ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

អង្គការយូនីសេហ្វ រាយការណ៍ពីចំនួនកុមារដ៏ច្រើនលើសលប់ឆ្លងកាត់ព្រៃ នៅប្រទេសប៉ាណាម៉ា

2023/09/08 08:44:49 am        328
UN៖ អង្គការយូនីសេហ្វ (UNICEF) បានរាយការណ៍កាលពីថ្ងៃពុធ (៦ កញ្ញា) អំពីកំណត់ត្រាច្រើនបំផុតនៃចំនួនកុមារអន្តោប្រវេសន៍ឆ្លងកាត់ព្រៃដារៀន (Darien) ដ៏គ្រោះថ្នាក់របស់ប្រទេសប៉ាណាម៉ាក្នុងឆ្នាំ២០២៣នេះ។ យោងតាមរបាយការណ៍ថ្មីបានឲ្យដឹងថា កុមារជាង៦០.០០០នាក់បានប្រថុយជីវិត ដើម្បីឆ្លងកាត់ព្រៃច្រករបៀបដារៀនហ្គាប (Darien Gap) ដ៏គ្រោះថ្នាក់ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២៣នេះ ហើយតួលេខនេះធ្វើឱ្យឆ្នាំនេះ ក្លាយជាឆ្នាំដែលមានកំណត់ត្រាកុមារឆ្លងកាត់ព្រៃដ៏គ្រោះថ្នាក់មួយនេះច្រើនបំផុត។យ៉ាងហោចណាស់មានកុមារ និងក្មេងជំទង់ចំនួន២៩.០០០នាក់ បានឆ្លងកាត់ព្រៃដារៀន ក្នុងឆ្នាំ២០២១ និងកុមារចំនួន៤០.០០០នាក់បានធ្វើដំណើរឆ្លងកាត់ក្នុងឆ្នាំ២០២២។ ក្រុមអាជ្ញាធរអន្តោប្រវេសន៍របស់ប៉ាណាម៉ាបាននិយាយថា មានមនុស្សប្រហែល២៤៨.៩០១នាក់ បានឆ្លងកាត់ព្រៃនេះ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ហើយកុមារ និងក្មេងជំទង់មានចំនួន២១ភាគរយនៃតួលេខនោះ។ ការធ្វើដំណើរចម្ងាយ៦០គីឡូម៉ែត្រ ឆ្លងកាត់ព្រៃដារៀន បានទាក់ទាញជនអន្តោប្រវេសន៍ទៅកាន់ប៉ាណាម៉ា ហើយជាផ្លូវដ៏សំខាន់សម្រាប់អ្នកដែលសង្ឃឹមថា នឹងទៅដល់សហរដ្ឋអាមេរិក និងកាណាដាផងដែរ៕

កូរ៉េខាងជើងបញ្ចេញនាវាមុជទឹកវាយប្រហារដោយនុយក្លេអ៊ែរតាកទិកថ្មីបែបកូរ៉េ និងបន្តព្រមានអាមេរិកពីគ្រោះថ្នាក់សង្គ្រាមនុយក្លេអ៊ែរ

2023/09/08 08:35:58 am        419
 កូរ៉េខាងជើង៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ (KCNA)បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងជើងបាន បានបញ្ចេញនាវាមុជទឹកវាយប្រហារដោយនុយក្លេអ៊ែរតាកទិកថ្មីបែបកូរ៉េ កាលពីថ្ងៃពុធ ក្នុងអំឡុង ពិធីមួយចូលរួមដោយមេដឹកនាំប្រទេសនេះ គឺលោក Kim Jong Un ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន KCNA លោក Kim បាននិយាយក្នុងអំឡុងពិធីនេះថា នាវាមុជទឹកថ្មីនេះ នឹងបំពេញបេសកកម្មប្រយុទ្ធរបស់ខ្លួនជាមធ្យោបាយវាយលុកក្រោមទឹកដ៏សំខាន់របស់កងកម្លាំងជើងទឹករបស់កូរ៉េខាងជើង។ ទីភ្នាក់ងារសារព័ត៌មានរបស់កូរ៉េខាងជើងដដែលនេះ បានរាយការណ៍ថា នាវាមុជទឹកដែលមានឈ្មោះថា "វីរបុរសគីម គុនអុក" (Hero Kim Kun Ok) នឹងប្រកាសពីការចាប់ផ្តើមនៃជំពូកថ្មីសម្រាប់ការពង្រឹងកម្លាំងទ័ពជើងទឹករបស់កូរ៉េខាងជើង ។លោក Kim បាននិយាយថា ពុំមានច្រកណាមួយត្រូវដើរថយក្រោយ ក្នុងការជំរុញលើការពង្រីកឧស្សាហកម្មសាងសង់នាវារបស់កងទ័ពជើងទឹកនោះទេ ព្រោះនេះជាកិច្ចការអាទិភាពកំពូលដែលត្រូវបំពេញដោយមិនត្រូវស្គាល់ពាក្យថាបរាជ័យជាដាច់ខាត។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបាននិយាយថាខ្លួនបានធ្វើសមយុទ្ធប្រដូចទៅនឹងការវាយប្រហារពិតៗដោយមីស៊ីលនុយក្លេអ៊ែរកាលពីចុងសប្តាហ៍ដើម្បីព្រមានសហរដ្ឋអាមេរិកពី គ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរ។ប្រភពខាងលើ បានរាយការណ៍នៅពេលនោះថា សមយុទ្ធប្រដូចនឹងការពិតនេះគឺដើម្បីឆ្លើយតបទៅនឹងសមយុទ្ធយោធារួមគ្នាដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកាលពីដើមសប្តាហ៍នេះ។គួររម្លឹកថា សមយុទ្ធបាញ់គ្រាប់ពិតរបស់អាមេរិក និងកូរ៉េខាងត្បូង ដោយផ្អែកលើការវាយបកប្រឆាំងនឹងកងកម្លាំងឈ្លានពានបានចាប់ផ្តើមនៅថ្ងៃទី៣១ ខែសីហា៕

សេចក្ដីប្រកាសព័ត៌មាន៖ ជោគជ័យបេសកកម្មរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឥណ្ឌូនេស៊ី

2023/09/08 06:54:51 am        336
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីជោគជ័យ នៃបេសកកម្មរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣៕ 

កម្ពុជាស្វាគមន៍ភាគីអូស្ត្រាលី ក្នុងការផ្ដល់សាស្ត្រាចារ្យឲ្យមកបង្រៀននិស្សិត ក្នុងវិស័យកសិកម្មនៅកម្ពុជា

2023/09/07 03:08:58 pm        193
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញ​ការស្វាគមន៍​ជូនចំពោះភាគីអូស្ត្រាលី ក្នុងការផ្ដល់សាស្ត្រាចារ្យមកបង្រៀននិស្សិតកម្ពុជា ដើម្បីពង្រឹង​សមត្ថភាពឱ្យកាន់តែប្រសើរ ​ក្នុងផ្នែកភាសានវានុវត្តន៍ និងបច្ចេកវិទ្យា ដើម្បីឆ្លើយតប​តម្រូវការចាំបាច់របស់និស្សិតសិក្សាផ្នែកកសិកម្ម។ក្រសួងសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៧ កញ្ញា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្នុង​ជំនួបការងារ រវាងឯកឧត្តម ចាស្ទីន វ៉ាយអេត (Justin Whyatt) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញ​សមត្ថភាពនៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ​ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានថ្លែងអំណរគុណ​ចំពោះភាគីអូស្ត្រាលីដែលមានកិច្ចសហប្រតិបត្តិការល្អ ហើយបាននិងកំពុងបន្តចូលរួមគាំទ្រ​ក្នុងការ​អភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ​ជាពិសេសការអភិវឌ្ឍពូជស្រូវចំប៉ីស៧០។ ឯកឧត្តម បានបន្តថា ពូជស្រូវចំប៉ីស ៧០ គឺជាសក្ខីភាព ​នៃកិច្ចសហប្រតិបត្តិការដ៏ប្រសើរ រវាង​កម្ពុជា និងអូស្ត្រាលីនៅក្នុងវិស័យកសិកម្ម។ ​ការងារទៅថ្ងៃមុខ គឺសិក្សាអំពីខ្សែច្រវាក់ផលិតកម្ម​នៃពូជ​ស្រូវចំប៉ីស៧០ ដើម្បីធានាបាននូវទីផ្សារជាក់លាក់មួយសម្រាប់កសិករ ដែលផលិតពូជ​ស្រូវនេះនាពេលអនាគត។ឯកឧត្តមរដ្ឋមន្ដ្រី បានជម្រាបជូនភ្ញៀវបន្ថែមថា នៅក្នុងអាណត្តិថ្មីនេះ​ រាជរដ្ឋាភិបាលកម្ពុជា បានដាក់​ចេញនូវគោលនយោបាយអាទិភាពបន្ទាន់ចំនួន៦ ​ដែលក្នុងនោះក៏មានផងដែរ គោលនយោបាយ​ទាក់ទងនឹងវិស័យកសិកម្មជាអាទិ៍ ការដាក់ ពង្រាយមន្ដ្រីកសិកម្មនៅតាមឃុំដែលមានសកម្មភាព​កសិកម្ម ​ដើម្បីជួយដល់កសិករ ​និងការពង្រឹងសហគមន៍កសិកម្ម។ ទាក់ទងទៅនឹងការអភិវឌ្ឍធនធានមនុស្ស ឯកឧត្តម បានលើកឡើងពីតម្រូវការចាំបាច់​របស់និស្សិត​សិក្សាផ្នែកកសិកម្ម ដែលត្រូវការការពង្រឹងសមត្ថភាពឱ្យកាន់តែប្រសើរក្នុងផ្នែក​ភាសាន​វានុវត្តន៍ និងបច្ចេកវិទ្យា៕

ចិន និងឥណ្ឌូនេស៊ី ពិភាក្សាលើការបន្តគម្រោងផ្លូវរថភ្លើងល្បឿនលឿនរបស់ទីក្រុងហ្សាកាតា

2023/09/07 01:24:44 pm        206
រដ្ឋមន្រ្តីជាន់ខ្ពស់មួយរូបរបស់ឥណ្ឌូនេស៊ី បាននិយាយថា ចិន និងឥណ្ឌូនេស៊ី បានពិភាក្សាលើការបន្តគម្រោងផ្លូវរថភ្លើងល្បឿនលឿនផ្តល់មូលនិធិរាប់ពាន់លានដុល្លារដោយទីក្រុងប៉េកាំង ក្រោយនាយករដ្ឋមន្រ្តីចិនលោក Li Qiang (លី ឈៀង) ឡើងជិះរថភ្លើងល្បឿនលឿន អំឡុងពេលរត់សាកល្បងកាលពីថ្ងៃពុធ ។ លោក Luhut Pandjaitan គឺជារដ្ឋមន្រ្តីសម្របសម្រួលទទួលបន្ទុកកិច្ចការសមុទ្រ និងការវិនិយោគទុន និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ផ្លូវរថភ្លើងល្បឿនលឿនចម្ងាយ ១៤២គ.ម បច្ចុប្បន្នតភ្ជាប់រដ្ឋធានីហ្សាកាតា ទៅកាន់ទីក្រុងបានឌុង ។ គម្រោងបន្តផ្លូវរថភ្លើងល្បឿនលឿនទៅកាន់ទីក្រុងធំបំផុតទី ២ ស៊ូរ៉ាបាយ៉ា របស់ប្រទេសឥណ្ឌូនេស៊ី ដែលមានចម្ងាយជាង ៧០០គ.មនៅទូទាំងកោះជ្វា ត្រូវបានពិភាក្សាជាមួយលោក Li ហើយនាយករដ្ឋមន្រ្តីចិនរូបនេះ បានបង្ហាញការគាំទ្រ ។ លោក Li និងលោក Luhut បានធ្វើតេស្តរថភ្លើងល្បឿនលឿន លើផ្លូវចម្ងាយជិតពីទីក្រុងហ្សាកាតា ទៅកាន់តំបន់ជាយក្រុងទីក្រុងមួយនេះ ។ គួរឲ្យដឹងថា គម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៧,៣ពាន់លានដុល្លារ របស់ប្រនាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ ដែលជាផ្នែកមួយនៃគម្រោងផ្លូវមួយ ក្រវាត់មួយរបស់ចិន បានជួបបញ្ហាជាច្រើន ចាប់ពីបញ្ហាលទ្ធកម្មដីធ្លី ការពន្យាពេលការសាងសង់ដោយសារជំងឺ COVID-19 ហើយនិងការចំណាយលើសគម្រោង ៕

ភ្ញៀវទេសចរទៅកម្សាន្តលេងនៅទីក្រុងវ៉ាស៊ីងតោន លែងឃើញមានមនុស្សច្រើនកុះករដោយសារតែរលកកម្តៅ

2023/09/07 01:18:32 pm        191
ភ្ញៀវទេសចរដែលបានធ្វើដំណើរទៅកម្សាន្តលេងនៅទីក្រុងវ៉ាស៊ីងតោន សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ និយាយថា ពួកគេពុំបានធ្វើដំណើរទៅកាន់បូជនីយដ្ឋានដ៏ពេញនិយមបំផុតនៅក្នុងប្រទេសមួយនេះទេ ដោយសារហេតុផលមួយ គឺរលកកម្តៅពេលដែលសីតុណ្ហភាពកើនឡើងដល់ ៣៨អង្សាសេនៅក្នុងសប្តាហ៍នេះ ។ អ្នកស្រី Theresa Statz គឺជាអ្នកស្រុកមកពីរដ្ឋ Minnesota និយាយថា ដើរលេងនៅទីនេះ ដូចជាដើរលេងក្នុងអណ្តាតភ្លើង ។ កាលពីថ្ងៃម្សិលមិញ ព្រះអាទិត្យរះគ្មានស្រទុំដោយគ្មានពពកមួយដុំ ហើយសូម្បីតែនៅក្នុងម្លប់ក៏ក្តៅដែរ ។ ចំណែកអ្នកស្រី Lindsey Tincher ដែលមកពីរដ្ឋ Minnesota ផងដែរនោះ និយាយថា វាពិតជាក្តៅខ្លាំងណាស់ ។ ក្មេងៗបានសុំទិញការ៉េម ហើយពួកយើងត្រូវការទឹកច្រើន ។ អ្នកស្រី Tincher និងប្តី Daniel របស់គាត់ សង្ឃឹមថានឹងបង្ហាញវិមាន Lincoln Memorial ដល់កូនៗរបស់ពួកគេ ។ អ្នកស្រីនិយាយថា ខ្ញុំមិនប្រាកដនោះទេថាតើពួកយើងនឹងធ្វើដំណើរទៅកាន់វិមាន Lincoln Memorial ដែរឬអត់ ។ ពួកយើងស្នាក់នៅច្រើននៅក្នុងសារមន្ទីរដែលមានម៉ាស៊ីនត្រជាក់ ។ អង្គុយនៅលើបង់ជិតផ្សារទំនើបជាតិ អ្នកនាង Statz និងមិត្តប្រុស Kyle Haight-Nali របស់នាង កំពុងមើលផែនទី ដើម្បីស្វែងរកមើលថាតើកន្លែងណាដែលអាចគេចផុតពីកម្តៅ ។ ពួកគេមានគម្រោងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីងតោន ប៉ុន្តែស្ថានភាពអាកាសធាតុពុំអំណោយផលទាល់តែសោះ ។ សូមបញ្ជាក់ថា ទីក្រុងវ៉ាស៊ីងតោន បានបើកតំបន់ម៉ាស៊ីនត្រជាក់ជាច្រើនកន្លែង ដែលគេស្គាល់ថាជាមជ្ឈមណ្ឌត្រជាក់ ដើម្បីឆ្លើយតបនឹងអាកាសធាតុក្តៅខុសរដូវនេះ ៕

អាស៊ានមានការព្រួយបារម្ភជុំវិញទំនាក់ទំនងចិន-អាមេរិក ខណៈភាពតានតឹងអាចបញ្ឆេះអរិភាព

2023/09/07 01:14:25 pm        137
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បាននិយាយកាលពីថ្ងៃពុធថា អាស៊ីអាគ្នេយ៍ កំពុងតាមដានដំណើរនៃទំនាក់ទំនងអាមេរិក-ចិន ដោយមានការព្រួយបារម្ភខ្លាំង ខណៈភាពតានតឹងរវាងប្រទេសទាំងពីរ អាចបញ្ឆេះអរិភាពដែលមានស្រាប់យ៉ាងងាយស្រួលនៅក្នុងតំបន់។លោកនាយករដ្ឋមន្ត្រី Lee បានព្រមានថាប្រសិនបើរឿងនេះកើតឡើង សន្តិភាព វិបុលភាព និងស្ថិរភាព ដែលមានមករាប់ទសវត្សរ៍មកហើយនោះ អាចត្រូវបានបំផ្លាញ។និយាយនៅក្នុងកិច្ចប្រជុំរវាងមេដឹកនាំប្លុកនិងនាយករដ្ឋមន្ត្រីចិន លោក Li Qiang លោកនាយករដ្ឋមន្ត្រី Lee បាននិយាយថាវាពិតជាសំខាន់សម្រាប់ទាំងប្រទេសចិន និងសហរដ្ឋអាមេរិកដើម្បីបន្តការពិភាគ្សាគ្នា កសាងទំនុកចិត្តជាយុទ្ធសាស្ត្រនៅគ្រប់កម្រិតទាំងអស់ ហើយព្យាយាមស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែធំធេង។ ទាំងសហរដ្ឋអាមេរិកនិងប្រទេសចិនចាំបាច់ត្រូវបង្ហាញភាពជាអ្នកដឹកនាំដើម្បីដោះស្រាយបញ្ហាសកលទាំងមូលជាបន្តបន្ទាប់ ដែលប៉ះពាល់ដល់យើងទាំងអស់គ្នា។មេដឹកនាំអាស៊ាន កំពុងស្ថិតនៅក្នុងរដ្ឋធានីរបស់ប្រទេសឥណ្ឌូនេស៊ីដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនានា ជាកន្លែងដែលមេដឹកនាំនឹងមានកិច្ចពិភាក្សាជាមួយដៃគូផ្ទៃក្នុង។ នៅក្នុងកិច្ចប្រជុំដែលមេដឹកនាំប្លុកមានការជួបជាមួយអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris លោកនាយករដ្ឋមន្ត្រី Lee បាននិយាយជាថ្មីថាទំនាក់ទំនងចិន-អាមេរិក គឺជាការព្រួយបារម្ភយូរអង្វែងសម្រាប់តំបន់នេះ។

លោក Zelenskyy ជួបលោក Blinken ខណៈអាមេរិកប្រកាសផ្តល់ជំនួយថ្មីដល់អ៊ុយក្រែន

2023/09/07 01:07:34 pm        79
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានជួបជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នៅក្នុងទីក្រុងគីវកាលពីថ្ងៃពុធដោយបានអនុម័តនូវសារមួយថ្លែងអំណរគុណសម្រាប់ការគាំទ្ររបស់សហរដ្ឋអាមេរិកនៅអ៊ុយក្រែន។ អំឡុងជំនួប លោក Zelenskyy បានថ្លែងអំណរគុណដល់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងជំនួយដែលបានទទួលក្នុងវិស័យថាមពលមុនពេលរដូវរងារ។ លោក Blinken គឺជាមន្ត្រីសហរដ្ឋអាមេរិកជាន់ខ្ពស់ដំបូងគេដែលធ្វើទស្សនកិច្ចនៅទីក្រុងគីវ ចាប់តាំងពីការវាយបកបានចាប់ផ្តើមកាលពីដើមខែមិថុនា និងបានចាត់ទុកភាពរីកចម្រើននៃការវាយបក ថា គួឲ្យចាប់អារម្មណ៍។ លោកបានធានាដល់លោក Zelenskyyលើការគាំទ្រប្រទេសនេះ ក្នុងការផ្តល់ជំនួយរយៈពេលវែងដើម្បីកសាងអ៊ុយក្រែនឲ្យរឹងមាំ។លោក Antony Blinken បានប្រកាសការផ្តល់ជំនួយថ្មីដល់អ៊ុយក្រែនដែលមានចំនួនសរុបជាង១ពាន់លានដុល្លារក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគីវ រួមមានទាំងជំនួយ៦៦៥លានដុល្លារជាជំនួយសន្តិសុខស៊ីវិល និងយោធាថ្មី និងរាប់លានដុល្លារទៀតក្នុងការគាំទ្រសម្រាប់ការការពារដែនអាកាសរបស់អ៊ុយក្រែន និងវិស័យដ៏ទៃទៀត។ លោក Bliken និយាយថា អ៊ុយក្រែនបានធ្វើឲ្យមានការីកចម្រើនដ៏សំខាន់ក្នុងការវាយបករបស់ខ្លួនលើការឈ្លានពានរបស់រុស្ស៊ី អំឡុងទស្សនកិច្ច ដែលលុបលើការវាយប្រហាររបស់រុស្ស៊ីបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៧នាក់ស្លាប់។

ចិនបង្កើនទំនុកចិត្តនយោបាយជាមួយវៀតណាម មុនដំណើរទស្សនកិច្ចរបស់លោកបៃដិន

2023/09/07 12:54:31 pm        82
ប្រទេសចិន បានបញ្ជូនមន្ត្រីជាន់ខ្ពស់មួយរូបទៅកាន់ប្រទេសវៀតណាម ដើម្បីបង្កើន «ទំនុកចិត្តផ្នែកនយោបាយ» រវាងប្រទេសទាំងពីរ មុនពេលដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់ប្រធានាធិបតីអាមេរិក លោកចូ បែដិន ដែលរៀបចំឡើងដើម្បីជំរុញទំនាក់ទំនងការទូតរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងហាណូយ។ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហ័រ បានរាយការណ៍ថា ប្រធាននាយកដ្ឋានអន្តរជាតិនៃបក្សកុម្មុយនិស្តចិន លោក Liu Jianchao (លីវ ជានឆាវ) បានជួបជាមួយមេដឹកនាំបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចរបស់វៀតណាម លោក Nguyen Phu Trong (ង្វៀន ភូទ្រុង) ។សារព័ត៌មាន ស៊ីនហ័រ បាននិយាយថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃដែលបានបញ្ចប់កាលពីថ្ងៃពុធ លោក លីវ ក៏បានពិភាក្សាជាមួយសមភាគីវៀតណាមរបស់ខ្លួន និងបានជួបជាមួយក្រុមសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសវៀតណាមផងដែរ។ ភាគីទាំងពីរបាននិយាយថា ពួកគេបានយល់ព្រមពង្រឹងការជឿទុកចិត្តគ្នាខាងនយោបាយ និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការជួបបញ្ហាប្រឈមនានា។លោក បៃដិន នឹងត្រូវទៅធ្វើនៅប្រទេសវៀតណាមនៅថ្ងៃអាទិត្យខាងមុខនេះ សម្រាប់ដំណើរទស្សនកិច្ចមួយដែលត្រូវបានគេរំពឹងថា នឹងមានលទ្ធផលក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ដោយទាញវៀតណាមឱ្យឃ្លាតឆ្ងាយពីគន្លងនៃប្រទេសជិតខាងអាស៊ីដ៏ធំរបស់ខ្លួន។ លោក បៃដិន បាននិយាយថា ដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក មានគោលបំណងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាដៃគូដ៏សំខាន់សម្រាប់វៀតណាមផងដែរ៕

នាយករដ្ឋមន្រ្តីឥណ្ឌាលោក Modi និងប្រមុខ UNលោក Guterres បានចូលរួមថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលអាស៊ាន

2023/09/07 12:51:21 pm        93
នៅថ្ងៃព្រហស្បតិ៍នេះ នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi និងអគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterres បានចូលរួមថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំលើកទី ៤៣ ។ នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមមេដឹកនាំមកពីប្លុកក្នុងតំបន់មួយនេះ បានរៀបចំកិច្ចប្រជុំកំពូលជាមួយលោក Guterres និងលោក Modiដែលទើបតែធ្វើដំណើរមកដល់កាលពីល្ងាចថ្ងៃពុធម្សិលមិញ ។ ដោយឡែក កិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលជាវេទិកាធំទូលាយជាងនេះ រួមមានទាំងចិន ឥណ្ឌា ជប៉ុន រុស្ស៊ី និងសហរដ្ឋអាមេរិក នឹងត្រូវរៀបចំផងដែរ ។ ខណៈពេលនោះដែរ ក្រុមរដ្ឋមន្រ្តីមកពីប្លុកក្នុងតំបន់ បានជួបប្រជុំនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិនិត្យមើលផែនការសន្តិភាពជាប់គាំងរបស់ពួកគេ សម្រាប់សហភាពមីយ៉ាន់ម៉ា ក្រោយខកចិត្តចំពោះការខកខានរបស់យោធាគ្រប់គ្រងអំណាច ក្នុងការបញ្ចប់អំពើហិង្សា រយៈពេលជាង ២ឆ្នាំ បន្ទាប់ពីពួកគេរឹបអូសអំណាចដោយរដ្ឋប្រហារ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ បន្តក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់បន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ
05/07/2026 01:05 PM
Manchester United មិនមានគម្រោងនាំយក Marcus Rashford ត្រឡប់ចូលក្រុមធំរដូវកាលក្រោយវិញឡើយ
05/07/2026 01:05 PM
សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់ប្រទេសហ្វីលីពីន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨
05/07/2026 01:05 PM
រយៈពេល៤ ខែឆ្នាំនេះ កម្ពុជាបាននាំចេញអង្ករចំនួន ៤៦៩ ៩០៩ តោន គិតជាទឹកប្រាក់ចំនួន ២៦៦.៣៨ លានដុល្លារ
05/07/2026 12:05 PM
យុទ្ធនាការជំរឿនមន្ត្រីនឹងបន្តពង្រីកទៅកាន់ខេត្តទាំង២៤ ក្រោយអនុវត្តដោយជោគជ័យនៅរាជធានីភ្នំពេញ
05/07/2026 12:05 PM
សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តនឹងទាញយកកីឡាករ កីឡាការិនីឆ្មើមៗ ពី​ការ​ប្រកួត​កីឡា​បឋម​សិក្សា​ត្រៀម​កីឡាយុវជនអាស៊ីឆ្នាំ២០៣១
05/07/2026 12:05 PM
ប្រាសាទព្រះខ័ន៖ ស្ថាបត្យកម្មដ៏រស់រវើក និងនិមិត្តរូបនៃជ័យជម្នះ
05/07/2026 12:05 PM
ជនជាតិចិន ៥០៦នាក់ទៀត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបាន​បណ្ដេញ​ចេញ​ពី​កម្ពុជា
05/07/2026 12:05 PM
តម្លៃប្រេងកើនឡើងប្រហែល១ដុល្លារ ខណៈក្រុមវិនិយោគិន ថ្លឹងថ្លែងពីលទ្ធភាពសម្រាប់សន្តិភាពនៅមជ្ឈិមបូព៌ា
05/07/2026 12:05 PM
ប្រទេសលីទុយអានី ចង់ឲ្យកងទ័ពអាមេរិកដែលចាកចេញពីអាល្លឺម៉ង់ បន្តនៅក្នុងទ្វីបអឺរ៉ុប
05/07/2026 12:05 PM