គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

អ៊ុយក្រែន ចាប់ផ្តើមការងារលើកិច្ចប្រជុំកំពូលសន្តិភាពលើកទីពីរ ខណៈរុស្ស៊ី អាចនឹងត្រូវអញ្ជើញ

2024/06/19 09:56:10 am        207
ប្រធានបុគ្គលិករបស់អ៊ុយក្រែន លោក អាន់ឌ្រី យើម៉ាក (Andriy Yermak) បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមមន្ត្រីអ៊ុយក្រែនបានចាប់ផ្តើមការងារដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលសន្តិភាពលើកទីពីរ បន្ទាប់ពីសន្និសីទលើកដំបូងដែលដឹកនាំដោយអ៊ុយក្រែន ត្រូវបានធ្វើឡើងកាលពីចុងសប្តាហ៍មុននៅប្រទេសស្វីស។លោក យើម៉ាក បានប្រាប់សន្និសីទសារព័ត៌មានតាមអនឡាញកាលពីល្ងាចថ្ងៃអង្គារថា កិច្ចប្រជុំកំពូលនឹងអាចធ្វើទៅបានលុះត្រាតែផែនការរួមមួយត្រូវបានសម្រេចដោយរដ្ឋសមាជិក ដោយជាដំណើរការដែលលោករំពឹងថានឹងត្រូវចំណាយពេលច្រើនខែ។កិច្ចប្រជុំកំពូល ដែលរៀបចំដោយប្រទេសស្វីស កាលពីចុងសប្តាហ៍ មានប្រទេសជាង ៩០ ចូលរួម ប៉ុន្តែអ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួនបានបរាជ័យក្នុងការបញ្ចុះបញ្ចូលបណ្ដារដ្ឋមិនចូលបក្សសម្ព័ន្ធធំៗ ឱ្យចូលរួមក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ពួកគេ ហើយពុំមានប្រទេសណាមួយចេញមុខធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំវគ្គបន្តនោះទេ។ទីក្រុងមូស្គូ មិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍នោះឡើយ។ លោក យើម៉ាក បាននិយាយថា តំណាងរុស្ស៊ី អាចត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទីពីរ ដើម្បីបង្ហាញផែនការសន្តិភាពដែលសម្រេចបានដោយព្រឹត្តិការណ៍នេះ។ រុស្ស៊ី បានបើកប្រតិបត្តិការយោធាពេញលេញលើអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ដោយបញ្ឆេះឱ្យមានជម្លោះដ៏បង្ហូរឈាមបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២។ រុស្ស៊ី បានទាមទារឱ្យអ៊ុយក្រែន បោះបង់ចោលទឹកដី និងមហិច្ឆតារបស់ខ្លួនក្នុងការចូលរួមជាមួយអង្គការណាតូ ជាថ្នូរនឹងការចរចាសន្តិភាព ដោយនោះជាលក្ខខណ្ឌដែលទីក្រុងគីវ បដិសេធ៕

NATO ព្រួយបារម្ភថា រុស្ស៊ីអាចគាំទ្រកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង

2024/06/19 08:50:38 am        166
ប្រធានសម្ព័ន្ធយោធា ណាតូ (NATO) បាននិយាយកាលពីថ្ងៃអង្គារ (១៨ មិថុនា) ថា អង្គការណាតូ ព្រួយបារម្ភអំពីការគាំទ្រដែលរុស្ស៊ី អាចផ្តល់ឱ្យសម្រាប់កម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ខណៈប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានចាប់ផ្តើមដំណើរទស្សនកិច្ចលើកដំបូងនៅប្រទេសផ្ដាច់ខ្លួនដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរមួយនេះក្នុងរយៈពេល ២៤ ឆ្នាំ។លោក ពូទីន ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋសម្រាប់កិច្ចពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) បានប្តេជ្ញាធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្ម និងសន្តិសុខកាន់តែស៊ីជម្រៅ និងគាំទ្រកូរ៉េខាងជើងប្រឆាំងនឹងសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់គូប្រជែងដ៏ជូរចត់របស់ខ្លួនគឺកូរ៉េខាងត្បូង។ អាមេរិក បានចោទកូរ៉េខាងជើង ថាបានផ្គត់ផ្គង់មីស៊ីលបាលិស្ទិករាប់សិបគ្រាប់ និងគ្រាប់រំសេវជាង ១១.០០០ កុងតឺន័រដល់រុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន។អគ្គលេខាធិការអង្គការណាតូ លោក ជេនស៍ ស្តុលថិនប៊ឺក (Jens Stoltenberg) បានប្រាប់សន្និសីទសារព័ត៌មានរួមមួយ បន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) ថា សង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន កំពុងត្រូវបានជំរុញដោយចិន កូរ៉េខាងជើង និងអ៊ីរ៉ង់ ដែលចង់ឃើញសម្ព័ន្ធភាពលោកខាងលិចបរាជ័យ។លោក ស្តុលថិនប៊ឺក បាននិយាយថា «យើងពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីលទ្ធភាពនៃការគាំទ្រដែលរុស្ស៊ី ផ្តល់ឱ្យកូរ៉េខាងជើង ជុំវិញកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់ពួកគេ»។ នៅឯសន្និសីទសារព័ត៌មានជាមួយប្រមុខអង្គការណាតូរូបនេះ លោក ប្លីងខិន បាននិយាយថា ដំណើរទស្សនកិច្ចទៅទីក្រុងព្យុងយ៉ាង របស់លោក ពូទីន គឺជាសញ្ញានៃ «ភាពអស់សង្ឃឹម» របស់ខ្លួនក្នុងការពង្រឹងទំនាក់ទំនងជាមួយប្រទេសដែលអាចគាំទ្រសង្គ្រាមរបស់លោកនៅអ៊ុយក្រែន៕

ប្រធានាធិបតីសិង្ហបុរីមានសុទិដ្ឋិនិយមថា សក្ដានុពលធនធានមនុស្សវ័យក្មេងកម្ពុជាគឺជាកម្លាំងចលករជំរុញការអភិវឌ្ឍលើគ្រប់វិស័យ

2024/06/19 08:49:19 am        290
សិង្ហបុរី៖ ឯកឧត្តម ថាមេន ស្ហ្សានមូហ្គារ៉ាត់ណាម (Tharman Shanmugaratnam) ប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី បានបង្ហាញនូវសុទិដ្ឋិនិយមថា សក្ដានុពល​នៃ​ធនធាន​មនុស្ស​វ័យក្មេងរបស់កម្ពុជាគឺ ជា​កម្លាំងចលករនៃការការជំរុញការអភិវឌ្ឍ​របស់កម្ពុជា​លើ​គ្រប់​វិស័យ​។ឯកឧត្តមប្រធានាធិបតី បានបង្ហាញសុទិដ្ឋិនិយមបែបនេះ ក្នុង​ឱកាស​អញ្ជើញ​ជួប​សម្ដែង​ការ​គួរសម និងពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា​ក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ​២០២៤​នេះ។ក្នុងជំនួបនេះឯកឧត្តមប្រធានាធិបតី បានសម្ដែងនូវ​កិច្ច​ស្វាគមន៍​ចំពោះ​ការ​អញ្ជើញ​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​របស់​សម្តេចធិបតីលើកដំបូងក្នុងនាមជានាយករដ្ឋមន្រ្តី មកកាន់សាធារណរដ្ឋសិង្ហបុរី បន្ទាប់​ពី​សម្ដេច​ធិបតី​បាន​ចូលរួម​ក្នុង​កម្ម​វិធី​ពិសេស​សម្រាប់​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​កាល​ពី​ឆ្នាំ​២០១៨​។ ជាមួយគ្នានេះឯកឧត្តមប្រធានាធិបតី បានសម្ដែងនូវការវាយតម្លៃខ្ពស់លើទំនាក់ទំនង​ដ៏​ល្អរវាង​សិង្ហបុរី-​កម្ពុជា លើគ្រប់វិស័យ ដែលរួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ បណ្ដុះ​បណ្ដាល និងការអភិវឌ្ឍធនធានមនុស្ស។ ឯកឧត្តម​សង្ឃឹមថា ប្រទេសទាំងពីរនឹងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ហើយ​ឈាន​ទៅ​រក​កិច្ច​សហ​ប្រតិបត្តិការឱ្យកាន់តែល្អប្រសើរសម្រាប់ប្រជាជាតិទាំងពីរ។ បន្ថែមលើនេះ ឯកឧត្តម​ប្រធានាធិបតី​បាន​បង្ហាញនូវសុទិដ្ឋិនិយមថា សក្ដានុពលនៃធនធានមនុស្សវ័យក្មេង និង​វឌ្ឍនភាព​រីក​ចម្រើន​នៃការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនៅកម្ពុជា នឹងជាកម្លាំង​ចលករ​នៃ​ការ​ទាក់​ទាញ​ការ​វិនិយោគ និងការជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសលើវិស័យថាមពល ឧស្សាហកម្ម កម្មន្តសាល និងវិស័យសក្ដានុពលផ្សេងៗទៀត។ជាការ​ឆ្លើយតប សម្ដេចធិបតី បានថ្លែង​អំណរ​គុណចំពោះ​កិច្ច​ស្វាគម​ន៍​យ៉ាង​កក់​ក្តៅ​ពី​សំណាក់​ឯកឧត្តម​ប្រធានាធិបតី រដ្ឋាភិបាល និងប្រជាជនសិង្ហបុរី ហើយសម្តេចធិបតី ក៏បានគូសបញ្ជាក់ថា ប្រទេស​ទាំងពីរនឹងមានកិច្ចសហប្រតិបត្តិការកាន់តែច្រើន ជាពិសេស នៅក្នុងឆ្នាំ២០២៥ ប្រទេស​ទាំងពីរនឹងរៀបចំខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-សិង្ហបុរី ហើយប្រទេស​ទាំងពីរ​នឹង​ស្វែង​រកនូវកិច្ចសហប្រតិបត្តិការ ស្តីពីការអភិវឌ្ឍលើគ្រប់ទំនាក់ទំនង ដូចជា ទំនាក់​ទំនង​ធុរកិច្ច វិស័យឯកជន រដ្ឋាភិបាល និងសន្តិសុខ និងទិដ្ឋភាពលើវិស័យផ្សេងទៀត។ សម្តេច​ធិបតី និងឯកឧត្តមប្រធានាធិបតី ក៏បានពិភាក្សាអំពីយន្តការ និងក្របខណ្ឌ​គោល​នយោបាយ​នានា សម្រាប់កិច្ចការពារដល់បរិស្ថាន ជាពិសេសការទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ ដើម្បីធានាបាននូវភាពធន់របស់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ដោយផ្តោតលើ​ការ​ពង្រីក​ការ​ប្រើប្រាស់​ថាមពលកកើតឡើងវិញ ដែលអាចឈានដល់​ការ​សម្រេច​បាន​នូវ​បណ្តាញ​អគ្គិសនី​អាស៊ាន (ASEAN Power Grid)។ ក្នុងយន្តការនៃកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ និង​ពាណិជ្ជកម្ម សម្តេចធិបតី បានគូសបញ្ជាក់ថា ប្រទេស​ទាំង​ពីរ​នឹង​ខិតខំ​ពង្រឹក​បន្ថែម​នូវ​ទំហំ​វិនិយោគ និងពាណិជ្ជកម្ម ក៏ដូចជាការជំរុញវិស័យទេសចរណ៍ឱ្យកាន់តែមានភាពល្អប្រសើរ។ ក្រៅពីនេះ ប្រទេសទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ ហិរញ្ញវត្ថុ និងធនាគារ និង​បច្ចេកវិទ្យា។ សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតីក៏បានឯកភាពគ្នាលើកទឹកចិត្តដល់ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ នៃរដ្ឋាភិបាលទាំងពីរក្នុងការបន្តកិច្ចពិភាក្សាគ្នា ដើម្បីកំណត់ជាក់លាក់​លើ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យកសិកម្ម ពាណិជ្ជកម្ម វិនិយោគ និងវិស័យផ្សេងៗផងដែរ។មុន​នឹង​បញ្ចប់ សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតី មានសុទិដ្ឋិនិយមថា នឹងបន្ត​មាន​ការ​អភិវឌ្ឍ​កាន់​តែ​ល្អប្រសើរថែមទៀត ហើយទំនាក់ទំនងនេះនឹង​ជាកត្តា​កំណត់​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ និងការទទួលបាននូវវិបុលភាពនៅពេលអនាគតរវាងប្រទេសទាំងពីរ៕

អ៊ីស្រាអែល អនុម័តផែនការប្រតិបត្តិការយោធាសម្រាប់ការវាយលុកនៅប្រទេសលីបង់

2024/06/19 08:46:18 am        221
យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអង្គារ (១៨ មិថុនា) ថា ផែនការប្រតិបត្តិការសម្រាប់ការវាយលុកនៅក្នុងប្រទេសលីបង់ ត្រូវបាន «អនុម័ត និងមានសុពលភាព» ខណៈដែលកងកម្លាំងអ៊ីស្រាអែល និងក្រុឧទ្ទាមហេសបូឡា (Hezbollah) ដែលគាំទ្រដោយអ៊ីរ៉ង់ បានចូលរួមក្នុងការបាញ់ប្រហារឆ្លងព្រំដែនទៅវិញទៅមក។ យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមមន្ត្រីយោធាជាន់ខ្ពស់អ៊ីស្រាអែល «បានធ្វើការវាយតម្លៃស្ថានភាពរួមគ្នាមួយនៅក្នុងបញ្ជាការភាគខាងជើង។ ជាផ្នែកមួយនៃការវាយតម្លៃស្ថានភាពនោះ ផែនការប្រតិបត្តិការសម្រាប់ការវាយលុកនៅក្នុងប្រទេសលីបង់ ត្រូវបានអនុម័ត និងធ្វើឱ្យមានសុពលភាព។ ការសម្រេចនេះត្រូវបានធ្វើឡើងជុំវិញការបន្តបង្កើនការត្រៀមខ្លួនរបស់កងទ័ពនៅក្នុងតំបន់នោះ»។ក្រុមហេសបូឡា របស់ប្រទេសលីបង់ ដែលជាសម្ព័ន្ធមិត្តរបស់ពួកហាម៉ាស និងអ៊ីស្រាអែល បានធ្វើការបាញ់តបតទៅមកស្ទើរតែរាល់ថ្ងៃចាប់តាំងពីសង្រ្គាមហ្កាហ្សា បានផ្ទុះឡើងដោយការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា របស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ទៅលើភាគខាងត្បូងអ៊ីស្រាអែល។ ផែនការយោធានេះបានកើតឡើងនៅពេលដែលរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក អ៊ីស្រាអែល ខាត់ស៍ (Israel Katz) បានព្រមានក្រុមហេសបូឡា ថាខ្លួននឹងត្រូវបានបំផ្លាញប្រសិនបើមាន «សង្រ្គាមពេញលេញ» រវាងប្រទេសទាំងពីរ។នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយនៅខែនេះថា យោធាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ប្រតិបត្តិការដ៏ខ្លាំងក្លាមួយនៅក្នុងប្រទេសលីបង់ ប្រសិនបើចាំបាច់ ដោយសន្យាថានឹងស្តារសន្តិសុខឡើងវិញនៅព្រំដែនភាគខាងជើងរបស់ប្រទេស។ ប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក លោក អាម៉ូស ហូចស្ទេន (Amos Hochstein) បានស្ថិតនៅក្នុងប្រទេសលីបង់កាលពីថ្ងៃអង្គារ មួយថ្ងៃបន្ទាប់ពីបានជួបមេដឹកនាំអ៊ីស្រាអែល ដោយស្វះស្វែងរកការបន្ធូរបន្ថយភាពតានតឹង «ជាបន្ទាន់» នៅតាមព្រំដែនអ៊ីស្រាអែល-លីបង់៕

មន្ត្រីហ្វីលីពីន៖ កងកម្លាំងចិនបានរឹបអូសទូកកងទ័ពជើងទឹក ២ គ្រឿងក្នុងដែនទឹកមានជម្លោះ បណ្តាលឲ្យនាវិករងរបួស

2024/06/19 08:37:39 am        171
មន្ត្រីសន្តិសុខហ្វីលីពីនបាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា កងកម្លាំងចិន បានរឹបអូសទូកកៅស៊ូហ្វីលីពីនចំនួនពីរគ្រឿង ដែលកំពុងដឹកជញ្ជូនអាហារ និងគ្រឿងផ្គត់ផ្គង់ផ្សេងទៀតទៅកាន់ប៉ុស្តិ៍យោធានៅក្នុងដែនទឹកមានជម្លោះសមុទ្រចិនខាងត្បូង នៅក្នុងការប្រឈមដាក់គ្នាដ៏តានតឹងមួយ ដោយបណ្ដាលឲ្យទាហានជើងទឹកហ្វីលីពីនមួយចំនួនរងរបួស។មន្ត្រីហ្វីលីពីននិយាយថា នាវិកហ្វីលីពីនយ៉ាងហោចណាស់៨នាក់បានរងរបួស រួមទាំងម្នាក់ បានបាត់បង់មេដៃក្នុងការប៉ះទង្គិចគ្នានោះ។ សហរដ្ឋអាមេរិកបានបន្តការព្រមានកាលពីថ្ងៃអង្គារសប្ដាហ៍នេះដែរថា ខ្លួនមានកាតព្វកិច្ចការពារប្រទេសហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញា មួយថ្ងៃបន្ទាប់ពីអរិភាពអស់ជាច្រើនម៉ោងក្នុងដែនទឹកមានជម្លោះ Second Thomas Shoal ។ តំបន់នេះ ត្រូវបានកាន់កាប់ដោយកងនាវាចរហ្វីលីពីនតូចមួយ នៅលើនាវាចម្បាំងបានបោះមូលដ្ឋានជាយូរមកហើយ ដែលត្រូវបានតាមដានយ៉ាងដិតដល់ដោយឆ្មាំល្បាតឆ្នេរ និងកងទ័ពជើងទឹករបស់ប្រទេសចិន ក្នុងការប្រឈមដាក់គ្នាលើដែនទឹកនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។មានក្ដីបារម្ភថា ជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង ដែលត្រូវបានចាត់ទុកជាយូរមកហើយថាជាចំណុចក្ដៅរបស់អាស៊ី អាចកើនឡើង និងទាញឱ្យសហរដ្ឋអាមេរិក និងចិនធ្លាក់ចូលក្នុងជម្លោះកាន់តែធំ។ ប្រទេសចិន និងហ្វីលីពីន បានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះអរិភាពកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ ដែលជាបញ្ហាធ្ងន់ធ្ងរបំផុតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប៉ុន្តែបានផ្តល់ព័ត៌មានលម្អិតតិចតួចប៉ុណ្ណោះ៕

[UPDATE ] លោក Putin ប្ដេជ្ញារួមគ្នាជាមួយលោកKim ជម្នះលើទណ្ឌកម្មដឹកនាំដោយសហរដ្ឋអាមេរិកអំឡុងទស្សនកិច្ចនៅកូរ៉េខាងជើង

2024/06/19 08:30:13 am        191
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានរាយការណ៍ថា លោកប្រធានាធិបតី Vladimir Putin បានទៅដល់ប្រទេសកូរ៉េខាងជើង នៅថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពីលោកបាននិយាយថា ប្រទេសទាំងពីរចង់សហការគ្នាយ៉ាងជិតស្និទ្ធដើម្បីយកឈ្នះលើការដាក់ទណ្ឌកម្មដឹកនាំដោយសហរដ្ឋអាមេរិក ចំពោះមុខការប្រឈមដាក់គ្នាកាន់តែខ្លាំងជាមួយទីក្រុងវ៉ាស៊ីនតោន។ យោងតាមទីភ្នាក់ងារសារព័ត៌មាននានា បានឲ្យដឹងថា លោក Putin ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅនៅឯអាកាសយានដ្ឋានទីក្រុងព្យុងយ៉ាង ដោយកម្រាលព្រំក្រហមក្រោមវត្តមានមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un។ លោក Putin ដែលធ្វើដំណើរទៅកាន់កូរ៉េខាងជើងជាលើកដំបូងក្នុងរយៈពេល ២៤ ឆ្នាំ បាននិយាយនៅក្នុងការអត្ថាធិប្បាយដែលបានចេញផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួនប៉ុន្មានម៉ោងមុនទៅដល់ទឹកដីកូរ៉េខាងជើងថា លោកកោតសរសើរចំពោះការគាំទ្រយ៉ាងម៉ឺងម៉ាត់របស់ប្រទេសនេះ លើសកម្មភាពយោធារបស់លោកនៅអ៊ុយក្រែន ដែលបានចាប់ផ្តើមការលុកលុយពេញបន្ទុកលើប្រទេសជិតខាងកាលពីឆ្នាំ ២០២២។ លោកបាននិយាយថា បណ្តាប្រទេសនឹងបន្តប្រឆាំងយ៉ាងម៉ឺងម៉ាត់ នូវអ្វីដែលលោកបានហៅថាជាមហិច្ឆតារបស់លោកខាងលិច ក្នុងបំណងរារាំងការបង្កើតសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូលដោយផ្អែកលើយុត្តិធម៌ ការគោរពគ្នាទៅវិញទៅមក ចំពោះអធិបតេយ្យភាព ដោយគិតពីផលប្រយោជន៍របស់គ្នាទៅវិញទៅមក។ដំណើរទស្សនកិច្ចរបស់មេដឹកនាំរុស្ស៊ី កើតឡើងស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងពីការរៀបចំសព្វាវុធ ដែលក្រុងព្យុងយ៉ាងផ្តល់ឱ្យទីក្រុងមូស្គូនូវគ្រាប់រំសេវ ដើម្បីបញ្ឆេះសង្គ្រាមរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ជាថ្នូរនឹងជំនួយសេដ្ឋកិច្ច និងការផ្ទេរបច្ចេកវិទ្យា ដែលនឹងជួយបង្កើនការគំរាមកំហែង បង្កឡើងដោយកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់លោកKim Jong Un៕

កងនាវាចរណ៍ប៉ាស៊ីហ្វិករបស់រុស្ស៊ី ចាប់ផ្តើមដាក់ពង្រាយ ដើម្បីធ្វើសមយុទ្ធដែលមាននាវាចំនួន៤០គ្រឿងចូលរួម

2024/06/18 03:05:14 pm        156
ការិយាល័យសារព័ត៌មានកងនាវា បាននិយាយថា កងនាវាប៉ាស៊ីហ្វិករបស់រុស្ស៊ី បានផ្តួចផ្តើមបង្កើតកងកម្លាំងនៅក្នុងសមយុទ្ធដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 1៨-២៨ ខែមិថុនា ហើយនឹងមាននាវាប្រមាណ ៤០ គ្រឿងចូលរួម។សេចក្តីថ្លែងការណ៍ បាននិយាយថា៖«កងកម្លាំងកងនាវាចរណ៍ប៉ាស៊ីហ្វិក បានផ្តួចផ្តើមការដាក់ពង្រាយពីទីតាំងមូលដ្ឋានរបស់ពួកគេទៅកាន់តំបន់ដែលបានកំណត់នៅក្នុងសមយុទ្ធទ្វេភាគី ដែលបានគ្រោងទុកដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨-២៨ ខែមិថុនា នៅមហាសមុទ្រប៉ាស៊ីហ្វិក នៅក្នុងសមុទ្រនៃប្រទេស ជប៉ុននិង Okhotsk ក្រោមការគ្រប់គ្រងទូទៅនៃមេបញ្ជាការកងនាវាចរណ៍ប៉ាស៊ីហ្វិករបស់លោក ឧត្តមនាវីឯក Viktor Liina ។កងនាវាចរណ៍នេះ បានពន្យល់ថា នេះជាលើកទី១ ហើយ ដែលសមយុទ្ធនេះ ត្រូវបានចាត់ទុកថា ជាទ្វេភាគី ព្រោះវាពាក់ព័ន្ធនឹងសេណារីយោនៃនាវា Primorskaya Flotilla របស់កងកម្លាំងចម្រុះ និងបញ្ជាការរួមនៃកងកម្លាំង នៅភាគឦសានរបស់ប្រទេសរុស្ស៊ី។

ក្រសួងការបរទេស៖ ចិនត្រៀមខ្លួនជាស្រេច ដើម្បីធានាសន្តិសុខសាកលជាមួយប្រទេសរុស្ស៊ី

2024/06/18 02:50:06 pm        97
ក្រសួងការបរទេសចិន បាននិយាយថា ប្រទេសចិន បានត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយរុស្ស៊ី និងប្រទេសដទៃទៀត ដើម្បីធានាសន្តិសុខ នៅក្នុងតំបន់អឺរ៉ុបអាស៊ី និងជុំវិញពិភពលោក ដើម្បីលុបបំបាត់ការខ្វែងគំនិត និងជម្លោះដោយសន្តិវិធី។ក្រសួងបាននិយាយនៅក្នុងការអត្ថាធិប្បាយមួយទៅកាន់សារព័ត៌មានTASS ថា៖«ប្រទេសចិន និងរុស្ស៊ី គឺជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាមហាអំណាចដែលកំពុងលេចធ្លោ។ ប្រទេសរបស់យើង ត្រូវបានប្រគល់ឲ្យនូវការទទួលខុសត្រូវដ៏សំខាន់មួយ ដើម្បីធានាសន្តិសុខអន្តរជាតិ និងក្នុងតំបន់ ក៏ដូចជាស្ថិរភាពផងដែរ»។ការអត្ថាធិប្បាយនេះ ត្រូវបានធ្វើឡើងទាក់ទងនឹងសំណើរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក្នុងការកសាងប្រព័ន្ធសន្តិសុខថ្មីមួយ ជាមួយនឹងភាពជាដៃគូអឺរ៉ុបអាស៊ីដ៏អស្ចារ្យ។សេចក្តីថ្លែងការណ៍នោះ បាននិយាយថា ប្រទេសចិន បានត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខពិភពលោករួមគ្នាជាមួយសហគមន៍អន្តរជាតិ រួមទាំងរុស្ស៊ីផងដែរ។ សេចក្តីថ្លែងការពណ៏ បានបន្តថា ទីក្រុងប៉េកាំងព្យាយាមបង្កើតគំនិតដែលពាក់ព័ន្ធនឹងផ្តោតលើកិច្ចសហប្រតិបត្តិការស្មើភាព និងនិរន្តរភាព ហើយនៅពេលជាមួយគ្នានេះ ត្រូវគិតគូរអំពី«ការព្រួយបារម្ភសមហេតុផលនៃប្រទេសនីមួយៗ»។

វិបត្តិទឹក កំពុងរួបរឹតប្រទេសស៊ូដង់ដែលហែកហួរដោយសង្រ្គាម ខណៈដែលសីតុណ្ហភាពកើនឡើង

2024/06/18 02:47:11 pm        135
សង្គ្រាម ការប្រែប្រួលអាកាសធាតុ និងកង្វះខាតដែលបង្កើតឡើងដោយមនុស្ស បាននាំប្រទេសស៊ូដង់ ដែលជាប្រទេសមួយកំពុងប្រឈមមុខនឹងភាពភ័យរន្ធត់រួចទៅហើយ ឈានទៅវិបត្តិទឹកយ៉ាងធ្ងន់ធ្ងរ។លោក អ៊ីសា ជាឪពុករបស់កូន ៧នាក់ បានប្រាប់សារព័រ៌មាន AFP ពីរដ្ឋដាហ្វឺខាងជើង( North Darfur) ថា៖« ចាប់តាំងពីសង្រ្គាម បានចាប់ផ្តើម កូនរបស់ខ្ញុំពីរនាក់ បានដើរចម្ងាយ ១៤គីឡូម៉ែត្រ ( ៩ម៉ាយ) ជារៀងរាល់ថ្ងៃ ដើម្បីយកទឹកសម្រាប់គ្រួសារប្រើប្រាស់។នៅក្រោមកម្តៅព្រះអាទិត្យយ៉ាងក្ដៅគគុក នៅពេលដែលសីតុណ្ហភាព កើនឡើងលើសពី ៤០អង្សាសេ (១០៤ អង្សាហ្វារិនហៃ) គ្រួសាររបស់លោកអ៊ីសា រួមជាមួយអ្នកស្រុក ៦៥.000នាក់ផ្សេងទៀតនៃជំរុំភៀសខ្លួន Sortoni ទទួលរងនូវទម្ងន់ដ៏ធ្ងន់នៃសង្គ្រាមរវាងកងទ័ពស៊ូដង់ និងកងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស( RSF)។នៅពេលដែលការបាញ់ប្រហារលើកដំបូង បានផ្ទុះឡើងជាងមួយឆ្នាំមុន ក្រុមជំនួយបរទេសភាគច្រើន រួមទាំងស្ថានីយទឹកក្នុងស្រុករបស់ជំរំ Sortoni មិនអាចដំណើរការបានទៀតទេ។ អ្នកស្រុក ត្រូវបានគេឲ្យ ដើម្បីការពារខ្លួនឯង។ប្រទេសដ៏ធំ ទោះបីជាមានប្រភពទឹកជាច្រើនរួមទាំងទន្លេនីលដ៏ខ្លាំងក៏ដោយ ក៏នៅតែប្រឈមនឹងកង្វះខាតទឹកប្រើប្រាស់ដែរ។

ក្រុមមន្ត្រី ព្រមានថា អ៊ីស្រាអែល និងក្រុមហេសបូឡា កំពុងជិតឈានដល់ស្ថានភាពនៃសង្គ្រាមពេញទំហឹងហើយ

2024/06/18 02:32:04 pm        203
មន្ត្រីអ៊ីស្រាអែល បានព្រមានថា ប្រទេសនេះ កំពុងជិតឈានដល់ស្ថានភាពនៃសង្រ្គាមពេញទំហឹង ជាមួយក្រុមហេសបូឡា ប្រសិនបើក្រុមភេរវករ នៅតែបន្តបង្កើនការវាយប្រហាររបស់ខ្លួន នៅភាគខាងជើងអ៊ីស្រាអែល។កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានធ្វើការព្រមានកាលពីថ្ងៃអាទិត្យ មួយថ្ងៃមុនពេល លោក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានគ្រោងជួបជាមួយ លោក Amos Hochstein ដែលជាជំនួយការជាន់ខ្ពស់របស់លោកប្រធានាធិបតី បៃដិន។ រដ្ឋបាលរបស់លោក បៃដិន កំពុងជំរុញអ៊ីស្រាអែលឲ្យជៀសវាងសង្រ្គាម នៅក្នុងប្រទេសលីបង់ ប៉ុន្តែមន្ត្រី IDF នៅតែបន្តបញ្ជាក់ពីការគំរាមកំហែងដ៏ធំដែលបង្កឡើងដោយក្រុមហេសបូឡា បើប្រៀបធៀបទៅនឹងក្រុមហាម៉ាស។អ្នកនាំពាក្យ IDF បានព្រមានកាលពីថ្ងៃអាទិត្យថា៖«ការវាយប្រហារកាន់តែខ្លាំងឡើងរបស់ក្រុមហេស បូឡា កំពុងនាំយើងទៅដល់ស្ថានភាពនៃអ្វីដែលអាចជាការកើនឡើងភាពតានតឹងកាន់តែធំឡើង»។រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្គាឡែនធ៍ (Yoav Gallant)បានលើកឡើងសេចក្តីថ្លែងការណ៍នេះជាថ្មី នៅក្នុងកិច្ចពិភាក្សាផ្ទាល់របស់ខ្លួនជាមួយ លោក Hochstein កាលពីថ្ងៃចន្ទ។លោក បានប្រាប់តំណាងរបស់លោក បៃដិនថា៖ «យើងប្តេជ្ញាចិត្តចំពោះដំណើរការការទូត ទោះបីជាការវាយប្រហាររបស់ក្រុមហេសបូឡា កំពុងនាំយើងឲ្យខិតទៅជិតចំណុចសំខាន់មួយ ក្នុងការសម្រេចចិត្តទាក់ទងនឹងសកម្មភាពយោធារបស់យើង នៅក្នុងប្រទេសលីបង់»។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាតវ៉ាជាផ្លូវការចំពោះសកម្មភាពខុសច្បាប់របស់ថៃចូលកាន់កាប់នៅតំបន់ភូមិជោគជ័យ, ច្រកទ្វារអន្តរជាតិអូរស្មាច់ និងស្រុកអន្លង់វែង
04/03/2026 10:04 PM
ឯកឧត្តម ហួត ហាក់ ជួបពិភាក្សាការងារលើវិស័យទេសចរណ៍ ការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅកម្ពុជា ជាមួយអ្នកស្រី Angelina Jolie
04/03/2026 09:04 PM
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលកងកម្លាំងខេត្តកំពង់ស្ពឺសម្រាប់ឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ
04/03/2026 09:04 PM
គំនិតផ្តួចផ្តើមរបស់វិចិត្រករ បានគាំទ្រក្មេងៗជម្លៀសខ្លួននៅលីបង់ឲ្យគូរគំនូរតាមអារម្មណ៍របស់ខ្លួន
04/03/2026 08:04 PM
អ៊ីរ៉ង់អះអាងពីការបាញ់ទម្លាក់យន្តហោះចម្បាំង F-35 ទី២ របស់អាមេរិក ក្នុងរយៈពេល ២សប្តាហ៍
04/03/2026 08:04 PM
សហភាពអាហ្វ្រិក គាំទ្រការជំរុញសន្តិភាពចិន-ប៉ាគីស្ថាន ជុំវិញបញ្ហាមជ្ឈិមបូព៌ា និងជំរុញឲ្យបន្ថយភាពតានតឹង
04/03/2026 08:04 PM
មេបញ្ជាការយោធាប៊ូគីណា ហ្វាសូ និយាយថា បំភ្លេចចោលទៅលទ្ធិប្រជាធិបតេយ្យ
04/03/2026 08:04 PM
WTO ព្រមានអំពី «ការវាយប្រហារជាច្រើនដងលើទីតាំងសេវាសុខភាព» នៅអ៊ីរ៉ង់
04/03/2026 08:04 PM
មនុស្សម្នាក់ស្លាប់នៅជិតទីក្រុងគីវ ខណៈរុស្ស៊ីប្តូរមកវាយប្រហារទ្រង់ទ្រាយធំនៅពេលថ្ងៃ
04/03/2026 08:04 PM
របាយការណ៍៖ អាមេរិកបណ្តេញបេសកជនរងរបស់អ៊ីរ៉ង់ ប្រចាំនៅ UN ដោយសារក្តីបារម្ភពីសន្តិសុខជាតិ
04/03/2026 08:04 PM