BREAKING NEWS | កម្ពុជា និងថៃឯកភាពឈប់បាញ់គ្នា និងត្រលប់ទៅអនុវត្តបទឈប់បាញ់តាមរយៈការសម្របសម្រួលរបស់ប្រធានាធិបតីអាមេរិក
តម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
វេទិកានយោបាយអាស៊ី-អឺរ៉ុប ស្នើឱ្យភាគីជម្លោះគោរពចំពោះកិច្ចព្រមព្រៀងសន្តិភាពនានា និង​ធម្មនុញ្ញ UN
ក្រសួងរៀងចំដែនដី នឹងបង្កើតសួនបន្ថែមក្នុងទីក្រុង ឆ្លើយតបនឹងកំណើនពលរដ្ឋក្នុងទីក្រុង

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភបងប្អូនអតីតយុទ្ធជន​១៤១គ្រួសារ នៅឃុំក្រយា ស្រុកសន្ទុក

2021/08/19 01:20:10 pm        561
កំពង់ធំ ៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ត្រូវបានឧបត្ថម្ភដល់បងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅក្នុងឃុក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ចំនួន១៤១គ្រួសារ ។ក្នុងឱកាសនាំយកអំណោយនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ ដោយបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ធ្វើយ៉ាង​ណាឱ្យ​សម​ទៅនឹងអ្វីដែលបងប្អូនបានធ្វើពលីកម្ម និងលះបង់គ្រប់បែបយ៉ាង​ ដើម្បីបុព្វហេតុការពារ បូរណភាពទឹកដី និងសេចក្តីសុខសាន្តប្រជាជន។អំណោយត្រូវឧបត្ថម្ភនាឱកាសនោះ បានផ្ដល់ជូនចំនួន ១៤១ គ្រួសារ ដោយក្នុងមួយគ្រួសារ​ទទួល​បានថវិកាចំនួន ៤០ ម៉ឺនរៀល អង្ករចំនួន ៣០ គីឡូក្រាម និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ៕

អាជ្ញាធរមីនកម្ពុជា និងប្រទេសប្រុយណេ ចុះហត្ថលេខាលើគម្រោងលើកកម្ពស់កម្មវិធីសង្គ្រោះជនពិការដោយសារមីន នៅតាមបណ្តារដ្ឋសមាជិកអាស៊ាន

2021/08/19 01:05:12 pm        424
ភ្នំពេញ ៖ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និង ឯកឧត្តម Pengiran Kasmirhan Pengiran Tahir, ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសប្រុយណេ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណ:កម្មការអចិន្រ្តៃយ៍ ARMAC (Chairman of the Steering Committee of ARMAC) បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងអាជ្ញាធរមីន និងមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន ដើម្បីអនុវត្តគម្រោងលើកកម្ពស់កម្មវិធីសង្គ្រោះជនពិការដោយសារមីននៅតាមបណ្តារដ្ឋសមាជិកអាស៊ាន ។ពិធីនេះបានប្រព្រឹត្តទៅនៅអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន ដោយមានការអញ្ជើញចូលរួមពីថ្នាក់​ដឹកនាំ​អាជ្ញាធរមីន មជ្ឈមណ្ឌលតំបន់អាស៊ាន​សម្រាប់សកម្មភាពមីន និងមន្រ្តីស្ថានទូតពាក់ព័ន្ធ​មួចំនួនទៀត៕

ឯកឧត្តម សុខ ទូច ចំអកឲ្យជនអគតិមួយក្តាប់តូចសប្បាយចិត្ត ក្រោយឃើញសភាអាមេរិក​ដាក់​គំនាប​លើកម្ពុជា

2021/08/19 12:41:01 pm        653
ភ្នំពេញ ៖ ប្រធានរាជបណ្ឌិតសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានចំអកដល់ជនអគតិមួយក្តាប់តូច ជាពិសេសគឺក្រុមប្រឆាំងដែលកំពុងរស់នៅក្រៅប្រទេស ដោយបានសម្តែងសេចក្តីត្រេកអរ និងសប្បាយចិត្ត ក្រោយពីសមាជិកសភាអាមេរិកមួយចំនួនតូចបានអនុម័ត សេចក្តីស្នើច្បាប់ ស្តីពី ប្រជាធិបតេយ្យនៅកម្ពុជា ក្នុងគោលបំណងដាក់គំនាបមកលើរាជរដ្ឋាភិបាលកម្ពុជា កាលពីកន្លងទៅនោះ។ថ្លែងនៅក្នុងកម្មវិធីនៃកិច្ចពិភាក្សាតុមូលស្ដីពី «កម្ពុជានៅចន្លោះមហាអំណាចចិន និង​សហរដ្ឋ​អាមេរិក» នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម សុខ ទូច បានលើកឡើងថា ឯកឧត្តម ហួសចិត្តចំពោះបងប្អូនខ្មែរយើងមួយចំនួនតួច ជាពិសេសអ្នកដែលនៅក្រៅប្រទេសនោះ គឺគាត់​បានសប្បាយចិត្ត បន្ទាប់ឃើញភាគីអាមេរិក ដាក់គំនាបមកប្រទេសកម្ពុជា ហើយថា ការលើកឡើង​របស់ជនអគតិទាំងនោះ មិនបាន​ឆ្លុះបញ្ចាំង​ថា​ពួកគេស្រលាញ់ប្រជាជន និងជាតិសាសន៍​ខ្លួនឯង​នោះឡើយ។សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅនេះ សមាជិកសភាមួយចំនួនតូច ដែល​មាន​លោក ថេត យូហូ (Ted Yoho) ជាមេផ្តើមគំនិតបានតាក់តែងច្បាប់ស្តីពី ប្រជាធិបតេយ្យ​នៅកម្ពុជា​នេះដោយមានគោលបំណងបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីរដ្ឋាភិបាល មន្ត្រីយោធា និងមន្ត្រីសន្តិសុខ ដោយពួកគេទាំងនោះ បានចោទកម្ពុជាថា បានធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាជាដើម។ទោះជាយ៉ាងណាក៏ដោយឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងថា ទង្វើរបស់បងប្អូន​ខ្មែរ​យើង​ដែលនៅក្រៅប្រទេស ហើយបានគាំទ្រចំពោះបរទេសដាក់គំនាបមកខ្មែរខ្លួនឯងនេះ​គឺជា​សិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ពួកគេ ខណៈឯកឧត្តម មើលឃើញការដឹកនាំ​នៅ​ប្រទេស​កម្ពុជា​នាពេលបច្ចុប្បន្ន បានកំពុងឆ្ពោះទៅរកភាពរីកចំរើនកាន់តែខ្លាំង ហើយបានចាត់ទុក​សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា «ជាបុរស៥» មានភាព​ឆ្លាតវៃ និង​អត់ធ្មត់ក្នុងការដឹកនាំប្រទេសជាដើមនោះ។សូមបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «កម្ពុជានៅចន្លោះមហាអំណាចចិន​និងសហរដ្ឋ​អាមេរិក» នេះគឺមានវាគ្មិនជាច្រើនបានចូលរួម ដោយបានឆ្លើយឆ្លងពិភាក្សាគ្នាទាក់ទងនឹងកិច្ចការបរទេសរវាងកម្ពុជា និងអន្តរជាតិ ជាពិសេសស្ថានការណ៍នាពេលបច្ចុប្បន្នជាដើមនោះ៕អត្ថបទបាន ចក់

ក្រសួងការងារតម្រូវឲ្យកម្មកររោងចក្រត្រូវធ្វើតេស្តរកកូវីដ យ៉ាងតិច២ដងមុនថ្ងៃទី១០ ខែកញ្ញា

2021/08/18 01:02:13 pm        492
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ត្រូវរៀបចំធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ដល់កម្មករនិយោជិតទាំងអស់ឲ្យបានយ៉ាងតិចចំនួន ២ដងមុនថ្ងៃទី១០ ខែកញ្ញា ដើម្បីរួមចំណែកកាត់បន្ថយ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។នៅក្នុងសេចក្តីណែនាំ ស្តីពីការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ នៅតាមរោងចក្រ សហគ្រាស នៅថ្ងៃទី១៨ សីហា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ដើម្បីចូលរួមអនុវត្តឲ្យ​កាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងការរួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ។ជា​ពិសេស​ចូលរួមចំណែកប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ១៩ បណ្តាលមក​ពី​មេរោគបំប្លែងថ្មីប្រភេទដែលតា នៅតាមរោងចក្រ សហគ្រាស សូមឲ្យម្ចាស់ ឬនាយកទាំងអស់ ពិសេសផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង អាចបញ្ជាតិញឧបករណ៍តេស្តរហ័ស​រកអង់ទីហ្សែនកូវីដ១៩ ក្នុងតម្លៃដើមតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឬប្រភព​ស្របច្បាប់នានា, ករណីរកឃើញកម្មករនិយោជិតណា មានវិជ្ជមាន​កូវីដ១៩ តាម​រយៈការធ្វើតេស្តរហ័ស ឬមានអាការៈសង្ស័យត្រូវរាយការណ៍​ទៅលេខទូរស័ព្ទ​ទាន់​ហេតុការណ៍របស់ក្រសួងសុខាភិបាល ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងទៅ​ក្រសួងសុខាភិបាល​ក៏បាន, ត្រូវណែនាំដល់កម្មករនិយោជិត ឲ្យបន្តអនុវត្តវិធានអនាម័យ សុវត្ថិភាព និងសុខភាព​ការងារ​នៅកន្លែងធ្វើការនិងអនុវត្តវិធានការ​សុវត្ថិភាពផ្នែក​សុខាភិបាលឲ្យបានហ្មត់ចត់ និងត្រឹមត្រូវ ដូចជា​ពាក់ម៉ាស រក្សាគម្លាត ការវាស់កម្តៅជាដើម ពិសេប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣ការពារ និង៣កុំ...។ឯកឧត្តមរដ្ឋមេន្រ្តី បានបញ្ជាក់បន្ថែមថា ក្រោយថ្ងៃទី១០ ខែកញ្ញា ត្រូវបន្តអនុវត្តការធ្វើតេស្ត​ជា​ប្រចាំ​លើមុខសញ្ញាកម្មករនិយោជិតដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារកាលខែឧសភាកន្លងទៅ៕អត្ថបទ ៖ ឈិត បូរ៉ាវី 

សម្តេចតេជោ ផ្តល់ជំនួយថវិកា ម៉ាស់ និងសម្ភារៈវេជ្ជសាស្រ្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជូនសាធារណរដ្ឋសភាពមីយ៉ាន់ម៉ា

2021/08/18 12:41:13 pm        423
ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានរៀបចំអំណោយជាម៉ាស់ចំនួន៣លាន, តេស្តរហ័សចំនួន៥០០.០០០, សំលៀកបំពាក់សុវតិ្ថភាព PPE ចំនួន២.០០០ឈុត ម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវតិ្តចំនួន១០០គ្រឿង ម៉ាស៊ីនជំនួយដកដង្ហើមចំនួន២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញាជីវិតចំនួន២០គ្រឿង របស់រាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលត្រូវដឹកជញ្ជូនតាមយន្តហោះពិសេសទៅកាន់សាធារណ រដ្ឋសហភាពមីយ៉ាន់ម៉ា នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ។បើតាមលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានមានប្រសាសន៍ថា សកម្មភាព​នាពេលនេះ គឺជាការគិតគូររបស់ប្រមុខរាជរដ្ឋាភិបាល អំពីការរាតត្បាតនៃជំងឺកូវីដ១៩ ព្រោះថា​ជំងឺមួយនេះ វាហាក់បីដូចជាមិនមានការថមថយនៅលើពិភពលោកក៏ដូចជានៅក្នុងតំបន់។សូមបញ្ជាក់ផងដែរថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខដឹកនាំ​រាជ​រដ្ឋាភិបាល​កម្ពុជា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានសរសេរលិខិតផ្ញើជូនទៅឯកឧត្តម នាយឧត្តមសេនីយ៍ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាល រដ្ឋសាធារណរដ្ឋសហភាព​មីយ៉ាន់ម៉ា ណៃពិដោ បញ្ជាក់អំណពីការផ្តល់ជំនួយថវិកា និងសម្ភារៈវេជ្ជសាស្រ្តមួយចំនួន ជូនទៅ​រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដើម្បីចូលរួមការពារ ទប់ស្កាត់ ប្រយុទ្ធនឹងជំងឺកូវីដ-១៩។នៅក្នុងលិខិតនោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចឧបត្ថម្ភថវិកាប្រមាណ ២០ម៉ឺនដុល្លារ បន្ថែម​ពី​លើប្រាក់ ១០ម៉ឺនដុល្លារ ដែលកម្ពុជាសន្យាផ្តល់ទៅមីយ៉ាន់ម៉ា តាមរយៈអាស៊ាន។ ក្នុងស្មារតី​មិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត សូមបរិច្ចាគជាសាច់ប្រាក់ចំនួន២០០.០០០ដុល្លារអាមេរិក របស់រាជរដ្ឋាភិបាលកម្ពុជា បន្ថែមពីលើការសន្យារបស់កម្ពុជា ចំនួន១០០.០០០ដុល្លារអាមេរិក សម្រាប់ជំនួយ​មនុស្សធម៌​អាស៊ាន ជួយមីយ៉ាន់ម៉ាតាមរយៈមជ្ឈមណ្ឌលអាស៊ានសម្រាប់សម្របសម្រួលជំនួយមនុស្សធម៌ (AHA Centre)។ យើងក៏នឹងបរិច្ចាគនូវឧបករណ៍វេជ្ជសាស្រ្តមួយចំនួនដែលរួមមាន៖ ម៉ាស់ ចំនួន៣លាន, តេស្តរហ័ស ចំនួន៥០០.០០០, សំលៀកបំពាក់សុវតិ្ថភាព PPE ចំនួន២.០០០ឈុត, ម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវតិ្ត ចំនួន១០០គ្រឿង, ម៉ាស៊ីនជំនួយដកដង្ហើម ចំនួន២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញាជីវិត ចំនួន២០គ្រឿង។ សម្តេចតេជោ ជឿជាក់យ៉ាងមុតមាំថាជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង យើងនឹងយកឈ្នះលើជំងឺរាតត្បាតសកលនេះទាំងស្រុង៕អត្ថបទ រដ្ឋា 

ឯកឧត្តម ហោ ណាំ ផ្តល់ទឹកសុទ្ធ និងសាប៊ូដល់ពលករខ្មែរជាង៧ពាន់​នាក់កំពុង​ធ្វើចត្តាឡីស័ក​នៅ​ខេត្តជាប់ព្រំដែនថៃ

2021/08/18 12:25:44 pm        521
បន្ទាយមានជ័យ ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង តាមរយៈមូលនិធិហោ ណាំហុង បានផ្តល់ទឹកសុទ្ធ និងសាប៊ូលាងដៃ និងដូសខ្លួន ដល់បងប្អូន​ពលករខ្មែរដែលបានវិលមកពីប្រទេស​ថៃ​វិញ​ ហើយកំពុងធ្វើចត្តាឡីស័ក នៅខេត្តចំនួនពីរដែលជាប់និងប្រទេសថៃ គឺខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។ការផ្តល់ទឹកសុទ្ធ និងសាប៊ូលាងដៃ និងដូសខ្លួនជូនដល់បងប្អូនពលករខ្មែរ​ ដែលបានវិលត្រឡប់​មក​ពីប្រទេសថៃវិញនេះ ​គឺដើម្បីរួមចំណែកជាមួយ រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្ត​ក្នុងកិច្ចការពារ នៃការឆ្លងរីករាលដាលនូវមេរោគកូវីដ១៩ បន្ទាប់ពីមើលឃើញថា​ខេត្តទាំងពីរ​ដែលជាប់​នឹងព្រំដែន​ប្រទេសថៃនេះ មានបងប្អូនពលករខ្មែរបានសម្រុកចូលមកប្រទេសកម្ពុជាវិញ ហើយបានកំពុង​ធ្វើ​ចត្តាឡីស័ក ដោយមានការខ្វះខាតនោះ។អំណោយសប្បុរសធម៌ជាទឹកសុទ្ធ និងសាប៊ូលាងដៃនេះ គឺសម្រាប់បងប្អូនពលករខ្មែរ​កំពុងធ្វើចត្តាឡីស័ក នៅខេត្តបន្ទាយមានជ័យ គឺមានចំនួន២៥០០កេស និងសាប៊ូលាងដៃ និងដូសខ្លួនចំនួន២៥០០កញ្ចប់ ហើយទឹកសុទ្ធចំនួន១១០០កេស និងសាប៊ូលាងដៃ និងដូសខ្លួន២២០០កញ្ចប់ សម្រាប់បងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័ក នៅខេត្តឧត្តរមានជ័យ។ ដោយអំណោយទាំងនោះគឺយកទៅចែកជូនដោយផ្ទាល់ពីសំណាក់ឯកឧត្តម ជេត ណារ៉ែន តំណាងឯកឧត្តមឧបនាយករដ្ឋមន្រ្តីហោ ណាំហុង។ជាមួយនិងអំណោយសប្បុរសធម៌នេះដែរ រដ្ឋបាលខេត្តទាំងពីរបានថ្លែងអំណរអគុណ​ចំពោះទឹកចិត្ត​សប្បុរសធម៌របស់មូលនិធីហោ ណាំហុង ដែលបានចូលរួមចំណែកទប់ស្កាត់​ការរីករាល​ដាល​នូវ​មេរោគកូវីដ១៩ និងចូលរួម​ចំណែក​លើក​ស្ទួយ​សុខុមាលភាព​របស់​បងប្អូន​ពលករខ្មែរយើង​ដែល​បាន​វិលមក​ពីប្រទេសថៃវិញនោះ។រដ្ឋបាលខេត្តទាំងពីរបានលើកឡើងទៀតថា អំណោយនេះគឺបានធ្វើឡើងស្របតាមតម្រូវ ការរបស់​ខេត្ត និងជាទឹកចិត្តដ៏​សប្បុរសធម៌​មួយក្នុងការចូលរួមចំណែកជាមួយអាជ្ញាធរខេត្ត​ក៏ដូចជា​រាជ​រដ្ឋាភិបាល​ក្នុងការទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩ ដែលវាបានកំពុងកើត​មានឡើង​នៅពិភពលោកទាំងមូលក៏ដូចជាប្រទេសកម្ពុជាផងដែរនោះ។សូមរំលឹកថា ក្នុងអំឡុងពេលវិបត្តិកូវីដ១៩នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីហោ ណាំហុង ជានិច្ចកាលតែងតែ​ឧបត្ថម្ភ​ថវិកា ​និងសម្ភារៈដើម្បីរួមចំណែកជាមួយរាជារដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសាហាវមួយនេះ ដោយបានផ្តល់ដូចជាម៉ាស់រាប់ម៉ឺន និងសម្ភារៈមួយចំនួនទៀតផងដែរ៕អត្ថបទ ៖​បាន ចក់

WHO បញ្ជាក់ជាថ្មីថា ខ្លួនមិនរត់ចោលកម្ពុជានោះទេ ទោះកម្ពុជាបន្តជួបវិបត្តិកូវីដ១៩ធំយ៉ាងណាក្តី

2021/08/17 03:41:10 pm        345
ភ្នំពេញ ៖ តំណាងអង្គការសុខភាពពិភពលោក ដែលហៅកាត់ថា WHO លោកស្រី Li Ailan បាន​ប្រកាសជាថ្មីថា WHOនឹងមិនរត់ចោលប្រទេសកម្ពុជានោះទេ ខណៈដែលប្រទេសកម្ពុជា​កំពុង​​បន្តរីករាលដាលនូវមេរោគកូវីដ១៩ ចូលក្នុងសហគមន៍ ហើយថា មេរោគនេះវាបានកំពុងជះឥទ្ធិពល​អវិជ្ជមានយ៉ាងខ្លាំងដល់សុខភាពផ្នែករាងកាយ ផ្លូវចិត្តអារម្មណ៍ និងផ្នែកសង្គមរបស់​ប្រជាជន​ទាំង​មូល។ថ្លែងតាមរយៈវិដេអូពីចម្ងាយ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ ក្នុងសិក្ខាសាលា តម្រង់ទិស ការពង្រឹងការចូលរួមសហគមន៍ ក្នុងការទប់ស្កាត់ការចម្លងកូវីដ-១៩ នៅខេត្ត៩ រួមមាន​ ៖ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ ស្វាយរៀង តាកែវ កំពត និងកែប ដោយមានការ​ចូលរួមពីលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន អនុគណៈកម្មការអប់រំបណ្តុះបណ្តាល និងទំនាក់ទំនងសាធារណៈនោះ លោកស្រី Li Ailan បានលើកឡើងថា អង្គការសុខភាពពិភពលោក នឹងបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា​ជា​​និច្ច​ក្នុងការទប់ស្កាត់ការរីករាលដាលនូវមេរោគដ៏កាចសាហាវមួយនេះ។អ្នកស្រី Li Ailan បានសង្កត់ធ្ងន់ថា«អង្គការសុខភាពពិភពលោក នឹងបន្តធ្វើការយ៉ាងជិតស្និត​ជាមួយ​នឹងក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ជាពិសេសផ្តល់ការគាំទ្រផ្នែកបច្ចេកទេស​ចាំបាច់​ទាំង​អស់សម្រាប់ពង្រឹងផែនការ និងការឆ្លើយតបដែលមានការចូលរួមពីសហគមន៍ ដើម្បីប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩។ មានតែតាមរយៈការធ្វើការជាមួយគ្នា ការទទួលស្គាល់ និងការទទួលយកនូវភាព​ស្មុគស្មាញ​នៃបទពិសោធន៍ និងសមត្ថភាពរួមទេ ទើបយើងអាចធានាបានថា ពិភព​លោក​ «តាមរយៈបែបប្រក្រតីថ្មីមួយ» ក្រោយការផ្ទុះរាតត្បាតជំងឺចប់ទៅ មឹងក្លាយជាពិភព​លោកមួយ​ដែល​មិនទុកនរណាម្នាក់ចោល»។ជាមួយគ្នានោះដែរ លោកស្រី Li Ailan បានបញ្ជាក់បន្ថែមថា ជំងឺកូវីដ១៩បានជះឥទ្ធិពលអវិជ្ជមាន​យ៉ាង​ខ្លាំង​ដល់សុខុមាលភាពផ្នែករាងកាយ ផ្លូវចិត្តអារម្មណ៍ និងផ្នែកសង្គមរបស់ប្រជាជនទាំងមូល ហើយ ក្នុងពេលជាមួយគ្នានេះ ជំងឺកូវិដ១៩ក៏បានប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធសុខាភិបាល សេដ្ឋកិច្ច និងបរិស្ថានជាដើម។យ៉ាងណាក៏ដោយលោកស្រី Li Ailan បានលើកឡើងផងដែរថា ដើម្បីកាត់បន្ថយ និងទប់ស្កាត់​ការ​រីករាលដាលនូវមេរោគកូវីដ១៩នេះ កុំឲ្យវាកាន់តែខ្លាំងទៀតនោះ គឺត្រូវមានការចូលរួមពីសហគមន៍ ដោយការចូលរួមពីសហគមន៍នេះ គឺជាគន្លឹះនៅក្នុងការឆ្លើយតបទៅ នឹងបញ្ហាសង្គម និង​សុខភាពសាធារណៈ ហើយប្រសិនបើគ្មានការចូលរួម ផ្តល់អំណាច ឬបុគ្គល គ្រួសារ និង​សហគមន៍ទេ វានឹងមិនអាចទទួលបានជោគជ័យក្នុងការប្រយុទ្ធឲ្យ​ឈ្នះនឹងជំងឺកូវីដ១៩នេះ បាននោះឡើយ។ថ្លែងនៅក្នុងសិក្ខាសាលានោះដែរ លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា តួនាទីរបស់សហគមន៍ ក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ គឺជាយុទ្ធសាស្ត្រគន្លឹះមួយ ដោយសហគមន៍​មាន​តួនាទី​សំខាន់​ណាស់ ក្នុងការអប់រំផ្សព្វផ្សាយ ការតាមដានអនុវត្តវិធានការសុខាភិបាល ​និងវិធានការនានា ក្នុងភូមិស្រុក​របស់ខ្លួន ការគាំទ្រគ្នាទៅវិញទៅមក ​ការធ្វើចត្តាឡីស័ក ការតាមរកករណី និងការថែទាំ​ព្យាបាល​ជាដើម។លោកជំទាវ ឱ វណ្ណឌីន បានបន្ថែមទៀតថា ការចូលរួមរបស់សហគមន៍អាចមានប្រសិទ្ធភាព​ទៅ​បានលុះត្រា​តែយើងមានបណ្តាញ និងយន្តការចូលរួមរបស់សហគមន៍មួយច្បាស់លាស់ ប្រកប​ដោយ​សមត្ថភាព និងមានការគាំទ្រត្រឹមត្រូវផងដែរ៕អត្ថបទ បាន ចក់

សប្បុរសជន​ឧបត្ថម្ភឧបករណ៍​តេស្តរហ័ស​ទំនើបជិត ១.០០០ឈុត ជូនរដ្ឋបាលខេត្តព្រះសីហនុ

2021/08/17 12:21:41 pm        420
ព្រះសីហនុ៖ ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ សប្បុរសជននានា បាននិងកំពុងជួយឧបត្ថម្ភអំណោយមនុស្សធម៌ ជាសម្ភារៈសម្រាប់​ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ ​និងគ្រប់គ្រងជំងឺកូវីដ-១៩ ជូនរដ្ឋបាល​ខេត្ដព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។នៅក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ការចូលរួមពីគ្រប់វិស័យ និងគ្រប់មជ្ឈដ្ឋាន (រដ្ឋ ឯកជន ប្រជាពលរដ្ឋ ។ល។) កិច្ចរួមសហការទាំងកម្លាំងកាយ-ចិត្ដ និងសម្ភារៈ ពិតជាកម្លាំងចលករមួយដ៏ខ្លាំងសម្រាប់ជម្រុញ និងពង្រឹងប្រតិបត្ដិការ នៃយុទ្ធនាការប្រយុទ្ធ​ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ បានជោគជ័យក្នុងពេលឆាប់ៗនេះ។​ក្រុមហ៊ុន Guo Streng Medical Suppliers Co,Ltd បានឧបត្ថម្ភឧបករណ៍តេស្តកំហាក​រហ័សចំនួន ៩៦០ ទឹកពិសារបរិសុទ្ធ ៥០កេស ទឹកថ្នាំងសម្លាប់មេរោគ ១០កាន និងមី ៣០កេស ជូនរដ្ឋបាល​ខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភះ នៅខេត្តព្រះសីហនុ។ នេះជាសកម្មភាពមនុស្សធម៌ដ៏ប្រពៃ សម្រាប់បណ្ដុះស្មារតីសាមគ្គីភាព ក្នុងការឈានទៅរកភាពជោគជ័យ ក្នុងសហគមន៍ និងសង្គមជាតិ ដើម្បីបន្ដការអភិវឌ្ឍឱ្យរុងរឿង។ឯកឧត្តម បន្ដថា សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនខាងលើ ដែលបាននាំយកអំណោយ​មនុស្សធម៌​ឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មមភាពនេះ ជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ ឱ្យមានប្រសិទ្ធភាព។ ក្នុងនោះ ឯកឧត្តម សង្ឃឹមថា ក្រុមហ៊ុន រោងចក្រ សហគ្រាសក្នុងខេត្តព្រះសីហនុ នឹងបន្តជួយ​ឧបត្ថម្ភគាំទ្រ​ដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចូលរួមបង្ការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ បន្តទៀត។ ទន្ទឹមនឹងនោះ ឯកឧត្ដម បានបន្ដអំពាវនាវឱ្យសូមសាធារណជនទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងយុទ្ធនាការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយបន្ដអនុវត្តឱ្យបាន​ខ្ជាប់ខ្ជួន​នូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ “៣កុំ ៣ការពារ” របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ៕ដោយ៖ ប៊ុនថា

ដំណើរការធ្វើប័ណ្ណចាក់វ៉ាក់សាំងជូនកងទ័ព និងប្រជាពលរដ្ឋបានជាងមួយលានហើយ ក្នុងគម្រោងជិតបីលានប័ណ្ណ

2021/08/17 11:49:45 am        581
ភ្នំពេញ ៖ ដំណើរការធ្វើប័ណ្ណសម្គាល់នៃការចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ជូនដល់កងទ័ព ក្រុមគ្រួសារកងទ័ព និងប្រជាពលរដ្ឋជា​បន្ទុក​របស់យោធាដែលរាជរដ្ឋាភិបាលផ្តល់ជូននោះ គឺមកដល់ពេលនេះ បានចំនួនជាងមួយលានប័ណ្ណហើយ ក្នុងគម្រោងជាង២លាន៨សែនប័ណ្ណ ។ថ្លែងប្រាប់អ្នកយកព័ត៌មាន ក្នុងឱកាស​ចុះត្រួតពិនិត្យ ដំណើរការធ្វើប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ របស់ក្រុមការការផលិតប័ណ្ណ កងពកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការ​ចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងកូវីដ-១៩ រាជរដ្ឋា​ភិបាល​បានផ្តល់​ទំនុកចិត្តដល់កងយោធពលខេមរភូមិន្ទ ដើម្បីចាក់វ៉ាក់សាំងជូន​ដល់បងប្អូនប្រជាពលរដ្ឋ​នៅតាមគោលដៅដែលបានកំណត់ និងដើម្បីបញ្ជាក់ឲ្យច្បាស់លាស់​ក្នុងការចាក់​ជូនពួកគាត់រួច​ ឬមិនរួចនោះ គឺកងទ័ពបានធ្វើប័ណ្ណសម្គាល់ជូនពួកគាត់ ដោយមិនមានការយកលុយអ្វីទាំងអស់ គឺធ្វើឡើងដើម្បីលើក​កម្ពស​សុខុមាលភាព​របស់ពួកគាត់តែប៉ុណ្ណោះ។ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបញ្ជាក់ផងដែរថា ការធ្វើ​ប័ណ្ណសម្គាល់​ជូនដល់កងទ័ព និងបងប្អូនប្រជាពលរដ្ឋនេះ គឺមានអត្ថប្រយោជន៍ជាខ្លាំង ដោយ​សម្គាល់​ និង​បញ្ជាក់អំពីភាពចូលរួមសង្គមរបស់ពួកគាត់ជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយ​ការ​រីករាលដាលនូវមេរោគកូវីដ១៩ ​និងក៏ដើម្បីការពារអាយុជីវិតរបស់ពួកគាត់ផងដែរ។ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបញ្ជាក់ផងដែរថា រហូតដល់ពេលនេះ កងទ័ព ក្រុមគ្រួសារកងទ័ព ក្រុមកីឡាករ កម្ពុជា​បាន​ធ្វើការ​ចាក់វ៉ាក់សាំងដូសទី៣រួចជាស្ថាពរ បានចំនួនប្រមាណជិត២០ម៉ឺននាក់ហើយ ក្នុង​ចំណោម​ជាង៣០ម៉ឺននាក់ ដែលរាជរដ្ឋាភិបាលបានប្រគល់ឲ្យក្រសួងការពារជាតិជាអ្នកចាត់ចែងនោះ៕អត្ថបទ បាន ចក់

WHO ៖ ស្ថានភាពកូវីដ១៩ នៅកម្ពុជាកំពុងល្អប្រសើរឡើងវិញ បន្ទាប់ពីតស៊ូទប់ទល់ជាច្រើនខែ

2021/08/16 12:39:39 pm        876
ភ្នំពេញ៖ អង្គការសុខភាពពិភពលោក (WHO) តាមរយៈតំណាងរបស់ខ្លួនប្រចាំនៅកម្ពុជា បានអះអាងថា ស្ថានភាពជំងឺកូវីដ១៩ នៅប្រទេសកម្ពុជាកំពុងមានភាពល្អប្រសើរឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាល និងមានការចូលរួមពីគ្រប់ភាគីទាំងអស់ ក្នុងការតស៊ូទប់ទល់ និងរួមគ្នាទប់ស្កាត់អស់រយៈពេលប៉ុន្មានខែកន្លងទៅនេះ ។នាឱកាសចូលរួមក្នុងយុទ្ធនាការថ្នាក់ជាតិ (រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩) នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោកជំទាវ Li Ailan តំណាងអង្គការសុខភាពពិភព​លោក​ប្រចាំ​នៅ​កម្ពុជា បានថ្លែងថា កម្ពុជាគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលជោគជ័យបំផុត​ក្នុងការ​ចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋ ដែលជាប្រទេសនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច​របស់​អង្គការសុខាភិបាលពិភពលោក ។លោកជំទាវ បន្ថែមថា សម្រាប់យុទ្ធនាការថ្នាក់ជាតិ ដែលកម្ពុជាបានអនុវត្តនៅពេលនេះ គឺចំនិង​ត្រូវពេលវេលា ខណៈកំពុងប្រយុទ្ធនឹងជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មីជាច្រើនប្រភេទ ពិសេស​វីរុស​បំប្លែងថ្មីដែលតា ហើយសកម្មភាពនៅថ្ងៃនេះ នឹងបានជួយទប់ស្កាត់ការចម្លងកូវីដ១៩ នៅថ្ងៃស្អែក តាមរយៈការរួមគ្នា វានឹងធ្វើឲ្យកាត់បន្ថយនូវការប៉ះពាល់ដល់សង្គមផងដែរ ។ជាមួយគ្នានេះ តំណាង WHO បានសង្កត់ធ្ងន់ថា តែយ៉ាងណាបញ្ហាជំងឺកូវីដ១៩ នៅឆ្ងាយពីទី​បញ្ចប់​នៅឡើយ ដូច្នេះត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវឈប់អនុវត្តវិធានការសាធារណៈ និងវិធាន​ការ​សង្គមនោះទេ ការ​បន្ធូរបន្ថយ​នូវវិធានការទាំងអស់នេះ ឆាប់រហ័ស និងលឿនពេកវា​នឹង​បាត់បង់​ទៅវិញ នូវ​លទ្ធផល​ដែលយើងទទួលបានយ៉ាងលំបាក ។ក្រសួងសុខាភិបាល បានប្រកាសថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមាន​កូវីដ១៩ ចំនួន៥៩៣នាក់ ព្យាបាលជាសះស្បើយចំនួន ៨០៦នាក់ និងស្លាប់ចំនួន ២១នាក់ ។ ចាប់តាំងពីការផ្ទុះឆ្លងជំងឺកូវីដ១៩ សម្រាប់នៅក្នុងប្រទេសកម្ពុជា បានរកឃើញអ្នកវិជ្ជមានចំនួន ៨៦ ០៤១នាក់ ត្រូវបានព្យាបាលជាសះស្បើយចំនួន ៨១ ២០២នាក់ និងស្លាប់ចំនួន ១ ៧០៤នាក់ ៕អត្ថបទ ៖ សុខរិទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

WHO៖ មនុស្សជាង ១.៦០០នាក់ បានស្លាប់ក្នុងការវាយប្រហារលើមណ្ឌលសុខភាពស៊ូដង់ ក្នុងឆ្នាំ២០២៥នេះ
12/18/2025 04:12 PM
មីយ៉ាន់ម៉ា ចោទប្រកាន់មនុស្សរាប់រយនាក់ពីបទបំពានច្បាប់បោះឆ្នោត ខណៈថ្ងៃបោះឆ្នោតជិតមកដល់
12/18/2025 04:12 PM
មេដឹកនាំប្លុកអឺរ៉ុប បើកកិច្ចប្រជុំកំពូលស្ដីពីឥណទានដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់អ៊ុយក្រែន
12/18/2025 04:12 PM
អ្នកនាំពាក្យក្រសួងការពារជាតិ៖ ម្តងហើយម្តងទៀត ​កងទ័ព​ថៃ​តែង​តែយ​ក​លេស​លាក់​បាំង​ទង្វើ​ឈ្លាន​ពាន​របស់​ខ្លួនមកលើអធិបយតេយ្យកម្ពុជា ដោយបំពានយ៉ាងកំរោលល្មើសច្បាប់អន្តរជាតិ
12/18/2025 04:12 PM
សម្ព័ន្ធយោធាណាតូ ព្រមព្រៀងលើថវិកាយោធាជិត ៣ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦
12/18/2025 04:12 PM
លោក TRUMP៖ ជនអន្តោប្រវេសន៍ខុសច្បាប់ ២៥លាននាក់ បានមកដល់អាមេរិក មុនពេលលោកចូលកាន់តំណែង
12/18/2025 04:12 PM
អាមេរិក សារភាពកំហុស ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនៅក្រុងវ៉ាស៊ីនតោន ដែលសម្លាប់មនុស្ស ៦៧នាក់
12/18/2025 04:12 PM
លោក PUTIN៖ លោកខាងលិចកំពុងផ្គត់ផ្គង់អាវុធដល់ក្រុមភេរវករ នៅតំបន់កូកាសខាងជើង
12/18/2025 03:12 PM
អ្នកនាំពាក្យក្រសួងការងារ ជំរុញឲ្យ​អតីត​ពលករមកពីថៃ​ដែល​មាន​បំណុល​ប្រញាប់​រក​ការ​ងារ​ក្នុង​ស្រុក ដើម្បី​កសាងជីវភាពឱ្យកាន់តែប្រសើរ ខណៈការងារមានសម្បូរបែប ប្រាក់ឈ្នួលសមរម្យ អត្ថ​ប្រយោជន៍ច្រើន និងសុវត្ថិភាព
12/18/2025 03:12 PM
លោក TRUMP អះអាងថា លោកបានស្តារប្រទេសជាតិឲ្យរួចផុតពី«ការបំផ្លិចបំផ្លាញ»
12/18/2025 03:12 PM