BREAKING NEWS | កម្ពុជា និងថៃឯកភាពឈប់បាញ់គ្នា និងត្រលប់ទៅអនុវត្តបទឈប់បាញ់តាមរយៈការសម្របសម្រួលរបស់ប្រធានាធិបតីអាមេរិក
តម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
វេទិកានយោបាយអាស៊ី-អឺរ៉ុប ស្នើឱ្យភាគីជម្លោះគោរពចំពោះកិច្ចព្រមព្រៀងសន្តិភាពនានា និង​ធម្មនុញ្ញ UN
ក្រសួងរៀងចំដែនដី នឹងបង្កើតសួនបន្ថែមក្នុងទីក្រុង ឆ្លើយតបនឹងកំណើនពលរដ្ឋក្នុងទីក្រុង

នយោបាយ​ និង ការអភិវឌ្ឍន៍

៣ថ្ងៃមានពលករខ្មែរវិលមកពីថៃ តាមច្រកខេត្តបាត់ដំបងជិត៩០០នាក់ វិជ្ជមានកូវីដជាង៧០នាក់

2021/08/16 11:54:24 am        828
បាត់ដំបង ៖ ក្នុងរយៈពេល៣ថ្ងៃបន្ទាប់ពីបើកដំណើរការច្រកព្រំដែនឡើងវិញ មានពលករខ្មែរត្រឡប់មកពីប្រទេសថៃ ចូលតាមច្រកព្រំដែនខេត្តបាត់ដំបង ចំនួន៨៨១នាក់ ក្នុងនោះ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ចំនួន៧១នាក់។លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែ សីហា ពលករខ្មែរចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមច្រកទ្វារតំបន់ព្រំដែនសួនស៊ុ (អូរអន្លក់) ស្រុកកំរៀង និង អូរព្រំដែនកោះតូច ស្រុកសំពៅលូន មានចំនួន៣៩៨នាក់ បានធ្វើតេសរហ័ស រកឃើញឆ្លងជំងឺកូវីដ១៩ចំនួន២៩នាក់។ចំណែកនៅថ្ងៃទី១៤ ខែ សីហា មានពលករចូលមកតាមច្រកទ្វារតំបន់ព្រំដែនសួនស៊ុ (អូរអន្លក់) សរុបចំនួន៣៨៥នាក់ ធ្វើតេស្តរហ័ស រកឃើញមានវិជ្ជមានកូវីដ១៩ ចំនួន៣២នាក់។សម្រាប់ថ្ងៃទី១៥ ខែ សីហា មានពលករចូលមកតាមច្រកទ្វារតំបន់ព្រំដែនសួនស៊ុ(អូរអន្លក់) ចំនួន៩៨នាក់ បានធ្វើ​តេស្តរហ័សរកឃើញវិជ្ជមានកូវីដ១៩ ចំនួន១០នាក់។នៅព្រឹកថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២១នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បាន​អញ្ជើញចូលរួមយុទ្ធនាការអប់រំផ្សព្វផ្សាយក្រោមប្រធានបទ"រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩"។យុទ្ធនាការអប់រំផ្សព្វផ្សាយនេះ ធ្វើឡើងនៅក្នុងក្រុងបាត់ដំបង​ដោយមានការចុះបិទផ្លាកណែនាំ​នៅ​តាមដើមឈើ និងចងបដាអប់រំតាមទីកន្លែងសាធារណៈផ្សេងៗ ដើម្បីជំរុញឲ្យប្រជាពលរដ្ឋបាន​យល់ដឹង និងចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ឲ្យបានគ្រប់ៗគ្នា។ សម្រាប់ខេត្តបាត់ដំបង រហូតមកពេលនេះមិនទាន់មានករណីឆ្លងជំងឺកូវីដ១៩ប្រភេទDelta ចូល​ក្នុង​សហគមន៍ឡើយដោយសារតែអាជ្ញាធរខេត្តគ្រប់គ្រងបានយ៉ាងល្អនូវលំហូរពលករខ្មែរមកពីប្រទេសថៃ តាមរយៈការពង្រឹងកងកម្លាំងមានសមត្ថកិច្ចឈរជើងនៅតាមខ្សែ​បន្ទាត់ព្រំដែន​មិនឲ្យ​មាន​ពលករ ឬ ប្រជាពលរដ្ឋលួចចេញចូលឆ្លងដែនបានឡើយ។រដ្ឋបាលខេត្តបាត់ដំបងនៅថ្ងៃទី១៥ ខែ សីហា ឆ្នាំ ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៩៥នាក់ថ្មី ករណីជាសះស្បើយ១៦៦នាក់ និងស្លាប់ម្នាក់ ។រហូតមកដល់ពេលនេះ ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤ ៦៨៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៣ ២៨៧នាក់ កំពុងសម្រាកព្យាបាល ១ ៣៤០នាក់ និងស្លាប់៦០នាក់៕ អត្ថបទ៖ នឿត សុភ័ក្ត្រ

លោកជំទាវ ឱ វណ្ណឌិន ៖ វីរុសបំប្លែងថ្មីដែលតា និងអាលហ្វា កំពុងចរាចរយ៉ាងសកម្មនៅកម្ពុជា គួរឲ្យព្រួយបារម្ភ

2021/08/16 04:15:30 am        459
ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌិន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា បច្ចុប្បន្ន វីរុសកូវីដ១៩ ប្រភេទបំប្លែងថ្មី គឺប្រភេទដែលតា និងអាលហ្វា កំពុងមានការឆ្លងជាច្រើនករណី និងកំពុងចរាចរយ៉ាងសកម្ម នៅក្នុងប្រទេសកម្ពុជា ដែលវាបានបង្កជាហានិភ័យ និងគួរឲ្យព្រួយបារម្ភ ។ក្នុងយុទ្ធនាការថ្នាក់ជាតិក្រោមប្រធានបទ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ ការចម្លងវីរុសកូវីដ១៩” ក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោកជំទាវរដ្ឋលេខាធិការ មានប្រសាសន៍ថា ស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩ នៅលើសកលលោកនៅមិនទាន់មានការថមថយនៅឡើយទេ ពិសេសជាមួយនឹងវត្តមាន​នៃវីរុសបំប្លែងថ្មីជាបន្តបន្ទាប់ បង្កជាហានិភ័យនៃការឆ្លងរាតត្បាតមកក្នុងប្រទេសកម្ពុជា ។លោក ជំទាវបន្ថែមថា ទន្ទឹមនឹងការព្រួយបារម្ភការឆ្លងរាលដាលជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មីនេះ ប្រជាពលរដ្ឋគ្រប់រូប មិនត្រូវមានការធ្វេសប្រហែស និងគិតថាខ្លួនមិនមានហានិភ័យនៃការឆ្លង និងចម្លង ដោយអាងបានចាក់វ៉ាក់សាំងរួចរាល់ ហើយមានការធុនទ្រាន់ ក្នុងការចូលរួមទប់ស្កាត់​ការឆ្លងរាលដាននៃជំងឺកូវីដ១៩ ព្រោះវីរុសបំប្លែងថ្មីដែលតា និងអាលហ្វាកំពុងចរាចរ នៅក្នុងប្រទេសកម្ពុជាយើងហើយ ។លោកជំទាវ រំពឹងថា យុទ្ធនាការថ្នាក់ជាតិនេះ នឹងជួយពញ្ញាក់ស្មារតី​អំពីគ្រោះថ្នាក់នៃការរាតត្បាត​ការចម្លងវីរុសកូវីដ-១៩ ដែលអាចផ្ទុះឡើងទ្រង់ទ្រាយធំក្នុងសហគមន៍ បានគ្រប់ពេលវេលា និងទាមទារឲ្យមានការចូលរួមទទួលខុសត្រូវទាំងអស់គ្នាពីបុគ្គល គ្រួសារ សហគមន៍ ស្ថាប័ន​ពាក់ព័ន្ធ សេវាឯកជននានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ មុននឹងអ្វីៗយឺតពេល និង​សូមអំពាវនាវដល់រដ្ឋអនុវត្តនូវប្រធានបទ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ ការចម្លងវីរុសកូវីដ-១៩” ។យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានបង្ហាញថា ចាប់ពីថ្ងៃទី៣១ ខែមិនា ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ១៩ ប្រភេទដែលតា លើពលករត្រឡប់ពីប្រទេសថៃ និងប្រទេសវៀតណាម អ្នកធ្វើដំណើរមកតាមជើងហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុងសហគមន៍សរុបទាំងអស់ចំនួន ៤៩៤នាក់ (ស្រី២៤៣នាក់) និងបានប៉ះពាល់រាជធានីខេត្ត ចំនួន២២ នៅទូទាំងប្រទេស ៕អត្ថបទ ៖ បាន សុខរិទ្ធ

កាកបាទក្រហមកម្ពុជា ប្រគល់ផ្ទះចំនួន២៥០ខ្នងជំហានទី២ ជូន​​អតីត​យុទ្ធជន​ក្រីក្រ​នៅ​ខេត្តពោធិ៍សាត់

2021/08/15 03:00:25 pm        376
ពោធិ៍សាត់ ៖ ផ្ទះថ្មីចំនួន២៥០ខ្នង ដែលបានសាងសង់រួចរាល់ក្នុងចំណោម៦២៨ខ្នងផ្ទះ ជា​អំណោយកាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនីនាថ សីហនុ ជា​ព្រះប្រធាន​កិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានបានប្រារព្ធពិធីប្រគល់-ទទួលជំហានទី២ ជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន២៥០គ្រួសារ នៅភូមិប៊ុនរ៉ានីសែនជ័យ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៥ ខែសីហា នេះ ។កម្មវិធីនេះ ក្រោមវត្ដមានលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ តំណាងដ៏ខ្ពង់ខ្ពស់​សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងមានការចូលរួម​ពី​នាយឧត្តសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគម​អតីតយុទ្ធ​ជន​កម្ពុជា និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធាន​កិត្តិយស​សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត។គួរបញ្ជាក់ថា ពិធីប្រគល់-ទទួលផ្ទះចំនួន២៥០ខ្នងជូនអតីតយុទ្ធជនក្រីក្រនៅថ្ងៃនេះ គឺជាការផ្តល់ជូនជំហានទី២ ដែលកាលពីជំហានទី១ បានប្រគល់ជូនអតីតយុទ្ធជនក្រីក្រ និងពិការភាពចំនួន ៥០គ្រួសាររួចមកហើយកាលពីអំឡុងខែមិថុនា ឆ្នាំ២០២១កន្លងទៅ៕

កាកបាទក្រហមកម្ពុជា ផ្ដល់​ប្រាក់​កម្ចី​ខ្នាតតូចគ្មានការប្រាក់ ​ជូន​ពលរដ្ឋរង​គ្រោះដោយ​ទឹកជំនន់​ចំនួន ៤៤គ្រួសារ រស់នៅឃុំផ្ទះរុង ស្រុកតាលោសែនជ័យ

2021/08/14 09:12:13 am        599
ពោធិ៍សាត់ ៖ កាកបាទក្រហមកម្ពុជា​ដែលមាន​ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ប្រាក់​កម្ចី​ខ្នាតតូចគ្មានការប្រាក់ជូន​ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៤៤គ្រួសារ រស់នៅឃុំផ្ទះរុង ស្រុកតាលោសែនជ័យ​ ខេត្តពោធិ៍សាត់។នៅថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១នេះ លោកជំទាវ ម៉ែន នារីសោភ័គ​ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងឯកឧត្តម ខូយ រីដា អនុប្រធានអចិន្ត្រៃយ៍​​គណៈកម្មាធិការសាខា​កាក​បាទ​ក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានចុះ​ជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ប្រាក់​កម្ចី​ខ្នាតតូច​គ្មានការប្រាក់ ដែលជាជំនួយថវិការបស់សប្បុរសជនកូរ៉េ តាមរយៈក្រុមហ៊ុន​សាជីវកម្ម​ធានារ៉ាប់​រងកូរ៉េ កាកបាទក្រហមកូរ៉េ និងធនាគារហិរញ្ញវត្ថុវូរី ជូនប្រជាពលរដ្ឋរង​គ្រោះដោយ​ទឹកជំនន់​ចំនួន ៤៤គ្រួសារ (គ្រួសារនីមួយៗទទួលបានថវិកា២៥០ដុល្លារអាមេរិក ) រស់នៅភូមិចំនួន៨ នៃឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​សាកសួរសុខទុក្ខ និង​ការលើក​ទឹកចិត្តដល់​ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងខ្លួនឯងបន្ថែមទៀត​ពង្រីកមុខរបរ ដើម្បី​លើ​ស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសើឡើង។ជាមួយគ្នានេះ​ សូមប្រជាពលរដ្ឋ​ទាំងអស់ចូលរួមទប់ស្កាត់ និងកាត់ផ្តាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ តាមរយៈអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានា​របស់រាជរដ្ឋាភិបាលអនុវត្ត ៣ការពារ ​៣កុំ ២ចូលរួម និង​ការធ្វើ​ចត្តាឡីស័កឱ្យបានត្រឹមត្រូវ។​ទន្ទឹមនឹងនេះ សូមបងប្អូនរស់នៅមានអនាម័យ បរិភោគទឹកឆ្អិន ជៀសផុតពីជំងឺឆ្លងនានា។គ្រួសារទទួលផលទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ដែលបានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ ដើម្បីជាដើម​ទុនក្នុងការពង្រីកមុខរបរ។ ជាមួយគ្នានេះ ​គ្រួសារនីមួយៗបានទទួលអំណោយបន្ថែមរួមមាន ៖ ម៉ាស់ , អាល់កុល , សាប៊ូដុំ និងឃីត (មុង ភួយ សារុង ក្រមា អាវយឺត ) ១កញ្ចប់ផងដែរ។​សូមជម្រាបជូនថា សម្រាប់ខេត្តពោធិ៍សាត់ ចាប់តាំងពីឆ្នាំ២០០៥ ដល់បច្ចុប្បន្ននេះ កាកបាទក្រហមកម្ពុជា បានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ ជូនដល់ប្រជាពលរដ្ឋសរុបចំនួន ២.១១៥គ្រួសារ ដែលជាជំនួយរបស់កាកបាទក្រហមអូទ្រីស អាឡឺម៉ង់ ណ៍រវេស អូស្រ្តាលី និង ICRC ដែលប្រាក់កម្ចីនេះ បាននិងកំពុងជួយកាត់បន្ថយការរងគ្រោះថ្នាក់ ដោយសារមីន និង​សំណល់ជាតិផ្ទុះពីសង្គ្រាម និង​ធ្វើ​ឱ្យជីវភាពរស់នៅកាន់តែល្អប្រសើឡើង តាមរយៈការ​ប្រកបរបរ​ដាំដំណាំ ចិញ្ចឹមសត្វ លក់គ្រឿងទេស កាត់ដេរ អ៊ុតសក់ ជួសជុលកង់ម៉ូតូ។ល។ ដោយឡែកទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានផ្តល់ប្រាក់កម្ចី ដល់គ្រួសារអតីត​យុទ្ធជន​នៅឆ្នាំ២០១៩ ចំនួន ២២គ្រួសារ និងប្រើប្រាស់ប្រាក់បង្វិល ផ្តល់ជាប្រាក់កម្ចីវិញនៅឆ្នាំ២០២១នេះ បានចំនួន២១គ្រួសារ៕អត្ថបទ ៖ ចក 

អាជ្ញាធរខេត្តចុះជួយបូមទឹកសង្រ្គោះស្រូវពលរដ្ឋចំនួន១២០០ហិកតាដែលរងផលប៉ះពាល់​

2021/08/14 03:24:56 pm        541
ឧត្តរមានជ័យ ៖ ស្រូវប្រជាពលរដ្ឋចំនួន១២០០ហិកតា ក្នុងនោះ​ចំនួ​ន​ ៨០០ហិកតា​ត្រូវរងផលប៉ះពាល់​ធ្ងន់ធ្ងរ​ត្រូវបាន​សង្រ្គោះបន្ទាន់​ស្ថិតក្នុងឃុំជើងទាន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៤សីហាឆ្នាំ២០២១នេះ ។លោក ញើន កួន ប្រធានមន្ទីរធនទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ស្រូវ​របស់​ប្រជាពលរដ្ឋ​ចំនួន៥ភូមិ គឺភូមិគោកពង្រ ភូមិជើងទាន ភូមិឆ្កែស្រែង ភូមិស្រែប្រាំង នឹងភូមិតានោក ក្នុងឃុំជើងទាន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បច្ចុប្បន្នបានរងផលប៉ះពាល់ចំនួន ១២០០ហិកតា ក្នុងនោះស្រូវចំនួន៨០០ហិកតាត្រូវសង្រ្គោះបន្ទាន់ ដែលរងប៉ះពាល់ធ្ងន់ធ្ងរជាងគេ​ ដោយសារ​តែ​បញ្ហា​អាកាសធាតុភ្លៀងធ្លាក់មិនគ្រប់គ្រាន់។លោក បន្តថា ក្នុងការជួយសង្រ្គោះនោះដែរ អាជ្ញាធររួមទាំង​មន្រ្តីធនធានទឹកបានប្រើប្រាស់​ម៉ាស៊ីន​ធំចំនួន៤ម៉ាស៊ីន និងម៉ាស៊ីនតូចៗ​ របស់ពលរដ្ឋចំនួន៣៥ម៉ាស៊ីន ​ដើម្បីរួមគ្នាបូមទឹក​ជួយ​សង្រ្គោះ​ស្រូវ​របស់ពលរដ្ឋដែលរងផលប៉ះពាល់ឲ្យបានទាន់ពេលវេលា។ក្នុងការចុះពិនិត្យជួយបូមទឹកសង្រ្គោះស្រូវពលរដ្ឋនាពេលនោះដែរ ឯកឧត្តម ប៉ែន កុសល្យ អភិបាល​ខេត្តឧត្តរមានជ័យ បានលើកឡើងថា ក្នុងនាមអាជ្ញាធរខេត្តដៃម្ខាង​ទប់ស្កាត់​ការរាលដាល​ជំងឺកូវីដ-១៩ និងដៃម្ខាងទៀតជួយសង្រ្គោះស្រូវ​របស់​បងប្អូនប្រជាពលរដ្ឋ​ដែលរងផលប៉ះពាល់​ដោយសារ​បញ្ហា​អាកាសធាតុ​ខ្វះខាត​ទឹកធ្វើស្រែ ដូច្នេះហើយ​អាជ្ញាធរខេត្ត​បានខិតខំប្រឹងប្រែង​រិះរក​​គ្រប់​មធ្យោបាយ ធ្វើយ៉ាងណាឲ្យបងប្អូនពលរដ្ឋ​ទទួល​បាន​ភាពកក់ក្តៅ​គ្រប់ពេលវេលា​បើទោះបី​ជា​កាលៈទេសៈនេះ យើងកំពុងជួបប្រឈម​ និង​បញ្ហា​លំបាកនានា​ ដែល​កើត​មានឡើង​ចំពោះមុខក្តី​ក៏អាជ្ញាធរខិតខំដោះស្រាយរាល់បញ្ហាប្រឈមទាំងអស់ជូនបងប្អូនមិនឲ្យលំបាកនោះឡើយ៕អត្ថបទ ៖ ឃិនសារិទ្ធ

លោកជំទាវកិត្តិសង្គបណ្ឌិត ម៉ែន សំអន នាំយក​អំណោយ​សម្រាប់​ប្រើប្រាស់​ក្នុងយុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ជំងឺកូវីដ-១៩ ប្រគល់ជូនរដ្ឋបាលខេត្តស្វាយរៀង

2021/08/13 02:38:40 pm        619
ស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តស្វាយរៀង បាននាំយកអំណោយ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជូនរដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នៅសាលាខេត្តស្វាយរៀង ។ក្នុងឱកាសនោះ លោកជំទាវ ក៏បានមានប្រសាសន៍ថា ជំនួយដែលបានផ្តល់ជូននាពេលនេះ គឺជា​ការចូលរួមចំណែកក្នុងការជួយដល់ប្រជាពលរដ្ឋកំពុងជួបប្រទះនូវជីវភាពខ្វះខាត និងជួបការ​លំបាក​នៅក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ ជាពិសេស បានជួយសម្រាល​បន្ទុក​ដល់​ពលករចំណាកស្រុកដែលបានត្រលប់មកបន្តធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះនៃខេត្តស្វាយរៀង ស្របតាមអានុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី ដែលផ្តោតសំខាន់លើការ​យក​ចិត្ត​ទុកដាក់ដល់ពលករ ដែលបានឆ្លងចូលមកស្រុកកំណើតតាមតំបន់ព្រំដែនកម្ពុជា ថៃ ។លោកជំទាវបានបន្តទៀតថា បច្ចុប្បន្នស្ថានភាពកូវីដ១៩ នៅកម្ពុជា បាននឹងកំពុងឈាន​ទៅរកភាព​កាន់តែប្រសើរហើយ ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ឃើញថា ទាំងចំនួនអ្នកឆ្លង និងអ្នកស្លាប់បានថយចុះគួរឲ្យត់សម្គាល់ ក្រោមការគិតគូរ និងការយកចិត្តទុក្ខដាក់ខ្ពស់ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ និងការ​​គិតគូរ​ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ។ ប៉ុន្តែ​ទោះជាយ៉ាងនេះកី្ត យើងក៏​នៅតែ​បារម្មណ៍​អំពីការឆ្លងនៃមេរោគបំប្លែង​ខ្លួនថ្មី ដែលតា (ដែលការចម្លងមានល្បឿនលឿន) ដែល​ទាមទារ​ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាមន្ត្រីសុខាភិបាល ត្រូវបង្កើនការយកចិត្តទុក្ខដាក់​ក្នុងការការពារបន្ថែមមួយកម្រិតទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការ​កាត់ផ្តាច់នៃការ​ចម្លងដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ ។អំណោយដែលបានប្រគល់ជូនរដ្ឋបាលខេត្តស្វាយរៀងថ្ងៃនេះ រួមមាន ៖ សម្លៀកបំពាក់​ពេទ្យ PPE ១.០០០ឈុត អង្ករ ២តោន ទឹកសុទ្ធ ២០០កេស ម៉ាស់ ១០០.០០០ម៉ាស់ ថ្នាំបុរាណចិន ៤០០ប្រអប់ ស្បែកជើង ១០០គូរ មី ១០០កេស ត្រីខ ១០០កេស ភួយ ៥០០ភួយ ទឹកត្រី ១០០យួរ ទឹកស៊ីអ៊ីវ ១០០យួរ ក្នុងនោះផងដែរ ក៏មានអំណោយរបស់សមាគមមិត្តភាពកម្ពុជា-ចិន រួមមាន ៖ ម៉ាស៊ីនជំនួយ អ៊ុកស៊ីហ្សែន ១ ម៉ាស់ និងអាវពេទ្យ៕

សម្ដេចតេជោ ហ៊ុន សែន ទិញ​ឧទ្ធម្ភាគចក្រ​ Mi-17​ ចំនួន៣គ្រឿង​បំពាក់​ជូន​ដល់​កង​យោធពល​ខេមរភូមិន្ទ

2021/08/13 12:58:50 pm        441
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទើបតែបានទិញ​ឧទ្ធម្ភាគចក្រ Mi-17 ចំនួន​៣គ្រឿងដើម្បីបំពាក់ជូនដល់កង​យោធពលខេមរភូមិន្ទ។នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បានចុះទៅត្រួតពិនិត្យ​ឧទ្ធម្ភាគចក្រ Mi-17 ចំនួន៣គ្រឿង ដែល​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទិញដើម្បីបំពាក់ជូន​ដល់កងយោធពល​ខេមរភូមិន្ទ។ ក្នុងឱកាសនោះដែរ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានណែនាំដល់អស់លោកនាយទាហាន​នៅទ័ពអាកាសឱ្យយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ និងថែទាំឱ្យបានល្អត្រឹមត្រូវតាមបច្ចេកទេស។ នាយឧត្ដមសេនីយ៍​អគ្គមេបញ្ជាការ សូមគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោ នាយករដ្ឋមន្ត្រី​នៃកម្ពុជា ដែលបាន​បំពាក់​ឧទ្ធម្ភាគចក្រ​ជូន​ដល់​កងយោធពលខេមរភូមិន្ទ​ដើម្បី​បម្រើ​ក្នុងកិច្ច​ប្រតិបត្តិការ​បាន​លឿនទាន់ពេលវេលា៕

មណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ ពហុកីឡដ្ឋានជាតិអូឡាំពិក គ្រោងរៀបចំបន្ថែមជិត៥០០០គ្រែ ត្រៀមទទួលអ្នកជំងឺកូវីដ-១៩ ចូលសម្រាកព្យាបាល

2021/08/13 05:31:13 am        1167
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ និងជាអ្នក​គ្រប់គ្រងមណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ ពហុកីឡដ្ឋានជាតិអូឡាំពិក បានបញ្ជាក់ថា មណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ ពហុកីឡដ្ឋានជាតិអូឡាំពិក គ្រោងរៀបចំបន្ថែមជិត៥០០០គ្រែ ដែលគិតមកត្រឹមព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានរៀបចំរួចរាល់គ្រែជាង៣០០០គ្រែ ដើម្បីត្រៀមទទួលអ្នកជំងឺកូវីដ-១៩ ឲ្យចូលមកសម្រាកព្យាបាលជំងឺមនុស្សពេញវ័យ និងកុមារ។លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានឲ្យដឹងទៀតថា បច្ចុប្បន្នមណ្ឌលថែទាំ​ព្យាបាល​ជំងឺកូវីដ-១៩មួយនេះ បានរៀបចំរួចជាស្រេចចំនួនគ្រែ និងគ្រោងរៀបចំបន្ថែមចំនួន១២០០គ្រែទៀត សរុបទាំងអស់ជិត៥០០០គ្រែ ឲ្យរួចរាល់ក្នុងខែសីហានេះ ហើយព្រមទាំងដាក់ដំណើរការ​មណ្ឌល​ថែទាំព្យាបាលជំងឺកូវីដ-១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ជាមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ធំជាងគេប្រចាំប្រទេសកម្ពុជា នៅចុងខែសីហា ឆ្នាំ២០២១នេះផងដែរ។ ប៉ុន្តែសភាពការណ៍ចំនួនករណី អ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងរាជធានីភ្នំពេញប៉ុន្មានថ្ងៃនេះ មានការធ្លាក់ចុះ។ ដូច្នេះចំនួនអ្នកជំងឺដែលចូលមកសម្រាកក្នុងមណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ ក៏មានការធ្លាក់ចុះផងដែរ។ចំនួនជាង៣០០០គ្រែនេះ យើងមានតែអ្នកជំងឺចំនួនជាង១៦០០នាក់ប៉ុណ្ណោះ ដែលស្ថិតនៅក្នុង​មណ្ឌល​ថែទាំព្យាបាល ក៏ប៉ុន្តែអ្នកជំងឺដែលស្ថិតក្នុងកម្រិតធ្ងន់ធ្ងរ​នៅមានចំនួនច្រើននៅឡើយ មិនទាន់ធ្លាក់ចុះដូចករណីជំងឺស្រាលនោះទេ។ ដោយហេតុថាជំងឺស្រាលបានធ្លាក់ចុះនេះ ដោយ​សារ​តែរាជរដ្ឋាភិបាលកម្ពុជា មានផែនការ នឹងអនុញ្ញាតឲ្យករណីអ្នកឆ្លងជំងឺកូវីដ-១៩ អាចព្យាបាល​នៅសហគមន៍ តាមផ្ទះបាន។លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានសង្កត់ធ្ងន់ថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែសីហានេះ មានអ្នកជំងឺចំនួនជាង១៦០០នាក់ កំពុងសម្រាកព្យាបាល នៅក្នុងមណ្ឌលថែទាំ​ព្យាបាល​ជំងឺកូវីដ-១៩ពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានចំនួន១១អគារ ហើយសម្ភារៈបរិក្ខារ​វេជ្ជសាស្រ្ត ដែលក្រុមការងារគ្រូពេទ្យរៀបចំសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសម្ភារៈដែលប្រើ​បា្រស់​នៅក្នុងផ្នែកជំងឺធ្ងន់ ដូចក្នុងមនី្ទរពេទ្យរដ្ឋថ្នាក់ជាតិដទៃៗទៀតដែរ ដូចជា៖ ម៉ាស៊ីន​សម្រាប់តាម​ដានសញ្ញាជីវិតរបស់អ្នកជំងឺ ម៉ាស៊ីនសប់ដង្ហើម ម៉ាស៊ីនបូមស្លេះ ម៉ាស៊ីនថត ម៉ាស៊ីនព្យួរសេរ៉ូម ព្រមទាំងបរិក្ខារមួយចំនួនទៀតដែលយើងកំពុងប្រើបា្រស់ក្នុងការងារខាងលើនេះ៕អត្ថបទ រដ្ឋា 

មនី្ទរពេទ្យកុមារជាតិ ដំណើរការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ប្រភេទអាស្រ្តាហ្សេនីកា ជូនចំពោះមន្រី្តរាជការស៊ីវិល និងមន្រី្តជាប់កិច្ចសន្យា

2021/08/12 12:36:13 pm        455
ភ្នំពេញ ៖ មនី្ទរពេទ្យកុមារជាតិ ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ប្រភេទអាស្រ្តាហ្សេនីកា ជូនចំពោះមន្រី្តរាជការស៊ីវិល និងមន្រី្តជាប់កិច្ចសន្យា ដែលកំពុងបម្រើការនៅថ្នាក់ជាតិ ដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ ដូសទី១ និងដូសទី២រួចរាល់។បើតាមលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១២ ខែសីហានេះថា ថ្ងៃនេះមនី្ទរពេទ្យកុមារជាតិ ក៏ដូចជាមនី្ទរពេទ្យ​ដទៃ​ទៀត​ដែរ បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ប្រភេទអាស្រ្តាហ្សេនីកា ជាវ៉ាក់សាំងជំរុញ សម្រាប់ចាក់ជូនក្រុមប្រឈមមុខខ្ពស់​ដែល​បាន​កំណត់​ដោយ​គណៈកម្មការ​ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។ជាមួយគ្នានោះដែរ មន្រី្តរាជការស៊ីវិល និងមន្រី្តជាប់កិច្ចសន្យា ដែលកំពុងបម្រើការនៅថ្នាក់ជាតិ បានមកទទួលការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ពីក្រុមការងារគ្រូពេទ្យ នៃមនី្ទរពេទ្យកុមារជាតិ បានលើកឡើងស្រដៀងគ្នាថា ការចាក់វ៉ាក់សាំងនេះ ធ្វើឲ្យសុខភាពរបស់ពួកគាត់ល្អ និងរឹងមាំ​តទៅថ្ងៃមុខបន្តទៀត។ ប្រសិនបើយើងមិនបានចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣នោះទេ គឺពួកគាត់មិនអាចការពារ ទប់ទល់ នឹងមេរោគកូវីដ-១៩បាននោះទេ បើទោះបីជាពួកគាត់ឆ្លងកូវីដ-១៩ ក៏មិនអាចឈានដល់ដំណាក់កាលធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិតដែរ។ដូច្នេះពួកគាត់សូមគោរពអរគុណដល់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត បានខិតខំស្វះស្វែងរក​វ៉ាក់សាំង​ការពារជំងឺកូវីដ-១៩ មកចាក់ជូនមន្រី្តរាជការស៊ីវិល និងមន្រី្តជាប់កិច្ចសន្យា ដែលកំពុងបម្រើការនៅថ្នាក់ជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេស។ជាចុងក្រោយលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានបញ្ជាក់ទៀតថា ទោះបីបានចាក់​វ៉ាក់សាំងដូសជំរុញ និងដូសទី៣ រួចហើយក៏ដោយ មិនមែនមានន័យថា មិនឆ្លងមេរោគកូវីដ-១៩នោះទេ គ្រាន់តែវាស្ថិតក្នុងស្ថានភាពការពារកម្រិតខ្ពស់ ឆ្លងហើយមិនវិវត្តន៍ទៅរកសភាពធ្ងន់ធ្ងរ នេះជាចំនុចពិសេសរបស់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ ដូច្នេះដើម្បីទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩នេះ ជាពិសេសប្រភេទដែលតា (Delta) ដែលទើបនឹងឆ្លង​ចូល​មកក្នុងសហគមន៍ នៃប្រទេសកម្ពុជាថ្មីនេះ ចាំបាច់បំផុតបងប្អូនប្រជាពលរដ្ឋចូលរួមចាក់​វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ និងអនុវត្តន៍វិធានការ៣កុំ ៣ការពារ ដែលប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បានដាក់ចេញ៕អត្ថបទ រដ្ឋា

សភាកម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាពជាដៃគូរសភាអាស៊ី-អឺរ៉ុប (ASEP) លើកទី១១ នៅពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ

2021/08/11 01:04:50 pm        491
ភ្នំពេញ ៖ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូរសភាអាស៊ី-អឺរ៉ុប ASEP លើកទី១១ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំកិច្ចប្រជុំ ASEP11 ដើម្បីពិនិត្យពិភាក្សាលើការងារមួយចំនួន សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូរសភាអាស៊ី-អឺរ៉ុប លើកទី១១ ដែលសភាកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ នាអំឡុងពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។កិច្ចប្រជុំនាពេលនេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ ដោយ​មានការ​អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃគណៈកម្មការរៀបចំ​ទាំងអស់ ដោយធ្វើការពិភាក្សា និងត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់​អនុគណៈកម្មការ​ទទួលបន្ទុកតាមផ្នែកនីមួយៗ ជាពិសេសអនុគណៈកម្មការទទួលបន្ទុកផ្នែកខ្លឹមសារ និងឯកសារ និងអនុគណៈកម្មការទទួលបន្ទុកផ្នែកព័ត៌មាននិង ICT សំដៅធ្វើយ៉ាងណាឱ្យកិច្ចប្រជុំ ASEP11 ខាងមុខ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ សម្ដេចប្រធាន​រដ្ឋសភា សម្ដេចប្រធានព្រឹទ្ធសភា និងសម្ដេចនាយករដ្ឋមន្ត្រី បានឯកភាព​ជាគោលការណ៍រួចហើយ ឲ្យរៀបចំកិច្ចប្រជុំ (ASEP-11) តាមរយៈអនឡាញ (Online) ឬហៅថាប្រព័ន្ធនិម្មិត (Virtual Meeting) ផ្សាយចេញពីរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ គឺបានន័យថា កិច្ចប្រជុំ (ASEP-11) ធ្វើមុនកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) របស់រាជរដ្ឋាភិបាលជាងមួយ​សប្ដាហ៍​ប៉ុណ្ណោះ។ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ក៏បានមានប្រសាសន៍ជំរុញដល់អនុគណៈកម្មការនានា ចំណុះគណៈកម្មការរៀបចំ បន្តធ្វើការងារតាមមុខសញ្ញារៀងៗខ្លួន ជាពិសេស អនុគណៈកម្មការទី៤ (សារព័ត៌មាន និង អាយ ស៊ី ធី) សិក្សាជាមួយអង្គភាពជំនាញនានា សំដៅធ្វើយ៉ាងណា ត្រៀម​លក្ខណៈ​អោយបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាអោយកិច្ចប្រជុំតាមប្រព័ន្ធនិម្មិតនេះ ប្រព្រឹត្តទៅ​ដោយរលូន និងជៀសវាងភាពរអាក់រអួល។ ម្យ៉ាងទៀត លេខាធិការដ្ឋានជាតិASEP11 ត្រូវរៀបចំការងារនិងឯកសារនានាពាក់ព័ន្ធកិច្ចប្រជុំ ASEP11 ដោយរាល់ខ្លឹមសារឯកសារទាំងអស់ពាក់ព័ន្ធកិច្ចប្រជុំនេះ ត្រូវដាក់ជូនអនុគណៈកម្មការទី១ ទទួលបន្ទុកខ្លឹមសារនិងឯកសារ ដែលមាន ឯកឧត្ដមកិត្ដិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ជាប្រធាន ធ្វើការពិនិត្យអោយបានគ្រប់ជ្រុងជ្រោយនិងទាន់ពេលវេលា ដើម្បីដាក់ជូនថ្នាក់ដឹកនាំ​ពិនិត្យ​សម្រេច។ចំពោះលិខិតអញ្ជើញ ដែលសម្តេចប្រធានរដ្ឋសភា និងសម្តេចប្រធានព្រឹទ្ធសភា បានចុះហត្ថលេខា​រួចហើយ ព្រមទាំងឯកសារពាក់ព័ន្ធនានា ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត បានណែនាំឲ្យ​ធ្វើការ​ផ្ញើរជូនប្រទេសជាសមាជិកអោយបានឆាប់ គឺត្រូវផ្ញើរចេញអោយបានមុនថ្ងៃទី១៦ ខែសីហា ឆ្នាំ​២០២១នេះ ពោលគឺផ្ញើរអោយបានបីខែ មុនកាលបរិច្ឆេទនៃកិច្ចប្រជុំ ដូចដែលធ្លាប់​បានអនុវត្ត​នាពេលកន្លងមក។ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ក៏បានស្នើឲ្យក្រុមការងារលេខាធិការដ្ឋាន (ASEP11) បន្តធ្វើទំនាក់ទំនងជាប្រចាំជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងទំនាក់ទំនង​ជាមួយមន្ត្រីសម្របសម្រួលការងារ ASEP នៅទីក្រុងប៊្រុយស៊ែល ដើម្បីធ្វើយ៉ាងណាឱ្យការរៀបចំ​កិច្ចប្រជុំនេះ ប្រព្រឹត្តទៅបានរលូន និងទទួលបានជោគជ័យប្រកបដោយកិត្តិយស។សូមជម្រាបជូនថា ការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) តាមរយៈអន​ឡាញ (Online) ឬហៅថាប្រព័ន្ធនិម្មិត (Virtual Meeting) នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ គឺជាលើកទី១ហើយសម្រាប់សភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ដែលត្រូវទទួលរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិតាមរយៈអនឡាញ (Online) បែបនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យក្រសួងការបរទេសចិន៖ កម្ពុជា និងថៃ បានបង្ហាញពីឆន្ទៈបន្ធូរបន្ថយភាពតានតឹង និងអនុវត្តបទឈប់បាញ់ ក្រោយកិច្ចសន្ទនាតាមទូរស័ព្ទដាច់ដោយឡែករវាងរដ្ឋមន្រ្តីការបរទេសប្រទេសទាំង២ ជាមួយប្រមុខការបរទេសចិន
12/18/2025 10:12 PM
កម្ពុជា និងបណ្តាប្រទេសលើពិភពលោកបាន និងកំពុងរួមសហការគ្នាដើម្បីបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែន Online Scams ខណៈសំណុំរឿងជាងធំៗចំនួន៣០ ស្ថិតក្នុងនីតិវិធីតុលាការ
12/18/2025 10:12 PM
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានប្រកាសអាសន្ន ចំពោះការប៉ះពាល់ដល់ជីវិតប្រជាជនស៊ីវិល ក្នុងជម្លោះកម្ពុជា-ថៃ”
12/18/2025 09:12 PM
កាណាដា គាំទ្រកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះរៀបចំបើកកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នាឆ្នាំ២០២៦ខាងមុខនេះ
12/18/2025 09:12 PM
ការកាត់ផ្តាច់ជំនួយអាមេរិកបង្ខំឲ្យក្មេងស្រីរ៉ូហ៊ីងយ៉ាឆាប់រៀបការ ហើយក្មេងៗធ្វើការងារធ្ងន់
12/18/2025 08:12 PM
កម្ពុជា បង្ហាញការវាយប្រហាររបស់ថៃ ជូនប្រធានគណៈប្រតិភូថ្នាក់តំបន់នៃកាកបាទក្រហមអន្តរជាតិ
12/18/2025 08:12 PM
ក្រុមអ្នកវិទ្យាសាស្រ្តអេហ្ស៊ីប រកឃើញហ្វូស៊ីលក្រពើបុរាណនៅវាលខ្សាច់ Western Desert
12/18/2025 08:12 PM
ទារកត្រជាក់រហូតដល់ស្លាប់ ពេលតំបន់ហ្កាហ្សាស៊ូទ្រាំនឹងរដូវរងា និងការផ្លាស់ទីលំនៅ
12/18/2025 08:12 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីកំពុងរៀបចំធ្វើទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ជុំវិញបញ្ហាអ៊ុយក្រែន
12/18/2025 08:12 PM
រុស្ស៊ីសង្ឃឹមថា លោក Trump មិនធ្វើកំហុសធ្ងន់ធ្ងរ នៅវ៉េណេស៊ុយអេឡា
12/18/2025 08:12 PM