BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​បញ្ជាក់​ថា វត្ត​អារាម​ជិត​ពាក់​កណ្ដាល​នៅ​ភ្នំពេញ ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូវីដ-១៩

2021/09/25 10:32:03 am        484
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ឱ្យ​ដឹង​ថា ជិត​ពាក់​កណ្ដាល​នៃ​វត្ត​អារាម​នានា​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ បន្ទាប់​ពី​ការ​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ​រយៈ​ពេល ៣​ថ្ងៃ​កន្លង​មក​នេះ។សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ឱ្យ​ដឹង​បែប​នេះ​នៅ​ក្នុង​សារ​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មហាជន​តាម​រយៈ​បណ្ដាញ​សង្គម​តេឡេក្រាម​នៅ​ព្រឹក​ថ្ងៃ​នេះ។សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​​ថា​ ៖ «ការ​ចាប់​ផ្ដើម​របស់​យើង គឺ​ទាក់​ទិន​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​កូវីដ-១៩ ហើយ​ដែល​ម្សិល​មិញ​នេះ ក្រុម​គ្រូ​ពេទ្យ​បាន​យក​សំណាក​នៅ​គ្រប់​វត្ត ស្ទើរ​តែ​ពាក់​កណ្ដាល​នៃ​វត្ត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ គឺ​មាន​​ឆ្លង​នូវ​ជំងឺកូវីដ-១៩​នេះ»។សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ឡើង​វិញ​ថា កម្ពុជា​បាន​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​ បាន​ជោគ​ជ័យ​កាល​ពី​ឆ្នាំ​២០២០​កន្លង​មក តាម​រយៈ​ការ​​ផ្អាក​ការ​រៀបចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ និង​ការ​ប្រារព្ធ​ពិធី​កាន់​បិណ្ឌ និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ៕

អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ដល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

2021/09/24 01:17:07 pm        378
ត្បូងឃ្មុំ ៖ ព្រឹកថ្ងៃទី២៤ ខែកញ្ញានេះ ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្ត​យុវជន​សម្តេចតេជោ (TYDA) បាន​នាំយក​អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ​ប្រគល់ជូន​រដ្ឋបាលខេត្តត្បូងឃ្មុំ ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ជំងឺកូវីដ១៩ ។ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ នូវទឹកចិត្តដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេ ​ក៏​ដូចជា​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនី ដែលបាននាំយកមក​ឧបត្ថម្ភ​ផ្តល់ជូនសម្ភារៈបរិក្ខារពេទ្យចំរុះយ៉ាង​ច្រើនទាំងនេះ ដើម្បីចែក​ជូន​ក្រុមគ្រូពេទ្យ មន្ត្រីរាជការ ​និងកងកម្លាំងប្រដាប់​អាវុធ ប្រយុទ្ធទប់ស្កាត់ការឆ្លងរីករាលដាល​នៃជំងឺកូវីដ១៩​ ក្នុងសហគមន៍ជាបន្តទៀត។ចំពោះសម្ភារៈបរិក្ខារពេទ្យទាំង១៥០កេស រួមមាន ៖ សម្ភារៈរុំ និងថែទាំរបួស សម្ភារៈជំនួយការ​ពិនិត្យ​ជំងឺទូទៅ ​និងរោគស្ត្រី ជំនួយការងារមន្ទីរពិសោធន៍ ជំនួយការវះកាត់ និងបរិក្ខារ​ផ្សេងៗ​ជាច្រើនទៀត៕

អំណោយរបស់​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត រួមនឹងសប្បុរស​ប្រគល់ជូន​គណៈកម្មការ​​​​ខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩

2021/09/24 01:00:25 pm        451
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២១នេះ អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី រួមនឹងសប្បុរស ត្រូវបានផ្ដល់ជូនគណៈកម្មការខេត្តកំពង់ចាមប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩ ដើម្បីចូលរួមក្នុង យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធ​នឹង​ជំងឺកូវីដ-១៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ប្រធាន ក្រុមប្រឹក្សាភិបាលសមាគម គ្រូពេទ្យស្ម័គ្រចិត្ត​យុវជន​សម្ដេតេជោ ដែលបានជួយ​​ឧបត្ថម្ភជាសម្ភារៈ និងបរិក្ខាពេទ្យ ចំនួន ១៥០កេសធំ ជូនដល់​គណៈកម្មការ​ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម ដើម្បីបម្រើឱ្យការងារ​ប្រយុទ្ធ​នឹង​ជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម ដែលកំពុងមានការឆ្លងរាលដាលចូលក្នុង​សហគមន៍​គួរឱ្យ​ព្រួយបារម្ភ ។ឯកឧត្តម អភិបាលខេត្តថ្លែងបន្តថា អំណោយមនុស្សធម៌នាពេលនេះ គឺពិតជាបានចូលរួមចំណែក​យ៉ាងធំធេងជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្នុងការចូលរួមប្រយុទ្ធនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្ត និងជាឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ស្របពេលដែលមេរោគដ៏កំណាចនេះ​កំពុងគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងអាយុជីវិតរបស់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍​ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោកជារៀងរាល់ថ្ងៃផងដែរ។ដោយឡែកក្រុមហ៊ុនសាប៊ូ លីប៉ាយ ក៏បានចូលរួម​ឧបត្ថម្ភ ជាសាប៊ូលាងដៃ ចំនួន ៣កេស សាប៊ូលាងចាន និងសាប៊ូលាងបន្លែផ្លែឈើ ចំនួន ២កេស សាប៊ូម្ស៉ៅចំនួន ១០កេស ម៉ាស់ចំនួន ១កេស កាដូអនុស្សាវរីយ៍ ចំនួន ១០ថង់ ផងដែរ ៕

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ ចំនួន៣លានដូស ដែលជាការបញ្ជាទិញពីមិត្តចិន បានមកដល់កម្ពុជា

2021/09/24 12:24:16 pm        270
ភ្នំពេញ ៖ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមនឹង​មន្រី្ត​ក្រោមឱវាទ ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញមក​ទទួល​ការមកដល់វ៉ាក់សាំងបង្ការ​ជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន០៣លានដូស ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីក្រុមហ៊ុន ស៊ីណូវ៉ាក់ នៃសាធារណរដ្ឋប្រជាមានិតចិន។លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត បានឲ្យដឹងថា ព្រឹកនេះកម្ពុជា បានទទួលវ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ចំនួន០៣លានដូស របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ នៃសាធារណរដ្ឋប្រជាមានិត ចិន និងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ នឹងមកដល់ចំនួន០៣លានដូស ដែលជាការបញ្ជា​ទិញបន្ថែម របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត​ បានសម្រេច។លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានបញ្ជាក់ទៀតថា កម្ពុជា នឹងមានវ៉ាក់សាំងគ្រប់គ្រាន់​សម្រាប់​ចាក់​ជូនប្រជាពលរដ្ឋទូទាំងប្រទេស ​ទាំងកុមារ អាយុចាប់ពី៦ឆ្នាំឡើងទៅ យុវវ័យ និង​មនុស្សចាស់ ឲ្យបានគ្រប់គ្នា តាមផែនការរបស់រាជរដ្ឋាភិបាលបានកំណត់។នៅចំពោះមុខនេះកម្ពុជា ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនដល់កុមារ និងយុវវ័យ ដែលប្រមុខរាជ​រដ្ឋាភិបាល​បានសម្រេច ដោយឡែកសម្រាប់វ៉ាក់សាំងចនសុន និងចនសុន និងវ៉ាក់សាំងដទៃទៀត យើងក៏អាចចាក់បានដែរ។ ជាពិសេសបើទោះបីប្រទេសកម្ពុជា ទទួលបានការចាក់វ៉ាក់សាំងទៅលើ​ប្រជាពលរដ្ឋបាន​ចំនួនច្រើន​មែនទែន សឹងតែថា១០០% ធៀបទៅនឹងចំនួនប្រជាពលរដ្ឋ ហើយកុមារទទួលបានការចាក់វ៉ាក់សាំង​ជាបន្តបន្ទាប់នេះ ប៉ុន្តែស្ថានភាពជំងឺកូវីដ-១៩ នៅតែបន្តមានការកើនឡើង ជាពិសេសការរាតត្បាត​នៃវីរុសកូវីដ-១៩ ប្រភេទដែលតា (Delta) កំពុងតែវៃលុកទៅលើខេត្តមួយចំនួនជាប់ព្រំដែន ដូចជា​ខេត្តសៀមរាប ដែលយើងកំពុងធ្វើយុទ្ធនាការទប់ស្កាត់ និងការបិទខ្ទប់សង្កាត់មួយចំនួនក្នុង​ខេត្តសៀមរាប ជាពិសេសខេត្តផ្សេងៗ និងថ្មីៗនេះនៅវេលាម៉ោង១១យប់ម៉ិញ ប្រមុខរាជរដ្ឋាភិបាល​បានចេញសេចកី្តជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងការផ្អាកពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីឲ្យមានការ​ទប់ស្កាត់​ទាន់ពេលវេលា ព្រោះយើងអត់ចង់ថា ក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌ បានបញ្ចប់ហើយ គឺប្រជាពលរដ្ឋទទួលនូវផលវិបាកនៃការផ្ទុកមេរោគកូវីដ-១៩ វិជ្ជមាន។ ដូច្នេះការសម្រេចដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល គឺជាការសម្រេចដ៏ត្រឹមត្រូវជាទីបំផុត ដើម្បីជួយឲ្យការរាតត្បាតនៃវីរុសកូវីដ-១៩ គ្រប់គ្រងបានល្អ៕អត្ថបទ រដ្ឋា 

ឯកឧត្តម សុខ សុក្រឹត្យា ជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តីថៃ

2021/09/24 11:22:28 am        266
ភ្នំពេញ ៖ នៅវិមានរដ្ឋាភិបាលថៃ កាលពីថ្ងៃទី២៣ ខែកញ្ញា ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារមួយចំនួនជាមួយលោកមបណ្ឌិត Anucha Nakasai រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីថៃ។ក្នុងឱកាសនៃជំនួបនោះឯកឧត្តម សុខ សុក្រឹត្យា បានជម្រាបជូនលោក Anucha Nakasai អំពីការ​ដឹកនាំ​ប្រកបដោយគតិបណ្ឌិត​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច-សង្គម ជាពិសេសការកសាងខឿន​សុខុមាលភាព​យ៉ាងរឹងមាំជូនប្រជាពលរដ្ឋ និងជនបរទេសរស់នៅក្នុងប្រទេសកម្ពុជាជាដើម។ឯកឧត្តម ក៏បានជំរាបផងដែរអំពីចាក់វ៉ាក់សាំងកូវីដ-១៩នៅប្រទេសកម្ពុជា​ ដោយគិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,៤៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់ និង​លើកុមារ-យុវវ័យអាយុពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំមាន ៨៨,៣៣%ធៀប​ជាមួយចំនួន​ប្រជាជន​គោលដៅ ១,៩៦៦,៩៣១នាក់ និងលើកុមារអាយុពី០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៤៧,៦១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២នាក់។ក្នុងនោះ ឯកឧត្តម​ បានរំលឹកអំពីចំណងមិត្តភាពកម្ពុជា-ថៃ ​និងជម្រាបជូនថា កម្ពុជា​មានកម្លាំង​ពលកម្ម​គ្រប់គ្រាន់ និងមានសុវត្ថិភាពខ្ពស់ សម្រាប់បំពេញតម្រូវការនៅតាមរោងចក្រ សហគ្រាស​នានា​នៅប្រទេសថៃផងដែរ។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោក Anucha Nakasai រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី​នៃព្រះរាជា​ណា​ចក្រថៃ បានសម្តែងការ​ស្វាគមន៍​យ៉ាងកក់ក្តៅ​ចំពោះដំណើរទស្សនកិច្ច​នៅប្រទេសថៃរបស់ លោកបណ្ឌិត សុខ សុក្រឹត្យា តំណាង​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសនេះ ព្រមទាំងបានអបអរសាទរជោគជ័យ​ក្នុងការ​គ្រប់គ្រង​កូវីដ-១៩ នៅកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំប្រទេស​ឲ្យទទួល​​បាន​សុខ​សន្តិភាព​ពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យយ៉ាងឆាប់រហ័ស​របស់កម្ពុជា​ក្រោមការដឹកនាំ​របស់​សម្តេចតេជោ ហ៊ុន សែន ។ឯកឧត្តមរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីថៃ បានសន្យាថា នឹងបន្តពង្រឹង និងជំរុញកិច្ច​សហប្រតិបត្តិការ​លើវិស័យសំខាន់ៗ ដែលភាគីកម្ពុជា​បានស្នើឡើងខាងលើ​ឲ្យ​​ទទួល​បានជោគជ័យ។បន្ទាប់ពីបានពិភាក្សា ផ្លាស់ប្តូរយោបល់ និងស្វែងយល់អំពីគ្នាទៅវិញទៅមកប្រកបដោយភាព​ស្និទ្ធស្នាល​ភាគីទាំងពីរបានប្តេជ្ញាបន្តរក្សាចំណងមិត្តភាពកម្ពុជា-ថៃដែលមានភាព​ចាស់ទុំជាង៧១ឆ្នាំ មកហើយនេះឲ្យកាន់តែស្អិតរមួត និងបន្ត​រឹតចំណង​សាមគ្គី​ភាពល្អរវាងគ្នា និងគ្នាតទៅអនាគត៕អត្ថបទ ៖ បាន ចក់

សម្តេចតេជោ ផ្ញើសារអបអរសាទរខួបទី២៨ឆ្នាំ នៃទិវាប្រកាសឲ្យប្រើប្រាស់​រដ្ឋធម្មនុញ្ញ​ជាតិខ្មែរ

2021/09/24 11:00:19 am        127
ភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី ផ្ញើសារអបអរសាទរខួប២៨ឆ្នាំ នៃទិវាប្រកាសឲ្យប្រើប្រាស់នូវរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ខណៈ២៨ឆ្នាំកន្លងទៅនេះ ប្រទេសកម្ពុជា អនុវត្តបានយ៉ាងល្អប្រសើក្នុងការគោរពនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្សជាដើម។យោងតាមផេកហ្វេសបុកផ្ទាល់ នាព្រឹកថ្ងៃទី២៤ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន បានលើក ឡើងថា នៅថ្ងៃទី២៤កញ្ញានេះ គឺជាខួបទី២៨ឆ្នាំ ដែលកម្ពុជា​បានប្រកាស​ឲ្យ​ប្រើប្រាស់​ជាផ្លូវការ​នូវ​រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ផ្តើមចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ស្តីពី​ដំណោះ​ស្រាយរួមបញ្ចប់នូវវិបត្តិកម្ពុជា ជាប្រវត្តិសាស្ត្រ ដែល​បន្ទាប់មក​នៅថ្ងៃទី ២៣-២៨ ខែឧសភា ប្រទេសយើង​បានរៀបចំការបោះឆ្នោត​ជាលើកដំបូង​ក្រោមការ​ឧបត្ថម្ភ​គាំពារ​ពី​អង្គការ​សហប្រជាជាតិ អ៊ុនតាក់ (UNTAC)។ ក្រោយពីការបោះឆ្នោតរួចមក​រដ្ឋធម្មនុញ្ញជាតិ ក៏ត្រូវ​បាន​បង្កើត​ឡើង​ជាប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ១៩៩៣ ផងដែរ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ នៅក្នុងមហា​ប្រាសាទ​​ទេវា​វិនិច្ឆ័យ នៅក្នុងព្រះបរមរាជវាំងព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ អតីតមហាវីរក្សត្រព្រះបរមរតនកោដ្ឋ ព្រះអង្គបានឡាយព្រះហត្ថលេខាលើព្រះរាជ​ក្រមប្រកាស​ឲ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ។ នៅថ្ងៃទី២៤ ខែកញ្ញា គឺជាថ្ងៃ​កំណើត​រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលមកដល់ឆ្នាំ២០២១ គឺរដ្ឋធម្មនុញ្ញកម្ពុជា​ មានអាយុកាល២៨ឆ្នាំហើយ។សម្តេចតេជោ បានបញ្ជាក់ទៀតថា រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។ ចំណុចសំខាន់ៗបំផុតមួយចំនួនដែលបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញមានដូចជា «កម្ពុជាត្រូវ​គោរព​ដាច់ខាតនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស។ រដ្ឋធម្មនុញ្ញកម្ពុជា បានចែងអំពីគោលការណ៍នៃការបែងចែក​អំណាច​ដាច់ដោយឡែក​ពី​គ្នា​គឺ១,អំណាចនីតិបញ្ញត្តិ ២,នីតិប្រតិបត្តិ និង៣,តុលាការ ហើយក៏បានអនុម័តនូវ​សិទ្ធិ​ជាមូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ និងគោលការណ៍នីតិរដ្ឋជាដើម»។ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរអគុណចំពោះបងប្អូន​ជនរួមជាតិដែលបានចូលរួមថែរក្សាការពារសន្តិភាព ដើម្បីប្រទេសជាតិកាន់តែរីកចម្រើន​រុងរឿង​ឆ្ពោះ​ទៅមុខផងដែរ៕អត្ថបទ ៖ បាន ចក់

រាជរដ្ឋាភិបាលសម្រេចផ្អាកពិធីបុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​​​ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩

2021/09/24 10:49:36 am        48
ភ្នំពេញ ៖ ទីបំផុតរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេច​ឲ្យផ្អាកការ​រៀបចំពិធី​បុណ្យ​កាន់បិណ្ឌ និងភ្ជុំបិណ្ឌ​ដោយចាប់ផ្តើមពីវេនកាន់បិណ្ឌទី៤នេះតទៅ រហូតដល់បុណ្យភ្ជុំបិណ្ឌ ដើម្បី​ទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩ បន្ទាប់ពីមានព្រះសង្ឃ​តាជីយាយជី និង​ពុទ្ធបរិស័ទ​មួយ​ចំនួនបានកើតមេរោគកូវីដ១៩ ។យោងតាមសេចក្តីសម្រេច ដែលបានចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាយប់ថ្ងៃទី២៣ ខែកញ្ញាម្សិលមិញនេះ បានលើកឡើងថា ក្នុងរយៈពេល២ថ្ងៃ​នៃការរៀប​ចំ​ពិពី​បុណ្យកាន់បិណ្ឌកន្លងទៅនេះ រាជរដ្ឋាភិបាលពិនិត្យឃើញថា​ មានការជួបជុំ និងប្រមូលផ្តុំ​មនុស្ស​ជាច្រើននៅតាមបណ្តាវត្តអារាម ដើម្បី​ប្រារព្ធ​ពិធីកាន់បិណ្ឌ ដែលមិនអាចធានាបានការអនុវត្ត​ត្រឹមត្រូវ​តាមវិធានការ​សុវត្ថិភាព​ផ្នែកសុខាភិបាល ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាល ទ្រង់ទ្រាយ​ធំនៅទូទាំងប្រទេសនៃជំងឺកូវីដ១៩ ​ជាពិសេសមេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា(Delta) ដែលវាមានកម្រិតនៃការឆ្លងយ៉ាងឆាប់រហ័សនោះ។យោងលើភាពចាំបាច់ក្នុងការបន្តគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិសេសដើម្បីធានា ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ខណៈដែលព្រះរាជាណាចក្រកម្ពុជា​កំពុង​ដំណើរ ការ​បើកសាលារៀនឡើងវិញ ក៏ដូចជាកំពុងរៀបចំផែនការដើម្បីឈានឆ្ពោះទៅ​បើក​ដំណើរ​ប្រទេស​ពេញលេញ​ឡើងវិញ ​នាពេលខាងមុខនោះ រាជរដ្ឋាភិបាលសម្រេច​«ផ្អាកការរៀបចំ​ពិធី​បុណ្យ​កាន់បិណ្ឌ និងភ្ជុំបិណ្ឌចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ។ គណៈអភិបាលរាជធានី-ខេត្ត ត្រូវធ្វើការសម្របសម្រួលជាមួយយន្តការ ដែលមាន​ការ​ពាក់ព័ន្ធ​ទំាងអស់ ដើម្បីធានា​ដល់ការនាំយក​ចង្ហាន់ និងទេយ្យវត្ថុចាំបាច់​នានា ប្រគេន ដល់ព្រះសង្ឃ​នៅ​តាម​បណ្តាវត្តអារាមនានា ដែលស្ថិតនៅក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួន»។យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលប្រកាសឲ្យផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះក្តី ប៉ុន្តែ រាជរដ្ឋាភិបាលរក្សាការឈប់សម្រាករយៈពេល៣ថ្ងៃសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ដែលត្រូវបានកំណត់ ដោយអនុក្រឹត្យលេខ១៣១អនក្រ.បកចុះថ្ងៃទី២៦ ​ខែសីហា ឆ្នាំ២០២០ ស្តីពីប្រតិទិន​ឈប់​សម្រាកការងាររបស់មន្រ្តីរាជកា ​និយោជិត កម្មករប្រចាំឆ្នាំ២០២១ដដែលនោះ។តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលនេះ ក៏បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន គណៈអភិបាល​រាជធានី-ខេត្ត អាជ្ញាធរ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវចាត់ចែង​អនុវត្តជាបន្ទាន់ និងឲ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ ដើម្បីធ្វើយ៉ាងណាធានា​នៃការទប់ស្កាត់ការ​រីករាលដាលនូវមេរោគកូវីដ១៩នេះ ឆ្លងចូលសហគមន៍កាន់តែខ្លាំងក្លាបន្ថែមទៀតនោះ៕អត្ថបទ ៖ បាន ចក់

​សម្ដេច​តេជោ ហ៊ុន សែន ស្នើ​ឱ្យ​ពិភាក្សា​ពី​លទ្ធភាព​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩​អំឡុង​ពិធី​កាន់​បិណ្ឌ

2021/09/23 09:57:40 am        950
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ស្នើ​សុំ​គណៈ​សង្ឃ​នាយក​កម្ពុជា ឱ្យ​ពិភាក្សា​ជាមួយ​ភាគី​ពាក់​ព័ន្ធ ដើម្បី​សិក្សា​ពី​លទ្ធភាព​ផ្អាក​ការ​រៀបចំ​ពិធី​បុណ្យ​កាន់​បិណ្ឌ​នៅ​តាម​វត្ត​អារាម​នានា​នៅទូទាំង​ប្រទេស បន្ទាប់​ពី​បាន​រក​ឃើញ​ករណី​ឆ្លង​ផ្ទុះ​ឡើង​នៅ​តាម​វត្ត​មួយ​ចំនួន​នា​ពេល​ពីរ​ថ្ងៃ​ចុង​ក្រោយ​នេះ។សម្ដេច​តេជោ ហ៊ុន សែន បាន​ស្នើ​ឱ្យ​មាន​កិច្ច​ពិភាក្សា​បែប​នេះ​តាម​រយៈ​សារ​ជា​សំឡេង​ដែល​សម្ដេច​តេជោ​បាន​ផ្ញើ​ទៅ​កាន់​មហាជន​តាម​បណ្ដាញ​សង្គម​តេឡេក្រាម​នៅ​រសៀល​ថ្ងៃ​នេះ។ប្រមុខ​រាជ​រដ្ឋាភិបាល​សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «ដូច្នេះ ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ សូម​ស្នើ​ឱ្យ​​គណៈ​សង្ឃ​នាយក​ដែល​ជា​គណៈ​ប្រតិបត្តិ​នៃ​ការ​គ្រប់​គ្រង​សង្ឃ ចូល​រួម​ជាមួយ​ក្រសួង​ធម្មការ ធ្វើ​ការ​ពិនិត្យ​បន្ទាន់ ហើយ​ដោយ​គិត​គូរ​ទៅ​លើ​វិធានការ​ទាំង​ឡាយ​ដែល​រៀបចំ​ដោយ​ក្រសួង​សុខាភិបាល»។សម្ដេច​តេជោ ហ៊ុន សែន បាន​ស្នើ​ឱ្យ​​មាន​ការ​ពិនិត្យ​មើល​ឡើង​វិញ​បែប​នេះ បន្ទាប់​ពី​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ បាន​ផ្ទុះ​ឡើង​នៅ​តាម​វត្ត​អារាម​មួយ​ចំនួន​​នៅ​រាជ​ធានី​ភ្នំពេញ​រួច​ហើយ​នៅ​អំឡុង​ពេល​កម្ពុជា​ប្រារព្ធ​ពិធី​កាន់​បិណ្ឌ​រយៈ​ពេល ២​ថ្ងៃ​កន្លង​មក​នេះ។សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​បន្ត​ថា៖ «ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​អំពាវ​នាវ​សូម​​ឱ្យ​ក្រសួង​សុខាភិបាល​ធ្វើការ​ពិចារណា​​តើ​​គួរ​ផ្អាក​នូវ​ពិធី​នេះ​បាន​ឬទេ ឬ​ក៏​កាត់​បន្ថយ​តាម​របៀប​ណា​មួយ​ដែល​អាច​ធ្វើ​ទៅ​បាន»។ប្រទេស​កម្ពុជា​បាន​ចាប់​ផ្ដើម​ប្រារព្ធ​ពិធី​កាន់​បិណ្ឌ​រយៈ​ពេល ១៥​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា រហូត​ទៅ​ដល់​ថ្ងៃ​ទី០៤ ខែ​តុលា មុន​នឹង​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ធំ​នៅ​ថ្ងៃ​ទី​០៥ ខែ​តុលា​ខាង​មុខ​នេះ។ពិធី​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ គឺ​ជា​ប្រពៃណី​ដ៏​សំខាន់​មួយ​របស់​ប្រជា​ជន​កម្ពុជា ដែល​គោរព​ប្រតិបត្តិ​តាម​ជំនឿ​ព្រះ​ពុទ្ធ​សាសនា ហើយ​ពលរដ្ឋ​កម្ពុជា​ក្នុង​ចំនួន​ដ៏​ច្រើន តែង​តែ​ប្រមូល​ផ្ដុំ​ជួប​ជុំ​ប្រារព្ធ​ពិធី​បុណ្យ​ប្រពៃណី​មួយ​នេះ​នៅ​តាម​វត្ត​អារាម​នានា​នៅ​ទូទាំង​ប្រទេស។នៅ​ក្នុង​សារ​ជា​សំឡេង​ដដែល​នោះ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​​បង្ហាញ​ក្ដី​បារម្ភ​ថា ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​នៅ​កម្ពុជា អាច​នឹង​ផ្ទុះ​ឡើង​រឹត​តែ​ធ្ងន់​ធ្ងរ​ថែម​ទៀត​រហូត​ដល់​លែង​គ្រប់​គ្រង​បាន បន្ទាប់​ពី​ពិធី​បុណ្យ​ប្រពៃណី​មួយ​នេះ។សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​បន្ត​ថា​៖ «ក្នុង​រយៈ​ពេល ១៥​ថ្ងៃ​ពេល​កាន់​បិណ្ឌ​រហូត​ទៅ​ដល់​ពេល​ភ្ជុំ តើ​យើង​នឹង​មាន​មនុស្ស​ប៉ុន្មាន​ពាន់ ប៉ុន្មាន​​ម៉ឺន​នាក់​ដែល​ត្រូវ​ឆ្លង ប្រសិន​បើ​ការ​ផ្ទុះ​​នៅ​តាម​វត្ត។ មិន​មែន​បញ្ហា​តែ​វត្ត​ទេ នៅ​ពេល​ពុទ្ធ​បរិស័ទ​ចេញ​ពី​វត្ត បាន​នាំ​ជំងឺ​ទាំង​នោះ​ទៅ​កាន់​ផ្ទះ​សម្បែង ទៅ​កាន់​ភូមិ​ឋាន​របស់​ខ្លួន ដែល​អាច​ថា ស្ទើរ​ចម្លង​គ្រប់​ផ្ទះ​តែ​ម្ដង។ នេះ​ហើយ​គឺ​ជា​កង្វល់»។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​បាន​​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​សរុប​ ១០៦ ៦១៩​ករណី​ហើយ​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​មនុស្ស​រហូត​ដល់ ២ ១៧៦​នាក់​ហើយ បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ ខណៈ​អ្នក​ជំងឺ​សរុប ៩៩ ១៣៤​នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕អត្ថបទ ៖ បាន ចក់

ពលរដ្ឋរស់នៅភូមិសំបួរសង្កាត់ដង្កោ ស្នើអាជ្ញាធរខណ្ឌដង្កោជួយដោះស្រាយពីបញ្ហាទឹកលិច

2021/09/23 03:19:51 pm        963
ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ជារឿយៗ បានសំណូមពរយ៉ាងទទូចដល់អាជ្ញាធរខណ្ឌដង្កោ ជាពិសេស សាលារាជធានីភ្នំពេញ មេត្តាសូមជួយដោះស្រាយបញ្ហាទឹកជន់លិចភូមិរបស់ពួកគាត់រាប់ឆ្នាំមកហើយ ។ ប្រជាពលរដ្ឋប្រាប់ឲ្យដឹងនាថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២១ថា នៅតំបន់ភូមិរស់នៅរបស់ពួកគាត់ ជារៀងរាល់រដូវវស្សាតែមានទឹកជន់លិចជាប់ប្រចាំ ដោយសារតែពុំទាន់មានប្រព័ន្ធលូ​ប្រើប្រាស់​ត្រឹមត្រូវ ។ ការជន់លិចនេះ គឺមានរយៈពេលរាប់ឆ្នាំមកហើយ បន្ទាប់ពីមានការចាក់ដីលុបបឹងតាម៉ាត ដែលជាបឹងធម្មជាតិដ៏ធំមួយ ។ ដូច្នេះ ក្រោយពីមានការលុបបឹងតាម៉ាតនោះរួចមក នៅពេលដែល​មាន​ភ្លៀងធ្លាក់ម្ដងៗ គឺតែងតែបង្កការជន់លិច លំនៅឋានរបស់ពួកគាត់ជារឿយៗ។ប្រជាពលរដ្ឋ បានប្រាប់បន្តថា កាលពីនៅមានបឹងតាម៉ាត គឺនៅតំបន់ភូមិរបស់គាត់មិនដែល​មាន​ទឹកជន់លិចនោះទេ ពីព្រោះថា នៅពេលមានមេឃភ្លៀងមកម្តងៗ​ទឹកតែងតែ​ហូរចូល​ទៅ​ក្នុង​បឹងតាម៉ាតនោះអស់ៗ ។ បន្ទាប់ពីមានការចាក់ដីលុបបឹងតាម៉ាត ដែលជាបឹងធម្មជាតិ​ដ៏ធំមួយ​រួចមក នៅពេលដែលមានភ្លៀងធ្លាក់ម្ដងៗ គឺតែងតែបង្កការជន់លិច លំនៅឋានរបស់ពួកគាត់​ជារឿយៗ​បែបនេះ ។ដោយជួបបញ្ហាទាំងនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ទាំងអស់ សូមសំណូមពរយ៉ាងទទូចទៅដល់អាជ្ញាធរខណ្ឌដង្កោជាពិសេស លោកអភិបាលរាជធានី​ភ្នំពេញ​ ក៏ដូចជា ជំនាញពាក់ព័ន្ធមេត្តាជួយ ដោះស្រាយនូវទុក្ខកង្វល់របស់ពួកគាត់ទាំងអស់គ្នាផង ។ជុំវិញបញ្ហាទឹកជន់លិចផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ លោកស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ ​បញ្ជាក់ឲ្យដឹងថា កំឡុងខែមិនារដ្ឋបាលខណ្ឌ បានដាក់លូរំដោះទឹក និងឥឡូវលោកអភិបាលរាជធានីភ្នំពេញ​ លោកបានឲ្យរថយន្តមកបូមរំដោះទឹកចេញរាល់ថ្ងៃ និងនៅសប្តាហ៍ក្រោយលោកអភិបាល នឹងដាក់លូថ្មី ១ម៉ែត្រកន្លះ ពីរខ្សែជូនប្រជាពលរដ្ឋ រស់នៅតំបន់នោះ ។ សូមបញ្ជាក់ថា ទំហំទឹកធំ និងហូរចាក់ចូលមកតំបន់នេះច្រើនប្រភព ៕អត្ថបទ ៖ តារាវុទ្ធី

កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សិរីសោភ័ណ និងផ្លូវល្បឿនលឿន​វាងក្រុងបាត់ដំបង​ បើកឱ្យធ្វើចរាចរណ៍ជាផ្លូវការ

2021/09/23 07:57:33 am        638
បាត់ដំបង ៖ គម្រោងធ្វើឱ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង បាត់ដំបង-សិរីសោភ័ណ ដែលមានប្រវែងជាង៨៤គីឡូម៉ែត្រ និងផ្លូវល្បឿនលឿនវាងក្រុងបាត់ដំបង ត្រូវបានប្រកាសដាក់ឲ្យធ្វើចរាចរណ៍ជាផ្លូវការ ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ។ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ និងជាតំណាង ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គម្រោងធ្វើឱ្យប្រសើរឡើង​កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-ខេត្តបន្ទាយមានជ័យ មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ ចំណាយ​ថវិកាអស់ជាង១៦០លានដុល្លារ បានបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ​ ហើយដំណើរ​ការ​​សាងសង់បានប្រព្រឹត្តទៅយ៉ាងសកម្ម។ឯកឧត្តម បានថ្លែងបន្ថែមថា កំណាត់ផ្លូវនេះមាន ៤គន្លង មានទទឹង២៣ម៉ែត្រសម្រាប់តំបន់ជនបទ និង ២៨ម៉ែត្រសម្រាប់ទីប្រជុំជន។ កំណាត់ផ្លូវនេះ មានដាំលម្អដើមត្របែកព្រៃ នៅចំកណ្ដាលទ្រូងផ្លូវ ប្រមាណជាង១ម៉ឺនដើម ចាប់ក្រុងបាត់ដំបង រហូតដល់ក្រុងសិរីសោភ័ណ។ដោយឡែកផ្លូវវាងក្រុងបាត់ដំបង មានដាំលម្អដើមក្ងោកនៅអមសងខាងផ្លូវរាប់ពាន់ដើម ដើម្បី​ការពារ​ការទន្ទ្រានដីចំណីផ្លូវ បង្កើនសោភ័ណភាព ​និងជួយទាក់ទាញអ្នកបើកបរ ក៏ដូចជា​អ្នក​ធ្វើដំណើរ​ឱ្យទទួលបាននូវអារម្មណ៍ស្រស់ស្រាយផងដែរ។ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានថ្លែងបន្តថា កំណាត់ផ្លូវនេះ ជាគោលការណ៍​នឹងទទួល​បានការ​ថែទាំរយៈពេលមួយឆ្នាំពីដៃគូជប៉ុន គិតចាប់ពីថ្ងៃប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះទៅ។ ហើយចំពោះអ្នករំលោភបំពានលើដីចំណីផ្លូវនឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។ជាមួយគ្នានេះ ឯកឧត្តម បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ វិស័យដឹកជញ្ជូននៅកម្ពុជា មានតម្លៃថ្លៃ​ជាង​បណ្ដាប្រទេសជិតខាង ដូច្នេះបន្ទាប់ពីផ្លូវវាងក្រុងបាត់ដំបងនេះ​បើក​ឱ្យ​ធ្វើ​ចរាចរណ៍​នឹង​​ជួយ​បង្កើនល្បឿននៃការដឹកជញ្ជូនទំនិញ កាត់បន្ថយថ្លៃប្រេង និងការចំណាយផ្សេងៗ។គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ គឺជាគម្រោងក្រោមកម្ចីឥណទាន សម្បទានពីរដ្ឋាភិបាលជប៉ុន ​តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា ដែលផ្តើម សាងសង់ចេញពីព្រែកក្តាម រហូតដល់ក្រុងប៉ោយប៉ែត ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង ខេត្តបន្ទាយមានជ័យ មានប្រវែងសរុប៣៦៦ គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ៥០០ លានដុល្លារ ហើយការស្ថាបនាត្រូវបានបែងចែកជាបីផ្នែកធំៗគឺ ភាគខាងជើង ភាគខាងត្បូង និងភាគកណ្តាល។ផ្លូវជាតិលេខ៥ គឺជាផ្លូវយុទ្ធសាស្ត្រយ៉ាងសំខាន់ ជាផ្លូវអាស៊ានហាយវេលេខ១ ហើយក៏ជាផ្លូវរបៀង​សេដ្ឋកិច្ចកើត-លិច ទី២ដ៏មានសក្ដានុពលសម្រាប់ប្រកួតប្រជែងពាណិជ្ជកម្ម ទេសចរណ៍ ភស្តុភារ កម្ម​ វិនិយោគ និងសេដ្ឋកិច្ចនៃមហាតំបន់មេគង្គ GMS ដែលតភ្ជាប់រវាង បាងកក-ភ្នំពេញ-ហូជីមិញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ភ្លៀងរដូវមូសុងបណ្ដាលឲ្យមានអ្នកស្លាប់យ៉ាងតិច ៥០នាក់ រយៈពេល ២៤ម៉ោង នៅប៉ាគីស្ថាន
08/15/2025 06:08 PM
[UPDATE] ក្រុមអ្នកជួយសង្គ្រោះរុករកតាមកម្ទេចកម្ទី ខណៈអ្នកស្លាប់ដោយសារទឹកជំនន់នៅ Kashmir របស់ឥណ្ឌា ឡើងដល់ ៦០នាក់
08/15/2025 06:08 PM
រដ្ឋមន្ត្រីស្តាំនិយមជ្រុលអ៊ីស្រាអែល បានប៉ះទង្គិចជាមួយអ្នកទោសប៉ាឡេស្ទីនដ៏លេចធ្លោម្នាក់
08/15/2025 06:08 PM
ប្រភព៖ ប្រព័ន្ធការពារដែនអាកាសលោកខាងលិចបង្ហាញថា គ្មានប្រសិទ្ធភាពប្រឆាំងនឹងការវាយប្រហារតាមអាកាសរបស់រុស្ស៊ីទេ
08/15/2025 06:08 PM
បេសកជនឥណ្ឌា គូសបញ្ជាក់អំពីទំនាក់ទំនងដ៏ស៊ីជម្រៅ និងយូរអង្វែង ជាមួយប្រទេសរុស្ស៊ី
08/15/2025 05:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំបាយដំរាំ អំពាវនាវដល់ពលរដ្ឋដែលត្រឡប់មកពីថៃ ត្រូវជឿជាក់លើរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត
08/15/2025 05:08 PM
ប្រមុខការទូត៖ទីភ្នាក់ងារ IAEA ត្រូវតែពន្យល់នីតិវិធីដល់អ៊ីរ៉ង់សម្រាប់ការត្រួតពិនិត្យទីតាំងនុយក្លេអ៊ែរដែលត្រូវបានវាយប្រហារ
08/15/2025 05:08 PM
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះវាយតម្លៃលើការងារថែទាំខួបផ្លូវនៅក្នុងខេត្តកែប
08/15/2025 05:08 PM
កម្ពុជា ទាំងរាជរដ្ឋាភិបាល កងទ័ពនិងប្រជាជនសុទ្ធតែរួបរួមគ្នាជាធ្លុងមួយដើម្បីការពារនូវអធិបតេយ្យ និង សេចក្តីថ្លៃថ្នូ
08/15/2025 04:08 PM
ក្រុមតាលីបង់ប្រារព្ធខួប ៤ឆ្នាំនៃការឡើងកាន់អំណាច នៅអាហ្វហ្គានីស្ថាន
08/15/2025 04:08 PM