ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

សមាជិកសភាគណបក្សសាធារណរដ្ឋចំនួនពីររូប កំពុងប្រជែងគ្នាសម្រាប់តំណែងប្រធានសភាអាមេរិក

2023/10/11 10:17:31 am        156
សមាជិកគណបក្សសាធារណរដ្ឋ ដែលគ្រប់គ្រងសភាតំណាងរាស្រ្តអាមេរិក បានចូលស្ដាប់ការជជែករិះគន់គ្នា កាលពីថ្ងៃអង្គារ (១០ តុលា) ពីសមាជិកបក្សដ៏លេចធ្លោពីររូប គឺលោក Steve Scalise និងលោក Jim Jordan ដែលកំពុងប្រជែងគ្នាសម្រាប់តួនាទីជាប្រធានសភាអាមេរិកមានឥទ្ធិពល ក្រោមសម្ពាធកាន់តែខ្លាំងឡើងពីសង្រ្គាមនៅមជ្ឈិមបូព៌ា និងបញ្ហាដែលខិតជិតមកដល់នៃកាបិទរដ្ឋាភិបាល។បណ្ដាសមាជិកសភា ដែលបានចេញពីវេទិកាប្រជុំបិទទ្វារបាននិយាយថា ទាំងលោក Scalise មេដឹកនាំភាគច្រើននៃសភា និងលោក Jordan ដែលជាប្រធានគណៈកម្មាធិការតុលាការ មិនទាន់មានការនាំមុខច្បាស់លាស់នៅឡើយទេ ខណៈគណបក្សសាធារណរដ្ឋចាប់ផ្តើមបោះឆ្នោតជ្រើសរើសបេក្ខជន ដោយការបោះឆ្នោតសម្ងាត់នៅថ្ងៃពុធ (១១ តុលា) នេះ។គណបក្សសាធារណរដ្ឋ កាន់សំឡេងភាគច្រើនទាំងប្រផិតប្រផុយនៅក្នុងសភា ដែលមានបក្សនេះមានចំនួន២២១សម្លេង ទល់នឹងបក្សដទៃចំនួន ២១២សម្លេង។ ការបោះឆ្នោតជ្រើសរើសសមាជិកសភា ដែលមានការខ្វែងគំនិតយ៉ាងប្រថុយប្រឋាននេះ បានលើកឡើងពីការព្រួយបារម្ភមួយចំនួនដែលថា បេក្ខជនទាំងពីររូប នឹងមិនអាចទទួលបានការគាំទ្រគ្រប់គ្រាន់ដើម្បីជាប់ឆ្នោតជាប្រធានសភា ក្នុងការបោះឆ្នោតជុំដំបូងនោះទេ។ លោក Scalise ហាក់ដូចជាមានការគាំទ្រភាគច្រើនពីអតីតយុទ្ធជន និងជាអ្នកបង្កើតគណបក្សសាធារណរដ្ឋ រួមទាំងមេដឹកនាំគណបក្សផងដែរ ខណៈដែលលោក Jordan ក៏បានទាក់ទាញការគាំទ្រពីអ្នកផ្សេងទៀត រួមទាំងសមាជិកសភា ដែលប្រកាន់ជំហរបែបលោកដូណាល់ ត្រាំ ផងដែរ៕

Euនិងបណ្តារដ្ឋឈូងសមុទ្រ ជំរុញឲ្យមានការគាំទ្រផ្នែកហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព«សម្រាប់ពលរដ្ឋប៉ាឡេស្ទីន»

2023/10/11 10:13:57 am        206
សហភាពអឺរ៉ុប(EU) និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ បានអំពាវនាវឲ្យមានជំនួយប្រកបដោយនិរន្តរភាពសម្រាប់ទឹកដីប៉ាឡេស្ទីន កាលពីថ្ងៃអង្គារ បន្ទាប់ពីមានការព្រួយបារម្ភថា វាអាចត្រូវបានកាត់ចេញ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែល។រដ្ឋមន្ត្រីការបរទេសមកពីប្លុកទាំងពីរ បានជួបប្រជុំគ្នានៅរដ្ឋធានីMuscat ប្រទេសអូម៉ង់ បន្ទាប់ពីសារជាច្រើនជុំវិញជំនួយរបស់EU បន្ទាប់ពីការវាយប្រហារដែលមិនធ្លាប់មានពីមុនមកកាលពីថ្ងៃសៅរ៍ ដែលបាន បណ្តាលឲ្យមានសង្រ្គាមជាមួយអ៊ីស្រាអែល។សេចក្តីប្រកាសរួម ដែលអានដោយប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បានឲ្យដឹងថា៖«ពួកគេ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគាំទ្រផ្នែកហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពសម្រាប់ UNRWA (ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន)»។ សេចក្តីថ្លែងការណ៍នោះ បាននិយាយថា វាក៏ចាំបាច់ណាស់ដែរ «ដើម្បីបន្តការគាំទ្រផ្នែកមនុស្សធម៌ និងការអភិវឌ្ឍសម្រាប់ពលរដ្ឋប៉ាឡេស្ទីន នៅក្នុងទឹកដីដែលគ្រប់គ្រងដោយអ៊ីស្រាអល»។លោក Borrell បាននិយាយថា វាគឺជា «ព័ត៌មានមិនពិត» ដែលថា ប្រទេសអាល្លឺម៉ង់ កំពុងលុបចោលជំនួយ បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃសៅរ៍ ដែលត្រូវបានថ្កោលទោសយ៉ាងខ្លាំងដោយសហភាពអឺរ៉ុប។

រដ្ឋមន្រ្តីក្រសួងបរិស្ថានប្រកាសផ្តល់កូនឈើ ៣០ម៉ឺនដើមក្នុង១ឆ្នាំ ចូលរួមយុទ្ធនាការដាំដើមឈើ ១លានដើម១ឆ្នាំ

2023/10/11 10:04:33 am        183
ភ្នំពេញ៖ បន្ទាប់ពីការ​ប្រកាស​ដាក់​ចេញ​នូវ​យុទ្ធនាការ​ថ្មី​មួយ​ទៀត​គឺ​យុទ្ធនាការដាំ​ដើម​ឈើ​ចាប់​ពី​ថ្ងៃ​ទី១០ ខែតុលា ឆ្នាំ២០២៣ យ៉ាងតិច ១លានដើមជារៀងរាល់ឆ្នាំមកនោះ ត្រូវបាន ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបញ្ជាក់ថាឯកឧត្តមនឹងចូលរួមនាំយក កូន​ឈើ​ប្រមាណ​ ៣០ម៉ឺន ដើមក្នុងមួយឆ្នាំដើម្បីនាំយកទៅចូលរួមដាំក្នុងយុទ្ធនាការដើមឈើយ៉ាងតិច ១លាន​ដើមជារៀងរាល់ឆ្នាំ។កន្លងមករដ្ឋមន្រ្តីក្រសួងបរិស្ថានបានចូលរួមធ្វើការបណ្តុះកូនឈើច្រើនប្រភេទក្នុងនេះមានដូចជា កូន​ឈើ​ឈើ​ហូបផ្លែ កូនឈើប្រណិត ប្រភេទកូនឈើដាំតាមទីសាធារណៈដែលផ្តល់ម្លប់ និង​បរិស្ថាន​បៃតងស្រស់ស្អាតល្អនោះត្រូវបានបណ្តុះជាបន្តបន្ទាប់ ហើយនឹងត្រូ​វ​យក​ទៅ​ដាំ​តាម​ទីតាំង​នានា​ក្នុង​នេះដូចជាព្រៃសហគមន៍ សាលារៀន វត្តអារាម ទីសាធារណៈជាដើម។តាមរយៈយុទ្ធនាការនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានជំរុញឱ្យមន្ទីរបរិស្ថានរាជនី ខេត្ត​ចូល​រួម​បណ្តុះកូនឈើ ហើយចែក​ជូន​ដល់​ប្រជា​សហគមន៍​យ៉ាង​ហោច​ណាស់​ឱ្យ​បាន​១០​ម៉ឺន​ដើម​ក្នុង​មួយ​ឆ្នាំ ដើម្បីចូលរួមក្នុងយុទ្ធនាការដាំដើមឈើនេះនាថ្ងៃខាងមុខ។តាមរយៈយុទ្ធនាការថ្ងៃ១០ តុលា ឆ្នាំ ២០២៣នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បាន​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ ចូលរួមដាំដើមឈើ ដាំស្តារព្រៃ និងចូលរួមការពារអភិរក្សព្រៃឈើ និង​បរិស្ថាន​ធម្មជាតិ ដើម្បីបង្កើនគម្របព្រៃ និងអាចលក់កាបូន ដើម្បីអា​ច​បង្កើន​ប្រាក់​ចំណូល​នៅ​ក្នុង​សហគមន៍។ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ដើម្បីធានានិរន្តភាពបរិស្ថាន និងជីវភាពសហគមន៍ ប្រជា​សហគមន៍ ត្រូវនាំគ្នាដាំដើមឈើឱ្យបានច្រើន ពីព្រោះដើមឈើគឺជាប្រភពប្រាក់ចំណូល តាម​រយៈ​ការ​ទាញ​ចំណូលពីការលក់កាបូន ហើយចំណូលពីការលក់បូន នឹងជួយ​ដល់​ការ​អភិវឌ្ឍ​​ហេដ្ឋា​រចនា​សម្ព័ន្ធ និងធ្វើឲ្យប្រជាពលរដ្ឋមានចំណូលបន្ថែម លើសពី​ចំណូល​ តាមរ​យៈ​ភ្ញៀវ​ទេសចរ​នា​ពេល​បច្ចុប្បន្ន។លើសពីនេះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត​បាន​ថ្លែង​ដែរ​ថា​ ការ​ដាំកូន​ឈើ​ហូប​ផ្លែនៅ​តាម​តំបន់​សហគមន៍​មិ​​នត្រឹមតែជួយបង្កើនភាពស្រស់ស្អាតដល់ភ្នែកទេសចរទេ តែដើ​ម​ឈើទាំ​ង​នោះ​នៅ​ពេល​ហុច​ផ្លែវា​អាច​ផ្តល់​នូវ​ប្រាក់​ចំណូល​ តាម​រយៈ​ការ​លក់​ដល់​ភ្ញៀវ​ទេសចរ​សម្រាប់​ការ​ជួយ​បង្កើន​ជីវភាព​ប្រជាសហគមន៍ថែមទៀត។គួរបញ្ជាក់ថាការបណ្តុះកូនឈើនិងការដាំកូនឈើឡើងវិញរបស់ក្រសួង បរិស្ថាន និង​មន្ទីរ​បរិស្ថាន​រាជ​ធានី​ខេត្ត មិនមែនត្រឹមតែចូលរួមការពារនិងអភិរក្សព្រៃឈើនោះទេ តែកិច្ចការ​នៃ​ការ​ចូល​រួម​ដាំ​ដើម​ឈើ ​ក៏បានផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ក្រៅពីនេះវា នឹងរួមចំណែក​បង្កើន​ប្រភេទ​ពូជ​ឈើ​ប្រណីត​ និងប្រភេទឈើផ្សេងៗបន្ថែមលើវត្តមានរបស់រុក្ខជាតិនៅក្នុងព្រៃស្រាប់ និងបង្ហាញ​សម្រស់​កាន់​ស្រស់​បំព្រងបន្ថែមទៅដល់ភ្ញៀវទេសចរដែលបានមកទស្សនានៅក្នុងតំបន់ទាំងនោះ ៕

ប្រទេសស្វីសសន្យាចូលរួមចំណែកក្នុងការស្តារគម្របព្រៃឈើកម្ពុជា​ឡើងវិញ

2023/10/11 09:34:38 am        128
ភ្នំពេញ៖ ឯកឧត្តម Pedro Zwahlen ឯកអគ្គរដ្ឋទូតស្វីសបានថ្លែងថា នឹង​រួម​ចំណែក​ក្នុង​ការស្តារ​ព្រៃឈើ​ឡើង​វិញ​ជាមួយក្រសួងបរិស្ថាន ដើម្បីពង្រីកវិសាលភាពគម្របព្រៃឈើ ធានា​បាន​នូវ​អព្យា​ក្រឹត្យ​កាបូន និងចូលរួមសម្រេចគោលដៅគម្របព្រៃឈើ ៦០% នៅឆ្នាំ២០៥០ នៃ​យុទ្ធសាស្ត្រ​បញ្ចកោណ។ការថ្លែងឡើងនេះ នៅក្នុងជំនួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ​ជា​មួយ​ឯក​ឧត្តម​រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួង ។ឯកឧត្តម​រដ្ឋមន្ត្រី បានជម្រាប ឯកឧត្តមឯកអគ្គរដ្ឋទូតស្វីស ថាក្រសួងបរិស្ថានបានប្រកាសបើក យុទ្ធនា​ការដាំដើមឈើយ៉ាងតិច ១លានដើម នៅថ្ងៃទី១០ តុលា ២០២៣ ដើម្បី​ធ្វើ​ការ​ស្តារ​គម្រប​ព្រៃ​ឈើ ដែលជាអាទិភាពទី២ របស់ក្រសួងបរិស្ថាន។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត បានធ្វើការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ក្នុង​ការ​ចូលរួម​ចំណែក​គ្រប់​គ្រង​ការ​ប្រែប្រួល​អាកាសធាតុ និងធនធានធម្មជាតិដើម្បីឱ្យក្រសួងបរិស្ថានសម្រេចបាននូវភាពស្អាត បៃតង និងចីរភាពជូនកម្ពុជា៕

រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀល ជូនដល់មន្ត្រីរាជការស៊ីវិល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ឆ្នាំ២០២៣

2023/10/11 09:10:08 am        690
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ប្រាក់ឧបត្ថម្ភ ចំនួន ៥០ ០០០ រៀល (ប្រាំម៉ឺន)ក្នុងម្នាក់ នា​ឱកាស​បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំ២០២៣ ដំណាលគ្នាជាមួយ​នឹង​ការ​ផ្តល់​បៀវត្ស​ប្រចាំ​ខែ​តុលា​។ នេះបើយោងអនុក្រឹត្យលេខ៧១ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងយោងសេចក្តីជូនដំណឹងស្តីពី «ការបើកផ្តល់ប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិលសម្រាប់ខែតុលា ឆ្នាំ២០២៣» របស់ក្រសួងមុខងារសាធារ ចេញផ្សាយកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។ សូមជម្រាបជូនថា ការផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលក្នុងឱកាសពិធីបុណ្យជាតិសំខាន់ៗ រួមមានពិធីបុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំប្រពៃណីខ្មែរ បានចាប់ផ្តើមអនុវត្តតាំងពីអាណត្តិមុនៗមក ក្រោម​ការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយ​បាន​បន្ត​អនុវត្ត និងផ្តល់ជូនក្នុងអាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយ​ផ្អែក​លើ​លទ្ធភាព​ដែល​រាជរដ្ឋាភិបាល​បាន​សន្សំ​សំចៃ ដើម្បីចែករំលែកដល់មន្ត្រីរាជការគ្រប់ប្រភេទ។ គួររម្លឹកផងដែរថា ក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ-១៩ បើទោះ​បី​ប្រទេស​កំពុង​ជួប​វិបត្តិ​ទាំង​សេដ្ឋកិច្ច និងសង្គម ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗរបស់មន្រ្តីរាជការស៊ីវិល មន្រ្តី​ជាប់​កិច្ច​សន្យា មន្រ្តីក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្រ្តីភូមិ ត្រូវ​បាន​បើក​ផ្តល់​ជា​ទៀង​ទាត់។ ខណៈនោះដែរ រាជរដ្ឋាភិបាលកម្ពុជា ទោះបីមិនត្រូវបានដំឡើង ប៉ុន្តែ​ប្រាក់​បៀ​វត្ស​ និងប្រាក់ឧបត្ថម្ភមិនត្រូវបានកាត់បន្ថយឡើយ ហើយ​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជូន​មន្រ្តីរា​ជ​ការ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ នៅផ្តល់ជូនជាធម្មតា។ ការណ៍នេះ បានសបញ្ជាក់យ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែង និង​ការ​យក​ចិត្តទុកដា​ក់​ខ្ពស់​បំផុត​របស់​ប្រមុខ​រាជរដ្ឋាភិបាល ពីមួយដំណាក់កាលទៅមួយដំណាក់កាល ក្នុងការបន្ត​ការ​ពារ​អត្ថ​ប្រយោជន៍​ ការឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តដល់មន្ត្រីរាជការគ្រប់ប្រភេទ ដែលបាន និង​កំពុង​បំពេញ​បេសកកម្មបម្រើប្រជាជន និងប្រទេសជាតិ៕

កុមារី៥៨៩នាក់នៅខេត្តកោះកុង បានចាក់ថ្នាំបង្ការជំងីមហារីកមាត់ស្បូន

2023/10/10 04:24:07 pm        322
កោះកុង៖ គិតត្រឹមថ្ងៃទី៩ ខែតុលា មានក្រុមកុមារី៥៨៩នាក់ ដែលបានទទួល​សេវាចាក់ថ្នាំ​បង្ការការពារជំងឺមហាមាត់ស្បូនដោយឥតគិតថ្លៃ ខណៈនៅសល់តែ២ថ្ងៃទៀតទេ នឹងបិទបញ្ចប់យុទ្ធនាការដ៏មានសារៈសំខាន់មួយនេះ។លោកស្រី ឆេង ចិន្តា មន្រ្តីទទួលបន្ទុកកម្មវិធីផ្តល់ថ្នាំបង្ការនៃមន្ទីរសុខាភិបាលខេត្តកោះកុង បាន​លើកឡើងនៅថ្ងៃទី១០ ខែតុលាថា យុទ្ធនាការចាក់ថ្នាំ​បង្ការការពារជំងឺ​មហាមាត់ស្បូន​ដល់​កុមារីអាយុ៩ឆ្នាំ ផ្តើមឡើងតាំង​ពីថ្ងៃទី៥​ ខែតុលា មកម្ល៉េះ ​ដោយគិតត្រឹមថ្ងៃទី៩ ខែតុលា មានចំនួន៥៨៩នាក់ ​បានចាក់ថ្នាំ។ បច្ចុប្បន្នក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យ បាននឹងកំពុងអនុវត្តចុះផ្តល់សេវាផ្ទាល់ដល់គ្រឹះស្ថានសាលារៀនរដ្ឋ ​និងឯកជនក្នុងទូទាំងខេត្ត។បើតាមលោកស្រី ឆេង ចិន្តា ការផ្តល់សេវាចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ត្រូវបានម្តាយឪពុក និង​អាណាព្យាបាល ពិសេសរូបពួកគេផ្ទាល់ ​បង្ហាញការគាំទ្រយ៉ាងខ្លាំង ​ដោយយល់ថា កូនៗ​ពួកគាត់​នឹងរួចផុតពីជំងឺរោគស្រ្តីដែលកំពុងមានការព្រួយបារម្ភ នាពេលបច្ចុប្បន្ន។មន្រ្តីទទួលបន្ទុកកម្មវិធីផ្តល់ថ្នាំបង្ការនៃមន្ទីរសុខាភិបាលខេត្តកោះកុង ​បន្ថែមថា ទោះបីជា​ផុតថ្ងៃទី១២ ខែតុលា ត្រូវបានបិទបញ្ចប់យុទ្ធនាការនេះយ៉ាងណាក្តី ក៏មានក្រុមគ្រូពេទ្យចុះផ្តល់​សេវា​ចាក់ជូនកុមារីដែលមិនទាន់ចាក់នៅតាមសហគមន៍​នាពេលខាងមុខបន្តទៀត ដូច្នេះសូមកុំ​ឱ្យ​ម្តាយឪពុក ឬអាណាព្យាបាលកុមារ ​មានការព្រួយបារម្ភថា​ខ្វះថ្នាំបង្ការសម្រាប់ចាក់ជូន។ តាមតារាងផែនការដែលមានគ្រោងទុកចាក់ថ្នាំបង្កាជំងឺមហារីកមាត់ស្បូននៅខេត្តកោះកុង គឺមានកុមារីប្រមាណ ១.០៣១នាក់ដែលនឹងត្រូវទទួលថ្នាំបង្ការនេះ។កន្លងទៅថ្មីៗ លោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង ​បានឱ្យដឹងថា ជំងឺ​មហារីកមាត់ស្បូន​ជា​និច្ចកាលត្រូវបានគេប្រសិទ្ធនាមថាជា" ឃាតកលាក់មុខ " ​ហើយក៏ជាជំងឺមួយ ដែលអាចការពារ​បានទាំងស្រុងផងដែរ​ដោយសារថ្នាំបង្ការ។ ​វីរុសមហារីកស្បូនវាបង្កឱ្យកើតជំងឺ​មហារីកមាត់​ស្បូន ហើយជំងឺ នេះជាមូលហេតុ​ចម្បងទីបួន​នៃការស្លាប់​របស់​ស្ត្រី​ដោយ​ជំងឺមហារីក​នៅទូទាំង​ពិភពលោក​ហើយភាគច្រើនកើតនៅក្នុងប្រទេស ​ដែលមានប្រាក់ចំណូលទាប​ និងមធ្យម ។នៅប្រទេសកម្ពុជាជំងឺមហារីកមាត់ស្បូនគឺជាមូលហេតុ​ចម្បងទី២​ក្នុងចំណោម​ មហារីកគ្រប់ប្រភេទ​ដែលកើតទៅលើស្រ្តីគ្រប់វ័យ ​ដោយយោងទៅតាមរបាយការណ៍របស់អង្កការសុខភាពពិភព​លោកឆ្នាំ ២០២០ ​បានបង្ហាញថា ជំងឺមហារីកមាត់ស្បូនសរុបចំនួនប្រមាណ ​១១៣៥(១១.៤%)ករណី ត្រូវបានធ្វើរោគ​វិនិច្ឆ័យ ហើយ ចំនួន៦៤៣ករណីបានស្លាប់។ ដូច្នេះការផ្តល់ថ្នាំបង្ការ​ជំងឺ​មហារីកមាត់ស្បូនគឺមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារស្ដីពីជំងឺមហារីកមាត់ ស្បូនតាមរយៈការកាត់ផ្តាច់នូវការចម្លងមេរោគមហារីកមាត់ស្បូន ។យោងទៅលើការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត របស់អង្គការសុខភាពពិភព​លោក​នាពេលបច្ចុប្បន្នបានបង្ហាញថា ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនចំនួនមួយដូសគឺមានប្រសិទ្ធ ភាព​ខ្ពស់​ប្រមាណពី៨០ ទៅ៩០% ក្នុងការកាត់បន្ថយការឆ្លង ​និងការការពារពី​ជំងឺ​មហារីកមាត់ស្បូន៕ (អត្ថបទ៖ ឈឹម មករា)

រដ្ឋបាលខណ្ឌច្បារអំពៅ រៀបចំទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ « ទេសចរណ៍ និងការវិនយោគបៃតង »

2023/10/10 04:15:09 pm        159
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ រដ្ឋបាលខណ្ឌច្បារអំពៅ ដោយមានការចូលរួមពីកម្លាំងអាជ្ញាធរចម្រុះ ​មានមន្ត្រីរាជការ កងកម្លាំងទាំង២ប្រភេទ ក៏ដូចជាក្រុមយុវជន ស.ស.យ.ក បានរៀបចំទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ « ទេសចរណ៍ និងការវិនយោគបៃតង » ។លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ​បានអាននូវសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ​លើប្រធានបទ « ទេសចរណ៍ និង​ការវិនិយោគបៃតង » ដែល​សុទ្ធ សឹង​ជាអនុសាសន៍ដល់ខ្ពង់ខ្ពស់ ​និងផ្តល់នូវអត្ថន័យដ៏ជ្រាលជ្រៅ ជូនដល់ប្រជាពលរដ្ឋក្នុងប្រទេសជាតិទាំងមូល ​លើការបន្តកែប្រែមុខមាត់ប្រទេស ឈានទៅរកការ​អភិវឌ្ឍ​ផ្នែកទេសចរណ៍ជាតិ ឱ្យកាន់តែខ្លាំងក្លា​ និងកើនឡើងជាលំដាប់ ។ លោកអភិបាលខណ្ឌ បានបន្តថា ​ទិវាទេសចរណ៍ពិភពលោកនេះ គឺ​យុទ្ធនាការសំខាន់​សម្រាប់​អាជ្ញាធររដ្ឋបាលថ្នាក់​ក្រោមជាតិ ​ដែលមាន​កាតព្វកិច្ចត្រូវ​ចុះសម្អាត​បរិស្ថានអនាម័យ​ក្នុង​សង្គមឱ្យបានល្អប្រសើរ​ ប្រកប​ដោយ​សោភណ្ឌភាព ​ដើម្បីប្រែក្លាយ​មុខ​មាត់ប្រទេសជាតិ ឱ្យក្លាយ​ទៅជាទីក្រុងបៃតង ។សូមបញ្ជាក់ថា ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ « ទេសចរណ៍ និង​ការវិនយោគបៃតង » ខាងលើនេះ ​គឺនឹងត្រូវប្រារព្ធឡើង ​នៅថ្ងៃទី២៧ ​ខែកញ្ញា ជារៀងរាល់ឆ្នាំ ផងដែរ ៕ លីហេង

សម្ដេចធិបតី៖ កម្ពុជាកំពុងខិតខំចល័តពលរដ្ឋខ្មែរដែលនៅសេសសល់​ក្នុងតំបន់គ្រោះថ្នាក់​ទៅទីសុវត្ថិភាពគ្រប់ៗគ្នា

2023/10/10 03:39:59 pm        305
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែង​បញ្ជាក់​តាម​រយៈ​សារសំឡេង​ពិសេស​នា​រសៀលថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣នេះថា នៅក្នុងចំណោមពលរដ្ឋ និង​និស្សិត​ខ្មែរ​ចំនួន​ ៤៥៤ នាក់នោះអាជ្ញាធរបានទាក់ទងបានទាំងអស់គ្នា ខណៈក្នុងចំណោមពលរដ្ឋខ្មែរទាំង ៤៥៤ នាក់ មាន ៣២៣នាក់បានបានចល័តដល់ទីតាំងសុវត្ថិភាព និង ១៥១ នាក់ កម្ពុជា កំពុង​ខិត​ខំ​ធ្វើការជាមួយភាគីអាជ្ញាធរអ៊ីស្រាអែល ដើម្បីចល័តទៅកាន់ទីតាំងសុវត្ថិភាព។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា គិតត្រឹមម៉ោង ៧ ព្រឹក ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣​នេះ ​រាជរដ្ឋាភិបាលកម្ពុជា កំណត់បាន​ចំនួន​ពលរដ្ឋ​ខ្មែរដែ​ល​មាន​វត្ត​មាន​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល គឺមានចំនួន ៤៥៤ នាក់ បូករួមទាំងនិស្សិត ១នាក់ បានរងគ្រោះស្លាប់។ សម្ដេច​ធិបតី​បញ្ជាក់ថា នៅក្នុងចំណោមពលរដ្ឋ និងនិស្សិតខ្មែរចំនួន ៤៥៤ នាក់​នោះ​អាជ្ញាធរ​បាន​ទាក់​ទង​បានចំនួន ៤៥៤ នាក់ ពោលគឺទាក់ទងបានទាំងអស់គ្នា ដែលមកដល់ម៉ោងនេះ គឺ​ផ្ទាល់​តែម្ដង​ដែលបញ្ជាក់អំពីសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសអ៊ីស្រាអែល។ សម្ដេចធិបតីថ្លែងថា រាជដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា នៅបន្តតា​ម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ រហូត​ដល់​ប្រជាជន​ខ្មែរ​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​គ្រប់​រូប​បាន​ដល់​ទី​សុវត្ថិភាព​គ្រប់​ៗ​គ្នា​។សម្ដេចធិបតី បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរកំពុងរស់នៅប្រទេសអ៊ីស្រាអែលទាំងអស់ ជា​ពិសេស​និស្សិត បន្តយកចិត្តទុកដាក់នូវការថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន ជាពិសេស និស្សិត​បន្ត​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងគោរពឱ្យបានម៉ឺងម៉ាត់ ចំពោះរាល់​ការ​ណែនាំ​របស់​អាជ្ញាធរ​អ៊ីស្រាអែល។សម្ដេចបាន​អំពាវានវដល់ប្រជាពលរដ្ឋកំពុងរស់នៅអ៊ីស្រាអែល រក្សាភាពស្ងៀមស្ងាត់ និងជឿ​ជាក់​លើ​សមត្ថភាព​របស់អាជ្ញាធរអ៊ីស្រាអែល ដែលជាម្ចាស់ផ្ទះនៅក្នុងការធានាសុវត្ថិភាព ជូ​ន​ប្រជា​ពលរដ្ឋ​ទាំង​អស់ រួមមានប្រជាពលរដ្ឋអ៊ីស្រាអែល និងគ្រប់ជនជាតិ ដែលរស់​នៅ​លើ​ទឹក​ដី​អ៊ី​ស្រាអែល រួមទាំងបងប្អូនខ្មែរផងដែរ។សម្ដេចធិបតីថ្លែងថា រដ្ឋាភិបាលអ៊ីស្រាអែល បានបញ្ជាក់​ប្រាប់​បណ្ដា​ប្រទេស​ដែល​មាន​ប្រជាជន​រស់​នៅ​ក្នុង​ប្រទេសអ៊ីស្រាអែលថា អ៊ីស្រាអែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធានាសុវត្ថិភាព ជូន​ប្រជាពលរដ្ឋគ្រប់រូបដែលនៅក្នុងប្រទេស មិនថាប្រជាជនអ៊ីស្រាអែល ឬជនបរទេសនោះទេ គឺ​រដ្ឋាភិបាលអ៊ីស្រាអែល និងផ្ដល់ការជួយជនបរទេសដូចប្រជាជនអ៊ីស្រាអែលផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

កាកបាទក្រហមកម្ពុជា អបអរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា ឆ្នាំ២០២៣

2023/10/10 01:48:15 pm        200
ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ការជួយមនុស្សចាស់ គឺជួយយើងទាំងអស់គ្នា” នៅព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ​បានរៀបចំពិធីជួបជុំ និងសំណេះសំណាលជាមួយព្រឹទ្ធាចារ្យ ​ជានិវត្តជនចំនួន៣៨នាក់ និង​គ្រួសារនិវត្តន៍ជនដែលបានទទួលមរណភាព ចំនួន ២៧នាក់ សរុបចំនួន ​៦៥នាក់ ដែល​ធ្លាប់បម្រើការងារមនុស្សធម៌យ៉ាងសកម្ម ​ជាមួយកាកបាទក្រហមកម្ពុជា ​នាពេលកន្លងមក ក្រោមអធីបតីភាព លោកជំទាវ ពុំ ចន្ទីនី ​អគ្គលេខាធិការ ​នៅអគារទីស្នាក់ការកណ្តាល កាកបាទ​ក្រហមកម្ពុជា រាជធានីភ្នំពេញ។ក្នុងពិធីនេះលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ​បានអាននូវសារលិខិត របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី​ ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និង​ទិវាមនុស្សចាស់អន្តរជាតិ ១តុលា ឆ្នាំ២០២៣។ ក្រោយពីបានអាននូវសារលិខិតរួចមកលោកជំទាវ អគ្គលេខាធិការ​ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តាំផ្ញើសួរសុខទុក្ខ ការគិតគូរចំពោះគុណបំណាច់របស់និវត្តជនទាំងអស់ ដែលធ្លាប់​មានអនុស្សាវរីយ៍ដ៏សែនកំសត់ និងការពុះពារគ្រប់ឧបសគ្គតាមដងផ្លូវដ៏សែនលំបាក ដើរឆ្លងកាត់​ចម្ការមីន កាត់វាល ចូលព្រៃ និងទីជនបទដាច់ស្រយាល ក្នុងប្រតិបត្តិការមនុស្សធម៌ធំៗកន្លងមក ដើម្បីនាំយកអំណោយមនុស្សធម៌ជូនដល់ដៃជនរងគ្រោះ។គួររំលឹកថា ការប្រារព្ធទិវានេះ ​គឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និង​ស្របតាមសេចក្តីសម្រេច របស់អង្គការសហប្រជាជាតិ ​ដែលបាន​ឆ្លុះបញ្ចាំង​ឱ្យឃើញថា មនុស្សវ័យចាស់​ បានបន្សល់ទុកស្នាដៃ គុណូបការៈ ​និងការអប់រំប្រៀនប្រដៅ ប្រកបដោយ​គតិបណ្ឌិត ហើយបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា យើងមានប្រពៃណី ​ទំនៀមទម្លាប់ដ៏ល្អ មានកេរមរតកសម្បត្តិវប្បធម៌ ​ដែល​សម្បូណ៌បែប ​និងសមិទ្ធផលទាំងឡាយ ត្រូវបានរក្សាគង់វង្សរហូតដល់សព្វថ្ងៃនេះ។ជាមួយគ្នានោះ និវត្តជនទាំងអស់បានថ្លែងថា ទោះបីពួកគាត់បានចូលនិវត្តរ៍ហើយក្តី តែពួកគាត់​មានមោទនភាព ​ចំពោះវឌ្ឍនភាព ​និងសមិទ្ធផលធំធេងរបស់កាកបាទក្រហមកម្ពុជា ក្រោមការ​ដឹកនាំ​ប្រកប​ដោយគតិបណ្ឌិតរបស់ ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលបានធ្វើឱ្យកាកបាទ​ក្រហមកម្ពុជា មានការទទួលស្គាល់ទាំងថ្នាក់ជាតិ ​និងនៅលើឆាកអន្តរជាតិ។សូមបញ្ជាក់ថា ជាចំណងដៃក្នុងឱកាសជួបជុំគ្នានេះ និវត្តជនទាំង ៣៨នាក់ បានទទួល​អំណោយមនុស្សធម៌ក្នុងម្នាក់ៗ ថវិកា២លានរៀលទៀតផង៕ អត្ថបទៈ សំ ងីម

រដ្ឋមន្រ្តីក្រសួងបរិស្ថានប្រកាសដាក់ចេញយុទ្ធនាការដាំដើមឈើយ៉ាងតិច១លានដើមជារៀងរាល់ឆ្នាំ

2023/10/10 01:42:49 pm        169
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសដាក់ចេញយុទ្ធនាការដាំដើមឈើ យ៉ាងតិច ១លានដើម ជារៀងរាល់ឆ្នាំចាប់ពីពេលនេះតទៅ។ តាមរយៈយុទ្ធនាការថ្ងៃ១០ តុលានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឲ្យប្រជាពលរដ្ឋ ចូលរួមដាំដើមឈើ ដាំស្តារព្រៃ ​និងចូលរួមការពារអភិរក្សព្រៃឈើ ​និងបរិស្ថានធម្មជាតិ ​ដើម្បីបង្កើនគម្របព្រៃ និង​អាចលក់កាបូន​ ដើម្បីអាចបង្កើនប្រាក់ចំណូល​នៅក្នុងសហគមន៍។ ​នេះបើតាមសំណេរ​នៅក្នុង​ទំព័រហ្វេសប៊ុក​របស់ក្រសួងបរិស្ថានបង្ហោះនៅថ្ងៃទី១០ខែតុលា ​ឆ្នាំ២០២៣នេះ។យោងតាមសំណេរដដែលបានលើកឡើងពីប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន យ៉ាងដូច្នេះថា ដើម្បីធានានិរន្តភាពបរិស្ថាន និងជីវភាពសហគមន៍​ ប្រជាសហគមន៍ ត្រូវនាំគ្នាដាំ​ដើមឈើឱ្យបានច្រើន ​ពីព្រោះដើមឈើគឺជាប្រភពប្រាក់ចំណូល តាមរយៈការទាញចំណូលពីការលក់កាបូន ហើយចំណូលពីការលក់បូន នឹងជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឲ្យប្រជាពលរដ្ឋមានចំណូលបន្ថែម លើសពីចំណូលតាមរយៈភ្ញៀវទេសចរណ៍នាពេលបច្ចុប្បន្ននេះ។ យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី១ នៃមុំទី២ ទី៤ និងទី៥ គឺធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ដោយជំរុញការលើកកម្ពស់ ការទាក់ទាញ​វិនិយោគ ក្នុងឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងឧស្សាហកម្មបៃតង។ រដ្ឋាភិបាលមាន​ផែនការ​រក្សាគំរបព្រៃឈើឲ្យបាន ៦០ភាគរយ នៅឆ្នាំ២០៣០។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចាត់ទុក​ ការងារបរិស្ថានគឺមានភាពសំខាន់ជាសកល ដូចនេះ ក្រសួងបានដាក់ចេញយុទ្ធនាការរួមមាន៖ ទី១)ជំរុញនិងចូលរួមក្នុងយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ និងរហូតដល់ពេលនេះ មានការចូលរួមពីសាលាគ្រប់កម្រិតទូទាំងប្រទេសប្រមាណជាង ១ម៉ឺន ១ពាន់ និងសិស្សានុសិស្ស ដែលជាយុវជនជំនាន់ក្រោយជាង ១,៥លាននាក់ ទី២)គឺការស្តារ និងដាំដើមឈើឡើងវិញ ដើម្បីឈានឆ្ពោះទៅទទួលបាននូវអព្យាក្រឹតកាបូន និងការលើកកម្ពស់ជីវភាពប្រជាសហគមន៍ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និង ៣)បង្កើនគម្របព្រៃឈើឲ្យបាន៦០% តាមរយៈការដាំដើមឈើ១លានដើម ក្នុងមួយឆ្នាំ រួមទាំងការដាំឬស្សី ដើម្បីបង្កើនគម្របព្រៃ និងបង្កើនជីវភាពប្រជាជន ព្រមទាំងការចូលរួម​ជាមួយ​ដៃគូនានា ដោះស្រាយបញ្ហាសកល ដែលយកចិត្តទុកដាក់ជាចម្បងទៅ​លើការប្រែប្រួល​អាកាសធាតុ​ជាសកល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត
05/03/2026 01:05 PM
ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក
05/03/2026 01:05 PM
មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក
05/03/2026 01:05 PM
ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់
05/03/2026 12:05 PM
អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
05/03/2026 12:05 PM
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
05/03/2026 12:05 PM
ជម្លោះនៅតែកើតមានរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
05/03/2026 12:05 PM
លោក Trump និយាយថា មានលទ្ធភាពដែលអាមេរិកអាចចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ម្តងទៀត​
05/03/2026 12:05 PM
មនុស្សយ៉ាងហោច ៩នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា
05/03/2026 11:05 AM
សហរដ្ឋអាមេរិកអនុម័តលក់អាវុធតម្លៃ ៨,៦ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តមជ្ឈិមបូព៌ា
05/03/2026 11:05 AM