សម្ដេចតេជោ៖ ឪពុកម្តាយគ្មានសេចក្តីសុខឬការសប្បាយណាជាងឃើញកូន និងចៅចេះស្រឡាញ់គ្នា និងក្លាយជាពលរដ្ឋល្អក្នុងសង្គមនោះឡើយ
TOP STORY | សម្ដេចតេជោ ហ៊ុន សែន រម្លឹកពីប្រវត្តិនៃការលះបង់របស់សម្ដេចប្ដូរយក ការរស់រានរបស់ប្រជាជន សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ
រាជរដ្ឋាភិបាលសម្រេចប្រសិទ្ធនាមស្ពានខ្ពស់ជាងគេនៅកម្ពុជាថា «ស្ពាន​តេជោសន្តិភាពឫស្សីជ្រុំ»
សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យប្រទេសបង់ក្លាដេសបង្កើនការវិនិយោគ ជាពិសេសវិស័យកសិកម្មជាមួយកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីអស់សំណើចជុំវិញកិច្ចសម្ភាសន៍របស់អ្នកនយោបាយទណ្ឌិតឱកាសនិយមចាស់វស្សាដែលរិះគន់ប្រធានាធិបតីអាមេរិកថ្មីលោក Donald Trump កាលពីមុនជាប់ឆ្នោត

2025/02/02 09:18:46 pm        273
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីវ័យក្មេងជំនាន់ថ្មីរបស់កម្ពុជាក្នុងអាណត្តិទី៧នេះ បានបង្ហាញការអស់សំណើចជុំវិញវីដេអូកិច្ចសម្ភាសន៍មួយរបស់ទណ្ឌិតឱកាសនិយមរត់ចោលស្រុកចាស់វស្សាមួយរូបដែលបានរិះគន់ខ្លាំងៗទៅលើនាយករដ្ឋមន្រ្ដីអាមេរិកថ្មី គឺលោក Donald Trump ពេលជាបេក្ខជនប្រធានាធិបតីជុំវិញបុគ្គលបុគ្គលិកលក្ខណៈរបស់លោក។ សម្ដេចធីបតីបានសរសេរនៅលើបណ្ដាញសង្គមនៅយប់ថ្ងៃទី២ ខែកុម្ភៈនេះថា ប៉ុន្មានថ្ងៃនេះសម្ដេចឃើញមានការចែករំលែកវីដេអូនៃបទសម្ភាសន៍របស់អ្នកនយោបាយចាស់វស្សា និងជាជនឱកាសនិយម សម រង្ស៊ី ជាមួយ The Cambodia Daily នៅថ្ងៃ ១២ កញ្ញា ២០២៤ ដែលគាត់បានធ្វើការរិះគន់ទៅលើបុគ្គលបុគ្គលិកលក្ខណៈរបស់លោក Donald Trump ដែលពេលនោះជាបេក្ខជនប្រធានាធិបតី ដោយថាលោក Donald Trump ជាមនុស្សនិយាយមិនពិត និងចូលចិត្តធ្វើប្រជាភិថុត។ល។ សម្ដេចមានប្រសាសាន៍ថា៖«ឃើញវីដេអូនេះធ្វើឲ្យខ្ញុំនឹកឃើញនៅពេលកន្លងមក ដែលខ្ញុំតែងតែឃើញអ្នកនយោបាយចាស់វស្សានិងជាជនឱកាសនិយម សម រង្ស៊ី តែងតែយកខ្លួនទៅភ្ជាប់ជាមួយនឹងអ្នកដែល ឈ្នះ ដូចជាលោកស្រី អ៊ុង សានស៊ូជី នៅភូមា កាលពីលោកស្រីឈ្នះការបោះឆ្នោតនៅឆ្នាំ២០១៥។ ហើយតែងតែដាក់ខ្លួនឆ្ងាយពីបុគ្គលដែលចាញ់ឬមានបញ្ហា»។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីថ្លែងថា ការដែលលោក សម រង្ស៊ី ហ៊ាននិយាយបែបនេះនៅក្នុងរយៈពេលជាង ១ខែមុនការបោះឆ្នោតនៅសហរដ្ឋអាមេរិក ប្រហែលជាគាត់គិតថាប្រធានាធិបតី Donald Trump នឹងមិនទទួលបានជោគជ័យក្នុងការបោះឆ្នោតដែលនឹងប្រព្រឹត្តិទៅនៅខែវិច្ឆិកានោះទេ បើយោងតាមការស្ទង់មតិជាច្រើននាពេលនោះ។ តែផ្ទុយទៅវិញប្រជាពលរដ្ឋអាមេរិកបានបោះឆ្នោតឲ្យលោក Donald Trump ឈ្នះ និងក្លាយជាប្រធានាធិបតីទី ៤៧ របស់អាមេរិក។ សម្ដេចនាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា៖«ខ្ញុំរង់ចាំមើលថាតើ អ្នកនយោបាយចាស់វស្សា និងជាជនឱកាសនិយម សម រង្សី ដែលតែងតែអួតពីការគាំទ្ររបស់អាមេរិកនឹងស្នើសុំការជួយពីរដ្ឋបាលរបស់លោក Donald Trump យ៉ាងណាទៀតទៅ។ តើគាត់ត្រូវធ្វើមុខក្រាស់ ឬដាក់ខ្លួនហើយបែរមកនិយាយល្អអំពីលោក Donald Trump ដើម្បីបានការជួយឬទេ? បើភស្តុតាងដែលបង្ហាញអំពីការរិះគន់វាយប្រហារបស់គាត់លើ បុគ្គលិកលក្ខណៈរបស់លោក Donald Trump មានច្បាស់យ៉ាងនេះ។ សង្ឃឹមថាគាត់មិនចោទថាការសម្ភាសន៍នេះក្លែងក្លាយ ហើយជាការកាត់តតាមប្រព័ន្ធ AI ទៅចុះ»។សម្ដេចនាយករដ្ឋមន្រ្ដី ជឿថា មានមនុស្សជាច្រើនក៏នឹងកំពុងរង់ចាំមើលអាកប្បកិរិយា និងសកម្មភាពរបស់អ្នកនយោបាយចាស់វស្សាឱកាសនិយមម្នាក់នេះ ជាមួយរដ្ឋាភិបាលលោក Donald Trump ទៅយ៉ាងណា?៕

ឯកឧត្តម នេត សាវឿន៖ គោលការណ៍សម្ដេចធិបតីរដ្ឋាភិបាលពុំមែនដោះស្រាយការងារនៅតែ​ក្នុងការិយាល័យ ឬលើក្រដាសឡើយ ប៉ុន្ដែត្រូវចុះដល់ទីតាំងនៃបញ្ហាដើម្បីស្ដាប់សំឡេងពិត និងក្ដីកង្វល់របស់ពលរដ្ឋ

2025/01/31 01:23:18 pm        140
ឯកឧត្តម នេត សាវឿន ឧបនាយករដ្ឋមន្រ្ដី បានមានប្រសាន៍បញ្ជាក់ថា ជាគោលការណ៍ដ៏មុតស្រួចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលពុំមែនដោះស្រាយការងារតែនៅក្នុងការិយាល័យ ឬក៏ដាក់ចេញតែគោលនយោបាយនៅលើក្រដាសនោះឡើយ។ ប៉ុន្ដែថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងក្រសួងស្ថាប័នបានចុះទៅធ្វើកិច្ចការដោយផ្ទាល់ដល់ទីតាំងនៃបញ្ហាដើម្បីស្ដាប់សំឡេងពិត និងក្ដីកង្វល់របស់ពលរដ្ឋហើយស្វែងរកដំណោះស្រាយ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន មានប្រសាសន៍បញ្ជាក់បែបនេះក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការប្រព័ន្ធថ្មីនៃការលក់ និងត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលជាប្រព័ន្ធបង្កភាពងាយស្រួល និងលុបបំបាត់ភាពស្មុគស្មាញសម្រាប់ភ្ញៀវទេសចរ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះនៅខេត្តសៀមរាប។ឯកឧត្តមមានប្រសាសន៍ថា ថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងក្រសួងស្ថាប័នពាក់ព័ន្ធ គឺបានចុះទៅធ្វើការដោយផ្ទាល់ដល់ទីតាំងនៃបញ្ហា តាមរយៈការពិនិត្យមើលដោយផ្ទាល់ផង និងស្ដាប់សំឡេងពិត បញ្ហា និងក្ដីកង្វល់របស់ពលរដ្ឋ ឬវិស័យឯកជន ក៏ដូចជាភ្ញៀវទេសចរ ហើយពិនិត្យមើលជាក់ស្ដែង តើដំណោះស្រាយដែលរាជរដ្ឋាភិបាលបានដាក់ចេញនោះ ពិតជាមានប្រសិទ្ធភាពមែនឬយ៉ាងណា។ ឯកឧត្តមបញ្ជាក់ថា សម្ដេចធិបតី នាយករដ្ឋមន្រ្ដីផ្ទាល់ ក៏បានជំរុញធ្វើការងារនេះតាមរយៈយន្តការផ្លូវការ និងតាមរយៈការធ្វើការនៅពីក្រោយឆាក (ព្រឹត្តិការណ៍) នីមួយៗផងដែរ។ ជាក់ស្ដែង សម្ដេចធិបតី ក្នុងឱកាសបេសកកម្មនៅខេត្តសៀមរាបចំនួន២លើក សម្ដេចបានឆ្លៀតឱកាសចុះពិនិត្យដោយផ្ទាល់អំពីស្ថានភាពការប្រកបអាជីវកម្ម លក់ដូរ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់ផាប់ស្ទ្រីត និងនៅ តំបន់ទេសចរណ៍កំពង់ភ្លុក។ ក្រៅពីនេះ ក្នុងពេលថ្មីៗនេះសម្ដេចបានចុះពិនិត្យដោយផ្ទាល់អំពីស្ថានភាពការអន្តរាគមន៍បូមទឹកដាក់ស្រែ សង្គ្រោះស្រូវរបស់ពលរដ្ឋនៅស្រុកបាទី ខេត្តតាកែវ និងស្រុកស្អាង ខេត្តកណ្ដាលផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានណែនាំដល់គ្រប់ក្រសួងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវពង្រឹងដល់តួនាទីអ្នកនាំពាក្យ, អ្នកបកស្រាយ ឆ្លើយតបស្ថានការណ៍នានា ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ខណៈបច្ចុប្បន្នទាំងកម្ពុជា និងបណ្ដាប្រទេសដទៃកំពុងមានការបំពុលដោយព័ត៌មានក្លែងក្លាយ និងព័ត៌មានដែលមានចរិតជានយោបាយនៅពីក្រោយធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះកម្ពុជា៕ អត្ថបទ៖វ៉ន ដារ៉ា

ឯកឧត្តម សរ សុវណ្ណ៖ សម្ដេចធិបតីបង្កើតកម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍ​ដោយចីរភាព និងផ្ដល់ដីដល់ពលរដ្ឋក្រីក្រពិតប្រាកដ

2025/01/30 12:12:46 pm        187
ឯកឧត្តម សរ សុវណ្ណ រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ភាព (ផ.ក.អ.) មានប្រសាសន៍បញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបង្កើតកម្មវិធីផ្ដល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ក្នុងគោលបំណងផ្ដល់ដីដល់បងប្អូនប្រជាពលរដ្ឋ ដែលគ្មានដី ក្រីក្រពិតប្រាកដ ហើយមានឆន្ទៈក្នុងការទៅរស់នៅក្នុងតំបន់ការពារព្រៃ និងដីរដ្ឋ។ឯកឧត្តម សរ សុវណ្ណ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននិងកំពុងដាក់ឱ្យដំណើរការ «កម្មវិធីផ្តល់ដី ការពារព្រៃរដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» ក្នុងគោលបំណងបង្កើនការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាពសម្រាប់កូនចៅតជំនាន់ផង និងបង្កើនប្រសិទ្ធភាព ផលិតភាពនៃ ការប្រើប្រាស់ដីរដ្ឋផង តាមរយៈការផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានដីសម្រាប់ សង់លំនៅឋាននិងក្រីក្រគ្មានដីសម្រាប់ធ្វើកសិកម្មជាលក្ខណៈគ្រួសារ និងគាំទ្រតម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។ឯកឧត្តមបញ្ជាក់ថា នៅពេលទទួលបានដី ប្រជាពលរដ្ឋត្រូវរៀបចំកសាង ដាំដើមឈើជុំវិញគេហដ្ឋាន និងដាំដុះលើដីកសិកម្ម ដោយមិនត្រូវលក់ដូរ ជួល បញ្ចាំ... ហើយគោរពតាមកិច្ចសន្យារយៈពេល៥ឆ្នាំ ដើម្បីក្លាយជាកម្មសិទ្ធករ ហើយដីដែលទទួលបាន មិនអាចជួលទៅអោយជនបរទេសជាដាច់ខាត។សូមបញ្ជាក់ថា លេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ភាព (ផ.ក.អ.) នឹងចាប់ទទួលពាក្យស្នើសុំដីពីពលរដ្ឋក្រីក្រពិតប្រាកដ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី២២ ខែមីនាឆ្នាំ២០២៥ ខណៈពលរដ្ឋដែលក្រីក្រពិតប្រាកដអាចដាក់ពាក្យស្នើសុំទៅរដ្ឋបាល ឃុំ/សង្កាត់របស់ខ្លួនដើម្បីទទួលបានពាក្យស្នើសុំ និងពិនិត្យវាយតម្លៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ផ.ក.អ. នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ៕អត្ថបទ៖ដារ៉ា  

សង្គមស៊ីវិល សហជីព និងពលរដ្ឋចាត់ទុកកម្មវិធី«ផ្តល់ដី ការពារព្រៃ​ដើម្បីរួមគ្នាអភិវឌ្ឍ​ដោយ​ចីរភាព» ​គឺជាយន្តការដោះស្រាយបញ្ហាដីធ្លីជូនគ្រួសារក្រីក្រ​យ៉ាងពិតប្រាកដ

2025/01/30 10:20:38 am        132
សង្គមស៊ីវិល សហជីព និងប្រជាពលរដ្ឋ បានចាត់ទុកកម្មវិធី «ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព»ដែលផ្ដួចផ្ដើមឡើងដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា គឺជាយន្តការដោះស្រាយដីធ្លីជូនពលរដ្ឋខ្មែរក្រីក្រយ៉ាងពិតប្រាកដ ជាពិសេសការទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋខុសច្បាប់ និងការអភិរក្សព្រៃឈើ។លោក ថុល សុផាន់ណា អ្នកនាំពាក្យសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌បានលើកឡើងថា៖«ខ្ញុំពេញចិត្តនឹងកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាពដែលផ្ដួចផ្ដើមឡើងដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ហើយខ្ញុំគាំទ្រពេញទំហឹងតែម្ដង ព្រោះជាដំណោះស្រាយដ៏សំខាន់មួយសម្រាប់ពលរដ្ឋយើងដែលមិនទាន់មានដីធ្លីសម្រាប់រស់នៅ និងសម្រាប់បង្កបង្កើតផលផងដែរ»។លោកបន្តថា កម្មវិធីនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជនដោយខុសច្បាប់ និងជាការបំផុសសកម្មភាពពលរដ្ឋឱ្យមានស្មារតីចូលរួមក្នុងការការពារសម្បត្តិធនធានធម្មជាតិ និងលើកកម្ពស់ការអភិរក្សព្រៃឈើឱ្យបានគង់វង្សបន្តទៀត។លោកបានកត់សម្គាល់ឃើញថា ចាប់តាំងពីថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដីធ្លីត្រូវបានគ្រប់គ្រងដោយក្រសួងកសិកម្ម ដែលជាកម្មសិទិ្ធសមូលភាពដោយក្នុងស្ថានភាពពេលនោះ រដ្ឋបានអនុវត្តគោលនយោបាយក្រុមសាមគ្គីបង្កបង្កើនផល ប៉ុន្តែរដ្ឋបានហាមឃាត់ការទិញ លក់ បញ្ចាំ ប្រវាស់ ជួលដី និងហាមផ្តាច់ការកាន់កាប់គាស់ រាន ឬឆ្ការព្រៃដោយគ្មានការអនុញ្ញាត រហូតដល់ឆ្នាំ១៩៨៩ ទើបរដ្ឋបានសម្រេចផ្តល់កម្មសិទ្ធិឯកជនលើដីធ្លីដល់ពលរដ្ឋកម្ពុជា។លោក ថុល សុផាន់ណា បានបន្ថែមថា ទោះបីជារដ្ឋបានផ្តល់កម្មសិទ្ធិឯកជនក៏ដោយ ក៏រដ្ឋាភិបាលនៅតែបន្តការយកចិត្តទុកដាក់លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយធ្វើការផ្តល់ដីឯកជនរបស់រដ្ឋជូនប្រជាពលរដ្ឋក្រីក្រ ដែលខ្វះទីលំនៅពិតប្រាកដ តាមរយៈគោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ច។លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករបាននិយាយថា៖«ខ្ញុំគិតថា កម្មវិធីនេះពិតជាល្អមែនទែន ខ្ញុំគាំទ្រការផ្ដួចផ្ដើមដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ព្រោះជួយដល់ប្រជាពលរដ្ឋក្រីក្រយើងបានច្រើនណាស់ ហើយអ្វីដែលសំខាន់ទៀតនោះ គឺការពារដីរដ្ឋ ព្រៃឈើរបស់យើង។ កម្មវិធីនេះ នឹងជួយកាត់បន្ថយភាពក្រីក្របន្ថែមទៀតដែលស្របតាមគោលនយោបាយរាជរដ្ឋាភិបាលផងដែរ»។លោកកត់សម្គាល់ឃើញថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះគ្រួសារក្រីក្រដែលគ្មានទីលំនៅសម្រាប់សង់លំនៅឋាន គ្រួសារដែលត្រូវផ្លាស់ប្ដូរទីលំនៅបណ្ដាលមកពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈសម្រាប់ការតាំងលំនៅឋានជាថ្មី គ្រួសារដែលរងគ្រោះដោយគ្រោះធម្មជាតិ គ្រួសារមាតុភូមិនិវត្តន៍ យោធិនរំសាយ និងគ្រួសារយុទ្ធជនពលីពិការជាដើម។ចំណែកលោក ម៉ាត់ សាលី ប្រជាពលរដ្ឋរស់នៅខេត្តតាកែវបាននិយាយថា៖«ខ្ញុំក៏ចូលរួមអបអរសាទរចំពោះបងប្អូនយើងដែលទទួលបានដីពីកម្មវិធីដែលផ្ដួចផ្ដើមដោយប្រមុខរាជរដ្ឋាភិបាល ព្រោះវានឹងជួយឱ្យជីវភាពពួកគាត់ល្អប្រសើរ មានដី មានផ្ទះសម្រាប់រស់នៅ និងបង្កបង្កើនផលនានា។ ទឹកចិត្តដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតី គឺធ្វើឱ្យពលរដ្ឋចងចាំ និងដឹងគុណជានិច្ច»។លោកបានបន្ថែមថា រាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានខិតខំជួយដោះស្រាយបញ្ហារបស់ពលរដ្ឋគ្រប់ពេលវេលា គ្រប់ទីកន្លែងដោយមិនមានការរើសអើង។ លោកសប្បាយចិត្តដែលមានថ្នាក់ដឹកនាំដែលបានគិតគូវែងឆ្ងាយក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនថែមទៀត។ការប្រកាសគាំទ្ររបស់ពលរដ្ឋជាបន្ដបន្ទាប់នេះ ធ្វើឡើងបន្ទាប់ពីសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ បានប្រកាសអំពីកម្មវិធី «ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» ដែលកម្ពុជានេះនឹងអនុវត្តទទួលពាក្យស្នើសុំរបស់ប្រជាពលរដ្ឋចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥តទៅ។តាមរយៈសារវីដេអូមួយប្រមាណជាង ៧នាទី សម្តេចមហាបវរធិបតីបានបញ្ជាក់ថា ការដាក់ចេញកម្មវិធីនេះ មានគោលបំណងអាទិភាព ៣ គឺការដោះស្រាយដីជូនប្រជាពលរដ្ឋខ្មែរក្រីក្រដែលគ្មានដីពិតប្រាកដ ការចូលរួមទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន និងជំរុញការចូលរួមរបស់ពលរដ្ឋការពារ និងអភិរក្សព្រៃឈើ។សម្តេចបានបញ្ជាក់ថា តាមរយៈកម្មវិធីនេះ ប្រជាពលរដ្ឋខ្មែរ ដែលខ្វះដីពិតប្រាកដ នឹងត្រូវបានរដ្ឋផ្តល់ដីជូន ជាមួយនឹងការរៀបចំជាភូមិកជូន ហើយប្រជាពលរដ្ឋខ្មែរ ដែលនឹងទៅរស់នៅទីនោះ អាចនឹងចងជាសហគមន៍ ដើម្បីជួយការពារដី និងព្រៃនៅជុំវិញសហគមន៍ ដែលខ្លួនរស់នៅ។សម្តេចបានបន្តថា៖«យើងអាចនិយាយបានថា នេះជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វពីរ គឺទី១.ការផ្តល់ដីជូនប្រជាពលរដ្ឋខ្មែរ ដែលខ្វះដីពិតប្រាកដ និងទី២ ប្រជាពលរដ្ឋខ្មែរ នឹងមានលទ្ធភាពចូលរួម នៅក្នុងការពារដី និងព្រៃ នៅជុំវិញសហគមន៍ដែលខ្លួនរស់នៅ»៕

ឧប នេត សាវឿន អញ្ជើញប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រ ចូលទស្សនារមណីដ្ឋានអង្គរ

2025/01/30 09:41:30 am        131
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នេត សាវឿន តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ បាន​អញ្ជើញ​ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នូវប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យ​សំបុត្រចូល​ទស្សនារមណីយដ្ឋានអង្គរ នៅសណ្ឋាសុខាសៀមរាប ខេត្តសៀមរាប។សូមបញ្ជាក់ថា ការដាក់ឲ្យអនុវត្តនូវថ្នាលឌីជីថល សម្រាប់ការលក់ និងការគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និង រមណីយដ្ឋាន ទេសចរណ៍ពាក់ព័ន្ធផ្សេងទៀត ក្រោមសមត្ថកិច្ចរបស់គ្រឹះស្ថានអង្គរ ដែលជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឲ្យប្រសើរឡើង នូវការផ្តល់សេវាជូនដល់ ភ្ញៀវទេសចរអន្តរជាតិ, ការជំរុញការទាក់ទាញទេសចរអន្តរជាតិ និងការលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិជាដើម។រាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតងនិង ជាសរសរស្តម្ភមួយដ៏សំខាន់ ដែលជួយដល់ការជំរុញកំណើនសេដ្ឋកិច្ច, បង្កើតឱកាសការងារ និង លើកស្ទួយវប្បធម៌ជាតិ ។ ទេសចរណ៍ ជាវិស័យមួយដែលមានការរីកចម្រើនយ៉ាងរហ័ស តាមរយៈការចាប់យកនូវបច្ចេកវិទ្យាថ្មី ជាពិសេស បច្ចេកវិទ្យាឌីជីថល ដែលរួមចំណែកយ៉ាងសំខាន់ ក្នុងការគ្រប់គ្រង និង ការស្តារឡើងវិញនៃឧស្សាហកម្មទេសចរណ៍ ។ រាជរដ្ឋាភិបាលបានបង្កើតគ្រឹះស្ថានអង្គរ ដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាល នៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៦, ជាអង្គភាពថ្មីមួយសម្រាប់ធ្វើការគ្រប់គ្រងការប្រមូល និងការបង់ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាណាព្យាបាលហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍ ជាអាណាព្យាបាលបច្ចេកទេស៕

សម្តេចធិបតី នាយករដ្ឋមន្ត្រី ឆ្មក់ចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី ខេត្តតាកែវ

2025/01/29 03:22:45 pm        412
តាកែវ៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឆ្មក់ចុះជួបសួរសុខទុក្ខប្រជាកសិករ ដែលកំពុងបូមទឹកដាក់ស្រែ តាមប្រឡាយព្រែកធំ ក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ ដើម្បីពិនិត្យ តាមដានការបូមទឹក តាមប្រឡាយនានា សង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករចំនួន ៩ ឃុំ។សូមបញ្ជាក់ថា ស្រូវប្រាំងរបស់ប្រជាកសិករទាំង ៩ ឃុំនេះមានផ្ទៃដីសរុបជាង ៤០០០ ហិកតាស្មើប្រមាណ ៣៥៨៧ គ្រួសារ។ដោយសារការស្តារប្រឡាយទឹកផ្នែកខាងលើ រដូវប្រាំងឆ្នាំនេះ អាជ្ញាធរបានជូនដំណឹងដលប្រជាពលរដ្ឋតែជាង ២,០០០ ហិកតា តែប្រជាពលរដ្ឋធ្វើស្រែប្រាំង​កើ​នឡើងដល់ ៤,០០០ ហិកតា ជាហេតុនាំឱ្យខ្វះទឹកដាក់ស្រែ រហូតមានការតវ៉ាស្វែងរកកិច្ចអន្តរាគមន៍កាលពីពេលថ្មីៗនេះ។ក្រោយកើតមានបាតុភាពស្វែងរកកិច្ចអន្តរាគមន៍នោះ អាជ្ញាធរពាក់ព័ន្ធក៏បានចុះពិនិត្យលទ្ធភាព ដើម្បីទាញ​យកទឹកមកជួយសង្គ្រោះស្រូវប្រជាពលរដ្ឋ។ ពេលនេះ ទឹកបានបូមដាក់ប្រឡាយ ហើយប្រជាកសិករកំពុង​បូមដាក់ស្រែ ដើម្បីបន្តដង្ហើមស្រូវ ប្រកបដោយក្តីត្រេកអរ៕ 

ក្រសួងសាធារណការ៖ រយៈពេលជាង៤ខែមកនេះការងារការដ្ឋានប្រឡាយបឹងត្របែកសម្រេចបានជាង ៦០% នឹងគ្រោងបញ្ចប់នៅខែឧសភាខាងមុខ

2025/01/29 01:30:06 pm        255
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី២៩ ខែមករានេះថា គិតត្រឹមពេលនេះ គឺមានរយៈពេលជាង៤ខែមកហើយលើការងារការដ្ឋានប្រឡាយបឹងត្របែក ខណៈការស្ថាបនារៀបចំប្រព័ន្ធបណ្ដាញប្រឡាយ លូ សម្រេចបានជាង ៦០% នឹងគ្រោងបញ្ចប់នៅខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។ក្រសួងបញ្ជាក់ថា ស្ថានភាពប្រឡាយបឹងត្របែក មានទទឹងមធ្យម ៦ម ដែលមានសមត្ថភាពបង្ហូរទឹកត្រឹម ១២ម៉ែត្រគូបក្នុង១វិនាទីប៉ុណ្ណោះ បណ្តាលអោយក្នុងពេលទឹកភ្លៀងធ្លាក់ខ្លាំងលើសកំពស់ ៤០មមក្នុង១ម៉ោង ទឹកភ្លៀងបានលិចលង់រយៈពេលយូរនៅផ្នែកខ្លះនៃភូមិសាស្ត្រខណ្ឌបឹងកេងកង ចំការមន ៧មករា និងខណ្ឌដូនពេញ ។បើតាមក្រសួងសាធារណការ ដើម្បីដោះស្រាយបញ្ហាទឹកលិចខាងលើ ផ្លូវលេខ ១០៥ ជាប់ប្រឡាយបឹងត្របែក ចាំបាច់ត្រូវពង្រីកពីទទឹង ៦ម ទៅទទឹង១២ម ដើម្បីអោយបង្កើនការបង្ហូរទឹកប្រឡាយនេះពី ១២ម៉ែត្រគូបក្នុង១វិនាទី កើនដល់ ២៤ម៉ែត្រគូបក្នុងវិនាទី ទើបបង្ហូរទឹកហូរទាន់ ក្នុងករណីនេះ ក្រោមផ្លូវលេខ ១០៥ជាប់ប្រឡាយនេះ ត្រូវដាក់លូប្រអប់ខ្នាតធំទទឹង ៦ម ជម្រៅ ៣ម ឯខាងលើត្រូវស្ថាបនាផ្លូវដដែល។ ក្រសួងបញ្ជាក់ថា ការងារនេះការដ្ឋានបានសាងសង់ជាង ៤ខែមកហើយ ដែលគិតត្រឹមថ្ងៃនេះ ការងារសម្រេចបានជាង ៦០% ហើយនឹងបញ្ចប់នៅខែឧសភាឆ្នាំ២០២៥ខាងមុខ ដែលនឹងសង្ឃឹមថា លូប្រអប់ខ្នាតធំនេះ នឹងរួមចំណែកជួយកាត់បន្ថយការលិចលង់ភូមិសាស្ត្រខាងលើបាន៕

គិតត្រឹមចុងខែមករានេះ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីក្នុងស្រុករុក្ខគិរីចម្ងាយ៩០គីឡូម៉ែត្រភាគពាយ័ព្យពីក្រុងបាត់ដំបងសម្រេចបានលទ្ធផល៩២%ហើយ

2025/01/29 12:36:27 pm        180
បាត់ដំបង៖ គិតត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ រហូតមកដល់បច្ចុប្បន្នសម្រេចបានលទ្ធផល ៩២% ហើយ ដោយគ្រោងនឹងសាងសង់រួចរាល់នៅខែតុលា ឆ្នាំ២០២៥ ។ ការងារសំខាន់ៗនៅក្នុងគម្រោងនេះ រួមមាន៖ ទំនប់មេ សំណង់បង្ហៀរ រូងទូនេលពង្វាងទឹក សំណង់គ្រប់គ្រងទឹក ទំនប់បណ្តោះអាសន្នផ្នែកខាងលើ និងផ្នែកខាងក្រោម ព្រមទាំងផ្លូវក្រាលថ្មភ្នំ។ក្រោយពេលសាងសង់រួចគម្រោងនេះ នឹងផ្តល់ផលអត្ថប្រយោជន៍ជាច្រើនដូចជា ៖  -បរិមាណទឹកស្តុកសរុប ១៦៣.១លានម៉ែត្រគូប (ប្រសិទ្ធភាព ១៣៣.២លានម៉ែត្រគូប Inactive ១៤.៣លានម៉ែត្រគូប និងដោះទឹកជំនន់១៥.៦លានម៉ែត្រគូប)។  -ផ្គត់ផ្គង់ទឹកស្រោចស្រព សម្រាប់បង្កើនផលិតផលកសិកម្មបានទំហំ ប្រមាណ ៣៣ ០០០ ហិកតា នៅរដូវវស្សា និង ៤ ៥០០ ហិកតា នៅរដូវប្រាំង និងមានប្រជាពលរដ្ឋទទួលផលចំនួន ៨ ៥០០គ្រួសារ។ បរិមាណធារទឹកអតិបរមាចេញពីទំនប់គឺ ៤៦.៥ម៉ែត្រគូបក្នុង១វិនាទី ដែលនឹងត្រូវបង្ហូរតាមស្ទឹងដូនទ្រី និងនាំទៅតំបន់ស្រោចស្រពតាមប្រឡាយព្រែកជីក។ លទ្ធភាពស្រោចស្រពនៅរដូវវស្សាប្រមាណ ៣៣ ០០០ហិកតា ស្ថិតនៅស្រុកមោងឫស្សី (ឃុំរបស់មង្គល ឃុំមោង ឃុំគារ ឃុំព្រៃស្វាយ និងឃុំឫស្សីក្រាំង) ស្រុករុក្ខគិរី (ឃុំព្រែកជីក ឃុំព្រៃត្រឡាច ឃុំស្តុកប្រវឹក និងឃុំមុខរាជ) និងស្រុកបាកាន(ឃុំស្វាយដូនកែវ) ខេត្តពោធិ៍សាត់។ លទ្ធភាពស្រោចស្រពនៅរដូវប្រាំងប្រមាណ ៤ ៥០០ហិកតាស្ថិតនៅស្រុកមោងឫស្សី (ឃុំគារ) និងស្រុករុក្ខគិរី (ឃុំព្រែកជីក ឃុំព្រៃត្រឡាច ឃុំស្តុកប្រវឹក និងឃុំមុខរាជ)។-រួមចំណែកដល់ការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។

ពលរដ្ឋ និងសហជីព គាំទ្រយ៉ាងពេញទំហឹងចំពោះច្បាប់ស្ដីពី​ការប្រឆាំងការមិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ដែលប្រព្រឹត្តនៅសម័យខ្មែរក្រហម

2025/01/29 10:01:41 am        186
ប្រជាពលរដ្ឋ និងសហជីពនៅកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ«ច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្ត​ឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ» ដើម្បីផ្តន្ទាទោសបុគ្គលដែលមិនទទួលស្គាល់ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មនៃរបបនេះត្រឡប់មកវិញ។លោក សំ វីសូ ប្រជាពលរដ្ឋរស់នៅខេត្តកណ្ដាលបាននិយាយថា៖«ខ្ញុំគាំទ្រច្បាប់នេះ ព្រោះគ្រួសារខ្ញុំបានបាត់បង់មីងពូសរុប ៥នាក់នៅក្នុងសម័យខ្មែរក្រហម ហើយក្រុមគ្រួសារខ្ញុំនៅតែមានការសោកស្ដាយចំពោះការបាត់បង់សាច់ញាតិ ព្រោះពួកគាត់ជាមនុស្សស្លូតត្រង់ មិនមានប្រព្រឹត្តិកំហុសអ្វីនោះទេ»។ លោកបន្តថា៖«ខ្ញុំគាំទ្ររាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ដួចផ្ដើមបង្កើតច្បាប់ស្តីពីការប្រឆាំងមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈសម័យខ្មែរក្រហម។ របបខ្មែរក្រហមពិតជាសាហាវឃោឃៅខ្លាំងណាស់ដែលបានសម្លាប់ពលរដ្ឋ ក៏ដូចជាសាច់ញាតិរបស់ខ្ញុំផងដែរ»។លោកបន្តថា បុគ្គលដែលមិនទទួលស្គាល់ភាពឃោឃៅ និងឧក្រឹដ្ឋកម្មក្នុងរបបខ្មែរក្រហម គឺជាទង្វើប្រមាថយ៉ាងធ្ងន់ធ្ងរដល់វិញ្ញាណក្ខន្ធអ្នកដែលបានពលី និងដែលបានបាត់បង់ជីវិតនៅក្នុងសម័យដ៏ខ្មៅងងឹត និងធ្វើឱ្យមានការឈឺចាប់ដល់គ្រួសារជនរងគ្រោះដែលនៅរស់រានមានជីវិតរហូតដល់សព្វថ្ងៃនេះ។លោក ឈឺន គង្គា ប្រជាពលរដ្ឋរស់នៅភ្នំពេញបាននិយាយថា៖«ខ្ញុំក៏គាំទ្រ ហើយចង់ឱ្យមានច្បាប់នេះឱ្យបានឆាប់ ព្រោះខ្ញុំសង្កេតឃើញបុគ្គលក្រុមប្រឆាំងមួយចំនួនហាក់ដូចជា មិនចង់ទទួលស្គាល់ឧក្រិដ្ឋកម្មនៅក្នុងសម័យខ្មែរក្រហមទេ ព្រោះពួកគេមានចេតនាទុច្ចរិត ចង់បំភ្លៃប្រវត្តិសាស្រ្ត និងចង់បំភ្លេចចោលការឈឺចាប់របស់ប្រជាពលរដ្ឋដែលជាជនរងគ្រោះរាប់លាននាក់»។លោកបន្តថា ការបង្កើតឱ្យមានច្បាប់នេះជាចំណែកមួយដ៏សំខាន់ក្នុងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះវិលត្រឡប់មកវិញនៅកម្ពុជា។ កម្ពុជាបានឆ្លងកាត់សម័យកាលដ៏ខ្មៅងងឹតមួយនេះដែលធ្វើឱ្យប្រជាពលរដ្ឋដែលរស់រៀនមានជីវិតមានស្នាមរបួសផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ហើយគ្រប់គ្នាដែលធ្លាប់ឆ្លងកាត់សម័យនោះមានការខ្លាចរអារជាខ្លាំង។ ចំណែកលោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករថ្លែងថា៖«ខ្ញុំកើតទាន់សម័យខ្មែរក្រហម ហើយធ្លាប់ឆ្លងកាត់សម័យហ្នឹង ដែលធ្វើឱ្យខ្ញុំបានយល់យ៉ាងច្បាស់ពីទង្វើឃោឃៅនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ខ្ញុំបានបាត់បង់សាច់ញាតិ បងប្អូនជាទីស្រលាញ់របស់ខ្ញុំ ថែមទាំងធ្វើឱ្យខ្ញុំរសាត់អណ្ដែតចាកចេញពីស្រុកកំណើតថែមទៀតផង»។លោកនៅតែចងចាំឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មដែលជាការរំលោភបំពានធ្ងន់ធ្ងរទៅលើច្បាប់ជាតិ ច្បាប់អន្តរជាតិ និងអនុសញ្ញាអន្តរជាតិផ្សេងៗទៀត។ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋមានការចងចាំជានិច្ច មិនអាចបំភ្លេចបាននូវមហាសោកនាដកម្មក្នុងរបបដ៏ខ្មៅងងឹតរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។លោក អ៊ុន ដារ៉ា បានអំពាវនាវឱ្យពលរដ្ឋកម្ពុជាចាំបាច់ត្រូវរួមគ្នាការពារ និងពង្រឹងការអនុវត្តច្បាប់ ដើម្បីធានាឱ្យបានកុំឱ្យកើតមាននៅកម្ពុជាជាលើកទី២ជាដាច់ខាត ព្រោះរបបកម្ពុជាប្រជាធិបតេយ្យ បានប្រល័យពូជសាសន៍ខ្មែរដ៏សាហាវឃោឃៅយង់ឃ្នងបានកាប់សម្លាប់ប្រជាពលរដ្ឋអស់ប្រមាណជាង ២លាននាក់។គួររំឭកថា ប្រជាជាតិកម្ពុជាទើបតែមានសន្តិភាពពេញលេញរយៈពេល ២៦ឆ្នាំនេះ ប៉ុន្ដែនៅតែមានពួកជ្រុលនិយមមួយចំនួនតូចព្យាយាមសាបព្រោះឥតឈប់ឈរនូវនយោបាយសតិអារម្មណ៍ ជ្រុលនិយមមកលើសង្គមជាតិកម្ពុជា សំដៅអុជអាល ញុះញង់ បំផុសប្រជាជន កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការឱ្យធ្វើការប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ដែលនោះគឺជាការគម្រាមកំហែងដល់សន្តិភាព។កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ កម្ពុជាបានអនុម័តច្បាប់នេះម្ដងរួចហើយ ដោយបានធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃទី២៥ ខែធ្នូ ២០២៤ ខណៈច្បាប់នេះមាន ៧មាត្រា ហើយនឹងដាក់ឱ្យប្រើប្រាស់ជំនួសច្បាប់ចាស់ដែលរដ្ឋសភាអនុម័តកាលពីឆ្នាំ២០១៣ ដើម្បីដាក់ទោសទណ្ឌទៅលើបុគ្គលដែលមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម៕

គម្រោងអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយ​ទឹកជំនន់ខេត្តបន្ទាយមានជ័យ សម្រេចបានជាង ៦៥% គ្រោងបញ្ចប់នៅខែមិថុនាឆ្នាំ២០២៦

2025/01/28 09:08:08 am        166
គឹតត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ គម្រោងអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងកាត់​បន្ថយ​ទឹក​ជំនន់​ខេត្តបន្ទាយមានជ័យ សម្រេចបាន ៦៥.៥៥% ដោយគ្រោងបញ្ចប់នៅ ខែមិថុនា ឆ្នាំ២០២៦។សូមជម្រាបថា ការងារអនុវត្តន៍បានរួមមាន៖ ក. អាងទឹក (អាងទឹកពង្រ បញ្ចប់១០០%, អាងទឹក​វាំង​ហែង​បញ្ចប់ ១០០%, អាងទឹកកន្សែង ៩៩%), ខ. ប្រពន្ធ័ប្រឡាយខ្នាតធំ (MC1-1=៣,២២គម អនុវត្តបាន៩៩%, MC1-2=៣២,៣៩គម អនុវត្តបាន៨៥%, MC2=១៦,៤២គម= ៩៥.០៤%, MC3-1=២៨,៣៥គម= ៣៨%, MC3-2=៧,២២គម= ៩៨.០៥%,សំណងសិល្បៈការ្យ បានសាងសង់បញ្ចប់ ចំនួន ១៣៤សំណង់ និងកំពុងដំណើរការសាងសង់ចំនួន១០សំណង់ ក្នុងចំណោមសំណង់សិល្បការ្យសរុប ២១៣)។គួរបញ្ជាក់ថា នៅពេលសាងសង់រួចប្រព័ន្ធធារាសាស្ត្រនេះ នឹងអាចជួយស្រោចស្រពស្រូវវស្សា បានចំនួន ២៨ ៣៦៤ហិកតា និងស្រូវប្រាំង បានចំនួន ១៣ ៨២៧ហិកតា ស្ថិតនៅក្នុងឃុំ-សង្កាត់ ចំនួន ១២ នៃស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-អូស្រ្តាលី ប្រកាសផ្លូវការនូវផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច
06/24/2025 09:06 PM
រូបភាពចក្រវាលលើកដំបូងរបស់តេឡេស្កូបអង្កេត Rubin បង្ហាញពីយុគសម័យនៃរបកគំហើញហ្វូងដួងតារាមិននឹកស្មានដល់
06/24/2025 08:06 PM
ជនប៉ាឡេស្ទីននាំគ្នាស្វែងរកជំនួយស្បៀងអាហារនៅតំបន់ហ្កាហ្សា ខណៈវិបត្តិស្រេកឃ្លានកើនឡើង
06/24/2025 08:06 PM
ភាពស្ងប់ស្ងាត់បានវិលត្រឡប់មកកាន់កាតាវិញ ក្រោយការវាយប្រហារអ៊ីរ៉ង់លើមូលដ្ឋានទ័ពអាមេរិក
06/24/2025 08:06 PM
លោកស្រី von der Leyen៖ វិស័យការពារជាតិអឺរ៉ុប នៅទីបំផុតបានងើបឡើងហើយ
06/24/2025 08:06 PM
ពលរដ្ឋហ្កាហ្សារងរបួសដោយសារបាញ់ប្រហាររបស់អ៊ីស្រាអែលនិយាយថា នេះគឺជាអាហារមានរសជាតិឈាម
06/24/2025 08:06 PM
រដ្ឋមន្ត្រីការពារជាតិឥណ្ឌា នឹងធ្វើដំណើរទៅចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូល ក្នុងតំបន់
06/24/2025 08:06 PM
រដ្ឋអាជ្ញាពិសេសកូរ៉េខាងត្បូង ស្វែងរកដីកាចាប់ខ្លួនអតីតប្រធានាធិបតី លោក Yoon
06/24/2025 08:06 PM
ការវាយប្រហារមីស៊ីលរុស្ស៊ីសម្លាប់មនុស្ស ៩នាក់ បណ្តាលឲ្យខូចខាតវិហារ និងសាលារៀនៅតំបន់ Dnipropetrovsk
06/24/2025 08:06 PM
ឯកឧត្តម គួច ចំរើន៖ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីគាំទ្រយ៉ាងខ្លាំងក្លាចំពោះវីរៈភាពរបស់កងកម្លាំងជួរមុខ
06/24/2025 07:06 PM