ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Trump ប្រឈមបទចោទប្រកាន់ព្រហ្មទណ្ឌរបស់អាមេរិកចំពោះការគ្រប់គ្រងឯកសារមិនបានល្អ

2023/06/09 08:23:32 am        101
អាមេរិក៖ យោងតាមប្រភពមួយស្និទ្ធនឹងបញ្ហានេះ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ត្រូវបានចោទប្រកាន់ដោយគណៈវិនិច្ឆ័យសហព័ន្ធចំពោះការថែរក្សាឯកសារសម្ងាត់របស់រដ្ឋាភិបាល និងរារាំងដំណើរការការងារស្វែងរកយុត្តិធម៌។ សំណុំរឿងព្រហ្មទណ្ឌដែលនាំមកដោយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក នឹងក្លាយជាបន្ទុកផ្លូវច្បាប់មួយទៀតសម្រាប់លោក Trump ខណៈលោកចង់ទទួលបានតំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកឡើងវិញនៅឆ្នាំក្រោយ។ លោកប្រឈមនឹងសំណុំរឿងព្រហ្មទណ្ឌនៅទីក្រុង New York រួចទៅហើយ ដែលគ្រោងជំនុំជម្រះទោសកាលពីខែមីនា កន្លងទៅ។  លោក Trump បានសរសេរនៅលើបណ្ដាញសង្គម Truth របស់លោកថា រដ្ឋបាលពុករលួយរបស់លោក Biden បានផ្ដល់ដំណឹងឲ្យក្រុមមេធាវីរបស់លោកថា លោកត្រូវបានចោទប្រកាន់ ដែលទំនងពាក់ព័ន្ធនឹងការមួលបង្កាច់ការពិត ។ លោក Trump បានសរសេរថា លោកត្រូវបានអញ្ជើញឲ្យបង្ហាញខ្លួននៅតុលាការសហព័ន្ធក្នុងទីក្រុង Miami កាលីថ្ងៃអង្គារសប្ដាហ៍នេះ ។ក្រុមមេធាវីរបស់លោក Trump ពុំបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនេះទេ ។ អ្នកនាំពាក្យមួយរូបរបស់រដ្ឋអាជ្ញាពិសេសលោក Jack Smith ជាមន្ត្រីក្រសួងយុត្តិធម៌ដែលកំពុងទទួលខុសត្រូវការស៊ើបអង្កេតករណីនេះ ក៏បានបដិសេធមិនផ្ដល់ការអត្ថាធិប្បាយដែរ។  ប្រភពខាងលើដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា លោក Trump ប្រឈមការចោទប្រកាន់បទព្រហ្មទណ្ឌចំនួន៧ករណី ។ សារព័ត៌មាន Reuters មិនអាចដឹងច្បាស់ភ្លាមៗទេ ថា តើលោក Trump ប្រឈមនឹងបទចោទប្រកាន់អ្វីខ្លះនោះ ៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត ២ម៉ឺននាក់ បន្តទៀតនៅខេត្តកំពង់ឆ្នាំង

2023/06/09 07:18:37 am        421
កំពង់ឆ្នាំង៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីសរុបចំនួន ១៨០៥៧នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១១ នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ។ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ទៅកាន់កម្មករ-កម្មការិនីជិត ២ម៉ឺននាក់នាព្រឹកនេះ នៅខេត្តកំពង់ឆ្នាំងថា កូវីដ-១៩ ប្រាកដជាមិនអាចធ្វើអ្វីយើងបានទេ ប្រសិនបើយើងចេះអនុវត្តវិធានការការពារខ្លួន និងបានចាក់វ៉ាក់សាំងទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់អភិបាលខេត្តកំពង់ឆ្នាំង និងផ្នែកសុខាភិបាលពាក់ព័ន្ធយកចិត្តទុកដាក់ពិនិត្យតាមដានចំពោះសុខភាពស្រ្ដីជាកម្មការិនីម្នាក់ នៅខេត្តកំពង់ឆ្នាំង ដែលបានសម្រាលកូនភ្លោះកាលពីថ្ងៃទី៨ ខែមិថុនាម្សិលម៉ិញនេះ ខណៈការសម្រាលកូនមិនទាន់គ្រប់ខែហើយបានបញ្ចូនទៅចិញ្ចឹមក្នុងកែវ នៅរាជធានីភ្នំពេញ។សម្ដេចតេជោ ក៏បានឧបត្ថម្ភថវិកាចំនួន ៥ លានរៀលដល់ក្រុមគ្រួសារស្រ្ដីសម្រាលកូនភ្លោះនេះផងដែរ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងឪពុកម្ដាយកម្មករ-កម្មការិនីទាំងអស់ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាសន្ដិភាពកម្ពុជា និងចូលរួមលុបបំបាត់សង្គ្រាមចេញពីប្រទេសកម្ពុជា ធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ។សម្តេចតេជោ ហ៊ុន សែន បន្ត បញ្ជាក់ពីតម្លៃនៃសន្ដិភាពៗ គឺពិតជាលំបាកក្នុងការស្វែងរកខ្លាំងណាស់សម្រាប់ប្រទេសនីមួយៗនៅលើភិភពលោក ខណៈបច្ចុប្បន្នប្រទេសមួយចំនួន កំពុងរងគ្រោះព្រោះសង្គ្រាមបង្ហូឈាម ប្រជាពលរដ្ឋស្លាប់ ចំណាកស្រុក កុមារកំព្រាជាច្រើនកំពុងរងទុក ហើយហេដ្ឋារចនាសម្ព័ន្ធនានាដែលខិតខំកសាងក៏ត្រូវបានបំផ្លាញអស់។សម្តេចតេជោ បានប្រកាសប្តេជ្ញាថា ទោះបីតម្លៃណាក៏ដោយ សម្ដេចត្រូវតែរក្សាសន្ដិភាពរបស់ប្រទេសកម្ពុជាឱ្យបាន។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា គោលនយោបាយសោធននិវត្តន៍សម្រាប់កម្មករនិយោជិត គឺបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ ដែលនេះគឺជាគោលនយោបាយរយៈពេលវែងរបស់រាជរដ្ឋាភិបាល សម្រាប់ជួយដល់ប្រជាពលរដ្ឋនៅពេលមានវ័យចាស់ ធ្វើការងារលែងកើត។សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ក្រុមប្រឆាំងគ្រប់និន្នាការនយោបាយទាំងអស់ ដែលមានបំណងចង់ចូលរួមជីវភាពជាមួយគណបក្សប្រជាជន ដើម្បីរួមកសាងប្រទេសកម្ពុជា។ ប៉ុន្ដែសម្ដេចមិនទទួលតែទណ្ឌិតក្បត់ជាតិ ៣ ជំនាន់១រូបគត់។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា តាមរយៈជំនួបជាមួយ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មអេមីរ៉ាតអារ៉ាប់រួម និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមនឹងនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ជាពិសេសការវិនិយោគលើវិស័យកសិកម្ម។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្រុមប្រឆាំងដែលចាកចេញពីទណ្ឌិតក្បត់ជាតិ៣ជំនាន់ ទាំងនៅកម្ពុជា និងក្រៅប្រទេស ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជា កំពុងចូលរួមជាមួយរាជរដ្ឋាភិបាល ធ្វើការងារនានាដើម្បីផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងកម្មករនិយោជិត ខណៈកាលពីមុនពួកគេបានចាញ់បោកទណ្ឌិតក្បត់ជាតិ ៣ជំនាន់ទៅធ្វើសកម្មភាពប្រមូលលុយពីកម្មករទៅឱ្យទណ្ឌិតក្បត់ជាតិដោយឥតប្រយោជន៍។សម្តេចតេជោ ហ៊ុន សែន សុំការយោគយល់ពីសំណាក់ម្ចាស់បុរីដែលលក់បុរី ផ្ដល់ការយោគយល់ចំពោះការលំបាករបស់ប្រជាពលរដ្ឋដែលមានការយឺតយ៉ាវក្នុងការបង់ប្រាក់ និងត្រូវរៀបចំឡើងវិញចំពោះការបង់រំលស់ផ្ទះនេះ។សម្ដេចតេជោ បញ្ជាក់ថា បច្ចុប្បន្ននេះ ធនាគារជាតិ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កំពុងរៀបចំឡើងវិញលើគណនេយ្យរាប់សែនលើការបង់រំលស់ផ្ទះនេះ ដោយអូសបន្លាយរយៈពេលសម្រាប់ការបង់រំលស់ផ្ទះនេះ។សម្តេចតេជោ ហ៊ុន សែន ស្នើទៅកាន់អ្នកឧកញ៉ា លី ហួរ សហការជាមួយម្ចាស់បុរី និងផ្នែកអចលនទ្រព្យពាក់ព័ន្ធធ្វើការដោះស្រាយចំពោះបញ្ហា ការយឺតយ៉ាវការបង់ប្រាក់សម្រាប់ការបង់រំលស់ផ្ទះរបស់ប្រជាពលរដ្ឋឡើងវិញ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចបន្តបង់រំលស់ផ្ទះទៀតបាន ហើយមិនត្រូវបានរឹបអូសផ្ទះ។សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យជំនួយការរៀបចំបញ្ជីជូនសម្ដេចពោះបុរីណា ដែលបានរឹបអូសផ្ទះប្រជាពលរដ្ឋ ក្រោយពេលពលរដ្ឋមានការយឺតយ៉ាវ ក្នុងការបង់រំលស់ផ្ទះនាពេលកន្លងទៅ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហានេះ។ ជាមួយគ្នានេះសម្ដេច ក៏បានណែនាំឱ្យរៀបចំឥណទានឡើងវិញ ចំពោះវិធីបង់រំលស់ផ្ទះ របស់ប្រជាពលរដ្ឋ ដោយត្រូវលទ្ធភាពបែបណាឱ្យប្រជាពលរដ្ឋអាចបន្តបង់ប្រាក់រំលស់ផ្ទះបាន។សម្តេចតេជោ ហ៊ុន សែន បន្តផ្ដាំទៅកម្មករ-កម្មការិនី និងម្ចាស់រោងចក្រទាំងអស់ត្រូវរួមគ្នា រក្សាសន្តិភាព និងរួមរស់ជាមួយគ្នាប្រកបដោយសុខដុមនីយកម្ម និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន។

កម្ពុជា-សហភាពអារ៉ាប់រួម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ

2023/06/08 04:03:57 pm        202
ភ្នំពេញ៖​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថា កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​នឹង​នាំមក​នូវ​ផលប្រយោជន៍​សម្រាប់​ប្រទេស​ទាំងពីរ​។​​​សម្តេច​តេ​ជោ​បាន​លើកទឹកចិត្ត​ឱ្យ​ភាគី​អេ​មី​រ៉ា​ត​អារ៉ាប់​រួមមាន​ការពិចារណា​លើ​ការវិនិយោគ​លើ​វិស័យ​កសិកម្ម​មាន​វិស័យ​ស្រូវ​អង្ករ ស្វាយចន្ទី និង​ដំឡូង​។ សម្តេច​តេ​ជោ ក៏បាន​ស្នើ​ឲ្យ​ភាគី​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​មិន​យកពន្ធ​ត្រួតគ្នា​ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​និង​ជំរុញ​ឲ្យ​មានការ ហោះហើរ​ត្រង់​ពី​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​មក​កម្ពុជា​ផង​។​​នេះ​ជា​អនុសាសន៍​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ក្នុងឱកាស​អនុញ្ញាត​ឲ្យ​ឯកឧត្ដម ថា​នី ប៊ី​ន អា​ម៉េ​ត អាល់ ហ្សេ​យូ​ឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អន្តរជាតិ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ចូលជួប​ស​ម្ដែ​អ​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃទី​៨ ខែមិថុនា​ឆ្នាំ​២០២៣​។​​ឯក​ឧ​ត្ត​ម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បន្ទាប់ពី​ជំនួប​នោះ​ថា ឯកឧត្ដម​ថា​នី ប៊ី​ន អា​ម៉េ​ត អាល់ ហ្សេ​យូ​ឌី បាន​សំដែង​ការរីករាយ​ជាមួយនឹង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ដែល​កិច្ចព្រមព្រៀង​នេះ​នឹង​នាំ​សេដ្ឋកិច្ច​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​ជិត គ្នា​ថែម​ទៀតហើយ​រួមគ្នា​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​សក្កដានុពល​ដែល​កំពុងមាន។​​ជាការ​ឆ្លើយតប​សម្ដេច​តេ​ជោ​បាន​សម្ដែង​សេចក្តី​រីករាយ​ចំពោះ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ហើយ​បាន​មានប្រសាសន៍ថា កិច្ចព្រមព្រៀង​នេះ​នឹង​នាំមក​នូវ​ផលប្រយោជន៍​សម្រាប់​ប្រទេស​ទាំងពីរ។ ​សម្ដេច​តេ​ជោ ក៏បាន​លើកទឹកចិត្ត​ឱ្យមាន​ការពិចារណា​លើ​ការវិនិយោគ​លើ​វិស័យ​កសិកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ ក្នុងនោះ​មាន​ទី​១ វិស័យ​ស្រូវ​អង្ករ​ដែល​កម្ពុ​ជាមាន​ស្រូវ​នៅសល់​ប្រមាណ ៦ លាន​តោន​ដែល​អាច​នាំចេញ ក្នុងន័យនេះ​សម្ដេច​បានស្នើ​ឲ្យ អេ​មី​រ៉ា​ត អារ៉ាប់​រួម មានការ​ពិចារណា​វិនិយោគ​បង្កើត​ម៉ាស៊ីនកិនស្រូវ ឃ្លាំង និង​បណ្ដាញ​សម្រាប់​ទិញស្រូវ​កែច្នៃ​ជា​អង្ករ​បម្រើ​ឲ្យ​ការនាំចេញ​។ ទី​២ ស្វាយចន្ទី​ដែល​កម្ពុ​ជាមាន​ស្វាយចន្ទី​ជាង ១ លាន​តោន ហើយ​ស្វាយចន្ទី​នេះ មិនទាន់មាន​ការកែច្នៃ​សម្រាប់​បម្រើ​ឲ្យ​ការនាំចេញ​នៅឡើយ​ទេ ដូច្នេះ​សម្ដេច​ស្នើ​ឲ្យ​មានការ​ពិចារណា​ជំរុញ​ការវិនិយោគ​លើ​ការកែច្នៃ​គ្រាប់ស្វាយចន្ទី​បម្រើការ​នាំចេញ​ទៅកាន់ អេ​មី​រ៉ា​ត អារ៉ាប់​រួម ផង​និង​បំរើ​ឲ្យ​ការនាំ​ចេញទៅ​ប្រទេស​ជ្សេ​ង​ផង​។ សម្ដេច​តេ​ជោ​ក៏បាន​ស្នើសុំ​ឲ្យ​មានការ​ពិចារណា​ផងដែរ​ធ្វើការ​វិនិយោគ​នៅលើ​ដំឡូង​មី​ដែល​កម្ពុ​ជាមាន ច្រើន​សម្រាប់ធ្វើ​ការកែច្នៃ​និង​សម្រាប់​នាំចេញ​។ សម្ដេច​ក៏បាន​ស្នើ​ឲ្យ​ភាគី អេ​មី​រ៉ា​ត អារ៉ាប់​រួម ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​មិន​យកពន្ធ​ត្រួតគ្នា​ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់ អ្នកវិនិយោគ​និង​ជំរុញ​ឲ្យ​មានការ​ហោះហើរ​ត្រង់​ពី​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​មក​កម្ពុជា​ផង​។​​បន្ទាប់ពី​ជំនួប​នោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏បាន​អញ្ជើញ​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ កិច្ចព្រមព្រៀង​ភាព ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ដែល​ចុះហត្ថលេខា​ដោយ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​និង ឯកឧត្ដម ថា​នី ប៊ី​ន អា​ម៉េ​ត អាល់ ហ្សេ​យូ​ឌី រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អន្តរជាតិ​អេ​មី​រ៉ា​ត អារ៉ាប់​រួម​។​​សូមបញ្ជាក់ថា កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​នេះ គឺជា​ប្រទេស​ទី​៣ ហើយ​ក្រោយ​កម្ពុ​ជាមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន និង​ជាមួយ​កូរ៉េខាងត្បូង​ដែល​បាន​ចូល​ជា​ធរមាន​រួចហើយ​។ ប្រសិនបើ​កិច្ចចរចា​ជាមួយ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ទទួលបាន​ជោគជ័យ ទៀត​នោះ​មានន័យថា​កម្ពុ​ជាមាន​កិច្ច ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ជាមួយ​ប្រទេស​ចំនួន​៣​ហើយ​គិត​មកទល់នឹង​ពេលនេះ​។ ដូច្នេះ​គ្រប់​ទំនិញ​របស់​កម្ពុជា​នឹង​អាច​នាំ​ចេញទៅ​បណ្ដា​ប្រទេស​ទាំងនោះ​ដោយ​គ្មាន​របាំង​ពន្ធ​ឡើយ​ហើយ​ទំនិញ​នៃ​បណ្ដា​ប្រទេស​ទាំងនេះ​នាំ​ចូលមក​កម្ពុជា​ក៏​គ្មាន បង់ពន្ធ​ដែរ​៕​

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីពាណិជ្ជកម្មអេមីរ៉ាតអារ៉ាប់រួម ជួបសម្តែងការគួរសម

2023/06/08 03:36:08 pm        189
ភ្នំពេញ៖ នៅវេលារសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោកបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។នៅក្នុងជំនួបសម្តែងការគួរសមហើយនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE, Comprehensive Economic Partnership Agreement - CEPA)។សូមបញ្ជាក់ថា កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានចាប់ផ្តើមប្រកាសបើកការចរចាជាផ្លូវការលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។ មុននឹងឈានដល់ការចុះហត្ថលេខានៅថ្ងៃនេះ ក្រុមការងារប្រទេសទាំងពីរ បានបើកការជជែកគ្នាយ៉ាងយកចិត្តទុកដាក់ខ្ពស់ចំនួន៣លើក។តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជាមានរំពឹងថា អាចទាញផលប្រយោជន៍ជាអតិបរមា។ ក្នុងនោះ កម្ពុជា នឹងមានលទ្ធភាពក្នុងការធ្វើពិពិធកម្មទីផ្សារសម្រាប់ការនាំចេញ ទៅកាន់ប្រទេសអារ៉ាប់រួម និងអាចឈានទៅចាប់យកឱកាសទីផ្សារអារ៉ាប់ដទៃទៀត ក្នុងតំបន់បជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើង ដែលជាតំបន់ស្ថិតនៅក្បែរនោះ។ ចំពោះទំនិញសំខាន់ៗ របស់កម្ពុជាមួយចំនួន ជាពិសេសសម្លៀកបំពាក់ស្បែកជើង នឹងត្រូវកាត់បន្ថយពន្ធ ឬត្រូវលើកលែងពន្ធ។ទន្ទឹមគ្នានេះកម្ពុជា ក៏នឹងពិចារណាក្នុងការនាំចូលមុខទំនិញអាទិភាព ដែលមានគុណភាពខ្ពស់ និងតម្លៃប្រកួតប្រជែងដើម្បីបំពេញតម្រូវការក្នុងស្រុក ដូចជាប្រេងរំអិល ជ័រកៅស៊ូក្រាលថ្នល់ និងចំណីសត្វ។តាមរយៈកិច្ចព្រមព្រៀងនេះ នឹងធ្វើឱ្យការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម កាន់តែរស់រវើក ហើយទីផ្សារទំនិញប្រទេសទាំងកាន់តែទូលំទូលាយផងដែរ៕

សម្តេចតេជោ ប្រកាសសម្រួលឱ្យកម្មករមានពិការភាពចេញពីធ្វើការមុនម៉ោង ដូចកម្មការិនីមានផ្ទៃពោះដែរ

2023/06/08 01:24:52 pm        148
កំពង់ឆ្នាំង៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសសម្រួលឱ្យកម្មករ ដែលមានពិការភាព នៅតាមរោងចក្រ សហគ្រាសនានា បានចេញពីធ្វើការមុនម៉ោង ដូចកម្មការិនីមានផ្ទៃពោះដែរ ។សម្តេចតេជោ ហ៊ុន សែន ក្នុងពេលថ្លែងសំណេះសំណាលជាមួយកម្មករ-និយោជិត ដែលកំពុង បម្រើការងារនៅតាមរោងចក្រ សហគ្រាស នានា ក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៨ ខែមិថុនា នេះ បាន រម្លឹកពីការយកចិត្តទុកដាក់ចំពោះកម្មករកម្មការិនី ដោយបានដាក់ចេញនូវគោល​នយោបាយ​ជាច្រើន ដែលផ្ដល់អត្ថប្រយោជន៍ដល់ពួកគេ នាពេលកន្លងមក ​និងពេលបច្ចុប្បន្ន ។ជនមានពិការភាព ត្រូវបានការការពារដោយច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដោយមានគោលបំណង៖ ការពារសិទ្ធិ និងសេរីភាព ការពារផលប្រយោជន៍ជនពិការ ទប់ស្កាត់ កាត់បន្ថយ និងលុបបំបាត់ការរើសអើង ​ស្តារកាយសម្បទា សតិបញ្ញា ​និងវិជ្ជាជីវៈ​ដើម្បីធានាលទ្ធភាព​ក្នុងការចូលរួមដ៏ពេញលេញ និងដោយស្មើភាព នៃជនពិការ ក្នុងសកម្មភាព​នានា​របស់សង្គម ៕អត្ថបទ៖ មុត សុទ្ធ

អង្គការ OECD ដំឡើងកំណើន GDP ពិភពលោកប្រចាំឆ្នាំ ២០២៣ដល់ ២,៧ភាគរយ

2023/06/08 01:22:11 pm        118
កាលពីថ្ងៃពុធម្សិលមិញ អង្គការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (OECD)បានដំឡើងចំនួនតិចតួចនូវកំណើនផលិតផលក្នុងស្រុកសរុប( GDP)ពិភពលោកប្រចាំឆ្នាំ ២០២៣ ដល់ ២,៧ភាគរយ ស្របពេលដែលអតិផរណាលែងមាន ហើយការបើកប្រទេសឡើងវិញរបស់ចិន បានផ្តល់ការជំរុញដល់សេដ្ឋកិច្ចសកលលោក ប៉ុន្តែពួកគេបានព្រមានថា ការងើបឡើងវិញសេដ្ឋកិច្ចសកលោក ប្រឈមនឹងផ្លូវដ៏វែងឆ្ងាយ ។  យោងតាមរបាយការណ៍ចក្ខុវិស័យ២ដងក្នុង១ឆ្នាំចុងក្រោយគេរបស់ OECDបានឲ្យដឹងថា សេដ្ឋកិច្ចសកលលោក បានចាប់ផ្តើមល្អប្រសើរឡើង ស្របពេលដែលតម្លៃថាមពលទាបជាងមុន ធ្វើឲ្យលែងមានការលំបាកលើថិវកាគ្រួសារ វិស័យធុរកិច្ច ហើយអារម្មណ៍របស់អ្នកប្រើប្រាស់មានភាពធូរស្រាលឡើងវិញ ហើយការបើកប្រទេសរបស់ចិន បានផ្តល់ការជំរុញដល់សកម្មភាពសកលលោក ។  OECD បានព្យាករណ៍ពីកំណើនសេដ្ឋកិច្ច ២,៧ភាគរយសម្រាប់ពិភពលោកនៅក្នុងឆ្នាំនេះ ពោលគឺកើនឡើងពីការព្យាករណ៍ ២,៦ភាគរយ នៅក្នុងរបាយការណ៍លើកមុនរបស់ពួកគេ កាលពីខែមីនា ។  របាយការណ៍នេះ បាននិយាយថា ចិនត្រូវបានគេរំពឹងថានឹងមើលឃើញការផ្លាស់ប្តូរវិជ្ជមានខ្លាំងបំផុតនៅក្នុងកំណើនសេដ្ឋកិច្ចចន្លោះឆ្នាំ ២០២២ និងឆ្នាំ ២០២៣ ។ កំណើន GDPរបស់ចិន ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ ៥,៤ភាគរយ ក្នុងឆ្នាំ ២០២៣ ។  របាយការណ៍នេះ បន្តទៀតថា ទោះបីជាយ៉ាងណាក៏ដោយ ការព្យាករណ៍សេដ្ឋកិច្ចសកលលោក នៅតែទាបជាងអត្រាកំណើនសេដ្ឋកិច្ច ឆ្នាំ ២០២២ចំនួន ៣,៣ភាគរយ ដែលជាអត្រាប្រចាំឆ្នាំទាបបំផុត ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុសកលលោកឆ្នាំ ២០០៨-២០០៩ ៕

មេធាវីរបស់លោក Trump បានផ្ដល់ដំណឹងថា លោកគឺជាគោលដៅនៃការស៊ើបអង្កេតពាក់ព័ន្ធនឹងឯកសារសម្ងាត់

2023/06/08 01:09:01 pm        144
អាមេរិក៖ រដ្ឋអាជ្ញាសហព័ន្ធ បានជូនដំណឹងដល់មេធាវីរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ថា រូបលោកគឺជាគោលដៅនៃការស៊ើបអង្កេត សម្រាប់ការការចាត់ចែងទុកដាក់ឯកសារសម្ងាត់។ មនុស្សដែលដឹងពីបញ្ហានេះ បាននិយាយ កាលពីថ្ងៃពុធ (ទី៧ ខែមិថុនា) ដែលជាការដាក់បន្ទុកបន្ថែមលើបញ្ហាផ្លូវច្បាប់ជាច្រើនរបស់លោក ខណៈដែលលោកកំពុងធ្វើយុទ្ធនាការ ដើម្បីប្រជែងតំណែងសេតវិមាន ក្នុងឆ្នាំ២០២៤។ក្រសួងយុត្តិធម៌ជាទូទៅ តែងជូនដំណឹងដល់គ្រប់បុគ្គលទាំងឡាយ នៅពេលដែលពួកគេក្លាយជាគោលដៅនៃការស៊ើបអង្កេត ដើម្បីផ្តល់ឱកាសឲ្យពួកគេបង្ហាញភ័ស្តុតាងផ្ទាល់ខ្លួនរបស់ពួកគេ នៅចំពោះមុខគណៈវិនិច្ឆ័យ ហើយការជូនដំណឹងនេះ ពុំមានន័យថា លោក Trump នឹងត្រូវចោទប្រកាន់នោះទេ។ព័ត៌មាននៃការជូនដំណឹងដល់ក្រុមអ្នកច្បាប់របស់លោក Trump នេះ បានកើតឡើងត្រឹមតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេធាវីរបស់លោក បានជួបជាមួយមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីពិភាក្សាអំពីករណីនេះ។ ក្រុមការងាររបស់លោក Trump មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ហើយមេធាវីរបស់លោក Trump ដែលទទួលខុសត្រូវករណីឯកសារនេះ ក៏មិនអាចទាក់ទងបានដែរ។លោក Trump ដែលជាបេក្ខជននាំមុខគេ ក្នុងការប្រជែងសម្រាប់ការតែងតាំងតំណែងប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ ឆ្នាំ២០២៤ បានពណ៌នាម្តងហើយម្តងទៀតថា ការស៊ើបអង្កេតដ៏ច្រើននេះ ធ្វើឡើងក្នុងហេតុផលនយោបាយ។គណៈវិនិច្ឆ័យរបស់សហព័ន្ធ បាននិងកំពុងស៊ើបអង្កេតការរក្សាទុកឯកសារសម្ងាត់របស់លោក Trump ក្រោយចាកចេញពីសេតវិមាន ក្នុងឆ្នាំ២០២១ ហើយអមជាមួយនឹងករណីផ្សេង លោក Trump ក៏ប្រឈមមុខនឹងការស៊ើបអង្កេតឧក្រិដ្ឋកម្មដោយរដ្ឋអាជ្ញានៅរដ្ឋ Georgia ទាក់ទងនឹងការប៉ុនប៉ងរបស់លោក ក្នុងការលុបចោលការបរាជ័យ សម្រាប់ការបោះឆ្នោតឆ្នាំ២០២០ នៅក្នុងរដ្ឋនេះ៕

អាមេរិក បញ្ជាក់ពីតម្រូវការ សម្រាប់កិច្ចសន្ទនា ជាមួយចិន ដើម្បីបញ្ចៀស ការប៉ះទង្គិចដោយយោធាដោយអចេតនា

2023/06/08 12:13:15 pm        166
អាមេរិក៖ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនមានបំណងបញ្ចៀស សង្គ្រាមត្រជាក់ថ្មី ជាមួយប្រទេសចិន ហើយវាចាំបាច់ដើម្បីបង្កើតយន្តការនៃកិច្ចសន្ទនាដើម្បីការពារការប៉ះទង្គិចយោធាដោយអចេតនារវាងប្រទេសទាំងពីរ។ អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិ សម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក លោក Kurt Campbell បានថ្លែងលើកឡើងនៅក្នុងព្រឹត្តិការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចនិងសង្គម កាលពីថ្ងៃពុធក្នុងទីក្រុងវ៉ាស៊ីនតោន។ លោក Campbell និយាយថា វាមិនប្រាកដនោះទេនូវអ្វីជាច្រកនៃការចូលរួមកិច្ចសន្ទនា ជាថ្មី និងការទូតរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ។ ទីក្រុងវ៉ាស៊ីនតោន បានបង្ហាញការព្រួយបារម្ភជុំវិញនូវអ្វី ដែលខ្លួនចាត់ទុកថា ជាការពើបប្រទះដ៏គ្រោះថ្នាក់ ក្នុងរយៈពេលពីរបីសប្តាហ៍កន្លងទៅនេះ។យន្តហោះចម្បាំងចិន បានហោះកាត់មុខយន្តហោះស៊ើបការណ៍របស់សហរដ្ឋអាមេរិក នៅលើសមុទ្រចិនខាងត្បូង កាលពីថ្ងៃទី២៦ ខែឧសភា ហើយកាលពីថ្ងៃសៅរ៍ នាវាចម្បាំងចិន បានបើកកាត់មុខនាវាពិឃាតអាមេរិក នៅច្រកសមុទ្រកោះតៃវ៉ាន់។ លោក Campbell និយាយថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ចាំបាច់ត្រូវបង្កើតយន្តការទំនាក់ទំនងដើម្បីបញ្ចៀសឧបត្តិហេតុ នៅពេលដែលនាវាចម្បាំង ឬយន្តហោះ ខិតទៅជិតគ្នាបំផុត។ លោកនិយាយថា យន្តការបែបនេះបានកើតមានជាមួយអតីតសហភាពសូវៀត ដែលនាំទៅរកការកំណត់នៃស្ថិរភាពជាយុទ្ធសាស្ត្រ និងទំនុកចិត្ត អំឡុងសង្គ្រាមត្រជាក់។ កាលពីពេលថ្មីៗនេះ ប្រទេសចិន បានច្រានចោល សំណើររបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចប្រជុំមួយរវាងប្រមុខការពារជាតិ នៅក្រៅវេទិកាសន្តិសុខប្រចាំឆ្នាំនៅក្នុងប្រទេសសិង្ហបុរី។

អ៊ីរ៉ង់បើកឡើងវិញស្ថានកុងស៊ុល និងការិយាល័យតំណាងអង្គការអ៊ីស្លាម OIC នៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត

2023/06/08 12:01:14 pm        74
អ៊ីរ៉ង់៖ អ៊ីរ៉ង់ បានបើកស្ថានទូតឡើងវិញនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃអង្គារ រយៈពេលជាច្រើនខែក្រោយទីក្រុង តេអេរ៉ង់ និងទីក្រុងរីយ៉ាដ យល់ព្រមបញ្ចប់ជម្លោះក្រោមកិច្ចព្រមព្រៀងផ្តួចផ្តើមឡើងដោយប្រទេសចិន ។  អនុរដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់លោក Alireza Bigdeli បានថ្លែងសុន្ទរកថានៅក្នុងពិធីបើកស្ថានទូតនៅក្នុងរដ្ឋធានីអារ៉ាប៊ីសាអូឌីត ដោយលើកឡើងពីសារៈសំខាន់នៃឱកាសសម្រាប់ទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ។  លោក Bigdeli ថ្លែងថា ជាមួយនឹងការលើកទង់ជាតិអ៊ីរ៉ង់ឡើងវិញនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ហើយជំនួសមកវិញនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ចូលដល់យុគសម័យថ្មី ។  លោកបន្តថា វិស័យការទូត គឺជាមធ្យោបាយល្អបំផុតសម្រាប់ការទំនាក់ទំនង និងការសន្ទនារវាងប្រទេសទាំង ២ ដើម្បីឈានដល់ការយល់ពីគ្នាទៅវិញទៅមក ស្ថិរភាព និងសន្តិភាព ។  មន្រ្តីអ៊ីរ៉ង់រូបនេះ បានធ្វើការសង្កត់ធ្ងន់ថា អ៊ីរ៉ង់តែងតែចង់ពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាង ដោយផ្អែកលើគោលការណ៍ភាពជិតខាងល្អ ។  លោក Bigdeli បានកត់សំគាល់ផងដែរថា ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគទៅវិញទៅមក នឹងនាំឲ្យប្រទេសកាន់តែខិតជិតគ្នា ដើម្បីសម្រេចបានសន្តិភាព និងស្ថិរភាពក្នុងតំបន់ ៕

សម្ដេចតេជោ៖ បទចម្រៀងដែលសម្ដេចនិពន្ធទាំងអស់ មិនមែនជាកម្មសិទ្ធិរបស់អ្នកចម្រៀងណាម្នាក់ទេ

2023/06/08 12:00:09 pm        166
កំពង់ឆ្នាំង៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមាន​ប្រសាសន៍ថា បទចម្រៀងដែលសម្ដេចបានតែងនិពន្ធទាំងអស់ ហើយបានផ្ដល់ឱ្យអ្នកចម្រៀងយកទៅច្រៀងតាំងពីលើកដំបូងគេក៏ដោយ ប៉ុន្ដែបទចម្រៀងទាំងនោះមិនមែនជាកម្មសិទ្ធិរបស់អ្នកដែលបានច្រៀងនោះទេ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករកម្មការិនីសរុបជិត ២ ម៉ឺននាក់នៅរោងចក្រ​សហគ្រាសចំនួន ៥ ស្ថិត ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កន្លងមកសម្ដេចបានតែងនិពន្ធបទចម្រៀង​ជាច្រើន​បទ ហើយបានផ្ដល់ឱ្យអ្នកចម្រៀងយកទៅច្រៀង ក្នុងនោះដូចជាបទ «ទុក្ខស្រីប្ដីព្រាត់» ដែលបានផ្ដល់ឱ្យលោកស្រី ហ៊ឹម ស៊ីវន ជាអ្នកច្រៀង ប៉ុន្ដែបទនេះមិនមែនជាកម្មសិទ្ធិរបស់​លោកស្រីឡើយ ហើយអ្នកចម្រៀងផ្សេងទៀតក៏​អាចយកទៅច្រៀងបានដូចគ្នា។ សូមជម្រាបថាទាក់ទងនឹងការតែងនិពន្ធបទចម្រៀងខ្មែរនេះ សម្ដេចតេជោ ហ៊ុន សែន តែងតែលើកទឹកចិត្ត និងជំរុញឱ្យតែងនិពន្ធផ្សេងត្រូវប្រកាន់ភ្ជាប់នៅគោលការគោរពក្រមសីលធម៌ វប្បធម៌ ប្រពៃណីជាតិខ្មែរ និងត្រូវឆ្លងកាត់ការត្រួតពិនិត្យឱ្យបានត្រឹមត្រូវពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីចៀសវាងនិបន្ធហើយប្រាសចាកវប្បធម៌ ប្រពៃណីជាតិខ្មែរដូចជាបទ​ចម្រៀង​មួយចំនួនដែលបាននិពន្ធខុសកាលពីពេលថ្មីៗនេះជាដើម៕ អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាមេរិក និងម៉ិកស៊ិក ចាប់ផ្តើមគំនិតផ្តួចផ្តើមរួមគ្នា ដើម្បីដោះស្រាយការជួញដូរអាវុធឆ្លងព្រំដែន
09/29/2025 06:09 PM
រដ្ឋមន្រ្តីការបរទេសអង់គ្លេស៖ ការវាយប្រហាររុស្ស៊ីជាការបង្ករឿងដ៏ធ្វេសប្រហែស និងគ្រោះថ្នាក់
09/29/2025 06:09 PM
សារព័ត៌មាន WAFA៖ ទាហានអ៊ីស្រាអែលឡោមព័ទ្ធមន្ទីរពេទ្យ ក្នុងតំបន់ហ្កាហ្សា
09/29/2025 06:09 PM
មន្ត្រីបារាំងនិយាយថា ជនអន្តោប្រវេសន៍ជិត ៤០០នាក់ដែលមានគោលដៅទៅចក្រភពអង់គ្លេស ត្រូវបានជួយសង្គ្រោះ
09/29/2025 06:09 PM
បង់ក្លាដែសដាក់ការស្តីបន្ទោសអាវុធបរទេស សម្រាប់ការប៉ះទង្គិចស្លាប់មនុស្សនៅតំបន់ភ្នំ
09/29/2025 06:09 PM
ស៊ុយអែតបញ្ជូនប្រព័ន្ធប្រឆាំងយានដ្រូន និងរ៉ាដាទៅដាណឺម៉ាក ដើម្បីគាំទ្រដល់សន្តិសុខកិច្ចប្រជុំកំពូល
09/29/2025 06:09 PM
ពិព័រណ៍ផលិតផលចិននៅកម្ពុជា ២០២៥ បង្ហាញពីភាពរីកចម្រើន នៃទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មប្រទេសទាំងពីរ
09/29/2025 06:09 PM
វិមានក្រឹមឡាំងចោទប្រកាន់ម៉ុលដូវីថារារាំងពលរដ្ឋខ្លួនរាប់ម៉ឺននាក់រស់នៅរុស្ស៊ីពីការបោះឆ្នោត
09/29/2025 06:09 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ ឥណ្ឌាសម្លឹងមើលការពង្រីកការទិញប្រព័ន្ធការពារដែនអាកាស S-400 ពីរុស្ស៊ី
09/29/2025 05:09 PM
អតីតប្រធានាធិបតីរុស្ស៊ី ព្រមានអឺរ៉ុប អំពីគ្រោះថ្នាក់នុយក្លេអ៊ែរ ដោយសារសង្គ្រាមជាមួយរុស្ស៊ី
09/29/2025 05:09 PM