សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជាត្រៀមខ្លួនរួចជាស្រេច សម្រាប់ធ្វើជាម្ចាស់ផ្ទះលើកទី២ នៃកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងការពារជាតិអាស៊ាន

2021/10/22 02:37:22 pm        432
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ធ្វើជាម្ចាស់ផ្ទះលើកទី២ នៃកិច្ចប្រជុំរដ្ឋមន្រ្តី ការពារជាតិអាស៊ានឆ្នាំ២០២២ (ADMM 2022) ដែលនឹងប្រព្រឹត្តិទៅ ក្នុងឆ្នាំ២០២២ខាងមុខនេះ ទាំងការធ្វើចំពោះមុខ និងកិច្ចប្រជុំតាមរយៈវិដេអូពីចម្ងាយ ខណៈកិច្ចប្រជុំនេះ នឹងផ្តល់ឱកាសឲ្យកងយោធពលខេរមភូមិន្ទ បង្ហាញនូវកិត្យានុភាពរបស់ខ្លួន ទៅកាន់​មជ្ឈភាព​អាស៊ាន ក៏ដូចជាពិភពលោកទាំងមូល។នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ ប្រទេសកម្ពុជានឹងចាប់ផ្តើមតួនាទីជាប្រធានប្តូរវេនរបស់អាស៊ាន ហើយក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នឹងត្រូវអនុវត្តតួនាទីធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ADMM និងកិច្ចប្រជុំពាក់ព័ន្ធសន្តិសុខមួយចំនួនទៀតនេះឲ្យកាន់តែល្អប្រសើ និងការទទួលខុស​ត្រូវបំផុត ដើម្បីធ្វើយ៉ាងឲ្យកិច្ចប្រជុំនេះ ទទួលបានជោគជ័យនិងជាទីមោទន ក្រោមមូលបទ«សាមគ្គីភាពដើម្បីសន្តិសុខ ប្រកបដោយភាពសុខដុម»នោះ។ថ្លែងតាមរយៈវិដេអូពីចម្ងាយ នៅក្នុងពិធីផ្សព្វផ្សាយខ្លឹមសារនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះនៅរាជធានីភ្នំពេញ សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការ ADMM បានលើកឡើងថា នេះគឺជាលើកទី២ហើយដែលក្រសួងការពារជាតិកម្ពុជា ទទួលតួនាទីជា​ម្ចាស់​ផ្ទះរៀបចំ កិច្ចប្រជុំ ADMM និងកិច្ចប្រជុំផ្សេងៗទៀតបន្ទាប់ពីកិច្ចប្រជុំលើកទី១ បានប្រព្រឹត្តិទៅ​កាលពីឆ្នាំ២០១២ កន្លងទៅនោះ។សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងទៀតថា ព្រឹត្តិការណ៍ដ៏ប្រវត្តិសាស្រ្តនេះ ផ្តល់ឱកាស សម្រាប់ក្រសួងការពារជាតិ ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងមូល ក្នុងការបង្ហាញកិត្យានុភាព និងសមត្ថភាព​នៃការត្រួសត្រាយផ្លូវ ដើម្បីរក្សាបាននូវឯកភាព សាមគ្គីភាព ភាពធន់ និងមជ្ឈភាព​អាស៊ាន ជាដើមនោះ។ សម្តេចពិជ័យ បានបន្ថែមទៀតថា កិច្ចប្រជុំ ADMMនេះគឺមានសារៈសំខាន់​ណាស់ក្នុងការ បញ្ជ្រាប​ការយល់ដឹង ឲ្យកាន់តែស៊ីជម្រៅថែមទៀត អំពីតួនាទីជាប្រវត្តិសាស្រ្ត​របស់ក្រសួងការពារជាតិ ក្នុងការដឹកនាំកិច្ចប្រជុំថ្នាក់តំបន់ និងគោលដៅចម្បង ដែលកម្ពុជាចង់​សម្រេច​បានក្នុងនាមជាប្រធានអាស៊ាន សម្រាប់ជាផលប្រយោជន៍របស់កម្ពុជាផង និងជាផលប្រយោជន៍រួមសម្រាប់ប្រជាជននៃតំបន់អាស៊ានទាំងមូលផង។ទាក់ទងនឹងកិច្ចប្រជុំនេះដែរ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារអនុវត្តគណៈកម្មការខ្លឹមសារ ​និងឯកសារ បានថ្លែងថា គោលដៅនៃកិច្ចប្រជុំក្រោមមូលបទ«សាមគ្គីភាពដើម្បីសន្តិ សុខ ប្រកបដោយភាព​សុខដុម» នេះគឺសំដៅ ស្វែងរកការឯកភាពគ្នាជាធ្លុងមួយក្នុងចំណោមបណ្តាប្រទេសអាស៊ាន ឆ្ពោះទៅរកកិច្ច​សហប្រតិបត្តិការ ដើម្បីសន្តិភាព ដោយត្រូវបន្តប្រកាន់ខ្ជាប់នូវគោលការណ៍​នៃដំណោះស្រាយ​ភាពខ្វែងគ្នាដោយសន្តិវិធី និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍(TAC)។នៅក្នុងកិច្ចជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ក្រសួងការពារជាតិ កម្ពុជា នឹងធ្វើបទបង្ហាញនូវភាពជោគជ័យរបស់ខ្លួន ក្នុងវិស័យការពារជាតិ វិស័យសន្តិសុខ និងការចូល​រួមនូវ​កិច្ចសហប្រតិបត្តិការផ្នែកយោធាជាមួយអង្គការសហប្រជាជាតិ លើសកម្មភាពមនុស្សធម៌ ក៏ដូចជាគោលនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជាដែលបាន​ធ្វើឲ្យប្រទេស​មាន​សុខសន្តិភាព និងការអភិវឌ្ឍ រហូតដល់សព្វថ្ងៃនេះផងដែរ។ សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំ ADMM កម្ពុជានឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការតំបន់ ក្នុងការ ដោះស្រាយបញ្ហាប្រឈម ដែលបង្កឡើងដោយគ្រោះមហន្តរាយ បញ្ហាភូមិសាស្រ្តនយោបាយ និងជំងឺរាតត្បាតសកលជាពិសេសគឺមេរោគកូវីដ១៩នេះតែម្តង៕អត្ថបទ បាន ចក់

សម្តេចតេជោ ៖ ស្ថានភាពប្រទេសល្អប្រសើរហើយ នឹងប្រារព្ធកម្មវិធីនានាឡើងវិញ

2021/10/22 01:38:45 pm        562
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២២ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានមានប្រសាសន៍ថា ស្ថានភាពប្រទេសរបស់យើងល្អប្រសើរហើយ នឹងប្រារព្ធកម្មវិធី និងសម្ពោធសមិទ្ធផលនានាឡើងវិញ ចាប់ពីខែវិច្ឆិកាតទៅ។សម្តេច បានមានប្រសាសន៍ថា ក្នុងសប្តាហ៍នេះ គឺមានកិច្ចការច្រើន ហើយអាទិត្យក្រោយនេះ ជាមួយនឹងការប្រជុំសភា ដើម្បីឆ្លងការធ្វើពិសោធនកម្មរដ្ឋធម្មនុញ្ញ ការបោះឆ្នោត បំពេញបន្ថែម សមាជិករាជរដ្ឋាភិបាល យើងនឹងមានការប្រជុំអាស៊ានចំនួន៣ថ្ងៃ ហើយដែលពេលនោះកម្ពុជា នឹងទទួល​ញញួរ​ជាប្រធានអាស៊ានផង ហើយបើតាមដឹងញញួរនេះ បានដឹកមកដល់​ទីក្រុងភ្នំពេញ​ហើយ ។ ក្រៅពីធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ឆ្នាំ២០២២នោះចូលដល់ខែវិច្ឆិកា យើងនឹង​មាន​កិច្ចការបន្តទៀត ។សម្តេចបន្តថា នឹងបន្តធ្វើការ​សម្ពោធ​ កម្មវិធីដែលយើងលុបចោលមួយចំនួនកន្លង​ទៅគឺយើង​អាចរៀប​ចំឡើងវិញ​ ដើម្បីឲ្យដំណើរការ ការងារធម្មតា។ ជាមួយនឹងការបើកឲ្យ​​ដំណើរការ ដូច​​ដែលឯកឧត្តម ហង់ជួន ណារ៉ុន បានប្រកាសចាប់ពីខែវិច្ឆិកា ទៅសាលានឹងបើកជាទូទៅតែម្តង ។បើធ្វើមិនបានជាទូទៅទេ ការស្លាប់ ដោយសារសេដ្ឋកិច្ចគឺវាពិបាកជាងស្លាប់ដោយសារកូវីដទៅទៀត ប៉ុន្តែឥឡូវនេះ យើងបានឃើញស្ថានភាពថយចុះនៃប្រទេសរបស់យើង លើបញ្ហាកូវីដហើយសម្ដេច​ក៏បានស្នើឲ្យឯកឧត្តម ថោង ខុន ពិនិត្យមើលពីការបើកទេសចរណ៍ព្រោះសម្ដេចថា បានទទួល​បញ្ជី​ពីរដ្ឋលេខាធិការក្រសួងទេសចរណ៍ ដែលថា ខាងថៃបានដាក់ចេញនូវបញ្ជី​មួយដែល​មាន៤៦ ប្រទេស ​ហើយក្នុង៤៦ប្រទេសនោះ មានកម្ពុជាផងដែរ ដែលក្នុងប្រទេសអាស៊ាន​មាន​ប្រទេសបី​គឺមានកម្ពុជា សាំងហ្កាពួរ ម៉ាឡេស៊ី ដែលថៃអនុញ្ញាតឱ្យការចេញចូលប្រទេសថៃបាន ដោយមិនធ្វើចត្តាឡីស័ក ។បើសិនជាយ៉ាងដូច្នេះមែន គឺយើងអាចនឹងចាប់យកនូវវិធានការបដិកាជាមួយនឹងថៃវិញ ដូច្នេះ​ហើយ​យើងចាប់ផ្ដើមបើកការហោះហើរ ដោយទម្លាយទេសចរណ៍ថៃ អ្នកវិនិយោគថៃ មកកម្ពុជាផង និងទេសចរពីប្រទេសដទៃក្នុងប្រទេសថៃ អាចឆ្លងមកទស្សនកិច្ចនៅប្រទេសកម្ពុជា ។ដូច្នេះសូមពិចារណាមើលពីបញ្ហានេះ គឺយើងចាប់យកឱកាស ដែលមាន ហើយត្រូវពិនិត្យមើលពី​លទ្ធភាព​នៃការបើកឡើងវិញនូវផ្លូវអាកាសជាមួយនឹងគូឡាឡាំពួ ដោយសហការលើ​ចំណុច​ណាមួយ មកកម្ពុជាផងដែរ ព្រោះយើងបានធ្វើការគ្រប់គ្រងយ៉ាងល្អប្រសើរ​សម្រាប់​ព្រលាន​យន្តហោះរបស់យើងហើយក៏បានកាត់បន្ថយ ហើយលើសពីនេះ ការធ្វើចត្តាឡីស័ក​ដែល​ជាផ្នែក​នៃ​ការទាក់ទាញហើយ នឹងឈានទៅដល់ការរៀបចំបើកឡើងវិញ​នូវទេសចរណ៍​សុវត្ថិភាព​គឺ​ទេសចរណ៍​វ៉ាក់សាំង៕អត្ថបទ មុត សុទ្ធ 

កម្ពុជានឹងធ្វើបដិកាឱ្យប្រជាជនថៃចូលខ្មែរ ដោយមិនធ្វើចត្តាឡីស័ក ខណៈថៃឱ្យខ្មែរចូលដោយមិនធ្វើចត្តាឡីស័ក

2021/10/22 01:23:29 pm        461
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា កម្ពុជាយើងនឹងធ្វើបដិកា​ត្រឡប់ទៅវិញ ឱ្យប្រជាជនថៃ ចូលខ្មែរដោយមិនធ្វើចត្តាឡីស័ក ខណៈថៃឱ្យខ្មែរចូលដោយមិនធ្វើ​ចត្តាឡីស័ក នៅពេលខាងមុខនេះ។សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍យ៉ាងដូច្នេះ ខណៈអញ្ជើញដឹកនាំបើកកិច្ច​ប្រជុំពេញ​អង្គ គណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាព​ទីស្តីការនាយករដ្ឋមន្ត្រី​ នាព្រឹកថ្ងៃទី២២ តុលា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ​សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ និងការទូទាត់​ថវិកា​ទូទៅ​របស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២០។សម្តេច បានមានប្រសាសន៍យ៉ាងដូច្នេះថា ឥឡូវនេះយើងចាប់ផ្តើមធ្វើការផ្ទាល់ហើយទោះបី​ស្ថានភាព​ឆ្លងកូវីដនៅបន្តកើតមាន ​ទាំងនៅក្នុងប្រទេស និងក្នុងតំបន់ ជាពិសេសការបើកសេដ្ឋកិច្ច​ទេសចរណ៍នៅប្រទេសថៃឡើងវិញ ដែលអនុញ្ញាតឱ្យប្រទេសមួយចំនួនចូល​ដោយមិនចាំបាច់​ធ្វើចត្តសឡីស័ក ដែលមានទាំងកម្ពុជាផងនោះ សម្តេចថា នឹងធ្វើបដិកាត្រឡប់ទៅថៃវិញដូចគ្នា។សូមបញ្ជាក់ថា កិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីនៅសប្តាហ៍នេះ របៀបវារៈដែលបាន​លើកយកមក​ពិភាក្សា និងឆ្លងរួមមាន ៖១-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ ២-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។ ៣-បញ្ហាផ្សេងៗ ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័ត​ពីស្ថាប័ន​នីតិប្បញ្ញត្តិលើសេចក្ដី ព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ​ពិធីសារ​អាស៊ាន​ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ៕អត្ថបទ មុត សុទ្ធ

កម្រិតទឹកនៅតំបន់អភិរក្សបឹងព្រែកល្ពៅទាប កំពុងបង្កក្ដីបារម្ភនៃការប៉ះពាល់ដល់ចំណីសត្វក្រៀល

2021/10/21 04:25:42 pm        484
តាកែវ ៖ មន្ត្រីបរិស្ថាន ខេត្តតាកែវ បានសំដែងនូវការព្រួយបារម្ភចំពោះស្ថានភាពទឹក ដែលមានកម្រិតទាបនៅឆ្នាំនេះ ដែលនាំឱ្យមានការប៉ះពាល់ដល់ការរស់នៅរបស់សត្វ នៅតំបន់អភិរក្សបឹងព្រែកល្ពៅ ដែលមានសត្វជាច្រើនប្រភេទ ជាពិសេស សត្វគ្រៀល។លោក ឆយ មុនលី ប្រធានមន្ទីរបរិស្ថាន ខេត្តតាកែវ បានប្រាប់BTVថា រហូតមកដល់ពេលនេះ តំបន់ការពារអភិរក្សបឹងព្រែកល្ពៅ មិនទាន់ទទួលបានទឹកគ្រប់គ្រាន់នៅឡើយទេ បើប្រៀបធៀបទៅនឹងឆ្នាំមុន ម្យ៉ាងទៀត ទឹកដែលហូរចូលមកតំបន់នេះ ក៏ឆាប់ស្រកទៅវិញផងដែរ ដែលនាំមានការប៉ះពាល់ដល់ ការរស់នៅរបស់សត្វ ជាពិសេសការរកចំណីរបស់សត្វក្រៀល ដែលជាសត្វកម្រ ហើយស្ថានភាពនេះ អាចធ្វើឱ្យវាធ្វើការបន្លាស់ទីទៅតំបន់ផ្សេង។លោក បានឱ្យដឹងទៀតថា បច្ចុប្បន្ន មន្រ្តីបរិស្ថាន បានកំពុងតែសហការជាមួយសហគមន៍ និងអង្គ ការដៃគូនានា ធ្វើសកម្មភាពជាច្រើននៅតំបន់ការពារអភរិក្សបឹងព្រែកល្ពៅ ដើម្បីសម្រួល​ដល់​ការរស់នៅរបស់សត្វ ពិសេសគឺការដាំដើមរាំងនៅព្រៃលិចទឹក បានជាង១ម៉ឺនដើម និង​បានជីកស្រះទំហំមួយហិកតា សម្រាប់ទុកឱ្យសត្វផឹក។អង្គការជីវិតសត្វស្លាប (Bird Life) បានបញ្ជាក់ដែរថា អាងគ្រប់គ្រងទឹកនៅតំបន់ ការពារទេស ភាពបឹងព្រែកល្ពៅ ដែលស្ថិតនៅក្នុងស្រុកបូរីជលសារ ​និងស្រុកកោះអណ្តែត ខេត្តតាកែវ ពុំទាន់​បានទទួល របបទឹកគ្រប់គ្រាន់នៅឡើយ បើប្រៀបធៀបនឹងឆ្នាំកន្លងមក។ កម្ពស់ទឹក បានធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ ទឹកពន្យារពេលក្នុងការជន់លិច និងស្រក​ទៅវិញ​ឆាប់រហ័ស ដែលបាននឹងកំពុងធ្វើឱ្យមានផលប៉ះពាល់ ចំពោះតំបន់ដីសើមមួយនេះ។អង្គការ Bird Life បានបញ្ជាក់ទៀតថា ​កាលណាទឹកតិច ​ការរក្សារទឹកទុកសម្រាប់សត្វក្រៀល និង សត្វស្លាបផ្សេងទៀត រកចំណី​ នៅរដូវប្រាំង​ នឹងជួបហានិភ័យ ​ដោយសារតំបន់ទាំងមូល នឹងឆាប់​ស្ងួតហួតហែង ដែលធ្វើឱ្យសត្វក្រៀលឆាប់ផ្លាស់ទីចេញ​ពីតំបន់​ទេសភាព​បឹងព្រែក​ល្ពៅនេះ៕អត្ថបទ៖ គុជ វិភាគ

ប្រជាពលរដ្ឋនៅក្នុងស្រុកសេសាន បានទទួលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង

2021/10/21 04:13:11 pm        557
ស្ទឹងត្រែង ៖ ទឹកជំនន់បានជន់លិច ផ្លូវ ស្ពាន លូរួមទាំងផលដំណាំ និងលំនៅឋានប្រជាពលរដ្ឋជាង ១០០គ្រួសារ នៅក្នុងស្រុកសេសានខេត្តស្ទឹងត្រែង។ក្នុងរយះពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅក្នុងភូមិសាស្រ្តនៃខេត្តស្ទឹងត្រែង មានភ្លៀងធ្លាក់ទាំងថ្ងៃ ទាំងយប់បានបង្កឲ្យទឹក​នៅ​តាម​ដង​ទន្លេបានហក់ឡើងយ៉ាងខ្លាំង ​រហូតមានការជន់លិចលំនៅឋាន ផ្លូវថ្នល់ ស្ពាន និងស្រែចម្ការរបស់ប្រជាពលរដ្ឋរាប់រយហិកតា ហើយរដ្ឋបាលខេត្តបានចេញ​សេចក្ដី​ណែនាំឲ្យតាមបណ្ដាលស្រុកទាំងអស់ក្នុងខេត្តស្ទឹងត្រែង​ ត្រៀម​ទីទួល​សុវត្ថិភាព​និងឧបករណ៍ ​សម្រាប​ជួយ​ដល់ពលរដ្ឋ តាំងពីខេកក្កដា២០២១មកម្លេះ។យោងតាមការបញ្ជាក់ពីលោក ម៉ែនគង់ នាយករងរដ្ឋបាល​សាលាខេត្តស្ទឹង​ត្រែង ​និង​ជា​គណៈកម្មការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ បាន​ឲ្យ​ដឹងថា ដោយស្ថានភាព​អាកាស​ធាតុ​មានភ្លៀងធ្លាក់ច្រើន ​បង្កឲ្យទឹកនៅតាមដងទន្លេមានការហក់ឡើងយ៉ាងខ្លាំង ​និងជន់​លិច​លិច​ក្នុង​តំបន់​ទំនាបមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកសេសាន។លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានឲ្យដឹងថា ជំនន់ទឹកភ្លៀង បានជន់លិចក្នុង​ស្រុកសេសាន មានឃុំចំនួន៥ និង​ភូមិចំនួន៩ ដែល​ទទួលរងផលប៉ះពាល់ពីការជន់លិច ។លោកបន្ដថា ក្នុងឃុំទាំង៥នេ មានឃុំចំនួន២ដែលទទួលរងផលប៉ះពាល់ច្រើនភូមិ ​ទីមួយ ឃុំតាឡាត មាន៤ភូមិ ទីពីរ ឃុំភ្លុក មាន​២ភូមិ ។​ ហើយផលប៉ះពាល់នៃគ្រោះមហន្ដរាយនេះ បានវាយប្រហារ​ទៅលើផ្លូវក្រាលគ្រោះក្រហមប្រវែង៤២៥៥ម៉ែត្រ ស្ពាន ចំនួន​១០កន្លែង លូ ចំនួន៩ ផ្ទះ ជន់​លិចចំនួន៣១ខ្នង សាលារៀន​មួយកន្លែង​ រងផលប៉ះពាល់ប្រជាពលរដ្ឋ១១៦គ្រួសារ​ ស្រែស្រូវ ចំនួ១៣០ហិកតា ចម្ការ ចំនួន៤៤ហិកតា ​និងដំណាំរួមផ្សំ ចំនួន១៤ហិកតា។លោក ប៉ាង ប៉េង ប្រធានមន្ទីរធនធានទឹក បានឲ្យដឹងថា ទឹកជំនន់នេះ​ដោយសារតែនៅប៉ែកខាងលើ ដូចជា ​នៅប្រទេសឡាវ វៀតណាម ចិន ថៃជាដើមមាន​ទទួល​ឥទ្ធិពល​ផ្ទៃរងទឹកភ្លៀងច្រើន ហើយ​បាន​ជះឥទ្ធិពលមកលើប្រទេសកម្ពុជានៅតាមតំបន់​វាល​ទំនាប​មួយ​ចំនួន ជាពិសេសខេត្ត​ ស្ទឹងត្រែងក្នុងរយះពេលចុងក្រោយនេះមានភ្លៀងធ្លាក់ទាំងថ្ងៃទាំងយប់ ​បង្កឲ្យមានការហក់​ឡើង​នៅ​កម្ពស់​ទឹក​តាម​ដង​ទន្លេ​ និងមានការជន់លិចផលដំណាំ ផ្លូវថ្នល់ ស្ពាន លូនិងលំនៅឋាន​​របស់​ប្រជាពលរដ្ឋជាច្រើនគ្រួសារ។លោក បញ្ជាក់ថា ​ស្ថានភាពទឹកនៅដងទន្លេមានការហក់ឡើងខ្លាំងនៅថ្ងៃទី២០ខែតុលាម្សិលមិញ តែនៅ​ព្រឹកថ្ងៃទី២១ ខែតុលា ២០២១នេះ ​ទឹក​មានស្ថានភាព​ថមថយ​វិញហើយ សម្រាប់​កម្ពស់​ទឹកនៅដងទន្លេមេគង្គនៅព្រឹកថ្ងៃទី២១ ​មានកម្ពស់៨ម៉ែត្រ២០​ ដោយឡែកនៅព្រឹកថ្ងៃ២១នេះ ទឹកបាន​ស្រកនៅត្រឹមកម្ពស់៨ម៉ែត្រ១០ ទន្លេ សេសាន នៅព្រឹកថ្ងៃទី២០ ​ទឹកមានកម្ពស់ ៩ម៉ែត្រ៩០ នៅព្រឹកថ្ងៃទី២១នេះ​ ទឹកស្រកនៅត្រឹមកម្ពស់៩ម៉ែត្រ៥០ ​គឺស្រក ០ម៉ែត្រ៤០ ទន្លេសេកុង នៅព្រឹកថ្ងៃទី២០ទឹកមានកម្ពស់ ១១ម៉ែត្រ​១២។ ដោយឡែកនៅព្រឹកថ្ងៃទី២១នេះ ​ទឹកបាន​ស្រកបន្តិចនៅត្រឹមកម្ពស់១០ម៉ែត្រ៩៨ គឺស្រក០ម៉ែត្រ១៤។សូមបញ្ជាក់ថា ​ទឹកទន្លេមេគង្គ កម្រឹត ប្រកាសឲ្យប្រុងប្រយ័ត្ន​ មានកម្ពស់ ១០ម៉ែត្រ៧០ ទន្លេសេសាន ​១០ម៉ែត្រ៥០ ទន្លេ សេកុង ១១ម៉ែត្រ៥០៕អត្ថបទ ៖ មាស ផល្លារ

មន្រ្តីធនធានទឹកខេត្តឧត្ដរមានជ័យ អំពាវនាវឱ្យពលរដ្ឋរស់នៅក្បែរអាងស្តុកទឹកបង្កើនការប្រុងប្រយ័ត្ន

2021/10/21 04:02:37 pm        447
ឧត្ដរមានជ័យ ៖ មន្ត្រីធនធានទឹក ខេត្តឧត្ដរមានជ័យ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្បែរអាង ស្តុកទឹកនានា ត្រូវមានការប្រុងប្រយ័ត្ន ព្រោះទឹកអាចហៀរចេញពីអាងទំនប់គ្រប់ពេល ដោយសារទឹក ពេញទំនប់ទាំងអស់។លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា មួយរយៈ ក្រោយនេះ ដោយសារបម្រែបម្រួលអាកាសធាតុ ភ្លៀងបានធ្លាក់ជាប់ជានិច្ច ។បណ្តាអាងស្តុកទឹកនានា កំពុងតែមានទឹកពេញប្រៀប ហើយអាចនឹងជន់លិចតំបន់ក្បែរខាងអាងនៅពេលណាមួយមិនទៀង ដូច្នេះ ប្រជាពលរដ្ឋ ដែលមានលំនៅឋានក្បែរតំបន់អាងស្តុកទឹកទាំងនេះ ត្រូវបង្កើនការប្រុងប្រយ័ត្ន ។លោកបានបញ្ជាក់ថា ដើម្បីបង្ការគ្រោះមហន្តរាយដោយសារទឹកជំនន់ ក្រុមការងារជំនាញ និង អាជ្ញាធរខេត្ត រួមទាំងកម្លាំងមានសមត្ថកិច្ច បានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការជួយអន្តរាគមន៍ សង្រ្គោះបន្ទាន់ដល់ប្រជាពលរដ្ឋ នៅតាមបណ្តាមូលដ្ឋាននានា ដែលអាច នឹងមានបញ្ហាជំនន់ទឹកភ្លៀង៕អត្ថបទ៖ ឃិន សារិទ្ធ 

ក្រសួងទេសចរណ៍ ​អនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​អប់រំ​វិជ្ជាជីវៈ​ទេសចរណ៍​បើក​ឡើងវិញ​ប៉ុន្តែ​ត្រូវ​អនុវត្តតាម​ស្តង់ដារ SOP

2021/10/21 01:18:08 pm        291
ភ្នំពេញ ៖ ​នៅពេលនេះ​ក្រសួងទេសចរណ៍​បានប្រកាស​អនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​អប់រំ​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​នានា បើក​ដំណើរការ​ឡើងវិញ ដោយ​ត្រូវ​អនុវត្តតាម​ស្តង់ដារ SOP ឬ​ហៅ នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​​សម្រាប់​ការបើក​គ្រឹះស្ថាន​អប់រំ​ទេសចរណ៍​ឡើងវិញ ។​ សម្រាប់​ការ​បើក​គ្រឹះស្ថាន​អប់រំ​ជំនាញ​ទេសចរណ៍​ឡើងវិញ​នេះ​ ក្រសួងទេសចរណ៍ បាន​តម្រូវ​ឱ្យ​គណៈ​គ្រប់គ្រង​សាលា ត្រូវ​ទៅ​ស្នើសុំ​មន្ត្រី​ជំនាញ​ក្រសួង​ចុះ​ត្រួតពិនិត្យ ​វាយតំ​លៃ​ត្រឹមត្រូវ មុន​ការបើក​ដំណើរ​ឡើងវិញ​។បើតាម​លោក មាន វណ្ណ​ដេ​ត ប្រធាន​នាយកដ្ឋាន​បណ្ដុះ​បណ្ដា​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍ ថ្លែងថា នៅពេលនេះ ក្រសួងទេសចរណ៍​បាន​អនុញ្ញាត​អោយ​គណៈ​គ្រប់គ្រង​នៃ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ សាលា​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ និង​មជ្ឈមណ្ឌល​វាយ​តំលៃ ​ដែល​ស្ថិត​ក្រោម​ឱវាទ​ក្រសួងទេសចរណ៍​ទូទាំង​ប្រទេស បើក​ដំណើរការ​ឡើងវិញ ​នៅក្នុង​ភូមិសាស្ត្រ​រាជធានី ខេត្ត​នានា ​ដែលមាន​ហានិភ័យ​ទាប​នៃ​ការ​រាតត្បាត​មេរោគ​កូ​វីដ​១៩​។សម្រាប់​ការបើក​សាលា​នេះ ក្រសួងទេសចរណ៍​បាន​តម្រូវ​អោយ​គណៈ​គ្រប់គ្រង​សាលា​ត្រូវ​ស្នើសុំ​មន្ត្រី​ជំនាញ​ក្រសួងទេសចរណ៍​ចុះ​ត្រួតពិនិត្យ ​វាយតំ​លៃ​ទីតាំង​សាលា​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​ការ​បង្ក​ហានិភ័យ​រាតត្បាត​កូ​វីដ​១៩ ដោយឡែក​សម្រាប់​សាលា​ដែល​មិន​ទាន់បាន​ស្នើសុំ​ក្រសួង​ចុះ​ត្រួតពិនិត្យ​វាយ​តំលៃ​ការរៀបចំ​សាលា​ទេ គឺ​យើង​មិនទាន់​អនុញ្ញាត​ឱ្យ​បើក​នោះទេ​។ ការ​ថ្លែង​ដូច្នេះ​របស់ លោក មាន វណ្ណ​ដេ​ត ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ វាយ​តំ​លៃ​វិទ្យាស្ថាន​ម្ហូបអាហារ ACAC (​អាកា​ក់​) ​នៅ​រាជធានី​ភ្នំពេញ​ថ្ងៃទី​២១ ​ខែតុលា ឆ្នាំ​២០២១​នេះ​។លោក មាន វណ្ណ​ដេ​ត បញ្ជាក់ថា បច្ចុប្បន្ន​នៅ​ទូទាំងប្រទេស មាន​គ្រឹះស្ថាន​អប់រំ ប្រមាណ​ជាង​២០​កន្លែង គឺ​បាន​ចុះបញ្ជី​ស្នើសុំ​ក្រសួងទេសចរណ៍ ផ្តល់​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ស្របតាម​ស្តង់ដា​រអាស៊ាន​ ហើយ​រហូតមក​ដល់ពេលនេះ​ ក្រសួង​បាន​ចុះ​វាយ​តំលៃ​សាលា​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ឱ្យ​បើក​ឡើងវិញ​បាន​ចំនួន​២​សាលា ​ខណៈ​ពេលនេះ​ក្រសួង​ក៏​កំពុង​ទទួល​ដាក់ពាក្យ​ស្នើសុំ​ពី​បណ្តា​សាលា​ផ្សេងៗ​ដើម្បី​ចុះ​ត្រួតពិនិត្យ វាយ​តំលៃ​ការ​បើក​ឡើងវិញ​ផងដែរ​។សូមបញ្ជាក់ថា នៅ​ក្នុង​អំឡុង​ពេល​ដែល​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​បាន​ផ្អាក​ដំណើរការ ក្រសួងទេសចរណ៍​បានផ្តល់​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​តាម​ប្រព័ន្ធ​អន​ឡាញ ជូន​យុវជន និង​សិស្សានុសិស្ស​បាន​ចំនួន​ជិត​៣០​ជំនាញ ​ដែល​មាន​សិស្ស​សិក្ខាកាម​សិក្សា​ជំនាញ​ប្រមាណ​ជាង ១៦០០០​នាក់​និង​បណ្តុះ​បណ្តាល​ជំនាញ​ទេសចរណ៍​នានា​ដែល​ផ្តល់​ដោយ​គម្រោង​ហូ​កា ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​ស្វី​ស​ផងដែរ​៕អត្ថបទ ស៊ុម សុខ​ជា​

ត្រី​រាជ​ស្ថិតក្នុង​ចំណោម​ត្រី​ធំៗបំផុត​ទាំង​៣​ប្រភេទ​នៅ​កម្ពុជា កំពុង​ឈានទៅ​ការ​ផុត​ពូជ​

2021/10/21 12:55:34 pm        620
​ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​ថ្លែងថា ត្រី​រាជ​ជា​ប្រភេទ​ត្រី​ទឹកសាប ដែល​ធំ​បំផុត​មួយ ហើយ​គេ​សន្មត​ថា ត្រី​នេះ​ធំ​ជាង​ត្រី​បបែល​យក្ស និង​ត្រី​គល់រាំង​ទៅទៀត​។ ត្រី​រាជ​អាចមាន​ប្រវែង រហូតដល់​៣​ម៉ែត្រ និង​មាន​ទម្ងន់​ប្រមាណ ៣០០​គីឡូក្រាម​នោះ អាច​នឹង​ឈានទៅរក ការ​ផុត​ពូជ​ដោយសារ កំពុង​រង​ការគំរាមកំហែង​យ៉ាងខ្លាំង​។នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​របស់ឯកឧត្តម នេ​ត ភ​ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន នា​ថ្ងៃ​២១ តុលា ។​​ឯកឧត្តម នេ​ត ភ​ត្រា ឲ្យ​ដឹង​បន្តថា ត្រី​រាជ​ស្ថិតក្នុង​ក្រុម​ត្រី ដែល​ពុំមាន​ស្រកី មាន​ស្បែក​រលោង ពុកមាត់​ខ្លី​២​គូ ព្រុយ​ខ្នង​ច្បាស់ និង​មាន​ទ្រនុង​រឹង​ចំនួន​៧ ព្រុយ​ខ្លាញ់​តូច ព្រុយ​គូថ​វែង មិន​ជាប់​ជាមួយ​កន្ទុយ និង​មាន​មាត់​នៅ​នៅ​ខាងក្រោម​។​​ឯកឧត្តម ប​ន្ដថា “​ត្រី​រាជ​ស្ថិតក្នុង​បញ្ជី​ក្រហម ​ដែលមាន​ចំណាត់ថ្នាក់​កំពុង​រង ​ការ​គំរាមកំហែង​យ៉ាងខ្លាំង​ ឈាន​ទៅរក​ការ​ផុត​ពូជ (Critical Endangered) របស់​អង្គការ​សហភាព​អន្តរជាតិ ដើម្បី​ការ​អភិរក្ស​ធម្មជាតិ IUCN ហើយ​ត្រី​នេះ ត្រូវបាន​ចុះបញ្ជី​ឧបសម្ព័ន្ធ​១ របស់​អនុសញ្ញា​សាយ​តេស (CITES) ផងដែរ ដែល​ហាម​ដាច់ខាត ការធ្វើ​នេសាទ ​ទិញ​លក់ និង​ដឹកជញ្ជូន​ផ្សេងៗ​” ។ឯកឧត្តម នេ​ត ភ​ត្រា បន្តថា ត្រី​រាជ​ត្រូវបាន​ហាមឃាត់​ការធ្វើ​នេសាទ ទិញ​លក់ និង​ដឹកជញ្ជូន តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មកម្ល៉េះ តាមរយៈ​ក្រម​នេសាទ ចុះ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​១៩៥៦ និង​បច្ចុប្បន្ន​តាមរយៈ​អនុក្រឹត្យ ចុះ​ថ្ងៃទី​១២ ខែសីហា​ ឆ្នាំ​២០០៩ ស្តីពី​ប្រភេទ​ធនធាន​ជលផល ដែល​កំពុង​រងគ្រោះថ្នាក់​នៅ​កម្ពុជា (​ទឹកសាប​) ។​​គិត​មកទល់ពេលនេះ ក្នុងចំណោម​ត្រី​ធំៗ​បំផុត ទាំង​៣​ប្រភេទ ៖​ទី​១- ត្រី​បបែល​យក្ស , ទី​២- ត្រី​រាជ និង​ទី​៣- ត្រី​គល់រាំង គឺ​ត្រី​រាជ ជា​ប្រភេទ​ត្រី​គ្មាន​ស្រកា​ទឹកសាប​ដ៏​ធំ​បំផុត​។ វា​ចូលចិត្ត​រស់នៅ​តាម​ទន្លេសាប បឹង​ទន្លេសាប និង​តំបន់​មេគង្គ​លើ ជាពិសេស​តាម​អន្លង់​នៅក្នុង ​ទន្លេមេគង្គ​នៅក្នុង​ខេត្តក្រចេះ ​និង​ខេត្តស្ទឹងត្រែង ហើយ​ជា​ប្រភេទ​ត្រី ធ្វើចរាចរ​រយៈ​ចម្ងាយ​ឆ្ងាយ​។ត្រី​រាជ​តែងតែ​ត្រូវ​ចាប់បាន​ជារឿយៗ នៅតាម​គន្លង​ដាយ​ត្រី​នៅ​ទន្លេសាប ហើយ​ការ​ចាប់បាន​នេះ គឺ​នៅពេលដែល​វា​ធ្វើចរាចរ​ចេញពី​បឹង​ទន្លេសាប នៅ​ខែតុលា​ ទៅរក​កន្លែង​ពង​កូន និង​លាក់ខ្លួន​នៅតាម​អន្លង់​ជ្រៅៗ តាម​ដង​ទន្លេ​មេគង្គ​លើ​។ ត្រី​រាជ​ពេញវ័យ អាច​បន្ត​ពូជ​បាន នៅពេល​មាន​អាយុ​ចាប់ពី​៦ ទៅ​៨​ឆ្នាំ ហើយ​ពួកវា​ពង​កូន​ចាប់ពី​ខែមិថុនា ទៅដល់​ខែកក្កដា នៅ​បឹង​ទន្លេសាប ហើយ​កូន​ត្រី​រាជ​ពេល​កើត​ដំបូង​មាន​ប្រវែង ១២ ទៅ ១៥​សង់ទីម៉ែត្រ​។​ត្រី​រាជ​នេះ​អាចរ​ស់បាន​រហូតដល់​អាយុ​៦០​ឆ្នាំ ហើយ​ជា​ប្រភេទ​ត្រី​ដែល​ធំ​លូតលាស់​លឿន​បំផុត គឺ​ក្នុង​១​ឆ្នាំ អាច​ឡើង​ទម្ងន់​ជាង ១០​គីឡូក្រាម​។ ត្រី​រាជ​ស៊ី​ស្លែ​ជា​អាហារ​ចម្បង ដោយឡែក​សត្វល្អិត​ក្នុង​ទឹក គឺជា​អាហារ​បន្ទាប់បន្សំ​។ តាម​របាយការណ៍ ក្នុង​រយៈពេល​២០ ឆ្នាំ​ចុង​ក្រោយនេះ គេ​បាន​ប្រទះឃើញ​ត្រី​រាជ​មួយ​ក្បាល ដែល​មាន​ទម្ងន់​ជិត ៣០០​គីឡូក្រាម និង​មាន​ប្រវែង ២,៧៤​ម៉ែត្រ ដែល​ចូល​ដាយ​ត្រី​។ ត្រី​រាជ នេះ​ត្រូវបាន​បំពាក់​ឧបករណ៍​តាមដាន និង​បាន​ព្រលែង​ចូលទៅក្នុង​ទន្លេ​វិញ ៕

ម​នី្ទ​រ​ពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ គ្រោង​ដាក់​ដំណើរការ​អគារ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​ប្រភេទ​ធ្ងន់​

2021/10/21 12:17:13 pm        758
ភ្នំពេញ ៖ ម​នី្ទ​រ​ពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ គ្រោង​ដាក់​ដំណើរការ អគារ សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​មធ្យម និង​កម្រិត​ធ្ងន់​នាពេលខាងមុខ​នេះ​។ នេះ​បើ​ការបញ្ជាក់​របស់លោក​វេ​ជ្ជ​បណ្ឌិត នេ​ត សុ​វិ​រៈ នាយ​កម​នី្ទ​រ​ពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ ប្រាប់​BTV ព័ត៌មាន នា​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២១​នេះ​។លោក​វេជ្ជបណ្ឌិត នេ​ត សុ​វិ​រៈ បាន​បន្តថា បច្ចុប្បន្ន​ម​នី្ទ​រ​ពេទ្យ កំពុងដំណើរការ​ជួស​ជុល ពង្រីក​ឲ្យ​មាន​កន្លែង​សម្រាប់​អ្នកជំងឺ​រង​ចាំ​នៅ​ខាងក្រៅ ដោយ​មិន​អនុញ្ញាត​ឲ្យ​ចូល​ខាងក្នុង​នោះទេ ​ដើម្បី​រក្សា​គម្លាត និង​បញ្ចៀស​ហានិភ័យ​ពី​ជំងឺ​កូ​វីដ​-១៩ ហើយ​ម​នី្ទ​រ​ពេទ្យ​ក៏បាន​រៀបចំ​ដាក់​ទូរ​កុងតឺន័រ និង​ពង្រីក​អគារ C សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​មធ្យម និង​កម្រិត​ធ្ងន់ ​ដោយបាន​ធ្វើការ​ជួសជុល​កាលពីដើម​ខែ កក្កដា​។លោក​វេជ្ជបណ្ឌិត បានបញ្ជាក់​ទៀតថា អគារ C សម្រាប់​ទទួល​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ​កម្រិត​មធ្យម និង​កម្រិត​ធ្ងន់​នេះ ដាក់​គ្រែ​បាន​ចំនួន​៥០ ក្នុងនោះ​២៥​គ្រែ សម្រាប់​សង្គ្រោះ​បន្ទាន់ និង​១៥​គ្រែ សម្រាប់​ធ្វើការ​វៈ​កាត់ សម្រាលកូន អ្នក​ដែល​ផ្ទុក​កូ​វីដ​១៩ និង​១០​គ្រែ​ទៀត សម្រាប់​វៈ​កាត់​ទូទៅ គឺ​មនី្ទ​រ​ពេទ្យ​យើង​ទទួល​អ្នក​ផ្ទុក​កូ​វីដ​១៩​កម្រិត​មធ្យម និង​កម្រិត​ធ្ងន់​ប៉ុណ្ណោះ ហើយ​យើង​មាន​ក្រុមការងារ​គ្រូពេទ្យ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​ ចំនួន​៨០​នាក់ និង​អ្នក​បំរើ​សេវាកម្ម​ផ្សេងៗ​ប្រមាណ​ជាង​១០​នាក់​ទៀត​។ ដោយឡែក​អ្នកជំងឺ​កូ​វីដ​១៩​ស្រាល ​យើង​មាន​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​១៩​ផ្សេងៗ សម្រាប់​ទទួល​ព្យាបាល​ជូន​ពួកគាត់​។សូម​រំលឹក​ផងដែរ​ថា ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញេ ​មាន​ទីតាំង​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ និង​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក ​សរុប​ចំនួន​១១​ទីតាំង សម្រាប់​ទទួល​អ្នក​ផ្ទុក​កូ​វីដ​១៩ ​និង​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក ​មក​ទទួល​សេវា​។ ទន្ទឹមនឹងនោះ​ ក្រសួងសុខាភិបាល ក៏បាន​ចេញ​សេចកី្ត​សម្រេច​កំណត់​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ ធ្វើ​ច​ត្តា​ឡី​ស័ក​របស់​អ្នកដំណើរ​មកពី​បរទេស ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ពេញលេញ គឺ​មាន​វិសាលភាព​អនុវត្ត​ទូទាំង​ប្រទេស​។ ​ដោយយោង​លើ​លិខិត​លេខ​៤៥៦ សខល របស់​ក្រសួងសុខាភិបាល ចុះ​ថ្ងៃទី​២០ ​ខែតុលា ឆ្នាំ​២០២១ ជូនដំណឹង​អំពី​ការ​កែប្រែ​លក្ខខណ្ឌ​ធ្វើដំណើរ និង​ការ​ធ្វើ​ចត្តាឡឺស័ក ​សម្រាប់​អ្នកដំណើរ​ចូល​មក​កាន់​ប្រទេស​កម្ពុជា តាម​គ្រប់​ច្រកចូល ដែល​ទទួល​បាន​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដូ​ស​មូលដ្ឋាន បាន​ពេញលេញ គឺ​ម​ន្រី្ត​រាជការ និង​ម​ន្រី្ត​បរទេស ៣​ថ្ងៃ អ្នក​វិនិយោគ និង​អ្នកជំនាញ​ ៣​ថ្ងៃ ពលរដ្ឋ​ខ្មែរ និង​បរទេស ៧​ថ្ងៃ និង​អ្នក​មិនទាន់​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ និង​ចាក់​វ៉ាក់សាំង​មិន​គ្រប់​ដូ​ស ១៤​ថ្ងៃ​៕អត្ថបទ រដ្ឋា

គ​.​ជ​.​ប​៖ ដំណើរការ​ពិនិត្យ​ឈ្មោះ​ និង​ចុះឈ្មោះ​បោះឆ្នោត កំពុង​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន គ្មាន​បណ្ដឹងតវ៉ា

2021/10/21 12:03:51 pm        570
ភ្នំពេញ ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ថ្លែងថា ​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ឆ្នាំ​២០២១ ​គិត​ត្រឹម​ថ្ងៃទី​២០ ខែតុលា​ ឆ្នាំ​២០២១ បាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន គ្មាន​បណ្ដឹង​តវ៉ា​ពី​គណបក្ស​នយោបាយ ឬ​ប្រជាពលរដ្ឋ​នោះទេ ។​ឯកឧត្តម ហង្ស ពុទ្ធា បាន​ប្រាប់ BTV នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា​នេះ​ថា គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ មាន​អ្នក​មក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​នៅ​ទូទាំង​ប្រទេស​បាន​ចំនួន ៤៨ ៧២៧​នាក់ ខណៈ​អ្នក​មក​ពិនិត្យ​ឈ្មោះ​បោះឆ្នោត​តាម​ឃុំ​សង្កាត់ មិន​មាន​ច្រើន​នោះទេ ដោយសារ​ពួកគាត់​បាន​ពិនិត្យ​បញ្ជី​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​កាត់បន្ថយ​ហានិភ័យ នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ហើយ​ការតវ៉ា​ក៏​គ្មាន​ដែរ ។ឯកឧត្តម​ បាន​បន្តថា សម្រាប់​គណបក្ស​នយោបាយ​ចំនួន​៦ ដែល​ចូលរួម​សង្កេត​ការ​ក៏​មិន​ទាន់មាន​ប្រតិកម្ម​អ្វី​នោះដែរ​ ដោយ​គណបក្ស​ទាំងអស់នោះ​ បានដាក់​ភ្នាក់ងារ​របស់​ខ្លួន​ចុះ​សង្កេត​នៅតាម​មណ្ឌល​ផ្សេងៗ ជា​លក្ខណៈ​ច​លត ។ជាមួយគ្នានេះ អ្នកនាំពាក្យ គ​.​ជ​.​ប បាន​អំពាវនាវ​ដល់​ពលរដ្ឋ ដែល​មាន​អាយុ​គ្រប់​១៨​ឆ្នាំ អ្នក​មិនទាន់​ចុះឈ្មោះ ឬ​អ្នក​ផ្លាស់ប្ដូរ​ទីលំនៅ សូម​រុះ​រាន់​ទៅ​ក​ចុះឈ្មោះ​បោះឆ្នោត ឲ្យ​បាន​គ្រប់គ្នា ដើម្បី​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត ហើយ​ឆ្ពោះទៅរក​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់ នៅ​ឆ្នាំ​២០២២​ខាងមុខ កុំបី​អាក់ខាន ។ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ មាន​រយៈពេល​៥០​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​៣០​ ខែវិច្ឆិកា ឆ្នាំ​២០២១ រៀងរាល់ថ្ងៃ​រួមទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ដែល​ពេលព្រឹក​ចាប់ពី​ម៉ោង ៧៖០០​នាទី ដល់​ម៉ោង​១១ ៖ ៣០​នាទី និង​ពេល​រសៀល​ចាប់ពី​ម៉ោង​២៖០០​នាទី ដល់​ម៉ោង​៥៖៣០​នាទី នៅ​តាម​សាលាឃុំ​-​សង្កាត់ និង​ទីតាំង​មួយចំនួន​ក្នុង​ឃុំ​-​សង្កាត់ ។​​សម្រាប់​គណបក្ស​នយោបាយ​ចំនួន​៦ ចូលរួម​សង្កេតមើល ​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ មាន​គណបក្ស​ប្រជាជន​កម្ពុជា ដាក់​ភ្នាក់ងារ​ចំនួន​២៥​រាជធានី​-​ខេត្ត​, គណបក្ស​ខ្មែរ​រួបរួម​ជាតិ ​ដាក់​ភ្នាក់ងារ​ចំនួន​១៨​រាជធានី​-​ខេត្ត​, គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ដាក់​ភ្នាក់ងារ​ចំនួន ៥​រាជធានី​-​ខេត្ត​, គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ​ដាក់​ភ្នាក់ងារ​ចំនួន​២​រាជធានី​-​ខេត្ត​, គណបក្ស​ខ្មែរ​តែមួយ ដាក់​ភ្នាក់ងា​រចំនួន ១​ខេត្ត និង​គណបក្សយុវជនកម្ពុជា ដាក់​ភ្នាក់ងារ​ចំនួន​១​ខេត្ត ​ដោយ​សរុប​អ្នកចូលរួម​សង្កេត​ទាំងអស់​ចំនួន ៤ ៦០៥​នាក់ ក្នុ​ង​នោះ​ស្ត្រី​មាន​ចំនួន ១ ១៩៣​នាក់ ៕​អត្ថ​ប​ទ ៖ បាន សុខ​រិ​ទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
05/27/2026 09:05 PM
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
05/27/2026 09:05 PM
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
05/27/2026 09:05 PM
ការិយាល័យឧតុនិយមអង់គ្លេស៖ អាកាសធាតុក្តៅជាប់កំណត់ត្រាខែឧសភា មិនទាន់អាចចាត់ថ្នាក់ថាជារដូវក្តៅខ្លាំងនោះទេ
05/27/2026 09:05 PM
ប្រមុខ WHO ព្រមានថា ជម្លោះជំរុញឲ្យ​វិបត្តិជំងឺ​ Ebola កាន់​តែ​អាក្រក់​ នៅភាគខាងកើតកុងហ្គោ
05/27/2026 08:05 PM
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង
05/27/2026 08:05 PM
អ៊ីរ៉ង់៖ សេចក្តីព្រាងកិច្ចព្រមព្រៀងជាមួយអាមេរិក នឹងបើកច្រក​សមុទ្រ​ Hormuz ឡើងវិញ និងបញ្ចប់បិទ​ផ្លូវ​ទឹក
05/27/2026 08:05 PM
នគរបាលអេស្ប៉ាញសម្រុកចូលទីស្នាក់ការកណ្តាលគណបក្សសង្គមនិយមរបស់លោក Sanchez
05/27/2026 08:05 PM
ហ្គាណាធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួន ក្រោយការវាយប្រហារប្រឆាំងជនបរទេសនៅអាហ្វ្រិកខាងត្បូង
05/27/2026 08:05 PM
ជនមូស្លីមនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងប្រារព្ធថ្ងៃដំបូងនៃពិធីបុណ្យ Eid
05/27/2026 08:05 PM