សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

នយោបាយ​ និង ការអភិវឌ្ឍន៍

អ្នកជំនាញបុរាណវិទ្យា ធ្វើការងារទល់ទ្រ ជួយសង្គ្រោះប្រាសាទតាដុងនៅជើងភ្នំគូលែន

2021/08/23 04:59:34 pm        564
សៀមរាប ៖ ក្រុមអ្នកបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណ​វិទ្យា​បង្ការ របស់អាជ្ញាធរជាតិអប្សរា បានចាត់វិធានការទល់ទ្រពង្រឹង ដើម្បី ជួយសង្រ្គោះ​ប្រាសាទ​តាដុងឱ្យជៀសផុតពីហានិភ័យ ជាដំណាក់កាលទី១ ។ ការទល់ទ្រនេះ ធ្វើឡើងចាប់​ពីថ្ងៃទី ២៤ខែកក្កដា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណ​វិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា មានឱ្យដឹងតាមទូរស័ព្ទ​នៅរសៀលថ្ងៃទី ២៣ខែសីហា ឆ្នាំ២០២១នេះថា ដោយមើលឃើញ ហានិភ័យរបស់ប្រាសាទតាដុង ក្រុមអ្នកបច្ចេកទេស នៃអាជ្ញាធរ ជាតិអប្សរាបានចាប់ផ្ដើមរៀបចំទល់ទ្រសង្រ្គោះបន្ទាន់ នៅតាមផ្នែកជញ្ជាំងខាងកើត ខណៈដែល​ឥដ្ឋប្រាសាទ​ដែលបម្រុងជ្រុះធ្លាក់ និងសម្អាតបរិវេណជុំវិញប្រាសាទ។ជាមួយគ្នានោះ ក្រុមអ្នកបច្ចេកទេសក៏បានធ្វើការសិក្សានិងលើក គម្រោងជួសជុលដើម្បី​លើក​តម្លៃប្រាសាទតាដុង សម្រាប់ផែនការឆ្នាំខាងមុខផងដែរ។លោកបានបន្ដថា ការទល់ទ្រនេះបានធ្វើរយៈពេល៧ថ្ងៃ ដោយចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣១ ខែកក្កដា ២០២១ កន្លងមក លោកបញ្ជាក់ថា ការងារនេះធ្វើឡើងក្នុងគោលបំណង​អភិរក្ស និង​អភិវឌ្ឍន៍ប្រាង្គប្រាសាទបុរាណមួយនេះ បានគង់វង្សយូរអង្វែងទុកអោយកូនចៅជំនាន់​ក្រោយ​បានស្គាល់ និងទស្សនាផងដែរ។សូមបញ្ជាក់ថា ប្រាសាទតាដុង កសាងឡើងអំពីឥដ្ឋ បែរមុខទៅកើត ក្នុងរចនាបទគូលែន នាអំឡុង សតវត្សទី៩នៃគ.ស ស្ថិតនៅភាគ ខាងកើតនៃ ​ជម្រាលជើងភ្នំគូលែន មានទីតាំងនៅក្នុងភូមិជប់​លើ​ឃុំស្វាយលើ ស្រុកស្វាយលើ។ បច្ចុប្បន្ន ឥដ្ឋនៃខឿនមួយផ្នែករបស់ប្រាសាទឥដ្ឋនេះ បានពុកផុយជ្រុះធ្លាក់ ដោយសារតែមានដើម​ឈើដុះលើជញ្ជាំង និងដំបូលប្រាសាទ។ចំណែករួតទី១ផ្នែកខាងកើតក៏ជ្រុះធ្លាក់ដោយ សារដើមឈើរលំលើបណ្ដាលឱ្យមានស្នាមប្រេះហែកជញ្ជាំងទាំងបីជ្រុង ៕អត្ថបទ ៖ ​ឈិត សាវី 

ឯកអគ្គរដ្ឋទូតចិន ៖ ដ៏រាបណាកូវីដ១៩នៅកម្ពុជា​មិនទាន់​បាត់ ការផ្តល់ជំនួយវ៉ាក់សាំង​របស់ចិន​ក៏​មិនទាន់បញ្ចប់ដែរ

2021/08/23 04:16:28 pm        613
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន បានអះអាងថា ការផ្តល់ជំនួយវ៉ាក់សាំងប្រឆាំងកូវីដ១៩ ពីសាធារណរដ្ឋប្រជាមានិតចិន មកឲ្យប្រទេសកម្ពុជា នឹងមិនត្រូវបានបញ្ចប់ឡើយ ដ៏រាបណាមេរោគកូវីដ១៩នៅប្រទេសកម្ពុជា​នៅតែបន្តកើតមាននៅឡើយ។ការអះអាងរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបែបនេះ គឺបានធ្វើឡើងនៅក្នុងពិធី ផ្តល់ និង​ទទួល​នូវវ៉ាក់សាំងប្រភេទស៊ីណូហ្វាមចំនួន៥០ម៉ឺនដូសបន្ថែមទៀត ជូនដល់រាជរដ្ឋាភិបាលកម្ពុជា នារសៀលថ្ងៃទី២៣ ខែសីហានេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។លោកឯកអគ្គរដ្ឋទូត បានលើកឡើងថា វ៉ាក់សាំងរបស់ចិន បានរួមចំណែកដ៏សំខាន់ជួយឱ្យកម្ពុជា​សម្រេច​នូវផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួន។ដោយគម្រោងទាំងក្មេងទាំងចាស់រហូតដល់១២លាននាក់ ហើយវត្តមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិននៅកម្ពុជានេះដែរ ក៏វាបានបង្ហាញច្បាស់ពីស្មារតីនៃមិត្តភាពដែកថែបរវាងចិន និងកម្ពុជា ដែលជាស្មារតីជួយជ្រោមជ្រែងគ្នារាល់ការលំបាកតាំងពីដើមរហូតដល់បច្ចុប្បន្ន ក៏ដូចជាអនាគតទៅទៀត។ជាមួយគ្នានោះដែរ លោក វ៉ាង វិនធាន ក៏បានបញ្ជាក់ប្រាប់ដល់ប្រជាជនកម្ពុជាផងដែរថា រដ្ឋា​ភិបាល​ចិន គ្មានហេតុផលណាមួយដែលកុហកកម្ពុជា ក្នុងការសន្យាផ្តល់ជំនួយអ្វីៗ​​​នោះទេ ជាពិសេសគឺ ជំនួយវ៉ាក់សាំងការពារមេរោគកូវីដ១៩ នេះតែម្តង ដោយចិនសន្យាហើយ គឺចិននឹង​ធ្វើជានិច្ច និងគ្រប់សម្តី ដែលបានសន្យាយ៉ាងដូច្នេះដែរ។ថ្លែងនៅក្នុងពិធីផ្តល់ និងទទួលនូវវ៉ាក់សំាងជាជំនួយរបស់ចិននេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា ជំនួយវ៉ាក់សាំងរបស់ ប្រជាជន និងរដ្ឋាភិបាលចិនបានផ្តល់ឲ្យកម្ពុជា ជារឿយៗនេះគឺសបញ្ជាក់ឲ្យឃើញថា ជាមិត្តដ៏ល្អ និងបានជួយគ្នាក្នុងគ្រាក្រ ខណៈដែលប្រទេសកម្ពុជាកំពុងត្រូវការខ្លាំងនូវ​វ៉ាក់សាំង​ការពារ​មេរោគកូវីដ១៩​ចាក់ជូន ដល់បងប្អូនប្រជាពលរដ្ឋរបស់ខ្លួន។ក្នុងនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានថ្លែងអំណរអគុណចំពោះទឹកចិត្ត​សប្បុរសធម៌​របស់​ប្រជាជន និងរដ្ឋាភិបាលចិន ដែលបានផ្តល់ជំនួយជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសគឺជំ នួយ​វ៉ាក់សាំងការពារមេរោគកូវីដ១៩នេះតែម្តង ដោយប្រទេសចិន​បានផ្តល់ឲ្យកម្ពុជា​បាន​ទាន់​ពេលវេលា ដោយរហូតមកដល់ពេលនេះ គឺមានជាង២១លានដូសហើយទាំងជំនួយមនុស្សធម៌ និង​ការបញ្ជាទិញពីកម្ពុជានោះ។សូមបញ្ជាក់ថា ហូតមកដល់បច្ចុប្បន្ននេះប្រទេសកម្ពុជា បានទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបប្រមាណជា ២៤លានដូសហើយ ដោយក្នុងនោះវ៉ាក់សាំងមកពីប្រទេសចិនមានចំនួន ២១.៧លានដូស ​ខណៈជាង៣លានដូសទៀតជាជំនួយប្រទេសជាមិត្ត ដូចជាជប៉ុន អង់គ្លេស និងអាមេរិក​ជាដើមនោះ៕អត្ថបទ ៖ បាន ចក់

នាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ជូនប្រជាការពារទូទាំងខណ្ឌច្បារអំពៅ និងសង្កាត់ចំនួន ៣៥៦នាក់

2021/08/23 03:07:28 pm        491
ភ្នំពេញ ៖ អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ ត្រូវបានផ្តល់ប្រជាការពារខណ្ឌ និងសង្កាត់ ចំនួន ៣៥៦នាក់ ទូទាំងខណ្ឌច្បារអំពៅ ដើម្បីសម្រួលដោះស្រាយការលំបាក ខណៈមូលដ្ឋានខណ្ឌច្បារអំពៅ បាននិងកំពុងប្រឈមមុខនឹងការរីករាលដាលជំងឺកូវីដ-១៩ ។ពិធីប្រគល់អំណោយនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅសាលា​ខណ្ឌច្បារអំពៅ ក្រោមវត្តមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌ និងប្រជាការពារ មកពីតាមបណ្តាសង្កាត់ និងខណ្ឌ ។តាងនាមឲ្យប្រជាការពារ លោក ចេង មុនីរ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ តាមរយៈឯកឧត្តម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបាន​ឧបត្ថម្ភ​នូវគ្រឿងឧបភោគបរិភោគ និងថវិកាខាងលើនេះ ជូនដល់បងប្អូនប្រជាការពារខណ្ឌ និងសង្កាត់ទាំង ៣៥៦នាក់ ស្មើ ៣៥៦កញ្ចប់ ដែលក្នុង១កញ្ចប់ មានថវិកាចំនួន២ម៉ឺនរៀល ។ក្នុងនោះ លោក ចេង មុនីរ៉ា សូម​ថ្លែង​ការ​កោតសរសើរ​ចំពោះ​កម្លាំងប្រជាការពារ ដែលបានលះបង់​កម្លាំងកាយចិត្ត លះបង់សេចក្តីសុខរបស់ខ្លួន ចូលរួមក្នុងការងារទប់ស្កាត់ជំងឺកូវីដ-១៩នេះ ដោយមិនគិតពីថ្ងៃឈប់ ឬសម្រាកឡើយ៕អត្ថបទ៖ កុម្ភះ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចូលរួមមហាសន្និបាត AIPA លើកទី៤២ តាមប្រព័ន្ធវីដេអូ ដែលសភាប្រទេសព្រុយណេធ្វើជាម្ចាស់ផ្ទះ

2021/08/23 12:43:59 pm        382
ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់សភា នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតប្រចំាឆ្នាំលើកទី៤២ អន្តរសភាអាស៊ាន ដែលហៅកាត់ថា (AIPA) តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ ដែល​សភា​ប្រទេសព្រុយណេដារូស្សាឡាមធ្វើជាម្ចាស់ផ្ទះ។មហាសន្និបាតអន្តរសភាអាស៊ានឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមមូលបទ “ជំរុញកិច្ចសហប្រតិបត្តិការ សភាលើបរិយាប័ន្នឌីជីថល ឆ្ពោះទៅសហគមន៍អាស៊ានឆ្នាំ២០២៥” ។ ពិធីបើកមហាសន្និបាត ប្រារព្ធធ្វើឡើងក្រោមអធិបតីភាពថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ​ប្រទេសព្រុយណេដារូស្សាឡាម និងបានភ្ជាប់ទៅបណ្តាសភាសមាជិកអាយប៉ាយទំាង១០ គណៈប្រតិភូប្រទេស​ដែលជាដៃគូសន្ទនា និងគណៈប្រតិភូប្រទេសសង្កេតការណ៍មួយចំនួនទៀត បានចូលរួមផងដែរ ។ដោយសារការរាតត្បាតជំងឺកូវីដ១៩ ជាសកលពីរឆ្នាំហើយ ដែលស្ថាប័នសភាអាស៊ាននេះ បានរៀបចំមហាសន្និបាតរបស់ខ្លួនតាមប្រព័ន្ធវីដេអូ។ អន្តរសភាអាស៊ានជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដែលមាន ប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម ជាសមាជិក។ អង្គការសភាមួយនេះ ជាការប្រមូលផ្ដុំសំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ាន ជា​ដៃគូ​របស់អាស៊ាន ក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅសហគមន៍អាស៊ានតែមួយ។មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤២ ដែលប្រទេសព្រុយណេដារូស្សាឡាម ធ្វើជាម្ចាស់​ផ្ទះពេល​នេះ ប្រារព្ធធ្វើចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។ មហាសន្និបាតអន្តរសភាអាស៊ាន បានប្រារព្ធ ធ្វើជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិក​តាមវេន​នៃលំដាប់អក្ខរក្រម នៃឈ្មោះប្រទេសតាមអក្សរឡាតំាង។ សភានៃព្រះរាជាណាចក្រកម្ពុជា នឹង​ក្លាយ​ជាប្រធានអាយប៉ាលើកទី៤៣ នៅឆ្នាំ២០២២ ខាងមុខនេះ។បន្ទាប់ពីអញ្ជើញចូលរួមពិធីបើកមហាសន្និបាតជាផ្លូវការ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹងអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា ដើម្បីអនុម័តកម្មវិធី របៀប​វារៈមហាសន្និបាត និងការងារផ្ទៃក្នុងអាយប៉ាផ្សេងៗទៀត និងក្រោយមកទៀត សម្តេចប្រធាន​រដ្ឋសភា នឹងអញ្ជើញថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាត ជាមួយប្រធានគណៈប្រតិភូសមាជិកអាយប៉ាទំាង១០ផងដែរ៕

ខេត្តបន្ទាយមានជ័យ បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដល់កុមារ និងយុវវ័យ ចាប់ពីអាយុ ១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ នៅមណ្ឌលសុខភាពអូរអំបិល

2021/08/23 11:00:40 am        175
បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា «យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នាពេលនេះ គឺបានមកពីគិតគូរ យកចិត្តទុកដាក់ខ្ពស់បំផុត ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ទៅដល់ក្មួយៗ ដើម្បី ឲ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ ឬអង់ទីគ័រការពារ ប្រឆាំងនឹងជំងឺឆ្លងកូវីដ ១៩»។ ថ្លែងក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដល់កុមារ និងយុវវ័យ ចាប់ពីអាយុ ១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ នៅមណ្ឌលសុខភាពអូរអំបិល នៅថ្ងៃទី២៣ ខែសីហានេះ ឯកឧត្ដម​អភិបាលខេត្ត បានបន្តថា វ៉ាក់សាំងបង្ការនេះ ពិតជាបានចូលរួមចំណែក ជួយកាត់បន្ថយ​ការឆ្លង​រាលដាលនៃជំងឺកូវីដ ១៩​ បានមួយ​ផ្នែកធំ បើទោះបីវាមានការឆ្លងមកបុគ្គល​ដែល​បាន​ចាក់​ហើយក៏ដោយ ក៏អ្នកជំងឺ​មិនអាការៈធ្ងន់ធ្ងរ ដល់អាយុជីវិត នោះឡើយ។ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងបញ្ជាក់ដែរថា ការចាក់វ៉ាក់សាំងបង្ការ នាពេលនេះដែរ គឺធ្វើឡើង​សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលបានចាប់ផ្តើមចាក់ ចាប់ពីថ្ងៃទី២៣ខែសីហា ឆ្នាំ២០២១ តទៅនេះ។ ការចាក់វ៉ាកសាំងជូនកុមារ និងយុវវ័យ ក្នុងក្របខណ្ឌទូទាំងខេត្ត រៀបចំចាប់ផ្តើមចាក់ពីថ្ងៃនេះតទៅតាមមណ្ឌលសុខភាពទាំង៦៥ ឃុំ/សង្កាត់ ។ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបាននាំកូន ក្មួយៗ មកទទួលការចាក់​វ៉ាក់​សាំងបង្ការជំងឺ​កូវីដ ១៩ ខាងលើ ត្រូវមកតាមការកំណត់របស់អាជ្ញាធរ ជៀសវាងមកប្រជ្រៀតគ្នា ត្រូវរក្សាគម្លាតសុវត្ថិភាព ការប្រើអាល់កុលជែលលាងដៃ និងម៉ាស់។ទន្ទឹមនោះដែរដែរ ក្រោយទទួលបានវ៉ាក់សាំងបង្ការរួចហើយ សូមប្អូនៗ ក្មួយៗ ត្រូវតែបន្តអនុវត្តនូវ​វិធាន​សុខាភិបាល «៣ការពារ និង៣កុំ» ដើម្បី ចូលរួមចំណែកកាត់ផ្តាច់ខ្សែចម្លង និងជៀសឲ្យផុតពី​ការឆ្លង​រាលដាល នៃជំងឺ​ដ៏ដ៏កាចសាហាវនេះ ខណៈដែលបច្ចុប្បន្ន វីរុសបំប្លែងខ្លួនថ្មី ប្រភេទ ដែលតា (Delta) កំពុងចរាចរណ៍វាយលុកក្នុងប្រទេសកម្ពុជា ក៏ដូចជា បណ្ដាប្រទេសមួយចំនួន នៅក្នុងពិភព​លោក គួរឲ្យព្រួយបារម្ភផងដែរ៕អត្ថបទ ៖ បាន សុខរិទ្ធ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹង​អញ្ជើញ​ទៅ​​ទទួល​វ៉ាក់សាំង​ជា​ជំនួយ​របស់​កាកបាទក្រហម​ចិន​ នាល្ងាចថ្ងៃនេះ

2021/08/23 10:19:35 am        291
ភ្នំពេញ ៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងអញ្ជើញ​ទៅ​ទទួលដោយផ្ទាល់នូវវ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយសមាគម​ជាតិកាកបាទក្រហមចិន ចំនួន១០ម៉ឺនដូស ​ដែលផ្តល់ជូនកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់កាកបាទក្រហមកម្ពុជា បានឲ្យដឹងថា កាកបាទ​ក្រហម​កម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះកិត្តិយស នឹងទទួលបាននូវ​វ៉ាក់សាំង​ប្រភេទ SARS-COV-2 (Sinopham)ចំនួន១០ម៉ឺនដូស ដែលជាជំនួយរបស់​សមាគមជាតិ​កាកបាទ​ក្រហមចិន។ ដោយជំនួយនេះ នឹងមកដល់ប្រទេសកម្ពុជា នាថ្ងៃទី២៣ ខែសីហានេះតែម្តង។តាមរយៈសេចក្តីប្រកាសនេះ បានបញ្ជាក់ឲ្យដឹងទៀតថា ពិធីប្រគល់ និងទទួលអំណោយដ៏ថ្លៃថ្លា​នូវ​វ៉ាក់សាំង SARS-CoV2 (Sinopharm) ពីសមាគមជាតិកាកបាទក្រហមចិន ជូនដល់កាកបាទក្រហម​កម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ នឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម វ៉ាង វិនទៀង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នៅអាកាស​យានដ្ឋានអន្ដរជាតិភ្នំពេញ។សេចក្តីប្រកាស បានបញ្ជាក់បន្ថែមទៀតថា វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់​កាកបាទ​ក្រហមចិន នឹងកាន់តែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា នូវមធ្យោបាយដ៏មានអនុភាពបន្ថែមទៀត ក្នុងការបន្តខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតសកលនោះ។ យ៉ាងណាក៏ដោយតាមរយៈសេចក្តីប្រកាសព័ត៌មាននេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់បន្តអនុវត្តវិធានការសុខភាពសាធារណៈ និង​បន្ត​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួន​នូវវិធានរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី «៣កុំ ៣ការពារ» ខណៈការពឹងពាក់តែវ៉ាក់សាំងមួយមុខយើង​នឹងមិន​អាច​បញ្ចប់ការឆ្លងរីករាលដាលនូវមេរោគកូវីដ១៩នេះ បាននោះឡើយ។តាមរយៈសេចក្តីប្រកាសព័ត៌មាននេះដែរ កាកបាទក្រហមកម្ពុជា ក៏បានប្តេជ្ញាបន្តខិតខំចូលរួម និង​សហការជាមួយនឹងរាជរដ្ឋាភិបាល ឲ្យកាន់តែខ្លាំងក្លាមួយកម្រិតទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹង​ជំងឺ​កូវីដ១៩ តាមរយៈការចូលរួមចំណែកអប់រំផ្សព្វផ្សាយ ​ដល់បងប្អូនប្រជាពលរដ្ឋតាមសហគមន៍ ឲ្យអនុវត្តវិធានការសុខាភិបាល និងវិធានរដ្ឋបាល ដើម្បីសុខភាពល្អរបស់គ្រួសារមួយ សហគមន៍មួយ​ និងសង្គមជាតិទាំងមូលផងដែរ៕អត្ថបទ ៖ បាន ចក់

មន្ទីរព្យាបាលជំងឺកូវីដ-១៩ កម្រិតធ្ងន់សម្រាប់ថ្នាក់តំបន់ កំពុង​ដំឡើង​ជិត​រួចរាល់ហើយ​នៅសៀមរាប

2021/08/23 09:57:48 am        90
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល មានប្រសាសន៍ថា បើទោះជាកម្ពុជាកំពុងស្ថិតក្រោមនិន្នាការ​ថយចុះ នៃការឆ្លងជំងឺកូវីដ១៩ ក្រោយពីទទួលបាននូវលទ្ធផលចាក់វ៉ាកសាំងនោះ ការរៀបចំឲ្យ​មាន​មន្ទីរព្យាបាលកូវីដ-១៩ថ្មីបបន្ថែមទៀត សម្រាប់ទទួលអ្នកជំងឺ​កម្រិត​ធ្ងន់ថ្នាក់តំបន់នៅខេត្តសៀមរាប ។ជាមួយនឹងវត្តមានបំពេញការងាររបស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង​សុខា​ភិបាល នៅក្រុងសៀមរាប នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ បានបង្ហាញឲ្យដឹងថា មន្ទីរព្យាបាល​ជំងឺ​កូវីដ១៩ កម្រិតធ្ងន់ ដែលមានចំណុះគ្រែអ្នកជំងឺ​ចំនួន៤០០គ្រែ ត្រូវបានកំពុងដំណើរការ​ដំឡើង​ជិតរួចរាល់ហើយ។ ឧបករណ៍សម្ភារៈវេជ្ជសាស្រ្តដែលត្រូវបំពាក់តាមគ្រែអ្នកជំងឺ​នោះ ក៏បានដឹកជញ្ជូន​ដល់មន្ទីរព្យាបាលនោះហើយដែរ។ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា នេះគឺជាយុទ្ធសាស្រ្តត្រៀមបង្ការរបស់ប្រមុខនៃរាជរដ្ឋាភិបាល។ មន្ទីរព្យាបាល​ជំងឺកូវីដ-១៩ កម្រិត​ធ្ងន់មួយនេះ គឺជាមន្ទីរព្យាបាលខ្នាតស្តង់ដារខ្ពស់​សម្រាប់ថ្នាក់​តំបន់ ក្នុងនោះអ្នកជំងឺកូវីដ-១៩ ដែលត្រូវបញ្ជូនមកទទួលការព្យបាលនៅទីនេះ រួមមាន​ខេត្ត​សៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។ យ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងនូវភាពកក់ក្តីជាទីបំផុត ​ចំពោះរដ្ឋបាលខេត្តសៀមរាប ដែលបាន​សហការ​​ជាមួយក្រសួងសុខាភិបាល សម្របសម្រួល​ផ្តល់ទីតាំង សាលមហោស្រព អង្គរ-កូអ៊ិច ស្ថិតនៅ​លើអតីតតំបន់ពិព័រណអង្គរ-ឃ្យុងយូ(ក្រុងសៀមរាប) ដែលជាទីតាំងដ៏ល្អសម្រាប់​ការរៀបចំ​មន្ទីរព្យាបាលមួយនេះ។ប្រភព​​បានលើកឡើងថា មោទនភាពនៃលទ្ធផលចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ មកដល់ពេលនេះ ក្រសួងកត់សម្គាល់ឃើញថា ស្ថានភាពឆ្លងជម្ងឺកូវីដ-១៩នៅកម្ពុជា កំពុងស្ថិតក្នុង​និន្នាការ​នៃការ​ថយចុះ ប៉ុន្តែការរៀបចំមន្ទីរពេទ្យដ៏ធំប្រចាំតំបន់មួយនេះ វាជាការបោះជំហាន​ត្រៀមលក្ខណៈជាមុន ចំពោះស្ថានភាពធ្ងន់ធ្ងរ ដែលអាចកើតមានជាយថាហេតុ។រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេស សូម​បន្តការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួន រៀនរស់នៅ​ធម្មតា​ជាមួយ​រុសកូវីដ-១៩ តាមបែបគន្លងថ្មី សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់ខ្សែចម្លងវីរុសដ៏កាចសាហាវនេះ ជាពិសេស ពពួកប្រភេទបំប្លែងថ្មី ឬក៏ប្រភេទថ្មីៗផ្សេងទៀត ៕អត្ថបទ ៖ ឡេង 

ក្រុមការងារ​ចល័ត​ចម្រុះ​ត្រួត​ពិនិត្យយានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់ ​នឹង​បន្តអនុវត្ត​តាមច្បាប់យ៉ាង​តឹងរឹង​ ដោយគ្មានការលើកលែងឡើយ

2021/08/21 12:21:14 pm        969
ភ្នំពេញ ​៖ ប្រតិបត្តិការចល័ត​ កាលពីថ្ងៃទី១៦-១៧ និង២០ ខែសីហា ឆ្នាំ២០២១ ក្រុមការងារចល័ត​ចម្រុះ​សម្រាប់​ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូន​លើស​ទម្ងន់ នៃគណៈកម្មាធិការសម្រប​សម្រួល​អចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួត​ពិនិត្យយានយន្តដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​បានឃាត់ ​និងពិន័យយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ១៤គ្រឿង ដោយ ៦គ្រឿង ត្រូវបាន​​ពិន័យ និងរើទំនិញចេញ ចំណែកឯ ៨គ្រឿងទៀតត្រូវឃាត់ទុករយៈពេល ១ឆ្នាំ​ដោយ​លើស​ទម្ងន់​កម្រិត​កំណត់ ២០% នៃ​ទម្ងន់​អនុញ្ញាត​​។កាលពីថ្ងៃទី១៦-១៧ ខែសីហា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៤៤ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងផ្លូវលេខ៧០B ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ​ក្រុមការងារបានពិន័យយានយន្ដដឹកជញ្ជូន ៩គ្រឿង ដោយក្នុងនោះ ៥គ្រឿង ត្រូវឃាត់ទុករយៈពេល ១ឆ្នាំដោយសារលើសទម្ងន់កម្រិតកំណត់ ២០%នៃទម្ងន់អនុញ្ញាត។ដោយឡែកនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ លើផ្លូវជាតិលេខ១ នៃស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងស្រុកព្រះស្តេច ខេត្តព្រៃវែង ក្រុមការងារបានពិន័យយានយន្ដដឹកជញ្ជូន ៥គ្រឿង ដោយ​ក្នុងនោះ​យានយន្តចំនួន ៣គ្រឿង ត្រូវឃាត់ទុករយៈពេល ១ឆ្នាំដោយសារលើសទម្ងន់កម្រិតកំណត់ ២០% នៃទម្ងន់អនុញ្ញាត។យោងតាមទិន្នន័យខាងលើយានយន្តចំនួន ៨គ្រឿង ត្រូវឃាត់ទុកចំនួន ១ឆ្នាំដោយអនុលោមតាម​ច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពី ការ​ពង្រឹងវិធានការយ៉ាងតឹងរឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញ​ផ្លូវថ្នល់។ជាមួយគ្នានេះក្រសួងសាធារណការ និងដឹកជញ្ជូន សូមក្រើនរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ម្តងហើយ ម្តងទៀតថា៖ ក្រសួងនឹង​បន្តអនុវត្តតាម​ច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងរឹង​បំផុតដោយគ្មាន​ការ​លើកលែងឡើយ៕អត្ថបទ ៖ តារាវុទ្ធី

កាកបាទក្រហមយកចិត្តទុកដាក់ចំពោះស្ត្រីមានផ្ទៃពោះ និងសុខភាពម្តាយ និងទារក

2021/08/20 08:43:40 am        449
កំពត ៖ កាកបាទ​ក្រហម ​តែងតែគិតគូរអំពីសុខុមាលភាពស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាល់កូនរួច ព្រោះអំឡុងពេលនេះ គឺជាពេលពិបាកបំផុតក្នុងជីវិតស្ត្រី ទាមទាការផ្តល់កម្លាំង និងការថែទាំដ៏ត្រឹមត្រូវ។ថ្លែងនៅព្រឹកថ្ងៃ ខែសីហា ឆ្នាំ២០២១នេះ លោកជំទាវ លាង ហៃ ជាវតាយ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការសាខា និងជាក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សម្រាប់សាខាខេត្តកំពត ក្នុងឱកាស​ចុះសួរសុខទុក្ខ ដល់ស្រ្តីមានផ្ទៃពោះរង់ចាំសម្រាល ស្ត្រីទើបសម្រាលកូនរួច និងស្ត្រីមានផ្ទៃពោះត្រូវធ្វើការវះកាត់បន្ទាន់ ដើម្បីជួយសង្គ្រោះអាយុជីវិតទាំងម្តាយ ទាំងកូន និងស្ត្រីមកពិនិត្យផ្ទៃពោះ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត ។ក្នុងឱកាសនោះ លោកជំទាវ លាង ហៃជាវ តាយ បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ដោយក្តី​នឹករលឹក​បំផុត។ លោកជំទាវបន្តថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែគិគូរពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ពិសេស​ស្ត្រីមានជំងឺ ស្ត្រីសម្រាលកូន និងស្ត្រីមានផ្ទៃពោះ ព្រមទាំងបានផ្ដាំផ្ញើឲ្យខិតខំថែទាំ​សុខភាព​ខ្លួនឲ្យបានល្អ ​កុំតក់ស្លុត​ក្នុងពេលសម្រាល។ ហើយក្រោយសម្រាល ត្រូវញាំអាហាររូបត្ថម្ភ ដែល​មាន​ជីវជាតិ និងវីតាមីន ពិសេសត្រូវបំបៅកូននឹងទឹកដោះដំបូង ដើម្បីឲ្យទារកឆ្លាតវៃ និងមាន​សុខភាព​រឹងមាំធននឹងជំងឺ។ ចំពោះស្ត្រីផ្ទៃពោះ ត្រូវទៅពិនិត្យផ្ទៃពោះ​តាមការ​កំណត់​របស់​គ្រូពេទ្យ ហើយស្ត្រីមានកូនតូចត្រូវយកកូនទៅចាក់ថ្នាំបង្ការឲ្យបានគ្រប់ចំនួនតាមការណាត់ជួបរបស់គ្រូពេទ្យ។លោកជំទាវ ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យដែលខិតខំប្រឹង​ប្រែងយកចិត្តទុកដាក់​ធ្វើការ​ព្យាបាលជូនដល់អ្នកជំងឺប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងបានអំពាវនាវដល់បងប្អូន​ប្រជា​ពលរដ្ឋទាំអស់ ត្រូវបន្តអនុវត្តវិធានការ ៣ការពារ និង៣កុំឲ្យបានខ្ជាប់ខ្ជួនផងដែរ៕

រដ្ឋបាលខេត្តកំពតនៅតែបារម្ភ និងអំពាវនាវឲ្យពលរដ្ឋបន្តការពារខ្លួនពីជំងឺកូវីដ១៩

2021/08/20 03:00:01 pm        408
កំពត៖ បច្ចុប្បន្នស្ថានភាពកូវីដ១៩ នៅខេត្តកំពតមានសភាពល្អប្រើសើរមិនមានអ្នកឆ្លងច្រើនទៀតទេ តែទោះបីយ៉ាងណា អភិបាលខេត្តកំពត នៅតែមានការព្រួយបារម្ភ និងអំពាវនាវដល់អាជ្ញាធរ កងកម្លាំង និងជំនាញពាក់ព័ន្ធ ពិសេសប្រជាពលរដ្ឋឲ្យបង្កើនការយកចិត្តទុកដាក់អនុវត្តវិធានសុវត្ថិភាព ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ ។នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត ប្រចាំខែកក្កដា នៅព្រឹកថ្ងៃទី២០ ខែសីហា នៅសាលប្រជុំសាលាខេត្ត ឯកឧត្តមជាវ តាយ អភិបាលខេត្ត បានលើកលើកថា រយៈពេលកន្លងមក រដ្ឋបាលខេត្តកំពត ដោយផ្ដើមចេញពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មានផែនការសកម្មភាព ច្បាស់លាស់បង្ការទប់ស្កាត់ជំងឺឆ្លងកូវីត១៩បានល្អ ដោយអនុវត្តតាមវិធានការសុខាភិបាល សេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាចំណាត់ការនានារបស់សម្ដេចតេជោហ៊ុន សែន ហើយរដ្ឋបាលខេត្តក៏បានដាក់ចេញនូវវិធានការជាច្រើន និងបានបង្កើនកម្មភាពយ៉ាង​ផុលផុស ក្នុងយុទ្ធនាការប្រយុទ្ធ និងពង្រឹងវិធានការ បង្ការទប់ស្កាត់កូវីដ១៩ បំប្លែងថ្មី ប្រភេទ ”ដែលតា” ទើបការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅភូមិសាស្រ្តខេត្តកំពត មានលក្ខណៈធូរស្បើយល្អប្រសើរ។ ឯកឧត្តម បានបញ្ជាក់ថា រហូតមកថ្ងៃនេះ ទូទាំងខេត្តកំពតមានអ្នកជំងឺកូវីដ១៩ ចំនួន១៣១នាក់​ប៉ុណ្ណោះ​ដែលកំពុងសម្រាកព្យាលនៅតាមមណ្ឌលព្យាបាលនានា។ តែទោះបីយ៉ាងណា ឯកឧត្តមនៅតែព្រួយបារម្ភ និងបានជំរុញដល់អាជ្ញាធរក្រុង ស្រុក កងកម្លាំង​សមត្ថកិច្ច និងជំនាញពាក់ព័ន្ធ សូមបន្តចាត់វិធានការប្រយុទ្ធប្រឆាំងជំងឺកូវី១៩ ឲ្យបាន​សកម្មថែម​ទៀត។ ពិសេសអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តវិធាន ៣កុំ ៣ការពារឲ្យ​បាន​ខ្ជាប់ខ្ជួន ទោះបានចាក់វ៉ាក់សាំងរួចក៏ដោយ ។នៅក្នុងនោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានជំរុញឲ្យមានការរៀបចំផែនការសកម្មភាព ច្បាស់​លាស់​បន្តទៀត ក្នុងការចាត់តាំងអនុវត្តការងារ បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា​ក្នុង​ដែន​សមត្ថកិច្ចរបស់ខ្លួន។ ពង្រឹងពួនជ្រំទំនាក់ទំនងកិច្ចប្រតិបត្តិការរវាងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ​ព្រំដែន ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិឲ្យបានល្អប្រសើរបន្ថែមទៀត ៕អត្ថបទ ៖ សារីម 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ហេសបូឡា៖ មាន​ការវាយប្រហារ ៣៧លើក ដោយ​​ផ្តោតលើកងកម្លាំងអ៊ីស្រាអែល និងជើង​ទម្រ Iron Dome
05/28/2026 04:05 PM
ត្រីនៅកន្លែងអភិរក្សតាមោក ក្នុងខេត្តសៀមរាប ងាប់អស់ប្រមាណពីរតោន ដោយសារអាកាសធាតុក្ដៅខ្លាំង
05/28/2026 04:05 PM
លោកអភិបាលខណ្ឌដូនពេញ ជំរុញដល់គណៈគ្រប់គ្រងសាលាបឋមសិក្សា បន្តអនុវត្តបង្រៀនឲ្យបានល្អនិងស្ដង់ដាល្អជាគំរូ
05/28/2026 04:05 PM
IEA៖ សង្គ្រាម នៅ​មជ្ឈិមបូព៌ា កំពុង​ធ្វើ​ឲ្យមាន​ការ​កែប្រែ​យុទ្ធ​សាស្ត្រ​ថាមពលជាតិឡើងវិញ
05/28/2026 04:05 PM
លោកអភិបាលខណ្ឌដូនពេញ ជំរុញដល់គណៈគ្រប់គ្រងសាលាបឋមសិក្សា បន្តអនុវត្តបង្រៀនឲ្យបានល្អនិងស្ដង់ដាល្អជាគំរូ
05/28/2026 04:05 PM
របាយការណ៍​៖ សីតុណ្ហភាព​សកល ​នឹង​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត ​ក្នុង​រយៈពេល​ ៥​ឆ្នាំ​ខាងមុខ
05/28/2026 04:05 PM
ការសិក្សា៖ ជម្លោះណាមួយ ពាក់ព័ន្ធ​តៃវ៉ាន់ នឹងប្រឈមមាន​​ភាព​តាន​តឹង​​អាវុធនុយក្លេអ៊ែរ រវាងអាមេរិក និងចិន
05/28/2026 04:05 PM
ក្រុមសិប្បករកំពុងបង្កើនសមត្ថភាពផលិត ឆ្លើយតបតម្រូវការទីផ្សារក្រោយមានសន្ទុះគាំទ្រច្រើនពីពលរដ្ឋ
05/28/2026 04:05 PM
រុស្ស៊ីព្រមានអាមេនី ជុំវិញការ​ប៉ុន​ប៉ង​ចូល EU ខណៈ​លោក Trump គាំទ្រលោក​នាយករដ្ឋមន្ត្រី Pashinyan
05/28/2026 04:05 PM
បញ្ញាសិប្បនិម្មិត (AI) ជួយអ្នកស្រាវជ្រាវស្វែងយល់ពីទំនាក់ទំនងរវាងការកើនឡើងអាយុជីវសាស្រ្ត និងហានិភ័យសុខភាព
05/28/2026 04:05 PM