឺងម៉ាត់​ដោយ​ឈរលើ​បទដ្ឋានច្បាប់នៃការដឹកជញ្ជូន លើការរឹតបន្តឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់៕អត្ថបទ ៖ មុត សុទ្ធ

កម្ពុជាធ្វើបទបង្ហាញជូនអង្គទូតនៃប្រទេសដៃគូ ត្រៀមការរៀបចំកិច្ចប្រជុំកំពូល​អាស៊ីអឺរ៉ុប​ នៅខែវិច្ឆិកាខាងមុខ

2021/09/29 05:40:26 pm        364
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) បានដឹកនាំការធ្វើបទបង្ហាញខ្លីស្ដីអំពីការរៀបចំត្រៀមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ជូនដល់បណ្ដាអង្គទូតនៃប្រទេសដៃគូ ASEM និងស្ថាប័នពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូ។ ក្នុងអំឡុងពេលនៃការធ្វើបទបង្ហាញនេះ ព័ត៌មានសំខាន់ៗដូចជា ព័ត៌មានទូទៅស្ដីពីកម្មវិធី របៀបវារៈ និងព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូល រួមនឹងបែបបទរដ្ឋបាលស្ដីពីបច្ចេកទេសព័ត៌មានវិទ្យា និង​ផ្នែកសារព័ត៌មាន ត្រូវបានជម្រាបជូនអង្គប្រជុំយ៉ាងលម្អិតផងដែរ។កិច្ចប្រជុំកំពូលនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៦ ខែ វិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូហ្សូម (Zoom)។ កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនេះ នឹងប្រព្រឹត្តទៅនាពេលរសៀល ដោយចាប់ផ្តើមពីម៉ោង ១៤:០០ ម៉ោងនៅកម្ពុជា (GMT+៧) ជាមួយកម្មវិធីសំខាន់ៗដូចជា ៖ កម្មវិធីថតរូបថ្នាក់ដឹកនាំ កម្មវិធីបើក កិច្ចប្រជុំជាមួយដៃគូពាក់ព័ន្ធ កិច្ចប្រជុំពេញអង្គចំនួន០២ កិច្ចប្រជុំចង្អៀត កិច្ចអនុម័តលើឯកសារលទ្ធផល កម្មវិធីបិទ និងចុងក្រោយគឺជាសន្និសីទសារព័ត៌មានរួម។ព្រឹត្តិការណ៍អមចំនួន ៦ រួមមាន (១) វេទិកាអាស៊ី-អឺរ៉ុបស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ (២) កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (៣) មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប (៤) កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ (៥) វេទិកាធុរកិច្ច និងសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបលើកទី១ និង (៦) កិច្ចពិភាក្សាតុមូលក្រុមនិពន្ធសារព័ត៌មាននៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី១០ នឹងត្រូវប្រព្រឹត្តទៅអមជាមួយកិច្ចប្រជុំកំពូលនេះផងដែរ៕

លោកជំទាវ ឱ វណ្ណឌីន ​ចូលរួមបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋអាយុពី១៨ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងខេត្តមណ្ឌលគីរី

2021/09/29 11:02:17 am        521
មណ្ឌលគីរី ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគីរី នៅថ្ងៃទី២៩ខែកញ្ញានេះ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋអាយុពី១៨ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងខេត្តមណ្ឌលគីរី។យោងតាមរបាយការណ៍របស់គណៈកម្មាចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌ​ទូទាំង​ប្រទេស បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៩ខែកញ្ញានេះ រាជធានី-ខេត្តចំនួន ២០ហើយ​ដែលបាន​បិទ​បញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋអាយុពី១៨ឆ្នាំឡើង ខណៈខេត្តចំនួន៥ទៀត គ្រោងបញ្ចប់យុទ្ធនាការក្នុងពេលឆាប់ៗនេះដែរ។ខេត្តចំនួន៥ដែលគ្រោងនឹងបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងនោះរួមមាន ៖ ខេត្តកំពង់ស្ពឺ កំពត កំពង់ឆ្នាំង បាត់ដំបង និងខេត្តបន្ទាយមានជ័យ។

ព្រះសង្ឃជាង១ពាន់អង្គក្នុងក្រុងបាត់ដំបង នឹងត្រូវយកសំណាកបន្ទាប់ពីរកឃើញព្រះសង្ឃឆ្លងកូវីដ១៩ ជាបន្តបន្ទាប់

2021/09/29 10:54:57 am        540
បាត់ដំបង ៖ អាជ្ញាធរសហការជាមួយមន្រ្តីសុខាភិបាលបាន ចុះយកសំណាកលើព្រះសង្ឃជាង ១៤០០អង្គ ដែលគង់នៅក្នុងវត្តទាំង៣១ ក្នុងក្រុងបាត់ដំបងជាបន្តបន្ទាប់ ដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩ បន្ទាប់ពីរកឃើញព្រះសង្ឃឆ្លងកូវីដ១៩ ក្នុងពិធីបុណ្យកាន់បិណ្ឌកន្លងទៅ។លោក គុណ សម្បត្តិមុន្នីរ័ត្ន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបាត់ដំបង បានឲ្យដឹងថា មានវត្តចំនួន៦ក្នុងចំណោមវត្តទាំង៣១ ក្នុងក្រុងបាត់ដំបង ត្រូវបានយកសំណាក លើ​ព្រះសង្ឃដែលគង់ក្នុងវត្តទាំងអស់ ។ លទ្ធផលទាំង៦វត្តនេះ រកឃើញ មានវិជ្ជមានកូវីដ១៩ពីរវត្តប៉ុណ្ណោះ គឺវត្តស្លាកែត ក្នុងចំណោមព្រះសង្ឃជាង១០០អង្គ រកឃើញ វិជ្ជមានកូវីដ១៩លើកូននេនមួយអង្គ និងយាយជីដាំបាយម្នាក់ និង វត្តធម្មការរាម រកឃើញ តាអាចារ្យម្នាក់មានវិជ្ជមានកូវីដ១៩។លោកបញ្ជាក់ថា មន្រ្តីសុខាភិបាលនឹងបន្តធ្វើសំណាកលើ ព្រះសង្ឃចំនួន ១៤៣៣អង្គដែល គង់នៅ វត្តទាំង៣១វត្តនៅក្រុងបាត់ដំបងទាំងអស់ ចំណែកវត្តនៅតាមបណ្តាស្រុកនានា នឹងធ្វើសំណាក លើទីតាំងវត្តណាដែលមានការពាក់ព័ន្ធ ឬក៏សង្ស័យមានឆ្លងជំងឺកូវីដ១៩ លើព្រះសង្ឃប៉ុណ្ណោះ។លោកបញ្ជាក់ថា បច្ចុប្បន្ននេះ វត្តនៅតាមបណ្តាស្រុកចំនួន៤ កំពុងផ្ទុះការឆ្លងជំងឺកូវីដ១៩​លើព្រះសង្ឃ ដែលក្នុងនោះមាន វត្តអូរស្វាយប្រឹសនៅស្រុកភ្នំព្រឹក , វត្តគីរីរតនៈ នៅស្រុកកំរៀង និង វត្តខ្នាចរមាស ស្ថិតនៅស្រុកបវេល។ ចំណែកវត្តមួយចំនួនទៀត ក៏មានព្រះសង្ឃឆ្លងជំងឺកូវីដ១៩ផងដែរ ប៉ុន្តែក្នុងចំនួនតិចតួចប៉ុណ្ណោះ។គួរកត់សម្គាល់ថា ព្រះសង្ឃចំនួន១៣៥អង្គ គង់នៅវត្តខ្នាចរមាស ស្រុកបវេល ត្រូវបានយកសំណាក និងធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៥៨អង្គ ខណៈព្រះសង្ឃគង់វត្តមួយចំនួនទៀត ត្រូវបានមន្រ្តីសុខាភិបាលចុះយកសំណាកជាបន្តបន្ទាប់។លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានឲ្យដឹងថា វត្តសរុបក្នុងខេត្តបាត់ដំបង មានចំនួន៣៨៥វត្ត ក្នុងនោះធម្មយុត្តិ១៥វត្ត ដែលមានព្រះសង្ឃគង់សរុប ចំនួន៦៣៣២អង្គ ។បន្ទាប់ពីរកឃើញព្រះសង្ឃ និងពុទ្ធបរិស័ទឆ្លងជំងឺកូវីដ១៩ជាបន្តបន្ទាប់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងវាយលុកខ្លាំង។ អាជ្ញាធរខេត្តបាត់ដំបង ជាបន្តបន្ទាប់ បាននាំយកទេយ្យវត្ថុ សម្ភារៈ គ្រឿងឧបភោគ បរិភោគ និងបច្ច័យប្រគេនព្រះសង្ឃ កំពុងធ្វើចត្តាឡីស័ក និងព្យាបាលក្នុងតំបន់ត្រូវបិទខ្ទប់ ។ ព្រមជាមួយគ្នានោះ អាជ្ញាធរក៏បានសំណូមពរដល់ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត លោកយាយ លោកតា សូមចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការសុខាភិបាល និងការណែនាំ​របស់​ក្រុម​គ្រូពេទ្យ ព្រមទាំងវិធានការ រដ្ឋបាលដែលបាន ដាក់ចេញដោយរដ្ឋបាលខេត្ត៕

កម្ពុជា​បន្ត​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​​របស់​កម្មករ​កាត់​ដេរ​ដល់ ១៩៤​ដុល្លារ​នៅ​ឆ្នាំ​ក្រោយ​នេះ បើទោះ​បី​ជួប​វិបត្តិ​កូវីដ-១៩​ក្ដី

2021/09/28 12:56:32 pm        239
ភ្នំពេញ៖ កម្ពុជា​គ្រោង​ដំឡើង​ប្រាក់​ឈ្នួល​ទាប​បំផុត​របស់​កម្មករ​វិស័យ​កាត់ដេរ ​ឱ្យ​ដល់​ចំនួន ១៩៤​ដុល្លារ​នៅ​ឆ្នាំ​ក្រោយ​នេះ បើ​ទោះ​បី​ជា​ពិភព​លោក​កំពុង​រង​គ្រោះ​ដោយសារ​វិបត្តិ​សុខភាព​សកល​ក៏​ដោយ។ក្នុង​​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ បាន​ប្រកាស​ថា ប្រាក់​ឈ្នួល​អប្បបរមា ឬ​ប្រាក់​ឈ្នួល​ទាប​បំផុត​របស់​កម្មករ​កម្មការិនី​ក្នុង​វិស័យ​កាត់​ដេរ ត្រូវ​បាន​សម្រេច​ដំឡើង​ទៅ​ដល់ ១៩២​ដុល្លារ​សម្រាប់​ឆ្នាំ​២០២២​ខាង​មុខ​នេះ។បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ ប្រាក់​ឈ្នួល​ទាប​បំផុត​របស់​កម្មករ​ក្នុង​វិស័យ​កាត់​ដេរត្រូវ​បាន​ដំឡើង​ដល់​ចំនួន ១៩៤​ដុល្លារ បន្ទាប់​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​សម្ដេច​តេជោ ហ៊ុន សែន បាន​សម្រេច​បន្ថែម​ចំនួន ២​ដុល្លារ​បន្ថែម​ទៀត។តាម​រយៈ​សេចក្ដី​សម្រេច​នេះ ប្រាក់​ឈ្នួល​ទាប​បំផុត​របស់​កម្មករ​កម្មការិនី​ក្នុង​វិស័យ​កាត់​ដេរ ត្រូវ​បាន​ដំឡើង​​ចំនួន ៦​ដុល្លារ​បន្ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយ​នេះ ឬ​កើន​ឡើង​​ពី​ចំនួន ១៨៨​ដុល្លារ​នៅ​ឆ្នាំ​២០២១​នេះ ទៅ​ដល់​ចំនួន ១៩៤​ដុល្លារ​ចាប់​ពី​ខែ​មករា​ឆ្នាំ​​២០២២​ខាង​មុខ​នេះ។ប៉ុន្តែ ក្រុម​មេដឹកនាំ​សហជីព​មួយ​ចំនួន បាន​ទាម​ទារ​ឱ្យ​ដំឡើង​ប្រាក់​ឈ្នួល​ទាប​បំផុត​​ចំនួន ២០៤​ដុល្លារ​សម្រាប់​​កម្មករ​កាត់​ដេរ​នៅ​ឆ្នាំ​ក្រោយ​នេះ។ទោះជាយ៉ាងណា ក្រសួង​ការងារ​បញ្ជាក់​ថា ក្រុម​ប្រឹក្សា​ជាតិ​​ប្រាក់​ឈ្នួល​អប្បបរមា ដែល​មាន​សមាសភាព​មក​ពី​ភាគី​តំណាង​កម្មករ​កាត់​ដេរ ភាគី​តំណាង​ថៅកែ​រោងចក្រ និង​តំណាង​រាជ​រដ្ឋា​ភិបាល បាន​បោះ​ឆ្នោត​ក្នុង​សំឡេង​ភាគ​ច្រើន​គាំ​ទ្រ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន ១៩២​ដុល្លារ។កម្ពុជា​នៅ​តែ​បន្ត​​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​កាត់​ដេរ​ដដែល បើ​ទោះបី​ជា​កម្ពុជាខ្លួន​ឯង និង​ពិភព​លោក​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​សុខភាព​សកល​ដែល​បណ្ដាល​មក​ពី​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩​ក្ដី៕

កម្ពុជា​គ្រោង​ធ្វើ​តេស្ត​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​កម្មករ​កម្មការិនី​រោងចក្រ​សហគ្រាស ក្រោយ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ភ្ជុំ​បិណ្ឌ

2021/09/28 12:23:25 pm        380
ភ្នំពេញ៖ កម្ពុជា​គ្រោងនឹង​ធ្វើ​តេស្ត​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​កម្មករ​នៅ​តាម​បណ្ដាញ​រោងចក្រ​សហគ្រាស​នៅ​ទូទាំង​ប្រទេស ក្រោយ​ពី​ឈប់​សម្រាក​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​ដើម​ខែ​ក្រោយ​នេះ។ក្នុង​សេចក្ដី​ណែនាំ​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ បាន​ជូន​ដំណឹង​ទៅ​ដល់​ម្ចាស់​រោងចក្រ និង​សហគ្រាស​នៅ​ទូទាំង​ប្រទេស ឱ្យ​ត្រៀម​ឧបករណ៍​តេស្ត​រហ័ស​ឱ្យ​បាន​គ្រប់​គ្រាន់ ដើម្បី​ធ្វើ​តេស្ត​សំណាក​កម្មករ​ទាំង​អស់ ក្រោយ​ពេល​ឈប់​សម្រាក​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ខាង​មុខ​នេះ។ក្រសួង​ការងារ​បាន​បញ្ជាក់​ក្នុង​សេចក្ដី​ណែនាំ​នោះ​ថា វិធានការ​បែប​នេះ គឺ​ដើម្បី​រក្សា​សកម្មភាព​ផលិត​កម្ម ហើយ​ក៏​ដើម្បី​ចូល​រួម​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​បំប្លែង​ថ្មី​ផង​ដែរ។កម្ពុជា​បាន​សម្រេច​ផ្អាក​ការ​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ​រយៈ​ពេល ១៥​ថ្ងៃ និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ដែល​ជា​ប្រពៃណី​ដ៏​សំខាន់​មួយ​របស់​ប្រជាជន​កម្ពុជា ក្រោយ​ពី​បាន​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​នៅ​តាម​បណ្ដា​វត្ត​អារាម​មួយ​ចំនួន​នា​ពេល​កន្លង បន្ទាប់​ពី​ការ​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ​បាន​ ៤​ថ្ងៃ។បើ​ទោះ​បី​គ្មាន​ការ​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ប៉ុន្តែ កម្ពុជា​នៅ​តែ​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​រយៈ​ពេល ៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​ភ្ជុំ​នៅ​​ថ្ងៃ​ទី​០៥ ដល់​ថ្ងៃ​ទី​០៧ ខែ​តុលា​ខាង​មុខ​នេះ​ផង​ដែរ ដែល​មាន​ន័យ​ថា កម្មករ​កម្មការិនី​រោងចក្រ​សហគ្រាស អាច​ឈប់​សម្រាក​ពី​ការងារ​របស់​ពួកគេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកជំងឺហ្កាហ្សា រាប់រយនាក់ចាកចេញពីតំបន់នេះរៀងរាល់ខែ ខណៈរាប់ពាន់នាក់ទៀតនៅរង់ចាំការអនុញ្ញាត
08/15/2025 02:08 PM
ក្រសួងបរិស្ថានប្រារព្ធទិវាមន្ត្រីឧទ្យានុរក្សកម្ពុជាឆ្នាំ២០២៥ ដើម្បីរំលឹកដល់តម្លៃនៃការចូ ល​រួម​ការពារ និងអភិរក្សធនធានធម្មជាតិ
08/15/2025 02:08 PM
អ៊ុយក្រែន បំផ្ទុះកំពង់ផែ Olya របស់រុស្ស៊ី ដោយវាយប្រហារនាវាមួយគ្រឿងផ្ទុកបំណែកដ្រូនរបស់អ៊ីរ៉ង់
08/15/2025 02:08 PM
ការស្ទង់មតិ៖ សេដ្ឋកិច្ចថៃ ទំនងជាបាក់កម្លាំងនៅត្រីមាសទីពីរ ដោយសារតម្រូវការក្នុងស្រុកទន់ខ្សោយ
08/15/2025 02:08 PM
រលកកម្ដៅ និងភាពអត់ឃ្លាន បង្កទុក្ខលំបាកដល់អ្នកស្រុកហ្កាហ្សា ខណៈទុក្ខវេទនាកើតឡើងជុំទិស
08/15/2025 02:08 PM
ឯកឧត្តម ប្រាក់ សុខុន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ នៅទីក្រុងអាននីង ខេត្តយូណាន
08/15/2025 01:08 PM
សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន កើនឡើងលឿនជាងការរំពឹងទុកនៅក្នុងត្រីមាសទី២
08/15/2025 12:08 PM
ការជម្រះក្តីលោក Jimmy Lai នៅក្នុងទីក្រុងហុងកុង ត្រូវបានពន្យារពេលដោយសារបញ្ហាបេះដូង
08/15/2025 12:08 PM
UN ជំរុញឱ្យអ៊ីស្រាអែល បញ្ឈប់ការអភិវឌ្ឍន៍ទីតាំងលំនៅដែលនឹងបញ្ចប់ការរំពឹងទុកសម្រាប់ដំណោះស្រាយរដ្ឋពីរ
08/15/2025 12:08 PM
អេស្ប៉ាញ ចាប់ខ្លួនអ្នកលួចដុតជាប់ពាក់ព័ន្ធនឹងចំហេះព្រៃ ខណៈអ្នកពន្លត់អគ្គិភ័យទី២ បានស្លាប់
08/15/2025 12:08 PM